Khmer Abridged Explanation of the Quran — Duhâ 93:1 – Nas 114:6
Contents
- Duhâ 93:1
- Duhâ 93:2
- Duhâ 93:3
- Duhâ 93:4
- Duhâ 93:5
- Duhâ 93:6
- Duhâ 93:7
- Duhâ 93:8
- Duhâ 93:9
- Duhâ 93:10
- Duhâ 93:11
- İnşirah 94:1
- İnşirah 94:2
- İnşirah 94:3
- İnşirah 94:4
- İnşirah 94:5
- İnşirah 94:6
- İnşirah 94:7
- İnşirah 94:8
- Tin 95:1
- Tin 95:2
- Tin 95:3
- Tin 95:4
- Tin 95:5
- Tin 95:6
- Tin 95:7
- Tin 95:8
- Alak 96:1
- Alak 96:2
- Alak 96:3
- Alak 96:4
- Alak 96:5
- Alak 96:6
- Alak 96:7
- Alak 96:8
- Alak 96:9
- Alak 96:10
- Alak 96:11
- Alak 96:12
- Alak 96:13
- Alak 96:14
- Alak 96:15
- Alak 96:16
- Alak 96:17
- Alak 96:18
- Alak 96:19
- Kadr 97:1
- Kadr 97:2
- Kadr 97:3
- Kadr 97:4
- Kadr 97:5
- Beyyine 98:1
- Beyyine 98:2
- Beyyine 98:3
- Beyyine 98:4
- Beyyine 98:5
- Beyyine 98:6
- Beyyine 98:7
- Beyyine 98:8
- Zilzal 99:1
- Zilzal 99:2
- Zilzal 99:3
- Zilzal 99:4
- Zilzal 99:5
- Zilzal 99:6
- Zilzal 99:7
- Zilzal 99:8
- Adiyat 100:1
- Adiyat 100:2
- Adiyat 100:3
- Adiyat 100:4
- Adiyat 100:5
- Adiyat 100:6
- Adiyat 100:7
- Adiyat 100:8
- Adiyat 100:9
- Adiyat 100:10
- Adiyat 100:11
- Karia 101:1
- Karia 101:2
- Karia 101:3
- Karia 101:4
- Karia 101:5
- Karia 101:6
- Karia 101:7
- Karia 101:8
- Karia 101:9
- Karia 101:10
- Karia 101:11
- Tekâsür 102:1
- Tekâsür 102:2
- Tekâsür 102:3
- Tekâsür 102:4
- Tekâsür 102:5
- Tekâsür 102:6
- Tekâsür 102:7
- Tekâsür 102:8
- Asr 103:1
- Asr 103:2
- Asr 103:3
- Hümezeh 104:1
- Hümezeh 104:2
- Hümezeh 104:3
- Hümezeh 104:4
- Hümezeh 104:5
- Hümezeh 104:6
- Hümezeh 104:7
- Hümezeh 104:8
- Hümezeh 104:9
- Fil 105:1
- Fil 105:2
- Fil 105:3
- Fil 105:4
- Fil 105:5
- Kureyş 106:1
- Kureyş 106:2
- Kureyş 106:3
- Kureyş 106:4
- Mâûn 107:1
- Mâûn 107:2
- Mâûn 107:3
- Mâûn 107:4
- Mâûn 107:5
- Mâûn 107:6
- Mâûn 107:7
- Kevser 108:1
- Kevser 108:2
- Kevser 108:3
- Kâfirun 109:1
- Kâfirun 109:2
- Kâfirun 109:3
- Kâfirun 109:4
- Kâfirun 109:5
- Kâfirun 109:6
- Nasr 110:1
- Nasr 110:2
- Nasr 110:3
- Tebbet 111:1
- Tebbet 111:2
- Tebbet 111:3
- Tebbet 111:4
- Tebbet 111:5
- İhlas 112:1
- İhlas 112:2
- İhlas 112:3
- İhlas 112:4
- Felak 113:1
- Felak 113:2
- Felak 113:3
- Felak 113:4
- Felak 113:5
- Nas 114:1
- Nas 114:2
- Nas 114:3
- Nas 114:4
- Nas 114:5
- Nas 114:6
Duhâ 93:1
អល់ឡោះស្បថនឹងពេលហ្ទូហា(ពេលដំបូងនៃពេលថ្ងៃ) ។
Duhâ 93:2
ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាងងឹតហើយមនុស្សលោកសម្រាកពីសកម្មភាពផ្សេងៗ។
Duhâ 93:3
ម្ចាស់របស់អ្នក(ឱអ្នកនាំាសារមូហាំម៉ាត់)មិនបានបោះបង់អ្នកចោល និងមិនបានខឹងសម្បារនឹងអ្នកដូចដែលពួកមុស្ហរីគីនបាននិយាយនោះទេ នៅពេលដែលវ៉ាហ៊ីបានផ្អាកមួយរយៈនោះ។
Duhâ 93:4
ជាការពិតណាស់ ឋានបរលោក គឺវាល្អប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត ដោយសារនៅឋានបរលោកនោះ គឺមានឧបការគុណជាច្រើនដែលមិនសាបសូន្យឡើយ។
Duhâ 93:5
ហើយទ្រង់ពិតជានឹងប្រទានឱ្យអ្នក(ព្យាការីមូហាំម៉ាត់)និងប្រជាជាតិរបស់អ្នកនូវផលបុណ្យដ៏ធំធេង រហូតដល់អ្នកពេញចិត្តនូវអ្វីដែលទ្រង់បានប្រទានដល់អ្នកនិងប្រជាជាតិរបស់អ្នកជាមិនខាន។
Duhâ 93:6
ជាការពិតណាស់ ទ្រង់បានឃើញអ្នកជាក្មេងម្នាក់ដែលកំព្រាឪពុក ហើយទ្រង់បានធ្វើឱ្យអ្នកមានទីជម្រកសម្រាប់ជ្រកកោនដោយបានរស់នៅជាមួយជីតារបស់អ្នកអាប់ទុលមូតល់ឡឹប។ បន្ទាប់មកទៀត អ្នកបានរស់នៅជាមួយនឹងឪពុកមារបស់អ្នក អាពូតឡឹប។
Duhâ 93:7
ហើយទ្រង់បានឃើញអ្នកជាមនុស្សម្នាក់ដែលមិនដឹងអ្វីទៅជាគម្ពីរគួរអាន និងអ្វីទៅជាជំនឿនោះឡើយ។ ដូច្នេះ ទ្រង់ក៏បង្រៀនដល់អ្នកនូវអ្វីដែលអ្នកមិនធ្លាប់បានដឹងនោះ។
Duhâ 93:8
ហើយទ្រង់បានឃើញអ្នកមានជីវភាពក្រីក្រ រួចទ្រង់ក៏បានធ្វើឱ្យអ្នកមានជីវភាពធូរធារ។
Duhâ 93:9
ដូច្នេះ ចូរអ្នកកុំមានទំនាក់ទំនងមិនល្អជាមួយនឹងកូនដែលកំព្រាឪពុក និងកុំកេងបន្លំទ្រព្យសម្បត្តិរបស់ពួកគេឲ្យសោះ។
Duhâ 93:10
ហើយចូរអ្នកកុំគំហកដាក់អ្នកសុំទានដែលជាអ្នកមានតម្រូវការចាំបាច់ឱ្យសោះ។
Duhâ 93:11
ហើយចូរអ្នកថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឱ្យអ្នក និងរៀបរាប់អំពីវាចុះ។
İnşirah 94:1
ជាការពិតណាស់ យើង(អល់ឡោះ)បានបើកចំហទ្រូងរបស់អ្នក(បើកចិត្ត) ដោយយើងបានធ្វើឱ្យអ្នកពេញចិត្តនឹងការទទួលយកវ៉ាហ៊ី។ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបើកចិត្តរបស់អ្នក ដោយធ្វើឱ្យអ្នកពេញចិត្តនឹងការទទួលយកវ៉ាហ៊ី។
İnşirah 94:2
ហើយយើងបានអភ័យទោសដល់អ្នកចំពោះបាបកម្មរបស់អ្នកដែលបានកន្លងផុត(ធ្លាប់មានពីមុន) ហើយយើងបានដកចេញពីអ្នកនូវទម្ងន់ដ៏ធ្ងន់ក្នុងសម័យកាលអវិជ្ជាដែលអ្នកធ្លាប់បានរស់នៅ។
İnşirah 94:3
ដែលវាបានធ្វើឲ្យអ្នកមានភាពនឿយហត់ខ្លាំង រហូតដល់ខ្នងរបស់អ្នកស្ទើរតែបាក់។
İnşirah 94:4
ហើយយើងបានលើកកិត្ដិនាមរបស់អ្នកឱ្យខ្ពង់ខ្ពស់ រហូតដល់មានការរំលឹកអំពី(ឈ្មោះ)អ្នកក្នុងពេលអាហ្សាន ពេលអ៊ីក៏ម៉ាត់ និងពេលផ្សេងៗទៀត។
İnşirah 94:5
ហើយពិតប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនានិងភាពតានតឹង គឺនឹងមានភាពងាយស្រួលនិងធូរស្រាល។ហើយពិតប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនានិងភាពតានតឹង គឺនឹងមានភាពងាយស្រួលនិងធូរស្រាល។
İnşirah 94:6
ពិតប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនានិងភាពតានតឹង គឺនឹងមានភាពងាយស្រួលនិងធូរស្រាល។ ប្រសិនបើអ្នកដឹងដូច្នោះនោះ ពិតណាស់ ការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នកមកលើអ្នកនោះមិនអាចធ្វើឲ្យអ្នកតក់ស្លុតនោះទេ ហើយក៏មិនអាចរារាំងអ្នកពីការអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់នោះដែរ។
İnşirah 94:7
ដូច្នេះ នៅពេលដែលអ្នកបានបំពេញកិច្ចការទាំងឡាយរបស់អ្នករួចរាល់ហើយនោះ ចូរអ្នកខិតខំគោរពសក្ការៈចំពោះម្ចាស់របស់អ្នកចុះ។
İnşirah 94:8
ហើយចូរឲ្យក្តីប្រាថ្នានិងគោលបំណងរបស់អ្នក គឺឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។
Tin 95:1
អល់ឡោះបានស្បថនឹងផ្លែទីន(ផ្លែល្វាអារ៉ាប់)និងកន្លែងដាំដុះរបស់វា ហើយទ្រង់ស្បថនឹងផ្លែហ្សៃទូន(ផ្លែអូលីវ)និងកន្លែងដាំដុះរបស់វាដែលស្ថិតនៅទឹកដីប៉ាឡេស្ទីន ជាកន្លែងដែលគេបានតែងតាំងព្យាការីអ៊ីសា(ជាអ្នកនាំសារ)។
Tin 95:2
ហើយទ្រង់បានស្បថនឹងភ្នំទួរភ្នំស៊ីណា(ភ្នំស៊ីណៃ) ជាទីកន្លែងដែលអល់ឡោះបានមានបន្ទូល(ដោយផ្ទាល់)ជាមួយនឹងព្យាការីរបស់ទ្រង់ មូសា។
Tin 95:3
ហើយទ្រង់ស្បថនឹងក្រុងម៉ាក្កះដែលជាទឹកដីដ៏ពិសិដ្ឋ ជាកន្លែងដែលផ្តល់សុខសន្តិភាពសម្រាប់អ្នកដែលចូលក្នុងទឹកដីនោះ ដែលវាគឺជាទីកន្លែងដែលគេតែងតាំងព្យាការីមូហាំម៉ាត់(ជាអ្នកនាំសារ)។
Tin 95:4
ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុងទ្រង់ទ្រាយមួយសមសួន និងមានរូបរាងល្អប្រពៃបំផុត។
Tin 95:5
បន្ទាប់មក យើងបានបញ្ជូនគេត្រឡប់ទៅកាន់កន្លែងដែលថោកទាបបំផុត គឺបាតក្រោមបង្អស់នៃឋាននរក។
Tin 95:6
លើកលែងតែបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ហើយពួកគេនូវតែទទួលបានផលបុណ្យជានិច្ចដោយគ្មានសាបសូន្យឡើយ នោះគឺឋានសួគ៌។
Tin 95:7
ដូច្នេះ តើអី្វមួយដែលធ្វើឱ្យអ្នក(ឱមនុស្សលោក)បដិសេធនឹងថ្ងៃទទួលការតបស្នង(ថ្ងៃបរលោក)ក្រោយពីអ្នកបានឃើញសញ្ញាភស្តុតាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ផ្ទាល់នឹងភ្នែកហើយនោះ?
Tin 95:8
តើមិនមែនអល់ឡោះជាម្ចាស់ទេឬដែលជាអ្នកកាត់សេចក្ដីដ៏សុក្រឹតបំផុត និងយុត្តិធម៌បំផុតជាងអ្នកកាត់សេចក្ដីទាំងឡាយនោះ? តើអាចទៅរួចដែរឬទេដែលអល់ឡោះជាម្ចាស់ទុកចោលខ្ញុំបម្រើរបស់ទ្រង់ដោយមិនកាត់ក្តីរវាងពួកគេ ដោយ(នៅថ្ងៃនោះ)ទ្រង់ធ្វើការតបស្នងដល់អ្នកដែលសាងទង្វើល្អឲ្យទទួលផលល្អ ហើយអ្នកដែលសាងទង្វើអាក្រក់ឲ្យទទួលផលអាក្រក់ដែលគេបានសាងនោះ?
Alak 96:1
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីដល់អ្នក ដោយចាប់ផ្តើមដោយនាមម្ចាស់របស់អ្នកដែលបានបង្កើតអ្វីៗទាំងអស់ចុះ។
Alak 96:2
ទ្រង់បានបង្កើតមនុស្សលោកពីដុំឈាមមួយដុំក្រោយពីវានៅជាទឹកកាម។
Alak 96:3
ចូរអ្នក(មូហាំម៉ាត់)សូត្រចុះនូវអ្វីដែលអល់ឡោះបានផ្តល់វ៉ាហ៊ីដល់អ្នក ហើយម្ចាស់របស់អ្នកទ្រង់មហាសប្បុរសបំផុត ដោយគ្មាននរណាអាចប្រៀបផ្ទឹមនឹងភាពសប្បុរសរបស់ទ្រង់នោះឡើយ។
Alak 96:4
ទ្រង់ជាអ្នកដែលបានបង្រៀន(ឱ្យមនុស្សចេះ)សរសេរនិងកត់ត្រាដោយស្លាបប៉ាកកា។
Alak 96:5
ទ្រង់បានបង្រៀនមនុស្សឱ្យចេះដឹងនូវអ្វីដែលគេមិនធ្លាប់បានដឹង។
Alak 96:6
ជាការពិតណាស់ មនុស្សលោកពិតជាអ្នកដែលបំពានបំផុត ដូចជាអាពូជើហាល់ជាដើម ដោយសារតែគេបានបំពានលើព្រំដែននៃច្បាប់របស់អល់ឡោះ។
Alak 96:7
ដោយសារតែគេយល់ឃើញថា អ្វីដែលរូបគេមាន ដូចជាទ្រព្យសម្បត្តិនិងអំណាចនោះ គឺគ្រប់គ្រាន់ហើយសម្រាប់គេ។
Alak 96:8
ពិតប្រាកដណាស់ កន្លែងវិលត្រឡប់នៅថ្ងៃបរលោក គឺឆ្ពោះទៅកាន់ម្ចាស់របស់អ្នក(ឱមនុស្សលោក)តែមួយគត់ ហើយទ្រង់នឹងតបស្នងរាល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេសាកសមនឹងទទួលបាន។
Alak 96:9
តើអ្នកបានឃើញដែរឬទេនូវរឿងរ៉ាវដ៏ចម្លែកបំផុតរបស់អាពូជើហាល់ដែលបានហាមឃាត់
Alak 96:10
បម្រើរបស់យើង(គឺព្យាការីមូហាំម៉ាត់)នៅពេលដែលគាត់ប្រតិបត្តិសឡាតនៅឯកាក់ហ្ពះនោះ?
Alak 96:11
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើអ្នកដែលត្រូវបានគេហាមឃាត់(មិនឲ្យសឡាតនៅឯកាក់ហ្ពះ)នោះ ស្ថិតនៅលើមាគ៌ាត្រឹមត្រូវ និង(ទទួលបាន)ការចង្អុលបង្ហាញពីម្ចាស់របស់គេនោះ?
Alak 96:12
ឬគេ(ព្យាការីមូហាំម៉ាត់)ជាអ្នកដែលប្រើមនុស្សឱ្យកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ?
Alak 96:13
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិនបើអ្នកដែលហាមឃាត់គេ(មិនឲ្យសឡាតនៅឯកាក់ហ្ពះ ពោលគឺអាពូជើហាល់)នេះបានបដិសេធនឹងអ្វីដែលអ្នកនាំសារបាននាំមកនិងបែរចេញពីវានោះ តើគេមិនខ្លាចអល់ឡោះទេឬ?
Alak 96:14
តើអ្នកដែលហាមឃាត់ខ្ញុំបម្រើរបស់អល់ឡោះម្នាក់នេះមិនឲ្យសឡាត(នៅឯកាក់ហ្ពះ)នោះមិនបានដឹងទេឬថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាឃើញនូវអ្វីដែលគេបានធ្វើដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយនោះ?
Alak 96:15
រឿងនោះ គឺមិនដូចអ្វីដែលបុរសល្ងង់ខ្លៅម្នាក់នេះ(គឺអាពូជើហាល់)គិតនោះទេ។ ប្រសិនបើគេមិនព្រមបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើខ្ញុំបម្រើយើង និងមិនព្រមបញ្ឈប់ការបដិសេធចំពោះគេទេនោះ យើងនឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។
Alak 96:16
គឺក្បាលអ្នកដែលនិយាយភូតកុហក និងប្រព្រឹត្តអំពើបាប។
Alak 96:17
ដូចេ្នះ ចូរទុកឱ្យអ្នកដែលគេចាប់ក្បាលរបស់គេទម្លាក់ចូលក្នុងនរកនោះស្រែកហៅមិត្តភក្តិរបស់គេនិងក្រុមមនុស្សដែលអង្គុយជាមួយគេនោះឲ្យមកជួយសង្គ្រោះរូបគេពីទណ្ឌកម្មចុះ។
Alak 96:18
យើង(អល់ឡោះ)ក៏នឹងហៅម៉ាឡាអ៊ីកាត់ដែលយាមឋាននរកជើហាន់ណាំដែលមានទឹកមុខម៉ឺងម៉ាត់ដែលពួកគេមិនជំទាស់នឹងបញ្ជារអល់ឡោះ ហើយពួកគេធ្វើតាមអ្វីដែលទ្រង់បានបញ្ជាពួកគេនោះដែរ។ ដូច្នេះ ចូរឲ្យគេមើលចុះ ថាតើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលខ្លាំងក្លាជាង និងមានសមត្ថភាពជាងនោះ។
Alak 96:19
រឿងនោះ គឺមិនដូចអ្វីដែលអ្នកបំពានម្នាក់នោះ(អាពូជើហាល់)គិតស្រមៃនោះទេ ដែលថារូបគេអាចធ្វើទង្វើអាក្រក់ដាក់អ្នក(ព្យាការីមូហាំម៉ាត់)បាននោះ។ ដូច្នេះ ចូរអ្នកកុំធ្វើតាមគេឱ្យសោះ មិនថាអ្វីដែលគេប្រើ ឬអ្វីដែលគេហាមឃាត់អ្នកនោះទេ។ ហើយចូរអ្នកស៊ូជូតចំពោះអល់ឡោះនិងបញ្ជិតខ្លួនទៅកាន់ទ្រង់ដោយការគោរពប្រតិបត្តិចុះ។
Kadr 97:1
ជាការពិតណាស់ យើងបានញ្ចុះគម្ពីរគួរអានមួយទាំងមូលមកកាន់មេឃលោកិយដូចដែលយើងបានចាប់ផ្តើមបញ្ចុះវាមកឱ្យព្យាការីមូហាំម៉ាត់ដែរ គឺនៅក្នុងយប់ឡៃឡាតុលកទើរក្នុងខែរ៉ម៉ាហ្ទន។
Kadr 97:2
ហើយតើអ្នក(ឱព្យាការីមូហាំម៉ាត់)ដឹងពីប្រការល្អ ពរជ័យ និងភាពចម្រុងចម្រើនដែលមាននៅក្នុងយប់ឡៃឡាទុលកទើរនោះដែរឬទេ?
Kadr 97:3
យប់នោះ គឺជាយប់ដ៏ល្អអស្ចារ្យបំផុត។ ពិតណាស់ វាគឺជាយប់មួយដែលល្អប្រសើរជាងមួយពាន់ខែ សម្រាប់ជនណាដែលសាងទង្វើកុសលនានានៅក្នុងយប់នោះប្រកបដោយមានជំនឿនិងសង្ឃឹមទទួលបានផលបុណ្យ(ពីអល់ឡោះ)។
Kadr 97:4
ឡាអ៊ីកាត់ជាច្រើន ព្រមទាំងជីព្រីលបានចុះមកក្នុងយប់នោះដោយមានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជារបស់អល់ឡោះនៅក្នុងឆ្នាំនោះ ដូចជាលាភសក្ការៈ ការស្លាប់ ការចាប់កំណើត ឬអ្វីផ្សេងទៀតនូវអ្វីដែលអល់ឡោះបានកំណត់។
Kadr 97:5
នៅក្នុងយប់ដែលប្រកបដោយពរជ័យនោះដែរ គឺពោរពេញទៅសេចក្តីល្អពេញមួយយប់ ដោយចាប់តាំងពីពេលព្រលប់ រហូតដល់ពេលហ្វាជើរះ(ទៀបភ្លឺ)។
Beyyine 98:1
ពួកដែលគ្មានជំនឿនៃពួកយូដានិងពួកណាសរ៉នី ព្រមទាំងពួកមូស្ហរីគីន មិនបោះបង់ភាពគ្មានជំនឿ និងប្រការស្ហ៊ីរិក(អំពើពហុទេពនិយម)របស់ពួកគេជាដាច់ខាត រហូតទាល់តែភស្ដុតាងយ៉ាងច្បាស់លាស់ និងអំណះអំណាងដ៏ជាក់លាក់បានមកដល់ពួកគេ។
Beyyine 98:2
ភស្ដុតាងយ៉ាងច្បាស់លាស់នោះនិងអំណះអំណាងដ៏ជាក់លាក់នោះគឺ អ្នកនាំសារម្នាក់មកពីអល់ឡោះដែលទ្រង់បានតែងតាំងមក ដែលនឹងសូត្រគម្ពីរដ៏ស្អាតស្អំ(គម្ពីរគួរអាន)ឲ្យពួកគេស្តាប់ ដែលគម្ពីរនោះ គ្មាននរណាអាចប៉ះពាល់វាឡើយលើកលែងតែអ្នកជ្រះស្អាត។
Beyyine 98:3
នៅក្នុងគម្ពីរនោះ គឺមានដំណឺងពិត និងច្បាប់ដ៏យុត្តិធម៌ដែលនាំមនុស្សលោកទៅកាន់អ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងផ្តល់ការចង្អុលបង្ហាញដល់ពួកគេ។
Beyyine 98:4
ហើយពួកយូដាដែលត្រូវបានគេផ្តល់គម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលត្រូវបានគេផ្តល់គម្ពីរអ៊ិនជីលឲ្យពួកគេនោះ មិនដែលខ្វែងគំនិតគ្នានោះទេ លើកលែងតែក្រោយពីអល់ឡោះបានតែងតាំងព្យាការីរបស់ទ្រង់(គឺព្យាការីមូហាំម៉ាត់)ទៅកាន់ពួកគេប៉ុណ្ណោះ។ ពេលនោះក្នុងចំណោមពួកគេ មានអ្នកដែលបានចូលឥស្លាម ហើយមានអ្នកខ្លះទៀតនៅតែបន្តស្ថិតក្នុងភាពគ្មានជំនឿរបស់គេដដែល ទោះបីជារូបគេបានដឹងច្បាស់យ៉ាងច្បាស់ពីសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ហើយក៏ដោយ។
Beyyine 98:5
ហើយការស្តែងឲ្យឃើញនូវបទល្មើស និងភាពចចេសរឹងរូសពួកយូដា និងពួកណាសរ៉នីនោះ គឺអ្វីដែលគេបានដាក់បទបញ្ជារទៅលើពួកគេនៅក្នុងគម្ពីគួរអានគឺមិនខុសអ្វីពីបទបញ្ជារដែលគេបានបង្គាប់ប្រើពួកគេនៅក្នងគម្ពីរបស់ពួកគេនោះទេ ដូចជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ជៀសវាងពីប្រការស្ហ៊ីរិក(ពហុទេពនិយម) ប្រតិបត្ដិសឡាត(ថ្វាយបង្គំ) និងការបរិច្ចាគហ្សាកាត់នោះឡើយ។ ដូច្នេះ អ្វីដែលគេបានបង្គាប់ប្រើពួកគេនោះហើយនោះ គឺជាសាសនាដ៏ត្រឹមត្រូវដែលគ្មានវៀចវេឡើយ។
Beyyine 98:6
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿក្នុងចំណោមពួកយូដា ពួកណាសរ៉នី(ពួកគ្រឹស្ទាន) និងពួកមូស្ហរីគីននោះ នឹងចូលក្នុងនរកជើហាន់ណាំនៅថ្ងៃបរលោកដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះ គឺជាម៉ាខ្លូកដែលអាក្រក់បំផុត ដោយសារពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់។
Beyyine 98:7
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយ គឺជាម៉ាខ្លូកដែលល្អបំផុត។
Beyyine 98:8
ការតបស្នងរបស់ពួកគេនៅឯម្ចាស់របស់ពួកគេនោះ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវិមាននិងដើមឈើរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេដោយសារតែពួកគេបានមានជំនឿចំពោះទ្រង់ និងគោរពប្រតិបត្តិតាមទ្រង់ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរដោយសារតែពួកគេទទួលបាននូវក្តីមេត្តាករុណាអំពីទ្រង់។ ការទទួលបាននូវក្តីមេត្តាករុណានេះ គឺសម្រាប់តែជនណាដែលកោតខ្លាចម្ចាស់របស់គេដោយអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។
Zilzal 99:1
នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យញ័ររញ្ជួយយ៉ាងខ្លាំង ដែលហេតុការណ៍នេះ គឺកើតឡើងនៅថ្ងៃបរលោក។
Zilzal 99:2
ហើយផែនដីបានបញ្ចេញពីក្នុងផ្ទៃរបស់វានូវសាកសពទាំងអស់ និងអ្វីៗផ្សេងទៀត។
Zilzal 99:3
ហើយមនុស្សលោកបាននិយាយដោយក្តីងឿងឆ្ងល់ថាៈ តើមានអ្វីកើតឡើងចំពោះផែនដីទើបបានជាវាញ័ររញ្ជួយខ្លាំងបែបនេះ?
Zilzal 99:4
នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់ទាំងអស់ពីអ្វីដែលគេបានប្រព្រឹត្តនៅលើវា ទាំងប្រការល្អ និងប្រការអាក្រក់។
Zilzal 99:5
ពីព្រោះអល់ឡោះជាម្ចាស់បានប្រាប់ឱ្យវាដឹង និងបានបញ្ជាឱ្យវាធ្វើដូច្នោះ។
Zilzal 99:6
នៅក្នុងថ្ងៃដ៏ធំធេងដែលផែនដីញ័ររញ្ជួយនោះ មនុស្សលោកនឹងចេញពីកន្លែងជំនុំជម្រះជាក្រុមៗដើម្បីមើលទង្វើទាំងឡាយរបស់ពួកគេដែលពួកគេបានសាងនៅក្នុងលោកិយ។
Zilzal 99:7
ដូច្នេះ ជនណាដែលសាងនូវទង្វើល្អ សូម្បីមានទម្ងន់ប៉ុនលំអងដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដែរ។
Zilzal 99:8
ហើយជនណាដែលសាងនូវទង្វើអាក្រក់វិញ សូម្បីមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដូចគ្នាដែរ។ដូច្នេះ ជនណាដែលសាងនូវទង្វើល្អ សូម្បីមានទម្ងន់ប៉ុនលំអងដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដែរ។
Adiyat 100:1
អល់ឡោះបានស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់យ៉ាងខ្លាំងនៅក្នុងសមរភូមិ។
Adiyat 100:2
ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើងតាមក្រចករបស់វានៅពេលដែលវាផាយជាន់យ៉ាងខ្លាំងទៅលើដុំថ្ម ។
Adiyat 100:3
ហើយទ្រង់ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម
Adiyat 100:4
ដោយពួកវាធ្វើឱ្យធូលីប៉ើងហុយទ្រលោមនៅចំពោះមុខសត្រូវ។
Adiyat 100:5
ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។
Adiyat 100:6
ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់របស់គេ។
Adiyat 100:7
គេធ្វើជាសាក្សីលើខ្លួនឯងចំពោះការរមិលគុណនេះ។ គេមិនអាចប្រកែកបានឡើយដោយសារវាបានស្តែងចេញមកយ៉ាងច្បាស់លាស់។
Adiyat 100:8
គេស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងប់ងល់ ហើយកំណាញ់នឹងការបរិច្ចាគទ្រព្យសម្បត្តិរបស់គេ។
Adiyat 100:9
តើមនុស្សលោកដែលស្រលាញ់ងុបងល់នឹងការរស់នៅលើលោកិយនេះមិនដឹងទេឬថា នៅពេលដែលអល់ឡោះធ្វើឲ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដីដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិនកើតឡើងដូចអ្វីដែលពួកគេគិតស្រមៃទេនោះ?
Adiyat 100:10
គេនឹងលាតត្រដាងនិងបញ្ជាក់នូវអ្វីដែលនៅក្នុងដួងចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។
Adiyat 100:11
ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ។ គ្មានអ្វីអាចលាក់បាំងនឹងទ្រង់បានឡើយនៃកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។
Karia 101:1
ពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់នៃថ្ងៃនោះ។
Karia 101:2
តើអ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ?
Karia 101:3
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ? ពិតណាស់ វានោះគឺជាថ្ងៃបរលោក។
Karia 101:4
គឺថ្ងៃដែលដួងចិត្តមនុស្សលោកញាប់ញ័រភ័យរន្ធត់ប្រៀបដូចជាហ្វូងសត្វមេអំបៅដែលហើរប្រសេចប្រសាចគ្រប់ទីកន្លែង។
Karia 101:5
ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វចម្រុះពណ៌ដែលត្រូវគេធ្វើឲ្យប៉ើងរប៉ាត់រប៉ាយ។
Karia 101:6
រីឯអ្នកដែលទង្វើល្អរបស់គេធ្ងន់ជាងទង្វើអាក្រក់នោះ
Karia 101:7
រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដ៏ជាទីគាប់ចិត្តនៅក្នុងឋានសួគ៌។
Karia 101:8
ហើយចំណែកឯជនណាដែលទង្វើអាក្រក់របស់គេធ្ងន់ជាងទង្វើល្អនោះ
Karia 101:9
ទីលំនៅ និងកន្លែងស្នាក់អាស្រ័យរបស់គេនៅថ្ងៃបរលោកនោះ គឺនៅក្នុងឋាននរកជើហាន់ណាំ។
Karia 101:10
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា វាជាអ្វីនោះ?
Karia 101:11
គឺជាភ្លើងនរកដ៏សែនក្តៅបំផុត។
Tekâsür 102:1
ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងរឿងកូនចៅបានធ្វើឲ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ
Tekâsür 102:2
រហូតដល់ពួកអ្នកស្លាប់ ហើយបានចូលទៅក្នុងផ្នូររបស់ពួកអ្នក។
Tekâsür 102:3
អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឲ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។
Tekâsür 102:4
បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយរបស់វា។
Tekâsür 102:5
ជាការពិតណាស់ ប្រសិនបើពួកអ្នកដឹងយ៉ាងច្បាស់ថា ពួកអ្នកនឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ ពួកអ្នកពិតជានឹងមិនរវល់នឹងការមានមោទនភាព(ចំពោះគ្នា)ពីរឿងទ្រព្យសម្បត្តិនិងរឿងកូនចៅឡើយ។
Tekâsür 102:6
ជាការពិតណាស់ អល់ឡោះពិតជានឹងឲ្យពួកអ្នកឃើញភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។
Tekâsür 102:7
បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ាងច្បាស់ផ្ទាល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។
Tekâsür 102:8
ក្រោយមក នៅថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងសួរពួកអ្នកពីរាល់ឧបការគុណទាំងឡាយដែលទ្រង់ប្រទានឱ្យពួកអ្នក ដូចជាសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្វីផ្សេងទៀត។
Asr 103:1
អល់ឡោះទ្រង់ស្បថនឹងពេលរសៀល។
Asr 103:2
ជាការពិតណាស់ មនុស្សទាំងឡាយឋិតនៅក្នុងភាពខាតបង់និងអន្តរាយ។
Asr 103:3
លើកលែងតែបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានសាងទង្វើកុសល និងបានផ្ដែផ្ដាំគ្នាទៅវិញទៅមកឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់លើការពិតប៉ុណ្ណោះ។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលទទួលជោគជ័យទាំងក្នុងជិវិតលោកិយ និងនៅថ្ងៃបរលោក។
Hümezeh 104:1
ក្តីវិនាស និងទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះដែលចូលចិត្តនិយាយដើម និងមួលបង្កាច់អ្នកដទៃ។
Hümezeh 104:2
ជាអ្នកដែលគោលបំណងសំខាន់របស់គេ គឺការប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា។ គេគ្មានគោលបំណងអ្វីផ្សេងពីនោះឡើយ
Hümezeh 104:3
ដោយគេគិតស្មានថា ទ្រព្យសម្បត្ដិរបស់គេដែលគេខំប្រមូលនោះ នឹងអាចធ្វើឱ្យរូបគេគេចផុតពីសេចក្តីស្លាប់បាន។ ដូច្នេះ គេនឹងអាចរស់នៅជាអមតៈនៅលើលោកិយនេះ។
Hümezeh 104:4
រឿងនោះមិនដូចអ្វីដែលជនល្ងង់ខ្លៅនេះគិតនោះទេ។ តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងភ្លើងនរកជើហាន់ណាំដែលវានឹងបំផ្លាញ និងកម្ទេចទាំងអស់រាល់អ្វីដែលគេបោះចូលទៅក្នុងវា ដោយសារតែកម្តៅដ៏សែនក្តៅបំផុតរបស់វា។
Hümezeh 104:5
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ភ្លើងនរកដែលបំផ្លាញរាល់អ្វីទាំងអស់ដែលគេបោះចូលទៅក្នុងវានោះជាអ្វី?
Hümezeh 104:6
គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់ឆេះយ៉ាងសន្ធោសន្ធៅ
Hümezeh 104:7
ដែលវានឹងឆាបឆេះរោលរាលពេញខ្លួនប្រាណរបស់មនុស្ស រហូតដល់បេះដូងរបស់ពួកគេ។
Hümezeh 104:8
ជាការពិតណាស់ នរកនោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកត្រូវទណ្ឌកម្មរត់ចេញ។
Hümezeh 104:9
ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែងដើម្បីកុំឲ្យពួកគេអាចចេញរួច។
Fil 105:1
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើអាប់រ៉ហះនិងក្រុមរបស់គេដែលជាទ័ពដំរី នៅពេលដែលពួកគេមានបំណងចង់កម្ទេចកាក់ហ្ពះនោះ?
Fil 105:2
ពិតណាស់ អល់ឡោះបានធ្វើឱ្យឧបាយកលដ៏អាក្រក់របស់ពួកគេដែលចង់កម្ទេចកាក់ហ្ពះនោះទទួលបរាជ័យ។ ដូចនេះ ពួកគេមិនទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នាដែលចង់បង្វែរមនុស្សឲ្យបែរចេញពីកាក់ហ្ពះនោះទេ ហើយពួកគេក៏មិនទទួលបានអ្វីសូម្បីតែបន្តិចនោះដែរ។
Fil 105:3
ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ
Fil 105:4
ដោយពួកវាទម្លាក់ដុំថ្មធ្វើពីដីឥដ្ឋដែលគេដុតនៅក្នុងភ្លើងនរកទៅលើពួកគេ។
Fil 105:5
ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជាស្លឹកឈើដែលត្រូវសត្វស៊ីដាច់ខ្ទេចខ្ទីដូច្នោះដែរ។
Kureyş 106:1
ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ស្ហ
Kureyş 106:2
ទម្លាប់របស់ពួកគេនោះ គឺការធ្វើដំណើរជួញដូរក្នុងរដូវរងារនៅកាន់ប្រទេសយេមែន និងធ្វើដំណើរជួញដូរក្នុងរដូវក្ដៅនៅកាន់តំបន់ស្ហាម ប្រកបដោយសុវត្តិភាព។
Kureyş 106:3
ដូច្នេះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងគេហដ្ឋានដ៏ពិសិដ្ឋ(កាក់ហ្ពះ)តែមួយគត់ ដែលទ្រង់បានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរជួញដូរ ហើយពួកគេមិនត្រូវធ្វើស្ហ៊ីរិក(គោរពព្រះផ្សេង)ជាមួយនឹងទ្រង់ឡើយ។
Kureyş 106:4
ទ្រង់គឺជាអ្នកដែលផ្ដល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់ការសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុតពីការភ័យខ្លាច ដោយសារអល់ឡោះបានដាក់នៅក្នុងដួងចិត្តរបស់ពួកអារ៉ាប់នូវការលើកតម្កើងទឹកដីពិសិដ្ឋនេះ និងអ្នកដែលរស់នៅក្នុងវា។
Mâûn 107:1
តើអ្នកបានស្គាល់អ្នកដែលបដិសេធនឹងការទទួលបានការតបស្នងនៅថ្ងៃបរលោកដែរឬទេ?
Mâûn 107:2
គឺបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា(កំព្រាឪពុក)យ៉ាងខ្លាំងក្លា។
Mâûn 107:3
ហើយមិនជម្រុញខ្លួនឯងនិងអ្នកដទៃឱ្យបរិច្ចាគចំណីអាហារដល់អ្នកក្រីក្រឡើយ។
Mâûn 107:4
ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកដែលសឡាតទាំងឡាយណាដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ ដោយពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។
Mâûn 107:5
ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកដែលសឡាតទាំងឡាយណាដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ ដោយពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។
Mâûn 107:6
ពួកគេគឺជាពួកដែលប្រតិបត្តិសឡាត និងសាងអំពើល្អផ្សេងៗដើម្បីគ្រាន់តែចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ។ ពួកគេមិនបានធ្វើវាដោយចិត្តស្មោះសរចំពោះអល់ឡោះឡើយ។
Mâûn 107:7
ហើយពួកគេមិនជួយដល់អ្នកដទៃឡើយ បើទោះបីជាការជួយនោះមិនបានផ្តល់ផលប៉ះពាល់ដល់រូបគេក៏ដោយ។
Kevser 108:1
ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវប្រការល្អជាច្រើន ដែលក្នុងនោះ គឺមានទន្លេមួយនៅក្នុងឋានសួគ៌ដែលមានឈ្មោះថា អាល់កាវសើរ។
Kevser 108:2
ហេតុនេះ ចូរអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណនេះ ដោយអ្នកត្រូវប្រតិបត្តិសឡាតចំពោះអល់ឡោះ និងសម្លេះសត្វដើម្បីម្ចាស់របស់អ្នកតែមួយគត់ ខុសពីអ្វីដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើ ដោយពួកគេបញ្ជិតខ្លួនទៅកាន់រូបបដិមារបស់ពួកគេដោយសារសម្លេះសត្វនោះ។
Kevser 108:3
ពិតប្រាកដណាស់ អ្នកដែលខឹងសម្បារនឹងអ្នកនោះ គឺជាបុគ្គលដែលត្រូវបានគេកាត់ផ្តាច់ពីប្រការល្អទាំងអស់ ជាអ្នកដែលត្រូវគេបំភ្លេចមិននឹកនានោះឡើយ ហើយបើទោះបីជាគេរំលឹកពីពួកគេ ក៏គេរំលឹកតែពីរឿងអាក្រក់របស់គេដែរ។
Kâfirun 109:1
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱពួកដែលប្រឆាំងនឹងអល់ឡោះ។
Kâfirun 109:2
ខ្ញុំមិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ និងថាពេលនេះ ឬពេលខាងមុខនោះទេ។
Kâfirun 109:3
ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
Kâfirun 109:4
ហើយខ្ញុំក៏មិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះដែរ។
Kâfirun 109:5
ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
Kâfirun 109:6
សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នកដែលពួកអ្នកបង្កើតឡើងថ្មីដោយខ្លួនពួកអ្នកផ្ទាល់។ តែសម្រាប់ខ្ញុំវិញ គឺសាសនាដែលអល់ឡោះទ្រង់បានបញ្ចុះមកឱ្យខ្ញុំ។
Nasr 110:1
នៅពេលដែលជំនួយរបស់អល់ឡោះចំពោះសាសនារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ការផ្តល់ភាពខ្លាំងក្លារបស់ទ្រង់ដល់វា(សាសនាឥស្លាម) និងការទទួលបានជ័យជំនះដោយការរំដោះបានទីក្រុងម៉ាក្កះបានមកដល់។
Nasr 110:2
ពេលនោះ អ្នកនឹងបានឃើញមនុស្សលោកចូលសាសនាឥស្លាមទាំងក្រុមៗ។
Nasr 110:3
ហេតុនេះ ចូរអ្នកដឹងចុះថា ពិតណាស់ ទាំងនេះគឺជាសញ្ញាបញ្ជាក់ថា តួនាទីរបស់អ្នកដែលគេបានចាត់តាំងអ្នកមកនោះ ជិតដល់ទីបញ្ចប់ហើយ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការសរសើរទៅចំពោះម្ចាស់របស់អ្នក ជាការថ្លែងអំណរគុណចំពោះទ្រង់លើឧបការគុណនៃការផ្តល់ជំនួយ និងការរំដោះបានទីក្រុងម៉ាក្កះ ហើយចូរអ្នកសុំអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតពីបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងអភ័យទោសដល់ពួកគេ។
Tebbet 111:1
ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពូឡាហាប់ កូនប្រុសរបស់អាប់ទុលមុតល់ឡឹប គឺបានវិនាសអន្តរាយហើយដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្នេញទៅលើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មានបានផលអ្វីដែរ។
Tebbet 111:2
តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យសម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពីទណ្ឌកម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឲ្យរូបគេទទួលបាននូវក្តីមេត្តាករុណា(ពីអល់ឡោះ)នោះដែរ។
Tebbet 111:3
រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។
Tebbet 111:4
ហើយប្រពន្ធរបស់គេ គឺអុំមូជើមីល ដែលជាអ្នកយកបន្លារាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនោះដូចគ្នាដែរ។
Tebbet 111:5
នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។
İhlas 112:1
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ អល់ឡោះគឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈតែមួយគត់ គ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ។
İhlas 112:2
ទ្រង់ជាម្ចាស់ដែលមានឧត្តមភាព និងមានលក្ខណៈពេញលេញ ជាអ្នកដែលត្រូវបានម៉ាខ្លូកទាំងឡាយពឹងពាក់។
İhlas 112:3
ជាអ្នកដែលមិនបានប្រសូតបុត្រណាម្នាក់នោះទេ ហើយទ្រង់ក៏មិនត្រូវបាននរណាម្នាក់ប្រសូតទ្រង់មកនោះដែរ។ ដូច្នេះ ទ្រង់គ្មានបុត្រ និងគ្មានមាតាបិតាឡើយ។
İhlas 112:4
ហើយគ្មានម៉ាខ្លូកណាមួយ(អ្វីដែលទ្រង់បង្កើត)អាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។
Felak 113:1
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំសុំការការពារពីម្ចាស់ដែលគ្រប់គ្រងពេលទៀបភ្លឺឱ្យបញ្ចៀស
Felak 113:2
ពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក។
Felak 113:3
ហើយខ្ញុំសុំពីអល់ឡោះមេត្តាបញ្ចៀសពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាពងងឹតបានមកដល់ ដូចជាសត្វសាហាវនិងចោរ។
Felak 113:4
ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាបញ្ជៀសពីប្រការអាក្រក់របស់ពួកស្ត្រីមេធ្មប់ដែលពួកគេបានសូត្រមន្តអាគមផ្លុំក្នុងចំណងខ្សែគាថារបស់ពួកគេ។
Felak 113:5
ហើយខ្ញុំសុំពីទ្រង់ផងដែរ សូមទ្រង់មេត្តាបញ្ជៀសពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្នានីសនៅពេលដែលគេច្រណែនឈ្នានីស។
Nas 114:1
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំសុំការការពារពីម្ចាស់នៃមនុស្សលោក
Nas 114:2
ដែលជាសេ្ដចគ្រប់គ្រងមនុស្សលោកដែលទ្រង់ចាត់ចែងអ្វីមួយទៅតាមចេតនារបស់ទ្រង់ដោយគ្មានស្តេចណាផ្សេងក្រៅពីទ្រង់
Nas 114:3
ជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់
Nas 114:4
(សូមទ្រង់មេត្តា)បញ្ចៀសពីប្រការអាក្រក់ស្ហៃតនដែលវាបោះបញ្ចូលនូវការញុះញង់របស់វាទៅកាន់មនុស្សលោកនៅពេលដែលពួកគេភ្លេចរំលឹកទៅចំពោះអល់ឡោះ ហើយពួកវានឹងចេញឆ្ងាយនៅពេលដែលគេរំលឹកចំពោះអល់ឡោះ
Nas 114:5
ដោយវាបោះបញ្ចូលការញុះញង់របស់វានោះទៅក្នុងដួងចិត្ដមនុស្សលោក។
Nas 114:6
ហើយស្ហៃតននោះ អាចមកពីជិន(អមនុស្ស) និងអាចមកពីអមនុស្សលោក។
ផលប្រយោជន៍នៃអាយ៉ាត់