Khmer Abridged Explanation of the Quran — Mü'min 40:1 – Câsiye 45:37
Contents
- Mü'min 40:1
- Mü'min 40:2
- Mü'min 40:3
- Mü'min 40:4
- Mü'min 40:5
- Mü'min 40:6
- Mü'min 40:7
- Mü'min 40:8
- Mü'min 40:9
- Mü'min 40:10
- Mü'min 40:11
- Mü'min 40:12
- Mü'min 40:13
- Mü'min 40:14
- Mü'min 40:15
- Mü'min 40:16
- Mü'min 40:17
- Mü'min 40:18
- Mü'min 40:19
- Mü'min 40:20
- Mü'min 40:21
- Mü'min 40:22
- Mü'min 40:23
- Mü'min 40:24
- Mü'min 40:25
- Mü'min 40:26
- Mü'min 40:27
- Mü'min 40:28
- Mü'min 40:29
- Mü'min 40:30
- Mü'min 40:31
- Mü'min 40:32
- Mü'min 40:33
- Mü'min 40:34
- Mü'min 40:35
- Mü'min 40:36
- Mü'min 40:37
- Mü'min 40:38
- Mü'min 40:39
- Mü'min 40:40
- Mü'min 40:41
- Mü'min 40:42
- Mü'min 40:43
- Mü'min 40:44
- Mü'min 40:45
- Mü'min 40:46
- Mü'min 40:47
- Mü'min 40:48
- Mü'min 40:49
- Mü'min 40:50
- Mü'min 40:51
- Mü'min 40:52
- Mü'min 40:53
- Mü'min 40:54
- Mü'min 40:55
- Mü'min 40:56
- Mü'min 40:57
- Mü'min 40:58
- Mü'min 40:59
- Mü'min 40:60
- Mü'min 40:61
- Mü'min 40:62
- Mü'min 40:63
- Mü'min 40:64
- Mü'min 40:65
- Mü'min 40:66
- Mü'min 40:67
- Mü'min 40:68
- Mü'min 40:69
- Mü'min 40:70
- Mü'min 40:71
- Mü'min 40:72
- Mü'min 40:73
- Mü'min 40:74
- Mü'min 40:75
- Mü'min 40:76
- Mü'min 40:77
- Mü'min 40:78
- Mü'min 40:79
- Mü'min 40:80
- Mü'min 40:81
- Mü'min 40:82
- Mü'min 40:83
- Mü'min 40:84
- Mü'min 40:85
- Fussılet 41:1
- Fussılet 41:2
- Fussılet 41:3
- Fussılet 41:4
- Fussılet 41:5
- Fussılet 41:6
- Fussılet 41:7
- Fussılet 41:8
- Fussılet 41:9
- Fussılet 41:10
- Fussılet 41:11
- Fussılet 41:12
- Fussılet 41:13
- Fussılet 41:14
- Fussılet 41:15
- Fussılet 41:16
- Fussılet 41:17
- Fussılet 41:18
- Fussılet 41:19
- Fussılet 41:20
- Fussılet 41:21
- Fussılet 41:22
- Fussılet 41:23
- Fussılet 41:24
- Fussılet 41:25
- Fussılet 41:26
- Fussılet 41:27
- Fussılet 41:28
- Fussılet 41:29
- Fussılet 41:30
- Fussılet 41:31
- Fussılet 41:32
- Fussılet 41:33
- Fussılet 41:34
- Fussılet 41:35
- Fussılet 41:36
- Fussılet 41:37
- Fussılet 41:38
- Fussılet 41:39
- Fussılet 41:40
- Fussılet 41:41
- Fussılet 41:42
- Fussılet 41:43
- Fussılet 41:44
- Fussılet 41:45
- Fussılet 41:46
- Fussılet 41:47
- Fussılet 41:48
- Fussılet 41:49
- Fussılet 41:50
- Fussılet 41:51
- Fussılet 41:52
- Fussılet 41:53
- Fussılet 41:54
- Şûrâ 42:1
- Şûrâ 42:2
- Şûrâ 42:3
- Şûrâ 42:4
- Şûrâ 42:5
- Şûrâ 42:6
- Şûrâ 42:7
- Şûrâ 42:8
- Şûrâ 42:9
- Şûrâ 42:10
- Şûrâ 42:11
- Şûrâ 42:12
- Şûrâ 42:13
- Şûrâ 42:14
- Şûrâ 42:15
- Şûrâ 42:16
- Şûrâ 42:17
- Şûrâ 42:18
- Şûrâ 42:19
- Şûrâ 42:20
- Şûrâ 42:21
- Şûrâ 42:22
- Şûrâ 42:23
- Şûrâ 42:24
- Şûrâ 42:25
- Şûrâ 42:26
- Şûrâ 42:27
- Şûrâ 42:28
- Şûrâ 42:29
- Şûrâ 42:30
- Şûrâ 42:31
- Şûrâ 42:32
- Şûrâ 42:33
- Şûrâ 42:34
- Şûrâ 42:35
- Şûrâ 42:36
- Şûrâ 42:37
- Şûrâ 42:38
- Şûrâ 42:39
- Şûrâ 42:40
- Şûrâ 42:41
- Şûrâ 42:42
- Şûrâ 42:43
- Şûrâ 42:44
- Şûrâ 42:45
- Şûrâ 42:46
- Şûrâ 42:47
- Şûrâ 42:48
- Şûrâ 42:49
- Şûrâ 42:50
- Şûrâ 42:51
- Şûrâ 42:52
- Şûrâ 42:53
- Zuhruf 43:1
- Zuhruf 43:2
- Zuhruf 43:3
- Zuhruf 43:4
- Zuhruf 43:5
- Zuhruf 43:6
- Zuhruf 43:7
- Zuhruf 43:8
- Zuhruf 43:9
- Zuhruf 43:10
- Zuhruf 43:11
- Zuhruf 43:12
- Zuhruf 43:13
- Zuhruf 43:14
- Zuhruf 43:15
- Zuhruf 43:16
- Zuhruf 43:17
- Zuhruf 43:18
- Zuhruf 43:19
- Zuhruf 43:20
- Zuhruf 43:21
- Zuhruf 43:22
- Zuhruf 43:23
- Zuhruf 43:24
- Zuhruf 43:25
- Zuhruf 43:26
- Zuhruf 43:27
- Zuhruf 43:28
- Zuhruf 43:29
- Zuhruf 43:30
- Zuhruf 43:31
- Zuhruf 43:32
- Zuhruf 43:33
- Zuhruf 43:34
- Zuhruf 43:35
- Zuhruf 43:36
- Zuhruf 43:37
- Zuhruf 43:38
- Zuhruf 43:39
- Zuhruf 43:40
- Zuhruf 43:41
- Zuhruf 43:42
- Zuhruf 43:43
- Zuhruf 43:44
- Zuhruf 43:45
- Zuhruf 43:46
- Zuhruf 43:47
- Zuhruf 43:48
- Zuhruf 43:49
- Zuhruf 43:50
- Zuhruf 43:51
- Zuhruf 43:52
- Zuhruf 43:53
- Zuhruf 43:54
- Zuhruf 43:55
- Zuhruf 43:56
- Zuhruf 43:57
- Zuhruf 43:58
- Zuhruf 43:59
- Zuhruf 43:60
- Zuhruf 43:61
- Zuhruf 43:62
- Zuhruf 43:63
- Zuhruf 43:64
- Zuhruf 43:65
- Zuhruf 43:66
- Zuhruf 43:67
- Zuhruf 43:68
- Zuhruf 43:69
- Zuhruf 43:70
- Zuhruf 43:71
- Zuhruf 43:72
- Zuhruf 43:73
- Zuhruf 43:74
- Zuhruf 43:75
- Zuhruf 43:76
- Zuhruf 43:77
- Zuhruf 43:78
- Zuhruf 43:79
- Zuhruf 43:80
- Zuhruf 43:81
- Zuhruf 43:82
- Zuhruf 43:83
- Zuhruf 43:84
- Zuhruf 43:85
- Zuhruf 43:86
- Zuhruf 43:87
- Zuhruf 43:88
- Zuhruf 43:89
- Duhan 44:1
- Duhan 44:2
- Duhan 44:3
- Duhan 44:4
- Duhan 44:5
- Duhan 44:6
- Duhan 44:7
- Duhan 44:8
- Duhan 44:9
- Duhan 44:10
- Duhan 44:11
- Duhan 44:12
- Duhan 44:13
- Duhan 44:14
- Duhan 44:15
- Duhan 44:16
- Duhan 44:17
- Duhan 44:18
- Duhan 44:19
- Duhan 44:20
- Duhan 44:21
- Duhan 44:22
- Duhan 44:23
- Duhan 44:24
- Duhan 44:25
- Duhan 44:26
- Duhan 44:27
- Duhan 44:28
- Duhan 44:29
- Duhan 44:30
- Duhan 44:31
- Duhan 44:32
- Duhan 44:33
- Duhan 44:34
- Duhan 44:35
- Duhan 44:36
- Duhan 44:37
- Duhan 44:38
- Duhan 44:39
- Duhan 44:40
- Duhan 44:41
- Duhan 44:42
- Duhan 44:43
- Duhan 44:44
- Duhan 44:45
- Duhan 44:46
- Duhan 44:47
- Duhan 44:48
- Duhan 44:49
- Duhan 44:50
- Duhan 44:51
- Duhan 44:52
- Duhan 44:53
- Duhan 44:54
- Duhan 44:55
- Duhan 44:56
- Duhan 44:57
- Duhan 44:58
- Duhan 44:59
- Câsiye 45:1
- Câsiye 45:2
- Câsiye 45:3
- Câsiye 45:4
- Câsiye 45:5
- Câsiye 45:6
- Câsiye 45:7
- Câsiye 45:8
- Câsiye 45:9
- Câsiye 45:10
- Câsiye 45:11
- Câsiye 45:12
- Câsiye 45:13
- Câsiye 45:14
- Câsiye 45:15
- Câsiye 45:16
- Câsiye 45:17
- Câsiye 45:18
- Câsiye 45:19
- Câsiye 45:20
- Câsiye 45:21
- Câsiye 45:22
- Câsiye 45:23
- Câsiye 45:24
- Câsiye 45:25
- Câsiye 45:26
- Câsiye 45:27
- Câsiye 45:28
- Câsiye 45:29
- Câsiye 45:30
- Câsiye 45:31
- Câsiye 45:32
- Câsiye 45:33
- Câsiye 45:34
- Câsiye 45:35
- Câsiye 45:36
- Câsiye 45:37
Mü'min 40:1
ហា មីម (បានបកស្រាយរួចនៅដើមជំពូក អាល់ហ្ពាក៏រ៉ោះ)។
Mü'min 40:2
ការបញ្ចុះគម្ពីរគួរអានទៅលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ នោះ គឺមកពីអល់ឡោះជាម្ចាស់ដែល(ជាអ្នក)មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និង(ជាអ្នក)មហាដឹងបំផុតនូវអ្វីដែលផ្តល់ភាពល្អប្រសើរដល់ខ្ញុំបម្រើរបស់ទ្រង់។
Mü'min 40:3
ទ្រង់ជាអ្នកអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលសាងបាបកម្មទាំងឡាយ ជាអ្នកដែលទទួលយកនូវការសារភាពកំហុសរបស់អ្នកដែលបានសារភាពកំហុសចំពោះទ្រង់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះជនណាដែលមិនបានសារភាពកំហុសពីអំពើបាបរបស់ពួកគេ ជាអ្នកដែលសប្បុរសនិងមានការប្រោសប្រទានបំផុត។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ កន្លែងវិលត្រឡប់នៃខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)នៅថ្ងៃបរលោក គឺទៅកាន់ទ្រង់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេសក្តិសមនឹងទទួលបាន។
Mü'min 40:4
គ្មាននរណាម្នាក់ជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និង(បង្ហាញពី)សច្ចភាពនៃបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ឡើយ លើកលែងតែពួកដែលគ្មានជំនឿនឹងអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ព្រោះតែសតិបញ្ញារបស់ពួកគេត្រូវបានបំផ្លាញ(មិនចេះគិតពិចារណា) ។ ដូច្នេះ ចូរអ្នកកុំកើតទុក្ខចំពោះពួកគេឲ្យសោះ។ ហើយចូរកុំឲ្យការទទួលបានលាភសកា្ករៈទូលំទូលាយ(ភាពមានបាន) និងឧបការគុណទាំងឡាយដែលពួកគេមាននោះបោកប្រាស់អ្នកឲ្យសោះ។ ជាការពិតណាស់ ការពន្យារពេលឲ្យពួកគេនោះ គឺគ្រាន់តែជាការល្បូងសម្រាប់ពួកគេ និងជាឧបាយកលចំពោះពួកគេប៉ុណ្ណោះ។
Mü'min 40:5
ក្រុមរបស់ព្យាការីនួហ និងក្រុមជាច្រើនទៀតបន្ទាប់ពីក្រុមរបស់ព្យាការីនួហ ដូចជា ក្រុមអាទ ក្រុមសាមូទ ក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ាទយ៉ាន់ ហើយនិងហ្វៀរអោន បានបដិសេធ(មិនជឿ)មុនពួកទាំងនោះ(ពួកមុស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយរាល់ប្រជាជាតិនីមួយៗក្នុងចំណោមប្រជាជាតិទាំងនោះ សុទ្ធតែមានបំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេ ដើម្បីចាប់ខ្លួន រួចសម្លាប់គេ(អ្នកនាំសារ)ចោល។ ហើយពួកគេបានជជែកដេញដោលគ្នាដោយប្រការមិនពិតដែលពួកគេមានដើម្បីបំបាត់ប្រការពិតនោះ។ ហើយយើងក៏បានដាក់ទណ្ឌកម្មប្រជាជាតិនោះទាំងអស់។ ដូច្នេះ ចូរអ្នកពិចារណាមើលចុះ ថាតើទណ្ឌកម្មរបស់យើងចំពោះពួកទាំងនោះយ៉ាងដូចម្តេចដែរ? ពិតប្រាកដណាស់ ទណ្ឌកម្មនោះ គឺធ្ងន់ធ្ងរបំផុត។
Mü'min 40:6
ហើយដូចដែលអល់ឡោះទ្រង់បានកំណត់ដោយបំផ្លាញប្រជាជាតិដែលបដិសេធ(មិនជឿ)ទាំងនោះដែរ ពាក្យបន្ទូលនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ត្រូវបានកំណត់ទៅលើពួកប្រឆាំងដែរថា ជាការពិតណាស់ ពួកគេគឺជាពួកឋាននរក។
Mü'min 40:7
បណ្តាម៉ាឡាអ៊ីកាត់ដែលទ្រអារ៉ស្ហម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ហើយនិងអ្នកដែលនៅជុំវិញវា ពួកគេកំពុងតែលើកតម្កើងម្ចាស់របស់ពួកគេពីអ្វីដែលមិនសក្តិសមនឹងទ្រង់ ហើយពួកគេមានជំនឿចំពោះទ្រង់។ ហើយពួកគេសុំការអភ័យទោស(ពីអល់ឡោះ)ឲ្យបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ដោយពួកគេបួងសួងថាៈ ឱម្ចាស់របស់ពួកយើង! ចំណេះដឹងរបស់ទ្រង់ និងក្តីមេត្តាករុណារបស់ទ្រង់បានគ្របដណ្តប់លើអ្វីៗទាំងអស់។ ដូច្នេះ សូមទ្រង់មេត្តាអភ័យទោសឲ្យបណ្តាអ្នកដែលសារភាពកំហុសពីបាបកម្មរបស់ពួកគេ និងបានដើរតាមសាសនារបស់ទ្រង់នោះផង ហើយសូមទ្រង់មេត្តាថែរក្សាការពារពួកគេ(ឲ្យរួចផុត)ពីភ្លើងនរកផងចុះ។
Mü'min 40:8
ហើយបណ្តាម៉ាឡាអ៊ីកាត់បានបួងសួងទៀតថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចូលបណ្តាអ្នកមានជំនឿទៅក្នុងឋានសួគ៌ដ៏អមតៈដែលទ្រង់បានសន្យាចំពោះពួកគេ ថានឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌នោះផង ហើយសូមទ្រង់មេត្តាបញ្ចូល(ទៅក្នុងឋានសួគ៌នោះ)ជាមួយពួកគេផងដែរនូវជីដូនជីតារបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេដែលជាអ្នកបានសាងអំពើល្អដែរនោះផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ហើយទ្រង់ជាម្ចាស់ដែលមហាគតិបណ្ឌិតបំផុតក្នុងការកំណត់ និងការចាត់ចែងរបស់ទ្រង់។
Mü'min 40:9
ហើយសូមទ្រង់មេត្តាថែរក្សា(ការពារ)ពួកគេពីទង្វើអាក្រក់ទាំងឡាយរបស់ពួកគេផងដោយសូមទ្រង់មេត្តាកុំដាក់ទណ្ឌកម្មពួកគេចំពោះអំពើអាក្រក់របស់ពួកគេ(ដែលពួកគេបានសាង)។ ហើយជនណាដែលទ្រង់ថែរក្សារូបគេនៅថ្ងៃបរលោកពីទណ្ឌកម្មនៃទង្វើអាក្រក់របស់គេនោះ គឺទ្រង់ពិតជាបានផ្តល់ក្តីមេត្តាករុណាដល់គេ។ ការការពារពីទណ្ឌកម្ម និងផ្តល់ក្តីមេត្តាករុណាដល់គេដោយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះហើយ គឺជាជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
Mü'min 40:10
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ នៅថ្ងៃបរលោក នៅពេលដែលពួកគេចូលឋាននរក ហើយពួកគេស្អប់ខ្ពើមចំពោះខ្លួនឯង និងដាក់បណ្តាសាទៅលើខ្លួនឯង ពួកគេនឹងត្រូវបានគេប្រាប់ថាៈ ពិតប្រាកដណាស់ ការស្អប់ខ្ពើមរបស់អល់ឡោះជាម្ចាស់ចំពោះពួកអ្នកនោះ គឺធំធេងជាងការស្អប់ខ្ពើមរបស់ពួកអ្នកចំពោះខ្លួនឯងទៅទៀត ខណៈដែលពួកអ្នកកាលនៅលើលោកិយត្រូវបានគេអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះ ប៉ុន្តែពួកអ្នកបែរជាប្រឆាំងនឹងទ្រង់ ហើយពួកអ្នកបានយកព្រះជាច្រើនមកគោរពសក្ការៈរួមជាមួយគ្នានឹងទ្រង់ទៅវិញនោះ។
Mü'min 40:11
ហើយពួកគា្មនជំនឿបាននិយាយដោយទទួលស្គាល់បាបកម្មរបស់ខ្លួន នៅពេលដែលការទទួលស្គាល់កំហុសរបស់ពួកគេ និងការសារភាពកំហុសរបស់ពួកគេពុំអាចផ្តល់ផលប្រយោជន៍ថាៈ ឱម្ចាស់របស់ពួកយើង! ទ្រង់បានឲ្យពួកយើងស្លាប់ចំនួនពីរដង ដោយ(ពីមុន)ពួកយើងមិនទាន់មានវត្តមានសោះ ទ្រង់បានឲ្យពួកយើងមានវត្តមាន។ បន្ទាប់មក ទ្រង់បានធ្វើឲ្យពួកយើងស្លាប់ក្រោយពីទ្រង់បានឲ្យពួកយើងមានវត្តមានហើយនោះ។ ហើយទ្រង់បានឲ្យពួកយើងរស់(មានជីវិត)ចំនួនពីរដង ដោយធ្វើឲ្យពួកយើងមានវត្តមានពីអ្វីដែលគ្មានសោះ ហើយទ្រង់បានឲ្យពួកយើងរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះ។ ពេលនេះ ពួកយើងទទួលស្គាល់ហើយចំពោះបាបកម្មរបស់ពួកយើងដែលពួកយើងបានសាង។ ដូចនេះ តើមានមធ្យោបាយអ្វីដែលអាចឲ្យពួកយើងចេញពីឋាននរក ហើយត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីកែលម្អទង្វើរបស់ពួកយើង(សាងតែអំពើល្អវិញ) ដើម្បីឲ្យទ្រង់ពេញចិត្តចំពោះពួកយើងវិញដែរឬទេ?
Mü'min 40:12
ទណ្ឌកម្មដែលគេបានដាក់ទណ្ឌកម្មពួកអ្នកនោះ គឺដោយសារតែពួកអ្នក នៅពេលណាដែលគេអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ និងមិនឲ្យធ្វើស្ហ៊ីរិកជាមួយទ្រង់នូវអ្វីមួយឲ្យសោះនោះ ពួកអ្នកបែរជាប្រឆាំងនឹងទ្រង់ ហើយពួកអ្នកបានបង្កើតដៃគូជាច្រើន(មកគោពសក្ការៈ)សម្រាប់ទ្រង់។ តែនៅពេលណាដែលគេគោរពសក្ការៈអ្នកផ្សេង(ដែលពួកអ្នកបង្កើត)រួមជាមួយអល់ឡោះនោះ ពួកអ្នកបែរជាមានជំនឿទៅវិញ។ ដូច្នេះ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មហាខ្ពង់ខ្ពស់ដោយខ្លួនរបស់ទ្រង់ផ្ទាល់ ដោយសមត្ថភាព និងដោយអំណាចរបស់ទ្រង់។ ទ្រង់មហាឧត្តុង្គឧត្តមដែលអ្វីគ្រប់យ៉ាងមិនអាចឈ្នះទ្រង់បាន។
Mü'min 40:13
អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្ហាញឲ្យពួកអ្នកបានឃើញសញ្ញាភស្តុតាងជាច្រើនរបស់ទ្រង់នៅក្នុងចក្រវាឡ និងនៅក្នុងខ្លួន(របស់ពួកអ្នក) ដើម្បីបញ្ជាក់ឲ្យពួកអ្នកបានឃើញពីសមត្ថភាព និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមកសម្រាប់ពួកអ្នក ដើម្បីជាហេតុផលដែលពួកអ្នកត្រូវបានគេប្រទានលាភសក្ការៈឲ្យ ដូចជារុក្ខជាតិនិងដំណាំផ្សេងៗជាដើម។ ហើយគ្មានអ្នកណាម្នាក់ដែលយកជាមេរៀនពីសញ្ញាភស្តុតាងរបស់អល់ឡោះឡើយ លើកលែងតែអ្នកដែលវិលត្រឡប់ទៅកាន់ទ្រង់ដោយការសារភាពកំហុសដោយចិត្តស្មោះសប៉ុណ្ណោះ។
Mü'min 40:14
ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)គោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងការគោរពប្រតិបត្តិនិងក្នុងការបួងសួងសុំ ដោយគ្មានស្ហ៊ីរិកចំពោះទ្រង់ឡើយ បើទោះបីការធ្វើបែបនេះ ធ្វើឲ្យពួកគ្មានជំនឿមិនពេញចិត្ត និងធ្វើឲ្យពួកគេខឹងសម្បាក៏ដោយ។
Mü'min 40:15
ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលសក្តិសមឲ្យគេធ្វើការបួងសួងនិងគោរពប្រតិបត្តិដោយចិត្តស្មោះសចំពោះទ្រង់ ព្រោះទ្រង់គឺជាអ្នកដែលមានឋានៈខ្ពស់បំផុតលើសម៉ាខ្លូកទាំងអស់របស់ទ្រង់ ហើយទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ ទ្រង់បញ្ចុះវ៉ាហ៊ីទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដើម្បីចង្អុលបង្ហាញដល់ពួកគេ និងឲ្យពួកគេចង្អុលបង្ហាញដល់អ្នកដទៃ និងដើម្បីឲ្យពួកគេព្រមានបន្លាចមនុស្សលោកអំពីថ្ងៃបរលោក ជាថ្ងៃដែលពួកជំនាន់មុននិងពួកអ្នកជំនាន់ក្រោយទាំងអស់នឹងត្រូវជួបជុំគ្នា។
Mü'min 40:16
នៅថ្ងៃដែលពួកគេបានបង្ហាញខ្លួនដោយពួកគេត្រូវបានប្រមូលផ្តុំនៅកន្លែងតែមួយ។ គ្មានអ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីអល់ឡោះបានឡើយ មិនថារូបរាងរបស់ពួកគេ ទង្វើរបស់ពួកគេ និងការតបស្នងពួកគេ។ ទ្រង់សួរថាៈ តើការគ្រប់គ្រងនៅក្នុងថ្ងៃនេះជាកម្មសិទ្ធិរបស់អ្នកណា? នៅពេលនេះ គ្មានចម្លើយណាផ្សេងក្រៅពីចម្លើយតែមួយគត់គឺ ការគ្រប់គ្រង(ក្នុងថ្ងៃនេះ) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយអង្គគត់ ចំពោះខ្លួនរបស់ទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើរបស់ទ្រង់។ ទ្រង់មហាខ្លាំងក្លាលើអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ឱនលំទោនទៅចំពោះទ្រង់។
Mü'min 40:17
នៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងទៅតាមទង្វើដែលខ្លួនបានសាង។ ប្រសិនបើសាងទង្វើល្អ នឹងទទួលបានផលល្អ។ តែប្រសិនបើសាងទង្វើអាក្រក់ នឹងទទួលបានផលអាក្រក់។ គ្មានភាពអយុត្តិធម៌នោះទេនៅក្នុងថ្ងៃនេះ ពីព្រោះអ្នកដែលកាត់សេចក្តី(នៅថ្ងៃនេះ) គឺអល់ឡោះជាម្ចាស់ដែលមហាយុត្តិធម៌បំផុត។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ ដោយសារតែការដឹងរបស់ទ្រង់គ្របដណ្តប់ ជ្រួតជ្រាបលើពួកគេទាំងអស់។
Mü'min 40:18
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រមានបន្លាចពួកគេពីថ្ងៃបរលោក ដែលថ្ងៃបរលោកនេះ បានខិតជិតមកដល់ហើយ ដោយវានៅជិតបង្កើយ(នឹងពួកគេ)។ នៅក្នុងថ្ងៃនោះ ដោយសារតែភាពរន្ធត់យ៉ាងក្រៃលែងរបស់វា បេះដូង(របស់ពួកគេ)នឹងឡើងរហូតដល់ដើមក(ភ័យឡើងភ្នែកស) ដោយពួកគេទាំងអស់នៅស្ងាត់ស្ងៀមដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចនិយាយអ្វីបានឡើយ លើកលែងតែជនណាដែលម្ចាស់មហាសប្បុរសអនុញ្ញាតឲ្យគេប៉ុណ្ណោះ។ ហើយសម្រាប់ពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើសនោះ គឺគ្មានមិត្តភក្តិ និងគ្មានសាច់ញាតិ ហើយក៏គ្មានអ្នកជួយអន្តរាគមន៍ណាដែលទទួលយកគេដើម្បីជួយអន្តរាគមន៍នោះដែរ។
Mü'min 40:19
អល់ឡោះដឹងនូវភាពក្បត់នៃកែវភ្នែកដែលលាក់បាំង(លួចមើលដោយស្ងាត់ៗ) ហើយទ្រង់ដឹងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។ គ្មានអ្វីមួយនៃរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
Mü'min 40:20
ហើយអល់ឡោះទ្រង់កាត់សេចក្តីដោយភាពយុត្តិធម៌ ដោយទ្រង់មិនបំពានលើនរណាម្នាក់ដោយកាត់បន្ថយផលបុណ្យរបស់គេ ឬបន្ថែមនូវបាបកម្មលើសពីទង្វើបាបរបស់គេនោះឡើយ។ ហើយព្រះនានាដែលពួកមុស្ហរីគីនគោរពសក្ការៈ(ចំពោះពួកវា)ផ្សេងពីអល់ឡោះនោះ ពួកវាមិនអាចកាត់សេចក្តីអ្វីបានឡើយ ពីព្រោះពួកវាគ្មានសិទ្ធិអំណាចអ្វីបន្តិចឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮបំផុតចំពោះពាក្យសំដីនៃខ្ញុំបម្រើរបស់ទ្រង់ មហាឃើញបំផុតនូវការនៀត(ការប៉ង)របស់ពួកគេ និងទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេលើទង្វើទាំងអស់។
Mü'min 40:21
តើពួកមុស្ហរីគីនទាំងនោះមិនបានធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេថា តើលទ្ធផលចុងក្រោយរបស់បណ្តាប្រជាជាតិដែលបដិសេធជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត។ ប្រជាជាតិទាំងនោះ គឺមានភាពខ្លាំងក្លាជាងពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ)ទាំងនេះទៅទៀត ហើយពួកគេបានបន្សល់ទុកនូវកេរដំណែលនៃសំណង់នានានៅលើផែនដីច្រើនជាងពួកមុស្ហរីគីនទាំងនោះទៅទៀត។ ទោះជាយ៉ាងនេះក្តី អល់ឡោះទ្រង់បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ ហើយគ្មានអ្នកណាអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។
Mü'min 40:22
ទណ្ឌកម្មដែលពួកគេទទួលរងនោះ គឺដោយសារតែមានអ្នកនាំសារជាច្រើនរបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនពីអល់ឡោះទៅកាន់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាប្រឆាំងនឹងអល់ឡោះ ហើយនិងបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ទៅវិញ។ ហើយទោះបីជាពួកគេខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកម្ទេចពួកគេ និងបានបំផ្លាញពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់ ហើយនិងបដិសេធ(មិនជឿ)នឹងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។
Mü'min 40:23
ពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាជាមួយនឹងសញ្ញាភស្តុតាងរបស់យើង និងអំណះអំណាងជាច្រើនដ៏ច្បាស់លាស់
Mü'min 40:24
ទៅកាន់ហ្វៀរអោន និងមន្ត្រីរបស់គេ គឺហាម៉ាន ហើយនិងទៅកាន់ករូន តែពួកគេបែរជានិយាយថាៈ មូសាគឺជាគ្រូមន្តអាគម ជាអ្នកដែលភូតកុហកចំពោះការអះអាងរបស់គេ ដែលថា រូបគេគឺជាអ្នកនាំសារនោះ ទៅវិញ។
Mü'min 40:25
ហើយនៅពេលដែលព្យាការីមូសាបាននាំមកឲ្យពួកគេនូវសញ្ញាភស្តុតាងដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេនោះ ហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកសម្លាប់កូនប្រុសរបស់បណ្តាអ្នកដែលមានជំនឿជាមួយមូសា ហើយទុកជីវិតកូនស្រីរបស់ពួកគេចុះ ដើម្បីជាការបន្ទាបបន្ថោកដល់ពួកគេ។ ហើយឧបាយកលរបស់ពួកប្រឆាំងដែលចង់ឲ្យចំនួនបណ្តាអ្នកមានជំនឿមានតិច(ថយចុះ)នោះ គ្មានអ្វីក្រៅពីការរលាយរលត់ ដោយគ្មានឥទ្ធិពលអ្វីនោះឡើយ។
Mü'min 40:26
ហើយហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកទុកឲ្យយើងសម្លាប់មូសាដើម្បីជាការដាក់ទណ្ឌកម្មទៅលើរូបគេ ហើយឲ្យគេបួងសួងសុំម្ចាស់របស់គេឲ្យការពារគេពីយើងចុះ។ ពិតណាស់ យើងមិនខ្វល់ពីការបួងសួងរបស់គេទៅចំពោះម្ចាស់របស់គេឡើយ។ តាមពិត យើងខ្លាចគេផ្លាស់ប្តូរសាសនារបស់ពួកដែលពួកអ្នកកំពុងប្រតិបត្តិតាមនេះ ឬក៏គេបង្កវិនាសកម្មលើផែនដី ដោយការសម្លាប់ និងបំផ្លិចបំផ្លាញទៅវិញទេ។
Mü'min 40:27
ហើយព្យាការីមូសា នៅពេលដែលរូបគាត់បានដឹងពីការគំរាមរបស់ហ្វៀរអោនចំពោះគាត់បែបនេះ គាត់បាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំសុំជ្រកកោន និងសុំការការពារពីម្ចាស់របស់ខ្ញុំ និងម្ចាស់របស់ពួកអ្នកឲ្យរួចផុតពីរាល់ពួកដែលក្រអឺតក្រទមមិនទទួលយកសេចក្តីពិត និងមិនព្រមមានជំនឿចំពោះសេចក្តីពិត (ជាពួក)ដែលមិនមានជំនឿចំពោះថ្ងៃបរលោក គ្មានជំនឿលើការជំនុំជម្រះ និងការដាក់ទណ្ឌកម្មដែលមាននៅថ្ងៃនោះ។
Mü'min 40:28
ហើយមានបុរសម្នាក់ក្នុងចំណោមពូជពង្សរបស់ហ្វៀរអោនដែលមានជំនឿលើអល់ឡោះ ដែលបានលាក់បាំងសេចក្តីជំនឿរបស់គេពីក្រុមរបស់គេ បាននិយាយដោយជំទាស់ចំពោះពួកគេទៅលើការប្តេជ្ញាចិត្តរបស់ពួកគេលើការសម្លាប់ព្យាការីមូសាថាៈ តើពួកអ្នកចង់សម្លាប់បុរសម្នាក់ដែលគ្មានទោសពៃរ៍អ្វីសោះ ក្រៅពីគេគ្រាន់តែនិយាយថា “ម្ចាស់របស់យើង គឺអល់ឡោះ” ខណៈដែលរូបគេបាននាំមកភស្តុតាងជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេក្នុងការដែលគេអះអាងថា រូបគេគឺជាអ្នកនាំសារមកអំពីម្ចាស់របស់គេនោះឬ? ហើយប្រសិនបើគេជាអ្នកនិយាយកុហកនោះ គ្រោះថ្នាក់នៃការភូតកុហករបស់គេ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើគេជាអ្នកដែលនិយាយពិតវិញនោះ ទណ្ឌកម្មមួយចំនួនដែលគេបានព្រមានចំពោះពួកអ្នកនោះ នឹងធ្លាក់ទៅលើពួកអ្នកភ្លាមៗជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញទៅកាន់សេចក្តីពិតនោះទេចំពោះពួកដែលបំពានព្រំដែនរបស់ទ្រង់ ដែលបង្កើតពាក្យភូតកុហកទៅលើទ្រង់ និងទៅលើបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។
Mü'min 40:29
ឱក្រុមរបស់ខ្ញុំ! សិទ្ធិអំណាចនៅថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ពួកអ្នក ដោយពួកអ្នកជាអ្នកឈ្នះនៅលើទឹកដីអេហ្ស៊ីបនេះ។ ដូច្នេះ តើមានអ្នកណាដែលអាចជួយការពារពួកយើងឲ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើវាបានធ្លាក់មកលើពួកយើងព្រោះតែការសម្លាប់ព្យាការីមូសានោះ? ហ្វៀរអោនបាននិយាយថាៈ គំនិតនោះ ជាគំនិតរបស់យើង ហើយការកាត់សេចក្តីនោះ ក៏ជាការសម្រេចរបស់យើងដែរ។ ប្រាកដណាស់ យើងយល់ឃើញថា ត្រូវតែសម្លាប់មូសា ដើម្បីការពារប្រការអាក្រក់និងភាពវិនាសកម្ម(កុំឲ្យកើតឡើង)។ ហើយអ្វីដែលយើងបានណែនាំពួកអ្នកនេះ គ្មានអ្វីក្រៅពីជាមាគ៌ាត្រឹមត្រូវនោះទេ។
Mü'min 40:30
ហើយបុរសដែលមានជំនឿនោះ បាននិយាយដាស់តឿនក្រុមរបស់គេថាៈ ពិតប្រាកដណាស់ (ប្រសិនបើពួកអ្នកសម្លាប់ព្យាការីមូសាដោយបំពាន និងបង្កភាពជាសត្រូវនោះ) ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្ម ដូចទណ្ឌកម្មរបស់ក្រុមជំនាន់មុនជាច្រើនដែលបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេ ហើយអល់ឡោះក៏បានបំផ្លាញពួកគេ។
Mü'min 40:31
ដូចជាស្ថានភាពរបស់ពួកដែលប្រឆាំង និងបដិសេធ(គ្មានជំនឿ)ចំពោះបណ្តាអ្នកនាំសារទាំងឡាយ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ ពួកសាមូទ និងពួកជំនាន់ក្រោយពួកគេជាច្រើនទៀត។ពិតប្រាកដណាស់ អល់ឡោះបានបំផ្លាញពួកគេដោយសារតែការប្រឆាំង និងការបដិសេធរបស់ពួកគេចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់គ្មានបំណងបំពានលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នោះឡើយ។ តាមពិត ទ្រង់ដាក់ទណ្ឌកម្មពួកគេដោយសារតែបាបកម្មរបស់ពួកគេប៉ុណ្ណោះ ដែលវាជាការតបស្នងដ៏សក្តិសមបំផុតចំពោះពួកគេ។
Mü'min 40:32
ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នក(ត្រូវទទួលទណ្ឌកម្ម)នៅថ្ងៃបរលោក។ នៅថ្ងៃនោះ មនុស្សលោកបានស្រែកហៅគ្នាទៅវិញទៅមកដោយសារតែមានជាប់សាច់ញាតិនឹងគ្នា ឬដោយសារតែមានឋានៈសក្តិ ដោយពួកគេគិតស្មានថា មធ្យោបាយនេះ(ហៅសាច់ញាតិ ឬអ្នកដែលមានឋានៈសក្តិ) អាចផ្តល់ផលប្រយោជន៍ដល់ពួកគេក្នុងស្ថានភាពដ៏រន្ធត់នោះ។
Mü'min 40:33
គឺនៅថ្ងៃដែលពួកអ្នកបែរខ្នងដាក់គ្នារត់គេចដោយខ្លាចភ្លើងនរក។ ពួកអ្នកគ្មានអ្នកដែលអាចជួយការពារពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ។ ហើយជនណាដែលអល់ឡោះធ្វើឲ្យគេវង្វេងដោយមិនចង្អុលបង្ហាញគេទៅកាន់សេចក្តីជំនឿទេនោះ ពិតប្រាកដណាស់ គ្មានអ្នកណាដែលអាចចង្អុលបង្ហាញគេបានឡើយ ពីព្រោះការប្រទាននូវការចង្អុលបង្ហាញ គឺស្ថិតក្នុងដៃរបស់អល់ឡោះជាម្ចាស់តែមួយអង្គគត់។
Mü'min 40:34
ហើយជាការពិតណាស់ ព្យាការីយូសុះបាននាំមកឲ្យពួកអ្នកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះមុនព្យាការីមូសាទៅទៀត ក៏ប៉ុន្តែពួកអ្នកនៅតែមានភាពសង្ស័យ និងបដិសេធចំពោះអ្វីដែលគាត់បាននាំមកឲ្យពួកអ្នកដដែល។ លុះនៅពេលដែលគាត់ស្លាប់ ពួកអ្នកកាន់តែមានភាពមន្ទិលសង្ស័យកាន់តែខ្លាំងថែមទៀត ហើយពួកអ្នកបាននិយាយថាៈ អល់ឡោះជាម្ចាស់នឹងមិនបញ្ជូនអ្នកនាំសារណាម្នាក់ក្រោយពីគាត់(ព្យាការីយូសុះ)ទៀតនោះឡើយ។ ដូចការវង្វេងរបស់ពួកអ្នកពីសេចក្តីពិតនេះដែរ អល់ឡោះនឹងធ្វើឲ្យវង្វេងចំពោះរាល់ជនដែលបំពានព្រំដែនរបស់អល់ឡោះ និងមានភាពមន្ទិលសង្ស័យចំពោះភាពជាម្ចាស់តែមួយគត់របស់ទ្រង់។
Mü'min 40:35
ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដើម្បីឲ្យវាក្លាយទៅជាមិនត្រឹមត្រូវ ដោយគ្មានភស្តុតាងណាមួយបានមកដល់ពួកគេសោះនោះ ការជជែកដេញដោលរបស់ពួកគេនោះ គឺគួរឲ្យស្អប់ខ្ពើមបំផុតចំពោះអល់ឡោះ និងចំពោះបណ្តាអ្នកដែលមានជំនឿលើទ្រង់ និង(មានជំនឿ)លើអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ដូចដែលអល់ឡោះបានបោះត្រាភ្ជិតទៅលើចិត្តរបស់ពួកដែលជជែកដេញដោលអំពីវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដើម្បីឲ្យវាក្លាយទៅជាមិនត្រឹមត្រូវទាំងនោះដែរ ទ្រង់នឹងបោះត្រាភ្ជិតទៅលើរាល់ចិត្តរបស់ពួកដែលក្រអឺតក្រទមមិនទទួលការពិត និងអ្នកដែលផ្តាច់ការដូចគ្នាដែរ។ ដូច្នេះ គេមិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវឡើយ ហើយក៏មិនអាចទទួលបានការណែនាំទៅកាន់ផ្លូវល្អដែរ។
Mü'min 40:36
ហើយហ្វៀរអោនបាននិយាយទៅកាន់មន្ត្រីរបស់គេ ហាម៉ាន ថាៈ ឱហាម៉ាន! ចូរអ្នកសាងសង់សំណង់ដ៏ខ្ពស់មួយឲ្យយើង សង្ឃឹមថាយើងអាចទៅដល់ទ្វារទាំងឡាយបាន។
Mü'min 40:37
សង្ឃឹមថាយើងនឹងទៅដល់ទ្វារមេឃាទាំងឡាយដែលអាចឡើងទៅដល់មេឃ ដើម្បីយើងទៅមើលម្ចាស់របស់មូសាដែលគេអះអាងថា ទ្រង់គឺជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ។ ហើយពិតប្រាកដណាស់ យើងគិតថា មូសាជាអ្នកដែលនិយាយភូតកុហកចំពោះការអះអាងរបស់គេនោះ។ ដូច្នេះហើយ ហ្វៀរអោនត្រូវបានគេតុបតែងលម្អនូវទង្វើអាក្រក់របស់គេ ខណៈដែលគេបានស្នើឲ្យហាម៉ានធ្វើដូច្នោះនោះ។ ហើយហ្វៀរអោនត្រូវបានគេបង្វែចេញពីមាគ៌ាដែលត្រឹមត្រូវទៅកាន់មាគ៌ាដែលវង្វេង។ ហើយឧបាយកលរបស់ហ្វៀរអោន(ដែលចង់បង្ហាញនូវភាពមិនត្រឹមត្រូវដែលគេកំពុងតែប្រកាន់ខ្ជាប់ ថាជាប្រការត្រឹមត្រូវ និងធ្វើឲ្យការពិតដែលព្យាការីមូសាបាននាំមក ក្លាយជាប្រការមិនពិត)នោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពខាតបង់់នោះឡើយ ពីព្រោះការខិតខំប្រឹងប្រែងរបស់គេនោះ គឺគ្មានអ្វីក្រៅពីទទួលបាននូវការខកចិត្ត បរាជ័យ និងភាពអពមង្គលដែលគ្មានទីបញ្ចប់ប៉ុណ្ណោះ។
Mü'min 40:38
ហើយបុរសដែលជាអ្នកមានជំនឿម្នាក់ដែលមកពីពូជពង្សរបស់ហ្វៀរអោនបាននិយាយណែនាំក្រុមរបស់គេ និងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលដែលត្រឹមត្រូវថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមខ្ញុំចុះ នោះខ្ញុំនឹងបង្ហាញប្រាប់ពួកអ្នក ព្រមទាំងណែនាំពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងចង្អុលបង្ហាញទៅកាន់សេចក្តីពិត។
Mü'min 40:39
ឱក្រុមរបស់ខ្ញុំ! តាមពិត ជីវិតរស់នៅលើលោកិយនេះ គ្រាន់តែជាការសើយសុខមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះ ចូរកុំឲ្យការសប្បាយរីករាយមួយរយៈពេលដ៏ខ្លីនេះបោកបញ្ឆោតពួកអ្នកបានឲ្យសោះ។ រីឯឋានបរលោកដែលពោរពេញទៅដោយឧបការគុណជាអមតៈដែលមិនទីបញ្ចប់នោះ ទើបជាទីកន្លែងដែលស្ថិតស្ថេរ និងអមតៈ។ ដូច្នេះ ចូរពួកអ្នកសាងអំពើល្អសម្រាប់ថ្ងៃនោះដោយការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់ ហើយចូរពួកអ្នកប្រុងប្រយ័ត្នកុំឲ្យការរស់នៅលោកិយនេះ រំខានពួកអ្នកអំពីការសាងទង្វើល្អសម្រាប់ថ្ងៃបរលោកឲ្យសោះ។
Mü'min 40:40
ជនណាហើយដែលបានសាងអំពើអាក្រក់នោះ គេនឹងដាក់ទោសលើរូបគេដូចទៅនឹងទង្វើអាក្រក់ដែលគេបានសាងនោះ ដោយគេមិនដាក់ទោសលើរូបគេលើសពីអ្វីដែលគេបានសាងឡើយ។ ហើយជនណាដែលបានសាងអំពើល្អដោយស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ មិនថាបុរសឬស្ត្រី ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិគួរឲ្យសរសើរបែបនោះហើយដែលពួកគេនឹងបានចូលឋានសួគ៌នៅថ្ងៃបរលោក ដោយអល់ឡោះជាម្ចាស់ទ្រង់នឹងប្រទានឲ្យពួកគេនូវលាភសក្ការៈដែលទ្រង់បានត្រៀមទុកសម្រាប់ពួកគេនៅក្នុងឋានសួគ៌ ដូចជាផ្លែឈើ ហើយនិងការសើយសុខដែលអមតៈ ដោយឥតគណនាឡើយ។
Mü'min 40:41
ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅរកភាពជោគជ័យរួចផុតពីការខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយឲ្យពួកអ្នកមានជំនឿចំពោះអល់ឡោះ និងសាងនូវទង្វើកុសល តែពួកអ្នកបែរជាអំពាវនាវខ្ញុំទៅកាន់ឋាននរក ដោយអំពាវនាវខ្ញុំឲ្យប្រឆាំងនឹងអល់ឡោះ និងប្រព្រឹត្តល្មើសចំពោះទ្រង់ទៅវិញ?
Mü'min 40:42
ពួកអ្នកអំពាវនាវខ្ញុំទៅរកភាពមិនត្រឹមត្រូវរបស់ពួកអ្នក ដោយសង្ឃឹមថាខ្ញុំនឹងប្រឆាំងចំពោះអល់ឡោះ ហើយគោរពសក្ការៈទៅចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់នូវអ្វីដែលខ្ញុំមិនបានដឹងពីភាពត្រឹមត្រូវនៃការគោរពសក្ការៈចំពោះវាជាមួយអល់ឡោះផងនោះ។ តែខ្ញុំវិញ គឺអំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះអល់ឡោះដែលមហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងជាអ្នកដែលមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។
Mü'min 40:43
គ្មានការសង្ស័យឡើយ អ្វីដែលពួកអ្នកអំពាវនាវខ្ញុំឲ្យមានជំនឿចំពោះវា និងគោរពតាមវានោះ មិនមែនជាការអំពាវនាវដែលត្រឹមត្រូវនោះឡើយ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយអ្នកដែលត្រូវគេអំពាវនាវនោះ ក៏មិនឆ្លើយនឹងការអំពាវនាវនេះនោះដែរ។ ហើយពិតណាស់ កន្លែងវិលត្រឡប់របស់ពួកយើងទាំងអស់គ្នា គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពិតប្រាកដណាស់ ពួកដែលបំពានដោយការប្រឆាំង និងប្រព្រឹត្តល្មើសនោះ ពួកគេគឺជាពួកឋាននរក ដែលពួកគេនឹងស្ថិតនៅក្នុងវាជាអមតៈនៅថ្ងៃបរលោក។
Mü'min 40:44
ក៏ប៉ុន្តែ ពួកគេបានបដិសេធចំពោះការដាស់តឿនរបស់គេ(បុរសមានជំនឿម្នាក់នោះ)។ ពេលនោះ គេក៏បានពោលថាៈ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំបានដាស់តឿនចំពោះពួកអ្នក ហើយពួកអ្នកនឹងមានការសោកស្តាយជាមិនខានដែលមិនទទួលយកការដាស់តឿននេះ។ ហើយខ្ញុំប្រគល់រាល់កិច្ចការរបស់ខ្ញុំទាំងអស់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឃើញបំផុតដែលគ្មានទង្វើណាមួយនៃខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។
Mü'min 40:45
ហើយអល់ឡោះជាម្ចាស់ទ្រង់បានការពាររូបគេ(បុរសមានជំនឿម្នាក់នោះ)ពីឧបាយកលអាក្រក់របស់ពួកគេនៅពេលដែលពួកគេចង់សម្លាប់រូបគេ ហើយពូជពង្សរបស់ហ្វៀរអោនក៏ត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌកម្មនៃការលិចលង់(ក្នុងទឹកសមុទ្រ)។ ពិតប្រាកដណាស់ អល់ឡោះបានធ្វើឲ្យហ្វៀរអោន និងកងទ័ពរបស់គេទាំងអស់លិចលង់(ក្នុងទឹកសមុទ្រ)នៅក្នុងលោកិយនេះ។
Mü'min 40:46
ហើយក្រោយពីពួកគេបានស្លាប់ ភ្លើងនរកត្រូវបានគេយកមកបង្ហាញពួកគេនៅក្នុងផ្នូររបស់ពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅថ្ងៃបរលោក មានគេនិយាយថាៈ ចូរពួកអ្នកបញ្ចូលពួកដែលដើរតាមហ្វៀរអោននោះទៅក្នុងទណ្ឌកម្មដ៏ខ្លាំងក្លានិងធ្ងន់ធ្ងរចុះ ព្រោះពួកគេធ្លាប់បានប្រឆាំង និងបដិសេធ ហើយបានរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះ។
Mü'min 40:47
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលពួកដែលដើរតាមគេ ហើយនិងពួកមេដឹកនៃពួកឋាននរកបានឈ្លោះប្រកែកគ្នា ដោយពួកដែលដើរតាមគេដែលជាពួកទន់ខ្សោយបាននិយាយទៅកាន់ពួកមេដឹកនាំដែលជាពួកក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់ដើរតាមពួកអ្នកនៅក្នុងភាពវង្វេងកាលនៅលើលោកិយ។ ដូចនេះ តើពួកអ្នកអាចទទួលរងជំនួសពួកយើងមួយផ្នែកនៃទណ្ឌកម្មរបស់អល់ឡោះបានដែរឬទេ?
Mü'min 40:48
ពួកមេដឹកនាំដែលក្រអឺតក្រទមនោះបានឆ្លើយថាៈ ពិតប្រាកដណាស់ ពួកយើងស្ថិតនៅក្នុងឋាននរកដូចតែគ្នាទេ(មិនថាអ្នកដែលដើរតាមគេ ឬអ្នកដែលគេដើរតាមឡើយ) ដោយគ្មាននរណាម្នាក់នៃពួកយើងអាចទទួលរងមួយភាគនៃទណ្ឌកម្មជំនួសអ្នកដទៃបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់រួចស្រេចហើយ។ ដូច្នេះ ទ្រង់ដាក់ទណ្ឌកម្មបុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសក្តិសមនឹងទទួលបាន។
Mü'min 40:49
ហើយពួកដែលត្រូវបានគេដាក់ទណ្ឌកម្មនៅក្នុងឋាននរកទាំងអស់ ទាំងអ្នកដែលដើរតាមគេ និងអ្នកដែលគេដើរតាម នៅពេលដែលពួកគេអស់សង្ឃឹមអំពីលទ្ធភាពនៃការ(ដែលពួកគេ)អាចចេញពីឋាននរក ហើយវិលត្រឡប់ទៅកាន់លោកិយវិញដើម្បីសារភាពកំហុសនោះ ពួកគេក៏បាននិយាយទៅកាន់ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកមើលការខុសត្រូវឋាននរកថាៈ សូមពួកអ្នកមេត្តាបួងសួងសុំពីម្ចាស់របស់ពួកអ្នកឲ្យទ្រង់សម្រាលទណ្ឌកម្មដែលអមតៈនេះពីពួកយើងមួយថ្ងៃផងចុះ។
Mü'min 40:50
អ្នកដែលយាមនរកជើហាន់ណាំបានតបទៅកាន់ពួកប្រឆាំងវិញថាៈ តើបណ្តាអ្នកនាំសាររបស់ពួកអ្នកមិនធ្លាប់បាននាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់មកកាន់ពួកអ្នកទេឬ? ពួកប្រឆាំងក៏បានឆ្លើយតបវិញថាៈ ពិតមែនហើយ ពួកគេពិតជាបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់មកកាន់ពួកយើងពិតមែន។ ឆ្មាំនរកនោះក៏បានតបទៅកាន់ពួកគេដោយបញ្ឈឺពួកគេថាៈ ដូច្នេះ ចូរពួកអ្នកបួងសួងសុំដោយខ្លួនឯងចុះ។ ពិតប្រាកដណាស់ ពួកយើងមិនជួយអន្តរាគមន៍ដល់ពួកដែលប្រឆាំងឡើយ។ ហើយការបួងសួងរបស់ពួកប្រឆាំងនោះ គ្មានអ្វីក្រៅពីស្ថិតក្នុងភាពខាតបង់និងគ្មានបានផលប្រយោជន៍នោះឡើយ ព្រោះវាមិនត្រូវបានគេទទួលយកអំពីពួកគេនោះទេ ព្រោះតែការប្រឆាំងរបស់ពួកគេ។
Mü'min 40:51
ពិតប្រាកដណាស់ យើងប្រាកដជានឹងជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នៅលើលោកិយនេះ ដោយបង្ហាញឲ្យឃើញនូវភស្តុតាងរបស់ពួកគេ និងពង្រឹងពួកគេឲ្យយកឈ្នះលើសត្រូវរបស់ពួកគេ ហើយយើងនឹងជួយពួកគេនៅថ្ងៃបរលោកដោយបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងដាក់ទណ្ឌកម្មគូសត្រូវរបស់ពួកគេនៅលើលោកិយ ដោយបញ្ចូលពួកគេក្នុងឋាននរក ក្រោយពីបណ្តាព្យាការី ម៉ាឡាអ៊ីកាត់ និងបណ្តាអ្នកមានជំនឿទាំងអស់បានធ្វើសាក្សីថាៈ ជាការពិតណាស់ ពួកគេពិតជាបានផ្សព្វផ្សាយ(សាររបស់អល់ឡោះ)ទៅដល់ប្រជាជាតិទាំងអស់ហើយ តែពួកទាំងនោះបានបដិសេធ(មិនព្រមមានជំនឿ)។
Mü'min 40:52
នៅថ្ងៃដែលការដោះសារចំពោះការបំពានរបស់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ គ្មានប្រយោជន៍អ្វីឡើយចំពោះពួកគេ។ ហើយនៅថ្ងៃនោះ ពួកគេត្រូវបានគេបណ្តេញចេញពីមេត្តាករុណារបស់អល់ឡោះ ហើយពួកគេនឹងទទួលបានកន្លែងដ៏អាក្រក់បំផុតនៅថ្ងៃបរលោក ដោយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺផ្សាបំផុត។
Mü'min 40:53
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវចំណេះដឹងដែលចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែលទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ហើយយើងបានធ្វើឲ្យគម្ពីរតាវរ៉ត ក្លាយជាកេរមត៌កសម្រាប់អម្បូរអ៊ីស្រាអែល(ដែលទទួលតៗគ្នា)ពីជំនាន់មួយទៅជំនាន់មួយ។
Mü'min 40:54
ដើម្បីជាការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងជាការរំលឹកសម្រាប់បញ្ញាជនទាំងឡាយ។
Mü'min 40:55
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះទៅលើអ្វីដែលអ្នកបានជួបប្រទះនៃការបដិសេធរបស់ក្រុមរបស់អ្នក និងការធ្វើទុក្ខបុកម្នេញរបស់ពួកគេ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះចំពោះអ្នក ដែលថាទ្រង់នឹងជួយអ្នក និងពង្រឹងដល់អ្នកនោះ គឺជាការពិតដែលគ្មានការសង្ស័យឡើយ។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយការកោតសរសើរចំពោះម្ចាស់របស់អ្នកទាំងពេលព្រឹក និងពេលល្ងាច។
Mü'min 40:56
ពិតប្រាកដណាស់ ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌរបស់អល់ឡោះដោយព្យាយាមធ្វើឲ្យវាក្លាយជាប្រការមិនពិត ដោយគ្មានភស្តុតាងអ្វីសោះនោះ ពួកគេធ្វើបែបនោះ គឺគ្មានអ្វីក្រៅពីភាពក្រអឺតក្រទម និងក្អេងក្អាងរបស់ពួកគេដោយមិនទទួលយកការពិតប៉ុណ្ណោះ។ ក៏ប៉ុន្តែ ពួកគេនឹងមិនអាចទួលបានដូចអ្វីដែលពួកគេចង់បានជាដាច់ខាត។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការការពារពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាឃើញបំផុតចំពោះទង្វើរបស់ពួកគេ។ គ្មានអ្វីមួយដែលអាចរំលងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកគេទៅតាមអ្វីដែលពួកគេបានសាង។
Mü'min 40:57
ការបង្កើតមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេង និងធំទូលាយនោះ គឺពិតជាធំធេង(អស្ចារ្យ)ជាងការបង្កើតមនុស្សលោកទៅទៀត។ ដូច្នេះ អ្នកដែលបង្កើតវាទាំងពីរ(មេឃនិងផែនដី)ខណៈដែលវាទាំងពីរមានភាពធំធេងនោះ គឺពិតជាអ្នកដែលមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យមានជីវិតក្រោកចេញផ្នូររបស់ពួកគេឡើងវិញ ដើម្បីជំនុំជម្រះពួកគេ និងប្រទាននូវការតបស្នងដល់ពួកគេ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងនោះឡើយ។ ដូច្នេះហើយទើបពួកគេមិនបានយកវាធ្វើជាមេរៀន និងមិនបានយកវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើការពង្រស់ឡើងវិញ ទោះបីជាវាច្បាស់លាស់យ៉ាងណាក៏ដោយ។
Mü'min 40:58
ហើយអ្នកដែលមើលមិនឃើញ និងអ្នកដែលមើលឃើញ គឺមិនស្មើគ្នាឡើយ។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានជឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ក៏មិនស្មើគ្នានោះដែរជាមួយពួកដែលសាងទង្វើអាក្រក់ តាមរយៈគោលជំនឿមិនត្រឹមត្រូវ និងប្រព្រឹត្តល្មើសនោះ។ អ្វីដែលពួកអ្នកយកធ្វើជាមេរៀនោះ គឺតិចតួចបំផុត។ ប្រសិនបើពួកអ្នកយកវាធ្វើជាមេរៀននោះ ប្រាកដជាពួកអ្នកនឹងដឹងពីភាពខុសគ្នារវាងក្រុមទាំងពីរនេះ ហើយប្រាកដជាពួកអ្នកព្យាយាមធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមបណ្តាអ្នកដែលមានជំនឿនិងសាងទង្វើកុសល ដើម្បីទទួលបាននូវការពេញចិត្តពីអល់ឡោះជាម្ចាស់ជាមិនខានឡើយ។
Mü'min 40:59
ពិតប្រាកដណាស់ ថ្ងៃបរលោកដែលអល់ឡោះនឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះនិងទទួលការតបស្នងនោះ ប្រាកដជានឹងមកដល់យ៉ាងពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនជឿចំពោះការមកដល់របស់វានោះឡើយ។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។
Mü'min 40:60
ហើយម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើការគោរពសក្ការៈ និងសុំបួងសួងមកកាន់យើងតែមួយគត់ចុះ នោះយើងនឹងទទួលយកនូវការបួងសួងសុំរបស់ពួកអ្នក ហើយយើងនឹងអភ័យទោសឲ្យពួកអ្នក ព្រមទាំងអាណិតស្រឡាញ់ចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើងតែមួយគត់នោះ ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំក្នុងលក្ខណៈថោកទាបបំផុតនៅថ្ងៃបរលោក។
Mü'min 40:61
អល់ឡោះគឺជាអ្នកដែលបង្កើតពេលយប់ដែលមានភាពងងឹតសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកបានសម្រាកកាយនៅក្នុងវា ហើយទ្រង់បានបង្កើតពេលថ្ងៃដែលមានពន្លឺភ្លឺត្រចះត្រចង់ ដើម្បីឲ្យពួកអ្នកធ្វើការងារ(រកស៊ីទទួលទាន)នៅក្នុងពេលថ្ងៃនោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រទានដ៏ធំធេងបំផុតចំពោះមនុស្សលោក ខណៈដែលទ្រង់បានប្រទាននូវឧបការគុណដល់ពួកគេទាំងខាងក្រៅ និងខាងក្នុង។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើន គឺមិនដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឲ្យពួកគេនោះឡើយ។
Mü'min 40:62
អល់ឡោះជាម្ចាស់ដែលបានប្រទានឧបការគុណទាំងឡាយរបស់ទ្រង់ចំពោះពួកអ្នកនោះ គឺជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់។ ជាការពិតណាស់ គ្មានអ្នកបង្កើតផ្សេងក្រៅពីទ្រង់ឡើយ ហើយក៏គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញពីការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ទៅកាន់ការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ ដែលវាទាំងនោះមិនអាចផ្តល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់សោះនោះយ៉ាងដូចម្តេច?
Mü'min 40:63
ដូចដែលពួកទាំងនោះត្រូវបានគេបង្វែរចេញពីការមានជំនឿចំពោះអល់ឡោះ និងពីការគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះដែរ អល់ឡោះជាម្ចាស់នឹងបង្វែរពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់ទ្រង់ នៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែងដូចគ្នាដែរ។ ដូច្នេះ រូបគេមិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតបានឡើយ ហើយក៏មិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវបាននោះដែរ។
Mü'min 40:64
អល់ឡោះជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដែលជាកន្លែងសម្រាប់ពួកអ្នករស់នៅ ហើយទ្រង់បានបង្កើតមេឃជាសំណង់ដ៏អស្ចារ្យនៅពីលើពួកអ្នក ដែលវាត្រូវបានការពារមិនឲ្យជ្រុះធ្លាក់មកឡើយ។ ហើយទ្រង់បានបង្កើតពួកអ្នកឲ្យមានរូបរាងនៅក្នុងស្បូនម្តាយរបស់ពួកអ្នក រួចទ្រង់បានធ្វើឲ្យពួកអ្នកមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីចំណីអាហារដែលត្រូវបានអនុញ្ញាត និងចំណីអាហារដែលល្អៗ។ អ្នកដែលប្រទានឧបការគុណទាំងនោះមកលើពួកអ្នកនោះហើយ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ហើយអល់ឡោះមហាឧត្តុង្គឧត្តម ជាម្ចាស់នៃម៉ាខ្លូកទាំងអស់។ ដូចនេះ គ្មានអ្នកណាដែលជាម្ចាស់របស់ម៉ាខ្លួកទាំងអស់នោះក្រៅពីទ្រង់ឡើយ។
Mü'min 40:65
ទ្រង់គឺជាអ្នកដែលមានជីវិតជាអមតៈ មិនស្លាប់នោះឡើយ។ គ្មានអ្នកដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់ និងគោរពសក្ការៈទៅចំពោះទ្រង់ដោយភាពស្មោះសចំពោះទ្រង់តែមួយគត់។ ហើយចូរពួកអ្នកកុំយកអ្វីមួយនៃម៉ាខ្លូករបស់ទ្រង់មកគោរពសក្ការៈ(ធ្វើស្ហ៊ីរិក)រួមជាមួយទ្រង់ឲ្យសោះ។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងអស់។
Mü'min 40:66
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ខ្ញុំមិនឲ្យគោរពសក្ការៈទៅចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះ ដែលមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់នោះឡើយ នៅពេលដែលភស្តុតាងដ៏ច្បាស់លាស់ជាច្រើនបានមកដល់ខ្ញុំដែលបញ្ជាក់ទៅលើភាពមិនត្រឹមត្រូវនៃការគោរពសក្ការៈចំពោះរូបបដិមាទាំងនោះហើយនោះ។ ហើយអល់ឡោះបានបង្គាប់ប្រើខ្ញុំឲ្យគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ពីព្រោះទ្រង់គឺជាម្ចាស់ដែលគ្រប់គ្រងម៉ាខ្លូកទាំងអស់ ដោយគ្មានម្ចាស់ណាដែលគ្រប់គ្រងវាក្រៅពីទ្រង់ឡើយ។
Mü'min 40:67
ទ្រង់គឺជាអ្នកដែលបានបង្កើតបិតារបស់ពួកអ្នក គឺព្យាការីអាហ្ទាំ អំពីដី។ ក្រោយមក ទ្រង់បានបង្កើតពួកអ្នកក្រោយពីព្យាការីអាហ្ទាំមក អំពីទឹកកាម រួចមក វាក៏បានក្លាយទៅជាដុំឈាម។ បន្ទាប់ពីនោះមក ទ្រង់បានបញ្ចេញពួកអ្នកពីផ្ទៃម្តាយរបស់ពួកអ្នកជាទារកដ៏តូចម្នាក់។ បន្ទាប់មក ពួកអ្នកបានលូតលាស់ធំពេញវ័យ មានរាងកាយមាំមួន។ បន្ទាប់មកទៀត ពួកអ្នកក៏បានធំធាត់ឡើង រហូតដល់ក្លាយទៅជាមនុស្សចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់មុននោះ(មុនចាស់ជរា)។ ហើយ(ទ្រង់ធ្វើដូច្នោះ)ដើម្បីឲ្យពួកអ្នករស់រានមានជីវិតរហូតដល់ពេលកំណត់មួយដែលត្រូវបានកំណត់នៅក្នុងការដឹងរបស់អល់ឡោះ ដោយពួកអ្នកមិនអាចស្លាប់មុនកាលកំណត់នោះ ឬរស់រានមានជីវិតហួសកាលកំណត់នោះឡើយ។ ហើយសង្ឃឹមថា ពួកអ្នកអាចទាញយកផលប្រយោជន៍ពីសញ្ញាភស្តុតាងទាំងនេះដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់។
Mü'min 40:68
ទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យរស់ ហើយទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យស្លាប់។ នៅពេលដែលទ្រង់សម្រេចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់កិច្ចការនោះថាៈ “ចូរកើតចុះ” កិច្ចការនោះនឹងកើតឡើងភ្លាម។
Mü'min 40:69
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកដែលជជែកដេញចោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដោយបដិសេធមិនជឿចំពោះវា ទោះបីជាវាច្បាស់ក្រឡែតយ៉ាងនេះក្តីទេឬ? អ្នកប្រាកដជាមានការងឿងឆ្ងល់ចំពោះស្ថានភាពរបស់ពួកគេនៅពេលដែលពួកគេងាកចេញអំពីការពិត ខណៈដែលវាច្បាស់ក្រឡែតយ៉ាងនេះ(ចំពោះពួកគេ)ហើយនោះ។
Mü'min 40:70
ពួកដែលបានបដិសេធនឹងគម្ពីរគួរអាន និងបានបដិសេធចំពោះសេចក្តីពិតដែលយើងបានបញ្ជូនមកតាមរយៈបណ្តាអ្នកនាំសាររបស់យើងនោះ ពួកដែលបដិសេធទាំងនោះគង់តែនឹងដឹងពីលទ្ធផលចុងក្រោយនៃការបដិសេធរបស់ពួកគេ ហើយពួកគេគង់តែនឹងបានឃើញទីបញ្ចប់ដ៏អាក្រក់របស់ពួកគេ។
Mü'min 40:71
ពួកគេនឹងបានដឹងពីលទ្ធផលចុងក្រោយរបស់វា នៅពេលដែលខ្នោះត្រូវបានដាក់ជាប់ករបស់ពួកគេ ហើយច្រវាក់ត្រូវបានគេចងជាប់នឹងជើងរបស់ពួកគេ ហើយម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកដាក់ទណ្ឌកម្មបានអូសពួកគេ។
Mü'min 40:72
ពួកគេត្រូវបានគេអូសចូលទៅក្នុងទឹកក្តៅដែលកំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង។ បន្ទាប់មក ពួកគេត្រូវបានគេដុតនៅក្នុងភ្លើងនរក។
Mü'min 40:73
បន្ទាប់មក មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសនិងបញ្ឈឺថាៈ តើឯណាទៅ ព្រះក្លែងក្លាយទាំងឡាយដែលពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវា
Mü'min 40:74
ផ្សេងពីអល់ឡោះក្នុងចំណោមរូបបដិមារបស់ពួកអ្នក ដែលមិនអាចផ្តល់ផលប្រយោជន៍ និងមិនបង្កគ្រោះថ្នាក់នោះ? ពួកគ្មានជំនឿទាំងនោះបានឆ្លើយថាៈ ពួកវាបានអវត្តមានពីពួកយើងហើយ ដោយពួកយើងមិនបានឃើញពួកវាទេ។ ផ្ទុយទៅវិញ កាលនៅលើលោកិយ ពួកយើងមិនធ្លាប់គោរពសក្ការៈទៅចំពោះអ្វីមួយដែលសក្តិសមត្រូវគោរពសក្ការៈនោះឡើយ។ ដូចដែលគេធ្វើឲ្យពួកទាំងនោះវង្វេងនេះដែរ អល់ឡោះនឹងធ្វើឲ្យពួកដែលគ្មានជំនឿវង្វេងអំពីការពិតនៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែងទាំងអស់ដូចគ្នាដែរ។
Mü'min 40:75
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ទណ្ឌកម្មដែលពួកអ្នកទទួលរងនេះ គឺដោយសារតែពួកអ្នកមានការសប្បាយរីករាយក្នុងការប្រព្រឹត្តអំពើស្ហ៊ីរិក(ចំពោះអល់ឡោះ) និងដោយសារតែភាពក្រអឺតក្រទមរបស់ពួកអ្នក។
Mü'min 40:76
ចូរពួកអ្នកចូលតាមទ្វារនានារបស់នរកជើហាន់ណាំចុះ ដោយពួកអ្នកត្រូវស្ថិតនៅក្នុងនោះជាអមតៈ។ ពិតប្រាកដណាស់ កន្លែងរស់នៅរបស់ពួកដែលក្រអឺតក្រទមមិនទទួលយកការពិតនោះ គឺអាក្រក់បំផុត។
Mü'min 40:77
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នក និងការបដិសេធ(មិនជឿ)របស់ពួកគេចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះថានឹងជួយដល់អ្នកនោះ គឺជាការពិតដោយគ្មានសង្ស័យចំពោះវាឡើយ។ ជួនកាល យើងនឹងឲ្យអ្នកបានឃើញក្នុងឆាកជីវិតរបស់អ្នកនូវទណ្ឌកម្មខ្លះៗដែលយើងបានសន្យាចំពោះពួកគេ ដូចអ្វីដែលបានកើតឡើងនៅក្នុងសមរភូមិហ្ពាទើរ ឬក៏យើងអាចឲ្យអ្នកស្លាប់មុននោះ(មុនពេលឃើញទណ្ឌកម្ម)។ ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងតបស្នងដល់ពួកគេទៅលើទង្វើរបស់ពួកគេ រួចយើងនឹងបញ្ចូលពួកគេទៅក្នុងឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Mü'min 40:78
ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិទាំងឡាយរបស់ពួកគេ ប៉ុន្តែពួកគេបែរជាបដិសេធ(មិនជឿ)ចំពោះអ្នកនាំសារទាំងនោះ ហើយថែមទាំងបានធ្វើទុក្ខបុកម្នេញចំពោះពួកគេថែមទៀត។ តែពួកគេ(បណ្តាអ្នកនាំសារ)បានអត់ធ្មត់លើការបដិសេធ និងការធ្វើទុកបុកម្នេញពីសំណាក់ប្រជាជាតិរបស់ពួកគេ។ ក្នុងចំណោមបណ្តាអ្នកនាំសារទាំងនោះ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នកនូវរឿងរ៉ាវរបស់ពួកគេ ហើយមួយចំនួនទៀតនៃពួកគេ យើងមិនបាននិទានប្រាប់អ្នកពីរឿងរ៉ាវរបស់ពួកគេនោះទេ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំយកនូវភស្តុតាងណាមួយអំពីម្ចាស់របស់គេទៅកាន់ក្រុមរបស់គេឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ដូច្នេះ ការស្នើសុំរបស់ពួកប្រឆាំងដោយចង់ឲ្យអ្នកនាំសារនាំយកនូវភស្តុតាងណាមួយ(ពីអល់ឡោះ)បង្ហាញដល់ប្រជាជាតិរបស់ពួកគេនោះ គឺជាការបំពាន។ ហើយនៅពេលដែលបទបញ្ជារបស់អល់ឡោះបានមកដល់ តាមរយៈការទទួលបានជ័យជម្នះលើពួកគេ(ពួកបំពាន) ឬក៏ការកាត់សេចក្តីរវាងបណ្តាអ្នកនាំសារនិងក្រុមរបស់ពួកគេនោះ ទ្រង់នឹងកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌បំផុត ដោយទ្រង់នឹងបំផ្លាញពួកប្រឆាំង ហើយសង្គ្រោះបណ្តាអ្នកនាំសារទាំងឡាយ។ ហើយ(នៅកន្លែងដែលគេកាត់សេចក្តីរវាងខ្ញុំបម្រើទាំងអស់នោះ) ពួកដែលប្រព្រឹត្តខុសនឹងត្រូវទទួលការខាតបង់ខ្លួនឯង ដោយពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងរណ្តៅនៃភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេ។
Mü'min 40:79
អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបង្កើតនូវសត្វអូដ្ឋ សត្វគោ និងសត្វពពែសម្រាប់ពួកអ្នក។ ពួកវាមួយចំនួនសម្រាប់ឲ្យពួកអ្នកជិះ ហើយមួយចំនួនទៀត ពួកអ្នកអាចទទួលទានសាច់របស់វាបាន។
Mü'min 40:80
ចំពោះម៉ាខ្លួកទាំងអស់នេះ គឺមានផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ដោយវាអាចកើតកូនចៅថ្មីៗនៅគ្រប់សម័យកាល។ ហើយតាមរយៈសត្វទាំងនោះ ពួកអ្នកអាចបំពេញនូវតម្រូវការផ្សេងៗរបស់ពួកអ្នកដែលពួកអ្នកត្រូវការ ជាពិសេស គឺក្នុងការដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។
Mü'min 40:81
ហើយទ្រង់បានបង្ហាញឲ្យពួកអ្នកបានឃើញនូវបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់ដែលបង្ហាញពីសមត្ថភាព និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ ដូច្នេះ តើមានភស្តុតាងណាមួយរបស់អល់ឡោះដែលពួកអ្នកមិនទទួលស្គាល់ចំពោះវា ក្រោយពីពួកអ្នកបានទទួលស្គាល់ថា វាជាភស្តុតាងរបស់ទ្រង់ហើយនោះ?
Mü'min 40:82
តើពួកដែលបដិសេធទាំងនោះមិនធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេថា តើលទ្ធផលចុងក្រោយរបស់ប្រជាជាតិដែលបដិសេធជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ ប្រជាជាតិទាំងនោះ មានទ្រព្យសម្បត្តិច្រើនជាងពួកគេ និងមានកម្លាំងខ្លាំងក្លាជាងពួកគេ ព្រមទាំងបន្សល់ទុកនូវកេរដំណែលនៅលើផែនដីច្រើនជាងពួកគេទៅទៀត។ ប៉ុន្តែ អ្វីដែលពួកគេទទួលបាននៃទ្រព្យសម្បត្តិ និងភាពខ្លាំងក្លា(របស់ពួកគេ)នោះ គឺគ្មានផលប្រយោជន៍អ្វីចំពោះពួកគេឡើយនៅពេលដែលទណ្ឌកម្មរបស់អល់ឡោះដែលបំផ្លាញពួកគេបានមកដល់ពួកគេនោះ។
Mü'min 40:83
ហើយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់មកកាន់ពួកគេ ពួកគេបែរជាបដិសេធ(មិនជឿ)ចំពោះវា ហើយពេញចិត្តនឹងប្រកាន់ខ្ជាប់នឹងចំណេះដឹងដែលពួកគេមានដែលផ្ទុយពីអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកទៅវិញ។ ហើយទណ្ឌកម្មដែលបណ្តាអ្នកនាំសាររបស់ពួកគេធ្លាប់បានព្រមានបន្លាចពួកគេអំពីវា ហើយពួកគេធ្លាប់សើចចំអកចំពោះវានោះ ក៏បានធ្លាក់ទៅលើពួកគេ។
Mü'min 40:84
ហើយនៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើង ពួកគេក៏បាននិយាយទទួលស្គាល់ ខណៈដែលការទទួលស្គាល់របស់ពួកគេនៅពេលនោះ លែងមានប្រយោជន៍អ្វីសម្រាប់ពួកគេហើយនោះថាៈ ពួកយើងមានជំនឿលើអល់ឡោះជាម្ចាស់តែមួយហើយ ហើយពួកយើងប្រឆាំងចំពោះរូបបដិមាទាំងឡាយដែលពួកយើងធ្លាប់បានគោរពសក្ការៈផ្សេងពីទ្រង់ហើយ។
Mü'min 40:85
ក៏ប៉ុន្តែ ការមានជំនឿរបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយនៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើងធ្លាក់ទៅលើពួកគេផ្ទាល់នឹងភ្នែកហើយនោះ។ វាជាមាគ៌ារបស់អល់ឡោះដែលទ្រង់បានសម្រេចរួចជាស្រេចហើយចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលថាៈ ពិតណាស់ ការមានជំនឿរបស់ពួកគេនៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ គឺគ្មានប្រយោជន៍នោះឡើយ។ ហើយពួកប្រឆាំងបានខាតបង់នៅពេលដែលទណ្ឌកម្មបានធ្លាក់ទៅលើពួកគេ ដោយសារតែពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការមិនសារភាពកំហុសពីបាបកម្មមុនពេលដែលទណ្ឌកម្មបានមកដល់ពួកគេ។
Fussılet 41:1
ហា មីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
Fussılet 41:2
នេះជាគម្ពីរគួរអានដែលត្រូវបានបញ្ចុះមកពីអល់ឡោះដែលជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់។
Fussılet 41:3
វាជាគម្ពីរមួយដែលវាក្យខណ្ឌទាំងឡាយរបស់វាត្រូវបានពន្យល់និងបកស្រាយយ៉ាងច្បាស់លាស់ និងពេញលេញ។ ហើយគេបានបញ្ចុះគម្ពីរគួរអាននេះជាភាសាអារ៉ាប់សម្រាប់បណ្តាអ្នកដែលចេះដឹង ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍ពីអត្ថន័យរបស់វា(គម្ពីរគួរអាន) និងអ្វីដែលមាននៅក្នុងវានៃការចង្អុលបង្ហាញទៅកាន់ការពិត។
Fussılet 41:4
ជាអ្នកផ្តល់ដំណឹងរីករាល់ដល់បណ្តាអ្នកមានជំនឿអំពីការតបស្នងដ៏ល្អប្រពៃដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ និងជាអ្នកព្រមានបន្លាចពួកដែលប្រឆាំងពីទណ្ឌកម្មដ៏ឈឺចាប់បំផុត។ ក៏ប៉ុន្តែភាគច្រើននៃពួកគេបែរជាបានបែរចេញអំពីវាទៅវិញ ដោយពួកគេមិនព្រមស្តាប់ដោយទទួលយកនូវការចង្អុលបង្ហាញដែលមាននៅក្នុងវានោះទេ។
Fussılet 41:5
ហើយពួកគេបាននិយាយថាៈ ចិត្តរបស់ពួកយើងមានគម្របបិទជិត។ ដូច្នេះ វាមិនយល់នូវអ្វីដែលអ្នកអំពាវនាវពួកយើងទៅកាន់វានោះទេ។ ហើយនៅក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក។ ដូច្នេះ វាស្តាប់មិនឮនោះទេ(នូវអ្វីដែលអ្នកនិយាយ) ហើយនៅចន្លោះរវាងពួកយើងនិងអ្នក(ព្យាការីមូហាំម៉ាត់) គឺមានរនាំងបាំង។ ដូច្នេះ អ្វីដែលអ្នកនិយាយនោះមិនអាចទៅដល់ពួកយើងបន្តិចណាឡើយ។ ហេតុនេះ ចូរអ្នកអនុវត្តន៍តាមមាគ៌ារបស់អ្នកចុះ ពិតប្រាកដណាស់ ពួកយើងក៏អនុវត្តន៍តាមមាគ៌ារបស់ពួកយើងដែរ ហើយពួកយើងនឹងមិនធ្វើតាមអ្នកជាដាច់ខាត។
Fussılet 41:6
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលចចេសរឹងរូសទាំងនោះចុះថាៈ តាមពិត ខ្ញុំក៏ជាមនុស្សលោកដូចពួកអ្នកដែរ គ្រាន់តែអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំថា ពិតប្រាកដណាស់ ម្ចាស់របស់ពួកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់ នោះគឺអល់ឡោះជាម្ចាស់។ ដូច្នេះ ចូរពួកអ្នកដើរតាមមាគ៌ាណាដែលអាចនាំពួកអ្នកទៅកាន់ទ្រង់ ហើយចូរពួកអ្នកសុំការអភ័យទោសពីទ្រង់នូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយភាពវិនាសអន្តរាយនិងទណ្ឌកម្ម គឺសម្រាប់ពួកមុស្ហរីគីនដែលគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ ឬគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់។
Fussılet 41:7
ពួកដែលមិនបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេនោះ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក (ហើយនិងអ្វីដែលមាននៅក្នុងថ្ងៃនោះ ដូចជាការសើយសុខដែលអមតៈ និង ទណ្ឌកម្មដ៏ឈឺចាប់)ឡើយ។
Fussılet 41:8
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏អមតៈដែលគ្មានទីបញ្ចប់ នោះគឺឋានសួគ៌។
Fussılet 41:9
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនក្នុងលក្ខណៈស្តីបន្ទោសចំពោះពួកគេថាៈ ហេតុអ្វីបានជាពួកអ្នកប្រឆាំង(គ្មានជំនឿ)នឹងអល់ឡោះជាម្ចាស់ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ គឺអាទិត្យនិងថ្ងៃច័ន្ទ ហើយពួកអ្នកបង្កើតព្រះនានាជាច្រើន(ធ្វើជាដៃគូ)សម្រាប់អល់ឡោះដោយពួកអ្នកគោរពសក្ការៈទៅកាន់ពួកវាផ្សេងពីអល់ឡោះដូច្នេះ? ទ្រង់នោះហើយ គឺជាម្ចាស់នៃម៉ាខ្លូកទាំងអស់។
Fussılet 41:10
ហើយទ្រង់បានបង្កើតភ្នំជាច្រើននៅលើផែនដីដើម្បីទប់លំនឹងវាកុំឲ្យញ័ររញ្ជួយ និងបានប្រទានពរជ័យនៅលើវា ព្រមបានកំណត់នៅលើផែនដីនោះនូវស្បៀងអាហារសម្រាប់មនុស្ស និងសត្វពាហនៈក្នុងរយៈពេលបួនថ្ងៃ រាប់បន្តពីពីរថ្ងៃខាងលើ គឺថ្ងៃអង្គារនិងថ្ងៃពុធ សម្រាប់អ្នកដែលចង់សួរអំពីវា។
Fussılet 41:11
បន្ទាប់មក ទ្រង់បានសំដៅទៅកាន់ការបង្កើតមេឃ ខណៈដែលពេលនោះ គឺវានៅជាផ្សែងនៅឡើយ ហើយទ្រង់បានមានបន្ទូលទៅកាន់មេឃនិងផែនដីថាៈ ចូរឯងទាំងពីរ(មេឃ និងផែនដី)គោរពតាមបទបញ្ជាយើង ទោះដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។ ឯងទាំងពីរគ្មានជម្រើសអ្វីក្រៅពីជម្រើសទាំងពីរនេះនោះទេ។ ពួកវាទាំងពីរ(មេឃនិងផែនដី)ក៏បានឆ្លើយថាៈ ពួកយើងទាំងពីរធ្វើតាមដោយស្ម័គ្រចិត្ត។ ពួកយើងទាំងពីរគ្មានគោលបំណងអ្វីផ្សេងក្រៅពីចេតនារបស់ទ្រង់នោះឡើយ ឱម្ចាស់របស់ពួកយើង។
Fussılet 41:12
ហើយអល់ឡោះបានបង្កើតមេឃទាំងប្រាំពីរជាន់រួចរាល់ជាស្ថាពរក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។ ដូចនេះជាសរុប ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ ហើយអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់មេឃរាល់ជាន់នីមួយនូវអ្វីដែលទ្រង់បានកំណត់ចំពោះវា ហើយនិងអ្វីដែលទ្រង់បានដាក់បទបញ្ជាចំពោះវា ដូចជាការគោរពប្រតិបត្តិ ហើយនិងការគោរពសក្ការៈ ។ ហើយយើងបានតុបតែងលម្អមេឃជាន់ក្រោមដោយហ្វូងតារា ហើយតាមរយៈហ្វូងតារាទាំងនោះ យើងបានការពារមេឃពីការលួចស្តាប់របស់ពពួកស្ហៃតន។ អ្វីដែលបានលើកឡើងទាំងនោះ គឺជាការកំណត់របស់ម្ចាស់ដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់។
Fussılet 41:13
តែប្រសិនបើពួកទាំងនោះបានងាកចេញពីការមានជំនឿនឹងអ្វីដែលអ្នកបាននាំមកនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ខ្ញុំបានព្រមានបន្លាចពួកអ្នកពីទណ្ឌកម្មដែលនឹងធ្លាក់ទៅលើពួកអ្នក ដូចទណ្ឌកម្មដែលបានធ្លាក់ទៅលើពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ និងពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះនោះដែរ នៅពេលដែលពួកគេទាំងពីរក្រុមនេះបានបដិសេធ(មិនជឿ)ចំពោះអ្នកនាំសាររបស់ពួកគេ។
Fussılet 41:14
នៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេមកដល់ពួកគេជាបន្តបន្ទាប់ ដោយអំពាវនាវ(ពួកគេ)ទៅកាន់មាគ៌ាតែមួយ គឺប្រើពួកគេឲ្យគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះ ពួកប្រឆាំងក្នុងចំណោមពួកគេបាននិយាយថាៈ ប្រសិនបើម្ចាស់របស់ពួកយើងមានចេតនាបញ្ចុះម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារមកកាន់ពួកយើងនោះ ទ្រង់ប្រាកដជានឹងបញ្ចុះពួកគេមកកាន់ពួកយើងជាមិនខាន។ ពិតណាស់ ការដែលពួកយើងប្រឆាំង(មិនជឿ)នូវអ្វីដែលពួកអ្នកបាននាំមកនោះ គឺដោយសារតែពួកអ្នកក៏ជាមនុស្សលោកដូចពួកយើងដែរ។
Fussılet 41:15
រីឯពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទវិញ ពួកគេមិនត្រឹមតែប្រឆាំងនឹងអល់ឡោះប៉ុណ្ណោះទេ ពួកគេថែមទាំងបានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ ព្រមទាំងបានបំពានលើអ្នកដែលនៅជុំវិញពួកគេថែមទៀត។ ហើយពួកគេបាននិយាយខណៈដែលពួកគេត្រូវបានបោកបញ្ឆោតដោយសារភាពខ្លាំងក្លារបស់ពួកគេថាៈ តើមានអ្នកណាដែលខ្លាំងជាងពួកយើងទៀតនោះ? តាមការស្មានរបស់ពួកគេ គឺគ្មាននរណាម្នាក់ដែលខ្លាំងជាងពួកគេឡើយ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ តើពួកទាំងនោះមិនបានដឹង និងមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតពួកគេ និងបានប្រទាននូវភាពខ្លាំងក្លាដល់ពួកគេដែលធ្វើឲ្យពួកគេបំពាននោះ គឺជាអ្នកដែលខ្លាំងក្លាជាងពួកគេនោះ? ហើយពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលព្យាការីហ៊ូទបាននាំមកកាន់ពួកគេ។
Fussılet 41:16
ហើយយើងបានបញ្ជូនខ្យល់ដែលលាយឡំទៅដោយសម្លេងរំខានយ៉ាងខ្លាំងបំផុតទៅកាន់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃបន្តបន្ទាប់គ្នា ដែលវាទណ្ឌកម្មសម្រាប់ពួកគេ ដើម្បីឲ្យពួកគេភ្លក់នូវទណ្ឌកម្មយ៉ាងអាម៉ាស់និងអាប់ឱនបំផុតនៅក្នុងលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេវិញនោះ គឺកាន់តែខ្លាំងក្លានិងកាន់តែធ្វើឲ្យពួកគេអាម៉ាសជាងនេះទៅទៀត។ ហើយគ្មាននរណាម្នាក់ដែលអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មនោះបានឡើយ។
Fussılet 41:17
ចំណែកឯពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះវិញ ពិតណាស់ យើងបានចង្អុលបង្ហាញពួកគេដោយបានបញ្ជាក់ប្រាប់នូវមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ពួកគេ ប៉ុន្តែពួកគេបែរជាពេញចិត្តនឹងភាពវង្វេងជាងការចង្អុលបង្ហាញទៅកាន់សេចក្តីពិតទៅវិញ។ ពេលនោះ ទណ្ឌកម្មយ៉ាងអាម៉ាស់បំផុតបានឆក់យកជីវិតរបស់ពួកគេ ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសដែលពួកគេបានប្រព្រឹត្ត។
Fussılet 41:18
ហើយយើងបានសង្រ្គោះបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ដែលពួកគេគឺជាអ្នកដែលធ្លាប់បានកោតខ្លាចអល់ឡោះជាម្ចាស់ ដោយគោរពតាមនូវការបង្គាប់ប្រើរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ យើងបានសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌកម្មដែលបានធ្លាក់ទៅលើក្រុមរបស់ពួកគេ។
Fussılet 41:19
ហើយនៅថ្ងៃដែលអល់ឡោះនឹងប្រមូលផ្តុំសត្រូវរបស់ទ្រង់ទៅកាន់ឋាននរក ម៉ាឡាអ៊ីកាត់ទទួលបន្ទុកឋាននរកបានរុញពួកគេទាំងអស់គ្នា(បញ្ចូលក្នុងឋាននរក) ដោយពួកគេមិនអាចរត់គេចពីភ្លើងនរកបានឡើយ។
Fussılet 41:20
លុះនៅពេលដែលពួកគេទៅដល់ឋាននរកដែលគេបានកៀងពួកគេទៅកាន់ ហើយពួកគេបានបដិសេធ(មិនទទួលស្គាល់)នូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅលើលោកិយនោះ នៅពេលនោះ ត្រចៀក ភ្នែក ហើយនិងស្បែករបស់ពួកគេក៏បានធ្វើសាក្សីទៅលើពួកគេចំពោះការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេដែលពួកគេធ្លាប់បានប្រព្រឹត្តនៅលើលោកិយ។
Fussılet 41:21
ហើយពួកគ្មានជំនឿបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើងចំពោះអ្វីដែលយើងធ្លាប់បានប្រព្រឹត្តនៅលើលោកិយ? ស្បែកបានឆ្លើយតបទៅកាន់ម្ចាស់របស់វាវិញថាៈ អល់ឡោះជាម្ចាស់ដែលជាអ្នកដែលធ្វើឲ្យអ្វីគ្រប់យ៉ាងចេះនិយាយនោះហើយដែលបានធ្វើឲ្យពួកយើង(អវយវៈ)ចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកជាលើកដំបូងនៅពេលដែលពួកអ្នកស្ថិតនៅលើលោកិយ ហើយពួកអ្នកក៏នឹងត្រូវវិលត្រូវឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នងដែរ។
Fussılet 41:22
ហើយពួកអ្នកមិនអាចលាក់បាំងអំពើល្មើសរបស់ពួកអ្នកនៅពេលដែលពួកអ្នកបានប្រព្រឹត្តនោះមិនឲ្យត្រចៀករបស់ពួកអ្នក ភ្នែករបស់ពួកអ្នក និងស្បែករបស់ពួកអ្នកធ្វើសាក្សីប្រឆាំងនឹងពួកអ្នកបានឡើយ ពីព្រោះពួកអ្នកមិនមានជំនឿលើការជំនុំជម្រះ ការដាក់ទណ្ឌកម្ម និងមិនជឿលើការតបស្នងក្រោយពេលស្លាប់នោះឡើយ។ ក៏ប៉ុន្តែពួកអ្នកគិតស្មានថា អល់ឡោះជាម្ចាស់ទ្រង់មិនដឹងច្រើនទេនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ។
Fussılet 41:23
ការគិតស្មានដ៏អាក្រក់ដែលពួកអ្នកបានគិតស្មានទៅលើម្ចាស់របស់ពួកអ្នកនោះហើយដែលបានធ្វើឲ្យពួកអ្នកវិនាសអន្តរាយ។ ហើយដោយសារមូលហេតុនេះ បានធ្វើឲ្យពួកអ្នកក្លាយទៅជាពួកដែលខាតបង់ ដែលបានខាតបង់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
Fussılet 41:24
ហើយបើទោះបីជាពួកដែលត្រចៀក ភ្នែក និងស្បែករបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេទាំងនេះទ្រាំអត់ធ្មត់ក៏ដោយ ក៏ឋាននរកនៅតែជាកន្លែងសម្រាប់ពួកគេដដែល។ ហើយបើទោះជាពួកគេសុំពីអល់ឡោះឲ្យដកយកទណ្ឌកម្ម និងសុំឲ្យអល់ឡោះប្រោសប្រណីចំពោះពួកគេក៏ដោយ ក៏ពួកគេមិនអាចទទួលបាននូវការប្រោសប្រណីពីទ្រង់នោះដែរ ហើយពួកគេនឹងមិនអាចចូលឋានសួគ៌ជាដាច់ខាត។
Fussılet 41:25
ហើយយើងបានរៀបចំសម្រាប់ពួកគ្មានជំនឿទាំងនោះឲ្យមានគូកនអំពីពួកស្ហៃតនដែលនៅជាប់ជាមួយនឹងពួកគេជានិច្ច។ ដូច្នេះ ពួកស្ហៃតនទាំងនេះបានតុបតែងលម្អឲ្យពួកគេនូវទង្វើអាក្រក់របស់ពួកគេនៅក្នុងលោកិយនេះ ហើយពួកវាក៏បានតុបតែងលម្អឲ្យពួកគេនូវកិច្ចការបរលោករបស់ពួកគេដែលនៅខាងក្រោយពួកគេផងដែរ ដោយវាបានធ្វើឲ្យពួកគេភ្លេចពីការរំលឹកអំពីថ្ងៃបរលោកនិងការសាងទង្វើកុសលសម្រាប់ថ្ងៃនោះ។ ហើយទណ្ឌកម្មក៏បានធ្លាក់ទៅលើពួកគេដូចប្រជាជាតិជំនាន់មុនជាច្រើននៃពពួកជិន និងមនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់បំផុត ដោយពួកគេត្រូវខាតបង់ទាំងខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយត្រូវចូលឋាននរក។
Fussılet 41:26
ហើយពួកគ្មានជំនឿ នៅពេលដែលពួកគេអសមត្ថភាពក្នុងការប្រឈមមុខដោយប្រើភស្តុតាងតបតនឹងភស្តុតាង ពួកគេក៏បាននិយាយផ្តែផ្តាំគ្នាថាៈ ចូរពួកអ្នកកុំស្តាប់គម្ពីរគួរអានដែលមូហាំម៉ាត់សូត្រវាឲ្យពួកអ្នកស្តាប់នេះ និងកុំធ្វើតាមអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)ឲ្យសោះ។ តែពួកអ្នកត្រូវស្រែកឡូឡា និងដំឡើងសម្លេងខ្លាំងៗនៅពេលដែលមូហាំម៉ាត់សូត្រវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ ដោយគេ(ព្យាការីមូហាំម៉ាត់)បោះបង់ការសូត្រគម្ពីរគួរអាននេះ និងបោះបង់ការអំពាវនាវទៅកាន់វា។ ពេលនោះ ពួកយើងនឹងបានសម្រាកអំពីគេជាមិនខាន។
Fussılet 41:27
ដូច្នេះ យើងប្រាកដជានឹងឲ្យពួកដែលប្រឆាំងចំពោះអល់ឡោះ និងបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ ភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវអ្វីដែលអាក្រក់ជាងទង្វើដែលពួកគេធ្លាប់បានសាងនៃការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើសទៅទៀត ជាទណ្ឌកម្មសម្រាប់ពួកគេទៅលើទង្វើអាក្រក់ដែលពួកគេបានសាងនោះ។
Fussılet 41:28
ការតបស្នងដែលបានលើកឡើងនោះ គឺជាការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះដែលពួកគេបានប្រឆាំងនឹងទ្រង់ និងបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ នោះគឺភ្លើងនរក។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈគ្មានថ្ងៃចេញឡើយ ដែលវាជាការតបស្នងទៅលើការប្រឆាំងរបស់ពួកគេចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងការមិនមានជំនឿរបស់ពួកគេចំពោះភស្តុតាងនោះ ខណៈដែលភស្តុតាងនោះច្បាស់ក្រឡែត ហើយរឹងមាំយ៉ាងណាក៏ដោយ។
Fussılet 41:29
ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាឲ្យពួកយើងឃើញពួកជិន(សំដៅលើអ៊ីព្លឹសដែលជាអ្នកផ្តើមឲ្យមានការប្រឆាំង និងអំពាវនាវទៅកាន់ការប្រឆាំងនោះ) ហើយនិងមនុស្សលោក(កូនរបស់ព្យាការីអាហ្ទាំ គឺ“កពេល”ដែលជាអ្នកផ្តើមឲ្យមានការសម្លាប់គ្នា)ដែលបានធ្វើឲ្យពួកយើងវង្វេងផង ពួកយើងនឹងដាក់ពួកគេទាំងពីរក្រោមបាតជើងរបស់ពួកយើងនៅក្នុងឋាននរក ដើម្បីឲ្យពួកគេទាំងពីរស្ថិតក្នុងចំណោមពួកដែលស្ថិតនៅបាតនរកក្រោមគេបង្អស់ ដែលជាពួកត្រូវទទួលទណ្ឌកម្មខ្លាំងក្លាជាងគេបំផុតផងចុះ។
Fussılet 41:30
ពិតប្រាកដណាស់ បណ្តាអ្នកដែលបានពោលថាៈ ម្ចាស់របស់ពួកយើង គឺអល់ឡោះជាម្ចាស់ដោយគ្មានម្ចាស់ណាផ្សេងសម្រាប់ពួកយើងក្រៅពីទ្រង់ឡើយ ហើយពួកគេបានស្ថិតនៅលើការគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមដែលទ្រង់បានហាមឃាត់នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួកគេនៅពេលដែលពួកគេហៀបនឹងស្លាប់ ដោយម៉ាឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេថាៈ សូមពួកអ្នកកុំខ្លាចសេចក្តីស្លាប់ និងអ្វីដែលកើតឡើងក្រោយពីស្លាប់ ហើយសូមពួកអ្នកកុំមានទុក្ខព្រួយទៅលើអ្វីដែលពួកអ្នកបានបន្សល់ទុកនៅលើលោកិយឲ្យសោះ ហើយសូមពួកអ្នករីករាយជាមួយនឹងឋានសួគ៌ដែលគេធ្លាប់បានសន្យាថានឹងប្រទានវាដល់ពួកអ្នកកាលនៅលើលោកិយចំពោះការមានជំនឿរបស់ពួកអ្នកលើអល់ឡោះ និងចំពោះទង្វើកុសលរបស់ពួកអ្នក(ដែលពួកអ្នកបានសាង)ចុះ។
Fussılet 41:31
យើងគឺជាអ្នកគាំពារពួកអ្នកក្នុងឆាកជីវិតលោកិយ(របស់ពួកអ្នក) ព្រោះពិតណាស់ យើងបានគាំទ្រពួកអ្នក និងបានថែរក្សាពួកអ្នក ហើយពួកយើងក៏ជាអ្នកគាំពារពួកអ្នកផងដែរនៅថ្ងៃបរលោក។ ជាការពិតណាស់ ការគាំពាររបស់ពួកយើងចំពោះពួកអ្នក គឺនៅតែមានជានិច្ច។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងបានទទួលបាននូវអ្វីដែលពួកអ្នកប៉ងប្រាថ្នានៃការសើយសុខ និងភាពសប្បាយរីករាយ ហើយពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកសុំ។
Fussılet 41:32
វាជាលាភសក្ការៈដែលគេបានរៀបចំសម្រាប់ទទួលស្វាគមន៍ពួកអ្នកដែលមកអំពីម្ចាស់ដែលមហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ខ្ញុំបម្រើទ្រង់ទាំងឡាយណាដែលសារភាពកំហុសទៅចំពោះទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Fussılet 41:33
ហើយគ្មាននរណាម្នាក់ដែលមានពាក្យសម្តីល្អប្រសើរជាងអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់និងគោរពតាមក្បួនច្បាប់របស់ទ្រង់ ហើយនិងបានសាងអំពើល្អដែលម្ចាស់របស់គេពេញចិត្ត ព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមជនមូស្លីមទាំងឡាយ នោះទេ។ ពិតប្រាកដណាស់ ជនណាហើយបានធ្វើនូវប្រការទាំងអស់នេះ ជាការពិតណាស់រូបគេគឺជាអ្នកដែលមានពាក្យសម្តីល្អប្រសើរជាងគេបំផុតក្នុងចំណោមមនុស្សលោកទាំងឡាយ។
Fussılet 41:34
ហើយអំពើល្អនិងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តនោះ គឺមិនស្មើគ្នាឡើយជាមួយអំពើអាក្រក់និងការប្រព្រឹត្តល្មើសដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បានោះ។ ចូរតបតចំពោះអំពើអាក្រក់ដែលមនុស្សបានបំពានមកលើអ្នកដោយអ្វីដែលល្អប្រសើរជាង។ ពេលនោះ អ្នកដែលជាសត្រូវរបស់អ្នក(ប្រសិនបើអ្នកតបតដោយល្អប្រសើរជាងទៅកាន់អ្នកដែលបានបំពានចំពោះអ្នក)នោះ គេនឹងក្លាយទៅជាមិត្តដ៏ជិតដិតរបស់អ្នកមិនខានឡើយ។
Fussılet 41:35
ហើយគ្មាននរណាម្នាក់ដែលទទួលបានការចង្អុលបង្ហាញទៅកាន់លក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរនេះនោះទេ លើកលែងតែអ្នកដែលអត់ធ្មត់លើការបំពានពីអ្នកដទៃនិងអំពើអាក្រក់ទាំងឡាយដែលពួកគេទទួលរងពីអ្នកដទៃប៉ុណ្ណោះ។ ហើយក៏គ្មាននរណាម្នាក់ដែលទទួលបានការចង្អុលបង្ហាញទៅកាន់លក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរនេះនោះដែរ លើកលែងតែអ្នកដែលមានសំណាងដ៏ធំធេងប៉ុណ្ណោះ ព្រោះការធ្វើដូចនោះ ពោរពេញទៅដោយប្រការល្អ និងអត្ថប្រយោជន៍យ៉ាងច្រើនអនេក។
Fussılet 41:36
ហើយប្រសិនបើស្ហៃតនបានមកញុះញង់អ្នកនៅពេលណាមួយឲ្យធ្វើប្រការអាក្រក់អ្វីមួយនោះ ចូរអ្នកសុំការការពារពីអល់ឡោះ និងសុំការជ្រកកោណពីទ្រង់(ឲ្យរួចផុតពីឧបាយកលរបស់វា)ចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតនូវអ្វីដែលអ្នកបាននិយាយ និងមហាដឹងបំផុតពីស្ថានភាពរបស់អ្នក។
Fussılet 41:37
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដែលបញ្ជាក់ទៅលើភាពធំធេង និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ ហើយនិងព្រះអាទិត្យនិងព្រះចន្ទ។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)កុំក្រាបស៊ូជោតចំពោះព្រះអាទិត្យ និងកុំក្រាបស៊ូជោតចំពោះព្រះចន្ទឲ្យសោះ ប៉ុន្តែពួកអ្នកត្រូវក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលបានបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់យ៉ាងពិតប្រាកដមែននោះ។
Fussılet 41:38
តែបើទោះបីជាពួកគេក្រអឺតក្រទមនិងងាកចេញ និងមិនក្រាបស៊ូជោតចំពោះអល់ឡោះដែលជាអ្នកបង្កើត(អ្វីៗគ្រប់យ៉ាង)ក៏ដោយ ក៏បណ្តាម៉ាឡាអ៊ីកាត់ដែលនៅក្បែរទ្រង់នោះ នាំគ្នាលើកតម្កើងទ្រង់ និងកោតសរសើរចំពោះទ្រង់ទាំងពេលយប់ និងទាំងពេលថ្ងៃដែរ ហើយពួកគេមិនដែលធុញទ្រាន់ក្នុងការគោរពសក្ការៈចំពោះទ្រង់នោះឡើយ។
Fussılet 41:39
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបញ្ជាក់ទៅលើភាពធំធេងនិងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយនិងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញនោះ គឺអ្នកបានឃើញដោយផ្ទាល់នឹងភ្នែកហើយថា ដីដែលគ្មានរុក្ខជាតិដុះសោះនៅលើវា ស្រាប់តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វា(ដី)ក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីដែលស្លាប់នេះ(គ្មានរុក្ខជាតិដុះ)រស់ឡើងវិញដោយមានរុក្ខជាតិដុះលូតលាស់នៅលើវានោះ គឺពិតជាអ្នកដែលអាចធ្វើឲ្យអ្នកដែលស្លាប់រស់ឡើងវិញ និងឲ្យពួកគេក្រោកចេញពីផ្នូរឡើងវិញដើម្បីជំនុំជម្រះ និងទទួលការតបស្នង(យ៉ាងពិតប្រាកដ)។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់មិនអសមត្ថភាពក្នុងការធ្វើឲ្យដីដែលស្លាប់រស់ឡើងវិញនោះទេ ហើយទ្រង់ក៏មិនអសមត្ថភាពក្នុងការធ្វើឲ្យអ្នកដែលស្លាប់ហើយនោះរស់ឡើងវិញនិងពង្រស់ពួកគេឲ្យក្រោកចេញពីផ្នូររបស់ពួកគេនោះដែរ។
Fussılet 41:40
ពិតប្រាកដណាស់ ពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់អល់ឡោះ តាមរយៈការប្រឆាំង និងបដិសេធមិនជឿចំពោះវា ព្រមទាំងបានកែប្រែវានោះ ពួកគេមិនអាចលាក់បាំងសកម្មភាពរបស់ពួកគេពីយើងបានឡើយ ព្រោះយើងដឹងអំពីពួកគេច្បាស់ណាស់។ ដូច្នេះ តើអ្នកដែលត្រូវបានគេបោះចូលទៅក្នុងភ្លើងនរកនោះប្រសើរជាង ឬក៏អ្នកដែលបានមកដល់នៅថ្ងៃបរលោកដោយមានសុវត្ថិភាពរួចផុតពីទណ្ឌកម្មនោះប្រសើរជាង? ចូរពួកអ្នក(ឱមនុស្សលោក)ធ្វើនូវអ្វីដែលពួកអ្នកចង់ចុះ មិនថាប្រការល្អ ឬប្រការអាក្រក់ ព្រោះទាំងប្រការល្អនិងប្រការអាក្រក់ គឺយើងបានបញ្ជាក់ប្រាប់ពួកអ្នករួចអស់ហើយ។ ពិតប្រាកដណាស់ អល់ឡោះមហាឃើញបំផុតចំពោះប្រការទាំងពីរ(ល្អអាក្រក់)ដែលពួកអុ្នកប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។
Fussılet 41:41
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅពេលដែលគម្ពីរដែលមកពីអល់ឡោះនេះបានមកដល់ពួកគេហើយនោះ ពួកគេពិតជានឹងត្រូវគេដាក់ទណ្ឌកម្មនៅថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺជាគម្ពីរដ៏ពិសិដ្ឋដែលគ្មាននរណាម្នាក់អាចកែប្រែវាបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចផ្លាស់ប្តូរវាបាននោះដែរ។
Fussılet 41:42
ប្រការមិនពិត ដូចជាការបន្ថែម ការបន្ថយ ការកែប្រែ ឬផ្លាស់ប្តូរនោះ គឺមិនអាចមកដល់វា(គម្ពីរគួរអាន)បានឡើយ ទាំងនៅពីមុខវានិងនៅពីក្រោយវា។ វាគឺជាការបញ្ចុះមកពីម្ចាស់ដែលមហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់ និងជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថានភាពទាំងអស់។
Fussılet 41:43
ការបដិសេធដែលគេបានពោលទៅកាន់អ្នកនោះ ក៏ដូចអ្វីដែលគេបានពោលទៅកាន់បណ្តាអ្នកនាំសារជំនាន់មុនអ្នកដូចគ្នាដែរ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដែលមានការអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុសចំពោះទ្រង់ ហើយក៏ជាអ្នកដែលមានទណ្ឌកម្មដ៏ឈឺចាប់បំផុតផងដែរសម្រាប់អ្នកដែលនៅតែបន្តសាងបាបកម្ម ដោយមិនព្រមសារភាពកំហុស(កែខ្លួន)នោះ។
Fussılet 41:44
ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះជាភាសាផ្សេងពីភាសាអារ៉ាប់នោះ ប្រាកដជាពួកប្រឆាំងក្នុងចំណោមពួកគេនឹងនិយាយថាៈ ហេតុអ្វីបានជាគេមិនពន្យល់លម្អិតនូវវាក្យខណ្ឌទាំងឡាយរបស់វា(គម្ពីរគួរអាន) ដើម្បីឲ្យពួកយើងបានយល់ផង? តើអាចទេដែលគម្ពីរគួរអាននេះជាភាសាផ្សេង ខណៈដែលអ្នកដែលនាំវាមក(ព្យាការីមូហាំម៉ាត់)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកទាំងនោះថាៈ គម្ពីរគួរអាននេះ គឺជាការចង្អុលបង្ហាញពីភាពវង្វេង និងជាឱសថព្យាបាលភាពល្ងង់ខ្លៅដែលនៅក្នុងដួងចិត្ត(សម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានជឿជាក់ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់)។ រីឯពួកដែលគ្មានជំនឿលើអល់ឡោះវិញ នៅក្នុងត្រចៀករបស់ពួកគេមានឆ្នុកចុក ហើយវាជាភាពងងឹតចំពោះពួកគេដែលមិនអាចយល់ពីគម្ពីរគួរអានបាន។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកទាំងនោះហាក់បីដូចជាអ្នកដែលត្រូវបានគេស្រែកហៅពីទីឆ្ងាយដូច្នោះដែរ។ ដូច្នេះ តើពួកគេអាចស្តាប់ឮសម្លេងអ្នកដែលស្រែកហៅនោះយ៉ាងដូចម្តេច?
Fussılet 41:45
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត បន្ទាប់មក មានគេខ្វែងគំនិតគ្នានៅក្នុងវា។ ពេលនោះ មានអ្នកខ្លះក្នុងចំណោមពួកគេបានជឿចំពោះវា ហើយមានអ្នកខ្លះទៀតបានប្រឆាំងចំពោះវា។ ហើយប្រសិនបើគ្មានការសន្យាពីអល់ឡោះដែលថា ទ្រង់នឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់នៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវាទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកដែលខ្វែងគំនិងគ្នាចំពោះគម្ពីរតាវរ៉តនោះ(នៅលើលោកិយនេះ)ជាមិនខាន ហើយទ្រង់នឹងបញ្ជាក់ប្រាប់ថា តើអ្នកណាខុស អ្នកណាត្រូវ ហើយទ្រង់នឹងលើកតម្កើងអ្នកដែលត្រឹមត្រូវ ហើយបន្ទាបបន្ថោកអ្នកដែលខុស។ ហើយពិតប្រាកដណាស់ ពួកប្រឆាំង គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំងពីគម្ពីរគួរអាន។
Fussılet 41:46
ជនណាដែលបានសាងទង្វើល្អនោះ ផលនៃទង្វើល្អរបស់គេនឹងត្រឡប់ទៅកាន់រូបគេវិញ ព្រោះអល់ឡោះជាម្ចាស់ពុំទទួលផលប្រយោជន៍ពីទង្វើកុសលរបស់នរណាម្នាក់(ដែលគេបានសាង)នោះឡើយ។ ហើយជនណាដែលបានសាងអំពើអាក្រក់ ក៏គ្រោះថ្នាក់នៃទង្វើអាក្រក់នោះនឹងត្រឡប់ទៅកាន់រូបគេវិញដូចគ្នា ព្រោះអល់ឡោះជាម្ចាស់មិនទទួលនូវផលប៉ះពាល់(សូម្បីតែបន្តិច)ពីអំពើល្មើសរបស់បុគ្គលណាម្នាក់នៃម៉ាខ្លូករបស់ទ្រង់នោះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសក្តិសមនឹងទទួលបាន។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ដូចនេះ ទ្រង់មិនបំបាត់ផលបុណ្យរបស់ពួកគេនោះទេ ហើយក៏មិនបន្ថែមនូវអំពើបាបដល់ពួកគេនោះដែរ។
Fussılet 41:47
ដំណឹងនៃថ្ងៃបរលោក គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គឺមានតែទ្រង់តែមួយអង្គគត់ដែលដឹងថា តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា ដោយគ្មាននរណាម្នាក់ក្រៅពីទ្រង់ដែលដឹងរឿងនេះឡើយ។ គ្មានផ្លែឈើអ្វីមួយដែលចេញអំពីស្រទាប់របស់វា ហើយក៏គ្មានសត្វលោកភេទញីណាពរពោះនិងកើតចេញនោះដែរ លើកលែងតែស្ថិតក្រោមការដឹងរបស់ទ្រង់ទាំងអស់។ គ្មានអ្វីមួយនៃរឿងទាំងនោះអាចរំលងពីទ្រង់បានឡើយ។ ហើយនៅថ្ងៃដែលអល់ឡោះនឹងស្រែកហៅពួកមុស្ហរីគីនដែលពួកគេធ្លាប់គោរពសក្ការៈទៅចំពោះរូបបដិមាទាំងឡាយរួមជាមួយនឹងទ្រង់ ជាការស្តីបន្ទោសពួកគេចំពោះការដែលពួកគេគោរពសក្ការៈរូបបដិមាទាំងនោះថាៈ តើដៃគូរបស់យើងដែលពួកអ្នកធ្លាប់អះអាងថា ពួកវាជាដៃគូរបស់យើងនោះ នៅឯណាទៅ? ពួកមុស្ហរីគីនទាំងនោះបានឆ្លើយថាៈ ពួកខ្ញុំព្រមទទួលស្គាល់នៅចំពោះមុខទ្រង់ថា នៅពេលនេះ គ្មាននរណាម្នាក់នៃពួកយើងធ្វើសាក្សីថា ជាការពិតណាស់ ទ្រង់មានដៃគូនោះទេ។
Fussılet 41:48
ហើយរូបបដិមាទាំងឡាយដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវានោះ បានបាត់បង់អំពីពួកគេ ហើយពួកគេបានដឹងយ៉ាងច្បាស់ថា ពិតណាស់ ពួកគេគ្មានកន្លែងរត់គេចពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ ហើយក៏មិនអាចគេចវេះបាននោះដែរ។
Fussılet 41:49
មនុស្សលោកមិនធុញទ្រាន់នឹងការស្នើសុំចង់បានសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ មានកូនចៅច្រើន ក៏ដូចជាលាភសក្ការៈផ្សេងៗក្រៅពីនេះទៀតនោះទេ។ តែប្រសិនបើគេជួបប្រទះនឹងភាពក្រីក្រ ឬជំងឺឈឺថ្កាត់ជាដើមវិញ ពេលនោះពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំងពីក្តីមេត្តាករុណារបស់អល់ឡោះ។
Fussılet 41:50
តែប្រសិនបើយើងបានឲ្យគេភ្លក្សនូវសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងសេចក្តីសុខ អំពីយើង ក្រោយពីរូបគេទទួលនូវគ្រោះ និងជំងឺឈឺថ្កាត់នោះ គេប្រាកដជានឹងនិយាយថាៈ នេះគឺដោយសារតែគុណសម្បត្តិរបស់ខ្ញុំ ព្រោះខ្ញុំសក្តិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះទេ។ ហើយប្រសិនបើថ្ងៃបរលោកពិតជាកើតឡើងមែននោះ ខ្ញុំប្រាកដជានឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិនៅចំពោះមុខអល់ឡោះជាមិនខាន។ ដូចដែលអល់ឡោះទ្រង់បានប្រទានវាឲ្យខ្ញុំនៅលើលោកិយនេះដែរ គឺខ្ញុំសក្តិសមនឹងទទួលបានបែបនេះដូចគ្នានៅថ្ងៃបរលោក។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនឹងអល់ឡោះនូវអ្វីដែលពួកគេបានប្រព្រឹត្ត ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះឲ្យពួកគេបានដឹង ហើយយើងប្រាកដជានឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។
Fussılet 41:51
ហើយនៅពេលដែលយើង(អល់ឡោះ)បានប្រទានឧបការគុណដល់មនុស្សលោក ដោយឲ្យគេមានសុខភាពល្អ សុភមង្គល និងប្រការផ្សេងៗទៀតនោះ គេបានភ្លេចពីការរំលឹក និងការគោរពប្រតិបត្តិចំពោះទ្រង់ ហើយគេបានបែរចេញទៅម្ខាងដោយភាពក្រអឺតក្រទម។ តែនៅពេលណាដែលគេជួបប្រទះនឹងជំងឺ ភាពក្រីក្រលំបាកជាដើមនោះ គឺគេបួងសួងសុំយ៉ាងច្រើនចំពោះអល់ឡោះ។ គេត្អូញត្អែរទៅកាន់ទ្រង់នូវអ្វីដែលគេជួបប្រទះដើម្បីឲ្យទ្រង់ដកយកនូវគ្រោះដែលគេបានជួបប្រទះនោះវិញ។ ពិតណាស់ រូបគេមិនចេះដឹងគុណទៅចំពោះម្ចាស់របស់គេឡើយនៅពេលទ្រង់បានប្រទានលាភសក្ការៈដល់គេ ហើយគេក៏មិនចេះអត់ធ្មត់នឹងការលំបាកទាំងឡាយនោះដែរនៅពេលទ្រង់បានសាកល្បងគេនោះ។
Fussılet 41:52
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើគម្ពីរគួរអាននេះពិតជាមកពីអល់ឡោះមែន បន្ទាប់មក ពួកអ្នកបែរជាបានប្រឆាំងនឹងវា និងបដិសេធមិនជឿលើវាទេនោះ តើស្ថានភាពរបស់ពួកអ្នកនឹងទៅជាយ៉ាងណាទៅវិញ? តើអ្នកណាដែលវង្វេងជាងអ្នកដែលរឹងរូសមិនទទួលយកការពិត ទោះបីមានភស្តុតាងជាច្រើនយ៉ាងច្បាស់លាស់ និងរឹងមាំយ៉ាងណាក៏ដោយទៅទៀតនោះ?
Fussılet 41:53
យើងនឹងឲ្យពួកគូរ៉័ស្ហដែលប្រឆាំងនោះបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងនៅលើផែនដីនេះ តាមរយៈការដែលទ្រង់ឲ្យបណ្តាអ្នកមានជំនឿទទួលបានជ័យជម្នះគ្រប់ទីកន្លែង ហើយយើងក៏នឹងឲ្យពួកគេបានឃើញសញ្ញាភស្តុតាងរបស់យើងនៅក្នុងខ្លួនរបស់ពួកគេផងដែរ គឺតាមរយៈការរំដោះក្រុងម៉ាក្កះ រហូតទាល់តែវាជាក់ច្បាស់សម្រាប់ពួកគេដោយគ្មានការសង្ស័យទៀតថាៈ ជាការពិតណាស់ គម្ពីរគួរអាននេះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា។ តើមិនទាន់គ្រប់គ្រាន់សម្រាប់ពួកមុស្ហរីគីនទាំងនោះទៀតឬដែលថា គម្ពីរគួរអានគឺជាការពិតដោយមានអល់ឡោះជាម្ចាស់ផ្ទាល់ជាអ្នកធ្វើសាក្សីថា វាពិតជាមកពីទ្រង់ពិតមែននោះ? តើមានសាក្សីណាដែលធំធេងជាងអល់ឡោះជាម្ចាស់ទៀតនោះ? ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្តីពិតនោះ គឺគ្រប់គ្រាន់សម្រាប់ពួកគេចំពោះការធ្វើសាក្សីពីម្ចាស់របស់ពួកគេនោះ។
Fussılet 41:54
ពិតប្រាកដណាស់ ពួកមុស្ហរីគីនស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីការជួបនឹងម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ពីព្រោះពួកគេបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញឡើយ ហើយពួកគេក៏មិនមានជំនឿនឹងថ្ងៃបរលោកនោះដែរ។ ហេតុនេះហើយទើបពួកគេមិនបានត្រៀមនូវទង្វើកុសលសម្រាប់ថ្ងៃនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាជ្រួតជ្រាបចំពោះអ្វីៗទាំងអស់ ទាំងការដឹង និងសមត្ថភាពរបស់ទ្រង់។
Şûrâ 42:1
ហា មីម អ៊ីន ស៊ីន កហ្វ (បានបកស្រាយរួចមកនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)
Şûrâ 42:2
អ៊ីន ស៊ីន កហ្វ (បានបកស្រាយរួចមកនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)
Şûrâ 42:3
វ៉ាហ៊ីដែលយើងបានផ្តល់ទៅកាន់អ្នក ឱព្យាការីមូហាំម៉ាត់ គឺដូចគ្នានឹងវ៉ាហ៊ីដែលយើងបានផ្តល់ឲ្យបណ្តាព្យាការីរបស់អល់ឡោះជំនាន់មុនអ្នកដែរ។ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែក្នុងការដាក់ទណ្ឌកម្មចំពោះសត្រូវរបស់ទាំងឡាយទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែង និងការបង្កើតរបស់ទ្រង់។
Şûrâ 42:4
វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។ ហើយទ្រង់មហាខ្ពង់ខ្ពស់ដោយខ្លួនរបស់ទ្រង់ផ្ទាល់ ឋានៈរបស់ទ្រង់ និងអំណាចរបស់ទ្រង់ ហើយទ្រង់មហាធំធេងចំពោះខ្លួនរបស់ទ្រង់។
Şûrâ 42:5
ហើយក្នុងចំណោមភាពធំធេងរបស់ទ្រង់នោះ គឺមេឃជាច្រើនជាន់ ទោះបីជាវាធំធេង និងខ្ពស់យ៉ាងណា ក៏វាស្ទើរតែប្រេះបែក(ធ្លាក់)ទៅលើផែនដី ហើយម៉ាឡាអ៊ីកាត់ទាំងឡាយបានលើកតម្កើងម្ចាស់របស់ពួកគេ ដោយការកោតសរសើទៅកាន់ទ្រង់ ប្រកបដោយភាពឱនលំទោននិងគោរពចំពោះទ្រង់ ហើយពួកគេសុំពីអល់ឡោះសូមទ្រង់អភ័យទោសដល់អ្នកដែលនៅលើផែនដី។ តើពុំមែនទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Şûrâ 42:6
ហើយពួកដែលយករូបបដិមាទាំងឡាយធ្វើជាអ្នកគាំពារ និងគោរពសក្ការៈទៅចំពោះពួកវាផ្សេងពីអល់ឡោះជាម្ចាស់នោះ អល់ឡោះជាម្ចាស់ទ្រង់នៅឃ្លាំមើលពួកគេដោយទ្រង់កត់ត្រាទុកនូវទង្វើទាំងឡាយរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលទទួលបន្ទុកឃ្លាំមើលទង្វើរបស់ពួកគេឡើយ។ ដូច្នេះ អ្នកនឹងមិនត្រូវគេសួរអំពីទង្វើរបស់ពួកគេឡើយ។ តាមពិត អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយ(សាររបស់អល់ឡោះ)ប៉ុណ្ណោះ។
Şûrâ 42:7
ហើយដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាព្យាការីទាំងឡាយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវគម្ពីរគួរអានជាភាសាអារ៉ាប់ ដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់អ្នកស្រុកម៉ាក្កះ និងភូមិឋានអារ៉ាប់ទាំងឡាយដែលនៅជុំវិញនោះ ហើយនិងសម្រាប់មនុស្សលោកទាំងអស់ផងដែរ។ ហើយចូរអ្នកបន្លាចមនុស្សលោកឲ្យពួកគេខ្លាចថ្ងៃបរលោក គឺថ្ងៃដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយទាំងអស់នៅទីកន្លែងតែមួយដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នង។ ថ្ងៃនោះនឹងកើតឡើងយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយ ហើយមនុស្សលោកនៅថ្ងៃនោះ ត្រូវបានបែងចែកទៅជាពីរក្រុមគឺ ៖ មួយក្រុមនៅក្នុងឋានសួគ៌ ដែលពួកគេ គឺជាបណ្តាអ្នកដែលមានជំនឿ ហើយមួយក្រុមទៀតស្ថិតនៅក្នុងឋាននរក ដែលពួកគេ គឺជាពួកគ្មានជំនឿ។
Şûrâ 42:8
ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មានចេតនាចង់ឲ្យពួកគេក្លាយជាប្រជាជាតិតែមួយដែលប្រកាន់យកសាសនាឥស្លាម(តែមួយ)នោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យពួកគេក្លាយជាប្រជាជាតិតែមួយ ហើយបញ្ចូលពួកគេទៅក្នុងឋានសួគ៌ទាំងអស់គ្នាមិនខានឡើយ។ ក៏ប៉ុន្តែ ដោយគតិបណ្ឌិតរបស់ទ្រង់ គឺទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងសាសនាឥស្លាម ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌។ រីឯពួកដែលបំពានលើខ្លួនអ្នកដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ គឺគ្មានអ្នកគាំពារណាដែលនឹងជួយគាំពារពួកគេឡើយ ហើយពួកគេក៏គ្មានអ្នកជួយណាដែលអាចជួយសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ។
Şûrâ 42:9
ផ្ទុយទៅវិញ ពួកមុស្ហរីគីនទាំងនោះ បានយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារពួកគេ ខណៈដែលអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកគាំពារដ៏ពិតប្រាកដ។ រីឯអ្នកផ្សេងពីទ្រង់វិញ គឺមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថា្នក់អ្វីនោះដែរ។ ហើយទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកដែលស្លាប់រស់ឡើងវិញ ដោយទ្រង់ពង្រស់ពួកគេឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)ដើម្បីជំនុំជម្រះ និងទទួលការតបស្នង ហើយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
Şûrâ 42:10
ហើយអ្វីដែលពួកអ្នក(ឱមនុស្សលោក)បានខ្វែងគំនិតគ្នាចំពោះបញ្ហាអ្វីមួយក្នុងរឿងសាសនារបស់ពួកអ្នក មិនថាឬសគល់នៃសាសនា ឬក៏មែកធាងរបស់វានោះឡើយ ដំណោះស្រាយរបស់វាក្នុងបញ្ហានេះ គឺត្រឡប់ទៅកាន់អល់ឡោះ ដោយត្រូវត្រឡប់ទៅរកគម្ពីររបស់ទ្រង់(គម្ពីរគួរអាន) ឬមាគ៌ា(ស៊ុណ្ណះ)នៃអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាម្ចាស់របស់ខ្ញុំ។ ខ្ញុំប្រគល់ការទុកចិត្តចំពោះកិច្ចការទាំងឡាយរបស់ខ្ញុំទៅចំពោះទ្រង់ទាំងស្រុង ហើយចំពោះទ្រង់តែមួយគត់ ដែលខ្ញុំវិលត្រឡប់ទៅកាន់ តាមរយៈការសារភាពកំហុស។
Şûrâ 42:11
អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមកសោះឡើយ។ ទ្រង់បានបង្កើតអំពីខ្លួនរបស់ពួកអ្នកផ្ទាល់ឲ្យមានជាគូៗសម្រាប់ពួកអ្នក ហើយទ្រង់ក៏បានបង្កើតសត្វអូដ្ឋ សត្វគោ និងសត្វពពែឲ្យមានជាគូៗសម្រាប់ពួកអ្នកផងដែរ រហូតដល់ឲ្យពួកវាមានចំនួនច្រើនឡើង ព្រោះតែដើម្បី(ជាប្រយោជន៍)ពួកអ្នក។ ទ្រង់បានបង្កើតពួកអ្នកតាមរយៈការបង្កើតឲ្យមានជាគូៗ ដោយការរៀបការជាមួយគ្នា។ ហើយទ្រង់បានឲ្យពួកអ្នករស់នៅតាមរយៈសត្វពាហនៈដែលទ្រង់បានបង្កើតសម្រាប់ពួកអ្នកដោយហូបសាច់របស់វា និងទឹកដោះរបស់វា។ គ្មានម៉ាខ្លូកណាមួយរបស់ទ្រង់អាចប្រៀបប្រដូចជាមួយនឹងទ្រង់បានឡើយ។ ទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីទាំងឡាយរបស់ខ្ញុំបម្រើទ្រង់ មហាឃើញបំផុតចំពោះទង្វើទាំងឡាយរបស់ពួកគេ។ គ្មានអ្វីមួយអំពីវាអាចរំលងផុតពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅលើទង្វើរបស់ពួកគេ(ដែលពួកគេបានសាង)។ ប្រសិនបើគេសាងអំពើល្អ នោះនឹងទទួលបានផលល្អ ហើយប្រសិនបើគេសាងអំពើអាក្រក់ និងទទួលបានផលអាក្រក់។
Şûrâ 42:12
កូនសោរនៃឃ្លាំងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់បើកទូលាយលាភសក្ការៈ(របស់ទ្រង់)សម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដើម្បីជាការសាកល្បងដល់គេ ថាតើគេដឹងគុណ ឬរមិលគុណ(ប្រឆាំង)? ហើយទ្រង់ត្បិតត្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា ដើម្បីសាកល្បងចំពោះគេ ថាតើគេមានការអត់ធ្មត់ ឬមួយគេខឹងសម្បាចំពោះការកំណត់របស់អល់ឡោះជាម្ចាស់? ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយនៃប្រការដែលផ្តល់ផលល្អដល់ខ្ញុំបម្រើរបស់ទ្រង់នោះអាចលាក់បាំងពីទ្រង់បានឡើយ។
Şûrâ 42:13
ទ្រង់បានដាក់ចេញនូវច្បាប់បញ្ញត្តិសាសនា(ឥស្លាម)សម្រាប់ពួកអ្នក ដូចអ្វីដែលទ្រង់បានដាក់បង្គាប់ចំពោះព្យាការីនួហនោះដែរ ដោយត្រូវផ្សព្វផ្សាយវា និងអនុវត្តន៍តាមវា។ ហើយអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងដាក់ជាច្បាប់បញ្ញត្តិទៅលើពួកអ្នកនោះ គឺដូចអ្វីដែលយើងបានដាក់បង្គាប់ចំពោះព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសាដែរ ដោយត្រូវផ្សព្វផ្សាយវា និងអនុវត្តន៍តាមវា។ ហើយខ្លឹមសាររួមរបស់វានោះគឺ់ ៖ ពួកអ្នកត្រូវពង្រឹងសាសនា(ឲ្យបានរឹងមាំ) ហើយត្រូវបោះបង់ចោលការបែកបាក់គ្នានៅក្នុងសាសនា។ អ្វីដែលពួកអ្នកអំពាវនាវពួកគេទៅកាន់នៃការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់នោះ គឺធ្ងន់ធ្ងរបំផុតចំពោះពួកមុស្ហរីគីន។ អល់ឡោះជ្រើសរើសជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់ចង្អុលបង្ហាញគេឲ្យគោរពសក្ការៈទៅចំពោះទ្រង់ និងគោរពប្រតិបត្តិទ្រង់ ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ ចំពោះជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់ក្នុងចំណោមពួកគេ តាមរយៈការសារភាពកំហុសពីបាបកម្មទាំងឡាយរបស់គេ។
Şûrâ 42:14
ហើយពួកប្រឆាំង និងពួកមុស្ហរីគីនមិនបានបែកបាក់គ្នានោះទេ លើកលែងតែក្រោយពីភស្តុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេ តាមរយៈការតែងតាំងព្យាការីមូហាំម៉ាត់(ជាអ្នកនាំសារ)ទៅកាន់ពួកគេប៉ុណ្ណោះ ហើយការបែកបាក់របស់ពួកគេនេះ គឺគ្មានអ្វីក្រៅពីដោយសារតែការបំពាននោះទេ។ ហើយប្រសិនបើគ្មានការកំណត់ជាមុនរបស់អល់ឡោះដែលថា ទ្រង់នឹងពន្យារពេលដាក់ទណ្ឌកម្មពួកគេរហូតដល់ពេលកំណត់មួយដែលត្រូវបានកំណត់តាមការដឹងរបស់ទ្រង់ ពោលគឺថ្ងៃបរលោកទេនោះ អល់ឡោះជាម្ចាស់ប្រាកដជានឹងកាត់ក្តីរវាងពួកគេជាមិនខាន ដោយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗ(នៅក្នុងលោកិយ)ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការបដិសេធរបស់ពួកគេចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។ ហើយពិតប្រាកដណាស់ ពួកដែលទទួលមត៌កគម្ពីរតាវរ៉តក្នុងចំណោមពួកយូដា និងពួកដែលទទួលមត៌កគម្ពីរអ៊ិញ្ជីលក្នុងចំណោមពួកណាសរ៉នីក្រោយពីជីដូនជីតារបស់ពួកគេ និងក្រោយពីពួកមុស្ហរីគីនទាំងនោះ គឺស្ថិតក្នុងភាពមន្ទិលសង្ស័យចំពោះគម្ពីរគួរអានដែលព្យាការីមូហាំម៉ាត់បាននាំមក និងបដិសេធ(មិនជឿ)ចំពោះវា។
Şûrâ 42:15
ចូរអ្នកអំពាវនាវ(មនុស្ស)ទៅកាន់សាសនាដ៏ត្រឹមត្រូវនេះចុះ(សាសនាឥស្លាម) ហើយចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួននឹងសាសនានេះស្របទៅតាមអ្វីដែលអល់ឡោះទ្រង់បានបង្គាប់ប្រើចំពោះអ្នក ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេដែលខុសឆ្គងឲ្យសោះ។ ហើយនៅពេលដែល(អ្នក)ប្រកែកគ្នាជាមួយពួកគេ ចូរអ្នកពោលថាៈ ខ្ញុំមានជំនឿហើយចំពោះអល់ឡោះ និង(មានជំនឿ)ចំពោះគម្ពីរទាំងឡាយដែលទ្រង់បានបញ្ចុះវាទៅកាន់បណ្តាអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើឲ្យខ្ញុំកាត់សេចក្តីរវាងពួកអ្នកប្រកបដោយភាពយុត្តិធម៌។ អល់ឡោះដែលខ្ញុំគោរពសក្ការៈចំពោះទ្រង់នោះ គឺជាម្ចាស់របស់ពួកយើង និងជាម្ចាស់របស់ពួកអ្នកទាំងអស់គ្នា។ ទង្វើរបស់ពួកយើង(ដែលយើងបានសាង) គឺសម្រាប់ពួកយើង មិនថាទង្វើល្អឬអាក្រក់ ហើយទង្វើរបស់ពួកអ្នក(ដែលពួកអ្នកបានសាង)គឺសម្រាប់ពួកអ្នក មិនថាទង្វើល្អឬអាក្រក់។ គ្មានការប្រកែកគ្នានោះទេរវាងពួកយើងនិងពួកអ្នក ក្រោយពីភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ហើយនោះ។ អល់ឡោះជាម្ចាស់ទ្រង់នឹងប្រមូលផ្តុំរវាងពួកយើងទាំងអស់គ្នា។ ហើយកន្លែងវិលត្រឡប់នៅថ្ងៃបរលោក គឺឆ្ពោះទៅកាន់ទ្រង់ ហើយទ្រង់នឹងតបស្នងដល់ពួកយើងទាំងអស់គ្នានូវអ្វីដែលគេសមនឹងទទួលបាន(ទៅតាមទង្វើរៀងៗខ្លួន)។ នៅពេលនោះ គេនឹងដឹងច្បាស់ ថាតើអ្នកណាដែលនិយាយពិត អ្នកណាកុហក ហើយអ្នកណាត្រូវ អ្នកណាខុស។
Şûrâ 42:16
ហើយពួកដែលនាំមកនូវភស្តុតាងមិនត្រឹមត្រូវមកប្រកែកក្នុងរឿងសាសនា(ឥស្លាម)ដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ ក្រោយពីមនុស្សលោកទាំងឡាយបានទទួលយកសាសនានេះហើយនោះ ពួកដែលប្រកែកទាំងនេះ ភស្តុតាងរបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីនៅចំពោះមុខម្ចាស់របស់ពួកគេ និងចំពោះមុខបណ្តាអ្នកមានជំនឿនោះឡើយ ដោយវាគ្មានឥទ្ធិពលអ្វីសោះឡើយ។ ហើយពួកគេត្រូវទទួលនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ ដោយសារតែការប្រឆាំងរបស់ពួកគេ និងការបដិសេធរបស់ពួកគេចំពោះសេចក្តីពិត។ ហើយពួកគេ នឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។
Şûrâ 42:17
អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានដោយពិតប្រាកដដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ ហើយទ្រង់បានបញ្ចុះនូវភាពយុត្តិធម៌ដើម្បីកាត់ក្តីរវាងមនុស្សលោកដោយឥតលម្អៀង។ ហើយជួនកាល ថ្ងៃបរលោកដែលពួកទាំងនេះមិនជឿលើវានោះ ជិតមកដល់ហើយ។ ហើយអ្វីដែលគេដឹងជាទូទៅនោះ គឺរាល់អ្វីដែលនឹងមកដល់ គឺវានៅជិតបង្កើយ។
Şûrâ 42:18
ពួកដែលគ្មានជំនឿចំពោះថ្ងៃបរលោកបានសុំឲ្យវា(ថ្ងៃបរលោក)ឆាប់មកដល់ ពីព្រោះពួកគេមិនមានជំនឿចំពោះការជនុំជម្រះ មិនជឿចំពោះការទទួលផលបុណ្យ និងមិនជឿចំពោះការដាក់ទណ្ឌកម្មឡើយ។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ពួកគេខ្លាចថ្ងៃនោះ ពីព្រោះពួកគេបារម្ភខ្លាចកន្លែងវិលត្រឡប់របស់ពួកគេក្នុងថ្ងៃនោះ ហើយពួកគេដឹងយ៉ាងច្បាស់ថា ថ្ងៃបរលោកនោះ គឺពិតជានឹងកើតឡើងយ៉ាងពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា។ ពិតប្រាកដណាស់ ពួកដែលប្រកែកគ្នាចំពោះរឿងថ្ងៃបរលោក ហើយមានការសង្ស័យអំពីការកើតឡើងនៃថ្ងៃបរលោកនោះ ពួកគេពិតជាស្ថិតក្នុងភាពវង្វេងឃ្លាតឆ្ងាយអំពីការពិត។
Şûrâ 42:19
អល់ឡោះជាម្ចាស់ទ្រង់មានភាពទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនាដោយទ្រង់បើកទូលាយលាភសក្ការៈឲ្យរូបគេ ហើយទ្រង់ត្បិតត្បៀតដល់ជនណាដែលទ្រង់មានចេតនា ជាក្តីមេត្តាករុណាចំពោះគេ ទោះបីជាមើលពីខាងក្រៅទៅផ្ទុយពីនោះក៏ដោយ។ ហើយទ្រង់មហាខ្លាំងក្លាដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាខ្លាំងពូកែដែលអាចផ្តន្ទាទោសចំពោះសត្រូវរបស់ទ្រង់។
Şûrâ 42:20
ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោកដោយគេបានសាងទង្វើកុសលសម្រាប់ថ្ងៃនោះ យើងនឹងប្រទានឲ្យគេនូវផលបុណ្យទ្វេដង ដោយទង្វើកុសលមួយទ្វេទៅជាដប់ រហូតដល់ប្រាំពីររយ និងកើនទ្វេរហូតច្រើនជាងនេះទៅទៀត។ រីឯជនណាហើយដែលចង់បានតែលោកិយប៉ុណ្ណោះ យើងនឹងប្រទានឲ្យគេនូវចំណែករបស់គេដែលត្រូវបានកំណត់រួចនៅក្នុងលោកិយនេះ ហើយនៅថ្ងៃបរលោក គេពុំទទួលបានចំណែកអ្វីឡើយ ដោយសារតែគេបានយកលោកិយសំខាន់ជាងថ្ងៃបរលោក។
Şûrâ 42:21
ឬមួយពួកមុស្ហរីគីនទាំងនោះមានព្រះនានាផ្សេងពីអល់ឡោះ ហើយព្រះទាំងនោះបានដាក់ច្បាប់បញ្ញត្តិនៃសាសនាទៅលើពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាតនៅក្នុងច្បាប់បញ្ញត្តិរបស់ទ្រង់ ដូចជាការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់ ដាក់បម្រាមហាមឃាត់ចំពោះប្រការដែលទ្រង់អនុញ្ញាត និងអនុញ្ញាតនូវប្រការដែលទ្រង់ហាមឃាត់? ហើយប្រសិនបើអល់ឡោះជាម្ចាស់មិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់កាត់សេចក្តីរវាងអ្នកដែលខ្វែងគំនិតគ្នា ហើយថាទ្រង់ពន្យារពេលឲ្យពួកគេសិនទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកគេជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងប្រព្រឹត្តល្មើសនោះ ពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។
Şûrâ 42:22
(ឱអ្នកនាំសារមូហាំម៉ាត់!) អ្នកនឹងឃើញពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនិងប្រព្រឹត្តល្មើសនោះ ពួកគេមានការភ័យខ្លាចទណ្ឌកម្មចំពោះបាបកម្មដែលពួកគេបានប្រព្រឹត្តកន្លងមក ខណៈដែលទណ្ឌកម្មនោះនឹងធ្លាក់លើពួកគេដោយចៀសមិនផុតឡើយ។ ប៉ុន្តែ ការភ័យខ្លាចដែលពុំបានសារភាពកំហុស(មុនពេលស្លាប់)នោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ ហើយបានសាងទង្វើកុសលនោះ ពួកគេគឺផ្ទុយពីពួកដែលបំពាន ដោយពួកគេស្ថិតនៅក្នុងសួនច្បារនៃឋានសួគ៌ ដោយសោយសុខនៅក្នុងនោះ។ ពួកគេទទួលបានការប្រោសប្រទានគ្រប់យ៉ាងដែលពួកគេចង់បានពីម្ចាស់របស់ពួកគេដោយគ្មានផុតរលត់ឡើយ។ នោះគឺជាការប្រោសប្រទានដ៏ធំធេងបំផុតដែលគ្មានការប្រោសប្រទានណាអាចប្រៀបផ្ទឹមបានឡើយ។
Şûrâ 42:23
នោះហើយគឺជាដំណឹងរីករាយដ៏ធំធេងដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ជាដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿលើបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានសាងនូវទង្វើកុសល តាមរយៈអ្នកនាំសាររបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនទាមទារនូវការតបស្នងអ្វីពីពួកអ្នកលើការផ្សព្វផ្សាយសេចក្តីពិតនោះទេ លើកលែងតែការតបស្នងមួយប៉ុណ្ណោះដែលផលរបស់វាត្រឡប់ទៅកាន់ពួកអ្នកវិញដដែល នោះគឺៈ សូមពួកអ្នកស្រឡាញ់មកចំពោះខ្ញុំក្នុងនាមខ្ញុំជាសាច់ញាតិរបស់ពួកអ្នក។ ហើយជនណាបានសាងនូវទង្វើល្អមួយ យើងនឹងប្រទានការតបស្នងដល់គេទ្វេដង ដោយទង្វើកុសលមួយ នឹងកើនទ្វេទៅជាដប់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសទៅកាន់ទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាដឹងគុណបំផុតចំពោះទង្វើកុសលទាំងឡាយរបស់ពួកគេដែលពួកគេបានសាងវាដើម្បីស្វែងរកការពេញចិត្តពីទ្រង់។
Şûrâ 42:24
ក្នុងចំណោមការអះអាងរបស់ពួកមុស្ហរីគីននោះ គឺ(ពួកគេអះអាង)ថាៈ ជាការពិតណាស់ ព្យាការីមូហាំម៉ាត់បានតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង) ហើយថាគម្ពីរនេះមកពីអល់ឡោះ។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលតបទៅកាន់ពួកគេវិញថាៈ ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គិតក្នុងចិត្តថា នឹងប្រឌិតរឿងភូតកុហកនោះ យើងប្រាកដជានឹងបោះត្រាផ្ជិតលើដួងចិត្តរបស់អ្នក រួចយើងនឹងលប់បំបាត់នូវរឿងប្រឌិតនោះ ហើយនិងរក្សាទុកនូវការពិតជាមិនខាន។ ប៉ុន្តែរឿងនោះ គឺមិនបានកើតឡើងដូច្នោះឡើយ ដែលវាបញ្ជាក់ទៅលើភាពស្មោះត្រង់របស់ព្យាការីមូហាំម៉ាត់ ដែលថាពិតណាស់ រូបគាត់ពិតជាត្រូវបានម្ចាស់របស់គាត់ផ្តល់វ៉ាហ៊ីទៅកាន់គាត់ពិតប្រាកដមែន។ ប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Şûrâ 42:25
ក្នុងចំណោមការអះអាងរបស់ពួកមុស្ហរីគីននោះ គឺ(ពួកគេអះអាង)ថាៈ ជាការពិតណាស់ ព្យាការីមូហាំម៉ាត់បានតាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង) ហើយថាគម្ពីរនេះមកពីអល់ឡោះ។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលតបទៅកាន់ពួកគេវិញថាៈ ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គិតក្នុងចិត្តថា នឹងប្រឌិតរឿងភូតកុហកនោះ យើងប្រាកដជានឹងបោះត្រាផ្ជិតលើដួងចិត្តរបស់អ្នក រួចយើងនឹងលប់បំបាត់នូវរឿងប្រឌិតនោះ ហើយនិងរក្សាទុកនូវការពិតជាមិនខាន។ ប៉ុន្តែរឿងនោះ គឺមិនបានកើតឡើងដូច្នោះឡើយ ដែលវាបញ្ជាក់ទៅលើភាពស្មោះត្រង់របស់ព្យាការីមូហាំម៉ាត់ ដែលថាពិតណាស់ រូបគាត់ពិតជាត្រូវបានម្ចាស់របស់គាត់ផ្តល់វ៉ាហ៊ីទៅកាន់គាត់ពិតប្រាកដមែន។ ប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Şûrâ 42:26
ហើយទ្រង់ទទួលយកនូវការបួងសួងរបស់បណ្តាដែលអ្នកមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសល ហើយទ្រង់នឹងបន្ថែមឲ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់ថែមទៀតចំពោះអ្វីដែលពួកគេមិនបានសុំពីទ្រង់។ រីឯពួកដែលគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់និងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដែលកំពុងរង់ចាំពួកគេនៅថ្ងៃបរលោក។
Şûrâ 42:27
ហើយប្រសិនបើអល់ឡោះទ្រង់បើកទូលាយនូវលាភសក្ការៈឲ្យខ្ញុំបម្រើរបស់ទ្រង់ទាំងអស់នោះ ប្រាកដជាពួកគេនឹងប្រព្រឹត្តល្មើសនៅលើផែនដីដោយអយុត្តិធម៌ជាមិនខាន។ ក៏ប៉ុន្តែទ្រង់ប្រទានលាភសក្ការៈទៅតាមកម្រិត(បរិមាណ)ដែលទ្រង់មានចេតនា ទាំងការបើកទូលាយឬត្បិតត្បៀត(ចំពោះលាភសក្ការៈ)។ ពិតប្រាកដណាស់ ទ្រង់មហាដឹង និងមហាឃើញបំផុតចំពោះស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះទ្រង់ប្រទាន ឬរារាំង(មិនប្រទានឲ្យ) គឺអាស្រ័យទៅតាមគតិបណ្ឌិតរបស់ទ្រង់។
Şûrâ 42:28
ហើយទ្រង់ជាអ្នកដែលបញ្ចុះទឹកភ្លៀងទៅលើខ្ញុំបម្រើរបស់ទ្រង់ក្រោយពីពួកគេបានអស់សង្ឃឹមថាមិនមានភ្លៀងធ្លាក់ ហើយទឹកភ្លៀងនោះបានស្រោចស្រពធ្វើឲ្យរុក្ខជាតិដុះឡើងនៅលើផែនដី។ ហើយទ្រង់គឺជាអ្នកគ្រប់គ្រងលើកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថានភាពទាំងអស់។
Şûrâ 42:29
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដែលបញ្ជាក់ពីសមត្ថភាព និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺការបង្កើតមេឃជាច្រើនជាន់និងបង្កើតផែនដី ហើយទ្រង់បានពង្រាយនូវម៉ាខ្លូកជាច្រើនដ៏អស្ចារ្យនៅលើវាទាំងពីរ(មេឃនិងផែនដី)។ ហើយទ្រង់មានសមត្ថភាពក្នុងការប្រមូលផ្តុំពួកគេដើម្បីឲ្យមកជួបជុំគ្នានិងទទួលការតបស្នង នៅពេលណាដែលទ្រង់មានចេតនា។ រឿងនោះមិនបានធ្វើឲ្យទ្រង់អសមត្ថភាពនោះឡើយ ដូចជាការដែលទ្រង់ពុំអសមត្ថភាពក្នុងការបង្កើតពួកគេលើកដំបូងដូច្នោះដែរ។
Şûrâ 42:30
ហើយគ្រោះថ្នាក់ដែលពួកអ្នក(មនុស្សលោក)ទទួលរង មិនថាចំពោះខ្លួនរបស់ពួកអ្នក ឬទ្រព្យសម្បត្តិរបស់ពួកអ្នកនោះទេ គឺដោយសារតែស្នាដៃរបស់ពួកអ្នកដែលបានប្រព្រឹត្តល្មើស ហើយអល់ឡោះទ្រង់បានអធ្យាស្រ័យចំពោះពួកអ្នកយ៉ាងច្រើន ដោយទ្រង់មិនបានយកទោសពៃរ៍ពីពួកអ្នកឡើយ។
Şûrâ 42:31
ហើយពួកអ្នកក៏ពុំមានសមត្ថភាពក្នុងការរំដោះខ្លួនរត់គេចចេញពីម្ចាស់របស់ពួកអ្នកនោះដែរនៅពេលដែលទ្រង់មានចេតនាចង់ដាក់ទណ្ឌកម្មពួកអ្នកនោះ។ ហើយពួកអ្នកក៏គ្មានអ្នកគាំពារណាផ្សេងពីទ្រង់ដែលអាចជួយគ្រប់គ្រងកិច្ចការរបស់ពួកអ្នក ហើយក៏គ្មានអ្នកណាជួយសង្រ្គោះពួកអ្នកឲ្យរួចផុតពីទណ្ឌកម្មបានដែរ ប្រសិនបើទ្រង់មានចេតនាចង់ដាក់ទណ្ឌកម្មពួកអ្នកហើយនោះ។
Şûrâ 42:32
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបង្ហាញទៅលើសមត្ថភាព និងភាពជាម្ចាស់តែមួយរបស់ទ្រង់នោះ គឺសំពៅដ៏ធំនិងខ្ពស់ត្រដែតដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។
Şûrâ 42:33
ប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ទ្រង់នឹងធ្វើឲ្យខ្យល់ឈប់បោកបក់ ហើយសំពៅនោះនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រមិនអាចមានចលនាទៅណាបានជាមិនខាន។ ប្រាកដណាស់ ការបង្កើតសំពៅ និងការធ្វើឲ្យខ្យល់បោកបក់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ ជាម្ចាស់សម្រាប់រាល់អ្នកដែលអត់ធ្មត់លើការសាកល្បង និងអ្នកដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យរូបគេ។
Şûrâ 42:34
ឬប្រសិនបើទ្រង់មានចេតនាបំផ្លាញសំពៅនោះដោយបញ្ជូននូវខ្យល់ព្យុះយ៉ាងខ្លាំងទៅកាន់វា បា្រកដជាទ្រង់នឹងបំផ្លាញវាជាមិនខាន ដោយសារតែបាបកម្មដែលមនុស្សលោកបានសាង។ ក៏ប៉ុន្តែទ្រង់បានអធ្យាស្រ័យឲ្យពួកគេចំពោះបាបកម្មរបស់ពួកគេយ៉ាងច្រើន ដោយទ្រង់មិនដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មទាំងនោះឡើយ។
Şûrâ 42:35
ហើយការបំផ្លាញសំពៅដោយបញ្ជូនខ្យល់ព្យុះទៅកាន់វានោះ គឺដើម្បីឲ្យពួកដែលជជែកដេញដោលក្នុងរឿងសញ្ញាភស្តុតាងរបស់អល់ឡោះនោះដឹងថា ពួកគេពុំមានកន្លែងដែលអាចរត់គេចពីការបំផ្លាញ(របស់អល់ឡោះ)នោះឡើយ។ ពេលនោះ ពួកគេនឹងបួងសួងសុំពីអល់ឡោះជាម្ចាស់តែមួយគត់ ហើយបោះបង់នូវការបួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់។
Şûrâ 42:36
ហើយអ្វីដែលគេបានប្រទានឲ្យពួកអ្នក(ឱមនុស្សលោក) ដូចជាទ្រព្យសម្បត្តិ ឋានៈសក្តិ និងកូនចៅនោះ គឺគ្រាន់តែជាភាពសប្បាយរីករាយនៃជីវិតលោកិយប៉ុណ្ណោះ ហើយវានឹងបាត់បង់ទៅវិញជាមិនខាន។ រីឯការសោយសុខដែលស្ថិតស្ថេរជានិរន្តន៍នោះ គឺការសោយសុខនៅក្នុងឋានសួគ៌ដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេប្រគល់ការទុកចិត្តទាំងស្រុងទៅលើម្ចាស់របស់ពួកគេតែមួយគត់ចំពោះគ្រប់កិច្ចការរបស់ពួកគេ។
Şûrâ 42:37
និងបណ្តាអ្នកដែលជៀសឆ្ងាយពីបាបកម្មធំៗ និងប្រការអាក្រក់ផ្សេងៗ ហើយនៅពេលដែលពួកគេខឹងសម្បាចំពោះជនណាម្នាក់ដែលធ្វើអាក្រក់មកលើពួកគេ មិនថាតាមរយៈពាក្យសំដីឬទង្វើ គឺពួកគេអភ័យទោសដល់ជននោះ ហើយមិនដាក់ទោសគេចំពោះទង្វើនោះឡើយ។ ហើយការអភ័យទោសនេះ គឺជាចិត្តសណ្តោសប្រណីអំពីពួកគេ បើកាលណាការអភ័យទោសនោះជារឿងល្អ និងមានប្រយោជន៍នោះ។
Şûrâ 42:38
និងបណ្តាអ្នកដែលទទួលយកការអំពាវនាវរបស់ម្ចាស់ពួកគេ តាមរយៈការអនុវត្តន៍តាមអ្វីដែលទ្រង់បានបង្គាប់ប្រើនិងបោះបង់នូវអ្វីដែលទ្រង់បានហាមឃាត់ និងបានប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយនិងបណ្តាអុ្នកដែលពិភាក្សាគ្នាក្នុងកិច្ចទាំងឡាយណាដែលមានសារៈសំខាន់សម្រាប់ពួកគេ ហើយពួកគេបានបរិច្ចាគមួយចំនួននៃលាភសក្ការៈដែលយើងបានប្រទានដល់ពួកគេ ដោយស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់។
Şûrâ 42:39
និងបណ្តាអ្នកដែលតបតវិញនៅពេលដែលពួកគេទទួលរងនូវការបំពាន ជាការលើកតម្កើងដល់ខ្លួនឯង ប្រសិនបើជនដែលបំពាននោះមិនគួរឲ្យលើកលែងទោស។ ហើយការតបតនេះ គឺជារឿងត្រឹមត្រូវ ជាពិសេស ប្រសិនបើការរអភ័យទោស មិនមែនជាដំណោះស្រាយដែលល្អប្រសើរទេនោះ។
Şûrâ 42:40
ហើយជនណាដែលមានបំណងចង់ទទួលបានសិទ្ធិរបស់ខ្លួននោះ គេអាចយកវិញបាន ក៏ប៉ុន្តែ គេអាចទទួលបានត្រឹមសិទ្ធិនោះប៉ុណ្ណោះ ដោយមិនត្រូវឲ្យលើសពីសិទ្ធិរបស់ខ្លួន ឬបំពាន(លើគេវិញ)ឡើយ។ តែជនណាដែលអភ័យទោសនិងមិនយកទោសពៃរ៍ចំពោះអ្នកដែលធ្វើអាក្រក់មកលើខ្លួន ហើយបានផ្សះផ្សារវាងគ្នានោះ ជាការពិតណាស់ គេនឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកបំពានដែលពួកគេបំពានទៅលើអ្នកដទៃនោះឡើយ មិនថាចំពោះខ្លួនប្រាណរបស់ពួកគេ ឬទ្រព្យសម្បត្តិរបស់ពួកគេ ឬកិត្តិយសរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញស្អប់ពួកគេ។
Şûrâ 42:41
ហើយជនណាដែលបានតបត(ចំពោះអ្នកដែលបានមកបំពានមកលើខ្លួន)វិញនោះ ពិតប្រាកដណាស់ ពួកគេគ្មានទោសពៃរ៍អ្វីនោះទេក្នុងការទាមទារសិទ្ធិរបស់ខ្លួនមកវិញបែបនេះ។
Şûrâ 42:42
តាមពិត ការយកទោសពៃរ៍ និងការដាក់ទោសនោះ គឺសម្រាប់តែពួកដែលបំពានទៅលើអ្នកដទៃ ហើយពួកគេប្រព្រឹត្តល្មើសនៅលើផែនដីប៉ុណ្ណោះ។ ពួកទាំងនោះហើយដែលត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក។
Şûrâ 42:43
រីឯជនណាដែលអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់អ្នកដទៃ ហើយអភ័យទោសឲ្យគេនោះ ពិតប្រាកដណាស់ ការអត់ធ្មត់នោះនឹងប្តូរមកវិញនូវប្រការល្អសម្រាប់ខ្លួនគេ និងសហគមន៍របស់គេទាំងមូល ហើយនោះគឺជាកិច្ចការមួយដែលត្រូវបានគេកោតសរសើរ។ តែគ្មានអ្នកដែលអាចធ្វើបែបនេះបាននោះឡើយ លើកលែងតែអ្នកដែលមានភ័ព្វសំណាងយ៉ាងធំធេង។
Şûrâ 42:44
ហើយជនណាដែលអល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យគេវង្វេងចេញពីការចង្អុលបង្ហាញនោះ ពិតប្រាកដណាស់ រូបគេគ្មានអ្នកគាំពារណាដែលជួយគាំពារកិច្ចការរបស់គេក្រៅពីអល់ឡោះឡើយ។ ហើយអ្នកនឹងបានឃើញពួកដែលបំពានលើខ្លួនអ្នកដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ នៅពេលដែលពួកគេបានឃើញទណ្ឌកម្មដោយផ្ទាល់ភ្នែកនៅថ្ងៃបរលោក ពួកគេនឹងនិយាយដោយក្តីប្រាថ្នាថាៈ តើមានផ្លូវណាដែលអាចឲ្យពួកយើងត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីពួកយើងសារភាពកំហុសចំពោះអល់ឡោះជាម្ចាស់ដែរឬទេ?
Şûrâ 42:45
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកដែលបំពានទាំងនោះ នៅពេលដែលពួកគេត្រូវបានគេនាំទៅកាន់ឋាននរក ខណៈដែលពួកគេស្ថិតក្នុងភាពអាម៉ាស់ និងអាប់ឱន ព្រមទាំងលួចមើលទៅកាន់ភ្លើងនរកដោយសារតែភាពភ័យខ្លាចអំពីវា។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ពិតប្រាកដណាស់ ពួកដែលខាតបង់ពិតប្រាកដនោះ គឺជាពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយសារតែពួកគេទទួលរងនូវទណ្ឌកម្មរបស់អល់ឡោះ។ ប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ នឹងស្ថិតនៅក្នុងទណ្ឌកម្មជាអមតៈដែលគ្មានទីបញ្ចប់ឡើយ។
Şûrâ 42:46
ហើយពួកគេក៏គ្មានអ្នកគាំពារណាដែលអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកបាននោះដែរ។ ហើយជនណាដែលអល់ឡោះទ្រង់បានធ្វើឲ្យគេវង្វេងពីការពិតនោះ ពិតណាស់ រូបគេគ្មានផ្លូវណាដែលអាចនាំរូបគេទៅកាន់ការចង្អុលបង្ហាញទៅរកការពិតជាដាច់ខាត។
Şûrâ 42:47
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ឆ្លើយតបនឹងម្ចាស់របស់ពួកអ្នក តាមរយៈការរួសរាន់ទៅកាន់ការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ និងកុំបង្អង់ពេលឲ្យសោះ មុននឹងថ្ងៃបរលោកបានមកដល់ ដែលកាលបើថ្ងៃនោះបានមកដល់ហើយនោះ គឺគ្មានអ្នកណាអាចរារាំងវាបានឡើយ។ ពួកអ្នកគ្មានកន្លែងជ្រកកោនណាដែលពួកអ្នកអាចជ្រកកោនបានឡើយ ហើយពួកអ្នកក៏គ្មានការបដិសេធចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនោះដែរ។
Şûrâ 42:48
តែប្រសិនបើពួកគេងាកចេញពីអ្វីដែលយើងបានបង្គាប់ប្រើពួកគេនោះ ពិតប្រាកដណាស់ យើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យឃ្លាំមើលទង្វើរបស់ពួកគេនោះឡើយ។ អ្នកពុំមានតួនាទីអ្វីក្រៅពីផ្សព្វផ្សាយនូវអ្វីដែលយើងបានប្រើឲ្យអ្នកផ្សព្វផ្សាយប៉ុណ្ណោះ ហើយការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឲ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណាអំពីយើង ដូចជាភាពមានបាន និងសុខភាពល្អជាដើមនោះ គឺរូបគេរីករាយនឹងវា។ តែនៅពេលដែលគេជួបប្រទះនឹងគ្រោះអាក្រក់ដោយសារតែអំពើបាបរបស់ពួកគេ គឺគេបែរជារមិលគុណអល់ឡោះទៅវិញ។ ជាការពិតណាស់ ធម្មជាតិរបស់ពួកគេ គឺប្រឆាំងនឹងឧបការគុណរបស់អល់ឡោះ និងមិនដឹងគុណវានោះទេ ព្រមទាំងខឹងសម្បានូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់ចំពោះគេដោយគតិបណ្ឌិតរបស់ទ្រង់ថែមទៀត។
Şûrâ 42:49
ការគ្រប់គ្រងមេឃជាច្រើនជាន់ និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ជាម្ចាស់(តែមួយគត់)។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា មិនថាប្រុស មិនថាស្រី ឬផ្សេងពីនេះឡើយ។ ទ្រង់ប្រទានឲ្យមានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនាដោយមិនប្រទានឲ្យមាននូវកូនប្រុស ហើយទ្រង់ប្រទានឲ្យមានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានឲ្យមាននូវកូនស្រី ឬក៏ទ្រង់ប្រទានឲ្យមានទាំងកូនប្រុស និងឲ្យមានទាំងកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ក៏អាចឲ្យគេជាមនុស្សអារ គ្មានកូនសោះ ចំពោះជនណាដែលទ្រង់មានចេតនាផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតអ្វីដែលកំពុងតែកើតឡើង ហើយនិងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ហើយនេះ គឺស្ថិតក្នុងចំណោមភាពពេញលេញនៃចំណេះដឹង និងគតិបណ្ឌិតបស់ទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយក៏គ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(ធ្វើមិនបាន)នោះដែរ។
Şûrâ 42:50
ការគ្រប់គ្រងមេឃជាច្រើនជាន់ និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា មិនថាប្រុសស្រី ឬផ្សេងពីនេះ។ ទ្រង់ប្រទានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានកូនប្រុសសោះ ហើយទ្រង់ប្រទានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា ដោយមិនប្រទានកូនស្រីសោះ។ ឬក៏ទ្រង់ប្រទានឲ្យទាំងកូនប្រុស និងកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ក៏អាចធ្វើឲ្យនរណាម្នាក់អារ គ្មានកូនសោះ ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតអ្វីដែលកំពុងកើតឡើង ហើយនិងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ហើយរឿងនេះ គឺជាភាពពេញលេញនៃចំណេះដឹង និងគតិបណ្ឌិតបស់ទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយក៏គ្មានអ្វីមួយដែលទ្រង់អសមត្ថភាព(ធ្វើមិនបាន)នោះដែរ។
Şûrâ 42:51
ហើយគ្មានមនុស្សលោកណាម្នាក់ដែលអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់គេដោយផ្ទាល់នោះឡើយ លើកលែងតែដោយតាមរយៈវ៉ាហ៊ី ឬអ្វីផ្សេងទៀត ឬក៏ទ្រង់មានបន្ទូលទៅកាន់គេដោយឲ្យឮតែសំឡេងរបស់ទ្រង់តែមិនឃើញទ្រង់ ឬក៏ទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ម្នាក់ជាអ្នកនាំសារ(ទៅកាន់គេ) ដូចជាម៉ាឡាអ៊ីកាត់ជីព្រីលជាដើម ហើយម៉ាឡាអ៊ីកាត់នោះ ក៏បាននាំសារនោះបន្តទៅកាន់អ្នកនាំសារដែលជាមនុស្សលោក ដោយការអនុញ្ញាតពីអល់ឡោះនូវអ្វីដែលទ្រង់មានចេតនាឲ្យគេនាំមក។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ ដោយខ្លួនរបស់ទ្រង់ផ្ទាល់ និងលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត ក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
Şûrâ 42:52
ហើយដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាព្យាការីជំនាន់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវគម្ពីរគួរអានដែលមកអំពីយើងផ្ទាល់ ដែលពីមុននេះ អ្នកមិនបានដឹងទេថា អ្វីទៅជាគម្ពីរទាំងឡាយដែលបានបញ្ចុះពីលើមេឃទៅកាន់បណ្តាអ្នកនាំសារទាំងឡាយនោះ ហើយអ្នកក៏មិនដែលដឹងដែរថា តើអ្វីទៅជាជំនឿនោះ។ ប៉ុន្តែយើងបានបញ្ចុះគម្ពីរគួរអាននេះជាពន្លឺបំភ្លឺដែលយើងចង្អុលបង្ហាញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើង។ ហើយប្រាកដណាស់ អ្នកពិតជាអ្នកដែលចង្អុលបង្ហាញមនុស្សលោកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ នោះគឺសាសនាឥស្លាម។
Şûrâ 42:53
គឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដែលអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយកិច្ចការទាំងឡាយទាំងការកំណត់ ទាំងការចាត់ចែង គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។
Zuhruf 43:1
ហាមីម (បានបកស្រាយរួចហើយនៅដើមជំពូក អាល់ហ្ពាក៏រ៉ោះ)
Zuhruf 43:2
អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដែលបញ្ជាក់ច្បាស់នូវមាគ៌ានៃការចង្អុលបង្ហាញទៅកាន់សេចក្តីពិត។
Zuhruf 43:3
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នក(ឱបណ្តាអ្នកដែលនិយាយភាសាអារ៉ាប់)គិតពិចារណាអំពីអត្ថន័យរបស់វា និងឈ្វែងយល់អំពីវា ដើម្បីពួកអ្នកពាំនាំវាទៅកាន់ជាតិសាសន៍ផ្សេងទៀត។
Zuhruf 43:4
ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺស្ថិតនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស ដែលមានលក្ខណៈខ្ពង់ខ្ពស់បំផុត និងពោរពេញទៅដោយគតិបណ្ឌិត។ ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់វា គឺមានលក្ខណៈសុក្រិតបំផុតទាំងបទបញ្ជា និងការហាមឃាត់។
Zuhruf 43:5
ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺស្ថិតនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស ដែលមានលក្ខណៈខ្ពង់ខ្ពស់បំផុត និងពោរពេញទៅដោយគតិបណ្ឌិត។ ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់វា គឺមានលក្ខណៈសុក្រិតបំផុតទាំងបទបញ្ជា និងការហាមឃាត់។
Zuhruf 43:6
មានព្យាការីជាច្រើននាក់ហើយដែលយើងបានបញ្ជូនទៅកាន់ប្រជាជាតិជំនាន់មុនៗនោះ។
Zuhruf 43:7
ប៉ុន្តែ គ្មានព្យាការីណាម្នាក់ដែលមកពីអល់ឡោះជាម្ចាស់ដែលបានទៅកាន់ប្រជាជាតិជំនាន់មុនៗទាំងនោះឡើយ លើកលែងតែពួកគេចំអកឡកឡឺយចំពោះព្យាការីនោះ ។
Zuhruf 43:8
ពិតប្រាកដណាស់ យើងបានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងប្រជាជាតិទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ ដូច្នេះ គ្មានរឿងអ្វីដែលយើងអសមត្ថភាពក្នុងការបំផ្លាញពួកដែលទន់ខ្សោយជាងពួកទាំងនោះទៅទៀតនោះទេ។ ហើយនៅក្នុងគម្ពីរគួរអានក៏បានរៀបរាប់ពីរបៀបនៃការបំផ្លាញប្រជាជាតិជំនាន់មុនៗទាំងនោះផងដែរ ដូចជាពួកអាទ ពួកសាមូទ ក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ាទយ៉ាន់។
Zuhruf 43:9
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ ហើយតើអ្នកណាដែលបានបង្កើតផែនដី? ប្រាកដជាពួកគេឆ្លើយថាៈ អ្នកដែលបានបង្កើតពួកវា(មេឃ និងផែនដី)នោះ គឺជាម្ចាស់ដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ជាអ្នកដែលមហាដឹងបំផុតចំពោះរាល់អ្វីៗទាំងអស់។
Zuhruf 43:10
អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឲ្យមានលក្ខណៈរាបស្មើសម្រាប់ពួកអ្នក ហើយទ្រង់បានធ្វើឲ្យផែនដីនោះក្លាយជាកន្លែងជាន់ដែលពួកអ្នកជាន់ពីលើវាដោយជើងរបស់ពួកអ្នក ហើយទ្រង់ក៏បានបង្កើតផងដែរនូវផ្លូវជាច្រើននៅតាមភ្នំ និងនៅតាមជ្រលងនានាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការបង្ហាញក្នុងការធ្វើដំណើររបស់ពួកអ្នក។
Zuhruf 43:11
ហើយទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមបរិមាណដែលគ្រប់គ្រាន់សម្រាប់ពួកអ្នក សម្រាប់សត្វពាហនៈរបស់ពួកអ្នក និងគ្រប់គ្រាន់សម្រាប់ការស្រោចស្រពដំណាំរបស់ពួកអ្នក។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានធ្វើឲ្យដីដែលហួតហែងគ្មានដំណាំដុះនោះ រស់ឡើងវិញ។ ហើយដូចដែលអល់ឡោះបានធ្វើឲ្យដីដែលហួតហែងគ្មានដំណាំដុះនោះរស់ឡើងវិញ(មានរុក្ខជាតិដុះឡើងវិញ)ដែរ ទ្រង់នឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដូច្នោះដែរ។
Zuhruf 43:12
ហើយទ្រង់ក៏ជាអ្នកដែលបានបង្កើតឲ្យមានជាគូៗគ្រប់ប្រភេទទាំងអស់ ដូចជា មានយប់ មានថ្ងៃ មានប្រុស មានស្រីជាដើម។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវនាវា និងសត្វពាហនៈសម្រាប់ជាយានជំនិះរបស់ពួកអ្នកក្នុងការធ្វើដំណើរ ដោយពួកអ្នកអាចជិះនាវាក្នុងការធ្វើដំណើរតាមផ្លូវទឹក និងជិះសត្វពាហនៈនៅពេលធ្វើដំណើរតាមផ្លូវគោក។
Zuhruf 43:13
ទ្រង់បានបង្កើតឲ្យពួកអ្នកនូវរបស់ទាំងនោះ សង្ឃឹមថាពួកអ្នកអាចជិះលើយានជំនិះទាំងនោះក្នុងពេលធ្វើដំណើររបស់ពួកអ្នកបាន។ បន្ទាប់មក ចូរពួកអ្នកនឹកឃើញនូវការឧបការគុណនៃម្ចាស់របស់ពួកអ្នកដែលទ្រង់បានសម្រួលយានជំនិះទាំងនេះឲ្យពួកអ្នក នៅពេលដែលពួកអ្នកបានជិះលើខ្នងរបស់វា ហើយពួកអ្នកត្រូវពោលថាៈ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ ដែលបានរៀបចំនិងជួយសម្រួលដល់ពួកយើងនូវយានជំនិះទាំងនេះឲ្យពួកយើងអាចបញ្ជាបានតាមចិត្ត ហើយពួកយើងគ្មានសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ ប្រសិនបើអល់ឡោះមិនបានសម្រួលវាដល់ពួកយើងទេនោះ។
Zuhruf 43:14
ហើយពិតណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកយើងតែមួយគត់ក្រោយពីពួកយើងបានស្លាប់ ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។
Zuhruf 43:15
ហើយពួកមុស្ហរីគីនបានអះអាងថា មានម៉ាខ្លូកមួយចំនួនត្រូវបានប្រសូត្រចេញមកពី(អល់ឡោះ)ម្ចាស់ដែលជាអ្នកបង្កើត ខណៈដែលពួកគេនិយាយថាៈ ម៉ាឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ពួកដែលនិយាយនូវពាក្យសម្តីបែបនេះ គឺជាពួកដែលប្រឆាំង(គ្មានជំនឿ)យ៉ាងជាក់ច្បាស់ និងស្ថិតក្នុងភាពវង្វេង។
Zuhruf 43:16
តើពួកអ្នក(ឱពួកមុស្ហរីគីន)និយាយថាៈ អល់ឡោះទ្រង់បានជ្រើសយកបុត្រីសម្រាប់ខ្លួនទ្រង់ពីអ្វីដែលទ្រង់បានបង្កើត ហើយទ្រង់ជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នកឬ? តើការបែងចែកដែលពួកអ្នកអះអាថបែបនេះ ជាអ្វីទៅ?
Zuhruf 43:17
ហើយនៅពេលដែលគេផ្តល់ដំណឹងដល់នរណាម្នាក់ក្នុងចំណោមពួកគេ ថារូបគេទទួលបានកូនស្រីដែលគេភ្ជាប់ទៅនឹងម្ចាស់របស់គេ(ចោទថាជាបុត្រីរបស់អល់ឡោះ)នោះ មុខរបស់គេប្រែទៅជាពណ៌ខ្មៅដោយសារទុក្ខព្រួយនិងពិបាកចិត្តដ៏ធ្ងន់ធ្ងរ ហើយនិងពោពេញទៅដោយកំហឹង។ ដូច្នេះ ចុះហេតុដូចម្តេចបានជារូបគេភ្ជាប់ទៅនឹងម្ចាស់របស់គេនូវអ្វីដែលរូបគេមិនពេញចិត្តនៅពេលដែលគេផ្តល់ដំណឹងនោះដល់រូបគេ?
Zuhruf 43:18
តើពួកគេភ្ជាប់ទៅនឹងម្ចាស់របស់ពួកគេនូវអ្នកដែលគេចិញ្ចឹមដោយការតុបតែង ហើយគេមិនអាចយកហេតុផលច្បាស់លាស់មកបញ្ជាក់នៅពេលមានជម្លោះ ព្រោះតែភាពជាស្ត្រីរបស់គេនោះឬ?
Zuhruf 43:19
ហើយពួកគេបានដាក់ឈ្មោះម៉ាឡាអ៊ីកាត់ទាំងឡាយដែលពួកគេជាខ្ញុំបម្រើរបស់(អល់ឡោះ)ម្ចាស់មហាសប្បុរសនោះ ថាជាភេទស្រី។ តើពួកគេមានវត្តមាននៅពេលដែលអល់ឡោះបានបង្កើតពួកគេ(ម៉ាឡាអ៊ីកាត់)មែនទេ ទើបបានជាពួកគេច្បាស់ថា ម៉ាឡាអ៊ីកាត់ទាំងឡាយ គឺមានភេទស្រីនោះ? ម៉ាឡាអ៊ីកាត់ទាំងឡាយនឹងកត់ត្រាទុកនូវការអះអាងបស់ពួកគេនេះ ហើយពួកគេនឹងត្រូវបានសួរអំពីវានៅថ្ងៃបរលោក ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដោយសារការភូតកុហករបស់ពួកគេ។
Zuhruf 43:20
ហើយពួកគេបាននិយាយដោយទម្លាក់កំហុសទៅលើព្រេងវាសនាថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងគោរពសក្ការៈពួកម៉ាឡាអ៊ីកាត់ទេនោះ ពួកយើងក៏មិនគោរពសក្ការៈទៅចំពោះពួកគេដែរ ពីព្រោះទ្រង់មានចេតនាចង់ឲ្យពួកយើងធ្វើដូចនេះ គឺបញ្ជាក់ថា ទ្រង់ពេញចិត្ត(នឹងឲ្យពួកយើងធ្វើ)បែបនេះ។ ពួកគេនិយាយដោយពុំបានដឹងអ្វីអំពីរឿងនេះឡើយ។ ពួកគេគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។
Zuhruf 43:21
ឬមួយយើង(អល់ឡោះ)បានប្រទានទៅឲ្យពួកមុស្ហរីគីនទាំងនោះនូវគម្ពីរណាមួយមុននឹងគម្ពីរគួរអាន ដែលអនុញ្ញាតឲ្យពួកគេគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ហើយពួកគេជាអ្នកដែលប្រកាន់ខ្ជាប់នឹងគម្ពីរនោះ និងសំអាងលើគម្ពីរនោះ?
Zuhruf 43:22
ទេ រឿងនោះមិនមែនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនិយាយដោយសំអាងលើការធ្វើតាមគ្នាទាំងងងឹតងងុល ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងជំនាន់មុនពួកយើងស្ថិតនៅលើសាសនាមួយ ហើយពួកគេធ្លាប់បានគោរពសក្ការៈទៅកាន់រូបបដិមាទាំងឡាយ។ ពិតប្រាកដណាស់ ពួកយើងគ្រាន់ធ្វើតាមលំអានរបស់ពួកគេចំពោះការគោរពសក្ការៈទៅកាន់រូបបដិមាទាំងនោះប៉ុណ្ណោះ។
Zuhruf 43:23
ដូចដែលពួកទាំងនោះបានដបដិសេធ ហើយសំអាងថា ពួកគេគ្រាន់តែធ្វើតាមជីដូនជីតារបស់ពួកគេនោះដែរ ដូចគ្នាដែរ រាល់អ្នកនាំសារទាំងឡាយដែលយើងបានបញ្ជូនពួកគេទៅកាន់ក្នុងភូមិស្រុកណាមួយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីដាស់តឿនព្រមានក្រុមរបស់គេនោះ គឺពួកមេដឹកនាំរបស់ពួកគេក្នុងចំណោមអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៃពួកគេនោះតែងតែនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ ហើយពួកយើងគ្រាន់តែដើរតាមលំអានរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ក្រុមរបស់អ្នកមិនមែនជាមនុស្សដំបូងគេនោះទេដែលនិយាយដូច្នោះនោះ។
Zuhruf 43:24
អ្នកនាំសាររបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកនៅតែធ្វើតាមជីដូនជីតារបស់ពួកអ្នកដដែលឬ បើទោះជាខ្ញុំបាននាំមកឲ្យពួកអ្នកនូវអ្វីដែលល្អប្រសើរជាងសាសនាដែលដូនតារបស់ពួកអ្នកប្រកាន់ខ្ជាប់ក៏ដោយនោះ? ពួកគេបានឆ្លើយតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេផ្តល់ឲ្យអ្នក និងបណ្តាអ្នកនាំសារជំនាន់មុនអ្នកបាននាំមកនោះ។
Zuhruf 43:25
ដូច្នេះ យើងបានដាក់ទណ្ឌកម្មទៅលើប្រជាជាតិជាច្រើនជំនាន់មុនអ្នកដែលបានបដិសេធនឹងបណ្តាអ្នកនាំសារ ហើយយើងក៏បានបំផ្លាញពួកគេ។ ហេតុនេះ ចូរអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយនៃពួកដែលបដិសេធនឹងអ្នកនាំសាររបស់ពួកគេនោះយ៉ាងដូចម្តេចដែរ? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺឈឺចាប់បំផុត។
Zuhruf 43:26
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធជាមួយនឹងរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈ(ចំពោះពួកវា)ផ្សេងពីអល់ឡោះឡើយ។
Zuhruf 43:27
លើកលែងតែអល់ឡោះជាម្ចាស់ដែលជាអ្នកបានបង្កើតខ្ញុំប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់នឹងចង្អុលបង្ហាញខ្ញុំនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំនៃការដើរតាមសាសនារបស់ទ្រង់ដ៏ត្រឹមត្រូវ។
Zuhruf 43:28
ហើយព្យាការីអ៊ីព្រហ៊ីមបានបន្សល់ទុកកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ) គឺពាក្យ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ឲ្យក្លាយជាពាក្យមួយដែលនៅគង់វង្សសម្រាប់ពូជពង្សរបស់គាត់បន្ទាប់ពីគាត់។ ដូច្នេះក្នុងចំណោមពួកគេ គឺនៅតែមានជានិច្ចនូវអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីមួយនោះ។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់វិញដោយការសារភាពកំហុសពីអំពើស្ហ៊ីរិក និងការប្រព្រឹត្តល្មើសទាំងឡាយ។
Zuhruf 43:29
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកមុស្ហរីគីនដែលបដិសេធទាំងនោះភ្លាមៗនោះឡើយ ផ្ទុយទៅវិញ គឺយើងបានឲ្យពួកមុស្ហរីគីនទាំងនោះសោយសុខនៅលើលោកិយនេះ និងបានឲ្យជីដូនជីតារបស់ពួកគេមុនពួកគេនោះបានសោយសុខផងដែរ រហូតដល់គម្ពីរគួរអាន និងអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់ គឺព្យាការីមូហាំម៉ាត់ បានមកដល់ពួកគេ។
Zuhruf 43:30
តែនៅពេលដែលគម្ពីរគួរអានដែលវាគឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវានោះបានមកដល់ពួកគេ ពួកគេបែរជានិយាយថាៈ នេះគឺជាមន្តអាគមដែលមូហាំម៉ាត់បានធ្វើមកលើពួកយើងប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបដិសេធវា ដោយពួកយើងគ្មានជំនឿចំពោះវាឡើយ។
Zuhruf 43:31
ហើយពួកមុស្ហរីគីនដែលបដិសេធទាំងនោះបាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ដ៏ថ្កុំថ្កើងដែលមកពីទឹកដីម៉ាក្កះ ឬមកពីតំបន់តអ៊ីហ្វវិញ ជំនួសឲ្យការបញ្ចុះគម្ពីរគួរអានមកលើមូហាំម៉ាត់ដែលជាអ្នកក្រីក្រ ហើយជាក្មេងកំព្រាទៀតនោះ?
Zuhruf 43:32
តើពួកគេជាអ្នកបែងចែកក្តីមេត្តាករុណារបស់ម្ចាស់អ្នកឬ(ឱអ្នកនាំសារមូហាំម៉ាត់) ដោយពួកវាអាចផ្តល់វាទៅឲ្យជនណាដែលពួកគេចង់ និងរារាំងវាមិនឲ្យជនណាដែលពួកគេ ឬមួយក៏អល់ឡោះជាម្ចាស់(ជាអ្នកដែលបែងចែក)? យើង(អល់ឡោះ) គឺជាអ្នកបែងចែកលាភសក្ការៈរវាងពួកគេនៅក្នុងលោកិយនេះ ហើយយើងបានធ្វើឲ្យអ្នកខ្លះជាអ្នកមាន ហើយអ្នកខ្លះទៀតជាអ្នកក្រ ដើម្បីឲ្យពួកគេទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយក្តីមេត្តាករុណារបស់ម្ចាស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់នៅថ្ងៃបរលោកនោះ គឺល្អលើសលប់ជាងអ្វីដែលពួកគេខំប្រមូលនៃទ្រព្យសម្បត្តិលោកិយដែលនឹងត្រូវវិនាសអន្តរាយនេះទៅទៀត។
Zuhruf 43:33
ហើយប្រសិនបើមនុស្សលោកទាំងអស់មិនមែនស្ថិតនៅជាប្រជាជាតិតែមួយដែលគ្មានជំនឿទេនោះ យើងនឹងធ្វើឲ្យគេហដ្ឋានរបស់ពួកដែលគ្មានជំនឿនឹងអល់ឡោះនោះមានដំបូលធ្វើអំពីប្រាក់ ហើយនិងមានជណ្តើរដែលពួកគេអាចឡើងបានជាមិនខាន។
Zuhruf 43:34
ហើយយើងនឹងធ្វើឲ្យគេហដ្ឋានរបស់ពួកគេមានទ្វារជាច្រើន ហើយយើងនឹងផ្តល់ឲ្យពួកគេនូវគ្រែជាច្រើនដែលពួកគេអាចទម្រេតខ្លួនលើវាបាន ដើម្បីជាការល្បួងដល់ពួកគេ និងជាការសាកល្បងចំពោះពួកគេ។
Zuhruf 43:35
ហើយយើងនឹងប្រទានឲ្យពួកគេនូវរបស់ទាំងនោះ(ដែលធ្វើ)អំពីមាស។ ហើយរបស់ទាំងអស់នេះ គ្មានអ្វីក្រៅពីជាការលម្អសម្រាប់ជីវិតលោកិយប៉ុណ្ណោះ ហើយផលប្រយោជន៍របស់វា គឺតិចតួចបំផុត ពីព្រោះវាមិនអាចគង់វង្សជារៀងរហូតនោះទេ។ រីឯការសោយសុខនៅថ្ងៃបរលោកដែលនៅជាមួយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)វិញ គឺវាល្អប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះដោយគោរពតាមការបង្គាប់ប្រើរបស់ទ្រង់ និងជៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់។
Zuhruf 43:36
ហើយជនណាដែលសម្លឺងទៅកាន់គម្ពីរគួរអានដោយគ្មានការជឿជាក់ ដែលអាចនាំរូបគេឲ្យងាកចេញអំពីវានោះ គេ(អល់ឡោះ)នឹងដាក់ទណ្ឌកម្មរូបគេដោយឲ្យស្ហៃតនគ្រប់គ្រងលើគេដោយវានៅជាមួយគេនិច្ច ដែលវាកាន់តែបន្ថែមនូវភាពវង្វេងដល់រូបគេថែមទៀត។
Zuhruf 43:37
ហើយពិតប្រាកដណាស់ គូកន(ស្ហៃតន)ដែលគ្រប់គ្រងទៅលើពួកដែលងាកចេញពីគម្ពីរគួរអានទាំងនោះ នឹងរារាំងពួកគេពីសាសនាអល់ឡោះ។ ដូច្នេះ ពួកគេមិនអាចគោរពតាមការបង្គាប់ប្រើរបស់អល់ឡោះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនជៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់នោះដែរ។ ហើយពួកគេគិតស្មានថា ពិតណាស់ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់សេចក្តីពិត។ ដូច្នោះហើយ ទើបពួកគេមិនបានសារភាពកំហុសអំពីភាពវង្វេងរបស់ពួកគេនោះឡើយ។
Zuhruf 43:38
លុះនៅពេលដែលអ្នកដែលងាកចេញពីការរំលឹកចំពោះអល់ឡោះរូបនេះបានមកជួបយើងនៅថ្ងៃបរលោក គេបាននិយាយដោយប្រាថ្នាថាៈ ឱអនិច្ចា! សង្ឃឹមថារវាងខ្ញុំ និងអ្នក(ស្ហៃតន) នៅឃ្លាតឆ្ងាយពីគ្នាដូចជាចម្ងាយរវាងទិសខាងកើត និងទិសខាងលិចទៅចុះ។ ជាការពិតណាស់ ស្ហៃតន គឺជាគូកនដ៏អាក្រក់បំផុត។
Zuhruf 43:39
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ពួកគ្មានជំនឿនៅថ្ងៃបរលោកថាៈ ការទទួលទណ្ឌកម្មរួមគ្នារបស់ពួកអ្នក មិនបានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួកអ្នកនៅក្នុងថ្ងៃនេះឡើយ។ ពិតប្រាកដណាស់ ពួកអ្នកបានបំពានលើខ្លួនឯង ដោយការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើស។ ជាការពិតណាស់ ព្រះនានារបស់ពួកអ្នកអាចមកទទួលទណ្ឌកម្មជំនួសពួកអ្នកបានជាដាច់ខាត សូម្បីតែបន្តិច។
Zuhruf 43:40
ពិតប្រាកដណាស់ ពួកទាំងនោះ គឺថ្លង់ស្តាប់មិនឮសេចក្តីពិត និងខ្វាក់ភ្នែកមិនអាចមើលឃើញសេចក្តីពិតបានឡើយ។ ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចធ្វើឲ្យអ្នកថ្លង់អាចស្តាប់ឮ ឬអាចចង្អុលបង្ហាញដល់អ្នកខ្វាក់ ឬចង្អុលបង្ហាញអ្នកដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់អំពីមាគ៌ាដ៏ត្រឹមត្រូវបានដែរឬ?
Zuhruf 43:41
ហើយបើទោះបីជាយើងបាននាំអ្នកទៅ(ដោយឲ្យអ្នកស្លាប់មុននឹងយើងដាក់ទណ្ឌកម្មពួកគេ)ក៏ដោយ ក៏យើងនៅតែផ្តន្ទាទោសពួកគេ តាមរយៈការដាក់ទណ្ឌកម្មដល់ពួកគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោកដែរ។
Zuhruf 43:42
ឬក៏យើងនឹងបង្ហាញឲ្យអ្នកបានឃើញខ្លះៗនូវទណ្ឌកម្មដែលយើងបានសន្យាចំពោះពួកគេ។ ពិតប្រាកដណាស់ យើងមានអំណាចទៅលើពួកគេ ដោយពួកគេគ្មានសមត្ថភាពអាចយកឈ្នះលើយើងក្នុងរឿងអ្វីមួយបានឡើយ។
Zuhruf 43:43
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់នូវអ្វីដែលម្ចាស់របស់អ្នកបានវ៉ាហ៊ីទៅកាន់អ្នក ហើយចូរអនុវត្តន៍តាមវាចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើមាគ៌ាពិតដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។
Zuhruf 43:44
ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺជាភាពថ្កុំថ្កើងសម្រាប់អ្នក និងសម្រាប់ប្រជាជាតិរបស់អ្នក ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវបានគេសួរអំពីការមានជំនឿចំពោះវា(គម្ពីរគួរអាន) ការធ្វើតាមការចង្អុលបង្ហាញរបស់វា និងការអំពាវនាវទៅកាន់វា។
Zuhruf 43:45
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់បណ្តាពួកអ្នកនាំសារទាំងឡាយដែលយើងបានតែងតាំងមុនអ្នកថាៈ តើយើងធ្លាប់បានបង្កើតព្រះនានាក្រៅពី(អល់ឡោះ)ម្ចាស់មហាសប្បុរស ដើម្បីឲ្យពួកគេគោរពសក្ការៈដែរឬទេ?
Zuhruf 43:46
ពិតប្រាកដណាស់ យើងបានតែងតាំងព្យាការីមូសាដោយនាំមកសញ្ញានូវភស្តុតាងទាំងឡាយរបស់យើងទៅកាន់ហ្វៀរអោន និងមន្ត្រីទាំងឡាយក្នុងចំណោមក្រុមរបស់គេ ហើយគាត់បាននិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
Zuhruf 43:47
ប៉ុន្តែ នៅពេលដែលគាត់(ព្យាការីមូសា)បាននាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ពួកគេ (ពេលនោះ)ពួកគេបែរជានាំគ្នាសើចចំអកឡកឡឺយ និងមើលងាយចំពោះវាទៅវិញ។
Zuhruf 43:48
ហើយយើងមិនបានបង្ហាញសញ្ញាភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វីដែលព្យាការីមូសាបាននាំមកឲ្យហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេបានឃើញឡើយ លើកលែងតែសញ្ញាភស្តុតាងនោះ(គឺជាភស្តុតាងដែល)មានលក្ខណៈធំធេងជាងភស្តុតាងមុនៗ។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេនៅក្នុងលោកិយ ដោយសង្ឃឹមថា ពួកគេនឹងវិលត្រឡប់ចេញពីការប្រឆាំងរបស់ពួកគេវិញ។ ក៏ប៉ុន្តែ វាពុំទទួលបានផលអ្វីឡើយ។
Zuhruf 43:49
ហើយនៅពេលដែលពួកគេបានទទួលនូវទណ្ឌកម្មមួយចំនួន ពួកគេក៏និយាយទៅកាន់ព្យាការីមូសាថាៈ ឱគ្រូមន្តអាគម! សូមអ្នកបួងសួងសុំពីម្ចាស់របស់អ្នកឲ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យានឹងអ្នកថា ទ្រង់នឹងបញ្ចៀសពួកយើងពីទណ្ឌកម្មប្រសិនបើពួកយើងមានជំនឿចុះ។ ពិតប្រាកដណាស់ ពួកយើងនឹងទទួលបានការចង្អុលបង្ហាញទៅកាន់ទ្រង់ ប្រសិនបើទ្រង់បញ្ចៀសទណ្ឌកម្មចេញពីពួកយើងមែននោះ។
Zuhruf 43:50
តែនៅពេលដែលយើង(អល់ឡោះ)បានបញ្ចៀសនូវទណ្ឌកម្មចេញពីពួកគេ ស្រាប់តែពួកគេបានក្បត់នូវការសន្យារបស់ខ្លួន ដោយពួកគេមិនធ្វើតាមសន្យាឡើយ។
Zuhruf 43:51
ហើយហ្វៀរអោនបានស្រែកប្រកាសក្នុងចំណោមក្រុមរបស់គេដោយសម្ញែងអំណាចរបស់គេថាៈ ឱក្រុមរបស់យើង! តើយើងមិនមែនជាស្តេចគ្រប់គ្រងរាជាណាចក្រអេហ្ស៊ីប ដោយមានទន្លេនីលហូរនៅពីក្រោមវិមានរបស់យើងទេឬ? តើពួកអ្នកមិនបានឃើញអំណាចរបស់យើង ហើយទទួលស្គាល់ពីឫទ្ធានុភាពរបស់យើងទេឬ?
Zuhruf 43:52
ហើយពិតប្រាកដណាស់ យើងល្អប្រសើរជាងមូសាដែលជាអ្នកត្រូវបានគេនិរទេស ជាមនុស្សទន់ខ្សោយដែលនិយាយមិនទាំងសូវច្បាស់ផងនោះ។
Zuhruf 43:53
ដូចនេះ ហេតុអ្វីបានជាអល់ឡោះមិនបំពាក់កងអំពីមាសទៅឲ្យអ្នកដែលទ្រង់បានបញ្ជូនមកដើម្បីបញ្ជាក់ថា ពិតណាស់ គេពិតជាអ្នកនាំសាររបស់ទ្រង់ ឬឲ្យម៉ាឡាអ៊ីកាត់រួមដំណើរមកជាមួយគេទៅ។
Zuhruf 43:54
ពេលនោះ ហ្វៀរអូនបានបំភ័យក្រុមរបស់គេ។ ដូច្នេះ ពួកគេក៏បានគោរពតាមគេដោយស្ថិតក្នុងភាពវង្វេងរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមមួយដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះជាម្ចាស់។
Zuhruf 43:55
ហើយនៅពេលដែលពួកគេបានធ្វើឲ្យយើងខឹងសម្បា ដោយពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនោះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ ដោយធ្វើឲ្យពួកគេទាំងអស់គ្នាលិចលង់(ក្នុងទឹកសមុទ្រ)។
Zuhruf 43:56
ហើយយើងបានយកហ្វៀរអោន និងក្រុមមន្ត្រីរបស់គេធ្វើជាអ្នកនាំមុខគេដែលបន្សល់ទុកកេរ្តិ៍ដំណែលសម្រាប់មនុស្សលោក និងសម្រាប់ពួកដែលប្រឆាំងនៃក្រុមរបស់អ្នក ហើយយើងបានយកពួកគេធ្វើជាមេរៀនសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន ដើម្បីកុំឲ្យពួកគេធ្វើនូវទង្វើរបស់ពួកគេ(ហ្វៀរអោន និងបក្សពួក) ដែលជាហេតុនាំឲ្យពួកគេទទួលទណ្ឌកម្មដូចជាពួកនោះដែរ។
Zuhruf 43:57
នៅពេលដែលពួកមុស្ហរីគីនបានចាត់ទុកថា ជាការពិតណាស់ ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ដែលពួកណាសរ៉នីគោរពសក្ការៈនោះ ក៏ស្ថិតក្នុងអត្ថន័យរួមដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖
﴿ إِنَّكُمْ وَمَا تَعْبُدُونَ مِنْ دُونِ اللَّهِ حَصَبُ جَهَنَّمَ أَنْتُمْ لَهَا وَارِدُونَ ﴾ [سورة الأنبياء : 98
“ពិតប្រាកដណាស់ ពួកអ្នក និងអ្វីៗដែលពួកអ្នកនៅគោរពសក្ការៈ(ចំពោះវា)ផេ្សងពីអល់ឡោះនោះ វាគឺជាគ្រឿងដុតបពោ្ឆះរបស់នរកជើហាន់ណាំ ដោយពួកអ្នកពិតជានឹងត្រូវចូលទៅក្នុងវា”។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីការគោរពសក្ការៈទៅកាន់គាត់(ព្យាការីអ៊ីសា)ដូចដែលទ្រង់បានហាមឃាត់មិនឲ្យគោរពសក្ការៈទៅកាន់រូបបដិមាដូច្នោះដែរ។ ពេលនោះ ស្រាប់តែក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ដោយពួកគេពោលថាៈ ពួកយើងពេញចិត្តដែលថា ព្រះរបស់ពួកយើងមានឋានៈស្មើនឹងព្យាការីអ៊ីសា។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់ក៏បញ្ចុះវាក្យខណ្ឌតបទៅកាន់ពួកគេវិញថា ៖
﴿ إِنَّ الَّذِينَ سَبَقَتْ لَهُمْ مِنَّا الْحُسْنَىٰ أُولَٰئِكَ عَنْهَا مُبْعَدُونَ ﴾ سورة الأنبياء : 101
“ពិតប្រាកដណាស់ បណ្ដាអ្នកដែលយើងបានកំណត់ភ័ព្វសំណាងល្អឱ្យពួកគេ អ្នកទាំងនោះត្រូវបានគេបញ្ចៀសឆ្ងាយពីភ្លើងនរក(ដូចជា ព្យាការីអ៊ីសា ម៉ារយ៉ាំ និង អ៊ូហ្សៃរ ជាដើម)”។
Zuhruf 43:58
ហើយពួកគេបាននិយាយថាៈ តើព្រះដែលពួកយើងគោរពសក្ការៈនេះល្អជាង ឬក៏ព្យាការីអ៊ីសាល្អជាង? អ្វីដែលកូនប្រុសរបស់ អាស្ហហ្ស៊ីហ្ពាក់រ៉ និងក្រុមរបស់គេដែលបានធ្វើការប្រៀបធៀបបែបនេះ មិនមែនពួកគេមានបំណងស្វែងរកការពិតឡើយ ប៉ុន្តែពួកគេចូលចិត្តការជជែកដេញដោលប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា។
Zuhruf 43:59
ព្យាការីអ៊ីសា កូនប្រុសម៉ារីយ៉ាំ (យេស៊ូគ្រិស្ត បុត្រនាងម៉ារី) មិនមែនជាអ្វីក្រៅតែពីជាខ្ញុំបម្រើម្នាក់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលយើងបានប្រោសប្រទានដល់គេនូវភាពជាព្យាការី និងជាអ្នកនាំសារប៉ុណ្ណោះ ហើយយើងបានយកគេធ្វើជាឧទាហរណ៍សម្រាប់អម្បូរអ៊ីស្រាអែល ដែលបញ្ជាក់ពីសមត្ថភាពដ៏ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់ ខណៈដែលទ្រង់បានបង្កើតគាត់ដោយគ្មានឪពុក ដូចដែលទ្រង់បានបង្កើតព្យាការីអាហ្ទាំ ដោយគ្មានឪពុកម្តាយដូច្នោះដែរ។
Zuhruf 43:60
ហើយប្រសិនបើយើងមានចេតនាបំផ្លាញពួកអ្នក(ឱកូនចៅអាហ្ទាំ) ប្រាកដជាយើងនឹងបំផ្លាញពួកអ្នក ហើយយើងនឹងបង្កើតពួកម៉ាឡាអ៊ីកាត់ឲ្យគ្រប់គ្រងផែនដីជំនួសពួកអ្នកវិញជាមិនខាន ដោយពួកគេនឹងគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ។
Zuhruf 43:61
ហើយពិតប្រាកដណាស់ ការចុះ(ពីលើមេឃ)មករបស់ព្យាការីអ៊ីសានៅសម័យកាលចុងក្រោយនៃលោកិយ(មុនថ្ងៃបរលោកកើតឡើង) គឺជាសញ្ញមួយក្នុងចំណោមសញ្ញាធំៗដែលបញ្ជាក់ពីការជិតមកដល់នៃថ្ងៃបរលោក។ ដូច្នេះ ចូរពួកអ្នកកុំមានការមន្ទិលសង្ស័យអំពីការកើតឡើងនៃថ្ងៃបរលោក។ ហើយចូរពួកអ្នកប្រតិបត្តិតាមខ្ញុំ(ព្យាការីមូហាំម៉ាត់)ចំពោះអ្វីដែលខ្ញុំបាននាំមកពីអល់ឡោះមកកាន់ពួកអ្នក។ អ្វីដែលខ្ញុំបាននាំមកកាន់ពួកអ្នកនេះហើយ គឺជាមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ។
Zuhruf 43:62
ហើយចូរពួកអ្នកកុំបណ្តោយឲ្យស្ហៃតនបង្វែរពួកអ្នកចេញអំពីមាគ៌ាដ៏ត្រឹមត្រូវ តាមរយៈការពង្វក់និងការបោកបញ្ឆោតរបស់វាឲ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់។
Zuhruf 43:63
ហើយនៅពេលដែលព្យាការីអ៊ីសាបានមកដល់ក្រុមរបស់គាត់ដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបញ្ជាក់ថា គាត់ជាអ្នកនាំសារ(របស់អល់ឡោះ) គាត់ក៏បានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំបាននាំមកនូវគតិបណ្ឌិតពីអល់ឡោះមកកាន់ពួកអ្នក ហើយខ្ញុំនឹងបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងរ៉ាវមួយចំនួនដែលពួកអ្នកមានការខ្វែងយោបល់គ្នានៃកិច្ចការសាសនារបស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ហើយចូរពួកអ្នកគោរពតាមខ្ញុំចំពោះអ្វីដែលខ្ញុំបានប្រើពួកអ្នក និងអ្វីដែលខ្ញុំហាមឃាត់ពួកអ្នក។
Zuhruf 43:64
ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មានម្ចាស់ឯណាផ្សេងសម្រាប់ពួកយើងក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកមានភាពស្មោះសក្នុងការគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ ហើយការគោរពសក្កាៈចំពោះទ្រង់តែមួយគត់នេះហើយ ដែលជាមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។
Zuhruf 43:65
ហើយក្រុមជាច្រើននៃពួកណាសរ៉នីមានការខ្វែងយោបល់គ្នាក្នុងរឿងព្យាការីអ៊ីសា ដោយអ្នកខ្លះនិយាយថាៈ គាត់គឺជាព្រះជាម្ចាស់ ខ្លះទៀតនិយាយថាៈ គាត់គឺជាបុត្ររបស់អល់ឡោះ ហើយអ្នកខ្លះទៀតនិយាយថាៈ ទាំងគាត់ និងម្តាយរបស់គាត់ គឺជាព្រះជាម្ចាស់។ ដូច្នេះ ភាពវិនាសអន្តរាយ គឺចំពោះពួកដែលបំពានលើខ្លួនអ្នក(ដោយពួកគេពណ៌នាចំពោះព្យាការីអ៊ីសាថា គឺជាព្រះ ឬជាបុត្ររបស់ព្រះ ឬជាព្រះត្រៃឯក)នោះ ដោយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។
Zuhruf 43:66
ហើយក្រុមជាច្រើននៃពួកណាសរ៉នីមានការខ្វែងយោបល់គ្នាក្នុងរឿងព្យាការីអ៊ីសា ដោយអ្នកខ្លះនិយាយថាៈ គាត់គឺជាព្រះជាម្ចាស់ ខ្លះទៀតនិយាយថាៈ គាត់គឺជាបុត្ររបស់អល់ឡោះ ហើយអ្នកខ្លះទៀតនិយាយថាៈ ទាំងគាត់ និងម្តាយរបស់គាត់ គឺជាព្រះជាម្ចាស់។ ដូច្នេះ ភាពវិនាសអន្តរាយ គឺចំពោះពួកដែលបំពានលើខ្លួនអ្នក(ដោយពួកគេពណ៌នាចំពោះព្យាការីអ៊ីសាថា គឺជាព្រះ ឬជាបុត្ររបស់ព្រះ ឬជាព្រះត្រៃឯក)នោះ ដោយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។
Zuhruf 43:67
មិត្តភក្តិដែលស្មោះស្ម័គ្រនឹងគ្នាដែលស្ថិតនៅលើភាពគ្មានជំនឿនិងភាពវង្វេងនោះ នឹងក្លាយជាសត្រូវនឹងគ្នានៅថ្ងៃបរលោក លើកលែងតែបណ្តាអ្នកកោតខ្លាចអល់ឡោះដែលគោរពតាមការបង្គាប់ប្រើរបស់ទ្រង់ និងជៀសឆ្ងាយពីបម្រាមរបស់ទ្រង់ប៉ុណ្ណោះ។ ពិតណាស់ មិត្តភាពរបស់ពួកគេនឹងស្ថិតស្ថេរជានិច្ច មិនសាបសូន្យឡើយ។
Zuhruf 43:68
ហើយអល់ឡោះនឹងមានបន្ទូលទៅកាន់ពួកគេថាៈ ឱខ្ញុំបម្រើទាំងឡាយរបស់យើង! ពួកអ្នកមិនមានការភ័យខ្លាចអ្វីឡើយនៅក្នុងថ្ងៃនេះចំពោះអ្វីដែលអ្នកត្រូវប្រឈមនោះ ហើយពួកអ្នកក៏មិនមានការព្រួយបារម្ភនោះដែរចំពោះលាភសំណាងលោកិយដែលបានកន្លងផុតពីពួកអ្នកនោះ។
Zuhruf 43:69
គឺបណ្តាអ្នកដែលមានជំនឿចំពោះគម្ពីរគួរអានដែលត្រូវបានបញ្ចុះមកឲ្យអ្នកនាំសាររបស់ពួកគេ ហើយពួកគេជាអ្នកដែលគោរពតាមគម្ពីរគួរអាន ដោយពួកគេអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់វា និងបញ្ឈប់(មិនប្រព្រឹត្ត)នូវបម្រាមទាំងឡាយរបស់វា។
Zuhruf 43:70
ចូរពួកអ្នក និងបណ្តាអ្នកដែលមានជំនឿដូចពួកអ្នកដែរនោះ ចូលទៅក្នុងឋានសួគ៌ដោយក្តីរីករាយចំពោះការសោយសុខដ៏អមតៈគ្មានទីបញ្ចប់ដែលពួកអ្នកទទួលបាននោះចុះ។
Zuhruf 43:71
អ្នកបម្រើរបស់ពួកគេបានដើរក្រឡឹងជុំវិញពួកគេជាមួយនឹងថាស និងពែងធ្វើអំពីមាស។ នៅក្នុងឋានសួគ៌នោះមានអ្វីៗគ្រប់យ៉ាងតាមចំណង់ចិត្ត និងមានភាពស្រស់ស្រាយក្នុងការគយគន់មើលផងដែរ។ ហើយពួកអ្នកនៅក្នុងឋានសួគ៌នោះជាអមតៈ ដោយពួកអ្នកនឹងមិនចេញពីវាវិញជាដាច់ខាត។
Zuhruf 43:72
ឋានសួគ៌ដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនោះហើយ គឺជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានជាមត៌កសម្រាប់ពួកអ្នក ជាការប្រោសប្រទានអំពីអល់ឡោះ ដោយសារតែទង្វើកុសលរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានសាងកន្លងមក។
Zuhruf 43:73
នៅក្នុងឋានសួគ៌នោះ មានផ្លែឈើជាច្រើនដ៏សម្បូរបែបដោយគ្មានផុតរលត់ឡើយសម្រាប់ពួកអ្នកបរិភោគ។
Zuhruf 43:74
ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើបាបតាមរយៈការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ នៅថ្ងៃបរលោក ពួកគេនឹងត្រូវទទួលទណ្ឌកម្មក្នុងភ្លើងនរកជើហាន់ណាំ ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Zuhruf 43:75
គេមិនសម្រាលទណ្ឌកម្មដល់ពួកគេឡើយ ហើយពួកគេស្ថិតនៅក្នុងឋាននរកនោះដោយភាពអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះ។
Zuhruf 43:76
ហើយយើងមិនបានបំពានទៅលើពួកគេនោះទេនៅពេលដែលយើងបញ្ចូលពួកគេទៅក្នុងឋាននរកនោះ ប៉ុន្តែពួកគេទៅវិញទេដែលជាអ្នកបំពានលើខ្លួនឯង តាមរយៈការប្រឆាំង(នឹងយើង)នោះ។
Zuhruf 43:77
ហើយពួកគេបានស្រែកហៅឆ្មាំនរកដែលជាម៉ាឡាអ៊ីកាត់នោះថាៈ ឱម៉ាលិក! សូមអ្នកឲ្យម្ចាស់របស់អ្នកយកជីវិតយើងចុះដើម្បីឲ្យពួកយើងបានស្រាកស្រាន្តពីទណ្ឌកម្មនេះ។ ពេលនោះ ម៉ាឡាអ៊ីកាត់ម៉ាលិក ក៏បានតបទៅពួកគេវិញថាៈ ពិតប្រាកដណាស់ ពួកអ្នកត្រូវស្ថិតក្នុងទណ្ឌកម្មនេះជារៀងរហូតដោយមិនស្លាប់ឡើយ ហើយទណ្ឌកម្មនោះ ក៏គេមិនផ្អាកពីពួកអ្នកនោះដែរ។
Zuhruf 43:78
ពិតប្រាកដណាស់ កាលនៅលើលោកិយ យើង(អល់ឡោះ)បាននាំមកឲ្យពួកអ្នកនូវការពិតដែលគ្មានឡើយការសង្ស័យនៅក្នុងវា ក៏ប៉ុន្តែភាគច្រើននៃពួកអ្នក បែរជាស្អប់ខ្ពើម មិនពេញចិត្តនឹងការពិតនោះទៅវិញ។
Zuhruf 43:79
ជាការពិតណាស់ ប្រសិនបើពួកគេរៀបចំល្បិចកលចំពោះព្យាការីមូហាំម៉ាត់នោះ ពិតប្រាកដណាស់ យើងគឺជាដែលអ្នកកាត់សេចក្តីចំពោះពួកគេ ដោយរៀបចំនូវល្បិចកលដែលខ្លាំងជាងល្បិចកលរបស់ពួកគេទៅទៀត។
Zuhruf 43:80
ឬមួយក៏ពួកគេគិតស្មានថា ពិតណាស់ យើងមិនបានឮនូវរឿងសម្ងាត់របស់ពួកគេដែលពួកគេលាក់ទុកវាក្នុងចិត្ត ឬក៏រឿងសម្ងាត់របស់ពួកគេដែលពួកគេបានខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗនោះឬ? មិនដូច្នោះឡើយ យើងពិតជាបានឮរឿងទាំងនោះ ហើយម៉ាឡាអ៊ីកាត់ដែលនៅជាមួយពួកគេ ក៏កំពុងតែកត់ត្រាទុកនូវអ្វីដែលពួកគេបានធ្វើនោះដែរ។
Zuhruf 43:81
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលថាអល់ឡោះជាម្ចាស់ទ្រង់មានបុត្រី(អល់ឡោះមហាខ្ពង់ខ្ពស់ និងធំធេងបំផុតអំពីពាក្យសំដីដែលពួកគេបាននិយាយ)នោះថាៈ អល់ឡោះជាម្ចាស់ទ្រង់គ្មានបុត្រនោះទេ។ ទ្រង់មហាជ្រះស្អាត និងខ្ពង់ខ្ពស់បំផុតអំពីរឿងនោះ។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះ និងលើកតម្កើងចំពោះទ្រង់មុនគេបង្អស់។
Zuhruf 43:82
ម្ចាស់ដែលគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងជាម្ចាស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបាននិយាយ ដែលពួកគេចោទថាៈ អល់ឡោះជាម្ចាស់ទ្រង់មានដៃគូ មានភរិយា និងមានបុត្រនោះ។
Zuhruf 43:83
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឲ្យពួកគេលិចលង់ក្នុងភាពវង្វេង និងការលេងសើចនោះចុះ រហូតដល់ពួកគេបានជួបនឹងថ្ងៃដែលពួកគេត្រូវបានគេសន្យា នោះគឺថ្ងៃបរលោក។
Zuhruf 43:84
ហើយទ្រង់ គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនៅលើមេឃ និងជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
Zuhruf 43:85
មហាឧត្តុង្គត្តមនិងពរជ័យរបស់អល់ឡោះជាម្ចាស់ ដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយមានតែទ្រង់តែមួយគត់ដែលដឹងពីពេលកំណត់នៃការកើតឡើងថ្ងៃបរលោក ដែលគ្មាននរណាម្នាក់ក្រៅពីទ្រង់អាចដឹងបានឡើយ។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
Zuhruf 43:86
ហើយព្រះនានាដែលពួកមុស្ហរីគីនកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះនោះ គ្មានអំណាចអ្វីក្នុងការជួយអន្តរាគមន៍នៅចំពោះមុខអល់ឡោះជាម្ចាស់ឡើយ លើកលែងតែអ្នកដែលបានទទួលស្គាល់ថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះប៉ុណ្ណោះ ហើយគេដឹងនូវអ្វីដែលខ្លួនបានទទួលស្គាល់នោះ ដូចជាព្យាការីអ៊ីសា អ៊ូហ្ស៊ែរ និងម៉ាឡាអ៊ីកាត់។
Zuhruf 43:87
ហើយប្រសិនបើអ្នកសួរពួកគេថាៈ តើនរណាជាអ្នកដែលបានបង្កើតពួកគេនោះ? ពួកគេប្រាកដជានឹងឆ្លើយថាៈ អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកយើង។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរឲ្យងាកចេញពីការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ក្រោយពីពួកគេទទួលស្គាល់(ថាទ្រង់់ជាអ្នកដែលបានបង្កើតពួកគេ)ហើយនោះយ៉ាងដូចម្តេច?
Zuhruf 43:88
ហើយទ្រង់ដឹងបំផុតនូវការត្អូញត្អែររបស់អ្នកនាំសាររបស់ទ្រង់ចំពោះការបដិសេធនៃក្រុមរបស់គាត់(គ្មានជំនឿចំពោះគាត់) និងពាក្យសំដីរបស់អ្នកនាំសារដែលបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលគ្មានជំនឿចំពោះអ្វីដែលទ្រង់បានបញ្ជូនមកឲ្យខ្ញុំទៅកាន់ពួកគេនោះទេ។
Zuhruf 43:89
ដូច្នេះ ចូរអ្នកបែរចេញពីពួកគេចុះ ហើយនិយាយទៅកាន់ពួកគេនូវអ្វីដែលអាចការពារអ្នកពីអំពើអាក្រក់របស់ពួកគេ(នៅពេលនោះ គឺព្យាការីស្ថិតនៅឯក្រុងម៉ាក្កះ)។ ជាការពិតណាស់ ពួកគេគង់តែនឹងដឹងអំពីទណ្ឌកម្មដែលពួកគេនឹងជួបប្រទះ(នៅពេលខាងមុខ)ជាមិនខាន។
Duhan 44:1
ហា មីម (បានបកស្រាយរួចនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)
Duhan 44:2
អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដែលបញ្ជាក់ច្បាស់ពីមាគ៌ានៃការចង្អុលបង្ហាញទៅកាន់សេចក្តីពិត។
Duhan 44:3
ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ឡៃឡាទុលក៏ទើរ(យប់មួយនៅក្នុងអំឡុងដប់ថ្ងៃចុងក្រោនៃខែរ៉ម៉ាហ្ទន) ដែលវាគឺជាយប់ប្រកបទៅដោយភាពល្អប្រសើរ។ ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនបន្លាច(ដល់មនុស្សលោក)នឹងគម្ពីរគួរអាននេះ។
Duhan 44:4
នៅក្នុងយប់នេះ ទ្រង់បែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិត ដែលទាក់ទងនឹងលាភសក្ការៈ អាយុកាលកំណត់ដែលត្រូវស្លាប់ និងកិច្ចការផ្សេងទៀតដែលអល់ឡោះទ្រង់កំណត់ឲ្យវាកើតឡើងក្នុងឆ្នាំនោះ។
Duhan 44:5
យើងបែងចែករាល់កិច្ចការដែលប្រកបដោយគតិបណ្ឌិតនោះអំពីយើងផ្ទាល់។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយ។
Duhan 44:6
យើងបញ្ជូនអ្នកនាំសារទាំងឡាយ ជាក្តីមេត្តាករុណាអំពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សម្រាប់ជនណាដែលទ្រង់បញ្ជូនអ្នកនាំសារទៅកាន់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតនូវពាក្យសម្ដីទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ មហាដឹងបំផុតពីទង្វើទាំងឡាយរបស់ពួកគេ និងការនៀត(ការប៉ង)របស់ពួកគេ។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
Duhan 44:7
ទ្រង់គឺជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ។ ប្រសិនបើពួកអ្នកជឿជាក់យ៉ាងដូច្នោះមែននោះ ចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់យើងចុះ។
Duhan 44:8
គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកធ្វើឲ្យរស់និងជាអ្នកធ្វើឲ្យស្លាប់។ គ្មាននរណាដែលអាចធ្វើឲ្យរស់ និងគ្មាននរណាដែលអាចធ្វើឲ្យស្លាប់ក្រៅពីទ្រង់ឡើយ។ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់ជីដូនជីតាជំនាន់មុនៗរបស់ពួកអ្នក។
Duhan 44:9
តែពួកមុស្ហរីគីនទាំងនោះមិនជឿជាក់យ៉ាងដូច្នោះឡើយ ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីរឿងនោះ និងលេងសើចចំពោះរឿងនោះ ត្បិតពួកគេកំពុងស្ថិតនៅក្នុងភាពមិនត្រឹមត្រូវ។
Duhan 44:10
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំទណ្ឌកម្មនៃក្រុមរបស់អ្នកដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខចុះ គឺនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់ដែលពួកគេនឹងបានឃើញវាដោយផ្ទាល់នឹងភ្នែកដោយសារភាពឈឺចាប់យ៉ាងក្រៃលែង។
Duhan 44:11
ផ្សែងនោះនឹងគ្របដណ្ដប់លើក្រុមរបស់អ្នក ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ទណ្ឌកម្មដែលពួកអ្នកទទួលរងនេះ គឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
Duhan 44:12
ពេលនោះ ពួកគេក៏អង្វរករទៅកាន់ម្ចាស់របស់ពួកគេដោយបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចៀសពួកយើងពីទណ្ឌកម្មដែលទ្រង់បានបញ្ជូនវាមកកាន់ពួកយើងផងចុះ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ប្រសិនបើទ្រង់បញ្ចៀសពួកយើងអំពីទណ្ឌកម្មនេះ។
Duhan 44:13
តើពួកគេអាចភ្ញាក់រលឹក និងវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេយ៉ាងដូចម្តេចនៅពេលនេះ ខណៈដែលអ្នកនាំសារ(ព្យាការីមូហាំម៉ាត់)បាននាំមកឲ្យពួកគេនូវសារយ៉ាងច្បាស់លាស់ ហើយពួកគេក៏បានទទួលស្គាល់ពីភាពសច្ចៈ និងភាពស្មោះត្រង់របស់គាត់ហើយនោះ?
Duhan 44:14
បន្ទាប់មក ពួកគេបែរជាងាកចេញមិនព្រមជឿជាក់ចំពោះគាត់ ហើយពួកគេបាននិយាយអំពីគាត់ថាៈ គាត់គឺជាមនុស្សដែលត្រូវគេពង្វក់ដែលមានអ្នកផ្សេងមកពង្វក់គាត់ ហើយគាត់មិនមែនជាអ្នកនាំសារឡើយ ហើយពួកគេនិយាយទៀតថា គាត់គឺជាមនុស្សវិកលចរិត។
Duhan 44:15
ពិតប្រាកដណាស់ នៅពេលដែលយើងបញ្ចៀសពួកអ្នកពីទណ្ឌកម្មបន្តិច ប្រាកដជាពួកអ្នកនឹងវិលត្រឡប់ទៅរកការប្រឆាំង និងបដិសេធមិនជឿនោះដដែល។
Duhan 44:16
ហើយចូរអ្នករង់ចាំមើលពួកគេចុះ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលយើងបំផ្លាញពួកប្រឆាំងក្នុងចំណោមក្រុមរបស់អ្នកនូវការបំផ្លាញមួយខ្លាំងក្លា គឺនៅថ្ងៃសង្គ្រាមហ្ពាទើរ។ ពិតប្រាកដណាស់ យើងជាអ្នកដាក់ទណ្ឌកម្មលើពួកគេ ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់។
Duhan 44:17
ហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកគេទៅទៀត ដោយអ្នកនាំសារដ៏ឧត្តុង្គឧត្តមអំពីអល់ឡោះបានមកកាន់ពួកគេ ដោយអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះនិងគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ នោះគឺព្យាការីមូសា។
Duhan 44:18
ព្យាការីមូសាបាននិយាយទៅកាន់ហ្វៀរអោននិងបក្សពួករបស់គេថាៈ ចូរពួកអ្នកប្រគល់អម្បូរអ៊ីស្រាអែលឲ្យមកខ្ញុំវិញមក។ ជាការពិតណាស់ ពួកគេគឺជាខ្ញុំបម្រើរបស់អល់ឡោះ។ ពួកអ្នកគ្មានសិទ្ធិអ្វីនឹងយកពួកគេមកធ្វើជាខ្ញុំបម្រើ(ទាសករ)នោះទេ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារអំពីអល់ឡោះមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់បំផុតក្នុងការផ្សព្វផ្សាយនូវអ្វីដែលទ្រង់បានបង្គាប់មកលើខ្ញុំឲ្យផ្សព្វផ្សាយដល់ពួកអ្នក ដោយខ្ញុំមិនបំបាត់ ហើយក៏មិនពន្លើស(នូវអ្វីដែលទ្រង់បានបង្គាប់មកលើខ្ញុំឲ្យផ្សព្វផ្សាយ)នោះដែរ។
Duhan 44:19
ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះជាម្ចាស់ដោយបោះបង់ការគោរពសក្ការៈចំពោះទ្រង់ និងក្អេងក្អាងដាក់ខ្ញុំបម្រើរបស់អល់ឡោះឲ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំមកកាន់ពួកអ្នកនូវភស្តុតាងដ៏ច្បាស់លាស់។
Duhan 44:20
ហើយពិតណាស់ ខ្ញុំសុំពីម្ចាស់របស់ខ្ញុំនិងម្ចាស់របស់ពួកអ្នកឲ្យការពារខ្ញុំកុំឲ្យពួកអ្នកសម្លាប់ខ្ញុំដោយការគប់នឹងដុំថ្ម។
Duhan 44:21
ហើយប្រសិនបើពួកអ្នកមិនជឿជាក់ចំពោះអ្វីដែលខ្ញុំបាននាំមកទេនោះ ចូរពួកអ្នកទុកឲ្យខ្ញុំនៅម្នាក់ឯងចុះ កុំធ្វើអាក្រក់មកលើខ្ញុំ។
Duhan 44:22
នៅពេលនោះ ព្យាការីមូសាបានពោលទៅកាន់ម្ចាស់របស់គាត់ថាៈ ពិតប្រាកដណាស់ ក្រុមទាំងនោះ(ហ្វៀរអោននិងបក្សពួករបស់គេ) គឺជាក្រុមដែលប្រព្រឹត្តបាបកម្មដែលសក្តិសមនឹងទទួលទណ្ឌកម្មភ្លាមៗ។
Duhan 44:23
ពេលនោះ អល់ឡោះជាម្ចាស់ក៏បានប្រើឲ្យព្យាការីមូសានាំក្រុមរបស់គាត់ចាកចេញទៅទាំងយប់ ហើយទ្រង់បានប្រាប់គាត់ថាៈ ពិតប្រាកដណាស់ ហ្វៀរអោននិងបក្សពួករបស់គេនឹងដេញតាមពួកគេ។
Duhan 44:24
ហើយនៅពេលពួកគាត់ឆ្លងសមុទ្រហើយនោះ អល់ឡោះជាម្ចាស់បានប្រើគាត់និងអម្បូរអ៊ីស្រាអែលឲ្យទុកទឹកសមុទ្រនោះឲ្យនៅមានចន្លោះដូចដើមចុះ។ ពិតប្រាកដណាស់ ហ្វៀរអោននិងកងទ័ពរបស់គេ គឺជាពួកដែលត្រូវគេបំផ្លាញដោយពន្លិចពួកគេទៅក្នុងទឹកសមុទ្រ។
Duhan 44:25
តើមានសួនច្បារ និងប្រភពទឹកហូរប៉ុន្មានដែលហ្វៀរអោននិងបក្សពួករបស់គេបានទុកចោលនៅពីក្រោយពួកគេនោះ?
Duhan 44:26
ហើយតើមានចម្ការ និងភូមិគ្រឹះដ៏ប្រណីតប៉ុន្មានដែលពួកគេបានទុកចោលនៅពីក្រោយពួកគេ?
Duhan 44:27
ហើយតើមានសេចក្តីសុខប៉ុន្មានដែលពួកគេធ្លាប់បានសោយសុខដែលពួកគេបានទុកចោលនៅពីក្រោយពួកគេនោះ?
Duhan 44:28
ទាំងនោះហើយគឺជាអ្វីដែលបានកើតឡើងចំពោះពួកគេដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនោះ។ ហើយយើងបានបន្សល់ទុកនូវសួនច្បារ ប្រភពទឹក ចម្ការ និងភូមិគ្រឹះដ៏ប្រណីតរបស់ពួកគេជាមត៌កសម្រាប់ក្រុមផ្សេងទៀតក្រៅពីពួកគេ គឺអម្បូរអ៊ីស្រាអែល។
Duhan 44:29
ហើយមេឃ និងផែនដីមិនបានយំស្រណោះចំពោះហ្វៀរអោន និងបក្សពួករបស់គេឡើយនៅពេលដែលពួកគេលិចលង់(ក្នុងទឹកសមុទ្រ)នោះ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យសារភាពកំហុសនោះដែរ។
Duhan 44:30
ពិតប្រាកដណាស់ យើងបានសង្គ្រោះអម្បូរអ៊ីស្រាអែលពីទណ្ឌកម្មដ៏អាម៉ាស់ ដោយពួកគេត្រូវបានហ្វៀរអោននិងបក្សពួករបស់គេសម្លាប់កូនប្រុសរបស់ពួកគេទាំងអស់ ហើយទុកជីវិតកូនស្រីរបស់ពួកគេ។
Duhan 44:31
យើងបានសង្គ្រោះពួកគេពីទណ្ឌកម្មរបស់ហ្វៀរអោន។ ពិតប្រាកដណាស់ ហ្វៀរអោន គឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពានលើបទបញ្ជារបស់អល់ឡោះ និងសាសនារបស់ទ្រង់។
Duhan 44:32
ហើយពិតប្រាកដណាស់ យើងបានជ្រើសរើសអម្បូរអ៊ីស្រាអែលឲ្យគ្រប់គ្រងពិភពលោកនៅសម័យកាលនោះ តាមការដឹងរបស់យើង ដោយយើងបានតែងតាំងពួកគេជាច្រើនធ្វើជាព្យាការី។
Duhan 44:33
ហើយយើងបានប្រទានឲ្យពួកគេនូវសញ្ញាភស្តុតាង និងអំណះអំណាងជាច្រើនដែលយើងបានពង្រឹងព្យាការីមូសាតាមរយៈភស្តុតាងទាំងនោះ ចំពោះអ្វីដែលជាឧបការគុណដ៏ជាក់ស្តែងសម្រាប់ពួកគេ ដូចជា អាល់ម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) សត្វក្រួច និងអ្វីផ្សេងពីវាទាំងពីរទៀត។
Duhan 44:34
ពិតប្រាកដណាស់ ពួកមុស្ហរីគីនដែលបដិសេធទាំងនោះ នឹងនិយាយបដិសេធចំពោះការពង្រស់ឡើងវិញថា ៖
Duhan 44:35
វាគ្មានអ្វីក្រៅពីសេចក្តីស្លាប់លើកទីមួយរបស់ពួកយើងនោះឡើយ ដោយគ្មានជីវិតណាបន្ទាប់ពីវាទៀតនោះទេ ហើយពួកយើងក៏នឹងមិនត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញម្តងទៀតក្រោយពីការស្លាប់(លើកទីមួយ)នេះនោះដែរ។
Duhan 44:36
(ពួកគេនិយាយបន្តទៀតថាៈ) ដូចនេះ ចូរអ្នក(ឱមូហាំម៉ាត់) និងអ្នកដែលតាមអ្នកនាំ នាំយកជីដូនជីតារបស់ពួកយើងដែលបានស្លាប់ទៅហើយនោះមកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតក្នុងការអះអាងរបស់ពួកអ្នកដែលថា ពិតណាស់ អល់ឡោះជាម្ចាស់នឹងពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះ និងទទួលការតបស្នងមែននោះ។
Duhan 44:37
ពួកមុស្ហរីគីនដែលបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះ តើពួកគេល្អប្រសើរជាងទាំងខាងកម្លាំង និងការការពារ ឬក៏ក្រុម ទុបហ្ពាក់ និងពួកអ្នកជំនាន់មុនពួកគេ ដូចជា ពួកអាទ ពួកសាមូទ នោះល្អប្រសើរជាង? ពួកទាំងនោះយើងបានបំផ្លាញពួកគេទាំងអស់ ដោយសារតែពួកគេគឺជាពួកដែលសាងបាបកម្ម។
Duhan 44:38
ហើយយើងមិនបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ជាការលេងសើចឡើយ។
Duhan 44:39
យើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី លើកលែងតែមានបុព្វហេតុច្បាស់លាស់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកមុស្ហរីគីនមិនបានដឹងពីរឿងនេះឡើយ។
Duhan 44:40
ពិតប្រាកដណាស់ ថ្ងៃបរលោកដែលអល់ឡោះនឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់ គឺជាពេលកំណត់សម្រាប់ម៉ាខ្លូកទាំងអស់ ដោយអល់ឡោះនឹងប្រមូលផ្តុំពួកគេនៅក្នុងថ្ងៃនោះ។
Duhan 44:41
គឺជាថ្ងៃដែលញាតិសណ្តាននិងមិត្តភក្តិ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គ្នានោះឡើយ ហើយពួកគេក៏មិនអាចការពារពីទណ្ឌកម្មរបស់អល់ឡោះបានដែរ ពីព្រោះសិទ្ធិអំណាចគ្រប់គ្រងនៅថ្ងៃនោះ គឺសម្រាប់តែអល់ឡោះមួយគត់។
Duhan 44:42
លើកលែងតែជនណាដែលអល់ឡោះទ្រង់ប្រទានក្តីមេត្តាករុណាដល់គេក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ គឺគេអាចទទួលបានផលប្រយោជន៍ពីទង្វើកុសលដែលគេបានសាងពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Duhan 44:43
ពិតប្រាកដណាស់ ដើម ហ្ស៊ឹកគូម ដែលអល់ឡោះបានបណ្តុះវានៅក្នុងបាតនរកជើហ៊ីមនោះ
Duhan 44:44
គឺជាចំណីអាហារសម្រាប់អ្នកដែលមានបាបកម្មធំធេង នោះគឹអ្នកគ្មានជំនឿ ដែលរូបគេនឹងទទួលទានផ្លែឈើដ៏អាក្រក់នេះ។
Duhan 44:45
ផ្លែនេះ ប្រៀបបីដូចជាប្រេងពណ៌ខ្មៅដែលកំពុងតែពុះនៅក្នុងពោះរបស់ពួកគេ ព្រោះតែកម្តៅដ៏ក្តៅបំផុតរបស់វា
Duhan 44:46
ប្រៀបដូចជាទឹកពុះដ៏សែនក្តៅបំផុត។
Duhan 44:47
ហើយមានគេនិយាយទៅកាន់ឆ្មាំនរកនោះថាៈ ចូរចាប់គេ(អ្នកសាងអំពើបាប) រួចទាញគេបោះវាទៅកណ្តាលនរកជើហ៊ីមចុះ។
Duhan 44:48
បន្ទាប់មក ចូរពួកអ្នកចាក់ទឹកក្តៅពីលើក្បាលរបស់គេដើម្បីកុំឲ្យទណ្ឌកម្មនោះស្រាកស្រាន្តអំពីគេ។
Duhan 44:49
ហើយមានគេនិយាយដោយចំអកទៅកាន់គេថាៈ ចូរអ្នកភ្លក់ចុះនូវទណ្ឌកម្មដ៏សែនឈឺចាប់នេះ។ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំងពូកែ និងថ្លៃថ្នូរនៅក្នុងចំណោមក្រុមរបស់អ្នក។
Duhan 44:50
ពិតប្រាកដណាស់ នេះគឺជាទណ្ឌកម្មដែលពួកអ្នកធ្លាប់មានការសង្ស័យ ថាតើវានឹងកើតឡើងពិតមែនឬទេនៅថ្ងៃបរលោកនោះ។ ពេលនេះ ពួកអ្នកគ្មានការសង្ស័យចំពោះវាទៀតឡើយព្រោះពួកអ្នកបានឃើញវាផ្ទាល់នឹងភ្នែកហើយ។
Duhan 44:51
ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយអនុវត្តន៍តាមនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត ចាកផុតពីប្រការអាក្រក់ទាំងឡាយ។
Duhan 44:52
គឺស្ថិតនៅក្នុងឋានសួគ៌ដែលមានប្រភពទឹកជាច្រើន។
Duhan 44:53
នៅក្នុងឋានសួគ៌នោះ ពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើអំពីក្រណាត់សូត្រម៉ដ្ឋខៃ និងគ្រើម ដោយពួកគេអង្គុយទល់មុខគ្នា។
Duhan 44:54
ដូចដែលយើងបានលើកតម្កើងពួកគេដូចអ្វីដែលបានរៀបរាប់ខាងលើនោះ យើងក៏បានរៀបអាពាហ៍ពិពាហ៍ឲ្យពួកគេនៅក្នុងឋានសួគ៌នោះជាមួយនឹងស្រ្តីទេពអប្សរ ដែលមានសម្រស់ស្រស់ស្អាតបំផុត។
Duhan 44:55
នៅក្នុងឋានសួគ៌នោះ ពួកគេហៅអ្នកបម្រើរបស់ពួកគេដើម្បីនាំមកឲ្យពួកគេនូវផ្លែឈើដែលពួកគេត្រូវការដោយសុវត្ថិភាពបំផុតអំពីការបាត់បង់ និងការផ្តល់គ្រោះថ្នាក់។
Duhan 44:56
ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេមិនទទួលរសជាតិស្លាប់ម្តងទៀត ក្រៅពីការស្លាប់លើកដំបូងរបស់គេកាលរស់នៅក្នុងលោកិយនេះនោះឡើយ ហើយម្ចាស់របស់ពួកគេបានការពារពួកគេពីទណ្ឌកម្មភ្លើងនរក។
Duhan 44:57
ជាការប្រោសប្រទាន និងជាក្តីមេត្តាករុណាអំពីម្ចាស់របស់អ្នកចំពោះពួកគេ។ អ្វីដែលបានលើកឡើង(ដូចជាការបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងការពារពួកគេអំពីភ្លើននរក)នោះ គឺជាជោគជ័យដ៏ធំធេងបំផុតដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
Duhan 44:58
ជាការពិតណាស់ យើងបានធ្វើឲ្យគម្ពីរគួរអាននេះមានភាពងាយស្រួល ដោយបញ្ចុះវាជាភាសាររបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺភាសាអារ៉ាប់ ដើម្បីឲ្យពួកគេយកធ្វើជាមេរៀន។
Duhan 44:59
ដូច្នេះ ចូរអ្នករង់ចាំជោគជ័យរបស់អ្នក និងភាពអន្តរាយរបស់ពួកគេចុះ។ ពិតប្រាកដណាស់ពួកគេក៏ជាអ្នកដែលរង់ចាំនូវភាពអន្តរាយរបស់អ្នកដែរ។
Câsiye 45:1
ហាមីម (បានបកស្រាយរួចនៅដើមស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)
Câsiye 45:2
ការបញ្ចុះគម្ពីរគួរអាននេះ គឺមកពីអល់ឡោះដែលជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។
Câsiye 45:3
ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺជាភស្តុតាងដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់សម្រាប់បណ្តាអ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលយកជាមេរៀនពីសញ្ញាភស្តុតាងទាំងឡាយ។
Câsiye 45:4
ហើយនៅក្នុងការបង្កើតពួកអ្នក(ឱមនុស្សលោក)អំពីដំណក់ទឹកកាម បន្ទាប់មកទៅជាដុំឈាម បន្ទាប់មកទៀតទៅជាដុំសាច់ និងនៅក្នុងការបង្កើតសត្វទាំងឡាយទ្រង់ដែលបានពង្រាយវាពាសពេញលើផ្ទៃដីនោះ គឺសុទ្ធតែជាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់សម្រាប់ក្រុមដែលជឿជាក់ថា ពិតណាស់ អល់ឡោះ គឺជាម្ចាស់ដែលបង្កើត(អ្វីៗគ្រប់យ៉ាង)យ៉ាងពិតប្រាកដ។
Câsiye 45:5
ហើយនៅក្នុងការផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ និងនៅក្នុងការដែលអល់ឡោះទ្រង់បញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ឡើងវិញដោយបណ្តុះឲ្យមានរុក្ខជាតិដុះចេញពីវាឡើងវិញ ក្រោយពីដីនោះបានស្លាប់(ស្ងួតហួតហែង)គ្មានរុក្ខជាតិសោះ ហើយនិងនៅក្នុងការផ្លាស់ប្តូរទិសខ្យល់ ដោយម្តងបក់ពីទិសនេះ ម្តងបក់ពីទិសនោះដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក ទាំងអស់នោះ គឺសុទ្ធតែជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលមានប្រាជ្ញាចេះគិតពិចារណា ដោយពួកគេយកវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(បញ្ជាក់ពី)សមត្ថភាពរបស់ទ្រង់ក្នុងការពង្រស់ឲ្យរស់ឡើងវិញ ហើយនិងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់លើអ្វីៗគ្រប់យ៉ាង។
Câsiye 45:6
ទាំងនេះ គឺជាបណ្តាវាក្យខណ្ឌ និងបណ្តាភស្តុតាងដែលយើងបានសូត្រវាទៅលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដ។ ដូច្នេះ ប្រសិនបើពួកគេមិនមានជំនឿនឹងបន្ទូលរបស់អល់ឡោះ និងភស្តុតាងទាំងឡាយរបស់ទ្រង់ដែលត្រូវបានបញ្ចុះទៅលើខ្ញុំបម្រើរបស់ទ្រង់ហើយនោះ តើមានពាក្យសំដីណាបន្ទាប់ពីនេះដែលពួកគេមានជំនឿនោះ? ហើយតើមានភស្តុតាងណាបន្ទាប់ពីនេះដែលពួកគេជឿជាក់នោះ?
Câsiye 45:7
ទណ្ឌកម្មមកពីអល់ឡោះ ហើយនិងភាពវិនាសអន្តរាយ គឺសម្រាប់អ្នកដែលភូតកុហក និងអ្នកដែលសាងបាបកម្មច្រើន។
Câsiye 45:8
អ្នកគ្មានជំនឿនេះបានស្តាប់ឮនូវវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនៅក្នុងគម្ពីរគួរអានដែលអ្នកបានសូត្រឲ្យគេស្តាប់។ បន្ទាប់មក គេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿ និងការប្រព្រឹត្តល្មើសដដែល ដែលជាការក្រអឺតក្រទមក្នុងខ្លួនរបស់គេមិនព្រមដើររតាមសេចក្តីពិត ហាក់បីដូចជាគេមិនបានស្តាប់ឮវាក្យខណ្ឌដែលគេសូត្រទៅលើរូបគេនោះឡើយ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់គេចុះពីលទ្ធផលអាក្រក់ដែលរូបគេនឹងទទួលនៅថ្ងៃបរលោក នោះគឺទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំរូបគេ។
Câsiye 45:9
ហើយនៅពេលដែលអ្វីមួយនៃគម្ពីរគួរអានបានទៅដល់គេ គេបែរជាយកវាធ្វើជាការចំអកលេងសើចទៅវិញ។ ពួកដែលលេងសើចនឹងគម្ពីរគួរអាននោះ ពួកទាំងនោះនឹងត្រូវទទួលទណ្ឌកម្មដ៏អាម៉ាស់បំផុតនៅថ្ងៃបរលោក។
Câsiye 45:10
នៅពីមុខពួកគេ គឺនរកជើហាន់ណាំដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។ ហើយទ្រព្យសម្បត្តិដែលពួកគេខិតខំស្វែងរកនោះ មិនអាចជួយអ្វីបន្តិចដល់ពួកគេនៅចំពោះមុខអល់ឡោះជាម្ចាស់បានឡើយ។ ចំណែកឯរូបបដិមាទាំងឡាយដែលពួកគេយកវាមកគោរពសក្ការៈផ្សេងពីអល់ឡោះនោះ ក៏មិនអាចការពារពួកគេបានដែរ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។
Câsiye 45:11
គម្ពីរគួរអានដែលយើងបានបញ្ចុះវាលើអ្នកនាំសាររបស់យើង ព្យាការីមូហាំម៉ាត់នេះ គឺជាការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ ហើយពួកអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌនៃម្ចាស់របស់ពួកគេដែលត្រូវបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏អាក្រក់ និងឈឺចាប់បំផុត។
Câsiye 45:12
អល់ឡោះជាម្ចាស់តែមួយគត់ដែលបានបង្កើតសមុទ្រសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យសំពៅទាំងឡាយធ្វើដំណើរនៅលើវាទៅតាមបទបញ្ជារបស់ទ្រង់ ហើយដើម្បីឲ្យពួកអ្នកស្វែងរកលាភសក្ការៈតាមវិធីសាស្រ្តផ្សេងៗដែលគេអនុញ្ញាត។ ហើយសង្ឃឹមថា ពួកអ្នកចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះទៅលើពួកអ្នក។
Câsiye 45:13
ហើយទ្រង់បានបង្កើតអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ ដូចជាព្រះអាទិត្យ ព្រះចន្ទ និងដួងតារាទាំងឡាយដែលនៅលើមេឃ ហើយនិងអ្វីៗដែលមាននៅលើផែនដី ដូចជាទន្លេ ដើមឈើ និងភ្នំជាដើម សម្រាប់ជាប្រយោជន៍ដល់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងការបង្កើតអ្វីៗទាំងអស់នោះសម្រាប់ពួកអ្នកនោះ គឺជាភស្តុតាងដែលទៅលើសមត្ថភាពរបស់អល់ឡោះជាម្ចាស់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ សម្រាប់ក្រុមយកភស្តុតាងទាំងឡាយរបស់ទ្រង់មកពិចារណា និងយកវាជាមេរៀន។
Câsiye 45:14
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់លើអ្នកនាំសាររបស់ទ្រង់ថាៈ ចូរពួកអ្នកអធ្យាស្រ័យចំពោះអ្នកដែលបានធ្វើអាក្រក់មកលើពួកអ្នកក្នុងចំណោមពួកប្រឆាំង ដែលពួកគេ គឺជាពួកដែលមិនខ្វាយខ្វល់ពីឧបការគុណរបស់អល់ឡោះ ឬការដាក់ទណ្ឌកម្មរបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងតបស្នងដល់ពួកគេទាំងអស់គ្នា ទាំងបណ្តាអ្នកមានជំនឿដែលអត់ធ្មត់ និងទាំងពួកប្រឆាំងដែលបំពាន ទៅតាមទង្វើដែលពួកគេបានសាងនៅលើលោកិយនេះ។
Câsiye 45:15
ជនណាហើយដែលបានសាងអំពើល្អ ពិតណាស់ ផលនៃអំពើល្អនោះគឺសម្រាប់រូបគេ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវការអំពើល្អរបស់គេនោះឡើយ។ ហើយជនណាដែលសាងអំពើអាក្រក់ ពិតណាស់ ផលនៃទង្វើអាក្រក់នោះ គឺជាទណ្ឌកម្មលើរូបគេ ហើយអំពើអាក្រក់របស់គេនោះ ក៏មិនបានបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះដែរ។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីយើងនឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសមនឹងទទួលបាន។
Câsiye 45:16
ហើយជាការពិតណាស់ យើងបានប្រទានឲ្យអម្បូរអ៊ីស្រាអែលនូវគម្ពីរតាវរ៉ត និងក្រមច្បាប់ដើម្បីកាត់សេចក្តីរវាងមនុស្សលោក ហើយយើងបានជ្រើសរើសព្យាការីភាគច្រើនចេញពីពួកគេក្នុងចំណោមពូជពង្សព្យាការីអ៊ីព្រហ៊ីម ហើយយើងបានប្រទានឲ្យពួកគេនូវលាភសក្ការៈដ៏ល្អៗជាច្រើនប្រភេទ ហើយយើងបានលើកតម្កើងពួកគេឲ្យខ្ពង់ខ្ពស់ជាងគេក្នុងពិភពលោកនៅសម័យកាលនោះ។
Câsiye 45:17
ហើយជាការពិតណាស់ យើងបានប្រទានឲ្យអម្បូរអ៊ីស្រាអែលនូវគម្ពីរតាវរ៉ត និងក្រមច្បាប់ដើម្បីកាត់សេចក្តីរវាងមនុស្សលោក ហើយយើងបានជ្រើសរើសព្យាការីភាគច្រើនចេញពីពួកគេក្នុងចំណោមពូជពង្សព្យាការីអ៊ីព្រហ៊ីម ហើយយើងបានប្រទានឲ្យពួកគេនូវលាភសក្ការៈដ៏ល្អៗជាច្រើនប្រភេទ ហើយយើងបានលើកតម្កើងពួកគេឲ្យខ្ពង់ខ្ពស់ជាងគេក្នុងពិភពលោកនៅសម័យកាលនោះ។
Câsiye 45:18
ក្រោយមក យើងបានធ្វើឲ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្ថិតនៅលើមាគ៌ាមួយទៅតាមបទបញ្ជារបស់យើង ដែលយើងធ្លាប់បានបង្គាប់ប្រើចំពោះបណ្តាអ្នកនាំសារជាច្រើនរបស់យើងមុនអ្នកផងដែរ នោះគឺអ្នកត្រូវអំពាវនាវ(មនុស្សលោក)ទៅកាន់ការមានជំនឿ និងសាងទង្វើកុសល។ ដូចនេះ ចូរអ្នកដើរតាមក្បួនច្បាប់នេះចុះ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលមិនដឹងអំពីការពិតឲ្យសោះ ព្រោះថាទំនើងចិត្តរបស់ពួកគេនោះ គឺធ្វើឲ្យវង្វេងចេញពីការពិត។
Câsiye 45:19
ជាការពិតណាស់ ពួកដែលមិនដឹងពីការពិតនោះ មិនអាចការពារអ្នក(ព្យាការីមូហាំម៉ាត់)ពីទណ្ឌកម្មអល់ឡោះបន្តិចណាឡើយប្រសិនបើអ្នកធ្វើតាមទំនើងចិត្តរបស់ពួកគេនោះ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន មកពីគ្រប់សាសនានិងគ្រប់គោលជំនឿទាំងអស់ ពួកគេ គឺជាអ្នកដែលជួយគាំពារគ្នាទៅវិញទៅមក ហើយពួកគេពង្រឹងគ្នាប្រឆាំងនឹងបណ្តាអ្នកមានជំនឿ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលជួយគាំពារបណ្តាអ្នកដែលកោតខ្លាចចំពោះទ្រង់ តាមរយៈការអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបំរាមរបស់ទ្រង់។
Câsiye 45:20
គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនេះ គឺជាការឆ្លុះបញ្ចាំងដ៏ច្បាស់លាស់សម្រាប់មនុស្សលោកឲ្យមើលឃើញពីប្រការពិតនិងប្រការដែលមិនពិត ហើយវាចង្អុលបង្ហាញទៅកាន់ការពិត និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលជឿជាក់ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញតាមរយៈវា(គម្ពីរគួរអាន)ទៅកាន់មាគ៌ាដែលត្រឹមត្រូវ ដើម្បីឲ្យម្ចាស់របស់ពួកគេពេញចិត្តពួកគេ។ នៅពេលនោះ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ និងបញ្ចៀសពួកគេពីភ្លើងនរក។
Câsiye 45:21
តើពួកដែលប្រឆាំង និងប្រព្រឹត្តល្មើសទាំងនោះគិតស្មានថា យើងនឹងតបស្នងដល់ពួកគេដូចគ្នាទៅនឹងបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ដោយឲ្យពួកគេទទួលបានផលស្មើគ្នាទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកឬ? ការវិនិច្ឆ័យរបស់ពួកគេបែបនេះ គឺអាក្រក់បំផុត។
Câsiye 45:22
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុច្បាស់លាស់ ហើយទ្រង់មិនបង្កើតវាទាំងពីរជាការលេងសើចនោះឡើយ និងដើម្បីគេនឹងតបស្នងរាល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេបានសាង មិនថាប្រការល្អ ឬប្រការអាក្រក់។ ហើយអល់ឡោះជាម្ចាស់ ទ្រង់មិនបំពានទៅលើពួកគេដោយកាត់បន្ថយផលបុណ្យរបស់ពួកគេនោះទេ ហើយក៏មិនបន្ថែមអំពើអាក្រក់របស់ពួកគេនោះដែរ។
Câsiye 45:23
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលទៅកាន់ពួកដែលធ្វើតាមទំនើងចិត្តខ្លួនឯង ហើយបានចាត់ទុកវា(ទំនើងចិត្ត)មានឋានៈស្មើនឹងព្រះជាម្ចាស់ ដែលគេមិនធ្វើអ្វីឲ្យខុសពីទំនើងចិត្តខ្លួនឯងឡើយ ហើយអល់ឡោះជាម្ចាស់ក៏បានធ្វើឲ្យគេវង្វេងដោយស្ថិតក្នុងការដឹងរបស់អល់ឡោះ ពីព្រោះគេសមនឹងទទួលបាននូវភាពវង្វេងនោះ ហើយទ្រង់បានបោះត្រាទៅលើដួងចិត្តរបស់គេ។ ដូច្នេះ គេមិនអាចស្តាប់ឮនូវអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់គេនោះឡើយ ហើយអល់ឡោះបានធ្វើឲ្យភ្នែករបស់មានរនាំងបាំង ដែលរារាំងភ្នែករបស់គេមិនឲ្យមើលឃើញការពិតឡើយ។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញគេទៅកាន់ការពិតបាន បន្ទាប់ពីអល់ឡោះបានធ្វើឲ្យគេវង្វេងហើយនោះ? តើពួកអ្នកមិនបានពិចារណាអំពីគ្រោះថ្នាក់នៃការដើរតាមទំនើងចិត្ត ហើយនិងផលប្រយោជន៍នៃការដើរតាមច្បាប់របស់អល់ឡោះទេឬ?
Câsiye 45:24
ហើយពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញបាននិយាយថាៈ គ្មានជីវិតរស់នៅណាក្រៅពីជីវិតរស់នៅរបស់យើងក្នុងលោកិយនេះប៉ុណ្ណោះ ដោយគ្មានជីវិតរស់នៅណាបន្ទាប់ពីវាទៀតនោះឡើយ។ មនុស្សជំនាន់ដើមបានស្លាប់អស់ដោយគ្មានត្រឡប់មកវិញនោះទេ ហើយមនុស្សជំនាន់ថ្មីបានកើតឡើង។ ហើយគ្មានអ្វីដែលធ្វើឲ្យពួកយើងស្លាប់នោះទេ មានតែការផ្លាស់ប្តូរពេលយប់និងពេលថ្ងៃប៉ុណ្ណោះ។ ហើយការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនោះ គឺពួកគេគ្មានចំណេះដឹងអ្វីក្រៅតែពីការស្មានប៉ុណ្ណោះ ហើយជាការពិតណាស់ ការស្មាននោះ គឺមិនអាចផ្តល់ការពិតអ្វីបន្តិចណាឡើយ។
Câsiye 45:25
ហើយនៅពេលដែលគេសូត្រវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឲ្យពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះស្តាប់ ពួកគេគ្មានភស្តុតាងអ្វីជាសំអាងនោះឡើយ ក្រៅតែពីពាក្យសម្តីរបស់ពួកគេដែលពួកគេនិយាយទៅកាន់អ្នកនាំសារ និងមិត្តភក្តិរបស់គាត់ថាៈ ចូរពួកអ្នកធ្វើឲ្យជីដូនជីតារបស់យើងដែលបានស្លាប់ទៅហើយនោះរស់ឡើងវិញមក ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ ពួកយើងនឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញបន្ទាប់ពីពួកយើងស្លាប់ហើយមែននោះ។
Câsiye 45:26
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់ទ្រង់បានឲ្យពួកអ្នកមានជីវិត ដោយទ្រង់បានបង្កើតពួកអ្នកមក បន្ទាប់មក ទ្រង់ឲ្យពួកអ្នកស្លាប់។ បន្ទាប់មក ទ្រង់នឹងប្រមូលផ្តុំពួកអ្នកក្រោយពីពួកអ្នកបានស្លាប់ហើយនោះទៅកាន់ថ្ងៃបរលោកដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង។ ថ្ងៃនោះ នឹងកើតឡើង(យ៉ាងពិតប្រាកដ)ដោយគ្មានការសង្ស័យឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនោះដោយការសាងទង្វើកុសលនោះទេ។
Câsiye 45:27
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ គ្មានអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដណាក្រៅពីទ្រង់ឡើយ។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង ដែលជាថ្ងៃដែលអល់ឡោះទ្រង់នឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះនិងផ្តល់ការតបស្នងនោះ នៅថ្ងៃនោះ ពួកដែលធ្វើខុសដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះអ្នកផ្សេងពីអល់ឡោះនោះ នឹងទទួលការខាតបង់ ដោយសារតែពួកគេព្យាយាមបំភ្លៃការពិតទៅជាប្រការមិនពិត និងបំភ្លៃប្រការមិនពិតទៅជាប្រការពិត។
Câsiye 45:28
ហើយនៅក្នុងថ្ងៃនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញប្រជាជាតិទាំងអស់លុតជង្គង់ចុះ ដោយរង់ចាំមើល ថាតើទ្រង់នឹងធ្វើដូចម្តេចចំពោះពួកគេ។ រាល់ប្រជាជាតិទាំងអស់ត្រូវបានគេកោះហៅឲ្យទៅទទួលបញ្ជីកត់ត្រាទង្វើរបស់ពួកគេដែលម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”បានកត់ត្រាទុក។ នៅថ្ងៃនេះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកបានសាងនៅលើលោកិយ ទាំងទង្វើល្អ និងទង្វើអាក្រក់។
Câsiye 45:29
នេះគឺជាសៀវភៅកំណត់ហេតុរបស់យើង(ដែលម៉ាឡាអ៊ីកាត់របស់យើងបានកត់ត្រាទុកនៅក្នុងវានូវទង្វើរបស់ពួកអ្នក) ដែលវានឹងធ្វើជាសាក្សី(ដាក់បន្ទុក)ទៅលើពួកអ្នកយ៉ាងពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកអានវាចុះ។ ពិតប្រាកដណាស់ យើងបានប្រើឲ្យម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”កត់ត្រាទុកនូវអ្វីៗដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ។
Câsiye 45:30
នេះគឺជាសៀវភៅកំណត់ហេតុរបស់យើង(ដែលម៉ាឡាអ៊ីកាត់របស់យើងបានកត់ត្រាទុកនៅក្នុងវានូវទង្វើរបស់ពួកអ្នក) ដែលវានឹងធ្វើជាសាក្សី(ដាក់បន្ទុក)ទៅលើពួកអ្នកយ៉ាងពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកអានវាចុះ។ ពិតប្រាកដណាស់ យើងបានប្រើឲ្យម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”កត់ត្រាទុកនូវអ្វីៗដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ។
Câsiye 45:31
ចំណែកឯពួកដែលប្រឆាំងនឹងអល់ឡោះវិញនោះ មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈចំអកថាៈ តើវាក្យខណ្ឌទាំងឡាយរបស់យើងមិនធ្លាប់ត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ទេឬ តែពួកអ្នកបែរជាក្អេងក្អាង ក្រអឺតក្រទមមិនព្រមមានជំនឿលើវាទៅវិញនោះ? ហើយពួកអ្នក ធ្លាប់ជាក្រុមដែលប្រព្រឹត្តបាបកម្ម ដោយពួកអ្នកបានប្រឆាំង និងសាងទង្វើបាបកម្ម។
Câsiye 45:32
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នកថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ(ដែលទ្រង់បានសន្យាចំពោះខ្ញុំបម្រើរបស់ទ្រង់ថា ទ្រង់នឹងពង្រស់ពួកគេឡើងវិញ ហើយទ្រង់នឹងតបស្នងដល់ពួកគេ)នោះ គឺជាការពិតដែលគ្មានការសង្ស័យចំពោះវាឡើយ ហើយថ្ងៃបរលោក ក៏ជាការពិតដែលគ្មានការសង្ស័យចំពោះវានោះដែរ។ ដូច្នេះ ចូរពួកអ្នកសាងទង្វើកុសលសម្រាប់ថ្ងៃនោះចុះ ពួកអ្នកបែរជានិយាយថាៈ ពួកយើងមិនដឹងទេថា អ្វីទៅជាថ្ងៃបរលោកនេះ។ ពួកយើងមិនបានគិតទេថា វានឹងកើតឡើងនោះ ក្រៅពីការស្មានប៉ុណ្ណោះ ហើយពួកយើងក៏មិនជឿជាក់ ពិតណាស់ ថ្ងៃបរលោកនោះ នឹងមកដល់នោះដែរ។
Câsiye 45:33
ហើយអំពើអាក្រក់ទាំងឡាយរបស់ពួកគេដែលពួកគេធ្លាប់បានសាងនៅលើលោកិយ ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ បានលាតត្រដាងឡើងចំពោះមុខពួកគេ ហើយទណ្ឌកម្មដែលពួកគេធ្លាប់សើចចំអកចំពោះវានៅពេលដែលគេដាស់តឿនព្រមានពួកគេនោះ បានធ្លាក់ទៅលើពួកគេ។
Câsiye 45:34
ហើយអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ នៅថ្ងៃនេះ យើងទុកពួកអ្នកចោលនៅក្នុងឋាននរក ដូចដែលពួកអ្នកធ្លាប់បានបំភ្លេចនូវជំនួបនៅក្នុងថ្ងៃរបស់ពួកអ្នកនេះដែរ ដោយពួកអ្នកមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនេះដោយការមានជំនឿនិងការសាងទង្វើកុសលនោះទេ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នកដែលពួកអ្នកត្រូវរស់នៅនោះ គឺឋាននរក។ ហើយពួកអ្នកគ្មានអ្នកគាំពារណាដែលអាចជួយការពារពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះឡើយ។
Câsiye 45:35
ទណ្ឌកម្មដែលគេដាក់លើពួកអ្នកនេះ គឺដោយសារតែពួកអ្នកបានយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះធ្វើជាការលេងសើច ហើយការសោយសុខ និងភាពត្រកត្រអាលនៃការជីវិតលោកិយបានបោកប្រាស់ពួកអ្នក។ ដូច្នេះនៅថ្ងៃនេះ ពួកប្រឆាំងដែលសើចចំអកចំពោះវាក្យខណ្ឌរបស់អល់ឡោះទាំងនេះ មិនអាចចាកចេញពីឋាននរកបានឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវស្ថិតនៅក្នុងឋាននរកនោះជាអមតៈ។ ហើយពួកគេមិនត្រូវបានគេឲ្យវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតដើម្បីសាងទង្វើកុសលនោះឡើយ ហើយម្ចាស់របស់ពួកគេ ក៏មិនពេញចិត្តចំពោះពួកគេនោះដែរ។
Câsiye 45:36
ពិតប្រាកដណាស់ រាល់ការសសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ ដែលជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ ជាម្ចាស់គ្រប់ផែនដី និងជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងអស់។
Câsiye 45:37
ហើយភាពឧត្តុង្គឧត្តម និងភាពខ្ពង់ខ្ពស់នៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ ការចាត់ចែង និងការបញ្ញត្តិច្បាប់របស់ទ្រង់។