Kmerce Meal — Kamboçya İslam Cemiyeti Kalkınma Derneği — A'raf 7:1 – Yunus 10:109
Contents
- A'raf 7:1
- A'raf 7:2
- A'raf 7:3
- A'raf 7:4
- A'raf 7:5
- A'raf 7:6
- A'raf 7:7
- A'raf 7:8
- A'raf 7:9
- A'raf 7:10
- A'raf 7:11
- A'raf 7:12
- A'raf 7:13
- A'raf 7:14
- A'raf 7:15
- A'raf 7:16
- A'raf 7:17
- A'raf 7:18
- A'raf 7:19
- A'raf 7:20
- A'raf 7:21
- A'raf 7:22
- A'raf 7:23
- A'raf 7:24
- A'raf 7:25
- A'raf 7:26
- A'raf 7:27
- A'raf 7:28
- A'raf 7:29
- A'raf 7:30
- A'raf 7:31
- A'raf 7:32
- A'raf 7:33
- A'raf 7:34
- A'raf 7:35
- A'raf 7:36
- A'raf 7:37
- A'raf 7:38
- A'raf 7:39
- A'raf 7:40
- A'raf 7:41
- A'raf 7:42
- A'raf 7:43
- A'raf 7:44
- A'raf 7:45
- A'raf 7:46
- A'raf 7:47
- A'raf 7:48
- A'raf 7:49
- A'raf 7:50
- A'raf 7:51
- A'raf 7:52
- A'raf 7:53
- A'raf 7:54
- A'raf 7:55
- A'raf 7:56
- A'raf 7:57
- A'raf 7:58
- A'raf 7:59
- A'raf 7:60
- A'raf 7:61
- A'raf 7:62
- A'raf 7:63
- A'raf 7:64
- A'raf 7:65
- A'raf 7:66
- A'raf 7:67
- A'raf 7:68
- A'raf 7:69
- A'raf 7:70
- A'raf 7:71
- A'raf 7:72
- A'raf 7:73
- A'raf 7:74
- A'raf 7:75
- A'raf 7:76
- A'raf 7:77
- A'raf 7:78
- A'raf 7:79
- A'raf 7:80
- A'raf 7:81
- A'raf 7:82
- A'raf 7:83
- A'raf 7:84
- A'raf 7:85
- A'raf 7:86
- A'raf 7:87
- A'raf 7:88
- A'raf 7:89
- A'raf 7:90
- A'raf 7:91
- A'raf 7:92
- A'raf 7:93
- A'raf 7:94
- A'raf 7:95
- A'raf 7:96
- A'raf 7:97
- A'raf 7:98
- A'raf 7:99
- A'raf 7:100
- A'raf 7:101
- A'raf 7:102
- A'raf 7:103
- A'raf 7:104
- A'raf 7:105
- A'raf 7:106
- A'raf 7:107
- A'raf 7:108
- A'raf 7:109
- A'raf 7:110
- A'raf 7:111
- A'raf 7:112
- A'raf 7:113
- A'raf 7:114
- A'raf 7:115
- A'raf 7:116
- A'raf 7:117
- A'raf 7:118
- A'raf 7:119
- A'raf 7:120
- A'raf 7:121
- A'raf 7:122
- A'raf 7:123
- A'raf 7:124
- A'raf 7:125
- A'raf 7:126
- A'raf 7:127
- A'raf 7:128
- A'raf 7:129
- A'raf 7:130
- A'raf 7:131
- A'raf 7:132
- A'raf 7:133
- A'raf 7:134
- A'raf 7:135
- A'raf 7:136
- A'raf 7:137
- A'raf 7:138
- A'raf 7:139
- A'raf 7:140
- A'raf 7:141
- A'raf 7:142
- A'raf 7:143
- A'raf 7:144
- A'raf 7:145
- A'raf 7:146
- A'raf 7:147
- A'raf 7:148
- A'raf 7:149
- A'raf 7:150
- A'raf 7:151
- A'raf 7:152
- A'raf 7:153
- A'raf 7:154
- A'raf 7:155
- A'raf 7:156
- A'raf 7:157
- A'raf 7:158
- A'raf 7:159
- A'raf 7:160
- A'raf 7:161
- A'raf 7:162
- A'raf 7:163
- A'raf 7:164
- A'raf 7:165
- A'raf 7:166
- A'raf 7:167
- A'raf 7:168
- A'raf 7:169
- A'raf 7:170
- A'raf 7:171
- A'raf 7:172
- A'raf 7:173
- A'raf 7:174
- A'raf 7:175
- A'raf 7:176
- A'raf 7:177
- A'raf 7:178
- A'raf 7:179
- A'raf 7:180
- A'raf 7:181
- A'raf 7:182
- A'raf 7:183
- A'raf 7:184
- A'raf 7:185
- A'raf 7:186
- A'raf 7:187
- A'raf 7:188
- A'raf 7:189
- A'raf 7:190
- A'raf 7:191
- A'raf 7:192
- A'raf 7:193
- A'raf 7:194
- A'raf 7:195
- A'raf 7:196
- A'raf 7:197
- A'raf 7:198
- A'raf 7:199
- A'raf 7:200
- A'raf 7:201
- A'raf 7:202
- A'raf 7:203
- A'raf 7:204
- A'raf 7:205
- A'raf 7:206
- Enfal 8:1
- Enfal 8:2
- Enfal 8:3
- Enfal 8:4
- Enfal 8:5
- Enfal 8:6
- Enfal 8:7
- Enfal 8:8
- Enfal 8:9
- Enfal 8:10
- Enfal 8:11
- Enfal 8:12
- Enfal 8:13
- Enfal 8:14
- Enfal 8:15
- Enfal 8:16
- Enfal 8:17
- Enfal 8:18
- Enfal 8:19
- Enfal 8:20
- Enfal 8:21
- Enfal 8:22
- Enfal 8:23
- Enfal 8:24
- Enfal 8:25
- Enfal 8:26
- Enfal 8:27
- Enfal 8:28
- Enfal 8:29
- Enfal 8:30
- Enfal 8:31
- Enfal 8:32
- Enfal 8:33
- Enfal 8:34
- Enfal 8:35
- Enfal 8:36
- Enfal 8:37
- Enfal 8:38
- Enfal 8:39
- Enfal 8:40
- Enfal 8:41
- Enfal 8:42
- Enfal 8:43
- Enfal 8:44
- Enfal 8:45
- Enfal 8:46
- Enfal 8:47
- Enfal 8:48
- Enfal 8:49
- Enfal 8:50
- Enfal 8:51
- Enfal 8:52
- Enfal 8:53
- Enfal 8:54
- Enfal 8:55
- Enfal 8:56
- Enfal 8:57
- Enfal 8:58
- Enfal 8:59
- Enfal 8:60
- Enfal 8:61
- Enfal 8:62
- Enfal 8:63
- Enfal 8:64
- Enfal 8:65
- Enfal 8:66
- Enfal 8:67
- Enfal 8:68
- Enfal 8:69
- Enfal 8:70
- Enfal 8:71
- Enfal 8:72
- Enfal 8:73
- Enfal 8:74
- Enfal 8:75
- Tevbe 9:1
- Tevbe 9:2
- Tevbe 9:3
- Tevbe 9:4
- Tevbe 9:5
- Tevbe 9:6
- Tevbe 9:7
- Tevbe 9:8
- Tevbe 9:9
- Tevbe 9:10
- Tevbe 9:11
- Tevbe 9:12
- Tevbe 9:13
- Tevbe 9:14
- Tevbe 9:15
- Tevbe 9:16
- Tevbe 9:17
- Tevbe 9:18
- Tevbe 9:19
- Tevbe 9:20
- Tevbe 9:21
- Tevbe 9:22
- Tevbe 9:23
- Tevbe 9:24
- Tevbe 9:25
- Tevbe 9:26
- Tevbe 9:27
- Tevbe 9:28
- Tevbe 9:29
- Tevbe 9:30
- Tevbe 9:31
- Tevbe 9:32
- Tevbe 9:33
- Tevbe 9:34
- Tevbe 9:35
- Tevbe 9:36
- Tevbe 9:37
- Tevbe 9:38
- Tevbe 9:39
- Tevbe 9:40
- Tevbe 9:41
- Tevbe 9:42
- Tevbe 9:43
- Tevbe 9:44
- Tevbe 9:45
- Tevbe 9:46
- Tevbe 9:47
- Tevbe 9:48
- Tevbe 9:49
- Tevbe 9:50
- Tevbe 9:51
- Tevbe 9:52
- Tevbe 9:53
- Tevbe 9:54
- Tevbe 9:55
- Tevbe 9:56
- Tevbe 9:57
- Tevbe 9:58
- Tevbe 9:59
- Tevbe 9:60
- Tevbe 9:61
- Tevbe 9:62
- Tevbe 9:63
- Tevbe 9:64
- Tevbe 9:65
- Tevbe 9:66
- Tevbe 9:67
- Tevbe 9:68
- Tevbe 9:69
- Tevbe 9:70
- Tevbe 9:71
- Tevbe 9:72
- Tevbe 9:73
- Tevbe 9:74
- Tevbe 9:75
- Tevbe 9:76
- Tevbe 9:77
- Tevbe 9:78
- Tevbe 9:79
- Tevbe 9:80
- Tevbe 9:81
- Tevbe 9:82
- Tevbe 9:83
- Tevbe 9:84
- Tevbe 9:85
- Tevbe 9:86
- Tevbe 9:87
- Tevbe 9:88
- Tevbe 9:89
- Tevbe 9:90
- Tevbe 9:91
- Tevbe 9:92
- Tevbe 9:93
- Tevbe 9:94
- Tevbe 9:95
- Tevbe 9:96
- Tevbe 9:97
- Tevbe 9:98
- Tevbe 9:99
- Tevbe 9:100
- Tevbe 9:101
- Tevbe 9:102
- Tevbe 9:103
- Tevbe 9:104
- Tevbe 9:105
- Tevbe 9:106
- Tevbe 9:107
- Tevbe 9:108
- Tevbe 9:109
- Tevbe 9:110
- Tevbe 9:111
- Tevbe 9:112
- Tevbe 9:113
- Tevbe 9:114
- Tevbe 9:115
- Tevbe 9:116
- Tevbe 9:117
- Tevbe 9:118
- Tevbe 9:119
- Tevbe 9:120
- Tevbe 9:121
- Tevbe 9:122
- Tevbe 9:123
- Tevbe 9:124
- Tevbe 9:125
- Tevbe 9:126
- Tevbe 9:127
- Tevbe 9:128
- Tevbe 9:129
- Yunus 10:1
- Yunus 10:2
- Yunus 10:3
- Yunus 10:4
- Yunus 10:5
- Yunus 10:6
- Yunus 10:7
- Yunus 10:8
- Yunus 10:9
- Yunus 10:10
- Yunus 10:11
- Yunus 10:12
- Yunus 10:13
- Yunus 10:14
- Yunus 10:15
- Yunus 10:16
- Yunus 10:17
- Yunus 10:18
- Yunus 10:19
- Yunus 10:20
- Yunus 10:21
- Yunus 10:22
- Yunus 10:23
- Yunus 10:24
- Yunus 10:25
- Yunus 10:26
- Yunus 10:27
- Yunus 10:28
- Yunus 10:29
- Yunus 10:30
- Yunus 10:31
- Yunus 10:32
- Yunus 10:33
- Yunus 10:34
- Yunus 10:35
- Yunus 10:36
- Yunus 10:37
- Yunus 10:38
- Yunus 10:39
- Yunus 10:40
- Yunus 10:41
- Yunus 10:42
- Yunus 10:43
- Yunus 10:44
- Yunus 10:45
- Yunus 10:46
- Yunus 10:47
- Yunus 10:48
- Yunus 10:49
- Yunus 10:50
- Yunus 10:51
- Yunus 10:52
- Yunus 10:53
- Yunus 10:54
- Yunus 10:55
- Yunus 10:56
- Yunus 10:57
- Yunus 10:58
- Yunus 10:59
- Yunus 10:60
- Yunus 10:61
- Yunus 10:62
- Yunus 10:63
- Yunus 10:64
- Yunus 10:65
- Yunus 10:66
- Yunus 10:67
- Yunus 10:68
- Yunus 10:69
- Yunus 10:70
- Yunus 10:71
- Yunus 10:72
- Yunus 10:73
- Yunus 10:74
- Yunus 10:75
- Yunus 10:76
- Yunus 10:77
- Yunus 10:78
- Yunus 10:79
- Yunus 10:80
- Yunus 10:81
- Yunus 10:82
- Yunus 10:83
- Yunus 10:84
- Yunus 10:85
- Yunus 10:86
- Yunus 10:87
- Yunus 10:88
- Yunus 10:89
- Yunus 10:90
- Yunus 10:91
- Yunus 10:92
- Yunus 10:93
- Yunus 10:94
- Yunus 10:95
- Yunus 10:96
- Yunus 10:97
- Yunus 10:98
- Yunus 10:99
- Yunus 10:100
- Yunus 10:101
- Yunus 10:102
- Yunus 10:103
- Yunus 10:104
- Yunus 10:105
- Yunus 10:106
- Yunus 10:107
- Yunus 10:108
- Yunus 10:109
A'raf 7:1
អាលីហ្វ ឡាម មីម សទ។
A'raf 7:2
នេះគឺជាគមី្ពរ(គួរអាន)ដែលត្រូវបានគេបញ្ចុះទៅឱ្យអ្នក ហេតុនេះចូរអ្នកកុំមានការចង្អៀតចង្អល់ក្នុងទ្រូងរបស់អ្នកអំពីវា ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ដល់អ្នកប្រឆាំង)តាមរយៈវា និង ជាការរំលឹកចំពោះបណ្ដាអ្នកដែលមានជំនឿ។
A'raf 7:3
ចូរពួកអ្នកប្រតិបត្ដិតាមនូវអ្វីដែលគេបានបញ្ចុះឱ្យពួកអ្នកពី ម្ចាស់របស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំប្រតិបត្ដិតាមមេដឹកនាំ ក្រៅពីទ្រង់ឱ្យសោះ។ អ្វីដែលពួកអ្នកចងចាំគឺតិចតួចបំផុត។
A'raf 7:4
ហើយមានភូមិស្រុកជាច្រើនដែលយើងបានបំផ្លាញវា(ដោយ សារការប្រឆាំងនឹងអ្នកនាំសារ) ហើយទណ្ឌកម្មរបស់យើងបានមក ដល់វា(ក្នុងភូមិស្រុកភ្លាមៗ) ខណៈដែលពួកគេដេកលក់នៅពេល យប់ ឬពួកគេសម្រាកនៅពេលថ្ងៃ។
A'raf 7:5
ហើយគ្មានអ្វីដែលពួកគេត្រូវនិយាយនោះទេ នៅពេលដែល ទណ្ឌកម្មរបស់យើងបានទៅដល់ពួកគេ ផ្ទុយទៅវិញពួកគេបាន និយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលបានបំពាន។
A'raf 7:6
ហើយយើងប្រាកដជានឹងសួរពួកដែលគេបានបញ្ជូនអ្នក នាំសារជាច្រើនទៅកាន់ពួកគេ ហើយយើងក៏ពិតជានឹងសួរបណ្ដា អ្នកនាំសារទាំងនោះដែរ។
A'raf 7:7
ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ពួកគេ(នូវអ្វីដែល ពួកគេបានសាង)ដោយការដឹង(របស់យើង) ហើយយើងពុំមែនជា អ្នកអវត្ដមាន(នៅឆ្ងាយពីពួកគេ)ឡើយ។
A'raf 7:8
ការថ្លឹង(ទង្វើរបស់មនុស្ស)នាថ្ងៃបរលោក គឺយុត្ដិធម៌បំផុត។ ដូចេ្នះអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ធ្ងន់ អ្នកទាំង នោះគឺជាអ្នកដែលជោគជ័យ។
A'raf 7:9
ចំណែកឯអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ស្រាល ពួកទាំងនោះគឺជាពួកដែលខាតបង់ខ្លួនឯង ដោយសារតែពួកគេបាន បំពានលើអាយ៉ាត់ៗរបស់យើង។
A'raf 7:10
ហើយពិតប្រាកដណាស់ យើងបានបង្កើតទីកន្លែងសម្រាប់ ពួកអ្នកនៅលើផែនដី ហើយយើងបានរៀបចំការរស់នៅសម្រាប់ ពួកអ្នកនៅលើវា។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។
A'raf 7:11
ហើយជាការពិតណាស់ យើងបានបង្កើតពួកអ្នក(បិតា របស់ពួកអ្នកអាដាំ) បន្ទាប់មកយើងធ្វើឱ្យពួកអ្នកមានរូបរាង(ជា មនុស្សលោក)។ ក្រោយមកទៀតយើងបានបញ្ជាទៅពួកម៉ាឡាអ៊ីកាត់ថាៈ ឪចូរពួកអ្នកស៊ូជូតចំពោះអាដាំឱ ពួកគេក៏បានស៊ូជូត ទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលវាមិនស្ថិតក្នុង ចំណោមបណ្ដាអ្នកដែលស៊ូជូត។
A'raf 7:12
អល់ឡោះបានមានបន្ទូលថាៈ តើអ្វីដែលបានរារាំងឯងមិនឱ្យស៊ូជូតនៅពេលដែលយើងបានបញ្ជាឯង? អ៊ីព្លីសឆ្លើយថាៈ ខ្ញុំ ល្អប្រសើរជាងវា(អាដាំ)ដែលទ្រង់បានបង្កើតខ្ញុំពីភ្លើង ហើយទ្រង់ បានបង្កើតវាពីដី។
A'raf 7:13
អល់ឡោះបានមានបន្ទូលទៀតថាៈ ចូរឯងចុះចេញពី ឋានសួគ៌ភ្លាម. មិនសក្ដិសមទេចំពោះឯងដែលកេ្អងក្អាងនៅទីនេះ។ ដូចេ្នះចូរឯងចេញភ្លាម. ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោម ពួកដែលទាបថោកបំផុត។
A'raf 7:14
អ៊ីព្លីសបានតបថាៈ សូមទ្រង់មេត្ដាទុកពេលឱ្យខ្ញុំរហូតដល់ ថ្ងៃដែលពួកគេ(មនុស្ស)ត្រូវបានគេធ្វើឱ្យរស់ឡើងវិញផង(ថ្ងៃ បរលោក)។
A'raf 7:15
ទ្រង់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ ឯងស្ថិតក្នុង ចំណោមពួកដែលត្រូវគេពន្យារពេល(រហូតដល់ថ្ងៃបរលោក)។
A'raf 7:16
អ៊ីព្លីសបានតបថាៈ ដោយសារតែទ្រង់បានធ្វើឱ្យខ្ញុំវងេ្វង ខ្ញុំប្រាកដជានឹងអូសទាញពួកគេ(កូនចៅអាដាំ)ចេញពីមាគ៌ារបស់ ទ្រង់ដ៏ត្រឹមត្រូវជាមិនខាន។
A'raf 7:17
ក្រោយមកខ្ញុំ(អ៊ីព្លីស)ប្រាកដជានឹងទៅរំខានពួកគេ(កូន ចៅអាដាំគ្រប់ទិសទី) ទាំងខាងមុខ និងខាងក្រោយទាំងខាងស្ដាំ និងខាងឆេ្វងពួកគេ។ ហើយទ្រង់នឹងមិនជួបប្រទះពួកគេភាគច្រើន ជាអ្នកដឹងគុណនោះឡើយ។
A'raf 7:18
ទ្រង់បានមានបន្ទូលទៀតថាៈ ចូរឯងចាកចេញពីទីនេះ (ឋានសួគ៌)ដោយត្រូវគេស្អប់ខ្ពើម និងនិរទេស។ ជាការពិតណាស់ អ្នកណាហើយដែលបានតាមឯងក្នុងចំណោមពួកគេ គឺយើងប្រាកដ ជានឹងបំពេញនរកជើហាន់ណាំក្នុងចំណោមពួកអ្នកឯងទាំងអស់ គ្នាជាមិនខាន។
A'raf 7:19
ឱអាដាំ. ចូរអ្នកនិងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌ នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានអំពីអ្វីដែលអ្នកទាំងពីរត្រូវ ការ។ តែអ្នកទាំងពីរកុំទៅជិតដើមឈើមួយនេះឱ្យសោះ ព្រោះវា នឹងធ្វើឱ្យអ្នកទាំងពីរស្ថិតក្នុងចំណោមពួកដែលបំពាន។
A'raf 7:20
ហើយស្ហៃតនបានញុះញង់គេទាំងពីរ ដើម្បីលាតត្រដាង ពីភាពអាក្រាតរបស់គេទាំងពីរ ដែលគេ(អល់ឡោះ)បានបិទបាំង អំពីគេទាំងពីរ ហើយវា(ស្ហៃតន)បាននិយាយថាៈ ម្ចាស់របស់អ្នក ទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះក្រៅពីខ្លាច អ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬខ្លាចអ្នកទាំងពីរស្ថិតក្នុងចំណោម អ្នកដែលមានជីវិតអមតៈ(ក្នុងឋានសួគ៌)នោះឡើយ។
A'raf 7:21
ហើយស្ហៃតនបានស្បថចំពោះគេទាំងពីរថាៈ ការពិតខ្ញុំ ស្ថិតក្នុងចំណោមពួកដែលផ្ដល់យោបល់ដល់អ្នកទាំងពីរ។
A'raf 7:22
ហើយវាបានបញ្ចុះបញ្ចូលគេទាំងពីរដោយការបោក ប្រាស់។ នៅពេលដែលគេទាំងពីរបានភ្លក្សផ្លែឈើនោះ ភាពអាក្រាត របស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំងពីរ ហើយគេទាំង ពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើរាងកាយរបស់គេ ទាំងពីរ។ ពេលនោះម្ចាស់របស់គេទាំងពីរបានហៅគេទាំងពីរដោយ មានបន្ទូលថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើ នោះ និងបានប្រាប់អ្នកទាំងពីរថាៈ ជាការពិតណាស់ ស្ហៃតនគឺជា សត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ?
A'raf 7:23
គេទាំងពីរបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួក យើងបានបំពានលើខ្លួនឯងហើយ តែបើទ្រង់មិនអភ័យទោស និង អាណិតស្រឡាញ់ដល់ពួកយើងទេនោះ ពួកយើងច្បាស់ជាស្ថិតក្នុង ចំណោមអ្នកដែលខាតបង់ជាមិនខាន។
A'raf 7:24
ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកចុះចេញ(ទៅរស់នៅ លើផែនដី)ដោយពួកអ្នកជាសត្រូវនឹងគ្នាចុះ។ ហើយនៅលើផែនដី គឺជាកន្លែងរស់នៅសម្រាប់ពួកអ្នក និងសោយសុខរហូតដល់ពេល អវសាន្ដ។
A'raf 7:25
ទ្រង់បានមានបន្ទូលទៀតថាៈ ពួកអ្នករស់នៅលើវា (ផែនដី) ហើយពួកអ្នកក៏ស្លាប់នៅលើវាដែរ ហើយ(នៅថ្ងៃ បរលោក)ពួកអ្នកនឹងត្រូវគេបពោ្ចញពីវាមកវិញ។
A'raf 7:26
ឱកូនចៅអាដាំ. យើងបានបញ្ចុះមកឱ្យពួកអ្នកនូវសំលៀក បំពាក់ ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសំលៀកបំពាក់ សម្រាប់តែងលំអខ្លួន។ តែសំលៀកបំពាក់កោតខ្លាច(ធ្វើអ្វីដែល អល់ឡោះប្រើ និងចៀសវាងពីការហាមឃាត់)នោះ វាប្រសើរជាង អ្វីៗទាំងអស់។ ទាំងនោះគឺក្នុងចំណោមភស្ដុតាងរបស់អល់ឡោះ សង្ឃឹមថាពួកគេនឹងចងចាំ។
A'raf 7:27
ឱកូនចៅអាដាំ. ចូរកុំឱ្យស្ហៃតនបោកបញ្ឆោតពួកអ្នក ដូច ដែលវាធ្លាប់បានបពោ្ចញឪពុកម្ដាយរបស់ពួកអ្នកពីឋានសួគ៌ ដោយវា ដោះសំលៀកបំពាក់ចេញពីគេទាំងពីរ ដើម្បីវាលាតត្រដាងនូវភាព អាក្រាតរបស់គេទាំងពីរ។ ជាការពិតណាស់ វានិងបក្សពួករបស់វា ឃើញពួកអ្នក ដោយពួកអ្នកមិនអាចឃើញពួកវាបានឡើយ។ ពិត ប្រាកដណាស់ យើងបានធ្វើឱ្យស្ហៃតនក្លាយជាអ្នកដឹកនាំសម្រាប់ ពួកដែលគ្មានជំនឿ។
A'raf 7:28
ហើយនៅពេលដែលពួកគេបានប្រព្រឹត្ដអំពើអាក្រក់ ពួក គេតែងតែនិយាយថាៈ ពួកយើងបានទទួលវាពីជីដូនជីតារបស់យើង ហើយអល់ឡោះបានបញ្ជាពួកយើងឱ្យធ្វើវា។ ចូរអ្នក(មូហាំម៉ាត់) ពោលថាៈ ពិតប្រាកដណាស់អល់ឡោះមិនបញ្ជាឱ្យធ្វើអាក្រក់នោះ ឡើយ។ តើពួកអ្នកកំពុងតែនិយាយបំផ្លើសលើអល់ឡោះនូវអ្វីដែល ពួកអ្នកមិនដឹងឬ?
A'raf 7:29
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំបានបញ្ជាឱ្យ ប្រកាន់ខ្ជាប់នូវភាពយុតិ្ដធម៌។ ហើយចូរពួកអ្នកប្រឈមមុខរបស់ ពួកអ្នក(ចំពោះទ្រង់)នៅរាល់ៗម៉ាស្ជិទ(ពេលសឡាត) ហើយចូរ ពួកអ្នកគោរពសក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិន៍ចំពោះទ្រង់។ ពួកអ្នកនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញដូចដែល ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដូច្នោះដែរ។
A'raf 7:30
មួយក្រុមទ្រង់បានចង្អុលបង្ហាញ និងមួយក្រុមទៀតភាព វងេ្វងប្រាកដជាបានធ្លាក់លើពួកគេ។ ពិតប្រាកដណាស់ ពួកគេបាន យកពួកស្ហៃតនធ្វើជាមេដឹកនាំក្រៅពីអល់ឡោះ ហើយពួកគេស្មាន ថាៈ ពិតប្រាកដណាស់ ពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ ទៅវិញ។
A'raf 7:31
ឱកូនចៅអាដាំ. ចូរពួកអ្នកលំអសំលៀកបំពាក់របស់ពួក អ្នកនៅរាល់ម៉ាស្ជិទ(ពេលសឡាត)។ ហើយចូរពួកអ្នកទទួលទាន និងផឹកចុះ តែពួកអ្នកកុំខ្ជះខ្ជាយឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ មិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ ។
A'raf 7:32
ចូរអ្នកពោលថាៈ តើអ្នកណាបានហាមឃាត់ពួកអ្នកនូវ សំលៀកបំពាក់ស្អាត និងលាភសក្ការៈដែលល្អ ដែលអល់ឡោះបាន ផ្ដល់ឱ្យបណ្ដាខ្ញុំរបស់ទ្រង់នោះ? ចូរអ្នកពោលថាៈ វាគឺសម្រាប់បណ្ដា អ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយនេះ ជាពិសេសគឺ (សម្រាប់ពួកគេ)នៅថ្ងៃបរលោក។ ដូច្នោះដែរ យើងបញ្ជាក់ ភសុ្ដតាងជាច្រើន(ច្បាប់អ៊ីស្លាម)យ៉ាងច្បាស់សម្រាប់ក្រុមដែល ចេះដឹង។
A'raf 7:33
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតម្ចាស់របស់ខ្ញុំ បានហាមឃាត់ពីការប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយ ទោះបីជា លាតត្រដាង ឬលាក់បាំងពីវាក៏ដោយ។ ហើយ(ទ្រង់បានហាម ឃាត់ទៀត)អំពីការប្រព្រឹត្ដបាបកម្ម និងការបំពានក្រៅពីការពិត ហើយនិងពួកស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភសុ្ដតាងណាមួយចំពោះវា ព្រមទាំងពួកដែលនិយាយបំផ្លើសលើ អល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។
A'raf 7:34
រាល់ៗប្រជាជាតិគឺមានការកំណត់ជីវិតរួចជាសេ្រច។ ដូចេ្នះ នៅពេលដែលការកំណត់ជីវិតរបស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេល ឬសុំមុនពេលកំណត់បានឡើយ ទោះបីជាមួយវិនាទីក៏ដោយ។
A'raf 7:35
ឱកូនចៅអាដាំ. ប្រសិនបើបណ្ដាអ្នកនាំសារក្នុងចំណោម ពួកអ្នកពិតជាមកដល់ពួកអ្នកដោយពួកគេនិទានឱ្យពួកអ្នកស្ដាប់ នូវបណ្ដាភស្ដុតាងរបស់យើង ដូចេ្នះបើអ្នកណាបានកោតខ្លាច អល់ឡោះ និងបានកែខ្លួននោះ ពួកគេគ្មានការភ័យខ្លាចឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។
A'raf 7:36
ហើយពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង និងអួតអាងប្រឆាំងនឹងវា ពួកទាំងនោះគឺជាពួកនរកដោយពួកគេ ស្ថិតនៅក្នុងនោះជាអមតៈ។
A'raf 7:37
តើអ្នកណាដែលបានបំពានជាងអ្នកដែលបានមួលបង្កាច់ លើអល់ឡោះដោយការភូតកុហក ឬបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់ទ្រង់នោះ? ពួកគេទាំងនោះនឹងទទួលបាននូវចំណែក(ល្អ និងអាក្រក់)របស់ពួកគេនៅក្នុងកំណត់ត្រា។ រហូតដល់ពេលដែល បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេ ដើម្បីយកជីវិតពួកគេ។ ពួកគេបានពោលថាៈ នៅឯណាទៅម្ចាស់ ដែលពួកអ្នកធ្លាប់បួងសួងផេ្សងពីអល់ឡោះនោះ? ពួកគេបានឆ្លើយ ថាៈ ពួកនោះបានគេចចេញពីពួកយើងហើយ ដោយពួកគេទទួល ស្គាល់ខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកប្រឆាំង។
A'raf 7:38
អល់ឡោះបានមានបន្ទូលថាៈ ចូរពួកអ្នកចូលនរកជាមួយ បណ្ដាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកអំពីជិននិងមនុស្ស ចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(នរក) គេក៏បានដាក់ បណ្ដាសាមិត្ដភក្ដិរបស់គេ(អ្នកចូលមុន) រហូតដល់ពេលពួកគេចូល ទៅក្នុងវាទាំងអស់គ្នា ពួកដែលចូលក្រោយបាននិយាយទៅកាន់ពួក ដែលចូលមុនពួកគេថាៈ ឱម្ចាស់របស់ពួកយើង. ពួកនេះហើយដែល បានធ្វើឱ្យពួកយើងវងេ្វង ហេតុនេះសូមទ្រង់ធ្វើទារុណកម្មពួកគេ ទេ្វដងអំពីភ្លើងនរកផងចុះ។ ទ្រង់បានមានបន្ទូលថាៈ ពួកអ្នករាល់គ្នា នឹងទទួលទារុណកម្មទេ្វដង ប៉ុន្ដែពួកអ្នកមិនដឹងឡើយ ។
A'raf 7:39
ហើយពួកដែលចូលមុនបាននិយាយទៅកាន់ពួកដែលចូល ក្រោយពួកគេវិញថាៈ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងឡើយ។ (អល់ឡោះមានបន្ទូលទៅកាន់ពួកទាំងនោះថា) ដូចេ្នះ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដោយសារតែអ្វីដែលពួកអ្នកបានសាងចុះ។
A'raf 7:40
ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្ដុតាងទាំង ឡាយរបស់យើង និងអួតអាងប្រឆាំងចំពោះវា គេនឹងមិនបើកទ្វារ មេឃសម្រាប់ពួកនេះឡើយ(ពេលដែលពួកនេះស្លាប់) ហើយពួក នេះមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែសត្វអូដ្ឋអាចចូល ក្នុងរន្ធម្ជុលបាន។ ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលធ្វើ អាក្រក់។
A'raf 7:41
នៅពីក្រោមពួកគេមានកម្រាល និងមានភួយនៅពីលើ ពួកគេអំពីភ្លើងនរកជើហាន់ណាំ។ ដូចនោះដែរយើងនឹងតបស្នង ចំពោះពួកដែលបំពាន។
A'raf 7:42
រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អវិញ គឺ យើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពីសមត្ថភាពរបស់គេ ឡើយ។ អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅក្នុង នោះជាអមតៈ។
A'raf 7:43
ហើយយើងបានបំបាត់ភាពឈ្នានីសចេញពីចិត្ដរបស់ពួកគេ (នៅក្នុងឋានសួគ៌) ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមពួកគេ ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់បានចង្អុលបង្ហាញពួកយើងទៅរកមាគ៌ានេះ។ ហើយពួក យើងពិតជាមិនទទួលបានការចង្អុលបង្ហាញឡើយ ប្រសិនបើគ្មាន ការចង្អុលបង្ហាញរបស់អល់ឡោះចំពោះពួកយើងទេនោះ។ ជាការ ពិតណាស់ បណ្ដាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវការ ពិត។ ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថាៈ ឋានសួគ៌នេះ ត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង។
A'raf 7:44
ហើយបណ្ដាអ្នកឋានសួគ៌បានស្រែកប្រាប់ពួកអ្នកឋាននរក ថាៈ ពួកយើងបានទទួលយ៉ាងពិតប្រាកដមែននូវអ្វីដែលម្ចាស់របស់ ពួកយើងបានសន្យានឹងពួកយើង។ ចុះពួកអ្នកវិញ តើបានទទួលយ៉ាង ពិតប្រាកដនូវអ្វីដែលម្ចាស់របស់ពួកអ្នកបានសន្យាដែរឬទេ? ពួកគេ ឆ្លើយថាៈ ពិតមែន។ ពេលនោះអ្នកប្រកាសបានប្រកាសប្រាប់រវាង ពួកគេថាៈ ជាការពិតបណ្ដាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួក ដែលបំពាន។
A'raf 7:45
គឺជាពួកដែលរារាំងអ្នកដទៃអំពីមាគ៌ារបស់អល់ឡោះ ហើយពួកគេមានបំណងធ្វើឱ្យវា(មាគ៌ា)វៀចវេរ ដោយពួកគេជា អ្នកប្រឆាំងនឹងថ្ងៃបរលោក។
A'raf 7:46
ហើយរវាងពួកគេទាំងពីរ(ពួកឋានសួគ៌ និងពួកឋាននរក) គឺមានជញ្ជាំងខណ្ឌ។ ហើយនៅលើជញ្ជាំងខណ្ឌនេះមានបុរស ជាច្រើន ដែលពួកគេស្គាល់ពួកទាំងពីរក្រុមនោះតាមរយៈសញ្ញា របស់ពួកគេ។ ហើយពួកគេ(បុរស)បានស្រែកហៅពួកឋានសួគ៌ថាៈ សូមឱ្យមានសុខសន្ដិភាពលើពួកអ្នក (ដោយពេលនោះ)ពួកគេមិន ទាន់បានចូលឋានសួគ៌នៅឡើយទេ តែពួកគេសង្ឃឹមយ៉ាងខ្លាំង ថានឹងបានចូល(ឋានសួគ៌)។
A'raf 7:47
តែនៅពេលដែលពួកគេបង្វែរភ្នែករបស់ពួកគេមើលទៅ កាន់ពួកឋាននរកវិញ ពួកគេបានអង្វរសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកុំដាក់ពួកយើងជាមួយក្រុមដែលបំពានអ្វី។
A'raf 7:48
ហើយពួកដែលនៅលើជញ្ជាំងនោះបានហៅពួកបុរស(ជា មេដឹកនាំរបស់ពួកគ្មានជំនឿ) ដែលពួកគេស្គាល់ពួកទាំងនោះតាម រយៈសញ្ញារបស់ពួកគេ ដោយនិយាយថាៈ តើការប្រមូល(ផល ប្រយោជន៍លោកិយ)របស់ពួកអ្នក និងអ្វីដែលពួកអ្នកធ្លាប់ក្រអឺត ក្រទមនោះវាមានផលប្រយោជន៍ដល់ពួកអ្នកអ្វីខ្លះ?
A'raf 7:49
តើអ្នកទាំងនេះ(អ្នកដែលបានចូលឋានសួគ៌)ឬដែលពួក អ្នកបានស្បថថា អល់ឡោះនឹងមិនផ្ដល់ការអាណិតស្រឡាញ់ដល់ ពួកគេទេនោះ? (មានគេនិយាយទៅកាន់ពួកនៅលើជញ្ជាំងថា) ចូរពួកអ្នកចូលឋានសួគ៌ចុះ ដោយគ្មានការភ័យខ្លាចចំពោះពួកអ្នក ឡើយ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភដែរ។
A'raf 7:50
ពួកនរកបានស្រែកអង្វរហៅពួកឋានសួគ៌ថា សូមជួយបន្ដក់ ទឹកឱ្យពួកយើងផឹកផង ឬជួយផ្ដល់ចំណីអាហារដែលអល់ឡោះបាន ផ្ដល់ឱ្យពួកអ្នកដល់ពួកយើងផង។ អ្នកឋានសួគ៌បានប្រាប់ទៅវិញថាៈ អល់ឡោះពិតជាបានដាក់បម្រាមរបស់ទាំងពីរនេះលើពួកប្រឆាំង។
A'raf 7:51
ពួកដែលបានយកសាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងការលេងសើច ហើយជីវិតលោកិយបានបោកបញ្ឆោតពួកគេ។ ដូចេ្នះថ្ងៃនេះ(បរលោក) យើងភេ្លចពួកគេដូចដែលពួកគេបានភេ្លច នូវថ្ងៃជំនួបរបស់ពួកគេនេះដែរ និងអ្វីដែលពួកគេធ្លាប់ប្រឆាំងនឹង បណ្ដាភស្ដុតាងរបស់យើង។
A'raf 7:52
ហើយជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ (គួរអាន)ដែលយើងបានពន្យល់វាយ៉ាងច្បាស់ ដោយចំណេះដឹងជា ការចង្អុលបង្ហាញ និងជាការអាណិតស្រឡាញ់ចំពោះក្រុមដែលមាន ជំនឿ។
A'raf 7:53
ពួកគេគ្មានរង់ចាំអ្វីក្រៅពីការសន្យានៅក្នុងគម្ពីរគួរអាន នោះឡើយ។ នៅថ្ងៃដែលការសន្យារបស់វាមកដល់ពួកដែលបាន ភេ្លចវាពីមុនមកនិយាយថាៈ ជាការពិតណាស់ បណ្ដាអ្នកនាំសារនៃ ម្ចាស់របស់យើងបានមកដល់ដោយនាំមកនូវការពិត។ តើពួកយើង មានអ្នកជួយអន្ដរាគមន៍ ដើម្បីនឹងជួយអន្ដរាគមន៍ដល់ពួកយើង ឬពួកយើងមានគេបញ្ជូន(ទៅក្នុងលោកិយវិញ) ដើម្បីយើងនឹងធ្វើ ក្រៅពីអ្វីដែលយើងធ្លាប់ធ្វើដែរឬទេ? ជាការពិតណាស់ ពួកគេបាន ខាតបង់ដោយខ្លួនឯង ហើយអ្វីដែលពួកគេធ្លាប់បង្កើត(ម្ចាស់ផេ្សង ពីអល់ឡោះ)នោះបានបាត់បង់ពីពួកគេ។
A'raf 7:54
ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់លើពេល ថ្ងៃដោយវានីមួយៗផ្លាស់វេនគ្នាយ៉ាងឆាប់រហ័ស។ ហើយ(ទ្រង់បាន បង្កើត)ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយជាច្រើនឱ្យគោរពតាមបញ្ជារបស់ទ្រង់។ ចូរដឹងថា. ការបង្កើត និងការគ្រប់គ្រងគឺជាកម្មសិទ្ធិ របស់ទ្រង់។ អល់ឡោះដ៏មហាឧត្ដុង្គឧត្ដម ជាម្ចាស់គ្រប់គ្រងពិភព ទាំងអស់។
A'raf 7:55
ចូរពួកអ្នក(អ្នកមានជំនឿ)បួងសួងសុំម្ចាស់របស់ពួកអ្នក ដោយឱនលំទោន និងទន់ភ្លន់ចុះ។ ពិតប្រាកដណាស់ ទ្រង់មិន ស្រឡាញ់ពួកដែលបំពានឡើយ។
A'raf 7:56
-ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីបន្ទាប់ពី មានសេ្ថរភាពហើយនោះឱ្យសោះ។ ហើយចូរពួកអ្នកបួងសួងសុំពី ទ្រង់ដោយការកោតខ្លាច និងមានក្ដីសង្ឃឹមយ៉ាងខ្លាំង។ ពិតប្រាកដ ណាស់ ការអាណិតស្រឡាញ់របស់អល់ឡោះ គឺនៅជិតនឹងបណ្ដាអ្នក ដែលសាងអំពើល្អ។
A'raf 7:57
ហើយទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ជាដំណឹងល្អមួយ មុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹកភ្លៀង)មកដល់។ លុះដល់ ពេលដែលខ្យល់នោះបានរំកិលដុំពពកដ៏ធ្ងន់(ក្លាយជាទឹកភ្លៀង) យើងក៏បានស្រោចស្រពវាលើតំបន់ក្រៀមក្រោះ។ ហើយយើងបាន បញ្ចុះទឹកភ្លៀងតាមរយៈវា(ពពក) បន្ទាប់មកយើងបានបពោ្ចញ តាមរយៈវា(ទឹកភ្លៀង)នូវផលានុផលគ្រប់ប្រភេទ។ ដូច្នោះដែរ យើងនឹងបពោ្ចញសាកសព(ធ្វើឱ្យរស់ឡើងវិញនៅថ្ងៃបរលោក) ដើម្បីឱ្យពួកអ្នកចងចាំ។
A'raf 7:58
ហើយតំបន់ដីដែលល្អនោះ(ពេលមានភ្លៀងធ្លាក់)ដំណាំ ដាំដុះ នៅទីនោះនឹងដុះឡើងតាមការអនុញ្ញាតពីម្ចាស់របស់វា។ រីឯតំបន់ដីដែលមិនល្អវិញនោះ វាមិនអាចបពោ្ចញអ្វីឡើយ លើក លែងតែដុះ(បន្ដិចបន្ដួច)ទាំងលំបាកប៉ុណ្ណោះ។ ដូច្នោះដែរ យើង នឹងបញ្ជាក់ប្រាប់នូវភស្ដុតាងជាច្រើនសម្រាប់ក្រុមដែលដឹងគុណ។
A'raf 7:59
ជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុមរបស់គេ ហើយគេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណាផេ្សងពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភខ្លាចពួកអ្នកទទួលទារុណកម្មនាថ្ងៃ ដ៏មហិមា(ថ្ងៃបរលោក)។
A'raf 7:60
មេដឹកនាំនៃក្រុមរបស់គេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងយល់ឃើញថា អ្នក(នួហ)គឺពិតជាស្ថិតនៅក្នុង ភាពវងេ្វងយ៉ាងជាក់ច្បាស់។
A'raf 7:61
នួហបានឆ្លើយតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនមែនជា អ្នកវងេ្វងទេ ក៏ប៉ុន្ដែខ្ញុំជាអ្នកនាំសារមកពីម្ចាស់នៃពិភពទាំងអស់។
A'raf 7:62
ខ្ញុំជាអ្នកផ្ដល់សារទាំងឡាយនៃម្ចាស់របស់ខ្ញុំឱ្យពួកអ្នក និងជាអ្នកណែនាំពួកអ្នក។ ហើយខ្ញុំដឹងពីអល់ឡោះនូវអ្វីដែលពួក អ្នកមិនដឹង។
A'raf 7:63
តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(នួហ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នក និងដើម្បីឱ្យពួកអ្នក កោតខ្លាចអល់ឡោះ ហើយនិងដើម្បីឱ្យពួកអ្នកត្រូវគេ(អល់ឡោះ) អាណិតស្រឡាញ់ឬ?
A'raf 7:64
តែពួកគេបានបដិសេធចំពោះនួហ ហើយយើងបានសង្គ្រោះគេ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេនៅលើសំពៅ រួចយើងបាន ពន្លិចពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង។ ពិត ប្រាកដណាស់ ពួកគេជាក្រុមដែលងងឹតងងុល។
A'raf 7:65
ហើយយើងបានបញ្ជូនហ៊ូទទៅកាន់(កុលសម្ព័ន្ធ)អាដដែល ជាបងប្អូនរបស់ពួកគេ។ គេ(ហ៊ូទ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងក្រៅពីទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកមិនកោតខ្លាចទេឬ?
A'raf 7:66
មេដឹកនាំរបស់ពួកដែលប្រឆាំងក្នុងចំណោមប្រជាជនរបស់ គាត់បាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងយល់ឃើញថា អ្នក ស្ថិតក្នុងលក្ខណៈមិនគ្រប់គ្រាន់។ ហើយពិតប្រាកដណាស់ ពួកយើង គិតថា អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលភូតកុហក។
A'raf 7:67
ហ៊ូទបានតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពុំមែនមានលក្ខណៈ មិនគ្រប់គ្រាន់នោះទេ ក៏ប៉ុន្ដែខ្ញុំជាអ្នកនាំសារម្នាក់មកពីម្ចាស់គ្រប់ គ្រងពិភពទាំងអស់។
A'raf 7:68
ខ្ញុំផ្ដល់ឱ្យពួកអ្នកនូវសារទាំងឡាយនៃម្ចាស់របស់ខ្ញុំ ហើយ ខ្ញុំគឺជាអ្នកផ្តល់ដំបូន្មានម្នាក់ដែលទៀងត្រង់សម្រាប់ពួកអ្នក។
A'raf 7:69
តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ហ៊ូទ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នកឬ? ចូរពួកអ្នកចងចាំ (នៀកម៉ាត់របស់អល់ឡោះ)នៅពេលដែលទ្រង់បានបង្កើតពួកអ្នក ជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីប្រជាជនរបស់នួហ ហើយ ទ្រង់បានបន្ថែមឱ្យពួកអ្នកមានមាឌធំកម្លាំងខ្លាំងក្លា។ ហេតុនេះ ចូរ ពួកអ្នកចងចាំនូវនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានជោគជ័យ។
A'raf 7:70
ពួកគេបាននិយាយថាៈ តើអ្នកបានមកដល់ពួកយើងដើម្បី ឱ្យពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងឱ្យយើង បោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងបានគោរពសក្ការៈ ឬ? ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម)ដែលអ្នកបាន ដាស់តឿនព្រមានពួកយើងមើល ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នក សច្ចៈមែននោះ។
A'raf 7:71
គេ(ហ៊ូទ)បានពោលថាៈ ទណ្ឌកម្មនិងការខឹងសម្បាពី ម្ចាស់របស់ពួកអ្នកពិតជាបានធ្លាក់មកលើពួកអ្នក។ តើពួកអ្នកនៅ ឈ្លោះប្រកែកជាមួយខ្ញុំពីឈ្មោះទាំងអស់(បដិមា)ដែលពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកបានឱ្យឈ្មោះវា ដោយអល់ឡោះមិនបាន បញ្ចុះភស្ដុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូចេ្នះ ចូរពួកអ្នករង់ចាំ (ទណ្ឌកម្ម)ចុះ. ពិតប្រាកដណាស់ ខ្ញុំក៏រង់ចាំជាមួយពួកអ្នកដែរ។
A'raf 7:72
ដូចេ្នះ យើងបានសង្គ្រោះគេ(ហ៊ូទ)និងអ្នកដែលរួមជំនឿ ជាមួយគេ(ពីទណ្ឌកម្មដោយខ្យល់ព្យុះ)ដោយការអាណិតស្រឡាញ់ ពីយើង ហើយយើងបានបំផ្លាញទាំងអស់ពួកដែលបដិសេធនឹងបណ្ដា ភស្ដុតាងរបស់យើង។ ហើយពួកគេមិនមែនជាអ្នកមានជំនឿ ឡើយ។
A'raf 7:73
ហើយយើងបានបញ្ជូនសឡេះទៅកាន់(កុលសម្ព័ន្ធ) សាមូដដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ ណាផេ្សងក្រៅពីទ្រង់ឡើយ។ មុជីហ្សាត់ពីម្ចាស់របស់ពួកអ្នកពិតជា បានមកដល់ពួកអ្នក នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែលជា ភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរស៊ីនៅ លើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ បើមិនដូច្នោះទេ ទារុណកម្មដ៏ឈឺ ចាប់នឹងធ្លាក់មកលើពួកអ្នកជាមិនខាន។
A'raf 7:74
ចូរពួកអ្នកចងចាំ(នូវនៀកម៉ាត់)នៅពេលដែលទ្រង់បាន បង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីអាដ ហើយទ្រង់ បានផ្តល់លំនៅដ្ឋានឱ្យពួកអ្នកនៅលើផែនដី ដោយពួកអ្នកសាងសង់ វិមាននៅលើដីរាប និងចោះភ្នំជាច្រីនធ្វើជាផ្ទះ។ ដូចេ្នះ ចូរពួកអ្នក ចងចាំឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយចូរពួកអ្នកកុំ ប្រព្រឹត្តិ បទល្មើសនៅលើផែនដីឱ្យសោះ។
A'raf 7:75
ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គេ(សឡេះ) បាននិយាយទៅកាន់ពួកដែលគេគិតថាជាពួកទន់ខ្សោយនៃអ្នកដែលមានជំនឿក្នុងចំណោមពួកគេថាៈ តើពួកអ្នកដឹងច្បាស់ទេថា សឡេះ ពិតជាត្រូវគេបញ្ជូនមកពីម្ចាស់របស់គេមែននោះ? ពួកគេបានឆ្លើយ ថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលមានជំនឿចំពោះអ្វីដែល គេបានបញ្ជូនមក។
A'raf 7:76
ពួកដែលក្រអឺតក្រទមបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿនឹងអ្វីដែលពួកអ្នកមានជំនឿចំពោះ វាឡើយ។
A'raf 7:77
ហេតុនេះ ពួកគេក៏បានសម្លាប់សត្វអូដ្ឋញីនោះ ដោយពួក គេបានបំពានលើបទបញ្ជានៃម្ចាស់របស់ពួកគេ។ ហើយពួកគេបាន និយាយថាៈ ឱសឡេះ. ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម) ដែលអ្នកព្រមានពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមបណ្តាអ្នក ដែលត្រូវគេបញ្ជូនមកមែននោះ។
A'raf 7:78
ពេលនោះការរញ្ជួយដីបានឆក់យកជីវិតពួកគេ និងធ្វើឱ្យ ពួកគេស្លាប់នៅក្នុងផ្ទះរបស់ពួកគេ។
A'raf 7:79
បន្ទាប់មកគេ(សឡេះ)បានបែរចេញពីពួកគេ ហើយ ក៏ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពិតជាបានផ្ដល់ឱ្យពួកអ្នកនូវសារពី ម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់ដំបូន្មានដល់ពួកអ្នកដែរ ប៉ុន្ដែពួក អ្នកមិនពេញចិត្ដនឹងបណ្ដាអ្នកដែលផ្ដល់ដំបូន្មាននោះឡើយ។
A'raf 7:80
ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គេថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ ដែលគ្មាននរណាម្នាក់ប្រព្រឹត្ដវាមុនពួកអ្នកនៅលើពិភពទាំងអស់ ដូចេ្នះ?
A'raf 7:81
ពិតប្រាកដណាស់ ពួកអ្នកពិតជាយកបុរសមកបំពេញ ចំណង់តណ្ហាក្រៅពីស្ដ្រី។ ផ្ទុយទៅវិញ ពួកអ្នកពិតជាក្រុមដែល បំពាន។
A'raf 7:82
ហើយក្រុមរបស់គេ(លូត)មិនបានឆ្លើយតបអ្វីក្រៅពី ពួកគេនិយាយថាៈ ចូរពួកអ្នកបណេ្ដញពួកគេ(លូត និងសមាជិក របស់គេ)ចេញពីភូមិស្រុករបស់ពួកអ្នកនោះឡើយ។ ការពិត ពួកគេគឺជាមនុស្សចង់សំអាតខ្លួន(មិនរួមរ័កជាមួយបុរស)។
A'raf 7:83
បន្ទាប់មកយើងបានសង្គ្រោះគេ(លូត) និងបណ្ដាអ្នក ដែលតាមគេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលស្ថិតនៅ ក្នុងចំណោមពួកដែលត្រូវទទួលទារុណកម្ម។
A'raf 7:84
យើងបានបញ្ចុះភ្លៀង(ជាដុំថ្មដ៏សែនក្ដៅ)ជាច្រើនទៅលើ ពួកគេ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើលទ្ធផលចុង ក្រោយរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់យ៉ាងដូចមេ្ដចទៅ?
A'raf 7:85
ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែប ទៅកាន់កុលសម្ព័ន្ធម៉ាដយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងពីទ្រង់ឡើយ។ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ពួកអ្នកពិត ជាបានមកដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកបំពេញការវាស់ និងការ ថ្លឹងចុះ ហើយចូរពួកអ្នកកុំធ្វើឱ្យខ្វះរបស់របរអ្នកដទៃឱ្យសោះ។ ហើយចូរពួកអ្នកកុំប្រព្រឹត្តិបទល្មើសនៅលើផែនដីក្រោយពេលដែល វាមានសេ្ថរភាពហើយឱ្យសោះ។ នោះគឺជាការប្រសើរសម្រាប់ពួក អ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។
A'raf 7:86
ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវ ដើម្បីគំរាម កំហែង និងរារាំងអ្នកដែលមានជំនឿលើអល់ឡោះអំពីមាគ៌ារបស់ ទ្រង់ ដោយពួកអ្នកស្វែងរកមាគ៌ាមិនត្រឹមត្រូវនោះទេ។ ហើយចូរ ពួកអ្នកចងចាំ. នៅពេលដែលពួកអ្នកមានគ្នាតិច ហើយទ្រង់បាន ធ្វើឱ្យពួកអ្នកមានគ្នារឹតតែច្រើន។ ចូរពួកអ្នកមើលចុះ. តើលទ្ធផល ចុងក្រោយរបស់ពួកល្មើសនោះយ៉ាងណាដែរ?
A'raf 7:87
ហើយប្រសិនបើក្រុមមួយក្នុងចំណោមពួកអ្នកមានជំនឿ លើអ្វីដែលគេបានបញ្ជូនមកឱ្យខ្ញុំ(ស៊្ហូអែប) ហើយក្រុមមួយចំនួន ទៀតគ្មានជំនឿនោះ ចូរពួកអ្នកទាំងអស់អត់ធ្មត់ចុះ រហូតដល់ អល់ឡោះវិនិច្ឆ័យរវាងពួកយើង។ ហើយអល់ឡោះគឺជាអ្នកវិនិច្ឆ័យ ដ៏ប្រសើរបំផុត។
A'raf 7:88
ពួកមេដឹកនាំដែលជាពួកក្រអឺតក្រទមនៃក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបថាៈ ពិតប្រាកដណាស់ ពួកយើងនឹងបណ្តេញអ្នក(ឱស៊្ហូអែប) និងបណ្តាអ្នកមានជំនឿលើអ្នកដែលនៅជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ពួកគេវិញដោយភាពភ្ញាក់ផ្អើល និងហួសចិត្តថាៈ តើឲ្យពួកយើងតាមពួកអ្នក គោរពតាមសាសនារបស់ពួកអ្នកឬ ទាំងដែលពួកយើងមិនពេញចិត្តចំពោះវាដោយសារចំណេះដឹងរបស់យើងដែលដឹងថា ពួកអ្នកស្ថិតនៅលើផ្លូវមិនពិតក៏ដោយនោះ?
A'raf 7:89
ពួកយើងពិតជាបានប្រឌិតនូវការភូតកុហកចំពោះ អល់ឡោះជាមិនខាន ប្រសិនបើពួកយើងបានវិលទៅរកសាសនា របស់ពួកអ្នកវិញ ក្រោយពេលដែលអល់ឡោះបានជួយសង្គ្រោះពួក យើងឱ្យចេញផុតពីវា(សាសនាដើម)ហើយនោះ។ ហើយចំពោះពួក យើងនឹងមិនវិលទៅរកវាវិញទេ លើកលែងតែអល់ឡោះជាម្ចាស់ របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ពួកយើងដឹងជ្រួត ជ្រាបលើអ្វីៗទាំងអស់។ ចំពោះអល់ឡោះតែមួយគត់ដែលពួកយើង ប្រគល់ការទុកចិត្ដ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកាត់ សេចក្តី រវាងពួកយើង និងក្រុមរបស់ពួកយើងដោយយុត្ដិធម៌ផង ចុះ។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត។
A'raf 7:90
ពួកមេដឹកនាំដែលគ្មានជំនឿនៃក្រុមរបស់គេបាននិយាយ ថាៈ ប្រសិនបើពួកអ្នកតាមស្ហ៊ូអែបនោះ ពិតប្រាកដណាស់ ពួកអ្នក នឹងក្លាយជាអ្នកដែលខាតបង់ជាមិនខាន។
A'raf 7:91
ពេលនោះការរញ្ជួយដីបានឆក់យកជីវិតរបស់ពួកគេ និង ធ្វើឱ្យពួកគេស្លាប់នៅក្នុងផ្ទះរបស់ពួកគេ។
A'raf 7:92
ពួកដែលបានបដិសេធនឹងស្ហ៊ូអែបគឺហាក់ដូចជាមិនបានរស់ នៅទីនេះ(ភូមិស្រុកដែលអល់ឡាះបានបំផ្លាញ)។ ពួកដែលបាន បដិសេធនឹងស្ហ៊ូអែប ពួកគេគឺជាពួកដែលខាតបង់។
A'raf 7:93
បន្ទាប់មកគេ(ស្ហ៊ូអែប)បានបែរចេញពីពួកគេ ហើយបាន ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពិតជាបានផ្ដល់សារនៃម្ចាស់របស់ខ្ញុំឱ្យ ពួកអ្នក ហើយខ្ញុំក៏បានផ្ដល់ដំបូន្មានដល់ពួកអ្នកដែរ។ ដូចេ្នះ តើឱ្យ ខ្ញុំសោកស្ដាយចំពោះក្រុមដែលគ្មានជំនឿយ៉ាងដូចមេ្ដចទៅ?
A'raf 7:94
ហើយយើងមិនបានបញ្ជូនណាពីទៅក្នុងភូមិស្រុកណាមួយ ឡើយ លើកលែងតែយើងឱ្យពួកគេនោះជួបប្រទះនូវភាពវេទនាក្រ ខ្សត់ និងគ្រោះមហន្ដរាយ សង្ឃឹមថាពួកគេនឹងបន្ទាបខ្លួន(សារភាព កំហុស)។
A'raf 7:95
ក្រោយមកយើងបានផ្លាស់ប្តូរពីស្ថានភាពអាក្រក់ទៅល្អ វិញ រហូតដល់ពួកគេមានសុខភាពល្អ(មានកូនចៅនិងទ្រព្យសម្បត្តិ ច្រើន) ហើយពួកគេបែរជាបាននិយាយថាៈ ជាការពិតណាស់ ជីដូន ជីតារបស់ពួកយើងក៏ធ្លាប់ជួបប្រទះនូវគ្រោះមហន្ដរាយ និងភាពសប្បាយរីករាយនេះដែរ។ ដូចេ្នះ យើងក៏បានបញ្ចុះទារុណកម្មទៅ លើពួកគេភ្លាមៗដោយពួកគេមិនដឹងខ្លួន។
A'raf 7:96
ប្រសិនបើអ្នកភូមិស្រុកទាំងនោះបានជឿ និងកោតខ្លាច អល់ឡោះ យើងពិតជាផ្ដល់ឱ្យពួកគេនូវពរជ័យជាច្រើនពីលើមេឃ និងផែនដីជាមិនខាន តែពួកគេបែរជាបានបដិសេធទៅវិញ។ ដូចេ្នះ យើងក៏បានបញ្ចុះទារុណកម្មទៅលើពួកគេដោយសារតែអ្វីដែលពួក គេបានប្រព្រឹត្ដ។
A'raf 7:97
តើអ្នកភូមិស្រុកទាំងនោះ(គិតថា) ពួកគេអាចគេចផុត ពីទារុណកម្មរបស់យើងដែលមកដល់ពួកគេនៅពេលយប់ ខណៈ ដែលពួកគេកំពុងដេកលក់នោះឬ?
A'raf 7:98
ឬក៏ពួកគេគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេធ្វេសប្រហែស ភ្លេចខ្លួន ដោយសារភាពមមាញឹករបស់ពួកគេចំពោះកិច្ចការលោកិយនោះឬ?
A'raf 7:99
តើពួកគេគិតថា អាចគេចផុតពីទារុណកម្មរបស់អល់ឡោះ ឬ? គ្មានអ្នកណាគិតថា អាចគេចផុតពីទារុណកម្មរបស់អល់ឡោះ ឡើយ លើកលែងតែពួកដែលខាតបង់ប៉ុណ្ណោះ។
A'raf 7:100
តើមិនទាន់ច្បាស់លាស់សម្រាប់ពួកដែលទទួលមរតក នៅលើផែនដីបន្ទាប់ពីអ្នកជំនាន់មុន(បានវិនាសអន្តរាយ)ទេឬ ប្រសិនបើយើងមានចេតនានោះ យើងនឹងដាក់ទារុណកម្មទៅលើ ពួកគេរួចទៅហើយដោយសារបាបកម្មរបស់ពួកគេ ហើយយើងនឹង បោះត្រាភ្ជិតទៅលើចិត្តរបស់ពួកគេ ក្រោយមកពួកគេមិនស្តាប់ឮ (ដំបូន្មានល្អ)នោះ?
A'raf 7:101
ភូមិស្រុកទាំងនោះ យើងនឹងនិទានប្រាប់អ្នក(មូហាំ-ម៉ាត់) នូវរឿងរ៉ាវរបស់វា។ ហើយពិតប្រាកដណាស់ បណ្ដាអ្នក នាំសាររបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្ដុតាង ជាច្រើន ក៏ប៉ុន្ដែពួកគេមិនបានជឿនូវអ្វីដែលពួកគេបានបដិសេធ ពីមុននោះឡើយ។ ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតទៅលើចិត្ដ ពួកដែលគ្មានជំនឿ។
A'raf 7:102
ហើយភាគច្រើននៃពួកគេដែលយើងបានជួបប្រទះនោះ មិនមែនជាអ្នកគោរពកិច្ចសន្យាឡើយ។ តែយើងបានជួបប្រទះពួក គេភាគច្រើនជាពួកប្រព្រឹត្ដបទល្មើស។
A'raf 7:103
បន្ទាប់មក យើងបានបញ្ជូនមូសាក្រោយពីពួកគេ(អ្នក នាំសារមុនៗ)ជាមួយនឹងមុជីហ្សាត់ជាច្រើនរបស់យើងទៅកាន់ ហ្វៀរអោន និងបណ្តាមេដឹកនាំរបស់គេ តែពួកគេបានប្រឆាំងនឹងវា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើលទ្ធផលចុងក្រោយ របស់ពួកល្មើសនោះយ៉ាងណាដែរ?
A'raf 7:104
មូសាបានពោលថាៈ ឱហ្វៀរអោន. ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
A'raf 7:105
សមរម្យសម្រាប់ខ្ញុំនោះ គឺខ្ញុំមិននិយាយអ្វីអំពីអល់ឡោះ ក្រៅពីការពិតឡើយ។ ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យអ្នកនូវ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់អ្នក ដូចេ្នះសូមអ្នកមេត្ដាដោះ លែងអំបូរអ៊ីស្រាអែលឱ្យធ្វើដំណើរចាកចេញទៅជាមួយខ្ញុំផង។
A'raf 7:106
ហ្វៀរអោនបាននិយាយថាៈ ប្រសិនបើអ្នកបាននាំ ភស្ដុតាងមកមែន ចូរអ្នកបង្ហាញវាមក ប្រសិនបើអ្នកស្ថិតក្នុង ចំណោមអ្នកដែលនិយាយពិតមែននោះ។
A'raf 7:107
បន្ទាប់មកមូសាបានបោះដំបងរបស់គេ រំពេចនោះវាក៏ ក្លាយទៅជាសត្វពស់យ៉ាងពិតប្រាកដ។
A'raf 7:108
ហើយមូសាក៏បានដកដៃរបស់គេ(ចេញពីហោប៉ៅ)រំពេច នោះវាក៏ក្លាយជាពន្លឺពណ៌សចែងចាំងសម្រាប់អ្នកទស្សនាទាំងអស់។
A'raf 7:109
ពួកមេដឹកនាំនៃក្រុមហ្វៀរអោនបាននិយាយថាៈ តាម ពិត នេះគ្រាន់តែជាអ្នកមន្តអាគមដ៏ស្ទាត់ជំនាញប៉ុណ្ណោះ។
A'raf 7:110
គេចង់បណេ្ដញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក។ (ហ្វៀរអោនបានសួរថា) ដូចេ្នះតើពួកអ្នកត្រូវឱ្យខ្ញុំធ្វើដូចម្តេច?
A'raf 7:111
ពួកគេបានឆ្លើយថាៈ សូមអ្នកពន្យារពេលឱ្យគេ និងបង ប្អូនរបស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុង ដើម្បីប្រមូល(អ្នកចេះប្រើមន្តអាគមទាំងអស់)។
A'raf 7:112
ពួកគេនឹងនាំមកឱ្យអ្នកនូវរាល់អ្នកចេះមន្តអាគមដែល ស្ទាត់ជំនាញបំផុត។
A'raf 7:113
ពួកដែលប្រើមន្តអាគមទាំងអស់បានមកដល់ហ្វៀរអោន ហើយពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ តើមានរង្វាន់សម្រាប់ ពួកយើងដែរឬទេ ប្រសិនបើពួកយើងជាអ្នកទទួលជ័យជំនះនោះ?
A'raf 7:114
គេ(ហ្វៀរអោន)បានឆ្លើយថាៈ ពិតជាមាន. ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង)។
A'raf 7:115
ពួកគេ(គ្រូមន្តអាគម)បាននិយាយថាៈ ឱមូសា. តើអ្នក បោះ(ដំបងរបស់អ្នក)មុន ឬពួកយើងបោះមុន?
A'raf 7:116
គេ(មូសា)បានឆ្លើយថាៈ ចូរពួកអ្នកបោះមុនចុះ. នៅ ពេលដែលពួកគេបានបោះហើយនោះ ពួកគេបានប្រើមន្តអាគម បំភាន់ភ្នែកមនុស្ស(ធ្វើឱ្យមើលឃើញដំបង និងខ្សែថាជាសត្វពស់ ដ៏ធំ) ហើយបានធ្វើឱ្យពួកគេ(មនុស្ស)ភ័យខ្លាច និងបាននាំមកនូវ មន្តអាគមដ៏អស្ចារ្យ។
A'raf 7:117
យើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាថាៈ ចូរអ្នកបោះដំបង របស់អ្នកទៅ. (មូសាក៏បានបោះដំបង)រំពេចនោះវាក៏ទៅលេប អ្វីៗដែលពួកគេកំពុងបំភាន់នោះ។
A'raf 7:118
បន្ទាប់មក ការពិតក៏បានលេចឡើង ហើយអ្វីដែលពួក គេបានធ្វើគ្មានប្រសិទ្ធភាពឡើយ។
A'raf 7:119
ដូចេ្នះពួកគេត្រូវបានបរាជ័យនៅទីនោះ ហើយពួកគេ (ហ្វៀរអោននិងបរិវា)ក៏បានចាកចេញដោយអាម៉ាស់បំផុត។
A'raf 7:120
ហើយពួកដែលប្រើមន្តអាគមទាំងអស់នោះក៏លំឱន កាយស៊ូជូត។
A'raf 7:121
ដោយពួកគេបាននិយាយថាៈ ពួកយើងជឿនឹងម្ចាស់ ពិភពទាំងអស់ហើយ។
A'raf 7:122
-ដែលជាម្ចាស់របស់មូសា និងហារូន។
A'raf 7:123
ហ្វៀរអោនបានស្រែកថាៈ តើពួកឯងជឿនឹងវា(មូសា) មុននឹងយើងអនុញ្ញាតឱ្យពួកឯងឬ? ពិតប្រាកដណាស់ នេះគឺជា ល្បិចកលដែលពួកអ្នកបានប្រើវានៅក្នុងទីក្រុង(អេហ្ស៊ីប)នេះ ដើម្បីពួកអ្នកបណេ្ដញអ្នកដែលនៅទីនេះចេញពីវា(ទីក្រុង)។ ដូចេ្នះ ពួកអ្នកគង់តែនឹងដឹង។
A'raf 7:124
យើងពិតជានឹងកាត់ដៃជើងរបស់ពួកឯងឆ្លាស់គ្នា(កាត់ ដៃស្ដាំនិងជើងឆេ្វង ឬដៃឆេ្វងនិងជើងស្ដាំ) ក្រោយមកយើងពិតជា នឹងឆ្កាងពួកឯងទាំងអស់គ្នា។
A'raf 7:125
ពួកគេ(មន្ដអាគម)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងវិលទៅរកម្ចាស់(អល់ឡោះ)របស់ពួកយើងវិញហើយ។
A'raf 7:126
អ្នកមិនត្រូវសងសឹកនឹងពួកយើងដោយសារតែពួកយើង មានជំនឿនឹងបណ្ដាភសុ្ដតាងនៃម្ចាស់របស់ពួកយើងពេលដែលវាបាន មកដល់ពួកយើងនោះឡើយ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់ មេត្ដាប្រទានការអត់ធ្មត់ដល់ពួកយើង និងប្រទានឱ្យពួកយើងបាន ស្លាប់ក្នុងនាមជាមូស្លីមផងចុះ។
A'raf 7:127
ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថាៈ តើលោក(ហ្វៀរអោន)បណ្ដោយឱ្យមូសា និងបក្សពួករបស់គេបង្ក វិនាសកម្មនៅលើផែនដី ព្រមទាំងគេបោះបង់អ្នក និងម្ចាស់របស់ អ្នកឬ? គេ(ហ្វៀរអោន)បានតបថាៈ (ទេ.) យើងនឹងសម្លាប់កូន ប្រុសរបស់ពួកគេទាំងអស់ តែពួកយើងនឹងទុកជីវិតឱ្យកូនស្រីរបស់ ពួកគេ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកមានអំណាចលើ ពួកគេទាំងអស់។
A'raf 7:128
មូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ចូរពួកអ្នក បួងសួងសុំឱ្យអល់ឡោះជួយ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដ ណាស់ ផែនដីនេះជាកម្មសិទិ្ធរបស់អល់ឡោះ ដោយទ្រង់នឹងផ្ដល់វា ឱ្យនរណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ហើយលទ្ធ ផលដ៏ប្រសើរនេះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
A'raf 7:129
ពួកគេបាននិយាយថាៈ ពួកយើងត្រូវបានគេធ្វើបាបតាំង ពីមុនអ្នកមកដល់ពួកយើង(មុនពេលអ្នកនាំភស្ដុតាងមក)មកម្លេះ និងក្រោយពេលដែលអ្នកបានមកដល់ពួកយើងទៀតផង។ គាត់ បានឆ្លើយថាៈ សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹងកំទេចសត្រូវរបស់ ពួកអ្នក រួចទ្រង់នឹងឱ្យពួកអ្នកគ្រប់គ្រងនៅលើផែនដីវិញ ហើយ ទ្រង់នឹងរង់ចាំមើលតើពួកអ្នកនឹងធ្វើយ៉ាងណា(ដឹងគុណឬប្រឆាំង)?
A'raf 7:130
ជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មចំពោះក្រុម ហ្វៀរអោននូវគ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល ជាច្រីនដើម្បីឱ្យពួកគេចងចាំ។
A'raf 7:131
ហើយនៅពេលដែលផលល្អបានមកដល់ពួកគេ ពួកគេ និយាយថាៈ ទាំងនេះវាសមជារបស់ពួកយើងណាស់ តែប្រសិនបើ ផលអាក្រក់់(គ្រោះរាំងស្ងួតជាដើម)បានមកដល់ពួកគេវិញនោះ ពួកគេចោទថា គឺបណ្ដាលមកពីមូសា និងអ្នកដែលនៅជាមួយគេ។ ត្រូវដឹងថា ពិតប្រាកដណាស់ ផលអាក្រក់របស់ពួកគេនោះគឺមកពី អល់ឡោះទេ ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
A'raf 7:132
ហើយពួកគេបាននិយាយថាៈ ទោះបីជាអ្នក(មូសា) យកភសុ្ដតាងណាមួយមកបង្ហាញពពួកយើង ដើម្បីអូសទាញពួកយើង តាមរយៈវា(ឱ្យចេញពីហ្វៀរអោន)ក៏ដោយ ក៏ពួកយើងមិនជឿ អ្នកដែរ។
A'raf 7:133
ដូចេ្នះ យើងបានបញ្ជូនទៅលើពួកគេ(ជាការដាក់ ទណ្ឌកម្ម)នូវទឹកជំនន់ សត្វកណ្ដូប សត្វចៃ សត្វកង្កែប និងឈាម ដែលជាភសុ្ដតាងៗដាច់ដោយឡែកពីគ្នា។ ទោះជាដូចនោះក្ដី ក៏ពួក គេនៅតែក្រអឺតក្រទមដដែល។ ហើយពួកគេគឺជាក្រុមដែលបាន ប្រព្រឹត្ដអាក្រក់មែន។
A'raf 7:134
នៅពេលដែលទណ្ឌកម្មបានធ្លាក់មកលើពួកគេ ពួកគេ បាននិយាយ(អង្វរ)ថាៈ ឱមូសា. សូមអ្នកបួងសួងសុំពីម្ចាស់របស់ អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាជាមួយអ្នក(ថានឹងដក ទណ្ឌកម្ម បើពួកយើងសារភាពកំហុស)ផង។ ជាការពិតណាស់ បើ អ្នកអាចដកទណ្ឌកម្មនេះចេញពីពួកយើងបាន ពួកយើងច្បាស់ជានឹង ជឿលើអ្នក ហើយពួកយើងពិតជានឹងដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយអ្នក។
A'raf 7:135
នៅពេលដែលយើងបានដកទណ្ឌកម្មចេញពីពួកគេទៅ កាន់ពេលកំណត់ដាក់លើពួកគេនោះ ស្រាប់តែពួកគេក្បត់កិច្ចសន្យា ទៅវិញ។
A'raf 7:136
ដូចេ្នះយើងបានផ្ដន្ទាទោសពួកគេដោយយើងបានពន្លិច ពួកគេទៅក្នុងសមុទ្រ ដោយសារតែពួកគេបានបដិសេធនឹងបណ្ដា ភសុ្ដតាងរបស់យើង និងបានធេ្វសប្រហែសចំពោះវា។
A'raf 7:137
ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ ទិសខាងកើត និងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការ រីកចំរើន។ ពាក្យសន្យាដ៏ល្អឥតខ្ចោះរបស់ម្ចាស់អ្នក(មូហាំម៉ាត់) បានបំពេញទៅឱ្យអំបូរអ៊ីស្រាអែលដោយសារពួកគេបានអត់ធ្មត់ កន្លងមក។ ហើយយើងបានកំទេចចោលនូវអ្វីដែលហ្វៀរអោន និង បក្សពួករបស់គេបានធ្វើ និងអ្វីដែលពួកគេបានកសាងឡើង។
A'raf 7:138
យើងបានចម្លងអំបូរអ៊ីស្រាអែលឱ្យផុតពីសមុទ្រ ហើយ ពួកគេបានទៅជួបក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូប សំណាករបស់ពួកគេ។ ពួកគេបាននិយាយថាៈ ឱមូសា. សូមអ្នកធ្វើ ឱ្យពួកយើងមានម្ចាស់(ដើម្បីគោរពសក្ការៈ) ដូចដែលពួកគេមាន ម្ចាស់ផង។ គេ(មូសា)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នក គឺជាក្រុមដែលល្ងង់ខ្លៅ។
A'raf 7:139
ពិតប្រាកដណាស់ ពួកទាំងនោះនឹងត្រូវគេបំផ្លាញដោយ សារតែអ្វីដែលពួកគេងប់ងុលនឹងវា(អំពើស្ហ៊ីរិក) ហើយអ្វីដែលពួក គេធ្លាប់ធ្វើនោះគឺគ្មានផលឡើយ។
A'raf 7:140
មូសាបានពោលថាៈ តើសមដែរឬទេដែលខ្ញុំត្រូវស្វែង រកម្ចាស់ផេ្សងពីអល់ឡោះសម្រាប់ពួកអ្នក ខណៈដែលទ្រង់បាន លើកតម្កើងពួកអ្នកជាងគេ(ដោយតែងតាំងអ្នកនាំសារជាច្រើន ចេញពីពួកអ្នក)នៅលើពិភពទាំងអស់នោះ?
A'raf 7:141
ហើយចូរពួកអ្នកចងចាំ. នៅពេលដែលយើងបានរំដោះ ពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន ដោយពួកគេឱ្យពួកអ្នក ភ្លក្សរសជាតិទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុស និង ទុកជីវិតកូនស្រីរបស់ពួកអ្នក។ នេះជាការសាកល្បងមួយយ៉ាងធំ ពីម្ចាស់របស់ពួកអ្នក។
A'raf 7:142
យើងបានសន្យាជាមួយមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀត ទើបពេលវេលាជួបម្ចាស់របស់ គេគ្រប់ចំនួនសែសិបយប់។ ហើយមូសាបានពោលទៅកាន់បងប្រុស របស់គេហារូនថាៈ អ្នកត្រូវជំនួសកន្លែងខ្ញុំ និងត្រូវណែនាំក្រុមរបស់ ខ្ញុំ(ឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះតែមួយ) ហើយកុំដើរ តាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឱ្យសោះ។
A'raf 7:143
ហើយនៅពេលមូសាបានមកតាមការកំណត់របស់យើង ហើយម្ចាស់របស់គេបានមានបន្ទូលទៅកាន់គេ(ដាក់បញ្ជា និងហាម ឃាត់) មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបង្ហាញ ដល់ខ្ញុំ ដើម្បីឱ្យខ្ញុំបានមើលឃើញទ្រង់ផង។ ទ្រង់បានមានបន្ទូលថាៈ អ្នកនឹងមិនអាចមើលឃើញយើងបានឡើយ ប៉ុន្ដែចូរអ្នកក្រឡេក មើលទៅភ្នំនោះ(ភ្នំតូរ) បើភ្នំនោះស្ថិតនៅនឹងថ្កល់មួយកន្លែងរបស់ វា អ្នកប្រាកដជានឹងឃើញយើង។ ហើយនៅពេលដែលម្ចាស់របស់ គេបានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឱ្យភ្នំនោះក្លាយជា ធូលី ពេលនោះមូសាបានដួលសន្លប់នៅលើដី។ នៅពេលដែលមូសា ដឹងខ្លួនឡើងវិញ គាត់បានពោលថាៈ ទ្រង់មហាស្អាតស្អំ. ខ្ញុំសូម សារភាពកំហុសចំពោះទ្រង់ ហើយខ្ញុំជាអ្នកមានជំនឿមុនគេ។
A'raf 7:144
អល់ឡោះបានមានបន្ទូលថាៈ ឱមូសា. ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកទៅកាន់មនុស្សលោកដោយនាំសារ និង បន្ទូលផ្ទាល់របស់យើង។ ហេតុនេះ ចូរអ្នកទទួលយកនូវអ្វីដែល យើងបានផ្ដល់ឱ្យអ្នក ហើយអ្នកត្រូវស្ថិតនៅក្នុងចំណោមអ្នកដែល ដឹងគុណ។
A'raf 7:145
យើងបានកត់ត្រាឱ្យមូសានៅក្នុងគម្ពីរតាវរ៉តគ្រប់អ្វីៗ ទាំងអស់ ជាការទូន្មាននិងជាការបំភ្លឺនូវអ្វីៗទាំងនោះ។ ហេតុនេះ ចូរអ្នកទទួលយកវា(គម្ពីរតាវរ៉ត)ដោយខ្ជាប់ខ្ជួន ហើយចូរអ្នក បង្គាប់បញ្ជាក្រុមរបស់អ្នកឱ្យពួកគេទទួលយកវាដោយប្រសើរ បំផុត។ យើងនឹងបង្ហាញដល់ពួកអ្នកនូវកន្លែងរបស់ពួកជនល្មើស។
A'raf 7:146
យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដីដោយគ្មានការពិតចេញពីបណ្ដាភស្ដុតាងរបស់យើងហើយបើពួកគេ ឃើញរាល់ភសុ្ដតាងវិញនោះ ក៏ពួកគេគ្មានជំនឿនឹងវាដែរ។ ហើយ បើពួកគេឃើញមាគ៌ាត្រឹមត្រូវពួកគេក៏មិនទទួលយកវាធ្វើជាមាគ៌ា ដែរ។ តែបើពួកគេឃើញមាគ៌ាដែលវងេ្វងវិញនោះ ពួកគេទទួល យកវាធ្វើជាមាគ៌ាភ្លាម។ នោះដោយសារតែពួកគេបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងបានធេ្វសប្រហែសពីវា។
A'raf 7:147
ពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង និងបានបដិសេធនឹងជំនួបថ្ងៃបរលោកនោះ ទង្វើទាំងឡាយរបស់ ពួកគេបានវិនាសអន្ដរាយ។ គេ(អល់ឡោះ)មិនតបស្នងឱ្យពួកគេ ក្រៅពីអ្វីដែលពួកគេបានសាងនោះឡើយ។
A'raf 7:148
ក្រុមរបស់មូសាបានយកគ្រឿងអលង្ការបស់ពួកគេធ្វើ ជារូបរាងកូនគោដែលវាមានសំឡេងក្រោយពីគេអវត្ដមាន។ តើ ពួកគេមិនឃើញទេឬថា វា(កូនគោ)ពិតជាមិនអាចនិយាយ និង មិនអាចចង្អុលបង្ហាញផ្លូវដល់ពួកគេនោះ? ពួកគេបានយកវា(ធ្វើ ជាម្ចាស់) ហើយពួកគេជាពួកដែលបំពាន។
A'raf 7:149
នៅពេលពួកគេមានការសោកស្ដាយយ៉ាងខ្លាំងដោយ ទង្វើរបស់ពួកគេ ហើយពួកគេបានឃើញថា ពិតប្រាកដណាស់ ពួក គេពិតជាស្ថិតក្នុងភាពវងេ្វង។ ពួកគេក៏បានអង្វរថាៈ ពិតប្រាកដ ណាស់ ប្រសិនបើម្ចាស់របស់ពួកយើងមិនអាណិតស្រឡាញ់ និងមិន អភ័យទោសដល់ពួកយើងទេនោះ ច្បាស់ជាពួកយើងនឹងក្លាយជាពួក ដែលខាតបង់ជាមិនខាន។
A'raf 7:150
នៅពេលដែលមូសាបានវិលត្រលប់មករកក្រុមរបស់គាត់ វិញដោយកំហឹង និងសោកស្ដាយក៏បានពោលថាៈ អ្វីដែលពួកអ្នក បានធ្វើ(គោរពកូនគោ)បន្ទាប់ពីខ្ញុំអវត្ដមាននោះគឺអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់ជាងកាតព្វកិច្ចនៃម្ចាស់របស់ពួកអ្នកមក ដល់ឬ? គាត់បានគ្រវែងផែនគម្ពីរតាវរ៉ត ហើយបានចាប់សក់ក្បាល បងប្រុសគាត់(ហារូន)ទាញកន្ដ្រាក់វាមករកគាត់។ ពេលនោះ ហារូនបានពោលថាៈ ឱកូនប្រុសម្ដាយរបស់ខ្ញុំ. ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាអ្នកទន់ខ្សោយ ហើយពួកគេស្ទើរតែ សម្លាប់ខ្ញុំ(នៅពេលខ្ញុំបានឃាត់ពួកគេក្នុងការគោរពកូនគោ)។ ចូរ អ្នកកុំធ្វើឱ្យសត្រូវសប្បាយរីករាយដោយសារទណ្ឌកម្មរបស់អ្នក មកលើខ្ញុំ ហើយអ្នកកុំចាត់ទុកខ្ញុំរួមជាមួយក្រុមដែលបំពានអ្វី។
A'raf 7:151
មូសាបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា អភ័យទោសដល់ខ្ញុំ និងបងប្រុសរបស់ខ្ញុំ ព្រមទាំងបញ្ចូលពួកយើង ឱ្យស្ថិតក្រោមការអាណិតស្រឡាញ់របស់ទ្រង់ផង។ ហើយទ្រង់ជា អ្នកដែលអាណិតស្រឡាញ់ជាងគេបំផុត។
A'raf 7:152
ពិតប្រាកដណាស់ ចំពោះពួកដែលបានយកកូនគោ(ធ្វើ ជាម្ចាស់) ពួកគេនឹងទទួលបាននូវការខឹងសម្បាពីម្ចាស់របស់ពួកគេ និងភាពអាម៉ាស់ក្នុងការរស់នៅលើលោកិយនេះ។ ដូច្នោះដែរ យើង តបស្នងចំពោះពួកដែលប្រឌិតភូតកុហក។
A'raf 7:153
ចំពោះពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ ក្រោយមក ពួកគេបានសុំអភ័យទោស ហើយពួកគេមានជំនឿបន្ទាប់ពីនោះ ពិតប្រាកដណាស់ម្ចាស់របស់អ្នកក្រោយពីនោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
A'raf 7:154
ហើយនៅពេលដែលកំហឹងបានរំសាយចេញពីមូសា គាត់ បានយកផែនចារិកមកវិញ ហើយនៅក្នុងការសរសេររបស់វានោះ គឺមានការចង្អុលបង្ហាញនិងការអាណិតស្រឡាញ់ចំពោះបណ្ដាអ្នក ដែលកោតខ្លាចម្ចាស់របស់ពួកគេ។
A'raf 7:155
ហើយមូសាបានជ្រើសរើសបុរសចិតសិបនាក់(អ្នកគ្រាន់ បើ)ពីក្រុមរបស់គេចំពោះការកំណត់របស់យើង។ ហើយពេលដែល ការរញ្ជួយដីបានឆក់យកជីវិតពួកគេ មូសាបានពោលថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់គួរតែបំផ្លាញពួកគេ និងខ្ញុំមុនទៅ។ តើទ្រង់បំផ្លាញពួកយើងដោយសារតែអ្វីដែលពួក ល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្ដឬ? ទង្វើទាំងនេះ(ការ គោរពរូបសំណាកកូនគោ)គ្រាន់តែជាការសាកល្បងរបស់ទ្រង់ ដែលធ្វើឱ្យវងេ្វងដោយសារវាចំពោះអ្នកណាដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ហើយទ្រង់ចង្អុលបង្ហាញអ្នកណាដែលទ្រង់មានចេតនា។ ទ្រង់គឺជាអ្នកគ្រប់គ្រងពួកយើង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស ឱ្យពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ហើយទ្រង់គឺ ជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។
A'raf 7:156
ហើយសូមទ្រង់មេត្ដាកំណត់អំពើល្អសម្រាប់ពួកយើង នៅក្នុងលោកិយនេះ និងថ្ងៃបរលោកផង ពិតប្រាកដណាស់ ពួក យើងបានវិលត្រឡប់ទៅរកទ្រង់វិញហើយ។ អល់ឡោះបានមាន បន្ទូលថាៈ ទារុណកម្មរបស់យើងគឺយើងនឹងដាក់វាលើអ្នកណាដែល យើងមានចេតនា ហើយការអាណិតស្រឡាញ់របស់យើងគឺបាន ជ្រួតជ្រាបទៅលើអ្វីៗទាំងអស់។ យើងនឹងកំណត់វា(ការអាណិត ស្រឡាញ់)សម្រាប់បណ្ដាអ្នកដែលកោតខ្លាច និងបណ្ដាអ្នកដែល បរិច្ចាគហ្សាកាត់ ព្រមទាំងអ្នកដែលមានជំនឿនឹងភស្ដុតាងទាំង ឡាយរបស់យើង។
A'raf 7:157
បណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ដែលជា ណាពីមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេដឹងពីលក្ខណៈ របស់គាត់ដែលត្រូវបានសរសេរក្នុងគម្ពីរតាវរ៉តនិងអ៊ីញជីលដែល មាន(នៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ ពួកគេអំពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ (ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំង លុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរ ដែលធ្លាប់ មានចំពោះពួកគេ។ ដូចេ្នះ បណ្ដាអ្នកដែលបានជឿលើគាត់ និង លើកតម្កើងគាត់ និងជួយគាត់ ហើយនិងបានអនុវត្ដតាមពន្លឺ(គម្ពីរ គួរអាន)ដែលគេបានបញ្ចុះ មកឱ្យគាត់នោះ អ្នកទាំងនោះគឺជាអ្នក ដែលជោគជ័យ។
A'raf 7:158
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោកទាំង ឡាយ. ពិតប្រាដកណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទិ្ធរបស់ទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាអ្នកធ្វើឱ្យរស់និងជាអ្នកធ្វើឱ្យស្លាប់។ ដូចេ្នះចូរពួកអ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដែល ជាណាពីមិនចេះអាន និងមិនចេះសរសេរដែលគាត់មានជំនឿលើ អល់ឡោះនិងជឿគ្រប់ពាក្យសំដីរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិតាមគាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញ។
A'raf 7:159
ក្នុងចំណោមក្រុមរបស់មូសាមានមួយក្រុមដែលចង្អុល បង្ហាញអ្នកដទៃទៅរកការពិត និងកាត់សេចក្ដីដោយយុត្ដិធម៌។
A'raf 7:160
យើងបានបំបែកពួកគេជាដប់ពីរក្រុមតាមពូជអំបូរ នីមួយៗ។ ហើយយើងបានផ្ដល់វ៉ាហ៊ីចំពោះមូសានៅពេលដែល ក្រុមរបស់គេបានសុំទឹកពីគេ។ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នក។ បន្ទាប់មកថ្មនោះបានបាញ់ទឹកចេញពីវាដប់ពីររន្ធ។ ពិតប្រាកដណាស់ ក្រុមនីមួយៗបានដឹងពីកន្លែងផឹកទឹករបស់ពួកគេ។ ហើយ យើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកគេ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា និងសត្វក្រួចឱ្យពួកគេ។ ចូរពួកអ្នកបរិភោគចំណី អាហារល្អៗដែលយើងបានផ្ដល់ឱ្យពួកអ្នក។ ហើយពួកគេមិនបាន បំពានលើយើងឡើយ ក៏ប៉ុន្ដែពួកគេទេដែលបំពានលើខ្លួនឯងនោះ។
A'raf 7:161
ហើយ(ចូរចងចាំ)នៅពេលដែលមានគេនិយាយទៅ កាន់ពួកគេថាៈ ចូរពួកអ្នករស់នៅទីក្រុង(ក្រុងយេរូសាឡឹម)នេះ ចុះ ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលមាននៅទីនោះតាមសេច-ក្ដីត្រូវការរបស់ពួកអ្នក ហើយពួកអ្នកត្រូវសុំថាៈ សូមអល់ឡោះ មេត្ដាលើកលែងទោសឱ្យយើងខ្ញុំផង ហើយពួកអ្នកត្រូវចូលតាម ទ្វារដោយឱនលំទោន យើងនឹងលើកលែងឱ្យពួកអ្នកនូវកំហុសឆ្គង របស់ពួកអ្នក។ យើងនឹងបន្ថែម(ផលបុណ្យ)ទៅលើបណ្ដាអ្នក ដែលសាងអំពើល្អ។
A'raf 7:162
ប៉ុន្ដែពួកបំពានមួយចំនួនបានកែប្រែពាក្យផេ្សងដែលគេ បានប្រើទៅចំពោះពួកគេ។ ហេតុនេះ យើងបានបញ្ចុះទារុណកម្មពី លើមេឃទៅលើពួកគេតាមអ្វីដែលពួកគេបានបំពាន។
A'raf 7:163
ហើយចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អំបូរអ៊ីស្រា-អែល)អំពីភូមិស្រុកដែលស្ថិតនៅជិតសមុទ្រ នៅពេលដែលពួក គេបំពាននៅថ្ងៃសៅរ៍ នាពេលដែលត្រីរបស់ពួកគេបានផុសយ៉ាង ច្រើនមកកាន់ពួកគេនៅថ្ងៃសៅរ៍ ហើយនៅថ្ងៃក្រៅពីថ្ងៃសៅរ៍ ត្រី ទាំងនោះមិនមកកាន់ពួកគេឡើយ។ ដូចេ្នះហើយយើងសាកល្បង ពួកគេនូវអ្វីដែលពួកគេធ្លាប់ប្រឆាំង(បទបញ្ជារបស់អល់ឡោះ)។
A'raf 7:164
(ចូរចងចាំ)នៅពេលដែលប្រជាជាតិមួយនៃពួកគេបាន និយាយថាៈ តើហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះ ជិតនឹងបំផ្លាញពួកគេ ឬធ្វើទារុណកម្មពួកគេនូវទារុណកម្មយ៉ាងខ្លាំង ក្លានោះ? ពួកគេ(អ្នកណែនាំ)បានតបថាៈ គឺដើម្បីដោះសាចំពោះ ម្ចាស់របស់ពួកអ្នក ហើយសង្ឃឹមថាពួកគេនឹងកោតខ្លាចអល់ឡោះ។
A'raf 7:165
ហើយនៅពេលដែលពួកគេបានភេ្លចនូវអ្វីដែលគេបាន ក្រើនរំលឹកនោះ យើងបានរំដោះតែពួកដែលហាមឃាត់គ្នាអំពី ប្រការអាក្រក់ ហើយយើងបានដាក់ទៅលើពួកដែលបានបំពាន (នេសាទនៅថ្ងៃសៅរ៍)នូវទារុណកម្មយ៉ាងខ្លាំងដោយសារតែពួកគេ ធ្លាប់ប្រព្រឹត្ដបទល្មើស។
A'raf 7:166
ហើយនៅពេលដែលពួកគេបានបំពានហួសពីអ្វីដែលគេ បានហាមឃាត់នោះ ពេលនោះយើងបានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកក្លាយជាសត្វស្វាដ៏វេទនាចុះ។
A'raf 7:167
ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំ-ម៉ាត់)បានប្រកាសថាៈ ទ្រង់ប្រាកដជានឹងបញ្ជូនអ្នកដែលធ្វើបាប ពួកគេ(យ៉ាហ៊ូទី)ដោយទារុណកម្មដ៏អាក្រក់ទៅកាន់ពួកគេរហូត ដល់ថ្ងៃបរលោក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដាក់ ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហា អភ័យទោស មហាអាណិតស្រឡាញ់។
A'raf 7:168
ហើយយើងបានបំបែកពួកគេ(អំបូរអ៊ីស្រាអែល)ជា ក្រុមៗនៅលើផែនដីនេះ។ មួយចំនួននៃពួកគេជាអ្នកសាងអំពើល្អ និងមួយចំនួនទៀតមិនបានសាងដូចេ្នះទេ។ យើងបានសាកល្បង ពួកគេនូវប្រការល្អ និងប្រការអាក្រក់ជាច្រើន។ សង្ឃឹមថាពួកគេ នឹងវិលត្រលប់(ទៅសាងអំពើល្អ)។
A'raf 7:169
ហើយមានអ្នកជំនាន់ក្រោយបានស្នងបន្ទាប់ពីពួកគេ ដែលអ្នកទាំងនោះបានទទួលមរតកគម្ពីរ(តាវរ៉ត)ហើយនោះ ពួក គេបែរជាទទួលយកទ្រព្យសម្បត្ដិដ៏តិចតួចក្នុងលោកិយនេះទៅវិញ ហើយពួកគេនិយាយថាៈ ពួកយើងនឹងត្រូវអល់ឡោះអភ័យទោស ឱ្យ។ ប្រសិនបើទ្រព្យសម្បត្ដិដូចនោះមកដល់ពួកគេ ពួកគេពិតជា ទទួលយកវា។ តើគេមិនបានដាក់កិច្ចសន្យាទៅលើពួកគេក្នុង (ការអនុវត្ដតាម)គម្ពីរតាវរ៉តដោយមិនឱ្យពួកគេនិយាយទៅលើ អល់ឡោះក្រៅពីការពិតនោះទេឬ? ហើយពួកគេក៏បានសិក្សានូវអ្វី ដែលមាននៅក្នុងគម្ពីរនោះដែរ។ លំនៅដ្ឋាននាថ្ងៃបរលោកគឺប្រសើរ បំផុតចំពោះអ្នកដែលកោតខ្លាច។ តើពួកអ្នកមិនស្វែងយល់ទេឬ?
A'raf 7:170
ចំពោះបណ្ដាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរតាវរ៉ត និងប្រតិបត្ដិសឡាត ពិតប្រាកដណាស់យើងមិនធ្វើឱ្យបាត់បង់នូវ ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។
A'raf 7:171
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានលើកភ្នំដាក់ ពីលើពួកគេ(អំបូរអ៊ីស្រាអែល) វាហាក់ដូចជាពពក ហើយពួកគេ បាននឹកស្មានថា ពិតប្រាកដណាស់ ភ្នំនោះធ្លាក់សង្កត់ពួកគេ។ (យើង បានមានបន្ទូលថា) ចូរពួកអ្នកទទួលយក(គម្ពីរតាវរ៉ត)ដោយខ្ជាប់ ខ្ជួននូវអ្វីដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយចូរពួកអ្នកចងចាំនូវអ្វី ដែលមាននៅក្នុងវា ដើម្បីឱ្យពួកអ្នកកោតខ្លាច។
A'raf 7:172
ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបាន បពោ្ចញអំបូរអាដាំអំពីខ្នងរបស់ពួកគេនូវកូនចៅរបស់ពួកគេ ហើយ ទ្រង់បានឱ្យពួកគេធ្វើសាក្សីលើខ្លួនឯងថាៈ តើយើងមិនមែនជាម្ចាស់ របស់ពួកអ្នកទេឬ? ពួកគេបាននិយាយថាៈ មិនដូច្នោះទេ. ពួកយើង បានធ្វើសាក្សីថា ទ្រង់ជាម្ចាស់របស់ពួកយើង។ (យើងសួរដូចេ្នះ) ខ្លាចក្រែងពួកអ្នកនិយាយនៅថ្ងៃបរលោកថាៈ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់បានដឹងពីបញ្ហានេះឡើយ។
A'raf 7:173
ឬពួកអ្នកនិយាយថាៈ តាមពិតជីដូនជីតារបស់ពួកយើង បានធ្វើស្ហ៊ីរិកតាំងពីមុនមកម៉េ្លះ ហើយពួកយើងខ្ញុំគ្រាន់តែជាកូនចៅ ជំនាន់ក្រោយពីពួកគាត់ប៉ុណ្ណោះ។ តើទ្រង់បំផ្លាញពួកយើងដោយ សារតែពួកដែលប្រព្រឹត្ដខុស(ជំនាន់មុន)ធ្លាប់បានប្រព្រឹត្ដឬ?
A'raf 7:174
ហើយដូចេ្នះដែរ យើងបញ្ជាក់់នូវភស្ដុតាងយ៉ាងច្បាស់ ជាច្រើន ហើយសង្ឃឹមថាពួកគេនឹងវិលត្រឡប់(ទៅរកមាគ៌ាត្រឹមត្រូវវិញ)។
A'raf 7:175
ចូរអ្នក(មូហាំម៉ាត់)អធិប្បាយដល់ពួកគេនូវដំណឹង របស់អ្នកដែលយើងបានផ្ដល់ឱ្យគេនូវបណ្ដាភស្ដុតាងរបស់យើង។ តែគេបានបោះបង់វា ហើយស្ហៃតនបានអូសទាញគេ រួចគេក៏ស្ថិត ក្នុងចំណោមពួកដែលវងេ្វង។
A'raf 7:176
ប្រសិនបើយើងមានចេតនា យើងពិតជាលើកតម្កើង គេតាមរយៈវា(អាយ៉ាត់)។ ក៏ប៉ុន្ដែបុគ្គលនោះបានរេទៅរកជីវិត លោកិយវិញ និងបានធ្វើតាមចំណង់ចិត្ដរបស់គេ។ ដូចេ្នះបុគ្គលនោះ ប្រៀបដូចជាសត្វឆ្កែ ប្រសិនបើអ្នកដេញវា ឬលែងវាចោល ក៏វា នៅតែលៀនអណ្ដាតដដែល។ នោះហើយគឺជាការប្រៀបធៀបក្រុម ដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង។ ដូចេ្នះ ចូរអ្នក(មូហាំ-ម៉ាត់)និទានរឿងទាំងនោះដើម្បីឱ្យពួកគេគិតពិចារណាចុះ។
A'raf 7:177
ការប្រៀបធៀបក្រុមដែលបានបដិសេធនឹងអាយ៉ាត់ៗ របស់យើង ហើយពួកគេធ្លាប់បានបំពានលើខ្លួនឯងនោះគឺអាក្រក់ បំផុត។
A'raf 7:178
អ្នកណាហើយដែលអល់ឡោះចង្អុលបង្ហាញ អ្នកនោះ ពិតជាអ្ម្នកដែលទទួលបានការចង្អុលបង្ហាញ។ រីឯអ្នកណាហើយដែល គេធ្វើឱ្យវងេ្វង ពួកទាំងនោះគឺជាពួកដែលខាតបង់។
A'raf 7:179
ហើយជាការពិតណាស់ យើងបានបង្កើតជិន និងមនុស្ស លោកភាគច្រើនសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ។ ពួកគេមានចិត្ដ តែពួកគេមិនចេះស្វែងយល់នឹងវា។ ពួកគេមានភ្នែក តែពួកគេមិន មើលនឹងវា។ ពួកគេមានត្រចៀក តែពួកគេមិនស្ដាប់នឹងវា។ ពួក ទាំងនោះប្រៀបដូចជាសត្វពាហនៈ តែផ្ទុយទៅវិញពួកគេវងេ្វងជាង សត្វពាហនៈទៅទៀត។ ពួកទាំងនោះជាពួកដែលធេ្វសប្រហែស។
A'raf 7:180
ហើយបណ្ដាឈ្មោះដ៏ល្អប្រពៃជាកម្មសិទ្ធិរបស់ អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំទ្រង់តាមរយៈឈ្មោះទាំង នោះចុះ។ ហើយចូរពួកអ្នកបោះបង់ចោលពួកដែលកែប្រែបណ្ដា ឈ្មោះរបស់ទ្រង់។ ពួកគេនឹងត្រូវគេតបស្នងនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដ។
A'raf 7:181
ហើយក្នុងចំណោមអ្នកដែលយើងបានបង្កើតនោះ គឺ ប្រជាជាតិដែលពួកគេចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវ ហើយដោយ ភាពត្រឹមត្រូវនេះ ពួកគេអនុវត្ដនូវភាពយុតិ្ដធម៌។
A'raf 7:182
ហើយពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង យើងនឹងអូសទាញពួកគេបន្ដិចម្ដងៗ(ទៅរកសេចក្ដីវិនាសអន្ដរាយ និងផ្ដន្ទាទោស)តាមរូបភាពដែលពួកគេមិនដឹងខ្លួន។
A'raf 7:183
តែយើងពន្យារពេលឱ្យពួកគេ។ ពិតប្រាកដណាស់ វិធី សាស្ដ្ររបស់យើងគឺរឹងមាំបំផុត។
A'raf 7:184
តើពួកគេមិនពិចារណាទេឬ? មិត្ដរបស់ពួកគេ(មូហាំ-ម៉ាត់)មិនមែនជាមនុស្សវិកលចរិតឡើយ។ គេគ្មានអ្វីក្រៅពីជាអ្នក ដាស់តឿនព្រមានដ៏ជាក់ច្បាស់នោះឡើយ។
A'raf 7:185
តើពួកគេមិនសម្លឹងមើលការគ្រប់គ្រងមេឃជាច្រើន ជាន់ និងផែនដី និងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលអល់ឡោះបាន បង្កើត ហើយ(ភាពអន្ដរាយ)អាចនឹងមកដល់ចុងបពា្ចប់នៃជីវិត របស់ពួកគេទេឬ? តើមានពាក្យសំដីណាបន្ទាប់ពីវា(គម្ពីរគួរអាន) ដែលធ្វើឱ្យពួកគេមានជំនឿនោះ?
A'raf 7:186
អ្នកណាហើយដែលអល់ឡោះធ្វើឱ្យវងេ្វង គឺគ្មានអ្នក ចង្អុលបង្ហាញដល់គេឡើយ។ ហើយអល់ឡោះបោះបង់ចោលពួក ទាំងនោះឱ្យស្ថិតក្នុងភាពវងេ្វងរបស់ពួកគេដោយពួកគេមានការ ស្ទាក់ស្ទើរ។
A'raf 7:187
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃបរលោកថាៈ តើ ពេលណាទើបវាកើតឡើង? ចូរអ្នកពោលថាៈ តាមពិតការដឹងពី បញ្ហាវានៅលើម្ចាស់របស់ខ្ញុំតែមួយគត់។ គ្មាននរណាម្នាក់អាច បញ្ជាក់ប្រាប់ពីពេលកំណត់របស់វាក្រៅពីទ្រង់ឡើយ។ វាអាថ៌កំបាំង បំផុតសម្រាប់អ្នកដែលរស់នៅលើមេឃជាច្រើនជាន់ និងផែនដី។ វានឹងកើតឡើងដល់ពួកអ្នកភ្លាមៗ។ ពួកគេសួរអ្នកហាក់ដូចជាអ្នក ដឹងពិតប្រាកដអំពីបញ្ហានេះ។ ចូរអ្នកពោលថាៈ ជាការពិតណាស់ ការដឹងពីបញ្ហារបស់វាគឺនៅលើអល់ឡោះតែមួយគត់ តែមនុស្ស ភាគច្រើនមិនដឹងឡើយ។
A'raf 7:188
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពផ្ដល់ផល ប្រយោជន៍សម្រាប់ខ្លួនរបស់ខ្ញុំ និងរុញច្រានភាពគ្រោះថ្នាក់ចេញ ពីខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានចេតនា ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងនៃអាថ៌កំបាំង ខ្ញុំពិតជានឹងបង្កើននូវ អំពើល្អយ៉ាងច្រើន ហើយគ្មានអំពើអាក្រក់ណាមកបៀតបៀនរូប ខ្ញុំបានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន និងផ្ដល់ ដំំណឹងរីករាយដល់ក្រុមដែលមានជំនឿនោះឡើយ។
A'raf 7:189
អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយគត់(អាដាំ)ហើយអល់ឡោះបានបង្កើតចេញពីគាត់នូវ ភរិយារបស់គាត់(ហាវ៉ា) ដើម្បីឱ្យគាត់មានភាពរីករាយរស់នៅជា មួយនាង។ នៅពេលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃ ពោះដ៏ស្រាល ហើយនាងបន្ដពរពោះនោះ។ នៅពេលផ្ទៃពោះនោះ មានភាពធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះដែលជាម្ចាស់ របស់ពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ប្រសិនបើទ្រង់ប្រទានឱ្យ ពួកយើងនូវកូនដ៏ល្អម្នាក់នោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។
A'raf 7:190
ក្រោយមកនៅពេលដែលអល់ឡោះបានប្រទានឱ្យពួក គាត់ទាំងពីរនូវកូនដ៏ល្អម្នាក់ ពួកគាត់ទាំងពីរក៏បានធ្វើស្ហ៊ីរិកចំពោះ អល់ឡោះ(ក្នុងការដាក់ឈ្មោះកូន)នូវអ្វីដែលទ្រង់បានប្រទានឱ្យ ពួកគេទាំងពីរនេះទៅវិញ។ ហើយអល់ឡោះខ្ពង់ខ្ពស់អំពីអ្វីដែល ពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
A'raf 7:191
តើពួកអ្នកប្រព្រឹត្ដស្ហ៊ីរិកចំពោះអល់ឡោះនូវវត្ថុដែលមិន អាចបង្កើតអ្វីបាន តែពួកគេត្រូវបានគេបង្កើតនោះឬ?
A'raf 7:192
ហើយវាទាំងនោះ(រូបសំណាក)គ្មានលទ្ធភាពជួយដល់ ពួកគេ(ពួកមូស្ហរីគីន)បានឡើយ ហើយពួកវាផ្ទាល់ក៏គ្មានលទ្ធភាព ជួយខ្លួនឯងដែរ។
A'raf 7:193
ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនអាចធ្វើតាមពួកអ្នកឡើយ។ វាដូចតែ គ្នាទេ ទោះបីជាពួកអ្នកបានបួងសួងសុំពួកវា ឬពួកអ្នកនៅស្ងៀម ក៏ដោយ។
A'raf 7:194
ពិតប្រាកដណាស់ ពួកដែលពួកអ្នកកំពុងបួងសួងសុំផេ្សង ពីអល់ឡោះនោះ គឺជាខ្ញុំរបស់អល់ឡោះដូចពួកអ្នកដែរ។ ដូចេ្នះ ចូរ ពួកអ្នកបួងសួងសុំពួកគេ ហើយឱ្យពួកគេឆ្លើយតបចំពោះពួកអ្នក មើល. ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវមែននោះ។
A'raf 7:195
តើពួកវា(រូបសំណាក)មានជើងអាចដើរ ឬពួកវាមាន ដៃអាចកាន់ ឬពួកវាមានភ្នែកអាចមើល ឬពួកវាមានត្រចៀកអាច ស្ដាប់បានឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកបួងសួងសុំ ម្ចាស់(រូបសំណាក)របស់ពួកអ្នក បន្ទាប់មកពួកអ្នកប្រើល្បិចកល តតាំងជាមួយខ្ញុំចុះ ហើយកុំបន្ធូរដៃឱ្យខ្ញុំឱ្យសោះ។
A'raf 7:196
ពិតប្រាកដណាស់ អ្នកគាំពាររបស់ខ្ញុំនោះ គឺអល់ឡោះ ដែលបានបញ្ចុះគម្ពីរ(គួរអាន) ហើយទ្រង់ជាអ្នកគាំពារបណ្ដាអ្នក ដែលធ្វើអំពើល្អ។
A'raf 7:197
ហើយពួកដែលពួកអ្នកកំពុងតែបួងសួងសុំផេ្សងពីទ្រង់ នោះ ពួកគេមិនអាចជួយពួកអ្នកបានឡើយ ហើយពួកគេក៏មិនអាច ជួយខ្លួនឯងបានដែរ។
A'raf 7:198
ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនឮឡើយ។ អ្នកឃើញពួកវា ខណៈដែល ពួកវាកំពុងសម្លឹងមើលអ្នក តែពួកវាមើលមិនឃើញឡើយ។
A'raf 7:199
ចូរអ្នក(មូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យ និង ប្រើគ្នាឱ្យធ្វើល្អ និងចៀសវាងពីទង្វើរបស់ពួកដែលល្ងង់ខ្លៅ(កុំផ្ដ ន្ទាទោសពួកគេ)។
A'raf 7:200
ហើយប្រសិនបើមានការអុចអាលពីស្ហៃតនកើតមាន ចំពោះអ្នក ចូរអ្នកសុំពីអល់ឡោះឱ្យបញ្ចៀសឱ្យឆ្ងាយ(ពីវា)។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។
A'raf 7:201
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ នៅពេលក្រុមស្ហៃតនបានមករំខានដល់ពួកគេ ពួកគេនឹកឃើញ អល់ឡោះ។ ហើយនៅពេលនោះពួកគេគឺជាពួកដែលមើលឃើញ (ប្រការដែលត្រឹមត្រូវ)។
A'raf 7:202
តែបងប្អូនរបស់ពួកគេ(ស្ហៃតននិងជិន)នៅតែជំរុញពួក គេឱ្យធ្លាក់ក្នុងភាពវងេ្វង ក្រោយមកពួកគេគ្មានទីបពា្ចប់ឡើយ។
A'raf 7:203
កាលណាអ្នកមិនទាន់នាំទៅកាន់ពួកគេ នូវអាយ៉ាត់ណាមួយទេ ពួកគេនឹងបាន ចេញវាចាថា ហេតុអ្វីបានជាអ្នកមិនច្នៃបង្កើតអាយ៉ាត់មួយទៅ?។ ចូរថាទៅ ការពិត យើងចាំតែប្រតិបត្តិតាមអ្វីដែលគេធ្វើវ៉ាហ៊ីមកកាន់យើង មកពីម្ចាស់របស់យើងតែប៉ុណ្ណោះ។ គួរអាននេះ គឺជាអាយ៉ាត់ពណ្ណរាយមកពីម្ចាស់ពួកអ្នកជាមគ្គុទ្ទេសក៍ និងជាក្តីអាណិតអាសូរ សំរាប់ក្រុមមនុស្សកំពុងមានជំនឿ។
A'raf 7:204
នៅពេលដែលមានគេសូត្រគម្ពីរគួរអាន ចូរពួកអ្នក ស្ដាប់វា និងត្រូវស្ងៀមស្ងាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបានការ អាណិតស្រឡាញ់។
A'raf 7:205
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកទៅចំពោះម្ចាស់របស់ អ្នកនៅក្នុងខ្លួនប្រាណរបស់អ្នកដោយឱនលំទោន និងកោតខ្លាចចុះ ហើយមិនត្រូវបពោ្ចញសំឡេងខ្លាំងៗនៅពេលព្រឹកនិងពេលរសៀល ឡើយ ហើយកុំធ្វើឱ្យខ្លួនរបស់អ្នកស្ថិតនៅក្នុងចំណោមពួកដែល ធេ្វសប្រហែសឱ្យសោះ។
A'raf 7:206
ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅជិតម្ចាស់របស់អ្នក (ម៉ាឡាអ៊ីកាត់) ពួកគេមិនដែលក្រអឺតក្រទមអំពីការគោរពប្រតិបត្ដិចំពោះអល់ឡោះឡើយ ផ្ទុយទៅវិញពួកគេលើកតម្កើងទ្រង់ និង ស៊ូជូតចំពោះទ្រង់។
Enfal 8:1
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីជ័យភណ្ឌ។ ចូរអ្នកពោល ថាៈ ជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះនិងអ្នកនាំសារ។ ចូរ ពួកអ្នកកោតខ្លាចអល់ឡោះ និងផ្សះផ្សាគ្នារាល់បញ្ហា ដែលកើត មានរវាងពួកអ្នក។ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។
Enfal 8:2
តាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។
Enfal 8:3
គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគអំពីអ្វីដែល យើងបានផ្ដល់ឱ្យពួកគេ។
Enfal 8:4
អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពួក គេនឹងទទួលបានឋានៈដ៏ខ្ពង់ខ្ពស់ និងការអភ័យទោស ហើយនិង លាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)ពីម្ចាស់របស់ពួកគេ។
Enfal 8:5
(ពួកអ្នកបានខ្វែងយោបល់គ្នាពីបញ្ហាជ័យភណ្ឌ)ដូចនេះម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានប្រើឱ្យអ្នកចាកចេញពីលំនៅដ្ឋានរបស់ អ្នកយ៉ាងពិតប្រាកដ។ ហើយពិតប្រាកដណាស់ មួយក្រុមនៃអ្នក មានជំនឿមិនពេញចិត្ដ(ក្នុងការចាកចេញពីលំនៅដ្ឋាន)ឡើយ។
Enfal 8:6
ពួកគេជជែកដេញដោលជាមួយអ្នកនៅក្នុងរឿងពិតបន្ទាប់ពី វាបានលាតត្រដាងហើយនោះ ហាក់បីដូចជាពួកគេត្រូវបានគេជំរុញ ឱ្យទៅរកសេចក្ដីស្លាប់ ខណៈដែលពួកគេកំពុងមើលឃើញ(សេចក្ដី ស្លាប់នៅចំពោះមុខ)។
Enfal 8:7
ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសន្យាជា មួយពួកអ្នក(មូស្លីមឱ្យមានជ័យជំនះ)លើក្រុមមួយនៃក្រុមទាំង ពីរ(កងទ័ព ឬក្រុមសត្វអូដ្ឋដឹកទំនិញ)ថាៈ ពិតប្រាកដណាស់ វាគឺ សម្រាប់ពួកអ្នក។ ហើយពួកអ្នកចង់បានក្រុមដែលគ្មានអាវុធ(ក្រុម សត្វអូដ្ឋដឹកទំនិញ)ជារបស់ពួកអ្នក។ ហើយអល់ឡោះចង់ពង្រឹង ការពិត(សាសនាអ៊ីស្លាម)តាមរយៈពាក្យពេចន៍របស់ទ្រង់ ហើយ ទ្រង់នឹងកាត់ផ្ដាច់ឫសគល់ពួកគ្មានជំនឿ(ឧ.នៅសមរភូមិបាទើរ)។
Enfal 8:8
(ទង្វើដូចនោះ)ដើម្បីអល់ឡោះនឹងបង្ហាញនូវការពិត (សាសនាអ៊ីស្លាម) ហើយទ្រង់នឹងលុបបំបាត់ការភូតកុហក(ស្ហ៊ីរិក) ទោះបីជាពួកដែលធ្វើអំពើអាក្រក់ស្អប់ខ្ពើមក៏ដោយ។
Enfal 8:9
(ចូរចងចាំ)នៅពេលដែលពួកអ្នកបានបួងសួងសុំជំនួយពី ម្ចាស់របស់ពួកអ្នក ហើយទ្រង់បានទទួលយកការបួងសួងសុំនោះ ពីពួកអ្នក(ដោយមានបន្ទូលថា) ជាការពិតណាស់ យើងជាអ្នកជួយ ពួកអ្នកដោយបញ្ជូនម៉ាឡាអ៊ីកាត់មួយពាន់រូបជាបន្ដបន្ទាប់។
Enfal 8:10
ហើយអល់ឡោះធ្វើយ៉ាងនេះគ្មានអ្វីក្រៅពីការផ្ដល់ដំណឹង រីករាយ និងដើម្បីធ្វើឱ្យចិត្ដរបស់ពួកអ្នកនឹងនរដោយសារវា(ជ័យជំនះ)នោះទេ។ ហើយគ្មានជ័យជំនះណាក្រៅពីជ័យជំនះមកពី អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Enfal 8:11
(ចូរចងចាំ)នៅពេលដែលទ្រង់គ្របដណ្ដប់ពួកអ្នកដោយ ការងងុយគេងជាសុវត្ថិភាពពីទ្រង់។ ហើយទ្រង់បញ្ចុះទឹកភ្លៀងពីលើមេឃមកឱ្យពួកអ្នក ដើម្បីសំអាតពួកអ្នកតាមរយៈវា និងដើម្បី បំបាត់ការរំខានរបស់ស្ហៃតនចេញពីពួកអ្នក ហើយនិងដើម្បីពង្រឹង ចិត្ដរបស់ពួកអ្នក(ដោយមានភាពអត់ធ្មត់) ព្រមទាំងទ្រង់ធ្វើឱ្យ មានការងាយស្រួលក្នុងការដើរដោយសារទឹកភ្លៀងនោះ។
Enfal 8:12
(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកផ្ដល់វ៉ាហ៊ីទៅ កាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងនៅជាមួយ(ជួយ) ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកពង្រឹងគោលជំហរបណ្ដាអ្នកដែលមាន ជំនឿចុះ យើងនឹងបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកដែល គ្មានជំនឿ។ ហើយចូរពួកអ្នកកាត់ក្បាលពួកគេ និងកាត់គ្រប់សន្លាក់ ឆ្អឹងទាំងអស់(ដៃជើង)ក្នុងចំណោមពួកគេ។
Enfal 8:13
ទាំងនោះគឺដោយសារពួកគេបានប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ជនណាដែលប្រឆាំងនឹងអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់អល់ឡោះគឺជាអ្នកដាក់ ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។
Enfal 8:14
ទាំងនោះ(គឺជាទណ្ឌកម្ម)។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិវាចុះ។ ហើយពិតប្រាកដណាស់ ទារុណកម្មនៃភ្លើងនរក នោះគឺសម្រាប់ពួកដែលគ្មានជំនឿ។
Enfal 8:15
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលណាពួកអ្នកបានជួប ប្រទះពួកគ្មានជំនឿ(ជាសត្រូវរបស់អ្នក)នៅក្នុងសមរភូមិ ចូរពួក អ្នកកុំបែរខ្នងដាក់ពួកគេ(រត់ចោលជួរ)ឱ្យសោះ។
Enfal 8:16
ហើយនៅថ្ងៃនោះ អ្នកណារត់ចោលជួររបស់គេក្រៅពីការ រកល្បិចកលដើម្បីធ្វើសង្គ្រាម ឬដកថយទៅរកក្រុមរបស់គេផេ្សង ទៀតនោះ អ្នកនោះពិតជាបានវិលត្រឡប់មកវិញដោយទទួលការ ខឹងសម្បាពីអល់ឡោះ ហើយទីកន្លែងរបស់គេគឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Enfal 8:17
ដូច្នោះ ពួកអ្នក(អ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ (ពួកមូស្ហរិគីនក្នុងសង្គ្រាមបាទើរ)ទេ។ ក៏ប៉ុន្ដែអល់ឡោះទេដែល បានសម្លាប់ពួកគេនោះ។ ហើយអ្នក(មូហាំម៉ាត់)មិនបានគ្រវែង ឡើយនៅពេលដែលអ្នកគ្រវែងនោះ ក៏ប៉ុន្ដែអល់ឡោះទេដែលបាន គ្រវែង។ ហើយទ្រង់សាកល្បងចំពោះបណ្ដាអ្នកដែលមានជំនឿនូវ ការសាកល្បងមួយដ៏ល្អ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។
Enfal 8:18
ដូច្នោះ(ការដែលពួកអ្នកទទួលបានជោគជ័យគឺមកពី អល់ឡោះ)។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែល ធ្វើឱ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយ។
Enfal 8:19
ប្រសិនបើពួកអ្នក(ពួកគ្មានជំនឿ)សុំពីអល់ឡោះ ដើម្បី ទទួលបានជ័យជំនះ(លើពួកបំពាន) ភាពជោគជ័យពិតជាបានមក ដល់ពួកអ្នកជាមិនខាន។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកបពា្ឈប់ការប្រឆាំង (ចំពោះអល់ឡោះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ប្រសិន បើពួកអ្នកវិលត្រឡប់(ទៅរកការប្រឆាំង)វិញ យើងនឹងធ្វើឱ្យពួក អ្នកទទួលការបរាជ័យទៀតជាមិនខាន។ វាគ្មានប្រយោជន៍អ្វី សម្រាប់ពួកអ្នកឡើយ ទោះបីជាក្រុមរបស់ពួកអ្នកមានចំនួនច្រើន លើសលប់យ៉ាងណាក៏ដោយ។ ហើយអល់ឡោះពិតជានៅជាមួយ បណ្ដាអ្នកដែលមានជំនឿ។
Enfal 8:20
ឱបណ្ដាអ្នកមានជំនឿ. ចូរគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយកុំបោះបង់ចោលការគោរពប្រតិបត្ដិ នេះឱ្យសោះនៅពេលដែលពួកអ្នកបានដឹងឮ(គម្ពីរគួរអាន)ហើយ នោះ។
Enfal 8:21
ចូរពួកអ្នកកុំធ្វើឱ្យដូចពួកដែលបាននិយាយថាៈ ពួកយើង បានឮហើយ តែពួកគេមិនយកចិត្ដទុកដាក់នូវអ្វីដែលពួកគេបាន ឮឱ្យសោះ។
Enfal 8:22
ពិតប្រាកដណាស់ សត្វលោកដែលអាក្រក់នៅចំពោះមុខ អល់ឡោះនោះ គឺអ្នកថ្លង់(បិទត្រចៀកមិនស្ដាប់) គ(មិននិយាយ ពីការពិត)ដែលមិនយល់អ្វីទាំងអស់។
Enfal 8:23
ហើយអល់ឡោះបានដឹងពីលក្ខណៈល្អប្រសើររបស់ពួកគេ ក្នុងការធ្វើឱ្យពួកគេបានយល់។ តែទោះបីជាទ្រង់ធ្វើឱ្យពួកគេស្ដាប់ យល់ក៏ដោយ ក៏ពួកគេនៅតែបែរចេញដដែល ថែមទាំងពួកគេជា អ្នកដែលប្រឆាំងទៀតផង។
Enfal 8:24
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកឆ្លើយតបចំពោះ អល់ឡោះ និងអ្នកនាំសារ នៅពេលដែលគេបានអំពាវនាវពួកអ្នក ទៅរកអ្វីដែលគេធ្វើឱ្យពួកអ្នករស់ឡើងវិញ(ដើរតាមមាគ៌ា នៃសាស-នាអ៊ីស្លាម)។ ចូរពួកអ្នកជ្រាបថាៈ ពិតប្រាកដណាស់ អល់ឡោះអាច រារាំងរវាងមនុស្ស និងចិត្ដរបស់គេ(ដែលប៉ងប្រាថ្នា) ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ។
Enfal 8:25
ចូរពួកអ្នកកោតខ្លាចចំពោះភាពវឹកវរដែលមិនត្រឹមតែ ប៉ះពាល់ចំពោះពួកដែលបំពានក្នុងចំណោមពួកអ្នកប៉ុណ្ណោះទេ(តែ វាអាចប៉ះពាល់ទាំងអ្នកធ្វើល្អ និងអ្នកធ្វើអាក្រក់)។ ចូរពួកអ្នក ជ្រាបថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកធ្វើទណ្ឌកម្មយ៉ាងខ្លាំង ក្លាបំផុត។
Enfal 8:26
ចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកមានគ្នាតិច ហើយ ទន់ខ្សោយនៅទឹកដីនេះ(ម៉ាក្កះ) ខណៈដែលពួកអ្នកខ្លាចពួកប្រឆាំង ចាប់ជំរិតពួកអ្នក តែទ្រង់បានផ្ដល់កន្លែងជ្រកកោនដល់ពួកអ្នក(នៅ ម៉ាឌីណះ) និងពង្រឹងពួកអ្នកដោយជំនួយពីទ្រង់ ព្រមទាំងទ្រង់បាន ផ្ដល់លាភសក្ការៈដ៏ល្អសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកដឹងគុណ។
Enfal 8:27
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំក្បត់នឹង អល់ឡោះ និងអ្នកនាំសារ ហើយនិងកុំក្បត់បណ្ដាអ្នកដែលមាន ទំនុកចិត្ដលើពួកអ្នក ខណៈដែលពួកអ្នកដឹងឱ្យសោះ។
Enfal 8:28
ហើយចូរពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិ របស់ពួកអ្នកនិងកូនចៅរបស់ពួកអ្នកគឺជាការសាកល្បង(ពី អល់ឡោះ) ហើយពិតប្រាកដណាស់ នៅជាមួយអល់ឡោះនោះ គឺមានការតបស្នងដ៏ធំធេង។
Enfal 8:29
ឱបណ្ដាអ្នកដែលមានជំនឿ ប្រសិនបើពួកអ្នកកោតខ្លាច អល់ឡោះនោះ ទ្រង់នឹងធ្វើឱ្យពួកអ្នកចេះបែងចែកខុសត្រូវ ហើយ ទ្រង់នឹងលុបបំបាត់ចោលអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ព្រម ទាំងទ្រង់អភ័យទោសដល់ពួកអ្នក។ អល់ឡោះគឺជាអ្នកដែលមាន ភាពសប្បុរសបំផុត។
Enfal 8:30
ហើយ(ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានប្រើ ល្បិចកលចំពោះអ្នកដើម្បីឃុំឃាំងអ្នក ឬសម្លាប់អ្នក ឬបណេ្ដញ អ្នកចេញ(ពីស្រុកកំណើត)។ ពួកគេកំពុងប្រើល្បិចកល ហើយ អល់ឡោះក៏ប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ អល់ឡោះគឺ ជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។
Enfal 8:31
ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើង ឱ្យពួកគេស្ដាប់់ ពួកគេបាននិយាយថាៈ ពួកយើងពិតជាបានឮ ប្រសិន បើពួកយើងចង់វិញនោះ ពួកយើងប្រាកដជានិយាយដូចនេះ។ តែ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។
Enfal 8:32
ហើយ(ចូរចងចាំ)នៅពេលដែលពួកគេ(ពួកមូស្ហរីគីន) បាននិយាយថាៈ ឱអល់ឡោះ. ប្រសិនបើ(គម្ពីរគួរអាន) នេះវាជា ការពិតមកពីទ្រង់មែននោះ សូមទ្រង់មេត្ដាបញ្ចុះភ្លៀងជាដុំថ្មពីលើ មេឃលើពួកយើង ឬផ្ដល់ឱ្យពួកយើងនូវទារុណកម្មដ៏ឈឺចាប់មក។
Enfal 8:33
អល់ឡោះមិនបានធ្វើទារុណកម្មពួកគេ ខណៈដែលអ្នក (មូហាំម៉ាត់)ស្ថិតនៅជាមួយពួកគេទេ។ ហើយអល់ឡោះក៏មិនមែន ជាអ្នកធ្វើទារុណកម្មពួកគេនៅពេលដែលមានពួកគេសុំអភ័យទោស នោះដែរ។
Enfal 8:34
ហើយតើពួកគេមានអ្វីដែលអាចឱ្យអល់ឡោះមិនធ្វើ ទារុណកម្មពួកគេ ខណៈដែលពួកគេហាមឃាត់(អ្នកមានជំនឿក្នុង ការតវ៉ាហ្វ និងការគោរពសក្ការៈ)ពីម៉ាស្ជិទហារ៉មនោះ? ពួកគេមិន មែនជាអ្នកគ្រប់គ្រងវាឡើយ។ អ្នកដែលគ្រប់គ្រងវាគ្មានអ្នកណា ក្រៅពីបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះឡើយ ប៉ុន្ដែពួកគេភាគ ច្រើនមិនដឹង។
Enfal 8:35
ការគោរពសក្ការៈរបស់ពួកគេ(ពួកមូស្ហរីគីន)នៅម៉ាស្ជិទ ហារ៉មនោះ គឺគ្មានអ្វីក្រៅពីការហួចលេង និងទះដៃឡើយ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សទារុណកម្មនូវអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងចុះ។
Enfal 8:36
ពិតប្រាកដណាស់ ពួកដែលប្រឆាំងចំណាយទ្រព្យសម្បត្ដិ របស់ពួកគេដើម្បីរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួក គេនឹងចំណាយវា បន្ទាប់មកការចំណាយនោះនឹងធ្វើឱ្យពួកគេមាន ការសោកស្ដាយ។ បន្ទាប់មកទៀតពួកគេនឹងត្រូវបរាជ័យ។ ហើយ ពួកដែលបានប្រឆាំងនឹងត្រូវគេប្រមូលផ្ដុំទៅកាន់នរកជើហាន់ណាំ។
Enfal 8:37
គឺដើម្បីអល់ឡោះនឹងបែងចែករវាងអ្នកអាក្រក់ និងអ្នក ល្អ(អ្នកគ្មានជំនឿ និងមានជំនឿ)។ ហើយទ្រង់នឹងដាក់ពួកអាក្រក់ ជាគំនរលើគ្នា ហើយទ្រង់នឹងប្រមូលគេទាំងអស់ ក្រោយមកទ្រង់ ក៏ដាក់គេទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះគឺជាពួកដែលខាត បង់។
Enfal 8:38
ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងថាៈ ប្រសិនបើពួកគេបពា្ឈប់(ការប្រឆាំងនឹងអល់ឡោះ) គេនឹងអភ័យ-ទោសឱ្យពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក។ តែបើពួក គេវិលត្រឡប់(ទៅរកការប្រឆាំង)ម្ដងទៀត គឺមាគ៌ារបស់ពួក ជំនាន់មុនបានកើតមានឡើងរួចទៅហើយ។
Enfal 8:39
ហើយចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួក មូស្ហរីគីន)រហូតដល់ភាពវឹកវរ(ប្រការស្ហ៊ីរិក)លែងកើតមាន និង ធ្វើឱ្យការគោរពសក្ការៈទាំងអស់ទៅចំពោះអល់ឡោះតែមួយគត់។ ហើយប្រសិនបើពួកគេបានបពា្ឈប់(ភាពវឹកវរ) ពិតប្រាកដណាស់ អល់ឡោះឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដ។
Enfal 8:40
តែប្រសិនបើពួកគេបានបែរចេញវិញនោះ ចូរពួកអ្នកជ្រាប ថាៈ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារពួកអ្នក។ ទ្រង់ជាអ្នក គាំពារ និងជាអ្នកជួយដ៏ប្រសើរបំផុត។
Enfal 8:41
ចូរពួកអ្នកជ្រាបថាៈ អ្វីដែលពួកអ្នកទទួលបានពីជ័យភណ្ឌ នោះ គឺមួយភាគប្រាំសម្រាប់អល់ឡោះនិងសម្រាប់អ្នកនាំសារ សាច់ សារលោហិតរបស់អ្នកនាំសារ កូនកំព្រា អ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះ និងអ្វីដែល យើងបានបញ្ចុះមកឱ្យខ្ញុំរបស់យើងនៅថ្ងៃបែងចែក(រវាងខុសនិង ត្រូវ) ជាថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិបាទើរ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Enfal 8:42
(ចូរចងចាំ)នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃ ជ្រលង(ម៉ាឌីណះ) ហើយពួកគេស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពី ជ្រលង។ ចំណែកឯក្រុមអូដ្ឋផ្ទុកទំនិញគឺស្ថិតនៅទាបជាងពួកអ្នក។ ទោះបីជាពួកអ្នកបានព្យាយាមជួបគ្នាក៏ដោយ ក៏ពួកអ្នកមិនអាច ជួបគ្នាបានដែរ។ ប៉ុន្ដែ(អាចប្រមូលផ្ដុំពួកអ្នកដោយគ្មានការសន្យា) ដើម្បីអល់ឡោះនឹងសមេ្រចនូវអ្វីដែលបានកំណត់រួច។ ដើម្បីឱ្យអ្នក ដែលប្រឆាំងនឹងភស្ដុតាងដ៏ច្បាស់លាស់(បានមកដល់ពួកគេ)កាន់ តែប្រឆាំង និងដើម្បីឱ្យអ្នកដែលបានជឿនឹងភស្ដុតាងដ៏ច្បាស់លាស់ កាន់តែមានជំនឿថែមទៀត។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។
Enfal 8:43
(ចូរចងចាំ)នៅពេលដែលអល់ឡោះបានបង្ហាញអ្នកឱ្យ ឃើញពួកគេ(សត្រូវ)នៅក្នុងសុបិនរបស់អ្នកនូវចំនួនដ៏តិចតួច។ ប្រសិនបើទ្រង់បានឱ្យអ្នកឃើញពួកគេមានចំនួនច្រើនវិញនោះ ពួក អ្នកពិតជាបរាជ័យ ហើយពួកអ្នកពិតជាមានការខ្វែងយោបល់គ្នាក្នុង រឿងនោះ(សង្គ្រាម)។ ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នកមានសុវត្ថិភាព។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ដ។
Enfal 8:44
ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបានជួប(កងទ័ព សត្រូវនៅសមរភូមិបាទើរ) អល់ឡោះបានធ្វើឱ្យពួកអ្នកឃើញ ពួកគេ(សត្រូវ)មានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកអ្នក ហើយ អល់ឡោះក៏ធ្វើឱ្យពួកអ្នកមានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកគេ ដែរ ដើម្បីអល់ឡោះសមេ្រចនូវកិច្ចការដែលទ្រង់បានកំណត់រួច។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះវិញ។
Enfal 8:45
ឱបណ្ដាអ្នកមានជំនឿ. នៅពេលពួកអ្នកបានជួបក្រុមមួយ (កងទ័ពសត្រូវ) ចូរពួកអ្នកមានភាពនឹងនរ និងនឹកឃើញអល់ឡោះ ឱ្យបានច្រើន សង្ឃឹមថាពួកអ្នកទទួលបានជោគជ័យ។
Enfal 8:46
ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ ហើយកុំឱ្យពួកអ្នកខ្វែងយោបល់គ្នាឱ្យសោះ ពី ព្រោះវាធ្វើឱ្យពួកអ្នកបរាជ័យនិងបាត់បង់ភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយ បណ្ដាអ្នកដែលអត់ធ្មត់។
Enfal 8:47
ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបាន ចាកចេញពីលំនៅដ្ឋានរបស់ពួកគេដោយភាពកេ្អងក្អាង និងដើម្បីឱ្យ មនុស្សឃើញ ថែមទាំងហាមឃាត់អ្នកដទៃអំពីមាគ៌ា របស់អល់ឡោះ ឱ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ដ។
Enfal 8:48
ហើយ(ចូរចងចាំ)នៅពេលដែលស្ហៃតនបានលំអទង្វើទាំង ឡាយរបស់ពួកគេសម្រាប់ពួកគេ ដោយបាននិយាយថាៈ គ្មានមនុស្ស ណាម្នាក់ដែលអាចយកជ័យជំនះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំជាអ្នកនៅជិតពួកអ្នក(ជាអ្នកជួយ)។ ប៉ុន្ដែនៅពេលដែលក្រុមទាំងពីរ(អ្នកមានជំនឿ និងពួកគ្មានជំនឿ) បានឃើញគ្នានោះ វាក៏បានរត់ចេញ ហើយនិយាយថាៈ ពិតប្រាកដ ណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ខ្ញុំពិតជាមើល ឃើញនូវអ្វីដែលពួកអ្នកមើលមិនឃើញ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះ ហើយអល់ឡោះជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
Enfal 8:49
-(ចូរចងចាំ)នៅពេលដែលពួកពុតត្បុតនិងពួកដែលនៅក្នុង ចិត្ដរបស់ពួកគេមានជំងឺបាននិយាយថាៈ សាសនារបស់ពួកគេបាន បោកប្រាស់ពួកគេ។ ហើយអ្នកណាដែលបានប្រគល់ការទុកចិត្ដទៅ ចំពោះអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះគឺមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Enfal 8:50
ប្រសិនបើអ្នក(មូហាំម៉ាត់)អាចមើលឃើញនៅពេល ម៉ាឡាអ៊ីកាត់យកព្រលឹងអ្នកដែលប្រឆាំងនោះ(អ្នកនឹងឃើញ) ម៉ាឡាអ៊ីកាត់វាយមុខនិងខ្នងរបស់ពួកគេ(ដោយពោលថា) ចូរពួក អ្នក(ពួកមូស្ហរីគីន)ភ្លក្សទារុណកម្មនៃភ្លើងឆេះដ៏សន្ធោសន្ធៅចុះ។
Enfal 8:51
ទាំងនោះគឺដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ កន្លងមក។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកបំពាន លើខ្ញុំរបស់ទ្រង់ឡើយ។
Enfal 8:52
វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ ដែលពួកគេបានប្រឆាំងនឹងភស្ដុតាងៗរបស់អល់ឡោះ។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយសារ បាបកម្មរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែល ខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Enfal 8:53
នោះគឺដោយសារតែអល់ឡោះមិនមែនជាអ្នកផ្លាស់ប្ដូរ នៀកម៉ាត់ដែលទ្រង់បានផ្ដល់វាទៅលើក្រុមណាមួយឡើយ លុះត្រា តែពួកគេផ្លាស់ប្ដូរអ្វីមួយនោះដោយខ្លួនឯង។ ហើយពិតប្រាកដ ណាស់ អល់ឡោះមហាឮ មហាដឹង។
Enfal 8:54
វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ។ ពួកគេបានបដិសេធនឹងភស្ដុតាងៗនៃម្ចាស់របស់ ពួកគេ។ ដូចេ្នះយើងក៏បានបំផ្លាញពួកគេដោយសារតែទោសកំហុស របស់ពួកគេ ហើយយើងបានធ្វើឱ្យក្រុមរបស់ហ្វៀរអោនលង់ទឹក។ ហើយពួកគេទាំងអស់គ្នាគឺជាពួកដែលបំពាន។
Enfal 8:55
ពិតប្រាកដណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះ មុខអល់ឡោះនោះគឺពួកដែលប្រឆាំងដោយពួកគេគ្មានជំនឿ។
Enfal 8:56
គឺពួកដែលអ្នក(មូហាំម៉ាត់)បានធ្វើកិច្ចសន្យាជាមួយ ពួកគេ បន្ទាប់មកពួកគេក្បត់កិច្ចសន្យារបស់ពួកគេនោះរាល់ៗ លើក ហើយពួកគេមិនកោតខ្លាចអល់ឡោះឡើយ។
Enfal 8:57
ប្រសិនបើអ្នក(មូហាំម៉ាត់)អាចយកជ័យជំនះលើពួកគេ (អ្នកមិនគោរពកិច្ចសន្យា)ក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេ ដើម្បីបំបែកពួកគេចេញពីអ្នកដែលនៅខាងក្រោយពួកគេ សង្ឃឹមថា ពួកគេនឹងចងចាំ។
Enfal 8:58
ប៉ុន្ដែប្រសិនបើអ្នកមានការភ័យខ្លាចអំពីក្រុមដែលមិន គោរពកិច្ចសន្យានោះ ចូរអ្នកបង្ហាញ(កិច្ចសន្យា)ដល់ពួកគេ ដើម្បី ឱ្យក្រុមទាំងពីរបានដឹងដូចគ្នា(ដើម្បីបពា្ចប់កិច្ចសន្យា)។ ពិតប្រាកដ ណាស់ អល់ឡោះមិនចូលចិត្ដពួកដែលក្បត់កិច្ចសន្យាឡើយ។
Enfal 8:59
ហើយចូរកុំឱ្យពួកដែលប្រឆាំងគិតថា ពួកគេអាចគេចផុត (ពីទណ្ឌកម្ម)ឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេគ្មានលទ្ធភាពរត់ គេចបានឡើយ។
Enfal 8:60
ចូរពួកអ្នក(អ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួក អ្នកនូវកម្លាំងទ័ពនិងសេះសង្គ្រាម ដោយពួកអ្នកត្រូវបន្លាចនឹងវា ដល់សត្រូវរបស់អល់ឡោះ និងសត្រូវរបស់ពួកអ្នក ព្រមទាំងពួក ផេ្សងទៀតក្រៅពីពួកគេដែលពួកអ្នកមិនស្គាល់ពួកគេ តែអល់ឡោះ ស្គាល់ពួកគេ។ អ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់ អល់ឡោះនោះ គេប្រាកដជានឹងតបស្នងដល់ពួកអ្នកវិញ។ ហើយ ពួកអ្នកមិនត្រូវបានគេបំពានឡើយ។
Enfal 8:61
ហើយប្រសិនបើពួកគេទោរទន់ទៅរកសន្ដិភាពអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវទោរទន់ទៅរកសន្ដិភាពវិញដែរ។ ហើយចូរអ្នកប្រគល់ ការទុកចិត្ដទៅចំពោះអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។
Enfal 8:62
ប្រសិនបើពួកគេ(ពួកចុះកិច្ចព្រមព្រៀង)មានបំណងប្រើ ល្បិចក្បត់អ្នក(មូហាំម៉ាត់) ពិតប្រាកដណាស់ អល់ឡោះគឺគ្រប់ គ្រាន់ហើយសម្រាប់អ្នក។ ទ្រង់គឺជាអ្នកដែលគាំទ្រអ្នកតាមរយៈ ជំនួយរបស់ទ្រង់ និងបណ្ដាអ្នកមានជំនឿ។
Enfal 8:63
ហើយទ្រង់បានបង្រួបបង្រួមឱ្យមានសាមគ្គីភាពរវាង ដួងចិត្ដរបស់ពួកគេ(អ្នកមានជំនឿ)។ ប្រសិនបើអ្នកបានចំណាយ ទ្រព្យសម្បត្ដិនៅលើផែនដីនេះទាំងអស់ ក៏អ្នកមិនអាចបង្រួបបង្រួម រវាងចិត្ដរបស់ពួកគេបានដែរ ប៉ុន្ដែអល់ឡោះអាចបង្រួបបង្រួមរវាង ពួកគេ(ឱ្យមានជំនឿ)បាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Enfal 8:64
ឱណាពី. អល់ឡោះគឺគ្រប់គ្រាន់ហើយសម្រាប់អ្នក និង អ្នកដែលបានប្រតិបត្ដិតាមអ្នកក្នុងចំណោមអ្នកដែលមានជំនឿ។
Enfal 8:65
ឱណាពី. ចូរជំរុញបណ្ដាអ្នកដែលមានជំនឿលើការ ប្រយុទ្ធ។ បើក្នុងចំណោមពួកអ្នកមានគ្នាម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ គឺពួកអ្នកអាចឈ្នះ(ពួកខ្មាំង)ចំនួនពីររយនាក់។ បើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ គឺពួកអ្នកអាចឈ្នះចំនួនមួយពាន់ នាក់ពីពួកដែលប្រឆាំងដោយសារតែពួកគេជាក្រុមមួយដែលគ្មាន ការយល់ដឹង។
Enfal 8:66
ពេលនេះអល់ឡោះបានសម្រាលចំពោះពួកអ្នក ព្រោះទ្រង់ បានដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ហេតុនេះបើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ដែលតស៊ូអត់ធ្មត់ គឺពួកអ្នកនឹងឈ្នះ (សត្រូវ)ចំនួនពីររយនាក់ ហើយបើក្នុងចំណោមពួកអ្នកមានមួយពាន់នាក់ គឺពួកអ្នកនឹងឈ្នះចំនួនពីរពាន់នាក់ដោយមានការអនុញ្ញាត ពីអល់ឡោះ។ ហើយអល់ឡោះពិតជានៅជាមួយពួកអ្នកដែលតស៊ូ អត់ធ្មត់។
Enfal 8:67
មិនគួរគប្បីចំពោះណាពីទុកឈ្លើយសឹក(ដើម្បីទទួលយក ការលោះនោះឡើយ) លុះត្រាតែគាត់សម្លាប់រង្គាល(ដើម្បីបំបាត់ ពួកសត្រូវ)នៅលើផែនដីនេះសិន។ ពួកអ្នក(អ្នកមានជំនឿ)ចង់ បានសម្បត្ដិលោកិយ(ដោយទទួលយកការលោះឈ្លើយសឹកពី ពួកសត្រូវ) តែអល់ឡោះចង់ផ្ដល់ផលបុណ្យដល់ពួកអ្នកនាថ្ងៃ បរលោក ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Enfal 8:68
ប្រសិនបើគ្មានការកំណត់ពីអល់ឡោះ(អនុញ្ញាតឱ្យនូវ ជ័យភណ្ឌនិងទ្រព្យនៃការលោះឈ្លើយសឹក)ពីមុនមកទេនោះ ពួក អ្នកប្រាកដជាទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតដោយសារ តែពួកអ្នកបានទទួលយក(នូវការលោះចំណាប់ខ្មាំង)នោះ។
Enfal 8:69
ដូចេ្នះ ចូរពួកអ្នកទទួលទានអំពីអ្វីដែលបានមកពីជ័យ- ភណ្ឌដែលហាឡាល់ស្អាតស្អំចុះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Enfal 8:70
ឱណាពី. ចូរអ្នកពោលទៅកាន់ពួកឈ្លើយសឹកដែលនៅ ក្នុងកណ្ដាប់ដៃពួកអ្នកថាៈ ប្រសិនបើអល់ឡោះដឹងថា នៅក្នុងចិត្ដ របស់ពួកអ្នកល្អមែននោះ ទ្រង់ច្បាស់ជានឹងផ្ដល់ឱ្យពួកអ្នកនូវ សេចក្ដីល្អជាងអ្វី(ទ្រព្យលោះ)ដែលគេបានយកពីពួកអ្នក ហើយ ទ្រង់នឹងអភ័យទោសដល់ពួកអ្នកទៀតផង។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។
Enfal 8:71
ប៉ុន្ដែបើពួកគេមានបំណងក្បត់អ្នក(មូហាំម៉ាត់) ពួកគេ ពិតជាបានក្បត់អល់ឡោះពីមុនរួចមកហើយ ដូចេ្នះទ្រង់បានជួយ អ្នកឱ្យឈ្នះពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Enfal 8:72
ពិតប្រាកដណាស់ បណ្ដាអ្នកមានជំនឿដែលបានចំណាក ស្រុក ហើយបានតស៊ូទាំងទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេក្នុង មាគ៌ា របស់អល់ឡោះ ហើយបណ្ដាអ្នក(អ្នកអាន់ស័រ)ដែលបានផ្ដល់ ជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នកមូហាជីរីន) អ្នកទាំងនោះគឺជាសម្ព័ន្ធមិត្ដនឹងគ្នា។ រីឯបណ្ដាអ្នកដែលមានជំនឿ តែពួកគេមិនបានភៀសខ្លួនទេនោះ ពួកអ្នកមិនត្រូវទទួលបន្ទុកការ ពារពួកគេនូវប្រការណាមួយឡើយ លុះត្រាតែពួកគេភៀសខ្លួនដែរ។ ប្រសិនបើពួកគេសុំជំនួយពីពួកអ្នកនៅក្នុងកិច្ចការសាសនា(ដូចជា ត្រូវពួកដែលគ្មានជំនឿបំពាន)នោះ ជាកាតព្វកិច្ចរបស់ពួកអ្នកត្រូវ តែជួយ លើកលែងតែទៅលើក្រុមដែលមានកិច្ចព្រមព្រៀងរវាងពួក អ្នកនិងពួកគេ។ ហើយអល់ឡោះឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Enfal 8:73
ហើយពួកដែលគ្មានជំនឿ ពួកគេជាសម័្ពន្ធមិត្ដនឹងគ្នា។ ប្រសិនបើពួកអ្នកមិនធ្វើតាមវា(បទបញ្ជារបស់អល់ឡោះ) ភាពវឹកវរ និងវិនាសកម្មយ៉ាងធំធេងពិតជានឹងកើតឡើងនៅលើផែនដី នេះជាមិនខាន។
Enfal 8:74
ហើយបណ្ដាអ្នកមានជំនឿដែលបានភៀសខួ្លន និងបាន តស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងបណ្ដាអ្នក(អ្នកអាន់ស័រ)ដែល បានផ្ដល់ជាទីជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នក មូហាជីរីន) អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(នៅ ក្នុងឋានសួគ៌)។
Enfal 8:75
ហើយបណ្ដាអ្នកដែលមានជំនឿបន្ទាប់ពីអ្នកទាំងនេះ (មូហាជីរីន និងអាន់ស័រ) ពួកគេបានភៀសខ្លួន និងបានចូលរួម តស៊ូជាមួយពួកអ្នក ដូចេ្នះពួកទាំងនោះគឺស្ថិតក្នុងចំណោមពួកអ្នក ដែរ។ ហើយសាច់សាលោហិតទាំងឡាយរបស់ពួកគេមានសិទ្ធិ (ទទួលមរតក)ទៅវិញទៅមក ស្របតាមក្រឹត្យច្បាប់របស់ អល់ឡោះ។ ពិតប្រាកដណាស់អល់ឡោះដឹងនូវរាល់អ្វីៗទាំងអស់។
Tevbe 9:1
(នេះគឺជា)ការកាត់ផ្ដាច់ទំនាក់ទំនងរបស់អល់ឡោះ និង អ្នកនាំសាររបស់ទ្រង់ចំពោះពួកមូស្ហរីគីនដែលពួកអ្នក(អ្នកមាន ជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេ។
Tevbe 9:2
ដូចេ្នះហើយ ចូរពួកអ្នក(ពួកមូស្ហរីគីន)ធ្វើដំណើរនៅលើ ផែនដីចំនួនបួនខែ ហើយត្រូវដឹងថា ពិតប្រាកដណាស់ ពួកអ្នកមិន អាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ហើយពិត ប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកដែលគ្មានជំនឿ អាម៉ាស់មុខ។
Tevbe 9:3
ហើយនេះជាសេចក្ដីប្រកាសពីអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទៅកាន់មនុស្សលោកនាថ្ងៃបុណ្យហាជ្ជីដ៏ធំបំផុតថាៈ ពិត ប្រាកដណាស់ អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់មិនពាក់ព័ន្ធនឹង ពួកមូស្ហរីគីនទៀតឡើយ។ ហើយប្រសិនបើពួកអ្នកសារភាពទោស កំហុសនោះ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែបើពួកអ្នក បានងាកចេញវិញនោះ ពួកអ្នកត្រូវដឹងថា ពួកអ្នកមិនអាចគេចផុត ពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ ពួកដែលបានប្រឆាំងនូវទារុណកម្មដ៏ឈឺចាប់ចុះ។
Tevbe 9:4
លើកលែងតែពួកមូស្ហរីគីនដែលពួកអ្នកបានចុះកិច្ចព្រម ព្រៀងជាមួយពួកគេ បន្ទាប់មកពួកគេមិនក្បត់នឹងពួកអ្នកនូវប្រការ ណាមួយ ហើយពួកគេមិនគាំទ្រអ្នកណាម្នាក់ដែលប្រឆាំងនឹងពួក អ្នកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកបំពេញកិច្ចសន្យាទាំងនេះ ជាមួយពួកគេរហូតដល់ពេលកំណត់របស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់អ្នកដែលកោតខ្លាចទ្រង់។
Tevbe 9:5
កាលណាខែពិសិដ្ឋបានកន្លងផុតទៅ ចូរពួកអ្នកសម្លាប់ពួក មូស្ហរិគីនចុះ ទោះបីជាពួកអ្នកបានជួបពួកគេនៅទីណាក៏ដោយ ហើយចូរចាប់ពួកគេ និងឡោមព័ទ្ធពួកគេ ហើយពួកអ្នកត្រូវឃ្លាំ មើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេបានសារភាពកំហុស ហើយប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះ ចូរពួកអ្នកដោះ លែងពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Tevbe 9:6
ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមូស្ហរីគីនបានសុំឱ្យអ្នក ជួយការពារគេ ចូរអ្នកការពារគេចុះ ដើម្បីឱ្យគេស្ដាប់ពាក្យសំដី របស់អល់ឡោះ(គម្ពីរគួរអាន) បន្ទាប់មកចូរអ្នកបញ្ជូនគេទៅ កន្លែងដែលមានសុវត្ថិភាព។ ការធ្វើដូចេ្នះ គឺដោយសារតែពួកគេ ជាក្រុមដែលមិនដឹង(អំពីសាសនាអ៊ីស្លាម)។
Tevbe 9:7
តើពួកមូស្ហរីគីនអាចមានកិច្ចព្រមព្រៀងជាមួយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ក្រៅពីពួកដែលបានចុះកិច្ចព្រមព្រៀង ជាមួយពួកអ្នកនៅឯម៉ាស្ជីទីលហារ៉មបានយ៉ាងដូចមេ្ដច? ហេតុនេះ បើពួកគេនៅតែគោរពកិច្ចសន្យាចំពោះពួកអ្នក គឺពួកអ្នកត្រូវតែ គោរពកិច្ចសន្យាចំពោះពួកគេវិញ។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
Tevbe 9:8
ហើយប្រសិនបើពួកគេមានប្រៀបលើពួកអ្នក(នៅក្នុង សមរភូមិ)នោះ ពួកគេមិនគោរពពួកអ្នកដែលជាសាច់សាលោហិត និងមិនគោរពកិច្ចព្រមព្រៀងនោះទេ តើ(ពួកមូស្ហរីគីនអាចមានកិច្ច ព្រមព្រៀង)យ៉ាងដូចមេ្ដច?។ ពួកគេយល់ព្រមជាមួយពួកអ្នកតែ មាត់របស់ពួកគេប៉ុណ្ណោះ តែចិត្ដរបស់ពួកគេបដិសេធ ហើយពួក គេភាគច្រើនជាពួកដែលក្បត់កិច្ចសន្យា ។
Tevbe 9:9
ពួកគេបានប្ដូរអាយ៉ាត់ៗរបស់អល់ឡោះដោយសម្បត្ដិ លោកិយដ៏តិចតួច រួចពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់ទ្រង់។ ពិតប្រាកដណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺអាក្រក់បំផុត។
Tevbe 9:10
ពួកគេ(ពួកមូស្ហរីគីន)មិនគោរពអ្នកមានជំនឿដែលជា សាច់សាលោហិត និងមិនគោរពកិច្ចព្រមព្រៀងឡើយ។ ហើយ ពួកទាំងនោះជាពួកដែលបំពាន។
Tevbe 9:11
ប្រសិនបើពួកគេសារភាពកំហុស(មានជំនឿ) និងប្រតិបត្ដិសឡាត ហើយនិងបរិច្ចាគហ្សាកាត់នោះគឺពួកគេជាបងប្អូនរួម សាសនារបស់ពួកអ្នក។ ហើយយើង(អល់ឡោះ)នឹងបកស្រាយ បំភ្លឺអាយ៉ាត់ៗសម្រាប់ក្រុមដែលយល់ដឹង។
Tevbe 9:12
ប៉ុន្ដែប្រសិនបើពួកគេបានរំលាយពាក្យសម្បថរបស់ពួកគេ បន្ទាប់ពីមានកិច្ចព្រមព្រៀងរបស់ពួកគេ ហើយពួកគេបានវាយ ប្រហារលើសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងមេដឹក នាំរបស់ពួកប្រឆាំងទាំងអស់។ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺ គ្មានកិច្ចព្រមព្រៀងឡើយ។ (ការធ្វើដូចេ្នះ) សង្ឃឹមថាពួកគេនឹង បពា្ឈប់(ការវាយប្រហារ)។
Tevbe 9:13
ហេតុអ្វីបានជាពួកអ្នកមិនប្រយុទ្ធជាមួយក្រុមដែលបាន រំលាយកិច្ចព្រមព្រៀង និងប៉ុនប៉ងនិរទេសអ្នកនាំសារ(មូហាំម៉ាត់) ចេញ(ពីទីក្រុងម៉ាក្កះ) ដោយពួកគេបានផ្ដើម(ប្រយុទ្ធ)ជាមួយពួក អ្នកដំបូងបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ដូចេ្នះ អល់ឡោះ ទេដែលពួកអ្នកត្រូវកោតខ្លាច ប្រសិនបើពួកអ្នកជាអ្នកដែលមាន ជំនឿមែននោះ។
Tevbe 9:14
ចូរពួកអ្នកប្រយុទ្ធជាមួយពួកគេចុះ អល់ឡោះនឹងធ្វើ ទារុណកម្មពួកគេដោយថ្វីដៃរបស់ពួកអ្នក ហើយទ្រង់នឹងធ្វើឱ្យ ពួកគេអាម៉ាស់ និងជួយពួកអ្នកឱ្យមានជ័យជំនះលើពួកគេ ព្រម ទាំងធ្វើឱ្យរំសាយកង្វល់ពីក្នុងចិត្ដរបស់ក្រុមដែលមានជំនឿ។
Tevbe 9:15
ហើយទ្រង់នឹងលុបបំបាត់កំហឹងពីក្នុងចិត្ដរបស់ពួកគេ ហើយអល់ឡោះនឹងទទួលយកការសារភាពទោសកំហុសចំពោះ អ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Tevbe 9:16
ឬមួយក៏ពួកអ្នក(អ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវ គេបោះបង់ចោល នៅពេលដែលអល់ឡោះមិនទាន់បានសាកល្បង ពួកដែលបានតស៊ូប្រយុទ្ធក្នុងចំណោមពួកអ្នក ហើយពួកគេមិនយក អ្នកផេ្សងពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបណ្ដាអ្នក មានជំនឿធ្វើជាអ្នកគាំពារឬ? ហើយអល់ឡោះមហាដឹងនូវអ្វីដែល ពួកអ្នកប្រព្រឹត្ដ។
Tevbe 9:17
មិនមែនជាភារកិច្ចរបស់ពួកមូស្ហរីគីនទេក្នុងការកសាង ឬថែទាំវិហាររបស់អល់ឡោះ ដោយពួកគេបានធ្វើជាសាក្សីខ្លួនឯង ថាៈ ពួកគេជាអ្នកគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេ មិនបានផលឡើយ ហើយពួកគេជាពួកដែលស្ថិតនៅក្នុងឋាននរក ជាអមតៈ។
Tevbe 9:18
ការពិតអ្នកដែលកសាង ឬថែទាំវិហាររបស់អល់ឡោះ នោះ គឺមានតែអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក និងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគេមិនកោតខ្លាច អ្នកណាក្រៅពីអល់ឡោះប៉ុណ្ណោះ។ ហើយសង្ឃឹមថា អ្នកទាំងនោះ នឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។
Tevbe 9:19
តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និង ថែទាំម៉ាស្ជីទិលហារ៉ម(នៅម៉ាក្កះ) ស្មើនឹងអ្នកដែលមានជំនឿលើ អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ អល់ឡោះឬ? ពួកគេទាំងនោះមានភាពមិនស្មើគ្នាឡើយនៅចំពោះ មុខអល់ឡោះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញក្រុមដែលបំពាន ឡើយ។
Tevbe 9:20
បណ្ដាអ្នកដែលមានជំនឿ ហើយបានភៀសខ្លួន(ចេញពី ទឹកដីគ្មានជំនឿ) និងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ដោយទ្រព្យសម្បត្ដិរបស់ពួកគេ និងជីវិតរបស់ពួកគេផ្ទាល់នោះ គឺមានឋានៈខ្ពង់ខ្ពស់បំផុតនៅជាមួយអល់ឡោះ។ ហើយអ្នកទាំង នោះជាអ្នកជោគជ័យ។
Tevbe 9:21
ម្ចាស់របស់ពួកគេបានផ្ដល់ដំណឹងរីករាយដល់ពួកគេដោយ ក្ដីមេត្ដាករុណា និងក្ដីសោមនស្សរីករាយ ហើយផ្ដល់ឋានសួគ៌ដែល មានសេចក្ដីរីករាយជានិរន្ដរ៍នៅក្នុងនោះ។
Tevbe 9:22
ដោយពួកគេស្ថិតក្នុងឋានសួគ៌នោះជាអមតៈ។ ពិតប្រាកដ ណាស់ អល់ឡោះគឺជាអ្នកដែលមានផលបុណ្យដ៏ធំធេង(សម្រាប់ អ្នកមានជំនឿ)។
Tevbe 9:23
ឱបណ្ដាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំយកជីដូនជីតា និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេ ពេញចិត្ដនឹងការគ្មានជំនឿជាងការមានជំនឿនោះ។ អ្នកណាហើយ ក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាអ្នកគាំពារនោះ ពួកទាំងនោះ គឺជាពួកដែលបំពាន។
Tevbe 9:24
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈប្រសិនបើឪពុកម្ដាយ កូនចៅ បងប្អូន ប្រពន្ធ សាច់សាលោហិតរបស់ពួកអ្នក និងទ្រព្យ សម្បត្ដិដែលពួកអ្នករកបាន និងជំនួញដែលពួកអ្នកខ្លាចខាតបង់ ហើយនិងលំនៅដ្ឋានដែលពួកអ្នកពេញចិត្ដវា ពួកអ្នកស្រឡាញ់ជាង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងមាគ៌ា របស់ទ្រង់ នោះ ចូរពួកអ្នករង់ចាំចុះ រហូតទាល់តែអល់ឡោះនាំមកនូវការ សមេ្រច(ទណ្ឌកម្ម)របស់ទ្រង់។ អល់ឡោះមិនចង្អុលបង្ហាញក្រុម ដែលប្រព្រឹត្ដល្មើសឡើយ។
Tevbe 9:25
អល់ឡោះពិតជាបានជួយពួកអ្នកឱ្យបានជោគជ័យនៅក្នុង សមរភូមិជាច្រើនកន្លែង។ ហើយនៅសមរភូមិហ៊ូណែន ពេលដែល កងទ័ពជាច្រើនរបស់ពួកអ្នកធ្វើឱ្យពួកអ្នកមានមោទនភាពនោះ គឺ គ្មានប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ ហើយដីដែលមានភាពទូលំ ទូលាយនោះបែរជាចង្អៀតចំពោះពួកអ្នក បន្ទាប់មកពួកអ្នករត់ ត្រឡប់ក្រោយ(ដោយបរាជ័យ)ទៅវិញ។
Tevbe 9:26
ក្រោយមកអល់ឡោះ បានបញ្ចុះភាពនឹងនររបស់ទ្រង់ ទៅលើអ្នកនាំសាររបស់ទ្រង់ និងពួកដែលមានជំនឿ(ឱ្យមាន ស្មារតីប្រយុទ្ធឡើងវិញ)។ ហើយទ្រង់បានបញ្ចុះកងទ័ព(ម៉ាឡា-អ៊ីកាត់មកជួយពួកអ្នក) ដែលពួកអ្នកមិនបានឃើញគេ ហើយទ្រង់ ក៏បានដាក់ទារុណកម្មទៅលើពួកដែលបានប្រឆាំង។ នោះហើយគឺ ជាការតបស្នងចំពោះពួកដែលប្រឆាំង។
Tevbe 9:27
បន្ទាប់មកអល់ឡោះទទួលយកការសារភាពក្រោយពី (ទារុណកម្ម)នោះ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Tevbe 9:28
ឱបណ្ដាអ្នកដែលមានជំនឿ ការពិតពួកមូស្ហរីគីន គឺគ្មាន ភាពជ្រះស្អាតទេ(ណាជីស)។ ហេតុនេះ ចូរកុំឱ្យពួកគេទៅជិត ម៉ាស្ជិទអាល់ហារ៉មបន្ទាប់ពីឆ្នាំនេះ(ឆ្នាំទីប្រាំបួនហ៊ិជរ៉ោះ)។ ប្រសិន បើពួកអ្នកបារម្ភខ្លាចក្រ អល់ឡោះនឹងឱ្យពួកអ្នកមានបានវិញដោយ ក្ដីសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Tevbe 9:29
ចូរពួកអ្នកប្រយុទ្ធជាមួយនឹងពួកដែលគ្មានជំនឿលើអល់ឡោះ និងគ្មានជំនឿនឹងថ្ងៃបរលោក ហើយមិនហាមឃាត់នូវ អ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ និងមិន កាន់តាមសាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)ក្នុងចំណោមពួក ដែលគេបានផ្ដល់គម្ពីរឱ្យចុះ លុះត្រាតែពួកគេព្រមបង់ពន្ធដោយ ផ្ទាល់ដៃ(ពេញចិត្ដ)ប្រកបដោយការចុះញ៉ម។
Tevbe 9:30
ពួកយ៉ាហ៊ូទីបានអះអាងថាៈ អ៊ូហ្សៃរ៍ជាបុត្ររបស់ អល់ឡោះ ចំណែកឯពួកណាសរ៉នីវិញក៏បានអះអាងថា ម៉ាស៊ីហ៊ី (អ៊ីសា)ជាបុត្ររបស់អល់ឡោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដី អះអាងចេញពីមាត់របស់ពួកគេ ដោយពួកគេនិយាយដូចពាក្យ សម្ដីរបស់ពួកដែលគ្មានជំនឿជំនាន់មុនៗប៉ុណ្ណោះ។ អល់ឡោះបាន បំផ្លាញពួកគេ។ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច?
Tevbe 9:31
ពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បានយកអ្នកចេះដឹងរបស់ ពួកគេ និងបុព្វជិតរបស់ពួកគេ ហើយនឹងម៉ាសៀហកូនរបស់ម៉ារយ៉ាំ ធ្វើជាម្ចាស់ក្រៅពីអល់ឡោះ។ ហើយពួកគេមិនត្រូវបានគេបញ្ជា ឱ្យ គោរពសក្ការៈអ្នកផេ្សងក្រៅពីម្ចាស់(អល់ឡោះ)តែមួយឡើយ។ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់់ឡោះ ឡើយ។ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
Tevbe 9:32
ពួកគេ(ពួកគ្មានជំនឿ)មានបំណងពន្លត់ពន្លឺ(សាសនា) របស់អល់ឡោះតាមរយៈមាត់របស់ពួកគេប៉ុណ្ណោះ តែអល់ឡោះ មិនអនុញ្ញាតឡើយ ផ្ទុយទៅវិញទ្រង់នឹងបំពេញពន្លឺរបស់ទ្រង់ថែម ទៀត ទោះបីពួកដែលប្រឆាំងមិនពេញចិត្ដក៏ដោយ។
Tevbe 9:33
ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់) ដោយនាំមកជាមួយនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និង សាសនាដ៏ពិត ដើម្បីធ្វើឱ្យវាមានប្រៀបលើសាសនាដ៏ទៃទៀត ទោះ បីពួកមូស្ហរីគីនមិនពេញចិត្ដក៏ដោយ។
Tevbe 9:34
ឱបណ្ដាអ្នកដែលមានជំនឿ ពិតប្រាកដណាស់ ភាគច្រើន នៃអ្នកចេះដឹង និងបុព្វជិត(របស់ពួកយ៉ាហ៊ូទី និងណាសរ៉នី) ពួកគេ ស៊ីទ្រព្យសម្បត្ដិមនុស្សលោកដោយខុសច្បាប់ ហើយពួកគេរារាំង អ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ចំណែកពួកដែលប្រមូលមាស ប្រាក់ ហើយមិនព្រមបរិច្ចាគវាក្នុងមាគ៌ារបស់អល់ឡោះនោះ ចូរ អ្នក(មូហាំម៉ាត់)ប្រាប់ពួកគេនូវទារុណកម្មដ៏ឈឺចាប់ចុះ។
Tevbe 9:35
នាថ្ងៃ(បរលោក)ដែលគេនឹងដុតវា(មាសប្រាក់)ក្នុងនរក ជើហាន់ណាំ រួចគេយកវាទៅដុតថ្ងាសរបស់ពួកគេ និងចំហៀងខ្លួន របស់ពួកគេ ហើយនិងខ្នងរបស់ពួកគេ (ព្រមទាំងគេនិយាយទៅកាន់ ពួកនោះថា) នេះហើយជាអ្វីដែលពួកអ្នកបានប្រមូលទុកសម្រាប់ ខ្លួនពួកអ្នកនោះ។ ដូចេ្នះចូរពួកអ្នកភ្លក្សនូវអ្វីដែលពួកអ្នកបាន ប្រមូលទុកចុះ។
Tevbe 9:36
ពិតប្រាកដណាស់ ចំនួនខែរបស់អល់ឡោះមានដប់ពីរខែ និងបានចារនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហុលម៉ះហ្វ៊ូស)តាំងពី ថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីមកម្លេះ។ ក្ន្នុង នោះគឺមានបួនខែដែលត្រូវបានគេហាមឃាត់(មិនឱ្យធ្វើសង្គ្រាម)។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពាន ខ្លួនឯងនៅក្នុងខែបម្រាមទាំងនេះ។ ហើយចូរពួកអ្នកប្រយុទ្ធជាមួយ ពួកមូស្ហរីគីនទាំងឡាយ ដូចដែលពួកគេបានប្រយុទ្ធជាមួយពួកអ្នក រាល់គ្នាដែរ។ ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះ នៅជាមួយ(ជួយ)បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
Tevbe 9:37
តាមការពិតការពន្យារ(លើកខែ)បែបនេះគឺជាការបង្កើន ភាពគ្មានជំនឿ ។ ដោយសារការពន្យារនេះ ពួកដែលគ្មានជំនឿត្រូវ គេ(ស្ហៃតន)ធ្វើឱ្យវងេ្វងដោយពួកគេអនុញ្ញាតឱ្យប្រយុទ្ធក្នុង(ខែ ទាំងបួន)មួយឆ្នាំ ហើយពួកគេបានហាមឃាត់មួយឆ្នាំ ដើម្បីឱ្យ ស្របនឹងចំនួន(បួនខែ)ដែលអល់ឡោះបានហាមឃាត់ និងពួកគេ អនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់(នៅក្នុងខែទាំងនេះ) ខណៈដែលគេ(ស្ហៃតន)បានតុបតែងលំអសម្រាប់ពួកគេនូវអំពើ អាក្រក់នានារបស់ពួកគេ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ ក្រុមដែលគ្មានជំនឿឡើយ។
Tevbe 9:38
ឱបណ្ដាអ្នកមានជំនឿ. យ៉ាងដូចមេ្ដចបានជាពួកអ្នកនៅ ពេលដែលមានគេបញ្ជាពួកអ្នកថាៈ ចូរពួកអ្នកចេញទៅ(ប្រយុទ្ធ) ក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូសក្រាញនឹងដី (លំនៅដ្ឋាន)ទៅវិញ? តើពួកអ្នកពេញចិត្ដនឹងការរស់នៅក្នុង លោកិយជាងបរលោកឬ? ប៉ុន្ដែសុភមង្គលនៃការរស់នៅក្នុង លោកិយមិនអាចប្រៀបទៅនឹងថ្ងៃបរលោកបានឡើយ លើកលែង តែបន្តិចបនួ្ដចប៉ុណ្ណោះ។
Tevbe 9:39
ប្រសិនបើពួកអ្នកមិនព្រមចេញទៅប្រយុទ្ធទេនោះ ទ្រង់ ប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់ ហើយ ទ្រង់នឹងផ្លាស់ប្ដូរក្រុមមួយផេ្សងពីពួកអ្នក ហើយ(បើពួកអ្នកគេច ចេញពីការប្រយុទ្ធនោះ) ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ ទ្រង់ដែរ។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
Tevbe 9:40
ប្រសិនបើពួកអ្នកមិនជួយគេ(មូហាំម៉ាត់)ទេ អល់ឡោះ ពិតជាបានជួយដល់គេនៅពេលពួកដែលប្រឆាំង(ពួកគូរ៉ស្ហទីក្រុង ម៉ាក្កះ)បានបណេ្ដញគេទាំងពីរ(មូហាំម៉ាត់ និងអាពូហ្ពាកើរ) ខណៈ ដែលគេទាំងពីរស្ថិតក្នុងរូងភ្នំ(ភ្នំសូរ)ដោយគេ(មូហាំម៉ាត់)បាន ពោលទៅកាន់មិត្ដរបស់គេ(អាពូហ្ពាកើរ)ថាៈ ចូរអ្នកកុំព្រួយ. ពិត ប្រាកដណាស់អល់ឡោះនៅជាមួយពួកយើង។ ពេលនោះអល់ឡោះ ក៏បានបញ្ចុះភាពនឹងនររបស់ទ្រង់ដល់គេ ហើយជួយពង្រឹងគេដោយ មានកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញ ពួកគេ។ ទ្រង់បានចាត់ទុកពាក្យសំដី(ពាក្យស្ហ៊ីរិក)របស់ពួកដែល ប្រឆាំងយ៉ាងទាបបំផុត។ រីឯបន្ទូលរបស់អល់ឡោះ វិញខ្ពង់ខ្ពស់ បំផុត។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Tevbe 9:41
ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល (យុវវ័យ ធូរធារ) ឬសភាពធ្ងន់(វ័យចំណាស់ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទាំងទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិន បើពួកអ្នកបានដឹង។
Tevbe 9:42
ប្រសិនបើជ័យភណ្ឌនៅជិត ហើយការធ្វើដំណើរមានភាព ងាយស្រួលនោះ(នៅជិត) ប្រាកដជាពួកគេតាមអ្នក ក៏ប៉ុន្ដែ(សមរភូមិនោះ)នៅឆ្ងាយ ព្រមទាំងលំបាកសម្រាប់ពួកគេ។ ហើយពួកគេ នឹងស្បថចំពោះអល់ឡោះថាៈ ប្រសិនបើពួកយើងមានលទ្ធភាព ពួក យើងពិតជាចេញទៅជាមួយពួកអ្នក។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង (ដោយភាពពុតត្បុត) ហើយអល់ឡោះដឹងថា ពិតប្រាកដណាស់ ពួកគេជាពួកដែលភូតកុហក។
Tevbe 9:43
សង្ឃឹមថាអល់ឡោះអភ័យទោសឱ្យអ្នក(មូហាំម៉ាត់) ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យពួកគេ(ពួកអវត្ដមានពីសង្គ្រាម)? លុះត្រាតែអ្នកដឹងច្បាស់អំពីបណ្ដាអ្នកដែលស្មោះត្រង់ និងដឹងអំពី ពួកដែលភូតកុហកសិន។
Tevbe 9:44
បណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក មិនសុំអនុញ្ញាតពីអ្នក(មូហាំម៉ាត់)ក្នុងការដកខ្លួនពីការប្រយុទ្ធទាំង ទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេឡើយ។ ហើយអល់ឡោះមហា ដឹងចំពោះបណ្ដាអ្នកដែលកោតខ្លាចទ្រង់។
Tevbe 9:45
ពិតប្រាកដណាស់ មានតែពួកដែលគ្មានជំនឿលើអល់ឡោះ ហើយនឹងថ្ងៃបរលោកទេដែលសុំអនុញ្ញាតពីអ្នក(ដើម្បីដកខ្លួនពីការ ធ្វើសង្គ្រាម) ហើយចិត្ដរបស់ពួកគេមានការសង្ស័យ(ចំពោះសាសនា អ៊ីស្លាម)នោះ។ ដូចេ្នះ ពួកគេស្ទាក់ស្ទើរនៅក្នុងការសង្ស័យរបស់ ពួកគេ។
Tevbe 9:46
ហើយបើពួកគេមានបំណងចេញ(ទៅប្រយុទ្ធរួមជាមួយ ពួកអ្នក)មែននោះ ប្រាកដជាពួកគេរៀបចំវា(ការចេញទៅធ្វើ សង្គ្រាម)នូវសំភារៈសឹក ក៏ប៉ុន្ដែអល់ឡោះមិនពេញចិត្ដចំពោះការ ចាកចេញរបស់ពួកគេឡើយ។ ដូចេ្នះទ្រង់បានធ្វើឱ្យពួកគេខ្ជិល ច្រអូស ហើយមានគេនិយាយថាៈ ចូរពួកអ្នកអង្គុយនៅជាមួយ បណ្ដាអ្នកដែលអង្គុយ(នៅផ្ទះ)ចុះ.
Tevbe 9:47
ប្រសិនបើពួកគេបានចេញទៅជាមួយពួកអ្នក(ដើម្បីធ្វើ សង្គ្រាម) ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកអ្នកឡើយ មាន តែការបង្កគ្រោះថ្នាក់ និងញុះញង់ក្នុងចំណោមពួកអ្នក ដោយពួកគេ ចង់ឱ្យមានភាពវឹកវរដល់ពួកអ្នក។ ហើយនៅក្នុងចំណោមពួកអ្នក ថែមទាំងមានអ្នកស្ដាប់យកការណ៍ឱ្យពួកគេទៀតផង។ ហើយ អល់ឡោះមហាដឹងចំពោះពួកដែលបំពាន។
Tevbe 9:48
ពិតប្រាកដណាស់ ពួកគេមានផែនការបង្កភាពចលាចល តាំងពីមុនមកម្លេះ(មុនសង្គ្រាមនៅតាប៊ូក) ហើយពួកគេបានធ្វើ ការផ្លាស់បូ្ដរសភាពការណ៍ទាំងឡាយចំពោះអ្នក(មូហាំម៉ាត់) រហូត ទាល់តែការពិត(ជំនួយ)បានមកដល់ និងសាសនារបស់អល់ឡោះ បានជោគជ័យ តែពួកគេមិនពេញចិត្ដឡើយ។
Tevbe 9:49
ហើយក្នុងចំណោមពួកគេមានអ្នកខ្លះនិយាយថាៈ សូម អនុញ្ញាតឱ្យខ្ញុំ(មិនទៅធ្វើសង្គ្រាម)ផង ហើយកុំឱ្យខ្ញុំប្រឈមមុខ នឹងគ្រោះថ្នាក់អ្វី។ តាមពិតពួកគេបានធ្លាក់ក្នុងភាពគ្រោះថ្នាក់ (ដោយអំពើពុតត្បុត)ទៅហើយ។ ហើយពិតប្រាកដណាស់ នរក ជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកដែលប្រឆាំង។
Tevbe 9:50
ប្រសិនបើសំណាងល្អធ្លាក់មកលើអ្នក(មូហាំម៉ាត់)វាធ្វើ ឱ្យពួកគេ(ពួកពុតត្បុត)ឈឺចាប់។ តែបើសំណាងអាក្រក់ធ្លាក់មក លើអ្នកវិញ ពួកគេនឹងនិយាយថាៈ ពិតណាស់ ពួកយើងបានដឹងរឿង នេះមុន(ទើបពួកយើងដកខ្លួនចេញពីមូហាំម៉ាត់) ហើយពួកគេបែរ ចេញទៅដោយពួកគេសប្បាយរីករាយ។
Tevbe 9:51
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ វាមិនអាចធ្លាក់មកលើ ពួកយើងឡើយ លើកលែងតែអ្វីដែលអល់ឡោះបានចារកំណត់ សម្រាប់ពួកយើងប៉ុណ្ណោះ ព្រោះទ្រង់ជាអ្នកគាំពារពួកយើង។ ហើយចំពោះអល់ឡោះតែមួយគត់ដែលបណ្ដាអ្នកមានជំនឿត្រូវ ប្រគល់ការទុកចិត្ដ។
Tevbe 9:52
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នករង់ចាំយើងក្រៅ ពីផលមួយនៃផលល្អទាំងពីរ(ស្លាប់ស្ហាហ៊ីទ ឬជ័យជំនះ)នេះឬ? ហើយពួកយើងចាំមើលពួកអ្នកថា អល់ឡោះនឹងធ្វើឱ្យពួកអ្នក ឈឺចាប់ដោយទណ្ឌកម្មពីទ្រង់ផ្ទាល់ ឬដោយដៃផ្ទាល់របស់ពួកយើង។ ដូចេ្នះចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ពួកយើងក៏រង់ចាំជាមួយ ពួកអ្នកដែរ។
Tevbe 9:53
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទោះបីពួកអ្នកបានបរិច្ចាគ ដោយពេញចិត្ដ ឬមិនពេញចិត្ដក៏ដោយ ក៏គេ(អល់ឡោះ)មិន ទទួលយកពីពួកអ្នកដែរ។ ពិតប្រាកដណាស់ ពួកអ្នកជាពួកដែល ល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
Tevbe 9:54
ហើយគ្មានអ្វីរារាំងពួកគេមិនឱ្យគេទទួលយកការបរិច្ចាគ របស់ពួកគេក្រៅពីការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)នោះឡើយ។ ហើយពួកគេមិនមក សឡាតឡើយ លើកលែងតែពួកគេមកដោយខ្ជិលច្រអូសប៉ុណ្ណោះ។ ហើយពួកគេក៏មិនបរិច្ចាគដែរ លើកលែងតែពួកគេបរិច្ចាគដោយ មិនពេញចិត្ដប៉ុណ្ណោះ។
Tevbe 9:55
ដូចេ្នះ ចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់)ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេក្នុងការរស់នៅលើលោកិយ ជាមួយប្រការទាំងនេះ និងដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ (ស្លាប់)ខណៈដែលពួកគេជាពួកគ្មានជំនឿ។
Tevbe 9:56
ពួកគេស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ពួកគេ ពិតជាមកពីក្រុមពួកអ្នក(អ្នកមានជំនឿ)ដែរ ខណៈដែលពួកគេ មិនមែនជាក្រុមពួកអ្នកទេនោះ។ ក៏ប៉ុន្ដែពួកគេជាក្រុមដែលខ្លាច។
Tevbe 9:57
ប្រសិនបើពួកគេមានកន្លែងការពារខ្លួន ឬមានរូងភ្នំ ឬមាន រូងដី ពួកគេពិតជាទៅរកទីនោះដោយប្រញាប់ប្រញាល់ជាមិនខាន។
Tevbe 9:58
ហើយក្នុងចំណោមពួកគេ មានអ្នកចោទប្រកាន់អ្នក (មូហាំម៉ាត់)ក្នុង(រឿងបែងចែក)ការបរិច្ចាគ។ បើពួកគេត្រូវបាន គេចែកឱ្យមួយផ្នែកពីវា ពួកគេសប្បាយរីករាយ តែបើពួកគេមិន ត្រូវបានគេចែកឱ្យអំពីវាវិញនោះ ស្រាប់តែពួកគេខឹង។
Tevbe 9:59
ហើយប្រសិនបើពួកនេះរីករាយនឹងអ្វីដែលអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់បានបែងចែកឱ្យពួកគេ ហើយពួកគេបាននិ-យាយថាៈ អល់ឡោះតែមួយគត់គ្រប់គ្រាន់ហើយសម្រាប់ពួកយើង នោះ ច្បាស់ជាអល់ឡោះនឹងបន្ថែមឱ្យពួកយើងនូវសេចក្ដីប្រោស ប្រណីរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់ក៏ដូចគ្នាដែរ។ ពិត ប្រាកដណាស់ ពួកយើងជាអ្នកសង្ឃឹមចំពោះអល់ឡោះតែមួយគត់។
Tevbe 9:60
តាមពិត ការបរិច្ចាគហ្សាកាត់នោះ គឺសម្រាប់តែបណ្ដា អ្នកក្រខ្សត់ និងបណ្ដាអ្នកក្រ និងបណ្ដាអ្នកប្រមូលហ្សាកាត់ និង បណ្ដាអ្នកដែលទើបតែចូលសាសនាអ៊ីស្លាម និងបណ្ដាអ្នកចង់រំដោះ ខ្លួនពីទាសករគេ និងបណ្ដាអ្នកជំពាក់បំណុលគេ និងបណ្ដាអ្នកដែល តស៊ូក្នុងមាគ៌ាអល់ឡោះ និងបណ្ដាអ្នកដែលធ្វើដំណើរដាច់ស្បៀង ប៉ុណ្ណោះ។ (ទាំងនេះគឺជា)កាតព្វកិច្ចពីអល់ឡោះ។ ហើយអល់-ឡោះមហាដឹង មហាគតិបណ្ឌិត។
Tevbe 9:61
ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានពួកដែលធ្វើ បាបណាពី(មូហាំម៉ាត់) ហើយពួកគេនិយាយថាៈ គាត់ជាអ្នកស្ដាប់ និងជឿអ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ (ពិត ប្រាកដណាស់) គេស្ដាប់តែអ្វីដែលល្អសម្រាប់ពួកអ្នក ហើយគេជឿ លើអល់ឡោះ និងទុកចិត្ដលើបណ្ដាអ្នកមានជំនឿ ហើយនិងអាណិត ស្រឡាញ់បណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។ ហើយពួកដែលធ្វើបាបអ្នកនាំសាររបស់អល់ឡោះ ពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់។
Tevbe 9:62
ពួកគេស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(អ្នកមាន ជំនឿ)ដើម្បីផ្គាប់ចិត្ដពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទេដែលសក្ដិសមបំផុតសម្រាប់ពួកគេផ្គាប់ចិត្ដ បើពួកគេ ពិតជាពួកមានជំនឿមែននោះ។
Tevbe 9:63
តើពួកគេមិនដឹងទេឬថា ពិតប្រាកដណាស់ អ្នកណាហើយ ដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដ ណាស់ សម្រាប់គេគឺនរកជើហាន់ណាំ ដោយគេស្ថិតនៅក្នុងនោះជា អមតៈនោះ? ទាំងនោះគឺជាការអាម៉ាស់ដ៏ធំបំផុត។
Tevbe 9:64
ពួកពុតត្បុតព្រួយបារម្ភខ្លាចជំពូកណាមួយត្រូវគេបញ្ចុះ មកលើពួកគេ ដើម្បីលាតត្រដាងអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់ ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ចូរពួកអ្នកសើចចំអក ចុះ. ពិតប្រាកដណាស់ អល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួក អ្នកកំពុងព្រួយបារម្ភនោះ។
Tevbe 9:65
ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ ពួកគេច្បាស់ ជាឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែចំអកនិងលេងសើចប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកនៅចំអកមើលងាយចំពោះអល់ឡោះ និងអាយ៉ាត់ៗរបស់ទ្រង់ ហើយនិងអ្នកនាំសាររបស់ទ្រង់ឬ?
Tevbe 9:66
ពួកអ្នកមិនចាំបាច់ដោះសាទៀតទេ ជាការពិតណាស់ ពួក អ្នកបានប្រឆាំងក្រោយពីពួកអ្នកមានជំនឿហើយនោះ។ បើយើង លើកលែងទោសឱ្យក្រុមមួយក្នុងចំណោមពួកអ្នក ក៏យើងនឹងធ្វើ ទារុណកម្មក្រុមមួយផេ្សងទៀតដែរ ព្រោះពួកគេជាពួកដែលបាន ប្រព្រឹត្ដបាបកម្ម។
Tevbe 9:67
ពួកពុតត្បុតទាំងប្រុសទាំងស្រីគឺពួកគេដូចគ្នា។ ពួកគេប្រើ គ្នាឱ្យប្រព្រឹត្ដអំពើអាក្រក់និងហាមឃាត់គ្នាពីការសាងអំពើល្អ ហើយ ពួកគេក្ដាប់ដៃរបស់ពួកគេ(កំណាញ់)។ ពួកគេបានភេ្លចអល់ឡោះ ដូច្នោះហើយទ្រង់ក៏បានភេ្លចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួក ពុតត្បុតគឺជាពួកដែលល្មើស ។
Tevbe 9:68
អល់ឡោះបានសន្យាផ្ដល់ឱ្យពួកពុតត្បុតទាំងប្រុស ទាំង ស្រី និងពួកគ្មានជំនឿនូវនរកជើហាន់ណាំ ដែលពួកនេះត្រូវស្ថិតនៅ ក្នុងនោះជាអមតៈ។ វា(នរក)គ្រប់គ្រាន់ហើយសម្រាប់ពួកគេ។ ហើយអល់ឡោះបានដាក់បណ្ដាសាពួកគេ ហើយពួកគេនឹងទទួល ទារុណកម្មជានិរន្ដរ៍។
Tevbe 9:69
ដូចពួក(ពួកគ្មានជំនឿ)ដែលពីមុនៗពួកអ្នក(ពួកពុតត្បុត) ដែរ ។ ពួកគេមានកម្លាំងពលំខ្លាំងក្លា និងមានទ្រព្យសម្បតិ្ដ និងកូន ចៅច្រើនជាងពួកអ្នកទៅទៀត។ ហើយពួកគេបានរីករាយនឹងភ័ព្វ-សំណាងរបស់ពួកគេ។ រីឯពួកអ្នកក៏បានរីករាយនឹងភ័ព្វសំណាងរបស់ ពួកអ្នកដូចដែលពួកគ្មានជំនឿមុនៗបានរីករាយនឹងភ័ព្វសំណាង របស់ពួកគេដែរ។ ហើយពួកអ្នកបាននិយាយចំអកដូចពួកគេបាន និយាយចំអកដែរ។ ពួកទាំងនោះ អំពើទាំងឡាយរបស់ពួកគេបាន រលាយអស់ទាំងនៅលើលោកិយ និងថ្ងៃបរលោក។ ហើយពួកទាំង នោះគឺជាពួកដែលខាតបង់។
Tevbe 9:70
តើប្រវត្ដិរឿងរបស់ពួកមុនៗពួកគេ(ពួកពុតត្បុត)ដូចជា ក្រុមនួហ ក្រុមអាដ ក្រុមសាមូដ ក្រុមអ៊ីព្រហ៊ីម និងអ្នកភូមិម៉ាទយ៉ាន់ និងទីក្រុងដែលគេបានបំផ្លាញចោល(ក្រុមលូត)មិនបានមក ដល់ពួកគេទេឬ? បណ្ដាអ្នកនាំសាររបស់ពួកគេ(ពួកមុនៗ)បាននាំ មកនូវភស្ដុតាងនានាមកដល់ពួកគេ។ ហើយអល់ឡោះមិនបានធើ្វ បាបពួកគេទេ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។
Tevbe 9:71
ហើយបណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺពួក គេជួយគ្នាទៅវិញទៅមក។ ពួកគេប្រើគ្នាឱ្យសាងអំពើល្អ និងហាម ឃាត់គ្នាពីការប្រព្រឹត្ដអំពើអាក្រក់ ហើយពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)។ អ្នកទាំងនោះអល់ឡោះនឹង អាណិតស្រឡាញ់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំង ពូកែ មហាគតិបណ្ឌិត។
Tevbe 9:72
អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកមានជំនឿទាំង ប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោម វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ និងមានលំនៅដ្ឋានជា ច្រើនដ៏ល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្ដពី អល់ឡោះគឺធំធេងបំផុត។ នោះគឺជាជ័យជំនះដ៏ធំធេង។
Tevbe 9:73
ឱណាពី(មូហាំម៉ាត់). ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មាន ជំនឿ និងពួកពុតត្បុត ហើយអ្នកត្រូវប្រឆាំងឱ្យខ្លាំងនឹងពួកគេ។ ហើយទីលំនៅរបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិល ត្រឡប់ដ៏អាក្រក់បំផុត។
Tevbe 9:74
ពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថាៈ ពួកគេមិន បាននិយាយអ្វីឡើយ តែតាមពិតពួកគេបាននិយាយនូវពាក្យសំដី ដែលគ្មានជំនឿ។ ហើយពួកគេបានប្រឆាំងវិញ បន្ទាប់ពីការចូល សាសនាអ៊ីស្លាមរបស់ពួកគេហើយនោះ។ ហើយពួកគេប៉ុនប៉ងនូវ អ្វីដែលពួកគេមិនអាចសមេ្រចបាន។ ហើយពួកគេមិនអាចធ្វើអ្វី បានឡើយ លើកលែងតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ធ្វើ ឱ្យពួកគេមានបានដោយការប្រោសប្រទានរបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើពួកគេសារភាពកំហុសនោះ វាជាការប្រសើរសម្រាប់ ពួកគេ។ តែបើពួកគេបែរចេញវិញ អល់ឡោះនឹងធ្វើទារុណកម្ម ពួកគេនូវទារុណកម្មមួយដ៏ឈឺចាប់ទាំងនៅក្នុងលោកិយ និងថ្ងៃ បរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។
Tevbe 9:75
ក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែលបានសន្យា ជាមួយអល់ឡោះថាៈ ប្រសិនបើទ្រង់បានផ្ដល់ការប្រោសប្រទាន (លាភសក្ការៈ)របស់ទ្រង់ដល់ពួកយើងនោះ ពួកយើងពិតជាជឿ លើទ្រង់ ហើយពួកយើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អជាមិនខាន។
Tevbe 9:76
តែនៅពេលដែលទ្រង់បានផ្ដល់ឱ្យពួកគេនូវការប្រោស ប្រទាន(លាភសក្ការៈ)របស់ទ្រង់នោះ ពួកគេបែរជាកំណាញ់ (មិនបរិច្ចាគ)ទៅវិញ។ ហើយពួកគេបានបែរចេញក្នុងនាមពួកគេជាពួក ដែលប្រឆាំង ។
Tevbe 9:77
ហើយទ្រង់ក៏ដាក់ទណ្ឌកម្មពួកគេដោយដាក់ភាពពុតត្បុត ទៅក្នុងចិត្ដរបស់ពួកគេរហូតដល់ថ្ងៃដែលពួកគេជួបទ្រង់ដោយសារតែពួកគេបានក្បត់នឹងអល់ឡោះនូវអ្វីដែលពួកគេបានសន្យាជាមួយទ្រង់ និងដោយសារតែអ្វីដែលពួកគេធ្លាប់ភូតកុហកនោះ។
Tevbe 9:78
តើពួកគេមិនដឹងថា ពិតប្រាកដណាស់ អល់ឡោះដឹងពី អាថ៌កំបាំង និងការខ្សឹបខ្សៀវ(ផែនការអាក្រក់)របស់ពួកគេទេ ឬ? ហើយពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងបំផុតចំពោះរឿង អាថ៌កំបាំងទាំងអស់។
Tevbe 9:79
ពួកដែលបង្ខូចកេរ្ដិ៍ឈ្មោះសប្បុរសជនទាំងឡាយក្នុង ចំណោមអ្នកមានជំនឿដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ) និងពួកដែល គ្មានអ្វី(បរិច្ចាគ)ក្រៅពីតាមលទ្ធភាពរបស់ពួកគេនោះ ពួកគេ(ពួក ពុតត្បុត)ចំអកដល់ពួកទាំងនោះ(អ្នកមានជំនឿ)។ អល់ឡោះនឹង ចំអកឱ្យពួកគេវិញ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។
Tevbe 9:80
ទោះបីជាអ្នក(មូហាំម៉ាត់)សុំអភ័យទោសឱ្យពួកគេ ឬមិន សុំអភ័យទោសឱ្យពួកគេក៏ដោយ(ក៏អល់ឡោះមិនអភ័យទោសឱ្យ ដែរ)។ ប្រសិនបើអ្នកសុំអភ័យទោសឱ្យពួកគេចំនួនចិតសិបដង ក៏ដោយ ក៏អល់ឡោះមិនអភ័យទោសឱ្យពួកគេដែរ ព្រោះពួកគេ គ្មានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្ដល្មើសឡើយ។
Tevbe 9:81
ពួកប្រឆាំងបានរីករាយនឹងការស្នាក់នៅរបស់ពួកគេពី ក្រោយអ្នកនាំសាររបស់អល់ឡោះ(ដោយមិនចេញទៅប្រយុទ្ធ)។ ហើយពួកគេមិនពេញចិត្ដក្នុងការតស៊ូដោយទ្រព្យសម្បត្ដិរបស់ពួក គេ និងជីវិតរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ព្រមទាំង ពួកគេនិយាយថាៈ ពួកអ្នកមិនត្រូវចេញទៅនៅពេលថ្ងៃក្ដៅនោះ ទេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ភ្លើងនរកជើហាន់ណាំ គឺក្ដៅ ខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។
Tevbe 9:82
ដូចេ្នះ ចូរឱ្យពួកគេសើចសប្បាយរីករាយ(នៅក្នុងលោ-កិយ)បន្ដិចសិនចុះ ហើយពួកគេនឹងយំស្រែកយ៉ាងច្រើន(នៅថ្ងៃ បរលោក)ជាមិនខាន។ នេះគឺជាការតបស្នងដោយសារតែអ្វីដែល ពួកគេធ្លាប់បានប្រព្រឹត្ដ។
Tevbe 9:83
ប្រសិនបើអល់ឡោះបញ្ជូនអ្នក(មូហាំម៉ាត់)ត្រឡប់ទៅ កាន់ក្រុមមួយនៃពួកគេ(ពួកពុតត្បុត) ពួកគេពិតជាសុំអនុញ្ញាតពី អ្នកដើម្បីចេញទៅ(ច្បាំង)ជាមិនខាន។ ដូចេ្នះ ចូរអ្នកពោលថាៈ ពួកអ្នកមិនអាចចេញទៅជាមួយខ្ញុំបានឡើយ ហើយក៏មិនអាចច្បាំង នឹងសត្រូវជាមួយខ្ញុំបានដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញ ចិត្ដអង្គុយ(នៅទំនេរ)តាំងពីដំបូងមកម្លេះ។ ដូចេ្នះហើយ ចូរពួកអ្នក អង្គុយជាមួយពួកដែលយឺតយ៉ាវ(មិនទៅធ្វើសង្គ្រាម)ទៀតចុះ។
Tevbe 9:84
ហើយអ្នកមិនត្រូវសឡាតឱ្យអ្នកណាម្នាក់ក្នុងចំណោមពួក គេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត ហើយអ្នកក៏មិនត្រូវ ឈរនៅលើផ្នូររបស់គេ(ដើម្បីសុំអភ័យទោសឱ្យគេ)ដែរ។ ពិត ប្រាកដណាស់ ពួកគេមិនបានជឿលើអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់ឡើយ ហើយពួកគេបានស្លាប់ ខណៈដែលពួកគេជាជនល្មើស។
Tevbe 9:85
ហើយចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេជាមួយប្រការទាំងនេះនៅលើ លោកិយ ហើយដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ(ស្លាប់) ខណៈ ដែលពួកគេជាពួកគ្មានជំនឿ។
Tevbe 9:86
ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះ ដោយឱ្យពួកគេមានជំនឿលើអល់ឡោះ និងឱ្យពួកគេតស៊ូច្បាំង (នឹងសត្រូវ)ជាមួយអ្នកនាំសាររបស់ទ្រង់នោះ ពួកដែលមានទ្រព្យ សម្បតិ្ដក្នុងចំណោមពួកគេបានសុំអនុញ្ញាតពីអ្នក ដោយពួកគេបាន និយាយថាៈ សូមអ្នកមេត្ដាទុកពួកយើងឱ្យនៅជាមួយពួកដែល អង្គុយ(នៅផ្ទះមិនបាច់ទៅច្បាំង ដូចជាស្ដ្រីភេទ ចាស់ជរា...)ផង។
Tevbe 9:87
ពួកគេរីករាយនឹងនៅជាមួយពួកដែលមិនបានទៅធ្វើ សង្គ្រាម ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតលើចិត្ដរបស់ពួក គេ។ ដូច្នោះហើយពួកគេមិនយល់អី្វឡើយ។
Tevbe 9:88
ប៉ុន្ដែអ្នកនាំសារ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេ (មូហាំម៉ាត់)ពួកគេបានតស៊ូធ្វើសង្គ្រាមដោយទ្រព្យសម្បតិ្ដ និងខ្លួន ប្រាណរបស់ពួកគេ(ដើម្បីអល់ឡោះ)។ ហើយអ្នកទាំងនោះនឹង ទទួលបានផលល្អ ហើយអ្នកទាំងនោះជាអ្នកដែលជោគជ័យ។
Tevbe 9:89
អល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ទាំងនោះហើយជាជោគជ័យដ៏ធំធេង។
Tevbe 9:90
ហើយពួកដែលដោះសាក្នុងចំណោមពួកអារ៉ាប់ជនបទបាន មកជួប(មូហាំម៉ាត់) ដើម្បីសុំគាត់ឱ្យអនុញ្ញាតដល់ពួកគេ(មិនទៅ ធ្វើសង្គ្រាម)។ ហើយពួកដែលបានភូតកុហកអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់បានអង្គុយនៅផ្ទះ(យ៉ាងព្រហើនដោយមិនបានមក សុំការអនុញ្ញាតពីមូហាំម៉ាត់)។ ពួកដែលបានប្រឆាំងក្នុងចំណោម ពួកគេនឹងត្រូវទទួលទារុណកម្មយ៉ាងឈឺចាប់។
Tevbe 9:91
គ្មានទោសពៃរ៍ចំពោះអ្នកទន់ខ្សោយ និងអ្នកមានជំងឺ និងអ្នកគ្មានលទ្ធភាពបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)ឡើយ ប្រសិនបើពួកគេស្មោះត្រង់នឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ នោះ។ គ្មានហេតុផលណាដែលត្រូវបន្ទោសបណ្ដាអ្នកដែលសាង អំពើល្អឡើយ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។
Tevbe 9:92
ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះបណ្ដាអ្នកដែលបាន មកជួបអ្នក(មូហាំម៉ាត់)ដើម្បីឱ្យអ្នកផ្ដល់ជំនិះដល់ពួកគេដោយអ្នក បានពោលថាៈ ខ្ញុំមិនអាចរកជំនិះសម្រាប់ពួកអ្នកជិះបានឡើយ។ ពួកគេបានវិលត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខ ព្រួយព្រោះតែពួកគេគ្មានលទ្ធភាពបរិច្ចាគ។
Tevbe 9:93
តាមពិត វិធីដាក់ទោសនោះ គឺចំពោះតែពួកដែលសុំអនុ-ញ្ញាតពីអ្នក(មិនទៅធ្វើសង្គ្រាម)ក្នុងករណីពួកគេជាអ្នកមានទ្រព្យ សម្បត្ដិប៉ុណ្ណោះ។ ពួកគេពេញចិត្ដនៅជាមួយពួកដែលអសមត្ថភាព ហើយអល់ឡោះក៏បានបោះត្រាភ្ជិតលើចិត្ដពួកគេ។ ដូចេ្នះពួកគេមិន ដឹងឡើយ។
Tevbe 9:94
ពួកគេ(ពួកពុតត្បុត)នឹងឆ្លើយដោះសាចំពោះពួកអ្នក(អ្នក មានជំនឿ) នៅពេលដែលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេ វិញ(ក្រោយចប់សង្គ្រាម)។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នក មិនបាច់ឆ្លើយដោះសាទេ ពួកយើងនឹងមិនជឿលើពួកអ្នកឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងពីដំណឹង(ភូតកុហក) ទាំងឡាយរបស់ពួកអ្នកអស់ហើយ។ ហើយអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់នឹងមើលឃើញអំពើរបស់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់អ្នកដែលដឹងប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។
Tevbe 9:95
ពួកគេនឹងស្បថជាមួយនឹងអល់ឡោះ ដើម្បី(យកចិត្ដ)ពួក អ្នក នៅពេលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេវិញ(ក្រោយ ចប់សង្គ្រាម)ដើម្បីកុំឱ្យពួកអ្នកងាកចេញពីពួកគេ។ ហេតុនេះ ចូរ ពួកអ្នកងាកចេញពីពួកគេចុះ។ ពិតប្រាកដណាស់ ពួកគេកខ្វក់។ ហើយទីជំរករបស់ពួកគេគឺនរកជើហាន់ណាំដែលជាការតបស្នងនូវ អ្វីដែលពួកគេបានប្រព្រឹត្ដ។
Tevbe 9:96
ពួកគេបានស្បថចំពោះពួកអ្នក ដើម្បីឱ្យពួកអ្នកអនុគ្រោះ ដល់ពួកគេ។ តែទោះបីជាពួកអ្នកអនុគ្រោះដល់ពួកគេក៏ដោយ ក៏ អល់ឡោះពិតជាមិនអនុគ្រោះដល់ក្រុមដែលប្រព្រឹត្ដល្មើសដែរ។
Tevbe 9:97
ពួកអារ៉ាប់ជនបទគ្មានជំនឿ និងមានពុតត្បុតខ្លាំងជាង គេ ហើយជាងនេះទៅទៀតពួកគេថែមទាំងមិនដឹងពីព្រំដែនច្បាប់ ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់ទៀតផង។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Tevbe 9:98
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានអ្នកខ្លះបានចាត់ ទុកអ្វីដែលគេបានបរិច្ចាគ(ក្នុងមាគ៌ាអល់ឡោះ)គឺជាការខាតបង់ ហើយគេនឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ តែ គ្រោះអាក្រក់នោះកើតមានចំពោះពួកគេទៅវិញទេ។ ហើយ អល់ឡោះមហាឮ មហាដឹង។
Tevbe 9:99
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ អ្នកខ្លះជឿលើ អល់ឡោះ និងថ្ងៃបរលោក ហើយគេចាត់ទុកអ្វីដែលគេបរិច្ចាគ គឺ ដើម្បីបញ្ជិតខ្លួនចំពោះអល់ឡោះ និងទទួលការបួងសួងពីអ្នកនាំ សារផងដែរ។ ចូរជ្រាបថា ពិតប្រាកដណាស់វាជាការបញ្ជិតខ្លួន សម្រាប់ពួកគេ។ អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណា របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Tevbe 9:100
ហើយបណ្ដាអ្នកមុនដំបូងគេបង្អស់នៃបណ្ដាអ្នកមូហាជីរីន និងបណ្ដាអ្នកអាន់ស័រ ហើយនិងបណ្ដាអ្នកដែលបានដើរ តាមគន្លងធម៌ពួកគេ ដោយត្រឹមត្រូវអល់ឡោះបានពេញចិត្ដពួកគេ ហើយពួកគេក៏ពេញចិត្ដចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានរៀប ចំទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពី ក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ទាំងនោះគឺជា ជោគជ័យយ៉ាងធំធេង។
Tevbe 9:101
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលនៅជុំវិញពួក អ្នក មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយនៅក្នុងចំណោមប្រជាជន នៅក្រុងម៉ាឌីណះខ្លះ ពួកគេរឹងរូសក្នុងភាពពុតត្បុតនៅឡើយ ដែល អ្នក(មូហាំម៉ាត់)មិនស្គាល់ពួកគេទេ តែយើង(អល់ឡោះ)ស្គាល់ ពួកគេ។ យើងនឹងដាក់ទណ្ឌកម្មពួកគេពីរដង ក្រោយមកពួកគេនឹង ត្រូវគេបញ្ជូនទៅកាន់ទារុណកម្មដ៏ធ្ងន់ធ្ងរ។
Tevbe 9:102
ហើយមានក្រុមផេ្សងទៀត បានទទួលស្គាល់បាបកម្ម របស់ពួកគេ ដោយពួកគេបានលាយឡំអំពើល្អជាមួយនឹងអំពើ អាក្រក់ផេ្សងទៀត។ សង្ឃឹមថា អល់ឡោះនឹងទទួលយកការ សារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Tevbe 9:103
ចូរអ្នក(មូហាំម៉ាត់)យកការបរិច្ចាគពីទ្រព្យសម្បត្ដិ របស់ពួកគេ(ពួកសារភាពកំហុស)មួយចំនួនដើម្បីជំរះ និងសំអាត (បាបកម្ម)ពួកគេដោយការបរិច្ចាគនេះចុះ ហើយអ្នកត្រូវបួងសួង សុំឱ្យពួកគេផង ពិតប្រាកដណាស់ ការបួងសួងសុំរបស់អ្នកជាការ ស្ងប់ចិត្ដសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹង។
Tevbe 9:104
តើពួកគេ(ពួកមិនទាន់សារភាពកំហុស)មិនបានដឹងទេ ឬថា អល់ឡោះពិតជាអ្នកទទួលយកការសារភាពកំហុស និងទទួល យកការបរិច្ចាគនានាពីខ្ញុំទាំងឡាយរបស់ទ្រង់ ហើយអល់ឡោះពិត ជាអ្នកទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត នោះ?
Tevbe 9:105
ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកពុតត្បុត)ថាៈ ចូរពួកអ្នកសាងអំពើល្អ ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបណ្ដាអ្នកដែលមានជំនឿនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវគេបញ្ជូន ត្រឡប់ទៅកាន់ម្ចាស់ដែលដឹងប្រការ អាថ៌កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានសាង។
Tevbe 9:106
ហើយមួយក្រុមទៀត(ក្នុងចំណោមពួកពុតត្បុត)ត្រូវ បានគេពន្យារពេលដើម្បីរង់ចាំការសមេ្រចរបស់អល់ឡោះ ថាតើ ទ្រង់ធ្វើទារុណកម្មពួកគេ ឬក៏ទ្រង់ទទួលការសារភាពពីពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Tevbe 9:107
ហើយពួកដែលបានកសាងម៉ាស្ជិទដើម្បីបង្កគ្រោះថ្នាក់ (ដល់អ្នកមានជំនឿ)និងនាំឱ្យគ្មានជំនឿ ហើយនិងបង្កភាពបែក បាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងត្រៀមសម្រាប់ជន ណាដែលបានធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់តាំងពីមុនមក។ ហើយពួកគេប្រាកដជានឹងស្បថថាៈ យើងមិន ចង់បានអ្វីក្រៅពីផលល្អ(ការសាងសង់ម៉ាស្ជិទនេះ)ឡើយ។ ហើយ អល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ពួកគេជាពួកដែល ភូតកុហក។
Tevbe 9:108
ចូរអ្នក(មូហាំម៉ាត់)កុំសឡាតក្នុងម៉ាស្ជិទនោះជាដាច់ ខាត។ តែម៉ាស្ជិទ(គូហ្ពាក)ដែលត្រូវបានគេកសាងឡើងសម្រាប់ ជាគ្រឹះនៃការកោតខ្លាចអល់ឡោះតាំងពីថ្ងៃដំបូង វាសក្ដិសមបំផុត ដែលអ្នកត្រូវសឡាតនៅទីនោះ។ នៅទីនោះមានបុរសជាច្រើនដែល ពួកគេចូលចិត្ដភាពស្អាតស្អំ។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលស្អាតស្អំ។
Tevbe 9:109
តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិទ)របស់គេ ដើម្បីជាការកោតខ្លាចអល់ឡោះ និងទទួលការយល់ព្រមពី អល់ឡោះល្អជាង ឬមួយក៏អ្នកដែលបានកសាងគ្រឹះនៃសំណង់របស់ គេនៅជាប់នឹងមាត់ជ្រោះដែលចាំតែបាក់ធ្លាក់ ហើយវាក៏បានបាក់ ធ្លាក់ជាមួយគេចូលទៅក្នុងនរកជើហាន់ណាំល្អជាង? ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ពួកដែលបំពានឡើយ។
Tevbe 9:110
សំណង់គ្រឹះរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបាន កសាងនោះនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងចិត្ដរបស់ ពួកគេដដែល លុះត្រាតែចិត្ដរបស់ពួកគេដាច់ខេ្ទចខ្ទីអស់(ស្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Tevbe 9:111
ពិតប្រាកដណាស់អល់ឡោះបានទិញ(ប្ដូរ)ពីបណ្ដាអ្នក មានជំនឿនូវជីវិត និងទ្រព្យសម្បតិ្ដរបស់ពួកគេ ដោយតបស្នងឱ្យ ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ា អល់ឡោះដោយ ពួកគេសម្លាប់(សត្រូវ) ហើយពួកគេក៏ត្រូវគេសម្លាប់វិញដែរ។ នេះជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមាននៅក្នុងគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងគម្ពីរគួរអាន។ តើមាននរណា ម្នាក់ដែលគោរពកិច្ចសន្យារបស់គេជាងអល់ឡោះនោះ? ដូចេ្នះ ចូរពួកអ្នករីករាយនឹងការលក់ដូររបស់ពួកអ្នកដែលពួកអ្នកបាន ព្រមព្រៀងនឹងវាចុះ។ ហើយនោះវាជាជ័យជំនះដ៏ធំធេង។
Tevbe 9:112
បណ្ដាអ្នកសារភាពកំហុស បណ្ដាអ្នកគោរពសក្ការៈ បណ្ដាអ្នកកោតសរសើរ បណ្ដាអ្នកបួស បណ្ដាអ្នករូកុ បណ្ដាអ្នក ស៊ូជូត បណ្ដាអ្នកប្រើគ្នាឱ្យសាងអំពើល្អ និងបណ្ដាអ្នកហាមឃាត់ គ្នាអំពីទង្វើអាក្រក់ និងបណ្ដាអ្នកដែលរក្សាច្បាប់របស់អល់ឡោះ។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្ដាអ្នកមាន ជំនឿទាំងនោះចុះ។
Tevbe 9:113
ចំពោះណាពី និងបណ្ដាអ្នកមានជំនឿពួកគេមិនត្រូវសុំ អភ័យទោសឱ្យពួកមូស្ហរីគីនឡើយ ទោះបីពួកគេជាសាច់ញាតិ ក៏ដោយក្រោយពីអ្វីដែលបានបញ្ជាក់ច្បាស់សម្រាប់ពួកគេថា ពិត ប្រាកដណាស់ពួកគេជាពួកនរកជើហ៊ីមហើយនោះ។
Tevbe 9:114
ការសុំអភ័យទោសរបស់អ៊ីព្រហ៊ីមឱ្យឪពុករបស់គេ គ្មានអ្វីក្រៅពីការសន្យាដែលគេបានសន្យាចំពោះគាត់ឡើយ។ តែ នៅពេលដែលគេបានដឹងច្បាស់ថា ពិតប្រាកដណាស់ គាត់ជាសត្រូវ របស់អល់ឡោះនោះ គេក៏បានចាកចេញពីគាត់។ ពិតប្រាកដណាស់ អ៊ីព្រហ៊ីមគឺជាអ្នកឱនលំទោន និងទន់ភ្លន់បំផុត។
Tevbe 9:115
ហើយអល់ឡោះមិនធ្វើឱ្យក្រុមណាមួយវងេ្វងក្រោយ ពីទ្រង់បានចង្អុលបង្ហាញពួកគេឡើយ ទាល់តែទ្រង់បញ្ជាក់ប្រាប់ពួក គេនូវអ្វីដែលពួកគេត្រូវចៀសវាង។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។
Tevbe 9:116
ពិតប្រាកដណាស់អល់ឡោះ ទ្រង់មានអំណាចគ្រប់គ្រង មេឃជាច្រើនជាន់ និងផែនដី។ ទ្រង់ជាអ្នកធ្វើឱ្យរស់ និងជាអ្នកធ្វើ ឱ្យស្លាប់។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះ ឡើយ ហើយក៏គ្មានអ្នកជួយអន្ដរាគមន៍ដែរ។
Tevbe 9:117
ជាការពិតណាស់ អល់ឡោះបានទទួលយកការសារ-ភាពកំហុសពីណាពី(មូហាំម៉ាត់) និងបណ្ដាមូហាជីរីន និងបណ្ដា អាន់ស័រ ដែលពួកគេបានតាមគាត់នៅគ្រាលំបាកក្រោយពីចិត្ដនៃ ក្រុមរបស់ពួកគេមួយស្ទើរតែងាកចេញ(ពីការពិត)ទៅហើយនោះ។ តែបន្ទាប់មកទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់ពួកគេ វិញ។ ពិតប្រាកដណាស់ ទ្រង់មហាករុណា មហាអាណិតស្រឡាញ់ ចំពោះពួកគេ។
Tevbe 9:118
ហើយ(ទ្រង់ក៏បានទទួលយកការសារភាពកំហុសផង ដែរ)ទៅលើអ្នកទាំងបី ដែលត្រូវគេទៅចោល រហូតដល់ផែនដី ដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយ ចិត្ដរបស់ពួកគេក៏ចង្អៀតចង្អល់ចំពោះពួកគេដែរ ហើយពួកគេដឹង យ៉ាងច្បាស់ថា គ្មានកន្លែងគេចពីអល់ឡោះឡើយ មានតែវិលទៅ កាន់ទ្រង់វិញប៉ុណ្ណោះ។ បន្ទាប់មកទ្រង់បានទទួលយកការសារភាព កំហុសរបស់ពួកគេ ដើម្បីឱ្យពួកគេសារភាពកំហុស។ ពិតប្រាកដ ណាស់អល់ឡោះ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត។
Tevbe 9:119
ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយពួកអ្នកត្រូវស្ថិតនៅជាមួយបណ្ដាអ្នកដែលទៀង ត្រង់។
Tevbe 9:120
ចំពោះប្រជាជននៅក្រុងម៉ាឌីណះ និងពួកអារ៉ាប់ជនបទ ដែលនៅជុំវិញពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះ (ពេលមានសង្គ្រាម)ឡើយ ហើយពួកគេក៏មិនស្រឡាញ់ខ្លួនរបស់ ពួកគេជាងរូបគាត់(អ្នកនាំសារ)ដែរ។ ទាំងនោះគឺដោយសារតែការ សេ្រកទឹក និងការហត់នឿយ និងការសេ្រកឃ្លានមិនបង្កផលប៉ះ ពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្គ្រាម)។ ហើយ ពួកគេមិនឈានជើងទៅទីកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមាន កំហឹងឡើយ ហើយក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដែរ។ ផ្ទុយទៅវិញត្រូវបានគេកត់ត្រាសម្រាប់ពួកគេនូវអំពើល្អ ដោយសារប្រការទាំងនេះ។ ពិតប្រាកដណាស់ អល់ឡោះពិតជា មិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកសាងអំពើល្អឡើយ។
Tevbe 9:121
ហើយទោះបីជាពួកគេបរិច្ចាគទ្រព្យសម្បត្តិតិចក្តី ឬ ច្រើនក្ដី ហើយទោះបីជាពួកគេឆ្លងកាត់ជ្រលងភ្នំណាមូយក៏ដោយ គឺសុទ្ធតែត្រូវបានកត់ត្រាសម្រាប់ពួកគេ ដើម្បីអល់ឡោះនឹងតបស្នងដល់ពួកគេដ៏ប្រសើរបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។
Tevbe 9:122
ហើយបណ្ដាអ្នកដែលមានជំនឿ គឺមិនត្រូវចេញទៅធ្វើ សង្គ្រាមទាំងអស់គ្នានោះទេ។ ដូចេ្នះ ហេតុអ្វីបានជារាល់កុលសម្ព័ន្ធ ក្នុងចំណោមពួកគេមិនមានក្រុមណាមួយចេញទៅដើម្បីស្វែងយល់ ពីសាសនា និងដើមី្បក្រើនរំលឹកដល់ក្រុមរបស់ពួកគេពេលដែល ពួកគេត្រឡប់មករកក្រុមរបស់ពួកគេវិញ។ សង្ឃឹមថាពួកគេនឹង កោតខ្លាច។
Tevbe 9:123
ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រយុទ្ធនឹងពួក គ្មានជំនឿដែលនៅជិតពួកអ្នកបំផុតចុះ ហើយត្រូវបង្ហាញឱ្យពួកគេ ឃើញនូវភាពខ្លាំងក្លារបស់ពួកអ្នក។ ពួកអ្នកត្រូវដឹងថា ពិតប្រាកដ ណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែលកោតខ្លាច។
Tevbe 9:124
ហើយនៅពេលដែលមានជំពូកណាមួយ(ក្នុងគម្ពីរ គួរអាន)ត្រូវបានគេបញ្ចុះមកនោះ ក្នុងចំណោមពួកគេ(ពួកពុត ត្បុត)មានអ្នកខ្លះនិយាយថាៈ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលវា(ជំពូក)នេះធ្វើឱ្យគេកាន់តែមានជំនឿនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿ គឺវាបានធ្វើឱ្យពួកគេកាន់តែមានជំនឿ ហើយពួកគេសប្បាយរីករាយ។
Tevbe 9:125
ហើយចំណែកឯពួកដែលនៅក្នុងចិត្តរបស់ពួកគេមាន ជំងឺ(ពុតត្បុត)វិញនោះ វា(ជំពូក)បានធ្វើឱ្យពួកគេកាន់តែគ្មាន ជំនឿលើភាពគ្មានជំនឿរបស់ពួកគេថែមទៀត ហើយពួកគេបាន ស្លាប់ក្នុងពេលដែលពួកគេជាពួកគ្មានជំនឿ។
Tevbe 9:126
តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់ ពួកគេត្រូវ បានគេសាកល្បង(ផ្ដល់គ្រោះថ្នាក់)រាល់ៗឆ្នាំចំនួនមួយដង ឬពីរដង ក្រោយមកពួកគេនៅតែមិនសារភាពកំហុស ហើយពួកគេក៏មិន ទទួលយកការក្រើនរំលឹកដែរនោះ?
Tevbe 9:127
ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះមក នោះ ពួកគេ(ពួកពុតត្បុត)មួយចំនួនបានក្រឡេកមើលគ្នាទៅវិញ ទៅមក(រួចក៏និយាយថា) តើមាននរណាម្នាក់មើលឃើញពួកអ្នក ដែរឬទេ? បន្ទាប់មកពួកគេក៏បានចាកចេញ។ អល់ឡោះក៏បាន បង្វែរចិត្ដរបស់ពួកគេដោយសារតែពួកគេជាក្រុមដែលគ្មានការ យល់ដឹង។
Tevbe 9:128
ជាការពិតណាស់ អ្នកនាំសារម្នាក់(មូហាំម៉ាត់)ចេញពី ពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នក។ គាត់ជាអ្នកទទួលរង ការលំបាកនូវអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ គាត់ជា អ្នកចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្ដាករុណា អាណិតស្រឡាញ់ដល់បណ្ដាអ្នកដែលមានជំនឿ។
Tevbe 9:129
ហើយប្រសិនបើពួកគេ(ពួកពុតត្បុត)បានបែរចេញវិញ នោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះតែមួយគត់គឺគ្រប់ គ្រាន់សម្រាប់ខ្ញុំ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែមួយគត់ដែលខ្ញុំបាន ប្រគល់ការទុកចិត្ដ ហើយទ្រង់គឺជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។
Yunus 10:1
អាលីហ្វ ឡាម រ៉។ ទាំងនេះគឺជាបណ្តាអាយ៉ាត់ៗនៃគម្ពីរ គួរអានដែលប្រកបដោយគតិបណ្ឌិត។
Yunus 10:2
តើវាជាការភ្ញាក់ផ្អើលសម្រាប់មនុស្សលោកឬ ដែលយើង បានផ្ដល់វាហ៊ីទៅឱ្យបុរសម្នាក់(មូហាំម៉ាត់)ក្នុងចំណោមពួកគេ (ដោយយើងមានបន្ទូលថា) ចូរអ្នកដាស់តឿនព្រមានមនុស្សលោក និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេនោះ? ពួក ដែលគ្មានជំនឿបាននិយាយថាៈ ពិតប្រាកដណាស់ នេះ(មូហាំម៉ាត់) គឺជាអ្នកមន្ដអាគមយ៉ាងច្បាស់លាស់។
Yunus 10:3
ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់ និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់បាននៅលើអារ៉ស្ហ។ ទ្រង់ជាអ្នកចាត់ចែងគ្រប់កិច្ចការទាំង អស់។ គ្មានការអន្តរាគមន៍ណាមួយឡើយ លើកលែងតែបន្ទាប់ពី មានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ នោះហើយគឺអល់ឡោះដែលជា ម្ចាស់របស់ពួកអ្នក ហេតុនេះចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ ដូចេ្នះ តើពួកអ្នកមិនសញ្ជឹងគិតទេឬ?
Yunus 10:4
ចំពោះទ្រង់តែមួយគត់ដែលជាកន្លែងវិលត្រឡប់របស់ពួក អ្នកទាំងអស់គ្នា។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកផ្តើមបង្កើតអ្វីៗទាំងអស់ ក្រោយមកទ្រង់ នឹងធ្វើឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)ដើម្បីទ្រង់នឹងតបស្នងដល់ បណ្ដាអ្នកដែលបានជឿ និងបណ្ដាអ្នកដែលបានធ្វើល្អដោយយុត្តិធម៌។ ចំណែកពួកដែលគ្មានជំនឿ ពួកគេនឹងផឹកទឹកដែលកំពុងពុះ និងទទួលទារុណកម្មយ៉ាងឈឺចាប់ដោយសារតែពួកគេធ្លាប់ប្រឆាំង។
Yunus 10:5
ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឱ្យមានពន្លឺបង្កើត ព្រះច័ន្ទឱ្យមានរស្មី និងបានកំណត់ឱ្យព្រះច័ន្ទនូវទីតាំងជាច្រើន ដើម្បី ឱ្យពួកអ្នកដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះ ពិតជាបានបង្កើតអ្វីៗទាំងអស់នោះដោយពិតប្រាកដ។ ទ្រង់បញ្ជាក់ នូវភស្ដុតាងជាច្រើនសម្រាប់ក្រុមដែលចេះដឹង។
Yunus 10:6
ពិតប្រាកដណាស់ ភាពខុសគ្នារវាងយប់ និងថ្ងៃ និងអ្វីៗ ដែលអល់ឡោះបានបង្កើតនៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាភស្ដុតាងសម្រាប់ក្រុមដែលកោតខ្លាចអល់ឡោះ។
Yunus 10:7
ពិតប្រាកដណាស់ ពួកដែលមិនសង្ឃឹមថា នឹងជួបជាមួយ យើង ហើយពួកគេពេញចិត្ដនឹងការរស់នៅក្នុងលោកិយនេះ ថែម ទាំងពួកគេស្ងប់ចិត្ដនឹងវា និងពួកដែលព្រងើយកន្ដើយនឹងអាយ៉ាត់ៗ របស់យើង។
Yunus 10:8
ពួកទាំងនោះ កន្លែងស្នាក់នៅរបស់ពួកគេគឺឋាននរក ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Yunus 10:9
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អត្រឹមត្រូវ ម្ចាស់របស់ពួកគេនឹងចង្អុលបង្ហាញដល់ពួកគេ ដោយសារតែជំនឿរបស់ពួកគេ។ មានទនេ្លជាច្រើនហូរពីក្រោម ពួកគេនៅក្នុងឋានសួគ៌ដ៏សែនរីករាយ។
Yunus 10:10
ការបួងសួងសុំរបស់ពួកគេនៅក្នុងនោះ(ឋានសួគ៌)ថាៈ ឱអល់ឡោះ. ទ្រង់ដ៏មហាបរិសុទ្ធ និងពាក្យគោរពស្វាគមន៍របស់ ពួកគេនៅទីនោះគឺភាពសុខសាន្ត ហើយនៅចុងបពា្ចប់នៃការបួង សួងសុំរបស់ពួកគេថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់ នៃពិភពទាំងអស់។
Yunus 10:11
ហើយប្រសិនបើអល់ឡោះឆាប់ផ្តល់ឱ្យមនុស្សនូវប្រការ អាក្រក់(តាមការបួងសួងសុំរបស់ពួកគេ) ដូចដែលពួកគេចង់ឱ្យ ទ្រង់ឆាប់ផ្ដល់ឱ្យពួកគេ(តាមការបួងសួង)នូវប្រការល្អនោះ ពេល កំណត់ជីវិតរបស់ពួកគេពិតជានឹងត្រូវបានគេបពា្ចប់(ពួកគេនឹងត្រូវ វិនាស)។ ដូចេ្នះយើងបានទុកឱ្យពួកអ្នកដែលមិនសង្ឃឹមថា នឹងជួប យើងឱ្យស្ថិតនៅក្នុងភាពវងេ្វងខុសឆ្គងរបស់ពួកគេដោយពួកគេ ស្រពេចស្រពិល។
Yunus 10:12
ហើយនៅពេលដែលមានគ្រោះអ្វីមួយបានប៉ះពាល់ដល់ មនុស្ស គេបានបួងសួងសុំពីយើងដោយដេកផ្អៀង ឬអង្គុយ ឬឈរ ប៉ុន្ដែនៅពេលដែលយើងបានបំបាត់គ្រោះនោះពីគេ គេក៏បន្ដ(ធ្វើដូច ដើម)ហាក់បីដូចជាគេមិនបានបួងសួងសុំពីយើងឱ្យជួយបំបាត់គ្រោះ ដែលបានប៉ះពាល់គេអញ្ចឹង។ ដូច្នោះដែរ គេបានលំអសម្រាប់ពួក ដែលបំពាននូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Yunus 10:13
ហើយពិតប្រាកដណាស់ យើងបានបំផ្លាញជាច្រើនជំនាន់ មកហើយមុនពួកអ្នក ពេលដែលពួកគេបានបំពានខណៈដែលបណ្ដា អ្នកនាំសាររបស់ពួកគេបាននាំមកដល់ពួកគេនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន ប៉ុន្ដែពួកគេពិតជាមិនបានជឿឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលប្រព្រឹត្ដអំពើអាក្រក់។
Yunus 10:14
ក្រោយមកយើងបានបង្កើតពួកអ្នកឱ្យបន្ដវេននៅលើ ផែនដីបន្ទាប់ពីពួកគេ ដើម្បីយើងនឹងមើលថា តើពួកអ្នកនឹងធ្វើ ដូចម្តេច?
Yunus 10:15
ហើយនៅពេលដែលគេសូត្រអាយ៉ាត់ៗរបស់យើងដ៏ជាក់ ច្បាស់ទៅលើពួកគេ ពួកដែលមិនសង្ឃឹមថានឹងជួបយើងបាននិយាយ ថាៈ ចូរអ្នក(មូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផេ្សងពីនេះ ឬផ្លាស់ ប្ដូរវាទៅ។ ចូរអ្នកតបវិញថាៈ ខ្ញុំគ្មានសិទ្ធិក្នុងការផ្លាស់ប្ដូរវាតាម ចំណង់ចិត្ដរបស់ខ្ញុំនោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទារុណកម្ម នាថ្ងៃដ៏ធំធេង បើខ្ញុំល្មើសនឹងបទបញ្ជានៃម្ចាស់របស់ខ្ញុំនោះ។
Yunus 10:16
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើអល់ឡោះមាន ចេតនា(មិនឱ្យខ្ញុំសូត្រគម្ពីរគួរអាន) ខ្ញុំក៏មិនបានសូត្រវាឱ្យពួកអ្នក ស្ដាប់ដែរ ហើយទ្រង់ក៏មិនបានធ្វើឱ្យពួកអ្នកដឹងអំពីវាដែរ។ ពិត ប្រាកដណាស់ ខ្ញុំបានរស់នៅក្នុងចំណោមពួកអ្នកអស់មួយរយៈកាល ដែរមុនវា(មុនពេលគេបញ្ចុះវ៉ាហ៊ី)។ តើពួកអ្នកមិនពិចារណាទេឬ?
Yunus 10:17
ដូចេ្នះ គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិត ការភូតកុហកលើអល់ឡោះ ឬបដិសេធនឹងអាយ៉ាត់ៗរបស់ទ្រង់ នោះឡើយ។ ជាការពិតណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់នឹង មិនទទួលបានជោគជ័យឡើយ។
Yunus 10:18
ពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះដែលវាមិនអាច ផ្ដល់គ្រោះថ្នាក់ ឬផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយពួកគេ និយាយថាៈ ពួកវាទាំងនេះជាអ្នកជួយអន្ដរាគមន៍ដល់ពួកយើងនៅ ចំពោះមុខអល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)តបថាៈ តើពួកអ្នក កំពុងតែប្រាប់អល់ឡោះអំពីអ្វីដែល(ពួកអ្នកគិតថា)ទ្រង់មិនដឹង ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
Yunus 10:19
មនុស្សលោកកាលពីមុន គឺជាប្រជាជាតិតែមួយ(សាសនា អ៊ីស្លាមតែមួយ) តែក្រោយមកពួកគេបានខ្វែងគំនិតគ្នា។ ហើយ ប្រសិនបើគ្មានពាក្យពេចន៍កំណត់ណាមួយពីមុនមកពីម្ចាស់របស់ អ្នកទេនោះ គេពិតជានឹងកាត់សេចក្តីរវាងពួកទាំងនោះដោយសារ តែអ្វីដែលពួកគេកំពុងខ្វែងគំនិតគ្នាក្នុងរឿងនោះ។
Yunus 10:20
ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ ហេតុអ្វីបានជា គេមិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវភស្ដុតាងណាមួយពីម្ចាស់ របស់គេ? ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ពិតប្រាកដណាស់ ប្រការអាថ៌កំបាំងគឺសម្រាប់អល់ឡោះតែមួយគត់ ដូចេ្នះ ចូរពួក អ្នករង់ចាំ(ការកាត់ក្ដីពីទ្រង់)ចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុង ចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
Yunus 10:21
នៅពេលដែលយើងបានឱ្យមនុស្សលោក(ពួកមូស្ហរីគីន) ស្គាល់រសជាតិនៃក្ដីមេត្ដាករុណា(ភាពសុខសាន្ដ)បន្ទាប់ពីគ្រោះ ផេ្សងៗបានកើតឡើងចំពោះពួកគេ ស្រាប់តែពួកគេមានល្បិចកល ប្រឆាំងនឹងភស្ដុតាងរបស់យើងទៅវិញ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ អល់ឡោះគឺជាអ្នកតបឧបាយកលដ៏លឿនបំផុត។ ពិតប្រាកដ ណាស់ បណ្ដាម៉ាឡាអ៊ីកាត់របស់យើងកំពុងតែកត់ត្រានូវអ្វីដែល ពួកគេកំពុងប្រើឧបាយកលនោះ។
Yunus 10:22
ទ្រង់គឺជាអ្នកដែលសំរួលដល់ការធ្វើដំណើររបស់ពួកអ្នក ទាំងនៅលើគោកនិងសមុទ្រ។ លុះដល់ពេលដែលពួកអ្នកបានស្ថិត នៅក្នុងនាវា វាក៏នាំពួកគេចេញដំណើរដោយខ្យល់ដ៏ល្អ ហើយពួក គេបានសប្បាយរីករាយនឹងវា (ពេលនោះ)ស្រាប់តែមានខ្យល់ព្យុះ យ៉ាងខ្លាំងបានមកដល់វា ហើយរលកក៏បានមកដល់ពួកគេពីគ្រប់ ទិសទីដែរ ហើយពួកគេបានគិតថាៈ ពិតប្រាកដណាស់ ពួកគេត្រូវ ឡោមព័ទ្ធ(ដោយក្ដីវិនាស) ខណៈនោះពួកគេក៏បានបួងសួងសុំពី អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបតិន៍ចំពោះទ្រង់ថាៈ ប្រសិនបើទ្រង់ជួយសង្គ្រោះពួកយើងពីគ្រោះមហន្ដរាយនេះ ពួក យើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។
Yunus 10:23
ហើយនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ ស្រាប់ តែពួកគេបែរជាបំពាននៅលើផែនដីដោយអយុត្តិធម៌ទៅវិញ។ ឱ មនុស្សលោក. ជាការពិតណាស់ ការបំពានរបស់ពួកអ្នកនឹងធ្លាក់ លើខ្លួនពួកអ្នកវិញ។ វាគ្រាន់តែជាក្តីរីករាយនៃជីវិតលោកិយ ប៉ុណ្ណោះ។ តែក្រោយមកចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ ពួកអ្នក ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។
Yunus 10:24
ជាការពិតណាស់ ការប្រៀបធៀបនៃការរស់នៅក្នុង លោកិយនេះគឺដូចជាទឹកភ្លៀង ដែលយើងបានបញ្ចុះវាពីលើមេឃ ហើយវាបានធ្វើឱ្យរុក្ខជាតិដុះចំរុះគ្នានូវអ្វីដែលមនុស្សនិងសត្វ បរិភោគ។ លុះដល់ពេលដែលដីនោះបានបពោ្ចញនូវភាពស្រស់ បំព្រងនិងសោភ័ណភាពរបស់វា ហើយម្ចាស់របស់វាស្មានថា ពួក គេនឹងមានលទ្ធភាពលើវា(អាចប្រមូលផលបាន) ស្រាប់តែបទ បញ្ជារបស់យើងបានមកដល់ដីនោះនៅពេលយប់ឬពេលថ្ងៃ ហើយ យើងធ្វើឱ្យវាខេ្ទចខ្ទីអស់ហាក់ដូចជាមិនធ្លាប់មាន(រុក្ខជាតិ)សោះ កាលពីម្សិលមិញ។ ដូចគ្នានេះដែរ យើងបញ្ជាក់ប្រាប់យ៉ាងច្បាស់ នូវអាយ៉ាត់ៗសម្រាប់ក្រុមដែលគិតពិចារណា។
Yunus 10:25
ហើយអល់ឡោះអំពាវនាវ(មនុស្សលោក)ឱ្យទៅរក លំនៅដ្ឋានដែលសុខសាន្ត(ឋានសួគ៌) ហើយទ្រង់ចង្អុលបង្ហាញ បុគ្គលណាដែលទ្រង់មានចេតនាឆ្ពោះទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។
Yunus 10:26
សម្រាប់បណ្ដាអ្នកដែលបានធ្វើល្អ គឺការតបស្នងល្អ (ឋានសួគ៌) និងការបន្ថែមលើសពីនេះទៅទៀត(គឺអាចមើល ឃើញអល់ឡោះ)។ ហើយគ្មានធូលីខ្មៅគ្របដណ្តប់នៅលើមុខ របស់ពួកគេ ហើយក៏គ្មានភាពអាប់ឱនដែរ។ អ្នកទាំងនោះជា បណ្ដាអ្នកឋានសួគ៌ដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Yunus 10:27
ចំណែកពួកដែលបានធ្វើអំពើអាក្រក់វិញ ការតបស្នងនៃ អំពើអាក្រក់នោះគឺដូចនឹងវា(ដូចអ្វីដែលពួកគេបានប្រព្រឹត្ដ) ហើយ ភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ ពួកគេគ្មានអ្នកការពារ ក្រៅពីអល់ឡោះឡើយ។ ហាក់ដូចជាមុខរបស់ពួកគេត្រូវគ្រប ដណ្តប់ដោយផ្នែកមួយនៃភាពងងឹតនាពេលរាត្រី។ ពួកទាំងនោះ គឺជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Yunus 10:28
ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងប្រមូលផ្តុំពួកគេទាំង អស់គ្នា បន្ទាប់មកយើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិក ថាៈ ចូរពួកអ្នក និងម្ចាស់ដែលពួកអ្នកគោរពនោះប្រកាន់ខ្ជាប់ទី កន្លែងរបស់ពួកអ្ម្នកចុះ។ ហើយយើងបានបំបែកពួកគេ។ ហើយ ម្ចាស់ដែលពួកគេបានគោរពនោះបាននិយាយថាៈ ពួកអ្នកមិនធ្លាប់ គោរពសក្ការៈមកចំពោះពួកយើងឡើយ។
Yunus 10:29
ដូចេ្នះ គ្រប់គ្រាន់ហើយដែលអល់ឡោះធ្វើជាសាក្សីរវាង ពួកយើងនិងពួកអ្នក។ ពួកយើងពិតជាមិនដឹងមិនឮចំពោះការ គោរពសក្ការៈរបស់ពួកអ្នកឡើយ។
Yunus 10:30
នៅទីនោះ(កន្លែងកាត់សេចក្ដី)គ្រប់ៗរូបនឹងដឹងទាំងអស់ ពីអ្វីដែលខ្លួនបានសាងពីមុនមក។ ហើយពួកគេត្រូវបានគេឱ្យវិល ត្រឡប់ទៅកាន់អល់ឡោះដែលជាម្ចាស់របស់ពួកគេយ៉ាងពិតប្រាកដ (ដើម្បីកាត់សេចក្ដី)។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បាន ប្រឌិត(គោរព)នោះបានបាត់បង់ពីពួកគេ។
Yunus 10:31
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកប្រទាន លាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដី? ឬអ្នកណាជាអ្នក គ្រប់គ្រងការឮ និងការឃើញ? ហើយតើនរណាជាអ្នកបពោ្ចញ របស់រស់ពីរបស់ស្លាប់ និងបពោ្ចញរបស់ស្លាប់ពីរបស់រស់ ? ហើយ តើអ្នកណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយនោះ? ពួកគេនឹង ឆ្លើយថាៈ គឺអល់ឡោះ។ ដូចេ្នះចូរអ្នកពោលថាៈ តើពួកអ្នកមិន កោតខ្លាចទេឬ?
Yunus 10:32
ហើយ(អ្នកដែលធ្វើប្រការ)ទាំងនោះគឺអល់ឡោះដែល ជាម្ចាស់របស់ពួកអ្នកដ៏ពិតប្រាកដ។ ដូចេ្នះតើមានអ្វីទៀតបន្ទាប់ពី ភាពពិតក្រៅពីភាពវងេ្វងនោះ? ដូចេ្នះ តើពួកអ្នកត្រូវគេបង្វែរ យ៉ាងដូចម្តេចទៅ?
Yunus 10:33
ដូចេ្នះ បន្ទូលនៃម្ចាស់របស់អ្នកចំពោះពួកដែលប្រព្រឹត្ដ ល្មើសបានបញ្ជាក់យ៉ាងច្បាស់ថាៈ ពិតប្រាកដណាស់ ពួកគេគ្មាន ជំនឿឡើយ។
Yunus 10:34
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នក តើមានអ្នកណាដែលជាអ្នកផ្ដល់កំណើត បន្ទាប់មក ធ្វើឱ្យវារស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ? ចូរអ្នកពោលថាៈ គឺ អល់ឡោះ ទេដែលជាអ្នកផ្ដល់កំណើត និងធ្វើឱ្យវារស់ឡើងវិញ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូចមេ្ដច?
Yunus 10:35
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នកមានអ្នកណាដែលអាចចង្អុលបង្ហាញទៅរកការពិត នោះ? ចូរអ្នកពោលថាៈ មានតែអល់ឡោះទេដែលអាចចង្អុល បង្ហាញទៅរកការពិតបាន។ តើអ្នកដែលចង្អុលបង្ហាញទៅរកការ ពិតជាអ្នកដែលត្រូវគេគោរពតាមដ៏ពិតប្រាកដ ឬអ្នកដែលមិនអាច ចង្អុលបង្ហាញមានតែត្រូវការគេចង្អុលបង្ហាញវាវិញនោះ? តើពួក អ្នកមានបញ្ហាអ្វី? តើពួកអ្នកវិនិច្ឆ័យយ៉ាងដូចមេ្ដច?
Yunus 10:36
ហើយភាគច្រើននៃពួកគេមិនតាមអ្វីក្រៅពីការស្មាននោះ ឡើយ។ ពិតប្រាកដណាស់ ការស្មានមិនអាចជំនួសប្រការត្រឹមត្រូវ បន្ដិចបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែល ពួកគេប្រព្រឹត្តិ។
Yunus 10:37
ហើយគម្ពីរគួរអាននេះមិនអាចត្រូវគេបង្កើតផេ្សងពី អល់ឡោះបានឡើយ ប៉ុន្ដែវាបញ្ជាក់ពីអ្វីដែលមានពីមុនវា ហើយវា (គម្ពីរគួរអាន)អធិប្បាយបញ្ជាក់ពីក្បួនច្បាប់ដោយគ្មានការមន្ទិល សង្ស័យក្នុងវា(ដែលបញ្ចុះ)មកពីម្ចាស់នៃពិភពទាំងអស់។
Yunus 10:38
ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានបង្កើតវា ឡើង? ចូរអ្នក(មូហាំម៉ាត់ )តបវិញថាៈ ដូចេ្នះ ចូរពួកអ្នកនាំមក នូវជំពូកណាមួយដែលដូចវា ហើយចូរពួកអ្នកហៅអ្នកណាដែល ពួកអ្នកអាចហៅបានផេ្សងពីអល់ឡោះចុះ ប្រសិនបើពួកអ្នកជា អ្នកត្រឹមត្រូវមែននោះ។
Yunus 10:39
ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលពួកគេមិន ជ្រាបពីចំណេះរបស់វា(គម្ពីរគួរអាន) ខណៈដែលភាពជាក់ស្ដែង របស់វា មិនទាន់បានមកដល់ពួកគេនោះ។ ដូច្នោះ ពួកជំនាន់មុន ពួកគេក៏បានបដិសេធដែរ។ ដូចេ្នះ ចូរអ្នកមើលចុះ តើលទ្ធផលចុង ក្រោយរបស់ពួកដែលបំពាននោះទៅជាយ៉ាងណា?
Yunus 10:40
ហើយក្នុងចំណោមពួកគេមានអ្នកខ្លះជឿនឹងវា(គម្ពីរ គួរអាន) ហើយក្នុងចំណោមពួកគេក៏មានអ្នកខ្លះទៀតមិនជឿនឹង វា។ ហើយម្ចាស់របស់អ្នកដឹងបំផុតចំពោះពួកដែលបំផ្លិចបំផ្លាញ។
Yunus 10:41
ហើយប្រសិនបើពួកគេបានបដិសេធអ្នក(មូហាំម៉ាត់) ដូចេ្នះ ចូរអ្នកពោលថាៈ សម្រាប់ខ្ញុំគឺកិច្ចការរបស់ខ្ញុំ ហើយសម្រាប់ ពួកអ្នកគឺកិច្ចការរបស់ពួកអ្នក។ ពួកអ្នកមិនពាក់ព័ន្ធនឹងអ្វីដែលខ្ញុំ ធ្វើ ហើយខ្ញុំក៏មិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកធ្វើដែរ។
Yunus 10:42
ហើយក្នុងចំណោមពួកគេមានអ្នកខ្លះកំពុងស្តាប់អ្នក។ ដូចេ្នះតើអ្នកអាចធ្វើឱ្យមនុស្សថ្លង់អាចស្តាប់ឮឬ បើពួកគេមិនចេះ ពិចារណាផងនោះ?
Yunus 10:43
ហើយក្នុងចំណោមពួកគេមានអ្នកខ្លះមើលទៅអ្នក។ ដូចេ្នះ តើអ្នកអាចចង្អុលបង្ហាញមនុស្សខ្វាក់បានឬ បើពួកគេមិន ធ្លាប់មើលឃើញផងនោះ?
Yunus 10:44
ពិតប្រាកដណាស់ អល់ឡោះមិនបំពានលើមនុស្សលោក បន្តិចណាឡើយ ប៉ុន្ដែមនុស្សលោកទេដែលបំពានលើខ្លួនឯងនោះ។
Yunus 10:45
នៅថ្ងៃបរលោកទ្រង់នឹងប្រមូលផ្តុំពួកគេ ពួកគេហាក់ដូច ជាមិនធ្លាប់បានរស់នៅ(លើលោកិយ)ឡើយ លើកលែងតែរយៈ ពេលមួយដ៏ខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ ពួកគេនឹងស្គាល់គ្នាទៅវិញ ទៅមក។ ពួកដែលបានបដិសេធនឹងការជួបអល់ឡោះពិតជាបាន ខាតបង់ ហើយពួកគេមិនបានទទួលការចង្អុលបង្ហាញឡើយ។
Yunus 10:46
ហើយទោះបីជាយើងឱ្យអ្នក(មូហាំម៉ាត់)មើលឃើញ ទារុណកម្មខ្លះ(នៅលើលោកិយ)ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងឱ្យអ្នកស្លាប់(មុនឃើញទារុណកម្មនោះ)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេឆ្ពោះមកកាន់យើងដដែល។ បន្ទាប់ មកអល់ឡោះគឺជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Yunus 10:47
រាល់ប្រជាជាតិ(គ្រប់ជំនាន់)មានអ្នកនាំសារម្នាក់។ ហើយ នៅពេលដែលអ្នកនាំសាររបស់ពួកគេបានមកដល់ គេបានវិនិច្ឆ័យ រវាងពួកគេដោយយុត្ដិធម៌ ហើយពួកគេមិនត្រូវបានគេបំពាន ឡើយ។
Yunus 10:48
ហើយពួកគេនិយាយថាៈ តើការសន្យានេះ(ថ្ងៃបរលោក) នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវមែននោះ។
Yunus 10:49
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពការពារខ្លួន ខ្ញុំពីគ្រោះថ្នាក់ណាមួយឡើយ ហើយខ្ញុំក៏មិនអាចនាំផលប្រយោជន៍ ណាមួយសម្រាប់ខ្លួនខ្ញុំដែរ លើកលែងតែអ្វីដែលអល់ឡោះមាន ចេតនាប៉ុណ្ណោះ។ គ្រប់ប្រជាជាតិសុទ្ធតែមានពេលកំណត់។ នៅ ពេលដែលការកំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំ ពន្យារពេល ឬសុំឱ្យកើតឡើងមុនពេលកំណត់បានឡើយ សូម្បីតែ មួយវិនាទីក៏ដោយ។
Yunus 10:50
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់ទ្រង់បានមកដល់ពួកអ្នកនៅពេលយប់ ឬពេលថ្ងៃ តើពួកដែលប្រព្រឹត្ដអំពើអាក្រក់នោះនៅតក់ក្រហល់ចង់ បានអ្វីទៀត?
Yunus 10:51
តើពួកអ្នករង់ចាំរហូតដល់ទណ្ឌកម្មធ្លាក់មកលើពួកអ្នក ទើបពួកអ្នកជឿលើវាឬ? តើពេលនេះឬ(ទើបពួកអ្នកជឿ)? ហើយ ជាការពិតណាស់ ពួកអ្នកធ្លាប់បានតក់ក្រហល់នឹងទណ្ឌកម្មនេះ។
Yunus 10:52
ក្រោយមកគេបាននិយាយទៅកាន់ពួកដែលបានបំពានថាៈ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មជាអមតៈចុះ។ ពួកអ្នកមិនត្រូវ បានគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្តឡើយ។
Yunus 10:53
ពួកគេសុំសួរអ្នក(មូហាំម៉ាត់)ថាៈ តើទណ្ឌកម្មនោះពិត ឬទេ? ចូរអ្នកពោលថាៈ បាទ ខ្ញុំសូមស្បថនឹងម្ចាស់របស់ខ្ញុំ វាគឺជា ការពិត ហើយពួកអ្នកមិនអាចគេចរួចឡើយ។
Yunus 10:54
ប្រសិនបើមនុស្សគ្រប់រូបធ្លាប់បានបំពាននោះ មានទ្រព្យ សម្បត្ដិទាំងអស់នៅលើផែនដី ប្រាកដជាគេសុខចិត្ដលោះខ្លួននឹងវា។ ហើយពួកទាំងនេះបានលាក់បាំងភាពសោកស្ដាយនៅពេលដែល ពួកគេបានឃើញទារុណកម្មនោះ។ ហើយគេបានវិនិច្ឆ័យរវាងពួកគេ ដោយយុត្តិធម៌ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
Yunus 10:55
តើអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីពិតជា មិនមែនជាកម្មសិទិ្ធរបស់អល់ឡោះទេឬ? តើការសន្យារបស់ អល់ឡោះពិតជាមិនមែនជាការពិតទេឬ? ក៏ប៉ុន្ដែពួកគេភាគច្រើន មិនដឹងឡើយ។
Yunus 10:56
ទ្រង់គឺជាអ្នកផ្ដល់ជីវិត និងជាអ្នកយកជីវិតទៅវិញ ហើយ ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
Yunus 10:57
ឱមនុស្សលោកទាំងឡាយ. ជាការពិតណាស់ ដំបូន្មាន (គម្ពីរគួរអាន)ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក ហើយវា ជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងចិត្ដ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះអ្នកដែលមានជំនឿ។
Yunus 10:58
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដោយក្ដីប្រោសប្រទាន របស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ ដូចេ្នះសូមឱ្យពួកគេ សប្បាយរីករាយចុះ។ វានោះប្រសើរជាងអ្វីដែលពួកគេប្រមូលទុក ទៅទៀត។
Yunus 10:59
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកមើល អ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកនូវលាភសក្ការៈ ហើយ ពួកអ្នកបានធ្វើវាមួយចំនួនទៅជារបស់ហាមឃាត់ និងជារបស់ អនុញ្ញាត(តាមទំនើងចិត្ដ)។ ចូរអ្នកពោលថាៈ តើអល់ឡោះបាន អនុញ្ញាតឱ្យពួកអ្នក ឬមួយពួកអ្នកប្រឌិតកុហកចំពោះអល់ឡោះ?
Yunus 10:60
ហើយតើពួកដែលប្រឌិតកុហកចំពោះអល់ឡោះគិតយ៉ាង ដូចមេ្ដចនាថ្ងៃបរលោកនោះ? ពិតប្រាកដណាស់ អល់ឡោះមាន ការប្រោសប្រទានលើមនុស្សលោក ប៉ុន្ដែភាគច្រើននៃពួកគេមិន ដឹងគុណឡើយ។
Yunus 10:61
ហើយអ្នកមិនធ្វើការងារ និងមិនសូត្រខ្លះៗអំពីគម្ពីរ គួរអាន ហើយពួកអ្នកមិនធ្វើកិច្ចការអ្វីក៏ដោយ ក៏យើងនៅតែធ្វើ ជាសាក្សីដល់ពួកអ្នកនៅពេលដែលពួកអ្នកធ្វើវាដែរ។ គ្មានអ្វីលាក់ បាំងនឹងម្ចាស់របស់អ្នកឡើយសូម្បីតែវត្ថុដ៏តូចបំផុតនៅលើផែនដី និងនៅលើមេឃ ហើយក៏មិនអាចលាក់បាំងបានដែរ សូម្បីតែវត្ថុ ដែលតូចឬធំជាងនេះ លើកលែងតែមាននៅក្នុងគម្ពីរ(ឡាវហុល- ម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។
Yunus 10:62
តើមិនមែនទេឬ បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើ អល់ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏ គ្មានទុក្ខព្រួយអ្វីដែរនោះ?
Yunus 10:63
គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាច អល់ឡោះ។
Yunus 10:64
ពួកគេនឹងទទួលបានដំណឹងរីករាយទាំងការរស់នៅក្នុង លោកិយ និងនៅថ្ងៃបរលោក។ មិនអាចមានការផ្លាស់ប្ដូរពាក្យ សំដីទាំងឡាយរបស់អល់ឡោះបានឡើយ។ នោះគឺជាជោគជ័យដ៏ធំធេង។
Yunus 10:65
ហើយចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) កើតទុក្ខឱ្យសោះ។ ពិតប្រាកដណាស់ អំណាចខ្លាំងក្លាជាកម្មសិទិ្ធ របស់អល់ឡោះទាំងអស់។ ទ្រង់មហាឮ មហាដឹង។
Yunus 10:66
តើមិនមែនទេឬ អ្នកដែលនៅលើមេឃជាច្រើនជាន់ និង ផែនដីនោះពិតជាកម្មសិទ្ធិរបស់អល់ឡោះ? ហើយពួកដែលអំពាវ នាវផេ្សងពីអល់ឡោះមិនប្រតិបត្ដិតាមម្ចាស់ដែលពួកគេធ្វើស្ហ៊ីរិក នោះទេ។ ពួកគេមិនប្រតិបត្ដិតាមឡើយ លើកលែងតែតាមការនឹក ស្មានប៉ុណ្ណោះ ហើយពួកគេក៏គ្មានអ្វីក្រៅពីប្រឌិតកុហកនោះដែរ។
Yunus 10:67
ទ្រង់គឺជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកនៅក្នុងវា និងបានបង្កើតពេលថ្ងៃជាពន្លឺ (សម្រាប់ពួកអ្នកមើលឃើញ)។ ពិតប្រាកដណាស់ នៅក្នុងរឿង ទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។
Yunus 10:68
ពួកគេ(ពួកមូស្ហរីគីន)បាននិយាយថាៈ អល់ឡោះមាន បុត្រ។ ទ្រង់មហាស្អាតស្អំ។ ទ្រង់ជាអ្នកមានជាទីបំផុត។ អ្វីៗនៅ លើមេឃជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ពួកអ្នកគ្មានភស្ដុតាងណាមួយបញ្ជាក់ពីរឿងនេះ(ការមានបុត្រ) ឡើយ។ តើពួកអ្នកនិយាយចំពោះអល់ឡោះនូវអ្វីដែលពួកអ្នក មិនដឹងឬ?
Yunus 10:69
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ពួកដែល ប្រឌិតរឿងភូតកុហកចំពោះអល់ឡោះមិនទទួលជោគជ័យឡើយ។
Yunus 10:70
(សម្រាប់ពួកគេ)គឺការសប្បាយរីករាយនៅក្នុងលោកិយ (មួយរយៈពេលខ្លីប៉ុណ្ណោះ) ក្រោយមកចំពោះយើងជាកន្លែងវិល ត្រឡប់របស់ពួកគេ បន្ទាប់មកយើងនឹងឱ្យពួកគេភ្លក្សទារុណកម្ម ដ៏ខ្លាំងក្លាដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។
Yunus 10:71
ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេអំពីប្រវត្ដិរបស់នួហ នៅពេលគាត់បានពោលទៅកាន់ប្រជាជនរបស់គាត់ថាៈ ឱប្រជាជន របស់ខ្ញុំ. ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការក្រើនរំលឹករបស់ខ្ញុំតាម រយៈភស្ដុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នក នោះ ដូចេ្នះចំពោះអល់ឡោះតែមួយគត់ ដែលខ្ញុំប្រគល់ការទុកចិត្ដ។ ហេតុនេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នក និងម្ចាស់របស់ ពួកអ្នកមក បន្ទាប់មកកុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿង អាថ៌កំបាំងចំពោះពួកអ្នកឱ្យសោះ(ធ្វើដោយចំហ)។ ក្រោយមកចូរ ពួកអ្នកដាក់ទោសខ្ញុំ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ។
Yunus 10:72
ប៉ុន្ដែប្រសិនបើពួកអ្នកបានបែរចេញ(ពីការអំពាវនាវ របស់ខ្ញុំ) ខ្ញុំពិតជាមិនស្នើសុំកម្រៃពីពួកអ្នកឡើយ។ កម្រៃរបស់ខ្ញុំ គឺមកពីអល់ឡោះតែមួយគត់ ហើយខ្ញុំត្រូវបានគេបង្គាប់ឱ្យក្លាយ ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកមូស្លីម។
Yunus 10:73
តែពួកគេបានបដិសេធចំពោះគេ(នួហ) ហេតុនេះយើង ក៏បានជួយសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេក្នុងសំពៅនោះ។ យើងបានចាត់តាំងពួកគេ(ក្រុមដែលតាមនួហ)ជាពួកបន្ដវេន(នៅ លើផែនដី) ហើយយើងបានពន្លិចពួកដែលបានប្រឆាំងនឹងភស្ដុតាង នានារបស់យើង។ ដូចេ្នះចូរអ្នកពិនិត្យមើល ថាតើលទ្ធផលចុង ក្រោយរបស់ពួកដែលត្រូវគេព្រមាននោះយ៉ាងដូចមេ្ដចដែរ?
Yunus 10:74
ក្រោយមកយើងបានបញ្ជូនបន្ទាប់ពីគេ(នួហ)នូវអ្នក នាំសារជាច្រើនមកកាន់ក្រុមរបស់ពួកគេ ហើយពួកគេក៏បាននាំមក ឱ្យពួកគេនូវមុជីហ្សាត់យ៉ាងច្រើនដ៏ជាក់ច្បាស់។ ប៉ុន្ដែពួកគេនៅតែ មិនបានជឿនូវអ្វីដែលពួកគេបានបដិសេធនឹងគេ(នួហ)កាលពី មុន។ ដូចនេះដែរ យើងក៏បោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកដែល បំពាន។
Yunus 10:75
ក្រោយមកយើងបានបញ្ជូនមូសា និងហារូនបន្ទាប់ពី ពួកគេ(អ្នកនាំសារ)ទៅកាន់ហ្វៀរអោន និងមេដឹកនាំរបស់គេនូវ បណ្ដាមុជីហ្សាត់របស់យើង ប៉ុន្ដែពួកគេនៅតែក្រអឺតក្រទម និង ជាក្រុមដែលធ្លាប់បានប្រព្រឹត្ដបាបកម្ម។
Yunus 10:76
ហើយនៅពេលដែលការពិតពីយើងបានមកដល់ពួកគេ ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ នេះគឺជាមន្ដអាគមយ៉ាង ជាក់ច្បាស់។
Yunus 10:77
មូសាបានពោលថាៈ តើពួកអ្នកមួលបង្កាច់ការពិត(ថា ជាមន្ដអាគម)នៅពេលដែលវាបានមកដល់ពួកអ្នកឬ? តើនេះជា មន្ដអាគមឬ? តែពួកដែលប្រើមន្ដអាគមមិនជោគជ័យឡើយ។
Yunus 10:78
ពួកគេបាននិយាយថាៈ តើអ្នកបានមកកាន់ពួកយើង ដើម្បីឱ្យពួកយើងបែរចេញពីអ្វី(ជំនឿ)ដែលពួកយើងបានទទួល វាពីដូនតារបស់យើង និងដើម្បីអ្នកទាំងពីរអាចទទួលបាននូវភាព ខ្ពង់ខ្ពស់នៅលើផែនដីឬ? ចំណែកពួកយើងវិញមិនមានជំនឿលើ អ្នកទាំងពីរឡើយ។
Yunus 10:79
ហើយហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកនាំអ្នកដែល ពូកែខាងមន្ដអាគមទាំងអស់មកកាន់យើង។
Yunus 10:80
ហើយនៅពេលដែលពួកមន្ដអាគមបានមកដល់(ជួប ហ្វៀរអោន) មូសាបានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបោះ ចុះនូវអ្វីដែលពួកអ្នកចង់បោះនោះ ។
Yunus 10:81
ហើយនៅពេលពួកគេបានបោះនោះ មូសាក៏បានពោល ថាៈ អ្វីដែលពួកអ្នកបានបោះនោះ វាគឺជាមន្ដអាគម។ ពិតប្រាកដ ណាស់ អល់ឡោះនឹងធ្វើឱ្យវាគ្មានប្រសិទ្ធភាពឡើយ។ ពិតប្រាកដ ណាស់ អល់ឡោះមិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មឡើយ។
Yunus 10:82
អល់ឡោះនឹងបញ្ជាក់ឱ្យឃើញនូវការពិតតាមរយៈបន្ទូល ទាំងឡាយរបស់ទ្រង់ ទោះបីជាពួកប្រព្រឹត្ដអាក្រក់ទាំងនោះមិន ពេញចិត្ដក៏ដោយ។
Yunus 10:83
តែគ្មានអ្នកណាម្នាក់ជឿលើមូសាឡើយ លើកលែងតែ ពូជពង្សនៃក្រុមរបស់គេប៉ុណ្ណោះ ដោយសារតែពួកគេភ័យខ្លាច ហ្វៀរអោននិងមេដឹកនាំរបស់ពួកគេធ្វើទុក្ខទោសដល់ពួកគេ។ តែ តាមពិតហ្វៀរអោន គឺជាអ្នកដែលកេ្អងក្អាងបំផុតនៅលើផែនដី ហើយពិតប្រាកដណាស់ គេស្ថិតនៅក្នុងចំណោមពួកដែលបំពាន។
Yunus 10:84
ហើយមូសាបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ប្រសិនបើ ពួកអ្នកបានជឿលើអល់ឡោះហើយនោះ ពួកអ្នកត្រូវប្រគល់ការ ទុកចិត្ដទៅចំពោះទ្រង់ ប្រសិនបើពួកអ្នកជាមូស្លីមមែននោះ។
Yunus 10:85
ហើយពួកគេបានតបវិញថាៈ ពួកយើងបានប្រគល់ការទុក ចិត្ដទៅចំពោះអល់ឡោះហើយ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់ កុំយកពួកយើងធ្វើជាការសាកល្បងចំពោះក្រុមបំពានអី្វ។
Yunus 10:86
ហើយសូមទ្រង់មេត្ដាជួយសង្គ្រោះពួកយីងខ្ញុំចេញពីពួក គ្មានជំនឿដោយក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។
Yunus 10:87
យើងបានបញ្ចុះ វ៉ាហ៊ីឱ្យមូសានិងបងប្រុសរបស់គេ(ហារូន) ថាៈ អ្នកទាំងពីរត្រូវតាំងលំនៅដ្ឋាននៅប្រទេសអេហ្ស៊ីបឱ្យក្រុម របស់អ្នកទាំងពីរ ហើយចូរពួកអ្នកធ្វើឱ្យលំនៅដ្ឋានរបស់ពួកអ្នក ជាកន្លែងសម្រាប់តម្រង់ទិស(គោរពសក្ការៈ)។ ហើយចូរពួកអ្នក ប្រតិបត្ដិសឡាត និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមាន ជំនឿចុះ។
Yunus 10:88
ហើយមូសាបានពោលថាៈ ឱម្ចាស់របស់យើងខ្ញុំ. ពិត ប្រាកដណាស់ ទ្រង់បានប្រទានដល់ហ្វៀរអោន និងមន្ដ្រីរបស់គេនូវ ភាពត្រចះត្រចង់ និងទ្រព្យសម្បត្ដិនៅក្នុងជីវិតលោកិយនេះ។ ឱ ម្ចាស់របស់យើងខ្ញុំ. (ការប្រទានរបស់ទ្រង់នោះ)ធើ្វឱ្យពួកគេវងេ្វង ពីមាគ៌ារបស់ទ្រង់។ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់បំផ្លាញទ្រព្យ សម្បត្ដិរបស់ពួកគេ និងបោះត្រាភ្ជិតលើចិត្ដរបស់ពួកគេផងចុះ ដោយសារតែពួកគេគ្មានជំនឿ រហូតដល់ពួកគេបានឃើញទារុណកម្មដ៏ឈឺចាប់។
Yunus 10:89
អល់ឡោះបានមានបន្ទូលថាៈ ជាការពិតណាស់ យើងបាន ទទួលយកការបួងសួងសុំរបស់អ្នកទាំងពីរ។ ដូចេ្នះ ចូរអ្នកទាំងពីរ ប្រកាន់ខ្ជាប់នូវមាគ៌ាដ៏ត្រឹមត្រូវនេះចុះ ហើយសូមអ្នកទាំងពីរកុំ ប្រតិបត្ដិតាមមាគ៌ារបស់ពួកដែលមិនដឹងឱ្យសោះ។
Yunus 10:90
យើងបានញែកទឹកសមុទ្រដើម្បីឱ្យអំបូរអ៊ីស្រាអែលបាន ដើរឆ្លងផុត ហើយហ្វៀរអោននិងទាហានរបស់គេបានតាមពីក្រោយ ពួកគេដោយការការបំពាន និងភាពជាសត្រូវ។ លុះនៅពេលដែល ទឹកបានលិចគ្របដណ្ដប់គេ(ហ្វៀរអោន) ទើបគេនិយាយថាៈ ខ្ញុំបាន ជឿហើយថា ពិតប្រាកដណាស់គ្មានម្ចាស់ណាដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីម្ចាស់ដែលអំបូរអ៊ីស្រាអែលបានជឿលើទ្រង់នោះ ឡើយ។ ហើយខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកមូស្លីមដែរ។
Yunus 10:91
ពេលនេះឬ(ទើបអ្នកមានជំនឿ) ខណៈដែលអ្នកធ្លាប់ ប្រឆាំងកាលពីមុន ហើយអ្នកបានស្ថិតក្នុងចំណោមពួកដែលបង្ក វិនាសកម្មនោះ?
Yunus 10:92
ដូចេ្នះនៅថ្ងៃនេះយើងនឹងជួយអ្នក ដោយស្រង់សាកសព របស់អ្នក(ចេញពីសមុទ្រ) ដើម្បីធ្វើជាភស្ដុតាងដល់មនុស្សជំនាន់ ក្រោយអ្នក។ តែជាការពិតណាស់ មនុស្សលោកភាគច្រើនព្រងើយ កន្ដើយនឹងបណ្ដាភស្ដុតាងរបស់យើង។
Yunus 10:93
ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់ អំបូរអ៊ីស្រាអែលនូវលំនៅដ្ឋានដ៏ពិតប្រាកដ(នៅស្ហាមនិងអេហ្ស៊ីប) ហើយយើងផ្ដល់លាភសក្ការៈដ៏ល្អដល់ពួកគេ ហើយពួកគេពុំមានការ ខ្វែងគំនិតគ្នាឡើយ រហូតដល់ចំណេះដឹង(គម្ពីរតាវរ៉ត)បានមកដល់ ពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាងពួក គេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា (គម្ពីរតាវរ៉ត)។
Yunus 10:94
ប្រសិនបើអ្នក(មូហាំម៉ាត់)មានការសង្ស័យអំពីអ្វី(រឿង អ្នក ឧ. លក្ខណៈសម្បត្ដិ ឈ្មោះ...) ដែលយើងបានបញ្ចុះប្រាប់អ្នក នោះ ចូរអ្នកសួរទៅពួកដែលអានគម្ពីរ(តាវរ៉ត អ៊ីញជីល)ពីមុនអ្នក ចុះ។ ជាការពិតណាស់ ភាពពិតពីម្ចាស់របស់អ្នកបានមកដល់អ្នក រួចមកហើយ ហេតុនេះចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលសង្ស័យ ឱ្យសោះ។
Yunus 10:95
ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលបដិសេធនឹងបណ្ដា ភស្ដុតាងរបស់អល់ឡោះ ព្រោះ(បើធ្វើដូចនេះ)អ្នកនឹងស្ថិតក្នុង ចំណោមពួកដែលខាតបង់ជាមិនខាន។
Yunus 10:96
ពិតប្រាកដណាស់ ពាក្យសំដី(ធ្វើទារុណកម្ម)នៃម្ចាស់ របស់អ្នកបានកំណត់ធ្លាក់ទៅលើពួកគេ គឺពួកគេគ្មានជំនឿឡើយ។
Yunus 10:97
ទោះបីជាភស្ដុតាងនានាបានមកដល់ពួកគេក៏ដោយ(វា គ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ) លុះត្រាតែពួកគេឃើញ ទារុណកម្មដ៏ឈឺចាប់។
Yunus 10:98
ហេតុអ្វីបានជាគ្មានភូមិស្រុកណាមួយមានជំនឿ ហើយ ជំនឿរបស់វាមានផលប្រយោជន៍ដល់វា ក្រៅពីប្រជាជនរបស់ យូនូសនោះ? នៅពេលពួកគេបានជឿ យើងបានលុបបំបាត់ទារុណកម្មដ៏អាម៉ាស់នៅក្នុងលោកិយចេញពីពួកគេ ហើយយើងបានផ្ដល់ ភាពសុខសាន្ដដល់ពួកគេរហូតដល់ពេលកំណត់។
Yunus 10:99
ប្រសិនបើម្ចាស់របស់អ្នកមានចេតនា អ្នកដែលនៅលើ ផែនដីទាំងអស់ពិតជាមានជំនឿ។ ដូចេ្នះ តើអ្នកបង្ខំមនុស្សលោក រហូតដល់ពួកគេក្លាយជាអ្នកមានជំនឿឬ?
Yunus 10:100
ហើយគ្មានបុគ្គលណាម្នាក់មានជំនឿឡើយ លើកលែង តែមានការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយទ្រង់នឹងដាក់ ទារុណកម្ម និងភាពអាម៉ាស់ទៅលើពួកដែលមិនគិតពិចារណា។
Yunus 10:101
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកពិចារណា មើលចុះ តើអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី? ប៉ុន្ដែភស្ដុតាងនិងការដាស់តឿនព្រមាននានាពុំមានប្រយោជន៍ដល់ ក្រុមដែលគ្មានជំនឿឡើយ។
Yunus 10:102
ដូចេ្នះ ពួកគេមិនរង់ចាំអ្វីក្រៅពី(សេចក្ដីវិនាស)ដូចថ្ងៃ (វិនាស)របស់ពួកដែលបានកន្លងផុតទៅមុនពួកគេនោះឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ពួកអ្នករង់ចាំចុះ ពិតប្រាកដ ណាស់ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។
Yunus 10:103
បន្ទាប់មកយើងជួយសង្គ្រោះបណ្ដាអ្នកនាំសាររបស់ យើង និងបណ្ដាអ្នកដែលមានជំនឿ។ ដូច្នោះដែរ កាតព្វកិច្ចរបស់ យើងគឺត្រូវជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។
Yunus 10:104
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. ប្រសិន បើពួកអ្នកមានការសង្ស័យអំពីសាសនារបស់ខ្ញុំ គឺខ្ញុំមិនគោរពសក្ការៈ ចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈផេ្សងពីអល់ឡោះនោះឡើយ។ ក៏ប៉ុន្ដែខ្ញុំគោរពសក្ការៈចំពោះអល់ឡោះដែលទ្រង់ជាអ្នកបពា្ចប់ជីវិត របស់ពួកអ្នក។ ហើយខ្ញុំត្រូវបានគេបង្គាប់ប្រើឱ្យស្ថិតក្នុងចំណោម អ្នកដែលមានជំនឿ។
Yunus 10:105
ហើយចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅរក សាសនាដ៏ត្រឹមត្រូវ ហើយចូរអ្នកកុំស្ថិតក្នុងចំណោមពួកមូស្ហរីគីន ឱ្យសោះ។
Yunus 10:106
ចូរអ្នកកុំបួងសួងសុំចំពោះអ្វីដែលមិនផ្ដល់ផលប្រយោជន៍ ដល់អ្នក និងមិនបង្កគ្រោះថ្នាក់ដល់អ្នកផេ្សងពីអល់ឡោះឱ្យសោះ។ តែប្រសិនបើអ្នកបានធ្វើដូចេ្នះ អ្នកពិតជាស្ថិតនៅក្នុងចំណោមពួក ដែលបំពាន។
Yunus 10:107
ហើយប្រសិនបើអល់ឡោះឱ្យអ្នកទទួលរងគ្រោះថ្នាក់ គ្មានអ្នកណាអាចបំបាត់វាបានក្រៅពីទ្រង់ឡើយ។ តែប្រសិនបើទ្រង់ មានចេតនាផ្ដល់ឱ្យអ្នកនូវសេចក្ដីសុខសាន្ដវិញនោះ ក៏គ្មានអ្នកណា អាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បានដែរ។ ទ្រង់នឹង ផ្ដល់វាឱ្យអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់់។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
Yunus 10:108
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. ពិតជា បានមកដល់ពួកអ្នកនូវសច្ចភាពអំពីម្ចាស់របស់ពួកអ្នក។ ហើយ បុគ្គលណាដែលបានទទួលការចង្អុលបង្ហាញ គេនឹងទទួលបានផល ល្អសម្រាប់តែខ្លួនគេប៉ុណ្ណោះ។ តែបើបុគ្គលណាបានវងេ្វងវិញគេនឹង ធ្វើឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង។ ហើយខ្ញុំមិនមែនជាអ្នកទទួល ខុសត្រូវលើពួកអ្នកឡើយ។
Yunus 10:109
ហើយចូរអ្នក(មូហាំម៉ាត់)អនុវត្ដតាមអ្វីដែលគេផ្ដល់ វ៉ាហ៊ីមកឱ្យអ្នក ហើយចូរអ្នកអត់ធ្មត់រហូតដល់ពេលអល់ឡោះ កាត់សេចក្ដី។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។