Kmerce Meal — Kamboçya İslam Cemiyeti Kalkınma Derneği — Nisa' 4:1 – Enam 6:165
Contents
- Nisa' 4:1
- Nisa' 4:2
- Nisa' 4:3
- Nisa' 4:4
- Nisa' 4:5
- Nisa' 4:6
- Nisa' 4:7
- Nisa' 4:8
- Nisa' 4:9
- Nisa' 4:10
- Nisa' 4:11
- Nisa' 4:12
- Nisa' 4:13
- Nisa' 4:14
- Nisa' 4:15
- Nisa' 4:16
- Nisa' 4:17
- Nisa' 4:18
- Nisa' 4:19
- Nisa' 4:20
- Nisa' 4:21
- Nisa' 4:22
- Nisa' 4:23
- Nisa' 4:24
- Nisa' 4:25
- Nisa' 4:26
- Nisa' 4:27
- Nisa' 4:28
- Nisa' 4:29
- Nisa' 4:30
- Nisa' 4:31
- Nisa' 4:32
- Nisa' 4:33
- Nisa' 4:34
- Nisa' 4:35
- Nisa' 4:36
- Nisa' 4:37
- Nisa' 4:38
- Nisa' 4:39
- Nisa' 4:40
- Nisa' 4:41
- Nisa' 4:42
- Nisa' 4:43
- Nisa' 4:44
- Nisa' 4:45
- Nisa' 4:46
- Nisa' 4:47
- Nisa' 4:48
- Nisa' 4:49
- Nisa' 4:50
- Nisa' 4:51
- Nisa' 4:52
- Nisa' 4:53
- Nisa' 4:54
- Nisa' 4:55
- Nisa' 4:56
- Nisa' 4:57
- Nisa' 4:58
- Nisa' 4:59
- Nisa' 4:60
- Nisa' 4:61
- Nisa' 4:62
- Nisa' 4:63
- Nisa' 4:64
- Nisa' 4:65
- Nisa' 4:66
- Nisa' 4:67
- Nisa' 4:68
- Nisa' 4:69
- Nisa' 4:70
- Nisa' 4:71
- Nisa' 4:72
- Nisa' 4:73
- Nisa' 4:74
- Nisa' 4:75
- Nisa' 4:76
- Nisa' 4:77
- Nisa' 4:78
- Nisa' 4:79
- Nisa' 4:80
- Nisa' 4:81
- Nisa' 4:82
- Nisa' 4:83
- Nisa' 4:84
- Nisa' 4:85
- Nisa' 4:86
- Nisa' 4:87
- Nisa' 4:88
- Nisa' 4:89
- Nisa' 4:90
- Nisa' 4:91
- Nisa' 4:92
- Nisa' 4:93
- Nisa' 4:94
- Nisa' 4:95
- Nisa' 4:96
- Nisa' 4:97
- Nisa' 4:98
- Nisa' 4:99
- Nisa' 4:100
- Nisa' 4:101
- Nisa' 4:102
- Nisa' 4:103
- Nisa' 4:104
- Nisa' 4:105
- Nisa' 4:106
- Nisa' 4:107
- Nisa' 4:108
- Nisa' 4:109
- Nisa' 4:110
- Nisa' 4:111
- Nisa' 4:112
- Nisa' 4:113
- Nisa' 4:114
- Nisa' 4:115
- Nisa' 4:116
- Nisa' 4:117
- Nisa' 4:118
- Nisa' 4:119
- Nisa' 4:120
- Nisa' 4:121
- Nisa' 4:122
- Nisa' 4:123
- Nisa' 4:124
- Nisa' 4:125
- Nisa' 4:126
- Nisa' 4:127
- Nisa' 4:128
- Nisa' 4:129
- Nisa' 4:130
- Nisa' 4:131
- Nisa' 4:132
- Nisa' 4:133
- Nisa' 4:134
- Nisa' 4:135
- Nisa' 4:136
- Nisa' 4:137
- Nisa' 4:138
- Nisa' 4:139
- Nisa' 4:140
- Nisa' 4:141
- Nisa' 4:142
- Nisa' 4:143
- Nisa' 4:144
- Nisa' 4:145
- Nisa' 4:146
- Nisa' 4:147
- Nisa' 4:148
- Nisa' 4:149
- Nisa' 4:150
- Nisa' 4:151
- Nisa' 4:152
- Nisa' 4:153
- Nisa' 4:154
- Nisa' 4:155
- Nisa' 4:156
- Nisa' 4:157
- Nisa' 4:158
- Nisa' 4:159
- Nisa' 4:160
- Nisa' 4:161
- Nisa' 4:162
- Nisa' 4:163
- Nisa' 4:164
- Nisa' 4:165
- Nisa' 4:166
- Nisa' 4:167
- Nisa' 4:168
- Nisa' 4:169
- Nisa' 4:170
- Nisa' 4:171
- Nisa' 4:172
- Nisa' 4:173
- Nisa' 4:174
- Nisa' 4:175
- Nisa' 4:176
- Maide 5:1
- Maide 5:2
- Maide 5:3
- Maide 5:4
- Maide 5:5
- Maide 5:6
- Maide 5:7
- Maide 5:8
- Maide 5:9
- Maide 5:10
- Maide 5:11
- Maide 5:12
- Maide 5:13
- Maide 5:14
- Maide 5:15
- Maide 5:16
- Maide 5:17
- Maide 5:18
- Maide 5:19
- Maide 5:20
- Maide 5:21
- Maide 5:22
- Maide 5:23
- Maide 5:24
- Maide 5:25
- Maide 5:26
- Maide 5:27
- Maide 5:28
- Maide 5:29
- Maide 5:30
- Maide 5:31
- Maide 5:32
- Maide 5:33
- Maide 5:34
- Maide 5:35
- Maide 5:36
- Maide 5:37
- Maide 5:38
- Maide 5:39
- Maide 5:40
- Maide 5:41
- Maide 5:42
- Maide 5:43
- Maide 5:44
- Maide 5:45
- Maide 5:46
- Maide 5:47
- Maide 5:48
- Maide 5:49
- Maide 5:50
- Maide 5:51
- Maide 5:52
- Maide 5:53
- Maide 5:54
- Maide 5:55
- Maide 5:56
- Maide 5:57
- Maide 5:58
- Maide 5:59
- Maide 5:60
- Maide 5:61
- Maide 5:62
- Maide 5:63
- Maide 5:64
- Maide 5:65
- Maide 5:66
- Maide 5:67
- Maide 5:68
- Maide 5:69
- Maide 5:70
- Maide 5:71
- Maide 5:72
- Maide 5:73
- Maide 5:74
- Maide 5:75
- Maide 5:76
- Maide 5:77
- Maide 5:78
- Maide 5:79
- Maide 5:80
- Maide 5:81
- Maide 5:82
- Maide 5:83
- Maide 5:84
- Maide 5:85
- Maide 5:86
- Maide 5:87
- Maide 5:88
- Maide 5:89
- Maide 5:90
- Maide 5:91
- Maide 5:92
- Maide 5:93
- Maide 5:94
- Maide 5:95
- Maide 5:96
- Maide 5:97
- Maide 5:98
- Maide 5:99
- Maide 5:100
- Maide 5:101
- Maide 5:102
- Maide 5:103
- Maide 5:104
- Maide 5:105
- Maide 5:106
- Maide 5:107
- Maide 5:108
- Maide 5:109
- Maide 5:110
- Maide 5:111
- Maide 5:112
- Maide 5:113
- Maide 5:114
- Maide 5:115
- Maide 5:116
- Maide 5:117
- Maide 5:118
- Maide 5:119
- Maide 5:120
- Enam 6:1
- Enam 6:2
- Enam 6:3
- Enam 6:4
- Enam 6:5
- Enam 6:6
- Enam 6:7
- Enam 6:8
- Enam 6:9
- Enam 6:10
- Enam 6:11
- Enam 6:12
- Enam 6:13
- Enam 6:14
- Enam 6:15
- Enam 6:16
- Enam 6:17
- Enam 6:18
- Enam 6:19
- Enam 6:20
- Enam 6:21
- Enam 6:22
- Enam 6:23
- Enam 6:24
- Enam 6:25
- Enam 6:26
- Enam 6:27
- Enam 6:28
- Enam 6:29
- Enam 6:30
- Enam 6:31
- Enam 6:32
- Enam 6:33
- Enam 6:34
- Enam 6:35
- Enam 6:36
- Enam 6:37
- Enam 6:38
- Enam 6:39
- Enam 6:40
- Enam 6:41
- Enam 6:42
- Enam 6:43
- Enam 6:44
- Enam 6:45
- Enam 6:46
- Enam 6:47
- Enam 6:48
- Enam 6:49
- Enam 6:50
- Enam 6:51
- Enam 6:52
- Enam 6:53
- Enam 6:54
- Enam 6:55
- Enam 6:56
- Enam 6:57
- Enam 6:58
- Enam 6:59
- Enam 6:60
- Enam 6:61
- Enam 6:62
- Enam 6:63
- Enam 6:64
- Enam 6:65
- Enam 6:66
- Enam 6:67
- Enam 6:68
- Enam 6:69
- Enam 6:70
- Enam 6:71
- Enam 6:72
- Enam 6:73
- Enam 6:74
- Enam 6:75
- Enam 6:76
- Enam 6:77
- Enam 6:78
- Enam 6:79
- Enam 6:80
- Enam 6:81
- Enam 6:82
- Enam 6:83
- Enam 6:84
- Enam 6:85
- Enam 6:86
- Enam 6:87
- Enam 6:88
- Enam 6:89
- Enam 6:90
- Enam 6:91
- Enam 6:92
- Enam 6:93
- Enam 6:94
- Enam 6:95
- Enam 6:96
- Enam 6:97
- Enam 6:98
- Enam 6:99
- Enam 6:100
- Enam 6:101
- Enam 6:102
- Enam 6:103
- Enam 6:104
- Enam 6:105
- Enam 6:106
- Enam 6:107
- Enam 6:108
- Enam 6:109
- Enam 6:110
- Enam 6:111
- Enam 6:112
- Enam 6:113
- Enam 6:114
- Enam 6:115
- Enam 6:116
- Enam 6:117
- Enam 6:118
- Enam 6:119
- Enam 6:120
- Enam 6:121
- Enam 6:122
- Enam 6:123
- Enam 6:124
- Enam 6:125
- Enam 6:126
- Enam 6:127
- Enam 6:128
- Enam 6:129
- Enam 6:130
- Enam 6:131
- Enam 6:132
- Enam 6:133
- Enam 6:134
- Enam 6:135
- Enam 6:136
- Enam 6:137
- Enam 6:138
- Enam 6:139
- Enam 6:140
- Enam 6:141
- Enam 6:142
- Enam 6:143
- Enam 6:144
- Enam 6:145
- Enam 6:146
- Enam 6:147
- Enam 6:148
- Enam 6:149
- Enam 6:150
- Enam 6:151
- Enam 6:152
- Enam 6:153
- Enam 6:154
- Enam 6:155
- Enam 6:156
- Enam 6:157
- Enam 6:158
- Enam 6:159
- Enam 6:160
- Enam 6:161
- Enam 6:162
- Enam 6:163
- Enam 6:164
- Enam 6:165
Nisa' 4:1
ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែមួយគត់(អាដាំ) ហើយ ទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់ បានបង្កើតចេញពីអ្នកទាំងពីរនូវបុរសនិងស្ដ្រីជាច្រើន។ ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកទាមទារសិទ្ធិទៅវិញទៅ មកក្នុងនាមអល់ឡោះ ហើយត្រូវផ្សារភ្ជាប់ញាតិសន្ដាន។ ពិត ប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក។
Nisa' 4:2
ចូរពួកអ្នកប្រគល់ឱ្យកូនកំព្រាទាំងនោះនូវទ្រព្យសម្បត្ដិ របស់ពួកគេ។ ហើយកុំប្ដូររបស់ដែលអាក្រក់ដោយរបស់ដែលល្អ (របស់កូនកំព្រា)ឱ្យសោះ។ ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិ របស់ពួកគេដោយលាយឡំជាមួយទ្រព្យសម្បត្ដិរបស់ពួកអ្នក។ ពិតប្រាកដណាស់ វាគឺជាបាបកម្មដ៏ធំធេងបំផុត។
Nisa' 4:3
ហើយប្រសិនបើពួកអ្នកខ្លាចក្រែងមិនអាចផ្ដល់ភាពយុត្ដិធម៌ ចំពោះកេ្មងកំព្រាបាននោះ ចូរពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយ នារីណាដែលជាទីពេញចិត្ដសម្រាប់ពួកអ្នកចំនួនពីរ ឬបី ឬបួននាក់។ តែប្រសិនបើពួកអ្នកមិនអាចផ្ដល់ភាពយុត្ដិធម៌(ដល់ពួកនាង)បាន នោះ ចូរពួកអ្នករៀបការតែម្នាក់ ឬ(រួមរស់ជាមួយ)ស្ដ្រីបម្រើដាច់ ថ្លៃរបស់ពួកអ្នក។ នេះគឺជាការប្រសើរបំផុតដើម្បីការពារពួកអ្នកពី ការប្រព្រឹត្ដអំពើអយុត្ដ្ដិធម៌។
Nisa' 4:4
ហើយចូរពួកអ្នកផ្ដល់ឱ្យពួកស្ដ្រីទាំងនោះនូវខាន់ស្លារបស់ពួក នាងដែលជាកាតព្វកិច្ច។ តែប្រសិនបើពួកនាងរីករាយនឹងប្រគល់ ភាគខ្លះនៃខាន់ស្លានោះមកឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាដោយ រីករាយដោយគ្មានការភ័យខ្លាចប៉ះពាល់(ច្បាប់អ៊ីស្លាម)ឡើយ។
Nisa' 4:5
ហើយចូរពួកអ្នកកុំផ្ដល់ឱ្យពួកដែលខ្ជះខ្ជាយនូវទ្រព្យសម្បត្ដិ របស់ពួកអ្នកដែលអល់ឡោះបានឱ្យពួកអ្នកគ្រប់គ្រងវា។ ហើយចូរ ពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យ សម្បត្ដិទាំងនោះ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យ សំដីដែលល្អប្រពៃ។
Nisa' 4:6
ហើយចូរពួកអ្នកសាកល្បងបញ្ញាកេ្មងកំព្រាទាំងនោះរហូត ដល់ពួកគេគ្រប់វ័យរៀបការ។ ហើយប្រសិនបើពួកអ្នកដឹងអំពីការ ឈ្លាសវៃរបស់ពួកគេ ចូរពួកអ្នកប្រគល់ឱ្យពួកគេនូវទ្រព្យសម្បត្ដិ របស់ពួកគេ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្ដិនោះដោយបំពាន និងឆ្លៀតឱកាសមុននឹងពួកគេធំដឹងក្ដ្ដី។ ហើយអ្នកណា(អាណាព្យាបាល)ដែលធូរធា ចូរឱ្យគេចៀសវាង(អំពីការយកទ្រព្យសម្បត្ដិ នោះ) តែបើអ្នកណាដែលក្រីក្រ ចូរឱ្យគេយកតាមចំនួនដែលសម ហេតុផល។ ហើយនៅពេលដែលពួកអ្នកប្រគល់ឱ្យពួកគេនូវទ្រព្យ សម្បត្ដិរបស់ពួកគេនោះ ចូរពួកអ្នករកអ្នកធ្វើសាក្សីឱ្យពួកគេផង។ គ្រប់គ្រាន់ហើយអល់ឡោះជាអ្នកជំនុំជំរះ ។
Nisa' 4:7
សម្រាប់បុរសគឺទទួលបានចំណែកអំពីកេរមរតកដែលឪពុក ម្ដាយនិងសាច់សាលោហិតបានបន្សល់ទុក។ ហើយសម្រាប់ស្ដ្រីក៏ ទទួលបានចំណែកពីកេរមរតកដែលឪពុកម្ដាយ និងសាច់សាលោហិត បានបន្សល់ទុកដែរ ទោះបីជាកេរមរតកនោះតិចឬច្រើនក៏ដោយ។ វាជាចំណែកដែលបានកំណត់។
Nisa' 4:8
បើកាលណាសាច់សាលោហិត(នៃសព)និងអ្នកក្រីក្រ ហើយ និងកេ្មងកំព្រាបានចូលរួមក្នុងការបែងចែកកេរមរតកនោះ ចូរពួក អ្នកផ្ដល់ឱ្យពួកគេមួយចំនួននៃកេរមរតកនោះ(មុនបែងចែក) ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសំដីដែលល្អប្រពៃ។
Nisa' 4:9
ហើយចូរឱ្យបណ្ដាអាណាព្យាបាល(របស់កូនកំព្រា)កោត ខ្លាចអល់ឡោះ បើសិនជាពួកគេបានបន្សល់ទុកនូវកូនចៅតូចៗនៅ ពីក្រោយពួកគេដែលពួកគេតែងតែបារម្ភចំពោះកូនៗរបស់ពួកគេ។ ដូចេ្នះចូរឱ្យពួកគេកោតខ្លាចអល់ឡាះ និងត្រូវនិយាយនូវពាក្យ សំដីដ៏ត្រឹមត្រូវ។
Nisa' 4:10
ពិតប្រាកដណាស់ពួកដែលស៊ីទ្រព្យសម្បត្ដិកេ្មងកំព្រាដោយ បំពាន គឺពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេ ហើយ ពួកគេនឹងចូលនរកដែលឆេះសន្ធោសន្ធៅ។
Nisa' 4:11
អល់ឡោះបញ្ជាឱ្យពួកអ្នកធ្វើការបែងចែកទ្រព្យសម្បត្ដិ ទាក់ទងនឹងកូនចៅរបស់ពួកអ្នក(បន្ទាប់ពីពួកអ្នកទទួលមរណភាព) គឺសម្រាប់កូនប្រុសម្នាក់ស្មើនឹងចំណែកកូនស្រីពីរនាក់។ តែប្រសិន បើសពមានតែកូនស្រីលើសពីពីរនាក់គឺពួកនាងទទួលបានពីរភាគបី នៃមរតកនោះ។ ហើយប្រសិនបើសពមានតែកូនស្រីម្នាក់ គឺនាង ទទួលបានពាក់កណ្ដាល។ ហើយចំពោះឪពុកម្ដាយនៃសពវិញម្នាក់ៗ ត្រូវទទួលបានមួយភាគប្រាំមួយនៃមរតក ប្រសិនបើសពនោះមាន កូន។ តែប្រសិនបើសពនោះគ្មានកូនទេគឺឪពុកម្ដាយជាអ្នកទទួល មរតកនោះទាំងស្រុង ដោយម្ដាយសពទទួលបានមួយភាគបី។ តែ ប្រសិនបើសពនោះមានបងប្អូនចាប់ពីពីរនាក់ឡើង គឺម្ដាយសព ទទួលបានមួយភាគប្រាំមួយបន្ទាប់ពីដកបណ្ដាំមរតករបស់សព ឬ បន្ទាប់ពីសងបំណុលរួច។ ឪពុកម្ដាយរបស់ពួកអ្នកនិងកូនៗរបស់ពួក អ្នក ពួកអ្នកមិនបានដឹងទេថា តើគេមួយណាដែលមានប្រយោជន៍ ច្រើនសម្រាប់ពួកអ្នក។ (ទាំងនេះ)ជាកាតព្វកិច្ចមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Nisa' 4:12
ហើយសម្រាប់ពួកអ្នក(ជាប្ដី)ត្រូវទទួលបានពាក់កណ្ដាល នៃមរតកដែលបណ្ដាភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើ ពួកនាងគ្មានកូន។ តែបើពួកនាងមានកូនវិញ គឺពួកអ្នកទទួលបាន មួយភាគបួនពីមរតកដែលពួកនាងបានបន្សល់ទុក បន្ទាប់ពីដកបណ្ដាំ មរតកដែលពួកនាង(សព)ផ្ដែផ្ដាំ ឬសងបំណុលរួច។ រីឯពួកនាង(ជា ភរិយា)វិញត្រូវទទួលបានមួយភាគបួនពីមរតកដែលពួកអ្នក(ប្ដី) បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូនទេនោះ។ តែបើពួកអ្នក មានកូនវិញ គឺពួកនាងទទួលបានមួយភាគប្រាំបីប៉ុណ្ណោះពីមរតក ដែលពួកអ្នកបានបន្សល់ទុកបន្ទាប់ពីបណ្ដាំមរតកដែលពួកអ្នក(សព) ផ្ដែផ្ដាំ ឬសងបំណុលរួច។ ដោយឡែកបុរសឬស្រី្ដ(សព)ដែលគ្មាន កូនគ្មានឪពុក តែគាត់មានបងប្អូនប្រុសម្នាក់ ឬបងប្អូនស្រីម្នាក់គឺ គេម្នាក់ៗទទួលបានមួយភាគប្រាំមួយ។ តែបើពួកគេមានចំនួនលើស ពីពីរនាក់ គឺពួកគេទទួលបានមួយភាគបីរួមគ្នាបន្ទាប់ពីដកបណ្ដាំ មរតករបស់សពឬសងបំណុលរួចដោយគ្មានការប៉ះទង្គិច(លើអ្នក ទទួលមរតក)ឡើយ។ (ទាំងនេះ)ជាបពា្ជាមកពីអល់ឡោះ។ អល់ឡោះមហាដឹង មហាអត់ធ្មត់ ។
Nisa' 4:13
ទាំងនេះគឺជាច្បាប់របស់អល់ឡោះ។ អ្នកណាដែលប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ អល់ឡោះនឹងបញ្ចូល គេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួក គេនៅក្នុងនោះជាអមតៈ។ ហើយនោះគឺជាជោគជ័យមួយដ៏ធំធេង។
Nisa' 4:14
ផ្ទុយទៅវិញអ្នកណាដែលប្រឆាំងនឹងអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់ដោយបំពានទៅលើក្រិត្យច្បាប់របស់ទ្រង់ អល់ឡោះនឹងបញ្ចូលគេទៅក្នុងឋាននរក ដោយគេនៅក្នុងនោះ ជាអមតៈ ហើយគេនឹងទទួលទារុណកម្មយ៉ាងអាម៉ាស់បំផុត។
Nisa' 4:15
ហើយស្ដ្រីដែលប្រព្រឹត្ដអំពើអសីលធម៌(ហ្ស៊ីណា)ក្នុង ចំណោមស្ដ្រីៗរបស់ពួកអ្នក ចូរពួកអ្នកស្វែងរកសាក្សីបួននាក់ជា បុរសក្នុងចំណោមពួកអ្នកដើម្បីធ្វើសាក្សីលើពួកនាង។ បន្ទាប់មកបើពួកគេព្រមធ្វើសាក្សីហើយនោះ ចូរពួកអ្នកឃុំខ្លូនពួកនាងក្នុងផ្ទះ រហូតដល់ស្លាប់ ឬរហូតដល់អល់ឡោះបើកផ្លូវឱ្យពួកនាង។
Nisa' 4:16
ហើយបុរសនិងស្ដ្រីក្នុងចំណោមពួកដែលប្រព្រឹត្ដអំពើ អសីលធម៌(ហ្ស៊ីណា) ចូរពួកអ្នកដាក់ទោសគេទាំងពីរ តែបើគេទាំងពីរ សារភាពកំហុសចំពោះអល់ឡោះ និងកែខ្លួនវិញនោះ ចូរពួកអ្នក លើកលែងឱ្យគេទាំងពីរចុះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ទទួលការសារភាពទោសកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។
Nisa' 4:17
ជាការពិតណាស់ ការទទួលសារភាពកំហុសនោះជាតួនាទី របស់អល់ឡោះ សម្រាប់ពួកដែលធ្វើអំពើអាក្រក់ដោយភាពល្ងង់ ខ្លៅ បន្ទាប់មកពួកគេសារភាពកំហុសភ្លាមៗ ពួកទាំងនោះត្រូវបាន អល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Nisa' 4:18
ផ្ទុយទៅវិញការទទួលសារភាពកំហុសនោះមិនមែន សម្រាប់ពួកដែលប្រព្រឹត្ដអំពើអាក្រក់ រហូតនៅពេលដែលសេចក្ដី ស្លាប់ចូលមកដល់ទើបនិយាយថា ខ្ញុំសូមសារភាពកំហុសហើយ ឥឡូវនេះ ហើយក៏មិនសម្រាប់ពួកដែលស្លាប់ក្នុងសភាពជាអ្នក ប្រឆាំងដែរ។ ពួកទាំងនោះគឺយើងបានត្រៀមសម្រាប់ពួកគេនូវ ទារុណកម្មដ៏សែនឈឺចាប់។
Nisa' 4:19
ឱបណ្ដាអ្នកមានជំនឿ. គេមិនអនុញ្ញាតឱ្យពួកអ្នកយកស្រី្ដ (ដែលប្ដីស្លាប់ចោល)ធ្វើជាមរតកដោយបង្ខិតបង្ខំឡើយ។ ពួកអ្នក (ប្ដី)មិនត្រូវរារាំងស្ដ្រី(ប្រពន្ធ)ទាំងនោះ ដើម្បីពួកអ្នកទាញចំណេញ ពីខាន់ស្លាដែលពួកអ្នកផ្ដល់ឱ្យពួកនាងៗនោះឡើយ លើកលែងតែ ពួកនាងប្រព្រឹត្ដអំពើអាក្រក់(ហ្ស៊ីណា)ជាក់ស្ដែង។ ចូរពួកអ្នករួម រស់ជាមួយពួកនាងដោយគុណធម៌។ ប្រសិនបើពួកអ្នកមិនពេញចិត្ដ ពួកនាង(ចូរអត់ធ្មត់) ជួនកាលការមិនពេញចិត្ដរបស់ពួកអ្នកលើអ្វី មួយនោះ អល់ឡោះអាចនឹងធ្វើឱ្យវាល្អប្រសើរលើសលប់វិញ។
Nisa' 4:20
ហើយបើពួកអ្នកមានបំណងផ្លាស់ប្ដូរប្រពន្ធ ដោយយក ប្រពន្ធផេ្សងទៀត ហើយពួកអ្នកបានផ្ដល់ទ្រព្យសម្បត្ដិជាច្រើន (ខាន់ស្លា)ទៅឱ្យប្រពន្ធណាមួយហើយនោះ គឺពួកអ្នកមិនត្រូវយក វាមកវិញបន្ដិចឡើយ។ តើពួកអ្នកយកវាមកវិញដោយបំពាន និង បាបកម្មយ៉ាងពិតប្រាកដឬ?
Nisa' 4:21
តើពួកអ្នកយកវា(ខាន់ស្លា)មកវិញយ៉ាងដូចមេ្ដច បើពួក អ្នកធ្លាប់បានរួមរក័ជាមួយគ្នាហើយនោះ? ហើយពួកនាងបានទទួល យកពីពួកអ្នកនូវកិច្ចសន្យាយ៉ាងមឺងម៉ាត់។
Nisa' 4:22
ហើយពួកអ្នកមិនត្រូវរៀបការនឹងស្ដ្រីដែលឪពុករបស់ពួក អ្នកបានរៀបការនោះទេ លើកលែងតែអ្វីដែលបានកន្លងផុតទៅ (មុនពេលបម្រាម)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ វាគឺជាទង្វើស្មោក គ្រោកមួយ និងទទួលការខឹងសម្បា(ពីអល់ឡោះ) និងជាមាគ៌ាមួយ ដ៏អាក្រក់បំផុត។
Nisa' 4:23
អល់ឡោះបានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយ ម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីរបស់ពួកអ្នក ម្ដាយមីងខាងឪពុករបស់ពួកអ្នក ម្ដាយមីងខាងម្ដាយរបស់ពួកអ្នក កូនស្រីរបស់បងប្អូនប្រុសរបស់ពួកអ្នក កូនស្រីរបស់បងប្អូនស្រីរបស់ ពួកអ្នក មេដោះរបស់ពួកអ្នក បងប្អូនស្រីពីការបៅដោះតែមួយជា មួយពួកអ្នក ម្ដាយកេ្មករបស់ពួកអ្នក និងកូនស្រីចុងដែលនៅក្រោម ការគ្រប់គ្រងរបស់ពួកអ្នក ជាកូនស្រីរបស់ប្រពន្ធដែលពួកអ្នកបាន រួមរ័កជាមួយនាង។ តែបើពួកអ្នកមិនទាន់បានរួមរ័កជាមួយនាង (ប្រពន្ធ)ទេ (ហើយបានលែងលះគ្នារួច) គឺគ្មានបញ្ហាសម្រាប់ពួក អ្នកឡើយ(ក្នុងការរៀបការជាមួយកូនចុងនោះ)។ និង(បម្រាម ទៀត)ប្រពន្ធកូនបង្កើតរបស់ពួកអ្នក(កូនប្រសាស្រី) ហើយពួក
អ្នកមិនត្រូវរៀបការរួមជាមួយស្ដ្រីពីរនាក់ដែលជាបងប្អូនបង្កើត នឹងគ្នាឡើយ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនពេល បម្រាម)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:24
ហើយ(អល់ឡោះបានបម្រាមផងដែរ ក្នុងការរៀបការ នឹង)ស្ដ្រីនៅមានប្ដី លើកលែងតែស្ដ្រីនោះជាជ័យភណ្ឌរបស់ពួក អ្នក។ (ទាំងនោះ)ជាការកំណត់របស់អល់ឡោះចំពោះពួកអ្នក។ ហើយអល់ឡោះបានអនុញ្ញាតសម្រាប់ពួកអ្នកអ្វីដែលផេ្សងពីនោះ ដើម្បីឱ្យពួកអ្នកស្វែងរកស្ដ្រីដោយទ្រព្យសម្បត្ដិរបស់ពួកអ្នក ដើម្បី រៀបការគឺពុំមែនដើម្បីរួមរ័កខុសច្បាប់នោះឡើយ។ បើពួកអ្នកបាន រួមរ័កជាមួយពួកនាងដោយសារការរៀបការស្របច្បាប់នោះ ដូចេ្នះ ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងជាការចាំបាច់។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកទេនូវអ្វីដែលពួកអ្នកបានឯកភាពគ្នានឹងវា(ខាន់ស្លា) បន្ទាប់ពីបានកំណត់រួចក៏ដោយ។ ពិតប្រាកដ ណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Nisa' 4:25
ហើយអ្នកណាមួយក្នុងចំណោមពួកអ្នកគ្មានប្រាក់គ្រប់ គ្រាន់ ដើម្បី់រៀបការជាមួយស្រី្ដដែលមានសេរីភាព និងមានជំនឿ ទេនោះ គឺពួកអ្នកអាចរៀបការជាមួយអ្នកបម្រើដាច់ថ្លៃរបស់ពួក អ្នកដែលជាស្ដ្រីមានជំនឿ។ អល់ឡោះដឹងបំផុតពីជំនឿរបស់ពួក អ្នក ដោយពួកអ្នកមកពីអំបូរតែមួយ(អាដាំ)។ ដូចេ្នះចូរពួកអ្នក រៀបការជាមួយពួកនាង(ស្រីបម្រើដែលមានជំនឿ)ដោយមាន ការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកនាង ហើយចូរផ្ដល់ឱ្យពួក នាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យជាស្ដ្រីស្អាតស្អំ ដែលពុំ មែនជាស្ដ្រីពេស្យា និងពុំមែនជាស្ដ្រីដែលមានសាហាយស្មន់ឡើយ។ ហើយក្រោយពេលដែលពួកនាងបានរៀបការរួច ប្រសិនបើពួកនាង បានប្រព្រឹត្ដអំពើអសីលធម៌នោះ ពួកនាងនឹងទទួលនូវទណ្ឌកម្មពាក់ កណ្ដាលនៃទណ្ឌកម្មរបស់ស្ដ្រីដែលមានសេរីភាព។ (ការអនុញ្ញាត ឱ្យរៀបការជាមួយស្រី្ដបម្រើបែបនេះ) គឺសម្រាប់អ្នកដែលខ្លាចធ្លាក ខ្លួនក្នុងការប្រព្រឹត្ដអំពើខុសច្បាប់(ហ្ស៊ីណា)ក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់វាប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:26
អល់ឡោះចង់បញ្ជាក់ ប្រាប់ពួកអ្នក និងចង្អុលបង្ហាញដល់ ពួកអ្នកនូវមាគ៌ារបស់ពួកដែលមុនពួកអ្នក ហើយទ្រង់ចង់ទទួលយក ការសារភាពកំហុសរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហា គតិបណ្ឌិត ។
Nisa' 4:27
ហើយអល់ឡោះចង់ទទួលយកការសារភាពកំហុសរបស់ ពួកអ្នក តែពួកដែលដើរតាមទំនើងចិត្ដវិញ ចង់ឱ្យពួកអ្នកងាកចេញ (ពីសាសនា)យ៉ាងឆ្ងាយបំផុត។
Nisa' 4:28
អល់ឡោះចង់បន្ធូរបន្ថយ(បន្ទុក)ដល់ពួកអ្នកព្រោះមនុស្ស លោកត្រូវបានគេបង្កើតមកដោយមានភាពទន់ខ្សោយ។
Nisa' 4:29
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិ គ្នាឯងដោយផ្លូវខុសឱ្យសោះ លើកលែងតែការធ្វើជំនួញដែលមាន ការឯកភាពគ្នាទាំងសងខាងប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសម្លាប់ ខ្លួនឯង(ឬសម្លាប់អ្នកដទៃ)ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះ អាណិតស្រឡាញ់បំផុតចំពោះពួកអ្នក។
Nisa' 4:30
ហើយអ្នកណាធ្វើដូច្នោះ(បំពានលើបម្រាមខាងលើ) ដោយការរំលោភបំពាននិងអយុត្ដិធម៌ យើងនឹងបញ្ចូលគេទៅក្នុង ភ្លើងនរក។ ហើយនេះគឺជាការងាយស្រួលបំផុតសម្រាប់អល់ឡោះ។
Nisa' 4:31
ប្រសិនបើពួកអ្នកចៀសផុតពីបាបកម្មធំៗ ដែលគេហាម ឃាត់ពួកអ្នកមិនឱ្យធ្វើវា យើងនឹងលុបបំបាត់នូវកំហុសតូចៗរបស់ ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកន្លែងមួយដ៏ឧត្ដុង្គឧត្ដម (ឋានសួគ៌)។
Nisa' 4:32
ចូរពួកអ្នកកុំទទូចចង់បានដូចអ្វីដែលអល់ឡោះបាន ប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នក។ សម្រាប់បុរសៗនឹងទទួល ផលពីអ្វីដែលពួកគេបានសាង ហើយសម្រាប់ស្រី្ដៗក៏នឹងទទួលផល ពីអ្វីដែលពួកនាងបានសាងដែរ។ ចូរពួកអ្នកសុំពីអល់ឡោះនូវការ សន្ដោសប្រណីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុត នូវអ្វីៗទាំងអស់។
Nisa' 4:33
គ្រប់ៗរូបយើងបានបង្កើតឱ្យមានអ្នកស្នងសម្រាប់ទទួល មរតកពីឪពុកម្ដាយ សាច់សាលោហិតដែលបានបន្សល់ទុក។ ហើយ អ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេ ចូរផ្ដល់ឱ្យពួកគេនូវ ចំណែករបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាសាក្សីលើ អ្វីៗទាំងអស់។
Nisa' 4:34
បុរសទាំងឡាយជាអ្នកគ្រប់គ្រងលើពួកស្ដ្រីដោយសារ អល់ឡោះបានលើកតម្កើងពួកគេឱ្យមានលក្ខណៈពិសេសជាងគ្នា និងដោយសារតែបុរសមានភារកិច្ចផ្គត់ផ្គង់ទ្រព្យសម្បត្ដិរបស់ពួកគេ (ដល់ប្រពន្ធ)។ ស្ដ្រីគ្រប់លក្ខណ៍នោះគឺជាស្ដ្រីដែលគោរពប្រតិបតិ្ដ (ចំពោះអល់ឡោះ) ជាស្ដ្រីដែលថែរក្សាអ្វីៗពេលប្ដីមិននៅ ព្រោះ អល់ឡោះបានថែរក្សាពួកនាង។ ដោយឡែកស្ដ្រីដែលពួកអ្នក(បី្ដ) បារម្ភនូវការមិនគោរពរបស់ពួកនាង(ចំពោះប្ដី)នោះ ចូរពួកអ្នក ដាស់តឿនពួកនាង(បើគ្មានប្រសិទ្ធភាពទេ) ចូរពួកអ្នកចាកចេញ ពីកន្លែងគេងរបស់ពួកនាង(បើនៅតែគ្មានប្រសិទ្ធភាពទៀត) ចូរ វាយអប់រំពួកនាង។ តែប្រសិនបើពួកនាងងាកមកគោរពតាមពួក អ្នកវិញ ដូចេ្នះចូរពួកអ្នកកុំរកផ្លូវធ្វើឱ្យលំបាកដល់ពួកនាងទៀត ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ មហាធំធេង។
Nisa' 4:35
ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចមានការបែកបាក់រវាង អ្នកទាំងពីរ(បី្ដប្រពន្ធ) ដូចេ្នះចូរពួកអ្នកបញ្ចូនអ្នកសម្របសំរួលម្នាក ពីសាច់ញាតិខាងប្រុស និងអ្នកសម្របសម្រួលម្នាក់ទៀតពីសាច់ញាតិ ខាងស្រី បើអ្នកសម្របសម្រួលទាំងពីរនោះចង់ផ្សះផ្សា អល់ឡោះ នឹងផ្សះផ្សារវាងប្ដីប្រពន្ធគេទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប។
Nisa' 4:36
ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ហើយកុំធ្វើ ស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយជាដាច់ខាត។ ហើយចូរធ្វើល្អចំពោះឪពុក ម្ដាយ សាច់សាលោហិត កូនកំព្រា អ្នកក្រ អ្នកជិតខាងដែលជាសាច់ ញាតិ និងអ្នកជិតខាងដែលមិនមែនជាសាច់ញាតិ និងអ្នករួមដំណើរ ជាមួយគ្នា ហើយនិងអ្នកធ្វើដំណើរដាច់ស្បៀង ព្រមទាំងទាសាទាសី របស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់អ្នកដែល អួតកេ្អងក្អាងឡើយ។
Nisa' 4:37
ពួកដែលកំណាញ់ ហើយពួកគេប្រើមនុស្សឱ្យកំណាញ់ ព្រមទាំងលាក់បាំងនូវអ្វីដែលអល់ឡោះបានប្រទានដល់ពួកគេអំពី ការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់។ យើងបានរៀបចំ សម្រាប់ពួកដែលប្រឆាំងនូវទារុណកម្មដ៏អាម៉ាស់បំផុត។
Nisa' 4:38
ហើយពួកដែលបរិច្ចាគទ្រព្យសម្បត្តិ របស់គេ ដើម្បីឱ្យ មនុស្សមើលឃើញ ហើយពួកគេគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃ បរលោកឡើយ។ អ្នកណាហើយយកស្ហៃតនធ្វើជាមិត្ដភកិ្ដរបស់គេ ស្ហៃតននោះគឺជាមិត្ដភកិ្ដដ៏អាក្រក់បំផុត។
Nisa' 4:39
តើមានគ្រោះថ្នាក់អ្វីដល់ពួកគេ ប្រសិនបើពួកគេជឿលើ អល់ឡោះ និងថ្ងៃបរលោក ហើយនិងបរិច្ចាគទ្រព្យសម្បត្តិ ខ្លះដែល អល់ឡោះបានប្រទានឱ្យពួកគេនោះ? អល់ឡោះមហាដឹងចំពោះ ពួកគេ។
Nisa' 4:40
ពិតប្រាកដណាស់ អល់ឡោះមិនបំពានអ្នកណាម្នាក់ឡើយ សូម្បីតែតូចប៉ុនលំអងធូលីក៏ដោយ។ ហើយប្រសិនបើទង្វើដ៏តូចនោះ ជាអំពើល្អ ទ្រង់នឹងបង្កើនវា និងប្រទានផលបុណ្យដ៏ធំធេងពីទ្រង់។
Nisa' 4:41
តើ(ស្ថានភាពរបស់មនុស្សនៅថ្ងៃបរលោក)ដូចម្តេចទៅ នៅពេលដែលយើងនាំសាក្សី(អ្នកនាំសាររបស់ពួកគេ)មកកាន់ មនុស្សគ្រប់ជំនាន់់ ហើយយើងនាំអ្នក(មូហាំម៉ាត់)មកធើ្វជាសាក្សី លើពួកគេទាំងនោះ ?
Nisa' 4:42
នៅថ្ងៃនោះ(ថ្ងៃបរលោក) ពួកដែលប្រឆាំង និងមិន គោរពតាមអ្នកនាំសារមានបំណងចង់ឱ្យផែនដីលេបពួកគេឱ្យបាត់ តែពួកគេមិនអាចលាក់បាំងអ្វីមួយពីអល់ឡោះបានឡើយ។
Nisa' 4:43
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំសឡាត ខណៈ ដែលពួកអ្នកកំពុងស្រវឹងឱ្យសោះ ទាល់តែពួកអ្នកដឹងនូវអ្វីដែល ពួកអ្នកកំពុងនិយាយ។ ហើយចំពោះអ្នកមានជូនុបក៏មិនត្រូវទៅ សឡាត (ឬចូលម៉ាស្ជិទ)ដែរ ទាល់តែពួកអ្នកងូតទឹកសំអាតរួច ប៉ុន្ដែពួកអ្នកអាចឆ្លងកាត់បាន។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬស្ថិតនៅក្នុងការធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបាន បន្ទោបង់ ឬពួកអ្នកបានរួមរ័កជាមួយភរិយា ហើយពួកអ្នកមិនអាច រកទឹកបានទេនោះ ចូរពួកអ្នកតាយ៉ាំ មុំដោយប្រើដីស្អាត ហើយត្រូវ ជូតមុខ និងដៃរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហា អធ្យាស្រ័យ មហាអភ័យទោស។
Nisa' 4:44
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែល អល់ឡោះបានផ្ដល់(ចំណេះដឹង)មួយចំណែកអំពីគម្ពីរ(តាវរ៉ត) នោះ? ដោយពួកគេផ្លាស់ប្ដូរ(ពីការចង្អុលបង្ហាញ)យកការវងេ្វង និងចង់ឱ្យពួកអ្នកវងេ្វងចេញពីមាគ៌ា (ដ៏ត្រឹមត្រូវ)។
Nisa' 4:45
ហើយអល់ឡោះដឹងបំផុតពីស្ថានភាពសត្រូវរបស់ពួកអ្នក។ ដូចេ្នះ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារពួកអ្នក ហើយ ក៏គ្រប់គ្រាន់ដែរដែលអល់ឡោះជាអ្នកជួយពួកអ្នក។
Nisa' 4:46
នៅក្នុងចំណោមពួកយ៉ាហ៊ូទីមានអ្នកខ្លះកែប្រែបន្ទូលរបស់ អល់ឡោះឱ្យខុសពីកន្ល្លែងរបស់វា ហើយពួកគេនិយាយថាៈ ពួកយើង បានស្តាប់ឮហើយ តែពួកយើងមិនគោរពតាម ហើយចូរអ្នក(មូហាំម៉ាត់)ស្តាប់ពួកយើងដោយអ្នកមិនស្ដាប់ឮអ្វីៗទាំងអស់ ហើយ(ពួក គេនិយាយពាក្យថា)ឪរ៉អ៊ីណាឱដោយមិនដាច់ពីមាត់សោះ គឺដើម្បី បង្ខូចសាសនាអ៊ីស្លាម។ តែប្រសិនបើពួកគេនិយាយថាៈ ពួកយើង បានស្តាប់ឮនិងគោរពតាម ហើយសូមអ្នក(មូហាំម៉ាត់)ស្តាប់ និង ថែរក្សាពួកយើងផងនោះ គឺជាការប្រសើរបំផុតសម្រាប់ពួកគេ និង ជាពាក្យដែលត្រឹមត្រូវបំផុត។ ក៏ប៉ុន្តែអល់ឡោះបានដាក់បណ្ដាសា ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ហេតុនេះពួកគេគ្មាន ជំនឿឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
Nisa' 4:47
ឱបណ្តាអ្នកដែលគេបានផ្តល់គម្ពីរឱ្យ. ចូរពួកអ្នកជឿនឹង អ្វីដែលយើងបានបញ្ចុះ (គម្ពីរគួរអាន) ដើម្បីជាការបញ្ជាក់នូវគម្ពីរ ដែលមាននៅជាមួយពួកអ្នក មុនពេលដែលយើងបំផ្លាញមុខ(របស់ ពួកអ្នក) និងបង្វិលវាទៅខាងក្រោយខ្នង ឬយើងដាក់បណ្ដាសា ពួកគេ ដូចដែលយើងបានដាក់បណ្ដាសាចំពោះក្រុមដែលបានបំពាន នៅថ្ងៃសៅរ៍។ ហើយបទបញ្ជារបស់អល់ឡោះនឹងត្រូវបានអនុវត្ដ។
Nisa' 4:48
ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នកដែល ធ្វើសី្ហុរិកចំពោះទ្រង់នោះឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះ បាបកម្មផេ្សងពីនោះចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អ្នកណាធ្វើស្ហ៊ីរិកចំពោះអល់ឡោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្ម មួយដ៏ធ្ងន់ធ្ងរ។
Nisa' 4:49
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែលអះអាង ថាខ្លួនជាអ្នកស្អាតស្អំនោះ? តាមពិតមានតែអល់ឡោះទេដែលជា អ្នកសំអាត(បាបកម្ម)អ្នកណាដែលទ្រង់មានចេតនា។ ហើយពួកគេ នឹងមិនត្រូវគេបំពានបន្តិចណាឡើយ។
Nisa' 4:50
ចូរអ្នកមើលចុះ តើពួកគេ(ពួកយ៉ាហ៊ូទី)ប្រឌិតរឿងភូត កុហកចំពោះអល់ឡោះយ៉ាងដូចម្តេចខ្លះ? គ្រប់គ្រាន់ហើយទង្វើ នោះជាបាបកម្មដ៏ច្បាស់លាស់។
Nisa' 4:51
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែល អល់ឡោះបានផ្តល់(ចំណេះដឹង)មួយចំណែកអំពីគម្ពីរ(តាវរ៉ត) ដោយពួកគេជឿចំពោះជិពទី និងតហ្គ៊ូតទៅវិញនោះ? ហើយពួក គេនិយាយទៅកាន់ពួកដែលប្រឆាំង(អារ៉ាប់គូរ៉ស្ហ)ថាៈ ពួកនេះ ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាអ្នកមានជំនឿ។
Nisa' 4:52
ពួកទាំងនោះ គឺជាពួកដែលអល់ឡោះបានដាក់បណ្ដាសា ពួកគេ។ ហើយអ្នកណាដែលអល់ឡោះដាក់បណ្ដាសានោះ គឺអ្នក (មូហាំម៉ាត់)នឹងមិនអាចមានអ្នកជួយសម្រាប់គេឡើយ។
Nisa' 4:53
ឬមួយពួកគេមានកម្មសិទិ្ធគ្រប់គ្រងមួយចំណែក? ប្រសិន បើដូច្នោះ ពួកគេនឹងមិនអាចផ្តល់ឱ្យមនុស្សលោកសូម្បីតែបន្តិច បានឡើយ។
Nisa' 4:54
ឬមួយក៏ពួកគេច្រណែនឈ្នានីសនឹងមនុស្សដទៃចំពោះអ្វី ដែលអល់ឡោះបានប្រទានឱ្យពួកគេ(មូហាំម៉ាត់ និងសហាហ្ពះ) អំពីការប្រោសប្រទានរបស់ទ្រង់? ជាការពិតណាស់ យើងបាន ប្រទានឱ្យពូជពង្សអ៊ីព្រហ៊ីមនូវគម្ពីរ និងភាពឈ្លាសវៃ ហើយយើង ក៏បានប្រទានឱ្យពួកគេនូវអំណាចគ្រប់គ្រងដ៏ធំធេងដែរ។
Nisa' 4:55
ដូចេ្នះក្នុងចំណោមពួកគេមានអ្នកខ្លះបានជឿនឹងគាត់ (មូហាំម៉ាត់) និងអ្នកខ្លះទៀតបានងាកចេញពីគាត់។ គ្រប់គ្រាន់ ហើយ(សម្រាប់ពួកគេ)នរកជើហាន់ណាំដែលឆេះសន្ធោសន្ធៅ។
Nisa' 4:56
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបន្ទូលរបស់យើង យើងនឹងបញ្ចូលពួកគេទៅក្នុងភ្លើងនរក។ រាល់ពេលដែលស្បែក របស់ពួកគេបានឆេះខ្លោចអស់ យើងក៏បានប្តូរស្បែកផេ្សងទៀតឱ្យ ពួកគេ ដើម្បីឱ្យពួកគេទទួលរសជាតិទារុណកម្ម។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Nisa' 4:57
ចំណែកឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អ វិញ យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ នៅ ក្នុងនោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន។ ហើយយើងនឹង បញ្ចូលពួកគេទៅក្នុងម្លប់ដ៏ត្រឈឹងត្រឈៃ(នៅក្នុងឋានសួគ៌)។
Nisa' 4:58
ពិតប្រាកដណាស់ អល់ឡោះបញ្ជាពួកអ្នកឱ្យប្រគល់បញ្ញើ ទាំងឡាយទៅឱ្យម្ចាស់របស់គេវិញ។ ហើយកាលណាពួកអ្នកកាត់ សេចក្តី រវាងមនុស្សលោក ពួកអ្នកត្រូវកាត់សេចក្ដីដោយយុត្ដិធម៌។ ពិតប្រាកដណាស់ ជាការប្រសើរបំផុតដែលអល់ឡោះបានផ្តល់ដំបូ- ន្មានដល់ពួកអ្នក។ ពិតប្រាកដណាស់អល់ឡោះមហាឮ មហាឃើញ។
Nisa' 4:59
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រតិបត្ដិតាម អល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារ ហើយនិងមេដឹកនាំរបស់ ពួកអ្នក។ ក្រោយមក ប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាអំពីកិច្ចការ អ្វីមួយ ចូរពួកអ្នកត្រឡប់ប្រការនោះទៅរកអល់ឡោះ(គម្ពីរ គួរអាន) និងអ្នកនាំសារ(ស៊ុណ្ណះ) ប្រសិនបើពួកអ្នកមានជំនឿ លើអល់ឡោះ និងថ្ងៃបរលោកមែននោះ។ ការធ្វើដូចនេះ វាជាការប្រសើរបំផុត និងជាការសមេ្រចចិត្ដចុងក្រោយដ៏ល្អប្រពៃ។
Nisa' 4:60
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ? ពួក(ពុតត្បុត) ដែលអះអាងថាៈ ពួកគេពិតជាបានជឿចំពោះអ្វីដែលអល់ឡោះបាន បញ្ចុះឱ្យអ្នក និងអ្វីដែលទ្រង់បានបញ្ចុះពីមុនអ្នកដោយពួកគេមាន បំណងចង់ឱ្យតហ្គ៊ូតកាត់សេចក្ដីឱ្យដែលអល់ឡោះបានបញ្ជាពួកគេ មិនឱ្យជឿវាឡើយ។ ហើយស្ហៃតនមានបំណងចង់ធ្វើឱ្យពួកគេវងេ្វង ដែលជាការវងេ្វងមួយដ៏សែនឆ្ងាយ។
Nisa' 4:61
នៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួក អ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះនិងមករកអ្នកនាំសារចុះ (ដើម្បីកាត់សេចក្ដី) អ្នក(មូហាំម៉ាត់)នឹងឃើញពួកពុតត្បុតទាំង នេះបែរចេញពីអ្នកដោយការស្អប់ខ្ពើម។
Nisa' 4:62
តើស្ថានភាពរបស់ពួកគេយ៉ាងដូចម្តេច នៅពេលដែលមាន គ្រោះអាក្រក់អ្វីមួយកើតមានចំពោះពួកគេ ដោយសារតែអ្វីដែល ដៃរបស់ពួកគេបានប្រព្រឹត្ដនោះ? បន្ទាប់មកពួកគេនឹងមករកអ្នក (មូហាំម៉ាត់)ដោយស្បថនឹងអល់ឡោះថាៈ ពួកយើងគ្មានបំណង អ្វីក្រៅពីការផ្សះផ្សា និងធ្វើឱ្យពួកគេត្រូវរូវគ្នាវិញឡើយ។
Nisa' 4:63
ពួកទាំងនោះហើយដែលអល់ឡោះដឹងនូវអ្វីដែលមានក្នុង ចិត្ត របស់ពួកគេ ដូចេ្នះចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ(កុំ យកទោសពៃរ៍) តែអ្នកត្រូវណែនាំពួកគេ ហើយនិងពោលទៅ កាន់ពួកគេនូវពាក្យសំដីណាដែលមានប្រសិទ្ធភាពដល់ខ្លួនពួកគេ។
Nisa' 4:64
យើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ឡើយ លើកលែង តែដើម្បីឱ្យមនុស្សប្រតិបត្តិ តាមគេ ដោយមានការអនុញ្ញាតពី អល់ឡោះប៉ុណ្ណោះ។ ជាការពិតណាស់ ប្រសិនបើនៅពេលដែលពួក គេបានបំពានលើខ្លួនឯងបានមករកអ្នក(មូហាំម៉ាត់) ហើយបាន សុំអភ័យទោសពីអល់ឡោះ ហើយអ្នកនាំសារក៏ជួយសុំអភ័យទោស ឱ្យពួកគេដែរនោះ ពួកគេពិតជានឹងបានឃើញថា អល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:65
សូមស្បថនឹងម្ចាស់របស់អ្នក. ពួកគេគ្មានជំនឿទេ លុះត្រា តែពួកគេសុំឱ្យអ្នក(មូហាំម៉ាត់)កាត់សេចក្តី ចំពោះអ្វីដែលពួកគេបាន ឈ្លោះទាស់ទែងគ្នា បន្ទាប់មកពួកគេគ្មានការចង្អៀតចង្អល់ក្នុងចិត្ដ នូវអ្វីដែលអ្នកបានកាត់សេចក្ដីឡើយ ហើយទទួលយកដោយពេញ ចិត្ដ។
Nisa' 4:66
ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជា លើពួកគេ (ពួកពុតត្បុត)ថាៈ ចូរពួកអ្នកសម្លាប់ខ្លួនឯង(ដើម្បីសារភាពកំហុស ដូចអំបូរអ៊ីស្រាអែល)ឬចាកចេញពីលំនៅដ្ឋានរបស់ពួកអ្នកនោះ ពួក គេនឹងមិនធ្វើវាឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបាន ទូន្មាននោះ វាជាការប្រសើរបំផុតសម្រាប់ពួកគេ និងធ្វើឱ្យជំនឿ របស់ពួកគេកាន់តែខ្លាំងថែមទៀត។
Nisa' 4:67
ហើយបើធ្វើដូច្នោះ យើងពិតជានឹងផ្តល់ឱ្យពួកគេនូវផល បុណ្យដ៏ធំធេងពីយើង។
Nisa' 4:68
ហើយយើងនឹងចង្អុលបង្ហាញដល់ពួកគេនូវមាគ៌ាដ៏ត្រឹម ត្រូវ។
Nisa' 4:69
ហើយអ្នកណាដែលប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសារ គឺពួកគេនឹងស្ថិតនៅជាមួយបណ្ដាអ្នកដែលអល់ឡោះបានប្រទាន នៀកម៉ាត់ឱ្យពួកគេដូចជាបណ្ដាណាពី បណ្ដាអ្នកដែលជឿតាមណាពី ដ៏ពិតប្រាកដ បណ្ដាអ្នកដែលពលីកម្មក្នុងមាគ៌ារបស់អល់ឡោះ និង បណ្ដាអ្នកដែលសាងអំពើល្អ។ ហើយអ្នកទាំងនោះគឺជាមិត្ដភក្ដិដ៏ល្អ បំផុត។
Nisa' 4:70
នោះគឺជាការប្រោសប្រទានពីអល់ឡោះ។ គ្រប់គ្រាន់ ហើយអល់ឡោះជាអ្នកដែលដឹងបំផុត។
Nisa' 4:71
ឱបណ្តា អ្នកដែលមានជំនឿ. ចូរពួកអ្នករៀបចំខ្លួនរបស់ ពួកអ្នកដោយប្រុងប្រយ័ត្ន(ពេលចេញទៅធ្វើសង្គ្រាម) ហើយចូរ ពួកអ្នកចេញទៅម្ដងមួយក្រុមៗ ឬចេញទៅទាំងអស់គ្នាតែម្ដង។
Nisa' 4:72
ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអ្នកមានអ្នក បង្អែបង្អង់(មិនចង់ចេញទៅធ្វើសង្គ្រាម)។ ហើយប្រសិនបើគ្រោះ ថ្នាក់បានកើតឡើងចំពោះពួកអ្នក(បរាជ័យ ឬត្រូវគេសម្លាប់) គេ នឹងនិយាយថាៈ អល់ឡោះពិតជាបានប្រទាននៀកម៉ាត់ដល់ខ្ញុំ ពី ព្រោះខ្ញុំមិនបានទៅចូលរួមធ្វើសង្គ្រាមជាមួយពួកគេ។
Nisa' 4:73
ប៉ុន្តែ បើការប្រោសប្រទានពីអល់ឡោះ(ជោគជ័យ)បាន កើតមានចំពោះពួកអ្នកវិញនោះ គេពិតជានិយាយថាៈ ពួកអ្នកហាក់ ដូចជាគ្មានទំនាក់ទំនងមិត្ដភាពជាមួយនឹងគេអញ្ចឹង។ ខ្ញុំសោកស្ដាយ ណាស់. ប្រសិនបើខ្ញុំនៅជាមួយពួកគេ ខ្ញុំនឹងទទួលបានជោគជ័យដ៏ធំ ធេងជាមិនខាន។
Nisa' 4:74
ដូចេ្នះ ចូរឱ្យពួកដែលយកការរស់នៅលើលោកិយប្តូរយក ថ្ងៃបរលោកធ្វើសង្គ្រាមក្នុងមាគ៌ា របស់អល់ឡោះ។ ហើយអ្នកណា ធ្វើសង្គ្រាមក្នុងមាគ៌ា របស់អល់ឡោះ ហើយត្រូវគេសម្លាប់ ឬបរាជ័យ គឺយើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេង។
Nisa' 4:75
តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)មិនធ្វើសង្គ្រាម ក្នុងមាគ៌ារបស់អល់ឡោះ និង(ជួយសង្គ្រោះ)ពួកដែលទន់ខ្សោយ ក្នុងចំណោមបុរសនិងស្ដ្រី ហើយនិងកេ្មងៗ(ដែលត្រូវគេបំពាន)ដែល ពួកគេកំពុងតែបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដា ជួយសង្គ្រោះពួកយើងចេញពីភូមិស្រុក(ម៉ាក្កះ)នេះ ដែលប្រជាជន របស់វាជាពួកដែលបំពាន ហើយមេត្ដាប្រទានដល់ពួកយើងនូវអ្នក គាំពារពីទ្រង់ និងប្រទានដល់ពួកយើងនូវអ្នកជួយពីទ្រង់ផង។
Nisa' 4:76
បណ្ដាអ្នកដែលមានជំនឿនោះ ពួកគេធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ។ ចំណែកឯពួកដែលគ្មានជំនឿវិញ ពួកគេធ្វើសង្គ្រាម ក្នុងមាគ៌ារបស់តហ្គូត។ ដូចេ្នះ ចូរពួកអ្នកធ្វើសង្គ្រាមប្រឆាំងនឹង សម្ព័ន្ធមិត្ដរបស់ស្ហៃតនចុះ។ ពិតប្រាកដណាស់ ល្បិចកលរបស់ស្ហៃតនគឺខ្សោយបំផុត។
Nisa' 4:77
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ? ពួកដែលត្រូវគេ និយាយទៅកាន់ពួកគេ(មុនពេលអល់ឡោះដាក់កាតព្វកិច្ចឱ្យច្បាំង) ថាៈ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(អំពីការច្បាំង) ហើយ ត្រូវប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយនៅពេលដែល អល់ឡោះបានដាក់កាតព្វកិច្ចសង្គ្រាមលើពួកគេ ស្រាប់តែក្រុមខ្លះ នៃពួកគេខ្លាចមនុស្សលោកដូចជាខ្លាចអល់ឡោះ ឬខ្លាចជាង អល់ឡោះទៅទៀត។ ហើយពួកគេនិយាយថាៈ ឱម្ចាស់របស់ពួក យើង. ហេតុអ្វីបានជាទ្រង់ដាក់កាតព្វកិច្ចសង្គ្រាមមកលើពួកយើង? ហេតុអ្វីបានជាទ្រង់មិនពន្យារពេលដល់ពួកយើងទៅពេលក្រោយ ទៀត? ចូរអ្នកប្រាប់ពួកគេថាៈ ការតេ្រកត្រអាលនៅក្នុងលោកិយ នេះគឺតិចតួចណាស់ រីឯថ្ងៃបរលោកវិញគឺល្អប្រសើរបំផុតសម្រាប់ អ្នកដែលកោតខ្លាចអល់ឡោះ ហើយពួកអ្នកនិងមិនត្រូវគេបំពាន សូម្បីតែបន្តិចឡើយ។
Nisa' 4:78
ទោះបីជាពួកអ្នកនៅទីកន្លែងណាក៏ដោយ ក៏សេចក្តីស្លាប់ នឹងទៅដល់ពួកអ្នកដែរ សូម្បីតែពួកអ្នកនៅកុ្នងប៉មដែលត្រូវបាន ស្ថាបនាដ៏រឹងមាំ និងខ្ពស់យ៉ាងណាក៏ដោយ។ ហើយប្រសិនបើប្រការ ល្អកើតមានចំពោះពួកគេ ពួកគេនិយាយថាៈ ប្រការនេះមកពី អល់ឡោះ។ តែប្រសិនបើប្រការអាក្រក់កើតមានចំពោះពួកគេវិញ នោះ ពួកគេនិយាយថា ប្រការនេះមកពីអ្នក(មូហាំម៉ាត់)។ ចូរអ្នក ប្រាប់ពួកគេថាៈ ប្រការទាំងនេះសុទ្ធតែមកពីអល់ឡោះទាំងអស់។ ហេតុអ្វីបានជាក្រុមនេះស្ទើរតែមិនយល់នូវពាក្យសំដីដូចេ្នះ?
Nisa' 4:79
អ្វីដែលពួកអ្នកបានទទួលអំពីប្រការល្អនោះ គឺមកពី អល់ឡោះ។ ហើយអ្វីដែលពួកអ្នកបានទទួលអំពីប្រការអាក្រក់វិញ គឺមកពីខ្លួនឯង។ ហើយយើងបានចាត់តាំងអ្នក(មូហាំម៉ាត់)ជាអ្នក នាំសារសម្រាប់មនុស្សលោកទាំងអស់។ គ្រប់គ្រាន់ហើយអល់ឡោះ ជាសាក្សី។
Nisa' 4:80
អ្នកណាហើយប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់)គឺគេ ពិតជាបានប្រតិបត្តិតាមអល់ឡោះ។ តែអ្នកណាហើយងាកចេញ វិញនោះ គឺយើងមិនបានចាត់តាំងអ្នកជាអ្នកថែរក្សាពួកគេឡើយ។
Nisa' 4:81
ហើយពួកគេនិយាយថាៈ យើងគោរពប្រតិបត្ដិតាម(អ្នក នាំសារ) តែនៅពេលដែលពួកគេចាកចេញពីអ្នក(មូហាំម៉ាត់)ក្រុម ខ្លះក្នុងចំណោមពួកគេរៀបចំផែនការនៅពេលយប់ផេ្សងពីអ្វីដែល អ្នកបាននិយាយ(នៅពេលថ្ងៃ)។ អល់ឡោះកត់ត្រាទុកនូវផែនការ ដែលពួកគេរៀបចំនៅពេលយប់នោះ។ ហេតុនេះ ចូរអ្នកងាកចេញ ពីពួកគេ ហើយត្រូវផ្ដល់ទំនុកចិត្ដទៅលើអល់ឡោះ។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្ដ។
Nisa' 4:82
តើពួកគេមិនត្រិះរិះពិចារណាអំពីគម្ពីរគួរអានទេឬ? ប្រសិនបើគម្ពីរនេះមិនមែនមកពីអល់ឡោះទេនោះ ពួកគេប្រាកដ ជាជួបប្រទះនូវការខ្វែងគំនិតគ្នាជាច្រើននៅក្នុងវា។
Nisa' 4:83
ហើយនៅពេលដែលពត៌មានស្ដីអំពីសន្ដិសុខនិងអសន្ដិសុខ បានមកដល់ពួកគេ គឺពួកគេផ្សព្វផ្សាយពត៌មាននោះភ្លាម។ តែ ប្រសិនបើពួកគេផ្ដល់ពត៌មាននោះទៅកាន់អ្នកនាំសារ និងមេដឹកនាំ របស់ពួកគេវិញ អ្នកដែលចង់ដឹងការពិតក្នុងចំណោមពួកគេពិតជា បានដឹងវាជាមិនខាន។ ហើយប្រសិនបើគ្មានក្ដីសន្ដោសប្រណី និងក្ដី មេត្ដាករុណាអំពីអល់ឡោះមកលើពួកអ្នកទេនោះ ពួកអ្នកនឹងប្រតិបត្ដិតាមស្ហៃតន លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
Nisa' 4:84
ចូរអ្នក(មូហាំម៉ាត់)ធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ។ អល់ឡោះមិនដាក់បន្ទុកទៅលើអ្នកណាក្រៅពីអ្នកឡើយ។ ហើយ អ្នកត្រូវជំរុញបណ្ដាអ្នកដែលមានជំនឿ(ក្នុងការធ្វើសង្គ្រាម)។ សង្ឃឹមថា អល់ឡោះនឹងទប់ស្កាត់នូវអំពើព្រៃផ្សៃរបស់ពួកដែល ប្រឆាំង។ អល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកធ្វើ ទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
Nisa' 4:85
អ្នកណាដែលធ្វើអន្ដរាគមន៍ដោយអំពើល្អ(ដល់អ្នកដទៃ) គេប្រាកដជានឹងទទួលបានផលបុណ្យមួយចំណែកអំពីវា។ ហើយ អ្នកណាដែលធ្វើអន្ដរាគមន៍ដោយអំពើអាក្រក់វិញ គេប្រាកដជានឹង ទទួលបានផលអាក្រក់មួយចំណែកអំពីវាដែរ។ ហើយអល់ឡោះជា អ្នកថែរក្សាអ្វីៗទាំងអស់។
Nisa' 4:86
ហើយនៅពេលដែលពួកអ្នកត្រូវបានគេស្វាគមន៍(ឱ្យសាឡាម) ចូរពួកអ្នកស្វាគមន៍វិញដោយប្រសើរជាងនេះ ឬដោយស្មើ គ្នា។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកជំនុំជំរះលើអ្វីៗទាំងអស់។
Nisa' 4:87
អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈក្រៅពីទ្រង់ឡើយ។ ទ្រង់ប្រាកដជាប្រមូលផ្ដុំពួកអ្នកនៅថ្ងៃ បរលោកដោយគ្មានការសង្ស័យឡើយ។ តើអ្នកណាដែលមានពាក្យ សំដីពិតជាងអល់ឡោះទៀតនោះ?
Nisa' 4:88
តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)បែកជាពីរក្រុម ក្នុងរឿងពួកពុតត្បុត ខណៈដែលអល់ឡោះបានបោះបង់ពួកគេ(ឱ្យ ស្ថិតក្នុងភាពគ្មានជំនឿ) ដោយសារទង្វើរបស់ពួកគេនោះ? តើពួក អ្នកចង់ចង្អុលបង្ហាញចំពោះអ្នកដែលអល់ឡោះបានធ្វើឱ្យគេវងេ្វង ឬ? អ្នកណាហើយដែលអល់ឡោះធ្វើឱ្យវងេ្វងគឺអ្នក(មូហាំម៉ាត់) នឹងមិនអាចមានផ្លូវណាមួយ(ការចង្អុលបង្ហាញ)សម្រាប់គេឡើយ។
Nisa' 4:89
ពួកគេ(ពួកពុតត្បុត)ប៉ងប្រាថ្នាចង់ឱ្យពួកអ្នកប្រឆាំងដូច អ្វីដែលពួកគេបានប្រឆាំងដែរ ពេលនោះពួកអ្នកនឹងក្លាយដូចជា ពួកគេ។ ដូចេ្នះ ចូរពួកអ្នកកុំយកពួកគេធ្វើជាសម្ព័ន្ធមិត្ដ លុះត្រាតែ ពួកគេភៀសខ្លួនក្នុងមាគ៌ា របស់អល់ឡោះ។ តែប្រសិនបើពួកគេ ងាកចេញ(អំពីអ្វីដែលពួកអ្នកបានអំពាវនាវនោះ) ចូរពួកអ្នកចាប់ ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកបានជួប ប្រទះពួកគេ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេ ធ្វើជាអ្នកគាំពារ និងជាអ្នកជំនួយឱ្យសោះ។
Nisa' 4:90
លើកលែងតែពួកដែលទៅសុំផ្សារភ្ជាប់ជាមួយនឹងក្រុមមួយ ដែលពួកអ្នក(មូស្លីម)និងពួកគេមានកិច្ចព្រមព្រៀងជាមួយគ្នា។ ឬពួកដែលបានមកជួបពួកអ្នកដោយចិត្ដរបស់ពួកគេមានអារម្មណ៍ ធុញថប់ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ឬធ្វើសង្គ្រាមប្រឆាំង នឹងក្រុមរបស់ពួកគេ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ ពិតជានឹងធ្វើឱ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើ សង្គ្រាមឈ្នះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកគេបានដកថយ ចេញពីពួកអ្នក ដោយមិនធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ហើយធ្វើ ការចរចារជាមួយពួកអ្នកវិញនោះ គឺអល់ឡោះមិនបើកផ្លូវ(អនុញ្ញាត)ឱ្យពួកអ្នកធ្វើអ្វីទៅលើពួកគេឡើយ(ចាប់ឬសម្លាប់ពួកគេ)។
Nisa' 4:91
ពួកអ្នកនឹងជួបប្រទះក្រុមពុតត្បុតមួយផេ្សងទៀតដែល ពួកគេចង់បានសន្ដិភាពពីពួកអ្នកនិងសន្ដិភាពពីក្រុមរបស់ពួកគេ។ រាល់ពេលដែលពួកគេត្រូវគេអូសទាញទៅកាន់ប្រការស្ហ៊ីរិកវិញ ពួក គេក៏លោតចូលទៅក្នុងវាយ៉ាងលឿន។ តែបើពួកគេមិនបែរចេញពី ពួកអ្នក និងមិនព្រមចរចារជាមួយពួកអ្នក ហើយនិងមិនបពា្ឈប់ដៃ របស់ពួកគេ(អំពីការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នក)ទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេនិងសម្លាប់ពួកគេ ទោះនៅទីណាក៏ដោយ ពេលដែលពួកអ្នកបានជួបប្រទះពួកគេ។ ពីព្រោះពួកទាំងនេះហើយ ដែលយើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកក្នុងការ ចាប់ខ្លួន ឬសម្លាប់ពួកគេ។
Nisa' 4:92
ចំពោះអ្នកមានជំនឿមិនមានសិទ្ធិធ្វើឃាតអ្នកមានជំនឿ ដូចគ្នាទេ លើកលែងតែក្នុងករណីអចេតនា។ ហើយអ្នកណាបាន ជ្រុលជ្រួសធ្វើឃាតអ្នកមានជំនឿដោយអចេតនា គឺគេត្រូវដោះ លែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព និងត្រូវបង់ពិន័យ (ជាទ្រព្យសម្បត្ដិដែលត្រូវបានកំណត់)ទៅឱ្យក្រុមគ្រួសារជនរង គ្រោះ លើកលែងតែពួកគេ(ក្រុមគ្រួសារជនរងគ្រោះ)មានការ អធ្យាស្រ័យ។ ហើយប្រសិនបើជនរងគ្រោះស្ថិតនៅក្នុងក្រុមសត្រូវ របស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ គឺគេ(ឃាតករ)ត្រូវដោះ លែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែបើជនរង គ្រោះស្ថិតនៅក្នុងក្រុមដែលបានចុះកិច្ចព្រមព្រៀងរវាងពួកអ្នកនិង ពួកគេ គឺគេ(ឃាតករ)ត្រូវបង់ពិន័យ(ទ្រព្យសម្បត្ដិ)ទៅឱ្យក្រុម គ្រួសារជនរងគ្រោះ(តាមការកំណត់) និងដោះលែងទាសីដែលមាន ជំនឿម្នាក់ឱ្យមានសេរីភាព។ ប៉ុន្ដែអ្នកណា(ឃាតករ)គ្មានលទ្ធភាព ទេនោះ គេត្រូវបួសរយៈពេលពីរខែជាប់គ្នា(ការធ្វើដូចេ្នះ)ដើម្បីឱ្យ អល់ឡោះទទួលនូវការសារភាពកំហុស(របស់គេ)។ ហើយ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Nisa' 4:93
ហើយអ្នកណាធ្វើឃាតអ្នកមានជំនឿម្នាក់ដោយចេតនា ការតបស្នងសម្រាប់គេ គឺនរកជើហាន់ណាំដោយគេនៅក្នុងនោះជា អមតៈ ហើយអល់ឡោះខឹងសម្បា និងដាក់បណ្ដាសាចំពោះគេ ហើយទ្រង់រៀបចំសម្រាប់គេនូវទារុណកម្មដ៏ធ្ងន់ធ្ងរ។
Nisa' 4:94
ឱបណ្ដាអ្នកដែលមានជំនឿ. កាលណាពួកអ្នកចេញដំណើរ ទៅធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានឱ្យសាឡាមចំពោះ ពួកអ្នកថាៈ អ្នកពុំមែនជាអ្នកដែលមានជំនឿ (ពេលនោះពួកអ្នកក៏ សម្លាប់គេ)ដើម្បីចង់បានទ្រព្យសម្បត្ដិ(ជ័យភណ្ឌ)ក្នុងជីវិតលោកិយ ឱ្យសោះ។ តែនៅជាមួយអល់ឡោះវិញមានជ័យភណ្ឌដ៏ច្រើនលើស លប់។ ពួកអ្នកកាលពីមុនក៏ដូចេ្នះដែរ(អ្នកដទៃដឹងពីការចូល សាសនាអ៊ីស្លាមរបស់ពួកអ្នកក៏ដោយសារការឱ្យសាឡាមនេះដែរ) ពេលនោះអល់ឡោះក៏បានប្រទានលាភសក្ការៈឱ្យពួកអ្នក ដូចេ្នះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់(មុនសមេ្រចកិច្ចការអ្វីមួយ)។ ពិត ប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Nisa' 4:95
មិនស្មើគ្នាទេពួកដែលមិនបានចេញទៅធ្វើសង្គ្រាមក្នុង ចំណោមអ្នកដែលមានជំនឿជាមួយនឹងអ្នកដែលតស៊ូក្នុងមាគ៌ារបស់ អល់ឡោះទាំងទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកគេ លើកលែង តែអ្នកដែលមានឧបសគ្គ(អ្នកជំងឺអ្នកពិការ...)ប៉ុណ្ណោះ។ អល់ឡោះ បានប្រទានឱ្យបណ្ដាអ្នកដែលតស៊ូធ្វើសង្គ្រាមទាំងទ្រព្យសម្បត្ដិ និង ខ្លួនប្រាណរបស់ពួកគេឱ្យមានឋានៈខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលមិន បានចេញទៅធ្វើសង្គ្រាម។ ហើយក្រុមទាំងពីរនេះអល់ឡោះបាន សន្យាថា នឹងប្រទានឋានសួគ៌(ដល់ពួកគេ)។ តែអល់ឡោះបាន ប្រទានឱ្យបណ្ដាអ្នកដែលតស៊ូធ្វើសង្គ្រាមនោះនូវផលបុណ្យដ៏ធំធេង លើសពីបណ្ដាអ្នកដែលមិនបានចេញទៅធ្វើសង្គ្រាម។
Nisa' 4:96
គឺឋានៈដ៏ខ្ពង់ខ្ពស់(នៅក្នុងឋានសួគ៌) និងការអភ័យទោស ហើយនិងក្ដីអាណិតស្រឡាញ់ពីទ្រង់។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:97
ពិតប្រាកដណាស់ ពួកដែលម៉ាឡាអ៊ីកាត់បានបពា្ចប់ជីវិត របស់ពួកគេ ខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង(ដោយមិន ព្រមភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ)។ ម៉ាឡាអ៊ីកាត់បានសួរ ទៅពួកគេថាៈ តើពួកអ្នកបានធ្វើអ្វីខ្លះ(សម្រាប់កិច្ចការសាសនា)? ពួកគេបានតបថាៈ ពួកយើងជាអ្នកទន់ខ្សោយដែលរស់នៅលើផែនដី នេះ។ ម៉ាឡាអ៊ីកាត់បានសួរទៀតថាៈ តើផែនដីរបស់អល់ឡោះមិន ធំទូលំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ ដ៏អាក្រក់បំផុត។
Nisa' 4:98
លើកលែងតែពួកដែលទន់ខ្សោយក្នុងចំណោមបុរស និង ស្ដ្រី និងកេ្មងតូចៗដែលគ្មានលទ្ធភាពរិះរកមធ្យោបាយ(ចាកចេញ) និងមិនស្គាល់ផ្លូវប៉ុណ្ណោះ។
Nisa' 4:99
ពួកទាំងនោះ សង្ឃឹមថាអល់ឡោះនឹងអធ្យាស្រ័យដល់ ពួកគេ។ ហើយអល់ឡោះមហាអធ្យាស្រ័យ មហាអភ័យទោស។
Nisa' 4:100
អ្នកណាដែលភៀសខ្លួនក្នុងផ្លូវអល់ឡោះ គេប្រាកដជា នឹងជួបប្រទះនៅលើផែនដីនេះនូវកន្លែងជ្រកកោនជាច្រើន និងលាភ សក្ការៈដ៏សំបូរបែប។ ហើយអ្នកណាដែលចាកចេញពីលំនៅដ្ឋាន របស់គេក្នុងនាមជាអ្នកភៀសខ្លួន ដើម្បីអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ ក្រោយមកសេចក្ដីស្លាប់ក៏កើតមានចំពោះគេ(ក្នុងពេល ធ្វើដំណើរ) ប្រាកដណាស់ផលបុណ្យរបស់គេគឺស្ថិតនៅជាមួយ អល់ឡោះ។ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:101
ហើយនៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរ នៅលើផែនដីនេះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយ ដែលពួក អ្នកបង្រួញសឡាតនោះ ប្រសិនបើពួកអ្នកខ្លាចពួកដែលប្រឆាំង វាយប្រហារមកលើពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលប្រឆាំង នោះ គឺជាសត្រូវរបស់ពួកអ្នកយ៉ាងពិតប្រាកដ។
Nisa' 4:102
ហើយកាលណាអ្នក(មូហាំម៉ាត់)នៅជាមួយពួកគេ (ពួកសហាហ្ពាត់ក្នុងពេលធ្វើសង្គ្រាម) ពេលនោះអ្នកចង់ដឹកនាំ ពួកគេសឡាត ចូរឱ្យមួយក្រុមក្នុងចំណោមពួកគេឈរសឡាតជា មួយអ្នក ហើយចូរឱ្យពួកគេកាន់អាវុធជាប់នឹងខ្លួន។ ហើយនៅពេល ដែលពួកគេស៊ូជូតរួច ចូរឱ្យពួកគេនៅពីក្រោយពួកអ្នក(ដើម្បីការ ពារ) បន្ទាប់មកចូរឱ្យក្រុមផេ្សងទៀត(ក្រុមទីពីរ)ដែលមិនទាន់ សឡាតមកសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេប្រុងប្រយ័ត្ន និង កាន់អាវុធជាប់នឹងខ្លួនជានិច្ច។ ពួកសត្រូវមានបំណងចង់ឱ្យពួកអ្នក ធេ្វសប្រហែសសព្វាវុធ និងសំភារៈផេ្សងៗរបស់ពួកអ្នក ដើម្បីពួកគេ វាយសង្គ្រប់មកលើពួកអ្នកតែម្ដង។ ហើយគ្មានទោសពៃរ៍អ្វីចំពោះ ពួកអ្នកក្នុងការទុកអាវុធរបស់ពួកអ្នករៀងៗខ្លួនឡើយ ប្រសិនបើ ពួកអ្នកជួបនឹងឧបសគ្គ ដូចជាភ្លៀង ឬជម្ងឺ តែពួកអ្នកត្រូវប្រកាន់ ការប្រុងប្រយ័ត្នជានិច្ច។ ពិតប្រាកដណាស់អល់ឡោះបានរៀបចំ សម្រាប់ពួកដែលប្រឆាំងនោះនូវទារុណកម្មដ៏អាម៉ាស់បំផុត។
Nisa' 4:103
ហើយនៅពេលដែលពួកអ្នកបំពេញកាតព្វកិច្ចសឡាត រួច ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងពេលដេករបស់ពួកអ្នក។ ហើយនៅពេលណាដែលពួកអ្នកមាន សន្ដិភាពវិញ ចូរពួកអ្នកប្រតិបត្ដិសឡាត(គ្រប់ចំនួនដូចធម្មតា)។ ពិតប្រាកដណាស់ សឡាតជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមាន ជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់។
Nisa' 4:104
ចូរពួកអ្នកកុំបាត់បង់ស្មារតីក្នុងការប្រឈមមុខជាមួយ សត្រូវ។ ប្រសិនបើពួកអ្នកទទួលការឈឺចាប់(ដោយមុខរបួស) ពិត ប្រាកដណាស់ ពួកគេក៏ឈឺចាប់ដូចអ្វីដែលពួកអ្នកឈឺចាប់ដែរ។ ប៉ុន្ដែ ពួកអ្នកនៅមានសង្ឃឹម(ផលបុណ្យ និងការគាំទ្រ)ពីអល់ឡោះនូវ អ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Nisa' 4:105
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដែលពោរពេញទៅដោយការពិត ដើម្បីឱ្យអ្នកកាត់សេចក្ដីរវាង មនុស្សលោកតាមអ្វីដែលអល់ឡោះបានបំភ្លឺដល់អ្នក។ ហើយចូរអ្នក កុំជួយការពារពួកជនក្បត់ឱ្យសោះ។
Nisa' 4:106
ហើយចូរអ្នកសុំអភ័យទោសពីអល់ឡោះ។ ពិតប្រាកដ ណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:107
ហើយចូរអ្នកកុំការពារពួកដែលក្បត់ខ្លួនឯងឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ចំពោះជនក្បត់ដែលសាង បាបកម្មឡើយ។
Nisa' 4:108
ពួកគេអាចរកវិធីបិទបាំង(អំពើអាក្រក់នានា)ពីមនុស្ស បាន តែពួកគេមិនអាចរកវិធីបិទបាំងពីអល់ឡោះបានឡើយ ព្រោះ ទ្រង់នៅជាមួយពួកគេ(ដោយការដឹង) ខណៈដែលពួកគេបានរៀប ចំគំរោងក្បត់នៅពេលយប់នូវអ្វីដែលទ្រង់មិនយល់ព្រម។ ហើយ អល់ឡោះដឹងជ្រួតជ្រាបអំពីអ្វីដែលពួកគេប្រព្រឹត្ដ។
Nisa' 4:109
ពួកអ្នកទាំងអស់នេះហើយជាអ្នកដែលបានជួយការពារ ពួកគេ(ពួកក្បត់)នៅក្នុងជីវិតលោកិយនេះ។ តើអ្នកណាដែលអាច ការពារពួកគេនៅចំពោះមុខអល់ឡោះនាថ្ងៃបរលោក? ឬអ្នកណា ដែលអាចគាំពារពួកគេ(អំពីទារុណកម្មរបស់អល់ឡោះ)បាន?
Nisa' 4:110
ហើយអ្នកណាដែលប្រព្រឹត្ដអំពើអាក្រក់ឬបំពានលើ ខ្លួនឯងផ្ទាល់(សាងបាបកម្ម) ក្រោយមកគេបានសុំអភ័យទោសពី អល់ឡោះនោះ គេប្រាកដជានឹងដឹងថា អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:111
ហើយអ្នកណាសាងបាបកម្ម អ្នកនោះពិតជាសាងបាបកម្មមកលើខ្លួនឯង។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Nisa' 4:112
ហើយអ្នកណាដែលប្រព្រឹត្ដខុស ឬសាងបាបកម្ម ក្រោយ មកគេទម្លាក់កំហុសនោះទៅលើអ្នកដែលគ្មានកំហុស គេពិតជាបាន ទទួលរងនូវការមួលបង្កាច់ និងបាបកម្មនោះវិញយ៉ាងច្បាស់លាស់។
Nisa' 4:113
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងការអាណិតស្រឡាញ់របស់ទ្រង់មកលើអ្នក(មូហាំម៉ាត់)ទេនោះ ប្រាកដជាក្រុមមួយក្នុងចំណោមពួកគេ(ពួកក្បត់)បានសមេ្រច បំណងក្នុងការធ្វើឱ្យអ្នកវងេ្វងជាមិនខាន។ ប៉ុន្ដែពួកគេមិនអាចធ្វើ ឱ្យនរណាម្នាក់វងេ្វងក្រៅពីខ្លួនរបស់ពួកគេឡើយ។ ហើយពួកគេ ក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកសូម្បីតែបន្ដិចបានដែរ។ ហើយ អល់ឡោះបានបញ្ចុះ មកឱ្យអ្នកនូវគម្ពីរ(គួរអាន)និងភាពឈ្លាសវៃ ហើយទ្រង់បានបង្រៀនអ្នកនូវអ្វីដែលអ្នកមិនទាន់ដឹង។ ហើយ ការប្រោសប្រទានរបស់អល់ឡោះមកលើអ្នកគឺធំធេងបំផុត។
Nisa' 4:114
ចំពោះការខ្សឹបខ្សៀវភាគច្រើនរបស់ពួកគេគ្មានភាពល្អ ឡើយ លើកលែងតែនរណាដែលបានប្រើគេឱ្យបរិច្ចាគទានឬ(ប្រើ គេ)ឱ្យធ្វើអំពើល្អ ឬការផ្សះផ្សារវាងមនុស្សលោកប៉ុណ្ណោះ។ ហើយ អ្នកណាដែលធ្វើដូច្នោះដើម្បីចង់បានការយល់ព្រមពីអល់ឡោះ គឺ យើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងបំផុត។
Nisa' 4:115
ហើយអ្នកណាប្រឆាំងនឹងអ្នកនាំសារបន្ទាប់ពីការពិតបាន លាតត្រដាងចំពោះគេ ហើយគេដើរតាមមាគ៌ាផេ្សងពីមាគ៌ា អ្នកមាន ជំនឿនោះ យើងនឹងទុកឱ្យគេនៅលើមាគ៌ាដែលគេបានជ្រើសរើស ហើយយើងនឹងបញ្ចូលគេទៅក្នុងនរកជើហាន់ណាំ។ ហើយវាជា កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Nisa' 4:116
ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នក ដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។ តែទ្រង់នឹងអភ័យទោសចំពោះ បាបកម្មផេ្សងពីនោះឱ្យអ្នកណាដែលទ្រង់មានចេតនា។ ហើយអ្នក ណាធ្វើស្ហ៊ីរិករិកចំពោះអល់ឡោះ គេពិតជាបានវងេ្វង(ពីមាគ៌ាត្រឹម ត្រូវ)ដ៏សែនឆ្ងាយជាមិនខាន។
Nisa' 4:117
ពួកគេមិនគោរពសក្ការៈនរណាផេ្សងពីអល់ឡោះឡើយ លើកលែងតែរូបបដិមាករប៉ុណ្ណោះ។ ហើយពួកគេក៏មិនគោរព សក្ការៈនរណាក្រៅពីស្ហៃតនដែលប្រឆាំងនោះដែរ។
Nisa' 4:118
អល់ឡោះបានដាក់បណ្ដាសាវា(ស្ហៃតន) ហើយវាបាន និយាយថាៈ ខ្ញុំពិតជានឹងយកចំណែកមួយដែលបានកំណត់(ចំណែក អាក្រក់)ពីខ្ញុំទាំងឡាយរបស់ទ្រង់។
Nisa' 4:119
ហើយខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេវងេ្វង និងបញ្ឆោត ពួកគេឱ្យរវើរវាយ ហើយនិងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វ ពាហនៈ ព្រមទាំងខ្ញុំនឹងប្រើពួកគេឱ្យផ្លាស់ប្ដូរធាតុដើមនៃការ បង្កើតរបស់អល់ឡោះ(សាសនាអ៊ីស្លាម)។ ហើយអ្នកណាដែល ទទួលយកស្ហៃតនធ្វើជាអ្នកគាំពារផេ្សងពីអល់ឡោះ ពិតប្រាកដ ណាស់ គេនឹងទទួលការខាតបង់យ៉ាងច្បាស់លាស់។
Nisa' 4:120
ស្ហៃតនសន្យាជាមួយពួកគេ(ពួកដែលតាមវា) និង បញ្ឆោតពួកគេឱ្យរវើរវាយ។ ហើយស្ហៃតនមិនបានសន្យាអ្វីជាមួយ ពួកគេក្រៅពីការបោកបបញ្ឆោតឡើយ។
Nisa' 4:121
ពួកទាំងនោះ(ពួកតាមស្ហៃតន)ទីជម្រករបស់ពួកគេ គឺ នរកជើហាន់ណាំ ហើយពួកគេគ្មានវិធីណាអាចគេចចេញពីវាបាន ឡើយ។
Nisa' 4:122
បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ ពីក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ការសន្យារបស់ អល់ឡោះ គឺជាការពិត។ តើនរណាដែលមានពាក្យសំដីពិតជាង អល់ឡោះទៀតនោះ?
Nisa' 4:123
(ផលបុណ្យទាំងឡាយ)វាពុំមែនអាស្រ័យទៅលើការ ស្រមើស្រមៃរបស់ពួកអ្នក(អ្នកមានជំនឿ) ហើយក៏ពុំមែនជាការ ស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ អ្នកណាប្រព្រឹត្ដអំពើ អាក្រក់ អ្នកនោះនឹងទទួលនូវការតបស្នងវិញដោយអំពើនោះ ហើយ អ្នកនោះមិនអាចស្វែងរកអ្នកគាំពារឬអ្នកជំនួយសម្រាប់គេក្រៅពី អល់ឡោះបានឡើយ។
Nisa' 4:124
ហើយអ្នកណាសាងអំពើល្អ ទោះជាបុរសឬស្រី្ដក្ដី ដោយ គេជាអ្នកមានជំនឿផងនោះ គឺអ្នកទាំងនោះនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវគេបំពានសូម្បីតែបន្ដិចក៏ដោយ។
Nisa' 4:125
តើអ្នកណាដែលល្អក្នុងសាសនាជាងអ្នកដែលបានប្រគល់ ខ្លួនរបស់គេទៅចំពោះអល់ឡោះ ហើយគេគឺជាអ្នកធ្វើល្អ និងប្រតិ-បត្ដិតាមសាសនារបស់អ៊ីព្រហ៊ីមដ៏ត្រឹមត្រូវនោះ? អល់ឡោះបាន ចាត់ទុកអ៊ីព្រហ៊ីមជាអ្នកជំនិត។
Nisa' 4:126
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែល នៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ អល់ឡោះដឹងជ្រួត ជ្រាបនូវអ្វីៗទាំងអស់។
Nisa' 4:127
ពួកគេនឹងសុំអ្នក(មូហាំម៉ាត់)ឱ្យបកស្រាយអំពីច្បាប់ ដែលទាក់ទងនឹងស្រី្ដ។ ចូរអ្នកពោលថាៈ អល់ឡោះនឹងបំភ្លឺដល់ ពួកអ្នកអំពីច្បាប់របស់ពួកនាង និងអ្វីដែលត្រូវគេសូត្រប្រាប់ពួកអ្នក នៅក្នុងគម្ពីរដែលទាក់ទងនឹងកេ្មងស្រីកំព្រាដែលពួកអ្នកមិនបាន ផ្ដល់ឱ្យពួកនាងនូវអ្វីដែលគេបានកំណត់ឱ្យពួកនាង ខណៈដែលពួក អ្នកមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពួកនាង និងច្បាប់ ដែលទាក់ទងជាមួយកុមារដែលមានភាពទន់ខ្សោយ។ ហើយពួក អ្នកត្រូវទទួលខុសត្រូវចំពោះកេ្មងកំព្រានោះដោយយុតិ្ដធម៌។ ហើយ អ្វីដែលពួកអ្នកសាងអំពីប្រការល្អនោះ គឺពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះវា។
Nisa' 4:128
ហើយប្រសិនបើស្រី្ដមានការភ័យខ្លាចនូវការស្អប់ខ្ពើម ឬការបោះបង់ពីស្វាមីរបស់នាង គឺគ្មានទោសពៃរ៍អ្វីចំពោះគេទាំង ពីរក្នុងការផ្សះផ្សារវាងគេទាំងពីរឱ្យល្អឡើងវិញឡើយ។ ហើយការ ផ្សះផ្សានោះវាជាការប្រសើរបំផុត ព្រោះបុគ្គលគ្រប់រូបតែងតែមាន ភាពកំណាញ់នៅក្នុងខ្លួន (ដូចេ្នះគួរតែកាត់បន្ថយភាពកំណាញ់ នោះ)។ តែប្រសិនបើពួកអ្នកធ្វើល្អ និងកោតខ្លាចអល់ឡោះវិញ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Nisa' 4:129
ហើយពួកអ្នក(ស្វាមី)នឹងមិនអាចផ្ដល់ភាពយុតិ្ដធម៌ រវាងបណ្ដាស្រី្ដ(ជាភរិយា)ទាំងនោះឡើយ បើទោះជាពួកអ្នកខិត ខំយ៉ាងណាក៏ដោយ។ ដូចេ្នះចូរពួកអ្នកកុំលំអៀងម្ខាងៗហួសពេក ដោយពួកអ្នកបោះបង់នាង(ភរិយាដែលមិនពេញចិត្ដ)ចោល ដូចជា វត្ថុដែលគេព្យួរចោលនោះឡើយ។ តែប្រសិនបើពួកអ្នកផ្សះផ្សាគ្នា និង កោតខ្លាចចំពោះអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:130
ប៉ុន្ដែប្រសិនបើគេទាំងពីរបែកបាក់គ្នា(លែងលះគ្នា) វិញនោះ អល់ឡោះនឹងផ្គត់ផ្គង់ដល់គេម្ន្មាក់ៗនូវលាភសក្ការៈដ៏ទូលំទូលាយរបស់ទ្រង់។ អល់ឡោះមហាទូលំទូលាយ មហាគតិបណ្ឌិត។
Nisa' 4:131
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែល នៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ យើងបានបង្គាប់ប្រើដល់បណ្ដាអ្នកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នក និងពួកអ្នកឱ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នក ប្រឆាំងវិញ ពិតប្រាកដណាស់អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយ អល់ឡោះមានអ្វីគ្រប់យ៉ាង ជាទីកោតសរសើរបំផុត។
Nisa' 4:132
អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើ ផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ គ្រប់គ្រាន់ហើយអល់ឡោះ ជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្ដ។
Nisa' 4:133
-ឱមនុស្សលោក. ប្រសិនបើអល់ឡោះមានចេតនា ទ្រង់ នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងនាំក្រុមផេ្សងមកជំនួសវិញ។ ហើយអល់ឡោះមានអានុភាពបំផុតចំពោះរឿងនេះ។
Nisa' 4:134
អ្នកណាហើយចង់បានផលបុណ្យនៅក្នុងលោកិយនេះ គឺអល់ឡោះមានផលបុណ្យទាំងក្នុងលោកិយ និងបរលោក។ ហើយអល់ឡោះមហាឮ មហាឃើញ។
Nisa' 4:135
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រកាន់ឱ្យបាន ខ្ជាប់ខ្ជួននូវភាពយុត្ដិធម៌ ដូចជាការធ្វើសាក្សីចំពោះអល់ឡោះ សូម្បី តែ(ធ្វើសាក្សី)លើខ្លួនឯង ឬឪពុកម្ដាយ និងញាតិសន្ដានក៏ដោយ។ ទោះបីគេជាអ្នកមាន ឬជាអ្នកក្រក៏ដោយគឺអល់ឡោះជាអ្នកដឹង បំផុតចំពោះគេទាំងពីរនោះ។ ដូចេ្នះចូរពួកអ្នកកុំប្រព្រឹត្ដតាមទំនើង ចិត្ដដែលនាំឱ្យឃ្លាតឆ្ងាយពីភាពយុត្ដិធម៌ឱ្យសោះ។ តែប្រសិនបើ ពួកអ្នកកែប្រែ(ការពិតក្នុងការធ្វើសាក្សី) ឬបដិសេធវិញនោះ ពិត ប្រាកដណាស់អល់ឡោះដឹងបំផុតនូវអ្វីៗដែលពួកអ្នកប្រព្រឹត្ដ។
Nisa' 4:136
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកជឿលើ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងគម្ពីរដែលទ្រង់បានបញ្ចូលទៅលើអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរដែលទ្រង់បានបញ្ចុះពី មុនមក។ អ្នកណាដែលប្រឆាំងនឹងអល់ឡោះនិងបណ្ដាម៉ាឡាអ៊ីកាត់ របស់ទ្រង់ និងបណ្ដាគម្ពីរបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ និងថ្ងៃបរលោក អ្នកនោះពិតជាបានវងេ្វង(ពីមាគ៌ាដែលត្រឹមត្រូវ) ដ៏សែនឆ្ងាយ។
Nisa' 4:137
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ(ចំពោះ អល់ឡោះ) ក្រោយមកពួកគេប្រឆាំង ក្រោយមកមានជំនឿវិញ ក្រោយមកក៏ប្រឆាំងវិញទៀត ក្រោយមកពួកគេក៏បង្កើននូវការ ប្រឆាំងថែមទៀត អល់ឡោះនឹងមិនអភ័យទោសដល់ពួកគេ និង មិនចង្អុលបង្ហាញផ្លូវដល់ពួកគេជាដាច់ខាត។
Nisa' 4:138
ចូរអ្នក(មូហាំមាត់)ផ្ដល់ដំណឹងដល់ពួកពុតត្បុតថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់បំផុត។
Nisa' 4:139
គឺពួកដែលយកពួកគ្មានជំនឿធ្វើជាមិត្ដភក្ដិជិតស្និទ្ធ(ជា អ្នកការពារនិងអ្នកជួយ)ផេ្សងពីបណ្ដាអ្នកមានជំនឿ។ តើពួកគេ ស្វែងរកភាពឧត្ដុង្គឧត្ដមពីពួកទាំងនោះឬ? ពិតប្រាកដណាស់ ភាព ឧត្ដុង្គឧត្ដមទាំងឡាយគឺជាកម្មសិទិ្ធរបស់អល់ឡោះប៉ុណ្ណោះ ។
Nisa' 4:140
ហើយពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទៅលើពួក អ្នកនៅក្នុងគម្ពីរ(គួរអាន)នេះថាៈ ពិតប្រាកដណាស់ នៅពេលដែល ពួកអ្នកបានឮអាយ៉ាត់ៗរបស់អល់ឡោះដែលត្រូវគេ(ពួកគ្មានជំនឿ) បដិសេធ និងសើចចំអកចំពោះវានោះ ចូរពួកអ្នកកុំអង្គុយជាមួយ ពួកទាំងនោះឱ្យសោះ ទាល់តែពួកគេលើកទៅនិយាយពីរឿងផេ្សង ពីនេះ។ (បើមិនដូច្នោះទេ) ពិតប្រាកដណាស់ ពួកអ្នកក៏ដូចពួកគេ ដែរ។ ពិតប្រាកដណាស់ អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុត និងពួក ប្រឆាំងទាំងអស់ដាក់ក្នុងនរកជើហាន់ណាំ។
Nisa' 4:141
គឺពួកដែលកំពុងរង់ចាំពួកអ្នក(អ្នកមានជំនឿ) ប្រសិន បើពួកអ្នកទទួលបានជោគជ័យអំពីអល់ឡោះ ពួកគេនិយាយថាៈ តើ ពួកយើងមិនបានរួមចំណែក(ធ្វើសង្គ្រាម)ជាមួយពួកអ្នកទេឬ? តែ នៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជំនះវិញនោះ ពួកគេ និយាយថាៈ តើពួកយើងមិនបានជួយពួកអ្នកនិងការពារពួកអ្នកអំពី ពួកមានជំនឿទេឬ? អល់ឡោះនឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃ បរលោក។ ហើយអល់ឡោះមិនផ្ដល់ឱ្យពួកគ្មានជំនឿនូវមាគ៌ាជោគជ័យលើបណ្ដាអ្នកមានជំនឿឡើយ។
Nisa' 4:142
ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោក បញ្ឆោតអល់ឡោះ ប៉ុន្ដែទ្រង់ទេជាអ្នកបោកបញ្ឆោតពួកគេនោះ។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត ពួកគេក្រោកឈរ ដោយខ្ជិលច្រអូស ដោយពួកគេចង់ឱ្យមនុស្សមើលឃើញប៉ុណ្ណោះ។ ហើយពួកគេមិនរំលឹកចំពោះអល់ឡោះឡើយ លើកលែងតែបន្ដិច បន្ដួចប៉ុណ្ណោះ។
Nisa' 4:143
ពួកគេមានការស្ទាក់ស្ទើរអំពីបញ្ហានេះ ដោយពួកគេមិន ចូលជាមួយពួកនេះ(ពួកមានជំនឿ) ហើយក៏មិនចូលជាមួយពួក នោះ(ពួកគ្មានជំនឿ)ដែរ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យ វងេ្វង គឺអ្នក(មូហាំម៉ាត់)នឹងមិនអាចមានផ្លូវណាមួយ(ការចង្អុល បង្ហាញ)សម្រាប់គេឡើយ។
Nisa' 4:144
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំយកពួកប្រឆាំងធ្វើ ជាមិត្ដភ័ក្ដជិតស្និទ្ធ(អ្នកគាំពារ)ផេ្សងពីបណ្ដាអ្នកដែលមានជំនឿ ឱ្យសោះ។ តើពួកអ្នកចង់បង្កើតភស្ដុតាងដ៏ច្បាស់លាស់ណាមួយ សម្រាប់អល់ឡោះ(ដើម្បីធ្វើទារុណកម្ម)មកលើពួកអ្នកឬ?
Nisa' 4:145
ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះនឹងស្ថិតនៅក្នុង បាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញ អ្នកណាម្នាក់ជួយពួកគេឡើយ។
Nisa' 4:146
លើកលែងតែអ្នកដែលបានសារភាពកំហុស និងកែខ្លួន និងប្រកាន់់ខ្ជាប់នឹងមាគ៌ា របស់អល់ឡោះ ហើយនិងស្មោះសចំពោះ អល់ឡោះ(ក្នុងការអនុវត្ដន៍)សាសនារបស់ពួកគេ គឺពួកគេទាំងនោះ ហើយដែលស្ថិតនៅជាមួយបណ្ដាអ្នកដែលមានជំនឿ។ ហើយ អល់ឡោះនឹងប្រទានឱ្យបណ្ដាអ្នកមានជំនឿនូវផលបុណ្យដ៏ធំធេង។
Nisa' 4:147
តើអល់ឡោះធ្វើទារុណកម្មពួកអ្នកយ៉ាងដូចមេ្ដច បើពួក អ្នកបានដឹងគុណ និងមានជំនឿហើយនោះ? ហើយអល់ឡោះមហា ដឹងគុណ មហាដឹង។
Nisa' 4:148
អល់ឡោះមិនស្រឡាញ់ការលាតត្រដាងនូវពាក្យសំដី អាក្រក់ឡើយ លើកលែងតែអ្នកដែលត្រូវបានគេបំពានប៉ុណ្ណោះ។ ហើយអល់ឡោះមហាឮ មហាដឹង។
Nisa' 4:149
ប្រសិនបើពួកអ្នកលាតត្រដាងប្រការល្អ ឬលាក់បាំងវា ឬក៏អធ្យាស្រ័យអំពីប្រការអាក្រក់នោះ ពិតប្រាកដណាស់អល់ឡោះ មហាអធ្យាស្រ័យ មហាមានអានុភាព។
Nisa' 4:150
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និង បណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាង អល់ឡោះ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេនិយាយថាៈ ពួកយើងមានជំនឿលើអ្នកនាំសារមួយចំនួននិងបដិសេធមួយចំនួន។ ហើយពួកគេចង់ជ្រើសរើសយកមាគ៌ាមួយរវាងរឿងនោះ (មាន ជំនឿ និងគ្មានជំនឿ)។
Nisa' 4:151
ពួកគេទាំងនោះ គឺជាពួកដែលប្រឆាំងយ៉ាងពិតប្រាកដ។ ហើយយើងបានរៀបចំសម្រាប់ពួកប្រឆាំងទាំងនោះនូវទារុណកម្ម យ៉ាងអាម៉ាស់បំផុត។
Nisa' 4:152
រីឯបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងបណ្ដាអ្នក នាំសាររបស់ទ្រង់ ហើយពួកគេមិនបានបែងចែករវាងអ្នកណាម្នាក់ ក្នុងចំណោមពួកគេ(អ្នកនាំសារ)ទេនោះ អ្នកទាំងនោះអល់ឡោះ នឹងប្រទានឱ្យពួកគេនូវផលបុណ្យរបស់ពួកគេ។ អល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។
Nisa' 4:153
ពួកអះលីគីតាបនឹងសុំអ្នក(មូហាំម៉ាត់)ឱ្យបញ្ចុះគម្ពីរ មួយពីលើមេឃឱ្យពួកគេ។ ជាការពិតណាស់ កាលពីមុនពួកគេបាន សុំមូសានូវប្រការមួយធំជាងនេះទៅទៀត ដោយពួកគេបាននិយាយ ថាៈ សូមអ្នកបង្ហាញដល់ពួកយើងឱ្យឃើញអល់ឡោះដោយផ្ទាល់ ភ្នែកផង។ ពេលនោះរន្ទះក៏បានបាញ់(សម្លាប់)ពួកគេភ្លាមដោយ សារការបំពានរបស់ពួកគេ។ ក្រោយមកពួកគេបានយករូបសំណាក កូនគោមកគោរពសក្ការៈបន្ទាប់ពីមានភស្ដុតាងជាច្រើនបានមកដល់ ពួកគេ។ ក្រោយមកយើងក៏បានអធ្យាស្រ័យ(ដល់ពួកគេ)អំពីបញ្ហានេះ។ ហើយយើងបានប្រទានឱ្យមូសានូវភស្ដុតាងដ៏ជាក់ច្បាស់ ។
Nisa' 4:154
ហើយយើងបានលើកភ្នំតួរដាក់ពីលើពួកគេដោយសារ (មិនអនុវត្ដ)ការសន្យារបស់ពួកគេ ហើយយើងបានមានបន្ទូលទៅ កាន់ពួកគេថាៈ ចូរពួកអ្នកចូលតាមទ្វារនេះ(ទ្វារវិហារពិសិដ្ឋ)ដោយ ឱនលំទោន។ ហើយយើងបានបញ្ជាទៅកាន់ពួកគេថាៈ ចូរពួកអ្នក កុំបំពាន(ដោយទៅនេសាទ)នៅថ្ងៃសៅរ៍។ ហើយយើងក៏បាន ទទួលពីពួកគេនូវកិច្ចសន្យាដ៏ម៊ឺងម៉ាត់។
Nisa' 4:155
(អល់ឡោះបានធ្វើឱ្យពួកគេក្លាយជាសត្វស្វា) ដោយ សារតែពួកគេបានក្បត់កិច្ចសន្យារបស់ពួកគេ ហើយពួកគេបាន ប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ និងបានសម្លាប់បណ្ដាណាពី ដោយអយុត្ដិធម៌ និងដោយសារពាក្យសំដីរបស់ពួកគេថាៈ ចិត្ដរបស់ ពួកយើងត្រូវបានបិទភ្ជិត។ ផ្ទុយទៅវិញ អល់ឡោះបានបោះត្រាភ្ជិត ទៅលើវាដោយសារការប្រឆាំងរបស់ពួកគេ។ ដូចេ្នះពួកគេគ្មានជំនឿ ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
Nisa' 4:156
ហើយដោយសារតែការប្រឆាំងរបស់ពួកគេ និងពាក្យ សំដីចោទប្រកាន់របស់ពួកគេទៅលើម៉ារយ៉ាំ ដោយការមួលបង្កាច់ ដ៏ធ្ងន់ធ្ងរ។
Nisa' 4:157
និងដោយសារតែពាក្យសំដីរបស់ពួកគេថាៈ ពិតប្រាកដ ណាស់ ពួកយើងបានសម្លាប់ម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំដែលជាអ្នក នាំសាររបស់អល់ឡោះ ខណៈដែលពួកគេមិនបានសម្លាប់គាត់ និង មិនបានចងឆ្កាងគាត់ឡើយ តែទ្រង់បានប្រដូចបុរសម្នាក់នឹងអ៊ីសា ដល់ពួកគេ។ ពិតប្រាកដណាស់ ពួកដែលបានខ្វែងយោបល់គ្នាក្នុង រឿងនេះ ពិតជាស្ថិតនៅក្នុងភាពសង្ស័យអំពីវា។ ពួកគេគ្មានចំណេះ ដឹងនៅក្នុងរឿងនេះឡើយ លើកលែងតែតាមការស្មានប៉ុណ្ណោះ។ ហើយពួកគេក៏ពុំបានសម្លាប់គាត់យ៉ាងពិតប្រាកដនោះដែរ។
Nisa' 4:158
ផ្ទុយទៅវិញ អល់ឡោះបានលើកគាត់(អ៊ីសា)ទៅកាន់ ទ្រង់។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Nisa' 4:159
គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអះលីគីតាប(មាន ជំនឿ)ឡើយ លុះត្រាតែគេមានជំនឿលើអ៊ីសាមុននឹងការស្លាប របស់គាត់ ហើយនៅថ្ងៃបរលោកគាត់នឹងធ្វើសាក្សីលើពួកគេ។
Nisa' 4:160
ដោយសារតែការបំពានពីពួកយ៉ាហ៊ូទីនោះ យើងបាន ដាក់បម្រាមលើពួកគេនូវចំណីអាហារដ៏ល្អៗដែលទ្រង់ធ្លាប់អនុញ្ញាត ឱ្យពួកគេ និងដោយសារតែការរារាំងរបស់ពួកគេដ៏ច្រើនពីមាគ៌ា របស់អល់ឡោះ។
Nisa' 4:161
និងដោយសារតែពួកគេទទួលយការប្រាក់ដែល អល់ឡោះបានហាមឃាត់ពួកគេអំពីវា និងស៊ីទ្រព្យសម្បត្ដិអ្នកដទៃ ដោយខុសច្បាប់។ ហើយយើងបានរៀបចំសម្រាប់ពួកដែលប្រឆាំង ក្នុងចំណោមពួកគេនូវទារុណកម្មដ៏សែនឈឺចាប់។
Nisa' 4:162
ប៉ុន្ដែអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងចំណោមពួកគេ និងបណ្ដាអ្នកដែលមានជំនឿ គឺអ្នកទាំងនោះជឿលើអ្វីដែល អល់ឡោះបានបញ្ចុះ(គម្ពីរគួរអាន)មកឱ្យអ្នក(មូហាំម៉ាត់) និងអ្វី ដែលអល់ឡោះបានបញ្ចុះមកពីមុនអ្នក។ ហើយបណ្ដាអ្នកដែល ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងបណ្ដាអ្នកដែល មានជំនឿលើអល់ឡោះនិងថ្ងៃបរលោក អ្នកទាំងនោះយើងនឹង ផ្ដល់ឱ្យពួកគេនូវផលបុណ្យដ៏ធំធេង។
Nisa' 4:163
ពិតប្រាកដណាស់ យើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក(មូហាំ-ម៉ាត់)ដូចដែលយើងបានផ្ដល់វ៉ាហ៊ីទៅឱ្យនួហ និងបណ្ដាណាពី បន្ទាប់ពីគាត់ ហើយយើងបានផ្ដល់វ៉ាហ៊ីទៅឱ្យអ៊ីព្រហ៊ីម អ៊ីស្មាអ៊ីល អ៊ីសហាក យ៉ាក់កូប និងបណ្ដាកូនចៅរបស់គាត់ និងអ៊ីសា អៃយ៉ូប យូនូស ហារូន ហើយនិងស៊ូឡៃម៉ាន។ ហើយយើងក៏បានផ្ដល់គម្ពីរ ហ្សាពួរឱ្យដាវូដផងដែរ។
Nisa' 4:164
ហើយ(យើងបានតែងតាំង)បណ្ដាអ្នកនាំសារមួយចំនួន ដែលយើងបានពណ៌នាជីវប្រវត្ដិរបស់ពួកគេប្រាប់អ្នក(មូហាំម៉ាត់) ពីមុននេះ និងបណ្ដាអ្នកនាំសារមួយចំនួនទៀតដែលយើងមិនបាន ពណ៌នាជីវប្រវតិ្ដរបស់ពួកគេប្រាប់អ្នក។ ហើយអល់ឡោះបានមាន បន្ទូលជាមួយមូសាដោយផ្ទាល់។
Nisa' 4:165
គឺបណ្ដាអ្នកនាំសារដែលជាអ្នកផ្សព្វផ្សាយដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន ដើម្បីកុំឱ្យមនុស្សលោកមានហេតុផល តវ៉ាណាមួយចំពោះអល់ឡោះបន្ទាប់ពី(ការតែងតាំង)អ្នកនាំសារ ទាំងនោះ។ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត ។
Nisa' 4:166
ប៉ុន្ដែអល់ឡោះនឹងធ្វើសាក្សីនូវអ្វី(គម្ពីរគួរអាន)ដែល ទ្រង់បានបញ្ចុះមកឱ្យអ្នក(មូហាំម៉ាត់)គឺទ្រង់បានបញ្ចុះវា ដោយ ចំណេះដឹងរបស់ទ្រង់ ហើយបណ្ដាម៉ាឡាអ៊ីកាត់ក៏ធ្វើជាសាក្សីដែរ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកធ្វើសាក្សី។
Nisa' 4:167
ពិតប្រាកដណាស់ ពួកដែលប្រឆាំង ហើយបានរារាំងអ្នក ដទៃអំពីមាគ៌ារបស់អល់ឡោះ ពួកគេពិតជាបានវងេ្វង(ពីមាគ៌ាត្រឹម ត្រូវ)ដ៏សែនឆ្ងាយ។
Nisa' 4:168
ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនិងបំពានគឺ អល់ឡោះមិនអភ័យទោសដល់ពួកគេនិងមិនចង្អុលបង្ហាញផ្លូវណា មួយដល់ពួកគេឡើយ។
Nisa' 4:169
លើកលែងតែផ្លូវទៅកាន់នរកជើហាន់ណាំ ដែលពួកគេ ស្ថិតនៅក្នុងនោះជាអមតៈប៉ុណ្ណោះ។ កិច្ចការទាំងនេះមានភាពងាយ ស្រួលបំផុតចំពោះអល់ឡោះ។
Nisa' 4:170
ឱមនុស្សលោក. ជាការពិតណាស់ អ្នកនាំសារបាននាំ ការពិតពីម្ចាស់របស់ពួកអ្នកមកកាន់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកមាន ជំនឿចុះ វាជាការល្អប្រពៃសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នក ប្រឆាំងវិញនោះ ពិតប្រាកដណាស់អ្វីៗដែលនៅលើមេឃជាច្រើន ជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Nisa' 4:171
ឱអះលីគីតាប. ចូរពួកអ្នកកុំពន្លើសក្នុងសាសនារបស់ ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយពីអល់ឡោះក្រៅពីការពិតឱ្យ សោះ។ តាមពិតម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំ នោះគឺជាអ្នកនាំសារ របស់អល់ឡោះ ហើយ(ទ្រង់បានបង្កើតពី)ពាក្យសំដីរបស់ទ្រង់ ដែលទ្រង់បានបញ្ជូនវាទៅកាន់ម៉ារយ៉ាំនិងវិញ្ញាណពីទ្រង់(តាម រយៈជីបព្រីល)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និង បណ្ដាអ្នកនាំសាររបស់ទ្រង់ចុះ ហើយកុំនិយាយថា បី។ ចូរពួក អ្នកឈប់(និយាយពាក្យនេះ)វាជាការប្រសើរសម្រាប់់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់តែមួយគត់ ទ្រង់់មានភាពស្អាត ស្អំអំពីការមានបុត្រ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និង អ្វីៗដែលមាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាអ្នកគ្រប់គ្រង។
Nisa' 4:172
ម៉ាសៀហ(អ៊ីសា)នឹងមិនបដិសេធថា គេជាខ្ញុំរបស់ អល់ឡោះឡើយ ហើយម៉ាឡាអ៊ីកាត់ដែលជាអ្នកនៅជិតអល់ឡោះ ក៏មិនបដិសេធដែរ។ អ្នកណាហើយដែលបដិសេធនឹងការគោរព សក្ការៈចំពោះទ្រង់និងមានអំនួតនោះ អល់ឡោះនឹងប្រមូលផ្ដុំពួកគេ ទាំងអស់ទៅកាន់ទ្រង់។
Nisa' 4:173
រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អ អល់ឡោះនឹងបំពេញឱ្យពួកគេនូវផលបុណ្យ និងបន្ថែមដល់ពួកគេ នូវលាភសក្ការៈរបស់ទ្រង់ថែមទៀត។ ចំណែកពួកអ្នកដែលបាន បដិសេធ និងមានអំនួត គឺអល់ឡោះនឹងធ្វើទារុណកម្មពួកគេយ៉ាង ឈឺចាប់ ហើយសម្រាប់ពួកគេគ្មានអ្នកគាំពារ ឬអ្នកជួយណាក្រៅ ពីអល់ឡោះឡើយ។
Nisa' 4:174
ឱមនុស្សលោក. ភស្ដុតាង(មូហាំម៉ាត់)ពីម្ចាស់របស់ ពួកអ្នកពិតជាបានមកដល់ពួកអ្នក ហើយយើងបានបញ្ចុះទៅឱ្យ ពួកអ្នកនូវពន្លឺយ៉ាងច្បាស់(គម្ពីរគួរអាន)។
Nisa' 4:175
រីឯបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ ហើយពួកគេ ប្រកាន់ខ្ជាប់នឹងវា(គម្ពីរគួរអាន)នោះ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុង ឋានសួគ៌ដោយក្ដីមេត្ដាករុណានិងការប្រោសប្រទានពីទ្រង់ ព្រមទាំង ចង្អុលបង្ហាញពួកគេនូវមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ទ្រង់។
Nisa' 4:176
ពួកគេនឹងសួរអ្នក(អំពីកាឡាឡះ)។ ចូរអ្នកពោលថាៈ អល់ឡោះគឺជាអ្នកកាត់សេចក្ដីក្នុងរឿងកាឡាឡះនេះ។ ប្រសិនបើ បុរសដែលបានស្លាប់ដោយគ្មានបន្សល់ទុកកូន តែមានបង ឬប្អូនស្រី គឺសម្រាប់នាងត្រូវទទួលពាក់កណ្ដាលនៃកេរមរតក។ ហើយបុរស នោះនឹងត្រូវទទួលមរតកទាំងអស់ពីនាងវិញ ប្រសិនបើនាងគ្មាន កូន។ តែបើបុរសដែលស្លាប់នោះមានបងឬប្អូនស្រីពីរនាក់វិញគឺ សម្រាប់នាងទាំងពីរនាក់នឹងទទួលបានពីរភាគបីនៃកេរមរតកនោះ។ ហើយប្រសិនបើបុរសដែលស្លាប់នោះមានបងប្អូនប្រុស និងបងប្អូន ស្រីច្រើននាក់ គឺសម្រាប់បុរសម្នាក់ទទួលបានពីរចំណែកនៃស្ដ្រី ម្នាក់។ អល់ឡោះបញ្ជាក់យ៉ាងច្បាស់សម្រាប់ពួកអ្នកដើម្បីកុំឱ្យ ពួកអ្នកវងេ្វង។ ហើយអល់ឡោះដឹងនូវអ្វីៗទាំងអស់។
Maide 5:1
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអនុវត្ដតាមពាក្យសន្យាចុះ។ គេបានអនុញ្ញាតឱ្យពួកអ្នកបរិភោគគ្រប់សត្វពាហនៈ លើកលែងតែអ្វីដែលគេនឹងសូត្រប្រាប់ពួកអ្នក(អំពីការហាមឃាត់) ដោយមិនអនុញ្ញាតឱ្យពួកអ្នកប្រមាញ់សត្វ ខណៈដែលពួកអ្នកពាក់ អៀសរ៉ម(ពេលធ្វើហាជ្ជី ឬអ៊ំរ៉ោះ)។ ពិតប្រាកដណាស់ អល់ឡោះ កាត់សេចក្ដីលើអ្វីដែលទ្រង់មានចេតនា។
Maide 5:2
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំល្មើសនឹងសញ្ញាណ របស់អល់ឡោះ និងកុំល្មើសនៅកុ្នងខែហារ៉ម និងអាល់ហាទយ៉ា ហើយនិងអាល់កឡាអ៊ិត និងអ្នកដែលមកពៃតាល់ហារ៉ម ដើម្បី ស្វែងរកលាភសក្ការៈ និងការអនុគ្រោះពីម្ចាស់របស់ពួកគេ។ ប៉ុន្ដែ នៅពេលណាពួកអ្នកបានបពា្ចប់អៀសរ៉ម(ហាជី្ជ ឬអ៊ំរ៉ោះ) គឺពួក អ្នកអាចបរបាញ់សត្វបាន។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើម របស់ក្រុមមួយដែលបានរារាំងពួកអ្នកពីម៉ាស្ជីទិលហារ៉មធ្វើឱ្យពួក អ្នកបំពានឱ្យសោះ។ ចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អ និងកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាប និងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ។ ជាការពិតណាស់ អល់ឡោះជាអ្នកធ្វើទារុណកម្ម ដ៏ធ្ងន់ធ្ងរបំផុត។
Maide 5:3
គេ(អល់ឡោះ)បានហាមឃាត់ចំពោះពួកអ្នក(បរិភោគ) សត្វស្លាប់ ឈាម សាច់ជ្រូក និងអ្វីដែលគេសំឡេះដើម្បីបូជាម្ចាស់ ផេ្សងពីអល់ឡោះ និងសត្វដែលត្រូវគេសម្លាប់ដោយរឹតក និងដោយ គេវាយ និងដោយធ្លាក់ពីទីខ្ពស់ និងដោយគេជល់ និងអ្វីដែលសត្វ សាហាវបានខាំ លើកលែងតែពួកអ្នកបានសំឡេះវាមុននឹងស្លាប់។ ហើយ(ត្រូវគេហាមឃាត់ផងដែរ)អី្វដែលគេសំឡេះថ្វាយរូបសំណាក់ និងពួកទស្សន៍ទាយ ដោយដកឈើព្រួញផ្សងសំណាង។ ទាំង នោះគឺជាការប្រឆាំង(នឹងអល់ឡោះ)។ ថ្ងៃនេះពួកដែលគ្មានជំនឿ បានអស់សង្ឃឹមចំពោះសាសនា(អ៊ីស្លាម)របស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំខ្លាចពួកគេអ្វី តែចូរពួកអ្នកខ្លាចយើង(អល់ឡោះ)វិញ។ ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបាន បង្គ្រប់នៀកម៉ាត់របស់យើងឱ្យពួកអ្នក ហើយយើងបានជ្រើសរើស សាសនាអ៊ីស្លាមជាសាសនារបស់ពួកអ្នក។ ចំពោះអ្នកដែលមានការ ចាំបាច់ដោយសារការសេ្រកឃ្លាន គ្មានចេតនាប្រព្រឹត្ដបាបកម្មនោះ ពិតប្រាកដណាស់អល់ឡោះ មហាអភ័យទោស មហាអាណិត ស្រឡាញ់។
Maide 5:4
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់) តើអ្វីទៅដែលគេបាន អនុញ្ញាតឱ្យពួកគេ(បរិភោគ)? ចូរអ្នកនិយាយប្រាប់ថាៈ គេបាន អនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(អាហារដែលហាឡាល់) និងសត្វ ទាំងឡាយណាដែលអ្នកទទួលបានពីសត្វដែលអ្នកបង្ហាត់វាឱ្យចេះ ប្រមាញ់ រួមមានពពួកឆ្កែដែលពួកអ្នកបានបង្ហាត់វា ដូចអ្វីដែល អល់ឡោះបានបង្រៀនពួកអ្នក។ ចូរពួកអ្នកបរិភោគនូវសត្វដែលពួក វាចាប់មកឱ្យពួកអ្នកចុះ ហើយពួកអ្នកត្រូវរំលឹកឈ្មោះអល់ឡោះ (សូត្រពិសមិលឡះ)ពេលដែលបញ្ជូនសត្វនោះទៅប្រមាញ់។ ចូរ ពួកអ្នកខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជំរះ យ៉ាងរហ័សបំផុត។
Maide 5:5
ថ្ងៃនេះគេបានអនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(ហាឡាល់)។ ចំណីអាហាររបស់ពួកដែលគេផ្ដល់គម្ពីរឱ្យពួកអ្នកអាចបរិភោគបាន ហើយចំណីអាហាររបស់ពួកអ្នក ក៏ពួកគេអាចបរិភោគបានដែរ។ ហើយ(គេអនុញ្ញាតឱ្យពួកអ្នករៀបអាពាហ៍ពិពាហ៍ផងដែរ)ជាមួយ ស្ដ្រីបរិសុទ្ធក្នុងចំណោមស្ដ្រីដែលមានជំនឿនិងស្ដ្រីបរិសុទ្ធនៃពួកដែល គេផ្ដល់គម្ពីរឱ្យមុនពួកអ្នកប្រសិនបើពួកអ្នកបានឱ្យប្រាក់ខាន់ស្លាដល់ ពួកនាងក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ពុំមែនក្នុងបំណង ហ្ស៊ីណា ហើយក៏ពុំមែនក្នុងគោលបំណងយកធ្វើជាសាហាយស្មន់ ដែរនោះ។ ហើយអ្នកណាដែលប្រឆាំងនឹងគោលជំនឿអ៊ីស្លាម ពិត ប្រាកដណាស់ ទង្វើល្អរបស់គេត្រូវលុបបំបាត់ចោល ហើយនៅថ្ងៃ បរលោកអ្នកនោះស្ថិតនៅក្នុងចំណោមអ្នកដែលខាតបង់។
Maide 5:6
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកមាន បំណងសឡាត ចូរពួកអ្នកលាងមុខ និងដៃរហូតដល់កែងដៃ ព្រម ទាំងជូតក្បាលរបស់ពួកអ្នក និងលាងជើងរបស់ពួកអ្នករហូតដល់ ភ្នែកគោល។ ហើយប្រសិនបើពួកអ្នកមានជូនុប ពួកអ្នកត្រូវសំអាត ខ្លួនប្រាណ(ដោយងូតទឹក)។ ប្រសិនបើពួកអ្នកមានជម្ងឺ ឬធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬបានរួមរ័កជាមួយ ប្រពន្ធ ហើយគ្មានទឹកដើម្បីសំអាតនោះ ចូរពួកអ្នកតាយ៉ាំ មុំដោយប្រើដីស្អាត ហើយចូរពួកអ្នកជូតមុខនិងដៃទាំងពីររបស់ពួកអ្នកនឹង ដីនោះ។ អល់ឡោះមិនចង់ធ្វើឱ្យមានការលំបាកដល់ពួកអ្នកឡើយ ប៉ុន្ដែទ្រង់ចង់សំអាតពួកអ្នក និងដើម្បីបំពេញនៀកម៉ាត់របស់ទ្រង់ ដល់ពួកអ្នកប៉ុណ្ណោះ។ សង្ឃឹមថាពួកអ្នកនឹងថ្លែងអំណរគុណ។
Maide 5:7
ហើយចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះ ដែល ទ្រង់បានប្រទានឱ្យពួកអ្នក និងកិច្ចសន្យាដែលទ្រង់បានសន្យាវា ចំពោះពួកអ្នក គឺនៅពេលដែលពួកអ្នកបាននិយាយថាៈ ពួកយើង បានឮ ហើយព្រមប្រតិបត្ដិតាម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីៗដែលមាននៅក្នុងចិត្ដ។
Maide 5:8
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកតាំងខ្លួនជាអ្នកដែល ប្រកាន់ខ្ជាប់នូវការពិតដើម្បីអល់ឡោះ ជាអ្នកដែលធ្វើសាក្សីដោយ យុត្ដិធម៌។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ធ្វើជាសាក្សីដើម្បី អល់ឡោះ។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើមរបស់ក្រុមមួយធ្វើ ឱ្យពួកអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់ នូវភាពយុត្ដិធម៌ ព្រោះវាជិតបំផុតក្នុងការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Maide 5:9
-អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកដែលមានជំនឿ និង បណ្ដាអ្នកដែលសាងអំពើល្អថាៈ ពួកគេនឹងទទួលបានការអភ័យ ទោស និងផលបុណ្យដ៏ធំធេង។
Maide 5:10
រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងបណ្ដាភស្ដុតាង របស់យើង ពួកទាំងនោះគឺជាពួកនរកជើហ៊ីម។
Maide 5:11
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នកនៅពេលដែល មនុស្សមួយក្រុមមានបំណងចង់សម្លាប់ពួកអ្នកដោយដៃរបស់ពួកគេ ហើយទ្រង់បានការពារពួកអ្នកឱ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកគេ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរឱ្យបណ្ដាអ្នកដែល មានជំនឿប្រគល់ការទុកចិត្ដទៅចំពោះអល់ឡោះ។
Maide 5:12
ហើយជាការពិតណាស់ អល់ឡោះបានដាក់កិច្ចសន្យា ទៅលើអំបូរអ៊ីស្រាអែល។ ហើយយើងបានបញ្ជាមូសាឱ្យជ្រើស រើសដប់ពីរនាក់អំពីពួកគេជាមេដឹកនាំ ហើយអល់ឡោះបានមាន បន្ទូលថាៈ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ក្នុងការការ ពារនិងផ្ដល់ជំនួយ) ប្រសិនបើពួកអ្នកបានបពា្ឈរសឡាត និងបាន បរិច្ចាគហ្សាកាត់ និងមានជំនឿលើបណ្ដាអ្នកនាំសាររបស់យើង និងបានជួយជ្រោមជ្រែងពួកគេ ព្រមទាំងពួកអ្នកបានឱ្យអល់ឡោះ ខ្ចីនូវកម្ចីដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ារបស់ អល់ឡោះ) យើងពិតជានឹងលុបបំបាត់ប្រការអាក្រក់ទាំងឡាយ របស់ពួកអ្នកចេញពីពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួក អ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ ដូចេ្នះ អ្នកណាហើយក្នុងចំណោមពួកអ្នកបានប្រឆាំងក្រោយពីនោះ គឺគេ ពិតជាបានវងេ្វងពីផ្លូវដែលត្រឹមត្រូវជាមិនខាន។
Maide 5:13
ដោយសារតែការបោះបង់កិច្ចសន្យារបស់ពួកគេនោះ ហើយ ទើបយើងបានដាក់បណ្ដាសាពួកគេ ហើយយើងបានធ្វើឱ្យចិត្ដ ពួកគេរឹង(មិនទទួលការពិត)។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ)ឱ្យខុសពីកន្លែងដើម(អត្ថន័យ)របស់វា ហើយពួកគេ បានភេ្លច(បោះបង់ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេ នឹងវា។ ហើយអ្នក(មូហាំម៉ាត់)នៅតែឃើញទង្វើក្បត់របស់ពួកគេ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នក អភ័យទោស និងបំភេ្លចចោលពីទោសកំហុសរបស់ពួកគេ។ ពិត ប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។
Maide 5:14
ហើយយើងបានយកកិច្ចសន្យាពីពួកដែលបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាសរ៉ តែពួកគេបានភេ្លច(បោះបង់ ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេពីវា។ ហើយយើង បានធ្វើឱ្យពួកគេក្លាយជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នារហូតដល់ថ្ងៃ បរលោក។ ហើយអល់ឡោះនឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេ បានប្រព្រឹត្ដកន្លងមក។
Maide 5:15
ឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នកដែលគេបានបញ្ជាក់ប្រាប់ពួកអ្នក ជាច្រើនមកហើយអំពីអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងនៅក្នុង គម្ពីរ(តាវរ៉ត) ហើយគេក៏លើកលែង(មិនបញ្ជាក់ប្រាប់)ជាច្រើន ដែរ។ ពន្លឺ(មូហាំម៉ាត់)និងគម្ពីរ(គួរអាន)ដ៏ជាក់ច្បាស់មកពី អល់ឡោះពិតជាបានមកដល់ពួកអ្នក។
Maide 5:16
អល់ឡោះនឹងចង្អុលបង្ហាញតាមរយៈគម្ពីរគួរអានចំពោះ អ្នកដែលដើរតាមការយល់ព្រមរបស់ទ្រង់ឆ្ពោះទៅរកផ្លូវដែលមាន សុវត្ថិភាព ហើយទ្រង់នឹងបពោ្ចញពួកគេពីភាពងងឹតទៅរកភាពភ្លឺ ស្វាងដោយការអនុញ្ញាតអំពីទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេទៅ រកផ្លូវដ៏ត្រឹមត្រូវ។
Maide 5:17
ជាការពិតណាស់ ពួកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំ នោះ គឺជា ពួកដែលគ្មានជំនឿ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើមាននរណា ម្នាក់អាចហាមឃាត់អ្វីមួយចំពោះអល់ឡោះក្នុងការដែលទ្រង់មានចេតនាបំផ្លាញម៉ាសៀហកូនរបស់ម៉ារយ៉ាំ និងម្ដាយរបស់គេ ព្រម ទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ការគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដីនិងអ្វីៗដែលមានរវាងវាទាំងពីរគឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ទ្រង់បង្កើតអ្វីដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Maide 5:18
ពួកយ៉ាហ៊ូទី និងណាសរ៉នីបានអះអាងថាៈ ពួកយើងគឺជា កូនរបស់អល់ឡោះ និងជាបណ្ដូលចិត្ដរបស់ទ្រង់។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ដូចេ្នះហេតុអ្វីបានជាទ្រង់ធ្វើទារុណកម្មពួកអ្នក ដោយសារតែអំពើបាបរបស់ពួកអ្នក? ផ្ទុយទៅវិញ ពួកអ្នកក៏ជា មនុស្សក្នុងចំណោមអ្នកដែលទ្រង់បានបង្កើតដែរ។ ទ្រង់អភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ធ្វើ ទារុណកម្មចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ការគ្រប់ គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមានរវាងវាទាំងពីរជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយចំពោះទ្រង់តែមួយគត់ជា កន្លែងវិលត្រឡប់។
Maide 5:19
ឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នក ដោយគេបញ្ជាក់ប្រាប់ពួកអ្នក(នូវ ការពិត)ខណៈដែលបណ្ដាអ្នកនាំសារបានកាត់ផ្ដាច់មួយរយៈ ដើម្បី កុំឱ្យពួកអ្នកនិយាយថាៈ អ្នកផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿន ព្រមានមិនបានមកដល់ពួកយើងឡើយ។ ជាការពិតណាស់ អ្នក ផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿនព្រមានបានមកដល់ពួកអ្នក។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Maide 5:20
ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកចងចាំនូវនៀកម៉ាត់ របស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកនៅពេលដែលទ្រង់បាន ចាត់តាំងណាពីជាច្រើននៅក្នុងចំណោមពួកអ្នក ហើយទ្រង់បានចាត់ តាំងពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រង ហើយទ្រង់បានប្រទានឱ្យពួកអ្នក នូវអ្វីដែលទ្រង់មិនដែលប្រទានឱ្យនរណាម្នាក់នៅលើពិភពលោក(នៅសម័យនោះ)។
Maide 5:21
ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកចូលទៅក្នុងទឹកដីដ៏ស្អាតស្អំ (ប៉ាឡេស្ទីន)ដែលអល់ឡោះបានកំណត់ឱ្យពួកអ្នកចុះ ហើយពួក អ្នកកុំត្រឡប់ក្រោយឱ្យសោះ ជាហេតុធ្វើឱ្យពួកអ្នកនឹងក្លាយជា ពួកដែលខាតបង់។
Maide 5:22
ពួកគេបានតបថាៈ ឱមូសា. ពិតប្រាកដណាស់ នៅក្នុង (ទឹកដីដ៏ស្អាតស្អំ)នោះ មានមួយក្រុមដែលមានឥទ្ធិពលខ្លាំងក្លា ហើយពិតប្រាកដណាស់ ពួកយើងមិនអាចចូលទៅទីនោះបានទេ លុះត្រាតែពួកគេចេញពីទីនោះសិន។ ប្រសិនបើពួកគេចាកចេញ ពីទីនោះ គឺពួកយើងពិតជានឹងចូល។
Maide 5:23
បុរសពីរនាក់ក្នុងចំណោមបណ្ដាអ្នកដែលកោតខ្លាច អល់ឡោះដែលអល់ឡោះបានប្រទានលាភសក្ការៈដល់ពួកគេ ទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ពួកគេតាម ច្រកទ្វារ។ បើកាលណាពួកអ្នកបានចូលតាមវា ពិតប្រាកដណាស់ ពួកអ្នកគឺជាអ្នកដែលមានជ័យជំនះ។ ហើយចូរពួកអ្នកប្រគល់ការ ទុកចិត្ដចំពោះអល់ឡោះចុះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។
Maide 5:24
ពួកគេ(ក្រុមរបស់មូសា)បាននិយាយថាៈ ឱមូសា. ពិត ប្រាកដណាស់ ពួកយើងមិនអាចចូលទីនោះបានជាដាច់ខាត ដរាប ណាពួកគេនៅទីនោះ។ ចូរអ្នក និងម្ចាស់របស់អ្នកធ្វើដំណើរទៅ ហើយចូរអ្នកទាំងពីរច្បាំងចុះ ពិតប្រាកដណាស់ពួកយើងអង្គុយ នៅទីនេះហើយ។
Maide 5:25
មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជាមិនអាចគ្រប់ គ្រងបានក្រៅពីរូបខ្ញុំ និងបងរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់ មេត្ដាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្ដបទល្មើសផង។
Maide 5:26
អល់ឡោះបានមានបន្ទូលថាៈ ការពិតវា(ទឹកដីដ៏ស្អាតស្អំ) ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេ វងេ្វងនៅលើទឹកដីនោះ។ ហេតុនេះអ្នកមិនត្រូវព្រួយបារម្ភចំពោះ ក្រុមដែលប្រព្រឹត្ដបទល្មើសឡើយ។
Maide 5:27
ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេ(អំបូរអ៊ីស្រាអែល) អំពីប្រវត្ដិពិតនៃកូនទាំងពីររបស់អាដាំ(កពេល និងហាពេល)នៅ ពេលដែលពួកគេទាំងពីរបានធ្វើគួរហ្ពាន(ការសំឡេះសត្វដើម្បី អល់ឡោះ) ដូចេ្នះគេ(អល់ឡោះ)ក៏បានទទួលយកគួរហ្ពានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ(ហាពេល) តែគេមិនទទួលយកគួរហ្ពាន ម្នាក់ទៀតឡើយ។ គេ(កពេល)បានព្រមានថាៈ ខ្ញុំប្រាកដជានឹង សម្លាប់ឯង។ គេ(ហាពេល)បានតបថាៈ ជាការពិតណាស់ អល់ឡោះទទួលយក(គួរហ្ពាន)ក្នុងចំណោមអ្នកដែលគោរព កោតខ្លាចអល់ឡោះ។
Maide 5:28
ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំ ដើម្បីសម្លាប់ ខ្ញុំ ខ្ញុំមិនលើកដៃរបស់ខ្ញុំទៅចំពោះអ្នកដើម្បីសម្លាប់អ្នកវិញទេ។ ពិត ប្រាដកណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំង អស់។
Maide 5:29
ពិតប្រាកដកណាស់ ខ្ញុំចង់ឱ្យអ្នក(ពេលដែលស្លាប់)នាំទៅជាមួយនូវបាបកម្មដោយសារការសម្លាប់ខ្ញុំ និងបាបកម្មរបស់ អ្នក(មានពីមុនមក)។ ដូចេ្នះអ្នកនឹងស្ថិតនៅក្នុងចំណោមពួក ឋាននរក។ ទាំងនោះគឺជាការតបស្នងរបស់ពួកដែលបំពាន។
Maide 5:30
ហេតុនេះអារម្មណ៍របស់គេ(កពេល)បានជំរុញឱ្យគេ សម្លាប់ប្អូនរបស់គេ រួចមកគេក៏បានសម្លាប់ប្អូនរបស់គេមែន។ ដូចេ្នះ គេក៏ក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមពួកដែលខាតបង់។
Maide 5:31
ក្រោយមកអល់ឡោះបានបញ្ជូនសត្វក្អែកមួយមកកកាយ ដីដើម្បីឱ្យគេ(កពេល)ឃើញរបៀបកប់សាកសពប្អូនរបស់គេ។ គេ បានត្អួញត្អែថាៈ ចង្រៃហើយខ្ញុំ. តើហេតុអ្វីបានជាខ្ញុំអសមត្ថភាពមិន អាចធ្វើដូចសត្វក្អែកនេះ ដើម្បីបញ្ចុះសាកសពប្អូនរបស់ខ្ញុំបាន? បន្ទាប់មកគេក៏ក្លាយទៅជាអ្នកដែលស្ថិតនៅក្នុងចំណោមពួកដែល សោកស្ដាយ។
Maide 5:32
ដោយមូលហេតុនេះហើយ ទើបយើងបានដាក់បញ្ញត្ដិទៅ លើអំបូរអ៊ីស្រាអែលថាៈ ជាការពិតណាស់ អ្នកណាហើយបាន សម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុ ឬបង្កវិនាសកម្មនៅលើ ផែនដី គឺហាក់បីដូចជាគេបានសម្លាប់មនុស្សលោកទាំងអស់់។ ហើយ អ្នកណាបានសង្គ្រោះជីវិតបុគ្គលណាម្នាក់ គឺហាក់បីដូចជាគេបានជួយ សង្គ្រោះជីវិតមនុស្សលោកទាំងអស់។ ហើយជាការពិតណាស់ បណ្ដា អ្នកនាំសាររបស់យើងបាននាំភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើនមក ឱ្យពួកគេ។ បន្ទាប់មក ពិតប្រាកដណាស់ពួកគេភាគច្រើនគឺជាពួក ដែលប្រព្រឹត្ដបទល្មើសនៅលើផែនដីក្រោយពីនោះ។
Maide 5:33
ពិតប្រាកដណាស់ ការតបស្នងរបស់ពួកដែលធ្វើសង្គ្រាម ប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបង្កវិនាសកម្ម នៅលើផែនដី (ទោសរបស់ពួកគេ)ពួកគេនឹងត្រូវគេប្រហារជីវិត ឬចងឆ្កាង ឬកាត់ដៃនិងជើងរបស់ពួកគេឆ្លាស់គ្នា ឬត្រូវគេនិរទេស ចេញពីទឹកដី។ ទាំងនោះគឺដើម្បីឱ្យពួកគេអាប់ឱនកិត្ដិយសនៅក្នុង លោកិយ ហើយនៅថ្ងៃបរលោកពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។
Maide 5:34
លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុសមុននឹង ពួកអ្នកចាប់ខ្លួនពួកគេបាន។ ដូចេ្នះចូរពួកអ្នកដឹងថាៈ ពិតប្រាកដ ណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Maide 5:35
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ និងត្រូវស្វែងរកមធ្យោបាយដើម្បីខិតជិតទ្រង់ ហើយនិង ត្រូវតស៊ូក្នុងមាគ៌ារបស់ទ្រង់ ដើម្បីពួកអ្នកនឹងទទួលជោគជ័យ។
Maide 5:36
ជាការពិតណាស់ ពួកដែលប្រឆាំង ប្រសិនបើពួកគេមាន អ្វីៗទាំងអស់នៅលើផែនដីនេះ និងមានដូចគ្នាទៀតដើម្បីលោះខ្លួន ពួកគេពីទារុណកម្មនៅថ្ងៃបរលោកក៏ដោយ ក៏គេមិនទទួលយកពី ពួកគេដែរ ហើយពួកគេនឹងត្រូវទទួលទារុណកម្មដ៏ឈឺចាប់។
Maide 5:37
ពួកគេមានបំណងចេញពីឋាននរក តែពួកគេមិនអាចចេញ ពីទីនោះបានឡើយ ហើយសម្រាប់ពួកគេគឺទារុណកម្មជានិរន្ដរ៍។
Maide 5:38
ចោរប្រុសនិងចោរស្រី ចូរពួកអ្នកកាត់ដៃគេទាំងពីរនាក់ ជាការតបស្នងនូវអ្វីដែលពួកគេទាំងពីរបានប្រព្រឹត្ដជាទណ្ឌកម្មមកពី អល់ឡោះ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Maide 5:39
ប៉ុន្ដែអ្នកណាបានសុំអភ័យទោសបន្ទាប់ពីបានបំពាន(លួច) និងកែខ្លួនឡើងវិញ អល់ឡោះពិតជាទទួលយកនូវការសុំអភ័យ ទោសរបស់គេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Maide 5:40
តើអ្នកមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះមាន អំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីនោះ? ទ្រង់ធ្វើ ទារុណកម្មចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ អភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Maide 5:41
ឱអ្នកនាំសារ. ចូរកុំព្រួយបារម្ភដោយសារតែពួកដែល រហ័សទៅរកភាពគ្មានជំនឿក្នុងចំណោមពួកដែលបាននិយាយថាៈ ពួកយើងមានជំនឿតែមាត់របស់ពួកគេ តែក្នុងចិត្ដរបស់ពួកគេវិញ គ្មានជំនឿឱ្យសោះ។ ហើយពួកយ៉ាហ៊ូទីមួយចំនួនចូលចិត្ដស្ដាប់ការ ភូតកុហក ចូលចិត្ដស្ដាប់ពាក្យសំដីក្រុមដទៃដោយពួកគេមិនដែល មកជួបនឹងអ្នកឡើយ។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ) ឱ្យខុសពីអត្ថន័យរបស់វាបន្ទាប់ពីគេបានដាក់បទបញ្ញតិ្ដរួច។ ពួកគេ បន្ដថាៈ ប្រសិនបើគេ(មូហាំម៉ាត់)បាននាំមកឱ្យពួកអ្នកដូចគ្នានេះ (អ្វីដែលបានកែប្រែ) ចូរពួកអ្នកទទួលយកវាចុះ។ តែបើគេមិននាំ មកដូចគ្នានេះទេ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយបើអ្នកណាដែល អល់ឡោះមានចេតនាឱ្យគេវងេ្វង អ្នក(មូហាំម៉ាត់)មិនអាចការពារ (ចង្អុលបង្ហាញ)អ្នកនោះពី(ទារុណកម្ម)អល់ឡោះបានឡើយ។ ពួកទាំងនោះជាពួកដែលអល់ឡោះមិនចង់សំអាតចិត្ដរបស់ពួកគេ។ ពួកគេនឹងអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយនេះ ហើយនៅថ្ងៃ បរលោកវិញពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Maide 5:42
ពួកគេ(យ៉ាហ៊ូទី)ចូលចិត្ដស្ដាប់ការភូតកុហក ចូលចិត្ដស៊ី ទ្រព្យសម្បត្ដិដែលគេហាមឃាត់។ ប្រសិនបើពួកគេមករកអ្នក (មូហាំម៉ាត់) ចូរអ្នកកាត់សេចក្ដីរវាងពួកគេចុះ ឬអ្នកត្រូវគេច ចេញពីពួកគេ។ ហើយប្រសិនបើអ្នកគេចចេញពីពួកគេ គឺពួកគេមិន អាចបង្កគ្រោះថ្នាក់អ្វីដល់អ្នកបានឡើយ។ តែបើអ្នកកាត់សេចក្ដីវិញ អ្នកត្រូវកាត់សេចក្ដីរវាងពួកគេដោយយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលយុត្ដិធម៌។
Maide 5:43
តើពួកគេសុំឱ្យអ្នកកាត់សេចក្ដីយ៉ាងដូចមេ្ដច បើពួកគេ មានគម្ពីរតាវរ៉តដែលនៅក្នុងនោះមានបញ្ញត្ដិរបស់អល់ឡោះ បន្ទាប់ មកពួកគេនៅតែបែរចេញក្រោយពីកាត់សេចក្ដីនោះ? ហើយពួក ទាំងនោះជាពួកដែលពុំមែនជាអ្នកមានជំនឿឡើយ។
Maide 5:44
ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ និងឱ្យពួកគេធ្វើ ជាសាក្សីលើគម្ពីរនេះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចមនុស្សលោក ឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំលក់ អាយ៉ាត់ៗ(ច្បាប់)របស់យើងក្នុងតម្លៃដ៏តិចតួចឱ្យសោះ។ ហើយ អ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះ មក ពួកទាំងនោះគឺជាពួកដែលប្រឆាំង។
Maide 5:45
យើងបានដាក់បញ្ញត្ដិទៅលើពួកគេ(យ៉ាហ៊ូទី)នៅក្នុងគម្ពីរ (តាវរ៉ត)នោះ ពិតប្រាកដណាស់ជីវិតសងដោយជីវិត ភ្នែកសង ដោយភ្នែក ច្រមុះសងដោយច្រមុះ ធេ្មញសងដោយធេ្មញ ហើយ របួសស្នាមក៏ត្រូវសងវិញដែរ។ ដូចេ្នះអ្នកណាហើយបានអនុគ្រោះ ចំពោះគេ(ជនល្មើស) គឺអ្នកនោះត្រូវបានគេ(អល់ឡោះ)លុបលាង ទោសឱ្យគេ។ ហើយអ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែល អល់ឡោះបានបញ្ចុះ មកទេនោះ អ្នកទាំងនោះគឺជាពួកដែលបំពាន។
Maide 5:46
ហើយយើងបានចាត់តាំងអ៊ីសាកូនម៉ារយ៉ាំ បន្ទាប់ពីពួកគេ (បណ្ដាណាពី) ដើម្បីបញ្ជាក់ពីអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរ តាវរ៉ត។ ហើយយើងបានប្រទានឱ្យគេ(អ៊ីសា)នូវគម្ពីរអ៊ីញជីល ដែលមានការចង្អុលបង្ហាញ និងពន្លឺនៅក្នុងនោះនិងដើម្បីបញ្ជាក់ នូវអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរតាវរ៉ត ហើយនិងដើម្បីចង្អុល បង្ហាញនិងជាការទូន្មានចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
Maide 5:47
ហើយចូរឱ្យអ្នកដែលកាន់តាមគម្ពីរអ៊ីញជីលកាត់សេចក្ដី នូវអ្វីដែលអល់ឡោះបានបញ្ចុះ មកនៅក្នុងវាចុះ។ ហើយអ្នកណាមិន កាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះគឺជា ពួកដែលល្មើសនឹងបទបញ្ជា របស់អល់ឡោះ។
Maide 5:48
ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកយ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរពីមុនមក និងបពា្ជក់ពីភាព ត្រឹមត្រូវនៃគម្ពីរទាំងនោះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងពួកគេ ទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមក(នៅក្នុងគម្ពីរគួរអាន)។ ហើយចូរអ្នកកុំធ្វើតាមចំណង់របស់ពួកគេអំពីអ្វីដែលបានមកដល់ អ្នកនូវការពិតនោះឱ្យសោះ។ រាល់ៗប្រជាជាតិក្នុងចំណោមពួកអ្ម្នក យើងបានបង្កើតច្បាប់និងមាគ៌ាយ៉ាងច្បាស់លាស់។ ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ប្រាកដជាបង្កើតពួកអ្នកស្ថិតក្នុងសាសនា តែមួយ ប៉ុន្ដែទ្រង់ចង់សាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទាន ដល់ពួកអ្នក។ ដូចេ្នះចូរពួកអ្នកប្រណាំងប្រជែងគ្នាសាងអំពើល្អចុះ។ កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាគឺទៅកាន់អល់ឡោះតែ មួយគត់។ ដូចេ្នះទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ ខ្វែងយោបល់គ្នានៅក្នុងបញ្ហានោះ។
Maide 5:49
ចូរអ្នក(មូហាំម៉ាត់)កាត់សេចក្ដីរវាងពួកគេទៅតាមអ្វី ដែលអល់ឡោះបានបញ្ចុះមក ហើយកុំធ្វើតាមចំណង់របស់ពួកគេ ឱ្យសោះនិងត្រូវប្រុងប្រយ័ត្នចំពោះពួកគេដើម្បីកុំឱ្យពួកគេអូសទាញ អ្នកឱ្យឃ្លាតចេញពីមួយចំនួននូវអ្វីដែលអល់ឡោះបានបញ្ចុះមកឱ្យ អ្នក។ តែប្រសិនបើពួកគេងាកចេញ(ពីច្បាប់អល់ឡោះ)វិញ ចូរអ្នក ជ្រាបថាៈ ការពិតអល់ឡោះមានបំណងឱ្យពួកគេរងទារុណកម្ម ដោយសារបាបកម្មមួយចំនួនរបស់ពួកគេ។ ហើយពិតប្រាកដណាស់ មនុស្សភាគច្រើនគឺជាអ្នកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ
Maide 5:50
តើពួកគេ(យ៉ាហ៊ូទី)ស្វែងរកច្បាប់របស់ពួកអវិជ្ជាឬ? តើ ច្បាប់អ្នកណាដែលប្រសើរជាងច្បាប់របស់អល់ឡោះចំពោះក្រុម ដែលជឿជាក់នោះ?
Maide 5:51
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកពួកយ៉ាហ៊ូទី និងពួកណាសរ៉នីធ្វើជាមេដឹកនាំឱ្យសោះ។ ពួកគេជាអ្នកដឹកនាំគ្នាទៅ វិញទៅមក។ ហើយអ្នកណាក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាមេ ដឹកនាំនោះ អ្នកនោះពិតជាស្ថិតនៅក្នុងចំណោមពួកគេ។ ពិតប្រាកដ ណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
Maide 5:52
អ្នក(មូហាំម៉ាត់)នឹងឃើញពួកដែលនៅក្នុងចិត្ដរបស់ ពួកគេមានជំងឺ(ពុតត្បុត)ប្រញាប់ប្រញាល់ចងសម្ព័ន្ធមិត្ដជាមួយពួក យ៉ាហ៊ូទី និងពួកណាសរ៉នី ដោយពួកគេនិយាយថាៈ ពួកយើងខ្លាច មានសំណាងអាក្រក់(បរាជ័យ)ធ្លាក់មកលើពួកយើង។ ជួនកាល អល់ឡោះអាចផ្ដល់ជ័យជំនះ ឬក៏សមេ្រចកិច្ចការអ្វីមួយតាមចេតនា របស់ទ្រង់។ ហេតុនេះពួកគេនឹងក្លាយជាពួកដែលសោកស្ដាយលើ អ្វីដែលពួកគេលាក់បាំងក្នុងខ្លួនរបស់ពួកគេ ។
Maide 5:53
បណ្ដាអ្នកដែលមានជំនឿនិយាយថាៈ តើពួកនេះឬដែល បានស្បថនឹងអល់ឡោះយ៉ាងមឺងម៉ាត់ថាៈ ពិតប្រាកដណាស់ ពួកគេ នៅជាមួយពួកយើងនោះ? ទង្វើរបស់ពួកគេបានវិនាសអន្ដរាយ ហើយពួកគេក៏បានក្លាយជាពួកដែលខាតបង់។
Maide 5:54
ឱបណ្ដាអ្នកដែលមានជំនឿ. អ្នកណាហើយក្នុងចំណោម ពួកអ្នកបោះបង់ចោលសាសនា(អ៊ីស្លាម)របស់គេ គឺអល់ឡោះនឹង នាំមកនូវក្រុមមួយផេ្សងទៀតជំនួសវិញ ដែលទ្រង់ស្រឡាញ់ពួកគេ ហើយពួកគេក៏ស្រឡាញ់ទ្រង់វិញដែរ ដោយពួកគេទន់ភ្លន់ចំពោះ បណ្ដាអ្នកដែលមានជំនឿ និងតឹងរឹងចំពោះពួកដែលគ្មានជំនឿ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្ដី បន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះគឺជាការសន្ដោសប្រណី របស់អល់ឡោះ ទ្រង់នឹងផ្ដល់ឱ្យអ្នកណាដែលទ្រង់មានចេតនា ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។
Maide 5:55
ពិតប្រាកដណាស់ អ្នកគាំពាររបស់ពួកអ្នក គឺអល់ឡោះនិង អ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកដែលមានជំនឿដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ដោយពួកគេជាអ្នកឱនលំទោន (គោរពទៅចំពោះអល់ឡោះ)។
Maide 5:56
ហើយអ្នកណាយកអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបណ្ដាអ្នកមានជំនឿធ្វើជាអ្នកគាំពារ ពិតប្រាកដណាស់ ក្រុម របស់អល់ឡោះគឺជាបណ្ដាអ្នកដែលជោគជ័យ។
Maide 5:57
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកពួកដែល យកសាសនារបស់ពួកអ្នកជាការចំអក និងលេងសើចក្នុងចំណោម ពួកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួកអ្នក និងពួកគ្មានជំនឿនោះធ្វើ ជាអ្នកដឹកនាំឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។
Maide 5:58
ហើយនៅពេលដែលពួកអ្នកបានអំពាវនាវ(ពួកគេ)ឱ្យទៅ សឡាត ពួកគេបានចាត់ទុកវាជាការចំអក និងលេងសើច។ នោះគឺ ដោយសារតែពួកគេជាក្រុមដែលមិនពិចារណា។
Maide 5:59
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. តើពួកអ្នកស្អប់ពួកយើងដោយសារតែពួកយើងមានជំនឿលើអល់ឡោះ និងអ្វី ដែលគេបានបញ្ចុះ មកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ចុះពី មុនមកឬ? ហើយពិតប្រាកដណាស់ ពួកអ្នកភាគច្រើនគឺជាពួកដែល ល្មើសនឹងច្បាប់អល់ឡោះ។
Maide 5:60
ចូរអ្នកពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក(អ្នកមានជំនឿ) អំពីអ្នកដែលត្រូវទទួលផលអាក្រក់ពីអល់ឡោះជាងពួកនោះ(ពួក ពុតត្បត)ដែរឬទេ? នោះគឺជាអ្នកដែលអល់ឡោះបានដាក់បណ្ដាសា និងខឹងសម្បាចំពោះគេ ហើយទ្រង់បានធ្វើឱ្យពួកគេមួយចំនួនក្លាយ ទៅជាសត្វស្វា និងសត្វជ្រូក និងក្លាយទៅជាអ្នកដែលគោរពតាម តហ្គ៊ូត។ ពួកទាំងនោះនឹងទទួលកន្លែងអាក្រក់បំផុត(នៅថ្ងៃ បរលោក) និងវងេ្វងពីមាគ៌ាត្រឹមត្រូវ(នៅក្នុងលោកិយ)។
Maide 5:61
ហើយនៅពេលពួកគេ(ពួកពុតត្បុតយ៉ាហ៊ូទី)បានមកជួប ពួកអ្នក(អ្នកមានជំនឿ) ពួកគេបាននិយាយថាៈ ពួកយើងជឿ ហើយ។ តែការពិតពួកគេបានចូល(មកជួបពួកអ្នក)ក្នុងលក្ខណៈ ប្រឆាំងទេ ហើយពួកគេក៏បានចេញទៅវិញក្នុងលក្ខណៈប្រឆាំង ដែរ។ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេបានលាក់កំបាំង។
Maide 5:62
ហើយអ្នក(មូហាំម៉ាត់)នឹងឃើញពួកគេ(យ៉ាហ៊ូទី) ភាគច្រើនរហ័សក្នុងការធ្វើបាបកម្មនិងបំពាន ហើយនិងការស៊ីរបស់ ពួកគេចំពោះទ្រព្យដែលត្រូវបានហាមឃាត់។ អ្វីដែលពួកគេបាន ប្រព្រឹត្ដគឺអាក្រក់បំផុត។
Maide 5:63
ហេតុអ្វីបានជាពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និង ពួកអ្នកដឹកនាំសាសនារបស់ពួកគេមិនហាមឃាត់ពួកគេអំពីការ និយាយកុហក និងការស៊ីរបស់ពួកគេចំពោះទ្រព្យដែលត្រូវបាន ហាមឃាត់? វាអាក្រក់បំផុតនូវអ្វីដែលពួកគេបានធ្វើនោះ។
Maide 5:64
ពួកយ៉ាហ៊ូទីបាននិយាយថាៈ ដៃរបស់អល់ឡោះគឺក្ដាប់ជិត (កំណាញ់)។ ដៃរបស់ពួកគេទេដែលក្ដាប់ជិតនោះ ហើយពួកគេត្រូវ បានគេដាក់បណ្ដាសាដោយសារតែអ្វីដែលពួកគេបាននិយាយ។ ផ្ទុយ ទៅវិញដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ច ទ្រង់ប្រទាន តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគច្រើន មានការបំពាន និងប្រឆាំងថែមទៀត។ ហើយយើងបានបញ្ចូលភាព ជាសត្រូវនិងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបានដុតភ្លើងសង្គ្រាមឡើងអល់ឡោះបានពន្លត់ វាចោលវិញ។ ហើយពួកគេបង្កវិនាសកម្មនៅលើផែនដី។ អល់ឡោះ មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
Maide 5:65
ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ និងកោតខ្លាច អល់ឡោះវិញនោះ យើងប្រាកដជានឹងលុបបំបាត់ទោសកំហុសទាំង ឡាយរបស់ពួកគេចេញពីពួកគេ ហើយយើងនឹងបញ្ចូលពួកគេទៅ ក្នុងឋានសួគ៌ណាអ៊ីម។
Maide 5:66
ហើយប្រសិនបើពួកគេប្រតិបត្ដិតាមគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល និងអ្វីៗដែលគេបានបញ្ចុះ ឱ្យពួកគេពីម្ចាស់របស់ពួកគេ ពួក គេពិតជានឹងទទួលបាននូវលាភសក្ការៈពីលើពួកគេ(ពីលើមេឃ) និង ខាងក្រោមជើងរបស់ពួកគេ(ពីផែនដី)ជាមិនខាន។ ក្នុងចំណោមពួក គេមានក្រុមមួយដែលប្រកាន់ជំហរកណ្ដាល(លើការពិត)។ តែអ្វី ដែលពួកគេភាគច្រើនប្រព្រឹត្ដនោះគឺអាក្រក់បំផុត។
Maide 5:67
ឱអ្នកនាំសារ(មូហាំម៉ាត់). ចូរអ្នកផ្ដល់នូវអ្វីដែលគេបាន បញ្ចុះ ឱ្យអ្នកពីម្ចាស់របស់អ្នក។ តែប្រសិនបើអ្នកមិនធ្វើទេនោះគឺ អ្នកមិនបានផ្ដល់សាររបស់ទ្រង់ឡើយ។ ហើយអល់ឡោះនឹងរក្សា អ្នកពី(ទង្វើអាក្រក់)មនុស្សលោក។ ពិតប្រាកដណាស់ អល់ឡោះ មិនចង្អុលបង្ហាញចំពោះក្រុមដែលប្រឆាំងឡើយ។
Maide 5:68
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ពួកអ្នក មិនស្ថិតនៅលើ(សាសនា)អ្វីឡើយ លុះត្រាតែពួកអ្នកប្រតិបត្ដិ តាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងអ្វីដែលត្រូវបានគេ បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នក។ ហើយអ្វីដែលត្រូវបាន បញ្ចុះមកឱ្យអ្នកពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគ ច្រើនមានការបំពាន និងប្រឆាំងថែមទៀត។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភចំពោះក្រុមដែលប្រឆាំងនោះឱ្យសោះ ។
Maide 5:69
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួក យ៉ាហ៊ូទី ហើយនិងពួកសពីអ៊ីន ព្រមទាំងពួកណាសរ៉នី បើបុគ្គលណា មានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានសាងអំពើ ល្អនោះ ពួកគេគ្មានការភ័យខ្លាច និងមិនព្រួយបារម្ភឡើយ។
Maide 5:70
ពិតប្រាកដណាស់ យើងបានទទួលយកកិច្ចសន្យារបស់ អំបូរអ៊ីស្រាអែល ហើយយើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ ពួកគេ។ រាល់ពេលដែលអ្នកនាំសារបានមកដល់ពួកគេដោយនាំអ្វី ដែលមិនត្រូវចិត្ដពួកគេ គឺពួកគេបានប្រឆាំងនឹងគាត់។ ពួកគេបាន បដិសេធនឹងអ្នកនាំសារមួយចំនួននិងមួយចំនួនទៀតពួកគេសម្លាប់។
Maide 5:71
ហើយពួកគេនឹកស្មានថា (អំពើល្មើសរបស់ពួកគេ)គឺគ្មាន ទោសពៃរ៍ឡើយ ទើបពួកគេធ្វើជាខ្វាក់ និងធ្វើជាថ្លង់(មិនចង់ឃើញ មិនចង់ឮការពិត)។ បន្ទាប់មកអល់ឡោះបានអភ័យទោសឱ្យពួក គេ។ ក្រោយមកពួកគេភាគច្រើននៅតែធ្វើជាខ្វាក់ និងធ្វើជាថ្លង់ ដដែល។ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។
Maide 5:72
ពួកដែលបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះគឺ ម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំនោះ ពិតជាក្លាយជាពួកដែល គ្មានជំនឿ។ ហើយម៉ាសៀហបានពោលថាៈ ឱអំបូរអ៊ីស្រាអែល. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ អ្នកណាធ្វើស្ហ៊ីរិកនឹង អល់ឡោះ អល់ឡោះពិតជាបានហាមឃាត់គេអំពីឋានសួគ៌ ហើយ កន្លែងស្នាក់នៅរបស់គេគឺឋាននរក។ ហើយចំពោះពួកដែលបំពាន គឺពុំមានអ្នកជួយឡើយ។
Maide 5:73
ជាការពិតណាស់ ពួកអ្នកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺជាម្ចាស់ទីបីក្នុងចំណោមម្ចាស់ទាំងបីនោះ ពិតជា បានក្លាយជាពួកដែលគ្មានជំនឿ។ ហើយគ្មានម្ចាស់ណាផេ្សងដែល ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដឡើយ គឺមានតែម្ចាស់(អល់ឡោះ) តែមួយគត់។ ហើយប្រសិនបើពួកគេមិនព្រមបពា្ឈប់នូវអី្វដែលពួក គេនិយាយទេនោះ ទារុណកម្មដ៏សែនឈឺចាប់ពិតជានឹងធ្លាក់ទៅលើ ពយកដែលប្រឆាំងក្នុងចំណោមពួកគេជាមិនខាន។
Maide 5:74
តើពួកគេនៅតែមិនព្រមសារភាពកំហុសចំពោះអល់ឡោះ និងមិនសុំអភ័យទោសអំពីទ្រង់ទៀតឬ? អល់ឡោះមហាអភ័យ ទោស មហាអាណិតស្រឡាញ់។
Maide 5:75
ម៉ាសៀហកូនរបស់ម៉ារយ៉ាំគ្រាន់តែជាអ្នកនាំសារម្នាក់ ដូចបណ្ដាអ្នកនាំសារមុនៗគាត់ដែរ ហើយម្ដាយរបស់គាត់ជាស្ដ្រីត្រឹម ត្រូវបំផុត។ អ្នកទាំងពីរត្រូវការទទួលទានចំណីអាហារ។ ចូរអ្នក (មូហាំម៉ាត់)ពិចារណាមើលចុះ តើយើងបង្ហាញភស្ដុតាងជាច្រើន ដល់ពួកគេ(ពួកប្រឆាំង)យ៉ាងដូចមេ្ដច? បន្ទាប់មកចូរអ្នកពិចារណា មើលទៀតចុះ តើពួកគេងាកចេញ(ពីការពិត)យ៉ាងដូចមេ្ដច?
Maide 5:76
ចូរអ្នកពោលថាៈ តើពួកអ្នកគោរពសក្ការៈផេ្សងពី អល់ឡោះនូវអ្វីដែលមិនអាចផ្ដល់គ្រោះថ្នាក់ និងមិនអាចផ្ដល់ផល ប្រយោជន៍ដល់ពួកអ្នកនោះឬ? ហើយអល់ឡោះ ទ្រង់មហាឮ មហាដឹង។
Maide 5:77
ចូរអ្នកពោលថាៈ ឱអះលីគីតាប. ពួកអ្នកកុំជ្រុលនិយម នៅក្នុងសាសនារបស់ពួកអ្នកក្រៅពីការពិតឱ្យសោះ។ ហើយពួក អ្នកមិនត្រូវដើរតាមទំនើងចិត្ដរបស់ក្រុមណាមួយដែលពួកគេពិត ជាបានវងេ្វងពីមុនមកនោះឡើយ។ ហើយពួកគេបានធ្វើឱ្យមនុស្ស ជាច្រើនវងេ្វង ហើយពួកគេទាំងអស់ក៏បានវងេ្វងចេញពីមាគ៌ាត្រឹម ត្រូវដែរ។
Maide 5:78
គេបានដាក់បណ្ដាសាចំពោះពួកដែលប្រឆាំងក្នុងចំណោម អំបូរអីុស្រាអែលតាមរយៈគម្ពីរ(ហ្សាហ្ពួរ)របស់ដាវូដនិងអ៊ីសាកូន របស់ម៉ារយ៉ាំ (តាមរយៈគម្ពីរអ៊ីញជីល)។ នោះគឺដោយសារតែអ្វី ដែលពូកគេបានប្រឆាំងនិងបានបំពាន។
Maide 5:79
ពួកគេមិនធ្លាប់បានហាមឃាត់គ្នាអំពីប្រការអាក្រក់ដែល ពួកគេបានប្រព្រឹត្ដវានោះឡើយ។ អ្វីដែលពួកគេបានប្រព្រឹត្ដនោះ ពិតជាអាក្រក់បំផុត។
Maide 5:80
អ្នក(មូហាំម៉ាត់)នឹងឃើញពួកគេ(យ៉ាហ៊ូទី)ភាគច្រើន យកពួកគ្មានជំនឿធ្វើជាអ្នកដឹកនាំ។ អ្វីដែលពួកគេបានធ្វើសម្រាប់ ខ្លួនរបស់ពួកគេពិតជាអាក្រក់បំផុត ជាហេតុធ្វើឱ្យអល់ឡោះខឹង សម្បាចំពោះពួកគេ ហើយពួកគេស្ថិតនៅក្នុងទារុណកម្មជាអមតៈ។
Maide 5:81
ហើយប្រសិនបើពួកគេ(យ៉ាហ៊ូទី)មានជំនឿលើអល់ឡោះ និងណាពី និងអ្វីដែលគេបានបញ្ចុះ មកឱ្យគាត់ច្បាស់ជាពួកគេមិន យកពួកនោះ(អ្នកគ្មានជំនឿ)ធ្វើជាអ្នកដឹកនាំឡើយ ក៏ប៉ុន្ដែពួកគេ ភាគច្រើនជាពួកដែលល្មើសនឹងច្បាប់អល់ឡោះ។
Maide 5:82
អ្នក(មូហាំម៉ាត់)ពិតជានឹងជួបប្រទះមនុស្សដែលជា សត្រូវធំបំផុតរបស់បណ្ដាអ្នកដែលមានជំនឿនោះ គឺពួកយ៉ាហ៊ូទី និងពួកដែលធ្វើស្ហ៊ីរិក។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរនូវ មនុស្សជំនិតរបស់ពួកគេមានចិត្ដស្រឡាញ់ចំពោះអ្នកមានជំនឿ ដែលពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាស-រ៉នី។ នោះគឺដោយសារតែពួកគេមួយចំនួនជាអ្នកចេះដឹងជ្រៅជ្រះ ផ្នែកសាសនា និងជាអ្នកគោរពសក្ការៈ(ទៅចំពោះអល់ឡោះ) ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។
Maide 5:83
ហើយនៅពេលដែលពួកគេ(ណាសរ៉នី)បានឮនូវអ្វីដែល គេបានបញ្ចុះទៅឱ្យអ្នកនាំសារ(មូហាំម៉ាត់) អ្នកនឹងឃើញភ្នែក របស់ពួកគេហូរទឹកភ្នែកដោយសារតែអ្វីដែលពួកគេបានដឹងនូវ ការពិត។ ពួកគេនិយាយថាៈ ឱម្ចាស់របស់ពួកយើង. ពួកយើងមាន ជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាកត់បញ្ជូលពួកយើងជាមួយនឹង បណ្ដាអ្នកដែលធ្វើសាក្សីផង(ជឿលើអល់ឡោះ និងអ្នកនាំសារ)។
Maide 5:84
ហើយតើមានអ្វីដែលធ្វើឱ្យពួកយើងគ្មានជំនឿលើ អល់ឡោះ និងអ្វីដែលបានមកដល់ពួកយើងអំពីការពិតនោះ? ហើយពួកយើងសង្ឃឹមថា ម្ចាស់របស់ពួកយើងនឹងបញ្ចូលពួក យើងជាមួយក្រុមដែលសាងអំពើល្អត្រឹមត្រូវ(ទៅក្នុងឋានសួគ៌)។
Maide 5:85
ហើយដោយសារតែអ្វីដែលពួកគេបាននិយាយនោះ អល់ឡោះបានតបស្នងដល់ពួកគេនូវឋានសួគ៌ជាច្រើនដែលមាន ទនេ្លហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ទាំងនោះហើយជាការតបស្នងចំពោះបណ្ដាអ្នកដែលធ្វើល្អ។
Maide 5:86
ចំណែកឯពួកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើងនោះ ពយកទាំងនោះជាពួកឋាននរកជើហ៊ីម។
Maide 5:87
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំដាក់បម្រាម នូវប្រការល្អ(ហាឡាល់)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក ហើយចូរពួកអ្នកកុំបំពានឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះ មិនស្រឡាញ់ពួកដែលបំពានឡើយ។
Maide 5:88
ហើយចូរពួកអ្នកទទួលទានអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈដល់ពួកអ្នកដែលជាចំណីអាហារហាឡាល់ ហើយល្អ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកជា អ្នកមានជំនឿចំពោះទ្រង់។
Maide 5:89
អល់ឡោះនឹងមិនយកទោសពៃរ៍ពួកអ្នកចំពោះការស្បថ របស់ពួកអ្នកដោយអចេតនាឡើយ។ ក៏ប៉ុន្ដែទ្រង់នឹងយកទោសពៃរ៍ ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានស្បថដោយចេតនា។ (ប្រសិនបើ ពួកអ្នកមិនធ្វើតាមសម្បថដោយចេតនានោះ ) ការពិន័យរបស់វា គឺផ្ដល់ចំណីអាហារដល់អ្នកក្រីក្រដប់នាក់(ចំណីមួយថ្ងៃ)អំពីចំណី មធ្យមដែលពួកអ្នកធ្លាប់ផ្ដល់ឱ្យក្រុមគ្រួសាររបស់ពួកអ្នក ឬផ្ដល់ សំលៀកបំពាក់ដល់ពួកគេឬក៏ដោះលែងទាសីម្នាក់ឱ្យមានសេរីភាព។ តែបើអ្នកណាគ្មានលទ្ធភាពទេនោះ ចូរឱ្យគេបួសចំនួនបីថ្ងៃ។ នោះ ហើយគឺជាការពិន័យនៃការស្បថរបស់ពួកអ្នកនៅពេលដែលពួកអ្នក បានស្បថ។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នក(មិនត្រូវ ស្បថផេ្ដសផ្ដាស)។ ទាំងនោះហើយដែលអល់ឡោះបញ្ជាក់ប្រាប់ពួក អ្នកនូវភស្ដុតាងជាច្រើនរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
Maide 5:90
ឱបណ្ដាអ្នកមានជំនឿ. ពិតប្រាកដណាស់សុរា ល្បែងស៊ី សង គោរពបូជារូបបដិមា និងជឿព្រួញទស្សន៍ទាយវាសនា គឺជា អំពើដ៏កខ្វក់នៃទង្វើរបស់ស្ហៃតន។ ដូចេ្នះ ចូរពួកអ្នកចៀសវាងឱ្យ ឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
Maide 5:91
ពិតប្រាកដណាស់ ស្ហៃតនចង់ធ្វើឱ្យពួកអ្នកក្លាយជាសត្រូវ និងស្អប់ខ្ពើមគ្នាតាមរយៈសុរា និងល្បែងស៊ីសង ហើយវារារាំងពួក អ្នកអំពីការរំលឹកទៅចំពោះអល់ឡោះ និងការសឡាត។ ដូចេ្នះ ចូរ ពួកអ្នកឈប់ជាបនា្ទន់។
Maide 5:92
ហើយចូរពួកអ្នកប្រតិបត្តិ តាមអល់ឡោះ និងប្រតិបត្ដិ តាមអ្នកនាំសារ ហើយចូរពួកអ្នកប្រុងប្រយ័ត្ន(អំពីការប្រព្រឹត្ដបទ ល្មើស)។ តែប្រសិនបើពួកអ្នកបែរចេញវិញ ពួកអ្នកត្រូវដឹងថា ពិត ប្រាកដណាស់ កាតព្វកិច្ចអ្នកនាំសាររបស់យើង គឺគ្រាន់តែជាអ្នក ផ្ដល់សារដ៏ច្បាស់លាស់ប៉ុណ្ណោះ។
Maide 5:93
គ្មានបាបកម្មទេចំពោះបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អនូវអ្វីដែលពួកគេបានទទួលទាន(ការផឹកស្រាមុនពេល បម្រាម) កាលណាពួកគេកោតខ្លាចអល់ឡោះ និងមានជំនឿ ហើយ និងធ្វើអំពើល្អវិញ។ បន្ទាប់មក ពួកគេនៅតែកោតខ្លាចអល់ឡោះ និងមានជំនឿដដែល។ ក្រោយមកទៀតពួកគេកាន់តែកោតខ្លាច អល់ឡោះ និងធ្វើអំពើល្អថែមទៀត។ ហើយអល់ឡោះស្រឡាញ់ បណ្ដាអ្នកដែលសាងល្អ។
Maide 5:94
ឱបណ្ដាអ្នកមានជំនឿ. អល់ឡោះពិតជានឹងសាកល្បង ពួកអ្នកពីគ្រប់ប្រភេទនៃការប្រមាញ់សត្វដែលពួកអ្នកអាចចាប់ ដោយដៃ និងដោយព្រួញរបស់ពួកអ្នក(ក្នុងពេលអៀសរ៉ម) ដើម្បី អល់ឡោះនឹងបង្ហាញយ៉ាងច្បាស់ថា បុគ្គលណាដែលកោតខ្លាចទ្រង់ ខណៈដែលគេមើលមិនឃើញទ្រង់។ ដូចេ្នះអ្នកណាបានបំពានបន្ទាប់ ពីនោះ គេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។
Maide 5:95
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសម្លាប់សត្វ ខណៈ ដែលពួកអ្នកស្ថិតនៅក្នុងអៀសរ៉ម។ ហើយអ្នកណាក្នុងចំណោមពួក អ្នកបានសម្លាប់វាដោយចេតនាគឺត្រូវពិន័យ(ឱ្យសំឡេះសត្វពាហនៈ) ដូចសត្វដែលគេបានសម្លាប់នោះដែលអ្នកយុត្ដិធម៌ពីរនាក់ក្នុងចំណោមពួកអ្នកកាត់សេចក្ដីក្នុងរឿងនេះ ដើម្បីចែកជូនដល់អ្នកក្រីក្រ នៅម៉ាក្កះ ឬពិន័យជាអាហារផ្ដល់ឱ្យអ្នកក្រីក្រ ឬបួសជំនួសអាហារ នោះ ដើម្បីឱ្យគេភ្លក្សលទ្ធផលនៃទង្វើអាក្រក់របស់គេ។ អល់ឡោះ បានអធ្យាស្រ័យនូវអ្វីៗដែលកន្លងទៅ។ ហើយអ្នកណាដែលបាន ត្រឡប់ទៅប្រព្រឹត្ដទៀតនោះ អល់ឡោះនឹងផ្ដន្ទាទោសចំពោះគេ។ ហើយអល់ឡោះមហាខ្លាំងពូកែមានអានុភាពផ្ដន្ទាទោស។
Maide 5:96
គេ(អល់ឡោះ)បានអនុញ្ញាតឱ្យពួកអ្នកនេសាទសត្វ សមុទ្ររស់ និងយកសត្វសមុទ្រស្លាប់មកធ្វើជាអាហារសម្រាប់ពួក អ្នក និងសម្រាប់ពួកអ្នកដំណើរ។ ហើយគេបានហាមឃាត់ពួកអ្នក នូវការប្រមាញ់សត្វរស់នៅលើគោកដរាបណាពួកអ្នកស្ថិតកុ្នង អៀសរ៉ម។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹង ត្រូវគេប្រមូលផ្តុំ ទៅកាន់ទ្រង់វិញ។
Maide 5:97
អល់ឡោះបានបង្កើតកាក់ហ្ពះជាពៃតុលហារ៉មដែលជា កន្លែងជួបជុំសម្រាប់មនុស្សលោក។ ហើយ(ទ្រង់ហាមឃាត់មិនឱ្យ ធ្វើសង្គ្រាម)នៅបណ្ដាខែហារ៉ម និង(មិនឱ្យបំពានទៅលើ)អាល់ ហាទយ៉ា និងសត្វដែលគេបានពាក់ប្រឡៅក។ ទាំងនោះគឺដើម្បី ឱ្យពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
Maide 5:98
ពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាអ្នក ដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ហើយពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។
Maide 5:99
អ្នកនាំសារ(មូហាំម៉ាត់)គ្មានកាតព្វកិច្ចអ្វីក្រៅពីការផ្តល់ សារ(ដល់មនុស្សលោក)នោះឡើយ។ ហើយអល់ឡោះដឹងនូវអ្វី់ៗ ដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកលាក់បាំង។
Maide 5:100
ចូរអ្នកពោលថាៈ ប្រការអាក្រក់ និងប្រការល្អមិនស្មើគ្មា ទេ ទោះបីជាប្រការអាក្រក់ជាច្រើនធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាង ណាក៏ដោយ។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបណ្ដាបញ្ញាជន. សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
Maide 5:101
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសួរដេញដោលពី ប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹង ធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន។ តែប្រសិនបើពួកអ្នកសួរ អំពីប្រការនោះខណៈដែលគេបញ្ចុះគម្ពីរគួរអានវិញ ប្រការនោះនឹង ត្រូវលាតត្រដាងពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យ អំពីករណីនោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។
Maide 5:102
ជាការពិតណាស់ មានក្រុមមួយនាសម័យមុនពួកអ្នក បានសួរដេញដោលប្រការនោះ ក្រោយមកពួកគេក៏ក្លាយជាពួក ប្រឆាំងទៅវិញដោយសារតែរឿងនោះ។
Maide 5:103
អល់ឡោះមិនបានបង្កើត(ច្បាប់ដល់ពួកដែលធ្វើស្ហ៊ីរិក) ដូចជាបាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមឡើយ។ ប៉ុន្ដែ ពួកដែលគ្មានជំនឿទេដែលប្រឌិតឡើងនូវរឿងភូតកុហកចំពោះ អល់ឡោះនោះ។ ហើយពួកគេភាគច្រើនមិនពិចារណាឡើយ។
Maide 5:104
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកនេះ (ពួកគ្មានជំនឿ)ថាៈ ចូរពួកអ្នកត្រឡប់មករកអ្វីដែលអល់ឡោះ បានបញ្ចុះ និងមករកអ្នកនាំសារចុះ(ដើម្បីកាត់សេចក្តី)។ ពួកគេ ឆ្លើយថាៈ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងអ្វីដែលពួកយើងបាន ទទួលពីដូនតារបស់ពួកយើង។ តើ(ពួកគេនិយាយដូចេ្នះ) ទោះបី ជាដូនតារបស់ពួកគេគ្មានការយល់ដឹងអ្វីសោះ និងមិនទទួលបាន ការចង្អុលបង្ហាញក៏ដោយឬ?
Maide 5:105
ឱបណ្ដាអ្នកមានជំនឿ. ពួកអ្នកត្រូវទទួលខុសត្រូវលើ ខ្លួនឯង។ អ្នកដែលវងេ្វងមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកនៅ ពេលដែលពួកអ្នកបានទទួលការចង្អុលបង្ហាញនោះឡើយ។ កន្លែង វិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាទៅចំពោះអល់ឡោះ ហើយ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។
Maide 5:106
ឱបណ្ដាអ្នកមានជំនឿ. នៅពេលអ្នកណាម្នាក់ក្នុង ចំណោមពួកអ្នកជិតស្លាប់ ពេលនោះគេចង់ធ្វើបណ្ដាំមរកត ចូរឱ្យ គេរកសាក្សីពីរនាក់ដែលមានភាពយុត្ដិធម៌ក្នុងចំណោមពួកអ្នក (មូស្លីម) ឬពីរនាក់ផ្សេងទៀតក្រៅពីពួកអ្នក(មិនមែនមូស្លីម) ប្រសិនបើពួកអ្នកធ្វើដំណើរនៅលើផែនដី នៅពេលនោះគ្រោះ មរណៈបានប៉ះទង្គិចដល់ពួកអ្នក។ ប្រសិនបើពួកអ្នកមានការមន្ទិល សង្ស័យ(ចំពោះសាក្សីពីរនាក់នោះ) ពួកអ្នកត្រូវហាមឃាត់គេ ទាំងពីរបន្ទាប់ពីសឡាតរួច ដើម្បីឱ្យគេទាំងពីរស្បថនឹងអល់ឡោះ ថា ពួកយើងមិនលក់ការស្បថនេះនឹងតម្លៃណាមួយឡើយ ទោះបី ជាសាច់ញាតិក៏ដោយ ហើយពួកយើងក៏មិនលាក់បាំងការធ្វើសាក្សី របស់អល់ឡោះដែរ។ ពិតប្រាកដណាស់ បើមិនដូចេ្នះទេ ពួកយើង នឹងស្ថិតក្នុងចំណោមពួកដែលសាងបាបកម្មជាមិនខាន។
Maide 5:107
ក្រោយមកប្រសិនបើគេ(អាណាព្យាបាលអ្នកស្លាប់) រកឃើញពិតប្រាកដថាសាក្សីទាំងពីរនោះបានធ្វើបាបកម្ម(ធ្វើសាក្សី កុហក)វិញ ដូចេ្នះពីរនាក់ផេ្សងទៀតក្នុងចំណោមសាច់ញាតិដែល ជិតបំផុតរបស់អ្នកស្លាប់មានសិទិ្ធត្រូវជំនួសតំណែងរបស់គេទាំងពីរ (ក្នុងការធ្វើសាក្សី) ហើយគេទាំងពីរត្រូវស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ការធ្វើសាក្សីរបស់ពួកយើងវាត្រឹមត្រូវជាងការ ធ្វើសាក្សីរបស់គេទាំងពីរ ហើយពួកយើងមិនបានបំពានឡើយ បើ មិនដូច្នោះទេ ពួកយើងពិតជានឹងស្ថិតក្នុងចំណោមពួកដែលបំពាន ជាមិនខាន។
Maide 5:108
ការធ្វើដូច្នោះ គឺជាការធ្វើសាក្សីដែលជិតទៅរកភាព ត្រឹមត្រូវជាងគេ ឬពួកគេភ័យខ្លាច គេនឹងបដិសេធនឹងសម្បថបន្ទាប់ ពីការស្បថរបស់ពួកគេ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និង ស្តាប់(ដំបូន្មានរបស់ទ្រង់)។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ ក្រុមដែលល្មើសនឹងច្បាប់របស់អល់ឡោះឡើយ។
Maide 5:109
នៅថ្ងៃដែលអល់ឡោះប្រមូលផ្តុំ អ្នកនាំសារទាំងឡាយ រួចទ្រង់សួរថាៈ តើពួកអ្នកត្រូវបានគេ(មនុស្សលោក)ឆ្លើយតប (ចំពោះការអំពាវនាវ)យ៉ាងដូចមេ្ដច? បណ្ដាអ្នកនាំសារបានឆ្លើយ ថាៈ ពួកយើងមិនបានដឹងទេ។ ពិតប្រាកដណាស់ ទ្រង់តែមួយគត់ មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។
Maide 5:110
(ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. ចូរអ្នកចងចាំនៀកម៉ាត់របស់យើងដែលបាន ប្រទានឱ្យអ្នកនិងម្តាយរបស់អ្នក ខណៈដែលយើងបានជួយពង្រឹង អ្នកតាមរយៈជីព្រីល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្សលោក តាំងពីពេលនៅក្នុងអង្រឹង(ទារក)និងពេលអ្នកមានវ័យចំណាស់។ ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្រៀនអ្នកនូវការ សរសេរ និងភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល។ ហើយ (ចូរចងចាំ)នៅពេលដែលអ្នកសូនដីឥដ្ឋទៅជារូបសត្វស្លាប គឺដោយ ការអនុញ្ញាតរបស់យើង បន្ទាប់មកអ្នកក៏ផ្លុំវា ពេលនោះវាក៏ក្លាយជា សត្វពិតប្រាកដភ្លាមដោយការអនុញ្ញាតរបស់យើង។ ហើយអ្នកអាច ព្យាបាលជនពិការភ្នែកពីកំណើតនិងរោគឃ្លង់ដោយការអនុញ្ញាត របស់យើង។ ហើយ(ចូរចងចាំ)នៅពេលដែលអ្នកប្រោសអ្នកស្លាប់ ចេញពីផ្នូរដោយការអនុញ្ញាតរបស់យើង។ ហើយ(ចូរចងចាំ)នៅ ពេលដែលយើងបានរារាំងអំបូរអ៊ីស្រាអែលពី(ការសម្លាប់)អ្នកនៅ ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវមុជីហ្សាត់ជាច្រើនយ៉ាងច្បាស់ លាស់។ ពេលនោះពួកដែលគ្មានជំនឿក្នុងចំណោមពួកគេបែរជា និយាយថាៈ នេះពុំមែនអ្វីក្រៅពីមន្តអាគមឡើយ។
Maide 5:111
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានជំរុញចិត្ដដល់ ពួកហាវ៉ារីយូន(អ្នកតាមអ៊ីសា)ថាៈ ចូរពួកអ្នកមានជំនឿលើយើង និងអ្នកនាំសាររបស់យើងចុះ។ ពួកគេបានឆ្លើយថាៈ ពួកយើងមាន ជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាធ្វើសាក្សីថា ពួកយើងពិតជា ប្រគល់ខ្លួនចំពោះទ្រង់។
Maide 5:112
(ចូរចងចាំ)នៅពេលដែលពួកហាវ៉ារីយូនបាននិយាយ ថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. តើម្ចាស់របស់អ្នកអាចបញ្ចុះមកឱ្យពួក យើងនូវតុអាហារមួយពីលើមេឃបានដែរឬទេ? អ៊ីសាបានឆ្លើយថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ មែននោះ។
Maide 5:113
ពួកគេបាននិយាយថាៈ ពួកយើងចង់ទទួលទានវា ព្រម ទាំងចង់ឱ្យចិត្ដរបស់ពួកយើងស្ងប់ និងដើម្បីពួកយើងដឹងថា អ្នកពិត ជាបាននិយាយប្រាប់ពួកយើងនូវការពិត ហើយពួកយើងនឹងស្ថិតក្នុង ចំណោមអ្នកដែលធ្វើសាក្សីនៅក្នុងរឿងនេះ។
Maide 5:114
អ៊ីសាកូនម៉ារយ៉ាំ បានបួងសួងថាៈ ឱអល់ឡោះជាម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាបញ្ចុះ តុអាហារមួយពីលើមេឃមក ឱ្យពួកយើងផង ដើម្បីធ្វើជាថ្ងៃបុណ្យរបស់ពួកយើងសម្រាប់អ្នក ជំនាន់ពួកយើង និងអ្នកជំនាន់ក្រោយ ហើយនិងជាភស្តតាងមួយ អំពីទ្រង់។ ហើយសូមទ្រង់មេត្ដាប្រទានលាភសក្ការៈដល់ពួកយើង ផង។ ទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
Maide 5:115
អល់ឡោះបានឆ្លើយថាៈ ពិតប្រាកដណាស់ យើងនឹង បញ្ចុះវាឱ្យពួកអ្នក។ ប៉ុន្ដែបើជនណាក្នុងចំណោមពួកអ្នកនៅតែ ប្រឆាំងក្រោយពីនោះ យើងពិតជានឹងធ្វើទារុណកម្មគេនូវទារុណ កម្មមួយដែលយើងមិនធ្លាប់ធ្វើវាទៅលើអ្នកណាម្នាក់ក្នុងចំណោម មនុស្សលោកនៅលើលោកិយនេះ។
Maide 5:116
ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសួរថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. តើអ្នកឬដែលបាននិយាយទៅកាន់មនុស្ស លោកថាៈ ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាម្ចាស់ពីរ ក្រៅពី អល់ឡោះ? អ៊ីសាបានឆ្លើយថាៈ ទ្រង់មហាស្អាតស្អំ. មិនសក្ដិសម ទេសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសម្រាប់ខ្ញុំ នោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ទ្រង់ប្រាកដជាបាន ជ្រាបវាជាមិនខាន។ ទ្រង់ជ្រាបនូវអ្វីដែលមាននៅក្នុងខ្លួនខ្ញុំ តែខ្ញុំ មិនអាចដឹងនូវអ្វីដែលមាននៅក្នុងខ្លួនទ្រង់ឡើយ។ ពិតប្រាកដ ណាស់ ទ្រង់តែមួយគត់មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។
Maide 5:117
ខ្ញុំមិនបាននិយាយទៅកាន់ពួកគេក្រៅពីអ្វីដែលទ្រង់បាន ប្រើខ្ញុំឱ្យនិយាយថា ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជា ម្ចាស់របស់ខ្ញុំនិងជាម្ចាស់របស់ពួកអ្នកនោះឡើយ។ ហើយខ្ញុំជាសាក្សី លើពួកគេដរាបណាខ្ញុំនៅក្នុងចំណោមពួកគេ។ តែនៅពេលដែលទ្រង់ បានបពា្ចប់ជីវិតរបស់ខ្ញុំ ទ្រង់ជាអ្នកឃ្លាំមើលទៅលើពួកគេ។ ហើយ ទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។
Maide 5:118
ប្រសិនបើទ្រង់ធ្វើទារុណកម្មពួកគេ ពិតប្រាកដណាស់ ពួកគេជាខ្ញុំរបស់ទ្រង់។ តែបើទ្រង់អភ័យទោសឱ្យពួកគេវិញ ពិត ប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Maide 5:119
អល់ឡោះបានមានបន្ទូលថាៈ នេះជាថ្ងៃ(ថ្ងៃបរលោក) ដែលបណ្ដាអ្នកដែលមានជំនឿពិតទទួលផលពីជំនឿពិតរបស់ពួកគេ។ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពី ក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះបាន យល់ព្រមចំពោះពួកគេ ហើយពួកគេក៏បានយល់ព្រមចំពោះទ្រង់វិញ ដែរ។ នោះគឺជាជោគជ័យដ៏ធំធេង។
Maide 5:120
ការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលមាននៅក្នុងវាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Enam 6:1
រាល់ការសរសើរទាំងឡាយទៅចំពោះអល់ឡោះ ដែលទ្រង់ បានបង្កើតមេឃជាច្រើនជាន់ និងផែនដី និងបានបង្កើតភាពងងឹត (ពេលយប់) និងពន្លឺ(ពេលថ្ងៃ)។ ក្រោយមកពួកដែលប្រឆាំងនោះ បែរជាធ្វើស្ហីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។
Enam 6:2
ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកអំពីដីឥដ្ឋបន្ទាប់មក ទ្រង់បានកំណត់អាយុជីវិត(របស់ពួកអ្នក)។ ហើយពេលវេលាមួយ ដែលត្រូវកំណត់(ថ្ងៃបរលោក)គឺនៅនឹងទ្រង់់។ ក្រោយមកពួកអ្នក នៅតែសង្ស័យ។
Enam 6:3
ហើយទ្រង់ជាអល់ឡោះដែលត្រូវគេគោរពសក្ការៈទាំងអ្នក នៅលើមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ដឹងនូវអាថ៌កំបាំងរបស់ ពួកអ្នក និងការលាតត្រដាងរបស់ពួកអ្នក ហើយទ្រង់ក៏ដឹងផងដែរ នូវអ្វីដែលពួកអ្នកសាង។
Enam 6:4
ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្ដុតាងទាំងឡាយ នៃម្ចាស់របស់ពួកគេ(ពួកមូស្ហរីគីន)មកដល់ពួកគេ ក្រៅពីពួកគេជា អ្នកបែរចេញពីវានោះឡើយ។
Enam 6:5
ពិតប្រាកដណាស់ ពួកគេបានបដិសេធនឹងការពិតនៅពេល ដែលវាបានមកដល់ពួកគេ។ ហើយដំណឹងទាំងឡាយដែលពួកគេ បានចំអកនោះនឹងមកដល់ពួកគេ។
Enam 6:6
តើពួកគេមិនដឹងទេឬ យើងបានបំផ្លាញមនុស្សជាច្រើនជំនាន់ មកហើយមុនពួកគេ ដែលយើងបានផ្តល់លទ្ធភាពឱ្យពួកគេនៅលើ ផែនដីនូវអ្វីដែលយើងមិនធ្លាប់បានផ្ដល់ឱ្យពួកអ្នក។ ហើយយើងបាន បញ្ចុះទឹកភ្លៀងយ៉ាងច្រើនទៅលើពួកគេ ហើយយើងបានបង្កើតទនេ្ល ជាច្រើនហូរពីក្រោមពួកគេ។ តែក្រោយមកយើងក៏បានបំផ្លាញពួក គេដោយសារតែបាបកម្មរបស់ពួកគេ ហើយយើងបានបង្កើតបន្ទាប់ ពីពួកគេនូវមនុស្សជំនាន់ក្រោយៗមកទៀតនោះ?
Enam 6:7
ហើយប្រសិនបើយើងបានបញ្ចុះគម្ពីរឱ្យអ្នកនៅក្នុងក្រដាស បន្ទាប់មកពួកគេប៉ះវាដោយដៃរបស់ពួកគេផ្ទាល់ ពួកដែលប្រឆាំង ពិតជានិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងពិតប្រាកដ នោះឡើយ។
Enam 6:8
ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ) មិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបមកឱ្យគេ(មូហាំម៉ាត់)? ប្រសិនបើ យើងបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបវិញនោះ ប្រាកដជាកិច្ចការនោះ នឹងត្រូវបពា្ចប់ ក្រោយមកពួកគេមិនត្រូវបានគេពន្យារពេល(ដើម្បី សារភាពកំហុស)ឡើយ។
Enam 6:9
ហើយប្រសិនបើយើងបានបង្កើតគេ(មូហាំម៉ាត់)ជាម៉ាឡាអ៊ីកាត់វិញនោះ យើងប្រាកដជានឹងប្រែក្លាយគេទៅជាបុរសមួយ រូប ហើយយើងពិតជាបានបំភាន់ពួកគេនូវអ្វីដែលពួកគេកំពុង តែភាន់ច្រឡំ។
Enam 6:10
ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវ បានគេចំអកដែរ ហើយ(ទណ្ឌកម្ម)ដោយសារតែអ្វី្វដែលពួកគេបាន ចំអកនោះបានធ្លាក់មកលើពួកដែលបានចំអកក្នុងចំណោមពួកគេ។
Enam 6:11
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ បន្ទាប់មកចូរពួកអ្នកក្រឡេកមើលចុះថា តើលទ្ធផល ចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចមេ្ដច?
Enam 6:12
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ ថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណា លើខ្លួនរបស់ទ្រង់។ ទ្រង់ប្រាកដជានឹងប្រមូលផ្ដុំពួកអ្នកទៅកាន់ថ្ងៃ បរលោកវិញដោយគ្មានការសង្ស័យចំពោះវាឡើយ។ ពួកដែលខាត បង់ខ្លួនឯងនោះ គឺជាពួកដែលគ្មានជំនឿ។
Enam 6:13
អ្វីៗដែលមាននៅពេលយប់និងពេលថ្ងៃ គឺជាកម្មសិទិ្ធ របស់ទ្រង់។ ហើយទ្រង់មហាឮ មហាដឹង។
Enam 6:14
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើឱ្យខ្ញុំយកអ្នកគាំពារ ក្រៅពីអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកប្រទានអាហារ ហើយទ្រង់មិនត្រូវការគេប្រទានអាហារ ឱ្យឬ? ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេ(អល់ឡោះ) បញ្ជា ឱ្យក្លាយទៅជាអ្នកកាន់សាសនាអ៊ីស្លាមមុនគេ ហើយចូរអ្នកកុំ ក្លាយខ្លួនក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។
Enam 6:15
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំប្រព្រឹត្ដល្មើស នឹងម្ចាស់របស់ខ្ញុំនោះ។
Enam 6:16
នាថ្ងៃនោះ បុគ្គលណាដែលត្រូវគេបញ្ជៀសពីវា(ទារុណកម្ម) ទ្រង់ពិតជាបានអាណិតស្រឡាញ់ដល់គេ។ ហើយនោះគឺជា ជោគជ័យដ៏ច្បាស់លាស់។
Enam 6:17
ហើយប្រសិនបើអល់ឡោះធើ្វឱ្យអ្នកជួបប្រទះនូវគ្រោះ ថ្នាក់អ្វីមួយ គឺគ្មានអ្នកជួយសង្គ្រោះគេក្រៅពីទ្រង់ឡើយ។ ហើយ ប្រសិនបើទ្រង់ធ្វើឱ្យអ្នកជួបប្រទះនូវប្រការល្អណាមួយវិញ គឺទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។
Enam 6:18
ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្ដាខ្ញុំរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប។
Enam 6:19
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីដែលធំជាងគេក្នុង ការធ្វើសាក្សីនោះ? ចូរអ្នកឆ្លើយថាៈ អល់ឡោះគឺជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ហើយគម្ពីរគួរអាននេះត្រូវបានគេបញ្ចុះមកឱ្យខ្ញុំ ដើម្បីដាស់តឿនព្រមានដល់ពួកអ្នក និងអ្នកណាដែលគម្ពីរគួរអាន បានទៅដល់គេ។ តើពួកអ្នកពិតជាធ្វើសាក្សីថា មានម្ចាស់ផេ្សង (ត្រូវគេគោរពសក្ការៈ) រួមជាមួយអល់ឡោះឬ? ចូរអ្នកពោលថាៈ ចំណែកខ្ញុំមិនធ្វើសាក្សីដូច្នោះឡើយ។ ចូរអ្នកពោលទៀតថាៈ ពិត ប្រាកដណាស់ ទ្រង់គឺជាម្ចាស់តែមួយគត់ ហើយខ្ញុំពិតជាមិនជាប់ ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងធ្វើស្ហ៊ីរិកឡើយ។
Enam 6:20
ពួកដែលយើងបានផ្តល់គម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យ ពួកគេ ពួកនោះស្គាល់គេ(មូហាំម៉ាត់)ដូចជាស្គាល់កូនចៅរបស់ ពួកគេដែរ។ ពួកដែលបានខាតបង់ខ្លួនឯងនោះ គឺពួកគេគ្មានជំនឿ ឡើយ។
Enam 6:21
គ្មានអ្នកណាអយុត្ដិធម៌ជាងពួកដែលប្រឌិតរឿងភូត កុហកចំណោះអល់ឡោះ ឬបដិសេធនឹងភស្ដុតាងនានារបស់ទ្រង់ ឡើយ។ ពិតប្រាកដណាស់ ពួកដែលអយុតិ្ដធម៌នោះនឹងមិនទទួល ជោគជ័យឡើយ។
Enam 6:22
ហើយនៅថ្ងៃដែលយើងប្រមូលផ្តុំ ពួកគេទាំងអស់គ្នា ក្រោយមកយើងនឹងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថាៈ ឯណាទៅម្ចាស់របស់ពួកអ្នកដែលពួកអ្នកធ្លាប់អះអាងនោះ?
Enam 6:23
ក្រោយមកពួកគេគ្មានចម្លើយអ្វីក្រៅពីបាននិយាយថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង ពួក យើងមិនមែនជាអ្នកស្ហ៊ីរិកឡើយ។
Enam 6:24
ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើពួកគេបានភូតកុហក ចំពោះខ្លួនឯងយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិត នោះបានបាត់ចេញពីពួកគេ។
Enam 6:25
-ហើយនៅក្នុងចំណោមពួកគេ មានអ្នកខ្លះស្តាប់អ្នក(សូត្រ គម្ពីរគួរអាន) ហើយយើងបានដាក់រនាំងបាំងនៅលើចិត្តរបស់ពួក គេដើម្បីកុំឱ្យពួកគេយល់វា ហើយនៅក្នុងត្រចៀករបស់គេមានឆ្នុក ចុក។ ហើយទោះបីជាពួកគេមើលឃើញគ្រប់អាយ៉ាត់ទាំងអស់ ក៏ ពួកគេមិនជឿនឹងវាដែរ។ ទោះបីពួកគេបានមកដល់អ្នកក៏ដោយ ក៏ ពួកគេនឹងប្រកែកជាមួយអ្នកដដែល។ ពួកដែលប្រឆាំងនោះនិយាយ ថាៈ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងពេ្រងនិទានរបស់ពួក ជំនាន់មុននោះឡើយ។
Enam 6:26
ហើយពួកគេហាមឃាត់អ្នកដទៃមិនឱ្យតាមគេ(មូហាំ-ម៉ាត់) ហើយពួកគេផ្ទាល់ក៏ចេញឆ្ងាយអំពីគេដែរ។ ហើយពួកគេ មិនបំផ្លាញអ្វីក្រៅពីខ្លួនឯងឡើយ តែពួកគេមិនដឹងខ្លួន។
Enam 6:27
ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅមុខនរក ពួកគេនឹងនិយាយថាៈ អនិច្ចាអ្វីម្លេះ. ប្រសិន បើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅ(លោកិយ)វិញ ពួកយើងនឹង មិនបដិសេធនឹងអាយ៉ាត់ៗនៃម្ចាស់របស់ពួកយើងឡើយ ហើយពួក យើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ។
Enam 6:28
ផ្ទុយទៅវិញ អ្វីដែលគេបានលាក់បាំងកាលពីមុនបានលាតត្រដាងចំពោះពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេឲ្យវិលត្រឡប់ទៅ(លោកិយ)វិញមែននោះ ពួកគេពិតជានឹងវិលទៅរកអ្វីដែលគេបានហាមឃាត់ពួកគេនឹងវាដដែល។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។
Enam 6:29
ហើយពួកគេបាននិយាយថាៈ គ្មានការរស់នៅណាក្រៅពី ការរស់នៅក្នុងលោកិយរបស់ពួកយើងឡើយ ហើយពួកយើងក៏មិន ត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។
Enam 6:30
ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅចំពោះមុខម្ចាស់របស់ពួកគេ ខណៈដែលទ្រង់បានមាន បន្ទូលទៅកាន់គេថាៈ តើនេះមិនមែនជាការពិតទេឬ? ពួកគេនឹង ឆ្លើយថាៈ សូមស្បថនឹងម្ចាស់របស់ពួកយើង វាជាការពិត។ ទ្រង់ មានបន្ទូលទៀតថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សទារុណកម្មដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងចុះ។
Enam 6:31
ពួកដែលបានបដិសេធនឹងការជួបអល់ឡោះនោះពិតជា បានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេ ភ្លាមៗ ពួកគេនិយាយថាៈ ពួកយើងគួរឱ្យសោកស្ដាយបំផុតទៅ លើអ្វីដែលពួកយើងបានធេ្វសប្រហែសនៅក្នុងវា(លោកិយ)ខណៈ ដែលពួកគេរែកពន់នូវបាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ ចូរ ដឹងថា. អ្វីដែលពួកគេកំពុងរែកនោះគឺអាក្រក់បំផុត។
Enam 6:32
ហើយការរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការលេង សើចឥតប្រយោជន៍នោះឡើយ។ ហើយជាការពិតណាស់ លំនៅ-ដ្ឋាននាថ្ងៃបរលោកល្អបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាច អល់ឡោះ។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ?
Enam 6:33
យើងពិតជាដឹងថា អ្វីដែលពួកគេនិយាយនោះពិតជា ធ្វើឱ្យអ្នកពិបាកចិត្ដ។ តាមពិតពួកគេមិនបដិសេធនឹងអ្នកឡើយ ប៉ុន្ដែពួកបំពានទាំងនោះគ្រាន់តែប្រឆាំងនឹងភស្ដុតាងនានារបស់ អល់ឡោះប៉ុណ្ណោះ។
Enam 6:34
ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវ បានគេបដិសេធដែរ ប៉ុន្ដែពួកគេបានអត់ធ្មត់ចំពោះអ្វីដែលត្រូវបាន គេបដិសេធ និងត្រូវបានគេធ្វើទុក្ខបុកមេ្នញនោះ រហូតទាល់តែ ជំនួយរបស់យើងបានទៅដល់ពួកគេដោយគ្មានការផ្លាស់ប្ដូរពាក្យ ពេចន៍ទាំងឡាយរបស់អល់ឡោះនោះឡើយ។ ហើយដំណឹងមួយ ចំនួនរបស់បណ្ដាអ្នកនាំសារពិតជាបានមកដល់អ្នក។
Enam 6:35
តែប្រសិនបើការងាកចេញរបស់ពួកគេបង្កការលំបាក ដល់អ្នក(មូហាំម៉ាត់) ហើយប្រសិនបើអ្នកមានលទ្ធភាពស្វែងរក ផ្លូវចូលទៅក្នុងដី ឬជណ្ដើរឡើងទៅលើមេឃ និងមានលទ្ធភាពនាំ ភស្ដុតាងណាមួយមកបង្ហាញពួកគេ(ចូរអ្នកធ្វើចុះ)។ ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ពិតជាប្រមូលផ្ដុំពួកគេទាំងអស់ឱ្យស្ថិត លើការចង្អុលបង្ហាញ។ ហេតុនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមពួក ល្ងង់ខ្លៅឡើយ។
Enam 6:36
ការពិតមានតែពួកដែលស្តាប់ពាក្យសំដីអ្នក(មូហាំម៉ាត់) ទេដែលឆ្លើយតបនឹងការអំពាវនាវនោះ។ ចំណែកពួកដែលស្លាប់ (ដោយគ្មានជំនឿ) អល់ឡោះនឹងធ្វើឱ្យពួកគេរស់ឡើងវិញ បន្ទាប់ មកពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។
Enam 6:37
ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបាន បញ្ចុះភស្ដុតាងណាមួយពីម្ចាស់របស់គេ(មូហាំម៉ាត់)ឱ្យគេ? ចូរអ្នក តបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះមានលទ្ធភាពក្នុងការបញ្ចុះភស្ដុតាង ក៏ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
Enam 6:38
គ្រប់សត្វទាំងអស់ដែលដើរនៅលើដី និងបក្សីទាំងអស់ ដែលហើរដោយស្លាបទាំងពីរ គឺសុទ្ធតែជាអំបូរ(ដែលទ្រង់បាន បង្កើត)ដូចពួកអ្នកដែរ។ យើងមិនបានបោះបង់ចោលអ្វីមួយនៅ កុ្នងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)ឡើយ។ បន្ទាប់មកពួក គេនឹងត្រូវគេប្រមូលផ្តុំទៅកាន់ម្ចាស់របស់ពួកគេវិញ។
Enam 6:39
ហើយពួកដែលបានបដិសេធនឹងភស្តុតាងនានារបស់យើង គឺជាពួកថ្លង់ និងពួកគ ដែលស្ថិតនៅក្នុងភាពងងឹតបំផុត។ អ្នកណា ដែលអល់ឡោះមានចេតនា(ឱ្យវងេ្វង) ប្រាកដជាទ្រង់នឹងធ្វើឱ្យគេ វងេ្វង ហើយបើអ្នកណាដែលទ្រង់មានចេតនា(ចង្អុលបង្ហាញវិញ) ប្រាកដជាទ្រង់នឹងធ្វើឱ្យគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
Enam 6:40
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទារុណកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬក៏ថ្ងៃ បរលោកបានមកដល់ពួកអ្នក តើពួកអ្នកនឹងបួងសួងសុំក្រៅពី អល់ឡោះឬ ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ?
Enam 6:41
ផ្ទុយទៅវិញចំពោះទ្រង់តែមួយគត់ដែលពួកអ្នកនឹងបួង សួងសុំ។ ហើយអល់ឡោះនឹងបំបាត់នូវអ្វី(ប្រការអាក្រក់)ដែល ពួកអ្នកសុំពីទ្រង់ ប្រសិនបើអល់ឡោះមានចេតនា។ ហើយពួកអ្នក នឹងភេ្លចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកនោះ។
Enam 6:42
ហើយជាការពិតណាស់ យើងបានបញ្ជូន(បណ្ដាអ្នក នាំសារ)ទៅចំពោះប្រជាជាតិជាច្រើនជំនាន់មុនអ្នក(មូហាំម៉ាត់)។ (តែពួកគេបានបដិសេធ) ដូចេ្នះយើងបានដាក់ទណ្ឌកម្មពួកគេឱ្យ ជួបប្រទះនូវភាពក្រខ្សត់ និងជំងឺឈឺថ្កាត់ សង្ឃឹមថាពួកគេនឹង ឱនលំទោន(សារភាពកំហុស)។
Enam 6:43
ហេតុអ្វីបានជានៅពេលដែលទណ្ឌកម្មរបស់យើងបានធ្លាក់ លើពួកគេ ពួកគេនៅតែមិនឱនលំទោន(សារភាពកំហុស)ទៀត។ ផ្ទុយទៅវិញចិត្ដរបស់ពួកគេមានះ រឹងរូស ហើយស្ហៃតនបានតែង លំអពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Enam 6:44
ដូចេ្នះ នៅពេលដែលពួកគេបានភេ្លចនូវអ្វីដែលគេ (អល់ឡោះ)បានរំលឹកពួកគេនោះ យើងបានបើកទ្វារទាំងឡាយ នៃអ្វីៗ(ប្រការល្អ)ទាំងអស់ឱ្យពួកគេ លុះនៅពេលដែលពួកគេបាន តេ្រកត្រអាលនឹងអ្វីដែលគេបានផ្ដល់ឱ្យនោះ យើងក៏ដាក់ទណ្ឌកម្ម ពួកគេភ្លាម ពេលនោះស្រាប់តែពួកគេបាត់បង់អស់នូវក្ដីសង្ឃឹម។
Enam 6:45
ហើយក្រុមដែលបានបំពានត្រូវគេបំផ្លាញទាំងអស់។ ហើយរាល់ការសរសើរគឺចំពោះអល់ឡោះ ដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។
Enam 6:46
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះដកយកការឮ និងការឃើញរបស់ពួកអ្នក ហើយទ្រង់បោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកអ្នកនោះ តើមានម្ចាស់ ណាផេ្សងពីអល់ឡោះនឹងផ្ដល់វាឱ្យពួកអ្នកវិញ? ចូរអ្នកមើលចុះ តើយើងបញ្ជាក់ភស្ដុតាងនានាប្រាប់ពួកគេយ៉ាងដូចមេ្ដចខ្លះ បន្ទាប់ មកពួកគេនៅតែងាកចេញដដែលនោះ?
Enam 6:47
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទារុណកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗ ឬដោយចំហ(មានសញ្ញាសំគាល់មុន)នោះ តើមានអ្នកណាដែល ត្រូវគេបំផ្លាញក្រៅពីពួកបំពានដែរឬទេ?
Enam 6:48
ហើយយើងមិនបានបញ្ជូនបណ្តាអ្នកនាំសារក្រៅពីឱ្យពួក គេធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាននោះ ឡើយ។ ដូចេ្នះ បុគ្គលណាដែលមានជំនឿនិងបានកែខ្លួននោះ គឺគ្មាន ការភ័យខ្លាចចំពោះពួកគេឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។
Enam 6:49
រីឯពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើងវិញ ទារុណកម្មនឹងធ្លាក់ទៅលើពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់ បានល្មើសនឹងបទបញ្ជារបស់យើង។
Enam 6:50
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដែលប្រាប់ពួកអ្នក ថាៈ ឃ្លាំងទាំងឡាយរបស់អល់ឡោះនៅនឹងខ្ញុំ និងមិនដែលប្រាប់ ពួកអ្នកថាៈ ខ្ញុំដឹងនូវប្រការអាថ៌កំបាំងឡើយ ហើយខ្ញុំក៏មិនដែល ប្រាប់ពួកអ្នកថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ដែរ។ ខ្ញុំមិន ធ្វើតាមក្រៅពីអ្វីដែលគេ(អល់ឡោះ)ផ្ដល់សារឱ្យខ្ញុំឡើយ។ ចូរ អ្នកពោលទៀតថាៈ តើអ្នកពិការភ្នែក និងអ្នកមើលឃើញស្មើគ្នា ដែរឬទេ? តើពួកអ្នកមិនពិចារណាទេឬ?
Enam 6:51
ហើយតាមរយៈវា(គម្ពីរគួរអាន) ចូរអ្នកដាស់តឿន ព្រមានបណ្ដាអ្នកដែលខ្លាចគេប្រមូលផ្ដុំទៅកាន់ម្ចាស់របស់ពួកគេ ថាៈ ពួកគេគ្មានអ្នកគាំពារណាក្រៅពីទ្រង់ឡើយ ហើយក៏គ្មានអ្នក ជួយអន្ដរាគមន៍ដែរ។ សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាចអល់ឡោះ។
Enam 6:52
ចូរអ្នក(មូហាំម៉ាត់)កុំបណេ្ដញពួក(មូស្លីមទន់ខ្សោយ) ដែលបួងសួងសុំម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាច ដោយពួកគេ ចង់បានការយល់ព្រមពីទ្រង់ឱ្យសោះ។ ការជំនុំជំរះពួកគេមិនមែន ជាកាតព្វកិច្ចរបស់អ្នកឡើយ ហើយការជំនុំជំរះរបស់អ្នកក៏មិនមែន ជាកាតព្វកិច្ចរបស់ពួកគេដែរ។ ដូចេ្នះប្រសិនបើអ្នកបោះបង់ពួកគេ អ្នកនឹងស្ថិតក្នុងចំណោមពួកដែលបំពាន។
Enam 6:53
ដូចេ្នះហើយ យើងបានសាកល្បងពួកគេមួយចំនួន(អ្នក មានដែលគ្មានជំនឿ)នឹងមួយចំនួនទៀត(អ្នកក្រដែលមានជំនឿ) ដែលពួកគេ(អ្នកមាន)នឹងនិយាយថាៈ តើពួក(អ្នកក្រ)ទាំងនេះឬ ដែលអល់ឡោះបានផ្ដល់នៀកម៉ាត់ឱ្យពួកគេនៅក្នុងចំណោមពួក យើងនោះ? (ទ្រង់មានបន្ទូលវិញថា) តើអល់ឡោះមិនមែនជា អ្នកដែលដឹងបំផុតចំពោះបណ្ដាអ្នកដែលដឹងគុណទេឬ?
Enam 6:54
ហើយនៅពេលបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើងបានមកដល់អ្នកនោះ ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ ពួកគេថាៈ សូមភាពសុខសាន្ដកើតមានដល់ពួកអ្នក។ ម្ចាស់របស់ ពួកអ្នកបានកំណត់ក្ដីមេត្ដាករុណាលើខ្លួនរបស់ទ្រង់។ ពិតប្រាកដ ណាស់ អ្នកណាក្នុងចំណោមពួកអ្នកបានប្រព្រឹត្ដអំពើអាក្រក់ដោយ ល្ងង់ខ្លៅ ក្រោយមកគេបានសារភាពកំហុស និងបានកែខ្លួនវិញ បន្ទាប់ពីនោះ ពិតប្រាកដណាស់អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Enam 6:55
ដូច្នោះដែរ យើងបញ្ជាក់ប្រាប់នូវអាយ៉ាត់ៗយ៉ាងក្បោះ ក្បាយ ដើម្បីស្ដែងឱ្យឃើញនូវមាគ៌ារបស់ពួកដែលប្រព្រឹត្ដអំពើ អាក្រក់។
Enam 6:56
ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេហាម ឃាត់អំពីការគោរពសក្ការៈចំពោះអ្វីៗដែលពួកអ្នកកំពុងបួងសួង សុំផេ្សងពីអល់ឡោះ។ ចូរអ្នកពោលទៀតថាៈ ខ្ញុំមិនធ្វើតាមចំណង់ របស់ពួកអ្នកឡើយ។ ប្រសិនបើខ្ញុំធ្វើដូចេ្នះ ខ្ញុំពិតជាវងេ្វង ហើយខ្ញុំ ក៏មិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញដែរ។
Enam 6:57
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្ថិត នៅលើភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ តែពួកអ្នកបាន បដិសេធនឹងវា។ ខ្ញុំពុំមានអ្វីដែលពួកអ្នកកំពុងតក់ក្រហល់នឹងវា (ទារុណកម្ម)នោះឡើយ។ ការសមេ្រចច្បាប់ទាំងអស់ គឺស្ថិតនៅ លើអល់ឡោះដែលទ្រង់បញ្ជាក់យ៉ាងច្បាស់នូវការពិត។ ហើយ ទ្រង់គឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។
Enam 6:58
ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំមានអ្វីដែលពួកអ្នកនៅតក់-ក្រហល់នឹងវា(ទារុណកម្ម)នោះ បញ្ហារវាងខ្ញុំនិងពួកអ្នកពិតជាត្រូវ បានគេសមេ្រច។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។
Enam 6:59
ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។
Enam 6:60
ទ្រង់ជាអ្នកដែលដកយកវិញ្ញាណរបស់ពួកអ្នក(ឱ្យដេក លក់)នៅពេលយប់ ហើយទ្រងក៏ដឹងរាល់កិច្ចការដែលពួកអ្នកបាន ធ្វើនៅពេលថ្ងៃដែរ។ បន្ទាប់មកទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ(ភ្ញាក់ ពីដេក)នៅពេលថ្ងៃ ដើម្បីគេបំពេញតាមការកំណត់ជីវិត(របស់ពួក អ្នក)។ ក្រោយមក ការវិលត្រឡប់របស់ពួកអ្នកគឺទៅចំពោះទ្រង់ បន្ទាប់មកទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។
Enam 6:61
ហើយទ្រង់ជាអ្នកមានអានុភាពលើខ្ញុំទាំងឡាយរបស់ ទ្រង់់។ ហើយទ្រង់ជាអ្នកបញ្ជូនអ្នកថែរក្សា(ម៉ាឡាអ៊ីកាត់)មក កាន់ពួកអ្នក។ លុះពេលសេចក្ដីស្លាប់បានមកដល់អ្នកណាម្នាក់ក្នុង ចំណោមពួកអ្នក បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងជា អ្នកដកយកវិញ្ញាណរបស់គេ ដោយពួកគេមិនធេ្វសប្រហែសចំពោះ ភារៈកិច្ចរបស់ពួកគេឡើយ។
Enam 6:62
បន្ទាប់មក អ្នកដែលស្លាប់ទាំងនោះត្រូវបានគេបញ្ជូនទៅ កាន់អល់ឡោះដែលជាអ្នកគ្រប់គ្រងពួកគេយ៉ាងពិតប្រាកដ។ ចូរ ដឹងថា. ការវិនិច្ឆ័យជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់ជាអ្នកជំរះក្ដីដ៏ រហ័សបំផុត។
Enam 6:63
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកជួយ សង្គ្រោះពួកអ្នកពីភាពងងឹត(គ្រោះមហន្ដរាយ)នៅលើគោក និង សមុទ្រ ខណៈដែលពួកអ្នកកំពុងបួងសួងសុំពីទ្រង់ដោយឱនលំទោន និងស្ងាត់ស្ងៀមថាៈ ជាការពិតណាស់ ប្រសិនបើទ្រង់បានជួយ សង្គ្រោះពួកយើងឱ្យរួចផុតពីគ្រោះមហន្ដរាយទាំងនេះ ពួកយើង ពិតជានឹងក្លាយទៅជាអ្នកដឹងគុណនោះ?
Enam 6:64
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គឺអល់ឡោះជាអ្នកជួយ សង្គ្រោះពួកអ្នកឱ្យរួចផុតពីបពា្ហាទាំងនេះ និងពីទុក្ខសោកទាំង ឡាយ តែក្រោយមកពួកអ្នកបែរជាធ្វើស្ហ៊ីរិកទៅវិញ។
Enam 6:65
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកមានអានុភាព បំផុតក្នុងការដាក់ទារុណកម្មលើពួកអ្នកពីខាងលើ(ដូចជារន្ទះ បាញ់...) ឬខាងក្រោមជើងរបស់ពួកអ្នក(ដូចជារញ្ជួយដី...) ឬធ្វើ ឱ្យពួកអ្នកច្របូកច្របល់ និងធ្វើឱ្យពួកអ្នកភ្លក្សនូវអំពើហិង្សា(កាប់ សម្លាប់គ្នា)ទៅវិញទៅមក។ ចូរអ្នកពិនិត្យមើលចុះ តើយើងបញ្ជាក់ ភស្ដុតាងទាំងនេះយ៉ាងដូចមេ្ដច ដើម្បីឱ្យពួកគេស្វែងយល់នោះ?
Enam 6:66
ក្រុមរបស់អ្នក(ក្រុមដែលប្រឆាំងនឹងមូហាំម៉ាត់)បាន បដិសេធនឹងគម្ពីរគួរអាន ខណៈដែលវាត្រឹមត្រូវបំផុត។ ចូរអ្នក ពោលថាៈ ខ្ញុំមិនមែនជាអ្នកគាំពារពួកអ្នកឡើយ។
Enam 6:67
គ្រប់ដំណឹងទាំងអស់សុទ្ធតែបានកំណត់យ៉ាងជាក់ច្បាស់ ហើយពួកអ្នកគង់តែនឹងដឹង។
Enam 6:68
ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានឃើញពួកគេ កំពុងបន្ដុះបង្អាប់អាយ៉ាត់ៗរបស់យើងនោះ ចូរអ្នកងាកចេញពី ពួកគេ ទាល់តែពួកគេជជែកគ្នាពីបញ្ហាផេ្សងវិញ។ តែប្រសិនបើ ស្ហៃតនធ្វើឱ្យអ្នកភេ្លច ក្រោយមកអ្នកបាននឹកឃើញវិញនោះ ចូរ អ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះឱ្យសោះ។
Enam 6:69
ការជំនុំជំរះរបស់ពួកគេ(ពួកប្រឆាំង)ពុំមែនជាតួនាទី របស់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះឡើយ ក៏ប៉ុន្ដែវាគ្រាន់តែ ជាការក្រើនរំលឹកដើម្បីឱ្យពួកគេកោតខ្លាចអល់ឡោះប៉ុណ្ណោះ។
Enam 6:70
ហើយចូរអ្នក(មូហាំម៉ាត់)កុំរវីរវល់នឹងពួកដែលយក សាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងលេងសើច ហើយនិងពួក ដែលត្រូវជីវិតលោកិយបានបោកបញ្ឆោតពួកគេឱ្យសោះ។ តែអ្នក ត្រូវរំលឹក(ពួកគេ)តាមរយៈវា(គម្ពីរគួរអាន) ក្រែងបុគ្គលនោះត្រូវ ទទួលរងនូវអ្វី(ទារុណកម្ម)ដែលគេបានប្រព្រឹត្ដ ព្រោះរូបគេគ្មាន អ្នកណាជួយសង្គ្រោះក្រៅពីអល់ឡោះឡើយ ហើយក៏គ្មានអ្នកជួយ អន្ដរាគមន៍ដែរ។ ប្រសិនបើបុគ្គលនោះចង់លោះខ្លួនដោយជំនូនទាំង អស់ក៏មិនត្រូវគេទទួលយកដែរ។ ពួកទាំងនោះគឺជាពួកដែលត្រូវ ទទួលរងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ គ្រឿងផឹករបស់ពួកគេ (នៅក្នុងឋាននរក)គឺទឹកក្ដៅដែលកំពុងពុះ ហើយពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់ដោយសារតែអ្វីដែលពួកគេធ្លាប់ប្រឆាំង។
Enam 6:71
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើឱ្យយើងបួងសួងសុំ ផេ្សងពីអល់ឡោះនូវអ្វីដែលមិនផ្ដល់ផលប្រយោជន៍ដល់ពួកយើង និងមិនផ្ដល់គ្រោះថ្នាក់ដល់ពួកយើង ហើយពួកយើងនឹងវិលត្រឡប់ ទៅក្រោយវិញ(ភាពគ្មានជំនឿ)បន្ទាប់ពីអល់ឡោះបានចង្អុល បង្ហាញដល់ពួកយើងដូចជនដែលស្ហៃតនបានអូសទាញគេឱ្យវងេ្វង នៅលើផែនដី ខណៈដែលរូបគេមានមិត្ដភកិ្ដកំពុងអំពាវនាវគេទៅ រកមាគ៌ាដែលមានការចង្អុលបង្ហាញ(ដោយនិយាយថា) ចូរអ្នកមក កាន់ពួកយើងមកនោះឬ? ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ការ ចង្អុលបង្ហាញរបស់អល់ឡោះវាជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយពួកយើងត្រូវបានគេប្រើដើម្បីប្រគល់ខ្លួនទៅចំពោះម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
Enam 6:72
ហើយពួកយើងត្រូវបានគេប្រើឱ្យប្រតិបត្ដិសឡាត និង កោតខ្លាចទ្រង់។ ហើយទ្រង់តែមួយគត់ដែលពួកអ្នកត្រូវគេប្រមូល ផ្ដុំទៅកាន់ទ្រង់នោះ។
Enam 6:73
ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីយ៉ាងពិតប្រាកដ។ ហើយ(ចូរចងចាំ)នៅថ្ងៃ(បរលោក)ដែល ទ្រង់នឹងមានបន្ទូលថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។ បន្ទូលរបស់ ទ្រង់គឺជាការពិត។ ហើយអំណាចនៅថ្ងៃគេផ្លុំត្រែ(ដើម្បីធ្វើឱ្យ មនុស្សលោករស់ឡើងវិញ)គឺជាកម្មសិទ្ធរបស់ទ្រង់តែមួយគត់។ ទ្រង់ជាអ្នកដឹងនូវប្រការអាថ៌កំបាំងនិងប្រការលាតត្រដាង។ ហើយ ទ្រង់មហាគតិបណ្ឌិត មហាដឹង។
Enam 6:74
ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោលទៅ កាន់ឪពុករបស់គាត់អាហើ្សរថាៈ តើអ្នកយករូបសំណាកទាំងនេះ ធ្វើជាម្ចាស់ឬ? ពិតប្រាកដណាស់ ខ្ញុំមើលឃើញថាអ្នកនិងក្រុមរបស់ អ្នកស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
Enam 6:75
ដូច្នោះហើយ យើងបង្ហាញដល់អ៊ីព្រហ៊ីមនូវការគ្រប់គ្រង មេឃជាច្រើនជាន់ និងផែនដី និងដើម្បីឱ្យគេស្ថិតក្នុងចំណោមអ្នក មានជំនឿពិតប្រាកដ។
Enam 6:76
នៅពេលដែលពេលយប់បានគ្របដណ្ដប់លើគាត់ គាត់ក៏ បានឃើញផ្កាយ។ គាត់បានពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ។ តែ នៅពេលវាបានលិចបាត់ទៅវិញ គាត់ក៏បានពោលថាៈ ខ្ញុំមិនចូលចិត្ដ អ្វីដែលលិចបាត់ទៅវិញនោះទេ។
Enam 6:77
នៅពេលដែលគាត់បានឃើញព្រះច័ន្ទរះឡើង គាត់បាន ពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ។ តែនៅពេលព្រះច័ន្ទលិចបាត់ ទៅវិញ គាត់ក៏បានពោលថាៈ ពិតប្រាកដណាស់ ប្រសិនបើគ្មានការ ចង្អុលបង្ហាញពីម្ចាស់របស់ខ្ញុំទេ ខ្ញុំពិតជាស្ថិតនៅក្នុងចំណោមពួក ដែលវងេ្វងជាមិនខាន។
Enam 6:78
នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់ បានពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ មួយនេះធំជាងគេ។ តែនៅ ពេលព្រះអាទិត្យលិចបាត់ទៅវិញ គាត់ក៏បានពោលថាៈ ឱក្រុម របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកធ្វើ អំពើស្ហ៊ីរិកឡើយ។
Enam 6:79
ពិតប្រាកដណាស់ ខ្ញុំបានតម្រង់មុខរបស់ខ្ញុំ(ក្នុងការគោរព សក្ការៈ)ដោយស្មោះត្រង់ចំពោះអ្នកដែលបានបង្កើតមេឃជាច្រើន ជាន់និងផែនដី។ ហើយរូបខ្ញុំមិនស្ថិតក្នុងចំណោមពួកធ្វើស្ហ៊ីរិកឡើយ។
Enam 6:80
ហើយក្រុមរបស់គាត់(អ៊ីព្រហ៊ីម)បានប្រឆាំងនឹងគាត់។ គាត់បានពោលថាៈ ហេតុអ្វីពួកអ្នកប្រឆាំងនឹងខ្ញុំក្នុងការជឿលើ អល់ឡោះ ដោយទ្រង់បានចង្អុលបង្ហាញដល់រូបខ្ញុំហើយនោះ? ហើយរូបខ្ញុំមិនខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ លើក លែងតែអី្វដែលម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ខ្ញុំដឹង ជ្រួតជ្រាបលើអ្វីៗទាំងអស់។ ដូចេ្នះ តើពួកអ្នកមិនចងចាំទេឬ?
Enam 6:81
តើឱ្យខ្ញុំខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកយ៉ាងដូចមេ្ដចទៅ បើពួកអ្នកមិនខ្លាចថា ពួកអ្នកពិតជាបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះ នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្ដុតាងណាមួយឱ្យពួកអ្នកផងនោះ? ដូចេ្នះ តើក្រុមមួយណានៃក្រុមទាំងពីរនេះមានសិទ្ធិទទួលនូវសុខ សន្ដិភាពជាង ប្រសិនបើពួកអ្នកបានដឹងមែននោះ?
Enam 6:82
បណ្ដាអ្នកដែលមានជំនឿ ហើយពួកគេមិនយកជំនឿ របស់ពួកគេលាយឡំនឹងអំពើស្ហ៊ីរិកទេនោះ អ្នកទាំងនោះជាអ្នក ដែលទទួលបានសុខសន្ដិភាព ហើយពួកគេជាអ្នកដែលទទួលបាន ការចង្អុលបង្ហាញ។
Enam 6:83
នោះគឺជាភស្ដុតាងរបស់យើងដែលយើងបានផ្ដល់វាឱ្យ អ៊ីព្រហ៊ីម(សម្រាប់ធ្វើជាភស្ដុតាង)ទៅលើក្រុមរបស់គេ។ យើង នឹងលើកឋានៈជាច្រើនចំពោះអ្នកណាដែលយើងមានចេតនា។ ពិត ប្រាកដណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។
Enam 6:84
យើងបានប្រទានអ៊ីស្ហាក(ជាកូន)និងយ៉ាក់កូប(ជាចៅ) ដល់គេ(អ៊ីព្រហ៊ីម)។ យើងបានចង្អុលបង្ហាញពួកគេទាំងពីរ(នូវ មាគ៌ាដ៏ត្រឹមត្រូវ)។ ហើយនួហយើងក៏បានចង្អុលបង្ហាញពីមុន (ពួកគេ)ផងដែរ ព្រមទាំងកូនចៅរបស់គេ(នួហ)ដូចជា ដាវូដ ស៊ូឡៃម៉ាន អៃយ៉ូប យូសុហ្វ មូសា និងហារូន។ ដូចេ្នះដែរ យើង ប្រទានឱ្យបណ្ដាអ្នកដែលសាងអំពើល្អ។
Enam 6:85
ហើយ(យើងក៏បានប្រទានឱ្យ)ហ្សាការីយ៉ា យ៉ះយ៉ា អ៊ីសា និងអ៊ីលយ៉ាស។ អ្នកទាំងអស់នោះ ស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អត្រឹមត្រូវ។
Enam 6:86
-រីឯអ៊ីស្មាអ៊ីល អ៊ីលយ៉ាសាក់ យូនុស និងលូត យើងបាន លើកតម្កើងអ្នកទាំងនេះឱ្យខ្ពង់ខ្ពស់ជាងគេនៅលើពិភពលោកទាំង មូល(នាសម័យនោះ)។
Enam 6:87
ហើយដូនតារបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបងប្អូនរបស់ពួកគេមួយចំនួនយើងបានជ្រើសរើសពួកគេ និងចង្អុលបង្ហាញពួកគេនូវមាគ៌ាដ៏ត្រឹមត្រូវ។
Enam 6:88
នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ ដោយទ្រង់ ចង្អុលបង្ហាញដល់បុគ្គលណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំ របស់ទ្រង់។ ប្រសិនបើពួកគេ(បណ្ដាណាពី)បានធ្វើស្ហ៊ីរិកនោះ អ្វី ដែលពួកគេធ្លាប់បានសាងពិតជាបាត់បង់ពីពួកគេជាមិនខាន។
Enam 6:89
អ្នកទាំងនោះ គឺជាអ្នកដែលយើងបានផ្ដល់គម្ពីរ និងចំណេះ ដឹង ហើយនិងភាពជាណាពីឱ្យពួកគេ។ តែប្រសិនបើពួកគេ(អ្នក ស្រុកម៉ាក្កះ)ប្រឆាំងនឹងវា(អាយ៉ាត់) យើងពិតជាផ្ដល់វាឱ្យទៅ ក្រុមផេ្សងទៀត ពុំមែនជាពួកដែលប្រឆាំងនឹងវាជាមិនខាន។
Enam 6:90
អ្នកទាំងនោះ គឺជាអ្នកដែលអល់ឡោះបានចង្អុលបង្ហាញ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អនុវត្ដតាមការចង្អុលបង្ហាញរបស់ពួកគេ ចុះ។ ចូរអ្នកពោលថាៈ ខ្ញុំមិនទាមទារកម្រៃពីពួកអ្នកលើការផ្សព្វ ផ្សាយ(គម្ពីរគួរអាន)នេះឡើយ។ វាគ្មានអ្វីក្រៅពីការរំលឹកសម្រាប់ ពិភពទាំងអស់នោះឡើយ។
Enam 6:91
ហើយពួកគេមិនបានលើកតម្កើងអល់ឡោះទៅតាមសិទ្ធិ នៃភាពខ្ពង់ខ្ពស់របស់ទ្រង់ឡើយ នៅពេលដែលពួកគេបាននិយាយ ថាៈ អល់ឡោះមិនបានបញ្ចុះអ្វីឱ្យមនុស្សលោកនោះ។ ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរ ដែលមូសានាំវាមកដោយមានពន្លឺ និងការចង្អុលបង្ហាញដល់មនុស្ស លោកនោះ? បន្ទាប់មកពួកអ្នកចម្លងវាដាក់ក្នុងក្រដាស់ផេ្សងៗគ្នា ដោយពួកអ្នកលាតត្រដាងនូវផ្នែកខ្លះ និងលាក់ទុកនូវផ្នែកជាច្រើន ទៀត។ ហើយពួកអ្នកត្រូវបានគេបង្រៀនអំពីអ្វីដែលពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកមិនធ្លាប់បានដឹង។ ចូរអ្នកពោលថាៈ គឺ អល់ឡោះ(ជាអ្នកបញ្ចុះ)។ បន្ទាប់មកចូរអ្នកបណ្ដោយពួកគេឱ្យ លេងសើចសប្បាយក្នុងភាពវងេ្វងរបស់ពួកគេចុះ។
Enam 6:92
ហើយនេះគឺជាគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាមក ប្រកបដោយពរជ័យដែលជាការបញ្ជាក់ពីអ្វីដែលមានពីមុនមក និង ដើម្បីដាស់តឿនព្រមានដល់ពួកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា។ ហើយបណ្ដាអ្នកដែលមានជំនឿនឹងថ្ងៃបរលោក គឺពួកគេមានជំនឿ នឹងវា ហើយពួកគេថែរក្សាសឡាតគ្រប់ពេលវេលា។
Enam 6:93
តើអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិតពាក្យភូត-កុហកចំពោះអល់ឡោះ ឬអ្នកដែលបាននិយាយថាៈ ខ្ញុំត្រូវបានគេ បញ្ចុះវ៉ាហីុមកឱ្យខ្ញុំ ដោយគេមិនបានបញ្ចុះវ៉ាហ៊ីណាមួយដល់គេនិង អ្នកដែលបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចអ្វីដែលអល់ឡោះ បានបញ្ចុះដែរនោះ? ប្រសិនបើអ្នក(មូហាំម៉ាត់)មើលឃើញពួក ដែលបំពាននៅពេលដែលពួកគេស្ថិតក្នុងភាពឈឺចាប់នៃសេចក្ដី ស្លាប់ ខណៈដែលម៉ាឡាអ៊ីកាត់លូកដៃទាញព្រលឹងរបស់ពួកគេ (ដោយពោលថា) ចូរពួកឯងចេញពីខ្លួនមក. ថ្ងៃនេះគេនឹងតបស្នង ពួកអ្នកនូវទារុណកម្មយ៉ាងអាម៉ាស់ ដោយសារតែអ្វីដែលពួកអ្នក បាននិយាយមួលបង្កាច់ទៅលើអល់ឡោះក្រៅពីការពិត ហើយពួក អ្នកបានក្រអឺតក្រទម(បដិសេធ)ចំពោះអាយ៉ាត់ៗរបស់ទ្រង់។
Enam 6:94
ហើយជាការពិតណាស់ ពួកអ្នកបានមកកាន់យើង(ដើម្បី ជំនុំជំរះក្ដី)រៀងៗខ្លួន ដូចដែលយើងបានបង្កើតពួកអ្នកជាលើក ដំបូងដែរ។ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបាន ផ្ដល់ឱ្យពួកអ្នកនៅខាងក្រោយខ្នងរបស់ពួកអ្នក។ ហើយ(នៅថ្ងៃ បរលោក)យើងមិនឃើញពួកជួយអន្ដរាគមន៍របស់ពួកអ្នក ដែល ពួកអ្នកបានអះអាងថាៈ ពួកគេពិតជាដៃគូជាមួយយើងក្នុងការជួយ ពួកអ្នកនោះនៅជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ទំនាក់ ទំនងរវាង ពួកអ្នកបានកាត់ផ្ដាច់់(តាំងពីនៅក្នុងលោកិយ) ហើយអ្វី ដែលពួកអ្នកបានអះអាងនោះបានបាត់បង់អស់ពីពួកអ្នក។
Enam 6:95
ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យគ្រាប់ រុក្ខជាតិបេ្រះបែកនិងធ្វើឱ្យបណ្ដូលដុះចេញជារុក្ខជាតិ។ ទ្រង់ជាអ្នក បពោ្ចញរបស់រស់ពីរបស់ស្លាប់ ហើយទ្រង់ក៏ជាអ្នកបពោ្ចញរបស់ ស្លាប់ពីរបស់រស់ដែរ។ សកម្មភាពទាំងនោះគឺមកពីអល់ឡោះ។ ដូចេ្នះតើពួកអ្នកងាកចេញ(ពីការពិត)ដូចមេ្ដចទៅ?
Enam 6:96
ទ្រង់គឺជាអ្នកធ្វើឱ្យមានរស្មីពេលព្រឹក ហើយទ្រង់បាន បង្កើតឱ្យមានពេលយប់ដើម្បីសម្រាក និងបានបង្កើតព្រះអាទិត្យ និងព្រះច័ន្ទដោយធ្វើដំណើរតាមការកំណត់។ ទាំងនោះគឺជាការ កំណត់របស់អល់ឡោះ ដែលមហាខ្លាំងពូកែ មហាដឹង។
Enam 6:97
ហើយអល់ឡោះជាអ្នកដែលបានបង្កើតផ្កាយជាច្រើន សម្រាប់ពួកអ្នក ដើម្បីជាសញ្ញាបង្ហាញដល់ពួកអ្នកតាមរយៈវាក្នុង ពេលងងឹតនៅលើតំបន់ដីគោក ឬលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបង្ហាញយ៉ាងច្បាស់នូវបណ្ដាភស្ដុតាងសម្រាប់ក្រុមដែល យល់ដឹង។
Enam 6:98
ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយ(អាដាំ) និងផ្ដល់កន្លែងស្នាក់នៅ(ក្នុងផ្ទៃម្ដាយ) ហើយនិង កន្លែងផ្ទុក(ក្នុងឆ្អឹងខ្នងឪពុក)។ ជាការពិតណាស់ យើងបានបង្ហាញ យ៉ាងច្បាស់នូវបណ្ដាភស្ដុតាងសម្រាប់ក្រុមដែលយល់ដឹង។
Enam 6:99
ទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ ហើយ យើងបានបណ្ដុះរុក្ខជាតិគ្រប់ប្រភេទតាមរយៈវា ហើយយើងក៏បាន បង្កើតពីរុក្ខជាតិទាំងនេះនូវដំណាំបៃតងដែរ ដោយយើងបពោ្ចញពី វាទាំងនោះនូវគ្រាប់ធញ្ញជាតិយ៉ាងច្រើនជាកួរៗ ហើយដើមល្មើយើង បានបពោ្ចញនូវចង្កោមផ្លែរបស់វានៅជិតស្រួលបេះ និងចំការទំពាំង បាយជូរ អូលីវ និងទទឹមជាច្រើនដែលមានស្លឹកប្រហាក់ប្រហែលគ្នា តែផ្លែនិងរសជាតិខុសៗគ្នា។ ចូរពួកអ្នកសម្លឹងមើលផ្លែរបស់វានៅ ពេលវាចាប់ផើ្ដមផ្លែនិងពេលវាទុំចុះ។ ពិតប្រាកដណាស់ នៅក្នុង រឿងទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលមានជំនឿ។
Enam 6:100
ពួកគេបានចាត់ទុកជិនក្នុងការគោរពសក្ការៈជាដៃគូ ជាមួយអល់ឡោះ ខណៈដែលទ្រង់ជាអ្នកបង្កើតពួកគេនោះ ហើយ ពួកគេបានភូតកុហកដោយភាពល្ងង់ខ្លៅថាៈ ទ្រង់មានបុត្រា និង បុត្រី។ ទ្រង់ពិតជាបរិសុទ្ធអំពីអ្វីដែលពួកគេពិពណ៌នានោះ។
Enam 6:101
អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់ និងផែនដី។ តើទ្រង់មានបុត្រាយ៉ាងដូចមេ្ដចទៅ បើទ្រង់គ្មានភរិយាផងនោះ? ទ្រង់បានបង្កើតអ្វីៗទាំងអស់ ហើយទ្រង់ជាអ្នកដឹងបំផុតនូវអ្វីៗទាំង អស់នោះ។
Enam 6:102
(លក្ខណៈ)ទាំងនោះហើយគឺអល់ឡោះ ដែលជាម្ចាស់ របស់ពួកអ្នក។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈយ៉ាងពិត ប្រាកដ មានតែទ្រង់មួយគត់។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់ចុះ។ ហើយទ្រង់ជា អ្នកគ្រប់គ្រងអ្វីៗទាំងអស់។
Enam 6:103
គ្មានអ្នកណាម្នាក់មើលឃើញទ្រង់(នៅក្នុងលោកិយ) ឡើយ ប៉ុន្ដែទ្រង់ទេដែលជាអ្នកមើលឃើញ(រាល់អ្វីៗទាំងអស់) នោះ។ អល់ឡោះមហាទន់ភ្លន់ មហាដឹង។
Enam 6:104
ភស្ដុតាងជាច្រើនមកពីម្ចាស់របស់ពួកអ្នកពិតជាបានមក ដល់ពួកអ្នក។ បុគ្គលណាដែលបានឃើញ(អនុវត្ដតាមភស្ដុតាងទាំង នេះ) គឺ(មានប្រយោជន៍)សម្រាប់ខ្លួនគេផ្ទាល់។ រីឯបុគ្គលណាដែល មិនមើល(មិនអនុវត្ដតាម) សេចក្ដីវិនាសគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយខ្ញុំ(មូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នក ឡើយ។
Enam 6:105
ដូច្នោះដែរ យើងបញ្ជាក់នូវភស្ដុតាងជាច្រើនទៀត។ តែ ពួកគេ(ពួកមូស្ហរីគីន)បែរជានិយាយថាៈ អ្នក(មូហាំម៉ាត់)បានរៀន (ពីពួកយ៉ាហ៊ូទី និងណាសរ៉នី)ទៅវិញ។ ហើយយើងនឹងបកស្រាយ វា(គម្ពីរគួរអាន)ដល់ក្រុមដែលចេះដឹង។
Enam 6:106
ចូរអ្នកអនុវត្ដតាមនូវអ្វីដែលត្រូវបានគេបញ្ចុះវ៉ាហ៊ីមក ឱ្យអ្នកអំពីម្ចាស់របស់អ្នក។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈ យ៉ាងពិតប្រាកដមានតែទ្រង់មួយគត់។ ហើយចូរអ្នកងាកចេញពី ពួកមូស្ហរីគីន។
Enam 6:107
ប្រសិនបើអល់ឡោះមានចេតនា ពួកគេមិនបានធ្វើស្ហ៊ីរិកឡើយ។ ហើយយើងមិនបានចាត់តាំងអ្នកឱ្យទទួលខុសត្រូវចំពោះ ពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងពួកគេដែរ។
Enam 6:108
ចូរពួកអ្នក(អ្នកមូស្លីម)កុំជេរប្រមាថចំពោះព្រះដែល ពួកគេបួងសួងផេ្សងពីអល់ឡោះឱ្យសោះ ព្រោះវាជាហេតុធ្វើឱ្យពួក គេជេរប្រមាថអល់ឡោះទាំងបំពានដោយគ្មានចំណេះដឹង។ ដូចេ្នះ ដែរ យើងបានលំអសម្រាប់់ប្រជាជាតិទាំងអស់នូវទង្វើរបស់ពួកគេ បន្ទាប់មកកន្លែងវិលត្រឡប់របស់ពួកគេ គឺទៅកាន់ម្ចាស់របស់ពួក គេ។ ហើយទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Enam 6:109
ពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)បានស្បថនឹងអល់ឡោះនូវ ពាក្យសម្បថយ៉ាងមោះមុតថាៈ ប្រសិនបើមុជីហ្សាត់ណាមួយបាន មកដល់ពួកគេនោះ ប្រាកដជាពួកគេនឹងជឿចំពោះវា។ ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តាមពិតមុជីហ្សាត់ទាំងនោះគឺនៅនឹង អល់ឡោះ។ ពួកអ្នក(អ្នកមានជំនឿ)មិនដឹងទេឬថា ពិតប្រាកដ ណាស់ បើមុជីហ្សាត់បានមកដល់មែននោះ ក៏ពួកគេមិនជឿដែរ ។
Enam 6:110
ហើយយើងបានបង្វែរចិត្ដគំនិត និងការមើលឃើញ (ការចង្អុលបង្ហាញ)របស់ពួកគេដូចដែលពួកគេគ្មានជំនឿនឹងវា (គម្ពីរគួរអាន)តាំងពីដំបូងមកម៉េ្លះ ហើយយើងនឹងបណ្ដោយ ពួកគេឱ្យស្ថិតនៅក្នុងបទល្មើសរបស់ពួកគេ ខណៈដែលពួកគេកំពុងវងេ្វងនោះ។
Enam 6:111
ទោះបីជាយើងបានបញ្ចុះម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេ និងឱ្យមនុស្សស្លាប់និយាយទៅកាន់ពួកគេ ព្រមទាំងបានប្រមូលផ្ដុំ អ្វីៗទាំងអស់ដាក់នៅពីមុខពួកគេក៏ដោយ ក៏ពួកគេមិនជឿដែរ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ប៉ុន្ដែពួកគេភាគ ច្រើនជាពួកដែលល្ងង់ខ្លៅ។
Enam 6:112
ដូចេ្នះដែរ យើងបានចាត់តាំងរាល់ៗណាពីជាសត្រូវនឹង ស្ហៃតនរបស់មនុស្សនិងជិន ដែលពួកគេមួយចំនួនបានពាំនាំពាក្យសំដី ផ្អែមល្ហែមទៅវិញទៅមកដោយការបោកប្រាស់។ ប្រសិនបើម្ចាស់ របស់អ្នកមានចេតនា ពួកគេប្រាកដជាមិនធ្វើដូចេ្នះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយឱ្យពួកគេធ្វើអ្វីដែលពួកគេកំពុងប្រឌិតចុះ។
Enam 6:113
និងដើម្បីឱ្យចិត្ដគំនិតរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោកទោរទន់ទៅរកវា(ពាក្យសំដីផ្អែមល្ហែម) និងដើម្បីឱ្យ ពួកគេចូលចិត្ដពាក្យសំដីនោះ ព្រមទាំងដើម្បីឱ្យពួកគេទទួលនូវអ្វី (ផលអាក្រក់)ដែលពួកគេជាអ្នកប្រព្រឹត្ដ។
Enam 6:114
ហើយតើឱ្យខ្ញុំរកអ្នកកាត់សេចក្ដីផេ្សងពីអល់ឡោះឬ ខណៈដែលទ្រង់ជាអ្នកបញ្ចុះគម្ពីរយ៉ាងច្បាស់លាស់ឱ្យពួកអ្នក ហើយ ពួកដែលយើងបានប្រទានគម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យពួកគេ ដោយពួកគេដឹងថា គម្ពីរនោះពិតជាត្រូវបានបញ្ចុះមកពីម្ចាស់របស់ អ្នកយ៉ាងពិតប្រាកដនោះ? ដូចេ្នះចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែល មានការសង្ស័យឱ្យសោះ។
Enam 6:115
ពាក្យសំដីម្ចាស់របស់អ្នកបានបំពេញដោយត្រឹមត្រូវ និងយុត្ដិធម៌បំផុត។ គ្មានអ្នកណាអាចផ្លាស់ប្ដូរពាក្យសំដីរបស់ទ្រង់ បានឡើយ។ ហើយទ្រង់មហាឮ មហាដឹង។
Enam 6:116
ហើយប្រសិនបើអ្នក(មូហាំម៉ាត់)អនុវត្ដតាមមនុស្ស ភាគច្រើនលើលោកិយនេះ ពួកគេប្រាកដជានឹងធ្វើឱ្យអ្នកវងេ្វងពី មាគ៌ារបស់អល់ឡោះជាមិនខាន។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការ ស្មាននោះទេ ហើយពួកគេក៏គ្មានអ្វីក្រៅពីការភូតកុហកដែរ។
Enam 6:117
ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះ អ្នកដែលវងេ្វងពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះ អ្នកដែលទទួលនូវការចង្អុលបង្ហាញនោះ។
Enam 6:118
ចូរពួកអ្នកបរិភោគនូវអ្វី(សត្វដែលគេសំឡេះ)ដែលគេ រំលឹកឈ្មោះអល់ឡោះចំពោះវាចុះ ប្រសិនបើពួកអ្នកមានជំនឿនឹង អាយ៉ាត់ៗរបស់ទ្រង់មែននោះ។
Enam 6:119
តើមូលហេតុអ្វីបានជាពួកអ្នកមិនបរិភោគនូវអ្វី(សត្វ ដែលគេសំឡេះ)ដែលគេរំលឹកឈ្មោះរបស់អល់ឡោះ ខណៈដែល ទ្រង់ពិតជាបានបកស្រាយប្រាប់ពួកអ្នកនូវអ្វីដែលទ្រង់បានហាម ឃាត់ចំពោះពួកអ្នក លើកលែងតែពួកអ្នកចាំបាច់បរិភោគវា(ដោយ បង្ខំចិត្ដ)នោះ? ហើយពិតប្រាកដណាស់ មនុស្សភាគច្រើនធ្វើឱ្យអ្នក ដទៃវងេ្វងតាមចំណង់របស់ពួកគេដោយគ្មានចំណេះដឹង។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។
Enam 6:120
ចូរពួកអ្នកបោះបង់ចោលបាបកម្មទាំងចំហនិងអាថ៌-កំបាំងចុះ។ ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មនោះ ពួកគេ នឹងត្រូវគេតបស្នងនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Enam 6:121
ហើយចូរពួកអ្នកកុំបរិភោគនូវអ្វី(សត្វសំឡេះ)ដែល គេមិនរំលឹកឈ្មោះអល់ឡោះចំពោះវាឱ្យសោះ ព្រោះវាពិតជាធ្វើឱ្យ ប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ។ ពិតប្រាកដណាស់ ស្ហៃតន កំពុងញុះញង់អ្នកគាំពាររបស់ពួកវា ដើម្បីឱ្យពួកគេឈ្លោះប្រកែក ជាមួយពួកអ្នក។ ប្រសិនបើពួកអ្នកគោរពតាមពួកគេនោះ ពួកអ្នក ពិតជាក្លាយជាពួកមូស្ហរីគីនជាមិនខាន។
Enam 6:122
តើបុគ្គលដែលបានស្លាប់(ស្លាប់ដួងចិត្ដ) រួចយើងបានធ្វើ ឱ្យ(ចិត្ដ)គេរស់ឡើងវិញ ហើយយើងបានបង្កើតពន្លឺមួយ(ជំនឿ) សម្រាប់គេ ដើម្បីឱ្យគេដើរ(ចូលរួម)ក្នុងចំណោមមនុស្សដទៃទៀត ដូចគ្នានឹងបុគ្គលដែលស្ថិតក្នុងភាពងងឹត(វងេ្វង គ្មានជំនឿ) ដែល បុគ្គលនោះមិនអាចចាកចេញពីវាបានដែរឬទេ? ដូចេ្នះដែរគេបាន លំអសម្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Enam 6:123
ហើយដូចេ្នះដែរ យើងបានបង្កើតមេដឹកនាំរបស់ពួក ដែលប្រព្រឹត្ដអំពើអាក្រក់នៅគ្រប់តំបន់ ដើម្បីប្រើល្បិចក្នុងនោះ (រារាំងអ្នកដទៃក្នុងការចូលសាសនាអ៊ីស្លាម)។ ហើយពួកគេគ្មាន ប្រើល្បិចកលណាក្រៅពីការបោកប្រាស់លើខ្លួនឯងនោះឡើយ តែ ពួកគេមិនដឹងខ្លួន។
Enam 6:124
ហើយនៅពេលដែលភស្ដុតាង(គម្ពីរគួរអាន)បានមក ដល់ពួកគេ ពួកគេបាននិយាយថាៈ ពួកយើងមិនជឿឡើយ លុះត្រា តែគេផ្ដល់ឱ្យពួកយើងដូចអ្វីដែលគេបានផ្ដល់ឱ្យបណ្ដាអ្នកនាំសារ របស់អល់ឡោះ។ (អល់ឡោះមានបន្ទូលតបវិញថា) អល់ឡោះ ដឹងបំផុតចំពោះអ្នកណាដែលទ្រង់នឹងផ្ដល់សាររបស់ទ្រង់។ ទ្រង់នឹង ធ្វើឱ្យពួកដែលប្រព្រឹត្ដបាបកម្មមានភាពទន់ខ្សោយចំពោះអល់ឡោះ និងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរដោយសារតែអ្វីដែលពួកគេធ្លាប់ បានប្រើល្បិច។
Enam 6:125
ដូចេ្នះអ្នកណាដែលអល់ឡោះមានបំណងចង្អុលបង្ហាញ ដល់គេ គឺទ្រង់ធ្វើឱ្យដើមទ្រូងរបស់គេមានភាពទូលំទូលាយដើម្បី ទៅរកសាសនាអ៊ីស្លាម។ តែអ្នកណាដែលទ្រង់មានបំណងឱ្យគេ វងេ្វងវិញ គឺទ្រង់ធ្វើឱ្យចិត្ដរបស់គេមានភាពចង្អៀតចង្អល់លំបាក វាហាក់ដូចជាគេកំពុងឡើងទៅលើមេឃ។ ដូចេ្នះដែរ អល់ឡោះ ធ្វើទារុណកម្មចំពោះពួកដែលគ្មានជំនឿ។
Enam 6:126
នេះហើយ(គម្ពីរគួរអាន និងច្បាប់អ៊ីស្លាម)ជាមាគ៌ានៃ ម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ជាការពិតណាស់ យើងបានបញ្ជាក់នូវ ភស្ដុតាងជាច្រើនដល់ក្រុមដែលយកចិត្ដទុកដាក់។
Enam 6:127
ពួកគេនឹងទទួលបានលំនៅដ្ឋានដែលមានសន្ដិភាព (ឋានសួគ៌)ពីម្ចាស់របស់ពួកគេ។ ហើយទ្រង់ជាអ្នកគាំពារពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានសាង។
Enam 6:128
ហើយនៅថ្ងៃដែលអល់ឡោះប្រមូលផ្ដុំពួកគេទាំងអស់ គ្នា(ទ្រង់មានបន្ទូលថា) ឱក្រុមជិន. ជាការពិតណាស់ ពួកអ្នកបាន ធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយមិត្ដភក្ដិរបស់ពួកគេអំពី មនុស្សលោកបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. យើងបាន ទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ហើយពួកយើងបានដល់ ពេលវេលាដែលទ្រង់បានកំណត់ឱ្យពួកយើងហើយ។ អល់ឡោះបាន មានបន្ទូលថាៈ ឋាននរកគឺជាកន្លែងដែលពួកអ្នករស់នៅជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។
Enam 6:129
ដូចេ្នះដែរ យើងធ្វើឱ្យពួកដែលបំពានដឹកនាំគ្នាទៅវិញ ទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Enam 6:130
ឱបណ្ដាក្រុមជិននិងមនុស្សលោក. តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នក ហើយពួកគេមិននិទាន រឿងប្រាប់ពួកអ្នកនូវភស្ដុតាងទាំងឡាយរបស់យើង ព្រមទាំងដាស់ តឿនព្រមានពួកអ្នកអំពីការជួបនៅថ្ងៃនេះ(បរលោក)ទេឬ? ពួក គេបានតបថាៈ យើងបានធ្វើសាក្សីលើខ្លួនយើងផ្ទាល់។ ហើយការ រស់នៅក្នុងលោកិយបានបោកបញ្ឆោតពួកគេ ព្រមទាំងពួកគេបាន ធ្វើសាក្សីលើខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ប្រឆាំងមែន។
Enam 6:131
នោះគឺដោយសារតែម្ចាស់របស់អ្នកមិនបានបំផ្លាញភូមិ ស្រុកដោយបំពាន ខណៈដែលប្រជាជនភូមិស្រុកនោះមិនបានដឹង។
Enam 6:132
ហើយគ្រប់ៗរូប(ជិននិងមនុស្ស)នឹងទទួលបានលំដាប់ ថ្នាក់(ឋានសួគ៌ ឬឋាននរក) ទៅតាមអ្វីដែលពួកគេបានប្រព្រឹត្ដ។ អល់ឡោះមិនធេ្វសប្រហែសនូវអ្វីដែលពួកគេប្រព្រឹត្ដឡើយ។
Enam 6:133
ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)គឺជាអ្នកដែលមាន លើសលុបនិងជាអ្នកមានសេចក្ដីករុណា។ ប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជានឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសដោយក្រុមផេ្សង បន្ទាប់ពីពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា ដូចដែលទ្រង់បាន បង្កើតពួកអ្នកចេញពីពូជអំបូរនៃក្រុមផេ្សងៗ(មុនពួកអ្នក)ដែរ។
Enam 6:134
ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺពិតជា មកដល់។ ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)បានឡើយ។
Enam 6:135
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួក អ្នកប្រតិបត្ដិតាមមាគ៌ារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ ប្រតិបត្ដិតាមមាគ៌ារបស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងអ្នក ណា(ខ្ញុំឬពួកអ្នក)ដែលទទួលបានជោគជ័យនៅថ្ងៃបរលោកនោះ។ ពិតប្រាកដណាស់ ពួកដែលបំពានគឺគ្មានជ័យជំនះឡើយ។
Enam 6:136
ហើយពួកគេ(ពួកមូស្ហរីគីន)បានរំលែកមួយចំណែក សម្រាប់អល់ឡោះអំពីអ្វីដែលទ្រង់បានបង្កើតនៃផលានុផលដែល បានមកពីការដាំដុះ និងសត្វពាហនៈ ហើយពួកគេបាននិយាយដោយ ការប៉ាន់ស្មានរបស់ពួកគេថាៈ នេះសម្រាប់អល់ឡោះ ហើយនេះគឺ សម្រាប់ព្រះរបស់ពួកយើង។ ហើយអ្វីដែលសម្រាប់ព្រះរបស់ពួកគេ គឺវាមិនទៅដល់អល់ឡោះឡើយ តែអ្វីដែលសម្រាប់អល់ឡោះ នោះគឺទៅដល់ព្រះរបស់ពួកគេ។ អ្វីដែលពួកគេកាត់សេចក្ដីនោះ គឺអាក្រក់បំផុត។
Enam 6:137
ដូចេ្នះដែរ ស្ហៃតនបានលំអដល់ពួកមូស្ហរីគីនជាច្រើន ក្នុងការសម្លាប់កូនចៅរបស់ពួកគេ ដើម្បីពួកគេ(ស្ហៃតន)បំផ្លាញ ពួកទាំងនោះ និងដើម្បីបំភាន់ពួកគេនូវសាសនារបស់ពួកគេ។ ហើយ ប្រសិនបើអល់ឡោះមានចេតនា គឺពួកគេមិនធ្វើកិច្ចការនោះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយពួកគេ និងអ្វីដែលពួកគេប្រឌិតនោះចុះ។
Enam 6:138
ពួកគេបាននិយាយដោយការប៉ាន់ស្មានថាៈ សត្វពាហនៈ និងផលានុផលទាំងនេះត្រូវបានគេហាមឃាត់មិនឱ្យបរិភោគវា ឡើយ លើកលែងតែបុគ្គលណាដែលពួកយើងអនុញ្ញាតប៉ុណ្ណោះ។ ហើយសត្វពាហនៈនេះដែរ ត្រូវបានគេហាមឃាត់ខ្នងរបស់វា(ក្នុង ការជិះនិងដឹកជញ្ជូន) ព្រមទាំងសត្វពាហនៈដែលពួកគេមិនរំលឹក ឈ្មោះអល់ឡោះចំពោះវា។ (ពួកគេធ្វើដូច្នោះ)គឺដើម្បីមួលបង្កាច់ ទៅលើអល់ឡោះ។ ទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេ បានមួលបង្កាច់នោះ។
Enam 6:139
ហើយពួកគេបាននិយាយបន្ដទៀតថាៈ អ្វីដែលនៅក្នុង ពោះសត្វពាហនៈនេះ គឺសម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ ហើយត្រូវហាមឃាត់ទៅលើស្ដ្រីៗរបស់ពួកយើង។ ប៉ុន្ដែបើវាកើត មកហើយស្លាប់ គឺពួកគេមានចំណែកស្មើគ្នានៅក្នុងការបរិភោគវា។ អល់ឡោះនឹងដាក់ទណ្ឌកម្មពួកគេចំពោះការដាក់ច្បាប់របស់ពួកគេ បែបនេះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។
Enam 6:140
ពួកដែលបានសម្លាប់កូនរបស់ពួកគេដោយភាពល្ងង់ខ្លៅ អវិជ្ជាពិតជាបានខាតបង់។ ហើយពួកគេបានហាមឃាត់(ខ្លួនឯង) នូវអ្វីដែលអល់ឡោះបានប្រទានលាភសក្ការៈដល់ពួកគេដើម្បីមួល បង្កាច់ចំពោះអល់ឡោះ។ ជាការពិតណាស់ ពួកគេបានវងេ្វង ហើយ ពួកគេមិនមែនជាពួកដែលទទួលបានការចង្អុលបង្ហាញឡើយ។
Enam 6:141
ហើយទ្រង់ជាអ្នកដែលបានបង្កើតច្បារដំណាំជាច្រើន ដែលដុះឡើងទ្រើង(ដូចជាទំពាំងបាយជូរ) និងមិនឡើងទ្រើង ដូច ជាដើមល្មើ និងដំណាំផេ្សងៗទៀតដែលមានរសជាតិប្លែកៗពីគ្នាក្នុង ការបរិភោគ ហើយផ្លែអូលីវ និងផ្លែទទឹមស្រដៀងគ្នា និងមានខ្លះ ទៀតមិនដូចគ្នាឡើយ(រូបរាង និងរសជាតិ)។ ចូរពួកអ្នកបរិភោគ ផលានុផលរបស់វានៅពេលដែលវាឱ្យផល និងបរិច្ចាគហ្សាកាត់របស់ វានៅថ្ងៃប្រមូលផលវាចុះ។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ។
Enam 6:142
ហើយសត្វពាហនៈមួយចំនួនអាចដឹកជញ្ជូនបាន(ដូចជា សត្វអូដ្ឋជាដើម) និងមួយចំនួនទៀតមិនអាចដឹកជញ្ជូនបានទេ(ដូច ជាពពែ ចៀម)។ ចូរពួកអ្នកបរិភោគអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈមកឱ្យពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំតាម មាគ៌ារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាង ពិតប្រាកដចំពោះពួកអ្នក។
Enam 6:143
សត្វពាហនៈប្រាំបីគូ ក្នុងនោះមានសត្វចៀមមួយគូ និង សត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើ ឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់វាទាំងពីរ ឬ ដែលអល់ឡោះបានហាមឃាត់នោះ? ចូរពួកអ្នកប្រាប់ខ្ញុំតាម ការចេះដឹងមក ប្រសិនបើពួកអ្នកជាអ្នកសច្ចៈមែននោះ។
Enam 6:144
ហើយក្នុងនោះមានសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ (ញី និងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់ញីទាំងពីរឬ ដែលអល់ឡោះ បានហាមឃាត់នោះ? ឬពួកអ្នកជាសាក្សីនៅពេលដែលអល់ឡោះ បានហាមឃាត់វានោះ? ដូចេ្នះ តើអ្នកណាដែលអយុត្ដិធម៌ជាងអ្នក ដែលមួលបងា្កច់ទៅលើអល់ឡោះដោយការភូតកុហកដើម្បីធ្វើ ឱ្យមនុស្សវងេ្វងដោយគ្មានចំណេះដឹងនោះ? ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលអយុត្ដិធម៌ឡើយ។
Enam 6:145
ចូរអ្នក(មូហាំម៉ាត់)ពោលថា ខ្ញុំមិនដែលជួបប្រទះនៅ ក្នុងអ្វីដែលអល់ឡោះបានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំនូវការបម្រាមទៅលើអ្នក ដែលចង់បរិភោគវា(សត្វដែលពួកអ្នកហាមឃាត់)នោះទេ លើក លែងតែវាក្លាយជាសត្វស្លាប់(ដោយពុំបានសំឡេះតាមច្បាប់អ៊ីស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូក ពីព្រោះវាជារបស់កខ្វក់ ឬជារបស់ ដែលមិនស្របច្បាប់ដែលត្រូវបានគេសំឡេះវាដោយរំលឹកនាមផេ្សង ពីអល់ឡោះ។ ប៉ុន្ដែបើបុគ្គលណាត្រូវបានបង្ខំចិត្ដ(ក្នុងការទទួល ទាន) ដោយគ្មានលើសពីតម្រូវការចាំបាច់ និងមិនរំលោភបំពានទេ នោះ គឺពិតប្រាកដណាស់ម្ចាស់របស់អ្នកមហាអភ័យទោស មហា អាណិតស្រឡាញ់។
Enam 6:146
ហើយចំពោះពួកយ៉ាហ៊ូទី យើងបានហាមឃាត់(ការបរិភោគ)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ ឬពពែ យើងបានហាមឃាត់ទៅលើពួកគេនូវការបរិភោគខ្លាញ់របស់វា លើកលែងតែខ្លាញ់ដែលជាប់នៅនឹងឆ្អឹងខ្នងរបស់វា ឬពោះវៀន ឬខ្លាញ់ដែលជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ទាំងនោះគឺយើងបាន តបស្នងចំពោះពួកគេដោយការបំពានរបស់ពួកគេ។ ហើយពិត ប្រាកដណាស់ យើងគឺជាអ្នកដែលប្រកាន់សច្ចធម៌។
Enam 6:147
-តែប្រសិនបើពួកគេបានបដិសេធនឹងអ្នក(មូហាំម៉ាត់) ចូរអ្នកប្រាប់ទៅពួកគេថាៈ ម្ចាស់របស់ពួកអ្នកមានក្ដីមេត្ដាករុណា ទូលំទូលាយបំផុត ហើយគ្មានអ្នកណាអាចច្រានទារុណកម្មរបស់ ទ្រង់ចេញពីពួកដែលប្រព្រឹត្ដអំពើអាក្រក់បានឡើយ។
Enam 6:148
ពួកដែលបានធ្វើស្ហ៊ីរិកនឹងនិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនា ពួកយើងនិងជីដូនជីតារបស់ពួកយើងមិន បានធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនបម្រាម(លើខ្លួនឯង)នូវ ប្រការណាមួយដែរ។ ដូច្នោះដែរ ពួកដែលពីមុនពួកគេក៏បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដែរ រហូតទាល់តែពួកគេបាន ភ្លក្សទារុណកម្មរបស់យើង។ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើពួកអ្នកមានការចេះដឹងដែរឬទេ ចូរពួកអ្នកបង្ហាញវាដល់យើង មក? ពួកអ្នកមិនតាមអ្វីក្រៅតែពីការស្មានឡើយ ហើយពួកអ្នក ក៏គ្មានអ្វីក្រៅពីការភូតកុហកដែរ។
Enam 6:149
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះមានភស្ដុតាង យ៉ាងច្បាស់លាស់។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជា ចង្អុលបង្ហាញដល់ពួកអ្នកទាំងអស់គ្នាជាមិនខាន។
Enam 6:150
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំមកនូវ សាក្សីទាំងឡាយរបស់ពួកអ្នក ដែលពួកគេធ្វើសាក្សីថា ពិតប្រាកដ ណាស់ អល់ឡោះបានហាមឃាត់របស់ទាំងនេះ។ ហើយប្រសិនបើ ពួកគេបានធ្វើសាក្សី(កុហក) ចូរអ្នកកុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំអនុវត្ដតាមទំនើងចិត្ដរបស់ពួកដែលបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងពួកដែលមិនជឿថ្ងៃបរលោក ហើយ ពួកគេជាពួកដែលធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេឱ្យសោះ។
Enam 6:151
ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យ ពួកអ្នកស្ដាប់នូវអ្វីដែលម្ចាស់របស់ពួកអ្នកបានហាមឃាត់ពួកអ្នកថាៈ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះទ្រង់ឱ្យសោះ ហើយត្រូវធ្វើល្អជាមួយ ឪពុកម្ដាយ។ ហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ពួកអ្នក ដោយសារភាពក្រខ្សត់នោះឡើយ។ យើងជាអ្នកផ្ដល់លាភសក្ការៈ ដល់ពួកអ្នក និងពួកគេ(កូនចៅ)។ ហើយចូរពួកអ្នកកុំបៀតបៀន អំពើអាក្រក់(ហ្ស៊ីណា)ទោះបីដោយចំហ ឬដោយលាក់លៀម ក៏ដោយ។ ហើយចូរពួកអ្នកកុំសម្លាប់មនុស្សដែលអល់ឡោះបាន ហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាម ច្បាប់អ៊ីស្លាម)។ ទាំងនោះទ្រង់បានផ្ដែផ្ដាំវាចំពោះពួកអ្នកសង្ឃឹម ថា ពួកអ្នកគិតពិចារណា។
Enam 6:152
ហើយចូរពួកអ្នកកុំបៀតបៀនទ្រព្យសម្បត្ដិកូនកំព្រា លើកលែងតែតាមវិធីដែលមានប្រយោជន៍រហូតដល់គេពេញវ័យ។ ហើយចូរពួកអ្នកបំពេញរង្វាល់ និងការថ្លឹងប្រកបដោយយុត្ដិធម៌។ យើងមិនដាក់បន្ទុកបុគ្គលណាម្នាក់ឱ្យហួសពីសមត្ថភាពរបស់គេ ឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្ដី ចូរប្រកាន់ខ្ជាប់នូវ ភាពយុត្ដិធម៌ សូម្បីតែទាក់ទងនឹងសាច់សាលោហិតក៏ដោយ។ ហើយចូរពួកអ្នកបំពេញកិច្ចសន្យារបស់អល់ឡោះ។ ទាំងនេះទ្រង់ បានផ្ដែផ្ដាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។
Enam 6:153
ហើយពិតប្រាកដណាស់នេះជាមាគ៌ារបស់យើងដ៏ត្រឹម ត្រូវ ដូចេ្នះចូរពួកអ្នកប្រតិបត្ដិតាមវា។ ហើយចូរពួកអ្នកកុំប្រតិបត្ដិ តាមផ្លូវនានា(ផ្លូវវងេ្វង) ព្រោះវានឹងបំបែកពួកអ្នកចេញពីមាគ៌ា ដ៏ត្រឹមត្រូវរបស់ទ្រង់។ ទាំងនេះទ្រង់បានផ្ដែផ្ដាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាចអល់ឡោះ។
Enam 6:154
ក្រោយមកយើងបានប្រទានគម្ពីរ(តាវរ៉ត)ឱ្យមូសា ដើម្បីបំពេញ(នៀកម៉ាត់) និងអធិប្បាយនូវរាល់កិច្ចការយ៉ាងច្បាស់ លាស់ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាសម្រាប់ អ្នកដែលសាងអំពើល្អ សង្ឃឹមថាពួកគេមានជំនឿនឹងការជួបម្ចាស់ របស់ពួកគេ(ថ្ងៃបរលោក)។
Enam 6:155
នេះជាគម្ពីរ(គួរអាន)ដ៏ពិសិដ្ឋដែលយើងបានបញ្ចុះវា (ឱ្យមូហាំម៉ាត់) ដូចេ្នះចូរពួកអ្នកប្រតិបត្ដិតាមវា និងកោតខ្លាច អល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងត្រូវគេអាណិតស្រឡាញ់។
Enam 6:156
ដើម្បីកុំឱ្យពួកអ្នក(ពួកមូស្ហរីគីន)និយាយថាៈ ពិត ប្រាកដណាស់ គម្ពីរត្រូវបានគេ(អល់ឡោះ)បញ្ចុះឱ្យតែមនុស្សពីរ ក្រុម(យ៉ាហ៊ូទី និងណាសរ៉នី)មុនពួកយើងប៉ុណ្ណោះ។ ហើយពួក យើងពិតជាមិនចេះអំពីការសូត្រគម្ពីររបស់ពួកគេឡើយ។
Enam 6:157
-ឬដើម្បីកុំឱ្យពួកអ្នកនិយាយថាៈ ប្រសិនបើគេបានបញ្ចុះគម្ពីរមកឱ្យពួកយើង ប្រាកដជាពួកយើងទទួលបានការចង្អុលបង្ហាញ ជាងពួកគេ(ពួកយ៉ាហ៊ូទី និងណាសរ៉នី)។ ហើយជាការពិតណាស់ ភស្ដុតាងដ៏ជាក់ច្បាស់និងការចង្អុលបង្ហាញ ហើយនិងការអាណិត ស្រឡាញ់ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក។ ដូចេ្នះតើអ្នក ណាដែលអយុត្ដិធម៌ជាងអ្នកដែលបានបដិសេធនឹងបណ្ដាភស្ដុតាង របស់អល់ឡោះ និងបែរចេញពីវានោះ? យើងនឹងតបស្នងចំពោះ ពួកដែលបែរចេញពីបណ្ដាភស្ដុតាងរបស់យើងនោះនូវទារុណកម្ម ដ៏អាក្រក់ ដោយសារតែការបែរចេញរបស់ពួកគេ។
Enam 6:158
ពួកគេ(ពួកប្រឆាំង)គ្មានរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់ មកដល់ពួកគេ(ដើម្បីយកជីវិត)ឬម្ចាស់របស់អ្នកនឹងមកដល់(ដើម្បី កាត់ក្ដី) ឬសញ្ញា(ថ្ងៃបរលោក)មួយចំនួននៃម្ចាស់របស់អ្នកនឹងមក ដល់នោះឡើយ។ នៅថ្ងៃដែលសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកមក ដល់ ពេលនោះជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អនៅក្នុងពេល ដែលគេមានជំនឿនោះ។ ចូរអ្នកពោលថាៈ ចូរពួកអ្នករង់ចាំ(ថ្ងៃ បរលោក)ចុះ. ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។
Enam 6:159
ពិតប្រាកដណាស់ ពួកដែលបានបំបែកសាសនារបស់ ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមៗនោះ អ្នក(មូហាំម៉ាត់) គ្មានការពាក់ព័ន្ធនឹងពួកគេបន្ដិចសោះឡើយ។ ពិតប្រាកដណាស់ កិច្ចការរបស់ពួកគេត្រូវប្រគល់ទៅចំពោះអល់ឡោះ បន្ទាប់មក ទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។
Enam 6:160
អ្នកណាដែលបាននាំទៅជាមួយនូវអំពើល្អមួយ(នៅថ្ងៃ បរលោក) គេនឹងទទួលបានផលបុណ្យដប់ដងដូចនឹងអំពើល្អរបស់ គេ។ រីឯអ្នកណាដែលបាននាំទៅជាមួយនូវអំពើអាក្រក់មួយវិញ នោះ គេនឹងមិនត្រូវបានតបស្នងក្រៅពីអំពើអាក្រក់ដូចគ្នានោះ ឡើយ។ ហើយពួកគេមិនត្រូវគេបំពានឡើយ។
Enam 6:161
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវជាសាសនាដ៏ពិត ដែលជាសាសនារបស់អ៊ីព្រហ៊ីមដ៏ជ្រះស្អាត។ ហើយគាត់ពុំមែនស្ថិត នៅក្នុងចំណោមពួកមូស្ហរីគីនឡើយ។
Enam 6:162
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ការ សឡាតរបស់ខ្ញុំ និងការបូជាសត្វរបស់ខ្ញុំ និងការរស់នៅរបស់ខ្ញុំ ហើយនិងសេចក្ដីស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះដែលជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
Enam 6:163
ទ្រង់គ្មានដៃគូឡើយ។ ហើយដោយសារប្រការទាំង នោះខ្ញុំត្រូវបានគេ(អល់ឡោះ)ដាក់បទបញ្ជា ។ ហើយខ្ញុំគឺជាអ្នក កាន់សាសនាអ៊ីស្លាមមុនគេបង្អស់។
Enam 6:164
ចូរអ្នកពោលថាៈ តើឱ្យខ្ញុំយកម្ចាស់ផេ្សងក្រៅពី អល់ឡោះ ដោយទ្រង់ជាម្ចាស់គ្រប់គ្រងអ្វីៗទាំងអស់ឬ? ហើយ បុគ្គលគ្រប់រូបមិនសាងអំពើអាក្រក់ក្រៅពី(ផលអាក្រក់នោះ)ធ្លាក់ ទៅលើខ្លួនគេនោះឡើយ។ ហើយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់មិន អាចទទួលបន្ទុកអំពើបាបរបស់អ្នកដទៃបានឡើយ។ បន្ទាប់មក ចំពោះម្ចាស់របស់ពួកអ្នកគឺជាកន្លែងវិលត្រឡប់របស់ពួកអ្នក ហើយ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា។
Enam 6:165
ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នក គ្រប់គ្រងផែនដី(ពីជំនាន់មួយទៅជំនាន់មួយ) ហើយទ្រង់បានលើក ឋានៈពួកអ្នកមួយចំនួនឱ្យលើសពីគ្នា ដើម្បីទ្រង់នឹងសាកល្បងពួក អ្នកចំពោះអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នករហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។