Khmer Abridged Explanation of the Quran — Furkan 25:1 – Kasas 28:88
Contents
- Furkan 25:1
- Furkan 25:2
- Furkan 25:3
- Furkan 25:4
- Furkan 25:5
- Furkan 25:6
- Furkan 25:7
- Furkan 25:8
- Furkan 25:9
- Furkan 25:10
- Furkan 25:11
- Furkan 25:12
- Furkan 25:13
- Furkan 25:14
- Furkan 25:15
- Furkan 25:16
- Furkan 25:17
- Furkan 25:18
- Furkan 25:19
- Furkan 25:20
- Furkan 25:21
- Furkan 25:22
- Furkan 25:23
- Furkan 25:24
- Furkan 25:25
- Furkan 25:26
- Furkan 25:27
- Furkan 25:28
- Furkan 25:29
- Furkan 25:30
- Furkan 25:31
- Furkan 25:32
- Furkan 25:33
- Furkan 25:34
- Furkan 25:35
- Furkan 25:36
- Furkan 25:37
- Furkan 25:38
- Furkan 25:39
- Furkan 25:40
- Furkan 25:41
- Furkan 25:42
- Furkan 25:43
- Furkan 25:44
- Furkan 25:45
- Furkan 25:46
- Furkan 25:47
- Furkan 25:48
- Furkan 25:49
- Furkan 25:50
- Furkan 25:51
- Furkan 25:52
- Furkan 25:53
- Furkan 25:54
- Furkan 25:55
- Furkan 25:56
- Furkan 25:57
- Furkan 25:58
- Furkan 25:59
- Furkan 25:60
- Furkan 25:61
- Furkan 25:62
- Furkan 25:63
- Furkan 25:64
- Furkan 25:65
- Furkan 25:66
- Furkan 25:67
- Furkan 25:68
- Furkan 25:69
- Furkan 25:70
- Furkan 25:71
- Furkan 25:72
- Furkan 25:73
- Furkan 25:74
- Furkan 25:75
- Furkan 25:76
- Furkan 25:77
- Şuara 26:1
- Şuara 26:2
- Şuara 26:3
- Şuara 26:4
- Şuara 26:5
- Şuara 26:6
- Şuara 26:7
- Şuara 26:8
- Şuara 26:9
- Şuara 26:10
- Şuara 26:11
- Şuara 26:12
- Şuara 26:13
- Şuara 26:14
- Şuara 26:15
- Şuara 26:16
- Şuara 26:17
- Şuara 26:18
- Şuara 26:19
- Şuara 26:20
- Şuara 26:21
- Şuara 26:22
- Şuara 26:23
- Şuara 26:24
- Şuara 26:25
- Şuara 26:26
- Şuara 26:27
- Şuara 26:28
- Şuara 26:29
- Şuara 26:30
- Şuara 26:31
- Şuara 26:32
- Şuara 26:33
- Şuara 26:34
- Şuara 26:35
- Şuara 26:36
- Şuara 26:37
- Şuara 26:38
- Şuara 26:39
- Şuara 26:40
- Şuara 26:41
- Şuara 26:42
- Şuara 26:43
- Şuara 26:44
- Şuara 26:45
- Şuara 26:46
- Şuara 26:47
- Şuara 26:48
- Şuara 26:49
- Şuara 26:50
- Şuara 26:51
- Şuara 26:52
- Şuara 26:53
- Şuara 26:54
- Şuara 26:55
- Şuara 26:56
- Şuara 26:57
- Şuara 26:58
- Şuara 26:59
- Şuara 26:60
- Şuara 26:61
- Şuara 26:62
- Şuara 26:63
- Şuara 26:64
- Şuara 26:65
- Şuara 26:66
- Şuara 26:67
- Şuara 26:68
- Şuara 26:69
- Şuara 26:70
- Şuara 26:71
- Şuara 26:72
- Şuara 26:73
- Şuara 26:74
- Şuara 26:75
- Şuara 26:76
- Şuara 26:77
- Şuara 26:78
- Şuara 26:79
- Şuara 26:80
- Şuara 26:81
- Şuara 26:82
- Şuara 26:83
- Şuara 26:84
- Şuara 26:85
- Şuara 26:86
- Şuara 26:87
- Şuara 26:88
- Şuara 26:89
- Şuara 26:90
- Şuara 26:91
- Şuara 26:92
- Şuara 26:93
- Şuara 26:94
- Şuara 26:95
- Şuara 26:96
- Şuara 26:97
- Şuara 26:98
- Şuara 26:99
- Şuara 26:100
- Şuara 26:101
- Şuara 26:102
- Şuara 26:103
- Şuara 26:104
- Şuara 26:105
- Şuara 26:106
- Şuara 26:107
- Şuara 26:108
- Şuara 26:109
- Şuara 26:110
- Şuara 26:111
- Şuara 26:112
- Şuara 26:113
- Şuara 26:114
- Şuara 26:115
- Şuara 26:116
- Şuara 26:117
- Şuara 26:118
- Şuara 26:119
- Şuara 26:120
- Şuara 26:121
- Şuara 26:122
- Şuara 26:123
- Şuara 26:124
- Şuara 26:125
- Şuara 26:126
- Şuara 26:127
- Şuara 26:128
- Şuara 26:129
- Şuara 26:130
- Şuara 26:131
- Şuara 26:132
- Şuara 26:133
- Şuara 26:134
- Şuara 26:135
- Şuara 26:136
- Şuara 26:137
- Şuara 26:138
- Şuara 26:139
- Şuara 26:140
- Şuara 26:141
- Şuara 26:142
- Şuara 26:143
- Şuara 26:144
- Şuara 26:145
- Şuara 26:146
- Şuara 26:147
- Şuara 26:148
- Şuara 26:149
- Şuara 26:150
- Şuara 26:151
- Şuara 26:152
- Şuara 26:153
- Şuara 26:154
- Şuara 26:155
- Şuara 26:156
- Şuara 26:157
- Şuara 26:158
- Şuara 26:159
- Şuara 26:160
- Şuara 26:161
- Şuara 26:162
- Şuara 26:163
- Şuara 26:164
- Şuara 26:165
- Şuara 26:166
- Şuara 26:167
- Şuara 26:168
- Şuara 26:169
- Şuara 26:170
- Şuara 26:171
- Şuara 26:172
- Şuara 26:173
- Şuara 26:174
- Şuara 26:175
- Şuara 26:176
- Şuara 26:177
- Şuara 26:178
- Şuara 26:179
- Şuara 26:180
- Şuara 26:181
- Şuara 26:182
- Şuara 26:183
- Şuara 26:184
- Şuara 26:185
- Şuara 26:186
- Şuara 26:187
- Şuara 26:188
- Şuara 26:189
- Şuara 26:190
- Şuara 26:191
- Şuara 26:192
- Şuara 26:193
- Şuara 26:194
- Şuara 26:195
- Şuara 26:196
- Şuara 26:197
- Şuara 26:198
- Şuara 26:199
- Şuara 26:200
- Şuara 26:201
- Şuara 26:202
- Şuara 26:203
- Şuara 26:204
- Şuara 26:205
- Şuara 26:206
- Şuara 26:207
- Şuara 26:208
- Şuara 26:209
- Şuara 26:210
- Şuara 26:211
- Şuara 26:212
- Şuara 26:213
- Şuara 26:214
- Şuara 26:215
- Şuara 26:216
- Şuara 26:217
- Şuara 26:218
- Şuara 26:219
- Şuara 26:220
- Şuara 26:221
- Şuara 26:222
- Şuara 26:223
- Şuara 26:224
- Şuara 26:225
- Şuara 26:226
- Şuara 26:227
- Neml 27:1
- Neml 27:2
- Neml 27:3
- Neml 27:4
- Neml 27:5
- Neml 27:6
- Neml 27:7
- Neml 27:8
- Neml 27:9
- Neml 27:10
- Neml 27:11
- Neml 27:12
- Neml 27:13
- Neml 27:14
- Neml 27:15
- Neml 27:16
- Neml 27:17
- Neml 27:18
- Neml 27:19
- Neml 27:20
- Neml 27:21
- Neml 27:22
- Neml 27:23
- Neml 27:24
- Neml 27:25
- Neml 27:26
- Neml 27:27
- Neml 27:28
- Neml 27:29
- Neml 27:30
- Neml 27:31
- Neml 27:32
- Neml 27:33
- Neml 27:34
- Neml 27:35
- Neml 27:36
- Neml 27:37
- Neml 27:38
- Neml 27:39
- Neml 27:40
- Neml 27:41
- Neml 27:42
- Neml 27:43
- Neml 27:44
- Neml 27:45
- Neml 27:46
- Neml 27:47
- Neml 27:48
- Neml 27:49
- Neml 27:50
- Neml 27:51
- Neml 27:52
- Neml 27:53
- Neml 27:54
- Neml 27:55
- Neml 27:56
- Neml 27:57
- Neml 27:58
- Neml 27:59
- Neml 27:60
- Neml 27:61
- Neml 27:62
- Neml 27:63
- Neml 27:64
- Neml 27:65
- Neml 27:66
- Neml 27:67
- Neml 27:68
- Neml 27:69
- Neml 27:70
- Neml 27:71
- Neml 27:72
- Neml 27:73
- Neml 27:74
- Neml 27:75
- Neml 27:76
- Neml 27:77
- Neml 27:78
- Neml 27:79
- Neml 27:80
- Neml 27:81
- Neml 27:82
- Neml 27:83
- Neml 27:84
- Neml 27:85
- Neml 27:86
- Neml 27:87
- Neml 27:88
- Neml 27:89
- Neml 27:90
- Neml 27:91
- Neml 27:92
- Neml 27:93
- Kasas 28:1
- Kasas 28:2
- Kasas 28:3
- Kasas 28:4
- Kasas 28:5
- Kasas 28:6
- Kasas 28:7
- Kasas 28:8
- Kasas 28:9
- Kasas 28:10
- Kasas 28:11
- Kasas 28:12
- Kasas 28:13
- Kasas 28:14
- Kasas 28:15
- Kasas 28:16
- Kasas 28:17
- Kasas 28:18
- Kasas 28:19
- Kasas 28:20
- Kasas 28:21
- Kasas 28:22
- Kasas 28:23
- Kasas 28:24
- Kasas 28:25
- Kasas 28:26
- Kasas 28:27
- Kasas 28:28
- Kasas 28:29
- Kasas 28:30
- Kasas 28:31
- Kasas 28:32
- Kasas 28:33
- Kasas 28:34
- Kasas 28:35
- Kasas 28:36
- Kasas 28:37
- Kasas 28:38
- Kasas 28:39
- Kasas 28:40
- Kasas 28:41
- Kasas 28:42
- Kasas 28:43
- Kasas 28:44
- Kasas 28:45
- Kasas 28:46
- Kasas 28:47
- Kasas 28:48
- Kasas 28:49
- Kasas 28:50
- Kasas 28:51
- Kasas 28:52
- Kasas 28:53
- Kasas 28:54
- Kasas 28:55
- Kasas 28:56
- Kasas 28:57
- Kasas 28:58
- Kasas 28:59
- Kasas 28:60
- Kasas 28:61
- Kasas 28:62
- Kasas 28:63
- Kasas 28:64
- Kasas 28:65
- Kasas 28:66
- Kasas 28:67
- Kasas 28:68
- Kasas 28:69
- Kasas 28:70
- Kasas 28:71
- Kasas 28:72
- Kasas 28:73
- Kasas 28:74
- Kasas 28:75
- Kasas 28:76
- Kasas 28:77
- Kasas 28:78
- Kasas 28:79
- Kasas 28:80
- Kasas 28:81
- Kasas 28:82
- Kasas 28:83
- Kasas 28:84
- Kasas 28:85
- Kasas 28:86
- Kasas 28:87
- Kasas 28:88
Furkan 25:1
អល់ឡោះជាម្ចាស់ទ្រង់មហាមានពរជ័យដែលទ្រង់បានបញ្ចុះនូវគម្ពីរគួរអានដែលជាអ្នកបែងចែករវាងប្រការពិតនិងប្រការមិនពិតទៅលើខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដើម្បីឲ្យគាត់ក្លាយជាអ្នកនាំសារទៅកាន់មនុស្សលោកនិងជិន ហើយនិងដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់។
Furkan 25:2
(ទ្រង់)ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយទ្រង់គ្មានបុត្រ និងគ្មានដៃគូរួមជាមួយទ្រង់នៅក្នុងការគ្រប់គ្រងរបស់ទ្រង់នោះឡើយ។ ហើយទ្រង់(ជាអ្នក)បានបង្កើតអ្វីៗទាំងអស់។ បន្ទាប់មក ទ្រង់បានកំណត់ការបង្កើតវាយ៉ាងច្បាស់លាស់ស្របទៅតាមចំណេះដឹង និងគតិបណ្ឌិតរបស់ទ្រង់ ដោយអ្វីៗទាំងអស់ គឺសមស្របទៅតាមអ្វីដែលគេបានបង្កើតវា។
Furkan 25:3
តែពួកមុស្ហរីគីនបានយកព្រះនានាក្រៅពីអល់ឡោះមកគោរពសក្ការៈ ដែលពួកវាទាំងនោះមិនអាចបង្កើតអ្វីទាល់តែសោះ មិនថាតូចឬធំនោះឡើយ តែពួកវាវិញទេដែលត្រូវបានគេបង្កើតនោះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកវា(ព្រះនានា)ពីភាពទទេ គ្មានអ្វីសោះ(ពីមុនមក)។ ហើយពួកវា(ព្រះនានា)គ្មានសមត្ថភាពអាចការពារខ្លួនឯងពីគ្រោះថ្នាក់ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងបាននោះដែរ។ ពួកវាគ្មានសមត្ថភាពធ្វើឲ្យមនុស្សរស់ទៅជាស្លាប់នោះទេ ហើយក៏មិនអាចធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញនោះបានដែរ ហើយពួកវាក៏គ្មានសមត្ថភាពពង្រស់អ្នកដែលស្លាប់ឲ្យចេញពីផ្នូររបស់ពួកគេដែរ(នាថ្ងៃបរលោក)។
Furkan 25:4
ហើយពួកដែលប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ គម្ពីរគួរអាននេះ គ្មានអ្វីក្រៅពីការភូតកុហកដែលមូហាំម៉ាត់បានប្រឌិតវាឡើង ហើយនិយាយថាវាមកពីអល់ឡោះ ហើយមានមនុស្សជាច្រើនផ្សេងទៀតបានជួយជ្រោមជ្រែងគេក្នុងការប្រឌិតកុហកនេះនោះឡើយ។ ដូចនេះ ពួកប្រឆាំងទាំងនោះបានបង្កើតនូវពាក្យប្រឌិតភូតកុហកដែលមិនត្រឹមត្រូវ ពីព្រោះ គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ ដោយគ្មានមនុស្សណាម្នាក់ឬជិនអាចនាំមកឲ្យដូចនឹងគម្ពីរគួរអាននេះបាននោះឡើយ។
Furkan 25:5
ហើយពួកដែលបដិសេធនឹងគម្ពីរគួរអានទាំងនោះបាននិយាយទៀតថាៈ គម្ពីរគួរអាននេះ គឺជារឿងព្រេងនិទាន(ដែលមិនពិត)របស់មនុស្សជំនាន់មុនប៉ុណ្ណោះ ដោយមូហាំម៉ាត់បានចម្លងវា ហើយវាត្រូវបានគេសូត្រឲ្យគាត់ស្តាប់ទាំងព្រឹកទាំងល្ងាច។
Furkan 25:6
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ អល់ឡោះជាម្ចាស់ដែលជាអ្នកបញ្ចុះគម្ពីរគួរអាននោះ ទ្រង់គឺជាអ្នកដែលដឹងនូវរាល់អ្វីៗទាំងអស់នៅលើមេឃជាច្រើនជាន់និងផែនដី ហើយវា(គម្ពីរគួរអាន)មិនត្រូវបានគេប្រឌិតឡើងដូចការអះអាងរបស់ពួកអ្នកនោះទ។ ក្រោយមក គាត់(ព្យាការីមូហាំម៉ាត់)បាននិយាយទៅកាន់ពួកគេដោយជម្រុញពួកគេឲ្យសារភាពកំហុសថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Furkan 25:7
ហើយពួកមុស្ហរីគីនដែលបដិសេធនឹងព្យាការីមូហាំម៉ាត់បាននិយាយថាៈ ហេតុអ្វីបានជាអ្នកដែលអះអាងថា ខ្លួនគេគឺជាអ្នកនាំសារមកពីអល់ឡោះនេះ ចេះទទួលទានចំណីអាហារដូចមនុស្សលោកដទៃទៀត ហើយដើរតាមផ្សារដើម្បីស្វែងរកការផ្គត់ផ្គង់ជីវភាពដូចយើងដែរទៅវិញ? ហេតុអ្វីបានជាអល់ឡោះមិនបញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់ដើម្បីឲ្យគេ(ម៉ាឡាអ៊ីកាត់នោះ)ក្លាយជាអ្នកដែលរួមដំណើរជាមួយគាត់ បញ្ជាក់ពីភាពជាព្យាការីរបស់គាត់ និងជួយដល់គាត់ទៅ?
Furkan 25:8
ឬក៏បញ្ចុះឲ្យគាត់នូវកំណប់ពីលើមេឃ ឬក៏ផ្តល់ឲ្យគាត់មានចម្ការផ្លែឈើដែលអាចឲ្យគាត់ទទួលទានផ្លែរបស់វា ដោយមិនចាំបាច់ដើរតាមផ្សារ និងស្វែងរកលាភសក្ការៈទៅ? ហើយពួកដែលបំពានបាននិយាយថាៈ ពួកអ្នក(ឱអ្នកមានជំនឿ)មិនបានដើរតាមអ្នកនាំសារ(មូហាំម៉ាត់)នោះទេ។ តាមពិត ពួកអ្នកកំពុងតែដើរតាមបុរសម្នាក់ដែលសតិបញ្ញារបស់គេត្រូវបានគ្របដណ្ដប់ដោយមន្តអាគមប៉ុណ្ណោះ។
Furkan 25:9
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ នោះអ្នកនឹងភ្ញាក់ផ្អើលចំពោះពួកគេជាមិនខាន ថាតើពួកគេបានពិពណ៌នាពីលក្ខណៈរបស់អ្នកនូវលក្ខណៈជាច្រើនដែលមិនត្រឹមត្រូវនោះយ៉ាងដូចម្តេច? ដូចជា ពួកគេបាននិយាយថា អ្នកជាគ្រូមន្តអាគម អ្នកគឺជាមនុស្សត្រូវមន្តអាគមគេ ឬអ្នកគឺជាមនុស្សវិកលចរិតជាដើម។ ដូច្នេះ ពួកគេបានវង្វេងចេញពីការពិតដោយសារតែមូលហេតុដូច្នោះ។ ពួកគេមិនអាចដើរនៅលើមាគ៌ាដែលនាំទៅកាន់ការចង្អុលបង្ហាញនោះទេ ហើយពួកគេក៏មិនអាចជួបមាគ៌ាដែលអាចបញ្ជាក់ពីសច្ចភាព និងភាពស្មោះត្រង់របស់អ្នកបាននោះដែរ។
Furkan 25:10
អល់ឡោះទ្រង់មហាមានពរជ័យដែលជាអ្នកដែលប្រសិនបើទ្រង់មានចេតនានោះ ទ្រង់នឹងធ្វើឲ្យអ្នក(ព្យាការីមូហាំម៉ាត់)មាននូវអ្វីដែលល្អប្រសើរជាងអ្វីដែលពួកគេទាមទារឲ្យអ្នកមានវាទៅទៀត ដោយទ្រង់នឹងបង្កើតឲ្យអ្នកនៅក្នុងលោកិយនេះមាននូវសួនដំណាំនានាដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា ដែលអ្នកអាចទទួលទាននូវផលានុផលរបស់វា ហើយទ្រង់នឹងបង្កើតឲ្យអ្នកមាននូវវិមានដែលអ្នករស់នៅក្នុងវាប្រកបដោយភាពសម្បូរហូរហៀរ។
Furkan 25:11
ពាក្យសម្តីទាំងឡាយចេញអំពីពួកគេនោះ គឺពុំមែន(ពួកគេ)ទាមទារកការពិត និងស្វែងរកភស្តុតាងនោះទេ ផ្ទុយទៅវិញ ជាក់ស្តែង គឺដោយសារតែពួកគេបានបដិសេធនឹងថ្ងៃបរលោកប៉ុណ្ណោះ។ ហើយយើងបានរៀបចំរួចជាស្រេចសម្រាប់ពួកដែលបដិសេធនឹងថ្ងៃបរលោកនោះនូវភ្លើងនរកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ។
Furkan 25:12
នៅពេលដែលឋាននរកបានឃើញពួកប្រឆាំង ខណៈដែលពួកគេត្រូវបានគេនាំទៅកាន់វា(នរក)ពីកន្លែងដែលឆ្ងាយនោះ គឺពួកគេនឹងឮសម្លេងខឹងសម្បា និងសម្លេងគ្រហឹមយ៉ាងខ្លាំងពីនរកនោះ ដោយសារតែការខឹងសម្បាយ៉ាងខ្លាំងរបស់វា(ឋាននរក)ចំពោះពួកគេ។
Furkan 25:13
ហើយនៅពេលដែលគេបោះពួកប្រឆាំងទាំងនោះទៅក្នុងនរកជើហាន់ណាំចូលក្នុងកន្លែងដែលចង្អៀតនៃឋាននរកនោះ ដោយដៃរបស់ពួកគេត្រូវបានគេចងជាប់ទៅនឹងករបស់ពួកគេដោយច្រវាក់ ពួកគេក៏បានបួងសួងឲ្យខ្លួនឯងវិនាសអន្តរាយ ដោយសង្ឃឹមថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្មបាន។
Furkan 25:14
នៅថ្ងៃនេះ ចូរពួកអ្នក(នែពួកប្រឆាំង)កុំស្រែកសុំឲ្យខ្លួនឯងវិនាសអន្តរាយតែមួយដងអ្វី តែពួកអ្នកគួរតែស្រែកសុំឲ្យ(ខ្លួនឯង)វិនាសអន្តរាយឲ្យបានច្រើនដង(ទើបត្រូវ)។ ក៏ប៉ុន្តែ (ទោះជាពួកអ្នកខំស្រែកសុំយ៉ាងណាក៏ដោយ) ពួកអ្នកមិនត្រូវបានគេឆ្លើយតបចំពោះអ្វីដែលពួកអ្នកស្នើសុំនោះទេ ។ ផ្ទុយទៅវិញ ពួកអ្នកនឹងត្រូវស្ថិតនៅក្នុងទណ្ឌកម្មដ៏សែនខ្លោចផ្សានេះជាអមតៈ។
Furkan 25:15
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើទណ្ឌកម្មដែលបានលើកឡើងខាងលើដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនេះ វាល្អប្រសើរជាង ឬមួយឋានសួគ៌ដ៏អមតៈដែលការសើយសុខរបស់វាគ្មានទីបំផុត និងគ្មានទីបញ្ចប់នោះល្អប្រសើរជាង? ហើយវា(ឋានសួគ៌) គឺជាអ្វីដែលអល់ឡោះទ្រង់បានសន្យាចំពោះអ្នកដែលកោតខ្លាចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ វា គឺជាការតបស្នង និងជាកន្លែងវិលត្រឡប់របស់ពួកគេ(អ្នកមានជំនឿ)ដែលពួកគេត្រូវវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោក។
Furkan 25:16
នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវឧបការគុណដែលពួកគេប្រាថ្នាជារៀងរហូត ដែលនោះគឺជាការសន្យារបស់អល់ឡោះដែលត្រូវបំពេញ ដែលខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកគោរពកោតខ្លាចបានបួងសួងសុំវា(ឋានសួគ៌)ពីទ្រង់។ ហើយការសន្យារបស់អល់ឡោះ គឺកើតឡើងយ៉ាងពិតប្រាកដ ដោយទ្រង់មិនធ្វើខុស(ក្បត់)នូវការសន្យារបស់ទ្រង់ឡើយ។
Furkan 25:17
ហើយនៅថ្ងៃដែលអល់ឡោះទ្រង់នឹងប្រមូលពួកមុស្ហរីគីនដែលបដិសេធ ហើយនិងប្រមូលអ្វីដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ ពេលនោះទ្រង់នឹងសួរទៅកាន់ពួក(ព្រះនានា)ដែលត្រូវបានគេគោរពសក្ការៈ ជាការស្តីបន្ទោសចំពោះអ្នកដែលគោរពសក្ការៈចំពោះពួកវាថាៈ តើពួកអ្នកពិតជាបានធ្វើឲ្យខ្ញុំបម្រើរបស់យើងវង្វេង ដោយពួកគេប្រើឲ្យគោរពសក្ការៈចំពោះពួកអ្នក ឬមួយពួកគេបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវដោយខ្លួនឯង?
Furkan 25:18
ពួក(ព្រះនានា)ដែលត្រូវគេគោរពសក្ការៈ(ចំពោះវា)នោះបានឆ្លើយថាៈ ម្ចាស់របស់យើងទ្រង់មហាស្អាតស្អំពីការដែលទ្រង់មានដៃគូ។ មិនសាកសមឡើយចំពោះពួកយើងដែលយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាអ្នកគាំពារចំពោះពួកយើងនោះ។ ដូចនេះ តើពួកយើងអំពាវនាវខ្ញុំបម្រើរបស់ទ្រង់ឲ្យពួកគេមកគោរពសក្ការៈចំពោះពួកយើងក្រៅពីទ្រង់យ៉ាងដូចម្តេច? ក៏ប៉ុន្តែ ទ្រង់ទៅវិញទេដែលបានផ្តល់ភាពសោយសុខក្នុងលោកិយដល់ពួកមុស្ហរីគីនទាំងនោះ ហើយទ្រង់ក៏បានផ្តល់ភាពសោយសុខដល់ជីដូនជីតារបស់ពួកគេមុនពួកគេផងដែរ ជាការល្បួងដល់ពួកគេ រហូតដល់ពួកគេបានភ្លេចនូវការរំលឹកចំពោះទ្រង់។ ដូច្នេះ ពួកគេក៏គោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់រួមនឹងទ្រង់។ ហើយពួកគេគឺជាជាក្រុមដែលវិនាសអន្តរាយដោយសារតែភាពអពមង្គលរបស់ពួកគេ(ដោយការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)។
Furkan 25:19
ដូច្នេះ ព្រះនានាដែលពួកអ្នក(នែពួកមុស្ហរីគីន)បានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះបានបដិសេធនឹងពួកអ្នកចំពោះអ្វីដែលពួកអ្នកបានអះអាងទៅលើពួកវា។ ពិតណាស់ ពួកអ្នកមិនអាចការពារទណ្ឌកម្មពីខ្លួនរបស់ពួកអ្នក ហើយក៏មិនអាចជួយវាបានដែរដោយសារតែការអសមត្ថភាពរបស់ពួកអ្នក។ ហើយជនណាដែលបំពានក្នុងចំណោមពួកអ្នក(ឱអ្នកដែលមានជំនឿ)ដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នោះ យើងនឹងឲ្យគេភ្លក្សនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដូចអ្វីដែលយើងបានឲ្យពួកដែលបានលើកឡើងខាងលើ(ពួកមុស្ហររីគីន និងពួកប្រឆាំង)នោះភ្លក្សដែរ។
Furkan 25:20
ហើយយើងមិនដែលចាត់តាំងអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ក្រៅពីពួកគេជាមនុស្សលោកធម្មតាដែលចេះទទួលទានចំណីអាហារ និងដើរតាមផ្សារនោះឡើយ។ ដូចនេះ ចំពោះរឿងនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេ(ដែលមិនធ្លាប់មានពីមុនមក)នោះទេ។ ហើយយើងបានយកពួកអ្នក(ឱមនុស្សលោក)ធ្វើជាការសាកល្បងចំពោះគ្នាទៅវិញទៅមកចំពោះភាពមានបាន ភាពក្រខ្សត់ សុខភាពល្អ និងការមានជំងឺ ដោយសារតែការខ្វែងគំនិតគ្នានេះ ថាតើពួកអ្នកនឹងអត់ធ្មត់ចំពោះអ្វីដែលគេបានសាកល្បងពួកអ្នកនឹងវានោះដែរឬទេ ដែលជាហេតុនាំឲ្យអល់ឡោះផ្តល់នូវផលបុណ្យដល់ពួកអ្នកចំពោះការអត់ធ្មត់របស់ពួកអ្នកនោះ? ហើយម្ចាស់របស់អ្នក ជាអ្នកដែលឃើញបំផុតចំពោះជនណាដែលអត់ធ្មត់ និងជនណាដែលមិនអត់ធ្មត់ ហើយនិង(ឃើញបំផុតចំពោះ)ជនណាដែលប្រតិបត្តិតាមទ្រង់ និងជនណាដែលប្រឆាំងនឹងទ្រង់នោះ។
Furkan 25:21
ហើយពួកគ្មានជំនឿដែលមិនសង្ឃឹមថានឹងជួបយើង និងមិនខ្លាចទណ្ឌកម្មរបស់យើងនោះបាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះមិនបញ្ចុះម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ហើយប្រាប់ពួកយើងពីភាពត្រឹមត្រូវរបស់មូហាំម៉ាត់ ឬឲ្យពួកយើងបានឃើញម្ចាស់របស់ពួកយើងផ្ទាល់នឹងភ្នែក ហើយទ្រង់ប្រាប់យើងអំពីរឿងនោះទៅ(ដែលថាព្យាការមូហាំម៉ាត់ពិតជាអ្នកនាំសាររបស់អល់ឡោះ)? ជាការពិតណាស់ ពួកគេមានភាពក្រអឺតក្រទមយ៉ាងខ្លាំងនៅក្នុងខ្លួនរបស់ពួកគេ រហូតដល់វាបានរារាំងពួកគេអំពីការមានជំនឿ។ ហើយតាមរយៈពាក្យសម្តីរបស់ពួកគេនេះ គឺពួកគេបានប្រឆាំង និងបំពានជ្រុលហួសហេតុបំផុត។
Furkan 25:22
នៅថ្ងៃដែលពួកគ្មានជំនឿនឹងបានឃើញម៉ាឡាអ៊ីកាត់ផ្ទាល់នឹងភ្នែក ពោលគឺនៅពេលដែលពួកគេស្លាប់ ពេលស្ថិតនៅក្នុងផ្នូរ នៅពេលដែលគេពង្រស់ពួកគេឲ្យរស់ឡើងវិញ នៅពេលដែលពួកគេត្រូវបានគេនាំកាន់ការជំនុំជម្រះ និងនៅពេលដែលពួកគេត្រូវបានគេបញ្ចូលទៅក្នុងឋាននរកនោះ គឺគ្មានដំណឹងរីករាយសម្រាប់ពួកគេ(ពួកគ្មានជំនឿ)ឡើយនៅតាមកន្លែងទាំងនោះ ខុសពីបណ្តាអ្នកដែលមានជំនឿ។ ហើយម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថាៈ ដំណឺងរីករាយមកពីអល់ឡោះ(ឋានសួគ៌) គឺ(ជាទីកន្លែង)ត្រូវបានគេហាមឃាត់ចំពោះពួកអ្នក។
Furkan 25:23
ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគ្មានជំនឿបានប្រព្រឹត្តវាកាលនៅក្នុងលោកិយនៃអំពើសប្បុរស និងអំពីល្អនានា រួចយើងក៏បានធ្វើឲ្យវាក្លាយទៅជាអសារបង់ និងមិនផ្តល់ផលប្រយោជន៍អ្វី(ដល់គេ)ឡើយ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ ប្រៀបបាននឹងធូលីដែលរសាត់តាមខ្យល់។
Furkan 25:24
នៅថ្ងៃនោះ បណ្តាអ្នកមានជំនឿដែលជាអ្នកឋានសួគ៌នោះ គឺមានកន្លែងស្នាក់នៅដ៏ល្អប្រសើរ និងមានកន្លែងសម្រាកដ៏ល្អប្រពៃបំផុត។ ទាំងនោះគឺដោយសារតែការមានជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ និងការសាងនូវទង្វើកុសលរបស់ពួកគេ។
Furkan 25:25
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅថ្ងៃដែលមេឃនឹងបែកចេញជាមួយនឹងដុំពពកដ៏សក្បុសយ៉ាងច្រើន ហើយគេបានបញ្ចុះម៉ាឡាអ៊ីកាត់ទៅកាន់ទីវាលប្រមូលផ្តុំ ដោយបញ្ចុះមកជាបន្តបន្ទាប់យ៉ាងច្រើនបំផុត។
Furkan 25:26
ការគ្រប់គ្រងដ៏ពិតប្រាកដនៅថ្ងៃបរលោកនោះ គឺជាកម្មសិទ្ធិរបស់(អល់ឡោះ)ម្ចាស់ដ៏មហាសប្បុរស។ ហើយថ្ងៃនោះដែរ គឺជាថ្ងៃដែលលំបាកជាទីបំផុតចំពោះពួកដែលគ្មានជំនឿ ផ្ទុយពីបណ្តាអ្នកមានជំនឿដែលមានភាពងាយស្រួលបំផុតចំពោះពួកគេ។
Furkan 25:27
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅថ្ងៃដែលពួកដែលបំពានដោយសារតែការបោះបង់ការដើរតាមអ្នកនាំសារមូហាំម៉ាត់នោះ ខាំដៃទាំងពីររបស់គេ ព្រោះតែភាពសោកស្តាយ និងមានវិប្បដិសារីយ៉ាងក្រៃលែង ដោយគេនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែដើរតាមអ្នកនាំសារចំពោះអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់ ហើយខ្ញុំគួរតែបានជ្រើសរើសផ្លួវមួយជាមួយគាត់ដែលនាំ(ខ្ញុំ)ទៅកាន់ជោគជ័យ។
Furkan 25:28
ហើយពួកគេបាននិយាយដោយភាពសោកស្តាយជាទីបំផុតដោយបួងសួងសុំឲ្យខ្លួនឯងទទួលនូវភាពអន្តរាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! មិនគួរណាខ្ញុំបានយកអ្នកដែលគ្មានជំនឿណាម្នាក់ធ្វើជាមិត្តភក្តិឡើយ។
Furkan 25:29
ជាការពិតណាស់ មិត្តរបស់ខ្ញុំដែលគ្មានជំនឿម្នាក់នេះបានធ្វើឲ្យខ្ញុំវង្វេងចេញពីគម្ពីរគួរអាន ក្រោយពីវាបានមកដល់ខ្ញុំតាមរយៈអ្នកនាំសារហើយនោះ។ ហើយស្ហៃតន គឺជាអ្នកបោកប្រាស់ច្រើនបំផុតចំពោះមនុស្សលោក ដោយនៅពេលដែលទុក្ខសោកធ្លាក់លើគេ(មនុស្សលោក) គឺវាបានដកខ្លួនចេញ។
Furkan 25:30
ហើយនៅក្នុងថ្ងៃនោះ អ្នកនាំសារមូហាំម៉ាត់បាននិយាយដោយត្អូញត្អែរពីស្ថានភាពនៃក្រុមរបស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ក្រុមរបស់ខ្ញុំដែលទ្រង់បានតែងតាំងខ្ញុំទៅកាន់ពួកគេនោះ ពួកគេបានបោះបង់គម្ពីរគួរអាននេះ ហើយពួកគេបានបែរចេញពីវា។
Furkan 25:31
ហើយដូចអ្វីដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានទទួលរងពីសំណាក់ក្រុមរបស់អ្នក ដូចជាការធ្វើទុក្ខបុកម្នេញ និងការរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អ្នកនោះដែរ យើងក៏បានបង្កើតសម្រាប់រាល់ៗព្យាការីទាំងឡាយជំនាន់មុនអ្នកនោះឲ្យមាននូវពួកសត្រូវដែលស្ថិតក្នុងចំណោមពួកដែលសាងបាបកម្មនៃក្រុមរបស់គេ។ គ្រប់គ្រាន់ហើយដែលម្ចាស់របស់អ្នកជាអ្នកចង្អុលបង្ហាញ ដែលចង្អុលបង្ហាញទៅកាន់ការពិត ហើយគ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកជួយ ដែលជួយអ្នកឲ្យយកឈ្នះទៅលើសត្រូវរបស់អ្នកនោះ។
Furkan 25:32
ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យអ្នកនាំសារ(មូហាំម៉ាត់)ទាំងមូលតែម្តងទៅ ហេតុអ្វីចាំបាច់បញ្ចុះទៅលើគេម្តងបន្តិចៗបែបនេះ? យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអានមួយផ្នែកៗ(ម្តងបន្តិចៗ)យ៉ាងដូច្នេះ គឺដើម្បីពង្រឹងចិត្តរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយធ្វើការបញ្ចុះវាជាបន្តបន្តាប់។ ហើយយើងបានបញ្ចុះវាម្តងបន្តិចៗដើម្បីឲ្យមានភាពងាយស្រួលក្នុងការយល់ និងការទន្ទេញវា។
Furkan 25:33
ហើយពួកមុស្ហរីគីនមិនអាចនាំមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវឧទាហរណ៍ណាមួយអំពីអ្វីដែលពួកគេទាមទារវានោះឡើយ តែយើងទេដែលបាននាំមកឲ្យអ្នកនូវចម្លើយដែលពិតត្រឹមត្រូវចំពោះសំណើនោះ។ ហើយយើងបាននាំមកឲ្យអ្នកនូវការបកស្រាយដ៏ប្រសើរបំផុត។
Furkan 25:34
ពួកដែលត្រូវគេប្រមូលផ្តុំនៅថ្ងៃបរលោកដោយអូសផ្កាប់មុខរបស់ពួកគេទៅរកនរកជើហាន់ណាំនោះ ពួកទាំងនោះ គឺមានកន្លែងដ៏អាក្រក់បំផុត ព្រោះកន្លែងរបស់ពួកគេ គឺនរកជើហាន់ណាំ ហើយពួកគេឃ្លាតឆ្ងាយបំផុតពីមាគ៌ាដ៏ត្រឹមត្រូវ ពីព្រោះមាគ៌ារបស់ពួកគេ គឺជាមាគ៌ានៃការប្រឆាំង និងវង្វេង។
Furkan 25:35
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ហើយយើងក៏បានឲ្យហារូនដែលជាបងរបស់គេនៅជាមួយគេនោះក្លាយជាអ្នកនាំសារផងដែរ ដើម្បីឲ្យគេ(ព្យាការីហារូន)ក្លាយជាអ្នកជំនួយការសម្រាប់ព្យាការីមូសា។
Furkan 25:36
ហើយយើងបានមានបន្ទូលទៅកាន់គេទាំងពីរថាៈ ចូរអ្នកទាំងពីរធ្វើដំណើរទៅកាន់ហ្វៀរអោន និងបក្សពួករបស់គេដែលជាពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងចុះ។ ពេលនោះ គេទាំងពីរក៏បានអនុត្តន៍តាមបទបញ្ជារបស់យើង ហើយគេទាំងពីរក៏បាន(ធ្វើដំណើរ)ទៅកាន់ពួកគេ និងបានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ប៉ុន្តែពួកគេបានបដិសេធចំពោះគេទាំងពីរ។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេឲ្យវិនាសសាបសូន្យ។
Furkan 25:37
ហើយក្រុមរបស់ព្យាការីនួហ នៅពេលដែលពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ ដោយសារតែពួកគេបានបដិសេធនឹងព្យាការីនួហនោះ យើងក៏បានបំផ្លាញពួកគេដោយការលិចលង់ក្នុងទឹកជំនន់ ហើយយើងក៏បានយកការបំផ្លិចបំផ្លាញពួកគេនេះ ធ្វើជាសញ្ញាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យើងក្នុងការកម្ទេចពួកដែលបំពាន។ ហើយយើងបានរៀបចំសម្រាប់ពួកដែលបំពាននោះនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។
Furkan 25:38
ហើយយើងបានបំផ្លាញពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ និងបានបំផ្លាញក្រុមរ៉ស(ជាក្រុមរបស់ព្យាការីស៊្ហូអែប)។ ហើយយើងក៏បានបំផ្លាញប្រជាជាតិជាច្រើនទៀតផងដែររវាងពួកគេ(ក្រុម)ទាំងបីនេះ។
Furkan 25:39
ហើយរាល់ៗពួកដែលត្រូវបានគេបំផ្លាញទាំងនោះ យើងក៏ធ្លាប់បានរៀបរាប់ប្រាប់ពួកគេពីការបំផ្លាញប្រជាជាតិជំនាន់មុនៗជាច្រើន និងមូលហេតុនៃការទទួលរងនូវការបំផ្លាញនោះផងដែរ ដើម្បីឲ្យពួកគេយកវាជាមេរៀន។ ហើយរាល់ៗក្រុមទាំងនោះ យើងបានបំផ្លាញវាឲ្យវិនាសសាបសូន្យ ដោយសារតែការប្រឆាំង និងការចចេសរឹងរូសរបស់ពួកគេ។
Furkan 25:40
ហើយជាការពិតណាស់ ពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នក(អ្នកនាំសារមូហាំម៉ាត់) គឺបានទៅដល់ភូមិស្រុកនៃក្រុមរបស់ព្យាការីលូតដែលគេបានបញ្ចុះភ្លៀងដំថ្មទៅលើភូមិស្រុកនោះ(នៅក្នុងដំណើររបស់ពួកគេទៅកាន់ទឹកដីស្ហាម) ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះការប្រព្រឹត្តទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា) ដើម្បីឲ្យពួកគេ(ពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នក)យកវាធ្វើជាមេរៀន។ តើពួកគេខ្វាក់ភ្នែកមិនបានឃើញភូមិស្រុក(របស់ព្យាការីលូត)នេះទេឬ? ទេ! (គឺពួកគេពិតជាបានឃើញ) ផ្ទុយទៅវិញ ពួកគេមិនធ្លាប់រំពឹងថា មានការពង្រស់ឲ្យរស់ឡើងវិញដែលពួកគេត្រូវបានគេជំនុំជម្រះក្រោយពីវានោះឡើយ។
Furkan 25:41
ហើយនៅពេលដែលពួកដែលបដិសេធទាំងនោះបានជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេតែងចំអកឲ្យអ្នក ដោយពួកគេនិយាយក្នុងន័យចំអកឡកឡឺយ និងបដិសេធថាៈ តើម្នាក់នេះឬដែលអល់ឡោះបានតែងតាំងគេជាអ្នកនាំសារមកកាន់ពួកយើងនោះ?
Furkan 25:42
ជាការពិតណាស់ គេ(ព្យាការីមូហាំម៉ាត់)ស្ទើរតែធ្វើឲ្យពួកយើងងាកចេញពីការគោរពសក្ការៈចំពោះព្រះនានារបស់ពួកយើងទៅហើយ។ ប្រសិនបើពួកយើងមិនបានអត់ធ្មត់លើការគោរពសក្ការៈចំពោះវា(ព្រះនានា)ទេនោះ គេ(ព្យាការីមូហាំម៉ាត់)ពិតជានឹងធ្វើឲ្យយើងងាកចេញពីវា(ព្រះនានា)ដោយសារតែអំណះអំណាង និងភស្តុតាងទាំងឡាយរបស់គេមិនខានឡើយ។ ហើយពួកគេគង់តែនឹងដឹង នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកនៅក្នុងផ្នូររបស់ពួកគេ និងនៅថ្ងៃបរលោក ថាតើនរណាដែលវង្វេងពីមាគ៌ាដ៏ត្រឹមត្រូវជាងគេនោះ ថាតើពួកគេ ឬក៏គាត់(ព្យាការីមូហាំម៉ាត់)? ហើយពួកគេនឹងដឹង(នៅពេលនោះ)ថា តើនរណាដែលវង្វេងជាងគេ។
Furkan 25:43
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញអ្នកដែលយកទំនើងចិត្តរបស់ខ្លួនធ្វើជាព្រះជាម្ចាស់ ហើយប្រតិបត្តិតាមវាឬទេ? ដូច្នេះ តើអ្នក(ព្យាការីមូហាំម៉ាត់)ជាអ្នកដែលទទួលខុសត្រូវក្នុងការត្រឡប់រូបគេទៅកាន់ការមានជំនឿ និងហាមឃាត់គេពីភាពគ្មានជំនឿឬ?
Furkan 25:44
ផ្ទុយទៅវិញ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គិតស្មានថា ភាគច្រើននៃពួកដែលអ្នកបានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និង(ទៅកាន់)ការគោរពប្រតិបត្តិតាមទ្រង់នោះ ពួកគេពិតជាស្តាប់ដោយការទទួលយក ឬក៏ត្រិះរិះពិចារណាចំពោះបណ្តាសញ្ញាភស្តុតាងទាំងឡាយឬ? ពុំមែនដូច្នោះឡើយ ពួកគេគ្មានអ្វីក្រៅពីដូចសត្វធាតុនោះទេចំពោះការស្តាប់ ការចេះគិត និងការឈ្វេងយល់(របស់ពួកគេ)នោះ។ ផ្ទុយទៅវិញ ពួកគេវង្វេងពីមាគ៌ាដ៏ត្រឹមត្រូវជាងសត្វធាតុទៅទៀត។
Furkan 25:45
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះស្លាកស្នាមនៃការបង្កើតរបស់អល់ឡោះជាម្ចាស់ ខណៈដែលទ្រង់បានបន្លាយស្រមោលនៅលើផែនដីនោះ? ប្រសិនបើទ្រង់មានចេតនាឲ្យវានៅនឹងមួយកន្លែងដោយមិនមានចលនាទេនោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យវាមិនមានចលនាជាមិនខាន។ បន្ទាប់មក យើងបានធ្វើឲ្យព្រះអាទិត្យជាសញ្ញាចំពោះវា(បញ្ជាក់ពីស្រមោល) ដោយធ្វើឲ្យស្រមោលនោះអាចវែង ឬរួមខ្លីតាមរយៈ(ដំណើរ ឬទីតាំងរបស់)ព្រះអាទិត្យនេះ។
Furkan 25:46
បន្ទាប់មក យើងបានដកយកស្រមោលនោះបន្តិចម្តងៗ អាស្រ័យទៅតាមការរះឡើងខ្ពស់នៃព្រះអាទិត្យ(ថ្ងៃកាន់តែខ្ពស់ ស្រមោលកាន់តែបាត់បង់)។
Furkan 25:47
ហើយអល់ឡោះ ទ្រង់គឺជាអ្នកដែលបានធ្វើឲ្យមានពេលយប់សម្រាប់ពួកអ្នកដែលប្រៀបដូចជាសម្លៀកបំពាក់ដែលបិទបាំង(រាងកាយ)ពួកអ្នក និងបិទបាំងអ្វីគ្រប់យ៉ាង។ ហើយទ្រង់ជាអ្នកដែលបានបង្កើតឲ្យមានការគេងសម្រាប់ពួកអ្នក ដើម្បីជាការសម្រាកដែលអាចឲ្យពួកអ្នកបានសម្រាកពីភាពមមាញឹករបស់ពួកអ្នក។ ទ្រង់ក៏ជាអ្នកដែលធ្វើឲ្យមានពេលថ្ងៃ ដែលជាពេលមួយដែលពួកអ្នកអាចចេញរកស៊ីចិញ្ចឹមជីវិតបាន។
Furkan 25:48
ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អ ថានឹងមានភ្លៀងធ្លាក់ ដែលវាគឺស្ថិតក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់។ ហើយយើងបានបញ្ចុះពីលើមេឃមកនូវទឹកភ្លៀងដ៏ជ្រះស្អាតដែលពួកគេអាចប្រើក្នុងការជម្រះសម្អាតនឹងវាបាន។
Furkan 25:49
ដើម្បីយើងធ្វើឲ្យដីដែលគ្មានជីជាតិដែលគ្មានរុក្ខជាតិដុះនៅលើវានោះមានជីវិត(មានជីជាតិ)ឡើងវិញតាមរយៈទឹកភ្លៀងនោះ ដោយធ្វើឲ្យមានរុក្ខជាតិជាច្រើនប្រភេទដុះនៅលើ(ដី)នោះ និងធ្វើឲ្យវាមានពណ៌បៃតង។ ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងក៏បានផ្តល់វាទៅដល់ដល់សត្វពាហនៈ និងមនុស្សលោក ហើយនិងអ្វីៗជាច្រើនទៀតដែលយើងបានបង្កើតមក។
Furkan 25:50
ហើយជាការពិតណាស់ យើងបានបញ្ជាក់ និងបានបែងចែកនៅក្នុងគម្ពីរគួរអាននេះនូវសញ្ញាភស្តុតាង និងអំណះអំណាងជាច្រើនប្រភេទដើម្បីឲ្យពួកគេយកវាធ្វើជាមេរៀន។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើន គ្មានអ្វីក្រៅពីការប្រឆាំងនឹងការពិត និងបដិសេធចំពោះវានោះឡើយ។
Furkan 25:51
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបញ្ជូនទៅកាន់ភូមិស្រុកនីមួយៗនូវអ្នកនាំសារម្នាក់ ដើម្បីឲ្យគេព្រមាន និងបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះជាមិនខាន ក៏ប៉ុន្តែយើងមិនមានចេតនាដូច្នោះឡើយ។ ហើយពិតប្រាកដណាស់ យើងបានតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារម្នាក់ទៅកាន់មនុស្សលោកទាំងអស់។
Furkan 25:52
ដូច្នេះ ចូរអ្នកកុំគោរពតាមពួកប្រឆាំងចំពោះអ្វីដែលពួកគេទាមទារអំពីអ្នកឲ្យធ្វើវា និងអ្វីដែលពួកគេដាក់សំណើមកកាន់អ្នក តែអ្នកត្រូវតស៊ូឲ្យបានខ្លាំងក្លាជាមួយពួកគេតាមរយៈគម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅកាន់អ្នកនេះដោយការអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញរបស់ពួកគេ និងការលំបាកគ្រប់បែបយ៉ាងក្នុងការអំពាវនាវពួកគេទៅកាន់អល់ឡោះជាម្ចាស់នោះ។
Furkan 25:53
ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានធ្វើឲ្យសមុទ្រពីរនៅជាប់គ្នា ដោយមួយជាទឹកសាបឆ្ងាញ់ពិសារ និងមួយទៀតប្រៃល្វីង ហើយទ្រង់បានធ្វើឲ្យមានរនាំងមួយដែលខ័ណ្ឌចែករវាងសមុទ្រទាំងពីរនេះ ដែលរារាំងវាទាំងពីរមិនឲ្យជ្រាបចូលគ្នា។
Furkan 25:54
ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកចេញពីទឹកកាមបុរសនិងស្ត្រី ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកដោយធ្វើឲ្យមានទំនាក់ទំនងជាពូជពង្ស និងទំនាក់ទំនងជាសាច់ថ្លៃ។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមានអានុភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ ហើយក្នុងចំណោមសមត្ថភាពរបស់ទ្រង់នោះ គឺទ្រង់អាចបង្កើតមនុស្សចេញពីទឹកកាមបុរសនិងស្ត្រី។
Furkan 25:55
តែពួកប្រឆាំងបែរជាគោរពសក្ការៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលវាពុំអាចផ្តល់ផលប្រយោជន៍ដល់ពួកគេប្រសិនបើពួកគេគោរពតាមវា ហើយក៏មិនអាចផ្តល់នូវគ្រោះថ្នាក់អ្វីសោះដល់ពួកគេប្រសិនបើពួកគេប្រឆាំងនឹងវា(រូបបដិមា)ទៅវិញ។ ហើយអ្នកដែលប្រឆាំង គឺជាអ្នកដែលដើរតាមស្ហៃតនចំពោះអ្វីដែលអល់ឡោះខឹងសម្បា។
Furkan 25:56
ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកឡើយ លើកលែងតែដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយចំពោះជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះដោយការមានជំនឿ និងសាងនូវទង្វើកុសល ហើយនិងធ្វើជាអ្នកដាស់តឿនព្រមានចំពោះជនណាដែលប្រឆាំងនឹងទ្រង់ដោយការគ្មានជំនឿ និងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។
Furkan 25:57
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នង(កម្រៃ)ណាមួយចំពោះការផ្សព្វផ្សាយសារនោះឡើយ លើកលែងតែជនណាក្នុងចំណោមពួកអ្នកដែលចង់ប្រកាន់យកនូវមាគ៌ាឆ្ពោះទៅកាន់ការពេញចិត្តពីអល់ឡោះតាមរយៈការបរិច្ចាគនោះ ចូរឲ្យគេធ្វើចុះ។
Furkan 25:58
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រគល់ការទុកចិត្តនូវគ្រប់កិច្ចការទាំងឡាយរបស់អ្នកចំពោះអល់ឡោះជាម្ចាស់ដែលជាអ្នកមានជីវិតជាអមតៈគ្មានថ្ងៃស្លាប់ចុះ ហើយអ្នកត្រូវលើកតម្កើងដោយការសរសើរចំពោះទ្រង់។ គ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកដឹងបំផុតចំពោះបាបកម្មទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ ដែលគ្មានបាបកម្មណាមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
Furkan 25:59
(ទ្រង់)គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់គង់នៅលើអារ៉ស្ហក្នុងលក្ខណៈដែលសាកសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់ ហើយទ្រង់គឺជាម្ចាស់ដ៏មហាសប្បុរស។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងសុំពីទ្រង់ដែលជាម្ចាស់មហាដឹងជ្រួតជ្រាបចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលដឹងបំផុតនូវអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Furkan 25:60
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគ្មានជំនឿថាៈ ចូរពួកអ្នកឱនស៊ូជោតចំពោះម្ចាស់ដ៏មហាសប្បុរស។ ពួកគេបានតបវិញថាៈ ពួកយើងមិនឱនស៊ូជោតចំពោះម្ចាស់មហាសប្បុរសឡើយ។ តើម្ចាស់ដ៏មហាសប្បុរសជាអ្វី? ពួកយើងមិនស្គាល់ទ្រង់នោះទេ ហើយក៏មិនទទួលស្គាល់ទ្រង់នោះដែរ។ តើពួកយើងឱនស៊ូជោតទៅចំពោះអ្វីដែលអ្នកបានប្រើពួកយើងឲ្យស៊ូជោតទៅកាន់ ខណៈដែលពួកយើងមិនស្គាល់ទ្រង់ផងនោះឬ? ផ្ទុយទៅវិញ ការប្រើឲ្យពួកគេឱនស៊ូជោតនោះ គឺធ្វើឲ្យពួកគេឃ្លាតកាន់តែឆ្ងាយពីការមានជំនឿចំពោះអល់ឡោះថែមទៀត។
Furkan 25:61
ទ្រង់មហាមានពរជ័យដែលបានបង្កើតនូវទីតាំងជាច្រើននៅលើមេឃសម្រាប់ភព និងហ្វូងតារាទាំងឡាយ។ ហើយទ្រង់បានបង្កើតនៅលើមេឃនោះផងដែរនូវព្រះអាទិត្យដែលបញ្ចេញរស្មី និងបានបង្កើតព្រះចន្ទដែលបំភ្លឺដល់ភពផែនដី ដែលខុសពីរស្មីរបស់ព្រះអាទិត្យ។
Furkan 25:62
ហើយអល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតឲ្យមានពេលយប់និងពេលថ្ងៃដែលនៅប្រដេញគ្នា ដោយនៅពេលដែលពេលមួយបានដល់ ពេលមួយទៀតក៏បានបាំងបិទ សម្រាប់ជនណាដែលចង់យកសញ្ញាភស្តុតាងរបស់អល់ឡោះធ្វើជាមេរៀន ដែលនាំឲ្យគេទទួលបាននូវការចង្អុលបង្ហាញ ឬក៏ចង់ថ្លែងនូវអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់នោះ។
Furkan 25:63
ហើយបណ្តាខ្ញុំបម្រើនៃម្ចាស់ដ៏មហាសប្បុរសដែលជាអ្នកមានជំនឿនោះ គឺជាអ្នកដែលធ្វើដំណើរនៅលើផែនដីដោយសុភាពរាបសា និងឱនលំទោន។ ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅកាន់ពួកគេ ពួកគេមិនតបត(ពាក្យអសុរស)ដូចគ្នាវិញនោះទេ។ ផ្ទុយទៅវិញ ពួកគេនិយាយតបទៅកាន់ពួកគេ(ពួកល្ងង់ខ្លៅ)វិញដោយពាក្យសម្តីល្អៗ មិនប្រព្រឹត្តអវិជា្ជទៅលើពួកគេវិញឡើយ។
Furkan 25:64
និងបណ្តាអ្នកដែលចំណាយពេលវេលានៅពេលយប់ដើម្បីស៊ូជោតចំពោះម្ចាស់របស់ពួកគេដោយថ្ងាស់របស់ពួកគេ និងឈរគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេនឹងជើងរបស់ពួកគេដោយពួកគេធ្វើការប្រតិបត្តិសឡាតចំពោះអល់ឡោះ។
Furkan 25:65
និងបណ្តាអ្នកដែលបួងសួងសុំពីម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចៀសពួកយើងឲ្យឆ្ងាយពីទណ្ឌកម្មនៃភ្លើងនរកជើហាន់ណាំផងចុះ។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃភ្លើងនរកជើហាន់ណាំ គឺជាទណ្ឌកម្មដែលអមតៈជាប់ជានិច្ចសម្រាប់ពួកដែលស្លាប់ក្នុងនាមជាអ្នកដែលគ្មានជំនឿ។
Furkan 25:66
ពិតប្រាកដណាស់ វា(នរកជើហាន់ណាំ)ជាទីលំនៅដ៏អាក្រក់បំផុតសម្រាប់អ្នកដែលរស់នៅក្នុងវា និងជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់អ្នកដែលស្នាក់អាស្រ័យក្នុងវា។
Furkan 25:67
និងបណ្តាអ្នកដែលនៅពេលណាដែលពួកគេចំណាយទ្រព្យសម្បត្តិរបស់ពួកគេ គឺពួកគេមិនចំណាយវាដោយភាពខ្ជះខ្ជាយនោះទេ ហើយពួកគេក៏មិននចង្អៀតចង្អល់(គំរិះ)ក្នុងការចំណាយវាទៅលើអ្នកដែលចាំបាច់លើគេត្រូវចំណាយផ្គត់ផ្គង់ខ ដូចជាខ្លួនរបស់គេផ្ទាល់ ឬអ្នកដទៃនូវគ្រប់កិច្ចការទាំងឡាយរបស់អ្នកចុះ។ តែពួកគេចំណាយធុនកណ្តាលរវាងវាទាំងពីរ ពោលគឺមិនខ្ជះខ្ជាយពេក ហើយក៏មិនត្បិតត្បៀត(គំរិះ)ពេកដែរ។
Furkan 25:68
និងបណ្តាអ្នកដែលមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះទ្រង់ដាក់បម្រាមហាមមិនឲ្យសម្លាប់ លើកលែងតែអ្នកដែលអល់ឡោះបានអនុញ្ញាតឲ្យគេសម្លាប់ (ដូចជា ការសម្លាប់អ្នកដែលបានសម្លាប់គេ(ឃាតករ) ឬអ្នកដែលរបូតចេញពីសាសនាឥស្លាម ឬអ្នកហ្ស៊ីណាដែលបានរៀបការរួច) ហើយពួកគេក៏មិនប្រព្រឹត្តអំពើហ្ស៊ីណាដែរ។ ក៏ប៉ុន្តែ ប្រសិនបើជនណាដែលបានប្រព្រឹត្តនូវអំពើបាបកម្មធំៗទាំងនេះវិញនោះ ពួកគេនឹងទទួលនូវទណ្ឌកម្មនៅថ្ងៃបរលោកចំពោះអំពើបាបដែលពួកគេបានសាងនេះជាមិនខានឡើយ។
Furkan 25:69
ទណ្ឌកម្មនឹងត្រូវបន្ថែមទៅលើគេទ្វេដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងទណ្ឌកម្មដ៏អាម៉ាស់នេះជារៀងរហូត។
Furkan 25:70
ក៏ប៉ុន្តែ ចំពោះជនណាដែលបានសារភាពកំហុសចំពោះអល់ឡោះ និងមានជំនឿ ហើយបានសាងនូវទង្វើកុសលដែលបញ្ជាក់ទៅលើការសារភាពកំហុសដ៏ពិតប្រាកដរបស់គេវិញនោះ ពិតប្រាកដណាស់ អ្នកទាំងនោះហើយដែលអល់ឡោះជាម្ចាស់ទ្រង់នឹងផ្លាស់ប្តូរអំពើអាក្រក់ដែលគេបានសាងកន្លងមកនោះឲ្យទៅជាអំពើល្អវិញ។ ហើយអល់ឡោះទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Furkan 25:71
ហើយជនណាដែលបានសារភាពកំហុសចំពោះអល់ឡោះ ហើយគេបានបង្ហាញពីការសារភាពកំហុសដ៏ពិតប្រាកដរបស់គេតាមរយៈការសាងទង្វើកុសល(គោរពប្រតិបត្តិចំពោះអល់ឡោះ) និងបោះបង់ចោលនូវទង្វើបាបកម្មនោះ ពិតប្រាដកណាស់ ការសារភាពកំហុសរបស់គេនោះ គឺជាការសារភាពកំហុសមួយដែលត្រូវបានគេ(អល់ឡោះ)ទទួលយក។
Furkan 25:72
និងបណ្តាអ្នកដែលមិនចូលរួមក្នុងប្រការអាក្រក់ ដូចជា(ចូលរួមក្នុង)កន្លែងឬទីតាំងដែលប្រព្រឹត្តបាបកម្ម និងកន្លែងកំសាន្តដែលគេហាមឃាត់ជាដើម។ ហើយនៅពេលដែលពួកគេបានដើរឆ្លងកាត់ហ្វូងមនុស្សដែលនិយាយសម្តីឥតប្រយោជន៍ និងប្រព្រឹត្តទង្វើឥតប្រយោជន៍នោះ គឺពួកគេឆ្លងកាត់ដូចជាអ្នកដំណើរធម្មតា(មិនចូលរួមជាមួយពួកគេ) និងផ្តល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់ខ្លួនឯងដោយបញ្ចៀសខ្លួនពីការចូលរួមជាមួយពួកគេ។
Furkan 25:73
និងបណ្តាអ្នកដែលនៅពេលណាដែលមានគេរំលឹកពីបណ្តាសញ្ញាភស្តុតាងរបស់អល់ឡោះដែលគេស្តាប់ឮនិងមើលឃើញនោះ គឺពួកគេមិនបានធ្វើថ្លង់មិនស្តាប់នូវបណ្តាភស្តុតាងទាំងនោះនោះទេ ហើយក៏មិនបានធ្វើខ្វាក់មិនមើលសញ្ញាភស្តុតាងដែលគេឃើញនោះ នោះដែរ។
Furkan 25:74
និងបណ្តាអ្នកដែលបួងសួងសុំពីម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវប្រពន្ធរបស់ពួកយើង និងកូនចៅរបស់ពួកយើងដែលជាទីគាប់ចិត្តសម្រាប់ពួកយើងផងចុះ ដោយឲ្យពួកគេមានការកោតខ្លាច(ចំពោះទ្រង់) និងប្រកាន់ខ្ជាប់នឹងសេចក្តីពិត ហើយសូមទ្រង់មេត្តាធ្វើឲ្យពួកយើងក្លាយជាមេដឹកនាំដែលស្ថិតនៅលើការពិតសម្រាប់អ្នកដែលកោតខ្លាច ដែលគេយកពួកយើងធ្វើជាគំរូផងចុះ។
Furkan 25:75
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានរៀបរាប់នេះ ពួកគេនឹងត្រូវបានគេតបស្នងនូវកន្លែងមួយដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឋានសួគ៌ហ្វៀរទ័ស ដែលជាឋានសួគ៌លំដាប់ខ្ពស់ជាងគេ ដោយសារតែការអត់ធ្មត់របស់ពួកគេលើការគោរពប្រតិបត្តិអល់ឡោះ។ ហើយពួកគេត្រូវបានពួកម៉ាឡាអ៊ីកាត់ទទួលស្វាគមន៍ និងជូនពរឲ្យទទួលបាននូវសេចក្តីសុខ ហើយពួកគេទទួលបានសុវត្ថិភាពពីរាល់ប្រការអាក្រក់(គ្រោះថ្នាក់)ទាំងឡាយ។
Furkan 25:76
ពួកគេស្ថិតនៅទីនោះជាអមតៈ ដែលជាទីលំនៅដ៏ប្រសើរបំផុតដែលពួកគេរស់នៅ និងជាទីកន្លែងស្នាក់អាស្រ័យមួយដ៏ប្រសើរបំផុតដែលពួកគេស្នាក់អាស្រ័យ។
Furkan 25:77
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿដែលនៅបន្តស្ថិតលើភាពគ្មានជំនឿរបស់ពួកគេចុះថាៈ ម្ចាស់របស់ខ្ញុំមិនខ្វាយខ្វល់ចំពោះពួកអ្នកឡើយក្នុងការទទួលបានផលប្រយោជន៍ត្រឡប់ទៅកាន់ទ្រង់វិញតាមរយៈការគោរពប្រតិបត្តិរបស់ពួកអ្នកនោះ។ ប្រសិនបើគ្មានខ្ញុំបម្រើណាម្នាក់របស់ទ្រង់បួងសួងទៅចំពោះទ្រង់ មិនថាការបួងសួងក្នុងន័យសក្ការៈ ឬការបួងសួងសុំអ្វីមួយ(ពីទ្រង់) ក៏ទ្រង់មិនខ្វាល់ខ្វល់ចំពោះពួកអ្នកនោះដែរ។ តែជាការពិតណាស់ ពួកអ្នកបានបដិសេធនឹងអ្នកនាំសារចំពោះអ្វីដែលគាត់បាននាំមកកាន់ពួកអ្នកអំពីម្ចាស់របស់ពួកអ្នក។ ដូច្នេះ ទណ្ឌកម្មនឹងធ្លាក់ទៅលើពួកអ្នកជាការតបស្នងចំពោះការបដិសេធរបស់ពួកអ្នកជាមិនខានឡើយ។
Şuara 26:1
ត ស៊ីន មីម (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ)
Şuara 26:2
ទាំងនេះ គឺជាបណ្តាវាក្យខណ្ឌរបស់គម្ពីរគួរអានដ៏ច្បាស់លាស់ដែលបញ្ជាក់ពីប្រការដែលពិត និងប្រការដែលមិនពិត។
Şuara 26:3
ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងសម្លាប់ខ្លួនឯងដោយសារតែទុក្ខព្រួយ និងការយកចិត្តទុកដាក់របស់អ្នកលើការចង្អុលបង្ហាញពួកគេទៅហើយ។
Şuara 26:4
ប្រសិនបើយើងមានចេតនាបញ្ចុះនូវសញ្ញាភស្តុតាងណាមួយពីលើមេឃទៅកាន់ពួកគេនោះ យើងពិតជានឹងបញ្ចុះវាទៅកាន់ពួកគេជាមិនខាន។ នៅពេលនោះ ច្បាស់ជាក្បាលរបស់ពួកគេនឹងឱនលំទោនមករកវាជារៀងរហូតមិនខានឡើយ។ ក៏ប៉ុន្តែ យើងមិនមានចេតនាដូច្នោះឡើយ ដើម្បីជាការសាកល្បងចំពោះពួកគេ ថាតើពួកគេមានជំនឿនឹងប្រការអាថ៌កំបាំងដែរឬទេ?
Şuara 26:5
ហើយគ្មានការរំលឹកណាមួយដែលថ្មីដែលត្រូវបានគេបញ្ចុះវាពីម្ចាស់ដ៏មហាសប្បុរសបានមកដល់ពួកមុស្ហរីគីនទាំងនោះដោយមាននូវភស្តុតាងដែលបញ្ជាក់អំពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និងបញ្ជាក់ពីសច្ចភាពរបស់ព្យាការីរបស់ទ្រង់នោះឡើយ លើកលែងតែពួកគេបានងាកចេញមិនស្តាប់វា និងមិនមានការជឿជាក់ចំពោះវាឡើយ។
Şuara 26:6
ដូច្នេះ ជាការពិតណាស់ ពួកគេបានបដិសេធចំពោះអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកកាន់ពួកគេ។ ដូចនេះ ការបញ្ជាក់ពីដំណឹងដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ នឹងមកដល់ពួកគេ ហើយទណ្ឌកម្មប្រាកដជានឹងធ្លាក់លើពួកគេជាមិនខាន។
Şuara 26:7
តើពួកដែលបន្តស្ថិតលើការប្រឆាំងដែលនៅសេសសល់ទាំងនោះ ពួកគេមិនបានមើលទៅកាន់ផែនដីទេឬ ថាតើយើងបានបណ្តុះនៅលើវា(ផែនដី)នោះនូវរុក្ខជាតិប៉ុន្មានប្រភេទក្នុងចំណោមប្រភេទនៃរុក្ខជាតិដែលមានទេសភាពដ៏ល្អស្រស់ស្អាត និងមានផលប្រយោជន៍ជាច្រើននោះ?
Şuara 26:8
ពិតប្រាកដណាស់ នៅក្នុងការបណ្តុះចេញពីដីនូវរុក្ឋជាតិជាច្រើនប្រភេទខុសៗគ្នាបែបនេះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសមត្ថភាពរបស់(អល់ឡោះ)អ្នកដែលបណ្តុះវា(រុក្ខជាតិ)ក្នុងការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញបាន។ ក៏ប៉ុន្តែ ពួកគេភាគច្រើនគ្មានជំនឿឡើយ។
Şuara 26:9
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់ដ៏មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។
Şuara 26:10
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) ខណៈពេលដែលម្ចាស់របស់អ្នកបានហៅព្យាការីមូសាដោយដាក់បទបញ្ជាចំពោះគេដោយឲ្យគេធ្វើដំណើរទៅកាន់ក្រុមដែលបំពាន តាមរយៈការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការយកក្រុមរបស់ព្យាការីមូសាធ្វើជាទាសករនោះ។
Şuara 26:11
ហើយពួកគេនោះ គឺជាក្រុមរបស់ហ្វៀរអោន។ ហើយគេ(ព្យាការីមូសា)ត្រូវបង្គាប់ប្រើពួកគេដោយទន់ភ្លន់បំផុត ដោយឲ្យពួកគេគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។
Şuara 26:12
ព្យាការីមូសាបានតបថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំចំពោះអ្វីដែលខ្ញុំបានផ្សព្វផ្សាយវាដល់ពួកគេអំពីទ្រង់នោះ។
Şuara 26:13
ហើយទ្រូងរបស់ខ្ញុំបានចង្អៀតដោយសារតែការបដិសេធរបស់ពួកគេចំពោះខ្ញុំ ហើយអណ្តាតរបស់ខ្ញុំក៏និយាយមិនសូវច្បាស់ទៀត។ ដូច្នេះ សូមទ្រង់មេត្តាបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីលទៅកាន់បងប្រុសរបស់ខ្ញុំ ហារូន ដើម្បីឲ្យគាត់ធ្វើជាជំនួយការសម្រាប់ខ្ញុំផងចុះ។
Şuara 26:14
ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋមួយជាមួយពួកគេ ដោយសារតែខ្ញុំបានសម្លាប់ពួក”គិបទី”ម្នាក់។ ដូច្នេះ ខ្ញុំខ្លាចពួកគេនឹងសម្លាប់ខ្ញុំវិញ(ប្រសិនបើខ្ញុំទៅជួបពួកគេនោះ)។
Şuara 26:15
អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ព្យាការីមូសាវិញថាៈ ទេ! ពួកគេមិនអាចសម្លាប់អ្នកបានជាដាច់ខាត។ ហេតុនេះ ចូរអ្នក និងបងប្រុសរបស់អ្នក ហារូន នាំយកនូវសញ្ញាភស្តុតាងរបស់យើងដែលជាភស្តុតាងបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកទាំងពីរចុះ។ ជាការពិតណាស់ យើងនៅជាមួយនឹងអ្នកទាំងពីរដោយការជួយនិងការគាំទ្រ ជាអ្នកដែលដឹងឮនៅពេលដែលពួកអ្នកបាននិយាយ និងនៅពេលដែលគេនិយាយមកកាន់ពួកអ្នក។ គ្មានអ្វីមួយដែលអាចរំលងផុតពីយើងដោយយើងមិនបានដឹងឮពីវានោះឡើយ។
Şuara 26:16
ហើយចូរអ្នកទាំងពីរទៅជួបហ្វៀរអោន ហើយនិយាយទៅកាន់គេថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់ គឺជាអ្នកនាំសារនៃម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់(ដែលត្រូវបានគេបញ្ជូន)មកកាន់អ្នក។
Şuara 26:17
សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយពួកយើងផង។
Şuara 26:18
ហ្វៀរអោនក៏បានតបទៅកាន់ព្យាការីមូសាថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ថែរក្សាអ្នកនៅក្នុងគ្រួសាររបស់យើងកាលអ្នកនៅតូច ហើយបានឲ្យអ្នករស់នៅជាមួយយើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ? តើអ្វីដែលអូសទាញអ្នកទៅកាន់ការអះអាងថា រូបអ្នកជាព្យាការី(របស់អល់ឡោះ)នោះ?
Şuara 26:19
ហើយអ្នកបានប្រព្រឹត្តរឿង(បទឧក្រិដ្ឋ)ដ៏ធំមួយ ខណៈដែលអ្នកបានសម្លាប់បុរស”គិបទី”ម្នាក់ ដើម្បីជួយដល់បុរសម្នាក់នៃក្រុមរបស់អ្នកនោះ។ ហើយអ្នក គឺជាមនុស្សដែលស្ថិតនៅក្នុងចំណោមអ្នកដែលរមិលគុណចំពោះគុណបំណាច់របស់យើងចំពោះអ្នក។
Şuara 26:20
ព្យាការីមូសាបានតបទៅកាន់ហ្វៀរអោនវិញដោយទទួលស្គាល់(ចំពោះអ្វីដែលហ្វៀរអោនបានលើកឡើង)ថាៈ ខ្ញុំពិតជាបានសម្លាប់បុរសនោះមែនខណៈដែលខ្ញុំស្ថិតក្នុងចំណោមអ្នកដែលល្ងង់ខ្លៅ មុនពេលដែលវ៉ាហ៊ីបានមកល់ខ្ញុំ។
Şuara 26:21
ហើយខ្ញុំក៏បានរត់គេចចេញពីពួកអ្នកទៅកាន់ស្រុកម៉ាទយ៉ាន់ក្រោយពីខ្ញុំបានសម្លាប់គេ ដោយសារតែខ្ញុំខ្លាចពួកអ្នកសម្លាប់ខ្ញុំវិញ(ព្រោះតែខ្ញុំបានសម្លាប់គេ)។ ក្រោយមក ម្ចាស់របស់ខ្ញុំបានផ្តល់នូវចំណេះដឹងដល់ខ្ញុំ ហើយបានតែងតាំងខ្ញុំជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបញ្ជូនពួកគេទៅកាន់មនុស្សលោក។
Şuara 26:22
ហើយការដែលអ្នកចិញ្ចឹមបីបាច់ថែរក្សាខ្ញុំដោយអ្នកមិនបានយកខ្ញុំធ្វើជាទាសករ ខណៈដែលអ្នកបានយកអម្បូរអ៊ីស្រាអែលផ្សេងទៀតធ្វើជាទាសករនោះ គឺជាគុណបំណាច់ដ៏ពិតប្រាកដមួយដែលអ្នកបានផ្តល់វាឲ្យខ្ញុំ ក៏ប៉ុន្តែនោះ មិនអាចរារាំងខ្ញុំមិនឲ្យអំពាវនាវអ្នកនោះទេ។
Şuara 26:23
ហ្វៀរអោនបានសួរទៅកាន់ព្យាការីមូសាថាៈ ហើយតើអ្វីទៅដែលជាម្ចាស់នៃម៉ាខ្លូកទាំងឡាយដែលអ្នកបានអះអាងថា អ្នកគឺជាអ្នកនាំសារម្នាក់របស់ទ្រង់នោះ?
Şuara 26:24
ព្យាការីមូសាក៏បានឆ្លើយតបទៅកាន់ហ្វៀរអោនវិញថាៈ ម្ចាស់នៃម៉ាខ្លូកទាំងអស់នោះ ទ្រង់គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងជាម្ចាស់នៃផែនដី ហើយនិងជាម្ចាស់នៃអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ។ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿច្បាស់លាស់ថា ទ្រង់គឺជាម្ចាស់របស់ពួកវាទាំងនោះមែននោះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់។
Şuara 26:25
ហ្វៀរអោនក៏បាននិយាយទៅកាន់ពួកមន្ត្រីដែលនៅជុំវិញគេដែលជាបក្សពួករបស់គេថាៈ តើពួកអ្នកមិនបានឮនូវចម្លើយរបស់មូសា ហើយនិងពាក្យអះអាងភូតកុហក(របស់គេ)ទេឬ?
Şuara 26:26
ព្យាការីមូសាបាននិយាយទៅកាន់ពួកគេទៀតថាៈ អល់ឡោះជាម្ចាស់នោះ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់ជីដូនជីតារបស់ពួកអ្នកពីមុនៗមកផងដែរ។
Şuara 26:27
ហ្វៀរអោនបាននិយាយថាៈ ជាការពិតណាស់ អ្នកដែលអះអាងថា ខ្លួនគេគឺជាអ្នកនាំសារមកកាន់ពួកអ្នកនោះ គឺពិតជាមនុស្សវិកលចរិតដែលមិនដឹងថាត្រូវឆ្លើយដូចម្តេច ហើយនិយាយនូវអ្វីដែលគេយល់មិនដល់។
Şuara 26:28
ព្យាការីមូសាបានពោលថាៈ អល់ឡោះជាម្ចាស់ដែលខ្ញុំអំពាវនាវពួកអ្នកទៅកាន់ទ្រង់នោះ គឺជាម្ចាស់នៃទិសខាងកើត និងជាម្ចាស់នៃទិសខាងលិច ហើយក៏ជាម្ចាស់នៃអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ ប្រសិនបើពួកអ្នកពិតជាមានសតិបញ្ញាដែលចេះគិតពិចារណាពិតមែននោះ។
Şuara 26:29
ក្រោយពីហ្វៀរអោនអសមត្ថភាពក្នុងការជជែកវែកញែកជាមួយព្យាការីមូសារួចមក គេក៏បាននិយាយទៅកាន់ព្យាការីមូសាថាៈ ប្រសិនបើអ្នកគោរពសក្ការៈចំពោះម្ចាស់ផ្សេងក្រៅពីយើងនោះ យើងនឹងធ្វើឲ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវគេឃុំឃាំងមិនខានឡើយ។
Şuara 26:30
ព្យាការីមូសាក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ តើអ្នកនឹងដាក់ខ្ញុំទៅក្នុងចំណោមអ្នកដែលត្រូវគេឃុំឃាំងឬ បើទោះបីជាខ្ញុំបាននាំមកកាន់អ្នកនូវអ្វីដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំចំពោះអ្វីដែលខ្ញុំបាននាំមកកាន់អ្នកអំពីអល់ឡោះជាម្ចាស់ក៏ដោយនោះ?
Şuara 26:31
ហ្វៀនអោនបានតបថាៈ បើដូច្នោះមែន ចូរអ្នកនាំយកនូវអ្វីដែលអ្នកលើកឡើងថា វាគឺជាសញ្ញាភស្តុតាងដែលបង្ហាញទៅលើសច្ចភាពរបស់អ្នកមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងចំពោះវាមែននោះ។
Şuara 26:32
នៅពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់ទៅលើដី។ រំពេចនោះ វាក៏បានប្រែក្លាយទៅជាសត្វពស់មួយយ៉ាងពិតប្រាកដសម្រាប់អ្នកដែលទស្សនាទាំងឡាយ។
Şuara 26:33
ហើយគាត់(ព្យាការីមូសា)ក៏ដាក់ដៃរបស់គាត់ចូលទៅក្នុងហោប៉ៅរបស់គាត់ដោយវាគ្មានពន្លឺសចែងចាំងអ្វីនោះទេ។ តែនៅពេលដែលគាត់បានដកដៃរបស់គាត់ចេញ(ពីហោប៉ៅ)មកវិញ រំពេចនោះ វាក៏មានពន្លឺសចែងចាំង ជាពន្លឺរស្មីដែលសចែងចាំង ពុំមែនជាពន្លឺសភឿកនោះទេ ហើយអ្នកដែលនៅទស្សនាទាំងអស់ក៏បានឃើញយ៉ាងដូច្នោះដែរ។
Şuara 26:34
ហ្វៀរអោនក៏បាននិយាយទៅកាន់ពួកមន្ត្រីដែលនៅជុំវិញគេដែលជាបក្សពួករបស់គេថាៈ ពិតប្រាកដណាស់ បុរសម្នាក់នេះ គឺជាគ្រូមន្តអាគមម្នាក់ដែលចេះមន្តអាគមដ៏ប៉ិនប្រសប់បំផុត។
Şuara 26:35
គេចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេ។ ដូច្នេះ តើពួកអ្នកមានគំនិតបែបណាដែរ? តើយើងគួរទប់ទល់នឹងគេវិញយ៉ាងដូចម្តេច?
Şuara 26:36
ពួកគេបានឆ្លើយថាៈ ចូរអ្នកពន្យារពេលឲ្យគេ និងបងប្រុសរបស់គេសិនចុះ កុំប្រញាប់ដាក់ទណ្ឌកម្មចំពោះគេទាំងពីរ។ ហើយចូរអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងនៃប្រទសអេហ្ស៊ីបនេះ ដើម្បីប្រមូលអ្នកចេះមន្តអាគមទាំងអស់មក។
Şuara 26:37
ពួកគេនឹងនាំមកឲ្យអ្នកនូវគ្រូមន្តអាគមដែលស្ទាត់ជំនាញបំផុតខាងមន្តអាគម។
Şuara 26:38
ក្រោយមក ហ្វៀរអោនក៏បានប្រមូលពួកដែលចេះមន្តអាគមរបស់គេទាំងអស់ដើម្បីប្រកួតជាមួយនឹងព្យាការីមូសា នៅក្នុងពេលវេលានិងទីកន្លែងមួយដែលត្រូវបានកំណត់ជាក់លាក់។
Şuara 26:39
ហើយមានគេនិយាយទៅកាន់មនុស្សលោក(ដែលមកចូលរួមទស្សនា)ថាៈ តើពួកអ្នកមកជួបជុំគ្នានេះដើម្បីមើល ថាតើមូសា ឬក៏ពួកគ្រូមន្តអាគមដែលជាអ្នកឈ្នះឬ?
Şuara 26:40
សង្ឃឹមថា ពួកយើងនឹងតាមសាសនារបស់គ្រូមន្តអាគមទាំងនោះប្រសិនបើពួកគេទទួលជ័យជម្នះលើមូសានោះ។
Şuara 26:41
ហើយនៅពេលដែលពួកគ្រូមន្តអាគមទាំងនោះបានមកដល់ហ្វៀរអោនដើម្បីប្រកួតជាមួយនឹងព្យាការីមូសា ពួកគេបាននិយាយទៅកាន់ហ្វៀរអោនថាៈ តើពួកយើងនឹងទទួលបានការតបស្នងជាតំណែង ឬរង្វាន់អ្វីដែរឬទេ ប្រសិនបើពួកយើងអាចយកឈ្នះលើមូសាបាននោះ?
Şuara 26:42
ហ្វៀរអោនបានតបទៅកាន់ពួកគេវិញថាៈ បាទ ពួកអ្នកនឹងទទួលបាននូវការតបស្នង(ពីយើង)។ ហើយពិតណាស់ នៅពេលដែលពួកអ្នកយកឈ្នះលើគេបាននោះ ពួកអ្នកនឹងស្ថិតក្នុងចំណោមមនុស្សជំនិតរបស់យើង ដោយយើងនឹងផ្តល់នូវតំណែងដ៏ខ្ពង់ខ្ពស់ដល់ពួកអ្នក។
Şuara 26:43
ព្យាការីមូសាបាននិយាយទៅកាន់ពួកគេប្រកបដោយភាពជឿជាក់ចំពោះការជួយរបស់អល់ឡោះ និងប្រាកដច្បាស់(ក្នុងចិត្ត)ថា ពិតណាស់អ្វីដែលគាត់មាននោះ គឺមិនមែនជាមន្តអាគមនោះទេ ដោយគាត់ពោលថាៈ ចូរពួកអ្នកបោះខ្សែ និងដំបងរបស់ពួកអ្នក(មុន)ចុះ។
Şuara 26:44
ពេលនោះ ពួកគេក៏បានបោះខ្សែនិងដំបងរបស់ពួកគេ ហើយពួកគេបានស្បថនៅពេលដែលពួកគេបានបោះវាថាៈ ដោយអំណាចរបស់ហ្វៀរអោន ជាការពិតណាស់ ពួកយើង ពិតជាអ្នកដែលទទួលជ័យជម្នះ(អ្នកឈ្នះ) ហើយមូសា គឺជាអ្នកដែលទទួលបរាជ័យ(អ្នកចាញ់)។
Şuara 26:45
បន្ទាប់មក ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់ដ៏ធំមួយ ហើយវាក៏ទៅលេបនូវអ្វីដែលពួកគេ(គ្រូមន្តអាគម)កំពុងបំភ័ន្តភ្នែកមនុស្សអំពីមន្តអាគមនោះ។
Şuara 26:46
នៅពេលដែលគ្រូមន្តអាគមទាំងនោះបានឃើញដំបងរបស់ព្យាការីមូសាបានលេបនូវមន្តអាគមរបស់ពួកគេដែលពួកគេបានបោះនោះ ពួកគេក៏លំឱនកាយស៊ូជោត។
Şuara 26:47
ដោយពួកគេបាននិយាយថាៈ ពួកយើងមានជំនឿហើយនឹងម្ចាស់នៃម៉ាខ្លូកទាំងអស់។
Şuara 26:48
ដែលជាម្ចាស់របស់ព្យាការីមូសា និងជាម្ចាស់របស់ព្យាការីហារូន។
Şuara 26:49
ហ្វៀរអោនក៏បាននិយាយបដិសេធចំពោះការមានជំនឿរបស់គ្រូមន្តអាគមទាំងនោះថាៈ តើពួកអ្នកមានជំនឿចំពោះមូសាមុននឹងយើងអនុញ្ញាតឲ្យពួកអ្នកមានជំនឿឬ? ជាការពិតណាស់ មូសា គឺជាគ្រូរបស់ពួកអ្នកដែលបានបង្រៀនមន្តអាគមដល់ពួកអ្នក ហើយពិតណាស់ ពួកអ្នកទាំងអស់គ្នាបានសហការគ្នាក្នុងការបណ្តេញប្រជាជនអេហ្ស៊ីបទាំងអស់ចេញពីទឹកដីរបស់ពួកគេ។ ដូច្នេះ ពួកអ្នកគង់តែនឹងដឹងពីទារុណកម្មដែលនឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ យើងពិតជានឹងកាត់ជើងម្ខាង ហើយនិងដៃម្ខាងឆ្លាស់គ្នារវាងវាទាំងពីរ ដោយកាត់ជើងស្តាំនឹងដៃឆ្វេង ហើយនិងផ្ទុយមកវិញ(កាត់ជើងឆ្វេងនឹងដៃស្តាំ)។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកអ្នកទាំងអស់គ្នាទៅនឹងគល់ល្មើដោយមិនលើកលែងនរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយ។
Şuara 26:50
ពួកគ្រូមន្តអាគមទាំងនោះក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ គ្មានគ្រោះថ្នាក់អ្វីនោះទេចំពោះការគំរាមរបស់អ្នកមកចំពោះពួកយើង ដែលថានឹងកាត់(ដៃជើងឆ្លាស់គ្នា) និងចងឆ្កាងពួកយើងនៅក្នុងលោកិយនេះនោះ ពីព្រោះទារុណកម្មរបសស់អ្នក(ចំពោះពួកយើង)នឹងបាត់បង់ទៅវិញ ហើយពួកយើងនឹងវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកយើងវិញជាមិនខាន។ ហើយ(ពេលនោះ)ទ្រង់នឹងបញ្ចូលពួកយើងទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់ជារៀងរហូត។
Şuara 26:51
ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថា អល់ឡោះជាម្ចាស់ទ្រង់នឹងលុបលាងបាបកម្មទាំងឡាយរបស់ពួកយើងពីមុនមកដែលពួកយើងធ្លាប់បានប្រព្រឹត្តនោះ ពីព្រោះពួកយើងគឺជាអ្នកដែលមានជំនឿ និងជឿជាក់ចំពោះព្យាការីមូសាមុនគេ។
Şuara 26:52
ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាដោយបង្គាប់ប្រើគេឲ្យនាំអម្បូរអ៊ីស្រាអែលភៀសខ្លួនចេញទាំងយប់ ពីព្រោះហ្វៀរអោន ហើយនិងបក្សពួករបស់គេតាមចាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ហើយ ដើម្បីនាំពួកគេត្រឡប់ទៅវិញ។
Şuara 26:53
នៅពេលនោះ ហ្វៀរអោនបានចាត់តាំងមេទ័ពរបស់គេមួយចំនួនឲ្យប្រមូលទ័ពតាមបណ្តាក្រុងនានាដើម្បីតាមចាប់អម្បូរអ៊ីស្រាអែលឲ្យត្រឡប់មកវិញ នៅពេលដែលគេ(ហ្វៀរអោន)បានដឹងពីការរត់ភៀសខ្លួនរបស់ពួកគេ(អម្បូរអ៊ីស្រាអែល)ចេញពីទឹកដីអេហ្ស៊ីបនោះ។
Şuara 26:54
ហ្វៀរអោនបាននិយាយដោយមើលស្រាលចំពោះអម្បូរអ៊ីស្រអែលថាៈ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមតូចមួយប៉ុណ្ណោះ។
Şuara 26:55
ហើយពិតណាស់ ពួកគេបានធ្វើនូវទង្វើដែលធ្វើឲ្យយើងខឹងសម្បាយ៉ាងខ្លាំងចំពោះពួកគេ។
Şuara 26:56
ហើយពិតណាស់ ពួកយើងទាំងអស់គ្នាបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីតាមចាប់ពួកគេ។
Şuara 26:57
ដូច្នេះ យើង(អល់ឡោះ)បានបណ្តេញហ្វៀរអោននិងបក្សពួករបស់គេចេញពីទឹកដីអេហ្ស៊ីបដែលពោរពេញទៅដោយសួនឧទ្យាន មានប្រភពទឹកហូរជាច្រើន។
Şuara 26:58
និងមានឃ្លាំងទ្រព្យដ៏មានតម្លៃ ហើយនិងឋានៈដ៏ខ្ពង់ខ្ពស់។
Şuara 26:59
ហើយដូចដែលយើងបានបណ្តេញហ្វៀរអោននិងបក្សពួករបស់គេចេញពីឧបការគុណទាំងនេះដែរ យើងបានប្រទាននូវឧបការគុណទាំងនេះឲ្យអម្បូរអ៊ីស្រាអែលនៅក្នុងទឹកដីស្ហាមបន្ទាប់ពីពួកគេ(ហ្វៀរអោននិងបក្សពួករបស់គេ)។
Şuara 26:60
ហើយហ្វៀរអោននិងបក្សពួករបស់គេបានតាមទាន់អម្បូរអ៊ីស្រាអែលនៅពេលថ្ងៃរះ។
Şuara 26:61
ហើយនៅពេលដែលហ្វៀរអោននិងបក្សពួករបស់គេបានជួបនឹងព្យាការីមូសានិងក្រុមរបស់គាត់ ដោយក្រុមនីមួយៗបានមើលឃើញគ្នាទៅវិញទៅមក ក្រុមរបស់ព្យាការីមូសាក៏បាននិយាយថាៈ ពិតប្រាកដណាស់ ហ្វៀរអោននិងបក្សពួករបស់គេនឹងតាមទាន់ពួកយើងហើយ ហើយពួកយើងនឹងមិនមានផ្លូវអាចគេចពីពួកគេបាននោះឡើយ។
Şuara 26:62
ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថាៈ រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតស្មានឡើយ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់ស្ថិតនៅជាមួយខ្ញុំដោយការពង្រឹង និងការជួយ។ ទ្រង់នឹងបង្ហាញផ្លូវខ្ញុំ និងចង្អុលបង្ហាញខ្ញុំទៅកាន់ផ្លូវដែលជោគជ័យ(រួចផុតពីហ្វៀរអោន)ជាមិនខាន។
Şuara 26:63
នៅពេលនោះ យើង(អល់ឡោះ)ក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាដោយបញ្ជាឲ្យគេវាយទឹកសមុទ្រនឹងដំបងរបស់គេ។ ពេលនោះ គេក៏បានវាយវា(ទឹកសមុទ្រ)នឹងដំបងនោះ។ រំពេចនោះ ទឹកសមុទ្រក៏បានញែកចេញពីគ្នា ហើយបែកចេញពីគ្នាទៅជាដប់ពីរផ្លូវទៅតាមចំនួននៃកុលសម្ព័ន្ធរបស់អម្បូរអ៊ីស្រាអែល។ ហើយរាល់បំណែកទឹកសមុទ្រនីមួយៗដែលញែកចេញពីគ្នានោះ ប្រៀបបាននឹងភ្នំដ៏ធំ ដោយគ្មានទឹកហូរចេញពីវា(ផ្លូវដែលញែកចេញ)នោះឡើយ។
Şuara 26:64
ហើយយើងបានធ្វើឲ្យហ្វៀរអោននិងបក្សពួករបស់គេកាន់តែខិតទៅជិតទីនោះ រហូតដល់ពួកគេបានចូលទៅក្នុងសមុទ្រនោះ ដោយពួកគេគិតស្មានថា ផ្លូវនោះអាចឲ្យពួកគេឆ្លងកាត់បាន។
Şuara 26:65
ហើយយើងក៏បានសង្គ្រោះព្យាការីមូសានិងអម្បូរអ៊ីស្រាអែលដែលនៅជាមួយគេ ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេទទួលរងនូវក្តីអន្តរាយឡើយ។
Şuara 26:66
បន្ទាប់មក យើងបានបំផ្លាញហ្វៀរអោន និងបក្សពួករបស់គេឲ្យលិចលង់ក្នុងទឹកសមុទ្រ។
Şuara 26:67
ជាការពិតណាស់ នៅក្នុងការញែក(ទឹក)សមុទ្រសម្រាប់ព្យាការីមូសា ការសង្គ្រោះគេ(ព្យាការីមូសា) និងការបំផ្លាញហ្វៀរអោននិងបក្សពួករបស់គេនោះ គឺជាសញ្ញាភស្តុតាងមួយដែលបញ្ជាក់ពីសច្ចភាពរបស់ព្យាការីមូសា។ តែភាគច្រើននៃអ្នកដែលនៅជាមួយហ្វៀរអោន គឺគ្មានជំនឿឡើយ។
Şuara 26:68
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។
Şuara 26:69
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រ(រៀបរាប់)ពីរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីមឲ្យពួកគេស្តាប់ចុះ។
Şuara 26:70
ខណៈដែលគាត់បានសួរទៅកាន់ឪពុករបស់គាត់ អាហ្សើរ និងក្រុមរបស់គាត់ថាៈ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ?
Şuara 26:71
ក្រុមរបស់គាត់បានឆ្លើយថាៈ ពួកយើងកំពុងគោរពសក្ការៈចំពោះរូបបដិមាទាំងអស់នេះ ហើយពួកយើងនឹងបន្តប្រកាន់ខ្ជាប់នឹងការគោរពសក្ការៈចំពោះវាជារៀងរហូត។
Şuara 26:72
ព្យាការីអ៊ីព្រហ៊ីមបានសួរពួកគេទៀតថាៈ តើរូបបដិមាទាំងនេះអាចស្តាប់ឮនូវការបួងសួងរបស់ពួកអ្នកដែរឬទេនៅពេលដែលពួកអ្នកបួងសួងសុំពីពួកវានោះ?
Şuara 26:73
ឬមួយ តើពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកនៅពេលណាដែលពួកអ្នកគោរពប្រតិបត្តិចំពោះពួកវា ឬក៏ផ្តល់នូវគ្រោះថ្នាក់ដល់ពួកអ្នកនៅពេលដែលពួកអ្នកប្រឆាំងនឹងពួកវាដែរឬទេ?
Şuara 26:74
ពួកគេបានឆ្លើយថាៈ ពួកវាមិនបានឮពួកយើងនោះទេនៅពេលដែលពួកយើងបួងសួងសុំពីពួកវា ហើយក៏មិនអាចផ្តល់ផលប្រយោជន៍ដល់ពួកយើងនោះដែរប្រសិនបើពួកយើងគោរពប្រតិបត្តិចំពោះពួកវា និងក៏មិនអាចផ្តល់នូវគ្រោះថ្នាក់ដល់ពួកយើងដែរប្រសិនបើពួកយើងប្រឆាំងនឹងពួកវានោះ។ ផ្ទុយទៅវិញ ជាក់ស្តែង(គឺដោយសារតែ)ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើដូច្នេះ។ ហេតុនេះ ពួកយើងក៏ធ្វើតាមពួកគាត់ទៅ។
Şuara 26:75
ព្យាការីអ៊ីព្រហ៊ីមបានតបថាៈ តើពួកអ្នកបានគិតពិចារណា និងមើលឃើញទេថា រូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈក្រៅពីអល់ឡោះ។
Şuara 26:76
ហើយនិងអ្វីដែលជីដូនជីតារបស់ពួកអ្នកជំនាន់មុនបានគោរពសក្ការៈចំពោះវានោះ។
Şuara 26:77
ពិតប្រាកដណាស់ ពួកវាទាំងអស់នោះ គឺជាសត្រូវរបស់ខ្ញុំ ដោយសារតែវា(គឺជាព្រះ)ក្លែងក្លាយ លើកលែងតែអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ប៉ុណ្ណោះ។
Şuara 26:78
ដែលទ្រង់គឺជាអ្នកដែលបានបង្កើតខ្ញុំ និងជាអ្នកដែលចង្អុលបង្ហាញផ្លូវដល់ខ្ញុំទៅកាន់ប្រការដែលល្អ ទាំងក្នុងលោកិយនិងថ្ងៃបរលោក។
Şuara 26:79
ហើយទ្រង់តែមួយគត់ដែលជាអ្នកផ្តល់ចំណីអាហារដល់ខ្ញុំនៅពេលដែលខ្ញុំឃ្លាន និងផ្តល់ទឹកផឹកដល់ខ្ញុំនៅពេលដែលខ្ញុំស្រេកទឹក។
Şuara 26:80
ហើយនៅពេលដែលខ្ញុំមានជំងឺ គឺទ្រង់តែមួយដែលធ្វើឲ្យខ្ញុំជាសះស្បើយពីជំងឺ ដោយគ្មាននរណាម្នាក់អាចធ្វើឲ្យខ្ញុំជាសះស្បើយពីជំងឺក្រៅពីទ្រង់ឡើយ។
Şuara 26:81
ហើយទ្រង់តែមួយគត់ដែលជាអ្នកអាចធ្វើឲ្យខ្ញុំស្លាប់នៅពេលណាដែលកាលកំណត់នៃអាយុជីវិតរបស់ខ្ញុំបានមកដល់ ហើយទ្រង់ជាអ្នកដែលធ្វើឲ្យខ្ញុំរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ខ្ញុំ។
Şuara 26:82
ហើយទ្រង់តែមួយគត់ដែលខ្ញុំសង្ឃឹមចំពោះទ្រង់ថា ទ្រង់នឹងអភ័យទោសនូវរាល់បាបកម្មទាំងឡាយរបស់ខ្ញុំនៅថ្ងៃដែលទទួលការតបស្នង(ថ្ងៃបរលោក)។
Şuara 26:83
ព្យាការីអ៊ីព្រហ៊ីមបានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់ខ្ញុំនូវការយល់ដឹងក្នុងសាសនា និងបញ្ចូលខ្ញុំទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសលនៃបណ្តាព្យាការីទាំងឡាយមុនខ្ញុំ ដោយសូមទ្រង់មេត្តាបញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ជាមួយនឹងពួកគេផងចុះ។
Şuara 26:84
ហើយសូមទ្រង់មេត្តាផ្តល់ឲ្យខ្ញុំនូវការរំលឹក និងការកោតសរសើរដ៏ល្អប្រពៃពីបណ្តាអ្នកជំនាន់ក្រោយបន្ទាប់ពីខ្ញុំ(មកចំពោះខ្ញុំ)ផងចុះ។
Şuara 26:85
ហើយសូមទ្រង់មេត្តាឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលមត៌កឋានសួគ៌ណាអ៊ីម(ជាឋានសួគ៌)ដែលខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿសោយសុខក្នុងវា និងសូមឲ្យខ្ញុំបានស្ថិតនៅក្នុងឋានសួគ៌នោះផងចុះ។
Şuara 26:86
ហើយសូមទ្រង់មេត្តាអភ័យទោសដល់ឪពុករបស់ខ្ញុំផងចុះ។ ជាការពិតណាស់ រូបគាត់បានស្ថិតក្នុងចំណោមពួកដែលវង្វេងពីការពិតដោយការធ្វើស្ហ៊ីរិក(ចំពោះទ្រង់)។ ការបួងសួងរបស់ព្យាការីអ៊ីព្រហ៊ីមដល់ឪពុករបស់គាត់នេះ គឺមុនពេលដែលអល់ឡោះបានបញ្ជាក់ដល់គាត់ថា ជាការពិតណាស់ ឪពុករបស់គាត់ គឺស្ថិតក្នុងចំណោមពួកដែលចូលក្នុងឋាននរកជើហ៊ីម។ ដូច្នេះ នៅពេលដែលបានបញ្ជាក់ដល់គាត់យ៉ាងដូច្នោះហើយនោះ គាត់ក៏បានដកខ្លួនចេញ ហើយក៏មិនបួងសួងឲ្យឪពុករបស់គាត់ទៀតដែរ។
Şuara 26:87
ហើយសូមទ្រង់មេត្តាកុំធ្វើឲ្យខ្ញុំអាម៉ាស់ដោយត្រូវទទួលនូវទណ្ឌកម្មនៅថ្ងៃដែលគេពង្រស់មនុស្សឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះផងចុះ។
Şuara 26:88
គឺនៅថ្ងៃដែលទ្រព្យសម្បត្តិដែលមនុស្សខំប្រឹងប្រមូលកាលនៅក្នុងលោកិយនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីនោះទេ ហើយក៏គ្មានកូនចៅដែលអាចជួយគេបាននោះដែរ។
Şuara 26:89
លើកលែងតែបុគ្គលណាដែលបានវិលត្រឡប់ទៅជួបអល់ឡោះដោយដួងចិត្តបរិសុទ្ធ ដោយគ្មានជាប់ទៅជាមួយនូវប្រការស្ហ៊ីរិក ភាពពុតត្បុត ប្រការរីយ៉ាក(ធ្វើអ្វីដើម្បីចង់ឲ្យគេឃើញ) និងភាពក្រអឺតក្រទម(ទៅជាមួយ)ប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិរបស់គេដែលគេបានចំណាយវាក្នុងមាគ៌ាអល់ឡោះ ហើយនិងកូនចៅរបស់គេដែលបានបួងសួងដល់គេនោះអាចផ្តល់ផលប្រយោជន៍ដល់គេបាន។
Şuara 26:90
ហើយឋានសួគ៌ត្រូវបានគេធ្វើឲ្យជិតទៅចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយការអនុវត្តនូវបទបញ្ជាទាំងឡាយដែលទ្រង់បង្គាប់ប្រើ និងចៀសឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។
Şuara 26:91
ហើយឋាននរកត្រូវបានគេបង្ហាញឲ្យឃើញនៅឯទីវាលប្រមូលផ្តុំចំពោះពួកដែលវង្វេង ដែលពួកគេបានវង្វេងចេញពីការពិត។
Şuara 26:92
ហើយមានគេនិយាយទៅកាន់ពួកគេជាការស្តីបន្ទោសចំពោះពួកគេថាៈ តើឯណាទៅរូបបដិមាទាំងឡាយដែលពួកអ្នកធ្លាប់គោរពសក្ការៈ
Şuara 26:93
ដែលពួកអ្នកគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះនោះ? តើពួកវាអាចជួយពួកអ្នកដោយការពារពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ឬក៏ពួកវាអាចជួយខ្លួនឯងបានដែរឬទេ?
Şuara 26:94
ហើយពួកវា(រូបបដិមា) និងអ្នកដែលពួកវាធ្វើឲ្យវង្វេងនោះ ត្រូវបានគេបោះចូលទៅក្នុងនរកជើហ៊ីមដោយគរលើគ្នា។
Şuara 26:95
ហើយបក្សពួករបស់អ៊ីព្លិសក្នុងចំណោមពួកស្ហៃតនទាំងអស់(ក៏ត្រូវបានគេបោះចូលទៅក្នុងនរកជើហ៊ីម)ផងដែរ ដោយគ្មានលើកលែងនរណាម្នាក់ក្នុងចំណោមពួកគេនោះឡើយ។
Şuara 26:96
ពួកមុស្ហរីគីនដែលធ្លាប់គោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ថែមទាំងបានយកពួកវាធ្វើជាម្ចាស់ក្រៅពីអល់ឡោះនោះ ពួកគេបាននិយាយឈ្លោះប្រកែកគ្នាជាមួយនឹងពួក(ព្រះនានា)ដែលពួកគេធ្លាប់គោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះថា ៖
Şuara 26:97
សូមស្បថនឹងអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងពិតជាធ្លាប់ស្ថិតក្នុងភាពវង្វេងពីការពិតយ៉ាងច្បាស់លាស់
Şuara 26:98
ខណៈដែលពួកយើងបានឲ្យតម្លៃពួកអ្នកស្មើនឹង(អល់ឡោះ)ម្ចាស់នៃម៉ាខ្លូកទាំងអស់ដោយពួកយើងគោរពសក្ការៈចំពោះពួកអ្នកដូចដែលពួកយើងគោរពសក្ការៈចំពោះទ្រង់នោះ។
Şuara 26:99
ហើយគ្មានរណាម្នាក់ដែលបានធ្វើឲ្យពួកយើងវង្វេងពីមាគ៌ាដែលត្រឹមត្រូវ ក្រៅពីពួកដែលប្រព្រឹត្តអំពើបាបដែលបានអូសទាញពួកយើងឲ្យគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះឡើយ។
Şuara 26:100
ដូច្នេះ សម្រាប់ពួកយើង គ្មាននរណាម្នាក់ដែលអាចជួយអន្តរាគមន៍ដល់ពួកយើងចំពោះអល់ឡោះដើម្បីរំដោះពួកយើងឲ្យរួចផុតពីទណ្ឌកម្មរបស់ទ្រង់នោះឡើយ។
Şuara 26:101
ហើយក៏គ្មានមិត្តជិតស្និទ្ធដែលស្រឡាញ់ស្មោះស្ម័គ្រណាម្នាក់អាចជួយការពារពួកយើង និងអាចជួយអន្តរាគមន៍ដល់ពួកយើងនោះដែរ។
Şuara 26:102
តែប្រសិនបើពួកយើងមានឱកាសអាចវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតនោះ ពួកយើងនឹងក្លាយជាអ្នកដែលមានជំនឿលើអល់ឡោះជាមិនខាន។
Şuara 26:103
ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវរបស់អ៊ីព្រហ៊ីមដែលបានលើកឡើងមកនេះ ហើយនិងកន្លែងវិលត្រឡប់របស់ពួកដែលបដិសេធនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។
Şuara 26:104
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។
Şuara 26:105
ក្រុមរបស់ព្យាការីនួហបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់ ខណៈដែលពួកគេបានបដិសេធនឹងព្យាការីនួហ។
Şuara 26:106
នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?
Şuara 26:107
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។
Şuara 26:108
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។
Şuara 26:109
ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។
Şuara 26:110
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។
Şuara 26:111
ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើឲ្យពួកយើងមានជំនឿចំពោះអ្នក(ឱនួហ) និងឲ្យពួកយើងគោរពតាមអ្វីដែលអ្នកបាននាំមកនិងអនុវត្តតាមវាយ៉ាងដូចម្តេច បើស្ថានភាពនៃអ្នកដែលដើរតាមអ្នកនោះ គឺសុទ្ធតែជាពួកដែលក្រីក្រទន់ខ្សោយ ហើយគ្មានឃើញក្នុងចំណោមពួកគេ(អ្នកដែលដើរតាមអ្នក)នោះនូវអ្នកដែលមានឋានសក្តិ និងមេដឹកនាំផងនោះ?
Şuara 26:112
ព្យាការីនួហបានពោលទៅកាន់ពួកគេថាៈ តើជាការងាររបស់ខ្ញុំឬដែលខ្ញុំត្រូវដឹងអំពីអ្វីដែលបណ្តាអ្នកមានជំនឿទាំងនោះបានប្រព្រឹត្តនោះ? ពិតប្រាកដណាស់ ខ្ញុំពុំមែនជាអ្នកដែលទទួលខុសត្រូវលើការកត់ត្រាទង្វើរបស់ពួកគេនោះឡើយ។
Şuara 26:113
ការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់ដែលទ្រង់ជាអ្នកដឹងនូវការលាក់បាំង និងការលាតត្រដាងរបស់ពួកគេ ពុំមែនខ្ញុំ(ជាអ្នកជំនុំជម្រះពួកគេ)នោះទេ។ ប្រសិនបើពួកអ្នកដឹងដូច្នោះនោះ ពួកអ្នកនឹងមិននិយាយបែបនេះនោះទេ។
Şuara 26:114
ហើយខ្ញុំមិនមែនជាអ្នកដែលបណ្តេញបណ្តាអ្នកដែលមានជំនឿចេញពីកន្លែងជួបជុំរបស់ខ្ញុំ ដើម្បីជាការឆ្លើយតបនឹងការទាមទាររបស់ពូកអ្នកដើម្បីឲ្យពួកអ្នកមានជំនឿនោះឡើយ។
Şuara 26:115
ខ្ញុំមិនមែនជាអ្វីក្រៅពីជាអ្នកដែលដាស់តឿនព្រមានយ៉ាងច្បាស់លាស់ ដែលព្រមានពួកអ្នកឲ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ។
Şuara 26:116
ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ ប្រសិនបើអ្នកមិនព្រមបញ្ឈប់នូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វាទេនោះ អ្នកពិតជានឹងក្លាយទៅជាអ្នកដែលត្រូវគេប្រមាថ និងជាអ្នកដែលត្រូវគេសម្លាប់ដោយគប់នឹងដុំថ្មជាមិនខាន។
Şuara 26:117
ព្យាការីនួហបានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ក្រុមរបស់ខ្ញុំបានបដិសេធនឹងខ្ញុំ ហើយពួកគេមិនជឿជាក់ចំពោះខ្ញុំនូវអ្វីដែលខ្ញុំបាននាំមកពីទ្រង់នោះឡើយ។
Şuara 26:118
ដូច្នេះ សូមទ្រង់មេត្តាវិនិច្ឆ័យរវាងខ្ញុំនិងពួកគេនូវការវិនិច្ឆ័យមួយ(ដ៏យុត្តិធម៌) ដោយបំផ្លាញពួកគេផងចុះដោយសារតែពួកគេនៅតែបន្តស្ថិតក្នុងភាពមិនត្រឹមត្រូវ ហើយសូមទ្រង់មេត្តាសង្គ្រោះរូបខ្ញុំ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយខ្ញុំពីអ្វី(ទណ្ឌកម្ម)ដែលទ្រង់នឹងបំផ្លាញក្រុមរបស់ខ្ញុំដែលជាពួកប្រឆាំងផង។
Şuara 26:119
ពេលនោះ យើង(អល់ឡោះ)ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ ហើយយើងបានសង្គ្រោះគេ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេ(ដោយផ្ទុកពួកគេ)ទៅក្នុងសំពៅមួយដែលផ្ទុកទៅដោយមនុស្ស និងសត្វ។
Şuara 26:120
បន្ទាប់មក យើងបានពន្លិចពួកដែលនៅសេសសល់ក្រោយពីពួកគេ(អ្នកមានជំនឿ)ទាំងអស់ ពោលគឺក្រុមរបស់ព្យាការីនួហ(ដែលជាពួកប្រឆាំង)។
Şuara 26:121
ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវដែលបានលើកឡើង ដូចជារឿងរ៉ាវរបស់ព្យាការីនួហនិងក្រុមរបស់គេ ការសង្គ្រោះព្យាការីនួហនិងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេ ហើយនិងការបំផ្លាញពួកប្រឆាំងនៃក្រុមរបស់គេនោះ គឺជាមេរៀនមួយសម្រាប់បណ្តាអ្នកទាំងឡាយដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។
Şuara 26:122
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចដាក់ផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។
Şuara 26:123
ពួកអាទបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់ ខណៈដែលពួកគេបានបដិសេធនឹងអ្នកនាំសាររបស់ពួកគេ គឺព្យាការីហ៊ូទ។
Şuara 26:124
នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?
Şuara 26:125
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។
Şuara 26:126
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។
Şuara 26:127
ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។
Şuara 26:128
តើពួកអ្នកសាងសង់សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃនៅគ្រប់ទីកន្លែងបែបនេះទទេៗដោយមិនចង់បានផលប្រយោជន៍អ្វីត្រឡប់មកកាន់ពួកអ្នកវិញ មិនថាក្នុងលោកិយ ឬបរលោករបស់ពួកអ្នកនោះឬ?
Şuara 26:129
ហើយពួកអ្នកបានសាងសង់បន្ទាយនានា និងវិមានដ៏ប្រណីតទាំងនេះ ហាក់បីដូចជាពួកអ្នកនឹងរស់នៅជាអមតៈក្នុងលោកិយនេះដោយមិនចាកចេញពីវា(លោកិយ)ឬ?
Şuara 26:130
ហើយនៅពេលដែលពួកអ្នកវាយសម្លាប់ ឬវាយធ្វើបាបនរណាម្នាក់ ពួកអ្នកវាយធ្វើបាប(ពួកគេ)ដោយភាពព្រហើនកោងកាច គ្មានចិត្តអាណិតអាសូរ និងក្តីមេត្តាករុណាបន្តិចណាឡើយ។
Şuara 26:131
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។
Şuara 26:132
ហើយចូរពួកអ្នកខ្លាចការខឹងសម្បារបស់អល់ឡោះ ដែលទ្រង់គឺជាអ្នកដែលបានប្រទាននូវឧបការគុណទាំងឡាយរបស់ទ្រង់ដល់ពួកអ្នកនូវអ្វីដែលពួកអ្នកដឹង។
Şuara 26:133
ទ្រង់បានប្រទាននូវសត្វពាហនៈ និងកូនចៅជាច្រើនដល់ពួកអ្នក។
Şuara 26:134
ទ្រង់ក៏បានប្រទានឲ្យពួកអ្នកនូវសួនឧទ្យាន និងប្រភពទឹកជាច្រើនផងដែរ។
Şuara 26:135
ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏ធំធេង ពោលគឺថ្ងៃបរលោក។
Şuara 26:136
ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ វាដូចតែគ្នាទេសម្រាប់ពួកយើង ទោះបីអ្នករំលឹកដល់ពួកយើង ឬមិនរំលឹកដល់ពួកយើងក៏ដោយ ក៏ពួកយើងមិនមានជំនឿចំពោះអ្នកជាដាច់ខាត ហើយក៏មិនវិលត្រឡប់(ចាកចេញ)ពីអ្វីដែលពួកយើងកំពុងតែស្ថិតនៅលើវានោះដែរ។
Şuara 26:137
(សាសនារបស់ពួកយើង)នេះគឺគ្មានអ្វីក្រៅពីសាសនារបស់អ្នកជំនាន់មុន ទំនៀមទម្លាប់របស់ពួកគេ និងអត្តចរិតរបស់ពួកគេនោះឡើយ។
Şuara 26:138
ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ទណ្ឌកម្មនោះដែរ។
Şuara 26:139
ដូច្នេះ ពួកគេក៏នៅតែបន្តស្ថិតនៅលើការបដិសេធនឹងព្យាការីរបស់ពួកគេ គឺព្យាការីហ៊ូទ ហើយយើងក៏បានបំផ្លាញពួកគេដោយខ្យល់ព្យុះស្ងួតព្រោះតែការបដិសេធរបស់ពួកគេ។ ពិតណាស់នៅក្នុងព្រឹត្តិការណ៍នៃការបំផ្លាញនេះ គឺជាមេរៀនមួយសម្រាប់បណ្តាអ្នកទាំងឡាយដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។
Şuara 26:140
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Şuara 26:141
ពួកសាមូទបានបដិសេធនឹងអ្នកនាំសារទាំងអស់ ដោយសារតែការបដិសេធរបស់ពួកគេចំពោះព្យាការីរបស់ពួកគេ គឺព្យាការីសឡេះ។
Şuara 26:142
នៅពេលដែលព្យាការីសឡេះដែលជាបងប្អូនពូជពង្សរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?
Şuara 26:143
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។
Şuara 26:144
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។
Şuara 26:145
ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។
Şuara 26:146
តើពួកអ្នកគិតស្មានថា គេនឹងទុកឲ្យពួកអ្នកស្ថិតនៅលើអ្វីដែលពួកអ្នកកំពុងតែមាន(សព្វថ្ងៃ)នៃប្រការល្អ និងឧបការគុណទាំងឡាយដោយសុវត្ថិភាព ដោយគ្មានការភ័យខ្លាចឬ?
Şuara 26:147
គឺនៅក្នុងសួនឧទ្យាននានា និងប្រភពទឹកជាច្រើន
Şuara 26:148
ព្រមទាំងដំណាំដាំដុះ ហើយនិងដើមល្មើដែលផ្លែរបស់វាទន់ផ្អែមឆ្ងាញ់។
Şuara 26:149
ហើយពួកអ្នកចោះភ្នំជាច្រើនដើម្បីធ្វើជាផ្ទះសម្រាប់ពួកអ្នកស្នាក់នៅ ដោយពួកអ្នកមានភាពស្ទាត់ជំនាញក្នុងការឆ្លាក់វា។
Şuara 26:150
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពូកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។
Şuara 26:151
ហើយចូរពួកអ្នកកុំគោរពតាមបទបញ្ជារបស់ពួកដែលបង្កវិនាសកម្មលើខ្លួនឯងតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្មឲ្យសោះ។
Şuara 26:152
គឺពួកដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការធ្វើឲ្យរីកសុសសាយនូវទង្វើបាបកម្ម និងមិនព្រមកែខ្លួនដោយការប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិអល់ឡោះនោះឡើយ។
Şuara 26:153
ក្រុមរបស់គាត់បានតបមកកាន់គាត់វិញថាៈ តាមពិត អ្នកគ្រាន់តែជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមដដែលៗ រហូតធ្វើឲ្យមន្តអាគមនោះគ្របដណ្តប់លើស្មារតីរបស់ពួកគេ ហើយធ្វើឲ្យស្មារតីរបស់ពួកគេបាត់បង់ប៉ុណ្ណោះ។
Şuara 26:154
អ្នកមិនមែនជាអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកយើងនោះឡើយ ហើយអ្នកក៏គ្មានលក្ខណៈពិសេសអ្វីលើសពួកយើងដើម្បីឲ្យអ្នកក្លាយជាអ្នកនាំសារ(របស់អល់ឡោះ)នោះដែរ។ ហេតុនេះ ចូរអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយដែលបញ្ជាក់ថា អ្នកពិតជាអ្នកនាំសារ(ពីអល់ឡោះ)មក ប្រសិនបើអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកអះអាងថា អ្នកពិតជាអ្នកនាំសារមែននោះ។
Şuara 26:155
ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេ(នៅពេលដែលអល់ឡោះទ្រង់បានប្រទាននូវសញ្ញាភស្តុតាងមួយដល់គាត់ នោះគឺសត្វអូដ្ឋញីមួយក្បាលដែលអល់ឡោះបានបញ្ចេញវាចេញពីដុំថ្ម)ថាៈ នេះគឺជាសត្វអូដ្ឋញីមួយក្បាលដែលគេ(អល់ឡោះ)ឲ្យអ្នកឃើញនិងអាចប៉ះវាបាន។ សម្រាប់វា គឺមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នកក៏មានចំណែកផឹកទឹកដូចគ្នាដែរទៅតាមថ្ងៃដែលគេបានកំណត់ជាក់លាក់។ វា(សត្វអូដ្ឋ)មិនផឹកទឹកនៅថ្ងៃដែលជាចំណែក(វេន)របស់ពួកអ្នកនោះទេ ហើយពួកអ្នកក៏មិនត្រូវផឹកទឹកនៅថ្ងៃដែលជាចំណែក(វេន)របស់វានោះដែរ។
Şuara 26:156
ហើយចូរពួកអ្នកកុំប៉ះពាល់វាដោយប្រការអាក្រក់ណាមួយ ដូចជាការបង្ករបួសស្នាម ឬវាយវាឲ្យសោះ ព្រោះជាហេតុនាំឲ្យពួកអ្នកទទួលនូវទណ្ឌកម្មពីអល់ឡោះដែលទ្រង់នឹងបំផ្លាញពួកអ្នកនឹងវានៅថ្ងៃដ៏ធំធេង ដោយសារតែនៅក្នុងថ្ងៃនោះ គឺទណ្ឌកម្មនឹងធ្លាក់លើពួកអ្នក។
Şuara 26:157
តែពួកគេ(ក្រុមរបស់ព្យាការីសឡេះដែលជាពួកប្រឆាំង)បានឯកភាពគ្នាលើការសំឡេះវា(សត្វអូដ្ឋ) ហើយអ្នកដែលឃោឃៅជាងគេក្នុងចំណោមពួកគេក៏បានសំឡេះវា។ ពេលនោះ ពួកគេក៏បានក្លាយជាអ្នកដែលមានវិប្បដិសារីចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត នៅពេលដែលពួកគេបានដឹងថា ទណ្ឌកម្មនឹងធ្លាក់ទៅលើពួកគេដោយចៀសមិនផុត។ ក៏ប៉ុន្តែ ការមានវិប្បដិសារីនៅពេលដែលឃើញនូវទណ្ឌកម្មហើយនោះ គឺគ្មានប្រយោជន៍ឡើយ។
Şuara 26:158
នៅពេលនោះ ទណ្ឌកម្មដែលពួកគេត្រូវបានគេសន្យានឹងវា គឺការរញ្ជួយដី និងសម្រែកដ៏ខ្លាំងក្លានោះ ក៏បានឆក់យកជីវិតពួកគេ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើងនៃរឿងរ៉ាវរបស់ព្យាការីសឡេះ និងក្រុមរបស់គាត់នោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។
Şuara 26:159
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Şuara 26:160
ក្រុមរបស់ព្យាការីលូតបានបដិសេធនឹងអ្នកនាំសារទាំងអស់ ដោយសារតែការបដិសេធពួកគេចំពោះព្យាការីរបស់ពួកគេ គឺព្យាការីលូត។
Şuara 26:161
នៅពេលដែលព្យាការីលូតដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?
Şuara 26:162
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។
Şuara 26:163
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។
Şuara 26:164
ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។
Şuara 26:165
ហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងមនុស្សប្រុសដូចគ្នាតាមទ្វារក្រោយ(រន្ធគូទ)របស់ពួកគេ
Şuara 26:166
ហើយពួកអ្នកបែរជាបោះបង់ការរួមភេទជាមួយភរិយារបស់ពួកអ្នក(តាមទ្វារមាសរបស់ពួកនាង)ដែលអល់ឡោះបានបង្កើតវាដើម្បីបំពេញនូវចំណង់តណ្ហារបស់ពួកអ្នកបែបនេះទៅវិញ? ផ្ទុយទៅវិញ ពួកអ្នក គឺជាពួកដែលបំពានទៅលើព្រំដែនរបស់អល់ឡោះតាមរយៈទង្វើខុសប្រក្រតីដ៏អាក្រក់នេះ(គឺរួមភេទនឹងបុរសដូចគ្នា)។
Şuara 26:167
ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ ឱលូត! ប្រសិនបើអ្នកមិនបញ្ឈប់ការហាមឃាត់ពួកយើងពីទង្វើនេះ និងបដិសេធពីទង្វើនេះចំពោះពួកយើងទេនោះ ពិតណាស់ រូបអ្នក ហើយនិងអ្នកដែលនៅជាមួយអ្នក(ដែលជាអ្នកមានជំនឿ)នឹងស្ថិតក្នុងចំណោមពួកដែលត្រូវគេបណ្តេញចេញពីភូមិស្រុករបស់ពួកយើងជាមិនខាន។
Şuara 26:168
ព្យាការីលូតក៏បានតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានប្រព្រឹត្តវានេះ។
Şuara 26:169
គាត់(ព្យាការីលូត)បានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាជួយសង្គ្រោះរូបខ្ញុំ ព្រមទាំងជួយសង្គ្រោះក្រុមគ្រួសាររបស់ខ្ញុំពីទណ្ឌកម្មដែលពួកទាំងនោះនឹងទទួលរងព្រោះតែទង្វើអាក្រក់របស់ពួកគេដែលពួកគេបានប្រព្រឹត្តនោះផងចុះ។
Şuara 26:170
ពេលនោះ យើង(អល់ឡោះ)ក៏បានទទួលយកនូវការបួងសួងរបស់គេ ហើយយើងក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា។
Şuara 26:171
លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលនាងគឺជាអ្នកដែលគ្មានជំនឿ។ ដូច្នេះ នាងក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលនូវភាពវិនាសអន្តរាយ។
Şuara 26:172
ក្រោយពីព្យាការីលូតនិងក្រុមគ្រួសាររបស់គាត់បានចាកចេញពីភូមិ(សាទូម)ហើយនោះ យើងក៏បានបំផ្លាញក្រុមរបស់គេដទៃទៀតដែលនៅសេសសល់ក្រោយពីគេ(ព្យាការីលូត) ដោយការបំផ្លាញមួយយ៉ាងខ្លាំង។
Şuara 26:173
ហើយយើងបានបញ្ចុះដុំថ្មពីលើមេឃទៅកាន់ពួកគេដែលប្រៀបបាននឹងភ្លៀងធ្លាក់។ ហើយភ្លៀង(ដុំថ្ម)ដែលព្យាការីលូតធ្លាប់បានព្រមានពួកទាំងនោះ ព្រមទាំងបានឲ្យពួកគេប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះប្រសិនបើពួកគេនៅតែបន្តប្រព្រឹត្តនូវទង្វើអាក្រក់ អសីលធម៌បែបនេះទៀតនោះ វាគឺជាភ្លៀងដែលអាក្រក់បំផុត។
Şuara 26:174
ពិតប្រាកដណាស់ នៅក្នុងការលើកឡើងពីរឿងរ៉ាវនៃការទម្លាក់ទណ្ឌកម្មទៅលើក្រុមរបស់ព្យាការីលូតដោយសារតែ(ពួកគេប្រព្រឹត្ត)ទង្វើអាស្រូវ អសីលធម៌នោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។
Şuara 26:175
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Şuara 26:176
ក្រុមអៃកាស ជាក្រុមមួយដែលភូមិស្រុករបស់ពួកគេព័ទ្ធជុំវិញទៅដោយដើមឈើជាច្រើន ដែល(ភូមិនោះ)ស្ថិតនៅជិតតំបន់ម៉ាទយ៉ាន់ បានបដិសេធនឹងអ្នកនាំសារទាំងអស់ ខណៈដែលពួកគេបានបដិសេធចំពោះព្យាការីរបស់ពួកគេ គឺព្យាការីស៊្ហូអែប។
Şuara 26:177
នៅពេលដែលស៊្ហូអែបដែលជាព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះដោយបោះបង់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ទេឬ?
Şuara 26:178
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដែលអល់ឡោះទ្រង់បានបញ្ជូនខ្ញុំមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់ ដែលខ្ញុំមិនបន្ថែមនិងមិនបន្ថយចំពោះអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនោះទេ។
Şuara 26:179
ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងគោរពប្រតិបត្តិតាមខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកអ្នក ហើយនិងអ្វីដែលខ្ញុំបានហាមឃាត់ចំពោះពួកអ្នក។
Şuara 26:180
ហើយខ្ញុំមិនសុំពីពួកអ្នកនូវកម្រៃណាមួយទៅលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកពីម្ចាស់របស់ខ្ញុំនោះទេ តែផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ មិនមែនស្ថិតនៅលើអ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។
Şuara 26:181
ហើយចូរពួកអ្នកបំពេញនូវការវាល់ដល់មនុស្សលោកឲ្យបានគ្រប់នៅពេលដែលពួកអ្នកលក់(អ្វីមួយ)ឲ្យពួកគេ ហើយចូរពួកអ្នកកុំធ្វើខ្លួនជាអ្នកដែលគៃបំបាត់វាល់មិនគ្រប់ឲ្យគេនៅពេលដែលលក់(អ្វីមួយ)ឲ្យគេឲ្យសោះ។
Şuara 26:182
ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជឺងដែលត្រឹមត្រូវនៅពេលដែលពួកអ្នកថ្លឹងឲ្យអ្នកដទៃ(កុំប្រើជញ្ជីងដែលមិនត្រឹមត្រូវ)។
Şuara 26:183
ហើយចូរពួកអ្នកកុំកេងប្រវ័ញ្ចមនុស្សលោកចំពោះកម្មសិទ្ធិរបស់ពួកគេ។ ហើយចូរពួកអ្នកកុំបង្កើននូវការបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្មឲ្យសោះ។
Şuara 26:184
ហើយចូរពួកអ្នកកោតខ្លាច(អល់ឡោះ)អ្នកដែលបានបង្កើតពួកអ្នក និងបានបង្កើតប្រជាជាតិជំនាន់មុនៗជាច្រើន ខ្លាចក្រែងទ្រង់ទម្លាក់នូវទណ្ឌកម្មមកលើពួកអ្នក។
Şuara 26:185
ក្រុមរបស់ព្យាការីស៊្ហូអែបបានពោលទៅកាន់ព្យាការីស៊្ហូអែបវិញថាៈ ពិតប្រាកដណាស់ រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមដដែលៗ រហូតដល់មន្តអាគមនោះគ្របដណ្តប់លើប្រាជ្ញាស្មារតីរបស់អ្នក ហើយធ្វើឲ្យវា(ប្រាជ្ញាស្មារតី)បាត់បង់។
Şuara 26:186
ហើយអ្នកក៏មិនមែនជាអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកយើងដែរប៉ុណ្ណោះ ដោយអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ដូច្នេះ តើអ្នកអាចក្លាយជាអ្នកនាំសារ(របស់អល់ឡោះ)យ៉ាងដូចម្តេចទៅ? ហើយយើងជឿជាក់ថា រូបអ្នក គឺជាអ្នកដែលនិយាយកុហកចំពោះអ្វីដែលអ្នកអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(មកពីអល់ឡោះ)នោះ។
Şuara 26:187
ដូច្នេះ ចូរអ្នកទម្លាក់មួយបំណែក(នៃទណ្ឌកម្ម)ពីលើមេឃមក ប្រសិនបើអ្នកពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។
Şuara 26:188
ព្យាការីស៊្ហូអែបបានតបទៅកាន់ពួកគេវិញថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនៃប្រការស្ហ៊ីរិក និងអំពើបាបកម្មនានា ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ។
Şuara 26:189
ហើយពួកគេនៅតែបន្តស្ថិតនៅលើការបដិសេធនឹងគាត់(ព្យាការីស៊្ហូអែប)។ ដូច្នេះ ពួកគេក៏ទទួលនូវទណ្ឌកម្មដ៏ធំធេង ខណៈដែលពពកបានបាំងជាម្លប់ដល់ពួកគេបន្ទាប់ពីថ្ងៃដ៏ក្តៅខ្លាំង រួចមក ភ្លៀងភ្លើងបានធ្លាក់ទៅលើពួកគេ ហើយក៏បានដុតបំផ្លាញពួកគេ។ ពិតប្រាកដណាស់ ថ្ងៃនៃការវិនាសអន្តរាយរបស់ពួកគេនោះ គឺជាថ្ងៃដ៏សែនរន្ធត់បំផុត។
Şuara 26:190
ពិតប្រាកដណាស់ នៅក្នុងព្រឹត្តិការណ៍ដែលបានលើកឡើងខាងលើនៃវិនាសកម្មរបស់ក្រុមព្យាការីស៊្ហូអែបនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលយកជាមេរៀន។ តែពួកគេភាគច្រើន គឺគ្មានជំនឿឡើយ។
Şuara 26:191
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលទ្រង់អាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Şuara 26:192
ហើយពិតប្រាកដណាស់ គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺត្រូវបានបញ្ចុះមកពីម្ចាស់នៃម៉ាខ្លូកទាំងឡាយ។
Şuara 26:193
ដែលម៉ាឡាអ៊ីកាត់ជីព្រីលដែលជាអ្នកស្មោះត្រង់បំផុត បាននាំវាមក។
Şuara 26:194
ដោយគេ(ជីព្រីល)សូត្រវាទៅលើដួងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកក្លាយជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយដែលដាស់តឿនព្រមានដល់មនុស្សលោក និងព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះ។
Şuara 26:195
ដែលគេបានបញ្ចុះវាជាភាសាអារ៉ាប់យ៉ាងច្បាស់លាស់។
Şuara 26:196
ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ ក៏ត្រូវបានលើកឡើង(បញ្ជាក់ប្រាប់)នៅក្នុងបណ្តាគម្ពីរមុនៗ(ដែលបានបញ្ចុះពីលើមេឃ)មកផងដែរ។ ជាការពិតណាស់ បណ្តាគម្ពីរដែលបញ្ចុះពីលើមេឃពីមុនៗមក សុទ្ធតែបានផ្តល់ដំណឹងរីករាយចំពោះវា(ចំពោះការមកដល់នៃគម្ពីគួរអាន)។
Şuara 26:197
តើវាមិនមែនជាភស្តុតាងមួយដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក(ព្យាការីមូហាំម៉ាត់)សម្រាប់ពួកដែលបដិសេធនឹងអ្នកទាំងនោះទៀតឬ ដែលមានអ្នកចេះដឹងនៃអម្បូរអ៊ីស្រាអែលបានដឹងពីធាតុពិតនៃអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក ដូចជា អាប់ទុលឡោះ កូនរបស់ សាឡាម ជាដើមនោះ?
Şuara 26:198
ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើពូជសាសន៍មួយចំនួនក្រៅពីជនជាតិអារ៉ាប់ដែលពួកគេមិនមែនជាអ្នកដែលនិយាយភាសាអារ៉ាប់ទេនោះ
Şuara 26:199
រួចមក គេ(អ្នកដែលមិនមែនជាជនជាតិអារ៉ាប់)បានសូត្រវាឲ្យពួកគេស្តាប់នោះ ក៏ពួកគេមិនជឿនឹងវាដដែល ពីព្រោះពួកគេនឹងនិយាយថា ពួកយើងមិនយល់វា(គម្ពីរគួរអាន)ឡើយ។ ដូច្នេះ ចូរ ឲ្យពួកគេកោតសរសើរចំពោះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសារបស់ពួកគេ(ភាសាអារ៉ាប់)នោះ។
Şuara 26:200
ដូច្នោះហើយ យើងបានបញ្ចូលការប្រឆាំង និងការបដិសេធនេះទៅក្នុងដួងចិត្តរបស់ពួកដែលបំពាន។
Şuara 26:201
ពួកគេមិនកែប្រែភាពប្រឆាំងដែលពួកគេមាននោះទេ ហើយពួកគេក៏គ្មានជំនឿនោះដែរ លុះត្រតែពួកគេបានឃើញទណ្ឌកម្មយ៉ាងឈឺចាប់(ផ្ទាល់នឹងភ្នែក)។
Şuara 26:202
ក្រោយមក ទណ្ឌកម្មក៏មកដល់ពួកគេមួយភ្លាមៗ ខណៈពួកគេមិនបានដឹងពីការមកដល់របស់វា។
Şuara 26:203
ពេលនោះ ពួកគេនឹងនិយាយដោយភាពសោកស្តាយបំផុតនៅពេលដែលទណ្ឌកម្មធ្លាក់ទៅលើពួកគេភ្លាមៗនោះថាៈ តើពួកយើងជាអ្នកដែលត្រូវគេពន្យារពេលដើម្បីឲ្យពួកយើងអាចសារភាពកំហុសចំពោះអល់ឡោះឬទេ?
Şuara 26:204
ដូច្នេះ តើពួកប្រឆាំងទាំងនោះសុំឲ្យទណ្ឌកម្មរបស់យើងធ្លាក់មកលើពួកគេភ្លាមៗឬ ដោយពួកគេនិយាយថាៈ ពួកយើងមិនមានជំនឿចំពោះអ្នកឡើយ លុះត្រាតែមួយចំណែកនៃទណ្ឌកម្មពីលើមេឃធ្លាក់មកត្រូវពួកយើងដូចដែលអ្នកបានអះអាង?
Şuara 26:205
ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងទេថា ប្រសិនបើយើងបានឲ្យពួកគ្មានជំនឿដែលងាកចេញពីការមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកទាំងនោះបានសោយសុខនឹងឧបការគុណទាំងឡាយក្នុងរយៈពេលំណត់មួយ។
Şuara 26:206
ក្រោយមក បន្ទាប់ពីពេលវេលាដែលពួកគេបានសោយសុខនឹងឧបការគុណទាំងឡាយនោះមក ទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនោះក៏បានមកដល់ពួកគេនោះ។
Şuara 26:207
តើឧបការគុណលោកិយអ្វីដែលពួកគេធ្លាប់មានដែលបានផ្តល់ផលប្រយោជន៍ដល់ពួកគេនោះ? ជាការពិតណាស់ ឧបការគុណទាំងនោះបានកាត់ផ្តាច់(បាត់បង់)ពីពួកគេ ហើយគេគ្មានឃើញ(សេសសល់)អ្វីនោះទេ។
Şuara 26:208
ហើយយើងមិនបានបំផ្លាញប្រជាជាតិណាមួយនោះទេ លើកលែងតែបន្ទាប់ពីមានអ្នកដាស់តឿនព្រមានទៅកាន់ពួកគេ តាមរយៈការបញ្ជូននូវបណ្តាអ្នកនាំសារទាំងឡាយ និងការបញ្ចុះនូវបណ្តាគម្ពីរទាំងឡាយប៉ុណ្ណោះ។
Şuara 26:209
ដើម្បីជាការទូន្មាន និងក្រើនរំលឹកដល់ពួកគេ។ ហើយយើងមិនមែនជាអ្នកដែលបំពានដោយការធ្វើទារុណកម្មពួកគេនោះទេ ក្រោយពីមានអ្នកដាស់តឿនព្រមានទៅកាន់ពួកគេតាមរយៈការបញ្ជូននូវបណ្តាអ្នកនាំសារទាំងឡាយ និងការបញ្ចុះនូវបណ្តាគម្ពីរទាំងឡាយហើយនោះ។
Şuara 26:210
ហើយស្ហៃតនមិនមែនជាអ្នកបញ្ចុះគម្ពីរគួរអាននេះទៅលើដួងចិត្តរបស់អ្នកនាំសារមូហាំម៉ាត់ឡើយ។
Şuara 26:211
វាមិនសាកសមទេចំពោះពួកវាក្នុងការបញ្ចុះ(គម្ពីរគួរអាន)ទៅលើដួងចិត្តរបស់គេ(មូហាំម៉ាត់)នោះ ហើយពួកវាក៏គ្មានសមត្ថភាពធ្វើដូច្នោះនោះដែរ។
Şuara 26:212
ពួកវាគ្មានសមត្ថភាពធ្វើដូច្នោះនោះឡើយ ដោយសារតែពួកវាត្រូវបានគេបណ្តេញចេញពីកន្លែងរបស់វាដែលនៅលើមេឃទៅហើយ។ ដូច្នេះ តើពួកវាអាចទៅដល់វា(គម្ពីរគួរអាន) និងអាចបញ្ចុះវាបានយ៉ាងដូចម្តេច?
Şuara 26:213
ហេតុនេះ ចូរអ្នកកុំគោរពសក្ការៈចំពោះព្រះផ្សេងរួមនឹងអល់ឡោះ ដោយយកវាធ្វើជាដៃគូរួមជាមួយនឹងទ្រង់ឲ្យសោះ ដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេដាក់ទណ្ឌកម្ម។
Şuara 26:214
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានសាច់ញាតិដែលជិតបំផុតនៃក្រុមរបស់អ្នក ដើម្បីកុំឲ្យពួកគេទទួលរងនូវទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកគេនៅតែបន្តស្ថិតនៅលើការធ្វើស្ហ៊ីរិក(ចំពោះអល់ឡោះ)នោះ។
Şuara 26:215
ហើយចូរអ្នកបន្ទាបខ្លួនរបស់អ្នក ទាំងពាក្យសម្តីនិងកាយវិការចំពោះបណ្តាអ្នកមានជំនឿដែលដើរតាមអ្នក និងត្រូវមានក្តីមេត្តាករុណា និងទន់ភ្លន់ចំពោះពួកគេ។
Şuara 26:216
តែប្រសិនបើពួកគេប្រឆាំងនឹងអ្នក និងមិនបានឆ្លើយតប(នឹងអ្នក)នៅពេលដែលអ្នកបានដាក់បទបញ្ជាចំពោះពួកគេ ដូចជាការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងការគោរពប្រតិបត្តិចំពោះទ្រង់ទេនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងប្រការស្ហ៊ីរិក និងការប្រព្រឹត្តល្មើសដែលពួកអ្នកបានប្រព្រឹត្តវានោះទេ។
Şuara 26:217
ហើយចូរអ្នកប្រគល់ការទុកចិត្តគ្រប់កិច្ចការទាំងឡាយរបស់អ្នកទៅចំពោះម្ចាស់ដែលមហាខ្លាំងពូកែ ដែលទ្រង់អាចដាក់ទោសសត្រូវបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានវិលត្រឡប់ទៅកាន់ទ្រង់(សារភាពកំហុស)ក្នុងចំណោមពួកគេចុះ។
Şuara 26:218
ដែលទ្រង់ជាអ្នកដែលបានឃើញអ្នកនៅពេលដែលអ្នកក្រោកប្រតិបត្តិសឡាត។
Şuara 26:219
ហើយទ្រង់ក៏ឃើញរាល់សកម្មភាពសឡាតរបស់អ្នក(នៅពេលដែលអ្នកសឡាត)ជាមួយបណ្តាអ្នកដែលប្រតិបត្តិសឡាតទាំងឡាយ។ គ្មានអ្វីមួយដែលអ្នក(ព្យាការីមូហាំម៉ាត់) និងអ្នកផ្សេងពីអ្នកបានប្រព្រឹត្តនោះអាចលាក់បាំងពីទ្រង់បានឡើយ។
Şuara 26:220
ពិតប្រាកដណាស់ ទ្រង់មហាឮនៅពេលដែលអ្នកសូត្រគម្ពីរគួរអាន និងការរំលឹក(ចំពោះអល់ឡោះ)នៅក្នុងពេលសឡាតរបស់អ្នក ហើយទ្រង់មហាដឹងបំផុតចំពោះការនៀត(ចេតនា)របស់អ្នក។
Şuara 26:221
តើចង់ឲ្យយើង(អល់ឡោះ)ប្រាប់ពួកអ្នកទេថា តើពួកស្ហៃតនដែលពួកអ្នកអះអាងថា ពិតណាស់ ពួកវានាំគម្ពីរគួរអានចុះមកនោះ តើវា(ពពួកស្ហៃតននោះ)ចុះទៅលើនរណា?
Şuara 26:222
ពួកស្ហៃតននោះ គឺវាចុះទៅលើរាល់ពួកដែលភូតកុហក មានបាបកម្មច្រើន និងប្រព្រឹត្តល្មើសក្នុងចំណោមពួកគ្រូទាយទាំងឡាយ។
Şuara 26:223
ពួកស្ហៃតនវាបានលួចស្តាប់ដំណឹងពីម៉ាឡាអ៊ីកាត់ដែលនៅខាងលើ ហើយពួកវាក៏បានផ្តល់ដំណឺងនោះទៅកាន់អ្នកជំនិតរបស់ពួកវាដែលជាគ្រូទាយ។ ហើយគ្រូទាយភាគច្រើន គឺជាអ្នកដែលភូតកុហក បោកប្រាស់។ ប្រសិនបើពួកគេនិយាយពាក្យពិតមួយដង នោះពួកគេនឹងនិយាយកុហកមួយរយដង។
Şuara 26:224
ហើយពួកកវីនិពន្ធទាំងឡាយដែលពួកអ្នកចោទថា ជាការពិតណាស់ ព្យាការីមូហាំម៉ាត់ស្ថិតក្នុងចំណោមពួកគេនោះ គឺពួកដែលវង្វេងចេញពីការចង្អុលបង្ហាញនិង(ពី)ភាពត្រឹមត្រូវនោះ ជាអ្នកដែលដើរតាមពួកគេ ហើយពួកគេបានឃើញហើយនូវពាក្យកំណាព្យកាព្យឃ្លោងដែលពួកគេ(ករីនិពន្ធទាំងនោះ)និយាយនោះ។
Şuara 26:225
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ ក្នុងចំណោមភាពជាក់ស្តែងនៃភាពមិនត្រឹមត្រូវ(មិនប្រក្រតី)របស់ពួកគេ(កវីនិពន្ធ)នោះ គឺពួកគេមានភាពមិនច្បាស់លាស់នៅក្នុងការនិពន្ធរបស់ពួកគេ ដោយម្តងពួកគេកោតសរសើរ ម្តងពួកគេបន្តុះបង្អាប់ ឬផ្សេងពីនេះទៀត។
Şuara 26:226
ហើយពួកគេនិយាយភូតកុហកដោយពួកគេនិយាយថាៈ ពួកយើងបានធ្វើដូច្នោះ ប៉ុន្តែ(ជាក់ស្តែង)ពួកគេមិនបានធ្វើវាឡើយ។
Şuara 26:227
លើកលែងតែកវីនិពន្ធទាំងឡាយណាដែលមានជំនឿ និងបានសាងនូវទង្វើកុសល ហើយនិងបានរំលឹកអល់ឡោះយ៉ាងច្រើន ព្រមទាំងបានទទួលជ័យជម្នះលើសត្រូវរបស់អល់ឡោះ ក្រោយពីពួកសត្រូវបានបំពានលើពួកគេប៉ុណ្ណោះ ដូចជា ហាស្សាន កូន សាពិត ជាដើម។ ហើយពួកដែលបំពានដោយបានប្រព្រឹត្តនូវទង្វើស្ហ៊ីរិកចំពោះអល់ឡោះ ហើយនិងបង្កភាពជាសត្រូវជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់នោះនឹងដឹងថា តើកន្លែងវិលត្រឡប់ណាមួយដែលពួកគេត្រូវវិលត្រឡប់ទៅកាន់(នៅថ្ងៃបរលោក)នោះ។ ជាការពិតណាស់ ពួកគេនឹងវិលត្រឡប់ទៅកាន់ទីកន្លែងមួយដ៏ធំធេង និងការជំនុំជម្រះមួយដ៏ល្អិតល្អន់បំផុត។
Neml 27:1
ត ស៊ីន (បានបកស្រាយរួចមកហើយនៅដើមដំបូងនៃជំពូកអាល់ហ្ពាក៏រ៉ោះ)។ បណ្តាវាក្យខណ្ឌដែលត្រូវបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាវាក្យខណ្ឌទាំងឡាយនៃគម្ពីរគួរអាន និងជាគម្ពីរដ៏ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ចំពោះជនណាដែលអនុវត្តតាមវាដោយដឹងថា ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺមកពីអល់ឡោះជាម្ចាស់។
Neml 27:2
បណ្តាវាក្យខណ្ឌទាំងនេះ គឺជាអ្នកចង្អុលបង្ហាញទៅកាន់ការពិត ជាអ្នកណែនាំផ្លូវទៅកាន់វា និងជាអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។
Neml 27:3
គឺបណ្តាអ្នកដែលប្រតិបត្តិសឡាតយ៉ាងពេញលេញ និងបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ដោយផ្តល់វាដល់អ្នកដែលមានសិទ្ធិទទួលវា(ហ្សាកាត់) ហើយពួកគេ ជាអ្នកដែលជឿជាក់យ៉ាងច្បាស់ចំពោះ(ការទទួលបាន)ផលបុណ្យ និង(ការទទួល)ទណ្ឌកម្មនៅថ្ងៃបរលោក។
Neml 27:4
ពិតប្រាកដណាស់ ពួកប្រឆាំងដែលគ្មានជំនឿនឹងថ្ងៃបរលោក និងគ្មានជំនឿចំពោះផលបុណ្យនិងទណ្ឌកម្មនាថ្ងៃនោះ គឺយើងបានតុបតែងលម្អអំពើអាក្រក់របស់ពួកគេ។ ដូនេះ ពួកគេនៅតែបន្តធ្វើវា(ទង្វើប្រឆាំង)។ ជាការពិតណាស់ ពួកគេជាពួកដែលមានភាពស្រពេចស្រពិល ដោយពួកគេមិនទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវ និងទទួលបានការណែនាំនោះឡើយ។
Neml 27:5
ពួកដែលមានលក្ខណៈដូចបានលើកឡើងនេះ គឺជាពួកដែលទទួលនូវទណ្ឌកម្មយ៉ាងអាក្រក់បំផុតនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹក។ ហើយនៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់ ដោយពួកគេខាតបង់ទាំងខ្លួនពួកគេផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយសារតែពួកគេត្រូវស្ថិតនៅជាអមតៈក្នុងឋាននរក។
Neml 27:6
ហើយពិតប្រាកដណាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេផ្តល់ឲ្យនូវគម្ពីរគួរអាននេះដែលត្រូវបានបញ្ចុះទៅកាន់អ្នកពី(អល់ឡោះ)ម្ចាស់ដែលមហាគតិបណ្ឌិតនៅក្នុងការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងមហាដឹងបំផុតដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់ចំពោះអ្វីដែលល្អប្រសើរសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ឡើយ។
Neml 27:7
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ ខ្ញុំនឹងនាំដំណឹងខ្លះៗដល់ពួកអ្នកពីអ្នកដែលដុតភ្លើងនោះ ដោយគេអាចបង្ហាញផ្លូវដល់ពួកយើង ឬក៏ខ្ញុំអាចនាំយកដុំភ្លើងមកបង្កាត់ឲ្យពួកអ្នកដើម្បីឲ្យពួកអ្នកអាចផ្តល់កម្តៅដល់ខ្លួនពួកអ្នក(ដើម្បីការពារ)ពីភាពត្រជាក់បាន។
Neml 27:8
ហើយនៅពេលដែលព្យាការីមូសាបានទៅដល់កន្លែងពន្លឺភ្លើងដែលគាត់បានឃើញនោះ អល់ឡោះជាម្ចាស់ទ្រង់បានស្រែកហៅគាត់ថាៈ ពិតប្រាកដណាស់ គេបានប្រសិទ្ធិពរជ័យដល់អ្នកដែលនៅជិតពន្លឺភ្លើង ហើយនិងអ្នកដែលនៅជុំវិញវានៃបណ្តាម៉ាឡាអ៊ីកាត់ និងជាការលើកតម្កើងចំពោះម្ចាស់នៃពិភពទាំងអស់ ហើយបញ្ជាក់ពីភាពស្អាតស្អំ(របស់ទ្រង់)ពីលក្ខណៈទាំងឡាយដែលមិនសាកសមចំពោះទ្រង់ ក្នុងចំណោមលក្ខណៈមួយចំនួនដែលពួកវង្វេងបានពិពណ៌នាចំពោះទ្រង់នោះ។
Neml 27:9
អល់ឡោះទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ជាការពិតណាស់ យើងនេះហើយគឺជាអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែដោយគ្មាននរណាម្នាក់អាចយកឈ្នះយើងបានឡើយ ហើយយើងមហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់យើង។
Neml 27:10
ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានធ្វើតាមបទបញ្ជា។ ហើយនៅពេលដែលព្យាការីមូសាបានឃើញដំបងនោះកម្រើក និងមានចលនាដូចជាសត្វពស់ គាត់ក៏រត់ត្រឡប់ក្រោយដោយមិនត្រឡប់មកវិញឡើយ។ ពេលនោះ ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកកុំខ្លាចវាអី។ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារទាំងឡាយ(របស់យើង) ពួកគេមិនខ្លាចសត្វពស់ ហើយនិងអ្វីផ្សេងទៀតក្រៅពីវានៅចំពោះមុខយើងឡើយ។
Neml 27:11
ក៏ប៉ុន្តែ ចំពោះជនណាហើយដែលបានបំពានដោយប្រព្រឹត្តនូវទង្វើបាបកម្ម ក្រោយមក គេបានសារភាពកំហុសក្រោយពីនោះ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោស និងមហាអាណិតស្រឡាញ់បំផុតចំពោះគេ។
Neml 27:12
ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ។ ក្រោយពីអ្នកបានដាក់ដៃចូល(ក្នុងហោប៉ៅរបស់អ្នក)ហើយនោះ វានឹងបញ្ចេញពន្លឺសចែងចាំងប្រៀបដូចព្រិល មិនមែន(ស)ដូចកើតឃ្លង់នោះទេ ដែលវាស្ថិតក្នុងចំណោមអច្ឆរិយភាពទាំងប្រាំបួនដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក(ដោយក្នុងនោះមានដូចជា ដំបង គ្រោះរាំងស្ងួតជាច្រើនឆ្នាំ កាត់បន្ថយភោគផល គ្រោះទឺកជំនន់ សត្វកណ្តូប សត្វចៃ សត្វកង្កែប និងឈាម)ទៅកាន់ហ្វៀរអោន ហើយនិងក្រុមរបស់គេ។ ជាការពិតណាស់ ពួកគេ គឺជាក្រុមដែលចាកចេញពីការប្រតិបត្តិតាមអល់ឡោះតាមរយៈការ(ដែលពួកគេ)គ្មានជំនឿចំពោះទ្រង់។
Neml 27:13
តែនៅពេលដែលសញ្ញាភស្តុតាងរបស់យើងបានមកដល់ពួកគេយ៉ាងច្បាស់លាស់ជាក់ស្តែងដែលយើងបានពង្រឹងវាតាមរយៈព្យាការីមូសាហើយនោះ ពួកគេបែរជានិយាយថាៈ សញ្ញាភស្តុតាងទាំងឡាយដែលព្យាការីមូសាបាននាំមកនោះ គឺជាមន្តអាគមយ៉ាងច្បាស់លាស់ទៅវិញ។
Neml 27:14
ហើយពួកគេបានប្រឆាំងនឹងបណ្តាសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនោះ ព្រមទាំងពួកគេមិនទទួលស្គាល់វាឡើយ ដោយសារតែការបំពានរបស់ពួកគេ និងការក្រអឺតក្រទមរបស់ពួកគេពីការពិត ខណៈដែលពួកគេជឿជាក់(ដឹង)យ៉ាងច្បាស់ថាៈ ពិតប្រាកដណាស់ សញ្ញាភស្តុតាងទាំងនោះ គឺមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មលើផែនដីដោយការប្រឆាំង និងការបំពានរបស់ពួកគេនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេ និងកម្ទេចពួកគេទាំងអស់គ្នា។
Neml 27:15
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីហ្ទាវូទ និងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ាន នូវចំណេះដឹងដ៏ខ្ពង់ខ្ពស់ ដោយក្នុងចំណោមនោះ គឹការដែលគេអាចស្តាប់យល់នូវពាក្យសម្តីរបស់សត្វបក្សាបក្សីទាំងឡាយបាន។ ហើយព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ានបានពោលដោយថ្លែងអំណរគុណចំពោះអល់ឡោះជាម្ចាស់ថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានលើកតម្កើងយើង(ទាំងពីរនាក់)ច្រើនជាងគេក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ តាមរយៈ(ការប្រទាននូវ)ភាពជាព្យាការី និងឲ្យពួកយើងអាចត្រួតត្រាលើពពួកជិន និងពពួកស្ហៃតនបាន។
Neml 27:16
ក្រោយមក ព្យាការីស៊ូឡៃម៉ានបានទទួលមត៌កពីបិតារបស់គាត់ ព្យាការីហ្ទាវូទនូវភាពជាព្យាការី ចំណេះវិជ្ជា និងភាពជាស្តេចផែនដី។ ហើយគាត់ក៏បានរំលឹកពីឧបការគុណរបស់អល់ឡោះចំពោះគាត់ និងចំពោះបិតារបស់គាត់(ព្យាការីហ្ទារូទ)ថាៈ ឱមនុស្សលោកទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់បានបង្រៀនយើងឲ្យយល់ពីសំឡេង(ភាសា)របស់សត្វបង្សី ហើយទ្រង់បានប្រទានដល់យើងនូវអ្វីៗគ្រប់បែបយ៉ាងនូវអ្វីដែលទ្រង់បានប្រទានវាដល់បណ្តាព្យាការី និងស្តេចទាំងឡាយ។ ពិតប្រាកដណាស់ ប្រការទាំងអស់ដែលអល់ឡោះបានប្រទានដល់យើងនេះ គឺជាការប្រោសប្រទានយ៉ាងច្បាស់លាស់(អំពីទ្រង់)។
Neml 27:17
ហើយគេបានប្រមូលឲ្យព្យាការីស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់អំពីមនុស្សលោក ជិន និងសត្វបក្សាបក្សីទាំងឡាយ។ ជាការពិតណាស់ ពួកគេត្រូវបានបែងចែកជាក្រុមៗ(ក្នុងការធ្វើដំណើរ)ប្រកបដោយសណ្តាប់ធ្នាប់។
Neml 27:18
ហើយពួកគេនៅតែបន្តធ្វើដំណើរជាក្រុមបែបនេះ រហូតដល់ពួកគេបានទៅដល់ជ្រលងសត្វស្រមោចមួយ(ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសស្ហាម)។ ពេលនោះ មេក្រុមរបស់សត្វស្រមោចបាននិយាយថាៈ ឱសត្វស្រមោចទាំងអស់! ចូរពួកអ្នកនាំគ្នាចូលសំបុករបស់ពួកអ្នក ដើម្បីកុំឲ្យស៊ូឡៃម៉ាននិងកងទ័ពរបស់គេបំផ្លាញពួកអ្នក ខណៈដែលពួកគេមិនដឹងពី(វត្តមាន)ពួកអ្នក។ ប្រសិនបើពួកគេបានដឹងពី(វត្តមាន)ពួកអ្នកនោះ ពួកគេនឹងមិនដើរជាន់(កម្ទេច)ពួកអ្នកនោះឡើយ។
Neml 27:19
នៅពេលដែលព្យាការីស៊ូឡៃម៉ានបានឮនូវសម្តីមេក្រុមរបស់ស្រមោចនោះ គាត់ក៏បានញញឺមដោយអស់សំណើចនឹងសម្តីរបស់វា ហើយគាត់ក៏បានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ខ្ញុំ ដើម្បីឲ្យខ្ញុំថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានវាដល់ខ្ញុំ និង(បានប្រទានវាដល់)មាតាបិតារបស់ខ្ញុំផងចុះ។ ហើយសូមទ្រង់មេត្តាចង្អុលបង្ហាញខ្ញុំដើម្បីឲ្យខ្ញុំសាងនូវទង្វើកុសលដែលទ្រង់ពេញចិត្តផង ហើយសូមទ្រង់មេត្តាបញ្ចូលរូបខ្ញុំទៅក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសលដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។
Neml 27:20
ហើយគាត់(ព្យាការីស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វបក្សីទាំងឡាយ តែគាត់ពុំបានឃើញសត្វហ៊ុទហ៊ុទនោះទេ។ ពេលនោះ គាត់ក៏បានសួរថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហុទ? តើមានអ្វីមួយដែលរារាំងខ្ញុំមិនឲ្យឃើញវា ឬមួយក៏វាអវត្តមាន(មិនបានមកចូលរួម)?
Neml 27:21
នៅពេលដែលគេបានបញ្ជាក់ពីអវត្តមានរបស់វា(សត្វហ៊ុទហ៊ុទ)ដល់គាត់ហើយនោះ គាត់ក៏បាននិយាយបន្តទៀតថាៈ ខ្ញុំពិតជានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះវា ឬក៏ខ្ញុំនឹងសម្លេះវា ជាទណ្ឌកម្មចំពោះវាលើការអវត្តមានរបស់វា ឬមួយវាត្រូវនាំនូវហេតុផលដ៏ច្បាស់លាស់(សមហេតុផល)ណាមួយមកឲ្យខ្ញុំដែលបញ្ជាក់ពីឧបសគ្គ(ហេតុផល)នៃការមិនបានមកចូលរួមរបស់វា។
Neml 27:22
តែមិនយូរប៉ុន្មាន សត្វហ៊ុទហ៊ុទនោះក៏បានមកដល់។ នៅពេលដែលវាមកដល់ វាក៏បាននិយាយទៅកាន់ព្យាការីស៊ូឡៃម៉ានថាៈ ខ្ញុំបានដឹងនូវអ្វីដែលអ្នកមិនបានដឹងអំពីវា ហើយខ្ញុំបាននាំមកឲ្យអ្នក(នូវដំណឹងមួយ)ពីអ្នកស្រុកសាហ្ពាក់ដែលជាដំណឺងមួយដ៏ច្បាស់លាស់ពិតប្រាកដដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។
Neml 27:23
ពិតប្រាកដណាស់ ខ្ញុំបានឃើញស្ត្រីម្នាក់ដែលជាមហាក្សត្រីយ៍គ្រប់គ្រងពួកគេ(នគរសាហ្ពាក់) ហើយស្ត្រីម្នាក់នោះ ត្រូវបានគេផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងនៃមូលហេតុនៃភាពខ្លាំងក្លា និងភាពជាស្តេច ហើយនាងមានរាជបល្ល័ង្គមួយដ៏ធំអស្ចារ្យ ដោយនាងចាត់ចែង(មើលការខុសត្រូវ)កិច្ចការក្រុមរបស់នាង(អ្នកដែលនាងគ្រប់គ្រង)ពីលើបល្ល័ង្គនោះ។
Neml 27:24
ខ្ញុំបានឃើញស្ត្រីម្នាក់នោះហើយនិងក្រុមរបស់នាង ពួកគេក្រាបស៊ូជោតទៅកាន់ព្រះអាទិត្យក្រៅពីអល់ឡោះ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើទាំងឡាយរបស់ពួកគេ(ដែលពួកគេប្រព្រឹត្ត)អំពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយ ហើយវាបានបង្វែរពួកគេពីមាគ៌ាដែលត្រឹមត្រូវ។ ដូច្នេះ ពួកគេមិនបានទទួលការចង្អុលបង្ហាញទៅកាន់វា(មាគ៌ាត្រឹមត្រូវ)នោះឡើយ។
Neml 27:25
ស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើស្ហ៊ីរិកនិងទង្វើបាបកម្មនានា ដើម្បីកុំឲ្យពួកគេស៊ូជោត(គោរពសក្ការៈ)ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបានបញ្ចេញនូវអ្វីដែលលាក់ទុកនៅលើមេឃនៃទឹកភ្លៀង ហើយនិង(អ្វីដែលលាក់ទុក)ក្នុងផែនដីនៃរុក្ខជាតិផ្សេងៗ ហើយទ្រង់ដឹងនូវទង្វើដែលពួកគេលាក់កំបាំង និងទង្វើដែលពួកគេលាតត្រដាង ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។
Neml 27:26
អល់ឡោះ ទ្រង់គឺជាម្ចាស់(តែមួយគត់)ដែលគ្មានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ ហើយទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។
Neml 27:27
ព្យាការីស៊ូឡៃម៉ានបានតបទៅកាន់សត្វហ៊ុទហ៊ុទវិញថាៈ យើងនឹងរង់ចាំមើល ថាតើឯងបាននិយាយពិតចំពោះអ្វីដែលឯងបានអះអាង ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែលនិយាយភូតកុហក។
Neml 27:28
ពេលនោះ ស៊ូឡៃម៉ានក៏បានសរសេរសារមួយច្បាប់ រួចបានប្រគល់វាឲ្យសត្វហ៊ុទហ៊ុទ ហើយគាត់បាននិយាយទៅកាន់វាថាៈ ចូរឯងនាំសាររបស់យើងនេះ ហើយទម្លាក់វាឲ្យអ្នកស្រុកសាហ្ពាក់ ហើយឲ្យពួកគេទទួលយកវា(សារនោះ)។ បន្ទាប់មក ចូរឯងទៅឲ្យឆ្ងាយពីគេបន្តិចដើម្បីចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។ចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។
Neml 27:29
មហាក្សត្រីយ៍នោះក៏បានទទួលរាជសារ(របស់ព្យាការីស៊ូឡៃម៉ាន) ហើយទ្រង់ក៏បានមានបន្ទូលថាៈ ឱមន្ត្រីទាំងឡាយ! ពិតប្រាកដណាស់ គេបានប្រគល់នូវរាជសារដ៏វិសេសវិសាលខ្ពង់ខ្ពស់មួយដល់ខ្ញុំ។
Neml 27:30
នៅក្នុងរាជសារនោះ គេបានសរសេរថាៈ ពិតណាស់ រាជសារនេះត្រូវបានបញ្ជូនមកពីស៊ូឡៃម៉ាន ដែល(សារនោះ)ចាប់ផ្តើមដោយពាក្យ بسم الله الرحمن الرحيم (ក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រឡាញ់) ៖
Neml 27:31
ចូរពួកអ្នកកុំក្រអឺតក្រទមឲ្យសោះ ហើយចូរពួកអ្នកមកប្រគល់ខ្លួនឲ្យខ្ញុំនៅពេលដែលខ្ញុំអំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងបោះបង់ចោលនូវទង្វើស្ហ៊ីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះ ខណៈដែលពួកអ្នកគោរពសក្ការៈចំពោះព្រះអាទិត្យរួមជាមួយនឹងទ្រង់នោះ។
Neml 27:32
មហាក្សត្រីយ៍នោះបានមានបន្ទូលថាៈ ឱបណ្តាពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកផ្តល់យោបល់ដែលត្រឹមត្រូវដល់ខ្ញុំនៅក្នុងកិច្ចការរបស់ខ្ញុំនេះ។ ខ្ញុំមិនអាចសម្រេចកិច្ចការណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយខ្ញុំ ហើយបង្ហាញនូវគំនិតយោបល់របស់ពួកអ្នកចំពោះបញ្ហានេះ។
Neml 27:33
ពួកមន្ត្រីនៃក្រុមរបស់ព្រះនាងបាននិយាយថាៈ ពួកយើងសុទ្ធសឹងតែជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុតក្នុងការធ្វើសង្គ្រាម ហើយគំនិតអ្វីដែលម្ចាស់ក្សត្រីយ៍ចង់នោះ សូមទ្រង់មេត្តាពិចារណាមើលចុះ ថាតើទ្រង់ដាក់បទបញ្ជាបែបណាចំពោះពួកយើងនោះ។ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលមានសមត្ថភាពក្នុងការអនុវត្តវា(បទបញ្ជាដែលព្រះនាងបានដាក់)។
Neml 27:34
ម្ចាស់ក្សត្រីយ៍ក៏បានតបថាៈ ជាការពិតណាស់ ក្សត្រទាំងឡាយ កាលណាពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជាបំផ្លិចបំផ្លាញវា ដោយពួកគេធ្វើការកាប់សម្លាប់ ឆក់ប្លន់ និងធ្វើឲ្យអ្នកមានកិត្តិយសខ្ពង់ខ្ពស់និងពួកមេដឹកនាំក្លាយជាជនទាបថោកជាមិនខាន ក្រោយពីពួកគេធ្លាប់ជាពួកដែលខ្លាំងក្លា និងខ្លាំងពូកែ។ ពួកក្សត្រទាំងនោះតែងតែធ្វើបែបនេះជានិច្ចនៅពេលដែលពួកគេទទួលជ័យជម្នះលើស្រុកភូមិណាមួយ ដើម្បីបណ្តុះនូវការខ្លាចញញើត និងភាពភ័យរន្ធត់ទៅក្នុងដួងចិត្ត(របស់ប្រជាជននៃភូមិស្រុកនោះ)។
Neml 27:35
ក៏ប៉ុន្តែ ខ្ញុំពិតជានឹងបញ្ជូនតង្វាយមួយថ្វាយទៅកាន់ម្ចាស់រាជសារនេះ និងក្រុមរបស់គេ ហើយខ្ញុំនឹងរង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញក្រោយពីការបញ្ជូនតង្វាយនេះ(ទៅកាន់ពួកគេ)ហើយនោះ។
Neml 27:36
ហើយនៅពេលដែលអ្នកនាំសាររបស់ម្ចាស់ក្សត្រីយ៍ ហើយនិងមន្ត្រីដែលនៅជាមួយគេនោះបាននាំយកនូវតង្វាយទៅកាន់ព្យាការីស៊ូឡៃម៉ាននោះ ព្យាការីស៊ូឡៃម៉ានក៏បានបដិសេធនឹងពួកគេចំពោះការបញ្ជូនតង្វាយមកនេះកាន់គាត់ ដោយគាត់បានពោលថាៈ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(តង្វាយ)ទាំងនេះឲ្យខ្ញុំដើម្បីឲ្យខ្ញុំលើកលែងដល់ពួកអ្នកឬ? ពិតណាស់ អ្វីដែលអល់ឡោះបានប្រទានឲ្យខ្ញុំនៃភាពជាព្យាការី ភាពជាស្តេចផែនដី និងទ្រព្យសម្បត្តិទាំងឡាយនោះ គឺល្អប្រសើរជាងអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ផ្ទុយទៅវិញ ពួកអ្នកវិញទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្តល់ឲ្យពួកអ្នកអំពីលាភសក្ការៈលោកិយនោះ។
Neml 27:37
ព្យាការីស៊ូឡៃម៉ាន បាននិយាយទៅកាន់អ្នកនាំសាររបស់មហាក្សត្រីយ៍នោះថាៈ ចូរអ្នកនាំយកតង្វាយដែលអ្នកបាននាំមកនេះត្រឡប់ទៅកាន់ពួកគេវិញចុះ។ យើងពិតជានឹងដឹកនាំកងទ័ពឆ្ពោះទៅកាន់ព្រះនាង និងក្រុមរបស់ព្រះនាង ដែលពួកគេមិនអាចមានសមត្ថភាពទប់ទល់ និងប្រឈមមុខនឹងពួកគេ(កងទ័ពរបស់យើង)បានឡើយ ហើយយើងពិតជានឹងបណ្តេញពួកគេចេញពីទឹកដីសាហ្ពាក់យ៉ាងអាម៉ាស់បំផុតក្រោយពីពួកគេធ្លាប់ជាពួកដែលមានភាពក្លាំងក្លានៅក្នុងទឹកដីនោះ ប្រសិនបើពួកគេមិនព្រមមកប្រគល់ខ្លួនចំពោះយើងទេនោះ។
Neml 27:38
ព្យាការីស៊ូឡៃម៉ានបាននិយាយទៅកាន់មន្ត្រីរបស់គាត់ថាៈ ឱមន្ត្រីទាំងឡាយ! តើនរណាម្នាក់ក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យខ្ញុំមុននឹងពួកគេមកប្រគល់ខ្លួនឲ្យខ្ញុំ(ចូលសាសនាឥស្លាម)នោះ?
Neml 27:39
អ៊ីហ្វរីត ដែលជាជិនដ៏ខ្លាំងម្នាក់បានឆ្លើយថាៈ ខ្ញុំអាចនាំយករាជបល្ល័ង្គរបស់ព្រះនាងមកប្រគល់ឲ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នកដែលអ្នកកំពុងតែអង្គុយនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលខ្លាំងពូកែបំផុតក្នុងការនាំវាមក និងជាអ្នកដែលស្មោះត្រង់បំផុតចំពោះកិច្ចការនេះ ដោយខ្ញុំនឹងមិនធ្វើឲ្យមានការបាត់បង់អ្វីបន្តិចពីបល្ល័ង្គនោះឡើយ។
Neml 27:40
បុរសម្នាក់ដែលជាអ្នកសាងទង្វើកុសល ជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់ចំពោះព្យាការីស៊ូឡៃម៉ាន និងមានចំណេះដឹងជ្រៅជ្រះម្នាក់ខាងគម្ពីរ ដែលនៅក្នុងចំណោមចំណេះដឹងដែលគេមាននោះ គឺគេដឹងពីព្រះនាមរបស់អល់ឡោះដ៏ធំធេង ដែលនៅពេលណាដែលគេបួងសួង(សុំពីអល់ឡោះ)នឹងព្រះនាមនោះ ទ្រង់នឹងឆ្លើយតបចំពោះគេ បាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ) ដោយខ្ញុំគ្រាន់តែបួងសួងសុំពីអល់ឡោះ នោះវា(បល្ល័ង្គនោះ)នឹងមកដល់ភ្លាម។ ពេលនោះ គេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ។ ហើយនៅពេលដែលព្យាការីស៊ូឡៃម៉ានបានឃើញរាជបល្ល័ង្គរបស់ព្រះនាងស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បានពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំចំពោះខ្ញុំ ដើម្បីទ្រង់នឹងសាកល្បងខ្ញុំ ថាតើខ្ញុំជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់ ឬក៏ជាអ្នករមិលគុណចំពោះវា? ហើយជនណាដែលដឹងគុណអល់ឡោះនោះ ពិតណាស់ ផលនៃការដឹងគុណរបស់គេ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់បំផុត ដោយការថ្លែងអំណរគុណ ឬការដឹងគុណរបស់ខ្ញុំបម្រើទ្រង់នោះមិនបានបន្ថែមអ្វីដល់ទ្រង់នោះឡើយ។ តែជនណាហើយដែលរមិលគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះ ដោយគេមិនថ្លែងអំណរគុណអល់ឡោះចំពោះវាទេនោះ ពិតប្រាកណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាមានលើសលប់មិនត្រូវការការដឹងគុណរបស់គេនោះទេ ហើយទ្រង់មហាសប្បុរសបំផុត ហើយក្នុងចំណោមភាពសប្បុរសរបស់ទ្រង់នោះ គឺទ្រង់ប្រទានឧបការគុណរបស់ទ្រង់(ចំពោះពួកគេ) សូម្បីតែពួកដែលរមិលគុណចំពោះឧបការគុណក៏ដោយ។
Neml 27:41
ព្យាការីស៊ូឡៃម៉ានបាននិយាយថាៈ ចូរពួកអ្នកផ្លាស់ប្តូររូបរាងបល្ល័ង្គរបស់នាងឲ្យខុសពីរូបរាងដើមរបស់វាដែលមានពីមុន យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុលបង្ហាញឲ្យស្គាល់ថាវានោះគឺជាបល្ល័ង្គរបស់នាង ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនបានទទួលការចង្អុលបង្ហាញឲ្យស្គាល់ថា ទាំងនោះជារបស់របរ(បល្ល័ង្គ)របស់ពួកគេ។
Neml 27:42
ហើយនៅពេលដែលម្ចាស់ក្សត្រីយ៍នៃទឹកដីសាហ្ពាក់បានមកដល់ព្យាការីស៊ូឡៃម៉ាន មានគេសួរទៅកាន់ទ្រង់ដើម្បីជាសាកល្បងចំពោះទ្រង់ថាៈ តើបល្ល័ង្គនេះ ដូចនឹងបល្ល័ង្គរបស់ព្រះនាងដែរឬទេ? ទ្រង់ក៏បានឆ្លើយតបចំពោះសំណួរនោះថាៈ ដូចជាវាហ្នឺងហើយ។ ពេលនោះ ព្យាការីស៊ូឡៃម៉ានបានពោលថាៈ យើងត្រូវបានអល់ឡោះប្រទាននូវចំណេះដឹងមុនព្រះនាងដោយអានុភាពរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងឡាយដែលដូចនឹងកិច្ចការនេះ ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួនចំពោះបទបញ្ជារបស់អល់ឡោះ(ចូលឥស្លាមមុននាង) និងជាអ្នកដែលប្រតិបត្តិចំពោះទ្រង់។
Neml 27:43
ហើយអ្វីៗដែលព្រះនាងធ្លាប់បានគោរពសក្ការៈផ្សេងពីអល់ឡោះដោយដើរតាមក្រុមរបស់ព្រះនាង និងធ្វើតាមពួកគេដោយងងឹតងងុលនោះ បានបង្វែរព្រះនាងពីការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ព្រះនាងគឺជាស្ត្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុមដែលគ្មានជំនឿចំពោះអល់ឡោះ ហើយព្រះនាងក៏ធ្លាប់ជាអ្នកដែលគ្មានជំនឿដូចពួកគេដែរ។
Neml 27:44
មានគេនិយាយទៅកាន់ព្រះនាងថាៈ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះទៅ ហើយវាមានផ្ទៃរាបស្មើ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់ស្មានថាវាជាទឹកនោះ ទ្រង់ក៏បានសើយសំពត់របស់ទ្រង់រហូតដល់ស្មងជើងរបស់ទ្រង់ដើម្បីកុំឲ្យទទឹក។ (ពេលនោះ) ព្យាការីស៊ូឡៃម៉ានក៏បាននិយាយថាៈ ពិតប្រាកដណាស់ វាជាវិមានមួយដែលគេបានក្រាលដោយកញ្ចក់ ហើយគាត់ក៏បានអំពាវនាវព្រះនាងឲ្យចូលសាសនាឥស្លាម។ ពេលនោះ ព្រះនាងក៏បានទទួលយកការអំពាវនាវរបស់គាត់ទៅកាន់សាសនាឥស្លាម ដោយព្រះនាងបានមានបន្ទូលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯងដោយការគោរពសក្ការៈអ្នកផ្សេងរូមជាមួយនឹងទ្រង់ ហើយខ្ញុំសូមព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់។
Neml 27:45
ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីសឡេះទៅកាន់ក្រុមសាមូទដែលជាបងប្អូនពូជពង្សរបស់ពួកគេ ដោយ(គាត់បង្គាប់)ឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ហើយក្រោយពីការអំពាវនាវរបស់គាត់ចំពោះពួកគេនោះ ស្រាប់តែពួកគេបានបែកជាពីរក្រុម គឺក្រុមមួយជាក្រុមអ្នកដែលមានជំនឿ ហើយក្រុមមួយទៀត គឺជាក្រុមអ្នកដែលគ្មានជំនឿ ដោយពួកគេបានឈ្លោះប្រកែកគ្នា ថាតើក្នុងចំណោមពួកគេ ក្រុមមួយណាដែលស្ថិតនៅលើការពិតនោះ។
Neml 27:46
ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំឲ្យទទួលនូវទណ្ឌកម្មមុនក្តីមេត្តាករុណាដូច្នេះ? ហេតុអ្វីបានជាពួកអ្នកមិនសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកដើម្បីឲ្យទ្រង់ផ្តល់ក្តីមេត្តាករុណាចំពោះពួកអ្នកទៅ?
Neml 27:47
ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញដោយភាពចចេសរឹងរូសមិនទទួលយកការពិតថាៈ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែអ្នក និងបណ្តាអ្នកមានជំនឿដែលនៅជាមួយអ្នកនេះហើយ។ ព្យាការីសឡេះបានតបទៅកាន់ពួកគេវិញថាៈ អ្វីដែលពួកអ្នកមានប្រផ្នូលអាក្រក់ចំពោះប្រការមិនល្អដែលនឹងធ្លាក់មកលើពួកអ្នកនោះ ចំណេះដឹងរបស់វា គឺនៅជាមួយនឹងអល់ឡោះ ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងនឹងទ្រង់បាននោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលត្រូវគេសាកល្បងចំពោះប្រការល្អដែលពួកអ្នកទទួលបានយ៉ាងទូលាយ និងចំពោះប្រការអាក្រក់ដែលកើតឡើងចំពោះពួកអ្នកនោះ។
Neml 27:48
ហើយនៅក្នុងទីក្រុងហ៊ីជរី មានបុរសប្រាំបួននាក់ដែលពួកគេតែងបង្កវិនាសកម្មនៅលើផែនដីដោយការប្រឆាំងនិងការប្រព្រឹត្តអំពើបាបកម្មទាំងឡាយ ហើយពួកគេមិនព្រមកែលម្អខ្លួនឲ្យបានល្អប្រសើរនៅក្នុងវាវិញដោយការមានជំនឿ និងការសាងទង្វើកុសលនោះឡើយ។
Neml 27:49
ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថាៈ ចូរឲ្យម្នាក់ៗក្នុងចំណោមពួកអ្នកស្បថនឹងអល់ឡោះថា ពួកយើងនឹងទៅរកគេ(ព្យាការីសឡេះ)នៅឯផ្ទះរបស់គេនៅយប់នេះ ហើយយើងពិតជានឹងសម្លាប់ពួកគេចោល។ បន្ទាប់មក យើងពិតជានឹងប្រាប់សាច់ញាតិរបសស់គេ(ព្យាការីសឡេះ)ថាៈ ពួកយើងមិនបានចូលរួមក្នុងការសម្លាប់សឡេះនិងក្រុមគ្រួសាររបស់គេនោះទេ ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកយើងបានអះអាង។
Neml 27:50
ហើយពួកគេបានរៀបចំឧបាយកលសម្ងាត់មួយដើម្បីបំផ្លាញ(សម្លាប់)ព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿទាំងឡាយដែលដើរតាមគាត់។ តែយើងក៏បានរៀបចំល្បិចកលដើម្បីជួយគេ និងរំដោះគេពីឧបាយកលរបស់ពួកគេវិញ ថែមទាំងបានបំផ្លាញពួកគ្មានជំនឿ នៃក្រុមរបស់គេផងដែរ ដោយពួកគេមិនបានដឹងពីរឿងនេះនោះឡើយ។
Neml 27:51
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយនៃគម្រោងការរបស់ពួកគេ និងកលល្បិចរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេខ្ទេចខ្ទីដោយការទម្លាក់នូវទណ្ឌកម្មពីយើងទៅកាន់ពួកគេ។ ពេលនោះ ពួកគេក៏បានវិនាសអន្តរាយទាំងអស់គ្នា(គ្មានសេសសល់ម្នាក់ឡើយ)។
Neml 27:52
ហើយលំនៅឋានរបស់ពួកទាំងនោះបានបាក់ខ្ទេចខ្ទីរាបដល់ដី ហើយក្លាយទៅជាស្ងាត់ជ្រងំគ្មានមនុស្សនៅដោយសារតែការបំពានរបស់ពួកគេ។ ពិតប្រាកដណាស់ ចំពោះទណ្ឌកម្មដែលពួកគេទទួលរងដោយសារតែការបំពានរបស់ពួកគេនោះ គឺជាមេរៀនមួយសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលយកសញ្ញាភស្តុតាងទាំងឡាយធ្វើជាមេរៀន។
Neml 27:53
ហើយយើងបានសង្គ្រោះបណ្តាអ្នកមានជំនឿចំពោះអល់ឡោះក្នុងចំណោមក្រុមរបស់ព្យាការីសឡេះ(ឲ្យរួចផុតពីទណ្ឌកម្ម) ហើយពួកគេគឺជាអ្នកដែលធ្លាប់កោតខ្លាចអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់ហាមឃាត់។
Neml 27:54
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីលូតបានពោលទៅកាន់ក្រុមរបស់គាត់ ជាការស្តីបន្ទោសចំពោះពួកគេ និងបដិសេធចំពោះទង្វើរបស់ពួកគេថាៈ ហេតុអ្វីបានជាពូកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌ដ៏អាក្រក់នេះ(ស្រឡាញ់ភេទដូចគ្នា)ដោយបើកចំហនៅក្នុងភូមិស្រុកខណៈដែលពួកអ្នកដឹងថា វាជាប្រការអាក្រក់ឬ?
Neml 27:55
តើពួកអ្នកពិតជាបានយកបុរសៗ(ដូចគ្នា)មកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី ដោយពួកអ្នកមិនចង់រក្សាខ្លួនឲ្យបរិសុទ្ធ និងមិនចង់បានកូននោះឬ? តាមពិត ទង្វើបែបនេះ គឺជាការបំពេញចំណង់តណ្ហារបស់សត្វធាតុទេ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលល្ងង់ខ្លៅបំផុតចំពោះអ្វីដែលជាកាតព្វកិច្ចលើពួកអ្នកនៃការមានជំនឿ ភាពស្អាតស្អំ ហើយនិងការចាកឆ្ងាយពីការប្រព្រឹត្តល្មើស។
Neml 27:56
ហើយការឆ្លើយតបនៃក្រុមរបស់គេ(ព្យាការីលូត)គ្មានអ្វីក្រៅពីពួកគេនិយាយថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ជាការពិតណាស់ ពួកគេជាមនុស្សដែលស្អាតស្អំពីប្រការអាក្រក់ និងប្រការកខ្វក់ទាំងឡាយ។ ពួកគេនិយាយដូច្នោះ គឺគ្រាន់តែជាការចំអកឡកឡឺយឲ្យក្រុមគ្រួសាររបស់ព្យាការីលូតដែលមិនចូលរួមជាមួយពួកគេក្នុងការប្រព្រឹត្តទង្វើអសីលធម៌នោះតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ពួកគេ(ក្រុមគ្រួសារលូត)ថែមទាំងប្រឆាំងចំពោះទង្វើ(អសីលធម៌)របស់ពួកគេថែមទៀត។
Neml 27:57
ដូចនេះ យើងបានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលយើងបានកំណត់ឲ្យនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលទណ្ឌកម្ម ដោយនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបំផ្លាញ។
Neml 27:58
ហើយយើងបានបញ្ចុះភ្លៀងដុំថ្មពីលើមេឃទៅលើពួកគេ។ ហើយភ្លៀងដែលគេបញ្ចុះទៅកាន់ពួកដែលគេបានព្រមានពួកគេពីទណ្ឌកម្ម តែពួកគេមិនបានឆ្លើយតបនោះ គឺជាភ្លៀងដ៏អាក្រក់បំផុត និងជាភ្លៀងដែលបំផ្លិចបំផ្លាញ។
Neml 27:59
ចូរអ្នក(ឱអ្នកនាំសារ)ពោលចុះថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ ហើយសូមឲ្យសុខសន្តិភាពកើតមានចំពោះក្រុមរបស់ព្យាការីមូហាំម៉ាត់ពី(ការទទួល)ទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានទម្លាក់ទៅលើក្រុមរបស់ព្យាការីលូត និងក្រុមរបស់ព្យាការីសឡេះ។ តើអល់ឡោះដែលជាម្ចាស់ត្រូវគេគោរពសក្ការៈដ៏ពិត ដែលអ្វីៗទាំងអស់គឺជាកម្មសិទ្ធិរបស់ទ្រង់នោះល្អប្រសើរជាង ឬក៏ព្រះនានាដែលពួកមុស្ហរីគីនគោរពសក្ការៈដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ និងគ្រោះថ្នាក់អ្វីនោះ ល្អប្រសើរជាង?
Neml 27:60
ឬអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដែលគ្មានគំរូសោះពីមុនមក ហើយបានបញ្ចុះទឹកភ្លៀងទៅកាន់ពួកអ្នក(ឱមនុស្សលោក)ពីលើមេឃមកល្អប្រសើរជាង? ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញមកនូវសួនឧទ្យានជាច្រើនដែលមានភាពស្រស់បំព្រង ដែលពួកអ្នកមិនអាចធ្វើឲ្យដុះចេញនូវដើមឈើនៅក្នុងសួនឧទ្យានទាំងនោះបានទេដោយសារតែការអសមត្ថភាពរបស់ពួកអ្នកក្នុងការធ្វើដូច្នោះ តែអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែល(មានសមត្ថភាព)ធ្វើឲ្យវាដុះឡើង។ តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលងាកចេញពីការពិត ដោយពួកគេធ្វើឲ្យមានភាពស្មើគ្នារវាង(អល់ឡោះជាម្ចាស់)អ្នកដែលបង្កើត និងអ្នកដែលត្រូវគេបង្កើត(ពួកព្រះនានា)ដោយបំពាន។
Neml 27:61
ឬមូយអ្នកដែលបានធ្វើឲ្យផែនដីមានលំនឹងដោយមិនមានការញ័ររញ្ជួយចំពោះអ្នកដែលនៅលើវា និងបានបង្កើតនៅខាងក្នុងវា(ផែនដី)នូវទន្លេជាច្រើនដែលហូរកាត់ ហើយនិងបានបង្កើតឲ្យមានភ្នំជាច្រើននៅលើវាដើម្បីទប់លំនឹង ព្រមទាំងបង្កើតឲ្យមានរនាំងបាំងនៅចន្លោះរវាងសមុទ្រពីរ គឺទឹកប្រៃ និងទឹកសាប ដែលរារាំងមិនឲ្យទឹកសាបនិងទឹកប្រៃនោះលាយឡំចូលគ្នា ដែលនាំឲ្យវាខូចខាត ហើយមិនអាចផឹកបាននោះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនគឺមិនដឹងឡើយ។ ហើយប្រសិនបើពួកគេដឹងនោះ ពួកគេនឹងមិនយកអ្វីមួយអំពីម៉ាខ្លូករបស់អល់ឡោះមកស្ហ៊ីរិកជាមួយទ្រង់នោះឡើយ។
Neml 27:62
ឬមូយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានការលំបាកនិងមានភាពតានតឹងចំពោះកិច្ចការរបស់គេនៅពេលដែលពួកគេបួងសួងសុំពីទ្រង់ និងបានដកយកនូវអ្វីដែលបានកើតឡើងចំពោះមនុស្ស ដូចជាជំងឺ ភាពក្រីក្រ និងអ្វីផ្សេងពីវាទាំងពីរចេញពីរូបគេ ព្រមទាំងបង្កើតពួកអ្នកធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី ដោយពួកអ្នកគ្រប់គ្រងបន្តបន្ទាប់គ្នាពីមួយជំនាន់ទៅមួយជំនាន់នោះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ អ្វីដែលពួកអ្នកពិចារណា និងយកវាធ្វើជាមេរៀននោះ គឺតិចតួចបំផុត។
Neml 27:63
ឬក៏អ្នកដែលចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ អំពីសញ្ញាសម្គាល់និងហ្វូងតារាដើម្បីជាភាពងាយស្រួលដល់ពួកអ្នក និងជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អមួយបង្ហាញថាភ្លៀងជិតធ្លាក់ ដែលវា(ទឹកភ្លៀង)ជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះបម្រើរបស់ទ្រង់តាមរយៈ(ការបញ្ចុះ)ទឹកភ្លៀងនេះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? អល់ឡោះទ្រង់មហាស្អាតស្អំ ពីអ្វីដែលពួកគេយកម៉ាខ្លូកទាំងឡាយរបស់ទ្រង់មកធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។
Neml 27:64
ឬមួយក៏អ្នកដែលផ្តល់កំណើតដល់សត្វលោកនៅក្នុងស្បូនស្ត្រីពីមួយដំណាក់កាលទៅមួយដំណាក់កាល បន្ទាប់មក ទ្រង់ធ្វើឲ្យគេរស់ឡើងវិញក្រោយពីគេបានស្លាប់នោះ(ល្អប្រសើរជាង? ហើយតើអ្នកណាដែលប្រទានឲ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ ហើយប្រទានលាភសក្ការៈដល់ពួកអ្នកនៅលើផែនដីតាមរយៈរុក្ខជាតិដែលទ្រង់បានបណ្តុះវានៅលើផែនដីនោះ? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយកនូវ
ភស្តុតាងនានាដែលបញ្ជាក់(ពីភាពត្រឹមត្រូវ)ចំពោះទង្វើស៊្ហីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះមក ប្រសិនបើពួកអ្នក គឺជាអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកអ្នកស្ថិតនៅលើការពិតមែននោះ។
Neml 27:65
ចូរអ្នក(ឱអ្នកនាំសារ)ពោលចុះថាៈ គ្មាននរណាម្នាក់ដែលនៅលើមេឃក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់អាចដឹងពីប្រការអាថ៌កំបាំងនោះទេ ហើយក៏គ្មាននរណាម្នាក់នៅលើផែនដីក្នុងចំណោមមនុស្សលោកអាចដឹងពីប្រការអាថ៌កំបាំងនោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងអំពីវា(ប្រការអាថ៌កំបាំង)នោះ។ ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់ គឺមិនដឹងទេថា តើពេលណាពួកគេត្រូវបានគេ(អល់ឡោះ)ពង្រស់ឲ្យរស់ឡើងវិញដើម្បីទទួលការតបស្នងក្រៅពីអល់ឡោះនោះឡើយ។
Neml 27:66
ឬមួយពួកគេបានដឹងអំពីថ្ងៃបរលោក ហើយពួកគេបានដឹងយ៉ាងច្បាស់ចំពោះវា? ទេ ផ្ទុយទៅវិញ ពួកគេមានការសង្ស័យ និងស្រពេចស្រពិលចំពោះថ្ងៃបរលោក។ មិនតែប៉ុណ្ណោះ ថែមទាំងពួកគេងងឹតមិនដឹងអ្វីសោះពីវាទៀតផង។
Neml 27:67
ហើយពួកដែលប្រឆាំងបាននិយាយបដិសេធ(នឹងការពង្រស់ឡើងវិញ)ថាៈ តើនៅពេលដែលពួកយើងនិងជីដូនជីតារបស់ពួកយើងបានស្លាប់ ហើយពួកយើងបានក្លាយទៅជាដីហើយនោះ តើពួកយើងអាចត្រូវគេពង្រស់ឲ្យរស់ឡើងវិញឬ?
Neml 27:68
ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងក៏ធ្លាប់ត្រូវបានគេសន្យាតាំងពីមុនមកម្លេះថា ពិតណាស់ ពួកយើងពិតជានឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញទាំងអស់គ្នា តែពួកយើងមិនដែលបានឃើញការសន្យានោះក្លាយជាការពិតនោះឡើយ។ អ្វីដែលគេបានសន្យាចំពោះពួកយើងទាំងអស់គ្នា(ថានឹងត្រូវគេពង្រោះឲ្យរស់ឡើងវិញ)នេះ គ្មានអ្វីក្រៅពីរឿងព្រេងនិទានរបស់អ្នកជំនាន់មុនដែលគេសរសេរនៅក្នុងបណ្តាគម្ពីរទាំងឡាយរបស់ពួកគេនោះឡើយ។
Neml 27:69
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពូកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើរតាមទិសណាមូយនៅលើផែនដីនេះចុះ ហើយចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកប្រព្រឹត្តអាក្រក់ដែលបដិសេធចំពោះការពង្រស់ឡើងវិញនោះយ៉ាងដូចម្តេច? ពិតណាស់ យើងបានបំផ្លាញពួកគេដោយសារតែការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនេះ។
Neml 27:70
ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំកើតទុក្ខ ព្រួយបារម្ភ ដោយសារតែការប្រឆាំងរបស់ពួកមុស្ហរីគីនចំពោះការអំពាវនាវរបស់អ្នក ហើយកុំឲ្យទ្រូងរបស់អ្នកចង្អៀត(ពិបាកចិត្ត)ដោយសារកលល្បិចរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលជួយអ្នកឲ្យយកឈ្នះលើពួកគេ។
Neml 27:71
ហើយពួកគ្មានជំនឿដែលបដិសេធនឹងការពង្រស់ឡើងវិញក្នុងចំណោមក្រុមរបស់អ្នក ពួកគេបាននិយាយថាៈ តើពេលណាទើបទណ្ឌកម្មដែលអ្នក(ព្យាការីមូហាំម៉ាត់) និងបណ្តាអ្នកដែលមានជំនឿបានព្រមានយើងនោះកើតឡើងពិតប្រាកដទៅ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាងចំពោះវាមែននោះ?
Neml 27:72
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាយ់)តបទៅកាន់ពួកគេវិញថាៈ ជួនកាលទណ្ឌកម្មមួយចំនួនដែលពួកអ្នកបានសុំឲ្យវាឆាប់មកដល់ពួកអ្នកនោះ វាបានខិតមកជិតពួកអ្នករួចទៅហើយ។
Neml 27:73
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ទ្រង់មានការប្រោសប្រទានចំពោះមនុស្សលោកបំផុត ដោយទ្រង់មិនដាក់ទណ្ឌកម្មលើពួកគេភ្លាមៗនោះទេបើទោះបីជាពួកគេស្ថិតលើការប្រឆាំងនិងទង្វើបាបកម្មក៏ដោយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនពួកគេមិនថ្លែងអំណរគុណចំពោះអល់ឡោះទៅលើអ្វីដែលអល់ឡោះទ្រង់ប្រទានដល់ពួកគេនោះឡើយ។
Neml 27:74
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលចិត្តរបស់ខ្ញុំបម្រើរបស់ទ្រង់លាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។
Neml 27:75
ហើយគ្មានអាថ៌កំបាំងណាមួយដែលលាក់បាំងពីមនុស្សលោក មិនថានៅលើមេឃនិងនៅលើផែនដីនោះទេ លើកលែងតែវាត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរដ៏ច្បាស់លាស់ គឺឡាវហ៊ុលម៉ះហ៊្វូស។
Neml 27:76
ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺបកស្រាយប្រាប់ដល់អម្បូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេខ្វែងគំនិតគ្នាអំពីវា និងលាតត្រដាងនូវការងាកចេញ(ពីសេចក្តីពិត)របស់ពួកគេ។
Neml 27:77
ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន) គឺជាការចង្អុលបង្ហាញនិងជាក្តីមេត្តាករុណាសម្រាប់បណ្តាអ្នកមានជំនឿដែលអនុវត្តតាមអ្វីដែលបាននាំមកនៅក្នុងវា។
Neml 27:78
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)នឹងកាត់សេចក្តីរវាងមនុស្សលោកទាំងឡាយ ទាំងអ្នកមានជំនឿនិងអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេនៅថ្ងៃបរលោកប្រកបដោយភាពយុត្តិធម៌បំផុត ហើយទ្រង់មានក្តីមេត្តាករុណាចំពោះអ្នកមានជំនឿ ហើយដាក់ទណ្ឌកម្មចំពោះអ្នកដែលគ្មានជំនឿ។ ហើយទ្រង់មហាខ្លាំងពូកែបំផុតដែលអាចដាក់ទោសសត្រូវទាំងឡាយរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បាននោះឡើយ។ ទ្រង់មហាដឹងបំផុតដែលទ្រង់មិនមានភាពភ័ន្តច្រឡំ(មិនដឹងច្បាស់)ថា អ្នកណាត្រូវ អ្នកណាខុសនោះទេ។
Neml 27:79
ដូច្នេះ ចូរអ្នកប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ និងប្រគល់ការទុកចិត្តនៅក្នុងកិច្ចការទាំងឡាយរបស់អ្នកចំពោះទ្រង់ចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើភាពត្រឹមត្រូវយ៉ាងច្បាស់លាស់។
Neml 27:80
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចធ្វើឲ្យអ្នកដែលស្លាប់ដួងចិត្តដោយសារតែការប្រឆាំងនឹងអល់ឡោះនោះអាចស្តាប់លឺបានឡើយ ហើយអ្នកក៏មិនអាចធ្វើឲ្យអ្នកដែលថ្លង់អាចស្តាប់លឺនូវអ្វីដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះដែរ នៅពេលដែលពួកគេត្រឡប់ក្រោយបែរចេញពីអ្នកហើយនោះ។
Neml 27:81
ហើយអ្នកក៏មិនមែនជាអ្នកដែលអាចផ្តល់ការចង្អុលបង្ហាញដល់អ្នកងងឹតភ្នែកដែលមើលមិនឃើញការពិតនោះដែរ។ ដូច្នេះ ចូរអ្នកកុំកើតទុក្ខចំពោះពួកគេហើយធ្វើឲ្យនឿយហត់ចំពោះខ្លួនឯងឲ្យសោះ។ អ្នកមិនអាចធ្វើឲ្យនរណាម្នាក់ស្តាប់លឺនូវការអំពាវនាវរបស់អ្នកក្រៅពីអ្នកដែលមានជំនឿចំពោះវាក្យខណ្ឌរបស់យើងនោះទេ ពីព្រោះពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនក្នុងការប្រតិបត្តិតាមរាល់បទបញ្ជាទាំងឡាយរបស់អល់ឡោះ។
Neml 27:82
ហើយនៅពេលដែលទណ្ឌកម្មបានកំណត់ថានឹងធ្លាក់ទៅលើពួកគេដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងប្រព្រឹត្តបាបកម្ម ហើយនៅសល់តែមនុស្សដែលអាក្រក់ៗ(នៅលើផែនដី)នោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនៅពេលដែលថ្ងៃបរលោកជិតឈានមកដល់នូវសញ្ញាមួយក្នុងចំណោមសញ្ញាធំៗនៃថ្ងៃបរលោក នោះគឺសត្វមួយដែលផុសចេញពីដី ដោយសត្វនោះនឹងនិយាយទៅកាន់ពួកគេនូវអ្វីដែលមនុស្សអាចស្តាប់យល់បានថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើព្យាការីរបស់យើងនោះទេ។
Neml 27:83
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលយើងនឹងប្រមូលផ្តុំរាល់ប្រជាជាតិទាំងអស់នូវក្រុមមួយក្នុងចំណោមពួកដែលបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយរៀបពួកគេដាក់ជាក្រុមៗពីជំនាន់ដំបូងរហូតដល់ជំនាន់ចុងក្រោយបង្អស់។ ក្រោយមក ពួកគេនឹងត្រូវបានគេគៀងទៅកាន់ការជំនុំជម្រះ។
Neml 27:84
ហើយគេនៅតែបន្តគៀងពួកគេ រហូតទាល់តែពួកគេបានមកដល់កន្លែងជំនុំជម្រះរបស់ពួកគេ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេក្នុងដោយស្តីបន្ទោសចំពោះពួកគេថាៈ តើពួកអ្នកបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយរបស់យើង ហើយនិងមានផ្ទុកទៅដោយក្បួនច្បាប់នានារបស់យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ពីវានោះទេ ថាវាគឺជាប្រការខុសឆ្គងដែលជាហេតុឲ្យពួកអ្នកបដិសេធនឹងវាទេនោះ? ឬមួយអ្វីខ្លះដែលពួកអ្នកបានធ្វើវា ថាតើជឿជាក់ ឬបដិសេធចំពោះវា។
Neml 27:85
ហើយទណ្ឌកម្មត្រូវបានធ្លាក់ទៅលើពួកគេដោយសារតែការបំពានរបស់ពួកគេដោយការប្រឆាំងចំពោះអល់ឡោះ និងបដិសេធនូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់។ ដូច្នេះ ពួកគេមិនអាចនិយាយដោះសារដើម្បីការពារខ្លួនពួកគេនោះទេ ដោយសារតែការអសមត្ថភាពរបស់ពួកគេក្នុងការធ្វើដូច្នេះ ហើយនិងការក្លាយជាអសារបង់នៃអំណះអំណាងរបស់ពួកគេ។
Neml 27:86
តើពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬ ពិតប្រាកដណាស់ យើងបានបង្កើតពេលយប់ដើម្បីឲ្យពួកគេសម្រាកនៅក្នុងវាដោយការគេង ហើយយើងបានបង្កើតពេលថ្ងៃឲ្យមានពន្លឺដើម្បីឲ្យពូកគេអាចមើលឃើញនៅក្នុងវា(ពេលថ្ងៃ) ហើយពួកគេធ្វើកិច្ចការងាររបស់ពួកគេ។ ពិតប្រាកដណាស់ នៅក្នុងការស្លាប់(គេង)ដដែលៗ និងការរស់ឡើងវិញ(ក្រោកពីគេង)បន្ទាប់ពី(ការគេង)នោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលមានជំនឿ។
Neml 27:87
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារ) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់មួយរូបដែលទទួលបន្ទុកលើការផ្លុំត្រែបានធ្វើការផ្លុំត្រែជាលើកទីពីរ។ ពេលនោះ អ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់បានភ័យរន្ធត់ លើកលែងតែជនណាដែលទ្រង់លើកលែងចំពោះគេមិនឲ្យមានការភ័យរន្ធត់ដោយការប្រោសប្រណីពីទ្រង់ប៉ុណ្ណោះ។ ហើយរាល់ម៉ាខ្លូករបស់អល់ឡោះទាំងអស់នៅថ្ងៃនោះ នឹងមកជួបទ្រង់ដោយការគោរពតាម និងឱនលំទោន។
Neml 27:88
ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក) អ្នកនឹងបានឃើញភ្នំទាំងឡាយដែលអ្នកគិតថាវានៅនឹងថ្កល់មួយកន្លែងមិនធ្វើចលនានោះ នឹងរសាត់យ៉ាងលឿនដូចពពក។ វាជាបទបញ្ជារបស់អល់ឡោះដោយទ្រង់ជាអ្នកដែលធ្វើឲ្យវាមានចលនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកបានធ្វើ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកវិញ។
Neml 27:89
ជនណាហើយដែលបាននាំមកនូវសេចក្តីជំនឿ និងទង្វើកុសលនៅថ្ងៃបរលោកនោះ សម្រាប់គេគឺនឹងទទួលបាននូវឋានសួគ៌។ ហើយពួកគេគឺជាអ្នកដែលមានសុវត្ថិភាពបំផុត ដោយអល់ឡោះបានផ្តល់នូវសុវត្ថិភាពដល់ពួកគេពីការភ័យរន្ធត់នៅបរលោក។
Neml 27:90
តែជនណាហើយដែលបាននាំមកនូវការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ នឹងទទួលបាននូវឋាននរក ដោយត្រូវគេគ្រវែងចូលទៅក្នុងវាដោយផ្កាប់មុខ។ ហើយមានគេនិយាយទៅកាន់ពួកគេជាការស្តីបន្ទោស និងបន្ទាបបន្ថោកចំពោះពួកគេថាៈ តើពួកអ្នកមិនត្រូវបានគេតបស្នងឲ្យក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនៃការប្រឆាំង និងការប្រព្រឹត្តល្មើសទេឬ?
Neml 27:91
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកគេថាៈ ជាការពិតណាស់ គេបានបង្គាប់ប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះ(អល់ឡោះ)ម្ចាស់របស់ទឹកដីម៉ាក្កះនេះ ដែលទ្រង់បានហាមឃាត់នៅក្នុងនោះ។ ហេតុនេះ គេមិនត្រូវបង្ហូរឈាមគ្នានៅក្នុងវា(ទឹកដីម៉ាក្កះ)នោះឡើយ ហើយក៏មិនត្រូវបំពានចំពោះនរណាម្នាក់នៅក្នុងវានោះដែរ។ មិនត្រូវសម្លាប់សត្វប្រមាញ់ ហើយក៏មិនត្រូវកាប់ដើមឈើ(ដែលនៅក្នុងទឹកដីម៉ាក្កះ)នោះដែរ។ ហើយអ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយខ្ញុំត្រូវបានគេបង្គាប់ប្រើឲ្យស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ និងគោរពតាមទ្រង់ដោយការគោរពប្រតិបត្តិ។
Neml 27:92
ហើយគេក៏បង្គាប់ឲ្យខ្ញុំសូត្រគម្ពីរគួរអានឲ្យមនុស្សលោកស្តាប់ផងដែរ។ ដូច្នេះ ជនណាហើយដែលទទួលបានការបង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញរបស់វា(គម្ពីរគួរអាន) ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ ពិតណាស់ ផលនៃការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ តែជនណាហើយដែលវង្វេងនិងងាកអំពីអ្វីដែលមាននៅក្នុងវា ហើយប្រឆាំងនឹងវា ព្រមទាំងមិនអនុវត្តតាមអ្វីដែលមាននៅក្នុងវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានទាំងឡាយប៉ុណ្ណោះ ដែលដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ហើយខ្ញុំពុំមែនជាអ្នកដែលអាចផ្តល់ការចង្អុលបង្ហាញដល់ពួកអ្នកនោះទេ។
Neml 27:93
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដែលមិនអាចគណនាអស់ឡើយ។ អល់ឡោះទ្រង់នឹងបង្ហាញឲ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់ទ្រង់នៅក្នុងខ្លួនរបស់ពួកអ្នកផ្ទាល់ អ្វីៗដែលនៅលើមេឃ អ្វីៗដែលនៅលើផែនដី និងនៅក្នុងលាភសក្ការៈទាំងឡាយ ហើយពួកអ្នកនឹងបានដឹងអំពីវានូវការដឹងមួយដែលអាចចង្អុលបង្ហាញពួកអ្នកទៅកាន់ទទួលយកការពិត។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវរាល់ទង្វើដែលពួកអ្នកបានសាង។
Kasas 28:1
ត ស៊ីន មីម (បានបកស្រាយរួចហើយនៅខាងដើមដំបូងនៃជំពូកអាល់ហ្ពាក៏រ៉ោះ)។
Kasas 28:2
នេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់។
Kasas 28:3
យើងនឹងនិទានឲ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្តាប់នូវរឿងរ៉ាវរបស់ព្យាការីមូសានិងហ្វៀរអោនយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយនៅក្នុងវាសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា។
Kasas 28:4
ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលក្រអឺតក្រទមនៅលើទឹកដីអេហ្ស៊ីប និងបានគ្រប់គ្រងនៅលើវា ហើយគេបានធ្វើឲ្យអ្នកដែលរស់នៅទីនោះបែកបាក់ជាក្រុមៗ ដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុងចំណោមពួកគេ នោះគឺអម្បូរអ៊ីស្រាអែល តាមរយៈការសម្លាប់កូនប្រុសរបស់ពួកគេចោល ហើយទុកជីវិតឲ្យកូនស្រីរបស់ពួកគេដើម្បីពួកគេយកធ្វើជាអ្នកបម្រើ ក្នុងបំណងធ្វើឲ្យពួកគេ(អម្បូរអ៊ីស្រាអែល)កាន់តែអាប់ឱនថែមទៀត។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្មនៅលើផែនដីតាមរយៈការបំពាន និងភាពព្រហើន ក្អេងក្អាង។
Kasas 28:5
ហើយយើងមានបំណងចង់ផ្តល់នូវការប្រោសប្រទានទៅដល់អម្បូរអ៊ីស្រាអែលដែលត្រូវបានហ្វៀរអោនជិះជាន់ធ្វើបាបនៅលើទឹកដីអេហ្ស៊ីបនេះ តាមរយៈការបំផ្លាញសត្រូវរបស់ពួកគេ និងលុបបំបាត់នូវការជិះជាន់ចេញពីពួកគេ ហើយនិងធ្វើឲ្យពួកគេក្លាយទៅជាមេដឹកនាំទៅកាន់ការពិតដែលគេយកគំរូតាមពួកគេ ហើយយើងនឹងធ្វើឲ្យពួកគេក្លាយជាអ្នកដែលទទួលមត៌កលើទឹកដីស្ហាមដ៏មានពរជ័យបន្ទាប់ពីការបំផ្លាញហ្វៀរអោន ដូចដែលអល់ឡោះទ្រង់បានមានបន្ទូលថា ៖
មានន័យថា ៖ “ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ នៅទិសខាងកើតនិងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការរីកចម្រើន”។
Kasas 28:6
ហើយយើងមានបំណងចង់ផ្តល់អំណាចឲ្យពួកគេ(អម្បូរអ៊ីស្រាអែល)គ្រប់គ្រងនៅលើផែដីនេះ តាមរយៈការធ្វើឲ្យពួកគេក្លាយជាអ្នកដែលមានអំណាចនៅលើវា ហើយយើងនឹងឲ្យហ្វៀរអោននិងមន្ត្រីជំនិតរបស់គេ គឺហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរដែលជាជំនួយការរបស់ពួកគេទាំងពីរនៅក្នុងការគ្រប់គ្រងរបស់គេទាំងពីរនោះបានឃើញនូវការបាត់បង់អំណាចដែលពូកគេធ្លាប់ខ្លាចបាត់បង់វដោយស្នាដៃក្មេងប្រុសម្នាក់ដែលប្រសូត្រចេញមកពីអម្បូរអ៊ីស្រាអែល។
Kasas 28:7
ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ម្តាយរបស់មូសាថាៈ ចូរអ្នកបំបៅគេចុះ។ លុះនៅពេលដែលអ្នកមានការបារម្ភខ្លាចហ្វៀរអោន និងបក្សពួករបស់គេសម្លាប់គេ(មូសា)នោះ ចូរអ្នកដាក់គេក្នុងហិបមួយ ហើយយកទៅបណ្តែតនៅក្នុងទន្លេនីលចុះ។ ហើយចូរអ្នកកុំភ័យខ្លាចគេលិចលង់ ឬបារម្ភខ្លាចហ្វៀរអោនឲ្យសោះ និងចូរអ្នកកុំកើតទុក្ខព្រួយចំពោះការបែកពីគេអី។ ពិតប្រាកដណាស់ យើងនឹងបង្វិលគេត្រឡប់មកកាន់អ្នកវិញទាំងនៅមានជីវិត ហើយនឹងធ្វើឲ្យគេក្លាយជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលទ្រង់បានតែងតាំងពួកគេទៅកាន់ម៉ាខ្លូករបស់ទ្រង់។
Kasas 28:8
ពេលនោះ នាង(ម្តាយរបស់ព្យាការីមូសា)ក៏បានធ្វើនូវអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់នាងក្នុងការដាក់គេ(មូសា)ចូលក្នុងហិបមួយ រួចយកទៅបណ្តែតក្នុងទន្លេនោះ។ ពេលនោះ ក្រុមគ្រួសាររបស់ហ្វៀនអោនក៏បានឃើញនិងបានរើសយកគេ(ទៅចិញ្ចឹម) ដើម្បីឲ្យបំណងដែលអល់ឡោះទ្រង់មានចេតនានោះក្លាយទៅជាការពិត ដែលថា ព្យាការីមូសានឹងក្លាយទៅជាសត្រូវនឹងហ្វៀរអោន និងជាក្តីកង្វល់របស់ពួកគេ ដោយអល់ឡោះនឹងដកយកអំណាចរបស់ហ្វៀនអោនតាមរយៈស្នាដៃរបស់គាត់(មូសា)។ ពិតប្រាកដណាស់ ហ្វៀរអោន និងមន្ត្រីរបស់គេហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរ គឺជាពួកដែលប្រព្រឹត្តបាបកម្ម ដោយសារតែការប្រឆាំងរបស់ពួកគេ ការបំពានរបស់ពួកគេ និងការបង្កវិនាសកម្មរបស់ពួកគេនៅលើផែនដី។
Kasas 28:9
ហើយនៅពេលដែលហ្វៀរអោនមានបំណងចង់សម្លាប់គេ(ព្យាការីមូសា) ភរិយារបស់ហ្វៀនអោនក៏បានពោលទៅកាន់គេ(ហ្វៀរអោន)ថាៈ ក្មេងប្រុសម្នាក់នេះគឺជាប្រភពនៃសុភមង្គលសម្រាប់ខ្ញុំនិងសម្រាប់អ្នក។ ចូរអ្នកកុំសម្លាប់គេអី សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះយើង ដោយយើងអាចយកគេធ្វើជាអ្នកបម្រើ ឬក៏យកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ តែពួកគេពុំបានដឹងទេថា អំណាចគ្រប់គ្រងរបស់ពួកគេនឹងត្រូវបញ្ចប់ដោយសារស្នាដៃរបស់គេ(មូសា)នោះទេ។
Kasas 28:10
ហើយដួងចិត្តម្តាយរបស់ព្យាការីមូសា គឺក្លាយទៅជាទទេរស្អាតដោយគ្មានគិតអ្វីក្រៅពីរឿងរបស់មូសានោះទេ។ នាងស្ទើរតែមិនអាចអត់ធ្មត់បាននោះទេ រហូតដល់នាងស្ទើរតែបង្ហាញឲ្យគេបានដឹងថា តាមពិតក្មេងម្នាក់នោះ គឺជាកូនរបស់នាងទៅហើយ(ដោយសារតែការព្រួយបារម្ភពីកូនរបស់នាងខ្លាំងពេក) ប្រសិនបើយើងមិនបានទប់អារម្មណ៍របស់នាងឲ្យមានភាពនឹងនរដើម្បីឲ្យនាងស្ថិតក្នុងចំណោមអ្នកមានជំនឿដែលប្រគល់ការទុកចិត្តទៅចំពោះម្ចាស់របស់ពួកគេ និងជាអ្នកដែលអត់ធ្មត់ចំពោះអ្វីដែលទ្រង់បានកំណត់ចំពោះពួកគេទេនោះ។
Kasas 28:11
ហើយម្តាយរបស់មូសាបាននិយាយទៅកាន់បងស្រីរបស់មូសាក្រោយពីនាងបានដាក់គេបណ្តែតក្នុងទឹកទន្លេថាៈ ឯងត្រូវតាមឃ្លាំមើលគេផងដើម្បីឲ្យដឹងថា តើគេនឹងធ្វើអ្វីចំពោះចំពោះគេ(មូសា)។ ពេលនោះ នាង(បងស្រីរបស់ព្យាការីមូសា)បានឈរមើលគេពីចម្ងាយ ដើម្បីកុំឲ្យនរណាម្នាក់ដឹងពីរឿងរ៉ាវរបស់នាង។ ហើយហ្វៀរអោន និងបក្សពួករបស់គេមិនបានដឹងទេថា តាមពិត នាងគឺជាបងស្រីរបស់មូសា ហើយនាងនៅតាមដានពីដំណឹងរបស់មូសានោះ។
Kasas 28:12
ដោយការរៀបចំពីអល់ឡោះ ព្យាការីមូសាបានបដិសេធក្នុងការបំបៅដោះពីគ្រប់ស្ត្រីទាំងអស់។ ដូច្នេះ នៅពេលដែលបងស្រីរបស់ព្យាការីមូសាបានឃើញពីការព្យាយាមរបស់ពួកគេក្នុងការបំបៅដោះដល់ព្យាការីមូសានោះ នាងក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកចង់ឲ្យខ្ញុំចង្អុលបង្ហាញពួកអ្នកពីគ្រួសារមួយដែលអាចផ្តល់ការបំបៅ និងមើលថែចំពោះគេ ដោយពួកគេអាចថ្នាក់ថ្នមគេបានយ៉ាងល្អដែរឬទេ?
Kasas 28:13
ពេលនោះ យើងក៏បានត្រឡប់មូសាទៅកាន់ម្តាយរបស់គេវិញដើម្បីឲ្យនាងរំភើបរីករាយតាមរយៈការមើលថែគេ(កូនរបស់នាង)ដោយផ្ទាល់ ហើយឈប់ព្រួយបារម្ភដោយសារតែការបែកពីគេ និងដើម្បីឲ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងត្រឡប់គេ(មូសា)មកកាន់នាងវិញនោះ គឺជាការពិតដោយគ្មានការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែ ពួកគេភាគច្រើនមិនបានដឹងឡើយចំពោះការសន្យានេះ ហើយក៏គ្មាននរណាម្នាក់បានដឹងដែរថា តាមពិតនាង(អ្នកដែលបំបៅមូសានោះ) គឺជាម្តាយបង្កើតរបស់គេផ្ទាល់។
Kasas 28:14
ហើយនៅពេលដែលគេបានធំពេញវ័យនិងមានកម្លាំងមាំមួន យើងបានប្រទានដល់គេនូវការយល់ដឹង និងចំណេះដឹងខ្ពង់ខ្ពស់នៅក្នុងសាសនារបស់អម្បូរអ៊ីស្រាអែលមុនពេលដែលគេបានក្លាយជាព្យាការីទៅទៀត។ ហើយដូចដែលយើងបានតបស្នងដល់មូសាចំពោះការគោរពប្រតិបត្តិរបស់គេ(ចំពោះអល់ឡោះ) យើងក៏នឹងតបស្នងឲ្យបណ្តាអ្នកដែលសាងអំពើល្អនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែងដូចគ្នាដែរ។
Kasas 28:15
ហើយមូសាបានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សម្នាសម្រាកនៅក្នុងផ្ទះរបស់ពួកគេ ហើយគាត់ក៏បានប្រទះឃើញបុរសពីរនាក់កំពុងតែឈ្លោះប្រកែកគ្នា និងវាយតប់គ្នាទៅវិញទៅមក ដោយម្នាក់ក្នុងចំណោមគេទាំងពីរនោះ គឺមកពីអម្បូរអ៊ីស្រាអែលដែលជាក្រុមរបស់គេ(ព្យាការីមូសា) ហើយម្នាក់ទៀត គឺមកពីអម្បូរ”គិបទី” ជាក្រុមរបស់ហ្វៀរអោនដែលជាសត្រូវរបស់ព្យាការីមូសា។ ពេលនោះ បុរសដែលជាក្រុមរបស់មូសាបានសុំឲ្យមូសាជួយគេតទល់នឹងបុរសអម្បូរគិបទីដែលជាសត្រូវរបស់គេ។ ពេលនោះ ព្យាការីមូសាក៏បានដាល់បុរសអេហ៊្សីបនោះមួយដៃ។ ភ្លាមនោះ គេក៏បានស្លាប់ដោយសារតែកម្លាំង(ដ៏ខ្លាំង)នៃការដាល់នោះ។ ហើយព្យាការីមូសាក៏បានពោលថាៈ នេះគឺជាការតុបតែងលម្អររបស់ស្ហៃតន និងបក្សពួករបស់វាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវដែលធ្វើឲ្យវង្វេងចំពោះអ្នកដែលដើរតាមវា ជាសត្រូវក៏ច្បាស់លាស់។ ហើយអ្វីដែលកើតឡើងចេញអំពីខ្ញុំ គឺដោយសារភាពជាសត្រូវរបស់វា និងដោយសារតែវាជាអ្នកដែលធ្វើឲ្យគេវង្វេង ទើបវាមានបំណងធ្វើឲ្យខ្ញុំវង្វេងដែរ។
Kasas 28:16
ព្យាការីមូសាក៏បានបួងសួងចំពោះម្ចាស់របស់គាត់ដោយទទួលស្គាល់ចំពោះអ្វីដែលបានកើឡើងអំពីគាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំពិតជាបានបំពានលើខ្លួនឯងតាមរយៈការសម្លាប់បុរសគិបទីនេះ។ ដូច្នេះ សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំផងចំពោះបាបកម្មរបស់ខ្ញុំ។ ពេលនោះ អល់ឡោះក៏បានអភ័យទោសដល់ព្យាការីមូសា។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Kasas 28:17
ព្យាការីមូសាក៏បានបួងសួងបន្តទៀតថាៈ ឱម្ចាស់របស់ខ្ញុំ! តាមរយៈអ្វីដែលទ្រង់បានប្រទានដល់ខ្ញុំនៃកម្លាំងខ្លាំងក្លា គតិបណ្ឌិត ព្រមទាំងចំណេះដឹងខ្ពង់ខ្ពស់នោះ ខ្ញុំនឹងមិនជួយដល់ពួកដែលប្រព្រឹត្តអំពើបាបលើការប្រព្រឹត្តអំពើបាបរបស់ពួកគេទៀតជាដាច់ខាត។
Kasas 28:18
បន្ទាប់ពីការស្លាប់របស់បុរសគិបទីនោះមក ធ្វើឲ្យគាត់ស្ថិតនៅក្នុងទីក្រុងដោយភាពភ័យខ្លាច ចាំតាមដានមើល ថាតើនឹងមានអ្វីកើតឡើង។ ពេលនោះ ស្រាប់តែអ្នកដែលសុំឲ្យគាត់ជួយទប់ទល់នឹងសត្រូវរបស់គេដែលជាអម្បូរគីបទីកាលពីម្សិលមិញនោះ បានសុំឲ្យគាត់ជួយទប់ទល់នឹងបុរសដែលជាអម្បូរគីបទីម្នាក់ផ្សេងទៀត។ ព្យាការីមូសាក៏បានពោលទៅកាន់បុរស(ដែលសុំឲ្យគាត់ជួយ)នោះថាៈ ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលបំពាន និងវង្វេងយ៉ាងច្បាស់លាស់។
Kasas 28:19
ហើយនៅពេលដែលព្យាការីមូសាមានបំណងចង់ចាប់បុរសគីបទីដែលជាសត្រូវរបស់គាត់និងជាសត្រូវរបស់អម្បូរអ៊ីស្រាអែលផងដែរនោះ បុរសដែលជាអម្បូរអ៊ីស្រាអែលនោះគិតស្មានថា មូសាមានបំណងចង់ចាប់រូបគេ ដោយសារតែគេបានលឺព្យាការីមូសាពោលថា “ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលបំពាន និងវង្វេងយ៉ាងច្បាស់លាស់” គេក៏បានពោលទៅកាន់ព្យាការីមូសាថាៈ តើអ្នកចង់សម្លាប់ខ្ញុំ ដូចដែលអ្នកបានសម្លាប់មនុស្សម្នាក់កាលពីម្សិលមិញឬ? អ្នកគ្មានបំណងអ្វីក្រៅពីចង់ធ្វើជាអ្នកដែលក្អេងក្អាងនៅលើផែនដីនេះដោយការសម្លាប់មនុស្សនិងបំពានចំពោះពួកគេនោះឡើយ ហើយអ្នកក៏មិនចង់ធ្វើជាអ្នកសម្រុះសម្រួលរវាងគូជម្លោះទាំងឡាយនោះដែរ។
Kasas 28:20
ហើយនៅពេលដែលដំណឹង(នៃការសម្លាប់របស់មូសា)បានល្បីសុះសាយ មានបុរសម្នាក់បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ពីជាយក្រុងដោយក្តីព្រួយបាម្ភ គិតគូចំពោះព្យាការីមូសាខ្លាចគេតាមចាប់គាត់ ហើយគេក៏បានប្រាប់គាត់ថាៈ ឱមូសា! ពិតប្រាកដណាស់ ពួកមន្ត្រីនៃក្រុមរបស់ហ្វៀរអោនកំពុងពិគ្រោះពិភាក្សាគ្នាដើម្បីសម្លាប់អ្នក។ ដូច្នេះ ចូរអ្នកចាកចេញពីទឹកដីនេះចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកណែនាំដ៏ល្អម្នាក់ និងមានក្តីព្រួយបារម្ភចំពោះអ្នកខ្លាចក្រែងគេ(បក្សពួកហ្វៀរអោន)មកទាន់អ្នក ហើយសម្លាប់អ្នក។
Kasas 28:21
ដូចនេះ ព្យាការីមូសាក៏បានធ្វើតាមការណែនាំរបស់បុរសនោះ ហើយគាត់ក៏បានចាកចេញពីទឹកដី(អេហ្ស៊ីប)នោះទាំងភ័យខ្លាច និងតាមដានមើល ថាតើនឹងមានអ្វីកើតឡើងចំពោះគាត់។ គាត់បានបួងសួងចំពោះម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាសង្គ្រោះខ្ញុំពីក្រុមដែលបំពានផងចុះ ហើយសូមទ្រង់មេត្តាកុំឲ្យពួកគេនាំមកនូវប្រការអាក្រក់ដល់ខ្ញុំឲ្យសោះ។
Kasas 28:22
ហើយនៅពេលដែលគាត់(ព្យាការីមូសា)បានធ្វើដំណើរតម្រង់ឆ្ពោះទៅកាន់ទឹកដីម៉ាទយ៉ាន់ គាត់បានពោលថាៈ សង្ឃឹមថាម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដែលល្អដែលនឹងធ្វើឲ្យខ្ញុំមិនវង្វេងចេញពីវានោះទេ។
Kasas 28:23
ហើយនៅពេលដែលគាត់បានទៅដល់(អណ្តូង)ទឹកនៃតំបន់ម៉ាទយ៉ាន់ដែលមនុស្សម្នាតែងដងទឹកពីទីនោះ គាត់ក៏បានឃើញមនុស្សមួយក្រុមកំពុងដងទឹកឲ្យសត្វពាហនៈរបស់ពួកគេផឹក ហើយគាត់ក៏បានឃើញស្ត្រីពីរនាក់ផ្សេងទៀតក្រៅពីពួកគេដែលកំពុងតែរារាំងសត្វពពែរបស់ពួកនាងពីទឹកនោះ រហូតទាល់តែមនុស្សម្នាទាំងឡាយឲ្យទឹកដល់សត្វរបស់ពួកគេរួចរាល់។ ព្យាការីមូសាក៏បានសួរទៅកាន់ស្ត្រីទាំងពីរនាក់នោះថាៈ ហេតុអ្វីបានជាអ្នកទាំងពីរមិនព្រមឲ្យទឹកដល់សត្វផឹករួមជាមួយមនុស្សទាំងអស់នោះទៅ? អ្នកទាំងពីរក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ ទម្លាប់របស់ពួកយើង គឺពួកយើងអត់ធ្មត់(រង់ចាំ)សិនដោយពួកយើងមិនអាចឲ្យទឹកសត្វផឹកនោះទេ ទាល់តែពួកគង្វាលទាំងនោះចាកចេញទៅ ដើម្បីជាការប្រុងប្រយ័ត្នពីការនៅលាយឡំគ្នាជាមួយពួកគេ(រវាងបុរសនិងស្ត្រី)។ ហើយឪពុករបស់ពួកខ្ញុំ គាត់ជាមនុស្សដែលមានវ័យចាស់ជរាដែលគាត់មិនអាចឲ្យទឹកដល់សត្វផឹកបាននោះទេ។ ហេតុនេះ ពួកយើងត្រូវតែបង្ខំចិត្តដងទឹកឲ្យសត្វពពែរបស់ពួកយើង(ជំនួសគាត់)។
Kasas 28:24
ពេលនោះ គាត់(មូសា)ក៏មានក្តីអាណិតអាសូរចំពោះអ្នកទាំងពីរ ហើយក៏បានដងទឺកឲ្យសត្វពពែរបស់អ្នកទាំងពីរនោះផឹក។ បន្ទាប់មក គាត់បានត្រឡប់ទៅរកម្លប់វិញដើម្បីសម្រាក ហើយគាត់ក៏បានបួងសួងចំពោះម្ចាស់របស់គាត់ ដោយបង្ហាញពីតម្រូវការរបស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំត្រូវការនូវអ្វីដែលល្អដែលទ្រង់ប្រទានឲ្យខ្ញុំ។
Kasas 28:25
នៅពេលដែលអ្នកទាំងពីរបានចាកចេញទៅ អ្នកទាំងពីរក៏បាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់មូសាប្រាប់ដល់ឪពុករបស់ពួកនាង។ ពេលនោះ គាត់(ឪពុករបស់ស្ត្រីពីរនាក់នោះ)ក៏បានបញ្ជូនម្នាក់ក្នុងចំណោមនាងទាំងពីរទៅកាន់មូសាដើម្បីអញ្ជើញគាត់មក។ ពេលនោះ នាងក៏បានមកជួបនឹងមូសាដោយដើរក្នុងដំណើរយ៉ាងអៀនខ្មាស់។ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំគាត់បានអញ្ជើញអ្នកឲ្យទៅជួបគាត់ក្នុងគោលបំណងផ្តល់ថ្លៃឈ្នួលដល់អ្នកចំពោះការដែលអ្នកបានដងទឹកឲ្យសត្វរបស់ពួកយើងផឹកនោះ។ នៅពេលដែលព្យាការីមូសាបានទៅជួបនឹងឪពុករបស់នាងទាំងពីរ ហើយបានរៀបរាប់ប្រាប់ពីដំណើររឿងរបស់គាត់(ដល់ឪពុករបស់ពួកនាង)នោះ គាត់(ឪពុករបស់ពួកនាង)ក៏បានពោលទៅកាន់មូសាដើម្បីឲ្យគាត់មានភាពនឹងនរថាៈ សូមអ្នកកុំខ្លាច! អ្នកបានរួចផុតពីក្រុមដែលបំពាន គឺហ្វៀរអោន និងពួកមន្ត្រីរបស់គេហើយ។ ពិតប្រាកដណាស់ ពួកគេគ្មានអំណាចអ្វីនោះទេនៅលើទឹកដីម៉ាទយ៉ាន់នេះ។ ដូច្នេះ ពួកគេគ្មានសមត្ថភាពអ្វីនឹងនាំគ្រោះថ្នាក់ណាមួយមកដល់អ្នកបាននោះឡើយ។
Kasas 28:26
កូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់គាត់បាននិយាយថាៈ ឱលោកឪពុកជាទីស្រឡាញ់! សូមលោកឪពុកជួលគាត់ឲ្យធ្វើជាអ្នកគង្វាលសត្វពពែរបស់ពួកយើងតែម្តងទៅ។ វាជារឿងត្រឹមត្រូវណាស់ដែលលោកឪពុកជួលគាត់នោះ ព្រោះគាត់មានទាំងកម្លាំង និងភាពស្មោះត្រង់។ តាមរយៈកម្លាំងដ៏ខ្លាំងក្លា(របស់គាត់) អាចឲ្យគាត់បំពេញនូវអ្វីដែលគេឲ្យគាត់ធ្វើ ហើយតាមរយៈភាពស្មោះត្រង់ គឺគាត់អាចថែរក្សានូវអ្វីដែលគេបានទុកចិត្តចំពោះគាត់បាន។
Kasas 28:27
ឪពុករបស់នាងទាំងពីរក៏បាននិយាយទៅកាន់ព្យាការីមូសាថាៈ ពិតប្រាកដណាស់ ខ្ញុំមានបំណងរៀបអាពាហ៍ពិពាហ៍កូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់ខ្ញុំឲ្យទៅអ្នក ដោយខាន់ស្លារបស់វានោះ គឺអ្នកត្រូវឃ្វាលពពែឲ្យយើងរយៈពេលប្រាំបីឆ្នាំ ។ តែប្រសិនបើអ្នកចង់បង្គ្រប់វាឲ្យគ្រប់រយៈពេលដប់ឆ្នាំនោះ វាគឺជាក្តីសប្បុរសដែលចេញពីអ្នក មិនមែនជារឿងដែលចាំបាច់លើអ្នកនោះទេ ពីព្រោះកិច្ចព្រមព្រៀងនោះ គឺរយៈពេលប្រាំបីឆ្នាំប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលលើសពីនោះ គឺជាការស្ម័គ្រចិត្ត។ ហើយខ្ញុំគ្មានបំណងធ្វើឲ្យអ្នកមានការលំបាកនោះឡើយ។ អ្នកនឹងឃើញថា ខ្ញុំគឺជាមនុស្សល្អត្រឹមត្រូវម្នាក់ដែលជាអ្នកបំពេញនូវកិច្ចសន្យា ហើយមិនក្បត់កិច្ចសន្យានោះឡើយ ប្រសិនបើអល់ឡោះមានចេតនា។
Kasas 28:28
ព្យាការីមូសាក៏បានតបវិញថាៈ នេះគឺជាកិច្ចព្រមព្រៀងដែលពួកយើងបានចុះរវាងខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរដែលខ្ញុំបានធ្វើការឲ្យអ្នក ប្រាំបីឆ្នាំ ឬដប់ឆ្នាំនោះ ខ្ញុំពិតជានឹងបំពេញវាចំពោះអ្វីដែលជាកាតព្វកិច្ចមកចំពោះខ្ញុំ។ ហេតុនេះ អ្នកមិនត្រូវសុំអ្វីបន្ថែមទៀតពីខ្ញុំនោះឡើយ។ ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកយើងបានចុះកិច្ចព្រមព្រៀង និងជាអ្នកដែលឃ្លាំមើលចំពោះវា។
Kasas 28:29
នៅពេលដែលព្យាការីមូសាបានបំពេញតាមការកំណត់ទីពីរ ពោលគឺរយៈពេលដប់ឆ្នាំរួច គាត់ក៏បានធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់គាត់ចេញពីទឹកដីម៉ាទយ៉ាន់ទៅកាន់ទឹកដីអេហ៊្សីប។ ពេលនោះ គាត់ក៏បានឃើញពន្លឺភ្លើងមួយនៅក្បែរភ្នំតួរ។ គាត់ក៏បានពោលទៅកាន់ក្រុមគ្រួសាររបស់គាត់ថាៈ សូមពួកអ្នកនៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវាមកកាន់ពួកអ្នក ឬក៏យកដុំភ្លើងមកកាន់ពួកអ្នកបង្កាត់ភ្លើងដើម្បីអាចឲ្យពួកអ្នកកម្តៅខ្លួនពីភាពត្រជាក់បាន។
Kasas 28:30
ហើយនៅពេលដែលព្យាការីមូសាបានទៅដល់កន្លែងភ្លើងដែលគាត់បានឃើញនោះ ម្ចាស់របស់គាត់បានស្រែកហៅគាត់ចេញពីដើមឈើមួយដើមដែលនៅក្បែរជ្រលងភ្នំខាងស្តាំនៅទីកន្លែងដែលអល់ឡោះផ្តល់ពរជ័យដល់វាតាមរយៈការមានបន្ទូលរបស់ទ្រង់ទៅកាន់ព្យាការីមូសា(នៅទីនោះ)ថាៈ ឱមូសា! ពិតប្រាកដណាស់ យើងគឺអល់ឡោះដែលជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងអស់។
Kasas 28:31
ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានបោះវាទៅតាមបទបញ្ជានៃម្ចាស់របស់គាត់។ នៅពេលដែលគាត់បានឃើញវាកម្រើក និងធ្វើចលនាយ៉ាងលឿនប្រៀបដូចជាសត្វពស់នោះ គាត់ក៏បានរត់ត្រឡប់ក្រោយវិញដោយសារភាពភ័យខ្លាចចំពោះវា និងមិនបានត្រឡប់ក្រោយវិញនោះទេ។ ពេលនោះ ម្ចាស់របស់គាត់បានស្រែកហៅគាត់ថាៈ ឱមូសា! ចូរអ្នកចូលមក ហើយកុំភ័យខ្លាចពីវាឲ្យសោះ។ ពិតប្រាកដណាស់ អ្នកស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាពអំពីវា និងពីអ្វីផ្សេងទៀតក្រៅពីវានូវអ្វីដែលធ្វើឲ្យអ្នកភ័យខ្លាច។
Kasas 28:32
ហើយចូរអ្នកដាក់ដៃស្តាំរបស់អ្នកចូលទៅក្នុងហោប៉ៅអាវរបស់អ្នក នោះវានឹងបញ្ចេញពន្លឺសចែងចាំងដែលមិនមែនសដោយសារជំងឺឃ្លង់នោះឡើយ។ ពេលនោះ ព្យាការីមូសាក៏បានដាក់ដៃរបស់គាត់ចូល(ក្នុងហោប៉ៅ) ហើយវាក៏បញ្ចេញពន្លឺសចែងចាំងប្រៀបដូចព្រិល។ ហើយចូរអ្នកឱបដៃរបស់អ្នកដើម្បីបំបាត់ភ័យខ្លាចចេញពីអ្នក។ ពេលនោះ ព្យាការីមូសាក៏បានឱបដៃរបស់គាត់ ហើយភាពភ័យខ្លាចក៏បានបាត់បង់អំពីគាត់។ ពិតណាស់ អ្វីដែលបានលើកឡើងទាំងពីរខាងលើនេះ(គឺដំបង និងដៃ) គឺជាភស្តុតាងពីរដែលគេបញ្ជូនពីម្ចាស់របស់អ្នកទៅកាន់ហ្វៀរអោន និងពួកមន្ត្រីនៃក្រុមរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រាស់ចាកពីការប្រតិបត្តិចំពោះអល់ឡោះដោយការប្រឆាំង និងការប្រព្រឹត្តល្មើស។
Kasas 28:33
ព្យាការីមូសាបានពោលទៅកាន់ម្ចាស់របស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានសម្លាប់ជីវិតគ្នាពួកគេម្នាក់ ហើយខ្ញុំខ្លាចពួកគេនឹងសម្លាប់ខ្ញុំវិញប្រសិនបើខ្ញុំទៅជួបពួកគេដើម្បីផ្សព្វផ្សាយដល់ពួកគេនូវអ្វីដែលគេបញ្ជូនមកឲ្យខ្ញុំនោះ។
Kasas 28:34
ហើយបងប្រុសរបស់ខ្ញុំ ហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាបញ្ជូនគាត់ឲ្យទៅជាមួយខ្ញុំជាជំនួយការដែលជួយសម្រួលក្នុងពេលដែលខ្ញុំនិយាយ ប្រសិនបើហ្វៀរអោន និងបក្សពួករបស់គេបដិសេធនឹងខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំដូចដែលទម្លាប់ធម្មតារបស់ពួកប្រជាជាតិជំនាន់មុនៗដែលគេបានបញ្ជូនអ្នកនាំសារទាំងឡាយទៅកាន់ពួកគេមុនខ្ញុំដែលពួកគេ(ប្រជាជាតិទាំងនោះ)បានបដិសេធចំពោះពួកគេ(បណ្តាអ្នកនាំសារទាំងឡាយ)។
Kasas 28:35
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលឆ្លើយតបចំពោះការស្នើសុំរបស់ព្យាការីមូសាថាៈ យើងនឹងពង្រឹងដល់អ្នក(ឱមូសា)តាមរយៈការបញ្ជូនបងប្រុសរបស់អ្នកឲ្យទៅជាមួយអ្នក ជាអ្នកនាំសារ និងជាជំនួយការម្នាក់។ ហើយយើងនឹងប្រទានឲ្យអ្នកទាំងពីរនូវសញ្ញាភស្តុតាង និងការគាំទ្រ។ ហើយពួកគេមិនអាចធ្វើឲ្យប្រការអាក្រក់ដែលអ្នកទាំងពីរមិនពេញចិត្តនោះប៉ះពាល់ដល់អ្នកទាំងពីរបានឡើយ។ តាមរយៈបណ្តាភស្តុតាងទាំងឡាយរបស់យើងដែលយើងបានបញ្ជូនអ្នកទាំងពីរដោយនាំយកវាទៅនោះ អ្នកទាំងពីរ ហើយនិងអ្នកដែលដើរតាមអ្នកទាំងពីរក្នុងចំណោមបណ្តាអ្នកមានជំនឿនោះ នឹងទទួលបានជោគជ័យ។
Kasas 28:36
ហើយនៅពេលដែលព្យាការីមូសាបាននាំមកកាន់ពួកគេនូវបណ្តាភស្តុតាងរបស់យើងយ៉ាងច្បាស់លាស់នោះ ពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីការកុហកបោកប្រាស់ដែលមូសាបានប្រឌិតវាឡើងប៉ុណ្ណោះ ហើយពួកយើងមិនដែលបានលឺរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួកយើងមុនៗមកម្លេះ។
Kasas 28:37
ហើយព្យាការីមូសាបានឆ្លើយតបទៅកាន់ហ្វៀរអោនថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងចំពោះអ្នកដែលត្រឹមត្រូវដែលបាននាំមកនូវការចង្អុលបង្ហាញអំពីទ្រង់ ហើយទ្រង់ក៏ដឹងផងដែរចំពោះអ្នកណាដែលទទួលបាននូវលទ្ធផលចុងក្រោយដ៏គួរឲ្យកោតសរសើរនាថ្ងៃបរលោកនោះ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនបានទទួលជោគជ័យតាមក្តីប្រាថ្នារបស់ពួកគេនោះឡើយ ហើយក៏មិនអាចរួចខ្លួនបានដែរពីអ្វីដែលពួកគេខំរត់គេចអំពីវានោះ។
Kasas 28:38
ហើយហ្វៀរអោនបាននិយាយទៅកាន់ពួកមន្ត្រីដែលជាបក្សពួករបស់គេថាៈ ឱពួកមន្ត្រីទាំងឡាយ! យើងមិនដែលដឹងសោះថា ពួកអ្នកមានម្ចាស់ផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីយើងនោះ។ ឱហាម៉ាន! ចូរអ្នកដុតដីធ្វើជាដុំឥដ្ឋឲ្យយើង រួចសាងសង់វិមានមួយយ៉ាងខ្ពស់ឲ្យយើងដើម្បីយើងនឹងឡើងទៅមើលម្ចាស់របស់មូសា ហើយឈនៅចំពោះមុខទ្រង់។ ពិតប្រាកដណាស់ យើងគិតថា មូសា គឺជាអ្នកដែលកុហកបោកប្រាស់ចំពោះអ្វីដែលគេអះអាងថា ពិតណាស់ រូបគេគឺត្រូវបានបញ្ជូនមកពីអល់ឡោះមកកាន់យើងនិងមកកាន់ក្រុមរបស់យើងនោះ។
Kasas 28:39
ហើយហ្វៀរអោន និងពលទាហានរបស់គេកាន់តែក្រអឺតក្រទម ព្រមទាំងតម្កើងខ្លួននៅលើទឹកដីអាហ្ស៊ីបនេះដោយមិនសមហេតុផល។ ពួកគេបានបដិសេធនឹងការពង្រស់មនុស្សឡើងវិញ ហើយពួកគេគិតថា ពិតណាស់ ពួកគេនឹងមិនត្រូវវិលត្រឡប់មកកាន់យើងវិញនាថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលទណ្ឌកម្មនោះឡើយ។
Kasas 28:40
ក្រោយមក យើងបានក្របួចគេ ហើយនិងពលទាហានទាំងឡាយរបស់គេ រួចហើយក៏បានបោះពួកគេចូលទៅក្នុងសមុទ្រដោយធ្វើឲ្យពួកគេលិចលង់(ក្នុងទឹកសមុទ្រ)រហូតដល់ពួកគេវិនាសអន្តរាយទាំងអស់គ្នា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកបំពាននិងទីបញ្ចប់របស់ពួកគេយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ ហើយនិងទីបញ្ចប់របស់ពួកគេនោះ គឺមានតែការវិនាសអន្តរាយ។
Kasas 28:41
ហើយយើងបានធ្វើឲ្យពួកគេក្លាយជាគំរូសម្រាប់ពួកដែលបំពាន និងពួកដែលធ្វើឲ្យគេវង្វេងដែលអំពាវនាវមនុស្សទៅកាន់ភ្លើងនរក តាមរយៈអ្វីដែលគេបានបណ្តុះ(ធ្វើឲ្យរីកសាយភាយ)អំពីការប្រឆាំងនិងភាពវង្វេង។ ហើយនៅថ្ងៃបរលោក ពួកគេមិនត្រូវបានគេជួយសង្គ្រោះឲ្យរួចផុតពីទណ្ឌកម្មនោះទេ។ ផ្ទុយទៅវិញ គេនឹងបន្ថែមនូវទណ្ឌកម្មទ្វេដងចំពោះពួកគេដោយសារតែពួកគេបានបង្កើតនូវប្រការអាក្រក់មួយក្នុងចំណោមប្រការអាក្រក់ទាំងឡាយ ហើយការអំពាវនាវទៅកាន់វា គឺស្ថិតក្នុងចំណោមភាពវង្វេង។ គេកត់ត្រា(បាបកម្ម)ចំពោះពួកគេនូវបាបកម្មនៃទង្វើរបស់ពួកគេ ហើយនិងបាបកម្មពីទង្វើរបស់អ្នកដែលអនុវត្តទង្វើនោះតាមពូកគេថែមទៀត។
Kasas 28:42
ហើយបន្ថែមពីលើទណ្ឌកម្មរបស់ពួកគេ(នៅថ្ងៃបរលោក)នោះទៀត គឺយើងនឹងធ្វើឲ្យពួកគេទទួលរងនូវភាពអាម៉ាសនិងការដាក់បណ្តានៅក្នុងលោកិយនេះ(ដោយវា)នៅតាមចងពៀរពួកគេ។ ហើយនៅថ្ងៃបរលោក ពួកគេគឺស្ថិតក្នុងចំណោមពួកដែលត្រូវបានគេស្តីបន្ទោស និងត្រូវបណ្តេញឲ្យឃ្លាតចេញឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះ។
Kasas 28:43
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ក្រោយពីយើងបានបញ្ជូនបណ្តាអ្នកនាំសាររបស់យើងទៅកាន់ប្រជាជាតិជំនាន់មុន តែពួកគេបានបដិសេធនឹងអ្នកនាំសារទាំងនោះ ហើយយើងក៏បានបំផ្លាញពួកគេដោយសារតែការបដិសេធរបស់ពូកគេចំពោះបណ្តាអ្នកនាំសារទាំងឡាយ។ នៅក្នុងគម្ពីរ(តាវរ៉ត)នោះ គឺមាននូវអ្វីដែលជាការបំភ្លឺដល់មនុស្សលោកនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេដើម្បីឲ្យពួកគេអនុវត្តន៍វា ហើយនិងអ្វីដែលបង្កគ្រោះថ្នាក់ដល់ពួកគេ ដើម្បីឲ្យពួកគេបោះបង់វាចោល។ ហើយនៅក្នុគម្ពីរនោះផងដែរ គឺជាការចង្អុលបង្ហាញទៅកាន់ប្រការល្អនិងជាក្តីមេត្តាករុណា ដោយសារតែក្នុងវានោះ គឺមាននូវប្រការល្អទាំងឡាយទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ សង្ឃឹមថាពួកគេនឹងនឹកឃើញពីឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ហើយថ្លែងអំណរគុណចំពោះទ្រង់ ព្រមទាំងមានជំនឿលើទ្រង់។
Kasas 28:44
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានមានវត្តមាននៅក្បែរភ្នំខាងលិចនោះទេនៅពេលដែលយើងបានដាក់បទបញ្ជាដល់មូសាដោយការបញ្ជូនគេ(ធ្វើជាអ្នកនាំសារ)ទៅកាន់ហ្វៀរអោននិងមន្ត្រីរបស់គេនោះ។ ហើយអ្នកក៏មិនបានស្ថិតនៅក្នុងចំណោមអ្នកដែលមានវត្តមាន ដែលធ្វើឲ្យអ្នកបានដឹងនូវរឿងរ៉ាវនោះហើយនិទានវាប្រាប់ដល់មនុស្សនោះដែរ។ តាមពិត អ្វីដែលអ្នកបាននិទានប្រាប់ដល់ពួកគេនោះ គឺជាវ៉ាហ៊ីពីអល់ឡោះទៅកាន់អ្នកប៉ុណ្ណោះ។
Kasas 28:45
ក៏ប៉ុន្តែ យើងបានបង្កើតប្រជាជាតិ និងម៉ាខ្លូកជាច្រើនបន្ទាប់ពីព្យាការីមូសា ។ ពួកគេបានរស់នៅក្នុងរយៈពេលដ៏យូរអង្វែង រហូតទាល់តែពួកគេភ្លេចពីកិច្ចសន្យារបស់អល់ឡោះ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបានរស់នៅជាមួយអ្នកស្រុកម៉ាទយ៉ាន់ ដោយអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះដែរ ក៏ប៉ុន្តែ យើងទេដែលបានតែងតាំងអ្នកធ្វើជាអុ្នកនាំសារអំពីយើង ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវរឿងរ៉ាវរបស់ព្យាការីមូសា និងការស្នាក់នៅរបស់គេ(ព្យាការីមូសា)នៅក្នុងទឹកដីម៉ាទយ៉ាន់នោះ ហើយអ្នកក៏បានរៀបរាប់ប្រាប់ដល់មនុស្សលោកនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នកអំពីរឿងរ៉ាវនោះ។
Kasas 28:46
ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងបានស្រែកហៅមូសាហើយបានវ៉ាហ៊ីទៅកាន់គេ រហូតដល់អ្នក(អាចដឹងពីរឿងរ៉ាវទាំងនោះ រួចហើយ)និយាយរឿងនោះប្រាប់ដល់ពួកគេនោះ។ ក៏ប៉ុន្តែ យើងបានចាត់បញ្ជូនអ្នក(ធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីម្ចាស់របស់អ្នកចំពោះមនុស្សលោកទាំងអស់ប៉ុណ្ណោះ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវដំណឹងនោះដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយ(ពួកអារ៉ាប់គូរ៉័ស្ហ)ដែលគ្មានអ្នកនាំសារណាម្នាក់ទៅដល់ពួកគេមុនអ្នកដែលដាស់តឿនព្រមានពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងយកវាធ្វើជាមេរៀន ហើយមានជំនឿចំពោះអ្វីដែលអ្នកបានពាំនាំទៅកាន់ពួកគេពីអល់ឡោះជាម្ចាស់។
Kasas 28:47
ហើយប្រសិនបើពួកគេមិនទទួលរងនូវទណ្ឌកម្មរបស់ព្រះជាម្ចាស់ដោយសារតែការប្រឆាំង និងការប្រព្រឹត្តល្មើសរបស់ពួកគេ ហើយពួកគេនិយាយដោះសារដោយសារតែគ្មានអ្នកនាំសារបានទៅដល់ពួកគេថាៈ ហេតុអ្វីបានជាគេមិនតែងតាំងអ្នកនាំសារម្នាក់មកកាន់ពួកយើង ដើម្បីឲ្យពួកយើងដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌរបស់ទ្រង់ និងអនុវត្តតាមវា និងដើម្បីឲ្យពួកយើងក្លាយជាអ្នកដែលមានជំនឿដែលអនុវត្តតាមបទបញ្ជាទាំងឡាយនៃម្ចាស់របស់ពួកគេ? ប្រសិនបើមិនព្រោះតែដូច្នេះទេនោះ យើងនឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខានឡើយ។ ក៏ប៉ុន្តែ យើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូតដល់ពេលដែលយើងបានតែងតាំងអ្នកនាំសារទៅកាន់ពួកគេសិន។
Kasas 28:48
ហើយនៅពេលដែលព្យាការីមូហាំម៉ាត់បានទៅដល់ពួកគូរ៉័ស្សដោយនាំនូវសារពីម្ចាស់របស់គាត់នោះ ពួកគេ(គូរ៉័ស្ស)បានសួរពួកយូដាអំពីគាត់(មូហាំម៉ាត់) ហើយពួកគេ(យូដា)ក៏បានបង្រៀន(ប្រាប់)ពួកគេ(ពួកគូរ៉័ស្ហ)នូវអំណះអំណាងនេះ ដោយពួកគេនិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឲ្យមូហាំម៉ាត់ដូចអ្វីដែលគេបានផ្ដល់ឲ្យមូសាអំពីអច្ឆរិយភាពទាំងឡាយដែលបង្ហាញថា រូបគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកនាំសារពីម្ចាស់របស់គេ ដូចជាដៃ និងដំបង(ដូចព្យាការីមូសា)នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ តើពុំមែនទេឬដែលពួកយូដាក៏ធ្លាប់បានបដិសេធនឹងអ្វីដែលគេបានប្រទានដល់ព្យាការីមូសាពីមុនដែរនោះ? ហើយពួកគេបាននិយាយចំពោះគម្ពីរតាវរ៉តនិងគម្ពីរគួរអានថាៈ តាមពិត វាទាំងពីរនេះគឺជាមន្តអាគមដែលបានជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបដិសេធរាល់អ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរគួរអាននេះ។
Kasas 28:49
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ដូច្នេះ ចូរពួកអ្នកនាំមកនូវគម្ពីរណាមួយដែលត្រូវបានបញ្ចុះមកពីអល់ឡោះដែលមានការចង្អុលបង្ហាញល្អប្រសើរជាងគម្ពីរតាវរ៉ត និងគម្ពីរគួរអានមកចុះ។ ប្រសិនបើពួកអ្នកអាចនាំមកនោះ ខ្ញុំនឹងប្រតិបត្តិតាមវាប្រសិនបើពួកអ្នកជាអ្នកដែលនិយាយត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ គម្ពីរតាវរ៉តនិងគម្ពីរគួរអាន គឺជាមន្តអាគមមែននោះ។
Kasas 28:50
តែប្រសិនបើពួកគូរ៉័ស្ហមិនអាចឆ្លើយតបចំពោះអ្នកនូវអ្វីដែលអ្នកស្នើសុំពីពួកគេដោយឲ្យនាំមកនូវគម្ពីរណាមួយដែលមានការចង្អុលបង្ហាញល្អប្រសើរជាងគម្ពីរតាវរ៉តនិងគម្ពីរគួរអានទេនោះ ចូរអ្នកដឹងឲ្យបានច្បាស់ថាៈ ពិតប្រាកដណាស់ ការបដិសេធរបស់ពួកគេចំពោះវាទាំងពីរ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន)នោះ គឺមិនមែនពាក់ព័ន្ធនឹងបញ្ហាភស្តុតាងនោះទេ។ តាមពិត ពួកគេគ្រាន់តែធ្វើតាមទំនើងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយគ្មាននរណាម្នាក់ដែលវង្វេងជាងអ្នកដែលធ្វើតាមទំនើងចិត្តខ្លួនឯងដោយគ្មានការចង្អុលបង្ហាញពីអល់ឡោះនោះទេ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនផ្តល់ការចង្អុលបង្ហាញនិងការណែនាំចំពោះក្រុមដែលបំពានលើខ្លួនឯងដោយការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនោះឡើយ។
Kasas 28:51
ហើយជាការពិតណាស់ យើងបានបញ្ជាក់ជារឿយៗដល់ពួកមុស្ហរីគីន និងពួកយូដានៃអម្បូរអ៊ីស្រាអែលតាមរយៈរឿងរ៉ាវរបស់ប្រជាជាតិជំនាន់មុនៗ ហើយនិងទណ្ឌកម្មដែលយើងបានទម្លាក់ទៅលើពួកគេនៅពេលដែលពួកគេបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់យើង សង្ឃឹមថាពួកគេនឹងយករឿងទាំងនោះធ្វើជាមេរៀន ហើយពួកគេមានជំនឿ ដើម្បីកុំឲ្យពួកគេទទួលរងគ្រោះដូចអ្វីដែលពួកគេ(ប្រជាជាតិជំនាន់មុនៗ)បានទទួលរង។
Kasas 28:52
បណ្តាអ្នកដែលនៅតែមានជំនឿនឹងគម្ពីរតាវរ៉តមុននឹងការបញ្ចុះគម្ពីរគួរអាននោះ ពួកគេក៏ជាអ្នកដែលមានជំនឿនឹងគម្ពីរគួរអានផងដែរ ដោយសារតែពួកគេបានប្រទះឃើញនួវដំណឹង និងលក្ខណៈរបស់វា(គម្ពីរគួរអាន)នៅក្នុងបណ្តាគម្ពីរបស់ពួកគេ។
Kasas 28:53
ហើយនៅពេលដែលគេសូត្រវា(គម្ពីរគួរអាន)ឲ្យពួកគេស្តាប់ ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវាហើយ។ ពិតប្រាកដណាស់ វាគឺជាការពិតដែលគ្មានការសង្ស័យចំពោះវានោះទេ ហើយដែលត្រូវបានបញ្ចុះមកពីម្ចាស់របស់ពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលព្រមទទួលយកសាសនាឥស្លាមមុននឹងការបញ្ចុះគម្ពីរគួរអាននេះទៅទៀតដោយសារតែពួកយើងមានជំនឿចំពោះអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមកមុនវា(មុនគម្ពីរគួរអាន)។
Kasas 28:54
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងទាំងនេះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវផលបុណ្យទៅលើទង្វើរបស់ពួកគេទ្វេដង ដោយសារតែការអត់ធ្មត់របស់ពួកគេលើការមានជំនឿនឹងគម្ពីររបស់ពួកគេ ហើយនិងការមានជំនឿរបស់ពួកគេចំពោះព្យាការីមូហាំម៉ាត់នៅពេលដែលគាត់ត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)។ ពួកគេច្រានចោលប្រការអាក្រក់ដែលពួកគេធ្លាប់បានធ្វើនោះនឹងទង្វើកុសលទាំងឡាយ ហើយពួកគេបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេក្នុងផ្លួវល្អ។
Kasas 28:55
ហើយនៅពេលដែលបណ្តាអ្នកមានជំនឿទាំងនោះបានលឺពីពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដានិងពួកគ្រឹស្ទាន)នូវពាក្យសម្តីដែលមិនត្រឹមត្រូវ(គ្មានប្រយោជន៍)នោះ ពួកគេងាកចេញពីវាដោយមិនងាកទៅរកវាឡើយ ហើយពួកគេ(អ្នកមានជំនឿ)បាននិយាយទៅកាន់ពួកទាំងនោះថាៈ ការតបស្នងចំពោះទង្វើរបស់ពួកយើងនោះ គឺសម្រាប់ពួកយើង ហើយការតបស្នងចំពោះទង្វើរបស់ពួកអ្នកនោះ គឺសម្រាប់ពួកអ្នក។ ពួកអ្នកទទួលបាននូវសុខសន្តិភាពពីពួកយើងអំពីការជេរប្រទេចនិងការបង្កនូវគ្រោះថ្នាក់នានា។ ពួកយើងមិនគប្បីរាប់អានពួកដែលល្ងង់ខ្លៅនោះទេ ដោយសារតែការរាប់អានពួកដែលល្ងង់ខ្លៅនោះ គឺនាំមកនូវគ្រោះថ្នាក់ និងប្រការអាក្រក់ ទាំងទៅលើសាសនានិង(ការរស់នៅ)ក្នុងលោកិយ។
Kasas 28:56
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់ ដូចជាអាពូតឡឹប និងអ្នកផ្សេងទៀតជាដើម តាមរយៈការផ្តល់ការចង្អុលបង្ហាញដល់គេឲ្យមានជំនឿនោះឡើយ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាឲ្យគេទទួលបានការចង្អុលបង្ហាញ។ ហើយទ្រង់ក៏បានដឹងពីមុនរួចស្រេចដែរដែលថា ជនណាដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ។
Kasas 28:57
ហើយពួកមុស្ហរីគីនម៉ាក្កះបាននិយាយដោះសារចំពោះការប្រកាន់តាមសាសនាឥស្លាម និងការមានជំនឿនឹងវាថាៈ ប្រសិនបើពួកយើងតាមសាសនាឥស្លាមដែលអ្នកបាននាំវាមកនេះ សត្រូវរបស់ពួកយើងប្រាកដជានឹងបណ្តេញពួកយើងចេញពីទឹកដីរបស់ពួកយើងយ៉ាងឆាប់រហ័សជាមិនខាន។ តើយើង(អល់ឡោះ)មិនបានផ្តល់ឲ្យពួកមុស្ហរីគីនទាំងនោះនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ាក្កះ)ដែលគេហាមឃាត់នៅក្នុងវានូវការបង្ហូរឈាមគ្នានិងការបំពាន(ទៅលើគ្នា) ដោយពួកគេរស់នៅក្នុងវាប្រកបដោយសុខសុវត្ថិភាពអំពីការវាយប្រហារពីសំណាក់អ្នកដទៃទៅលើពួកគេ និងទទួលបាននូវផល្លានុផលគ្រប់ប្រភេទ ជាលាភសក្ការៈអំពីយើងដែលយើងប្រទានវាទៅឲ្យពួកគេទេឬ? ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនូវឧបការគុណដែលអល់ឡោះបានប្រទានដល់ពួកគេ ហើយថ្លែងអំណគុណទ្រង់ចំពោះវានោះទេ។
Kasas 28:58
ហើយមានភូមិស្រុកជាច្រើនដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់វា(ស្រុកភូមិ) ដោយពួកគេលិចលង់ក្នុងអំពើបាបកម្មនិងអំពើល្មើសនានា។ ដូច្នេះ យើងក៏បានបញ្ជូនទណ្ឌកម្មទៅកាន់វា(ភូមិស្រុក) ហើយយើងក៏បានបំផ្លាញវា(ភូមិស្រុក)នឹងទណ្ឌកម្មនោះ។ ហើយលំនៅដ្ឋានរបស់ពួកគេដែលត្រូវបានបំផ្លាញនោះ មនុស្សលោកបានដើរឆ្លងកាត់វា តែគ្មានអ្នកណារស់នៅបន្ទាប់ពីពួកគេឡើយ លើកលែងតែបន្តិចបន្តួចនៃអ្នកដំណើរ(ដែលរស់នៅបណ្តោះអាសន្តនៅទីនោះ)ប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលទទួលមត៌ក ដែលយើងទទួលមត៌កមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្នកដែលនៅក្នុងវាទាំងពីរ។
Kasas 28:59
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនដែលបំផ្លាញភូមិស្រុកណាមួយឡើយ លុះត្រាតែទ្រង់បានផ្តល់ហេតុផលដល់ពួកគេតាមរយៈការតែងតាំងនូវអ្នកនាំសារម្នាក់នៅក្នុងភូមិស្រុកដ៏ធំមួយនោះ ដូចដែលយើងបានតែងតាំងអ្នក(ព្យាការីមូហាំម៉ាត់)នៅក្នុងទឹកដីម៉ាក្កះនេះដូច្នោះដែរ។ ហើយយើងមិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយឡើយខណៈដែលពួកគេស្ថិតនៅលើការពិតនោះ។ តាមពិត យើងបំផ្លាញពួកគេ ដោយសារតែពួកគេជាពួកដែលបំពានដោយការប្រឆាំង និងការសាងទង្វើបាបកម្មនានាប៉ុណ្ណោះ។
Kasas 28:60
អ្វីក៏ដោយដែលម្ចាស់របស់ពួកអ្នកបានប្រទានដល់ពួកអ្នកនោះ វាគ្រាន់តែជាអ្វីដែលពួកអ្នកសើយសុខ និងជាការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ ក្រោយមកវានឹងបាត់បង់ទៅវិញមិនខាន។ ក៏ប៉ុន្តែ ផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោកដែលនៅជាមួយអល់ឡោះនោះ គឺល្អប្រសើរនិងគង់វង្សជាងការសើយសុខនិងការតុបតែងលម្អដែលនៅក្នុងលោកិយនេះទៅទៀត។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនោះ ដោយផ្តល់អាទិភាពចំពោះអ្វីដែលគង់វង្សជាងអ្វីដែលនឹងត្រូវវិនាសទេឬ?
Kasas 28:61
តើអ្នកដែលយើងបានសន្យាចំពោះគេនៅថ្ងៃបរលោក(ថានឹងប្រទានដល់គេ)នូវឋានសួគ៌ ហើយនិងអ្វីដែលមាននៅក្នុងវានៃភាពសុខសាន្តជានិរន្តន៍នោះ ដូចគ្នានឹងអ្នកដែលយើងបានប្រទានដល់គេនូវអ្វីដែលគ្រាន់តែជាការសើយសុខអំពីទ្រព្យសម្បត្តិ និងការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះ រួចក្រោយមក នៅថ្ងៃបរលោក គេស្ថិតក្នុងចំណោមអ្នកដែលត្រូវគេនាំទៅកាន់នរកជើហាន់ណាំដែរឬទេ?
Kasas 28:62
ហើយនៅថ្ងៃនោះ ម្ចាស់របស់ពួកគេនឹងហៅពួកគេដោយបន្ទូលទ្រង់ថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីយើង ហើយពួកអ្នកអះអាងទៀតវា ពិតណាស់ ពួកវាគឺជាដៃគួរបស់យើងនោះនៅឯណាទៅ?
Kasas 28:63
ពួកដែលទណ្ឌកម្មត្រូវធ្លាក់ទៅលើពួកគេក្នុងចំណោមពួកដែលអំពាវនាវគេទៅកាន់ការប្រឆាំងនោះបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! ពួកទាំងនេះហើយដែលពួកយើងបានធ្វើឲ្យពួកគេវង្វេងដូចដែលពួកយើងបានវង្វេង(ខ្លួនឯង)ដែរ។ ពួកយើងសូមដកខ្លួនចេញពីពួកគេទៅកាន់ទ្រង់វិញហើយ។ ពួកគេមិនបានគោរពសក្ការៈចំពោះពួកយើងនោះទេ។ តាមពិត ពួកគេគោរពសក្ការៈចំពោះពួកស្ហៃតនប៉ុណ្ណោះ។
Kasas 28:64
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្រែកហៅព្រះនានារបស់ពួកអ្នកដើម្បីឲ្យពួកវាជួយពួកអ្នកឲ្យរួចផុតអំពីភាពអាម៉ាស់ដែលពួកអ្នកកំពុងតែទទួលបាននេះមើល៍។ ពេលនោះ ពួកគេក៏បានស្រែកហៅព្រះនានារបស់ពួកគេ ក៏ប៉ុន្តែពួកវាមិនបានឆ្លើយតបនឹងការស្រែកហៅរបស់ពួកគេនោះទេ ហើយពួកគេក៏បានឃើញទណ្ឌកម្មដែលគេបានត្រៀមសម្រាប់ពួកគេ។ ពេលនោះ ពួកគេគិតថា ប្រសិនបើនៅក្នុងលោកិយ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅរកការពិតនោះ (ពួកគេនឹងមិនទទួលទណ្ឌកម្មឡើយ)។
Kasas 28:65
ហើយនៅថ្ងៃនោះ ម្ចាស់របស់ពួកគេនឹងស្រែកហៅពួកគេថាៈ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនពួកគេទៅកាន់ពួកអ្នកនោះ?
Kasas 28:66
ហើយអ្វីដែលពួកគេយកធ្វើជាអំណះអំណាងនោះបានលាក់កំបាំងពីពួកគេ ដោយពួកគេនឹកមិនឃើញអ្វីបន្តិច(អំពីវា)នោះឡើយ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ ដោយសារតែពួកគេនៅក្នុងថ្ងៃនោះ ពោរពេញទៅដោយភាពភ័យរន្ធត់យ៉ាងខ្លាំងដោយសារតែពួកគេបានដឹងយ៉ាងច្បាស់ថា ពិតណាស់ពួកគេនឹងត្រូវទទួលទណ្ឌកម្ម(ដោយចៀសមិនផុតឡើយ)។
Kasas 28:67
រីឯជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកមុស្ហរីគីនទាំងនោះអំពីការប្រឆាំងរបស់គេ ហើយគេមានជឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងនូវទង្វើកុសលវិញនោះ សង្ឃឹមថា ពួកគេនឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យទៅតាមអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេបានរត់គេចចេញអំពីវា។
Kasas 28:68
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារ) ទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនាចង់បង្កើតវា ហើយទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាឲ្យគោរពប្រតិបត្តិចំពោះទ្រង់ និងផ្តល់ភាពជាព្យាការីដល់គេ។ ហើយសម្រាប់ពួកមុស្ហរីគីន ពួកគេគ្មានជម្រើសរហូតដល់គេអាច(ជ្រើសរើសយកការ)ប្រឆាំងនឹងអល់ឡោះនោះទេ។ អល់ឡោះទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានគោរពសក្ការៈចំពោះព្រះនានារួមនឹងទ្រង់នោះ។
Kasas 28:69
ហើយម្ចាស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលដួងចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។
Kasas 28:70
ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរទាំងឡាយនៅក្នុងលោកិយគឺសម្រាប់ទ្រង់តែមួយគត់ ហើយរាល់ការសរសើរទាំងឡាយនៅថ្ងៃបរលោក ក៏សម្រាប់ទ្រង់តែមួយគត់ដែរ។ ហើយការកាត់សេចក្តីដ៏សុក្រឹតដែលគេមិនអាចច្រានចោលនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់) ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
Kasas 28:71
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលយប់នៅស្ថិតស្ថេររហូតទៅលើពួកអ្នកដោយគ្មានឈប់(គ្មានពេលភ្លឺ)រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះណាផ្សេង(ដែលគេគោរពសក្ការៈ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺដូចជាពន្លឺភ្លឺនាពេលថ្ងៃមកឲ្យពួកអ្នកបាននោះ? ដូច្នេះ តើពួកអ្នកមិនស្តាប់ភស្តុតាងនេះ ហើយដឹងថា ពិតណាស់ គ្មានព្រះឯណា(ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺមកកាន់ពួកអ្នកទេឬ?
Kasas 28:72
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលថ្ងៃនៅស្ថិតស្ថេររហូតទៅលើពួកអ្នក(ដោយគ្មានពេលយប់)រហូតដល់ថ្ងៃបរលោក តើមានព្រះឯណា(ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពេលយប់មកឲ្យពួកអ្នកដែលអាចឲ្យពួកអ្នកស្នាក់នៅក្នុងវាដើម្បីពួកអ្នកអាចសម្រាកពីភាពនឿយហត់នៃកិច្ចការផ្សេងៗនាពេលថ្ងៃបាននោះ? ដូច្នេះ តើពួកអ្នកមិនមើលភស្តុតាងទាំងនេះ ហើយដឹងថា ពិតណាស់ គ្មានព្រះឯណា(ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំវាទាំងអស់នោះមកកាន់ពួកអ្នកទេឬ?
Kasas 28:73
ហើយក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះនោះ ទ្រង់បានបង្កើតពេលយប់ដែលមានភាពងងឹតសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យពួកអ្នកស្នាក់នៅ(សម្រាក)ក្នុងវា ក្រោយពីពួកអ្នកមានភាពនឿយហត់ពីកិច្ចការនានានៅពេលថ្ងៃ ហើយទ្រង់បានបង្កើតពេលថ្ងៃដែលមានពន្លឺភ្លឺសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកស្វែងរកលាភសក្ការៈនៅក្នុងវា(ពេលថ្ងៃ)ផងដែរ និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកអ្នក ហើយមិនរមិលគុណចំពោះឧបការគុណទាំងនោះនោះទេ។
Kasas 28:74
ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក) ម្ចាស់របស់ពួកគេនឹងហៅពួកគេដោយទ្រង់មានបន្ទូលថាៈ តើព្រះនានាដែលពួកអ្នកធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីយើង ហើយពួកអ្នកអះអាងទៀតថា ពិតណាស់ ពួកវាគឺជាដៃគូរបស់យើងនោះនៅឯណាទៅ?
Kasas 28:75
ហើយយើង(អល់ឡោះ)បាននាំយកព្យាការីម្នាក់យកពីគ្រប់ប្រជាជាតិទាំងអស់ដើម្បីធ្វើជាសាក្សីទៅលើប្រជាជាតិនោះចំពោះអ្វីដែលប្រជាជាតិនោះធ្លាប់បានប្រឆាំងនិងបដិសេធ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបដិសេធក្នុងចំណោមប្រជាជាតិទាំងនោះថាៈ ចូរពួកអ្នកផ្តល់នូវភស្តុតាងរបស់ពួកអ្នកដែលបង្ហាញ(ពីភាពត្រឹមត្រូវ)ទៅលើអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងនិងបដិសេធនោះមក។ ពេលនោះ ភស្តុតាងទាំងឡាយរបស់ពួកគេបានកាត់ផ្តាច់ ហើយពួកគេបានដឹងច្បាស់យ៉ាងថា ពិតប្រាកដណាស់ ការពិតដែលគ្មានភាពមន្ទិលសង្ស័យឡើយនៅក្នុងវានោះ គឺសម្រាប់អល់ឡោះ។ ហើយព្រះនានាដែលពួកគេធ្លាប់បានប្រឌិតបង្កើតវាធ្វើជាដៃគូសម្រាប់អល់ឡោះនោះ បានបាត់បង់ អវត្តមានពីពួកគេ។
Kasas 28:76
ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងចំណោមក្រុមរបស់ព្យាការីមូសា តែគេបានក្អេងក្អាងលើពួកគេ។ ហើយយើងបានប្រទានឲ្យគេនូវកំណប់ទ្រព្យសម្បត្តិមួយចំនួនដែលកូនសោរនៃកំណប់ទ្រព្យរបស់គេនោះ ពិតជា(មានទម្ងន់)ធ្ងន់ចំពោះពួកបុរសៗដែលមានកម្លាំងខ្លាំងក្លាក្នុងការលី(កូនសោរទាំងនោះ) ខណៈដែលក្រុមរបស់គេបានពោលទៅកាន់គេ(ករូន)ថាៈ ចូរអ្នកកុំសប្បាយហួសហេតុពេក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពេញចិត្តពួកដែលសប្បាយហួសហេតុពេកនោះទេ។ ផ្ទុយទៅវិញ ទ្រង់ខឹងសប្បារចំពោះពួកគេ ហើយដាក់ទណ្ឌកម្មពួកគេចំពោះទង្វើនេះ។
Kasas 28:77
ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកអំពីទ្រព្យសម្បត្តិដែលអល់ឡោះបានប្រទានដល់អ្នកតាមរយៈការបរិច្ចាគវាទៅក្នុងផ្លូវល្អ។ ហើយចូរអ្នកកុំភ្លេចចំណែករបស់អ្នកអំពីការទទួលទាន ការផឹក ការស្លៀកពាក់ និងអ្វីផ្សេងៗទៀតដែលជាឧបការគុណនោះ តែមិនត្រូវមានការខ្ជះខ្ជាយ និងគំរិះហួសហេតុនោះទេ។ ហើយចូរអ្នកមានទំនាក់ទំនងល្អជាមួយនឹងម្ចាស់របស់អ្នក និងជាមួយខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដូចដែលទ្រង់បានធ្វើល្អចំពោះអ្នក។ ហើយចូរអ្នកកុំស្វែងរកការបង្កភាពវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវទង្វើបាបកម្ម និងបោះបង់ចោលការគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ឲ្សសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ចូលចិត្តពួកដែលបង្កវិនាសកម្មលើផែនដីដោយការប្រព្រឹត្តទង្វើដូច្នោះនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារចំពោះពួកគេ។
Kasas 28:78
ករូនបាននិយាយថាៈ តាមពិត អ្វីដែលគេប្រទានឲ្យខ្ញុំអំពីទ្រព្យសម្បតិ្តទាំងនេះ គឺដោយសារតែចំណេះវិជ្ជា និងសមត្ថភាពដែលខ្ញុំមានប៉ុណ្ណោះ។ ពិតណាស់ ខ្ញុំសាកសមនឹងទទួលបានដូច្នោះហើយ។ តើករូនមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនមុនរូបគេ ហើយពួកគេ(ប្រជាជាតិជំនាន់មុន) គឺជាក្រុមដែលខ្លាំងក្លា និងមានទ្រព្យសម្បត្តិច្រើនជាងរូបគេ(ករូន)ទៅទៀតនោះ? ប៉ុន្តែភាពខ្លាំងក្លារបស់ពួកគេនិងទ្រព្យសម្បត្តិជាច្រើនរបស់ពួកគេនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេបានឡើយ។ ហើយនៅថ្ងៃបរលោក គេមិនសួរពួកដែលប្រព្រឹត្តល្មើសពីអំពើបាបរបស់ពួកគេនោះឡើយ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតអំពីវា(បាបកម្មរបស់ពួកគេ)។ ពិតប្រាកដណាស់ ការសាកសួទៅកាន់ពួកគេនោះ គឺគ្រាន់តែជាការសួរបែបរិះគន់ និងស្តីបន្ទោសប៉ុណ្ណោះ។
Kasas 28:79
ក្រោយមក ករូនបានចាកចេញទៅកាន់ក្រុមរបស់គេក្នុងលក្ខណៈតុបតែងដែលស្តែងចេញពីភាពអំណួងក្អេងក្អាងរបស់គេ។ (ឃើញដូចនេះ) ពួកដែលប្រាថ្នាចង់បានតែការតុបតែងលម្អនៃឆាកជីវិតលោកិយក្នុងចំណោមក្រុមរបស់ករូនក៏បាននិយាយថាៈ អ្ហា៎! ពួកយើងចង់ឲ្យគេប្រទានដល់ពួកយើងនូវការតុបតែងលម្អនៅក្នុងលោកិយនេះដូចអ្វីដែលគេប្រទានឲ្យករូនដែរ។ ពិតប្រាកដណាស់ ករូនពិតជាមនុស្សដែលមានសំណាងមែនទែន។
Kasas 28:80
រីឯបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឲ្យវិញ នៅពេលដែលពួកគេបានឃើញករូនស្ថិតក្នុងលក្ខណៈតុបតែងលម្អ និងបានលឺនូវអ្វីដែលមិត្តភក្តិរបស់គេប្រាថ្នាចង់បាន(ដូចករូន)នោះ បាននិយាយថាៈ អន្តរាយហើយពួកអ្នក! ផលបុណ្យរបស់អល់ឡោះនៅថ្ងៃបរលោក និងឧបការគុណដែលទ្រង់បានត្រៀមទុកសម្រាប់អ្នកដែលមានជំនឿចំពោះទ្រង់ ហើយសាងនូវទង្វើកុសលនោះ គឺល្អប្រសើរជាងអ្វីដែលគេផ្តល់ឲ្យករូនអំពីលាភសក្ការៈលោកិយនេះទៅទៀត។ ហើយគ្មាននរណាម្នាក់ដែលត្រូវបានគេចង្អុលបង្ហាញឲ្យរូបគេនិយាយដូច្នេះ(ពាក្យសម្តីខាងលើនេះ) និងអនុវត្តតាមអ្វីដែលគេបាននិយាយនេះនោះឡើយ លើកលែងតែបណ្តាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ ដែលពួកគេអត់ធ្មត់ចាំទទួលផលបុណ្យដែលមាននៅជាមួយអល់ឡោះជាជាងទ្រព្យសម្បត្តិលោកិយដែលនឹងត្រូវវិនាសបាត់បង់នេះ។
Kasas 28:81
ដូច្នេះ យើងក៏បានឲ្យដីលេបយកខ្លួនគេ(ករូន)និងលំនៅដ្ឋានរបស់គេ ហើយនិងអ្នកដែលនៅក្នុងវាទាំងអស់ ជាការដាក់ទោសចំពោះការបំពានរបស់គេ។ ហើយគ្មានក្រុមណាមួយអាចជួយដល់គេក្រៅពីអល់ឡោះនោះឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបាននោះដែរ។
Kasas 28:82
ហើយពួកដែលប្រាថ្នាចង់បានដូចអ្វីដែលករូនមាន ដូចជាទ្រព្យសម្បត្តិ និងការតុបតែងលម្អមុនពេលដែលដីបានលេបយកគេ(ករូន)នោះ បាននិយាយដោយភាពសោកស្តាយ និងយកជាមេរៀន(ចំពោះរឿងនោះ)ថាៈ តើពួកយើងមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈរបស់ទ្រង់សម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតវា(លាភសក្ការៈនោះ)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេនោះ? ប្រសិនបើអល់ឡោះទ្រង់មិនបានផ្តល់ក្តីមេត្តាដល់ពួកយើងដោយទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ(កាលថ្ងៃមុន)ទេនោះ ប្រាកដជាទ្រង់នឹងពន្លិចពួកយើងចូលទៅក្នុងដីដូចដែលទ្រង់បានពន្លិច(ធ្វើឲ្យដីស្រូប)ករូនដែរជាមិនខានឡើយ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងមិនទទួលជោគជ័យឡើយ មិនថានៅក្នុងលោកិយឬនៅថ្ងៃបរលោកនោះទេ។ ផ្ទុយទៅវិញ កន្លែងវិលត្រឡប់របស់ពួកគេ ហើយនិងលទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរលោកប៉ុណ្ណោះ។
Kasas 28:83
លំនៅដ្ឋាននៅថ្ងៃបរលោកនោះ គឺយើងបានបង្កើតវាជាលំនៅដ្ឋាននៃការសើយសុខ និងជាការលើកតម្កើងសម្រាប់បណ្តាអ្នកដែលគ្មានបំណងក្រអឺតក្រទមនៅលើផែនដីដោយងាកចេញពីការមានជំនឿនឹងការពិតនិងការដើរតាមវា ព្រមទាំងគ្មានបំណងបង្កវិនាសកម្មនៅលើផែនដីនេះ។ ហើយលទ្ធផលចុងក្រោយដ៏គួរឲ្យកោតសរសើរនោះ គឺការសើយសុខ សប្បាយរីករាយដែលមាននៅក្នុងឋានសួគ៌ ហើយនិងការទទួលបាននូវការពេញចិត្តពីអល់ឡោះចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយការអនុវត្តតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។
Kasas 28:84
នៅថ្ងៃបរលោក ជនណាហើយដែលបាននាំមកនូវអំពើល្អ(ដូចជាការសឡាត ហ្សាកាត់ និងការបួសជាដើមនោះ) ពិតណាស់ គេនឹងទទួលបាននូវការតបស្នងល្អប្រសើរជាងអំពើល្អ(ដែលគេបានសាង)នោះទៅទៀត ដោយអំពើល្អមួយនឹងកើនទ្វេទៅជាដប់។ ចំណែកឯជនណាហើយដែលបាននាំមកនូវអំពើអាក្រក់នៅថ្ងៃបរលោក(ដូចជាការប្រឆាំង ការស៊ីប្រាក់ការ និងការហ៊្សីណាជាដើម)វិញនោះ គឺគេមិនតបស្នងដល់ពួកដែលសាងអំពើអាក្រក់នោះក្រៅពីអ្វីដែលពួកគេបានប្រព្រឹត្តនោះទេ ដោយគ្មានការបន្ថែម(បាបកម្មទ្វេដងដល់គេ)នោះឡើយ។
Kasas 28:85
ពិតប្រាកដណាស់ (អល់ឡោះ)អ្នកដែលបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក ហើយដាក់កាតព្វកិច្ចចំពោះអ្នកឲ្យផ្សព្វផ្សាយវា និងឲ្យអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ គឺជាអ្នកដែលត្រឡប់ទៅកាន់ទឹកដីម៉ាក្កះវិញក្នុងនាមជាអ្នកឈ្នះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះជនណាដែលបាននាំមកនូវការចង្អុលបង្ហាញ ហើយនិងជនណាដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ពីការចង្អុលបង្ហាញនិងការពិតនោះ។
Kasas 28:86
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់សង្ឃឹម(មុននឹងអ្នកត្រូវបានតែងតាំងជាព្យាការី)ទេថា គេនឹងបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក ជាវ៉ាហ៊ីអំពីអល់ឡោះនោះ។ ក៏ប៉ុន្តែ ដោយសារក្តីមេត្តាករុណាពីទ្រង់ ទ្រង់សម្រេចបញ្ចុះវា(គម្ពីរគួរអាន)ទៅកាន់អ្នក។ ដូច្នេះ ចូរអ្នកកុំធ្វើជាអ្នកជួយជ្រោមជ្រែងដល់ពួកប្រឆាំងចំពោះអ្វីដែលពួកគេកំពុងស្ថិតនៅក្នុងភាពវង្វេងនោះឲ្យសោះ។
Kasas 28:87
ហើយចូរកុំឲ្យពួកមុស្ហរីគីនទាំងនោះបង្វែរអ្នកចេញអំពីវាក្យខណ្ឌរបស់អល់ឡោះក្រោយពីគេបានបញ្ចុះវាទៅកាន់អ្នកហើយនោះ ដោយអ្នកបោះបង់ការសូត្រ និង(បោះបង់)ការផ្សព្វផ្សាយវាឲ្យសោះ។ ហើយចូរអ្នកអំពាវនាវមនុស្សទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ព្រមទាំងការអនុវត្តតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ ហើយចូរកុំធ្វើឲ្យខ្លួនអ្នកស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក ជាពួកដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈម្ចាស់តែមួយ ដែលពួកគេមិនគោរពសក្ការៈចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ។
Kasas 28:88
ហើយចូរអ្នកកុំគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះឲ្យសោះ ពីព្រោះគ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់នឹងត្រូវវិនាស លើកលែងតែវង់ភក្ត្ររបស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ដែលទ្រង់កាត់សេចក្តីទៅតាមអ្វីដែលទ្រង់មានចេតនា។ ហើយចំពោះទ្រង់តែមួយគត់ដែលពួកអ្នកត្រូវវិលត្រឡប់ទៅកាន់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះនិងទទួលការតបស្នង។