Lafzullah

Khmer Abridged Explanation of the Quran — Maide 5:1 – Enam 6:165

Author / source: Khmer Abridged Explanation of the Quran

Contents
  1. Maide 5:1
  2. Maide 5:2
  3. Maide 5:3
  4. Maide 5:4
  5. Maide 5:5
  6. Maide 5:6
  7. Maide 5:7
  8. Maide 5:8
  9. Maide 5:9
  10. Maide 5:10
  11. Maide 5:11
  12. Maide 5:12
  13. Maide 5:13
  14. Maide 5:14
  15. Maide 5:15
  16. Maide 5:16
  17. Maide 5:17
  18. Maide 5:18
  19. Maide 5:19
  20. Maide 5:20
  21. Maide 5:21
  22. Maide 5:22
  23. Maide 5:23
  24. Maide 5:24
  25. Maide 5:25
  26. Maide 5:26
  27. Maide 5:27
  28. Maide 5:28
  29. Maide 5:29
  30. Maide 5:30
  31. Maide 5:31
  32. Maide 5:32
  33. Maide 5:33
  34. Maide 5:34
  35. Maide 5:35
  36. Maide 5:36
  37. Maide 5:37
  38. Maide 5:38
  39. Maide 5:39
  40. Maide 5:40
  41. Maide 5:41
  42. Maide 5:42
  43. Maide 5:43
  44. Maide 5:44
  45. Maide 5:45
  46. Maide 5:46
  47. Maide 5:47
  48. Maide 5:48
  49. Maide 5:49
  50. Maide 5:50
  51. Maide 5:51
  52. Maide 5:52
  53. Maide 5:53
  54. Maide 5:54
  55. Maide 5:55
  56. Maide 5:56
  57. Maide 5:57
  58. Maide 5:58
  59. Maide 5:59
  60. Maide 5:60
  61. Maide 5:61
  62. Maide 5:62
  63. Maide 5:63
  64. Maide 5:64
  65. Maide 5:65
  66. Maide 5:66
  67. Maide 5:67
  68. Maide 5:68
  69. Maide 5:69
  70. Maide 5:70
  71. Maide 5:71
  72. Maide 5:72
  73. Maide 5:73
  74. Maide 5:74
  75. Maide 5:75
  76. Maide 5:76
  77. Maide 5:77
  78. Maide 5:78
  79. Maide 5:79
  80. Maide 5:80
  81. Maide 5:81
  82. Maide 5:82
  83. Maide 5:83
  84. Maide 5:84
  85. Maide 5:85
  86. Maide 5:86
  87. Maide 5:87
  88. Maide 5:88
  89. Maide 5:89
  90. Maide 5:90
  91. Maide 5:91
  92. Maide 5:92
  93. Maide 5:93
  94. Maide 5:94
  95. Maide 5:95
  96. Maide 5:96
  97. Maide 5:97
  98. Maide 5:98
  99. Maide 5:99
  100. Maide 5:100
  101. Maide 5:101
  102. Maide 5:102
  103. Maide 5:103
  104. Maide 5:104
  105. Maide 5:105
  106. Maide 5:106
  107. Maide 5:107
  108. Maide 5:108
  109. Maide 5:109
  110. Maide 5:110
  111. Maide 5:111
  112. Maide 5:112
  113. Maide 5:113
  114. Maide 5:114
  115. Maide 5:115
  116. Maide 5:116
  117. Maide 5:117
  118. Maide 5:118
  119. Maide 5:119
  120. Maide 5:120
  121. Enam 6:1
  122. Enam 6:2
  123. Enam 6:3
  124. Enam 6:4
  125. Enam 6:5
  126. Enam 6:6
  127. Enam 6:7
  128. Enam 6:8
  129. Enam 6:9
  130. Enam 6:10
  131. Enam 6:11
  132. Enam 6:12
  133. Enam 6:13
  134. Enam 6:14
  135. Enam 6:15
  136. Enam 6:16
  137. Enam 6:17
  138. Enam 6:18
  139. Enam 6:19
  140. Enam 6:20
  141. Enam 6:21
  142. Enam 6:22
  143. Enam 6:23
  144. Enam 6:24
  145. Enam 6:25
  146. Enam 6:26
  147. Enam 6:27
  148. Enam 6:28
  149. Enam 6:29
  150. Enam 6:30
  151. Enam 6:31
  152. Enam 6:32
  153. Enam 6:33
  154. Enam 6:34
  155. Enam 6:35
  156. Enam 6:36
  157. Enam 6:37
  158. Enam 6:38
  159. Enam 6:39
  160. Enam 6:40
  161. Enam 6:41
  162. Enam 6:42
  163. Enam 6:43
  164. Enam 6:44
  165. Enam 6:45
  166. Enam 6:46
  167. Enam 6:47
  168. Enam 6:48
  169. Enam 6:49
  170. Enam 6:50
  171. Enam 6:51
  172. Enam 6:52
  173. Enam 6:53
  174. Enam 6:54
  175. Enam 6:55
  176. Enam 6:56
  177. Enam 6:57
  178. Enam 6:58
  179. Enam 6:59
  180. Enam 6:60
  181. Enam 6:61
  182. Enam 6:62
  183. Enam 6:63
  184. Enam 6:64
  185. Enam 6:65
  186. Enam 6:66
  187. Enam 6:67
  188. Enam 6:68
  189. Enam 6:69
  190. Enam 6:70
  191. Enam 6:71
  192. Enam 6:72
  193. Enam 6:73
  194. Enam 6:74
  195. Enam 6:75
  196. Enam 6:76
  197. Enam 6:77
  198. Enam 6:78
  199. Enam 6:79
  200. Enam 6:80
  201. Enam 6:81
  202. Enam 6:82
  203. Enam 6:83
  204. Enam 6:84
  205. Enam 6:85
  206. Enam 6:86
  207. Enam 6:87
  208. Enam 6:88
  209. Enam 6:89
  210. Enam 6:90
  211. Enam 6:91
  212. Enam 6:92
  213. Enam 6:93
  214. Enam 6:94
  215. Enam 6:95
  216. Enam 6:96
  217. Enam 6:97
  218. Enam 6:98
  219. Enam 6:99
  220. Enam 6:100
  221. Enam 6:101
  222. Enam 6:102
  223. Enam 6:103
  224. Enam 6:104
  225. Enam 6:105
  226. Enam 6:106
  227. Enam 6:107
  228. Enam 6:108
  229. Enam 6:109
  230. Enam 6:110
  231. Enam 6:111
  232. Enam 6:112
  233. Enam 6:113
  234. Enam 6:114
  235. Enam 6:115
  236. Enam 6:116
  237. Enam 6:117
  238. Enam 6:118
  239. Enam 6:119
  240. Enam 6:120
  241. Enam 6:121
  242. Enam 6:122
  243. Enam 6:123
  244. Enam 6:124
  245. Enam 6:125
  246. Enam 6:126
  247. Enam 6:127
  248. Enam 6:128
  249. Enam 6:129
  250. Enam 6:130
  251. Enam 6:131
  252. Enam 6:132
  253. Enam 6:133
  254. Enam 6:134
  255. Enam 6:135
  256. Enam 6:136
  257. Enam 6:137
  258. Enam 6:138
  259. Enam 6:139
  260. Enam 6:140
  261. Enam 6:141
  262. Enam 6:142
  263. Enam 6:143
  264. Enam 6:144
  265. Enam 6:145
  266. Enam 6:146
  267. Enam 6:147
  268. Enam 6:148
  269. Enam 6:149
  270. Enam 6:150
  271. Enam 6:151
  272. Enam 6:152
  273. Enam 6:153
  274. Enam 6:154
  275. Enam 6:155
  276. Enam 6:156
  277. Enam 6:157
  278. Enam 6:158
  279. Enam 6:159
  280. Enam 6:160
  281. Enam 6:161
  282. Enam 6:162
  283. Enam 6:163
  284. Enam 6:164
  285. Enam 6:165

Maide 5:1

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកបំពេញ(អនុវត្តន៍តាម)នូវរាល់កិច្ចសន្យាទាំងឡាយដែលពួកអ្នកបានចុះរវាងពួកអ្នកនិងអ្នកដែលបង្កើតពួកអ្នក(អល់ឡោះជាម្ចាស់) ហើយនិង(កិច្ចសន្យា)រវាងពួកអ្នកនិងម៉ាខ្លូករបស់ទ្រង់(មនុស្សលោក)។ ពិតប្រាកដណាស់ អល់ឡោះបានអនុញ្ញាតដល់ពួកអ្នក(ជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក)អាចបរិភោគសាច់សត្វពាហនៈទាំងឡាយ(សត្វអូដ្ឋ គោ និងពពែ) លើកលែងតែអ្វីដែលគេហាមឃាត់(ពួកអ្នកមិនឲ្យទទួលទាន)ដែលគេនឹងសូត្រប្រាប់ដល់ពួកអ្នក និងលើកលែងតែអ្វីដែលគេបានហាមឃាត់ពួកអ្នកអំពីការបរបាញ់សត្វលើគោកក្នុងពេលដែលពួកអ្នកកំពុងតែស្ថិតក្នុងតំណមអៀសរ៉មហាជី្ជ ឬអុំរ៉ោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់កាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនាអំពីការអនុញ្ញាត និងការដាក់បម្រាម(អ្វីមួយ)ស្របទៅតាមគតិបណ្ឌិតរបស់ទ្រង់ ដោយគ្មាននរណាបង្ខិតបង្ខំទ្រង់នោះឡើយ ហើយក៏គ្មានអ្នកដែលប្រឆាំងជំទាស់ចំពោះការកាត់សេចក្តីរបស់ទ្រង់នោះដែរ។

Maide 5:2

ឱបណ្តាអ្នកមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំល្មើសនឹងប្រការបម្រាមទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើពួកអ្នកឱ្យលើកតម្កើងវា ហើយចូរពួកអ្នកកុំបំពាននូវប្រការបម្រាមទាំងឡាយ(ដែលគេហាមឃាត់ពួកអ្នក)ក្នុងពេលកាន់តំណមអៀសរ៉ម ដូចជាការស្លៀកសម្លៀកបំពាក់ដែលមានថ្នេរ ហើយនិងប្រការទាំងឡាយដែលគេហាមឃាត់នៅក្នុងទឹកដីពិសិដ្ឋ ដូចជាការបរបាញ់សត្វ។ ហើយចូរពួកអ្នកកុំល្មើសដោយធ្វើសង្គ្រាមនៅក្នុងបណ្តាខែពិសិដ្ឋ (នោះគឺខែហ្ស៊ុលកៀកហ្ទះ ខែហ្ស៊ុលហិជ្ជះ ខែមូហារ៉ម និងខែរ៉ហ្ជប់)ឱ្យសោះ។ ហើយចូរពួកអ្នកកុំល្មើសចំពោះសត្វពាហនៈដែលគេផ្តល់ជាជំនូនទៅកាន់កាក់ហ្ពះដើម្បីសំឡេះជូនចំពោះអល់ឡោះនៅទីនោះ តាមរយៈការប្លន់យកឬរារាំងមិនឱ្យគេនាំយកវាទៅដល់កន្លែងសំឡេះរបស់វា។ ហើយចូរពួកអ្នកកុំល្មើសចំពោះសត្វពាហនៈដែលមានពាក់ប្រឡៅកអំពីរោម ឬផ្សេងពីនេះ ដើម្បីជាសញ្ញាសម្គាល់ថាវាជាសត្វជំនូននោះ។ ហើយចូរពួកអ្នកកុំបំពានចំពោះអ្នកទាំងឡាយណាដែលមានបំណងមកពៃតុលហារ៉មដើម្បីស្វែងរកការចំណេញពីការធ្វើជំនួញ និងស្វែងរកការពេញចិត្តពីអល់ឡោះឱ្យសោះ។ ហើយនៅពេលណាដែលពួកអ្នកបានបញ្ចប់តំណមអៀហរ៉មហាជ្ជី ឬអុំរ៉ោះ ហើយពួកអ្នកបានចាកចេញពីទឹកដីពិសិដ្ឋហើយនោះ គឺពួកអ្នកអាចបរបាញ់សត្វបានប្រសិនបើពួកអ្នកចង់។ ហើយចូរពួកអ្នកកុំបណ្តោយឱ្យការស្អប់ខ្ពើមចំពោះមនុស្សមួយក្រុមដែលបានរារាំងពួកអ្នកពីម៉ាស្ជិតអាល់ហារ៉ម ធ្វើឱ្យពួកអ្នកបំពាននិងបោះបង់ការធ្វើយុត្តិធម៌ចំពោះពួកគេឱ្យសោះ។ ហើយចូរពួកអ្នក(ឱបណ្តាពួកដែលមានជំនឿ)សហការគ្នាក្នុងការធ្វើនូវទង្វើដែលគេបង្គាប់ប្រើចំពោះពួកអ្នកឱ្យធ្វើវា និងបោះបង់ចោលនូវអ្វីដែលគេបានហាមឃាត់ចំពោះពួកអ្នក ហើយមិនត្រូវសហការគ្នាលើអំពើទុច្ចរិតដែលនាំមកនូវបាបកម្មដល់អ្នកដែលប្រព្រឹត្ត ព្រមទាំងបង្កភាពជាសត្រូវទៅលើម៉ាខ្លូក(របស់អល់ឡោះ)ចំពោះអាយុជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងកិត្តិយសរបស់ពួកគេឡើយ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់តាមរយៈការប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិ និងចៀសឆ្ងាយពីការប្រព្រឹត្តល្មើសចំពោះទ្រង់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះជនដែលល្មើសនឹងទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការដាក់ទោសរបស់ទ្រង់។

Maide 5:3

អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមហាមឃាត់ទៅលើពួកអ្នកមិនឲ្យបរិភោគសត្វដែលស្លាប់ដោយមិនបានសម្លេះ។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យបរិភោគឈាមដែលហូរ(ចេញពីខ្លួនសត្វ) សាច់ជ្រូក និងសត្វដែលគេរំលឹកនាមម្ចាស់ផ្សេងក្រៅពីព្រះនាមអល់ឡោះនៅពេលសម្លេះ សត្វដែលស្លាប់ដោយថប់ដង្ហើម(ដោយត្រូវគេរឹតក) សត្វដែលស្លាប់ដោយការវាយ សត្វដែលស្លាប់ដោយសារការធ្លាក់ពីទីខ្ពស់ សត្វដែលស្លាប់ដោយមានសត្វមួយទៀតជល់នឹងស្នែង និងសត្វដែលត្រូវសត្វសាហាវហែកស៊ី ដូចជាសត្វតោ សត្វខ្លា និងសត្វចចក(មកហែកស៊ី)ជាដើម លើកលែងតែពួកអ្នកទៅទាន់វា ហើយវានៅរស់ក្នុងចំណោមសត្វដែលបានលើកឡើងខាងលើ ហើយពួកអ្នកបានសម្លេះវា គឺសត្វនោះត្រូវបានគេអនុញ្ញាត(ហាឡាល់)ឱ្យពួកអ្នកបរិភោគបាន។ ហើយគេហាមឃាត់ចំពោះពួកអ្នកផងដែរនូវសត្វដែលគេសម្លេះសម្រាប់សែនចំពោះបដិមាករ។ ហើយគេហាមឃាត់ចំពោះពួកអ្នកផងដែរក្នុងការស្វែងរកការទស្សន៍ទាយចំពោះរឿងអាថ៌កំបាំងដោយប្រើព្រួញផ្សងសំណាង វានោះគឺជាដុំថ្ម ឬព្រួញដែលគេសរសេរនៅលើវាថា “ចូរអ្នកធ្វើចុះ” និង “ចូរអ្នកកុំធ្វើឲ្យសោះ” ហើយគេធ្វើតាមលទ្ធផលដែលបានចេញមក(ពីការទស្សន៍ទាយនោះ ថាតើត្រូវធ្វើ ឬមិនត្រូវធ្វើទង្វើនោះ)។ ការធ្វើនូវប្រការដែលត្រូវបានហាមឃាត់ដែលបានលើកឡើងទាំងនេះ គឺជាការឃ្លាតចេញពីការគោរពប្រតិបត្តិអល់ឡោះជាម្ចាស់ហើយ។ នៅក្នុងថ្ងៃនេះ ពួកដែលគ្មានជំនឿបានអស់សង្ឃឹមក្នុងការបង្វែរពួកអ្នកឲ្យចេញពីសាសនាឥស្លាមនៅពេលដែលពួកគេបានឃើញភាពខ្លាំងក្លារបស់សាសនានេះ។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវកោតខ្លាចមកចំពោះយើងតែមួយគត់។ នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឲ្យពួកអ្នក នោះគឺសាសនាឥស្លាម ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងចំពោះពួកអ្នកទាំងខាងក្រៅនិងខាងក្នុង ហើយយើងបានជ្រើសរើសសាសនាឥស្លាមធ្វើជាសាសនារបស់ពួកអ្នក។ ដូចនេះ យើងមិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាឥស្លាមនោះទេ។ ចំពោះជនណាដែលកាលៈទេសៈបង្ខំដោយសារភាពស្រេកឃ្លាន ហើយត្រូវបរិភោគសត្វស្លាប់ ដោយគេគ្មានបំណងប្រព្រឹត្តបាបកម្មទេនោះ ពិតប្រាកដណាស់ គឺគ្មានបាបកម្មចំពោះគេឡើយក្នុងការធ្វើដូច្នោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

Maide 5:4

បណ្តាមិត្តភក្តិរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងសួរអ្នកថាៈ តើអ្វីទៅដែលអល់ឡោះទ្រង់អនុញ្ញាតឲ្យពួកគេអាចបរិភោគបាននោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយប្រាប់ពួកគេថា៖ អល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតឱ្យពួកអ្នកនូវចំណីអាហារដែលល្អៗ និង(អនុញ្ញាត)ឲ្យបរិភោគសត្វទាំងឡាយដែលទទួលបានពីសត្វប្រមាញ់ក្នុងចំណោមពពួកសត្វដែលមានចង្កូមដែលត្រូវបានបង្វឹក ដូចជាសត្វឆ្កែនិងសត្វខ្លាជាដើម ហើយនិងសត្វដែលមានក្រញុំា ដូចជាសត្វស្ទាំងដែលពួកអ្នកបង្ហាត់វាឱ្យចេះចាប់សត្វតាមបែបបទដែលអល់ឡោះបានបង្រៀនពួកអ្នក រហូតដល់វាក្លាយទៅសត្វដែលចេះស្តាប់បង្គាប់នៅពេលគេប្រើវា ហើយវាឈប់នៅពេលដែលគេឲ្យវាឈប់។ ដូចនេះ ចូរពួកអ្នកបរិភោគចុះនូវអ្វីដែលសត្វប្រមាញ់ចាប់បានមកនោះ សូម្បីតែសត្វដែល(សត្វប្រមាញ់ទាំងនោះ)ចាប់បានមកនោះស្លាប់ហើយក៏ដោយ។ ហើយចូរពួកអ្នករំលឹកព្រះនាមរបស់អល់ឡោះ(សូត្រពិសមិលឡះ)នៅពេលដែលពួកអ្នកបញ្ជូនសត្វបង្វឹកឲ្យទៅប្រមាញ់នោះ។ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយត្រូវបញ្ឈប់រាល់បម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលជំនុំជម្រះទង្វើទាំងឡាយយ៉ាងឆាប់រហ័សបំផុត។

Maide 5:5

ថ្ងៃនេះ អល់ឡោះបានអនុញ្ញាតឲ្យពួកអ្នកបរិភោគចំណីអាហារដែលល្អៗ ហើយនិង(អនុញ្ញាតឲ្យពួកអ្នកទទួលទាន)សត្វទាំងឡាយដែលពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នីបានសម្លេះ។ ហើយសត្វដែលពួកអ្នកសម្លេះនោះ ក៏ត្រូវបានអនុញ្ញាតចំពោះពួកគេដូចគ្នាដែរ។ ហើយគេអនុញ្ញាតឲ្យពួកអ្នកអាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីដែលមានសិទ្ធិសេរីភាពនិងមានភាពស្អាតស្អំក្នុងចំណោមស្ត្រីដែលមានជំនឿ និង(អនុញ្ញាតឲ្យពួកអ្នកអាចរៀបអាពាហ៍ពិពាហ៍ជាមួយ)ស្ត្រីដែលមានសិទ្ធិសេរីភាពនិងមានភាពស្អាតស្អំក្នុងចំណោមស្ត្រីដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នកនៃពួកយូដានិងពួកណាសរ៉នី ប្រសិនបើពួកអ្នកបានផ្តល់ប្រាក់ខាន់ស្លាដល់ពួកនាង ខណៈដែលពួកអ្នកជាមនុស្សស្អាតស្អំអំពីការប្រព្រឹត្តអំពើអាស្រូវ ពុំមែនក្នុងគោលបំណងយកពួកនាងធ្វើជាស្រីកំណាន់ដើម្បីពួកអ្នកប្រព្រឹត្តហ្ស៊ីណាជាមួយពួកនាងនោះទេ។ ហើយជនណាដែលប្រឆាំងនឹងច្បាប់បញ្ញត្តិទាំងឡាយដែលអល់ឡោះជាម្ចាស់បានដាក់ចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ ពិតប្រាកដណាស់ ទង្វើរបស់គេនឹងត្រូវក្លាយជាអសារបង់ដោយសារតែបាត់បង់នូវលក្ខខណ្ឌរបស់វា នោះគឺសេចក្តីជំនឿ(ចំពោះអល់ឡោះតែមួយគត់) ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ដោយសារ រូបគេនឹងចូលក្នុងឋានរកជាអមតៈ។

Maide 5:6

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! នៅពេលដែលពួកអ្នកមានបំណងចង់ប្រតិបត្តិសឡាត ហើយពួកអ្នកមានហាហ្ទាសតូច(មិនទាន់មានទឹកវូហ្ទុ) ចូរពួកអ្នកយកទឹកវូហ្ទុ ដោយពួកអ្នកត្រូវលាងមុខ និងលាងដៃទាំងពីររបស់ពួកអ្នករហូតដល់កែងដៃ ហើយជូតក្បាល និងលាងជើងទាំងពីររហូតដល់ភ្នែកគោល។ តែប្រសិនបើពួកអ្នកជាអ្នកដែលមានហាហ្ទាសធំវិញនោះ ពួកអ្នកត្រូវងូតទឹក(ងូតទឹកជូនុប)។ ហើយប្រសិនបើពួកអ្នកមានជំងឺដែលពួកអ្នកខ្លាចជំងឺនោះកាន់តែធ្ងន់ធ្ងរ ឬមិនងាយនឹងជាសះស្បើយ ឬក៏ពួកអ្នកជាអ្នកដំណើរដែលមានសុខភាពល្អធម្មតា ឬក៏មានហាហ្ទាសតូចដោយសារការបន្ទោរបង់ ឬមានហាហ្ទាសធំដោយសារការរួមភេទជាមួយភរិយា ហើយពួកអ្នកគ្មានទឹកដើម្បីជម្រះសម្អាតក្រោយពីព្យាយាមស្វែងរកទឹកហើយនោះ ដូចនេះ ចូរពួកអ្នកប្រើប្រាស់ដីស្អាត(ដើម្បីតាយ៉ាំមុម)ចុះ ដោយពួកអ្នកត្រូវវាយដីនោះនឹងដៃរបស់ពួកអ្នក ហើយជូតមុខ និងជូតដៃទាំងពីរ(ត្រឹមកដៃ)របស់ពួកអ្នកនឹងដីនោះ។ អល់ឡោះជាម្ចាស់ទ្រង់មិនចង់ធ្វើឲ្យពួកអ្នកមានការលំបាកក្នុងការអនុវត្តច្បាប់របស់ទ្រង់ដោយឲ្យពួកអ្នកដាច់ខាតត្រូវតែប្រើប្រាស់ទឹកដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ពួកអ្នកនោះទេ។ ដូច្នោះហើយទើបទ្រង់បង្គាប់ប្រើពួកអ្នកឲ្យ(ប្រើដីស្អាត)ជំនួសវិញនៅពេលដែលមានឧបសគ្គ(មិនអាចប្រើប្រាស់ទឹកបាន)ចំពោះអ្នកជំងឺឬក៏ពេលគ្មានទឹកនោះដើម្បីជាការបំពេញនូវឧបការគុណរបស់ទ្រង់ចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណចំពោះឧបការគុណរបស់អល់ឡោះទៅលើពួកអ្នក ហើយពួកអ្នកនឹងមិនរមិលគុណចំពោះឧបការគុណទាំងនោះឡើយ។

Maide 5:7

ហើយចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានចំពោះពួកអ្នក តាមរយៈការចង្អុលបង្ហាញ(ពួកអ្នក)ទៅកាន់សាសនាឥស្លាម និងចូរពួកអ្នកចងចាំនូវកិច្ចសន្យារបស់ទ្រង់ដែលបានសន្យាជាមួយពួកអ្នក ខណៈដែលពួកអ្នកបាននិយាយនៅពេលដែលពួកអ្នកបានសច្ចាប្រណិធាននឹងព្យាការីមូហាំម៉ាត់លើការស្តាប់បង្គាប់ និងគោរពប្រតិបត្តិតាម ទាំងលើរឿងដែលពួកអ្នកពេញចិត្ត ឬមិនពេញចិត្តក៏ដោយថាៈ ពួកយើងបានស្តាប់លឺហើយនូវពាក្យសម្តីរបស់អ្នក ហើយពួកយើងគោរពប្រតិបត្តិតាមហើយនូវបទបញ្ជាររបស់អ្នក។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់(ដែលក្នុងនោះគឺកិច្ចសន្យារបស់ទ្រង់) ហើយចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

Maide 5:8

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នឹងកាតព្វកិច្ចទាំងឡាយរបស់អល់ឡោះដែលបានដាក់ទៅលើពួកអ្នកក្នុងគោលបំណងស្វែងរកការពេញចិត្តពីទ្រង់ចុះ។ ហើយចូរពួកអ្នកតាំងខ្លួនជាសាក្សីដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ពុំមែនជាសាក្សីដែលបំពាននោះទេ។ ហើយចូរកុំបណ្តោយឲ្យការស្អប់ខ្ពើមចំពោះមនុស្សមួយក្រុមធ្វើឲ្យពួកអ្នកបោះបង់នូវភាពយុត្តិធម៌ឲ្យសោះ។ ពិតប្រាកដណាស់ ភាពយុត្តិធម៌ គឺទាមទារឱ្យមានទាំងជាមួយមិត្តភក្តិ និងជាមួយសត្រូវ។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ចំពោះពួកគេទាំងពីរក្រុម(ទាំងមិត្តភក្តិ និងសត្រូវ)ចុះ។ ពិតប្រាកដណាស់ ភាពយុត្តិធម៌គឺជិតបំផុតទៅកាន់ការគោរពកោតខ្លាចអល់ឡោះ ហើយភាពអយុត្តិធម៌ គឺជិតបំផុតទៅកាន់ភាពគឃ្លើនឥតអៀនខ្មាស់ចំពោះទ្រង់។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះវិញ។

Maide 5:9

អល់ឡោះជាម្ចាស់បានសន្យា(ទ្រង់ជាអ្នកដែលមិនធ្វើខុសពាក្យសន្យានោះទេ)ចំពោះបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិង(មានជំនឿចំពោះ)បណ្តាអ្នកនាំសាររបស់ទ្រង់ និងបានសាងនូវទង្វើកុសលនោះនូវការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ និងផ្តល់ផលបុណ្យដ៏ធំធេងបំផុត នោះគឺការចូលឋានសួគ៌។

Maide 5:10

រីឯពួកដែលគ្មានជំនឿចំពោះអល់ឡោះ ព្រមទាំងបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់នោះ ពួកទាំងនោះហើយគឺជាពួកឋាននរកដែលពួកគេនឹងចូលទៅក្នុងវា ជាការដាក់ទោសចំពោះភាពគ្មានជំនឿ និងការបដិសេធរបស់ពួកគេ។

Maide 5:11

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នករំលឹកទាំងតាមរយៈចិត្តនិងអណ្តាតរបស់ពួកអ្នកចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកអ្នក ដូចជាការមានសុវត្ថិភាព និងការបញ្ចុះនូវភាពភ័យខ្លាចចូលទៅក្នុងដួងចិត្តសត្រូវរបស់ពួកអ្នកនៅពេលដែលពួកគេមានបំណងវាយសម្លាប់ពួកអ្នកដោយដៃរបស់ពួកគេ តែអល់ឡោះបានបង្វែរពួកគេចេញពីពួកអ្នក ហើយការពារពួកអ្នកពីពួកគេ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរឲ្យបណ្តាអ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្តចំពោះអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការទទួលបាននូវភាពល្អប្រសើរទាំងក្នុងកិច្ចការសាសនា និងកិច្ចការលោកិយរបស់ពួកគេ។

Maide 5:12

ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើអម្បូរអ៊ីស្រាអែលនូវអ្វីដែលទ្រង់នឹងលើកឡើងអំពីវានៅខាងមុខនេះ។ ទ្រង់បានចាត់តាំងមនុស្សចំនួនដប់ពីរនាក់ធ្វើជាមេដឹកនាំពួកគេ។ រាល់មេដឹកនាំនីមួយៗត្រូវមើលការខុសត្រូវចំពោះអ្នកដែលនៅក្រោមឱវាទរបស់ខ្លួន។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នកដោយការជួយនិងការគាំពារប្រសិនបើពួកអ្នកប្រតិបត្តិសឡាតបានពេញលក្ខណៈ និងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក ហើយមានជំនឿនឹងបណ្តាអ្នកនាំសារទាំងអស់របស់យើងដោយគ្មានការបែងចែករវាងពួកគេឡើយ ហើយពួកអ្នកលើកតម្កើងពួកគេ និងជួយដល់ពួកគេ ព្រមទាំងពួកអ្នកចំណាយទ្រព្យសម្បត្តិក្នុងផ្លូវសប្បុរសធម៌។ ប្រសិនបើពួកអ្នកអនុវត្តបាននូវប្រការទាំងអស់នោះ យើងពិតជានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយដែលពួកអ្នកធ្លាប់បានសាង ហើយនៅថ្ងៃបរលោក យើងប្រាកដជានឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា។ ដូច្នេះ ជនណាហើយដែលបានប្រឆាំងក្រោយពីការដាក់កិច្ចសន្យានេះរួចនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីផ្លូវពិតទាំងដឹង និងមានចេតនា(ក្នុងការធ្វើឲ្យខ្លួនឯងវង្វេង)ហើយ។

Maide 5:13

ដោយសារតែពួកគេបានក្បត់កិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ទៅលើពួកគេនោះហើយ ទើបយើងបានបណ្តេញពួកគេឱ្យចេញឆ្ងាយពីក្តីមេត្តាករុណារបស់យើង ហើយយើងបានធ្វើឲ្យដួងចិត្តរបស់ពួកគេក្លាយទៅជារឹងរួសដែលប្រការល្អទាំងឡាយមិនអាចចូលទៅដល់វាបានឡើយ ហើយការផ្តល់ដំបូន្មានក៏គ្មានផលប្រយោជន៍អ្វីដល់វា(ដួងចិត្ត)នោះដែរ។ ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះចេញពីកន្លែងដើម(អត្ថន័យ)របស់វា ដោយការប្តូរពាក្យផ្សេងនឹងបន្ទូលនោះវិញ និងតាមរយៈការបកស្រាយអត្ថន័យរបស់វាឲ្យស្របតាមចំណង់ចំណូលចិត្តរបស់ពួកគេ ព្រមទាំងបានបោះបង់ចោលការអនុវត្តប្រការមួយចំនួននូវអ្វីដែលគេបានលើកឡើងនឹងវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅតែឃើញទង្វើក្បត់របស់ពួកគេចំពោះអល់ឡោះនិងចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះដែលនៅអនុវត្តតាមកិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ចំពោះពួកគេនោះ។ ហេតុនេះ ចូរអ្នកអភ័យទោសឲ្យពួកគេ ហើយកុំយកទោសពៃរ៍ពីពួកគេ ព្រមទាំងបំភ្លេចចោលនូវទោសកំហុសរបស់ពួកគេចុះ ពីព្រោះការធ្វើបែបនេះ គឺជាទង្វើល្អ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលធ្វើល្អ។

Maide 5:14

ហើយដូចដែលយើងបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកយូដាដែរ យើងបានដាក់កិច្ចសន្យាទៅលើពួកដែលអះអាងទៅលើខ្លួនរបស់ពួកគេថា ពិតណាស់ ពួកគេគឺជាអ្នកដែលដើរតាមព្យាការីអ៊ីសា តែពួកគេបានបោះបង់ចោលការអនុវត្តប្រការមួយចំនួនអំពីអ្វីដែលគេបានរំលឹកប្រាប់ពួកគេនឹងវា ដូចដែលជីដូនជីតារបស់ពួកគេនៃពួកយូដាបានធ្វើដូច្នោះដែរ។ ហើយយើងបានធ្វើឲ្យកើតមាននូវការឈ្លោះប្រកែកគ្នា និងការស្អប់ខ្ពើមគ្នាយ៉ាងខ្លាំងរវាងពួកគេរហូតដល់ថ្ងៃបរលោក។ ពេលនោះ ពួកគេក៏បានក្លាយជាអ្នកដែលប្រយុទ្ធកាប់សម្លាប់គ្នា ប្រឆាំងគ្នាទៅវិញទៅមក។ ហើយអល់ឡោះនឹងប្រាប់ពួកគេពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងដល់ពួកគេលើអ្វីដែលពួកគេបានសាង។

Maide 5:15

ឱពួកអះលីគីតាបនៃពួកយូដាដែលជាអ្នកទទួលបានគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលទទួលបានគម្ពីរអ៊ីញជីល! ពិតប្រាកដណាស់ អ្នកនាំសាររបស់យើងគឺ ព្យាការីមូហាំម៉ាត់បានមកដល់ពួកអ្នក ដែលគេបានបកស្រាយបញ្ជាក់រឿងរ៉ាវជាច្រើនប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងអំពីគម្ពីរដែលគេបញ្ចុះទៅឱ្យពួកអ្នក ហើយគេក៏លើកលែងយ៉ាងច្រើនផងដែរអំពីរឿងនោះ(ការលាក់បាំងគម្ពីរ)អ្វីដែលមិនមានផលប្រយោជន៍ ក្រៅពីការបកអាក្រាតពួកអ្នកនោះ។ ពិតប្រាកដណាស់ គម្ពីរគួរអានដែលជាគម្ពីរមួយពីអល់ឡោះបានមកដល់ពួកអ្នក ហើយវាគឺជាពន្លឺមួយសម្រាប់បំភ្លឺ និងជាគម្ពីរដែលបញ្ជាក់ច្បាស់រាល់អ្វីដែលមនុស្សលោកត្រូវការនៅក្នុងកិច្ចការរបស់ពួកគេ ទាំងកិច្ចការលោកិយនិងកិច្ចការបរលោករបស់ពួកគេ។

Maide 5:16

អល់ឡោះនឹងចង្អុលបង្ហាញតាមរយៈគម្ពីរនេះចំពោះជនណាដែលដើរតាមអ្វីដែលទ្រង់ពេញចិត្ត ដូចជាការមានជំនឿនិងការសាងនូវទង្វើកុសលទៅកាន់មាគ៌ាដែលមានសុវត្ថិភាពពីទណ្ឌកម្មរបស់អល់ឡោះ វានោះគឺជាមាគ៌ាទាំងឡាយណាដែលនាំទៅកាន់ឋានសួគ៌។ ហើយទ្រង់នឹងបញ្ចេញពួកគេពីភាពងងឹតសូន្យសុងនៃភាពគ្មានជំនឿនិងការប្រព្រឹត្តល្មើសទៅកាន់ពន្លឺនៃសេចក្តីជំនឿនិងការគោរពប្រតិបត្តិតាមដោយការអនុញ្ញាតរបស់ទ្រង់ ហើយទ្រង់នឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ នោះគឺជាមាគ៌ារបស់សាសនាឥស្លាម។

Maide 5:17

ពិតប្រាកដណាស់ ពួកណាសរ៉នីដែលនិយាយថា ពិតប្រាកដណាស់ អល់ឡោះ គឺជាម៉ាសៀហ អ៊ីសា កូនប្រុសម៉ារីយ៉ាំ នោះ គឺជាពួកដែលគ្មានជំនឿ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេថាៈ តើអ្នកណាដែលមានសមត្ថភាពអាចរារាំងអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់បំផ្លាញព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំ និងម្តាយរបស់គាត់ ព្រមទាំងបំផ្លាញអ្នកដែលនៅលើផែនដីទាំងអស់នោះ? ប្រសិនបើគ្មាននរណាម្នាក់មានសមត្ថភាពអាចរារាំងទ្រង់មិនឲ្យធ្វើដូច្នោះបានទេនោះ វាជាភស្តុតាងបញ្ជាក់ថា ពិតប្រាកដណាស់ ពុំមានម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយអ្វីៗទាំងអស់ ទាំងព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំ ទាំងម្តាយរបស់គាត់ ព្រមទាំងអ្វីៗទាំងអស់ដែលអល់ឡោះបានបង្កើតនោះ គឺជាម៉ាខ្លូករបស់អល់ឡោះ(ជាអ្វីដែលទ្រង់បានបង្កើត)ទាំងអស់។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងការគ្រប់គ្រងអ្វីៗដែលមានរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បង្កើតអ្វីមួយតាមដែលទ្រង់មានចេតនា ហើយក្នុងចំណោមអ្វីដែលទ្រង់មានចេតនាក្នុងការបង្កើតវានោះ គឺព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ) ដែលរូបគាត់គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

Maide 5:18

ទាំងពួកយូដា និងពួកណាសរ៉នីសុទ្ធតែបានអះអាងថា ពិតប្រាកដណាស់ ពួកគេគឺជាបុត្ររបស់អល់ឡោះ និងជាសំណព្វចិត្តរបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ (បើដូច្នោះមែន)ចុះហេតុអ្វីបានជាទ្រង់ដាក់ទណ្ឌកម្មពួកអ្នកចំពោះបាបកម្មដែលពួកអ្នកបានសាងនោះ? ប្រសិនបើពួកអ្នកគឺជាសំណព្វចិត្តរបស់ទ្រង់ដូចដែលពួកអ្នកបានអះអាងមែននោះ ទ្រង់ពិតជានឹងមិនដាក់ទណ្ឌកម្មលើពួកអ្នកដោយការសម្លាប់ និងការប្រែរូបសណ្តាន(ពីមនុស្សទៅជាស្វា)នៅក្នុងលោកិយនេះ និង(ក៏នឹងមិនដាក់ទណ្ឌកម្មពួកអ្នក)ដោយភ្លើងនរកនៅថ្ងៃបរលោកនោះដែរ ពីព្រោះថា ទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលទ្រង់ស្រឡាញ់ជាដាច់ខាត។ តាមពិត ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចគេឯងប៉ុណ្ណោះ។ ចំពោះជនណាដែលសាងអំពើល្អក្នុងចំណោមពួកគេនោះ ការតបស្នងរបស់គេគឺឋានសួគ៌ ហើយជនណាដែលសាងអំពើអាក្រក់ លទ្ធផលចុងក្រោយរបស់គេ គឺឋានរនក។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់អភ័យទោសដល់ជនណាដែលទ្រង់មានចេតនាដោយក្តីសណ្តោសប្រណីរបស់ទ្រង់ ហើយទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ហើយចំពោះទ្រង់តែមួយគត់ ជាកន្លែងដែលត្រូវវិលត្រឡប់។

Maide 5:19

ឱពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នី! ជាការពិតណាស់ អ្នកនាំសាររបស់យើង គឺព្យាការីមូហាំម៉ាត់បានមកដល់ពួកអ្នកក្រោយពីបានដាច់មួយរយៈនូវការបញ្ជូនបណ្តាអ្នកនាំសារ និងដោយសារតែតម្រូវការចាំបាច់ខ្លាំងដែលត្រូវតែបញ្ជូនគាត់(មូហាំម៉ាត់)មក ដើម្បីកុំឲ្យពួកអ្នកនិយាយដោះសារថាៈ គ្មានអ្នកនាំសារណាម្នាក់បានមកដល់ពួកយើងដែលផ្តល់នូវដំណឹងរីករាយដល់ពួកយើងពីផលបុណ្យរបស់អល់ឡោះ និងព្រមានបន្លាចពួកយើងពីទណ្ឌកម្មរបស់ទ្រង់នោះទេ។ ជាការពិតណាស់ អ្នកនាំសារមូហាំម៉ាត់ ដែលជាអ្នកផ្តល់ដំណឹងរីករាយ(ដល់ពួកអ្នក)នូវផលបុណ្យរបស់ទ្រង់ និងជាអ្នកព្រមានបន្លាច(ពួកអ្នក)ពីទណ្ឌកម្មរបស់ទ្រង់នោះបានមកដល់ពួកអ្នកហើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ ហើយក្នុងចំណោមសមត្ថភាពរបស់ទ្រង់នោះ គឺការបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយ ហើយទ្រង់បានបញ្ចប់ការបញ្ជូនអ្នកនាំសារទាំងនោះ ត្រឹមអ្នកនាំសារមូហាំម៉ាត់។

Maide 5:20

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រអែលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នករំលឹកដោយចិត្តរបស់ពួកអ្នក និងដោយអណ្តាតរបស់ពួកអ្នកពីឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានមកឱ្យពួកអ្នក ខណៈដែលទ្រង់បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើន(ចេញពី)ក្នុងចំណោមពួកអ្នក ដែលអំពាវនាវពួកអ្នកទៅកាន់ការចង្អុលបង្ហាញ ហើយទ្រង់បានចាត់តាំងឲ្យពួកអ្នកធ្វើជាអ្នកគ្រប់គ្រងនូវរាល់កិច្ចការទាំងឡាយដោយខ្លួនឯងផ្ទាល់(ទទួលបានឯករាជ្យភាព)ក្រោយពីពួកអ្នកធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេដោយត្រូវគេយកធ្វើជាទាសករ។ ហើយទ្រង់បានប្រទានឲ្យពួកអ្នកឧបការគុណជាច្រើនរបស់ទ្រង់ដែលទ្រង់មិនដែលប្រទានឲ្យនរណាម្នាក់នៅលើពិភពលោកនៅក្នុងសម័យកាលរបស់ពួកអ្នកនេះឡើយ។

Maide 5:21

ការីមូសាបានបន្តថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកចូលទៅកាន់ទឹកដីដ៏ស្អាតស្អំ (ទីក្រុងយេរូសាឡិម និងបរិវេណជុំវិញទីក្រុងនេះ)ដែលអល់ឡោះបានសន្យាចំពោះពួកអ្នកឲ្យចូលទៅទីនោះ និងសម្លាប់ពួកគ្មានជំនឿដែលមាននៅក្នុងទឹកដីនោះចុះ ហើយចូរពួកអ្នកកុំចុះចាញ់នៅចំពោះមុខពួកផ្តាច់ការឱ្យសោះ ជាហេតុធ្វើឲ្យពួកអ្នកក្លាយជាពួកដែលខាតបង់ទាំងក្នុងលោកិយ និងថ្ងៃបរលោក។

Maide 5:22

ក្រុមរបស់គាត់បានតបមកកាន់គាត់វិញថាៈ ឱមូសា! ពិតណាស់ នៅក្នុងទឹកដីដ៏ស្អាតស្អំនោះ គឺមានមនុស្សមួយក្រុមដែលខ្លាំងពូកែនិងជាអ្នកក្លាហានបំផុត ដែលពួកនេះបានរារាំងពួកយើងមិនឲ្យចូលទៅ(ក្នុងទីក្រុងនេះ)បាន។ ដូច្នេះ ពួកយើងមិនអាចចូលទៅកាន់ទីនោះបានឡើយដរាបណាពួកគេស្ថិតនៅទីនោះ ពីព្រោះពួកយើងគ្មានកម្លាំងប្រយុទ្ធនឹងពួកគេនោះទេ។ តែប្រសិនបើពួកគេចាកចេញពីទីនោះ ពួកយើងពិតជានឹងចូលទៅកាន់ទីនោះ។

Maide 5:23

មានបុរសពីរនាក់នៃក្រុមរបស់ព្យាការីមូសាដែលស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាចអល់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់ ដែលទ្រង់បានប្រទានឧបការគុណដល់គេទាំងពីរតាមរយៈការចង្អុលបង្ហាញ(រូបគេ)ឲ្យគោរពប្រតិបត្តិចំពោះទ្រង់នោះ គេទាំងពីរបានជម្រុញក្រុមរបស់ពួកគេឲ្យអនុវត្តតាមបទបញ្ជារបស់ព្យាការីមូសា ដោយគេទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ក្រុមដែលខ្លាំងពួកែនោះតាមទ្វារក្រុងចុះ។ នៅពេលដែលពួកអ្នកបានសម្រុកចូលតាមច្រកទ្វារ ហើយពួកអ្នកបានចូលដល់ហើយនោះ ពិតណាស់(ដោយការអនុញ្ញាតពីអល់ឡោះ) ពួកអ្នកនឹងទទួលបានជ័យជម្នះលើពួកគេដោយមានទំនុកចិត្តចំពោះការសន្យារបស់អល់ឡោះ និងតាមរយៈប្រកាន់យកមូលហេតុផ្សេងៗ(ដែលនាំឲ្យទទួលបានជ័យជម្នះ) ដូចជាការមានជំនឿចំពោះអល់ឡោះ និងការត្រៀមមធ្យោបាយសម្ភារៈផ្សេងៗ(ដើម្បីប្រយុទ្ធ)។ ហើយចូរពួកអ្នកពឹងផ្អែកទៅលើអល់ឡោះជាម្ចាស់តែមួយគត់ និងប្រគល់ការទុកចិត្តចំពោះទ្រង់ចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពិតប្រាកដណាស់ ការមានជំនឿ គឺចាំបាច់ត្រូវមានការប្រគល់ការទុកចិត្តចំពោះទ្រង់។

Maide 5:24

ក្រុមរបស់ព្យាការីមូសានៃអម្បូរអ៊ីស្រាអែលដែលនៅបន្តបំពានលើបទបញ្ជារបស់ព្យាការីរបស់ពួកគេ គឺព្យាការីមូសានោះ បាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងនឹងមិនចូលទៅក្នុងទីក្រុងនេះជាដាច់ខាត ដរាបណាពួកមនុស្សដែលខ្លាំងពូកែទាំងនោះនៅទីនោះ។ ចូរអ្នក(ឱមូសា) និងម្ចាស់របស់អ្នកចូលទៅប្រយុទ្ធជាមួយនឹងពួកមនុស្សដែលខ្លាំងពូកែទាំងនោះចុះ។ ចំណែកឯពួកយើងវិញ ពួកយើងនឹងនៅនឹងកន្លែងរបស់ពួកយើង ដោយពួកយើងមិនចូលរួមប្រយុទ្ធជាមួយពួកអ្នកទាំងពីរឡើយ។

Maide 5:25

ព្យាការីមូសាបាននិយាយទៅកាន់ព្រះជាម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! រូបខ្ញុំគ្មានអំណាចគ្រប់គ្រងទៅលើនរណាម្នាក់ក្រៅពីខ្លួនឯង និងបងប្រុសរបស់ខ្ញុំ ព្យាការីហារូននោះឡើយ។ ហេតុនេះ សូមទ្រង់មេត្តាបំបែករវាងពួកយើងនិងក្រុមមនុស្សដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ និងចាកចេញពីការប្រតិបត្តិចំពោះអ្នកនាំសាររបស់ទ្រង់ផងចុះ។

Maide 5:26

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលតបទៅកាន់ព្យាការីរបស់ទ្រង់ គឺព្យាការីមូសាថាៈ ពិតប្រាកដណាស់ អល់ឡោះបានដាក់បម្រាមទៅលើអម្បូរអ៊ីស្រាអែលមិនឲ្យចូលទៅកាន់ទឹកដីដ៏ស្អាតស្អំនេះរយៈពេលសែសិបឆ្នាំ។ ក្នុងអំឡុងពេលនេះ ពួកគេនឹងវង្វងនៅលើវាលរហោស្ថានដោយដើរវិលវល់ គ្មានគោលដៅឡើយ។ ហេតុនេះ ឱមូសា! ចូរអ្នកកុំព្រួយបារម្ភចំពោះក្រុមមនុស្សដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ពិតប្រាកដណាស់ អ្វីដែលពួកគេទទួលរងអំពីទណ្ឌកម្មនោះ គឺដោយសារតែអំពើល្មើស និងអំពើបាបកម្មរបស់ពួកគេនេះឯង។

Maide 5:27

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកដែលបំពាន ច្រណែនឈ្នានីសក្នុងចំណោមពួកយូដាទាំងនេះពីរឿងរ៉ាវនៃកូនប្រុសទាំងពីររបស់ព្យាការីអាហ្ទាំ(អាដាម) គឺកពេល និងហាពេល ដោយពិតប្រាកដ គ្មានការសង្ស័យនៅក្នុងរឿងនោះ ខណៈដែលគេទាំងពីរបានធ្វើគួរហ្ពាន(តង្វាយ)ដើម្បីបញ្ជិតខ្លួនរបស់គេទាំងពីរទៅកាន់អល់ឡោះ។ ពេលនោះ អល់ឡោះជាម្ចាស់បានទទួលយកការធ្វើគួរហ្ពាន(ដង្វាយ)ដែលហាពេលបានធ្វើ ដោយសារតែរូបគេស្ថិតក្នុងចំណោមអ្នកដែលគោរពកោតខ្លាច តែទ្រង់មិនទទួលយកការធ្វើគួរហ្ពាន(ដង្វាយ)របស់កពេលនោះទេ ដោយសារតែគេមិនមែនស្ថិតក្នុងចំណោមអ្នកដែលគោរពកោតខ្លាច។ ពេលនោះ កពេលមិនសុខចិត្តនឹងការ(ដែលអល់ឡោះ)ទទួលយកការធ្វើគួរហ្ពានរបស់ហាពេលដោយក្តីច្រណែនឈ្នានីស ហើយគេបាននិយាយថាៈ ខ្ញុំប្រាកដជានឹងសម្លាប់ឯង នែហាពេល! ពេលនោះ ហាពេលក៏បានតបវិញថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការធ្វើគួរហ្ពានតែពីអ្នកដែលគោរពកោតខ្លាចទ្រង់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។

Maide 5:28

ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំក្នុងបំណងចង់សម្លាប់ខ្ញុំនោះ ខ្ញុំនឹងមិនតបតចំពោះអ្នកវិញដូចអ្វីដែលអ្នកបានធ្វើនោះឡើយ។ នេះពុំមែនមកពីខ្ញុំកំសាកនោះទេ ក៏ប៉ុន្តែ ខ្ញុំគោរពកោតខ្លាចអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងឡាយ។

Maide 5:29

ពេលនោះ គេ(ហាពេល)បាននិយាយបំភ័យចំពោះកពេលថាៈ ពិតណាស់ ខ្ញុំចង់ឲ្យបាបកម្មនៃការ(ដែលអ្នក)សម្លាប់ខ្ញុំដោយបំពាននិងភាពជាសត្រូវនេះធ្លាក់ទៅលើអ្នកបន្ថែមទៅលើបាបកម្មរបស់អ្នកដែលមានពីមុនមក។ ពេលនោះ អ្នកនឹងស្ថិតក្នុងចំណោមពួកឋាននរកដែលនឹងត្រូវចូលទៅក្នុងវានៅថ្ងៃបរលោក។ ការតបស្នងនេះ គឺជាការតបស្នងចំពោះពួកដែលបំពាន ហើយខ្ញុំមិនចង់ទទួលបាបកម្មនៃការ(ដែលខ្ញុំ)សម្លាប់អ្នក ដែលជាហេតុធ្វើឲ្យខ្ញុំស្ថិតក្នុងចំណោមពួកគេនោះទេ។

Maide 5:30

ពេលនោះ តណ្ហាដែលអូសទាញទៅរកប្រការអាក្រក់នោះបានមកអូសទាញកពេលឲ្យសម្លាប់ប្អូនប្រុសរបស់គេ ហាពេល ដោយបំពាន ហើយគេក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលខាតបង់ទាំងនៅក្នុងលោកិយ និងបរលោក។

Maide 5:31

ក្រោយមក អល់ឡោះជាម្ចាស់ក៏បានបញ្ជូនសត្វក្អែកមួយក្បាលឱ្យមកកកាយដីនៅនឹងមុខកពេលដើម្បីកប់សត្វក្អែកមួយក្បាលទៀតដែលងាប់ដើម្បីជាការបង្រៀនកពេលពីរបៀបបិទបាំងខ្លួនប្រាណ(បញ្ចុះ)សាកសពប្អូនប្រុសរបស់គេ។ នៅពេលនោះ គេក៏បានត្អួញត្អែថាៈ អនិច្ចាហើយខ្ញុំ! តើហេតុអ្វីបានជាខ្ញុំអសមត្ថភាពមិនអាចធ្វើដូចសត្វក្អែកនេះដើម្បីបញ្ចុះសពប្អូនប្រុសរបស់ខ្ញុំបាន? បន្ទាប់មក រូបគេ(កពេល)ក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមានវិប្បដិសារី។

Maide 5:32

ដោយមូលហេតុនៃការដែលកពេលបានសម្លាប់ប្អូនប្រុសរបស់គេនោះហើយទើបយើងបានប្រាប់ដល់អម្បូរអ៊ីស្រាអែលឲ្យបានដឹងថាៈ ជាការពិតណាស់ ជនណាហើយដែលបានសម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុដែលត្រូវសម្លាប់ ឬបានបង្កវិនាសកម្មនៅលើផែនដីដោយការប្រឆាំង ឬការបង្កសង្គ្រាម គឺរូបគេហាក់បីដូចជាបានសម្លាប់មនុស្សលោកទាំងអស់ដែរ ពីព្រោះគេគ្មានការបែងចែករវាងមនុស្សល្អនិងមនុស្សអាក្រក់។ ហើយជនណាដែលបានទប់ខ្លួនមិនសម្លាប់ជីវិតបុគ្គលណាម្នាក់ដែលអល់ឡោះបានហាមឃាត់ដោយដឹងច្បាស់ពីបម្រាមនៃការសម្លាប់នោះ ហើយរូបគេមិនបានសម្លាប់ទេនោះ ហាក់បីដូចជាគេបានទុកជីវិតមនុស្សលោកទាំងអស់ដូច្នោះដែរ ដោយសារតែទង្វើនោះ គឺផ្តល់នូវសុវត្ថិភាពដល់ពួកគេទាំងអស់គ្នា។ ហើយជាការពិតណាស់ បណ្តាអ្នកនាំសាររបស់យើងបានមកដល់អម្បូរអ៊ីស្រាអែលដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងជាក់ស្តែងជាច្រើន។ តែទោះជាយ៉ាងនេះក្តី ក៏ភាគច្រើននៃពួកគេ គឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយការប្រព្រឹត្តនូវទង្វើបាបកម្ម និងល្មើស(នឹងបទបញ្ជា)នៃបណ្តាអ្នកនាំសាររបស់ពួកគេដដែល។

Maide 5:33

ទណ្ឌកម្មសម្រាប់ពួកដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងប្រកាសសង្គ្រាម(នឹងអល់ឡោះ)ដោយភាពជាសត្រូវ និងបង្កវិនាសកម្មនៅលើផែនដីតាមរយៈការកាប់សម្លាប់ ការយកទ្រព្យសម្បត្តិរបស់អ្នកដទៃ និងការកាត់ផ្តាច់ផ្លូវនោះ គឺគ្មានអ្វីក្រៅពីត្រូវ(កាត់ទោសដោយ)ប្រហារជីវិតដោយមិនបាច់ចងឆ្កាង ឬប្រហារជីវិតដោយចងឆ្កាងលើបង្គោលឈើ ឬត្រូវកាត់ដៃខាងស្តាំនិងជើងខាងឆ្វេងរបស់ពួកគេ(កាត់ដៃជើងឆ្លាស់គ្នា) ឬក៏ត្រូវនិរទេសចេញពីស្រុកភូមិនោះទេ។ ទណ្ឌកម្មនោះ គឺជាការបកអាក្រាតចំពោះពួកគេនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

Maide 5:34

លើកលែងតែបណ្តាអ្នកដែលបានសារភាពកំហុសនៃអ្នកដែលបានធ្វើសង្គ្រាមប្រឆាំងទាំងនោះមុនពេលដែលពួកអ្នក(ឱពួកមេដឹកនាំ)មានសមត្ថភាពចាប់ពួកគេបាន។ ដូច្នេះ ចូរពួកអ្នកដឹងចុះថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសដល់ពួកគេក្រោយពីការសារភាពកំហុស និងមហាអាណិតស្រឡាញ់ចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកគេនោះ គឺការជម្រុះចោលនូវការដាក់ទណ្ឌកម្មលើពួកគេ។

Maide 5:35

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកស្វែងរកការបញ្ជិតខ្លួនអំពីទ្រង់តាមរយៈការអនុវត្តនូវអ្វីដែលទ្រង់បានបង្គាប់ប្រើចំពោះពួកអ្នក និងចៀសឆ្ងាយពីអ្វីដែលទ្រង់បានហាមឃាត់ពួកអ្នក។ ហើយចូរពួកអ្នកតស៊ូ(ប្រយុទ្ធ)នឹងពួកប្រឆាំងដើម្បីស្វែងរកការពេញចិត្តពីទ្រង់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកចង់បាន និងបានចៀសឆ្ងាយពីអ្វីដែលពួកអ្នកភ័យខ្លាចប្រសិនបើពួកអ្នកធ្វើបានដូច្នោះនោះ។

Maide 5:36

ជាការពិតណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ប្រសិនបើគេកំណត់ឲ្យពួកគេម្នាក់ៗមានកម្មសិទ្ធិលើអ្វីៗទាំងអស់នៅលើផែនដីនេះ និងមានអ្វីដែលដូចនឹងផែនដីនេះទៀត(មកបន្ថែម) ហើយពួកគេយកវាទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកក៏ដោយ ក៏គេមិនទទួលយកនូវការលោះនោះពីពួកគេដែរ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

Maide 5:37

ពួកគេមានបំណងចង់ចេញពីឋាននរកនៅពេលដែលពួកគេបានចូលទៅក្នុងវាហើយនោះ។ តើពួកគេអាចទទួលបានសិទ្ធិបែបនោះឬ? ពិតប្រាកដណាស់ ពួកគេមិនអាចចេញពីវាបានជាដាច់ខាត ហើយពួកគេនឹងទទួលនូវទណ្ឌកម្មជារៀងរហូតនៅក្នុងឋាននរកនោះ។

Maide 5:38

ចំពោះចោរប្រុស និងចោរស្រី ចូរពួកអ្នក(ឱចៅក្រមទាំងឡាយ)កាត់ដៃខាងស្តាំរបស់ចោរទាំងពីរភេទនេះចុះ ជាការតបស្នងចំពោះពួកគេទាំងពីរ និងជាទណ្ឌកម្មមកពីអល់ឡោះចំពោះពួកគេទាំងពីរ ដោយសារតែអ្វីដែលគេទាំងពីរបានប្រព្រឹត្តនៃការយកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់នោះ និងដើម្បីជាការបំភ័យដល់គេទាំងពីរក៏ដូចជាអ្នកដទៃទៀត(កុំឲ្យប្រព្រឹត្តដូចនោះ)ផងដែរ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតបំផុតចំពោះការកំណត់របស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

Maide 5:39

ក៏ប៉ុន្តែ ចំពោះចោរទាំងឡាយដែលបានសារភាពកំហុសចំពោះអល់ឡោះ ហើយបានកែប្រែទង្វើរបស់គេ(កែខ្លួន)វិញនោះ ជាការពិតណាស់ អល់ឡោះទ្រង់ពិតជាទទួលយកនូវការសារភាពកំហុសរបស់គេដោយក្តីសណ្តោសប្រណីរបស់ទ្រង់។ ពិតណាស់ អល់ឡោះទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំបម្រើទ្រង់ដែលបានសារភាពកំហុស និងមហាអាណិតស្រឡាញ់ចំពោះបំផុតពួកគេ។ ក៏ប៉ុន្តែ ការដាក់ទោសទណ្ឌចំពោះគេ(ចោរ)នោះ គឺមិនអាចរួចផុតដោយសារការសារភាពកំហុស(ចំពោះអល់ឡោះ)នោះទេ ប្រសិនបើកិច្ចការនោះបានទៅដល់ដៃចៅក្រម ឬអ្នកជំនុំជម្រះក្តីហើយនោះ។

Maide 5:40

ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានដឹងហើយថាៈ អល់ឡោះជាម្ចាស់ទ្រង់មានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ដែលទ្រង់ចាត់ចែងនូវអ្វីដែលមាននៅក្នុងមេឃនិងផែនដីតាមដែលទ្រង់មានចេតនា។ ហើយពិតណាស់ ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ក៏អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនាផងដែរដោយក្តីសណ្តោសប្រណីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

Maide 5:41

ឱអ្នកនាំសារមូហាំម៉ាត់! ចូរអ្នកកុំព្រួយបារម្ភដោយសារតែពួក(ពួកពុតត្បុត)ដែលប្រញាប់ប្រញាល់ក្នុងការបង្ហាញពីទង្វើប្រឆាំងរបស់ពួកគេដើម្បីពួកគេធ្វើឲ្យអ្នកខឹងសម្បារ ដែលពួកគេបង្ហាញឱ្យឃើញនូវភាពមានជំនឿរបស់ពួកគេ និងលាក់ទុកនូវភាពគ្មានជំនឿនោះ។ ហើយចូរអ្នកកុំព្រួយបារម្ភដោយសារតែពួកយូដា ដែលពួកគេស្តាប់និងទទួលយកនូវពាក្យភូតកុហកនៃថ្នាក់ដឹកនាំកំពូលៗរបស់ពួកគេ។ ពួកគេធ្វើតាមមេដឹកនាំរបស់ពួកគេទាំងងងឹតងងុលដែលពួកគេមិនធ្លាប់បានមករកអ្នកឡើយ ជាការដិសេធរបស់ពួកគេចំពោះអ្នក។ ពួកគេកែប្រែពាក្យបន្ទូលរបស់អល់ឡោះនៅក្នុងគម្ពីរតាវរ៉តឲ្យស្របតាមចំណង់ចំណូលចិត្តរបស់ពួកគេ ហើយពួកគេ(ពួកមេដឹកនាំ)បាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេថាៈ ប្រសិនបើច្បាប់របស់មូហាំម៉ាត់ស្របតាមចំណង់ចំណូលចិត្តរបស់ពួកអ្នកនោះ ចូរពួកអ្នកធ្វើតាមចុះ។ តែប្រសិនបើវាខុសនឹងចំណង់ចំណូលចិត្តរបស់ពួកអ្នកនោះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីវា។ ហើយជនណាក្នុងចំណោមមនុស្សលោកដែលអល់ឡោះទ្រង់មានចេតនាធ្វើឲ្យគេវង្វេងនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានអ្នកការពារពួកគេពីភាពវង្វេងនោះទេ និងក៏មិនឃើញមានអ្នកដែលចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះដែរ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះនៃពួកយូដា និងពួកពុតត្បុតនោះ គឺជាពួកដែលអល់ឡោះមិនចង់សម្អាតចិត្តពួកគេពីភាពគ្មានជំនឿឡើយ។ ពួកគេនឹងទទួលនូវភាពអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត នោះគឺទណ្ឌកម្មនៃភ្លើងនរក។

Maide 5:42

ពួកយូដាទាំងនោះ គឺជាពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់ ដូចជាស៊ីប្រាក់ការជាដើម។ ដូចនេះ ប្រសិនបើពួកគេស្វែងរកការកាត់សេចក្តីពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកកាត់សេចក្តីរវាងពួកគេចុះប្រសិនបើអ្នកចង់ ឬបោះបង់មិនកាត់សេចក្តីរវាងពួកគេក៏បានប្រសិនបើអ្នកចង់។ ដូច្នេះ អ្នកមានជម្រើសពីរ។ ប្រសិនបើអ្នកបោះបង់មិនកាត់សេចក្តីរវាងពួកគេទេនោះ ក៏ពួកគេពិតជាមិនអាចបង្កនូវគ្រោះថ្នាក់អ្វីមួយដល់អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់សេចក្តីរវាងពួកគេនោះ ចូរអ្នកកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌ចុះ ទោះបីជាពួកគេជាពួកបំពាន និងជាសត្រូវ(នឹងអ្នក)ក៏ដោយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលយុត្តិធម៌នៅក្នុងការកាត់សេចក្តីរបស់ពួកគេ បើទោះបីជាអ្នកដែលគេត្រូវកាត់សេចក្តីឲ្យនោះ គឺជាសត្រូវររបស់អ្នកដែលកាត់សេចក្តីឲ្យក៏ដោយ។

Maide 5:43

ហើយជាពិតណាស់ រឿងរបស់ពួក(យូដា)ទាំងនោះគឺចម្លែកបំផុត។ ពិតណាស់ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងអ្នក តែពួកគេស្វែងរកការកាត់សេចក្តីពីអ្នកដោយគោរពតាមការកាត់សេចក្តីរបស់អ្នកចំពោះអ្វីដែលស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេ ខណៈដែលពួកគេមានគម្ពីរតាវរ៉តនៅជាមួយពួកគេដែលពួកគេអះអាងថា ពួកគេមានជំនឿនឹងគម្ពីរ(តាវរ៉ត)នេះ ដែលនៅក្នុងគម្ពីរតាវរ៉តនោះ គឺមានច្បាប់បញ្ញតិ្តរបស់អល់ឡោះ។ បន្ទាប់មក ពួកគេបានបែរចេញ(មិនទទួលយក)ពីការកាត់សេចក្តីរបស់អ្នកប្រសិនបើវាមិនស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេទេនោះ។ ដូច្នេះ ពួកគេប្រមូលផ្តុំទៅដោយការប្រឆាំងនឹងអ្វីដែលមាននៅក្នុងគម្ពីររបស់ពួកគេ និងការបែរចេញពីការកាត់សេចក្តីរបស់អ្នកថែមទៀត។ សកម្មភាពនិងទង្វើរបស់ពួកទាំងនោះ មិនមែនជាទង្វើរបស់បណ្តាអ្នកដែលមានជំនឿឡើយ។ ដូច្នេះ ពួកទាំងនោះ មិនមែនជាពួកដែលស្ថិតក្នុងចំណោមបណ្តាអ្នកដែលមានជំនឿចំពោះអ្នក និងចំពោះអ្វីដែលអ្នកបាននាំមកនោះទេ។

Maide 5:44

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ទៅឱ្យព្យាការីមូសា ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហាញ និងជាភស្តុតាងទៅលើប្រការល្អ ហើយក៏ជាពន្លឺសម្រាប់បំភ្លឺផងដែរ។ បណ្តាព្យាការីទាំងឡាយនៃអម្បូរអ៊ីស្រាអែលបានកាត់សេចក្តីតាមរយៈគម្ពីរតាវរ៉តនេះ ដែលពួកគេគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះដោយការគោរពប្រតិបត្តិ។ ហើយពួកអ្នកប្រាជ្ញសាសនា និងពួកមេដឹកនាំរបស់ពួកគេដែលជាអ្នកដែលអប់រំមនុស្សក៏កាត់សេចក្តីតាមគម្ពីរតាវរ៉តនេះដែរ ដោយសារអល់ឡោះជាម្ចាស់ប្រើឱ្យពួកគេថែរក្សាគម្ពីររបស់ទ្រង់ ហើយទ្រង់បានចាត់ពួកគេជាអ្នកទទួលខុសត្រូវលើការថែរក្សា គម្ពីរ(តាវរ៉ត)ពីការកែប្រែ និងការផ្លាស់ប្តូរ។ ហើយពួកគេ គឺជាសាក្សីទៅលើគម្ពីរនេះ ថាវាជាការពិត ដែលមនុស្សលោកនាំគ្នាទៅរកពួកគេរាល់បញ្ហារបស់ពួកគេ(ដែលបានជួបប្រទះ)។ ហេតុនេះ ចូរពួកអ្នក(ឱពួកយូដា)កុំខ្លាចមនុស្សលោកឲ្យសោះ តែពួកអ្នកត្រូវកោតខ្លាចចំពោះយើងតែមួយគត់។ ហើយចូរពួកអ្នកកុំយកកម្រៃបន្តិចបន្តួច ដូចជាភាពជាអ្នកគ្រប់គ្រង ឬឋានៈ ឬទ្រព្យសម្បត្តិជំនួសឲ្យការកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យសោះ។ ហើយជនណាដែលមិនកាត់សេចក្តីតាមវ៉ាហ៊ី(សារ)ដែលអល់ឡោះបានបញ្ចុះមក ដោយគិតថាវាត្រូវបានគេអនុញ្ញាត ឬពេញចិត្តច្បាប់ផ្សេងជាងច្បាប់ដែលអល់ឡោះបានបញ្ចុះ ឬគិតថាវាមានភាពស្មើគ្នារវាងច្បាប់ផ្សេងនិងច្បាប់របស់អល់ឡោះនោះ ពិតណាស់ពួកគេ គឺជាពួកដែលប្រឆាំងយ៉ាងពិតប្រាកដ។

Maide 5:45

ហើយយើងបានដាក់កាតព្វកិច្ចទៅលើពួកយូដាក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ថាៈ ពិតប្រាកដណាស់ ជនណាហើយដែលបានសម្លាប់ជីវិតមនុស្សដោយចេតនា និងដោយខុសច្បាប់នោះ គឺត្រូវសម្លាប់ជននោះវិញ។ ជនណាដែលខ្វេះភ្នែកគេដោយចេតនា គឺត្រូវខ្វេះភ្នែកជននោះវិញ។ ជនណាដែលកាត់ច្រមុះគេដោយចេតនា គឺត្រូវកាត់ច្រមុះជននោះវិញ។ ជនណាដែលកាត់ត្រចៀកគេដោយចេតនា គឺត្រូវកាត់ត្រចៀកជននោះវិញ ហើយជនណាដែលដកធ្មេញគេដោយចេតនា គឺត្រូវដកយកធ្មេញរបស់ជននោះវិញ។ ហើយយើងក៏បានដាក់បញ្ញត្តិច្បាប់ដល់ពួកគេផងដែរថា ចំពោះការបង្ករបួសស្នាមវិញ គឺគេត្រូវដាក់ទោសដល់ជនបង្ក(ជនល្មើស)នោះដូចអ្វីដែលបុគ្គលនោះបានបង្កទៅលើអ្នកដទៃ(ជនរងគ្រោះ)ដែរ។ តែជនណាដែលបានអធ្យាស្រ័យដល់ជនល្មើសនោះ ការអធ្យាស្រ័យរបស់គាត់ត្រូវបានគេ(អល់ឡោះ)លុបលាងទោសចំពោះបាបកម្មរបស់គាត់ ដោយសារតែគាត់បានអភ័យទោសដល់អ្នកដែលបានបំពានលើគាត់។ ហើយជនណាដែលមិនកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកពាក់ព័ន្ធនឹងរឿងគីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ) និងរឿងផ្សេងទៀតទេនោះ ពិតណាស់ គេគឺជាអ្នកដែលបំពានច្បាប់របស់អល់ឡោះហើយ។

Maide 5:46

ហើយយើងបានឲ្យព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំដើរតាមលំអានរបស់បណ្តាព្យាការីនៃអម្បូរអ៊ីស្រាអែលដែរ ដែលគេ(ព្យាការីអ៊ីសា)គឺជាអ្នកដែលមានជំនឿនឹងអ្វីដែលមានក្នុងគម្ពីរតាវរ៉ត និងជាអ្នកដែលកាត់សេចក្តីតាមគម្ពីរនេះ។ ហើយយើងបានប្រទានឲ្យគេ(ព្យាការីអ៊ីសា)នូវគម្ពីរអ៊ិញជីលដែលផ្ទុកទៅដោយការចង្អុលបង្ហាញការពិតនិងភស្តុតាងជាច្រើន ដើម្បីបំបាត់ការសង្ស័យ ព្រមទាំងដោះស្រាយនូវបញ្ហាទាំងឡាយនៃច្បាប់ និងដើម្បីបញ្ជាក់នូវអ្វីដែលគេបានបញ្ចុះពីមុនមកនៅក្នុងគម្ពីរតាវរ៉ត លើកលែងតែច្បាប់មួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេ(អល់ឡោះ)កែសម្រួលឬលុបចោល។ ហើយយើងបានចាត់ទុកគម្ពីរអ៊ិញជីលជាមគ្គុទេសក៍ក្នុងការចង្អុលបង្ហាញ និងសម្រាប់ទប់ស្កាត់ពីការប្រព្រឹត្តអំពើបាបដែលអល់ឡោះបានហាមឃាត់ទៅលើពួកគេ។

Maide 5:47

ហើយចូរឲ្យពួកណាសរ៉នីមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកនៅក្នុងគម្ពីរអ៊ិញជីល ហើយចូរឲ្យពួកគេកាត់សេចក្តីតាមគម្ពីរនេះចុះ (ចំពោះអ្វីដែលគេបាននាំមកអំពីសេចក្តីពិត មុននឹងការតែងតាំងព្យាការីមូហាំម៉ាត់ទៅកាន់ពួកគេ)។ ហើយជនណាដែលមិនកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ជាការពិតណាស់ ពួកទាំងនោះ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះ ជាពួកដែលបោះបង់សេចក្តីពិត ងាកទៅរកប្រការដែលមិនពិត។

Maide 5:48

ហើយយើងបានបញ្ចុះគម្ពីរគួរអានទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យអ្វីឡើយដែលថាវាមកពីអល់ឡោះនោះ ដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរមុនៗដែលត្រូវបានបញ្ចុះមក និង(ដើម្បី)បញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តាគម្ពីរទាំងនោះ។ ដូច្នេះ អ្វីដែលស្របនឹងគម្ពីរគួរអាន វាគឺជាការពិត ហើយអ្វីដែលផ្ទុយនឹងគម្ពីរគួរអាន វាគឺជាប្រការដែលមិនពិត។ ហេតុនេះ ចូរអ្នកកាត់សេចក្តីរវាងមនុស្សលោកទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នកដែលមាននៅក្នុងគម្ពីរគួរអានចុះ ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេដែលពួកគេប្រកាន់យកវាដោយបោះបង់ចោលនូវអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកអំពីការពិតដែលគ្មានការសង្ស័យនោះឲ្យសោះ។ ហើយពិតប្រាកដណាស់ រាល់ៗប្រជាជាតិនីមួយៗ គឺយើងបានបង្កើតច្បាប់បញ្ញត្តិមួយនៃបណ្តាបទបញ្ញត្តិដែលត្រូវអនុវត្ត និងមាគ៌ាដ៏ច្បាស់លាស់ដែលពួកគេនឹងទទួលបានការចង្អុលបង្ហាញតាមរយៈមាគ៌ានោះ។ ហើយប្រសិនបើអល់ឡោះមានចេតនាធ្វើឲ្យច្បាប់បញ្ញតិ្តនោះតែមួយដូចគ្នា(គ្រប់ប្រជាជាតិទាំងអស់) ទ្រង់ប្រាកដជានឹងធ្វើឲ្យវាតែមួយ(ដូចគ្នា)។ ក៏ប៉ុន្តែ ទ្រង់បានបង្កើតច្បាប់សម្រាប់ប្រជាជាតិនីមួយៗ(ផ្សេងៗពីគ្នា) ដើម្បីទ្រង់សាកល្បងពួកគេទាំងអស់គ្នា ខណៈនោះ វានឹងស្តែងឱ្យឃើញអ្នកដែលស្តាប់បង្គាប់ និងអ្នកដែលប្រឆាំង។ ហេតុនេះ ចូរឲ្យពួកគេរួសរាន់ទៅកាន់ការសាងនូវទង្វើល្អ និងបោះបង់ចោលនូវទង្វើអាក្រក់។ ពួកអ្នកទាំងអស់គ្នានឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់ខ្វែងយោបល់គ្នានៅក្នុងបញ្ហានោះ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។

Maide 5:49

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កាត់សេចក្តីរវាងពួកគេទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះឱ្យអ្នកចុះ ហើយចូរអ្នកកុំធ្វើតាមគំនិតដែលផុសចេញពីទំនើងចិត្តរបស់ពួកគេ និងត្រូវប្រុងប្រយ័ត្នកុំឲ្យពួកគេធ្វើឲ្យអ្នកវង្វេងចេញពីប្រការមួយចំនួនដែលអល់ឡោះបានបញ្ចុះទៅកាន់អ្នកឲ្យសោះ។ ជាការពិតណាស់ ពួកគេមិនបង្អង់ការព្យាយាមនៅក្នុងផ្លូវ(ធ្វើឲ្យអ្នកវង្វេង)នោះជាដាច់ខាត។ តែប្រសិនបើពួកគេងាកចេញមិនទទួលយកនូវការកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នកទេនោះ អ្នកត្រូវដឹងថា តាមពិតអល់ឡោះជាម្ចាស់ទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មមួយចំនួនរបស់ពួកគេ ជាការដាក់ទោសនៅក្នុងលោកិយនេះ ហើយទ្រង់នឹងដាក់ទណ្ឌកម្មលើពួកគេចំពោះអំពើបាបកម្មរបស់ពួកគេទាំងអស់នៅថ្ងៃបរលោក។ ហើយពិតណាស់ មនុស្សលោកភាគច្រើន គឺជាអ្នកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់។

Maide 5:50

តើពួកគេងាកចេញពីការកាត់សេចក្តីរបស់អ្នកដោយស្វែងរកការកាត់សេចក្តីរបស់ពួកអវិជ្ជាក្នុងចំណោមពួកដែលគោរពសក្ការៈចំពោះរូបបដិមានានា ដែលពួកគេកាត់សេចក្តីទៅតាមទំនើងចិត្តរបស់ពួកគេនោះឬ? ជាការពិតណាស់ គ្មានច្បាប់ណាដែលប្រសើរជាងច្បាប់ដែលមកពីអល់ឡោះជាម្ចាស់នោះទេចំពោះបណ្តាអ្នកដែលជឿជាក់នឹងសាសនាដែលយល់ដឹងអំពីអល់ឡោះនូវអ្វីដែលទ្រង់បានបញ្ចុះទៅឱ្យអ្នកនាំសាររបស់ទ្រង់នោះ។ ពួកអវិជ្ជា និងពួកដែលតាមទំនើងចិត្ត(ខ្លួនឯង)នោះ ពួកគេមិនទទួលយក ក្រៅពីអ្វីដែលស្របនឹងចំណូលចិត្តរបស់ពួកគេឡើយ ទោះបីជាប្រការនោះមិនត្រឹមត្រូវក៏ដោយ។

Maide 5:51

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំយកពួកយូដានិងពួកណាស៉នី ធ្វើជាមេដឹកនាំនិងជាមិត្តស្មោះស្ម័គ្រឱ្យសោះ។ ជាការពិតណាស់ ពួកយូដា គឺជាអ្នកគ្រប់គ្រងពួកអ្នកកាន់សាសនារបស់ពួកគេ ហើយពួកណាសរ៉នី ក៏ជាអ្នកគ្រប់គ្រងលើអ្នកកាន់សាសនារបស់ពួកគេដែរ ហើយក្រុមទាំងពីរនេះ គឺរួមគ្នាប្រឆាំងនឹងពួកអ្នក។ ហើយជនណាក្នុងចំណោមពួកអ្នកដែលយកពួកគេធ្វើជាមេដឹកនាំនោះ ពិតណាស់ រូបគេស្ថិតក្នុងចំណោមក្រុមរបស់ពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានដោយសារតែការយកពួកគ្មានជំនឿធ្វើជាមេដឹកនាំឡើយ។

Maide 5:52

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកពុតត្បុតដែលមានជំនឿទន់ខ្សោយ ប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយនឹងពួកយូដានិងពួកណាសរ៉នី ដោយពួកគេនិយាយថាៈ ពួកយើងខ្លាចពួកទាំងនោះ(បណ្តាអ្នកមានជំនឿ)ទទួលបានជោគជ័យ ហើយពួកគេបង្កើតបានជារដ្ឋមួយដែលនឹងអាចឲ្យពួកយើងទទួលរងនូវប្រការអាក្រក់ពីពួកគេ។ ជួនកាល អល់ឡោះអាចផ្តល់ជ័យជម្នះដល់អ្នកនាំសាររបស់ទ្រង់និងបណ្តាអ្នកមានជំនឿទាំងឡាយ ឬបញ្ចុះកិច្ចបញ្ជាណាមួយមកពីទ្រង់ដើម្បីរារាំងឥទ្ធិពលរបស់ពួកយូដា និងអ្នកដែលចងសម្ព័ន្ធភាពនឹងពួកគេក៏ថាបាន។ ពេលនោះ នឹងធ្វើឲ្យពួកដែលប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយពួកគេ(ពួកយូដា)នោះ ក្លាយទៅជាអ្នកដែលមានវិប្បដិសារីចំពោះអំពើពុតត្បុតដែលពួកគេលាក់បាំងក្នុងចិត្តរបស់ពួកគេ ដោយសារពួកគេបានភ្ជាប់ខ្លួនទៅនឹងមូលហេតុដែលគ្មានបានការទាំងនោះ។

Maide 5:53

ហើយបណ្តាអ្នកមានជំនឿនិយាយទាំងហួសចិត្តនឹងស្ថានភាពរបស់ពួកពុតត្បុតទាំងនោះថាៈ តើពួកទាំងនោះឬដែលបានស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងនៅជាមួយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទាំងការមានជំនឿ ការជួយ និងការចងសម្ព័ន្ធភាពជាមួយគ្នានោះ? ទង្វើ(កុសល)ទាំងឡាយរបស់ពួកគេបានក្លាយជាអសារបង់ ហើយពួកគេក៏បានក្លាយទៅជាពួកដែលខាតបង់ដោយសារបរាជ័យជាមួយគម្រោងការរបស់ពួកគេ និងការទទួលរងនូវទណ្ឌកម្ម(នៅថ្ងៃបរលោក)។

Maide 5:54

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ជនណាហើយក្នុងចំណោមពួកអ្នកដែលបោះបង់សាសនារបស់គេ(សាសនាឥស្លាម)ត្រឡប់ទៅរកភាពគ្មានជំនឿវិញនោះ គឺអល់ឡោះនឹងយកក្រុមមួយមកជំនួសពួកគេ ដែលទ្រង់ស្រឡាញ់ពួកគេ ហើយពួកគេក៏ស្រឡាញ់ទ្រង់វិញដែរ ដោយសារតែពួកគេប្រកាន់ខ្ជាប់នឹងសាសនា។ ពួកគេមានភាពទន់ភ្លន់ចំពោះបណ្តាអ្នកដែលមានជំនឿ ហើយតឹងរឹងចំពោះពួកដែលគ្មានជំនឿ។ ពួកគេតស៊ូដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះជាម្ចាស់ខ្ពង់ខ្ពស់ឡើង ហើយពួកគេមិនខ្លាចការស្តីបន្ទោសពីនរណាម្នាក់ឡើយ ដោយសារពួកគេផ្តល់អាទិភាពលើការពេញចិត្តរបស់អល់ឡោះជាងការពេញចិត្តរបស់ម៉ាខ្លូក។ ទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយចំពោះភាពសប្បុរសនិងប្រការល្អ និងមហាដឹងបំផុតចំពោះជនណាដែលសាកសមទទួលបាននូវការប្រោសប្រទានរបស់ទ្រង់ ហើយទ្រង់ក៏ផ្តល់វាដល់គេ និង(មហាដឹងបំផុត)ចំពោះជនណាដែលមិនសាកសមនឹងទទួលការប្រោសប្រទាននោះ។ ដូច្នេះ ទ្រង់ក៏មិនផ្តល់វាឲ្យជននោះដែរ។

Maide 5:55

ពួកយូដា ពួកណាសរ៉នី និងពួកគ្មានជំនឿដទៃទៀតក្រៅពីពួកគេទាំងនោះ ពុំមែនជាអ្នកគាំពាររបស់ពួកអ្នកនោះទេ។ ផ្ទុយទៅវិញ អ្នកគាំពាររបស់ពួកអ្នក និងអ្នកដែលជួយដល់ពួកអ្នកនោះ គឺអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្តាអ្នកមានជំនឿដែលប្រតិបត្តិសឡាតយ៉ាងពេញលេញ ព្រមទាំងបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេ គឺជាបណ្តាអ្នកដែលឱនលំទោនចំពោះអល់ឡោះជាម្ចាស់។

Maide 5:56

ហើយជនណាដែលយកអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបណ្តាអ្នកដែលមានជំនឿទាំងឡាយធ្វើជាអ្នកគាំពារដោយការជួយនោះ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងក្រុមរបស់អល់ឡោះ ហើយក្រុមរបស់អល់ឡោះនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយសារតែអល់ឡោះជាម្ចាស់ គឺជាអ្នកដែលជួយពួកគេ។

Maide 5:57

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំយកពួកដែលយកសាសនារបស់ពួកអ្នក(សាសនាឥស្លាម)ជាការសើចចំអកនិងលេងសើចក្នុងចំណោមពួកដែលគេបានផ្តល់គម្ពីរឲ្យមុនពួកអ្នកនៃពួកយូដា និងពួកណាសរ៉នី ព្រមទាំងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទាំងនោះធ្វើជាមេដឹកនាំ និងជាមិត្តស្មោះស្ម័គ្រឲ្យសោះ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយចៀសឆ្ងាយពីបម្រាមរបស់ទ្រង់ដែលហាមឃាត់ពួកអ្នកមិនឲ្យយកពួកគេធ្វើជាមេដឹកនាំ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្វីដែលទ្រង់បានបញ្ចុះវាទៅកាន់ពួកអ្នកមែននោះ។

Maide 5:58

ហើយក៏ដូច្នោះដែរ ពួកគេ(ពួកពុតត្បុត)សើចចំអក និងលេងសើចនៅពេលដែលពួកអ្នក(អ្នកមានជំនឿ)អំពាវនាវទៅកាន់ការសឡាតដែលវាគឺជាការបញ្ជិតខ្លួនដ៏ធំធេងមួយ(ទៅចំពោះអល់ឡោះ)។ នោះគឺដោយសារតែពួកគេជាពួកដែលមិនគិតពិចារណាអំពីអល់ឡោះ អត្ថន័យនៃការគោរពសក្ការៈចំពោះទ្រង់ និងបណ្តាច្បាប់ទាំងឡាយរបស់ទ្រង់ដែលបានចែងវាជាច្បាប់បញ្ញត្តិសម្រាប់មនុស្សលោក។

Maide 5:59

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលសើចចំអកក្នុងចំណោមពួកអះលីគីតាបថាៈ តើពួកអ្នកបន្ទាបបន្ថោកពួកយើងនេះ គ្មានអ្វីក្រៅពី(ដោយសារតែ)ពួកយើងមានជំនឿចំពោះអល់ឡោះ និង(មានជំនឿ)ចំពោះអ្វីដែលទ្រង់បានបញ្ចុះមកឱ្យពួកយើង និងចំពោះអ្វីដែលទ្រង់បានបញ្ចុះទៅឱ្យមនុស្សសម័យមុនពួកយើង ហើយនិងការមានជំនឿរបស់ពួកយើងដែលថា ភាគច្រើននៃពួកអ្នក គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះដោយការបោះបង់ការមានជំនឿ និងអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ឬ? ពិតណាស់ អ្វីដែលពួកអ្នកបន្ទាបបន្ថោកពួកយើងនេះ គឺជាការកោតសរសើរចំពោះពួកយើងទៅវិញទេ ពុំមែនជាការបន្ទាបបន្ថោកនោះឡើយ។

Maide 5:60

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តើចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីអ្នកដែលសាកសមទទួលនូវភាពថោកទាប និងទទួលនូវការដាក់ទោសដ៏ខ្លាំងជាងគេបំផុតក្នុងចំណោមពួកទាំងនោះដែរឬទេ? ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាជីដូនជីតារបស់ពួកគេ(អះលីគីតាប)ដែលត្រូវបានអល់ឡោះបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់ធ្វើឱ្យរូបរាងរបស់ពួកគេក្លាយទៅជាសត្វស្វា និងសត្វជ្រូក។ ហើយក្នុងចំណោមពួកគេនោះទៀត ទ្រង់បានធ្វើឱ្យពួកគេចូលចិត្តការគោរពសក្ការៈចំពោះតហ្គូត ដែលតហ្គូតនោះ គឺរាល់ៗអ្នកដែលត្រូវគេគោរសក្ការៈផ្សេងក្រៅពីអល់ឡោះដោយពេញចិត្ត។ ពួកដែលបានលើកឡើងទាំងនោះហើយ គឺជាពួកដែលស្ថិតនៅកន្លែងដ៏អាក្រក់បំផុតនៅថ្ងៃបរលោក និងវង្វេងបំផុតពីមាគ៌ាដ៏ត្រឹមត្រូវ។

Maide 5:61

នៅពេលដែលពួកពុតត្បុតក្នុងចំណោមពួកគេ(អះលីគីតាប)បានមកជួបពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ពួកគេបានសម្តែងឲ្យពួកអ្នកឃើញពីភាពមានជំនឿរបស់ពួកគេ ដែលវាគឺជាលក្ខណៈពុតត្បុតរបស់ពួកគេ តែភាពជាក់ស្តែងនោះ គឺនៅពេលដែលពួកគេចូលមក និងនៅពេលដែលពួកគេចេញទៅ គឺគ្របដណ្តប់ដោយភាពគ្មានជំនឿជាដរាប។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់កំបាំងអំពីភាពគ្មានជំនឿ ទោះបីជាពួកគេបង្ហាញឲ្យពួកអ្នកបានឃើញពីភាពមានជំនឿក៏ដោយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើនោះ។

Maide 5:62

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញភាគច្រើននៃពួកយូដានិងពួកពុតត្បុត គឺពួកគេរួសរាន់ក្នុងការប្រព្រឹត្តបាបកម្ម ដូចជាការភូតកុហក និងការបង្កភាពជាសត្រូវទៅលើអ្នកដទៃដោយការបំពានរបស់ពួកគេ ហើយនិងយកទ្រព្យសម្បត្តិរបស់អ្នកដទៃដែលត្រូវបានហាមឃាត់។ អ្វីដែលពួកគេបានប្រព្រឹត្តគឺអាក្រក់បំផុត។

Maide 5:63

ហេតុអ្វីបានជាពួកមេដឹកនាំ និងពួកដែលមានចំណេះដឹងជ្រៅជ្រះរបស់ពួកគេមិនហាមឃាត់ពួកគេអំពីការរួសរាន់ទៅកាន់ប្រការអាក្រក់ ដូចជាការភូតកុហក ការធ្វើសាក្សីបោកប្រាស់ និងការយកទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់នោះ? ពិតប្រាកដណាស់ ទង្វើរបស់ពួកមេដឹកនាំ និងពួកដែលមានចំណេះដឹងជ្រៅជ្រះរបស់ពួកគេដែលមិនបានហាមឃាត់ពួកគេពីប្រការអាក្រក់នោះ គឺអាក្រក់ជាទីបំផុត។

Maide 5:64

ហើយនៅពេលដែលពួកយូដាបានជួបប្រទះនូវទុក្ខវេទនា និងគ្រោះរាំងស្ងួត ពួកគេបាននិយាយថាៈ ដៃរបស់អល់ឡោះទ្រង់ក្តាប់ជិត(កំណាញ់)មិនព្រមផ្តល់នូវប្រការល្អ និងការប្រោសប្រទាន(ដល់ពួកយើង)នោះទេ។ ទ្រង់កំណាញ់ចំពោះពួកយើងនូវអ្វីដែលមាននៅនឹងទ្រង់។ តើពុំមែនទេឬ ដៃរបស់ពួកគេទៅវិញទេដែលកំណាញ់ក្នុងការធ្វើនូវទង្វើសប្បុរស និងការផ្តល់ឲ្យនោះ។ ពួកគេត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះដោយសារតែសម្តីរបស់ពួកគេនេះ។ ផ្ទុយទៅវិញ ដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ចចំពោះប្រការល្អ និងការផ្តល់ឲ្យ។ ទ្រង់ប្រទាន(អ្វីមួយ)តាមតែទ្រង់ចេតនា។ ទ្រង់បើកទូលាយ និងក្តាប់ជិត។ គ្មានអ្នករារាំងទ្រង់(មិនឲ្យផ្តល់ឲ្យ) ហើយក៏គ្មានអ្នកណាមកបង្ខិតបង្ខំទ្រង់(ឲ្យផ្តល់ឲ្យ)ដែរ។ ហើយអ្វីដែលគេបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ គ្មានបានបន្ថែមអ្វីដល់ពួកយូដាទាំងនោះក្រៅពីធ្វើឲ្យពួកគេរឹតតែបំពានច្បាប់ និងប្រឆាំងថែមទៀតនោះឡើយ។ នោះគឺដោយសារតែពួកគេមានភាពច្រណែនឈ្នានីស។ ហើយយើងបានបញ្ចូលនូវភាពជាសត្រូវនឹងគ្នា និងការស្អប់ខ្ពើមគ្នារវាងក្រុមទាំងឡាយរបស់ពួកយូដា។ រាល់ពេលដែលពួកគេជួបជុំគ្នាដើម្បីធ្វើសង្គ្រាម ព្រមទាំងបានរៀបចំគ្រឿងសព្វាវុធ(ដើម្បីប្រយុទ្ធ) ឬពួកគេពិគ្រោះពិភាក្សាគ្នាដើម្បីបញ្ឆេះភ្លើងសង្គ្រាម គឺអល់ឡោះបានបំបែកការជួបជុំរបស់ពួកគេ ព្រមទាំងដកយកភាពខ្លាំងក្លារបស់ពួកគេ។ ហើយពួកគេនៅតែព្យាយាមក្នុងការប្រព្រឹត្តនូវទង្វើដែលនាំឲ្យមានវិនាសកម្មនៅលើផែនដីនេះ ដោយព្យាយាមបំផ្លាញសាសនាឥស្លាម និងរៀបចំល្បិចកិលដើម្បីកម្ចាត់សាសនាឥស្លាម។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។

Maide 5:65

ហើយប្រសិនបើពួកយូដានិងពួកណាសរ៉នីមានជំនឿចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក ហើយកោតខ្លាចអល់ឡោះដោយចៀសឆ្ងាយពីអំពើល្មើសនោះ យើងប្រាកដជានឹងលុបបំបាត់ពីពួកគេនូវកំហុសឆ្គងទាំងឡាយដែលពួកគេបានប្រព្រឹត្ត បើទោះបី(កំហុសឆ្គងនោះ)ច្រើនយ៉ាងណាក៏ដោយ ហើយនៅថ្ងៃបរលោក យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ណាអ៊ីម ដែលពួកគេរីករាយសោយសុខនឹងគុណូបការៈជាច្រើនដែលមាននៅក្នុងទីនោះដោយគ្មានផុតរលត់ឡើយ។

Maide 5:66

ហើយប្រសិនបើពួកយូដាប្រតិបត្តិតាមនូវអ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត ហើយពួកណាសរ៉នីប្រតិបត្តិតាមនូវអ្វីដែលមាននៅក្នុងគម្ពីរអ៊ិញជីល ហើយពួកគេ(ទាំងពីរក្រុម)ប្រតិបត្តិតាមទាំងអស់នូវអ្វីដែលយើងបានបញ្ចុះទៅឱ្យពួកគេនៃគម្ពីរគួរអាននោះ យើងនឹងសម្រួលដល់ពួកគេនូវមូលហេតុទាំងឡាយដែលនាំឲ្យទទួលបានលាភសក្ការៈ តាមរយៈការបញ្ចុះទឹកភ្លៀង និងធ្វើឲ្យរុក្ខជាតិនានាដុះនៅលើផែនដី។ ហើយក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលប្រកាន់ជំហរកណ្តាល ដោយស្ថិតនៅលើការពិត។ តែភាគច្រើននៃពួកគេ គឺបានប្រព្រឹត្តនូវទង្វើអាក្រក់ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។

Maide 5:67

ឱអ្នកនាំសារមូហាំម៉ាត់! ចូរអ្នកប្រាប់(ផ្សព្វផ្សាយដល់មនុស្សលោក)នូវអ្វីដែលម្ចាស់របស់អ្នកបានបញ្ចុះមកឲ្យអ្នកទាំងស្រុងចុះ ហើយចូរអ្នកកុំលាក់បាំងអ្វីបន្តិចអំពីវាឲ្យសោះ។ ប្រសិនបើអ្នកបានលាក់បាំងតែបន្តិចនូវអ្វីដែល(អល់ឡោះ)បានបញ្ចុះទៅឲ្យអ្នកនោះ គឺអ្នកមិនមែនជាអ្នកដែលបានផ្តល់សាររបស់ម្ចាស់អ្នកឡើយ។ (ពិតប្រាកដណាស់ អ្នកនាំសាររបស់អល់ឡោះ លោកបានផ្តល់ទាំងអស់នូវអ្វីដែលគេបានដាក់បទបញ្ជាឲ្យលោកផ្សព្វផ្សាយ។ ដូច្នេះ ជនណាដែលបានអះអាងផ្ទុយពីនោះ ពិតណាស់វាគឺជាការប្រឌិតដ៏ធំធេងមួយទៅលើអល់ឡោះ)។ ហើយអល់ឡោះនឹងការពារអ្នកពីមនុស្សលោកបន្ទាប់ពីថ្ងៃនេះ។ ដូច្នេះ ពួកគេគ្មានសមត្ថភាពអាចធ្វើប្រការអាក្រក់អ្វីមួយឲ្យប៉ះពាល់ទៅដល់អ្នកបានឡើយ។ ពិតណាស់ តួនាទីរបស់អ្នក(ព្យាការីមូហាំម៉ាត់)គ្មានអ្វីក្រៅពីការផ្សព្វផ្សាយសាររបស់អល់ឡោះជាម្ចាស់នោះទេ។ ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលគ្មានជំនឿដែលពួកគេមិនចង់បានការចង្អុលបង្ហាញនោះឡើយ។

Maide 5:68

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពួកអ្នក(ឱពួកយូដានិងពួកណាសរ៉នី)ពុំមែនស្ថិតនៅលើសាសនាដែលត្រឹមត្រូវបន្តិចណាឡើយ លុះត្រាតែពួកអ្នកអនុវត្តតាមនូវអ្វីដែលមានចែងនៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល ហើយនិងអនុវត្តតាមនូវអ្វីដែលគេបានបញ្ចុះទៅលើពួកអ្នកនៃគម្ពីរគួរអាន ដែលការមានជំនឿរបស់ពួកអ្នកមិនមានភាពត្រឹមត្រូវនោះទេលើកលែងតែពួកអ្នកមានជំនឿនឹងគម្ពីរគួរអាននេះ ហើយនិងប្រតិបត្តិតាមនូវអ្វីដែលមានចែងនៅក្នុងគម្ពីរនេះ។ ហើយអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ គឺរឹតតែធ្វើឲ្យពួកអះលីគីតាបភាគច្រើនកាន់តែបំពាននិងប្រឆាំងថែមទៀត ដោយសារតែពួកគេមានភាពច្រណែនឈ្នានីស។ ដូច្នេះ ចូរអ្នកកុំព្រួយបារម្ភចំពោះពួកគ្មានជំនឿទាំងនោះឱ្យសោះ។ អ្នកដែលដើរតាមអ្នកក្នុងចំណោមបណ្តាអ្នកមានជំនឿនោះ គឺគ្រប់គ្រាន់ហើយ(មិនបាច់ខ្វល់ពីពួកគេនោះទេ)

Maide 5:69

ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ ពួកយូដា និងពួកសពីអ៊ីន(ពួកគេគឺជាក្រុមមួយនៃអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ព្រមទាំងពួកណាសរ៉នី បើបុគ្គលណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងបានសាងនូវទង្វើកុសលនោះ ពិតប្រាកដណាស់ ពួកគេមិនមានការភ័យខ្លាចចំពោះអ្វីដែលនឹងជួបប្រទះនៅថ្ងៃខាងមុខនោះទេ ហើយពួកគេក៏មិនមានការព្រួយបារម្ភចំពោះអ្វីដែលបានកន្លងផុតទៅនៃលាភសំណាងក្នុងលោកិយនោះដែរ។

Maide 5:70

ជាការពិតណាស់ យើងបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើអម្បូរអ៊ីស្រាអែល ដោយការ(ឲ្យពួកគេ)ស្តាប់តាម និងគោរពតាម(បទបញ្ជារ) តែពួកគេបានក្បត់កិច្ចសន្យាដែលអល់ឡោះបានដាក់ទៅលើពួកគេ ហើយពួកគេដើរតាមអ្វីដែលទំនើងចិត្តរបស់ពួកគេទោរទន់ទៅរកនៃការប្រឆាំងនឹងអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមក។ ពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសារមួយចំនួន ហើយអ្នកនាំសារមួយចំនួនទៀត ត្រូវបានពួកគេសម្លាប់ចោល។

Maide 5:71

ហើយពួកគេ(ពួកអះលីគីតាប)បានគិតស្មានថា ការក្បត់កិច្ចសន្យារបស់ពួកគេ ការបដិសេធ(មិនទទួលយកការពិត)របស់ពួកគេ និងការដែលពួកគេបានសម្លាប់បណ្តាព្យាការីទាំងឡាយនោះ គឺគ្មានផ្តល់គ្រោះថ្នាក់អ្វីដល់ពួកគេនោះឡើយ។ តែ(តាមពិត)អ្វីដែលគេបានរៀបចំ(សម្រាប់ពួកគេ)នោះ មិនដូចអ្វីដែលពួកគេនឹកស្មាននោះឡើយ។ ពួកគេធ្វើជាខ្វាក់មើលមិនឃើញការពិត។ ដូច្នេះ ពួកគេមិនត្រូវបានគេចង្អុលបង្ហាញទៅកាន់ការពិតនោះឡើយ ហើយពួកគេធ្វើថ្លង់ស្តាប់មិនឮការពិត។ បន្ទាប់មក អល់ឡោះបានអភ័យទោសដល់ពួកគេដោយការប្រោសប្រណីពីទ្រង់។ ក្រោយពីនោះមក ពួកគេនៅតែធ្វើខ្វាក់(មើលមិនឃើញ)នូវការពិត ហើយពួកគេធ្វើជាថ្លង់ស្តាប់មិនឮការពិតដដែល។ ហេតុការណ៍នេះបានកើតឡើង(លើមនុស្ស)ភាគច្រើនក្នុងចំណោមពួកគេ។ ហើយអល់ឡោះជាម្ចាស់មហាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

Maide 5:72

ជាការពិតណាស់ ពួកណាសរ៉នី(គ្រឹស្តសាសនិក)ដែលបាននិយាយថាៈ ពិតណាស់ អល់ឡោះជាម្ចាស់ គឺម៉ាសៀហអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី)នោះ ពិតជាក្លាយជាពួកដែលគ្មានជំនឿ ដោយសារតែពួកគេផ្តល់នូវភាពជាព្រះជាម្ចាស់ទៅឲ្យអ្នកផ្សេងក្រៅពីអល់ឡោះ ខណៈដែលម៉ាសៀហ កូនប្រុសរបស់ម៉ារីយ៉ាំ(យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី)ខ្លួនឯងបាននិយាយទៅកាន់ពួកគេថាៈ ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ចុះ។ ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ភាពជាខ្ញុំបម្រើរបស់ពួកយើងទៅចំពោះទ្រង់ដែលត្រូវធ្វើការគោរពសក្ការៈចំពោះទ្រង់នោះ គឺ(តែមួយ)ដូចគ្នា។ នោះគឺដោយសារតែជនណាហើយដែលបានធ្វើស្ហ៊ីរិក(ពហុទេពនិយម)ជាមួយអល់ឡោះនឹងអ្វីផ្សេងក្រៅពីទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់បានដាក់បម្រាមលើរូបគេមិនឲ្យចូលឋានសួគ៌ជាដាច់ខាត ហើយកន្លែងស្នាក់អាស្រ័យរបស់គេវិញ គឺស្ថិតក្នុងឋាននរកជើហាន់ណាំ។ ហើយសម្រាប់រូបគេ គឺគ្មានអ្នកណាម្នាក់អាចជួយគេនៅចំពោះមុខអល់ឡោះជាម្ចាស់នោះឡើយ។ ហើយសម្រាប់គេក៏គ្មានអ្នកជួយសង្គ្រោះណាម្នាក់ដែលអាចជួយសង្គ្រោះរូបគេពីទណ្ឌកម្មដែលកំពុងតែរង់ចាំរូបគេនោះដែរ។

Maide 5:73

ជាការពិតណាស់ ពួកណាសរ៉នី ដែលបាននិយាយថា ពិតណាស់ អល់ឡោះជាម្ចាស់ គឺជាព្រះទីបី នៃព្រះទាំងបីអង្គ (គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ)នោះ ពិតជាក្លាយជាពួកដែលគ្មានជំនឿ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្តីដែលពួកគេបាននិយាយ(ចោទប្រកាន់)។ ពិតណាស់ អល់ឡោះជាម្ចាស់ពុំមានចំនួនច្រើននោះទេ។ តាមពិត អល់ឡោះជាម្ចាស់ គឺជាព្រះជាម្ចាស់តែមួយអង្គគត់ដោយទ្រង់គ្មានដៃគូឡើយ។ ប្រសិនបើពួកគេមិនព្រមបញ្ឈប់និយាយពាក្យសម្តីប្រឌិតដ៏អាក្រក់នេះទេនោះ ពួកគេនឹងទទួលរងនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

Maide 5:74

តើពួកដែលនិយាយពាក្យពេចន៍ទាំងនេះមិនព្រមបញ្ឈប់(និយាយពាក្យនេះ) ហើយសារភាពកំហុសចំពោះទ្រង់ ព្រមទាំងសុំការអភ័យទោសពីទ្រង់ទៅលើទង្វើពហុទេពនិយមដែលពួកគេបានប្រព្រឹត្តទៀតឬ? ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុស មិនថាជាបាបកម្មអ្វីក៏ដោយ ទោះបីជាបាបកម្មនោះ គឺ(ជាបាបកម្ម)ប្រឆាំងនឹងទ្រង់ក៏ដោយ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះបណ្តាអ្នកមានជំនឿទាំងឡាយ។

Maide 5:75

ម៉ាសៀហអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី) ពុំមែនជាអ្វីក្រៅពីជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារផ្សេងៗទៀតនោះទេ។ សេចក្តីស្លាប់ត្រូវបានកំណត់ទៅលើគាត់ដូចដែលគេបានកំណត់ទៅលើបណ្តាអ្នកនាំសារដទៃទៀតដែរ។ ហើយម្តាយរបស់គាត់ គឺជាស្ត្រីដែលសច្ចៈ ត្រឹមត្រូវបំផុត។ អ្នកទាំងពីរត្រូវការទទួលទានអាហារដើម្បីបំពេញនូវសេចក្តីត្រូវការរបស់គាត់ទាំងពីរ។ ដូច្នេះ តើអ្នកទាំងពីរអាចក្លាយជាព្រះជាម្ចាស់យ៉ាងដូចម្តេចទៅ ខណៈដែលអ្នកទាំងពីរត្រូវការចំណីអាហារ(ដើម្បីបរិភោគ)ដែរនោះ? ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលថា តើយើងបានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដល់ពួកគេបញ្ជាក់ពីភាពព្រះជាម្ចាស់តែមួយអង្គគត់(របស់យើង) និងបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃអ្វីដែលពួកគេកំពុងតែស្ថិតនៅលើវានៃការជ្រុលហួសហេតុក្នុងការផ្តល់ភាពជាព្រះជាម្ចាស់ដល់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់យ៉ាងដូចម្តេច? ទោះបីជាបែបនេះហើយក៏ដោយ ក៏ពួកគេនៅតែបដិសេធនឹងបណ្តាភស្តុតាងទាំងនោះដដែល. បន្ទាប់មក ចូរអ្នកពិនិត្យពិចារណាមើលទៀតចុះថា តើពួកគេងាកចេញពីការពិតយ៉ាងដូចម្តេច ខណៈដែលសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះនោះ?

Maide 5:76

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និយាយតវ៉ាទៅលើពួកគេចំពោះការដែលពួកគេគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះថា តើពួកអ្នកគោរពសក្ការៈចំពោះអ្វីដែលមិនអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ហើយមិនអាចការពារពួកអ្នកពីគ្រោះថ្នាក់នោះឬ ខណៈដែលពួកវា គឺជាអ្នកដែលអសមត្ថភាពបំផុតនោះ? ហើយអល់ឡោះជាម្ចាស់ទ្រង់ជ្រះស្អាតបំផុតពីការអសមត្ថភាព។ ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលលឺពាក្យសម្តីរបស់ពួកអ្នក។ គ្មានពាក្យសម្តីណាមួយអាចកន្លងផុតពីទ្រង់(ដោយទ្រង់មិនបានឮ)នោះឡើយ។ ទ្រង់ដឹងបំផុតនូវទង្វើរបស់ពួកអ្នក ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។

Maide 5:77

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកណាសរ៉នីចុះថាៈ ចូរពួកអ្នកកុំបំពានព្រំដែនចំពោះអ្វីដែលគេបានប្រើពួកអ្នកក្នុងការដើរតាមប្រការដែលពិតឲ្យសោះ និងចូរពួកអ្នកកុំលើកតម្កើងជ្រុលហួសហេតុចំពោះអ្នកដែលគេប្រើឲ្យពួកអ្នកលើកតម្កើងពួកគេ(ដូចជាបណ្តាព្យាការីទាំងឡាយ) ដោយពួកអ្នកចាត់ទុកពួកគេថាជាព្រះជាម្ចាស់ដូចដែលពួកអ្នកបានប្រព្រឹត្តចំពោះព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ(យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ារី)ដោយសារតែការធ្វើត្រាប់តាមដោយងងឹតងងុលរបស់ពួកអ្នកចំពោះជីដូនជីតារបស់ពួកអ្នកដែលជាពួកវង្វេងឲ្យសោះ ដោយពួកគេបានធ្វើឲ្យមនុស្សជាច្រើនវង្វេង ហើយពួកគេខ្លួនឯងក៏បានវង្វេងចេញពីមាគ៌ាត្រឹមត្រូវដែរ។

Maide 5:78

) អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់នៅក្នុងគម្ពីរដែលបញ្ចុះទៅកាន់ព្យាការីហ្ទាវូទ(ដាវីដ) គឺគម្ពីរហ្សាពួរ និងនៅក្នុងគម្ពីរដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ គឺគម្ពីរអ៊ិញជីលថាៈ ទ្រង់បានបណ្តេញពួកគ្មានជំនឿនៃអម្បូរអ៊ីស្រាអែលឱ្យចេញឆ្ងាយពីក្តីមេត្តាករុណារបស់ទ្រង់។ ការបណ្តេញ(ពួកគេ)ចេញពីក្តីមេត្តាករុណារបស់ទ្រង់នេះ គឺដោយសារតែអំពើល្មើសដែលពួកគេបានប្រព្រឹត្ត និងការបំពានទៅលើបម្រាមរបស់អល់ឡោះ។

Maide 5:79

គឺពួកគេមិនធ្លាប់បានហាមឃាត់គ្នាមិនឲ្យប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)នោះទេ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តល្មើសបានបើកចំហនូវអំពើល្មើសនិងអំពើអាក្រក់នានាដែលពួកគេបានប្រព្រឹត្ត ដោយសារតែគ្មានអ្នកដែលហាមឃាត់ពួកគេពីទង្វើអាក្រក់នោះ។ អ្វីដែលពួកគេបានប្រព្រឹត្តនៃការមិនហាមឃាត់គ្នាពីទង្វើអាក្រក់នោះ ពិតជាអាក្រក់បំផុត។

Maide 5:80

(ឱអ្នកនាំសារមូហាំម៉ាត់)! អ្នកនឹងឃើញភាគច្រើននៃពួកដែលប្រឆាំងក្នុងចំណោមពួកយូដានោះ ពួកគេស្រឡាញ់ពេញចិត្តពួកគ្មានជំនឿ ហើយទោរទន់ទៅរកពួកគេ ព្រមទាំងប្រឆាំងនឹងអ្នក និងបណ្តាអ្នកដែលគោរពព្រះជាម្ចាស់តែមួយ។ អ្វីដែលពួកគេបានធ្វើដោយយកពួកគ្មានជំនឿធ្វើជាមេដឹកនាំរបស់ពួកគេនោះ ពិតជាអាក្រក់បំផុត ពីព្រោះ វាគឺជាមូលហេតុដែលនាំឲ្យអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បារចំពោះពួកគេ ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋាននរកដោយពួកគេស្ថិតនៅទីនោះជាអមតៈ គ្មានថ្ងៃចេញឡើយ។

Maide 5:81

ហើយប្រសិនបើពួកយូដាទាំងនោះមានជំនឿចំពោះអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានជំនឿចំពោះព្យាការីរបស់ទ្រង់មែននោះ ច្បាស់ជាពួកគេមិនយកពួកមុស្ហរីគីនធ្វើជាមេដឹកនាំ ស្រឡាញ់រាប់អានពួកគេ ហើយទោរទន់ទៅរកពួកគេផ្សេងពីបណ្តាអ្នកដែលមានជំនឿនោះទេ ពីព្រោះពួកគេត្រូវបានគេហាមឃាត់មិនឲ្យយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារឡើយ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកយូដាទាំងនោះ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះ និងការគាំពាររបស់ទ្រង់ និងការគាំពាររបស់បណ្តាអ្នកដែលមានជំនឿផងដែរ។

Maide 5:82

(ឱអ្នកនាំសារមូហាំម៉ាត់)! អ្នកពិតជានឹងជួបប្រទះមនុស្សដែលជាសត្រូវធំបំផុតចំពោះបណ្តាអ្នកដែលមានជំនឿនឹងអ្នក និងចំពោះអ្វីដែលអ្នកបាននាំមក នោះគឺពួកយូដា ដោយសារតែពួកគេមានភាពច្រណែនឈ្នានីស ក្រអឺតក្រទម និងគោរពសក្ការៈទៅចំពោះរូបបដិមានានា និងអ្នកផ្សេងក្រៅពីពួកគេទៀតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះ។ ហើយអ្នកក៏ពិតជានឹងជួបប្រទះមនុស្សជំនិតរបស់ពួកគេមានចិត្តស្រឡាញ់ចំពោះបណ្តាអ្នកដែលមានជំនឿនឹងអ្នក និងអ្វីដែលអ្នកបាននាំមកដែលពួកគេបាននិយាយចេញពីខ្លួនរបស់ពួកគេថាៈ ពួកគេ គឺជាពួកណាសរ៉នី។ ហើយការស្រឡាញ់ដ៏ជិតដិត(ជ្រាលជ្រៅ)របស់ពួកទាំងនោះចំពោះបណ្តាអ្នកដែលមានជំនឿ គឺដោយសារតែក្នុងចំណោមពួកគេមានអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ផ្នែកសាសនា) និងជាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះជាម្ចាស់តែមួយ)។ ហើយពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបន្ទាបខ្លួន មិនក្រអឺតក្រទមឡើយ ដោយសារតែភាពក្រអឺតក្រទម មិនអាចនាំមកនូវសេចក្តីល្អដល់ដួងចិត្តរបស់គេនោះឡើយ។

Maide 5:83

ហើយអ្នកទាំងនោះ(ដូចជាស្តេចណាជើស្ហ៊ី និងសហការីរបស់គាត់) គឺដួងចិត្តរបស់ពួកគេទន់ភ្លន់ ដោយពួកគេយំសម្រក់ទឹកភ្នែកដោយភាពស្មឹងស្មាធនៅពេលដែលពួកគេស្តាប់នូវអ្វីដែលគេបានបញ្ចុះនៃគម្ពីរគួរអាន ខណៈពេលដែលពួកគេបានដឹងថា វា(គម្ពីរគួរអាន)ពិតជាសេចក្តីពិត ដោយសារតែពួកគេបានដឹងតាមរយៈអ្វីដែលព្យាការីអ៊ីសាបាននាំមក(នៅក្នុងគម្ពីរអ៊ិញជីល)។ ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងបានជឿហើយនឹងអ្វីដែលទ្រង់បានបញ្ចុះទៅឱ្យអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់។ ដូច្នេះ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាកត់ត្រាពួកយើងបញ្ចួលជាមួយនឹងប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ ដែលពួកគេគឺជាសាក្សីទៅលើមនុស្សលោកនៅថ្ងៃបរលោកផងចុះ ។

Maide 5:84

តើមានមូលហេតុអ្វីដែលរារាំងពួកយើងមិនឱ្យមានជំនឿលើអល់ឡោះនិងអ្វីដែលទ្រង់បានបញ្ចុះមកនៃសេចក្តីពិតដែលព្យាការីមូហាំម៉ាត់បាននាំយកមកនោះ? ហើយពួកយើងសង្ឃឹមថា ពួកយើងនឹងចូលទៅក្នុងឋានសួគ៌ជាមួយបណ្តាព្យាការី និងបណ្តាអ្នកដែលដើរតាមពួកគាត់ក្នុងចំណោមអ្នកដែលគោរពប្រតិបត្តិតាមអល់ឡោះជាម្ចាស់និងខ្លាចទណ្ឌកម្មរបស់ទ្រង់ទាំងឡាយ។

Maide 5:85

ដូចនេះ អល់ឡោះជាម្ចាស់ក៏បានតបស្នងដល់ពួកគេចំពោះការមានជំនឿរបស់ពួកគេ និងការទទួលស្គាល់ការពិតរបស់ពួកគេនោះនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ពួកគេ នឹងស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះបណ្ដាអ្នកដែលសាងទង្វើកុសលចំពោះការដែលពួកគេបានដើរតាមសេចក្តីពិត និងការប្រតិបត្តិតាមរបស់ពួកគេចំពោះសេចក្តីពិត ដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយ។

Maide 5:86

ចំណែកឯពួកដែលគ្មានជំនឿលើអល់ឡោះជាម្ចាស់និងព្យាការីរបស់ទ្រង់ និងបានបដិសេធចំពោះបណ្តាភស្តុតាងរបស់អល់ឡោះដែលទ្រង់បានបញ្ចុះទៅឱ្យអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកទាំងនោះគឺជាពួកដែលស្ថិតនៅក្នុងឋាននរកជើហ៊ីម ដោយពួកគេមិនអាចចេញពីឋាននរកនោះជាដាច់ខាត។

Maide 5:87

ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំដាក់បម្រាម(លើខ្លួនឯង)នូវរបស់ល្អៗដែលគេបានអនុញ្ញាត(ប្រការហាឡាល់) ដូចជាចំណីអាហារ ភេសជ្ជៈ និងការរៀបអាពាហ៍ពិពាហ៍ជាដើម។ ចូរពួកអ្នកកុំដាក់បម្រាម(លើខ្លួនឯង)ចំពោះប្រការទាំងនោះដើម្បីផ្តាច់ខ្លួនពីលោកិយឬដើម្បីជាការគោរពសក្ការៈបូជា។ ហើយចូរពួកអ្នកកុំបំពានព្រំដែនដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលបំពានព្រំដែនរបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារបំផុតចំពោះពួកគេ។

Maide 5:88

ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកអំពីលាភសក្ការៈរបស់ទ្រង់ដែលជាចំណីអាហារដែលគេអនុញ្ញាត(ហាឡាល់) ស្អាតស្អំ ពុំមែនជាអាហារដែលត្រូវបានគេហាមឃាត់ ដូចជាបានមកដោយការលួចប្លន់ ឬដោយអំពើកខ្វក់ណាមួយនោះឡើយ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ ពីព្រោះទ្រង់នោះហើយជាម្ចាស់ដែលពួកអ្នកត្រូវមានជំនឿលើទ្រង់ ហើយការមានជំនឿរបស់ពួកអ្នកចំពោះទ្រង់នោះ គឺពួកអ្នកចាំបាច់ត្រូវតែគោរពកោតខ្លាចទ្រង់។

Maide 5:89

ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់មិនយកទោសពៃរ៍ពីពួកអ្នកចំពោះការស្បថស្បែដែលបានកើតឡើងនៅលើអណ្តាតរបស់ពួកអ្នកដោយអចេតនាឡើយ។ តាមពិត ទ្រង់យកទោសពៃរ៍ពីពួកអ្នកចំពោះការស្បថដែលពួកអ្នកបានប្តេជ្ញាចិត្តនឹងធ្វើវា ហើយពួកអ្នកបានតាំងចិត្តថានឹងធ្វើវា តែពួកអ្នកបែរជាបំពានទៅវិញ។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់នឹងលុបលាងបាបកម្មចេញពីពួកអ្នកវិញចំពោះការដែលអ្នកបានស្បថដោយការប្តេជ្ញាចិត្តធ្វើវា ព្រមទាំងបានពោលវាចេញមកក្រៅ តែពួកអ្នកបែរជាបំពាន(មិនធ្វើតាមការស្បថ)វិញនោះ ដោយពួកអ្នកត្រូវជ្រើសរើសជម្រើសមួយក្នុងចំណោមជម្រើសទាំងបីគឺ៖ ផ្តល់អាហារដល់អ្នកក្រីក្រចំនួនដប់នាក់នៃអាហារជាមធ្យមដែលអ្នកស្រុកបរិភោគ ដោយក្នុងអ្នកក្រម្នាក់ៗត្រូវបរិច្ចាគ(ឲ្យពួកគេ)នូវអាហារកន្លះកន្តាំង ឬផ្តល់ជាសម្លៀកបំពាក់ដល់ពួកគេនូវសម្លៀកបំពាក់ដែលគេស្លៀកពាក់ទូទៅ ឬក៏ដោះលែងទាសករស្រីដែលជាអ្នកមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែប្រសិនបើគេមិនមានលទ្ធភាពជម្រុះសម្បថដោយប្រការណាមួយក្នុងចំណោមប្រការទាំងបីនេះទេនោះ ចូរឱ្យគេជម្រុះសម្បថដោយការបួសតមអាហារចំនួនបីថ្ងៃ។ ការលើកឡើងទាំងនេះ គឺជាការដាក់ពិន័យចំពោះការស្បថរបស់ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នៅពេលដែលពួកអ្នកបានស្បថចំពោះអល់ឡោះ តែពួកអ្នកមិនបានធ្វើ(តាមការស្បថនោះ)។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នកចំពោះអល់ឡោះ ដោយកុំស្បថកុហក កុំស្បថច្រើន និងកុំធ្វើតាមសម្បថដែលបានស្បថ ប្រសិនបើការស្បថនោះពុំមែនជាអំពើល្អ(ស្បថក្នុងផ្លូវមិនល្អ)។ ហេតុនេះ ចូរពួកអ្នកសាងនូវទង្វើកុសល ហើយចូរពួកអ្នកជម្រុះសម្បថ(ដែលមិនល្អ)របស់ពួកអ្នក។ ដូចដែលអល់ឡោះបានបកស្រាយបញ្ជាក់ប្រាប់នូវវិធីជម្រុះសម្បថដល់ពួកអ្នកនោះដែរ អល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់ពួកអ្នកពីបណ្តាច្បាប់របស់ទ្រង់ដែលបញ្ជាក់ឱ្យឃើញច្បាស់នូវប្រការដែលគេអនុញ្ញាត និងប្រការត្រូវបានគេហាមឃាត់។ សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះចំពោះអ្វីទ្រង់បានបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកពុំធ្លាប់បានដឹងនោះ។

Maide 5:90

ឱបណ្ដាអ្នកមានជំនឿទាំងឡាយ! ពិតប្រាកដណាស់ គ្រឿងស្រវឹង(ដែលធ្វើឱ្យបាត់បង់ស្មារតី) ល្បែងស៊ីសង(ដែលមាននៅក្នុងវានោះ គឺការភ្នាល់ពីភាគីពីរ) រូបបដិមា(ដែលពួកពហុទេពនិយមសម្លេះសត្វថ្វាយចំពោះវាដើម្បីលើកតម្កើង ឬដើម្បីក្រាបថ្វាយបង្គំ) និងព្រួញទស្សន៍ទាយដែលគេផ្សងចង់ដឹងប្រការអាថ៌កំបាំង ទាំងនោះគឺជាអំពើបាបដែលស្ហៃតន(អារក្សសាតាំង)បានតុបតែងលម្អចំពោះវា។ ហេតុនេះ ចូរពួកអ្នកជៀសវាងឱ្យឆ្ងាយពីវាចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យដោយទទួលបានការរស់នៅដ៏សមរម្យ និងទទួលបានឧបការគុណឋានសួគ៌នៅថ្ងៃបរលោក។

Maide 5:91

ពិតប្រាកដណាស់ ស្ហៃតនមានបំណងចង់តុបតែងលម្អគ្រឿងស្រវឹងនិងល្បែងស៊ីសងនេះ(ឲ្យមើលទៅឃើញថាជាប្រការល្អ) ដើម្បីបង្កភាពជាសត្រូវនឹងគ្នា និងមានចិត្តស្អប់ខ្ពើមគ្នា និង(ធ្វើឲ្យមនុស្ស)ងាកចេញពីការរំលឹកអល់ឡោះ និងពីការប្រតិបត្តិសឡាត។ ដូច្នេះ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជាអ្នកបោះបង់អំពើអបាយមុខទាំងនេះដែរឬទេ? ច្បាស់ណាស់ថា ការបោះបង់អំពើទាំងនោះ គឺសាកសមបំផុតចំពោះពួកអ្នក។ ហេតុនេះ ចូរពួកអ្នកបញ្ឈប់ការប្រព្រឹត្តទង្វើទាំងនោះ។

Maide 5:92

ហើយចូរពួកអ្នកគោរពតាមអល់ឡោះនិងគោរពតាមអ្នកនាំសារ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយដែលច្បាប់ឥស្លាមបានដាក់បញ្ញត្តិ និងត្រូវជៀសវាងពីប្រការទាំងឡាយដែលច្បាប់ឥស្លាមបានហាមឃាត់ ហើយចូរពួកអ្នកប្រុងប្រយ័ត្នអំពីការប្រព្រឹត្តល្មើស។ តែប្រសិនបើពួកអ្នកបែរចេញពីរឿងនោះ ពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អ្វីដែលជាកាតព្វកិច្ចទៅលើអ្នកនាំសាររបស់យើងនោះ គឺការផ្តល់នូវអ្វីដែលអល់ឡោះបានបញ្ជាឱ្យផ្សព្វផ្សាយតែប៉ុណ្ណោះ។ ហើយគាត់បានផ្សព្វផ្សាយ(ទៅកាន់ពួកអ្នក)រួចអស់ទៅហើយ។ ដូចនេះ ប្រសិនបើពួកអ្នកទទួលបានការចង្អុលបង្ហាញនោះ វាគឺសម្រាប់ខ្លួនពួកអ្នកផ្ទាល់។ តែប្រសិនបើពួកអ្នកបដិសេធនោះ វាក៏នឹងធ្លាក់ទៅលើខ្លួនពួកអ្នកដូចគ្នា។

Maide 5:93

ពុំមានបាបកម្មនោះទេចំពោះបណ្ដាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលដើម្បីបញ្ជិតខ្លួនចំពោះអល់ឡោះចំពោះការដែលពួកគេបានទទួលទានស្រាមុនពេលដែលបម្រាម(នៃការហាមឃាត់មិនឲ្យផឹកស្រា)ត្រូវបានដាក់ចុះមក កាលណាពួកគេបានជៀសវាងពីប្រការបម្រាមទាំងឡាយ កោតខ្លាចការខឹងសម្បាររបស់អល់ឡោះ មានជំនឿចំពោះទ្រង់ និងសាងទង្វើកុសលនោះ។ បន្ទាប់មក ពួកគេកាន់តែបន្ថែមនូវការកោតខ្លាចអល់ឡោះ រហូតដល់ពួកគេគោរពសក្ការៈចំពោះទ្រង់ហាក់បីដូចជាពួកគេបានឃើញទ្រង់ដូច្នោះដែរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលគោរពសក្ការៈទ្រង់ហាក់បីដូចជាពួកគេបានឃើញទ្រង់ ព្រោះថាពួកគេមានអារម្មណ៍ថា អល់ឡោះជាម្ចាស់កំពុងឃ្លាំមើលពួកគេជានិច្ច។ នោះហើយជាអ្វីដែលអាចនាំអ្នកមានជំនឿទៅកាន់ការធ្វើអំពើល្អ និងធ្វើវាដោយផ្ចិតផ្ចង់នោះ។

Maide 5:94

ឱបណ្ដាអ្នកដែលមានជំនឿ! អល់ឡោះជាម្ចាស់ទ្រង់ពិតជានឹងសាកល្បងពួកអ្នកនឹងប្រការទាំងឡាយដែលជម្រុញពួកអ្នកឲ្យធ្វើការបរបាញ់សត្វព្រៃខណៈដែលពួកអ្នកកំពុងស្ថិតក្នុងតំណមអៀហរ៉ម ដោយពួកអ្នក(អាចនឹង)ចាប់សត្វតូចៗដោយដៃរបស់ពួកអ្នក ហើយពួកចាប់សត្វធំៗដោយប្រើលំពែង ដើម្បីអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ជនណាដែលមានជំនឿពេញលេញចំពោះការដឹងរបស់អល់ឡោះ ខណៈដែលពួកគេមើលមិនឃើញទ្រង់នោះ។ ដូចនេះ គេក៏បានបញ្ឈប់ការបរបាញ់សត្វព្រៃដោយខ្លាចអល់ឡោះជាម្ចាស់ដែលបានបង្កើតរូបគេ ដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចេ្នះ ជនណាដែលបានបំពានព្រំដែន(ច្បាប់) ហើយគេបានបរបាញ់សត្វទាំងនោះក្នុងពេលដែលគេជាអ្នកកាន់តំណមអៀហរ៉មហាជ្ជី ឬក៏អុំរ៉ោះនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក ដោយសារតែគេបានប្រព្រឹត្តនូវទង្វើដែលអល់ឡោះជាម្ចាស់បានហាមឃាត់។

Maide 5:95

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសម្លាប់សត្វលើគោកខណៈដែលពួកអ្នកជាអ្នកកាន់តំណមអៀហរ៉មហាជ្ជីឬអ៊ុមរ៉ោះឱ្យសោះ។ ហើយជនណាក្នុងចំណោមពួកអ្នកបានសម្លាប់សត្វលើគោកដោយចេតនានោះ គឺរូបគេត្រូវទទួលការពិន័យ ដោយត្រូវសម្លេះសត្វ(មួយផ្សេងទៀត)ដូចទៅនឹង(ប្រភេទ)សត្វដែលគេបានសម្លាប់នោះវិញ ដូចជាសត្វអូដ្ឋ សត្វគោ ឬសត្វពពែ។ អ្នកដែលវិនិច្ឆ័យ(កាត់សេចក្តី)ក្នុងរឿងនេះ គឺបុរសពីរនាក់ដែលប្រកបដោយភាពយុត្ដិធម៌ក្នុងចំណោមជនមូស្លីម។ ហើយអ្វីដែលបុរសទាំងពីរនាក់នេះបានវិនិច្ឆ័យក្នុងរឿងនេះ គឺគេត្រូវធ្វើដូចអ្វីដែលគេបានធ្វើចំពោះសត្វជំនូនដែរ ដោយត្រូវបញ្ជូនសត្វនោះទៅកាន់ទឹកដីម៉ាក្កះ ហើយសម្លេះសត្វនោះនៅក្នុងទឹកដីពិសិដ្ឋ ឬជំនួសជាតម្លៃវិញ ដោយធ្វើជាអាហារចែកជូនដល់ជនក្រីក្រដែលរស់នៅក្នុងទឹកដីម៉ាក្កះ ដោយជនក្រីក្រម្នាក់ៗត្រូវទទួលបានកន្លះកន្តាំង ឬត្រូវបួសមួយថ្ងៃជំនួសឲ្យរាល់អាហារកន្លះកន្តាំង។ ទាំងនោះគឺដើម្បីឱ្យអ្នកបរបាញ់សត្វ(ក្នុងពេលខ្លួនកាន់តំណមអៀហរ៉ម)ភ្លក្សលទ្ធផលនៃការបំពានបម្រាមដោយការសម្លាប់សត្វនោះ។ អល់ឡោះជាម្ចាស់បានអធ្យាស្រ័យដល់រូបគេចំពោះការបរបាញ់សត្វនៅក្នុងទឹកដីពិសិដ្ឋ និងការសម្លាប់សត្វលើគោកខណៈដែលគេស្ថិតក្នុងតំណមអៀហរ៉មមុនពេលដែលបម្រាមនេះបានដាក់ចុះមក។ ហើយចំពោះជនណាដែលត្រឡប់ទៅប្រព្រឹត្តទង្វើនោះ(បរបាញ់សត្វនៅក្នុងទឹកដីពិសិដ្ឋនិងសម្លាប់សត្វលើគោកខណៈដែលគេស្ថិតក្នុងតំណមអៀហរ៉ម)ក្រោយពីបម្រាមបានដាក់ចុះមកហើយនោះ អល់ឡោះជាម្ចាស់នឹងផ្តន្ទាទោសចំពោះគេ ដោយទ្រង់នឹងដាក់ទណ្ឌកម្មលើរូបគេចំពោះទង្វើនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត ហើយក្នុងចំណោមភាពខ្លាំងក្លារបស់ទ្រង់នោះ គឺទ្រង់នឹងផ្តន្ទាទោសចំពោះជនណាដែលបានប្រឆាំងនឹងទ្រង់ ប្រសិនបើទ្រង់មានចេតនា ដោយគ្មាននរណាម្នាក់អាចរារាំងទ្រង់អំពីការផ្តន្ទាទោសនោះបានឡើយ។

Maide 5:96

អល់ឡោះបានអនុញ្ញាតឱ្យពួកអ្នកនេសាទសត្វដែលរស់នៅអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នកអាចធ្វើការនេសាទសត្វដែលរស់នៅក្នុងទឹក និងអ្វីដែលមាននៅក្នុងសមុទ្រ មិនថាសត្វរស់ឬសត្វស្លាប់ដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ទាំងអ្នកដែលមិនធ្វើដំណើរ និងទាំងអ្នកដែលធ្វើដំណើរដើម្បីធ្វើជាស្បៀងអាហារទទួលទាន។ ហើយពួកអ្នកត្រូវបានគេហាមឃាត់មិនឱ្យបរបាញ់សត្វនៅលើគោក ដរាបណាពួកអ្នកកំពុងស្ថិតនៅក្នុងតំណមអៀហរ៉មហាជ្ជីឬអុំរ៉ោះ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ពិតណាស់ ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។

Maide 5:97

អល់ឡោះជាម្ចាស់បានចាត់ទុកកាក់ហ្ពះដែលជាគេហដ្ឋានដ៏ពិសិដ្ឋ គឺជាទីកន្លែងជួបជុំសម្រាប់មនុស្សលោក និងជាទីកន្លែងទ្រទ្រង់កិច្ចការសាសនារបស់ពួកគេ ដូចជាការប្រតិបត្តិសឡាត ការធ្វើហាជ្ជីនិងអុំរ៉ោះ និងក៏ជាទីកន្លែងផ្តល់ផលប្រយោជន៍លោកិយដល់ពួកគេផងដែរតាមរយៈ(ការផ្តល់)សុខសន្តិភាពនៅក្នុងទឹកដីពិសិដ្ឋនោះ ហើយផលានុផលគ្រប់យ៉ាងត្រូវបានគេប្រមូលយកទៅកាន់ទីនោះ។ ហើយទ្រង់បានចាត់ទុកខែបម្រាម(គឺខែហ្ស៊ុលកៀកហ្ទះ ហ្ស៊ុលហ៊ិជ្ជះ មូហារ៉ម និងខែរ៉ហ្ជប់) ជាការជួបជុំរបស់ពួកគេ តាមរយៈផ្តល់ឲ្យពួកគេនូវសុខន្តិភាពនៅក្នុងខែទាំងនោះពីការធ្វើសង្គ្រាមផ្សេងៗចំពោះពួកគេ។ ហើយទ្រង់បានបង្កើតសត្វជំនូន និងសត្វដែលគេបំពាក់ប្រឡៅកដែលជាសញ្ញាបញ្ជាក់ថា វាត្រូវបានគេនាំទៅកាន់ទឹកដីដ៏ពិសិដ្ឋ ដើម្បីផ្តល់សុវត្ថិភាពដល់ម្ចាស់សត្វទាំងនោះពីការបង្កគ្រោះថ្នាក់ផ្សេងៗចំពោះពួកគេ។ អ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកទាំងអស់នោះ គឺដើម្បីឲ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតចំពោះអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី ហើយពិណាស់ ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដូច្នេះ ការដែលទ្រង់ដាក់បញ្ញត្តិច្បាប់ដូច្នោះ(ដើម្បីផ្តល់ប្រយោជន៍ដល់ពួកអ្នក និងការពារពួកអ្នកពីគ្រោះថ្នាក់មុននឹងគ្រោះថ្នាក់នោះអាចកើតឡើង) គឺជាភស្តុតាងបញ្ជាក់ទៅលើការដឹងរបស់ទ្រង់ចំពោះអ្វីដែលផ្តល់ប្រយោជន៍ដល់បណ្តាខ្ញុំបម្រើរបស់ទ្រង់។

Maide 5:98

ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតលើអ្នកដែលប្រព្រឹត្តល្មើសចំពោះទ្រង់។ ហើយទ្រង់ជាម្ចាស់មហាអភ័យទោសចំពោះអ្នកដែលសារភាពកំហុស មហាអាណិតស្រឡាញ់បំផុតចំពោះគេ។

Maide 5:99

ពុំមានកាតព្វកិច្ចអ្វីទៅលើអ្នកនាំសារ ក្រៅពីការផ្តល់នូវអ្វីដែលអល់ឡោះបានប្រើគាត់ឱ្យ ផ្សព្វផ្សាយនោះទេ ហើយក៏ពុំមានកាតព្វកិច្ចអ្វីទៅលើគាត់ក្នុងការសម្រេចឱ្យមនុស្ស(ណាម្នាក់)ទទួលយកនូវការចង្អុលបង្ហាញនោះដែរ។ ពិតប្រាកដណាស់ ការសម្រេចឱ្យមនុស្សទទួលយកនូវការចង្អុលបង្ហាញនោះ គឺស្ថិតនៅលើកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់។ ហើយអល់ឡោះដឹងនូវអ្វីៗដែលពួកអ្នកបង្ហាញឱ្យឃើញ និងអ្វីៗដែលពួកអ្នកលាក់បាំងអំពីការចង្អុលបង្ហាញឬការវង្វេង ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញទៅលើរឿងនោះ។

Maide 5:100

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រការអាក្រក់ទាំងអស់ និងប្រការល្អទាំងអស់ គឺមិនស្មើគ្នានោះទេ សូម្បីតែប្រការអាក្រក់នោះមានច្រើនធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏ចំនួនច្រើនរបស់វាមិនបានបង្ហាញពីតម្លៃរបស់វានោះដែរ។ ដូចេ្នះ ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានវិចារណញ្ញាណាទាំងឡាយ)គោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយការបោះបង់ចោលនូវប្រការអាក្រក់ និងធ្វើប្រការល្អវិញចុះ។ សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ ដោយទទួលបាននូវឋានសួគ៌។

Maide 5:101

ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំសួរដេញដោលអ្នកនាំសាររបស់ពួកអ្នកពីរឿងដែលមិនចាំបាច់ ហើយដែលវាមិនអាចជួយអ្វីដល់ពួកអ្នកទៅលើកិច្ចកាសាសនារបស់ពួកអ្នកនោះ ព្រោះថា ប្រសិនបើរឿងនោះត្រូវបានគេលាតត្រដាងឱ្យពួកអ្នកបានឃើញ(បានដឹង)វិញនោះ គឺវានឹងធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន ដោយសារតែវាមានផលលំបាកនៅក្នុងនោះ។ តែប្រសិនបើពួកអ្នកសួរពីប្រការដែលពួកអ្នកត្រូវបានហាមឃាត់មិនឱ្យសួរខណៈដែលវ៉ាហ៊ីកំពុងត្រូវបានបញ្ចុះមកឱ្យអ្នកនាំសារនោះ ប្រការនោះនឹងត្រូវបានគេបញ្ជាក់ប្រាប់ពួកអ្នកជាមិនខាន។ ហើយកិច្ចការនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ អល់ឡោះបានអធ្យាស្រ័យចំពោះបញ្ហាដែលគម្ពីរគួរអានមិនបានលើកឡើង។ ដូច្នេះ ចូរពួកអ្នកកុំសួរដេញដោលអំពីបញ្ហានោះឱ្យសោះ។ ជាការពិតណាស់ ប្រសិនបើពួកអ្នកបានសួរដេញដោលអំពីរឿងនោះ គឺទ្រង់នឹងបញ្ចុះបញ្ហានោះដាក់ជាកាតព្វកិច្ចមកលើពួកអ្នកថែមទៀត(ដោយសារតែមូលហេតុសួរដេញដោលនេះ)ជាមិនខាន។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើរបស់ទ្រង់នៅពេលណាដែលពួកគេសារភាពកំហុស មហាទន់ភ្លន់បំផុតចំពោះពួកគេ ដោយទ្រង់មិនបានដាក់ទណ្ឌកម្មពួកគេ(ព្រោះតែរឿងនេះឡើយ)។

Maide 5:102

ជាការពិតណាស់ មានក្រុមមួយនៅសម័យកាលមុនពួកអ្នក ពួកគេបានសួរដេញដោលបែបនេះដែរ។ ហើយនៅពេលដែលគេបានដាក់កាតព្វកិច្ចទៅលើពួកគេនូវអ្វីដែលពួកគេបានសួរដេញដោលនោះ បែរជាពួកគេមិនអនុវត្តតាមទៅវិញ។ ពេលនោះ ពួកគេក៏ក្លាយទៅជាពួកប្រឆាំងដោយសារតែមូលហេតុនោះ។

Maide 5:103

អល់ឡោះជាម្ចាស់បានអនុញ្ញាត(ឲ្យពួកអ្នកបរិភោគ)សត្វពាហនៈ ដោយទ្រង់មិនបានហាមឃាត់ក្នុងចំណោមសត្វពាហនៈនោះនូវអ្វីដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានហាមឃាត់សត្វនោះទៅលើខ្លួនរបស់ពួកគេ ដើម្បីថ្វាយទៅកាន់រូបបដិមារបស់ពួកគេ ដូចជា ប៉ាហ៊ីរ៉ោះ (គឺជាសត្វអូដ្ឋញីមួយក្បាលដែលត្រូវបានកាត់ស្លឹកត្រចៀកជាសញ្ញានៅពេលវាបានកើតកូននូវចំនួនដែលត្រូវបានកំណត់) សាអ៊ីហ្ពះ (គឺជាសត្វអូដ្ឋញីមួយក្បាលនៅពេលដែលវាដល់អាយុដែលគេបានកំណត់ គឺគេទុកវាសម្រាប់ថ្វាយដល់បដិមារបស់ពួកគេ) វ៉ាស៊ីឡះ (គឺជាសត្វអូដ្ឋញីមួយក្បាលដែលកើតបានកូនបានសុទ្ធតែជាកូនញី) និងហាមី (គឺជាសត្វអូដ្ឋឈ្មោលដែលបង្កាត់បានកូនកូនមួយចំនួន)នោះទេ ក៏ប៉ុន្ដែពួកដែលគ្មានជំនឿទេដែលពួកគេបានអះអាងកុហក និងមូលបង្កាច់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានហាមឃាត់(មិនឲ្យបរិភោគ)នូវសត្វទាំងឡាយដែលបានរៀបរាប់ខាងលើនេះ។ ហើយភាគច្រើននៃពួកគ្មានជំនឿ គឺពួកគេមិនចេះបែងចែងរវាងប្រការពិតនិងប្រការមិនពិត និងរវាងប្រការដែលគេអនុញ្ញាតនិងប្រការដែលគេហាមឃាត់នោះឡើយ។

Maide 5:104

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលបានមូលបង្កាច់ភូតកុហកទៅលើអល់ឡោះ ដោយការដាក់បម្រាមលើសត្វពាហនៈមួយចំនួន(មិនឲ្យបរិភោគ)ថាៈ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមកនៃគម្ពីរគួរអាន និងមាគ៌ា(ស៊ុណ្ណះ)របស់អ្នកនាំសារចុះដើម្បីពួកអ្នកបានដឹងពីប្រការដែលត្រូវបានអនុញ្ញាត(ប្រការហាឡាល់) និងប្រការដែលត្រូវបានហាមឃាត់(ប្រការហារ៉ាំ)។ ពួកគេបានឆ្លើយតបវិញថាៈ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងនូវអ្វីដែលពួកយើងបានទទួលពីជីដូនជីតារបស់ពួកយើង រួមមានគោលជំនឿ ពាក្យសម្តី និង កាយវិការ។ តើរឿងនោះគ្រប់គ្រាន់សម្រាប់ពួកគេយ៉ាងដូចម្តេចទៅ បើជីដូនជីតារបស់ពួកគេមិនចេះអ្វីទាល់តែសោះ ហើយពួកគេក៏មិនទទួលបានការចង្អុលបង្ហាញទៅរកការពិតផងនោះ? គ្មាននរណាដើរតាមពួកគេក្រៅពីពួកល្ងង់ខ្លៅជាងពួកគេ និងពួកដែលវង្វេងផ្លូវជាងពួគេនោះទេ ពីព្រោះពួកគេ គឺជាពួកដែលមហាល្ងង់ខ្លៅ និងវង្វេងបំផុត។

Maide 5:105

ឱបណ្ដាអ្នកមានជំនឿទាំងឡាយ! ពួកអ្នកត្រូវទទួលខុសត្រូវចំពោះខ្លួនឯង។ ដូច្នេះ ចូរពួកអ្នកប្រកាន់ខ្ជាប់ដោយអនុវត្តនូវអ្វីដែលផ្តល់ប្រយោជន៍ដល់ខ្លួនអ្នក។ អ្នកដែលវងេ្វងនោះមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកនោះ ហើយពួកគេក៏មិនអាចឆ្លើយតបចំពោះពួកអ្នកនោះដែរនៅពេលដែលពួកអ្នកទទួលបានការចង្អុលបង្ហាញនោះ។ ហើយក្នុងចំណោមការទទួលបាននូវការចង្អុលបង្ហាញរបស់ពួកអ្នកនោះ គឺការដែលពួកអ្នកប្រើគ្នាឲ្យធ្វើល្អ និងហាមឃាត់គ្នាពីប្រការអាក្រក់។ នៅថ្ងៃបរលោក ពួកអ្នកនឹងវិលត្រលប់ទៅកាន់អល់ឡោះជាម្ចាស់វិញតែមួយគត់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញលើទង្វើនោះ។

Maide 5:106

ឱបណ្ដាអ្នកមានជំនឿទាំងឡាយ! នៅពេលសេចក្តីស្លាប់បានខិតជិតមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នកតាមរយៈការស្តែងឲ្យឃើញនូវសញ្ញាណាមួយក្នុងចំណោមសញ្ញានៃសេចក្តីស្លាប់នោះ ចូរឱ្យគេរកមនុស្សដែលប្រកបដោយយុត្តិធម៌ជាជនមូស្លីមចំនួនពីរនាក់ ឬបុរសដែលជាអ្នកគ្មានជំនឿពីរនាក់នៅពេលចាំបាច់ដោយសារតែពុំមានជនមូស្លីមនោះឱ្យធ្វើសាក្សីលើបណ្តាំរបស់គេ(អ្នកជិតស្លាប់) ប្រសិនបើពួកអ្នកបានធ្វើដំណើរ ហើយសេចក្តីស្លាប់បានមកដល់ពួកអ្នក។ ហើយប្រសិនបើកើតមានការសង្ស័យចំពោះការធ្វើសាក្សីរបស់ពួកគេទាំងពីរនោះ ចូរពួកអ្នកឃាត់គេទាំងពីរទុកសិនបន្ទាប់ពីសឡាតណាមួយ រួចឱ្យពួកគេទាំងពីរស្បថចំពោះអល់ឡោះជាម្ចាស់ថាៈ ពួកគេទាំងពីរមិនលក់សម្បថនេះក្នុងតម្លៃណាមួយឡើយ ទោះបីជាសាច់ញាតិក៏ដោយ ហើយពួកគេទាំងពីរក៏មិនលាក់បាំងការធ្វើសាក្សីរបស់អល់ឡោះចំពោះពួកគេទាំងពីរដែរ។ ពិតណាស់ ប្រសិនបើពួកគេទាំងពីរធ្វើដូចេ្នះវិញនោះ ពួកទាំងពីរនឹងស្ថិតក្នុងចំណោមអ្នកដែលសាងបាបកម្ម និងប្រព្រឹត្តល្មើសនឹងអល់ឡោះជាមិនខាន។

Maide 5:107

ហើយប្រសិនបើបន្ទាប់ពីការស្បថ(របស់អ្នកទាំងពីរ)រួច គេរកឃើញថា អ្នកទាំងពីរបានភូតកុហកនៅក្នុងការធ្វើសាក្សី ឬក្នុងការស្បថនោះ ឬក៏រកឃើញនូវការក្បត់របស់ពួកគេទាំងពីរនោះ ដូចេ្នះ ចូរឲ្យគេរកអ្នកសាក្សីពីរនាក់ទៀតមកជំនួសដែលជាសាច់ញាតិជិតបំផុតរបស់អ្នកស្លាប់មកធ្វើជាសាក្សី ឬស្បថទៅលើអ្វីដែលជាការពិត។ ហើយគេទាំងពីរនាក់នោះត្រូវស្បថនឹងអល់ឡោះជាម្ចាស់ថាៈ ការធ្វើសាក្សីរបស់ពួកយើងទាំងពីរទៅលើការភូតកុហក និងការក្បត់របស់ពួកគេទាំងពីរ គឺត្រឹមត្រូវជាងធ្វើសាក្សីរបស់គេទាំងពីរលើភាពត្រឹមត្រូវ និងភាពសច្ចៈរបស់គេទាំងពីរ(សាក្សីមុន)។ ហើយពួកយើងមិនបានស្បថកុហកទេ។ បើសិនជាពួកយើងបានស្បថកុហកមែននោះ ពួកយើងនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពានដែលល្មើសនឹងព្រំដែនរបស់អល់ឡោះជាមិនខាន។

Maide 5:108

ការប្រើសាក្សីទាំងពីរឱ្យស្បថបន្ទាប់ពីសឡាតនៅពេលដែលមានមន្ទិលសង្ស័យជុំវិញសម្បថរបស់ពួកគេទាំងពីរ ហើយនិងការបដិសេធការធ្វើសាក្សីរបស់គេទាំងពីរដែលបានលើកឡើងខាងលើនោះ ការធ្វើដូច្នោះ គឺជិតបំផុតទៅនឹងការធ្វើសាក្សីដែលត្រឹមត្រូវតាមច្បាប់ឥស្លាម។ ដូច្នេះ គេទាំងពីរមិនត្រូវកែប្រែ មិនអាចផ្លាស់ប្តូរ និងមិនអាចក្បត់ក្នុងការធ្វើសាក្សីឡើយ ហើយ(ការធ្វើដូច្នោះ)គឺជិតបំផុតទៅក្នុងការឲ្យពួកគេទាំងពីរខ្លាចគេបដិសេធនូវពាក្យសម្បថក្នុងរឿងមរតក បន្ទាប់ពីពួកគេទាំងពីរបានស្បថ។ ដូច្នេះ ពួកគេនឹងស្បថផ្ទុយពីអ្វីដែលពួកគេទាំងពីរបានធ្វើសាក្សី ហើយពួកគេទាំងពីរត្រូវបានបកអាក្រាត។ ហេតុនេះ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការភូតកុហក និងការបោកប្រាស់ក្នុងការធ្វើសាក្សី និងនៅក្នុងការស្បថចុះ។ ហើយចូរពួកអ្នកស្តាប់បទបញ្ជាដែលគេបានប្រើពួកអ្នកឱ្យទទួល។ ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះពួកដែលចាកចេញពីនៃការគោរពប្រតិបត្តិចំពោះទ្រង់ឡើយ។

Maide 5:109

ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹកឃើញដល់ថ្ងៃបរលោកដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំអ្នកនាំសារទាំងអស់ រួចទ្រង់មានបន្ទូលសួរទៅកាន់ពួកគេថាៈ តើប្រជាជាតិរបស់ពួកអ្នកដែលយើងបានបញ្ជូនពួកអ្នកទៅកាន់ពួកគេនោះ ពួកគេបានឆ្លើយតបយ៉ាងដូចម្តេចខ្លះចំពោះពួកអ្នក? បណ្ដាអ្នកនាំសារទាំងអស់បានឆ្លើយថាៈ ពួកយើងមិនបានដឹងអ្វីទេ។ តាមពិត ទ្រង់តែមួយគត់(ឱម្ចាស់របស់ពួកយើង)ដែលជាអ្នកដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។

Maide 5:110

ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថាៈ ឱអ៊ីសា កូនប្រុសម៉ារីយ៉ាំ! ចូរអ្នកចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានឱ្យអ្នក ខណៈដែលយើងបានបង្កើតអ្នកដោយគ្មានឪពុក និងចូរអ្នកចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានដល់ម្តាយរបស់អ្នក គឺម៉ារីយ៉ាំ ខណៈដែលយើងបានជ្រើសរើសនាងពីក្នុងចំណោមស្ត្រីទាំងឡាយនៅក្នុងជំនាន់របស់នាង។ ហើយចូរអ្នកចងចាំនូវឧបការគុណដែលយើងបានប្រទានដល់អ្នក ខណៈដែលយើងបានពង្រឹងអ្នកតាមរយៈមាឡាអ៊ីកាត់ជីព្រេល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្ស(តាំងពីអ្នកនៅជាទារក)ដោយអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយធ្វើឱ្យអ្នកនិយាយទៅកាន់ពួកគេនៅពេលអ្នកមានវ័យចំណាស់នូវអ្វីដែលយើងបានបញ្ជូនអ្នកទៅកាន់ពួកគេ។ ហើយ(ចូរអ្នកចងចាំ)ពីឧបការគុណដែលយើងបានប្រទានឱ្យអ្នក ដោយយើងបានបង្រៀនអក្សរដល់អ្នក និងបានបង្រៀនគម្ពីរតាវរ៉តដល់អ្នក ដែលជាគម្ពីរត្រូវបានបញ្ចុះទៅឱ្យព្យាការីមូសា និងបានបង្រៀនគម្ពីរអិនជីលដល់អ្នក ដែលជាគម្ពីរត្រូវបានបញ្ចុះមកឱ្យអ្នក។ ហើយយើងបានបង្រៀនដល់អ្នកនូវប្រការអាថ៌កំបាំងនៃច្បាប់បញ្ញត្តិ អត្ថប្រយោជន៍ និងបុព្វហេតុរបស់វា។ ហើយចូរអ្នកចងចាំនូវឧបការគុណដែលយើងបានប្រទានដល់អ្នក ដោយអ្នកអាចសូនដីឥដ្ឋធ្វើជារូប ដូចជារូបបក្សី រួចមកអ្នកក៏ផ្លុំវា ហើយវាក៏ក្លាយទៅជាបក្សីមួយក្បាល។ អ្នកអាចព្យាបាលជនពិការភ្នែកពីកំណើតឲ្យមើលឃើញបាន អ្នកអាចព្យាបាលអ្នកមានជំងឺឃ្លង់ ធ្វើឱ្យស្បែករបស់គេក្លាយទៅជាស្អាតវិញបាន។ ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់រានមានជីវិតឡើងវិញដោយការបួងសួងសុំពីអល់ឡោះឲ្យទ្រង់ប្រោសពួកគេឲ្យរស់ឡើងវិញ។ រឿងរ៉ាវទាំងអស់នេះ គឺ(អាចកើតឡើងបាន)ដោយសារការអនុញ្ញាតពីយើង(អល់ឡោះ)ប៉ុណ្ណោះ។ ហើយក្នុងចំណោមឧបការគុណដែលយើងបានប្រទានដល់អ្នកដែរនោះ គឺយើងបានរារាំងអម្បូរអ៊ីស្រាអែលពីការប៉ុនប៉ងសម្លាប់អ្នក ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវអច្ឆរិយភាពជាច្រើនដ៏ជាក់ច្បាស់។ ប៉ុន្តែពួកគេមួយចំនួនគ្មានអ្វីក្រៅពីការបដិសេធនោះទេ ដោយពួកគេបាននិយាយថាៈ អ្វីដែលព្យាការីអ៊ីសាបាននាំមកនេះ គឺជាមន្តអាគមយ៉ាងច្បាស់ណាស់។

Maide 5:111

ចូរអ្នក(ព្យាការីអ៊ីសា)ចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានឱ្យអ្នក ដោយយើងបានធ្វើឱ្យអ្នកសប្បាយចិត្តដោយមានអ្នកគាំទ្រជាច្រើន ខណៈដែលយើងបានជម្រុញចិត្តទៅដល់ពួកហាវ៉ារីយូន(បណ្តាអ្នកដែលដើរតាមព្យាការីអ៊ីសា)ថាៈ ចូរពួកអ្នកមានជំនឿចំពោះយើង និង(មានជំនឿ)ចំពោះអ្នកចុះ។ ពេលនោះ ពួកគេក៏បានគោរពតាម និងបានទទួលយក ព្រមទាំងបានឆ្លើយតបវិញថាៈ ពួកយើងបានជឿហើយ ហើយសូមទ្រង់(ឱម្ចាស់របស់ពួកយើង)មេត្ដាធ្វើសាក្សីថា ពួកយើងពិតជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម) និងជាអ្នកដែលគោរពតាមទ្រង់។

Maide 5:112

ហើយចូរអ្នកចងចាំ នៅពេលដែលពួកហាវ៉ារីយូន(បណ្តាអ្នកដែលដើរតាមព្យាការីអ៊ីសា)បាននិយាយថាៈ តើម្ចាស់របស់អ្នក(ឱព្យាការីអ៊ីសា)អាចបញ្ចុះមកឱ្យពួកយើងនូវតុអាហារមួយពីលើមេឃបានដែរឬទេ នៅពេលអ្នកបួងសួងសុំពីទ្រង់នោះ? ព្យាការីអ៊ីសាបានតបទៅកាន់ពួកគេវិញ ដោយប្រើពួកគេឲ្យកោតខ្លាចអល់ឡោះ និងឱ្យបោះបង់ចោលសំណើរដែលពួកគេបានសុំ ព្រោះរឿងនោះអាចនាំនូវភាពចលាចលដល់ពួកគេ ដោយគាត់(ព្យាការីអ៊ីសា)បាននិយាយប្រាប់ពួកគេថាៈ ចូរពួកអ្នកប្រគល់ក្តីទុកចិត្តលើម្ចាស់របស់ពួកអ្នកក្នុងការស្វែងរកលាភសក្ការៈចុះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿមែននោះ។

Maide 5:113

ពួកហាវ៉ារីយូនបាននិយាយទៅកាន់ព្យាការីអ៊ីសាថាៈ ពួកយើងចង់ទទួលទានអាហារនៅលើតុនេះ ដើម្បីឱ្យចិត្ដរបស់ពួកយើងមានភាពនឹងនរដោយ(បានដឹងពី)សមត្ថភាពដ៏ពេញលក្ខណៈរបស់អល់ឡោះជាម្ចាស់ និងបញ្ជាក់ថា អ្នកពិតជាអ្នកនាំសាររបស់ទ្រង់ពិតមែន និងដើម្បីឲ្យពួកយើងដឹងកាន់តែច្បាស់ថា អ្វីៗដែលអ្នកនាំមកឱ្យនេះ គឺមកពីអល់ឡោះពិតប្រាកដមែន ហើយពួកយើងនឹងជួយធ្វើសាក្សីលើរឿងនេះសម្រាប់បណ្តាអ្នកដែលគ្មានវត្តមាន។

Maide 5:114

ពេលនោះ ព្យាការីអ៊ីសាក៏បានឆ្លើយតបទៅតាមការស្នើរសុំរបស់ពួកគេ ហើយគាត់ក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាបញ្ចុះតុអាហារមួយពីលើមេឃមកឱ្យពួកយើងផង ដើម្បីពួកយើងនឹងប្រកាន់យកថ្ងៃបញ្ចុះតុអាហារនោះធ្វើជាថ្ងៃបុណ្យដើម្បីជាការដឹងគុណចំពោះទ្រង់ និងដើម្បីជាភស្តុតាងបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់តែមួយអង្គគត់ ហើយនិងដើម្បីបញ្ជាក់ពីសច្ចៈភាពនូវអ្វីដែលទ្រង់បានតែងតាំងខ្ញុំមក។ ហើយសូមទ្រង់មេត្តាប្រទានលាភសក្ការៈដល់ពួកយើងដែលជួយទ្រទ្រង់ពួកយើងលើការគោរពសក្កាៈចំពោះទ្រង់ផងចុះ។ ហើយទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។

Maide 5:115

ដូចនេះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបនឹងការបួងសួងរបស់ព្យាការីអ៊ីសា ហើយទ្រង់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ យើងនឹងបញ្ចុះតុអាហារដែលពួកអ្នកបានស្នើសុំនេះទៅឱ្យពួកអ្នក។ ដូច្នេះ បើជនណាហើយដែលគ្មានជំនឿបន្ទាប់ពី(យើង)បានបញ្ចុះវា(តុអាហារ)ហើយនោះ ចូរកុំឱ្យគេបន្ទោសអ្នកណាក្រៅពីខ្លួនគេឱ្យសោះ។ ពិតណាស់ យើងនឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរបំផុតដែលយើងមិនធ្លាប់បានដាក់ទៅលើអ្នកណាម្នាក់ឡើយ ពីព្រោះគេជាអ្នកដែលឃើញភស្តុតាងដ៏ច្បាស់លាស់ទាំងនេះផ្ទាល់នឹងភ្នែក(តែគេនៅតែមិនជឿ)។ ដូចនេះ ភាពគ្មានជំនឿរបស់គេ គឺជាភាពគ្មានជំនឿដោយសារភាពចចេសរឹងរូស(មិនទទួលយកការពិត)។ ហើយអល់ឡោះជាម្ចាស់ក៏បានបញ្ចុះតុអាហារមកឱ្យពួកគេ ដើម្បីបញ្ជាក់ឱ្យពួកគេបានឃើញពីការសន្យារបស់ទ្រង់។

Maide 5:116

ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសួរទៅកាន់ព្យាការីអ៊ីសា កូនរបស់ម៉ារយ៉ាំ នៅថ្ងៃបរលោកថាៈ ឱអ៊ីសា កូនប្រុសម៉ារីយ៉ាំ! តើអ្នកបាននិយាយទៅកាន់មនុស្សលោកថា ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាព្រះក្រៅពីអល់ឡោះឬទេ? ព្យាការីអ៊ីសាបានឆ្លើយតបដោយបញ្ជាក់ពីភាពស្អាតស្អំនៃម្ចាស់របស់គាត់ថាៈ មិនគប្បីឡើយសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតទៅកាន់ពួកគេនោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ទ្រង់ប្រាកដជាបានដឹងជាមិនខានឡើយ ព្រោះថា គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់ដឹងទាំងអស់នូវអ្វីដែលលាក់ទុកក្នុងខ្លួនរបស់ខ្ញុំ តែខ្ញុំមិនដឹងនូវអ្វីដែលមាននៅក្នុងខ្លួនទ្រង់ឡើយ។ ហើយទ្រង់តែមួយគត់ជាអ្នកដែលមហាដឹងបំផុតនូវរាល់ប្រការអាថ៌កំបាំង ប្រការដែលគេលាក់បាំង និងនិងរាល់ប្រការដែលគេស្តែងឱ្យឃើញ។

Maide 5:117

ព្យាការីអ៊ីសាបាននិយាយទៅកាន់ម្ចាស់របស់គាត់ទៀតថាៈ ខ្ញុំមិនបាននិយាយទៅកាន់មនុស្សលោកក្រៅពីអ្វីដែលទ្រង់បានប្រើខ្ញុំឱ្យនិយាយនោះទេ គឺប្រើពួកគេឱ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ហើយខ្ញុំជាអ្នកតាមដានលើអ្វីដែលពួកគេកំពុងនិយាយ ដរាបណាខ្ញុំមានវត្តមាននៅក្នុងចំណោមពួកគេ។ តែនៅពេលដែលទ្រង់បានបពា្ចប់រយៈពេលនៃការស្នាក់នៅរបស់ខ្ញុំជាមួយពួកគេ ដោយទ្រង់បានលើកខ្ញុំយកទៅលើមេឃទាំងនៅមានជីវិតនោះ គឺទ្រង់(ឱម្ចាស់របស់ខ្ញុំ)ជាអ្នកឃ្លាំមើលគ្រប់សកម្មភាពរបស់ពួកគេ។ ហើយទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។ គ្មានអ្វីមួយអាចគេចផុតពីទ្រង់បានទេ។ ដូច្នេះ អ្វីដែលខ្ញុំបាននិយាយទៅកាន់ពួកគេ និងអ្វីដែលពួកគេបាននិយាយបន្ទាប់ពីខ្ញុំនោះ ក៏មិនអាចលាក់បាំងពីទ្រង់បានដែរ។

Maide 5:118

ប្រសិនបើទ្រង់(ឱម្ចាស់របស់ខ្ញុំ)ដាក់ទណ្ឌកម្មពួកគេ ពិតប្រាកដណាស់ ពួកគេគឺជាខ្ញុំបម្រើរបស់ទ្រង់។ ទ្រង់អាចធ្វើអ្វីចំពោះពួកគេតាមដែលទ្រង់មានចេតនា។ ហើយប្រសិនបើទ្រង់ផ្តល់ការអភ័យទោសឱ្យអ្នកដែលមានជំនឿក្នុងចំណោមពួកគេនោះ ក៏គ្មាននរណាមួយអាចរារាំងទ្រង់មិនឱ្យធ្វើដូច្នោះបានដែរ ពីព្រោះ ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែបំផុតដែលគ្មានអ្វីអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតបំផុតនៅក្នុងការចាត់ចែងរបស់ទ្រង់។

Maide 5:119

អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថាៈ ថ្ងៃនេះ គឺជាថ្ងៃដែលបណ្តាអ្នកមានជំនឿទទួលផលពីការនៀត(ប៉ងប្រាថ្នា) ទង្វើ និងការនិយាយពិតរបស់ពួកគេ។ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមាននិងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេនឹងមិនស្លាប់ជាដាច់ខាត។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ដោយទ្រង់មិនខឹងសម្បារពួកគេជារៀងរហូត ហើយពួកគេក៏បានពេញចិត្តចំពោះទ្រង់វិញដែរ ដោយសារតែអ្វីដែលពួកគេបានទទួលនៃការសើយសុខដែលមិនចេះរីងស្ងួត។ ការតបស្នង និងការពេញចិត្តរបស់អល់ឡោះចំពោះពួកគេនោះហើយ គឺជាជោគជ័យដ៏ធំធេងបំផុតដែលគ្មានភាពជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

Maide 5:120

ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះទ្រង់ជាអ្នកបង្កើតវាទាំងពីរ និងជាអ្នករៀបចំកិច្ចការរបស់វាទាំងពីរ។ ការគ្រប់គ្រងម៉ាខ្លូកទាំងអស់ដែលមាននៅក្នុងវាទាំងពីរ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

Enam 6:1

ការពិពណ៌នានូវភាពពេញលេញឥតខ្ចោះ និងការកោតសរសើរចំពោះភាពល្អប្រពៃខ្ពង់ខ្ពស់ជាមួយសេចក្តីស្រលាញ់ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមក។ ហើយទ្រង់បានបង្កើតពេលយប់និងពេលថ្ងៃដែលកំពុងផ្លាស់ប្តូរវេនគ្នា(ទៅវិញទៅមក)។ ពេលយប់ ទ្រង់បានបង្កើតវាសម្រាប់ជាភាពងងឹត ហើយពេលថ្ងៃទ្រង់បានបង្កើតវាសម្រាប់ជាពន្លឺ។ ទោះបីជាបែបនេះហើយក៏ដោយ ក៏ពួកដែលគ្មានជំនឿនៅតែចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់ ហើយពួកគេបានយកអ្នកផ្សេងធ្វើជាដៃគូ(គោរពសក្ការៈ)រួមនឹងទ្រង់ដដែល។

Enam 6:2

(អល់ឡោះជាម្ចាស់)ទ្រង់គឺជាព្រះដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំឡាយ)អំពីដីឥដ្ឋ ខណៈដែលទ្រង់បានបង្កើតព្យាការីអាហ្ទាំដែលជាឪពុករបស់ពួកអ្នកអំពីដីឥដ្ឋ។ បន្ទាប់មក ទ្រង់បានកំណត់ពេលវេលាសម្រាប់ពួកអ្នករស់នៅក្នុងលោកិយ ហើយទ្រង់បានកំណត់ពេលវេលាមួយផ្សេងទៀត(ថ្ងៃបរលោក)ដែលគ្មាននរណាម្នាក់អាចដឹងពីការកំណត់នេះបានឡើយលើកលែងតែទ្រង់ប៉ុណ្ណោះ ដើម្បីទ្រង់ពង្រោះពួកអ្នកឱ្យរស់ឡើងវិញនាថ្ងៃបរលោក។ ហើយក្រោយមក ពួកអ្នកនៅតែសង្ស័យចំពោះសមត្ថភាពរបស់ទ្រង់ក្នុងការប្រោសឱ្យរស់ឡើងវិញដដែល។

Enam 6:3

ហើយ(អល់ឡោះ)ទ្រង់ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ទាំងអ្នកនៅលើមេឃជាច្រើនជាន់ និងអ្នកនៅផែនដី។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងបំផុតនូវអ្វីពួកអ្នកលាក់ទុក មិនថាការនៀត(ការប៉ង) ពាក្យសំដី និងទង្វើ(របស់ពួកអ្នក)នោះទេ។ ហើយទ្រង់មហាដឹងបំផុតនូវអ្វីៗដែលពួកអ្នកលាតត្រដាងឲ្យឃើញ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។

Enam 6:4

ហើយគ្មានភស្តុតាងណាមួយមកពីព្រះជាម្ចាស់របស់មុស្ហរីគីនទាំងនោះបានមកដល់គេ ក្រៅពីពួកគេបានបោះបង់វាចោលដោយគ្មានខ្វាយខ្វល់អ្វីឡើយ។ ពិតប្រាកដណាស់ បណ្តាភស្តុតាងដ៏ច្បាស់លាស់និងអំណះអំណាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះបានមកដល់ពួកគេ ហើយបណ្តាភស្តុតាងដែលបង្ហាញពីសច្ចភាពរបស់បណ្តាអ្នកនាំសាររបស់ទ្រង់ក៏បានមកដល់ពួកគេដែរ។ តែទោះបីយ៉ាងនេះក៏ដោយ ក៏ពួកគេនៅតែងាកចេញពីភស្តុតាងទាំងនោះ ដោយគ្មានអើពើអ្វីទាល់តែសោះ។

Enam 6:5

ហើយប្រសិនបើពួកគេបានងាកចេញពីបណ្តាភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងដ៏ឧត្តុង្គឧត្តមទាំងនោះ គឺពួកគេពិតជាបានងាកចេញពីអ្វីដែលច្បាស់លាស់បំផុត ពីព្រោះពួកគេបានបដិសេធនូវអ្វីដែលដែលព្យាការីមូហាំម៉ាត់បាននាំនៃគម្ពីរគួរអាន។ ហើយពួកគេនឹងដឹងថា អ្វីដែលពួកគេធ្លាប់បានសើចចំអកចំពោះបណ្តាភស្តុតាងដែលបានមកដល់ពួកគេនោះ វាគឺជាការពិត នៅពេលដែលពួកគេបានឃើញទណ្ឌកម្មនៅថ្ងៃបរលោក។

Enam 6:6

តើពួកគ្មានជំនឿមិនបានដឹងទេឬអំពីមាគ៌ារបស់អល់ឡោះក្នុងការបំផ្លាញប្រជាជាតិដែលបំពាននោះ? ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបំផ្លាញប្រជាជាតិជំនាន់មុនពួកគេជាច្រើនមកហើយ ដែលប្រជាជាតិទាំងនោះ ទ្រង់បានប្រទានឱ្យពួកគេអំពីមូលហេតុដែលធ្វើឱ្យពួកគេខ្លាំងពូកែ និងមានជីវិតរស់នៅលើផែនដីបានយូរអង្វែង ដែលទ្រង់ពុំធ្លាប់បានប្រទានឱ្យពួកគ្មានជំនឿ(ជំនាន់ព្យាការីមូហាំម៉ាត់)ទាំងនោះទេ។ ហើយទ្រង់ក៏បានបញ្ចុះទឹកភ្លៀងយ៉ាងច្រើន(ទៅលើពួកគេ) និងបានធ្វើឲ្យមានទន្លេជាច្រើនហូរនៅខាងក្រោមលំនៅដ្ឋានរបស់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាប្រឆាំងនឹងអល់ឡោះជាម្ចាស់ទៅវិញ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេចំពោះអំពើល្មើសដែលពួកគេបានប្រព្រឹត្ត។ ហើយអល់ឡោះបានបង្កើតប្រជាជាតិមួយថ្មីទៀតបន្ទាប់ពីពួកគេ។

Enam 6:7

ហើយប្រសិនបើយើងបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរមួយដែលត្រូវបានសរសេរនៅក្នុងក្រដាស ហើយពួកគេបានឃើញគម្ពីរនោះដោយផ្ទាល់ភ្នែករបស់ពួកគេ ហើយពួកគេបញ្ជាក់ឱ្យកាន់តែច្បាស់ចំពោះវា ដោយពួកគេស្ទាបគម្ពីរនោះនឹងដៃរបស់ពួកគេផ្ទាល់ក៏ដោយ ក៏ពួកគេនៅតែគ្មានជំនឿនឹងវាដដែល ដោយសារតែភាពប្រឆាំង និងភាពរឹងរូសចេញអំពីពួកគេ ហើយពួកគេបាននិយាយថាៈ អ្វីដែលអ្នកនាំមកនេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងពិតប្រាកដនោះទេ។ ដូចនេះ ពួកយើងនឹងមិនមានជំនឿចំពោះវាជាដាច់ខាត។

Enam 6:8

ហើយពួកគ្មានជំនឿទាំងនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់បញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយព្យាការីមូហាំម៉ាត់ឱ្យមកនិយាយជាមួយពួកយើង ហើយម៉ាឡាអ៊ីកាត់នោះបញ្ជាក់ថា ពិតណាស់ គាត់(មូហំាម៉ាត់)គឺជាអ្នកនាំសារម្នាក់(មកពីអល់ឡោះ)ពិតមែននោះ ពួកយើងប្រាកដជានឹងមានជំនឿមិនខាន។ ហើយប្រសិនបើយើង(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់មួយរូប(អមព្យាការី)តាមអ្វីដែលពួកគេរៀបរាប់ចង់បាននោះ ច្បាស់ជាយើងនឹងកម្ទេចពួកគេតែម្តងនៅពេលពួកគេមិនមានជំនឿនោះ ហើយពួកគេនឹងមិនត្រូវបានគេពន្យារពេលឱ្យសារភាពកំហុសឡើយ ប្រសិនបើរឿងនោះបានកើតឡើងមែននោះ។

Enam 6:9

ហើយប្រសិនបើយើងបានបញ្ជូនអ្នកនាំសារជាម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេវិញនោះ ច្បាស់ជាយើងបង្កើតម៉ាឡាអ៊ីកាត់នោះក្នុងរូបភាពជាបុរសភេទ ដើម្បីឱ្យពួកគេអាចស្តាប់ និងអាចទទួលសេចក្តីបង្រៀនពីគេបាន ពីព្រោះពួកគេមិនអាចស្តាប់ និងមិនអាចទទួលយកសេចក្តីបង្រៀនពី(អ្នកនាំសារដែលជា)ម៉ាឡាអ៊ីកាត់បាននោះទេនៅពេលដែលគេស្ថិតក្នុងរូបភាពដែលអល់ឡោះជាម្ចាស់បានបង្កើតនោះ។ សូម្បីតែយើងបានបង្កើតគេក្នុងរូបរាងជាបុរសភេទក៏ដោយ ក៏រឿងនោះនៅតែធ្វើឱ្យពួកគេភាន់ច្រឡំដដែល។

Enam 6:10

ហើយប្រសិនបើពួកទាំងនោះបានចំអកឡកឡឺយដោយពួកគេទាមទារឱ្យបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបមកជាមួយអ្នក(ព្យាការីមូហាំម៉ាត់)នោះ ពិតណាស់ ប្រជាជាតិជាច្រើននៅជំនាន់មុនអ្នកក៏បានចំអកឡកឡឺយចំពោះបណ្តាអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ។ ពេលនោះ ពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌកម្មដែលពួកគេធ្លាប់បានបដិសេធនិងធ្លាប់បានសើចចំអកនៅពេលគេលើកយកទណ្ឌកម្មនេះមកគំរាមបន្លាចពួកគេនោះ។

Enam 6:11

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿដែលចំអកឡកឡឺយទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះចុះ បន្ទាប់មក ចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនឹងបណ្តាអ្នកនាំសាររបស់អល់ឡោះនោះទៅជាយ៉ាងណា? ពិតណាស់ ពួកគេត្រូវបានទទួលរងនូវការដាក់ទណ្ឌកម្មពីអល់ឡោះ បន្ទាប់ពីពួកគេមានភាពខ្លាំងពូកែនិងរឹងមាំ។

Enam 6:12

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើការគ្រប់គ្រងមេឃជាច្រើនជាន់ ការគ្រប់គ្រងផែនដី និងការគ្រប់គ្រងអ្វីៗដែលមាននៅរវាងមេឃនិងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយប្រាប់(ពួកគេ)ថាៈ ការគ្រប់គ្រងវាទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់ ជាក្តីសប្បុរសអំពីទ្រង់ចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនប្រញាប់ដាក់ទណ្ឌពួកគេភ្លាមៗឡើយ។ លុះនៅពេលដែលពួកគេមិនព្រមសារភាពកំហុសនោះ ទ្រង់នឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នានៅថ្ងៃបរលោក ជាថ្ងៃដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខ្លួនពួកគេបានខាតបង់ដោយការគ្មានជំនឿចំពោះអល់ឡោះនោះ ចូរឱ្យពួកគេសង្គ្រោះខ្លួនរបស់ពួកគេពីភាពខាតបង់ចុះ។

Enam 6:13

ការគ្រប់គ្រងអ្វីៗទាំងអស់ មិនថាស្ថិតនៅពេលយប់ឬពេលថ្ងៃ គឺជាកម្មសិទិ្ធរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីរបស់ពួកគេ មហាដឹងបំផុតនូវទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។

Enam 6:14

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈរូបបដិមា និងអ្វីផ្សេងទៀតរួមជាមួយនឹងអល់ឡោះថាៈ តើអាចទទួលយកបានដែរឬទេដែលខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ ហើយខ្ញុំសុំជំនួយពីគេនោះ ខណៈដែលទ្រង់ គឺជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយគ្មានគំរូពីមុនមកសោះនោះ? ពិតណាស់ មេឃនិងផែនដីមិនត្រូវបានគេបង្កើតពីមុនមកនោះទេ។ ហើយទ្រង់គឺជាអ្នកដែលប្រទានលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មានខ្ញុំបម្រើរបស់ទ្រង់អ្នកណាម្នាក់ផ្តល់លាភសក្ការៈដល់ទ្រង់នោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់នោះទេ តែបណ្តាខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ទៅវិញទេដែលពួកគេជាអ្នកមានតម្រូវការចំពោះទ្រង់នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានម្ចាស់របស់ខ្ញុំបញ្ជាឱ្យក្លាយទៅជាអ្នកគោរពប្រណិប័តន៍និងបន្ទាបខ្លួនចំពោះទ្រង់(ជាជនមូស្លីម)មុនគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។ ហើយទ្រង់បានហាមខ្ញុំមិនឱ្យខ្ញុំក្លាយខ្លួនស្ថិតក្នុងចំណោមពួកដែលយកអ្វីផ្សេងមកគោរពសក្ការៈរួមជាមួយនឹងទ្រង់ឡើយ។

Enam 6:15

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាចទ្រង់នឹងដាក់ទណ្ឌកម្មខ្ញុំនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោកនៅពេលដែលខ្ញុំប្រព្រឹត្តអំពើល្មើសដែលទ្រង់បានហាមឃាត់មកចំពោះរូបខ្ញុំ ដូចជាការធ្វើស្ហ៊ីរិក និងអ្វីផ្សេងទៀត ឬក៏ខ្ញុំបោះបង់ចោលនូវអ្វីដែលទ្រង់បានដាក់បទបញ្ជាមកចំពោះខ្ញុំ ដូចជាការមានជំនឿ ឬប្រការផ្សេងៗទៀតនៃការគោរពប្រតិបត្តិនោះ។

Enam 6:16

ជនណាដែលអល់ឡោះបញ្ជៀសរូបគេពីទណ្ឌកម្មនៅថ្ងៃបរលោកនោះ គឺគេពិតជាបានទទួលជោគជ័យដោយក្តីមេត្តាករុណារបស់អល់ឡោះ។ ការរួចផុតពីទណ្ឌកម្មនោះ គឺជាជោគជ័យមួយដ៏ច្បាស់លាស់ ដោយគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

Enam 6:17

ហើយប្រសិនបើអល់ឡោះឱ្យគ្រោះថ្នាក់អ្វីមួយប៉ះទង្គិចអ្នក(ឱកូនចៅអាហ្ទាំ)នោះ គឺគ្មានអ្នកណាអាចជួយការពារអ្នកពីគ្រោះថ្នាក់នោះក្រៅពីអល់ឡោះជាម្ចាស់បានឡើយ។ ហើយប្រសិនបើទ្រង់ធ្វើឱ្យអ្នកទទួលបាននូវប្រការល្អវិញនោះ ក៏គ្មានអ្នកណាម្នាក់មករារាំងប្រការនោះបានឡើយ ហើយក៏គ្មានអ្នកណាម្នាក់អាចទប់ស្កាត់ភាពសប្បុរសរបស់ទ្រង់បានដែរ។ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

Enam 6:18

ហើយទ្រង់ជាអ្នកមានអានុភាពលើសលប់ទៅលើបណ្ដាខ្ញុំបម្រើរបស់ទ្រង់ ជាអ្នកដែលអាចធ្វើឱ្យពួកគេអាប់ឱន ជាម្ចាស់មហាខ្ពង់ខ្ពស់ទៅលើពួកគេគ្រប់រូបភាពទាំងអស់ដែលគ្មាននរណាអាចធ្វើឱ្យទ្រង់អសមត្ថភាពបានឡើយ ហើយក៏គ្មាននរណាម្នាក់ឱ្យយកឈ្នះទ្រង់បាននោះដែរ។ អ្វីៗទាំងអស់សុទ្ធតែឱនលំទោនចំពោះទ្រង់។ ទ្រង់ស្ថិតនៅខាងលើខ្ញុំបម្រើរបស់ទ្រង់ទៅតាមអ្វីដែលសាកសមនឹងទ្រង់។ ហើយទ្រង់គឺជាម្ចាស់ដែលមហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ ជាម្ចាស់មហាដឹងបំផុតដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

Enam 6:19

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធ(មិនព្រមជឿ)ចំពោះអ្នកចុះថាៈ តើអ្វីដែលជាសាក្សីដ៏ខ្ពង់ខ្ពស់និងធំធេងជាងគេដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំនោះ? ចូរអ្នកឆ្លើយថាៈ អល់ឡោះជាម្ចាស់គឺជាសាក្សីខ្ពង់ខ្ពស់ និងធំធេងបំផុតដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ។ ទ្រង់នោះហើយជាសាក្សីរវាងខ្ញុំនិងរវាងពួកអ្នកទាំងអស់គ្នា។ ទ្រង់ដឹងបំផុតចំពោះអ្វីដែលខ្ញុំបាននាំមកឱ្យពួកអ្នក និងដឹងបំផុតចំពោះអ្វីដែលពួកអ្នកកំពុងច្រានចោលផងដែរ។ ហើយអល់ឡោះបានវ៉ាហ៊ី(ផ្តល់សារ)នូវគម្ពីរគួរអាននេះមកកាន់ខ្ញុំដើម្បីឲ្យខ្ញុំព្រមានបន្លាចពួកអ្នកតាមរយៈគម្ពីរនេះ។ ហើយខ្ញុំនឹងបន្លាចតាមរយៈគម្ពីរគួរអាននេះចំពោះជនណាហើយដែលគម្ពីរនេះបានទៅដល់រូបគេក្នុងចំណោមមនុស្សលោក និងជិន។ ជាការពិតណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែមានជំនឿថា ពិតណាស់មានព្រះផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនធ្វើសាក្សីលើអ្វីដែលពួកអ្នកបានទទួលស្គាល់នោះឡើយ ដោយសារតែភាពមិនពិតរបស់វា។ តាមពិត អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ ហើយពិតណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ឡើយ។

Enam 6:20

ពួកយូដាដែលយើងបានប្រទានគម្ពីរតាវរ៉តដល់ពួកគេ និងពួកណាសរ៉នីដែលយើងបានប្រទានគម្ពីរអិនជីលដល់ពួកគេនោះ ពួកទាំងនោះស្គាល់ព្យាការីមូហាំម៉ាត់ច្បាស់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេច្បាស់ជាងកូនចៅរបស់អ្នកដទៃដូច្នោះដែរ។ ពួកទាំងនោះ គឺពួកដែលខាតបង់ខ្លួនឯង ដោយពួកគេត្រូវបានបញ្ចូលទៅក្នុងឋាននរក ដោយសារតែពួកគេគ្មានជំនឿ។

Enam 6:21

គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលចោទថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូ ហើយគេបានគោរពសក្ការៈចំពោះអ្នកផ្សេងនោះរួមជាមួយទ្រង់ ឬបដិសេធនឹងភស្តុតាងទាំងឡាយដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់នោះទេ។ ជាការពិតណាស់ ពួកដែលបំពានដោយចោទថា អល់ឡោះជាម្ចាស់មានដៃគូ និងមិនមានជំនឿចំពោះបណ្តាភស្តុតាងរបស់ទ្រង់នោះ ពួកគេគ្មានថ្ងៃទទួលបានជោគជ័យជាដាច់ខាត បើសិនជាពួកគេមិនទទួលសារភាពកំហុសទេនោះ។

Enam 6:22

ចូរអ្នកនឹកឃើញចុះពីថ្ងៃបរលោក នៅពេលដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នាដោយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេអាចរួចផុតបានឡើយ។ បន្ទាប់មក យើងមានបន្ទួលទៅកាន់ពួកដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយអល់ឡោះ ជាការស្តីបន្ទោសចំពោះពួកគេថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់បានអះអាងដោយភូតកុហកថា ពួកវាជាដៃគូរបស់អល់ឡោះជាម្ចាស់នោះនៅឯណាទៅ?

Enam 6:23

ក្រោយមក ពួកគេគ្មានពាក្យដោះសារអ្វីនោះទេបន្ទាប់ពីការសាកសួរនេះហើយនោះ ក្រៅពីពួកគេនិយាយលាងខ្លួនពួកគេពីពួកព្រះទាំងអស់នោះប៉ុណ្ណោះ ហើយពួកគេនិយាយទាំងភូតភរថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង! កាលនៅលើលោកិយ ពួកយើងពុំធ្លាប់ជាអ្នកដែលធ្វើស្ហ៊ីរិក(គោរពសក្ការៈអ្នកផ្សេងរួម)ជាមួយនឹងទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកយើង គឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយអង្គគត់។

Enam 6:24

ចូរអ្នក(ឱមូហាំម៉ាត់)មើលចុះ ថាតើពួកគេភូតកុហកចំពោះខ្លួនឯង ដោយបដិសេធថា ពួកគេពុំធ្លាប់ធ្វើស្ហ៊ីរិក(ពហុទេពនិយមជាមួយអល់ឡោះ)នោះយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានបង្កើតវាធ្វើជាដៃគូរួមជាមួយអល់ឡោះកាលនៅក្នុងលោកិយនោះ បានបាត់ចេញពីពួកគេនិងបានបោកប្រាស់ពួកគេ។

Enam 6:25

ហើយក្នុងចំណោមពួកមុស្ហរីគីន គឺមានអ្នកដែលស្តាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលអ្នកសូត្រគម្ពីរគួរអាន។ ប៉ុន្តែពួកគេមិនទទួលបានទទួលផលប្រយោជន៍ពីអ្វីដែលពួកគេស្ដាប់លឺនោះទេ ដោយសារតែយើងបានបង្កើតគម្របនៅលើដួងចិត្តរបស់ពួកគេ រហូតដល់ពួកគេមិនអាចយល់ពីគម្ពីរគួរអានបាន ដោយសារតែភាពចចេសរឹងរូស និងការប្រឆាំងរបស់ពួកគេ។ ហើយយើងបានបង្កើតឆ្នុកមួយនៅក្នុងត្រចៀករបស់ពួកគេ ដោយពួកគេមិនអាចស្តាប់លឺនូវអ្វីដែលមានផលប្រយោជន៍ឡើយ ហើយបើទោះបីជាពួកគេបានឃើញសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់ក្រឡែតហើយក៏ដោយ ក៏ពួកគេគ្មានជំនឿដែរ។ លុះដល់ពេលពួកគេបានទៅជួបអ្នក ពួកគេបានឈ្លោះប្រកែកនឹងអ្នកដោយយករឿងមិនពិតមកតតាំងនឹងរឿងពិតដោយនិយាយថាៈ អ្វីដែលអ្នកនាំមកឱ្យនេះសុទ្ធតែដកស្រង់ចេញពីបណ្តាគម្ពីររបស់ពួកជំនាន់មុនមកប៉ុណ្ណោះ។

Enam 6:26

ហើយពួកគេហាមឃាត់អ្នកដទៃមិនឱ្យមានជំនឿចំពោះអ្នកនាំសារ ហើយពួកគេផ្ទាល់ក៏ចៀសឆ្ងាយអំពីការមានជំនឿចំពោះអ្នកនាំសារដែរ។ ដូចនេះ ពួកគេមិនទុកឱ្យនរណាម្នាក់អាចទទួលបានផលប្រយោជន៍ពីការមានជំនឿចំពោះអ្នកនាំសារនោះទេ ហើយពួកគេក៏មិនទទួលបានផលប្រយោជន៍ពីវាដែរ។ ហើយពួកគេមិនបានដឹងឡើយថា អ្វីដែលពួកគេកំពុងតែប្រព្រឹត្តនោះ គ្មានផ្តល់អ្វីក្រៅពីការបំផ្លាញខ្លួនឯងនោះឡើយ។

Enam 6:27

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញពេលដែលពួកគេត្រូវបានគេយកទៅបង្ហាញខ្លួននៅមុខឋាននរកនៅថ្ងៃបរលោក ដោយពួកគេនិយាយទាំងមានវិប្បដិសារីថាៈ ឱអនិច្ចាអ្វីម្លេះទេពួកយើង! ប្រសិនបើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតនោះ ពួកយើងពិតជានឹងមិនបដិសេធបណ្តាភស្តុតាងរបស់អល់ឡោះម្ចាស់ទៀតនោះទេ ហើយពួកយើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះមិនខាន។ (ប្រសិនបើអ្នកមើលឃើញដូច្នោះនោះ) អ្នកនឹងបានឃើញអំពីស្ថានភាពដ៏អាក្រក់របស់ពួកគេ។

Enam 6:28

រឿងនោះមិនដូចអ្វីដែលពួកគេបាននិយាយនោះទេដែលថា បើសិនជាពួកគេត្រូវបានគេត្រលប់(មកកាន់លោកិយ)វិញនោះ ពួកគេច្បាស់ជាមានជំនឿនោះ។ ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងអំពីពាក្យសំដីរបស់ពួកគេដែលបាននិយាយថា “សូមស្បថទៅចំពោះអល់ឡោះ! យើងមិនមែនជាអ្នកពហុទេពនិយមនោះទេ”នោះ បានលាតត្រដាងឱ្យពួកគេបានឃើញ នៅពេលដែលអវយវៈទាំងអស់របស់ពួកគេបានធ្វើសាក្សីប្រឆាំងនឹងពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេកំណត់ឲ្យ(ពួកគេអាច)វិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)បានមែននោះ ពួកគេពិតជានឹងប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែលទៀត ដូចជាការគ្មានជំនឿ និង(ការប្រព្រឹត្ត)អំពើពហុទេពនិយមជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះការសន្យារបស់ពួកគេដែលថា ពួកគេនឹងមានជំនឿប្រសិនបើពួកគេបានវិលត្រលប់(មកកាន់ជីវិតលោកិយ)វិញនោះ។

Enam 6:29

ហើយពួកមុស្ហរីគីនទាំងនោះបាននិយាយថាៈ គ្មានជីវិតណាក្រៅពីជីវិត(លោកិយ)ដែលពួកយើងកំពុងតែស្ថិតនៅនេះនោះទេ ហើយពួកយើងក៏មិនត្រូវបានគេពង្រស់ឱ្យរស់ឡើងវិញដើម្បីជំនុំជម្រះនោះដែរ។

Enam 6:30

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញ នៅពេលដែលពួកគ្មានជំនឿលើការពង្រស់(មនុស្ស)ឱ្យរស់ឡើងវិញត្រូវបានគេឲ្យឈរនៅចំពោះមុខម្ចាស់របស់ពួកគេនោះ អ្នកច្បាស់ជានឹងបានឃើញទាំងភ្ញាក់ផ្អើលអំពីស្ថានភាពដ៏អាក្រក់របស់ពួកគេ ខណៈដែលទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ តើការពង្រស់ឱ្យរស់ឡើងវិញដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវានេះ វាពុំមែនជាការពិតដែលគ្មានការសង្ស័យចំពោះវាទេឬ? ពួកគេបានឆ្លើយតបថាៈ ពួកយើងសូមស្បថនឹងម្ចាស់ដែលបានបង្កើតពួកយើង! ពិតប្រាកដណាស់ វាគឺជាការពិតដែលគ្មានការសង្ស័យអ្វីឡើយចំពោះវា។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេនៅពេលនោះទៀតថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិនៃទណ្ឌកម្មដោយសារតែភាពគ្មានជំនឿរបស់ពួកអ្នកនឹងថ្ងៃនេះ(ថ្ងៃបរលោក)ចុះ។ ពិតប្រាកដណាស់ ពួកកអ្នកធ្លាប់បានបដិសេធ(មិនជឿ)នឹងថ្ងៃបរលោកនេះកាល(ពួកអ្នក)នៅលើលោកិយ។

Enam 6:31

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿលើការពង្រស់ឱ្យរស់ឡើងវិញនៅថ្ងៃបរលោក ហើយពួកគេសុំបញ្ចៀសខ្លួនគេឲ្យឆ្ងាយអំពីការឈរនៅចំពោះមុខអល់ឡោះនោះ ពិតជាបានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេមួយភ្លាមៗដោយពួកគេមិនបានដឹងជាមុននោះ ពួកគេក៏បាននិយាយទាំងមានវិប្បដិសារីយ៉ាងខ្លាំងថាៈ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើង! ក្តីសង្ឃឹមរបស់ពួកយើងបានបាត់បង់ដោយសារតែអ្វីដែលពួកយើងបានធេ្វសប្រហែស ដូចជាការមិនមានជំនឿចំពោះអល់ឡោះ និងពុំមានការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក ខណៈដែលពួកគេរែកពន់អំពើអាក្រក់របស់ពួកគេនៅលើខ្នងរបស់ពួកគេ។ ពិតប្រាកដណាស់ អ្វីដែលពួកគេរែកពន់នៃប្រការអាក្រក់នោះ គឺអាក្រក់ជាទីបំផុត។

Enam 6:32

ហើយជីវិតលោកិយដែលពួកអ្នកស្រឡាញ់នេះ គ្មានអ្វីក្រៅពីជាល្បែងកំសាន្ត និងជាការបោកបញ្ឆោតចំពោះអ្នកដែលមិនបានធ្វើអ្វីដែលអល់ឡោះពេញចិត្តនោះប៉ុណ្ណោះ។ រីឯឋានបរលោកវិញ គឺល្អប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ តាមរយៈការអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ ដូចជាការជំនឿនិងការគោរពប្រតិបត្តិ និងបោះបង់ចោលប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ដូចជាអំពើស្ហ៊ីរិក និងអំពើល្មើសនានា។ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនពិចារណាចំពោះរឿងនោះទេឬ? ហេតុនេះ ចូរពួកអ្នកមានជំនឿនិងសាងនូវទង្វើកុសលចុះ។

Enam 6:33

យើង(អល់ឡោះ)ពិតជាដឹងថា ការដែលពួកគេបដិសេធមិនមានជំនឿចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយបើកចំហបែបនេះ ធ្វើឱ្យអ្នកមានទុក្ខព្រួយ។ តែចូរអ្នកចុះដឹងថា តាមពិតទៅ នៅក្នុងចិត្តរបស់ពួកគេ គឺពួកគេមិនមែនមិនជឿលើអ្នកនោះទេ ដោយសារតែពួកគេបានដឹងអំពីភាពសច្ចៈ និងភាពទៀងត្រង់របស់អ្នក។ ក៏ប៉ុន្ដែ ពួកគេជាក្រុមដែលបំពាន ប្រឆាំងនឹងបទបញ្ជារបស់អ្នកក្នុងលក្ខណៈបើកចំហ ខណៈពួកគេជឿជាក់យ៉ាងពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេ(ពីភាពជាព្យាការីរបស់អ្នក)។

Enam 6:34

ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ការបដិសេធមិនព្រមជឿនេះ គឺកើតមានតែចំពោះអ្វីដែលអ្នកបាននាំមកនោះ។ ជាការពិតណាស់ បណ្ដាអ្នកនាំសារជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធមិនព្រមមានជំនឿដែរ ហើយពួកគេត្រូវបានក្រុមរបស់ពួកគេធ្វើទុកបុកម្នេញ តែពួកគេបានប្រឈមមុខនឹងបញ្ហាទាំងនោះដោយការអត់ធ្មត់លើការអំពាវនាវ និងការតស៊ូនៅក្នុងមាគ៌ារបស់អល់ឡោះ រហូតទាល់តែជំនួយពីអល់ឡោះបានមកដល់ពួកគាត់។ ហើយគ្មានកែប្រែនោះឡើយនូវអ្វីដែលអល់ឡោះបានកត់ត្រាទុកអំពីការជួយ(ដល់បណ្តាអ្នកនាំសាររបស់ទ្រង់) និងពាក្យសន្យាជាមួយបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។ ពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)មួយចំនួនរបស់បណ្តាអ្នកនាំសារជំនាន់មុនអ្នក និងអ្វីដែលពួកគេបានជួបប្រទះពីក្រុមរបស់ពួកគេ ហើយនិងជំនួយដែលអល់ឡោះបានផ្តល់ឲ្យពួកគេដោយឲ្យពួកគេមានជ័យជម្នះលើសត្រូវរបស់ពួកគេតាមរយៈការបំផ្លាញសត្រូវរបស់ពួកគេនោះ គឺបានមកដល់អ្នកហើយ(ឱអ្នកនាំសារមូហាំម៉ាត់)នូវ។

Enam 6:35

ប្រសិនបើមានការលំបាក(កើតមាន)ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវអ្វីដែលអ្នកបានជួបប្រទះ ដូចជាការបដិសេធមិនព្រមជឿ និងការងាកបែរចេញរបស់ពួកគេពីអ្វីដែលអ្នកបាននាំមកនៃសេចក្តីពិតនោះ ដូច្នេះ ប្រសិនបើអ្នកមានលទ្ធភាពស្វែងរករូងមួយចូលទៅក្នុងដី ឬជណ្ដើរមួយឡើងទៅលើមេឃ ហើយអ្នកអាចនាំយកភស្ដុតាងណាមួយមកឲ្យពួកគេផ្សេងពីអ្វី(សញ្ញាភស្តុតាង)ដែលយើងបានពង្រឹងដល់អ្នកនោះ ចូរអ្នកធ្វើចុះ។ ហើយប្រសិនបើអល់ឡោះមានចេតនាប្រមូលផ្ដុំពួកគេទាំងអស់ឱ្យស្ថិតលើការចង្អុលបង្ហាញដែលអ្នកបាននាំមកនោះ ទ្រង់ពិតនឹងជាប្រមូលផ្ដុំពួកគេទាំងអស់គ្នាជាមិនខាន ក៏ប៉ុន្តែទ្រង់មិនមានចេតនាដូច្នោះឡើយ ដោយសារតែមានបុព្វហេតុច្បាស់លាស់របស់វា។ ដូចនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលមិនដឹងរឿងនេះ ដែលជាហេតុធ្វើឲ្យអ្នកមានទុក្ខព្រួយដោយសារតែពួកគេគ្មានជំនឿនោះឡើយ។

Enam 6:36

តាមពិត មានតែអ្នកដែលស្តាប់ពាក្យសម្តី(របស់ព្យាការីមូហាំម៉ាត់) និងយល់វាទេ ដែលឆ្លើយតបដោយទទួលយកនូវអ្វីដែលអ្នកបាននាំមកនោះ។ ចំណែកឯពួកដែលគ្មានជំនឿដែលជាមនុស្សស្លាប់(ចិត្ត)វិញនោះ គឺពួកគេគ្មានអ្វីនឹងឆ្លើយចំពោះអ្នកនោះទេ ពីព្រោះដួងចិត្តរបស់ពួកគេបានស្លាប់បាត់ទៅហើយ។ ហើយចំពោះអ្នកដែលស្លាប់វិញ អល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ បន្ទាប់មក ពួកគេនឹងវិលត្រលប់ទៅកាន់ទ្រង់តែមួយទ្រង់គត់ ដើម្បីទ្រង់នឹងតបស្នងពួកគេលើអ្វីដែលពួកគេបានសាងកន្លងមក។

Enam 6:37

ហើយពួកមុស្ហរីគីនបាននិយាយដោយភាពរឹងរូស និងគ្មានជំនឿថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះសញ្ញាភស្តុតាងមួយដ៏អស្ចារ្យមកឱ្យព្យាការីមូហាំម៉ាត់តែម្តងទៅ ដើម្បីយកធ្វើជាអំណះអំណាងពីម្ចាស់របស់គេបញ្ជាក់ពីសច្ចភាពរបស់គេចំពោះអ្វីដែលគេបាននាំមកឱ្យនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពក្នុងការបញ្ចុះសញ្ញាភស្តុតាងណាមួយស្របតាមអ្វីដែលពួកគេចង់បាន។ ក៏ប៉ុន្ដែភាគច្រើននៃពួកមុស្ហរីគីនដែលទាមទារឱ្យបញ្ចុះសញ្ញាភស្តុតាងនោះ ពួកគេមិនដឹងថា ការបញ្ចុះបណ្តាសញ្ញាភស្តុតាងទាំងឡាយ គឺអាស្រ័យទៅតាមគតិបណ្ឌិតរបស់អល់ឡោះ(តែមួយគត់) ពុំមែនអាស្រ័យទៅតាមអ្វីដែលពួកគេទាមទារនោះទេ។ ប្រសិនបើអល់ឡោះបញ្ចុះសញ្ញាភស្តុតាងនោះ តែក្រោយមកពួកគេមិនមានជំនឿនោះ ប្រាកដជាទ្រង់នឹងកម្ទេចពួកគេជាមិនខាន។

Enam 6:38

ហើយសត្វគ្រប់ប្រភេទដែលធ្វើចលនានៅលើផែនដី និងបក្សីគ្រប់ប្រភេទដែលហើរនៅលើមេឃ គឺមានអម្បូរជាច្រើនប្រភេទដែលអល់ឡោះបានបង្កើត និងប្រទានលាភសក្ការៈឱ្យពួកវាដូចពួកអ្នក(ឱកូនចៅអាហ្ទាំ)ដែរ។ យើងមិនបានទុកចោលអ្វីមួយ(ដែលមានកត់ត្រា)នៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)នោះទេ លើកលែងតែយើងនឹងឲ្យវាកើតមានឡើង(យ៉ាងពិតប្រាកដ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងនូវរឿងរ៉ាវទាំងអស់របស់ពួកគេ។ បន្ទាប់មកនៅថ្ងៃបរលោក ពួកគេនឹងត្រូវប្រមូលផ្តុំទៅកាន់ម្ចាស់របស់ពួកគេវិញតែមួយគត់ដើម្បីជំនុំជម្រះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសាកសមនឹងទទួលបាន។

Enam 6:39

ហើយពួកដែលបានបដិសេធមិនជឿនឹងបណ្តាភស្តុតាងនានារបស់យើង ពួកគេប្រៀបដូចជាមនុស្សថ្លង់ស្តាប់អ្វីមិនឮ និងមនុស្សគមិនចេះនិយាយអញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ ពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ។ សម្រាប់អ្នកដែលស្ថិតនៅក្នុងស្ថានភាពបែបនេះ តើគេអាចទទួលបានការចង្អុលបង្ហាញបានយ៉ាងដូចម្តេចទៅ? ជនណាហើយក្នុងចំណោមមនុស្សលោកដែលអល់ឡោះមានចេតនាឱ្យគេវងេ្វងនោះ ប្រាកដជាទ្រង់នឹងធ្វើឱ្យគេវងេ្វង ហើយជនណាហើយដែលទ្រង់មានចេតនាចង្អុលបង្ហាញផ្លូវពិតដល់គេវិញ ប្រាកដជាទ្រង់នឹងធ្វើឱ្យគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរជាមិនខាន។

Enam 6:40

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬថ្ងៃបរលោកដែលគេបានសន្យាចំពោះពួកអ្នកបានមកដល់ពួកអ្នកនោះ តើក្នុងខណៈពេលនោះ ពួកអ្នកនឹងបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឱ្យបញ្ចៀសគ្រោះថ្នាក់ ឬការលំបាកចេញពីពួកអ្នកឬ ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងថា ព្រះទាំងឡាយរបស់ពួកអ្នកអាចផ្តល់ប្រយោជន៍ និងអាចការពារគ្រោះថ្នាក់បានមែននោះ?

Enam 6:41

ជាការពិតណាស់ (នៅពេលនោះ) ពួកអ្នកប្រាកដជានឹងមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលបានបង្កើតពួកអ្នកឲ្យបញ្ចៀសពួកអ្នកពីការសាកល្បង និងដកយកគ្រោះថ្នាក់ទាំងនោះចេញពីពួកអ្នកនោះឡើយ ពីព្រោះទ្រង់គឺជាម្ចាស់គ្រប់គ្រងរឿងរ៉ាវទាំងនោះ និងជាអ្នកដែលមានអានុភាពលើប្រការទាំងនោះ។ រីឯព្រះនានារបស់ពួកអ្នកដែលពួកអ្នកយកមកធ្វើជាដៃគូរួមជាមួយអល់ឡោះនោះ ពួកអ្នកបានបោះបង់វាចោល ដោយសារតែពួកអ្នកដឹងថា ពួកវាគ្មានលទ្ធភាពអាចផ្តល់ផលប្រយោជន៍ និងបង្កគ្រោះថ្នាក់ណាមួយ(ដល់ពួកអ្នក)បានឡើយ។

Enam 6:42

ជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ប្រជាជាតិមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) តែពួកគេ(ប្រជាជាតិទាំងនោះ)បានគេបដិសេធនឹងអ្នកនាំសារទាំងនោះ ហើយបានងាកចេញពីអ្វីដែលពួកគេបាននាំមក។ ពេលនោះ យើងបានដាក់ទោសពួកគេដោយឱ្យពួកគេទទួលរងនូវទុក្ខលំបាកវេទនា ដូចជាភាពក្រខ្សត់ និងអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួនប្រាណរបស់ពួកគេ ដូចជាជំងឺដង្កាត់ជាដើម ដើម្បីឱ្យពួកគេឱនលំទោន និងបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ។

Enam 6:43

ប្រសិនបើពួកគេឱនលំទោនចំពោះអល់ឡោះនៅពេលដែលគ្រោះថ្នាក់របស់យើងបានមកដល់ពួកគេ ដើម្បីឱ្យទ្រង់ដកយកគ្រោះថ្នាក់ចេញពីពួកគេនោះ ច្បាស់ជាយើងអាណិតអាសូរដល់ពួកគេជាមិនខាន។ ក៏ប៉ុន្តែពួកគេមិនបានធ្វើដូច្នោះឡើយ។ ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកគេមានភាពរឹងរួសដោយពួកគេមិនព្រមយកជាមេរៀន និងមិនព្រមទទួលយកការទូន្មាននោះឡើយ ហើយស្ហៃតនបានតុបតែងលម្អនូវអ្វីដែលពួកគេកំពុងតែប្រព្រឹត្តនៃភាពគ្មានជំនឿ និងការប្រព្រឹត្តល្មើស។ ដូចនេះ ពួកគេនៅតែបន្តស្ថិតនៅលើអ្វី(ភាពគ្មានជំនឿ)ដែលពួកគេបានប្រព្រឹត្តនោះ។

Enam 6:44

ហើយនៅពេលដែលពួកគេបានបោះបង់ចោលនូវអ្វីដែលគេបានផ្តល់ជាដំបូន្មានដល់ពួកគេតាមរយៈវា ដូចជាភាពក្រខ្សត់ និងជំងឺដង្កាត់នានា ហើយពួកគេមិនបានប្រតិបត្តិតាមបទបញ្ជារបស់អល់ឡោះនោះ យើងបានល្បួងពួកគេ ដោយការបើកទ្វារលាភសក្ការៈឱ្យពួកគេ និងធ្វើឱ្យពួកគេមានភាពធូធារបន្ទាប់ពីភាពក្រខ្សត់ ព្រមទាំងធ្វើឲ្យខ្លួនប្រាណរបស់ពួកគេជាសះស្បើយបន្ទាប់ពីមានជំងឺ។ លុះដល់ពេលពួកគេមានភាពក្អេងក្អាង ហើយអារម្មណ៍សប្បាយភ្លើតភ្លើនបានមកគ្រប់គ្រងលើពួកគេនោះ ទណ្ឌកម្មរបស់យើងក៏បានមកដល់ពួកគេភ្លាមៗ។ ហើយនៅពេលនោះ ពួកគេក៏បាត់បង់អស់នូវក្តីសង្ឃឹមរបស់ពួកគេនោះ។

Enam 6:45

ហើយអ្នកចុងក្រោយគេបង្អស់ក្នុងចំណោមពួកគ្មានជំនឿត្រូវបានគេ(អល់ឡោះ)បំផ្លាញផ្ដាច់ពូជទាំងអស់ ហើយជ័យជម្នះក៏បានទៅលើបណ្តាអ្នកនាំសាររបស់អល់ឡោះ។ ហើយការដឹងគុណនិងការកោតសរសើរ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ ដែលទ្រង់បានបំផ្លាញសត្រូវរបស់ទ្រង់ និងជួយដល់បណ្តាមេដឹកនាំទ្រង់។

Enam 6:46

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ សូមអ្នកទាំងអស់គ្នាប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះជាម្ចាស់ធ្វើឲ្យពួកអ្នកថ្លង់ដោយទ្រង់បានដកយកសោតវិញ្ញាណ(ការលឺ)របស់ពួកអ្នក ទ្រង់ធ្វើឲ្យពួកអ្នកពិការភ្នែកដោយដកយកចក្ខុវិញ្ញាណ(ការមើលឃើញ)របស់ពួកអ្នក ហើយទ្រង់បានបោះត្រាភ្ជិតទៅលើចិត្តរបស់ពួកអ្នកដោយពួកអ្នកមិនអាចយល់អ្វីបាននោះ តើមានម្ចាស់ណាផ្សេងពីអល់ឡោះដែលនឹងនាំមកឱ្យពួកអ្នកវិញនូវអ្វីដែលពួកអ្នកបានបាត់បង់ទាំងនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាចុះថា តើយើងបានបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេយ៉ាងដូចម្តេចខ្លះ? បន្ទាប់មក ពួកគេនៅតែងាកចេញពីភស្តុតាងទាំងនោះដដែល។

Enam 6:47

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ សូមអ្នកទាំងអស់គ្នាប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗដោយពួកអ្នកគ្មានអារម្មណ៍ដឹងមុនសោះ ឬវាបានមកដល់ពួកអ្នកដោយស្ដែងៗ ផ្ទាល់នឹងភ្នែកនោះ តើមានអ្នកណាដែលត្រូវគេបំផ្លាញដោយទណ្ឌកម្ម ក្រៅពីពួកបំពានដោយសារភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះនិងការបដិសេធ(របស់ពួកគេ)ចំពោះបណ្ដាអ្នកនាំសាររបស់ទ្រង់នោះ?

Enam 6:48

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់យើងនោះទេ ក្រៅតែពីដើម្បីឲ្យពួកគេផ្តល់ដំណឹងរីករាយចំពោះអ្នកដែលមានជំនឿ និងអ្នកដែលគោរពប្រតិបត្តិនូវការសើយសុខ(ឋានសួគ៌)ដែលស្ថិតស្ថេរ មិនចេះរីងស្ងួត និងមិនចេះផុតរលត់ និងដើម្បីព្រមានបន្លាចពួកគ្មានជំនឿ និងពួកដែលប្រព្រឹត្តល្មើសអំពីទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើងនោះឡើយ។ ដូច្នេះ ជនណាហើយដែលមានជំនឿចំពោះបណ្ដាអ្នកនាំសារ និងបានកែប្រែទង្វើរបស់ពួកគេនោះ គឺពួកគេគ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏មិនមានទុក្ខព្រួយ និងវិប្បដិសារីទៅលើអ្វីដែលបានកន្លងផុតពីពួកគេនៃលាភសំណាងលោកិយនោះដែរ។

Enam 6:49

ហើយពួកដែលបានបដិសេធមិនជឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ គឺពួកគេនឹងទទួលនូវទណ្ឌកម្មជាមិនខាន ដោយសារតែការចាកចេញរបស់ពួកគេពីគោរពប្រតិបត្តិចំពោះអល់ឡោះ។

Enam 6:50

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ខ្ញុំមិនដែលប្រាប់ពូកអ្នកថា ពិតប្រាកដណាស់ ខ្ញុំមានឃ្លាំងនៃលាភសក្ការៈរបស់អល់ឡោះ ហើយខ្ញុំផ្តល់វាទៅឲ្យជនណាដែលខ្ញុំមានចេតនានោះទេ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកថា ខ្ញុំដឹងនូវប្រការអាថ៌កំបាំងនោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំបានដឹងប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ខ្ញុំគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងឡាយនោះដែរ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេ(អល់ឡោះ)បានផ្តល់មកឱ្យខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនទាមទារនូវអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំនោះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នាដែរឬទេរវាងពួកគ្មានជំនឿដែលពិការភ្នែកមើលមិនឃើញការពិត និងបណ្តាអ្នកមានជំនឿដែលមើលឃើញការពិត និងបានជឿនោះ? ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនយកខួរក្បាលរបស់ពួកអ្នកមកធ្វើការពិចារណាចំពោះសញ្ញាភស្តុតាងទាំងឡាយដែលមាននៅជុំវិញខ្លួនពួកអ្នកទេឬ?

Enam 6:51

ហើយតាមរយៈគម្ពីរគួរអាននេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រមានបន្លាចអ្នកដែលខ្លាចគេប្រមូលផ្ដុំទៅកាន់ម្ចាស់របស់ពួកគេនាថ្ងៃបរលោកចុះ។ សម្រាប់ពួកគេ គ្មានអ្នកគាំពារណាផ្សេងពីអល់ឡោះដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេឡើយ ហើយក៏គ្មានអ្នកណាដែលអាចធ្វើអន្តរាគមន៍រំដោះពួកគេពីគ្រោះថ្នាក់បាននោះដែរ។ សង្ឃឹមថាពួកគេនឹងគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយការអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ ពីព្រោះអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានផលប្រយោជន៍តាមរយៈគម្ពីរគួរអាននោះ។

Enam 6:52

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំបណ្ដេញបណ្តាជនមូស្លីមក្រីក្រដែលពួកគេតែងតែ គោរពសក្ការៈចំពោះអល់ឡោះជានិច្ច ទាំងពេលព្រឹកនិងពេលល្ងាច ដោយមានចិត្តស្មោះត្រង់ក្នុងការគោរពសក្ការៈនោះចេញពីកន្លែងជួបជុំរបស់អ្នកឲ្យសោះ។ ចូរអ្នកកុំបណ្ដេញពួកគេដើម្បីផ្គាប់ចិត្តពួកមេដឹកនាំនៃពួកមុស្ហរីគីនឱ្យសោះ។ អ្នកគ្មានតួនាទីអ្វីបន្តិចសោះឡើយក្នុងការកាត់សេចក្តីលើជនក្រីក្រទាំងនោះ។ តាមពិត ការកាត់ក្តីរបស់ពួកគេ គឺស្ថិតនៅលើ(អល់ឡោះ)ម្ចាស់របស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេក៏គ្មានតួនាទីអ្វីបន្តិចណាឡើយក្នុងការកាត់សេចក្តីលើអ្នកនោះ។ ជាការពិតណាស់ ប្រសិនបើអ្នកបណ្ដេញពួកគេឱ្យចេញពីកន្លែងជួបជុំរបស់អ្នកនោះ ពិតណាស់ គឺរូបអ្នកនឹងស្ថិតនៅក្នុងចំណោមពួកអ្នកដែលបំពានព្រំដែនរបស់អល់ឡោះជាម្ចាស់ហើយ។

Enam 6:53

ហើយដូច្នោះដែរ យើងបានសាកល្បងចំពោះពួកគេមួយចំនួននឹងពួកគេមួយចំនួនទៀត ដោយយើងបានធ្វើឱ្យពួកគេមានសំណាងនៅក្នុងលោកិយខុសៗគ្នា។ យើងសាកល្បងពួកគេតាមរយៈរឿងនេះ ដើម្បីឲ្យពួកអ្នកមានជីវភាពធូធារនៃពួកគ្មានជំនឿនិយាយទៅកាន់បណ្តាអ្នកក្រីក្រនៃអ្នកដែលមានជំនឿថាៈ តើអ្នកក្រីក្រទាំងអស់នេះឬដែលអល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ពួកគេ ដោយផ្ដល់នូវការចង្អុលបង្ហាញឱ្យពួកគេក្នុងចំណោមពួកយើងនោះ? ប្រសិនបើការមានជំនឿជារឿងល្អមែននោះ ច្បាស់ជាវាបានមកពួកយើងមុនគេហើយ ព្រោះថាពួកយើងគឺជាក្រុមដែលឈានមុខគេ។ តើអល់ឡោះមិនមែនជាអ្នកដែលដឹងបំផុតចំពោះបណ្តាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់ ដោយទ្រង់បានចង្អុងបង្ហាញពួកគេទៅកាន់ការមានជំនឿ និងដឹងបំផុតចំពោះពួកដែលរមិលគុណនឹងឧបការគុណរបស់ទ្រង់ ដោយទ្រង់ធ្វើឲ្យពួកគេគ្មានជំនឿទេឬ? ពិតមែនហើយ អល់ឡោះជាម្ចាស់ពិតជាអ្នកដែលដឹងបំផុតចំពោះពួកគេ។

Enam 6:54

ហើយនៅពេលដែលបណ្តាអ្នកដែលមានជំនឿនឹងបណ្ដាសញ្ញាភស្តុតាងទាំងឡាយរបស់យើងដែលជាសាក្សីបញ្ជាក់ទៅលើសច្ចភាព(ភាពត្រឹមត្រូវ)នៃអ្វីដែលអ្នកបាននាំមកឱ្យនោះបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកតបសាឡាមទៅកាន់ពួកគេដើម្បីជាការផ្ដល់កិត្តិយសដល់ពួកគេ។ ហើយចូរអ្នកផ្ដល់ដំណឹងរីករាយដល់ពួកគេចុះថា ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ទូលំទូលាយបំផុត។ ពិតប្រាកដណាស់ អល់ឡោះបានដាក់កំណត់ក្តីមេត្តាករុណា និងការឆ្លើយតបនូវការសុំការអនុគ្រោះទៅលើខ្លួនរបស់ទ្រង់ផ្ទាល់។ ដូច្នេះ ជនណាដែលបានប្រព្រឹត្តនូវអំពើបាបកម្មក្នុងចំណោមពួកអ្នក ដោយភាពអវិជ្ជានិងល្ងង់ខ្លៅ បន្ទាប់មក គេបានសារភាពកំហុសបន្ទាប់ពីបានប្រព្រឹត្តអំពើបាបកម្ម និងបានកែប្រែទង្វើរបស់គេនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសឱ្យគេនូវអ្វីដែលគេបានប្រព្រឹត្ត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមបណ្តាខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

Enam 6:55

ហើយដូចដែលយើងបានបញ្ជាក់ប្រាប់អ្នកចំពោះអ្វីដែលគេបានលើកឡើងនេះដែរ យើងនឹងបញ្ជាក់នូវភស្តុតាងរបស់យើងទៅលើពួកដែលស្ថិតនៅលើផ្លូវខុស ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់នូវមាគ៌ារបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់និងមាគ៌ារបស់ពួកគេ ដើម្បីឱ្យគេប្រយ័ត្ន ចៀសវាង និងប្រុងប្រយ័ត្នអំពីវា។

Enam 6:56

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ជាការពិតណាស់ ខ្ញុំត្រូវបានអល់ឡោះហាមឃាត់មិនឱ្យគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារ)ពោលទៀតថាៈ ខ្ញុំមិនធ្វើតាមទំនើងចិត្តរបស់ពួកអ្នកក្នុងការគោរពបូជាចំពោះអ្វីក្រៅពីអល់ឡោះនោះទេ។ ជាការពិតណាស់ ប្រសិនបើខ្ញុំធ្វើតាមទំនើងចិត្តរបស់ពួកអ្នកក្នុងរឿងនោះ ខ្ញុំនឹងក្លាយជាអ្នកដែលវង្វេងចេញពីផ្លូវពិតជាមិនខាន ហើយខ្ញុំក៏នឹងមិនទទួលបាននូវការចង្អុលបង្ហាញទៅកាន់ផ្លូវពិតនោះដែរ។ រឿងនេះ គឺជាបញ្ហាររបស់រាល់អ្នកដែលបានធ្វើតាមទំនើងចិត្តដោយពុំមានភស្តុតាងណាមួយមកអំពីអល់ឡោះឡើយ។

Enam 6:57

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ពុំមែនស្ថិតនៅលើការធ្វើតាមទំនើងចិត្តនោះទេ តែពួកអ្នកបែរជាបដិសេធមិនជឿលើភស្តុតាងនេះទៅវិញ។ ខ្ញុំគ្មានទណ្ឌកម្មដែលពួកអ្នកទទូចសុំឲ្យឆាប់មកដល់នោះទេ ហើយខ្ញុំក៏គ្មានសញ្ញាភស្តុតាងដ៏អស្ចារ្យទាំងឡាយដែលពួកអ្នកបានទាមទារនោះដែរ។ តាមពិត រឿងទាំងនោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូច្នោះ ការកាត់សេចក្តី(ដែលក្នុងចំណោមនោះ ក៏មានអ្វីដែលពួកអ្នកបានស្នើសុំដែរនោះ) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មានបន្ទូលការពិត ហើយទ្រង់នឹងកាត់សេចក្តីនឹងវា។ ហើយទ្រង់ជាអ្នកដែលល្អបំផុតក្នុងការវែកញែក និងបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវអ្នកដែលស្ថិតនៅលើផ្លូវពិត និងអ្នកដែលស្ថិតនៅលើផ្លូវខុស។

Enam 6:58

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ប្រសិនបើនៅក្នុងកណ្តាប់ដៃរបស់ខ្ញុំមាននូវទណ្ឌកម្មដែលពួកអ្នកទទូចសុំឲ្យឆាប់មកដល់មែននោះ ប្រាកដជាខ្ញុំនឹងបញ្ចុះមកឱ្យពួកអ្នកជាមិនខាន ហើយនៅពេលនោះ រឿងរ៉ាវរវាងខ្ញុំនិងពួកអ្នកនឹងត្រូវបានដោះស្រាយរួចរាល់។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពាន រយៈពេលប៉ុន្មានដែលទ្រង់ពន្យារពេលឲ្យពួកគេ និងនៅពេលណាដែលទ្រង់នឹងដាក់ទោសពួកគេ។

Enam 6:59

ហើយកូនសោរនៃប្រការអាថ៌កំបាំងទាំងឡាយ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់តែមួយគត់។ គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងក្រៅពីទ្រង់នោះទេ។ ហើយទ្រង់ដឹងនូវរាល់អ្វីៗដែលមាននៅលើគោកដែលទ្រង់បានបង្កើត ដូចជាសត្វ រុក្ខជាតិ និងវត្ថុនានា។ ហើយទ្រង់ដឹងរាល់អ្វីៗដែលមាននៅក្នុងសមុទ្រ ដូចជាសត្វ រុក្ខជាតិ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះមកស្ថិតនៅទីកន្លែងណាមួយ ឬគ្រាប់ធញ្ញជាតិណាមួយត្រូវបានកប់ក្នុងដី ឬមានសំណើម ឬក្រៀមស្វិតនោះ ក្រៅពីសុទ្ធតែត្រូវបានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់ដែលត្រូវគេរក្សាទុក គឺឡាវហ៊ុលម៉ះហ៊្វូស។

Enam 6:60

ហើយអល់ឡោះជាអ្នកដែលដកយកព្រលឹងរបស់អ្នកជាបណ្តោះអាសន្ននៅពេលអ្នកគេង។ ហើយទ្រង់គឺជាអ្នកដែលដឹងនូវអ្វីដែលអ្នកទទួលបានពីការងារក្នុងពេលថ្ងៃ ដែលជាពេលវេលានៃសកម្មភាពរបស់ពួកអ្នក។ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នកក្រោកឡើងនៅពេលថ្ងៃបន្ទាប់ពីដកយកព្រលឹងរបស់ពួកអ្នកដោយការគេងលក់(នៅពេលយប់) ដើម្បីឱ្យអ្នកអាចបំពេញការងាររបស់ពួកអ្នកបាន រហូតដល់ចុងបញ្ចប់នៃអាយុកាលនៃជីវិតរបស់ពួកអ្នកដែលត្រូវបានអល់ឡោះកំណត់ជាស្រេច។ ហើយបន្ទាប់មក ពួកអ្នកនឹងវិលត្រលប់ទៅកាន់ទ្រង់វិញតែមួយគត់ តាមរយៈការពង្រស់ពួកអ្នកឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ ហើយបន្ទាប់មកទៀត ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកបានធ្វើការរស់រានមានជីវិតនៅលើលោកិយ ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកទៅតាមអ្វីដែលពួកអ្នកបានធ្វើ។

Enam 6:61

ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់់ ហើយទ្រង់ជាអ្នកផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេ។ ទ្រង់ជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ជាងពួកគេគ្រប់រូបភាពទាំងអស់។ ទ្រង់ជាម្ចាស់ដែលអ្វីៗគ្រប់យ៉ាងឱនលំទោនចំពោះទ្រង់។ ទ្រង់នៅខាងលើខ្ញុំបម្រើរបស់ទ្រង់ គឺការនៅខាងលើដែលសាកសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់។ ហើយទ្រង់ជាអ្នកបញ្ជូនម៉ាឡាអ៊ីកាត់”គីរ៉ម៉ាន់”ទៅកាន់ពួកអ្នកដើម្បីកត់ត្រាទង្វើទាំងឡាយរបស់ពួកអ្នក(ទាំងល្អទាំងអាក្រក់) រហូតដល់សេចក្ដីស្លាប់បានមកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក ដោយម៉ាឡាអ៊ីកាត់ដកព្រលឹងនិងបរិវារបស់គេបានមកដកយកព្រលឹងរបស់គេ ដោយពួកគេមិនធេ្វសប្រហែសចំពោះភារកិច្ចរបស់ពួកគេឡើយ។

Enam 6:62

ក្រោយមក អ្នកដែលត្រូវបានគេដកយកព្រលឹងទាំងអស់នឹងត្រូវគេបង្វិលត្រលប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់គ្រប់គ្រងពួកគេដ៏ពិតប្រាកដ ដើម្បីទ្រង់តបស្នងពួកគេលើទង្វើដែលពួកគេបានសាង(នៅក្នុងលោកិយ)។ ទ្រង់ជាម្ចាស់ដែលមានសិទ្ធិក្នុងការសម្រេចក្តី និងវិនិច្ឆ័យប្រកបដោយភាពយុត្តិធម៌ចំពោះពួកគេ ហើយទ្រង់ជាអ្នកជំនុំជម្រះចំពោះទង្វើរបស់ពួកអ្នកលឿនជាងការគណនារបស់ពួកអ្នកទៅទៀត។

Enam 6:63

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាជាអ្នកជួយសង្គ្រោះពួកអ្នក និងធ្វើឱ្យពួកអ្នករួចផុតពីមហន្តរាយដែលពួកអ្នកបានជួបនៅក្នុងភាពងងឹត ទាំងនៅលើគោក និងនៅក្នុងសមុទ្រនោះ? ពួកអ្នកបួងសួងសុំពីទ្រង់តែមួយគត់ដោយឱនលំទោនទាំងពេលអាថ៌កំបាំង និងទាំងពេលបើកចំហថាៈ បើសិនជាម្ចាស់របស់ពួកយើងបានរំដោះពួកយើងរួចផុតអំពីមហន្តរាយទាំងនេះ ពួកយើងពិតជានឹងស្ថិតនៅក្នុងចំណោមអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់មកលើពួកយើងទាំងអស់គ្នា ដោយមិនគោរពម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ។

Enam 6:64

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អល់ឡោះជាអ្នកជួយសង្គ្រោះ និងធ្វើឱ្យពួកអ្នករួចផុតពីគ្រោះអាសន្នទាំងអស់នោះ។ តែក្រោយពីរឿងនោះមក ពួកអ្នកបែរជាធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នៅពេលដែលពួកអ្នកមានភាពរីករាយទៅវិញ។ តើមានការបំពានមួយណាដែលធ្ងន់ធ្ងរជាងអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះទៀតនោះ?

Enam 6:65

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ អល់ឡោះគឺជាអ្នកដែលមានសមត្ថភាពបំផុតលើការបញ្ជូនទណ្ឌកម្មទៅកាន់ពួកអ្នក។ វាអាចមកពីខាងលើពួកអ្នកដូចជា ដុំថ្ម រន្ទះបាញ់ ទឹកជំនន់ ឬអាចមកពីខាងក្រោមជើងពួកអ្នកដូចជា ការរញ្ជួយដី ដីស្រុត ឬអាចធ្វើឱ្យចិត្តរបស់ពួកអ្នកច្របូកច្របល់ ហើយពួកអ្នកធ្វើអ្វីទៅតាមទំនើងចិត្តរបស់គេរៀងៗខ្លួន ដោយពួកអ្នកកាប់សម្លាប់គ្នាទៅវិញទៅមក។ ចូរអ្នក(ឱអ្នកនាំសារ)ពិចារណាមើលចុះថា តើយើងបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេ និងបកស្រាយបញ្ជាក់ដល់ពួកគេយ៉ាងដូចម្ដេចខ្លះ ដើម្បីឱ្យពួកគេបានយល់ថា អ្វីដែលអ្នកបាននាំមក គឺជាការពិត ហើយអ្វីដែលមាននៅឯពួកគេគឺក្លែងក្លាយនោះ។

Enam 6:66

ហើយក្រុមរបស់អ្នក(ព្យាការីមូហាំម៉ាត់)បានបដិសេធមិនជឿចំពោះគម្ពីរគួរអាននេះ ខណៈដែលគម្ពីរនោះ គឺជាសេចក្តីពិតដែលគ្មានមន្ទិលសង្ស័យនៅក្នុងវាឡើយដែលថា វាមកពីអល់ឡោះនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំពុំមែនជាអ្នកគាំពារដោយឃ្លាំមើលពួកអ្នកនោះទេ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលមាននៅចំពោះមុខខ្ញុំប៉ុណ្ណោះ។

Enam 6:67

រាល់ព័ត៌មាន(រឿងរ៉ាវ)ទាំងអស់សុទ្ធតែមានកំណត់ពេលវេលានិងទីបញ្ចប់របស់វា ហើយក្នុងនោះដែរ គឺដំណឹងពីទីស្នាក់អាស្រ័យរបស់ពួកអ្នក និងលទ្ធផលចុងក្រោយរបស់ពួកអ្នក។ ដូចនេះ ពួកអ្នកនឹងដឹងអំពីរឿងនោះនៅពេលដែលពួកអ្នកត្រូវគេពង្រស់ឲ្យរស់ឡើងវិញនៅថ្ងៃបរលោក។

Enam 6:68

ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកមុស្ហរីគីនកំពុងនិយាយចំអកឡកឡឺយ និងលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ ចូរអ្នកដកខ្លួនចេញឱ្យឆ្ងាយពីពួកគេចុះ រហូតដល់ពួកគេឈប់និយាយចំអកឡកឡឺយនិងលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៀត។ ហើយនៅពេលដែលស្ហៃតនបានធ្វើឱ្យអ្នកភ្លេច ដោយអ្នកបានអង្គុយជាមួយពួកគេ បន្ទាប់មកអ្នកនឹកឃើញឡើងវិញនោះ ចូរអ្នកចាកចេញពីកន្លែងជួបជុំរបស់ពួកគេចុះ ហើយចូរអ្នកកុំអង្គុយជាមួយពួកដែលបំពានទាំងនោះតទៅទៀតឲ្យសោះ។

Enam 6:69

ហើយពុំមែនជាតួនាទីរបស់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះដោយការអនុវត្តតាមបទបញ្ជារបស់ទ្រង់និងជៀសឆ្ងាយពីបម្រាមរបស់ទ្រង់នោះទេក្នុងការទទួលខុសត្រូវលើការជំនុំជម្រះពួកដែលបំពាននោះ។ ក៏ប៉ុន្តែ តួនាទីរបស់ពួកគេ(បណ្តាអ្នកដែលកោតខ្លាច)នោះ គឺត្រូវហាមឃាត់ពួកគេ(ពួកបំពាន)ពីអំពើអាក្រក់ដែលពួកគេកំពុងប្រព្រឹត្ត។ សង្ឃឹមថាពួកគេកោតខ្លាចអល់ឡោះ ដោយគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។

Enam 6:70

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំរវីរវល់នឹងពួកមុស្ហរីគីនដែលបានយកសាសនារបស់ពួកគេធ្វើជាល្បែងកំសាន្ត និងជាការចំអកឡកឡឺយទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតនូវអ្វីដែលមាននៅក្នុងលោកិយនៃការសប្បាយមួយរយៈពេលខ្លី។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់) ដាស់តឿនមនុស្សលោកតាមរយៈគម្ពីរគួរអានចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារខ្លួនបានធ្វើអំពើអាក្រក់។ សម្រាប់បុគ្គលម្នាក់ៗ គឺពុំមានអ្នកជួយណាមួយក្រៅពីអល់ឡោះដែលពួកគេត្រូវសុំជំនួយនោះទេ ហើយក៏គ្មាននរណាម្នាក់អាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកនោះដែរ។ ហើយប្រសិនបើបុគ្គលនោះចង់លោះខ្លួនចេញពីទណ្ឌកម្មរបស់អល់ឡោះ ដោយថ្នូរណាមួយនោះ ក៏គេមិនទទួលយកការលោះខ្លួននោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែពួកគេបានប្រព្រឹត្តអំពើល្មើស។ គ្រឿងផឹករបស់ពួកគេនាថ្ងៃបរលោកនោះ គឺជាទឹកក្តៅពុះកញ្ជ្រោល និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។

Enam 6:71

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មុស្ហរីគីនទាំងនោះថាៈ តើឲ្យយើងគោរពសក្ការៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ដល់យើង ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់យើង ហើយពួកយើងត្រូវចេញពីភាពមានជំនឿបន្ទាប់ពីអល់ឡោះបានចង្អុលបង្ហាញផ្លូវដល់យើងហើយនោះ ដែលជាហេតុធ្វើឲ្យពួកយើងក្លាយទៅជាដូចអ្នកដែលពពួកស្ហៃតនបានពង្វក់ ហើយវាបានបោះបង់រូបគេចោលឱ្យស្ថិតនៅក្នុងភាពវង្វេងមិនទទួលបានការចង្អុលបង្ហាញ ខណៈដែលរូបគេមានមិត្តភក្តិជាច្រើនដែលស្ថិតនៅលើមាគ៌ាត្រឹមត្រូវដែលអំពាវនាវគេទៅរកការពិត តែគេបែរជាបដិសេធមិនឆ្លើយតបនូវអ្វីដែលគេបានអំពាវនាវទៅកាន់នោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ការចង្អុលបង្ហាញរបស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបង្គាប់ប្រើពួកយើងឱ្យគោរពតាមទ្រង់ ដោយការប្រកាន់ខ្ជាប់នឹងជំជឿចំពោះ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ទ្រង់នោះហើយគឺជាម្ចាស់គ្រប់គ្រងពិភពទាំងឡាយ។

Enam 6:72

ហើយទ្រង់បានបង្គាប់ប្រើពួកយើងឱ្យប្រតិបត្តិសឡាតឱ្យបានពេញលេញ ហើយទ្រង់ក៏បានបង្គាប់ប្រើពួកយើងឱ្យយើងគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់ផងដែរ។ ហើយទ្រង់តែមួយគត់ដែលប្រមូលផ្តុំមនុស្សលោកទៅកាន់ទ្រង់វិញនៅថ្ងៃបរលោក ដើម្បីទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ(ដែលពួកគេបានសាងនៅលើលោកិយ)។

Enam 6:73

ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ ថ្ងៃដែលអល់ឡោះមានបន្ទូលចំពោះអ្វីមួយថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាមមួយរំពេច ខណៈដែលទ្រង់មានបន្ទូលនៅថ្ងៃបរលោកថាៈ “ចូរពួកអ្នកក្រោកឡើង”។ ពេលនោះ ពួកគេក៏ក្រោកឡើងភ្លាម។ បន្ទូលរបស់ទ្រង់ គឺជាការពិត ដែលវានឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុត។ ហើយអំណាចគ្រប់គ្រងនៅថ្ងៃបរលោក គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ខណៈដែលម៉ាឡាអ៊ីកាត់អ៊ីស្រហ្វេលផ្លុំត្រែជាលើកទីពីរ។ ទ្រង់ជាអ្នកដឹងបំផុតនូវអ្វីដែលមានវត្តមាន និងអ្វីដែលអវត្តមាន។ ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។ ទ្រង់មហាដឹងបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ មិនថាប្រការដែលលាក់កំបាំង និងប្រការដែលលាតត្រដាងនោះទេ។

Enam 6:74

ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ឪពុករបស់គាត់ឈ្មោះអាហ្សើរ ដែលជាអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ថាៈ ឱឪពុករបស់ខ្ញុំ! តើអ្នកយករូបបដិមាទាំងនេះធ្វើជាព្រះគោរពបូជាក្រៅពីអល់ឡោះឬ? ជាការពិតណាស់ ខ្ញុំឃើញអ្នកនិងក្រុមរបស់អ្នកដែលគោរពសក្ការៈរូបបដិមាទាំងនោះ ស្ថិតនៅក្នុងភាពវង្វេងចេញអំពីមាគ៌ាត្រឹមត្រូវយ៉ាងច្បាស់ក្រឡែត ដោយសារតែពួកអ្នកគោរពសក្ការៈចំពោះព្រះផ្សេងក្រៅពីអល់ឡោះ។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ (តែមួយគត់)ហើយព្រះផ្សេងដែលគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺសុទ្ធតែជាព្រះក្លែងក្លាយទាំងអស់។

Enam 6:75

ហើយដូចដែលយើងបានឱ្យគេ(ព្យាការីអ៊ីព្រហ៊ីម)ឃើញពីភាពវង្វេងរបស់ឪពុកគេ និងក្រុមរបស់គេដូច្នោះដែរ យើងបានឱ្យគេឃើញនូវអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដីដ៏ធំធេង។ តាមរយៈអំណាចដ៏ធំមហិមានេះ ទ្រង់យកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(ដើម្បីបញ្ជាក់)ពីជាម្ចាស់ដែលសាកសមនឹងត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដើម្បីឱ្យរូបគេ(ព្យាការីអ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជាក់ថាៈ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់តែមួយគត់ដែលមិនមានដៃគូឡើយ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

Enam 6:76

ហើយនៅពេលដែលភាពងងឹតនៃពេលរាត្រីបានគ្របដណ្តប់លើគាត់(អ៊ីព្រហ៊ីម) គាត់ក៏បានឃើញផ្កាយ។ ពេលនោះ គាត់បាននិយាយថាៈ នេះជាម្ចាស់របស់ខ្ញុំ។ ហើយនៅពេលដែលផ្កាយនោះបានលិចបាត់ទៅវិញ គាត់ក៏បាននិយាយថាៈ ខ្ញុំមិនចូលចិត្តអ្វីដែលលិចបាត់ទៅវិញនោះទេ ព្រោះថា ព្រះជាម្ចាស់ដ៏ពិតប្រាកដនោះ គឺទ្រង់នៅអមតៈ មិនលិចបាត់នោះឡើយ។

Enam 6:77

ហើយនៅពេលដែលគាត់បានឃើញដួងចន្ទរះឡើង គាត់ក៏បាននិយាថាៈ នេះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលដួងចន្ទបានលិចបាត់ទៅវិញនោះ គាត់បាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់មិនចង្អុលបង្ហាញខ្ញុំឱ្យមានជំនឿភាពជាម្ចាស់តែមួយគត់ និងគោរសក្ការៈចំពោះទ្រង់តែមួយគត់ទេនោះ ខ្ញុំពិតជាស្ថិតក្នុងចំណោមពួកដែលឃ្លាតឆ្ងាយពីសាសនារបស់ទ្រង់ដ៏ពិតជាមិនខាន។

Enam 6:78

នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់បាននិយាយថាៈ ព្រះអាទិត្យដែលរះឡើងនេះហើយជាម្ចាស់របស់ខ្ញុំ ហើយមួយនេះធំជាងផ្កាយ និងដួងចន្ទទៅទៀត។ តែនៅពេលដែលវាបានលិចបាត់ទៅវិញ គាត់ក៏បាននិយាថាៈ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ខ្ញុំពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកជាមួយនឹងអល់ឡោះនោះឡើយ។

Enam 6:79

ជាការពិតណាស់ ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)មានភាពស្មោះសចំពោះសាសនារបស់ខ្ញុំទៅចំពោះ(អល់ឡោះ)អ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុន ដោយងាកចេញពីភាពស្ហ៊ីរិក(ពហុទេពនិយម)ទៅកាន់ការមានជំនឿដ៏ស្មោះសចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម)។ ហើយខ្ញុំមិនស្ថិតនៅក្នុងចំណោមពួកពហុទេពនិយមដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយទ្រង់ឡើយ។

Enam 6:80

ហើយក្រុមរបស់គាត់ដែលជាពួកពហុទេពនិយមបានឈ្លោះប្រកែកជាមួយគាត់ក្នុងបញ្ហាទាក់ទងនឹងជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) ហើយពួកគេបានយកបដិមានានារបស់ពួកគេមកបន្លាចគាត់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមកឈ្លោះប្រកែកជាមួយខ្ញុំនៅក្នុងបញ្ហាជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ និងការគោរពសក្ការៈចំពោះទ្រង់តែមួយនោះឬ? ជាការពិតណាស់ ម្ចាស់របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់ទ្រង់។ ហើយខ្ញុំក៏មិនខ្លាចញញើតរូបបដិមាទាំងឡាយរបស់ពួកអ្នកនោះទេ ពីព្រោះពួកវាមិនអាចបង្កគ្រោះថ្នាក់អ្វីបាននោះឡើយ។ ដូចនេះ ពួកវាក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ខ្ញុំបានឡើយ ហើយពួកវាក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្ញុំបានដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ ហើយអ្វីដែលទ្រង់មានចេតនា គឺប្រាកដជានឹងកើតឡើង។ ជាមួយនឹងការដឹងអ្វីគ្រប់យ៉ាងរបស់អល់ឡោះនោះ គឺគ្មានអ្វីមួយដែលមាននៅលើមេឃនិងនៅលើផែនដីអាចលាក់បាំងនឹងទ្រង់បានឡើយ។ ដូចនេះ តើពួកអ្នក(ឱក្រុមរបស់ខ្ញុំ)មិននឹកឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងតែស្ថិតនៅលើភាពគ្មានជំនឿចំពោះអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់ ដោយពួកអ្នក(ងាកមក)មានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់វិញនោះ?

Enam 6:81

តើឲ្យខ្ញុំខ្លាចញញើតរូបដិមានានាដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះយ៉ាងដូចម្តេចទៅ បើពួកអ្នកមិនទាំងខ្លាចញញើតចំពោះការដែលពួកអ្នកធ្វើស្ហ៊ីរិកចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងបញ្ជាក់ដល់ពួកអ្នកលើរឿងនោះផងនោះ? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុមដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និងក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង? ប្រសិនបើពួកអ្នកដឹងថា ក្រុមណាមួយដែលសាកសមជាងនោះ ចូរពួកអ្នកដើរតាមក្រុមនោះចុះ។ ហើយក្រុមដែលសាកសមជាងគេ(ដោយគ្មានមន្ទិលសង្ស័យឡើយ) គឺជាក្រុមនៃបណ្តាអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់នោះឯង។

Enam 6:82

សុវត្ថិភាពនិងសន្តិភាពនោះ គឺសម្រាប់តែបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ ហើយធ្វើតាមអ្វីដែលច្បាប់បានបង្គាប់ប្រើ និងមិនលាយឡំជំនឿរបស់ពួកគេជាមួយនឹងប្រការស្ហ៊ីរិក(ពហុទេពនិយម)ប៉ុណ្ណោះ មិនមែនសម្រាប់អ្នកដទៃក្រៅពីពួកគេនោះឡើយ។ ហើយពួកគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ ដោយម្ចាស់របស់ពួកគេបានចង្អុលបង្ហាញផ្លូវដល់ពួកគេ។

Enam 6:83

ហើយភស្ដុតាងនោះ ពោលគឺបន្ទូលរបស់ទ្រង់ថាៈ “តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុមដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និងក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង?” ដែលព្យាការីអ៊ីព្រហ៊ីមបានយកឈ្នះក្រុមរបស់គាត់តាមរយៈភស្តុតាងនេះ រហូតដល់អាចផ្តួលអំណះអំណាងរបស់ពួកគេបាននោះ វាគឺជាភស្តុតាងរបស់យើង ដែលយើងបានផ្តល់វាដល់ព្យាការីអ៊ីព្រហ៊ីមដើម្បីតទល់ជាមួយនឹងក្រុមរបស់គាត់។ យើងលើកឋានៈសក្តិចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់ និងជាម្ចាស់មហាដឹងបំផុតចំពោះបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

Enam 6:84

ហើយយើងបានប្រទានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក និងចៅប្រុសម្នាក់ឈ្មោះយ៉ាក់កូបទៅឱ្យព្យាការីអ៊ីព្រហ៊ីម។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ យើងបានចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវដល់ពួកគេ។ ហើយព្យាការីនួហ យើងក៏បានចង្អុលបង្ហាញមាគ៌ាដែលត្រឹមត្រូវដល់គាត់ដែរកាលពីមុនពួកគេ។ ហើយយើងបានចង្អុលបង្ហាញមាគ៌ាដែលត្រឹមត្រូវដល់ពូជអម្បូររបស់ព្យាការីនួហផងដែរ ដែលពួកគេទាំងនោះមានដូចជា ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គាត់ គឺព្យាការីសូឡៃម៉ាន ព្យាការីអៃយ៉ូប ព្យាការីយូសុហ្វ ព្យាការីមូសា និងព្យាការីហារូនដែលជាបងប្រុសរបស់ព្យាការីមូសា។ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះបណ្តាព្យាការីទាំងឡាយទៅលើអំពើល្អរបស់ពួកគេ(ដែលពួកគេបានសាង)នេះដែរ គឺយើងនឹងតបស្នងចំពោះបណ្តាអ្នកធ្វើអំពើល្អចំពោះទង្វើល្អរបស់ពួកគេដូចគ្នាដែរ។

Enam 6:85

ក៏ដូចគ្នាដែរ យើងបានចង្អុលបង្ហាញដល់ពួកគេម្នាក់ៗផងដែរ ដូចជាព្យាការីហ្សាការីយ៉ា ព្យាការីយ៉ះយ៉ា ព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារីយ៉ាំ និងព្យាការីអ៊ិលយ៉ាស់។ ហើយបណ្តាព្យាការីទាំងអស់នេះ គឺស្ថិតក្នុងចំណោមបណ្តាអ្នកដែលសាងទង្វើកុសលលដែលត្រូវបានអល់ឡោះជ្រើសរើសពួកគេធ្វើជាអ្នកនាំសារ។

Enam 6:86

ហើយក៏ដូចគ្នាដែរ យើងក៏បានចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ)ដល់ព្យាការីអ៊ីស្មាអេល ព្យាការីអិលយ៉ាសាក់ ព្យាការីយូនុស និងព្យាការីលូត។ ហើយពួកគេម្នាក់ៗគ្នាសុទ្ធតែជាព្យាការីទាំងអស់ ហើយព្យាការីទាំងអស់នេះដឹកនាំដោយព្យាការីមូហាំម៉ាត់។ ហើយយើងបានលើកតម្កើងអ្នកទាំងនោះឱ្យខ្ពង់ខ្ពស់ជាងគេទាំងអស់លើពិភពលោកទាំងមូល។

Enam 6:87

ហើយយើងបានចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ)ដល់ជីដូនជីតា កូនចៅ និងបងប្អូនរបស់ពួកគេមួយចំនួនក្នុងចំណោមអ្នកដែលយើងមានចេតនាចង្អុលបង្ហាញផ្លូវដល់ពួកគេ និងជ្រើសរើសពួកគេ។ ហើយយើងបានចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវដល់ពួកគេ ដែលមាគ៌ានោះ គឺមាគ៌ានៃការជឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពប្រតិបត្តិទ្រង់។

Enam 6:88

នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ ដោយទ្រង់ចង្អុលបង្ហាញដល់បុគ្គលណាដែលទ្រង់ចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ តែប្រសិនបើពួកគេ(បណ្តាព្យាការី)បានធ្វើស្ហ៊ីរិក(គោរពសក្ការៈចំពោះអ្នកផ្សេង)រួមជាមួយនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ ទង្វើទាំងឡាយរបស់ពួកគេដែលពួកគេធ្លាប់បានសាងនឹងត្រូវចាត់ទុកជាអសារបង់ជាមិនខាន ព្រោះថាអំពើស្ហ៊ីរិក គឺវាធ្វើឲ្យទង្វើកុសលទាំងឡាយក្លាយជាអសារបង់។

Enam 6:89

បណ្តាព្យាការីដែលបានលើកឡើងទាំងនោះ គឺជាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវបណ្តាគម្ពីរ ប្រទានឱ្យពួកគេនូវគតិបណ្ឌិត និងបានប្រទានឱ្យពួកគេនូវភាពជាព្យាការី។ តែប្រសិនបើក្រុមរបស់អ្នក(អ្នកស្រុកម៉ាក្កះ)មិនមានជំនឿចំពោះប្រការទាំងបីដែលយើងបានប្រទានឱ្យពួកគេ(បណ្តាព្យាការី)នេះទេនោះ ជាការពិតណាស់ យើងបានរៀបចំបញ្ជូនក្រុមផ្សេងទៀតដែលមិនមែនជាពួកគ្មានជំនឿចំពោះរឿងទាំងនេះមកជំនួសវិញ។ មិនតែប៉ុណ្ណោះ ពួកគេ គឺជាអ្នកដែលមានជំនឿ ដែលប្រកាន់ខ្ជាប់នឹងវា(ប្រការទាំងបីខាងលើនេះ) ហើយអ្នកទាំងនោះ គឺពួកមូហាជីរីន(ពួកចំណាកស្រុកពីទីក្រុងម៉ាក្កះ) និងពួកអាន់សរ(អ្នកដែលចាំគាំទ្រព្យាការីនៅក្រុងម៉ាទីណះ) ហើយនិងបណ្តាអ្នកដែលបានដើរតាមពួកគេដោយភាពល្អត្រឹមត្រូវរហូតដល់ថ្ងៃបរលោក។

Enam 6:90

បណ្តាព្យាការី និងអ្នកគេ(អល់ឡោះ)ដែលបានលើកឡើងជាមួយនឹងពួកគេក្នុងចំណោមជីដូនជីតារបស់ពួកគេ កូនចៅរបស់ពួកគេ និងបងប្អូនរបស់ពួកគេទាំងនោះ ពួកគេ គឺជាក្រុមដែលទទួលបានការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកដើរតាម និងធ្វើតាមពួកគេចុះ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ក្រុមរបស់អ្នកចុះថាៈ ខ្ញុំមិនទាមទាការតបស្នងពីពួកអ្នកលើការផ្សព្វផ្សាយគម្ពីរគួរអាននេះនោះទេ។ ជាការពិតណាស់ គម្ពីរគួរអាន គ្មានអ្វីក្រៅពីការដាស់រំលឹកដល់ពិភពទាំងឡាយ ដូចជាមនុស្សលោក និងជិន(អមនុស្ស)ដើម្បីដឹកនាំពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងមាគ៌ាដែលពិតនោះឡើយ។

Enam 6:91

ហើយពួកមុស្ហរីគីនមិនបានលើកតម្កើងអល់ឡោះជាម្ចាស់ឱ្យសាកសមទៅនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់នោះទេ ខណៈដែលពួកគេនិយាយទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ អល់ឡោះមិនបានបញ្ចុះវ៉ាហ៊ី(សាររបស់អល់ឡោះ)ទៅកាន់មនុស្សលោកបន្តិចណាឡើយ។ ចូអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរតាវរ៉តទៅឱ្យព្យាការីមូសា ដែលជាជាពន្លឺ ជាការចង្អុលបង្ហាញ និងជាមគ្គុទេសន៍សម្រាប់ចង្អុលបង្ហាញដល់ក្រុមរបស់គាត់នោះ? ហើយពួកយូដាបានសរសេរវា(គម្ពីរតាវរ៉ត)ដាក់ក្នុងសៀវភៅផ្សេងៗ ដោយពួកគេបង្ហាញនូវផ្នែកខ្លះដែលស្របទៅនឹងចំណង់ចំណូលចិត្តរបស់គេ ហើយពួកគេបានលាក់បាំងនូវផ្នែកខ្លះ(នៃគម្ពីរតាវរ៉ត)ចំពោះអ្វីដែលផ្ទុយពីចំណង់ចូលចិត្តរបស់ពួកគេ ដូចជាលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់ជាដើម។ ហើយពួកអ្នក(ឱជនជាតិអារ៉ាប់)ត្រូវបានគេបង្រៀនពួកអ្នកនូវគម្ពីរគួរអានដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកមិនធ្លាប់បានដឹងពីមុនមក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និយាយប្រាប់ពួកគេចុះថាៈ គឺអល់ឡោះជាម្ចាស់ជាអ្នកដែលបានបញ្ចុះវាមក។ បន្ទាប់មក ចូរអ្នកទុកពួកគេឱ្យស្ថិតនៅក្នុងភាពល្ងង់ខ្លៅ និងភាពវង្វេងរបស់ពួកគេ រហូតដល់សេចក្តីស្លាប់បានមកដល់ពួកគេចុះ។

Enam 6:92

ហើយគម្ពីរគួរអានដែលយើងបានបញ្ចុះវាមកឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)នេះ គឺជាគម្ពីរមួយដែលប្រកបដោយពរជ័យ និងជាអ្នកបញ្ជាក់ទៅលើបណ្តាគម្ពីរដែលត្រូវបានបញ្ចុះពីលើមេឃពីមុនមក ដើម្បីឲ្យអ្នកដាស់តឿនព្រមានពួកអ្នកស្រុកម៉ាក្កះ និងមនុស្សលោកទាំងអស់ដែលស្ថិតនៅទិសខាងកើតនិងទិសខាងលិចនៃផែនដី រហូតដល់ពួកគេទទួលបាននូវការចង្អុលបង្ហាញ។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះជីវិតថ្ងៃបរលោក គឺពួកគេមានជំនឿចំពោះគម្ពីរគួរអាននេះ ហើយពួកគេបានអនុវត្តតាមនូវអ្វីដែលមាននៅក្នុងគម្ពីរគួរអាននេះ និងបានថែរក្សាលើការប្រតិបត្តិសឡាត(ថ្វាយបង្គំ)របស់ពួកគេ ដោយបានបំពេញវាទៅតាមរូកុន(គោលគ្រឹះ) និងហ្វារទូ(ប្រការដែលត្រូវធ្វើ) និងបណ្តាប្រការស៊ូណាត់(ប្រការគួរគប្បី)របស់វា និងប្រតិបត្តិវាតាមពេលវេលាដែលច្បាប់បានកំណត់។

Enam 6:93

គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតកុហកទៅលើអល់ឡោះជាម្ចាស់នោះទេ ដោយគេបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះអ្វីមួយមកឱ្យមនុស្សលោកឡើយ ឬគេបាននិយាយកុហកថាៈ ជាការពិតណាស់ អល់ឡោះបានផ្តល់វ៉ាហ៊ី(សារពីទ្រង់)មកឲ្យរូបគេ ខណៈដែលទ្រង់មិនបានផ្តល់វ៉ាហ៊ីទៅឲ្យជននោះបន្តិចណាសោះឡើយ ឬគេបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញនៅពេលដែលពួកបំពានទាំងនោះស្ថិតក្នុងភាពឈឺចាប់នៃសេចក្តីស្លាប់(ដំណាក់កាលចុងក្រោយនៃជីវិត) ហើយម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង) ដោយការដាក់ទណ្ឌកម្ម និងការវាយដំ។ ម៉ាឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេទាំងហិង្សាថាៈ ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក! ពេលនេះ ពួកយើងនឹងដកយកវា។ នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាសនិងថោកទាបជាទីបំផុត ដោយសារតែពួកអ្នកធ្លាប់និយាយប្រឌិតកុហកទៅលើអល់ឡោះដោយអះអាងថាខ្លួនជាព្យាការី និងទទួលវ៉ាហ៊ី(ពីអល់ឡោះ) និងអាចបញ្ចុះ(គម្ពីរ)ដូចដែលអល់ឡោះបានបញ្ចុះមកដែរ និងដោយសារតែភាពក្អេងក្អាងរបស់ពួកអ្នកមិនព្រមមានជំនឿនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់។ បើអ្នក(ឱមូហាំម៉ាត់)បានឃើញដូចនោះ អ្នកប្រាកដជាបានឃើញរឿងមួយដ៏គួរឱ្យខ្លាច។

Enam 6:94

ហើយគេនឹងនិយាយទៅកាន់ពួកគេនៅថ្ងៃពង្រស់ឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)ថាៈ ជាការពិតណាស់ ពួកអ្នកបានមកកាន់យើងនៅថ្ងៃនេះជាលក្ខណៈបុគ្គល(ម្នាក់ៗឯង) ដោយមិនមានទ្រព្យសម្បត្តិ និងមុខតំណែងអ្វីមកជាមួយពួកអ្នកឡើយដូចដែលយើងបានបង្កើតពួកអ្នកកាលពីដំបូង ដោយ(ពួកអ្នក)ដើរដោយជើងទទេ គ្មានសម្លៀកបំពាក់ និងគ្មានកាត់ស្បែកចុងអង្គជាតិដូច្នោះដែរ។ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបានប្រទានឲ្យពួកអ្នកកាលនៅលោកិយដាក់នៅខាងក្រោយខ្នងពួកអ្នកទាំងពួកមិនពេញចិត្ត។ ហើយនៅថ្ងៃនេះ យើងក៏មិនបានឃើញព្រះទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានអះអាងថា ពួកវាជាអ្នកសម្រុះសម្រួលឲ្យពួកអ្នក និងជាដៃគូរបស់អល់ឡោះដែលសក្តិសមក្នុងការគោរពសក្ការៈនោះស្ថិតនៅជាមួយពួកអ្នកនោះដែរ។ ជាការពិតណាស់ ទំនាក់ទំនងរវាងពួកអ្នក(នឹងពួកវា)ត្រូវបានកាត់ផ្តាច់។ ហើយអ្វីដែលពួកអ្នកបានអះអាងពីការជួយអន្តរាគមន៍របស់ពួកវា និងថាពួកវាជាដៃគូរបស់អល់ឡោះនោះ បានរសាត់បាត់អស់ពីពួកអ្នក។

Enam 6:95

៩៥. ជាការពិតណាស់ អល់ឡោះជាម្ចាស់តែមួយគត់ជាអ្នកធ្វើឲ្យគ្រាប់ធញ្ញជាតិប្រេះបែក រួចហើយបណ្តូលរុក្ខជាតិក៏បានដុះចេញពីគ្រាប់នោះ។ ហើយទ្រង់បានធ្វើឲ្យគ្រាប់ល្មើប្រេះបែក រួចហើយដើមល្មើក៏បានដុះចេញពីគ្រាប់នោះ។ ទ្រង់បញ្ចេញរបស់ពីរបស់ស្លាប់ ខណៈដែលមនុស្សនិងសត្វដទៃទៀតកើតចេញពីទឹកកាម ហើយទ្រង់បានបញ្ចេញរបស់ស្លាប់ពីរបស់រស់ ខណៈដែលទឹកកាមចេញមកពីមនុស្ស ហើយស៊ុតមាត់កើតចេញមកពីមេមាន់។ អ្នកដែលបង្កើតអ្វីទាំងអស់នេះ គឺអល់ឡោះជាម្ចាស់ដែលបានបង្កើតពួកអ្នក។ ដូចនេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)បានងាកចេញពីសេចក្តីពិតយ៉ាងដូចម្តេច ខណៈដែលពួកអ្នកកំពុងមើលឃើញការបង្កើតរបស់ទ្រង់ដែលមិនមានគំរូពីមុនមក(ផ្ទាល់នឹងភ្នែក)ហើយនោះ?

Enam 6:96

ហើយទ្រង់គឺជាអ្នកដែលធ្វើឲ្យពន្លឺពេលព្រឹកញែកចេញពីភាពងងឹតនៅពេលយប់។ ហើយទ្រង់ជាអ្នកដែលធ្វើឱ្យពេលយប់ក្លាយពេលសម្រាកសម្រាប់មនុស្សលោកដើម្បីអាចបញ្ឈប់សកម្មភាពនៃការស្វែងរកជីវភាពរស់នៅ និងដើម្បីឱ្យពួកគេអាចសម្រាកពីការហត់នឿយរបស់ពួកគេក្នុងកំឡុងពេលស្វែងរកជីវភាពរស់នៅរបស់ពួកគេនៅពេលថ្ងៃ។ ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទធ្វើចលនាតាមការកំណត់ដ៏ជាក់លាក់។ ការបង្កើតដ៏អស្ចារ្យដែលបានរៀបរាប់ខាងលើនេះ គឺជាការកំណត់របស់ព្រះជាម្ចាស់ដែលមហាខ្លាំងពូកែ ដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់មហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ និងអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។

Enam 6:97

ហើយទ្រង់គឺជាអ្នកដែលបានបង្កើតផ្កាយជាច្រើននៅលើមេឃសម្រាប់ពួកអ្នក(ឱកូនចៅអាហ្ទាំ) ដើម្បីបង្ហាញផ្លូវពួកអ្នកនៅក្នុងការធ្វើដំណើររបស់ពួកអ្នកនៅពេលដែលពួកអ្នកវង្វេងផ្លូវនៅក្នុងដែនគោកនិងនៅលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវបណ្ដាភស្តុតាង និងអំណះអំណាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់យើងចំពោះក្រុមដែលចេះពិចារណាចំពោះភស្តុតាងទាំងនោះ ដោយពួកគេអាចទទួលបានផលប្រយោជន៍អំពីវា។

Enam 6:98

ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែមួយ គឺឪពុករបស់ពួកអ្នក ព្យាការីអាហ្ទាំ។ ហើយជាការពិតណាស់ ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដោយការបង្កើតឪពុករបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកចេញអំពីគេ(អាហ្ទាំ)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវកន្លែងស្នាក់នៅដែលពួកអ្នកស្នាក់នៅក្នុងវា ដូចជាស្បូនម្ដាយរបស់ពួកអ្នក និងកន្លែងផ្ទុកដែលគេផ្ទុកពួកអ្នកនៅកន្លែងនោះ ដូចជាក្នុងឆ្អឹងខ្នងឪពុករបស់ពួកអ្នក។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវបណ្ដាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលយល់ពីបន្ទូលរបស់អល់ឡោះ។

Enam 6:99

ហើយទ្រង់(អល់ឡោះ)គឺជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃមក។ តាមរយៈទឹកភ្លៀងនេះ យើងបានបណ្ដុះនូវរុក្ខជាតិគ្រប់ប្រភេទ។ ហើយយើងបានបញ្ចេញពីរុក្ខជាតិនោះនូវដំណាំនិងរុក្ខជាតិបៃតង។ យើងបានបញ្ចេញពីរុក្ខជាតិបៃតងនោះនូវគ្រប់ធញ្ញជាតិដែលតម្រួតពីលើគ្នាទៅវិញទៅមក ដូចដែលកើតមាននៅក្នុងកួរស្រូវ។ ហើយចំពោះចង្កោមផ្លែល្មើដែលចេញពីលំអងរបស់វានោះស្ថិតនៅទាបៗ ងាយស្រួលក្នុងការបេះទាំងអ្នកឈរនិងទាំងអ្នកអង្គុយ។ ហើយយើងបានបញ្ចេញចម្ការជាច្រើនអំពីទំពាំងបាយជូរ និងបានបញ្ចេញដើមអូលីវ និងដើមទទឹមដែលស្លឹករបស់វាទាំងពីរមានទម្រង់ប្រហាក់ប្រហែលគ្នា តែផ្លែរបស់វាមានទម្រង់ខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)សម្លឹងមើលទៅកាន់ផ្លែរុក្ខជាតិនៅពេលដែលវាចាប់ផ្តើមចេញក្តិបដំបូង និងនៅពេលដែលវាទុំចុះ។ ជាការពិតណាស់ នៅក្នុរឿងទាំងអស់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញពីសមត្ថភាពរបស់ទ្រង់សម្រាប់ក្រុមដែលមានជំនឿចំពោះរបស់អល់ឡោះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានអត្ថប្រយោជន៍ពីបណ្តាភស្តុតាង និងអំណះអំណាងទាំងនោះ។

Enam 6:100

ហើយពួកមុស្ហរីគីនបានចាត់ទុកជិនជាដៃគូរបស់របស់អល់ឡោះក្នុងការគោរពសក្ការៈ ដោយពួកគេមានជំនឿថា វាអាចផ្ដល់ផលប្រយោជន៍និងអាចបង្កគ្រោះថ្នាក់(ដល់ពួកគេ)បាន ខណៈដែលអល់ឡោះគឺជាអ្នកបង្កើតពួកគេឲ្យមានវត្តមានដែលគ្មាននរណាម្នាក់បង្កើតពួកគេក្រៅពីទ្រង់ឡើយ។ ដូចនេះ ទ្រង់នោះហើយជាម្ចាស់ដែលសាកសមនឹងត្រូវបានគេគោរពសក្ការៈបំផុត។ ហើយពួកគេបានប្រឌិតកុហកថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រា ដូចដែលពួកយូដាបានចាត់ទុកថា អ៊ូហ្សែតជាបុត្រអល់ឡោះ ហើយពួកណាសរ៉នីបានចាត់ទុកថា ព្យាការីអ៊ីសាជាបុត្រអល់ឡោះនោះដែរ និងបានប្រឌិតកុហក(ទៅលើអល់ឡោះ)ថា អល់ឡោះមានបុត្រីជាច្រើននាក់ដូចដែលពួកមុស្ហរីគីនបានចាត់ទុកថា ម៉ាឡាអ៊ីកាត់ជាបុត្រីរបស់អល់ឡោះដូច្នោះដែរ។ ទ្រង់មហាបរិសុទ្ធ និងមហាជ្រះស្អាតបំផុតអំពីអ្វីដែលពួកដែលមានជំនឿខុសឆ្គងទាំងនោះពិពណ៌នា។

Enam 6:101

ហើយទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមកឡើយ។ តើទ្រង់មានបុត្រាយ៉ាងដូចម្តេច បើទ្រង់គ្មានភរិយាផងនោះ? ហើយពិតប្រាណាស់ ទ្រង់បានបង្កើតគ្រប់អ្វីៗទាំងអស់ ហើយទ្រង់ដឹងពីអ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

Enam 6:102

អ្នកដែលមានលក្ខណៈសម្បត្ដិបែបនោះហើយ គឺជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ ពួកអ្នកគ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ ហើយក៏គ្មានម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់ឱ្យមានវត្តមាន។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ពីព្រោះទ្រង់សាកសមបំផុតដែលត្រូវគេគោរពសក្ការៈ ហើយទ្រង់ជាអ្នកថែរក្សាលើអ្វីៗទាំងអស់។

Enam 6:103

គ្មាននរណាម្នាក់អាចមើលឃើញទ្រង់បាននោះឡើយ(នៅក្នុងលោកិយនេះ) តែទ្រង់ទេដែលជាអ្នកមើលអ្វីទាំងអស់។ ទ្រង់មហាទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសល ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។

Enam 6:104

ជាការពិតណាស់ បណ្តាភស្ដុតាង និងអំណះអំណាងដ៏ច្បាស់លាស់ជាច្រើនពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ បុគ្គលណាហើយដែលបានឃើញនិងអនុវត្ដតាមភស្ដុតាងទាំងនេះ ផលរបស់វានឹងវិលត្រលប់ទៅរកគេវិញ។ រីឯបុគ្គលណាដែលមើលមិនឃើញ និងមិនអនុវត្ដតាមភស្ដុតាងទាំងនេះទេនោះ គ្រោះថ្នាក់នៃទង្វើនោះ ក៏នឹងត្រូវធ្លាក់ទៅលើរូបគេដូចគ្នាដែរ។ ហើយខ្ញុំ(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកឃ្លាំមើលនិងកត់ត្រាអំពើរបស់ពួកអ្នកនោះទេ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នាក់មកពីម្ចាស់របស់ខ្ញុំប៉ុណ្ណោះ ហើយទ្រង់ទៅវិញទេដែលជាអ្នកឃ្លាំមើលពួកអ្នកនោះ។

Enam 6:105

ហើយដូចដែលយើងបានបកស្រាយបញ្ជាក់នូវបណ្តាភស្ដុតាងនិងអំណះអំណាងជាច្រើនប្រភេទដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះនោះដែរ យើងក៏បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌជាច្រើនប្រភេទនៃគម្ពីរគួរអានពាក់ព័ន្ធទៅនឹងការសន្យា(ផ្តល់ផលបុណ្យ) ការព្រមាន(ដាក់ទោសទណ្ឌ) និងការដាស់តឿនព្រមានផងដែរ។ ហើយពួកមុស្ហរីគីននឹងនិយាយថា នេះមិនមែនជាវ៉ាហ៊ី(សារពីអល់ឡោះ)នោះទេ។ តាមពិតអ្នក(ព្យាការីមូហាំម៉ាត់)បានសិក្សាវាពីពួកអះលីគីតាប(ពួកដែលអល់ឡោះបានប្រទានគម្ពីរឲ្យ)មុនអ្នកប៉ុណ្ណោះ។ ហើយយើងនឹងបកស្រាយបញ្ជាក់នូវការពិតដល់មនុស្សលោកតាមរយៈការបែងចែកវាក្យខណ្ឌទាំងនេះជាច្រើនប្រភេទសម្រាប់បណ្តាអ្នកមានជំនឿក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ ពីព្រោះពួកគេ គឺជាអ្នកដែលព្រមទទួលយក និងដើរតាមការពិតនោះ។

Enam 6:106

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុវត្តតាមការពិតដែលម្ចាស់របស់អ្នកបានផ្តល់វ៉ាហ៊ីទៅឱ្យអ្នកចុះ។ ពិតប្រាកដណាស់ ទ្រង់នោះហើយគឺជាម្ចាស់ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរអ្នកកុំធ្វើឲ្យចិត្តរបស់អ្នករវល់នឹងពួកគ្មានជំនឿ និងភាពរឹងរួសរបស់ពួកគេឱ្យសោះ ពីព្រោះកិច្ចការរបស់ពួកគេគឺស្ថិតនៅលើអល់ឡោះជាម្ចាស់។

Enam 6:107

ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនឲ្យនរណាម្នាក់ធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ គឺគ្មាននរណាម្នាក់ធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។ ហើយយើងមិនបានចាត់តាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាឃ្លាំមើលនិងកត់ត្រាទង្វើរបស់ពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងលើពួកគេដែរ។ តាមពិត រូបអ្នក(ព្យការីមូហាំម៉ាត់)គឺគ្រាន់តែជាអ្នកនាំសារម្នាក់ប៉ុណ្ណោះ ហើយតួនាទីរបស់អ្នក គ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សាររបស់អល់ឡោះ)នោះទេ។

Enam 6:108

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជេរប្រមាថរូបបដិមានានាដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)គោរពសក្ការៈរួមជាមួយនឹងអល់ឡោះឱ្យសោះ ទោះបីជាពួកវាគួរឱ្យស្អប់ខ្ពើមនិងសាកសមនឹងជេរប្រមាថយ៉ាងក៏ដោយ ដើម្បីកុំឲ្យពួកមុស្ហរីគីនជេរប្រមាថនិងបំពានទាំងល្ងង់ខ្លៅលើអល់ឡោះ(ជាម្ចាស់របស់ពួកអ្នក)វិញ។ ហើយដូចដែលគេបានតុបតែងលម្អឱ្យពួកគេនូវភាពវង្វេងដែលពួកគេកំពុងតែស្ថិតនៅលើវានោះដែរ យើង(អល់ឡោះ)បានតុបតែងលម្អនូវរាល់ប្រជាជាតិនីមួយៗនូវទង្វើរបស់ពួកគេទាំងល្អ ទាំងអាក្រក់។ ដូច្នេះ ពួកគេនឹងទៅរកអ្វីដែលយើងបានតុបតែងឱ្យពួកគេនោះ។ ក្រោយមក ពួកគេនឹងវិលត្រឡប់ទៅរក(អល់ឡោះ)ម្ចាស់របស់ពួកគេវិញនៅថ្ងៃបរលោក ហើយទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្តកាលនៅលើលោកិយ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញលើទង្វើទាំងនោះ។

Enam 6:109

ហើយពួកមុស្ហរីគីនបានស្បថនឹងអល់ឡោះជាម្ចាស់ ដោយពួកគេស្បថយ៉ាងម៉ឺងម៉ាត់ថាៈ ប្រសិនបើព្យាការីមូហាំម៉ាត់បាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយដែលពួកគេបានស្នើសុំនោះ ពួកគេប្រាកដជានឹងមានជំនឿលើសញ្ញាភស្តុតាងនោះជាមិនខាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំគ្មានសញ្ញាភស្តុតាងទាំងនេះដើម្បីខ្ញុំនឹងបញ្ចុះវា(តាមការស្នើសុំរបស់ពួកអ្នក)ឡើយ។ តាមពិត សញ្ញាភស្តុតាងទាំងនេះ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់ទៅវិញទេ ដោយទ្រង់បញ្ចុះវាតែនៅពេលណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ តើអ្វីទៅដែលធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងថា នៅពេលដែលសញ្ញាទាំងនេះបានមកដល់ពួកគេស្របទៅតាមអ្វីដែលពួកគេបានស្នើសុំ ក៏ពួកគេនៅតែមិនព្រមជឿដដែលនោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅលើភាពចចេសរឹងរូស និងការប្រឆាំងរបស់ពួកគេដដែល ដោយសារពួកគេមិនចង់ទទួលបាននូវការចង្អុលបង្ហាញឡើយ។

Enam 6:110

ហើយយើងនឹងបង្វែរដួងចិត្តនិងការមើលឃើញរបស់ពួកគេ(ពួកគ្មានជំនឿ)ចេញពីការចង្អុលបង្ហាញទៅកសេចក្តីពិត ដូចដែលយើងបានបង្វែរពួកគេចេញពីការមានជំនឿចំពោះគម្ពីរគួររអានតាំងពីគ្រាដំបូងដោយសារតែភាពរឹងរូសរបស់ពួកគេដូច្នោះដែរ។ ហើយយើងបានបណ្ដោយពួកគេឱ្យស្ថិតនៅក្នុងភាពវង្វេងនិងការប្រព្រឹត្តល្មើសរបស់ពួកគេចំពោះម្ចាស់របស់ពួកគេទាំងភាពល្ងង់ខ្លៅ។

Enam 6:111

បើទោះបីជាយើងឆ្លើយតបចំពោះពួកគេតាមការស្នើសុំដោយយើងបញ្ជូនម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេហើយពួកគេបានឃើញម៉ាឡាអ៊ីកាត់ទាំងនោះ ហើយបើទោះបីជាអ្នកដែលស្លាប់ហើយអាចនិយាយនិងរ៉ាយរ៉ាប់ប្រាប់ពួកគេអំពីការពិតនូវអ្វីដែលអ្នក(ព្យាការីមូហាំម៉ាត់)បាននាំមក ព្រមទាំងយើងប្រមូលផ្តុំឲ្យពួកគេទាំងអស់នូវអ្វីដែលពួកគេបានស្នើសុំដើម្បីឲ្យពួកគេបានឃើញផ្ទាល់នឹងភ្នែកក៏ដោយ ក៏ពួកគេមិនមានជំនឿនឹងអ្វីដែលអ្នកនាំមកដែរ លើកលែងតែជនណាដែលអល់ឡោះមានចេតនាផ្តល់ការចង្អុលបង្ហាញដល់រូបគេក្នុងចំណោមពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ ពួកគេភាពច្រើនមិនដឹងអំពីរឿងនោះឡើយ។ ដូច្នោះ ពួកគេគ្មានទីបង្អែកណាមួយដើម្បីនឹងឲ្យអល់ឡោះជាម្ចាស់ចង្អុលបង្ហាញពួកគេនោះឡើយ។

Enam 6:112

ហើយដូចដែលយើងបានសាកល្បងអ្នកតាមរយៈភាពជាសត្រូវរបស់ពួកមុស្ហរីគីនមកចំពោះអ្នកនោះដែរ យើងក៏ធ្លាប់បានសាកល្បងចំពោះបណ្តាព្យាការីជំនាន់មុនអ្នកដូច្នោះដែរ។ ពិតណាស់ យើងបានចាត់តាំងទៅចំពោះម្នាក់ៗក្នុងចំណោមពួកគេ(បណ្តាព្យាការីទាំងនោះ)នូវសត្រូវជាច្រើនដែលមានទាំងសត្រូវដែលជាមនុស្ស និងសត្រូវដែលជាពពួកជិន ដែលពួកវាទាំងនោះបានពង្វក់អូសទាញគ្នាទៅវិញទៅមកតាមរយៈការតុបតែងលម្អប្រការដែលអាក្រក់(ឲ្យមើលឃើញថាជាប្រការល្អ)ដើម្បីពួកវាបោកប្រាស់ពួកគេ។ ហើយប្រសិនអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនចង់ឲ្យពួកគេធ្វើដូច្នោះទេនោះ ពិតណាស់ ពួកគេក៏មិនអាចធ្វើដូច្នោះបាននោះដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់មានចេតនាចង់សាកល្បងពួកគេយ៉ាងដូច្នោះ។ ហេតុនេះ ចូរអ្នកបណ្តោយពួកគេ ហើយនិងអ្វីដែលពួកគេបានប្រឌិតឡើងនៃការប្រឆាំង និងប្រការដែលមិនពិតនោះចុះ ហើយចូរអ្នកកុំតាមពួកគេឲ្យសោះ។

Enam 6:113

និងដើម្បីឲ្យដួងចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកទោរទន់ទៅរកអ្វីដែលពួកវាកំពុងតែញុះញង់និងពង្វក់គ្នាទៅវិញទៅមកនោះ ហើយក៏ដើម្បីឲ្យពួកគេទទួលយកវាសម្រាប់ខ្លួនពួកគេ ហើយពួកគេពេញចិត្តចំពោះវា។ ម្យ៉ាងទៀត ក៏ដើម្បីឲ្យពួកគេទទួលនូវផលកម្មដែលពួកគេបានសាង(នៅក្នុងលោកិយនេះ)នៃអំពើល្មើស និងអំពើបាប។

Enam 6:114

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងអល់ឡោះថាៈ តើសមហេតុផលដែរឬទេក្នុងការដែលខ្ញុំទទួលយកការកាត់សេចក្តីរវាងខ្ញុំនិងពួកអ្នកផ្សេងពីអល់ឡោះនោះ? ជាការពិតណាស់ អល់ឡោះ ទ្រង់គឺជាម្ចាស់ដែលបានបញ្ចុះនូវគម្ពីរគួរអានទៅកាន់ពួកអ្នកដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់នូវរាល់ប្រការទាំងអស់។ ហើយចំពោះពួកយូដាដែលយើងបានប្រទានដល់ពួកគេនូវគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលយើងបានប្រទានដល់ពួកគេនូវគម្ពីរអ៊ិនជីលនោះ ពួកគេបានដឹងយ៉ាងច្បាស់ថា ជាការពិតណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នោះ គឺពោរពេញទៅដោយសេចក្តីពិត ដោយសារតែពួកគេបានប្រទះឃើញវានៅក្នុងគម្ពីររបស់ពួកគេទាំងពីរ(ពួកយូដា និងពួកណាសរ៉នី)នូវភស្តុតាងដែលបញ្ជាក់យ៉ាងដូច្នោះ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការសង្ស័យចំពោះអ្វីដែលយើងបានវ៉ាហ៊ីទៅកាន់អ្នកឲ្យសោះ។

Enam 6:115

បន្ទូលម្ចាស់របស់អ្នក(គម្ពីរគួរអាន) គឺបានបំពេញដោយត្រឹមត្រូវនិងយុត្តិធម៌បំផុត។ គ្មាននរណាអាចផ្លាស់ប្តូរបន្ទូលរបស់ទ្រង់ឡើយ។ ហើយទ្រង់គឺជាម្ចាស់មហាលឺបំផុតចំពោះពាក្យសម្តីរបស់ខ្ញុំបម្រើទ្រង់(ដែលពួកគេបាននិយាយ) ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងចំពោះជនណាដែលព្យាយាមផ្លាស់ប្តូរបន្ទូលរបស់ទ្រង់។

Enam 6:116

ប្រសិនបើគេកំណត់ឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើតាមមនុស្សភាគច្រើននៅលើផែនដីនោះ ពួកទាំងនោះនឹងធ្វើឲ្យអ្នកវង្វេងចេញពីសាសនារបស់អល់ឡោះជាមិនខាន។ ជាការពិតណាស់ មាគ៌ារបស់អល់ឡោះជាម្ចាស់នៅតែបន្តស្ថិតនៅភាពត្រឹមត្រូវជានិច្ច ទោះបីជាមាន(មនុស្ស)ចំនួនតិច(ជឿតាម)ក៏ដោយ។ ពិតណាស់ មនុស្សលោកភាគច្រើនពួកគេមិនដើរតាមអ្វីក្រៅពីការគិតស្មានដែលគ្មានអ្វីជាបង្អែកនោះឡើយ ដោយពួកគេគិតស្មានថាៈ ពិតណាស់ ព្រះនានាដែលពួកគេគោរពសក្ការៈនោះអាចនាំពួកគេឲ្យខិតជិតទៅកាន់អល់ឡោះជាម្ចាស់បាន ហើយពួកគេពិតជាភូតកុហកនៅក្នុងរឿងនេះ។

Enam 6:117

ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះអ្នកដែលធ្វើឲ្យមនុស្សលោកវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយនៅក្នុងរឿងនេះ។

Enam 6:118

ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវសត្វដែលគេបានសំឡេះដោយរំលឹកនាមរបស់អល់ឡោះនោះ ប្រសិនបើពួកអ្នកពិតជាអ្នកមានជំនឿពិតប្រាកដចំពោះភស្តុតាងរបស់អល់ឡោះដ៏ជាក់ច្បាស់មែននោះ។

Enam 6:119

តើអ្វីដែលរារាំងពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)មិនឲ្យទទួលទាននូវអ្វី(សត្វដែលគេសំឡេះ)ដែលគេបានរំលឹកព្រះនាមអល់ឡោះជាម្ចាស់ទៅលើវានោះ? ជាការពិតណាស់ អល់ឡោះបានបញ្ជាក់ដល់ពួកអ្នកទាំងអស់គ្នារួចហើយពីប្រការដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នកទាំងអស់គ្នា។ ដូច្នេះ ចាំបាច់លើពួកអ្នកត្រូវបោះបង់វា(ប្រការដែលគេហាមឃាត់)ចោល លើកលែងតែពួកអ្នកមានតម្រូវការចាំបាច់បំផុតចំពោះវាប៉ុណ្ណោះ ពីព្រោះភាពចាំបាច់ អាចធ្វើឲ្យប្រការដែលគេហាមឃាត់ក្លាយជាប្រការដែលគេអនុញ្ញាតវិញបាន។ ហើយជាការពិតណាស់ មានពួកមុស្ហរីគីនជាច្រើនបានធ្វើឲ្យអ្នកដែលដើរតាមពួកគេឃ្លាតឆ្ងាយពីប្រការពិតព្រោះតែគំនិតដ៏អាក្រក់របស់ពួកគេដោយសារតែភាពអវិជ្ជាដែលកើតចេញពីពួកគេ ខណៈដែលពួកគេអនុញ្ញាត(ឲ្យទទួលទាន)នូវប្រការដែលអល់ឡោះបានដាក់បម្រាមហាមឃាត់លើពួកគេ(មិនឲ្យទទួលទាន) ដូចជាសត្វដែលស្លាប់(ដោយមិនបានសំឡេះត្រឹមត្រូវ)ជាដើម ហើយពួកគេដាក់បម្រាមហាមឃាត់(មិនឲ្យទទួលទាន)នូវប្រការដែលអល់ឡោះបានអនុញ្ញាតដល់ពួកគេ ដូចជា អាល់ហ្ពាហ៊ីរ៉ោះ អាល់វ៉ាស៊ីឡះ និង អាល់ហាមី និងសត្វផ្សេងទៀតជាដើម។ ជាការពិតណាស់ ម្ចាស់របស់អ្នក (ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះពួកដែលបំពានព្រំដែនរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងចំពោះពួកដែលបំពានទាំងនោះលើការដែលពួកគេបំពានព្រំដែនរបស់ទ្រង់។

Enam 6:120

ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បោះបង់ចោលនូវអំពើល្មើសទាំងឡាយ ទាំងលាតត្រលាងនិងលាក់កំបាំង។ ជាការពិតណាស់ ពួកដែលប្រព្រឹត្តអំពើល្មើសទាំងលាតត្រដាងនិងលាក់កំបាំងនោះ អល់ឡោះជាម្ចាស់នឹងតបស្នងដល់ពួកគេចំពោះអំពើល្មើសដែលពួកគេបានសាង។

Enam 6:121

ហើយចូរពួកអ្នក(ឱជនមូស្លីមទាំងឡាយ)កុំបរិភោគឲ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំលឹកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ) ទោះបីសត្វនោះត្រូវបានគេរំលឹកឈ្មោះអ្នកផ្សេងក្រៅពីអល់ឡោះ ឬក៏មិនរំលឹកឈ្មោះអ្នកផ្សេងក៏ដោយ។ ពិតណាស់ ការបរិភោគវា(សត្វដែលគេមិនបានរំលឹកឈ្មោះអល់ឡោះនៅពេលសំឡេះ)នោះ គឺនឹងធ្វើឲ្យគេឃ្លាតចេញពីការគោរពប្រតិបត្តិអល់ឡោះទៅកាន់ការប្រព្រឹត្តល្មើសចំពោះទ្រង់។ ហើយជាការពិតណាស់ ស្ហៃតនពួកវាកំពុងតែពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាតាមរយៈការបង្កើតនូវក្តីមន្ទិលសង្ស័យផ្សេងៗនៅក្នុងបញ្ហានៃការទទួលទានសត្វដែលស្លាប់នេះដើម្បីឲ្យពួកគេ(អ្នកគាំពារស្ហៃតន)ជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ធ្វើតាមពួកវា(ស្ហៃតន)ចំពោះអ្វីដែលពួកវាបានបង្កើតឡើងនៃក្តីមន្ទិលសង្ស័យផ្សេងៗ(ដើម្បីអនុញ្ញាតឲ្យទទួលសត្វស្លាប់ដែលមិនបានសំឡេះត្រឹមត្រូវ)នោះ ទាំងពួកអ្នកនិងពួកវា គឺស្មើគ្នាចំពោះការធ្វើស្ហ៊ីរិក។

Enam 6:122

តើអ្នកដែលមុននឹងទទួលបានការចង្អុលបង្ហាញពីអល់ឡោះជាម្ចាស់នោះ គឺគេស្ថិតក្នុងភាពជាមនុស្សស្លាប់ (ព្រោះរូបគេកំពុងស្ថិតនៅក្នុងភាពគ្មានជំនឿ អវិជ្ជា និងប្រព្រឹត្តល្មើសចំពោះអល់ឡោះ) ហើយក្រោយមក យើងបានធ្វើឲ្យគេរស់ឡើងវិញតាមរយៈការចង្អុលបង្ហាញរូបគេទៅកាន់សេចក្តីជំនឿ ចំណេះដឹង និងការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ មានភាពស្មើគ្នាជាមួយនឹងអ្នកដែលស្ថិតនៅក្នុងភាពងងឹតនៃភាពគ្មានជំនឿ អវិជ្ជា និងប្រព្រឹត្តល្មើសចំពោះអល់ឡោះដែលពួកគេមិនមានលទ្ធភាពចាកចេញពីប្រការទាំងអស់នេះបាននោះដែរឬទេ? ដូចដែលគេបានលម្អសម្រាប់ពួកមុស្ហរីគីនទាំងនោះនូវអ្វីដែលពួកគេកំពុងតែស្ថិតនៅលើវា ដូចជាប្រការស្ហ៊ីរិក ការទទួលទានសត្វស្លាប់ និងការជជែកដេញដោលគ្នាលើប្រការដែលមិនពិតនោះដែរ គេក៏នឹងលម្អរផងដែរចំពោះពួកប្រឆាំងនូវអ្វីដែលពួកគេបានប្រព្រឹត្តនៃអំពើល្មើសទាំងនោះ ដើម្បីទ្រង់នឹងតបស្នងដល់ពួកគេនៅថ្ងៃបរលោកនូវទណ្ឌកម្មដ៏ឈឺចាប់។

Enam 6:123

ហើយដូចអ្វីដែលបានកើតឡើងចំពោះពួកមេដឹកនាំនៃពួកមុស្ហរីគីនម៉ាក្កះអំពីការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះដូច្នោះដែរ យើងបានបង្កើតឲ្យមាននៅគ្រប់តំបន់ទាំងអស់នូវមេដឹកនាំ និងពួកមេកន្ទ្រាញនានាដែលពួកទាំងនោះបានប្រើល្បិចកលអាក្រក់ដើម្បីអូសទាញមនុស្សលោកទៅកាន់មាគ៌ារបស់ស្ហៃតន និងធ្វើការប្រយុទ្ធនឹងបណ្តាអ្នកនាំសារនិងអ្នកដែលដើរតាមពួកគាត់ដូចគ្នាដែរ។ តែការពិតជាក់ស្តែង ឧបាយកលនានាដែលពួកគេបានរៀបចំនោះ គឺវិលត្រឡប់ទៅរកពួកគេវិញប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេមិនបានដឹងដូច្នោះនោះឡើយ ដោយសារតែភាពអវិជ្ជា និងការដើរតាមទំនើងរបស់ពួកគេ។

Enam 6:124

ហើយនៅពេលដែលភស្តុតាងណាមួយក្នុងចំណោមបណ្តាភស្តុតាងទាំងឡាយដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីរបស់ទ្រង់បានមកដល់ពួកមេដឹកនាំនៃពួកគ្មានជំនឿទាំងនោះ ពួកគេបាននិយាយថាៈ ពួកយើងនឹងមិនមានជំនឿជាដាច់ខាត លុះត្រាតែអល់ឡោះទ្រង់ប្រទានឲ្យពួកយើងដូចអ្វីដែលទ្រង់បានប្រទានទៅឲ្យបណ្តាព្យាការីៗទាំងឡាយនៃភាពជាព្យាការីនិងសាររបស់ទ្រង់។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលសាររបស់ទ្រង់ និងអនុវត្តតាមអ្វីដែលមាននៅក្នុងវា។ ដូច្នេះ អល់ឡោះទ្រង់ជ្រើសរើសរូបគេសម្រាប់ទទួលតំណែងជាព្យាការី និងទទួលនូវសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពអាម៉ាសនិងភាពថោកទាបបំផុតព្រោះតែភាពអំណួតក្អេងក្អាងរបស់ពួកគេអំពីការពិត ហើយនិង(ទទួល)ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចរបស់ពួកគេដែលពួកគេបានរៀបចំ។

Enam 6:125

ដូច្នេះជនណាហើយដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាបង្ហាញរូបគេទៅកាន់មាគ៌ានៃការចង្អុលបង្ហាញនោះ ទ្រង់នឹងធ្វើឲ្យទ្រូង(ដួងចិត្ត)របស់គេមានភាពទូលាយ និងរៀបចំរូបគេឲ្យទទួលយកសាសនាឥស្លាម។ រីឯជនណាហើយដែលទ្រង់មានចេតនាឲ្យរូបគេវង្វេង និងមិនផ្តល់ការចង្អុលបង្ហាញដល់រូបគេទេនោះ ទ្រង់នឹងធ្វើឲ្យដើមទ្រូង(ដួងចិត្ត)របស់គេមានភាពចង្អៀតចង្អល់ពីការទទួលយកសេចក្តីពិត ដោយទ្រង់រារាំងមិនឲ្យសេចក្តីពិតនោះជ្រាបចូលដល់ដួងចិត្តរបស់គេឡើយ ប្រៀបដូចជាការដែលរូបគេត្រូវបានរារាំងមិនឲ្យឡើងទៅលើមេឃបាន ខណៈដែលរូបគេមិនមានលទ្ធភាពក្នុងការឡើងដោយខ្លួនឯងដូច្នោះដែរ។ ដូចដែលអល់ឡោះបានធ្វើឲ្យស្ថានភាពរបស់ពួកដែលវង្វេងមានចិត្តចង្អៀតបែបនេះដែរ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះពួកដែលគ្មានជំនឿចំពោះទ្រង់។

Enam 6:126

ហើយសាសនា(ឥស្លាម)ដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នេះហើយ គឺជាមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវដោយគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ។ ពិតណាស់ យើងបានបញ្ជាក់នូវបណ្តាភស្តុតាងជាច្រើនសម្រាប់ជនដែលចេះគិតពិចារណា និងស្វែងយល់។

Enam 6:127

សម្រាប់ពួកគេ គឺទទួលបាននូវលំនៅឋានដែលមានសន្តិភាព ចាកផុតពីប្រការអាក្រក់ទាំងឡាយ នោះគឺឋានសួគ៌។ ហើយអល់ឡោះជាអ្នកដែលជួយដល់ពួកគេនិងទំនុកបម្រុងពួកគេ ជាការតបស្នងចំពោះទង្វើកុសលដែលពួកគេបានសាង។

Enam 6:128

ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះនឹងប្រមូលផ្តុំមនុស្សលោក និងពពួកជិន ក្រោយមក ទ្រង់មានបន្ទូលថាៈ ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង ព្រមទាំងបានរារាំងពួកគេពីមាគ៌ារបស់អល់ឡោះថែមទៀត។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សលោកបានឆ្លើយតបនឹងម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងម្នាក់ៗសុទ្ធតែបានទទួលផលប្រយោជន៍ពីមិត្តភក្តិរបស់ពួកយើង។ ពួកជិនបានទទួលផលប្រយោជន៍ពីការគោរពប្រតិបត្តិរបស់មនុស្សចំពោះពួកវា រីឯមនុស្សលោកវិញ ពួកគេទទួលផលប្រយោជន៍តាមរយៈការត្រេកត្រអាលនៃកិលេសតណ្ហារបស់ពួកគេ។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះពួកយើងហើយ ព្រោះពេលនេះ គឺជាថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ឋានរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកត្រូវស្ថិតនៅក្នុងវាជាអមតៈ លើកលែងតែរយៈពេលមួយដែលអល់ឡោះមានចេតនា ដែលនៅចន្លោះរវាងការពង្រស់ពួកគេពីផ្នូររបស់ពួកគេវិញ រហូតដល់ពេលវេលាដែលត្រឡប់ពួកគេទៅកាន់នរកជើហាន់ណាំ។ នេះហើយជារយៈពេលពួកគេមិនស្ថិតនៅជាអមតៈក្នុងឋាននរកនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់ដែលមហាគតិបណ្ឌិតបំផុតនៅក្នុងការកំណត់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ និងថាតើជនណាដែលសាកសមនឹងទទួលនូវទណ្ឌកម្ម។

Enam 6:129

ហើយដូចដែលយើងបានធ្វើឲ្យពួកជិនក្លាយជាអ្នកដឹកនាំ ហើយយើងបានឲ្យពួកវាគ្រប់គ្រងទៅលើមនុស្សមួយចំនួនដើម្បីធ្វើឲ្យពួកគេវង្វេងនោះដែរ យើងនឹងបង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាពួកបំពានដូចគ្នាដែលជម្រុញរូបគេឲ្យធ្វើប្រការអាក្រក់និងរារាំងរូបគេពីប្រការល្អ ជាការតបស្នងទៅលើអំពើល្មើសដែលពួកគេធ្លាប់បានប្រព្រឹត្ត។

Enam 6:130

ហើយយើង(អល់ឡោះ)នឹងមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថាៈ ឱបណ្តាក្រុមមនុស្សលោក និងជិនទាំងឡាយ! តើបណ្តាអ្នកនាំសារដែលមកពីពូជពង្សពួកអ្នក(គឺពូជមនុស្ស)មិនបានមកដល់ពួកអ្នក ហើយសូត្រនូវអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេ ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក ពោលគឺថ្ងៃបរលោកនេះទេឬ? ពួកគេបានឆ្លើយតបថាៈ ពិតមែនហើយ ពួកគេ(បណ្តាអ្នកនាំសារ)ពិតជាបានមកដល់ពួកយើងមែន។ នៅក្នុងថ្ងៃនេះ ពួកយើងសូមទទួលស្គាល់ចំពោះខ្លួនពួកយើងផ្ទាល់ថា ពិតណាស់ បណ្តាអ្នកនាំសាររបស់ទ្រង់ គឺពិតជាបានផ្សព្វផ្សាយមកដល់ពួកយើងមែន ហើយពួកយើងក៏ទទួលស្គាល់ដែរពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ក៏ប៉ុន្តែ ពួកយើងធ្លាប់បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបដិសេធ(មិនព្រមជឿ)ពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេដោយសារតែអ្វីដែលមាននៅក្នុងវា(លោកិយ)នៃការតុបតែងលម្អ ភាពឆើតឆាយនៃលោកិយ និងការសើយសុខដែលមិនស្ថិតស្ថេរនេះ។ ហើយពួកគេបានទទួលស្គាល់ចំពោះខ្លួនពួកគេថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងបណ្តាអ្នកនាំសាររបស់ទ្រង់ពិតមែនកាលនៅក្នុងលោកិយ។ ក៏ប៉ុន្តែ ការទទួលស្គាល់ និងការមានជំនឿរបស់ពួកគេ(នៅក្នុងថ្ងៃបរលោកនេះ) គឺគ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ ព្រោះវាហួសពេលទៅហើយ។

Enam 6:131

ហេតុផលនៃការបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយទៅកាន់មនុស្សលោកនិងជិននោះ គឺ ដើម្បីកុំឲ្យនរណាម្នាក់(ក្នុងចំណោមពួកគេ)ត្រូវបានគេដាក់ទណ្ឌកម្មទៅលើអ្វីដែលពួកគេបានសាង ខណៈដែលគ្មានអ្នកនាំសារណាម្នាក់ត្រូវបានបញ្ជូនទៅកាន់ពួកគេ(ដើម្បីណែនាំពួកគេ) និងការអំពាវនាវមិនបានទៅដល់រូបគេនោះ ពីព្រោះយើង(អល់ឡោះ)មិនដាក់ទណ្ឌកម្មលើប្រជាជាតិណាមួយនោះឡើយ លើកលែងតែក្រោយពីយើងបានបញ្ជូនបណ្តាអ្នកនាំសារទៅកាន់ពួកគេហើយប៉ុណ្ណោះ។

Enam 6:132

ហើយសម្រាប់ពួកគេម្នាក់ៗមានឋានៈរៀងៗខ្លួនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ដូចនេះ មិនស្មើគ្នានោះទេរវាងអ្នកដែលសាងទង្វើអាក្រក់ច្រើននិងអ្នកដែលសាងទង្វើអាក្រក់តិចតួចនោះ ហើយអ្នកដែលតាមគេនិងអ្នកដែលត្រូវបានគេដើរតាមក៏មិនស្មើគ្នានោះដែរ។ ក៏ដូចគ្នាដែរ ផលបុណ្យនៃអ្នកដែលសាងទង្វើកុសលម្នាក់ៗក៏មិនស្មើគ្នានោះដែរ។ ហើយម្ចាស់របស់អ្នកទ្រង់មិនធ្វេសប្រហែសនូវទង្វើដែលពួកគេធ្លាប់បានប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ឃើញទាំងអស់នូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយអល់ឡោះនឹងតបស្នងដល់ពួកគេនូវទង្វើដែលពួកគេបានសាង។

Enam 6:133

ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មហាមានលើសលប់ចំពោះខ្ញុំបម្រើរបសស់ទ្រង់។ ដូចនេះ ទ្រង់មិនត្រូវការខ្ញុំបម្រើរបស់ទ្រង់នោះទេ ហើយទ្រង់ក៏មិនត្រូវការការគោរពសក្ការៈរបស់ពួកគេនោះដែរ ហើយការប្រឆាំង(មិនព្រមជឿ)របស់ពួកគេនោះ គឺគ្មានផលប៉ះពាល់អ្វីមួយដល់ទ្រង់នោះឡើយ។ ហើយជាមួយនឹងការដែលទ្រង់មហាមានលើសលប់មិនត្រូវការពួកគេនោះ ទ្រង់ថែមទាំងមានក្តីមេត្តាករុណាចំពោះពួកគេថែមទៀត។ ប្រសិនបើទ្រង់មានចេតនាបំផ្លាញពួកអ្នក(ឱខ្ញុំបម្រើអល់ឡោះដែលជាអ្នកប្រឆាំងទាំងឡាយ)នោះ ទ្រង់នឹងបំផ្លាញពួកអ្នកផ្តាច់ពូជដោយទណ្ឌកម្មមកពីទ្រង់ជាមិនខាន ហើយទ្រង់នឹងបង្កើតឲ្យមានក្រោយពីទ្រង់បានបំផ្លាញពួកអ្នកហើយនោះនូវអ្នកដែលមានជំនឿចំពោះទ្រង់ និងគោរពប្រតិបត្តិទ្រង់ ចំពោះជនណាដែលទ្រង់មានចេតនា ដូចដែលគេបានបង្កើតពួកអ្នកចេញពីពូជអម្បូរផ្សេងៗគ្នានៃពួកអ្នកជំនាន់មុនៗពួកអ្នកនោះដែរ។

Enam 6:134

ពិតប្រាកដណាស់ អ្វីដែលគេបានសន្យាចំពោះពួកអ្នក(ឱពួកគ្មានជំនឿទាំងឡាយ) ដូចជាការពង្រស់ឲ្យរស់ឡើងវិញបន្ទាប់ពីស្លាប់ ការជំនុំជម្រះ និងទណ្ឌកម្មនោះ គឺពិតជានឹងមកដល់យ៉ាងពិតប្រាកដដោយចៀសមិនផុតដោយពួកអ្នកមិនអាចរត់គេចពីម្ចាស់របស់ពួកអ្នកបាននោះឡើយ(នៅថ្ងៃនោះ)។ ពិតណាស់ ទ្រង់ជាអ្នកចាប់សក់ក្បាលរបស់ពួកអ្នក និងជាអ្នកដាក់ទណ្ឌកម្មពួកអ្នកដោយទណ្ឌកម្ម(ដ៏សែនខ្លោចផ្សា)របស់ទ្រង់។

Enam 6:135

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ារបស់ពួកអ្នក និងអ្វីដែលពួកអ្នកកំពុងស្ថិតនៅលើវានៃការប្រឆាំងនិងភាពវង្វេងចុះ។ ជាការពិតណាស់ ខ្ញុំបានលើកហេតុផលនិងផ្តល់ភស្តុតាងជាច្រើនដល់ពួកអ្នកតាមរយៈការផ្សព្វផ្សាយ(សារ)មួយយ៉ាងច្បាស់លាស់។ ដូចនេះ ខ្ញុំមិនខ្វាយខ្វល់ចំពោះការប្រឆាំងនិងការវង្វេងរបស់ពួកអ្នកនោះទេ។ ផ្ទុយទៅវិញ ខ្ញុំក៏នឹងប្រកាន់ខ្ជាប់នឹងប្រការត្រឹមត្រូវដែលខ្ញុំកំពុងតែស្ថិតនៅលើវានេះដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថា តើនរណាដែលជាអ្នកទទួលបានជោគជ័យនៅក្នុងលោកិយ និងទទួលមត៌កនៃផែនដីនេះ ហើយតើនរណាដែលនឹងទទួលបាននូវលំនៅឋាននៅថ្ងៃបរលោកនោះ។ ពិតណាស់ ពួកមុស្ហរីគីនមិនទទួលបានជោគជ័យនោះទេ មិនថានៅក្នុងលោកិយ ឬថ្ងៃបរលោក។ ផ្ទុយទៅវិញ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការខាតបង់ប៉ុណ្ណោះ ប្រសិនបើពួកគេនៅតែត្រេកត្រអាលនឹងអ្វីដែលពួកគេកំពុងតែមាននៅក្នុងលោកិយ(នាពេលបច្ចុប្បន្ន)នេះ។

Enam 6:136

ហើយពួកមុស្ហរីគីនបានបង្កើតរឿងថ្មីចំពោះអល់ឡោះដោយពួកគេបានរំលែកមួយចំណែកសម្រាប់អល់ឡោះជាម្ចាស់អំពីអ្វីដែលទ្រង់បានបង្កើតនៃផល្លានុផល(ដែលបានមកពីការដាំដុះ) និងសត្វពាហនៈ ដោយពួកគេអះអាងថា មួយចំណែកនេះ គឺសម្រាប់អល់ឡោះ ហើយមួយចំណែកផ្សេងទៀត គឺសម្រាប់រូបបដិមានិងព្រះនានារបស់ពួកគេ។ ជាការពិតណាស់ អ្វីដែលពួកគេរៀបចំសម្រាប់ព្រះនានារបស់ពួកគេនោះ គឺមិនបានទៅដល់អ្នកដែលអល់ឡោះទ្រង់បានកំណត់ច្បាប់ឲ្យផ្តល់ការបរិច្ចាគទៅកាន់ពួកគេ ដូចជាអ្នកក្រខ្សត់ និងអ្នកក្រីក្រនោះទេ តែអ្វីដែលពួកគេ(ពួកមុស្ហរីគីន)បានរៀបចំវាសម្រាប់អល់ឡោះនោះ គឺនឹងទៅដល់ព្រះនានារបស់ពួកគេដែលជារូបបដិមា ដោយពួកគេចាត់ចែងវានៅក្នុងកិច្ចការរបស់ពួកគេ។ អ្វីដែលពួកគេបានកំណត់ និងបែងចែកនេះ គឺអាក្រក់ជាទីបំផុត។

Enam 6:137

ហើយដូចដែលស្ហៃតនបានតុបតែងលម្អដល់ពួកមុស្ហរីគីនចំពោះការកំណត់ដ៏អយុត្តិធម៌នេះដែរ ព្រះនានារបស់ពួកមុស្ហរីគីនដែលជាពួកស្ហៃតនទាំងនោះ ក៏បានលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរដោយឲ្យពួកគេ(ពួកមុស្ហរីគីន)សម្លាប់កូនៗរបស់ពួកគេដោយសារតែខ្លាចភាពក្រីក្រ ដើម្បីពួកវា(ស្ហៃតន)បំផ្លាញពួកមុស្ហរីគីនទាំងនោះដោយធ្វើឲ្យពួកគេធ្លាក់ចូលទៅក្នុងបទឧក្រិដ្ឋនៃការសម្លាប់ជីវិតដែលត្រូវបានអល់ឡោះហាមឃាត់ និងដើម្បីពួកវា(ស្ហៃតន)បំភ័ន្តពួកគេនូវសាសនារបស់ពួកគេ ដោយពួកគេមិនដឹងទេថា តើអ្វីដែលច្បាប់បង្គាប់ប្រើ និងអ្វីដែលមិនមែនជាច្បាប់បង្គាប់ប្រើ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកគេធ្វើដូច្នោះនោះ ពួកគេនឹងមិនធ្វើដូច្នោះឡើយ ក៏ប៉ុន្តែទ្រង់មានចេតនាយ៉ាងដូច្នោះដោយសារមានហេតុផលច្បាស់លាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកមុស្ហរីគីនទាំងនោះនិងអ្វីដែលពួកគេបានប្រឌិតទៅលើអល់ឡោះដោយការកុហកបោកប្រាស់នោះចុះ។ ជាការពិតណាស់ រឿងនោះមិនបានផ្តល់ផលប៉ះពាល់ណាមួយមកលើអ្នកនោះទេ ហើយចូរអ្នកប្រគល់កិច្ចការរបស់ពួកគេឲ្យអល់ឡោះជាម្ចាស់ចុះ។

Enam 6:138

ពួកមុស្ហរីគីនបាននិយាយថាៈ សត្វពាហនៈ និងផល្លានុផលទាំងនេះ គឺត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យបរិភោគនោះឡើយ លើកលែងតែជនណាដែលពួកគេចង់(ឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាអ្នកដែលធ្វើការបម្រើរូបបដិមាជាដើម ដោយការអះអាងនិងការប្រឌិតរបស់ពួកគេ ។ ហើយចំពោះសត្វពាហនៈទាំងនោះដែរ ខ្នងរបស់វា គឺត្រូវបានហាមឃាត់មិនឲ្យជិះនិងដឹកជញ្ជូនឥវ៉ាន់នោះទេ ដែលសត្វទាំងនោះមានដូចជា អាល់ហ្ពាហ៊ីរ៉ោះ អាស្សាអ៊ីហ្ពះ និង អាល់ហាមី។ ហើយសត្វពាហនៈទាំងនេះផងដែរ ពួកគេមិនរំលឹកព្រះនាមអល់ឡោះនៅពេលសំឡេះនោះទេ។ តាមពិត គឺពួកគេសំឡេះដោយរំលឹកឈ្មោះបដិមានានារបស់ពួកគេទៅវិញ។ ការធ្វើដូច្នេះរបស់ពួកគេ គឺជាការភូតកុហកមូលបង្កាច់ទៅលើអល់ឡោះជាម្ចាស់ដែលថា អ្វីដែលពួកគេធ្វើទាំងអស់នោះ គឺមកពីអល់ឡោះជាម្ចាស់(អល់ឡោះទ្រង់បង្គាប់ប្រើពួកគេយ៉ាងដូច្នេះ)។ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងចំពោះពួកគេនូវទណ្ឌកម្មរបស់ទ្រង់ដោយសារតែអ្វីដែលពួកគេប្រឌិតមូលបង្កាច់ទៅលើទ្រង់នោះ។

Enam 6:139

ហើយពួកគេបាននិយាយទៀតថាៈ គភ៌ដែលមានក្នុងពោះសត្វពាហនៈទាំងនេះ ប្រសិនបើវាកើតមកហើយនៅរស់នោះ គឺវាត្រូវបានអនុញ្ញាត(ឲ្យបរិភោគ)សម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ ហើយវាត្រូវបានហាមឃាត់(មិនឲ្យបរិភោគនោះទេ)ចំពោះស្ត្រីៗរបស់ពួកយើង។ ក៏ប៉ុន្តែ ប្រសិនបើសត្វនោះកើតមកហើយស្លាប់នោះ ទាំងបុរសទាំងស្ត្រី គឺមានចំណែកដូចគ្នា(អាចបរិភោគបានដូចគ្នា)។ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងដល់ពួកគេយ៉ាងសក្តិសមបំផុតចំពោះពាក្យសម្តីដែលពួកគេបាននិយាយនេះ។ ជាការពិតណាស់ ទ្រង់គឺជាម្ចាស់ដ៏មហាគតិបណ្ឌិតនៅក្នុងការរដាក់បញ្ញត្តិច្បាប់ និងការគ្រប់គ្រងចំពោះកិច្ចការនៃម៉ាខ្លូករបស់ទ្រង់(ដែលទ្រង់បានបង្កើត) ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។

Enam 6:140

ពិតប្រាដកណាស់ ពួកដែលបានសម្លាប់កូនៗរបស់ពួកគេដោយសារតែភាពល្ងង់ខ្លៅ និងភាពអវិជ្ជារបស់ពួកគេ គឺពិតជាវិនាសអន្តរាយ។ ហើយពួកគេបានហាមឃាត់ខ្លួនឯងនូវសត្វពាហនៈដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ ដោយពួកគេចោទប្រកាន់ដោយកុហកបោកប្រាស់(មូលបង្កាច់)ទៅលើអល់ឡោះថា ទ្រង់គឺជាអ្នកដែលហាមឃាត់(ពួកគេមិនឲ្យទទួលទាន)។ ជាការពិតណាស់ ពួកគេបានឃ្លាតឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវ ហើយពួកគេក៏មិនមែនជាពួកដែលទទួលបានការចង្អុលបង្ហាញឡើយ។

Enam 6:141

ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតនូវចម្ការច្បារដំណាំជាច្រើនដែលលាតសន្ធឹងនៅលើផែនដីដោយ(ដំណាំខ្លះ)មិនឡើងទ្រើង ហើយមានដំណាំខ្លះទៀតដុះឡើងទ្រើង។ ហើយទ្រង់បានបង្កើតដើមល្មើ ព្រមទាំងដំណាំផ្សេងៗជាច្រើនទៀតដែលផ្លែរបស់វាមានរូបរាង និងរសជាតិផ្សេងៗពីគ្នា។ ទ្រង់ក៏ជាអ្នកដែលបានបង្កើតផ្លែអូលីវ និងផ្លែទទឹម ដែលស្លឹករបស់វាមានលក្ខណៈ(និងរូបរាង)ស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វាវិញ)មានរសជាតិផ្សេងគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃដែលពួកអ្នកប្រមូលផល។ ហើយចូរពួកអ្នកកុំបំពានព្រំដែននៃក្បួនច្បាប់ដែលបានកំណត់ក្នុងការបរិភោគនិងការបរិច្ចាគនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែននៃច្បាប់បញ្ញត្តិរបស់ទ្រង់ដែលទ្រង់បានកំណត់នោះទេ មិនថាចំពោះរឿងទាំងពីរនេះ ឬរឿងផ្សេងទៀតនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារចំពោះគេ។ ពិតណាស់ អ្នកដែលបានបង្កើតនូវអ្វីៗទាំងអស់នោះ ទ្រង់នោះហើយគឺជាអ្នកដែលអនុញ្ញាតដល់ខ្ញុំបម្រើរបស់ទ្រង់(ឲ្យទទួលទានវា) ហើយជាពិតណាស់ ពួកមុស្ហរីគីនគ្មានសិទ្ធិហាមឃាត់ពួកគេ(មិនឲ្យទទួលទាន)នោះទេ។

Enam 6:142

ហើយអល់ឡោះជាម្ចាស់ ទ្រង់ក៏ជាអ្នកដែលបានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នកដើម្បីឲ្យពួកវាអាចដឹកជញ្ជូនឥវ៉ាន់បាន ដូចជាសត្វអូដ្ឋធំ និងខ្លះទៀតមិនបានផ្តល់ផលប្រយោជន៍សម្រាប់ការដឹកជញ្ជូននោះទេ ដូចជាសត្វអូដ្ឋតូច និងសត្វចៀមជាដើម។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវអ្វីដែលទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកអ្នកអំពីសត្វទាំងអស់នេះដែលទ្រង់បានអនុញ្ញាតដល់ពួកអ្នក(ទទួលទានវា)។ ហើយចូរពួកអ្នកកុំដើរតាមមាគ៌ារបស់ស្ហៃតននៅក្នុងការអនុញ្ញាតនូវរបស់ដែលអល់ឡោះបានដាក់បម្រាម និងដាក់បម្រាមនូវរបស់ដែលអល់ឡោះទ្រង់អនុញ្ញាតដូចអ្វីដែលពួកមុស្ហរីគីនបានធ្វើឲ្យសោះ។ ជាការពិតណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដោយវាចង់ឲ្យពួកអ្នកប្រឆាំងនឹងអល់ឡោះចំពោះបញ្ហានេះ។

Enam 6:143

ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈចំនួនប្រាំបីគូ ក្នុងនោះ មានសត្វចៀមមួយគូ និងសត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនចុះថាៈ តើអល់ឡោះទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះដោយហេតុផលថា វាទាំងពីរជាសត្វឈ្មោលឬ? ប្រសិនបើពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំងថា “ចុះហេតុអ្វីបានជាពួកអ្នកហាមឃាត់សត្វញី? ឬមួយក៏អល់ឡោះទ្រង់បានហាមឃាត់សត្វញីទាំងពីរប្រភេទនោះដោយហេតុផលថា វាទាំងពីរនោះជាសត្វញីឬ”? ប្រសិនបើពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំងនោះទៀតថា “ចុះហេតុអ្វីបានជាពួកអ្នកបានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនោះ? ឬមួយក៏អល់ឡោះទ្រង់ហាមឃាត់នូវអ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរនោះ ដោយហេតុផលថា វាមានកូននៅក្នុងផ្ទៃឬ”? ប្រសិនបើពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំងនោះទៀតថា “ចុះហេតុអ្វីបានជាពួកអ្នកបែងចែករវាងអ្វីដែលមាននៅក្នុងពោះសត្វនោះ ដោយម្តងពួកអ្នកហាមឃាត់សត្វឈ្មោលរបស់វា និងម្តងពួកអ្នកហាមឃាត់សត្វញីរបស់វា? ចូរពួកអ្នក(ឱពួកមុស្ហរីគីនទាំងឡាយ)ប្រាប់ខ្ញុំដោយផ្អែកលើមូលដ្ឋាននៃចំណេះដឹងដែលត្រឹមត្រូវមក ប្រសិនបើពួកអ្នកគឺជាទៀងត្រង់ចំពោះអ្វីដែលពួកអ្នកបានអះអាងថា ការដាក់បម្រាមបែបនេះ គឺមកពីអល់ឡោះជាម្ចាស់មែននោះ។

Enam 6:144

ហើយប្រភេទដែលនៅសល់ក្នុងចំណោមសត្វទាំងប្រាំបីគូនោះគឺៈ សត្វអូដ្ឋមួយគូ និងសត្វគោមួយគូ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ប្រភេទទាំងពីរនេះដោយហេតុផលថា វាជាសត្វឈ្មោល ឬសត្វញី ឬដោយសារតែវាមានកូននៅក្នុងផ្ទៃរបស់វាឬ? ឬមួយក៏ពួកអ្នក(ឱពួកមុស្ហរីគីន)មានវត្តមាន(តាមការអះអាងរបស់ពួកអ្នក)ក្នុងខណៈពេលដែលអល់ឡោះបានផ្តាំផ្ញើពួកអ្នកដោយការដាក់បម្រាមចំពោះសត្វពាហនៈដែលពួកអ្នកបានដាក់បម្រាមទាំងនោះ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់ដែលបំពាននិងប្រព្រឹត្តបាបកម្មធំធេងជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះទេ ដោយពួកគេបានចោទថា ទ្រង់បានដាក់បម្រាមនូវអ្វីដែលអល់ឡោះមិនដាក់បម្រាមចំពោះវាសោះ ដើម្បីធ្វើឲ្យមនុស្សវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវដោយគ្មានមូលដ្ឋានពីចំណេះដឹងដែលត្រឹមត្រូវទាល់តែសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញពួកដែលបំពានដោយការប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះនោះទេ។

Enam 6:145

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនបានប្រទះឃើញនៅក្នុងអ្វីដែលអល់ឡោះបានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនូវការដាក់បម្រាមណាមួយនោះឡើយ ក្រៅពីសត្វដែលបានស្លាប់ដោយមិនបានសំឡេះ(ត្រឹមត្រូវតាមច្បាប់ឥស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូកនោះទេ ដោយសារវាជារបស់កខ្វក់ដែលត្រូវបានហាមឃាត់(មិនឲ្យបរិភោគ) ឬក៏សត្វដែលគេសំឡេះដោយរំលឹកឈ្មោះផ្សេងក្រៅពីព្រះនាមអល់ឡោះ ដូចជាការសំឡេះសម្រាប់ដាក់សែនដល់ព្រះនានារបស់ពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចំពោះបុគ្គលណាដែលមានភាពចាំបាច់ខ្លាំងក្នុងការទទួលទានរបស់ដែលត្រូវបានគេហាមឃាត់ទាំងនោះ ដោយសារតែការស្រេកឃ្លានខ្លាំង ដោយមិនមែនដោយសារចង់ភ្លក់រសជាតិរបស់វា និងមិនបំពានព្រំដែនរបស់វា ពោលគឺ(ទទួលទាន)មិនលើសពីតម្រូវការចាំបាច់ទេនោះ គឺគ្មានបាបកម្មអ្វីចំពោះគេនោះឡើយ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលបង្ខំចិត្តក្នុងការទទួលទានរបស់(ដែលត្រូវបានហាមឃាត់)ទាំងនោះ និងជាម្ចាស់ដែលមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

Enam 6:146

ហើយយើងបានដាក់បម្រាមហាមឃាត់ទៅលើពួកយូដា(មិនឲ្យទទួលទាន)រាល់សត្វទាំងឡាយដែលមានក្រចកជាប់គ្នា ដូចជាសត្វអូដ្ឋ និងសត្វអូទ្រីសជាដើម។ ហើយយើងក៏បានហាមឃាត់ទៅលើពួកគេផងដែរមិនឲ្យបរិភោគខ្លាញ់គោ និងខ្លាញ់ពពែ លើកលែងតែខ្លាញ់ដែលនៅជាប់នឹងឆ្អឹងខ្នងរបស់វា ឬក៏ខ្លាញ់ដែលជាប់នឹងពោះវៀន ឬខ្លាញ់ដែលនៅជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ យើងបានតបស្នងដល់ពួកគេទៅលើការបំពានរបស់ពួកគេ ដោយបានដាក់បម្រាមនូវរបស់ទាំងអស់នោះទៅលើពួកគេ(មិនឲ្យទទួលទាន)។ ហើយជាការពិតណាស់ យើងគឺជាអ្នកសច្ចៈបំផុតចំពោះរាល់អ្វីៗដែលយើងបានប្រាប់។

Enam 6:147

តែប្រសិនបើពួកគេបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងមិនជឿជាក់ចំពោះអ្វីដែលអ្នកបាននាំមកពីម្ចាស់របស់អ្នកទេនោះ ចូរអ្នកពោលទៅកាន់ពួកគេដើម្បីទាញនូវចំណាប់អារម្មណ៍របស់ពួកគេថាៈ ម្ចាស់របស់ពួកអ្នកទ្រង់មានក្តីមេត្តាករុណាយ៉ាងទូលំទូលាយបំផុតចំពោះពួកអ្នក ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកនោះ គឺទ្រង់ពន្យារពេលដល់ពួកអ្នកដោយទ្រង់មិនដាក់ទណ្ឌកម្មរបស់ទ្រង់ចំពោះពួកអ្នកភ្លាមៗនោះទេ។ ហើយចូរអ្នកពោលទៅកាន់ពួកគេ ជាការដាស់តឿងព្រមានចំពោះពួកគេចុះថាៈ ជាការពិតណាស់ ទណ្ឌកម្មរបស់អល់ឡោះ គឺគ្មាននរណាម្នាក់អាចរុញច្រានវាចេញពីក្រុមដែលប្រព្រឹត្តអំពើល្មើស និងប្រព្រឹត្តបាបកម្មបានឡើយ។

Enam 6:148

ពួកមុស្ហរីគីននឹងនិយាយយកលេសដោះសារនឹងចេតនារបស់អល់ឡោះនិងសមត្ថភាពរបស់ទ្រង់ចំពោះភាពត្រឹមត្រូវនៃការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើង ក៏ដូចជាជីដូនជីតារបស់ពួកយើងធ្វើស្ហ៊ីរិកនឹងទ្រង់ទេនោះ ពួកយើងក៏មិនធ្វើស្ហ៊ីរិកនឹងទ្រង់នោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងដាក់បម្រាមនូវអ្វីដែលពួកយើងបានដាក់បម្រាមលើខ្លួនពួកយើងទេនោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវានោះដែរ។ តាមរយៈការលើកឡើងនូវលេសដោះសារដែលមិនត្រឹមត្រូវរបស់ពួកគេបែបនេះ ពួកអ្នកជំនាន់មុនពួកគេក៏បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដូចគ្នាដែរ ដោយពួកគេ(អ្នកជំនាន់មុន)បាននិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងបដិសេធពួកគេ(បណ្តាអ្នកនាំសារ)ទេនោះ ពួកយើងក៏មិនបដិសេធចំពោះពួកគេនោះដែរ។ ហើយពួកគេនៅតែបន្តការបដិសេធបែបនេះ រហូតដល់ពួកគេបានភ្លក្សនូវទណ្ឌកម្មរបស់យើងដែលយើងបានបញ្ចុះទៅកាន់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើពួកអ្នកមានភស្តុតាងណាមួយដែលបញ្ជាក់ថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តឲ្យពួកអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់ និង(ពេញចិត្តឲ្យពួកអ្នក)ដាក់បម្រាមនូវអ្វីដែលទ្រង់បានអនុញ្ញាត ហើយអនុញ្ញាតនូវអ្វីដែលអល់ឡោះទ្រង់ដាក់បម្រាមនោះ? ការដែលពួកអ្នកធ្លាក់ក្នុងទង្វើបែបនេះ គឺមិនមែនជាភស្តុតាងដែលបញ្ជាក់ថា ទ្រង់ពេញចិត្តចំពោះ(ទង្វើ)ពួកអ្នកនោះទេ។ ជាការពិតណាស់ ពួកអ្នកធ្វើដូច្នោះគឺគ្មានអ្វីក្រៅពីការស្មាននោះឡើយ ហើយពិតណាស់ ការស្មានមិនអាចផ្តល់នូវការពិតបន្តិចណានោះឡើយ ហើយពួកអ្នកគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។

Enam 6:149

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើពួកអ្នកគ្មានភស្តុតាងអ្វីក្រៅពីភស្តុតាងដែលមិនត្រឹមត្រូវទាំងនេះទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានភស្តុតាងយ៉ាងច្បាស់លាស់ដែលកាត់ផ្តាច់នូវលេសដោះសាររបស់ពួកអ្នកដែលពួកអ្នកបានលើកឡើងនោះ និងធ្វើឲ្យការសង្ស័យដែលពួកអ្នកស្មាននោះខូចខាត(បាត់បង់)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នា(ឱពួកមុស្ហរីគីន)ទៅកាន់ការពិតនោះ ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកអ្នកជាមិនខាន។

Enam 6:150

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាត ហើយអះអាងថា អល់ឡោះជាអ្នកដែលដាក់បម្រាមនោះថាៈ ចូរពួកអ្នកនាំមកនូវសាក្សីទាំងឡាយរបស់ពួកអ្នកដែលពួកគេបានធ្វើសាក្សីថាៈ ពិតប្រាកដណាស់ អល់ឡោះ គឺជាអ្នកដែលដាក់បម្រាមនូវប្រការដែលពួកអ្នកបានដាក់បម្រាមទាំងអស់នេះមក។ ហើយប្រសិនបើពួកគេធ្វើសាក្សីដោយគ្មានចំណេះដឹងដែលថា ពិតណាស់ អល់ឡោះគឺជាអ្នកដែលដាក់បម្រាមវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំជឿនូវការធ្វើសាក្សីរបស់ពួកគេឲ្យសោះ ពីព្រោះវាជាការធ្វើសាក្សីកុហកបោកប្រាស់ប៉ុណ្ណោះ។ ហើយចូរអ្នកកុំតាមទំនើងចិត្តរបស់ពួកដែលកាត់សេចក្តីទៅតាមទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ជាការពិតណាស់ ពួកគេបានបដិសេធនូវបណ្តាភស្តុតាងរបស់យើងខណៈដែលពួកគេបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាតចំពោះពួកគេ។ ហើយចូរអ្នកកុំតាមពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ហើយពួកគេធ្វើស្ហ៊ីរិកចំពោះម្ចាស់របស់ពួកគេ ដោយគោរពអ្នកផ្សេងស្មើនឹងទ្រង់ឲ្យសោះ។ តើឲ្យគេដើរតាមអ្នកដែលស្ថិតនៅលើមាគ៌ាបែបនេះជាមួយនឹងម្ចាស់របស់គេយ៉ាងដូចម្តេច?

Enam 6:151

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មនុស្សលោកទាំងឡាយថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឲ្យពួកអ្នកស្តាប់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់ឡើយ និងមិនត្រូវអកតញ្ញូចំពោះឪពុកម្តាយរបស់ពួកអ្នកជាដាច់ខាត។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវកតញ្ញូចំពោះគាត់ទាំងពីរ។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យសម្លាប់កូនៗរបស់ពួកអ្នកដោយសារតែ(ខ្លាច)ភាពក្រខ្សត់ដូចដែលពួកសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់)បានធ្វើនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនត្រូវបៀតបៀន ឬទៅជិតប្រការអាក្រក់(ហ្ស៊ីណា)នោះឡើយ ទោះបីដោយបើកចំហឬដោយលាក់លៀម។ ហើយពួកអ្នកមិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់មិនឲ្យសម្លាប់នោះទេ លើកលែងតែមានហេតុផលត្រឹមត្រូវ ដូចជាអ្នកដែលប្រព្រឹត្តហ្ស៊ីណា(ចំពោះអ្នកដែលធ្លាប់ឆ្លងកាត់ការរៀបការរួច) និងអ្នកដែលវិលត្រឡប់ទៅរកភាពគ្មានគ្មានជំនឿបន្ទាប់ពីចូលសាសនាឥស្លាមហើយ(មួរតាត់)ជាដើម។ ប្រការដែលបានរៀបរាប់ខាងលើនេះ គឺអល់ឡោះទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណាចំពោះអល់ឡោះទាំងប្រការដែលទ្រង់បានបង្គាប់បញ្ជារប្រើ និងប្រការដែលទ្រង់បានហាមឃាត់។

Enam 6:152

ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរមិនឲ្យបៀតបៀនទ្រព្យសម្បត្តិក្មេងកំព្រា(សំដៅលើក្មេងដែលឪពុករបស់គេបានស្លាប់មុននឹងគេធំដឹងក្តី) លើកលែងតែតាមវិធីដែលមានប្រយោជន៍សម្រាប់គេ(ក្មេងកំព្រា) និងធ្វើឲ្យទ្រព្យសម្បត្តិរបស់គេកើនឡើងប៉ុណ្ណោះ រហូតដល់គេធំពេញវ័យ ចេះបែងចែកខុសត្រូវ។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យកេងប្រវ័ញ្ញនៅក្នុងការវាល់ និងថ្លឹង។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវមានភាពយុត្តិធម៌នៅក្នុងការទិញលក់។ យើង(អល់ឡោះ)មិនបានដាក់បន្ទុកទៅលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ ដូច្នេះ អ្វីដែលគេមិនអាចគ្រប់គ្រងវាបានអំពីការលើស ឬខ្វះ ក្នុងការថ្លឹង(ឬវាល់) និងអ្វីផ្សេងទៀតនោះ គឺគេមិនយកទោសពៃរ៍ចំពោះវានោះទេ។ ទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយនូវពាក្យសម្តីមិនពិតនៅក្នុងការប្រាប់ដំណឹង(ឬផ្តល់ព័ត៌មាន) ឬការធ្វើសាក្សី សូម្បីជាមួយសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធក៏ដោយ។ ទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរចំពោះការមិនបំពេញនូវកិច្ចសន្យារបស់អល់ឡោះនៅពេលដែលទ្រង់បានសន្យានឹងពួកអ្នក ឬពួកអ្នកបានសន្យានឹងទ្រង់ហើយនោះ ផ្ទុយទៅវិញ ពួកអ្នកចាំបាច់ត្រូវតែបំពេញនូវការសន្យានេះ។ បទបញ្ជាដែលអល់ឡោះបានបង្គាប់ប្រើលើពួកអ្នកខាងលើនោះ គឺជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត សង្ឃឹមថា ពួកអ្នកនឹងចងចាំពីលទ្ធផលចុងក្រោយនៃកិច្ចការរបស់ពួកអ្នក។

Enam 6:153

ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរអំពីការដើរតាមមាគ៌ាដែលវង្វេងទាំងឡាយ។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវដើរតាមមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។ រីឯមាគ៌ាទាំងឡាយដែលវង្វេងវិញនោះ វានឹងនាំពួកអ្នកទៅកាន់ការបែកបាក់ និងការចាកឆ្ងាយពីមាគ៌ាដែលត្រឹមត្រូវ។ ការដើរតាមមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវនោះហើយ គឺជាអ្វីដែលអល់ឡោះបានផ្តែផ្តាំចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាចទ្រង់ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។

Enam 6:154

បន្ទាប់មក ក្រោយពីបានរៀបរាប់ប្រាប់នូវអ្វីដែលបានលើកឡើងទាំងនេះរួចមក យើង(អល់ឡោះ)បានប្រាប់រឿងរ៉ាវ(បន្ត)ទៀតថាៈ ជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ដើម្បីជាការបំពេញនូវឧបការគុណ ជាការតបស្នងទៅលើទង្វើកុសលរបស់គេដែលគេបានសាង និងដើម្បីជាការអធិប្បាយបញ្ជាក់(យ៉ាងលម្អិត)នូវរាល់កិច្ចការទាំងឡាយដែលគេត្រូវការពាក់ព័ន្ធនឹងកិច្ចការសាសនា ហើយវាក៏ជាភស្តុតាងដែលបញ្ជាក់ទៅលើសេចក្តីពិត និងជាក្តីមេត្តាករុណា(របស់ទ្រង់)ផងដែរ។ សង្ឃឹមថា ពួកគេនឹងមានជំនឿចំពោះការជួបម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ហើយពួកគេនឹងត្រៀមខ្លួនសម្រាប់ថ្ងៃនោះដោយការសាងនូវទង្វើកុសលផ្សេងៗ។

Enam 6:155

ហើយនេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាមកពោរពេញទៅដោយពរជ័យយ៉ាងច្រើន ព្រោះវាផ្ទុកទៅដោយប្រការដែលមានប្រយោជន៍ជាច្រើនទាំងចំពោះកិច្ចការសាសនានិងកិច្ចការលោកិយ(របស់ពួកអ្នក)។ ដូច្នេះ ចូរពួកអ្នកដើរតាមអ្វីដែលទ្រង់បានបញ្ចុះនៅក្នុងគម្ពីរគួរអាននេះ ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីការធ្វើផ្ទុយនឹងវា សង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។

Enam 6:156

ដើម្បីកុំឲ្យពួកអ្នក(ឱពួកមុស្ហរីគីនអារ៉ាប់)និយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះនូវគម្ពីរតាវរ៉ត និងគម្ពីរអ៊ិនជីលទៅលើពួកយូដា និងពួកណាសរ៉នីមុនពួកយើង តែទ្រង់មិនបានបញ្ចុះមកឲ្យពួកយើងនូវគម្ពីរណាមួយនោះឡើយ។ ជាការពិតណាស់ ពួកយើងមិនចេះសូត្រគម្ពីររបស់ពួកគេនោះទេ ព្រោះថាគម្ពីរទាំងនោះ គឺ(ត្រូវបានបញ្ចុះមក)ជាភាសារបស់ពួកគេ ពុំមែនជាភាសារបស់ពួកយើងនោះឡើយ។

Enam 6:157

ហើយនិងដើម្បីកុំឲ្យពួកអ្នកនិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរណាមួយមកកាន់ពួកយើងដូចដែលទ្រង់បានបញ្ចុះគម្ពីរទៅឲ្យពួកយូដា និងពួកណាសរ៉នីនោះ ប្រាកដជាពួកយើងគឺជាអ្នកដែលប្រកាន់ខ្ជាប់នឹងវា(គម្ពីរ)ច្រើនជាងពួកគេ(ពួកយូដានិងពួកណាសរ៉នី)ទៅទៀត។ ហើយជាការពិតណាស់ (ពេលនេះ)គម្ពីរមួយដែលអល់ឡោះបានបញ្ចុះវាទៅកាន់ព្យាការីរបស់ពួកអ្នក គឺព្យាការីមូហាំម៉ាត់ ជាភាសារបស់ពួកអ្នក(ភាសាអារ៉ាប់)នោះ គឺបានមកដល់ពួកអ្នកហើយ ដែលវាគឺជាភស្តុតាងយ៉ាងច្បាស់លាស់ និងជាការចង្អុលបង្ហាញទៅកាន់សេចក្តីពិត ព្រមទាំងជាក្តីមេត្តាករុណាចំពោះប្រជាជាតិនេះ។ ហេតុនេះ ចូរពួកអ្នកកុំយកលេសដែលមិនត្រឹមត្រូវទាំងនោះមកដោះសារឲ្យសោះ។ ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងបែរចេញពីវានោះឡើយ។ យើងនឹងដាក់ទណ្ឌកម្មពួកដែលបានបែរចេញពីភស្តុតាងទាំងឡាយរបស់យើងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយយើងនឹងបញ្ចូលពួកគេទៅក្នុងនរកជើហាន់ណាំ ជាការតបស្នងចំពោះការបែរចេញរបស់ពួកគេ និងការប្រឆាំងរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។

Enam 6:158

ពួកដែលបដិសេធទាំងនោះគ្មានរង់ចាំអ្វីក្រៅពីម៉ាលីគុលម៉ោត(ម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹង)និងបរិវារបស់គេ(ម៉ាលីគុលម៉ោត)មកដល់ពួកគេដើម្បីដកយកព្រលឹងរបស់ពួកគេពីលោកិយនេះ ឬក៏ការមកដល់នៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាថ្ងៃកាត់សេចក្តី(ថ្ងៃបរលោក)ដើម្បីកាត់សេចក្តីរវាងពួកគេ ឬក៏ការមកដល់នៃសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកដែលបង្ហាញពីការ(ជិត)មកដល់នៃថ្ងៃបរលោកនោះឡើយ។ នាថ្ងៃដែលសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកបានមកដល់ (ដូចជាថ្ងៃរះពីទិសខាងលិចជាដើម) ការមានជំនឿរបស់ពួកប្រឆាំងនោះ គឺគ្មានប្រយោជន៍អ្វីដល់គេឡើយ ហើយចំពោះអ្នកមានជំនឿវិញ ក៏គ្មានបានផលប្រយោជន៍អ្វីដល់រូបគេដូចគ្នា ប្រសិនបើគេមិនបានសាងទង្វើកុសលពីមុនមកទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នករង់ចាំប្រការណាមួយក្នុងចំណោមប្រការទាំងនេះចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។

Enam 6:159

ជាការពិតណាស់ ពួកដែលធ្វើឲ្យសាសនារបស់ពួកគេបែកបាក់ជាក្រុមៗក្នុងចំណោមពួកយូដា និងពួកណាសរ៉នី ដោយពួកគេប្រកាន់ខ្ជាប់នូវច្បាប់មួយចំនួន និងបោះបង់ចោល(មិនអនុវត្តន៍)នូវច្បាប់មួយចំនួនទៀត ដែលធ្វើឲ្យពួកគេក្លាយជាក្រុមផ្សេងៗគ្នានោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្មានអ្វីពាក់ព័ន្ធជាមួយនឹងពួកគេបន្តិចណាឡើយ។ ជាការពិតណាស់ រូបអ្នកបានចាកផុតពីភាពវង្វេងដែលពួកគេកំពុងតែស្ថិតនៅនោះ ហើយអ្នកក៏គ្មានតួនាទីអ្វីក្រៅពីការព្រមានដល់ពួកគេនោះឡើយ។ ដូចនេះ កិច្ចការរបស់ពួកគេត្រូវបានប្រគល់លើអល់ឡោះហើយ។ បន្ទាប់មក នៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្តនៅក្នុងលោកិយនេះ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើរបស់ពួកគេ។

Enam 6:160

អ្នកមានជំនឿណាម្នាក់ដែលបាននាំយកទៅជាមួយរូបគេនាថ្ងៃបរលោកនូវទង្វើល្អមួយនោះ អល់ឡោះជាម្ចាស់នឹងតបស្នងដល់រូបគេទ្វេដង ដោយទង្វើល្អមួយនឹងទទួលបាននូវការតបស្នងវិញទ្វេជាដប់។ រីឯជនណាដែលបាននាំទៅជាមួយនូវទង្វើអាក្រក់មួយវិញនោះ ជាការពិតណាស់ គេមិនដាក់ទណ្ឌកម្មអ្វីចំពោះគេលើសពីទង្វើអាក្រក់ដែលគេបានប្រព្រឹត្តនោះទេ មិនថាតិចឬច្រើន។ ហើយនៅថ្ងៃលោក ពួកគេមិនត្រូវបានគេបំពានដោយការកាត់បន្ថយនូវផលបុណ្យចំពោះទង្វើកុសលរបស់ពួកគេនោះទេ ហើយគេក៏មិនបន្ថែមនូវទណ្ឌកម្មលើសពីទង្វើអាក្រក់របស់ពួកគេ(ដែលបានសាង)នោះដែរ។

Enam 6:161

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំនោះថាៈ ពិតណាស់ ម្ចាស់របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ វាគឺជាមាគ៌ានៃសាសនាដ៏ពិតដែលឈរឡើងលើភាពល្អប្រសើរទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក ហើយវាគឺសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដែលនាំទៅកាន់សេចក្តីពិត។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីនឡើយ។

Enam 6:162

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ និងការសំឡេះសត្វរបស់ខ្ញុំ គឺសម្រាប់អល់ឡោះជាម្ចាស់ និងនៅលើព្រះនាមរបស់ទ្រង់ ពុំមែននៅលើអ្នកផ្សេងពីទ្រង់នោះឡើយ។ ដូចគ្នាដែរ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ ទាំងអស់នេះ គឺសម្រាប់អល់ឡោះតែមួយគត់ដែលជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងឡាយ ហើយសម្រាប់អ្នកផ្សេងក្រៅពីទ្រង់នោះ គឺគ្មានចំណែកអ្វីបន្តិចសម្រាប់ពួកគេចំពោះវានោះឡើយ។

Enam 6:163

ទ្រង់ជាម្ចាស់ដែលគ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ ហើយក៏គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ហើយតាមរយៈជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលជ្រះស្អាត(ចាកផុត)ពីប្រការស្ហ៊ីរិកនេះហើយដែលអល់ឡោះទ្រង់ដាក់បទបញ្ជាដល់ខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលកាន់សាសនាឥស្លាមដំបូងគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។

Enam 6:164

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើឲ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាម្ចាស់ឬ ខណៈដែលទ្រង់គឺជាម្ចាស់នៃអ្វីៗទាំងអស់នោះ? ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់របស់ព្រះនានាដែលពួកអ្នកយកវាមកគោរពសក្ការៈក្រៅពីទ្រង់នេះ។ ហើយគ្មាននរណាម្នាក់ទទួលបានផលនៃអំពើបាបក្រៅពីខ្លួនរបស់គេនោះឡើយ។ បន្ទាប់មក ចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់នាថ្ងៃបរលោក ហើយទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាកាលនៅក្នុងលោកិយពាក់ព័ន្ធនឹងកិច្ចការសាសនា។

Enam 6:165

ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដីនេះពីមួយជំនាន់ទៅមួយជំនាន់ដើម្បីធ្វើការអភិវឌ្ឍន៍លើវា(ផែនដី) ហើយទ្រង់បានលើកឋានៈបុគ្គលមួយចំនួនក្នុងចំណោមពួកអ្នកឲ្យលើសពីគ្នា មិនថាចំពោះការបង្កើត ការផ្តល់លាភសក្ការៈ ឬក្រៅពីនេះទៀត ដើម្បីទ្រង់នឹងសាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកនៃប្រការទាំងនេះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់រហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពទោសកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។