Khmer Abridged Explanation of the Quran — Vakıa 56:1 – Hakka 69:52
Contents
- Vakıa 56:1
- Vakıa 56:2
- Vakıa 56:3
- Vakıa 56:4
- Vakıa 56:5
- Vakıa 56:6
- Vakıa 56:7
- Vakıa 56:8
- Vakıa 56:9
- Vakıa 56:10
- Vakıa 56:11
- Vakıa 56:12
- Vakıa 56:13
- Vakıa 56:14
- Vakıa 56:15
- Vakıa 56:16
- Vakıa 56:17
- Vakıa 56:18
- Vakıa 56:19
- Vakıa 56:20
- Vakıa 56:21
- Vakıa 56:22
- Vakıa 56:23
- Vakıa 56:24
- Vakıa 56:25
- Vakıa 56:26
- Vakıa 56:27
- Vakıa 56:28
- Vakıa 56:29
- Vakıa 56:30
- Vakıa 56:31
- Vakıa 56:32
- Vakıa 56:33
- Vakıa 56:34
- Vakıa 56:35
- Vakıa 56:36
- Vakıa 56:37
- Vakıa 56:38
- Vakıa 56:39
- Vakıa 56:40
- Vakıa 56:41
- Vakıa 56:42
- Vakıa 56:43
- Vakıa 56:44
- Vakıa 56:45
- Vakıa 56:46
- Vakıa 56:47
- Vakıa 56:48
- Vakıa 56:49
- Vakıa 56:50
- Vakıa 56:51
- Vakıa 56:52
- Vakıa 56:53
- Vakıa 56:54
- Vakıa 56:55
- Vakıa 56:56
- Vakıa 56:57
- Vakıa 56:58
- Vakıa 56:59
- Vakıa 56:60
- Vakıa 56:61
- Vakıa 56:62
- Vakıa 56:63
- Vakıa 56:64
- Vakıa 56:65
- Vakıa 56:66
- Vakıa 56:67
- Vakıa 56:68
- Vakıa 56:69
- Vakıa 56:70
- Vakıa 56:71
- Vakıa 56:72
- Vakıa 56:73
- Vakıa 56:74
- Vakıa 56:75
- Vakıa 56:76
- Vakıa 56:77
- Vakıa 56:78
- Vakıa 56:79
- Vakıa 56:80
- Vakıa 56:81
- Vakıa 56:82
- Vakıa 56:83
- Vakıa 56:84
- Vakıa 56:85
- Vakıa 56:86
- Vakıa 56:87
- Vakıa 56:88
- Vakıa 56:89
- Vakıa 56:90
- Vakıa 56:91
- Vakıa 56:92
- Vakıa 56:93
- Vakıa 56:94
- Vakıa 56:95
- Vakıa 56:96
- Hadid 57:1
- Hadid 57:2
- Hadid 57:3
- Hadid 57:4
- Hadid 57:5
- Hadid 57:6
- Hadid 57:7
- Hadid 57:8
- Hadid 57:9
- Hadid 57:10
- Hadid 57:11
- Hadid 57:12
- Hadid 57:13
- Hadid 57:14
- Hadid 57:15
- Hadid 57:16
- Hadid 57:17
- Hadid 57:18
- Hadid 57:19
- Hadid 57:20
- Hadid 57:21
- Hadid 57:22
- Hadid 57:23
- Hadid 57:24
- Hadid 57:25
- Hadid 57:26
- Hadid 57:27
- Hadid 57:28
- Hadid 57:29
- Mücadele 58:1
- Mücadele 58:2
- Mücadele 58:3
- Mücadele 58:4
- Mücadele 58:5
- Mücadele 58:6
- Mücadele 58:7
- Mücadele 58:8
- Mücadele 58:9
- Mücadele 58:10
- Mücadele 58:11
- Mücadele 58:12
- Mücadele 58:13
- Mücadele 58:14
- Mücadele 58:15
- Mücadele 58:16
- Mücadele 58:17
- Mücadele 58:18
- Mücadele 58:19
- Mücadele 58:20
- Mücadele 58:21
- Mücadele 58:22
- Haşr 59:1
- Haşr 59:2
- Haşr 59:3
- Haşr 59:4
- Haşr 59:5
- Haşr 59:6
- Haşr 59:7
- Haşr 59:8
- Haşr 59:9
- Haşr 59:10
- Haşr 59:11
- Haşr 59:12
- Haşr 59:13
- Haşr 59:14
- Haşr 59:15
- Haşr 59:16
- Haşr 59:17
- Haşr 59:18
- Haşr 59:19
- Haşr 59:20
- Haşr 59:21
- Haşr 59:22
- Haşr 59:23
- Haşr 59:24
- Mümtehıne 60:1
- Mümtehıne 60:2
- Mümtehıne 60:3
- Mümtehıne 60:4
- Mümtehıne 60:5
- Mümtehıne 60:6
- Mümtehıne 60:7
- Mümtehıne 60:8
- Mümtehıne 60:9
- Mümtehıne 60:10
- Mümtehıne 60:11
- Mümtehıne 60:12
- Mümtehıne 60:13
- Sâff 61:1
- Sâff 61:2
- Sâff 61:3
- Sâff 61:4
- Sâff 61:5
- Sâff 61:6
- Sâff 61:7
- Sâff 61:8
- Sâff 61:9
- Sâff 61:10
- Sâff 61:11
- Sâff 61:12
- Sâff 61:13
- Sâff 61:14
- Cumua 62:1
- Cumua 62:2
- Cumua 62:3
- Cumua 62:4
- Cumua 62:5
- Cumua 62:6
- Cumua 62:7
- Cumua 62:8
- Cumua 62:9
- Cumua 62:10
- Cumua 62:11
- Münafikun 63:1
- Münafikun 63:2
- Münafikun 63:3
- Münafikun 63:4
- Münafikun 63:5
- Münafikun 63:6
- Münafikun 63:7
- Münafikun 63:8
- Münafikun 63:9
- Münafikun 63:10
- Münafikun 63:11
- Teğabün 64:1
- Teğabün 64:2
- Teğabün 64:3
- Teğabün 64:4
- Teğabün 64:5
- Teğabün 64:6
- Teğabün 64:7
- Teğabün 64:8
- Teğabün 64:9
- Teğabün 64:10
- Teğabün 64:11
- Teğabün 64:12
- Teğabün 64:13
- Teğabün 64:14
- Teğabün 64:15
- Teğabün 64:16
- Teğabün 64:17
- Teğabün 64:18
- Talak 65:1
- Talak 65:2
- Talak 65:3
- Talak 65:4
- Talak 65:5
- Talak 65:6
- Talak 65:7
- Talak 65:8
- Talak 65:9
- Talak 65:10
- Talak 65:11
- Talak 65:12
- Tahrim 66:1
- Tahrim 66:2
- Tahrim 66:3
- Tahrim 66:4
- Tahrim 66:5
- Tahrim 66:6
- Tahrim 66:7
- Tahrim 66:8
- Tahrim 66:9
- Tahrim 66:10
- Tahrim 66:11
- Tahrim 66:12
- Mülk 67:1
- Mülk 67:2
- Mülk 67:3
- Mülk 67:4
- Mülk 67:5
- Mülk 67:6
- Mülk 67:7
- Mülk 67:8
- Mülk 67:9
- Mülk 67:10
- Mülk 67:11
- Mülk 67:12
- Mülk 67:13
- Mülk 67:14
- Mülk 67:15
- Mülk 67:16
- Mülk 67:17
- Mülk 67:18
- Mülk 67:19
- Mülk 67:20
- Mülk 67:21
- Mülk 67:22
- Mülk 67:23
- Mülk 67:24
- Mülk 67:25
- Mülk 67:26
- Mülk 67:27
- Mülk 67:28
- Mülk 67:29
- Mülk 67:30
- Kalem 68:1
- Kalem 68:2
- Kalem 68:3
- Kalem 68:4
- Kalem 68:5
- Kalem 68:6
- Kalem 68:7
- Kalem 68:8
- Kalem 68:9
- Kalem 68:10
- Kalem 68:11
- Kalem 68:12
- Kalem 68:13
- Kalem 68:14
- Kalem 68:15
- Kalem 68:16
- Kalem 68:17
- Kalem 68:18
- Kalem 68:19
- Kalem 68:20
- Kalem 68:21
- Kalem 68:22
- Kalem 68:23
- Kalem 68:24
- Kalem 68:25
- Kalem 68:26
- Kalem 68:27
- Kalem 68:28
- Kalem 68:29
- Kalem 68:30
- Kalem 68:31
- Kalem 68:32
- Kalem 68:33
- Kalem 68:34
- Kalem 68:35
- Kalem 68:36
- Kalem 68:37
- Kalem 68:38
- Kalem 68:39
- Kalem 68:40
- Kalem 68:41
- Kalem 68:42
- Kalem 68:43
- Kalem 68:44
- Kalem 68:45
- Kalem 68:46
- Kalem 68:47
- Kalem 68:48
- Kalem 68:49
- Kalem 68:50
- Kalem 68:51
- Kalem 68:52
- Hakka 69:1
- Hakka 69:2
- Hakka 69:3
- Hakka 69:4
- Hakka 69:5
- Hakka 69:6
- Hakka 69:7
- Hakka 69:8
- Hakka 69:9
- Hakka 69:10
- Hakka 69:11
- Hakka 69:12
- Hakka 69:13
- Hakka 69:14
- Hakka 69:15
- Hakka 69:16
- Hakka 69:17
- Hakka 69:18
- Hakka 69:19
- Hakka 69:20
- Hakka 69:21
- Hakka 69:22
- Hakka 69:23
- Hakka 69:24
- Hakka 69:25
- Hakka 69:26
- Hakka 69:27
- Hakka 69:28
- Hakka 69:29
- Hakka 69:30
- Hakka 69:31
- Hakka 69:32
- Hakka 69:33
- Hakka 69:34
- Hakka 69:35
- Hakka 69:36
- Hakka 69:37
- Hakka 69:38
- Hakka 69:39
- Hakka 69:40
- Hakka 69:41
- Hakka 69:42
- Hakka 69:43
- Hakka 69:44
- Hakka 69:45
- Hakka 69:46
- Hakka 69:47
- Hakka 69:48
- Hakka 69:49
- Hakka 69:50
- Hakka 69:51
- Hakka 69:52
Vakıa 56:1
នៅពេលដែលថ្ងៃបរលោកកើតឡើង ដោយវាមិនអាចចៀសផុតបានឡើយ។
Vakıa 56:2
នៅថ្ងៃនោះ គ្មានបុគ្គលណាម្នាក់អាចបដិសេធ(មិនជឿ)ចំពោះវា ដូចដែលពួកគេធ្លាប់បានបដិសេធ(មិនជឿ)កាលនៅលើលោកិយទៀតនោះឡើយ។
Vakıa 56:3
(នៅថ្ងៃនោះ) គេនឹងទម្លាក់ពួកដែលប្រឆាំង(គ្មានជំនឿ)ដែលបំពាន ដោយបញ្ចូលពួកគេទៅក្នុងឋាននរក ហើយនិងលើកបណ្តាអ្នកមានជំនឿដែលកោតខ្លាច ដោយបញ្ចូលពួកគេទៅក្នុងឋានសួគ៌។
Vakıa 56:4
នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យរង្គោះរង្គើយ៉ាងខ្លាំងបំផុត
Vakıa 56:5
និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំបែកឲ្យបែកខ្ទេចខ្ទី
Vakıa 56:6
ដោយសារតែការបំបែកឲ្យបែកខ្ទេចខ្ទីនេះ វា(ភ្នំ)បានក្លាយជាធូលីដែលរាយប៉ាយ ដោយពុំស្ថិតស្ថេរឡើយ។
Vakıa 56:7
នៅថ្ងៃនោះ ពួកអ្នកត្រូវបានបែងចែកជាបីក្រុម ៖
Vakıa 56:8
ក្រុមខាងស្តាំ គឺជាក្រុមដែលបានទទួលសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេពីខាងស្តាំដៃពួកគេ។ ខ្ពង់ខ្ពស់ អស្ចារ្យយ៉ាងណាទៅឋានៈរបស់ពួកគេ!
Vakıa 56:9
និងក្រុមខាងឆ្វេង គឺជាពួកដែលបានទទួលសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេពីខាងឆ្វេងដៃពួកគេ។ ថោកទាប និងអាក្រក់យ៉ាងណាទៅឋានៈរបស់ពួកគេ។
Vakıa 56:10
ហើយនិងក្រុមដែលនាំមុខគេក្នុងការសាងទង្វើកុសលកាលនៅក្នុងលោកិយ ពួកគេក៏ជាអ្នកដែលនាំមុខគេនៅថ្ងៃបរលោកក្នុងការចូលឋានសួគ៌ដែរ។
Vakıa 56:11
អ្នកទាំងនោះ គឺជាអ្នកដែល(មានឋានៈ)នៅជិតនឹងអល់ឡោះជាម្ចាស់
Vakıa 56:12
ដោយ(ពួកគេ)ស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។ ពួកគេសោយសុខជាមួយនឹងឧបការគុណជាច្រើនប្រភេទ។
Vakıa 56:13
មួយក្រុម គឺមកពីប្រជាជាតិនេះ(ប្រជាជាតិព្យាការីមូហាំម៉ាត់ និងមកពីប្រជាជាតិជំនាន់មុនៗ។
Vakıa 56:14
ហើយភាគតិចនៃពួកមនុស្សជំនាន់ក្រោយ គឺជាពួកនាំមុខគេ និងជាអ្នកដែលនៅក្បែរអល់ឡោះ។
Vakıa 56:15
(ពួកគេ)នៅលើគ្រែដែលធ្វើអំពីមាសនិងត្បូងពេជ្រដ៏មានតម្លៃ
Vakıa 56:16
ដោយទម្រេតខ្លួននៅលើគ្រែនេះដោយបែរមុខរកគ្នា ដោយពួកគេម្នាក់ៗមិនសម្លឹងមើលទៅកាន់ខ្នងរបស់អ្នកដទៃឡើយ។
Vakıa 56:17
ហើយក្មេងៗដែលមានវ័យក្មេងជានិច្ច(មិនចេះចាស់)ដើរជុំវិញពួកគេ រង់ចាំបម្រើពួកគេ។
Vakıa 56:18
ក្មេងៗទាំងនោះដើរក្រឡឹងពួកគេដោយមានពែង កំសៀវ ហើយនិងកែវស្រាមកពីទន្លេដែលហូរនៅក្នុងឋានសួគ៌។
Vakıa 56:19
វាមិនដូចជាស្រាដែលនៅលើលោកិយនោះឡើយ។ អ្នកដែលផឹកវាហើយ គឺមិនឈឺក្បាល និងមិនបាត់បង់សតិនោះទេ។
Vakıa 56:20
ហើយក្មេងៗទាំងនោះដើរក្រឡឹងជុំវិញពួកគេជាមួយនឹងផ្លែឈើជាច្រើនដែលពួកគេអាចជ្រើសរើសតាមក្តីប្រាថ្នា។
Vakıa 56:21
ហើយក្មេងៗទាំងនោះផងដែរ ដើរក្រឡឹងជុំវិញពួកគេដោយមានសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ។
Vakıa 56:22
ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលមានកែវភ្នែកស្រស់ស្អាតបំផុត
Vakıa 56:23
ប្រៀបដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា(ទុកយ៉ាងល្អ)នៅក្នុងសំបករបស់វា
Vakıa 56:24
ជាការតបស្នងដល់ពួកគេទៅលើទង្វើកុសលទាំងឡាយដែលពួកគេបានសាងកាលនៅក្នុងលោកិយ។
Vakıa 56:25
នៅក្នុងឋានសួគ៌នេះ ពួកគេមិនឮនូវពាក្យសម្តីដែលអាក្រក់ និងពាក្យសម្តីដែលនាំឲ្យមានបាបកម្មនោះឡើយ។
Vakıa 56:26
ពួកគេមិនបានឮអ្វី ក្រៅពីការឲ្យសាឡាម(គារវកិច្ច)របស់ម៉ាឡាអ៊ីកាត់ទៅលើពួកគេ និងការឲ្យសាឡាមគ្នាទៅវិញទៅមករវាងពួកគេប៉ុណ្ណោះ។
Vakıa 56:27
ហើយក្រុមដៃស្តាំដែលពួកគេជាអ្នកដែលទទួលបានសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃស្តាំ។ ធំធេងយ៉ាងណាឋានៈរបស់ពួកគេ និងកិច្ចការរបស់ពួកគេសម្រាប់អល់ឡោះជាម្ចាស់នោះ?
Vakıa 56:28
(ពួកគេ)នៅក្រោមដើមពុទ្រាដែលត្រូវបានគេកាត់បន្លាចេញ ដោយវាពុំបង្កគ្រោះថ្នាក់អ្វីនោះឡើយ។
Vakıa 56:29
និងនៅក្រោមដើមចេកដែលមានផ្លែត្រួតលើគ្នា តម្រៀបជាជួរៗ។
Vakıa 56:30
ហើយនៅក្រោមម្លប់ដែលមានជាប់ជានិច្ច មិនបាត់បង់ទៅណាឡើយ។
Vakıa 56:31
និងទឹកដែលហូររហូតឥតឈប់ឈរ។
Vakıa 56:32
ហើយនិងផ្លែឈើជាច្រើនរាប់មិនអស់។
Vakıa 56:33
ផ្លែឈើទាំងនោះមិនដាច់ពីពួកគេឡើយ។ ផ្លែឈើទាំងនោះ គ្មានរដូវកាលទេ ហើយក៏គ្មានអ្វីអាចរារាំងវានៅពេលណាដែលពួកគេត្រូវការនោះដែរ។
Vakıa 56:34
និងមានពូកដែលត្រូវបានគេលើកយ៉ាងខ្ពស់គេដាក់នៅលើគ្រែ។
Vakıa 56:35
ពិតប្រាកដណាស់ យើងបានបង្កើតស្រ្តីទេពអប្សរដែលបានលើកឡើងនោះនូវការបង្កើតមួយដែលខុសពីការបង្កើតធម្មតា
Vakıa 56:36
ដោយយើងបានឲ្យពួកនាងនៅក្រមុំព្រហ្មចារីយ៍ ដែលគ្មានអ្នកណាធ្លាប់ប៉ះពាល់ពួកនាងពីមុនមកនោះឡើយ។
Vakıa 56:37
ពួកនាងស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ ហើយពួកនាងមានអាយុស្មើៗគ្នា។
Vakıa 56:38
យើងបានបង្កើតស្រ្តីទេពអប្សរទាំងនោះសម្រាប់ក្រុមដៃស្តាំ ដែលពួកគេ គឺជាអ្នកដែលបានទទួលសៀវភៅកំណត់ត្រាទង្វើដោយដៃខាងស្តាំដែលជាសញ្ញាបញ្ជាក់ថា ពួកគេជាអ្នកដែលទទួលបាននូវសុភមង្គល។
Vakıa 56:39
ពួកគេជាក្រុមមួយក្នុងចំណោមប្រជាជាតិរបស់ព្យាការីនៅជំនាន់មុនៗ។
Vakıa 56:40
ហើយក៏មានក្រុមមួយនៃប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ ដែលជាប្រជាជាតិចុងក្រោយបង្អស់ផងដែរ។
Vakıa 56:41
ហើយពួកដៃឆ្វេងដែលពួកគេជាអ្នកដែលទទួលបានសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃឆ្វេង។ អាក្រក់យ៉ាងណាទៅស្ថានភាពរបស់ពួកគេ និង កន្លែងវិលត្រលប់របស់ពួកគេនោះ។
Vakıa 56:42
(ពួកគេ)ស្ថិតនៅក្រោមខ្យល់ដែលក្តៅបំផុត និងក្រោមទឹកដែលក្តៅបំផុត។
Vakıa 56:43
និងនៅក្រោមម្លប់នៃផ្សែងដ៏ខ្មៅងងឹត
Vakıa 56:44
ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។
Vakıa 56:45
ប្រាកដណាស់ មុននឹងពួកគេបានមកត្រូវទណ្ឌកម្មនេះ ពួកគេធ្លាប់បានសោយសុខនៅលើលោកិយ។ គ្មានអ្វីដែលសំខាន់ចំពោះពួកគេក្រៅពីចំណង់តណ្ហារបស់ពួកគេឡើយ។
Vakıa 56:46
ហើយពួកគេធ្លាប់បានប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងគោរពសក្ការៈចំពោះរូបបដិមានានាផ្សេងពីទ្រង់ជានិច្ច។
Vakıa 56:47
ហើយពួកគេធ្លាប់បានបដិសេធនឹងការពង្រស់ឡើងវិញ ដោយពួកគេបាននិយាយចំអកឡកឡឺយនឹងថ្ងៃបរលោកថាៈ នៅពេលដែលពួកយើងបានស្លាប់ និងបានក្លាយជាដី ហើយឆ្អឹងក៏ត្រូវបានពុកផុយរលួយអស់ទៅហើយនោះ តើបន្ទាប់ពីនោះ ពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញឬ?
Vakıa 56:48
ចុះជីដូនជីតារបស់ពួកយើងជំនាន់មុនៗដែលបានស្លាប់ទៅហើយនោះ តើពួកគាត់នឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដែរឬ?
Vakıa 56:49
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ប្រាកដណាស់ ទាំងមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយទាំងអស់
Vakıa 56:50
ពួកគេនឹងត្រូវបានគេប្រមូលផ្តុំនៅថ្ងៃបរលោកដោយចៀសមិនផុតឡើយ ដើម្បីជំនុំជម្រះ និង ទទួលការតបស្នង។
Vakıa 56:51
បន្ទាប់មក ប្រាកដណាស់ពួកអ្នក ឱពួកអ្នកដែលបដិសេធចំពោះការពង្រស់ឡើងវិញ ជាពួកដែលវង្វេងអំពីមាគ៌ាដ៏ត្រឹមត្រូវ នៅថ្ងៃបរលោក ពួកអ្នកប្រាកដជានឹងបានទទួលទានផ្លែហ្ស៊ឹកគូម ជាផ្លែឈើដែលអាក្រក់និងកខ្វក់ជាងគេបំផុត។
Vakıa 56:52
បន្ទាប់មក ប្រាកដណាស់ពួកអ្នក ឱពួកអ្នកដែលបដិសេធចំពោះការពង្រស់ឡើងវិញ ជាពួកដែលវង្វេងអំពីមាគ៌ាដ៏ត្រឹមត្រូវ នៅថ្ងៃបរលោក ពួកអ្នកប្រាកដជានឹងបានទទួលទានផ្លែហ្ស៊ឹកគូម ជាផ្លែឈើដែលអាក្រក់និងកខ្វក់ជាងគេបំផុត។
Vakıa 56:53
ហើយពួកអ្នកនឹងបំពេញពោះដែលទទេរបស់ពួកអ្នកនឹងផ្លែហ្ស៊ឹកគូមដ៏ល្វីងនេះ។
Vakıa 56:54
រួចមក ពួកអ្នកនឹងផឹកទឹកដ៏ក្តៅសែនក្តៅបំផុត។
Vakıa 56:55
ហើយពួកអ្នកនឹងផឹកវាយ៉ាងច្រើន ដូជាចសត្វអូដ្ឋដែលផឹកទឹកច្រើនដោយសារតែវាមានជំងឺស្រេកទឹកដូច្នោះដែរ។
Vakıa 56:56
អាហារដ៏សែនល្វីង និងទឹកដ៏សែនក្តៅដែលបានលើកឡើងនោះ គឺជារបស់ដែលគេនឹងបម្រើជូន និងទទួលពួកគេ នៅថ្ងៃតបស្នង(ថ្ងៃបរលោក)។
Vakıa 56:57
យើងបានបង្កើតពួកអ្នក(ឱពួកដែលបដិសេធ)ឲ្យកើតមានឡើងក្រោយពីពួកអ្នកមិនធ្លាប់មានសោះ(ពីមុនមក)។ ដូចនេះ ហេតុអ្វីបានជាពួកអ្នកមិនជឿថា យើងនឹងពង្រស់ពួកអ្នកឲ្យរស់រានមានជីវិតសារជាថ្មីម្តងទៀតក្រោយពីពួកអ្នកបានស្លាប់ទៅហើយនោះ?
Vakıa 56:58
តើពួកអ្នក(ឱពួកមនុស្សលោក)យល់យ៉ាងណាចំពោះទឹកកាមដែលពួកអ្នកបានបញ្ចូលទៅក្នុងស្បូនភរិយារបស់ពួកអ្នកនោះ?
Vakıa 56:59
តើពួកអ្នកជាអ្នកដែលបានបង្កើតទឹកកាមនោះ ឬមួយក៏យើងជាអ្នកបង្កើតវា?
Vakıa 56:60
យើងបានកំណត់សចក្តីស្លាប់រវាងពួកអ្នក។ ដូច្នេះ ម្នាក់ៗនៃពួកអ្នកមានកាលកំណត់នៃការស្លាប់រៀងៗខ្លួន ដោយវា(សេចក្តីស្លាប់)មិនអាចមកដល់មុនកាលកំណត់ ហើយក៏មិនអាច(នៅមានជីវិត)យូរជាងកាលកំណត់ដែរ។ ហើយយើងមិនមែនជាអ្នកដែលអសមត្ថភាពនោះទេ
Vakıa 56:61
លើការផ្លាស់ប្តូរក្រុមមួយផ្សេងទៀតដែលដូចពួកអ្នក ហើយបង្កើតពួកអ្នកក្នុងលក្ខណៈមួយផ្សេងទៀត(នៅថ្ងៃបរលោក)ដែលពួកអ្នកមិនបានដឹងនោះ។
Vakıa 56:62
ហើយពិតប្រាកដណាស់ ពួកអ្នកបានដឹងអំពីរបៀបដែលយើងបានបង្កើតពួកអ្នកកាលពីដំបូងហើយ។ ដូចនេះ តើពួកអ្នកមិនយកជាមេរៀន ហើយដឹងថា អ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងនោះ គឺជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញសារជាថ្មីម្តងទៀតក្រោយពេលពួកអ្នកបានស្លាប់ហើយនោះទេឬ?
Vakıa 56:63
តើពួកអ្នកយល់ឃើញយ៉ាងណាដែរចំពោះគ្រាប់ពូជដែលពួកអ្នកបាចវាចូលទៅក្នុងដីនោះ?
Vakıa 56:64
តើពួកអ្នកជាអ្នកបណ្តុះគ្រាប់ពូជទាំងនោះ ឬមួយក៏យើងជាអ្នកដែលបណ្តុះវាឲ្យដុះឡើង?
Vakıa 56:65
ប្រសិនបើយើងមានចេតនាធ្វើឲ្យទាំងនោះខូចខាតខ្ទេចខ្ទីនោះ យើងពិតជានឹងធ្វើឲ្យដំណាំទាំងនោះខូចខាតខ្ទេចខ្ទីបន្ទាប់ពីដំណាំនោះហៀបនឹងផ្តល់ផ្លែផ្កា ហើយក្រោយពីនោះ ពួកអ្នកនឹងមានការងឿងឆ្ងល់ចំពោះអ្វីដែលបានកើតឡើងជាមិនខាន។
Vakıa 56:66
ពួកអ្នកនឹងនិយាយថាៈ ប្រាកដណាស់ ពួកយើងត្រូវបានគេដាក់ទណ្ឌកម្ម ដោយធ្វើឲ្យខាតបង់ចំពោះអ្វីដែលពួកយើងបានចំណាយវា។
Vakıa 56:67
ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំងពីលាភសក្ការៈ។
Vakıa 56:68
តើពួកអ្នកយល់យ៉ាងណាដែរចំពោះទឹកដែលពួកអ្នកកំពុងផឹកនៅពេលដែលពួកអ្នកស្រេកទឹកនោះ?
Vakıa 56:69
តើពួកអ្នកជាអ្នកបញ្ចុះវា(ទឹកភ្លៀង)ពីពពកដែលនៅលើមេឃ ឬមួយក៏យើងជាអ្នកដែលបញ្ចុះវា?
Vakıa 56:70
ប្រសិនបើយើងមានចេតនាធ្វើឲ្យទឹកនោះក្លាយជាទឹកដែលមានរសជាតិប្រៃខ្លាំងដែលគេមិនអាចទាញយកផលប្រយោជន៍អ្វីពីវាបាន មិនថាសម្រាប់ផឹក ឬស្រោចស្រពដំណាំទេនោះ យើងពិតជានឹងធ្វើឲ្យវាក្លាយជាទឹកដែលមានរសជាតិប្រៃខ្លាំងជាមិនខាន។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណអល់ឡោះជាម្ចាស់ចំពោះការដែលទ្រង់បានបញ្ចុះវា(ទឺកភ្លៀង)ឲ្យមានរសជាតិសាប ដែលជាក្តីមេត្តាករុណាដល់ពួកអ្នកនោះ?
Vakıa 56:71
តើពួកអ្នកយល់យ៉ាងណាចំពោះភ្លើងដែលពួកអ្នកបង្កាត់វាសម្រាប់ជាផលប្រយោជន៍ដល់ពួកអ្នកនោះ?
Vakıa 56:72
តើពួកអ្នកជាអ្នកបង្កើតដើមឈើដែលអាចយកមកបង្កាត់ភ្លើងបាន ឬមួយក៏យើងជាអ្នកដែលបង្កើតវាដោយក្តីអាណិតស្រលាញ់របស់យើងចំពោះពួកអ្នក?
Vakıa 56:73
យើងបានបង្កើតភ្លើងនេះ ជាការដាស់រំលឹកមួយសម្រាប់ពួកអ្នក ដោយវាដាស់រំលឹកពួកអ្នកអំពីភ្លើងនរកនៅថ្ងៃបរលោក ហើយយើងបានបង្កើតភ្លើងនេះដើម្បីជាផលប្រយោជន៍ដល់អ្នកដែលធ្វើដំណើរក្នុងចំណោមពួកអ្នក។
Vakıa 56:74
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) លើកតម្កើងម្ចាស់របស់អ្នកដ៏មហាឧត្តុង្គឧត្តមអំពីអ្វីដែលមិនសាកសមចំពោះទ្រង់ចុះ។
Vakıa 56:75
អល់ឡោះជាម្ចាស់ទ្រង់បានស្បថនិងទីកន្លែងគោចរនៃហ្វូនតារាទាំងអស់។
Vakıa 56:76
ហើយពិតប្រាកដណាស់ ការស្បថនឹងទីកន្លែងនៃផ្កាយទាំងនោះ(ប្រសិនបើពួកអ្នកបានដឹងពីភាពធំធេងរបស់វា) វាគឺជារឿងមួយធំធេងបំផុត ពីព្រោះក្នុងនោះមានភស្តុតាងនិងមេរៀនជាច្រើនរាប់មិនអស់។
Vakıa 56:77
ពិតប្រាកដណាស់ គម្ពីរគួរអានដែលត្រូវបានគេសូត្រឲ្យពួកអ្នក(ឱមនុស្សលោក)ស្តាប់នោះ គឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង ត្បិតនៅក្នុងនោះមានផលប្រយោជន៍ជាច្រើនដ៏ធំធេង។
Vakıa 56:78
(វាត្រូវបានរក្សាទុក)នៅក្នុងគម្ពីរដែលត្រូវបានរក្សាការពារពីភ្នែករបស់មនុស្សលោក ពោលគឺនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។
Vakıa 56:79
គ្មានអ្នកណាអាចប៉ះពាល់វាបានឡើយ លើកលែងតែពួកម៉ាឡាអ៊ីកាត់ដែលស្អាតស្អំអំពីបាបកម្ម និងភាពអាប់ឱនទាំងឡាយប៉ុណ្ណោះ។
Vakıa 56:80
(គម្ពីរនោះ)ត្រូវបានបញ្ចុះមកពីម្ចាស់នៃម៉ាខ្លូកទាំងឡាយទៅឲ្យព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់។
Vakıa 56:81
តើពួកអ្នក(ឱពួកមុស្ហរីគីន)ហ៊ានបដិសេធ មិនជឿចំពោះគម្ពីរគួរអាននេះឬ?
Vakıa 56:82
ហើយពួកអ្នកបានប្តូការដឹងគុណចំពោះអល់ឡោះទៅលើលាភសក្ការៈដែលទ្រង់បានប្រទានឲ្យនោះ ទៅជាការបដិសេធនឹងទ្រង់ ដោយពួកអ្នកបានភ្ជាប់មូលហេតុនៃការបញ្ចុះទឹកភ្លៀងនោះ ថាមកពីផ្កាយទៅវិញ ដោយពួកអ្នកនិយាយថាៈ ពួកយើងត្រូវបានគេបញ្ចុះទឹកភ្លៀងមកដោយសារតែផ្កាយនេះ ឬផ្កាយនោះទៅវិញ ដូច្នេះឬ?
Vakıa 56:83
ហេតុអ្វីបានជានៅពេលដែលព្រលឹងបានទៅដល់បំពង់ក
Vakıa 56:84
ខណៈដែលពួកអ្នកកំពុងមើលទៅកាន់អ្នកដែលហៀបនឹងស្លាប់ នៅនឹងមុខពួកអ្នក
Vakıa 56:85
ហើយការដឹងរបស់យើង សមត្ថភាពរបស់យើង និងម៉ាឡាអ៊ីកាត់របស់យើង គឺនៅជិតនឹងអ្នកស្លាប់នោះជាងពួកអ្នកទៅទៀតនោះ ប៉ុន្តែពួកអ្នកមិនបានឃើញម៉ាឡាអ៊ីកាត់ទាំងនោះទេ។
Vakıa 56:86
ដូច្នេះ ប្រសិនបើ(តាមការស្មានរបស់ពួកអ្នក) ពួកអ្នកមិនត្រូវបានគេពង្រស់ឡើងវិញ(ដើម្បីទទួលការតបស្នងទៅលើទង្វើរបស់ពួកអ្នកទេនោះ) ហេតុអ្វីបានជា
Vakıa 56:87
ពួកអ្នកមិនឲ្យព្រលឹងដែលបានចាកចេញពីខ្លួននៃអ្នកស្លាប់របស់ពួកអ្នកនោះ ត្រលប់មករកខ្លួនប្រាណរបស់គេវិញទៅ ប្រសិនបើពួកអ្នក ពិតជាអ្នកដែលនិយាយត្រឹមត្រូវមែននោះ? តែពួកអ្នកពិតជាគ្មានសមត្ថភាពធ្វើដូច្នោះឡើយ។
Vakıa 56:88
ចំណែកឯ ប្រសិនបើអ្នកស្លាប់នោះស្ថិតក្នុងចំណោមពួកអ្នកដែលឈានមុខគេ(រួសរាន់)ទៅកាន់អំពើល្អនោះ
Vakıa 56:89
គេនឹងទទួលបានក្តីសុខស្រួលដោយគ្មានភាពហត់នឿយបន្ទាប់ពីនោះឡើយ ថែមទាំងទទួលបាននូវលាភសក្ការៈដ៏ល្អពៃ និងក្តីមេត្តាករុណា(ពីម្ចាស់របស់គេ) ហើយនិងទទួលបាននូវឋានសួគ៌ដែលគេអាចសោយសុខក្នុងនោះតាមអ្វីដែលគេប្រាថ្នា។
Vakıa 56:90
ហើយឯចំណែកឯ ប្រសិនបើអ្នកស្លាប់នោះស្ថិតក្នុងចំណោមក្រុមដៃស្តាំវិញនោះ ដូច្នេះ ចូរអ្នកកុំព្រួយបារម្ភចំពោះកិច្ចការរបស់ពួកគេ។ ជាការពិតណាស់ ពួកគេមានសេចក្តីសុខ និងសុវត្ថិភាពហើយ។
Vakıa 56:91
ហើយឯចំណែកបើសិនជាអ្នកស្លាប់នោះស្ថិតក្នុងចំណោមក្រុមដៃស្តាំវិញនោះ ដូច្នេះ ចូរអ្នកកុំព្រួយបារម្ភចំពោះកិច្ចការរបស់ពួកគេ។ ពិតណាស់ ពួកគេមានសេចក្តីសុខ និងសុវត្ថិភាពហើយ។
Vakıa 56:92
ហើយប្រសិនបើអ្នកស្លាប់នោះ ស្ថិតក្នុងចំណោមពួកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមក ជាពួកដែលវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវវិញនោះ
Vakıa 56:93
ជាការពិតណាស់ គេនឹងទទួលរាក់ទាក់ពួកគេដោយទឹកដ៏សែនក្តៅបំផុត
Vakıa 56:94
ហើយនិងត្រូវបានគេដុត(ពួកគេ)ដោយភ្លើងនរកជើហ៊ីម។
Vakıa 56:95
ពិតប្រាកដណាស់ អ្វីដែលយើងបានរៀបរាប់ប្រាប់អ្នកនេះ(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាការពិតយ៉ាងច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។
Vakıa 56:96
ដូច្នេះ ចូរអ្នកលើកតម្កើងព្រះនាមនៃម្ចាស់របស់អ្នកដ៏មហាថ្កុំថ្កើង និងលើកតម្កើងទ្រង់អំពីភាពខ្វះខាតទាំងឡាយចុះ។
Hadid 57:1
ម៉ាខ្លូករបស់អល់ឡោះទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការកំណត់របស់ទ្រង់។
Hadid 57:2
ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់ធ្វើឲ្យរស់(ផ្តល់ជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ធ្វើឲ្យស្លាប់(ដកយកជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
Hadid 57:3
ទ្រង់គឺជាអ្នកដំបូងគេបង្អស់ដែលគ្មានអ្វីមួយ(មាន)មុនទ្រង់ឡើយ ហើយទ្រង់ជាអ្នកចុងក្រោយគេបង្អស់ ដែលគ្មានអ្វីមួយ(នៅ)ក្រោយទ្រង់ឡើយ។ ទ្រង់ជាអ្នកលេចធ្លោជាងគេបង្អស់ គ្មានអ្វីមួយលេចធ្លោជាងទ្រង់ឡើយ ទ្រង់ជាអ្នកអាថ៌កំបាំងបំផុត ដោយគ្មានអ្វីមួយដែលអាថ៌កំបាំងជាងទ្រង់ឡើយ ហើយទ្រង់មហាដឹងរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចរំលងផុតការដឹងរបស់ទ្រង់បន្តិចឡើយ។
ផលប្រយោជន៍នៃអាយ៉ាត់
Hadid 57:4
ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយបញ្ចប់នៅថ្ងៃសុក្រ ខណៈដែលទ្រង់ជាអ្នកដែលមានសមត្ថភាពអាចបង្កើតវាក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ បន្ទាប់មក ទ្រង់បានគង់នៅលើអារ៉ស្ហដ៏ខ្ពង់ខ្ពស់ដែលសាកសមនឹងទ្រង់។ ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី ដូចជាទឹកភ្លៀង គ្រាប់ពូជ និងអ្វីផ្សេងពីវាទាំងពីរ ហើយទ្រង់ដឹងនូវអ្វីដែលចេញពីដី ដូចជារុក្ខជាតិ រ៉ែ និងអ្វីផ្សេងៗទៀត។ ទ្រង់ក៏ដឹងផងដែរនូវអ្វីដែលចុះមកពីលើមេឃ ដូចជាទឹកភ្លៀង និងវ៉ាហ៊ី(សារពីអល់ឡោះ) និងអ្វីផ្សេងទៀត ហើយទ្រង់ក៏ដឹងផងដែរនូវអ្វីដែលឡើងទៅលើមេឃ ដូចជាម៉ាឡាអ៊ីកាត់ អំពើល្អឬអាក្រក់របស់ខ្ញុំបម្រើអល់ឡោះ និងព្រលឹងរបស់ពួកគេ។ ហើយទ្រង់នៅជាមួយពួកអ្នក(ឱមនុស្សលោក)ដោយការដឹងរបស់ទ្រង់ ទោះបីជាពួកអ្នកស្ថិតនៅទីណាក៏ដោយ។ គ្មានអ្វីមួយអំពីពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់ជាអ្នកឃើញបំផុតអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចបិទបាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកអ្នកលើទង្វើទាំងនោះវិញ។
Hadid 57:5
ការគ្រប់គ្រងមេឃជាច្រើនជាន់និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ហើយកិច្ចការទាំងឡាយ នឹងត្រូវវិលត្រលប់ទៅកាន់ទ្រង់តែមួយគត់ ដោយទ្រង់នឹងជំនុំជម្រះម៉ាខ្លូកទាំងអស់នៅថ្ងៃបរលោក ហើយនិងតបស្នងដល់ពួកគេទៅលើទង្វើដែលពួកគេបានសាង។
Hadid 57:6
ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ពេលនោះភាពងងឹតក៏បានមកដល់ ហើយមនុស្សម្នាក៏នាំគ្នាសម្រាន្ត។ ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ពេលនោះពន្លឺក៏បានមកដល់ ហើយមនុស្សម្នាទាំងឡាយក៏នាំគ្នាបំពេញការងាររបស់ពួកគេរៀងៗខ្លួន។ ហើយទ្រង់មហាដឹងបំផុតចំពោះអ្វីដែលនៅក្នុងដួងចិត្តខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។
Hadid 57:7
ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិដែលអល់ឡោះទ្រង់បានប្រទានឲ្យពួកអ្នកគ្រប់គ្រងវា ដោយពួកអ្នកត្រូវចាត់ចែងវាឲ្យស្របទៅតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកអ្នក ។ ដូច្នេះ ជនណាដែលមានជំនឿចំពោះអល់ឡោះក្នុងចំណោមពួកអ្នក ហើយបានលះបង់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះនោះ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេងពីទ្រង់ នោះគឺឋានសួគ៌។
Hadid 57:8
តើអ្វីទៅដែលរារាំងពួកអ្នកមិនឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់ ខណៈដែលអ្នកនាំសារ(របស់ទ្រង់)កំពុងតែអំពាវនាវពួកអ្នកទៅកាន់ទ្រង់ ដោយសង្ឃឹមថា ពួកអ្នកនឹងមានជំនឿចំពោះម្ចាស់របស់ពួកអ្នកនោះ? ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកនូវកិច្ចសន្យាពីពួកអ្នក ដែលថាពួកអ្នកត្រូវមានជំនឿចំពោះទ្រង់ នៅពេលដែលទ្រង់បញ្ចេញពួកអ្នកចេញពីឆ្អឹងខ្នងឪពុករបស់ពួកអ្នក ប្រសិនបើពួកអ្នក ជាអ្នកដែលមានជំនឿមែននោះ។
Hadid 57:9
ទ្រង់គឺជាអ្នកដែលបានបញ្ចុះមកឲ្យខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ នូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ដើម្បីបញ្ចេញពួកអ្នកពីភាពងងឹតនៃភាពគ្មានជំនឿនិងអវិជ្ជា ទៅកាន់ពន្លឺនៃសេចក្តីជំនឿនិងចំណេះដឹង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុត ដោយទ្រង់បានបញ្ជូនព្យាការីរបស់ទ្រង់មកកាន់ពួកអ្នក ដើម្បីចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ) និងផ្តល់ដំណឹងរីករាយ(ដល់ពួកអ្នក)។
Hadid 57:10
តើមានអ្វីដែលរារាំងពួកអ្នកមិនឲ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ ខណៈដែលមត៌កនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់នោះ? វាមិនស្មើគ្នាឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)សម្រាប់អ្នកដែលបានបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះដើម្បីស្វែងរកការពេញចិត្តពីទ្រង់មុនពេលរំដោះទឹកដីម៉ាក្កះ ព្រមទាំងបានប្រយុទ្ធនឹងពួកប្រឆាំងដើម្បីជួយពង្រឹងសាសនាឥស្លាម ហើយនិងអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះបន្ទាប់ពីការរំដោះទឹកដីម៉ាក្កះ ព្រមទាំងបានប្រយុទ្ធជាមួយនឹងពួកប្រឆាំងនោះ។ បណ្តាអ្នកដែលបានបរិច្ចាគមុនពេលរំដោះទឹកដីម៉ាក្កះ ហើយបានប្រយុទ្ធជាមួយពួកគ្មានជំនឿនោះ ពួកគេទទួលបានឋានៈធំធេងនិងខ្ពង់ខ្ពស់សម្រាប់អល់ឡោះ ជាងអ្នកដែលបានចំណាយទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះក្រោយពេលរំដោះទឹកដីម៉ាក្កះ ហើយបានប្រយុទ្ធជាមួយពួកគ្មានជំនឿ។ ហើយពិតប្រាកដណាស់ អល់ឡោះបានសន្យាចំពោះក្រុមទាំងពីរនេះនូវឋានសួគ៌។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើនោះ។
Hadid 57:11
ជនណាហើយដែលបានលះបង់ទ្រព្យសម្បត្តិរបស់គេដោយសុទ្ធចិត្តដើម្បីការពេញចិត្តពីអល់ឡោះនោះ ទ្រង់នឹងប្រទានឲ្យគេនូវផលបុណ្យទ្វេដងទៅលើទ្រព្យសម្បត្តិដែលគេបានលះបង់នោះ ហើយនៅថ្ងៃបរលោក គេនឹងទទួលបានការតបស្នងដ៏ល្អប្រពៃបំផុត នោះគឺឋានសួគ៌?។
Hadid 57:12
នៅថ្ងៃដែលអ្នកនឹងឃើញបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ខណៈដែលពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខពួកគេ និងនៅខាងស្តាំដៃរបស់ពួកគេ ហើយមានគេនិយាយទៅកាន់ពួកគេនៅថ្ងៃនោះថាៈ ភាពសប្បាយរីករាយរបស់ពួកអ្នកនៅក្នុងថ្ងៃនេះ គឺឋានសួគ៌ទាំងឡាយដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើទាំងឡាយរបស់វា ដោយពួកអ្នកនឹងស្ថិតនៅក្នុងឋានសួគ៌នោះអមតៈ។ នោះហើយ គឺជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
Hadid 57:13
នៅថ្ងៃដែលពួកពុតត្បុតទាំងប្រុសទាំងស្រីបាននិយាយទៅកាន់បណ្តាអ្នកមានជំនឿថាៈ សូមពួកអ្នករង់ចាំពួកយើងផង សង្ឃឹមថា ពួកយើងអាចទទួលបានពន្លឺខ្លះពីពួកអ្នក ដែលអាចជួយពួកយើងឲ្យឆ្លងស្ពាន”ស៊ីរ៉ត”នេះផុត។ ហើយមានគេនិយាយទៅកាន់ពួកពុតត្បុតក្នុងន័យចំអកចំពោះពួកគេថាៈ ចូរពួកអ្នកត្រលប់ក្រោយវិញ ហើយស្វែងរកពន្លឺដើម្បីបំភ្លឺ(ដោយខ្លួនឯង)ចុះ។ ហើយនៅពេលនោះ ស្រាប់តែគេបានដាក់របងខណ្ឌរវាងពួកគេ(និងបណ្តាអ្នកមានជំនឿ) ដោយរបងមួយដែលមានទ្វារ។ ផ្នែកខាងក្នុងនៃទ្វារដែលស្ថិតនៅខាងបណ្តាអ្នកដែលមានជំនឿនោះ គឺមានក្តីមេត្តាករុណា ចំណែកឯផ្នែកខាងក្រៅនៃទ្វារដែលស្ថិតនៅខាងពួកពុតត្បុតវិញនោះ គឺមានទណ្ឌកម្ម។
Hadid 57:14
ពួកពុតត្បុតបានស្រែកហៅបណ្តាអ្នកមានជំនឿ ដោយពួកគេពោលថាៈ តើពួកយើងមិនធ្លាប់ ស្ថិតនៅក្នុងសាសនាឥស្លាម និងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ជាមួយពួកអ្នកទេឬ? បណ្តាអ្នកមានជំនឿបានតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកធ្លាប់នៅជាមួយពួកយើង ក៏ប៉ុន្តែពួកអ្នកបានបំផ្លាញខ្លួនឯងដោយអំពើពុតត្បុត ហើយពួកអ្នករង់ចាំឲ្យបណ្តាអ្នកមានជំនឿទទួលបរាជ័យ ទើបពួកអ្នកប្រកាសពីការប្រឆាំងរបស់ពួកអ្នកដោយបើកចំហ ហើយពួកអ្នកមានការសង្ស័យចំពោះការជួយរបស់អល់ឡោះចំពោះអ្នកមានជំនឿ និងសង្ស័យចំពោះការពង្រស់ឡើងវិញក្រោយពីស្លាប់ ហើយមហិច្ចតាមិនពិតរបស់អ្នកបានបោកប្រាស់ពួកអ្នករហូតដល់សេចក្តីស្លាប់បានមកដល់ពួកអ្នក ខណៈដែលពួកអ្នកស្ថិតក្នុងសភាពបែបនោះ។ ហើយស្ហៃតនបានបោកប្រាស់ពួកអ្នកឲ្យប្រាសចាកពីមាគ៌ារបស់អល់ឡោះ។
Hadid 57:15
ដូច្នេះនៅក្នុងថ្ងៃនេះ គេមិនទទួលយកពីពួកអ្នក(ឱពួកពុតត្បុត)នូវការលោះខ្លួនពីទណ្ឌកម្ម របស់អល់ឡោះឡើយ ហើយគេក៏មិនទទួលយកការលោះពីពួកដែលប្រឆាំងដោយបើកចំហដែរ ហើយកន្លែងវិលត្រលប់របស់ពួកអ្នក និងកន្លែងវិលត្រលប់របស់ពួកប្រឆាំងនោះ គឺឋាននរក។ វាសាកសមណាស់សម្រាប់ពួកអ្នក ហើយពួកអ្នកក៏សាកសមសម្រាប់វាដែរ។ ហើយឋាននរកនោះ គឺជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Hadid 57:16
តើមិនទាន់ដល់ពេលសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដែលចិត្តរបស់ពួកគេទន់ភ្លន់ និងមានភាពនឹងនរចំពោះការរំលឹករបស់អល់ឡោះ ហើយនិងអ្វីដែលគម្ពីរគួរអានបានបញ្ចុះមក ដូចជាការសន្យា(ប្រទានក្តីមេត្តា) ឬការព្រមាន(ដាក់ទណ្ឌកម្ម)ទេឬ? ហើយកុំឲ្យពួកគេមានចិត្តរឹងរូសដូចពួកយូដាដែលគេបានប្រទានគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលគេបានប្រទានគម្ពីរអិនជីល ហើយពេលវេលាដ៏យូររវាងពួកគេ និងការបញ្ជូនបណ្តាព្យាការីរបស់ពួកគេ(បានកន្លងផុតពីពួកគេ) ដែលជាហេតុធ្វើឲ្យចិត្តរបស់ពួកគេប្រែជារឹងរូស។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលឃ្លាតចេញពីការគោរពប្រតិបត្តចំពោះអល់ឡោះទៅរកការប្រព្រឹត្តល្មើសចំពោះទ្រង់។
Hadid 57:17
ចូរពួកអ្នកជា្របចុះថាៈ ប្រាកដណាស់ អល់ឡោះជាម្ចាស់បានធ្វើឲ្យដីរស់ឡើងវិញ តាមរយៈការឲ្យដីនោះដុះចេញនូវរុក្ខជាតិ ក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះ។ ប្រាកដណាស់ យើងបានបញ្ជាក់ដល់ពួកអ្នក(ឱមនុស្សលោក)នូវភស្តុតាង និងអំណះអំណាងជាច្រើនដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ដោយសង្ឃឹមថា ពួកអ្នកចេះគិតពិចារណា ហើយនិងអាចយល់ដឹងបានថាៈ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីវាស្លាប់ហើយនោះ គឺជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញក្រោយពីពួកអ្នកបានស្លាប់ ហើយក៏ជាអ្នកដែលមានសមត្ថភាពអាចធ្វើឲ្យចិត្តរបស់ពួកអ្នកទន់ភ្លន់ឡើងវិញ ក្រោយពីវាបានក្លាយជារឹងរូសទៅហើយនោះដូចគ្នាដែរ។
Hadid 57:18
ប្រាកដណាស់ បណ្តាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនរបស់ពួកគេ ទាំងប្រុសទាំងស្រីដោយពួកគេបានបរិច្ចាគវាដោយចិត្តស្មោះសដោយគ្មានការរំលើកនិងគ្មានការបញ្ឈឺ(ដល់អ្នកទទួល)នោះ គឹគេនឹងតបស្នងផលបុណ្យទ្វេដងដល់ពួកគេចំពោះទង្វើរបស់ពួកគេ ដោយប្រការល្អមួយទ្វេឡើងទៅជាដប់ដងហើយកើនទ្វេរហូតទៅដល់ប្រាំពីររយ និងអាចកើនទ្វេដងលើសនេះទៅទៀត។ ហើយជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃពីអល់ឡោះជាម្ចាស់ នោះគឺឋានសួគ៌។
Hadid 57:19
ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយគ្មានការបែងចែករវាងពួកគេ(អ្នកនាំសារ)ទេនោះ អ្នកទាំងនោះហើយគឺអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយបណ្តាអ្នកដែលពលីជីវិត(ក្នុងមាគ៌ាអល់ឡោះ) សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃដែលត្រូវបានរៀបចំសម្រាប់ពួកគេនៅឯម្ចាស់របស់ពួកគេ ហើយពួកគេនឹងទទួលបាននូវពន្លឺដែលបំភ្លឺនៅខាងមុខពួកគេ និងខាងស្តាំពួកគេនៅថ្ងៃបរលោក។ ហើយចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងទេនោះ ពួកទាំងនោះហើយ គឺពួកនរកជើហ៊ីម។ ពួកគេនឹងចូលវានៅថ្ងៃបរលោក ដោយពួកគេស្ថិតនៅក្នុងឋានរកនោះជាអមតៈ ដោយមិនអាចចាកចេញបានឡើយ។
Hadid 57:20
ចូរពួកអ្នកជ្រាបចុះថា ជាការពិតណាស់ ឆាកជីវិតលោកិយនេះ គ្រាន់តែជាល្បែងលេងដែលខ្លួនប្រាណ(របស់ពួកអ្នក)លេងសើចនឹងវា ជាការកំសាន្តដែលនាំឲ្យចិត្តសប្បាយរីករាយ និងជាការតុបតែងលម្អដែលពួកអ្នកយកធ្វើជាគ្រឿងតុបតែងឲ្យល្អមើល ហើយនិងជាភាពអំណួតរវាងពួកអ្នកនឹងអ្វីដែលមាននៅក្នុងវា ដូចជាសិទ្ធិអំណាច ការសប្បាយរីករាយ និងជាការប្រណាំងប្រជែងគ្នាតាមរយៈទ្រព្យសម្បត្តិ និងកូនច្រើនប៉ុណ្ណោះ ប្រៀបបីដូចជាទឹកភ្លៀងដែលធ្វើឲ្យអ្នកដាំដុះទាំងឡាយមានភាពសប្បាយរីករាយចំពោះដំណាំរបស់គេ ស្រាប់តែមិនយូរប៉ុន្មាន ដំណាំដែលមានពណ៌បៃតង(មានភាពស្រស់បំព្រង)នោះប្រែក្លាយទៅជាស្ងួតស្រពោន ហើយក្រោយពីបានវាមានពណ៌ខៀវស្រងាត់នោះ អ្នកនឹងឃើញវាប្រែក្លាយទៅជាពណ៌លឿង។ បន្ទាប់មក អល់ឡោះបានធ្វើឲ្យដំណាំនោះក្លាយជាកម្ទេចសំរាមទៅវិញ។ ហើយនៅថ្ងៃបរលោក ទណ្ឌកម្មដ៏ខ្លាំងក្លា គឺសម្រាប់ពួកគ្មានជំនឿនិងពួកពុតត្បុត ហើយការខន្តីអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយនោះ គឺសម្រាប់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយពួកគេនឹងទទួលបាននូវការពេញចិត្តអំពីទ្រង់។ ហើយឆាកជីវិតលោកិយនេះ គ្មានអ្វីក្រៅពីភាពត្រេកត្រអាលដែលនឹងត្រូវបាត់បង់ទៅវិញ ដែលវាមិនគង់វង្សនោះឡើយ។ ដូច្នេះ ជនណាហើយដែលយកការសប្បាយរីករាយ(ក្នុងលោកិយ)ដែលនឹងបាត់បង់ទៅវិញ សំខាន់ជាងការសោយសុខ(ជាអមតៈ)នៅថ្ងៃបរលោកនោះ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលខាតបង់។
Hadid 57:21
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រណាំងប្រជែងគ្នាទៅកាន់(ការសាង)ទង្វើកុសល ទាំងឡាយ ដូចជាការសារភាពកំហុស និងទង្វើកុសលផ្សេងៗទៀត ដែលជាទង្វើដែលទទួលបាននូវការអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នក និងដើម្បីទទួលបានឋានសួគ៌ ដែលទទឹងរបស់វា ស្មើនឹងចម្ងាយរវាងមេឃនិងផែនដី។ ឋានសួគ៌នេះ គឺអល់ឡោះទ្រង់បានរៀបចំវាសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ការតបស្នងទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
Hadid 57:22
គ្មានគ្រោះមហន្តរាយណាមួយដែលមនុស្សទទួលរងនៅលើផែនដី ដូចជាគ្រោះរាំងស្ងួត និងផ្សេងៗទៀត ហើយក៏គ្មានគ្រោះមហន្តរាយណាមួយដែលកើតមានក្នុងខ្លួនរបស់ពួកគេនោះឡើយ លើកលែងតែវាសុទ្ធតែត្រូវបានគេកត់ត្រាទុករួចនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូសមុនពេលដែលយើងបង្កើតម៉ាខ្លូកទាំងអស់។ ពិតប្រាកដណាស់ រឿងនោះ គឺងាយស្រួលបំផុតសម្រាប់អល់ឡោះ។
Hadid 57:23
ការធ្វើដូច្នោះ គឺដើម្បីកុំឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានទុក្ខព្រួយចំពោះអ្វីដែលបានបាត់បង់ពីពួកអ្នក និងដើម្បីកុំឲ្យពួកអ្នកសប្បាយហួសហេតុចំពោះឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឲ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទម និងមានអំនួតក្អេងក្អាងទៅលើអ្នកដទៃដោយសារតែអ្វីដែលអល់ឡោះបានប្រទានឲ្យគេនោះឡើយ។
Hadid 57:24
ពួកដែលកំណាញ់មិនហ៊ានចំណាយ(បរិច្ចាគ)នូវអ្វីដែលជាកាតព្វកិច្ចលើពួកគេត្រូវចំណាយ ហើយបានប្រើអ្នកដទៃឲ្យមានភាពកំណាញ់(ដូចពួកគេដែរ)នោះ គឺជាពួកដែលខាតបង់។ ហើយជនណាដែលងាកចេញពីការប្រតិបត្តិតាមអល់ឡោះនោះ ជាការពិតណាស់ រូបគេមិនបានផ្តល់គ្រោះថ្នាក់អ្វីដល់អល់ឡោះនោះឡើយ។ តាមពិត រូបគេកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញទេ។ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់ដែលមហាមានលើសលប់។ ដូចនេះ ទ្រង់មិនត្រូវការការគោរពប្រតិបត្តិពីសំណាក់ខ្ញុំបម្រើរបស់ទ្រង់ឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថានភាព។
Hadid 57:25
ប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងយ៉ាងជាក់លាក់ ហើយយើងក៏បានបញ្ចុះគម្ពីរមកជាមួយពួកគេផងដែរនូវគម្ពីរទាំងឡាយ។ ហើយយើងក៏បានបញ្ចុះមកជាមួយពួកគេផងដែរនូវជញ្ជីងយុត្តិធម៌ ដើម្បីឲ្យមនុស្សលោកមានទំនាក់ទំនងគ្នាដោយយុត្តិធម៌។ ហើយយើងបានបញ្ចុះដែកដែលមានភាពរឹងបំផុតដែលគេអាចយកធ្វើជាអាវុធ ហើយវាក៏បានផ្តល់ផលប្រយោជន៍ជាច្រើនផងដែរសម្រាប់មនុស្ស នៅក្នុងផ្នែកឧស្សាហកម្ម និងសិប្បកម្មរបស់ពួកគេ។ ហើយនិងដើម្បីឲ្យអល់ឡោះជាម្ចាស់ដឹងថា តើខ្ញុំបម្រើរបស់ទ្រង់ណាមួយដែលជួយដល់ទ្រង់និងអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយអាថ៌កំបាំងនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ ដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយក៏គ្មានអ្វីដែលទ្រង់អសមត្ថភាពនោះដែរ។
Hadid 57:26
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហ និងព្យាការីអ៊ីព្រហ៊ីម ហើយយើងបានប្រទាននូវភាពជាព្យាការីនិងបណ្តាគម្ពីរឲ្យកូនចៅពូជអម្បូររបស់គេទាំងពីរ។ ហើយក្នុងចំណោមកូនចៅពូជអម្បូររបស់ពួកគេទាំងពីរនេះ មានអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ តែភាគច្រើននៃពួកគេ ជាអ្នកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។
Hadid 57:27
ក្រោយមក យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងជាបន្តបន្ទាប់ទៅកាន់ប្រជាជាតិរបស់ពួកគេ។ ហើយយើងបានបញ្ជូនបន្ទាប់ពីពួកគេនូវព្យាការីអ៊ីសា កូនម៉ារីយ៉ាំ និងបានប្រទានគម្ពីរអិញ្ជីលឲ្យទៅគេ(ព្យាការីអ៊ីសា) ហើយយើងបានដាក់ក្តីអាណិតស្រឡាញ់ និងក្តីមេត្តាករុណាទៅក្នុងដួងចិត្តរបស់អ្នកដែលមានជំនឿចំពោះគេ និងដើរតាមគេ។ ដូច្នេះ ពួកគេក៏មានក្តីស្រលាញ់ចំពោះគ្នា និងអាណិតអាសូរចំពោះគ្នា(ទៅវិញទៅមក)។ តែពួកគេបានបង្កើតថ្មីនូវភាពជ្រុលនិយមក្នុងសាសនារបស់ពួកគេ ដោយពួកគេបានបោះបង់ចោលមួយចំនួនអំពីអ្វីដែលអល់ឡោះបានអនុញ្ញាតឲ្យពួកគេ ដូចជាការរៀបការ និងការសោយសុខដែលមិនលើសលុប ហើយដែលយើងមិនបានទាមទារឲ្យពួកគេធ្វើដូច្នោះឡើយ។ តាមពិត ពួកគេបានដាក់កាតព្វកិច្ចចំពោះវាបែបនោះដោយខ្លួនឯង ជាការបង្កើតថ្មីនៅក្នុងសាសនាពីសំណាក់ពួកគេ។ ហើយតាមពិត យើងបានទាមទារ(ឲ្យពួកគេ)ធ្វើនូវអ្វីដែលអល់ឡោះពេញចិត្ត ប៉ុន្តែពួកគេមិនបានធ្វើតាមនោះឡើយ។ ដូច្នេះ យើងក៏បានប្រទានឲ្យបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកគេនូវផលបុណ្យរបស់ពួកគេ។ តែភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយបដិសេធមិនជឿនូវអ្វីដែលអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ បាននាំមកនោះទេ។
Hadid 57:28
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដល់ទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងនូវប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចុះ នោះទ្រង់នឹងប្រទានផលបុណ្យឲ្យពួកអ្នកពីរចំណែក គឺទៅលើការមានជំនឿរបស់ពួកអ្នកចំពោះអ្នកនាំសារមូហាំម៉ាត់ និងទៅលើការមានជំនឿរបស់ពួកអ្នកចំពោះបណ្តានាំសារទាំងឡាយពីមុនមក ហើយទ្រង់នឹងប្រទានឲ្យពួកអ្នកនូវពន្លឺសម្រាប់ពួកអ្នកបំភ្លឺក្នុងជីវិតលោកិយរបស់ពួកអ្នក និងសម្រាប់ពួកអ្នកបំភ្លឺនៅពេលដែលពួកអ្នកឆ្លងស្ពានស៊ីរ៉តនៅថ្ងៃបរលោក។ ហើយទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ដោយទ្រង់បិទបាំងវា និងមិនយកទោសពៃរ៍ពួកអ្នកឡើយ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Hadid 57:29
ហើយពិតប្រាកដណាស់ ការដែលយើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នកនូវការប្រោសប្រទានដ៏ធំធេងរបស់យើងនូវអ្វីដែលយើងបានរៀបចំវាសម្រាប់ពួកអ្នក(ឱអ្នកដែលមានជំនឿ)អំពីផលបុណ្យទ្វេដងនោះ គឺដើម្បីឲ្យពួកដែលគេបានប្រទានគម្ពីរឲ្យកាលពីមុន គឺពួកយូដា និងពួកណាសរ៉នី ដឹងថាៈ ពិតប្រាកដណាស់ ពួកគេគ្មានសមត្ថភាពអ្វីបន្តិចណាឡើយទៅលើអ្វីមួយក្នុងចំណោមការប្រោសប្រទានរបស់អល់ឡោះ ដោយ(ពួកគេគិតថា)ពួកគេអាចផ្តល់វា(ការប្រោសប្រទានរបស់អល់ឡោះ)ទៅឲ្យជនណាដែលពួកគេចង់ផ្តល់ឲ្យ និងមិនផ្តល់វាទៅចំពោះជនណាដែលពួកគេមិនចង់ផ្តល់ឲ្យនោះ ហើយនិងដើម្បីឲ្យពួកគេដឹងថា ជាការពិតណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់) ដោយទ្រង់ប្រទានវាទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងបំផុតដែលទ្រង់ប្រទានវាជាពិសេសឲ្យទៅជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Mücadele 58:1
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានស្តាប់ឮនូវសម្ដីរបស់ស្ត្រីម្នាក់(ពោលគឺលោកស្រី ខាវឡះ កូនស្រីរបស់ សាក់ឡើហ្ពះ)ដែលបានជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង(ពោលគឺ អ័ស កូនប្រុសរបស់ សមិត) នៅពេលដែលប្តីរបស់នាងបានពោលពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះនាង ហើយនាងបានត្អូញត្អែរទៅកាន់អល់ឡោះនូវអ្វីដែលស្វាមីរបស់នាងបានធ្វើចំពោះនាង។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឮបំផុតនូវការជជែកគ្នារវាងអ្នកទាំងពីរ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮនូវរាល់ពាក្យសម្ដីរបស់ខ្ញុំបម្រើទ្រង់ មហាឃើញបំផុតចំពោះទង្វើរបស់ពួកគេ ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។
Mücadele 58:2
អ្នកដែលនិយាយពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួនក្នុងចំណោមពួកអ្នក ដោយគេនិយាយទៅកាន់ភរិយារបស់ពួកគេថាៈ “ចំពោះខ្ញុំ នាងប្រៀបដូចជាខ្នងម្តាយរបស់ខ្ញុំ”នោះ គឺពួកគេបានភូតកុហកចំពោះពាក្យសម្តីរបស់ពួកគេបែបនេះ។ ជាការពិតណាស់ ភរិយារបស់ពួកគេនោះ មិនមែនជាម្ដាយរបស់ពួកគេឡើយ។ តាមពិត ម្ដាយរបស់ពួកគេ គឺជាអ្នកដែលបានប្រសូតពួកគេមក ហើយប្រសិនបើពួកគេនិយាយពាក្យសម្តីដូចខាងលើនេះ ជាការពិតណាស់ ពួកគេពិតជាកំពុងតែនិយាយនូវពាក្យសម្ដីដ៏អាក្រក់ និងភូតកុហកបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។ ហេតុនេះហើយ ទើបទ្រង់ដាក់បញ្ញត្តិច្បាប់នៃការផាកពិន័យដល់ពួកគេ ដើម្បីជាការសម្អាតខ្លួនពួកគេពីបាបកម្ម(ខាងលើនេះ)។
Mücadele 58:3
ហើយចំពោះអ្នកដែលបាននិយាយនូវពាក្យសម្ដីដ៏អាក្រក់នេះ(ចំពោះភរិយារបស់ខ្លួន) ក្រោយមក ពួកគេចង់ត្រឡប់មករួមដំណេកជាមួយនាងវិញនោះ ជាការពិតណាស់ ចាំបាច់លើពួកគេ(ស្វាមី)ត្រូវទទួលនូវការផាកពិន័យ ដោយត្រូវដោះលែងខ្ញុំបម្រើស្រីម្នាក់ឲ្យមានសេរីភាពមុនពេលពួកគេរួមដំណេកជាមួយពួកនាង។ ច្បាប់ដែលគេបង្គាប់ប្រើពួកអ្នកខាងលើនោះ គឺដើម្បីឲ្យពួកអ្នកចៀសវាងការពោលពាក្យហ្ស៊ីហ៊ើរនេះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។
Mücadele 58:4
រីឯជនហើយដែលគ្មានខ្ញុំបម្រើដើម្បីដោះលែងឲ្យមានសេរីភាពទេនោះ ដូច្នេះចាំបាច់លើគេត្រូវបួសចំនួនពីរខែបន្តបន្ទាប់គ្នា(ដោយមិនត្រូវដាច់បួសនៅថ្ងៃណាមួយក្នុងកំឡុងពីរខែនេះឡើយ) មុនពេលដែលពួកគេអាចរួមដំណេកជាមួយភរិយាដែលគេបាននិយាយហ្ស៊ីហ៊ើរលើនាង។ ហើយជនណាដែលគ្មានសមត្ថភាពក្នុងការបួសចំនួនពីរខែបន្តបន្ទាប់គ្នាទេនោះ គឺចាំបាច់លើគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់។ ច្បាប់ដែលយើងបានដាក់បញ្ញត្តិនេះ គឺដើម្បីឱ្យពួកអ្នកមានជំនឿថា ពិតប្រាកដណាស់ វាគឺជាបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើដូចនេះ។ ដូច្នេះ ចូរពួកអ្នកអនុវត្តន៍តាមបទបញ្ជារបស់ទ្រង់ចុះ។ ហើយបណ្តាច្បាប់ទាំងឡាយដែលយើងបានដាក់បញ្ញត្តិចំពោះពួកអ្នកនោះ វាគឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់វាចំពោះខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំបំពានចំពោះវាឲ្យសោះ។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងច្បាប់បញ្ញត្តិរបស់អល់ឡោះនិងព្រំដែនរបស់ទ្រង់ដែលទ្រង់បានកំណត់នោះ គឺនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
Mücadele 58:5
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងត្រូវគេធ្វើឲ្យអាប់ឱននិងធ្វើឲ្យអាម៉ាស់បំផុត ដូចជាប្រជាជាតិជំនាន់មុនជាច្រើនដែលបានទទួលរងនូវភាពអាម៉ាស់ និងអាប់ឱននោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវបណ្តាភស្ដុតាងជាច្រើនយ៉ាងច្បាស់លាស់។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ប្រឆាំងនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់នោះ ពួកគេនឹងត្រូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។
Mücadele 58:6
គឺនៅថ្ងៃដែលអល់ឡោះទ្រង់ពង្រស់ពួកគេទាំងអស់ឱ្យរស់ឡើងវិញ ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចរួចផុត(មិនរស់ឡើងវិញ)នោះឡើយ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីទង្វើអាក្រក់របស់ពួកគេដែលពួកគេធ្លាប់បានសាងនៅលើលោកិយ។ អល់ឡោះជាម្ចាស់ទ្រង់រក្សាទុកវាឲ្យពួកគេទាំងអស់ដោយមិនឲ្យទង្វើរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ ពួកគេបានភ្លេចវា ប៉ុន្តែពួកគេបានឃើញវាត្រូវបានគេកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រាទង្វើរបស់ពួកគេ ដោយក្នុងបញ្ជីនោះ គឺមានកត់ត្រាទុកទាំងអស់(នូវទង្វើរបស់ពួកគេ)មិនថាតូច មិនថាធំនោះឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់កំបាំងពីទ្រង់បានឡើយ។
Mücadele 58:7
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនោះ? គ្មានអ្វីមួយដែលនៅចន្លោះវាទាំងពីរអាចលាក់បាំងពីទ្រង់បានឡើយ។ គ្មានការជជែកគ្នាស្ងាត់ៗណាមួយរវាងបុគ្គលបីនាក់នោះទេ លើកលែងតែមានទ្រង់ជាអ្នកទីបួន(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ហើយក៏គ្មានការជជែកគ្នាស្ងាត់ៗរវាងបុគ្គលប្រាំនាក់នោះដែរ លើកលែងតែមានទ្រង់ជាអ្នកទីប្រាំមួយ(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់។ ហើយទោះជា(ពួកគេ)មានចំនួនតិចជាងនេះ ឬច្រើនជាងនេះក៏ដោយ ក៏ទ្រង់នៅជាមួយពួកគេជានិច្ច (គឺនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។ គ្មានការជជែកគ្នាណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ បន្ទាប់មក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Mücadele 58:8
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួកយូដាដែលពួកគេតែងខ្សឹបខ្សៀវគ្នាស្ងាត់ៗនៅពេលណាដែលពួកគេឃើញអ្នកមានជំនឿនោះ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានហាមឃាត់ពួកគេពីការខ្សឹបខ្សៀវគ្នានេះ។ ក្រោយមក ពួកគេត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលអល់ឡោះបានហាមឃាត់នោះ ហើយពួកគេខ្សឹបខ្សៀវគ្នានូវអ្វីដែលជាអំពើបាប ដូចជាការនិយាយដើមអ្នកមានជំនឿ និងជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេតែងស្វាគមន៍អ្នកនូវអ្វីដែលអល់ឡោះទ្រង់មិនបានស្វាគមន៍អ្នកនឹងវាឡើយ ដោយពួកគេពោលថា (السام عليكم) (អាស្សាមូ អាឡៃគុម) ដោយពួកគេមានបំណងថា “សេចក្តីស្លាប់”។ ហើយពួកគេបាននិយាយបដិសេធនឹងព្យាការីមូហាំម៉ាត់ថាៈ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ? ប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលគេបានអះអាងថា រូបគេគឺជាព្យាការីមែននោះ ប្រាកដជាអល់ឡោះទ្រង់ដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយជាមិនខាន។ គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវទណ្ឌកម្មភ្លើងនរកជើហាន់ណាំ ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះអ្វីដែលពួកគេបាននិយាយនោះ។ ពួកគេនឹងទទួលរងនូវកម្តៅរបស់វា។ ជាការពិតណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់របស់ពួកគេនេះហើយ។
Mücadele 58:9
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកុំខ្សឹបខ្សៀវគ្នាស្ងាត់ៗនូវអ្វីដែលជាអំពើបាបកម្ម ឬប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ឬជាការប្រព្រឹត្តល្មើសចំពោះអ្នកនាំសារឲ្យសោះ ដើម្បីកុំឱ្យពួកអ្នកដូចពួកយូដា។ ហើយចូរពួកអ្នកពិភាក្សាគ្នាស្ងាត់ៗចុះនូវអ្វីដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ និងទប់ស្កាត់ពីការប្រព្រឹត្តល្មើសចំពោះទ្រង់នោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ចុះ ពីព្រោះទ្រង់តែមួយគត់ដែលជាអ្នកប្រមូលផ្តុំពួកអ្នកទៅកាន់ទ្រង់នៅថ្ងៃបរលោក ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។
Mücadele 58:10
តាមពិត ការពិភាក្សាគ្នាស្ងាត់ៗ(ដែលមានផ្ទុកទៅដោយអំពើបាប ការនាំឱ្យក្លាយជាសត្រូវនឹងគ្នា និងការប្រព្រឹត្តល្មើសចំពោះអ្នកនាំសារ)នោះ គឺជាតុបតែងលម្អរបស់ស្ហៃតន និងជាការញុះញង់របស់វាចំពោះអ្នកដែលគោរពតាមវា ដើម្បីធ្វើឱ្យអ្នកមានជំនឿទាំងឡាយមានទុក្ខព្រួយ ដែលវាគឺជាឧបាយកលរបស់ស្ហៃតនចំពោះពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះ។ ហើយស្ហៃតន និងការតុបតែងលម្អរបស់វានោះ មិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់បណ្តាអ្នកដែលមានជំនឿឡើយ លើកលែងអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនា(ឲ្យវាកើតឡើង)ប៉ុណ្ណោះ។ ហើយចូរឲ្យបណ្ដាអ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដនូវរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
Mücadele 58:11
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! កាលណាមានគេនិយាយទៅកាន់ពួកអ្នកថាៈ “ចូរសម្រួលកន្លែងអង្គុយឱ្យទូលាយ”នោះ ចូរពួកអ្នកសម្រួលកន្លែងអង្គុយឱ្យបានទូលាយចុះ នោះអល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកអ្នកទូលាយវិញទាំងនៅក្នុងជីវិតរស់នៅរបស់ពួកអ្នកក្នុងលោកិយនេះ និងនៅថ្ងៃបរលោក។ ហើយបើសិនជាមានគេនិយាយមកកាន់ពួកអ្នកថាៈ “សូមពួកអ្នកងើបចេញពីកន្លែងអង្គុយដើម្បីទុកកន្លែងឱ្យអ្នកចេះដឹងខាងសាសនាអង្គុយ”នោះ ចូរពួកអ្នកងើបចេញពីកន្លែងចុះ។ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឲ្យ នូវឋានៈដ៏ខ្ពង់ខ្ពស់ជាច្រើន។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងអល់ឡោះបានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើទាំងនោះ។
Mücadele 58:12
នៅពេលដែលសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)ជាច្រើនតែងមកពិភាក្សារឿងសម្ងាត់ជាមួយនឹងព្យាការីមូហាំម៉ាត់នោះ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថាៈ ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់អ្វីមួយជាមួយអ្នកនាំសារនោះ ចូរពួកអ្នកធ្វើការបរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការបរិច្ចាគទានមុននឹងពិភាក្សារឿងសម្ងាត់ដូចនេះ គឺជាការប្រសើរនិងស្អាតស្អំបំផុតសម្រាប់ពួកអ្នក ដោយសារនៅក្នុងនោះ គឺមាននូវការគោរពប្រតិបត្តិចំពោះអល់ឡោះ ដែលវាជាការលាងជម្រះដួងចិត្តទាំងឡាយ។ តែប្រសិនបើពួកអ្នកគ្មានលទ្ធភាពបរិច្ចាគទាន(មុននឹងពិភាក្សារឿងសម្ងាត់)ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការពិភាក្សារឿងសម្ងាត់នោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនដាក់បន្ទុកលើពួកគេហួសពីលទ្ធភាពដែលពួកគេអាចធ្វើបាននោះឡើយ។
Mücadele 58:13
តើពួកអ្នកខ្លាចក្រដោយសារតែការបរិច្ចាគទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកធ្វើមិនបាននូវអ្វីដែលអល់ឡោះទ្រង់បង្គាប់ប្រើ(បរិច្ចាគទានមុននឹងពិភាក្សារឿងសម្ងាត់) ហើយអល់ឡោះក៏បានអភ័យទោសឲ្យពួកអ្នកដោយទ្រង់អនុគ្រោះដល់ពួកអ្នកអាចបោះបង់ការបរិច្ចាគនេះបាននោះ ដូច្នេះចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ និងត្រូវបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក ហើយនិងគោរពប្រតិបត្តិចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើអ្វីដែលពួកអ្នកបានសាង។
Mücadele 58:14
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកពុតត្បុតដែលពួកគេបានចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា(ជាពួក)ដែលអល់ឡោះខឹងសម្បាចំពោះពួកគេដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេទេឬ? ពួកពុតត្បុតទាំងនោះ មិនមែនស្ថិតក្នុងចំណោមអ្នកមានជំនឿឡើយ ហើយក៏មិនមែនស្ថិតក្នុងចំណោមពួកយូដានោះដែរ។ ផ្ទុយទៅវិញ គឺពួកគេនៅស្ទាក់ស្ទើរពាក់កណ្តាលទី ខាងក្រុមនេះក៏មិនមែន ខាងក្រុមនោះក៏មិនមែន។ ហើយពួកគេបានស្បថថា ពួកគេជាអ្នកមូស្លីម ហើយថាពួកគេមិនបានពាំនាំព័ត៌មានរបស់អ្នកមូស្លីមទៅប្រាប់ពួកយូដាឡើយ ខណៈដែលពួកគេ គឺជាពួកដែលភូតកុហកនៅក្នុងការស្បថរបស់ពួកគេ(ស្បថបំពាន)។
Mücadele 58:15
អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំឱ្យពួកគេ(ពួកពុតត្បុត)នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ដោយពួកគេនឹងត្រូវចូលឋាននរកជាន់ក្រោមបង្អស់។ ជាការពិតណាស់ ពួកគេធ្លាប់បានប្រព្រឹត្តនូវអំពើប្រឆាំងដ៏អាក្រក់បំផុត(កាលពួកគេ)នៅក្នុងលោកិយ។
Mücadele 58:16
ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារពីការសម្លាប់ដោយសារភាពគ្មានជំនឿ ដោយពួកគេបានបង្ហាញថាពួកគេជាជនមូស្លីមគ្រាន់តែដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្ដិរបស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេបានបង្វែរមនុស្សលោកអំពីការពិត(ចូលឥស្លាម) ដែលការធ្វើដូចនេះ ជាការធ្វើឲ្យអ្នកមូស្លីមមានភាពទន់ខ្សោយ និងបំបាក់ស្មារតីរបស់ពួកគេ។ ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏គួរឱ្យអាម៉ាស់ និងអាប់ឱនជាទីបំផុត។
Mücadele 58:17
ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេ មិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ពួកទាំងនោះ គឺជាពួកឋាននរក ដែលពួកគេនឹងចូលក្នុងឋាននរកនោះជាអមតៈ ដោយទណ្ឌកម្មនៅតែបន្តជានិច្ចចំពោះពួកគេគ្មានទីបញ្ចប់ឡើយ។
Mücadele 58:18
គឺនៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេទាំងអស់គ្នាឲ្យរស់ឡើងវិញ ដោយគ្មាននរណាម្នាក់អាចគេចផុតពីការពង្រស់ឡើងវិញនេះឡើយ ដើម្បីទទួលការតបស្នង(ចំពោះទង្វើរបស់ពួកគេ)។ ពេលនោះ ពួកគេបានស្បថចំពោះអល់ឡោះថា ពួកគេពុំធ្លាប់បានស្ថិតនៅក្នុងភាពប្រឆាំង និងពុតត្បុតឡើយ។ តាមពិត ពួកគេគឺជាអ្នកមានជំនឿដែលប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តប៉ុណ្ណោះ។ ពួកគេបានស្បថ(កុហក)នឹងទ្រង់នៅថ្ងៃបរលោក ដូចដែលពួកគេបានស្បថ(កុហក)ចំពោះពួកអ្នក(ឱអ្នកមានជំនឿ)កាលនៅក្នុងលោកិយដែរ ដែលថាពួកគេ គឺជាអ្នកមូស្លីម ដោយពួកគេគិតស្មានថា ពិតប្រាកដណាស់ តាមរយៈការស្បថដែលពួកគេស្បថដោយភូតកុហកចំពោះអល់ឡោះនេះ នឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬការពារពួកគេពីគ្រោះថ្នាក់បាន។ តើពុំមែនទេឬ តាមពិតពួកគេគឺជាពួកដែលភូតកុហកយ៉ាងពិតប្រាកដនៅក្នុងការស្បថរបស់ពួកគេ ទាំងការស្បថរបស់ពួកគេនៅក្នុងលោកិយ និងការស្បថរបស់ពួកគេនៅថ្ងៃបរលោក។
Mücadele 58:19
ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ ហើយបានធ្វើឲ្យពួកគេភេ្លចពីការរំលឹកចំពោះអល់ឡោះជាម្ចាស់ តាមរយៈការញុះញង់(បោកបញ្ឆោត)របស់វា។ ដូចនេះ ពួកគេមិនបានប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តនោះឡើយ តែពួកគេបែរជាប្រព្រឹត្តនូវប្រការដែលធ្វើឲ្យអល់ឡោះខឹងសម្បាទៅវិញ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនោះហើយ គឺជាបក្សពួក និងជាអ្នកដើរតាមស្ហៃតននោះ។ តើពុំមែនទេឬ បក្សពួក ហើយនិងអ្នកដើរតាមស្ហៃតននោះ គឺជាពួកដែលខាតបង់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ពីព្រោះពួកគេបានលក់សេចក្តីចង្អុលបង្ហាញប្តូរយកភាពវង្វេង ហើយលក់ឋានសួគ៌ប្តូរយកឋាននរក។
Mücadele 58:20
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកទាំងនោះហើយដែលស្ថិតក្នុងចំណោមអ្នកដែលអល់ឡោះធ្វើឱ្យអាប់ឱនបំផុត ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់ធ្វើឲ្យប្រជាជាតិទាំងឡាយដែលប្រឆាំងនោះ ទទួលរងនូវភាពអាម៉ាស់បំផុត។
Mücadele 58:21
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកទាំងនោះហើយដែលស្ថិតក្នុងចំណោមអ្នកដែលអល់ឡោះធ្វើឱ្យអាប់ឱនបំផុត ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់ធ្វើឲ្យប្រជាជាតិទាំងឡាយដែលប្រឆាំងនោះ ទទួលរងនូវភាពអាម៉ាស់បំផុត។
Mücadele 58:22
អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកនោះ អាណិតស្រឡាញ់ និងចងសម្ព័ន្ធមិត្តជាមួយនឹងពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទាំងនោះ គឺជាឪពុករបស់ពួកគេ ឬជាកូនៗរបស់ពួកគេ ឬជាបងប្អូនរបស់ពួកគេ ឬជាពូជពង្សរបស់ពួកគេក៏ដោយ ពីព្រោះសេចក្តីជំនឿបានរារាំង(ពួកគេ)មិនឲ្យចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ និងដោយសារតែចំណងនៃសេចក្តីជំនឿ គឺខ្លាំងក្លាជាងចំណងអ្វីផ្សេងទៀតទាំងអស់។ ដូចនេះ គេត្រូវផ្តល់អាទិភាពដល់វា(ជំនឿ)មុន នៅពេលដែលមានភាពផ្ទុយគ្នា។ អ្នកដែលមិនចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(សូម្បីតែពួកគេជាសាច់ញាតិនឹងគ្នា)នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះបានពង្រឹងនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេដោយគ្មានប្រែប្រួលឡើយ ហើយទ្រង់បានឱ្យពួកគេកាន់តែមានភាពរឹងមាំថែមទៀត តាមរយៈភស្តុតាងនិងពន្លឺអំពីទ្រង់។ ហើយនៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយឧបការគុណពីអល់ឡោះនឹងមិនត្រូវបានកាត់ផ្តាច់ ឬបាត់បង់ពីពួកគេឡើយ។ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ដោយទ្រង់មិនខឹងសម្បាចំពោះពួកគេបន្ទាប់ពីនោះ(បន្ទាប់ពីចូលឋានសួគ៌)ទៀតឡើយ ហើយពួកគេក៏ពេញចិត្តទ្រង់វិញដែរចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឱ្យពួកគេដែលមិនចេះសាបសូន្យ ដែលក្នុងនោះ គឺការបានឃើញទ្រង់(ដោយផ្ទាល់ភ្នែកក)។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចដែលបានលើកឡើងនេះហើយ គឺជាកងទ័ពរបស់អល់ឡោះ ដែលពួកគេបានអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបញ្ឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលទ្រង់បានហាមឃាត់នោះ។ តើពុំមែនទេឬ ពិតប្រាកដណាស់ កងទ័ពរបស់អល់ឡោះជាម្ចាស់នោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេចអំពីវា ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
Haşr 59:1
រាល់អ្វីៗទាំងអស់ដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដី បានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ទ្រង់ពីអ្វីដែលមិនសាកសមនឹងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
Haşr 59:2
ទ្រង់ជាអ្នកដែលបានបណេ្ដញ(ពួកយូដានៃ)”អម្បូរណាហ្ទៀរ”ដែលពួកគេបានប្រឆាំងនឹងអល់ឡោះនិងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ចេញពីលំនៅដ្ឋានរបស់ពួកគេដែលស្ថិតនៅក្នុងទីក្រុងម៉ាទីណះ ដែលជាការចាកចេញលើកដំបូងបង្អស់របស់ពួកគេពីទីក្រុងម៉ាទីណះទៅកាន់ទឹកដីស្ហាម។ ហើយពួកគេ គឺស្ថិតក្នុងចំណោមពួកយូដាដែលជាអ្នកដែលបានទទួលគម្ពីរតាវរ៉ត ក្រោយពីពួកគេបានក្បត់កិច្ចព្រមព្រៀងរបស់ពួកគេ ហើយបានចងសម្ព័ន្ធមិត្តជាមួយនឹងពួកមុស្ហរីគីន(ដើម្បីប្រឆាំងនឹងព្យាការី) គេក៏បានបណ្តេញពួកគេឲ្យទៅកាន់ទឹកដីស្ហាម។ ពួកអ្នក(ឱអ្នកមានជំនឿ)មិនបានគិតថា ពួកគេ(ពួកយូដា)នឹងចាកចោលផ្ទះសម្បែងរបស់ពួកគេនោះទេ ព្រោះតែភាពខ្លាំងក្លានិងភាពរឹងមាំរបស់ពួកគេ។ ហើយពួកគេ(ពួកយូដា)បានគិតថាៈ ពិតប្រាកដណាស់ បន្ទាយដ៏រឹងមាំរបស់ពួកគេ អាចការពារពួកគេពីទណ្ឌកម្មអល់ឡោះបាន។ ប៉ុន្ដែ ទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកគេដោយពួកគេមិនដែលគិតថា វាអាចមកដល់ នៅពេលដែលអល់ឡោះបានបញ្ជាឲ្យអ្នកនាំសាររបស់ទ្រង់ប្រយុទ្ធនឹងពួកគេ និងនិរទេសពួកគេចេញពីលំនៅដ្ឋានរបស់ពួកគេ។ ហើយអល់ឡោះបានបញ្ចូលភាពភ័យខ្លាចយ៉ាងខ្លាំងក្លាទៅក្នុងដួងចិត្ដរបស់ពួកគេ ដោយពួកគេបានកម្ទេចលំនៅដ្ឋានរបស់ពួកគេដោយដៃរបស់ពួកគេផ្ទាល់ពីខាងក្នុង ដើម្បីកុំឱ្យអ្នកមូស្លីមអាចទទួលបានផលប្រយោជន៍ពីវា(លំនៅឋានរបស់ពួកគេ) ហើយអ្នកមូស្លីមក៏បានកម្ទេចវាពីខាងក្រៅផងដែរ។ ដូច្នេះ ចូរពួកអ្នក(ឱបណ្ដាអ្នកដែលសតិបញ្ញា)ពិចារណាចុះនូវលទ្ធផលចុងក្រោយដែលកើតឡើងចំពោះពួកគេដោយសារតែការប្រឆាំងរបស់ពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកកុំធ្វើដូចពួកគេឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកនឹងទទួលនូវការតបស្នងនិងទណ្ឌកម្ម ដូចអ្វីដែលពួកគេបានទទួលដូច្នោះដែរ។
Haşr 59:3
ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនបានដាក់បទបញ្ជាលើពួកគេឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកនៅក្នុងលោកិយនេះ ដូចទ្រង់បានធ្វើចំពោះបងប្អូនរបស់ពួកគេនៃអម្បូរ”គូរ៉យហ្សោះ”ដែរជាមិនខាន។ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទណ្ឌកម្មនៃភ្លើងនរកដែលកំពុងតែរង់ចាំពួកគេ ដោយពួកគេស្ថិតនៅក្នុងឋាននរកនោះជាអមតៈ។
Haşr 59:4
អ្វីដែលបានកើតឡើងចំពោះពួកគេនោះ គឺដោយសារតែពួកគេចងសត្រូវជាមួយនឹងអល់ឡោះ និងចងសត្រូវជាមួយនឹងអ្នកនាំសាររបស់ទ្រង់ តាមរយៈការប្រឆាំង និងការក្បត់កិច្ចព្រមព្រៀង(ដែលបានចុះជាមួយគ្នា)។ ហើយជនណាដែលចងសត្រូវនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ដូច្នេះ ពួកគេនឹងទទួលនូវទណ្ឌកមុ្មរបស់ទ្រង់ដ៏សែនធ្ងន់ធ្ងរជាទីបំផុត។
Haşr 59:5
ដើមល្មើដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បានកាប់រំលំដើម្បីកំញើញសត្រូវរបស់អល់ឡោះក្នុងសង្គ្រាមជាមួយនឹងអម្បូរណាហ្ទៀរ ឬក៏ពួកអ្នកទុកវាឲ្យនៅឈរនៅនឹងគល់របស់វា(មិនកាប់រំលំ)ដើម្បីទាញយកផលប្រយោជន៍ពីវានោះ គឺជាបទបញ្ជារបស់អល់ឡោះទាំងអស់។ វាមិនមែនជាការបំផ្លិចបំផ្លាញនៅលើផែនដីដូចដែលពួកគេចោទប្រកាន់នោះឡើយ។ ហើយអល់ឡោះនឹងធ្វើឱ្យពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ក្នុងចំណោមពួកយូដាដែលបានក្បត់កិច្ចព្រមព្រៀងនោះ ទទូលរងនូវភាពអាម៉ាស់បំផុត។ ហើយពួកគេបានជ្រើសយកផ្លូវក្បត់ ជាជាងការគោរពតាមកិច្ចព្រមព្រៀង។
Haşr 59:6
ហើយទ្រព្យសម្បត្តិរបស់អម្បូរណាហ្ទៀរដែលអល់ឡោះបានប្រគល់វាទៅឲ្យអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)នោះ គឺពួកអ្នកមិនបានចំណាយសេះមួយក្បាល ឬសត្វអូដ្ឋមួយក្បាលសម្រាប់ជិះទៅច្បាំង(យកវា)នោះទេ ហើយពួកអ្នកក៏មិនបានទទួលរងនូវការលំបាកអ្វីដើម្បីទទួលបានវានោះដែរ ក៏ប៉ុន្ដែ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់អំណាចដល់បណ្ដាអ្នកនាំសាររបស់ទ្រង់ឲ្យយកឈ្នះទៅលើជនណាដែលទ្រង់មានចេតនា។ ហើយពិតប្រាកដណាស់ ទ្រង់បានផ្តល់អំណាចដល់អ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ឲ្យយកឈ្នះលើអម្បូរណាហ្ទៀរ ដោយគាត់បានរំដោះយកទឹកដីរបស់ពួកគេដោយមិនមានការប្រយុទ្ធ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
Haşr 59:7
ទ្រព្យសម្បត្ដិរបស់អ្នកស្រុកភូមិទាំងឡាយដែលអល់ឡោះបានប្រទានឱ្យទៅអ្នកនាំសាររបស់ទ្រង់ដោយមិនចាំបាច់ធ្វើសង្គ្រាមនោះ វាគឺសម្រាប់អល់ឡោះជាម្ចាស់ ដោយទ្រង់ផ្តល់វាទៅឲ្យជនណាដែលទ្រង់មានចេតនា ហើយសម្រាប់អ្នកនាំសារមូហាំម៉ាត់ គឺមានកម្មសិទ្ធិមួយចំណែក និងមួយចំណែកសម្រាប់សាច់ញាតិរបស់អ្នកនាំសារនៃអម្បូរហាស្សិម និងអម្បូរអាល់មុត្តល់ឡឹប ជាការជំនួសដល់ពួកគេ ពីព្រោះពួកគេត្រូវបានគេហាមមិនឱ្យទទួលយកការបរិច្ចាគទានឡើយ និងមួយចំណែកទៀតសម្រាប់កេ្មងកំព្រា អ្នកក្រីក្រ ហើយនិងអ្នកដំណើរដាច់ស្បៀង ដើម្បីកុំឱ្យទ្រព្យសម្បត្ដិនោះធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកមាន ដោយមិនបានទៅដល់ដៃអ្នកក្រ។ ហើយអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បានផ្ដល់ឱ្យពួកអ្នកអំពីទ្រព្យជ័យភណ្ឌនោះ ចូរពួកអ្នក(ឱបណ្តាអុ្នកមានជំនឿ)ទទួលយកវាចុះ ហើយអ្វីដែលគាត់បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោល(កុំទាមទារចង់បាន)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយររបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់ទ្រង់។
Haşr 59:8
ហើយគេបែងចែកមួយចំណែកនៃទ្រព្យសម្បត្តិនេះ ទៅឲ្យជនក្រីក្រដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ដែលពួកគេត្រូវបានគេបង្ខំឲ្យបោះបង់ចោលទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកគេ ដោយពួកគេរំពឹងថា អល់ឡោះជាម្ចាស់នឹងប្រោសប្រទាននូវលាភសក្ការៈដល់ពួកគេនៅក្នុងលោកិយនេះ និងពេញចិត្តចំពោះពួកគេនៅថ្ងៃបរលោក ហើយពួកគេបានជួយ(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់តាមរយៈការតស៊ូ(ធ្វើសង្គ្រាម)ក្នុងមាគ៌ារបស់អល់ឡោះ។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលស្មោះត្រង់ក្នុងសេចក្តីជំនឿរបស់ពួកគេយ៉ាងពិតប្រាកដ។
Haşr 59:9
ហើយពួកអាន់សរ៍ដែលជាអ្នកដែលបានរស់នៅក្នុងក្រុងម៉ាទីណះមុនពួកមូហាជីរីន ដែលពួកគេជ្រើសយកការមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ គឺពួកគេស្រឡាញ់អ្នកដែលបានភៀសខ្លួនពីក្រុងម៉ាក្កះមកកាន់ពួកគេ ហើយនៅក្នុងដួងចិត្ដរបស់ពួកគេពុំមានភាពច្រណែនឈ្នានីសចំពោះអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះឡើយ នៅពេលដែលគេបានផ្ដល់ទ្រព្យជ័យភណ្ឌអ្វីមួយទៅឱ្យអ្នកទាំងនោះ(ពួកមូហាជីរីន) ដោយគេមិនបានផ្តល់ឲ្យពួកគេ(ពួកអាន់សរ៍)នោះ។ ហើយពួកគេថែមទាំងផ្តល់លាភសក្ការៈលោកិយ(ដែលពួកគេមាន)ឲ្យទៅពួកមូហាជីរីនមុនខ្លួនឯងទៅទៀត ទោះបីជាពួកគេ ជាអ្នកក្រីក្រ និងត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយជនណាដែលអល់ឡោះទ្រង់ការពាររូបគេឱ្យផុតពីភាពកំណាញ់ ដោយការបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់ទ្រង់នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យនូវអ្វីដែលពួកគេប្រាថ្នាចង់បាន និងបានរួចផុតពីអ្វីដែលពួកគេរត់គេច។
Haşr 59:10
ហើយអ្នកជំនាន់ក្រោយដែលមកដល់បន្ទាប់ពីអ្នកទាំងនេះ(បន្ទាប់ពីពួកមូហាជីរីន និងពួកអាន់សរ៍) និងបានដើរតាម(គន្លងធម៌)ពួកគេបានយ៉ាងល្អប្រសើររហូតដល់ថ្ងៃបរលោកនោះ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូនរួមសាសនារបស់ពួកយើងពីមុនៗដែល(ពួកគេបាន)មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ផង ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដាអ្នកដែលមានជំនឿណាម្នាក់ផង។ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់មហាមេត្ដាករុណាបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Haşr 59:11
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួកពុតត្បុតដែលពួកគេលាក់បាំងនូវភាពគ្មានជំនឿ និងបង្ហាញថាខ្លួនពួកគេជាអ្នកមានជំនឿ ដែលបាននិយាយទៅកាន់បងប្អូនរបស់ពួកគេដែលជាពួកប្រឆាំងក្នុងចំណោមពួកយូដាដែលជាអ្នកកាន់តាមគម្ពីរតាវរ៉តដែលត្រូវបានគេកែប្រែនោះថាៈ ចូរពួកអ្នកស្ថិតនៅក្នុងលំនៅដ្ឋានរបស់ពួកអ្នកចុះ ដាច់ខាតពួកយើងនឹងមិនបោះបង់ចោលពួកអ្នក និងមិនចាកចេញពីពួកអ្នកឡើយ។ ហើយប្រសិនបើពួកអ្នកត្រូវបានអ្នកឥស្លាមបណេ្ដញចេញពីលំនៅដ្ឋាន(របស់ពួកអ្នក)នោះ ពួកយើងពិតជានឹងចាកចេញជាមួយពួកអ្នកដែរ។ ហើយពួកយើងមិនធ្វើតាមនរណាម្នាក់ដែលចង់រារាំងពួកយើងមិនឱ្យចាកចេញទៅជាមួយពួកអ្នកឡើយ។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនោះ ពួកយើងប្រាកដជានឹងជួយពួកអ្នកប្រយុទ្ធជាមួយនឹងពួកគេវិញ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថាៈ ពិតប្រាកដណាស់ ពួកពុតត្បុតនោះ គឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេបានអះអាងថា ពួកគេនឹងចាកចេញជាមួយនឹងពួកយូដាប្រសិនបើពួកយូដាត្រូវបានគេបណ្តេញចេញ ហើយនិងចូលរួមប្រយុទ្ធជាមួយនឹងពួកគេ ប្រសិនបើមានគេមកប្រយុទ្ធជាមួយពួកគេនោះ។
Haşr 59:12
ប្រសិនបើអ្នកឥស្លាមបណ្តេញពួកយូដានោះ ពួកគេ(ពួកពុតត្បុត)នឹងមិនចាកចេញទៅជាមួយពួកគេ(ពួកយូដា)ឡើយ ហើយប្រសិនបើពួកគេត្រូវបានអ្នកឥស្លាមធ្វើសង្គ្រាមជាមួយនោះ ពួកពុតត្បុតទាំងនោះក៏នឹងមិនជួយពួកគេនោះដែរ។ ហើយប្រសិនបើពួកពុតត្បុតទៅជួយពួកយូដាប្រយុទ្ធនឹងអ្នកឥស្លាមនោះ ក៏ពួកគេពិតជានឹងវិលត្រឡប់ក្រោយ ចាកចោលពួកយូដាវិញជាមិនខាន។ បន្ទាប់មក គ្មាននរណាជួយពួកពុតត្បុតបន្ទាប់ពីនោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើឱ្យពួកគេអាប់ឱន និងទទួលនូវភាពអាម៉ាស់ជាទីបំផុត។
Haşr 59:13
ជាការពិតណាស់ នៅក្នុងចិត្តរបស់ពួកពុតត្បុតនិងពួកយូដានោះ ពួកគេខ្លាចពួកអ្នក(ឱអ្នកមានជំនឿ)ខ្លាំងជាងខ្លាចអល់ឡោះជាម្ចាស់ទៅទៀត។ (ការដែលពួកគេខ្លាចពួកអ្នកជាងខ្លាចអល់ឡោះ) នោះគឺដោយសារពួកគេជាមនុស្សដែលពុំមានការឈ្វេងយល់ឡើយ។ ប្រសិនបើពួកគេចេះឈ្វេងយល់នោះ ពួកគេច្បាស់ជាដឹងថា អល់ឡោះជាម្ចាស់ទៅវិញទេដែលគេសាកសមត្រូវកោតខ្លាច និងរត់គេចនោះ ព្រោះទ្រង់ជាអ្នកធ្វើឲ្យពួកអ្នក(អ្នកមានជំនឿ)ត្រួតត្រាលើពួកគេ។
Haşr 59:14
ពួកយូដាទាំងអស់ ពួកគេមិនហ៊ានធ្វើសង្គ្រាមទល់មុខគ្នាជាមួយនឹងពួកអ្នក(ឱអ្នកមានជំនឿ)ឡើយ លើកលែងតែនៅក្នុងក្រុងដែលមានកំពែងបិទជិត ឬក៏លួចវាយប្រហារពីក្រោយជញ្ជាំងតែប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនហ៊ានប្រឈមមុខតទល់ជាមួយនឹងពួកអ្នកឡើយ ព្រោះតែភាពកំសាករបស់ពួកគេ។ ការច្បាំងគ្នារវាងពួកគេ ក៏ខ្លាំងក្លាផងដែរ ដោយសារតែភាពជាសត្រូវរវាងគ្នានឹងគ្នា(ក្នុងចំណោមពួកគេ)។ អ្នកគិតស្មានថា ជាការពិតណាស់ ពួកគេរួបរួមគ្នាស្ថិតលើជំហរតែមួយដូចគ្នា តែតាមពិត ដួងចិត្តរបស់ពួកគេ គឺផ្សេងៗគ្នា។ ការខ្វែងគំនិតគ្នា និងភាពជាសត្រូវ(ចំពោះគ្នា)នេះ គឺដោយសារតែពួកគេគ្មានការពិចារណាឡើយ ព្រោះបើសិនជាពួកគេចេះពិចារណាមែននោះ ច្បាស់ជាពួកគេស្គាល់ការពិត ហើយនាំគ្នាប្រតិបត្តិតាមវា និងមិនខ្វែងគំនិតគ្នានោះឡើយ។
Haşr 59:15
ពួកយូដាដែលស្ថិតក្នុងការប្រឆាំង ហើយនិងទណ្ឌកម្មដែលពួកគេបានទទួលរងនោះ គឺដូចជាពួកមុស្ហរីគីនម៉ាក្កះមុនពួកគេបន្តិចនេះនោះដែរ។ ពួកគេ(ពួកមុស្ហរីគីន)បានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់បំផុតចំពោះការប្រឆាំងរបស់ពួកគេ ដោយពួកគេមួយចំនួនត្រូវបានគេសម្លាប់ និងមួយចំនួនទៀតត្រូវបានគេចាប់ជាឈ្លើយសឹកនៅក្នុងសមរភូមិហ្ពាទើរ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។
Haşr 59:16
ការប្រៀបប្រដូចការសន្យារបស់ពួកពុតត្បុតចំពោះពួកយូដានោះ គឺប្រៀបដូចជាស្ហៃតនដែលបានតុបតែងលម្អចំពោះមនុស្សលោកឲ្យប្រឆាំងនោះដែរ។ តែនៅពេលដែលគេបានប្រឆាំង ព្រោះតែការតុបតែងលម្អរបស់វានូវការប្រឆាំងចំពោះគេនោះ វា(ស្ហៃតន)បែរជានិយាយថាៈ ខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងអ្នកចំពោះអ្វីដែលអ្នកបានប្រឆាំងនោះឡើយ។ ប្រាកដណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់។
Haşr 59:17
លទ្ធផលចុងក្រោយនៃទង្វើរបស់ស្ហៃតននិងអ្នកដែលតាមវានោះ ពិតណាស់គេទាំងពីរ(គឺស្ហៃតនអ្នកដែលត្រូវគេធ្វើតាម និងមនុស្សដែលជាអ្នកធ្វើតាមគេ) នៅថ្ងៃបរលោក នឹងស្ថិតនៅក្នុងឋាននរកជាអមតៈ។ ការតបស្នងដែលកំពុងតែរង់ចាំពួកគេទាំងពីរនោះ គឺជាការតបស្នងចំពោះពួកដែលបំពានលើខ្លួនឯងតាមរយៈការបំពានលើព្រំដែនរបស់អល់ឡោះជាម្ចាស់។
Haşr 59:18
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរឲ្យបុគ្គលគ្រប់រូបគិតពិចារណាមើលចំពោះទង្វើកុសលដែល(ខ្លួន)បានសាងទុកសម្រាប់ថ្ងៃបរលោក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់អ្នកវិញចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។
Haşr 59:19
ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបានភេ្លចអល់ឡោះដោយបោះបង់ការអនុវត្តនូវអ្វីដែលទ្រង់បានបង្គាប់ប្រើ និងមិនចៀសឆ្ងាយពីអ្វីដែលទ្រង់ហាមឃាត់ឲ្យសោះ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានធ្វើឱ្យពួកគេភ្លេចខ្លួនឯងវិញដែរ។ ដូចនេះ ពួកគេមិនបានសាងនូវទង្វើណាដែលនាំឱ្យពួកគេរួចផុតពីការខឹងសម្បារបស់អល់ឡោះ និងពីទណ្ឌកម្មរបស់ទ្រង់ឡើយ។ ពួកដែលភ្លេចអល់ឡោះ(ដោយមិនបានអនុវត្តន៍នូវអ្វីដែលទ្រង់បានបង្គាប់ប្រើ និងមិនបញ្ឈប់នូវអ្វីដែលទ្រង់ហាមឃាត់)ទាំងនោះហើយ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់នោះ។
Haşr 59:20
ពួកឋាននរក និងបណ្ដាអ្នកឋានសួគ៌នោះ គឺមិនស្មើគ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេទទួលបានការតបស្នងខុសគ្នា ដូចជាភាពខុសគ្នានៃទង្វើរបស់ពួកគេនៅក្នុងលោកិយនោះដែរ។ បណ្ដាអ្នកឋានសួគ៌ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នា ហើយរួចផុតពីអ្វីដែលពួកគេខ្លាចរអា។
Haşr 59:21
ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងឃើញភ្នំនោះឱនលំទោនរហូតដល់បែកជាបំណែកដោយសារតែការកោតខ្លាចអល់ឡោះ ត្បិតនៅក្នុងគម្ពីរគួរអាន គឺពោរពេញទៅដោយមេរៀនជាច្រើន និងការព្រមានយ៉ាងធ្ងន់ធ្ងរបំផុត។ ទាំងនោះជាឧទាហរណ៍ដែលយើងបានលើកឡើងសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេចេះគិតពិចារណា និងយកធ្វើជាមេរៀនចំពោះអ្វីដែលមានផ្ទុកនៅក្នុងវាក្យខណ្ឌរបស់វានៃដំបូន្មាន និងមេរៀនជាច្រើន។
Haşr 59:22
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាដឹងនូវអ្វីដែលគ្មានវត្តមាន(អាថ៌កំបាំង) និងអ្វីដែលមានវត្តមាន(លាតត្រដាង)។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ក្តីមេត្តារបស់ទ្រង់ទូលំទូលាយ(គ្របដណ្តប់)ពាសពេញពិភពទាំងអស់។ ទ្រង់ជាស្តេចគ្រប់គ្រង ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីរាល់ភាពខាតទាំងឡាយ។ ទ្រង់ជាអ្នកដែលបានប្រទានសុខសន្តិភាពដល់ខ្ញុំបម្រើរបស់ទ្រង់ ជាអ្នកដែលបញ្ជាក់ពីសច្ចភាពនៃបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់តាមរយៈសញ្ញាភស្តុតាងទាំងឡាយដ៏អស្ចារ្យ ជាអ្នកឃ្លាំមើលរាល់ទង្វើទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់ជាអ្នកមានអានុភាពគ្រប់គ្រងលើអ្វីៗទាំងអស់ ជាអ្នកដែលខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះរូបសំណាក់ និងអ្វីផ្សេងៗទៀតរួមជាមួយនឹងទ្រង់។
Haşr 59:23
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាដឹងនូវអ្វីដែលគ្មានវត្តមាន និងអ្វីដែលមានវត្តមាន។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់ទាំងនៅលើលោកិយ និងនៅថ្ងៃបរលោក។ ក្តីមេត្តារបស់ទ្រង់រីកសាយពាសពេញពិភពទាំងអស់។ ទ្រង់ជាស្តេចគ្រប់គ្រង ជាមហាជ្រះស្អាត មហាស្អាតស្អំពីរាល់កង្វះខាត។ ទ្រង់ជាអ្នកដែលបានប្រទានសុខសន្តិភាពដល់ខ្ញុំបម្រើរបស់ទ្រង់។ ទ្រង់ជាអ្នកបញ្ជាក់ពីសច្ចៈភាពនៃបណ្តារបស់ទ្រង់សញ្ញាភស្តុតាងទាំងឡាយដ៏អស្ចារ្យ។ ទ្រង់ជាអ្នកឃ្លាំមើលរាល់ទង្វើទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់។ ទ្រង់មហាខ្លាំងពូកែដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់ជាអ្នកមានអានុភាពគ្រប់គ្រងលើអ្វីៗទាំងអស់។ ទ្រង់មហាជ្រះ មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះរូបសំណាក់ និងអ្វីផ្សេងៗទៀតរួមជាមួយនឹងទ្រង់។
Haşr 59:24
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតរាល់អ្វីៗទាំងអស់។ ទ្រង់ជាអ្នកធ្វើឲ្យអ្វីៗទាំងអស់មានវត្តមាន។ ទ្រង់ជាអ្នកផ្តល់រូបរាងដល់ម៉ាខ្លូកទាំងអស់ស្របទៅតាមអ្វីដែលទ្រង់មានចេតនា។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ ដែលផ្ទុកទៅដោលក្ខណៈសម្បត្តិ(ស៊ីហ្វាត)របស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី លើកតម្កើងទ្រង់ពីរាល់ភាពខ្វះខាតទាំងឡាយ។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
Mümtehıne 60:1
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវប្រការទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ទៅលើពួកគេ! ចូរពួកអ្នកកុំយកសត្រូវរបស់យើងនិងសត្រូវរបស់ពួកអ្នក ធ្វើជាអ្នកគាំពារ ដោយពួកអ្នកគាំពារពួកគេ និងស្រឡាញ់ទៅចំពោះពួកគេឲ្យសោះ ខណៈដែលពួកគេប្រឆាំងនឹងសាសនាដែលអ្នកនាំសាររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)បាននាំមក ។ ពួកគេបានបណ្តេញអ្នកនាំសារ(មូហាំម៉ាត់)ចេញពីលំនៅដ្ឋានរបស់គាត់ ហើយក៏ដូចគ្នានោះដែរ ពួកគេបានបណ្តេញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នកឯទីក្រុងម៉ាក្កះ ដោយពួកគេមិនខ្វល់ថា ពួកអ្នកគឺជាសាច់ញាតិ ឬជាសាច់សាលោហិត(របស់ពួកគេ)នោះឡើយ។ ពួកគេបណ្តេញពួកអ្នកចេញបែបនេះ គឺគ្មានមូលហេតុអ្វីក្រៅពីដោយសារតែពួកអ្នកមានជំនឿចំពោះអល់ឡោះដែលជាម្ចាស់របស់ពួកអ្នកនោះឡើយ។ ចូរពួកអ្នកកុំធ្វើដូច្នោះ(យកពួកគេធ្វើជាគាំពារ និងស្រឡាញ់ទៅចំពោះពួកគេ) ដោយពួកអ្នកយកដំណឹងសម្ងាត់របស់អ្នកមូស្លីមទៅប្រាប់ពួកគេដោយសារតែកាស្រឡាញ់(របស់ពួកអ្នក)ចំពោះពួកគេឲ្យសោះ ប្រសិនបើពួកអ្នកចាកចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង និងស្វែងរកការពេញចិត្តពីយើងនោះ។ ហើយពិតប្រាកដណាស់ យើងដឹងនូវអ្វីដែលអ្នករាល់គ្នាកំពុងធ្វើដោយលាក់បាំង និងបើកចំហចំពោះរឿងនេះ។ គ្មានអ្វីមួយអំពីរឿងនោះ ឬរឿងអ្វីផ្សេងទៀតក្រៅពីនេះអាចលាក់បាំងនឹងយើងបានឡើយ។ ជនណាហើយដែលបានគាំពារ និងស្រឡាញ់ទៅចំពោះពួកដែលប្រឆាំងនោះ ពិតប្រាកដណាស់ គឺរូបគេបានដើរចេញពីមាគ៌ាកណ្តាល ហើយវង្វេងចេញអំពីការពិត និងង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវហើយ។
Mümtehıne 60:2
ប្រសិនបើពួកគេជួបពួកអ្នកនោះ គឺពួកគេបង្ហាញនូវភាពជាសត្រូវដែលលាក់ទុកក្នុងដួងចិត្តរបស់ពួកគេ។ ហើយពួកគេបានលើកដៃរបស់ពួកគេធ្វើទុក្ខបុកម្នេញនិងវាយដុំចំពោះពួកអ្នក ថែមទាំងជេរប្រទេច និងប្រមាថចំពោះពួកអ្នកដោយអណ្តាតរបស់ពួកគេ ហើយពួកគេប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះពួកអ្នកនឹងដូចពួកគេដែរ។
Mümtehıne 60:3
ញាតិសណ្តានរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកឡើយ ប្រសិនបើពួកអ្នកគាំពារពួកដែលប្រឆាំងដោយសារតែពួកគេនោះ។ នៅថ្ងៃបរលោក ទ្រង់នឹងបំបែកពួកអ្នកចេញពីគ្នា។ ពេលនោះ អ្នកដែលត្រូវចូលឋានសួគ៌ក្នុងចំណោមពួកអ្នក គឺទ្រង់នឹងបញ្ចូលទៅក្នុងឋានសួគ៌ ហើយអ្នកដែលត្រូវចូលឋាននរក គឺទ្រង់នឹងបញ្ចូលទៅក្នុងឋាននរក។ ដូចនេះ គ្មាននរណាអាចជួយនរណាបានឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្ចើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមអ្វីដែលអ្នកបានសាង។
Mümtehıne 60:4
ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) គឺមានព្យាការីអ៊ីព្រហ៊ីម និងបណ្ដាអ្នកដែលរួមជំនឿជាមួយគាត់ ជាគំរូដ៏ល្អ ខណៈពេលដែលពួកគេបានពោលទៅកាន់ក្រុមរបស់ពួកគេដែលជាពួកគ្មានជំនឿថាៈ ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធជាមួយនឹងពួកអ្នក ក៏ដូចជាជាមួយនឹងរូបបដិមាទាំងឡាយដែលពួកអ្នកកំពុងតែគោរពសក្ការៈ(ចំពោះពួកវា)ផេ្សងពីអល់ឡោះជាម្ចាស់នោះឡើយ ដោយពួកយើងប្រឆាំងនឹងសាសនារបស់ពួកអ្នកដែលពួកអ្នកគោរពនោះ។ ហើយវាបានស្ដែងឱ្យឃើញថាៈ រវាងពួកយើងនិងពួកអ្នក គឺជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ ហើយពួកអ្នកមិនយកអ្វីផ្សេងមកគោរពសក្ការៈរួមជាមួយទ្រង់។ ដូច្នេះ ពួកអ្នកមិនត្រូវពាក់ព័ន្ធជាមួយនឹងក្រុមរបស់ពួកអ្នកដែលជាពួកគ្មានជំនឿទៀតឡើយ លើកលែងតែសម្ដីរបស់ព្យាការីអ៊ីព្រហ៊ីមដែលបាននិយាយទៅកាន់ឪពុកគាត់ថាៈ “ខ្ញុំនឹងសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ឲ្យលោកឪពុក”ប៉ុណ្ណោះ។ ត្រង់នេះ ពួកអ្នកមិនត្រូវយកគំរូតាមឡើយ ពីព្រោះនេះ គឺកើតឡើងមុននឹងព្យាការីអ៊ីព្រហ៊ីមអស់សង្ឃឹម(ក្នុងការអំពាវនាវ)ចំពោះឪពុករបស់គាត់។ ដូចនេះ សម្រាប់អ្នកដែលមានជំនឿ គឺមិនត្រូវសុំការអភ័យទោសឱ្យពួកមុស្ហរីគីន(អ្នកដែលធ្វើពហុទេពនិយម)នោះទេ។ ហើយអ្នកក៏មិនមែនជាអ្នកដែលអាចការពារខ្លួនអ្នកផ្ទាល់ពីទណ្ឌកម្មអល់ឡោះបន្តិចណានោះដែរ។ ឱម្ចាស់របស់ពួកយើង! ចំពោះទ្រង់ហើយដែលពួកយើងប្រគល់ការទុកចិត្ដនូវរាល់កិច្ចការទាំងឡាយរបស់ពួកយើង ហើយចំពោះទ្រង់ដែលពួកយើងវិលត្រឡប់ទៅកាន់ក្នុងនាមជាអ្នកសារភាពកំហុស ហើយចំពោះទ្រង់(តែមួយគត់)ដែលជាកន្លែងវិលត្រឡប់(របស់ពួកយើង)នៅថ្ងៃបរលោក។
Mümtehıne 60:5
ឱម្ចាស់របស់ពួកយើង!សូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើងក្លាយជាការសាកល្បងចំពោះពួកគ្មានជំនឿ ដោយឲ្យពួកគេគ្រប់គ្រងលើពួកយើងឡើយ ព្រោះពេលនោះ ពួកគេនឹងនិយាយថាៈ ប្រសិនបើពួកគេ(អ្នកមានជំនឿ)ស្ថិតនៅលើការពិតមែននោះ ម្ល៉ោះពួកយើងនឹងមិនអាចគ្រប់គ្រងលើពួកគេបានឡើយ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើងផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
Mümtehıne 60:6
តាមពិត អ្នកដែលដើរតាមគំរូដ៏ល្អនេះ គឺមានតែជនណាដែលសង្ឃឹមថា នឹងទទួលបានផលល្អពីអល់ឡោះ ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោកប៉ុណ្ណោះ។ រីឯជនណាហើយបែរចេញពីគំរូដ៏ល្អនេះពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ទ្រង់មិនត្រូវការនោះឡើយនូវការគោរពប្រតិបត្តិរបស់ពួកគេ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុតគ្រប់ស្ថានភាពទាំងអស់។
Mümtehıne 60:7
សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងធ្វើពួកអ្នក(ឱអ្នកមានជំនឿ) ហើយនិងពួកសត្រូវរបស់ពួកអ្នកមានក្តីស្រលាញ់(ចំពោះគ្នាវិញ) ដោយទ្រង់ចង្អុលបង្ហាញពួកគេឱ្យចូលកាន់សាសនាឥស្លាម។ ពេលនោះ ពួកគេនឹងក្លាយជាបងប្អូនរួមសាសនាជាមួយនឹងពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពបំផុត ដោយទ្រង់អាចបង្វែរដួងចិត្តរបស់ពួកគេទៅកាន់សេចក្តីជំនឿវិញបាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Mümtehıne 60:8
អល់ឡោះជាម្ចាស់ទ្រង់មិនបានហាមឃាត់ពួកអ្នកនោះទេក្នុងការធ្វើល្អ និងផ្តល់ភាពយុត្តិធម៌ដល់ពួកដែលមិនបានធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នកដោយសារតែការចូលសាសនាឥស្លាមរបស់ពួកអ្នក និងមិនបានបណ្តេញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នកទេនោះ ដោយពួកអ្នកប្រគល់ជូនពួកគេនូវអ្វីដែលជាសិទ្ធិរបស់ពួកគេមកលើពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌ គឺអ្នកដែលបានផ្តល់ភាពយុត្តិធម៌ដល់ខ្លួនរបស់គេ ក្រុមគ្រួសាររបស់គេ និងអ្នកដែលស្ថិតក្រោមការគ្រប់គ្រងរបស់គេ។
Mümtehıne 60:9
តាមពិត អល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់ពួកអ្នកមិនឲ្យយកពួកគ្មានជំនឿដែលបានធ្វើ់សង្រ្គាមប្រឆាំងនឹងពួកអ្នក ព្រោះតែការមានជំនឿរបស់ពួកអ្នក និងបានបណ្តេញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នក ហើយនិងអ្នកដែលបានជួយគាំទ្រ(ពួកគេ)ក្នុងការបណ្តេញពួកអ្នកនោះ ធ្វើជាអ្នកគាំពារឡើយ។ ជនណាហើយក្នុងចំណោមពួកអ្នកដែលយកពួកគេធ្វើជាអ្នកគាំពារនោះ ពិតប្រាកដណាស់ អ្នកទាំងនោះហើយ គឺជាពួកដែលបំពានលើខ្លួនឯងតាមរយៈការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងណ្តៅនៃភាពអន្តរាយ ដោយសារតែ(ពួកគេ)ប្រព្រឹត្តផ្ទុយនឹងបទបញ្ជារបស់អល់ឡោះ។
Mümtehıne 60:10
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! នៅពេលដែលក្រុមស្ដ្រីជាអ្នកមានជំនឿដែលបានភៀសខ្លួនចេញពីទឹកដីគ្មានជំនឿមកកាន់ទឹកដីឥស្លាមបានមកដល់ពួកអ្នកនោះ ចូរពួកអ្នកសាកល្បងពួកនាងពីភាពសច្ចៈនៃសេចក្តីជំនឿរបស់ពួកនាងចុះ។ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះសេចក្តីជំនឿរបស់ពួកនាង។ គ្មានអ្វីមួយនៃប្រការអាក្រក់ដែលនៅក្នុងដួងចិត្តរបស់ពួកនាងអាចលាក់បាំងនឹងទ្រង់បានឡើយ។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាង គឺជាអ្នកដែលមានជំនឿបន្ទាប់ពីការសាកល្បង(ចំពោះពួកនាង) តាមរយៈអ្វីដែលបានស្តែងចេញឲ្យពួកអ្នកបានដឹងពីភាពសច្ចៈនៃសេចក្តីជំនឿរបស់ពួកនាងហើយនោះ ចូរពួកអ្នកកុំបញ្ជូនពួកនាងត្រឡប់ទៅកាន់ស្វាមីរបស់ពួកនាងដែលជាពួកគ្មានជំនឿវិញឲ្យសោះ។ សម្រាប់ស្ត្រីដែលជាអ្នកមានជំនឿនោះ គឺគេមិនអនុញ្ញាតឲ្យពួកនាងរៀបការជាមួយបុរសដែលជាពួកគ្មានជំនឿឡើយ ហើយសម្រាប់ពួកគ្មានជំនឿដែលជាបុរសវិញ ក៏គេមិនអនុញ្ញាតឲ្យរៀបការជាមួយនឹងស្ត្រីដែលជាអ្នកមានជំនឿនោះដែរ។ ហើយចូរពួកអ្នកផ្តល់ឲ្យស្វាមីរបស់ពួកនាង(ដែលជាពួកគ្មានជំនឿ)នោះ នូវអ្វីដែលពួកគេបានចំណាយអំពីប្រាក់ខាន់ស្លារបស់ពួកនាង។ ហើយពុំមានបាបកម្មអ្វីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដែលពួកអ្នករៀបការជាមួយនឹងពួកនាង ក្រោយពីពួកនាងបានផុតរយៈពេលរង់ចាំ(អ៊ិតហ្ទះ)របស់ពួកនាងហើយនោះ នៅពេលណាដែលពួកអ្នកបានផ្តល់ថ្លៃខាន់ស្លាដល់ពួកនាង។ ហើយចំពោះជនណាដែលប្រពន្ធរបស់គេ គឺជាអ្នកដែលគ្មានជំនឿ ឬត្រឡប់(ចាកចេញ)ពីសាសនាឥស្លាមវិញនោះ គឺគេមិនអាចរួមរស់ជាមួយនាងបានឡើយ ពីព្រោះចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរត្រូវបានកាត់ផ្តាច់ដោយសារតែភាពគ្មានជំនឿរបស់នាង។ ហើយចូរពួកអ្នកសុំយកពីពួកគ្មានជំនឿនោះមកវិញ នូវអ្វីដែលពួកអ្នកបានចំណាយជាខាន់ស្លាចំពោះប្រពន្ធរបស់ពួកអ្នកដែល(ពួកនាង)បានបោះបង់សាសនាឥស្លាមនោះ។ ហើយពួកគេ(ពួកគ្មានជំនឿ)ក៏ត្រូវសុំយកមកវិញនូវអ្វីដែលពួកគេបានចំណាយអំពីប្រាក់ខាន់ស្លារបស់ប្រពន្ធពួកគេដែលបានចូលឥស្លាមនោះវិញ(ដូចគ្នា)ដែរ។ អ្វីដែលបានលើកឡើងទាំងនោះ (ពោលគឺការយកមកវិញនូវខាន់ស្លាទាំងពីខាងពួកអ្នក និងពីខាងពួកគេនោះ) គឺជាច្បាប់របស់អល់ឡោះ។ ទ្រង់កាត់សេចក្ដីរវាងពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពីស្ថានភាពខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតចំពោះអ្វីដែលទ្រង់ដាក់បញ្ញត្តិច្បាប់សម្រាប់ខ្ញុំបម្រើរបស់ទ្រង់។
Mümtehıne 60:11
ប្រសិនបើភរិយារបស់ពួកអ្នកមួយចំនួនបានបោះបង់សាសនាឥស្លាមត្រលប់ទៅរកភាពគ្មានជំនឿវិញ ហើយពួកអ្នកសុំយកមកវិញនូវខាន់ស្លារបស់ពួកនាងពីពួកគ្មានជំនឿ តែពួកគេមិនព្រមផ្ដល់វា(ឱ្យពួកអ្នក)ទេនោះ ដូច្នេះ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកគ្មានជំនឿនោះ គឺពួកអ្នកត្រូវផ្ដល់(នូវទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបាននោះ)ឱ្យទៅស្វាមីរបស់អ្នកដែលភរិយាពួកគេវិលទៅរកភាពគ្មានជំនឿ(ចេញពីសាសនាឥស្លាម)វិញ ស្មើនឹងអ្វីដែលពួកគេបានចំណាយទៅលើខាន់ស្លារបស់ពួកនាង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដែលពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់ ដោយអនុវត្តន៍តាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
Mümtehıne 60:12
ឱព្យាការីមូហាំម៉ាត់! នៅពេលដែលបណ្ដាស្ដ្រីដែលមានជំនឿបានមកកាន់អ្នក ដោយពួកនាងធ្វើការសច្ចាប្រណិធានជាមួយអ្នក(ដូចអ្វីដែលបានកើតឡើងក្នុងពេលរំដោះទីក្រុងម៉ាក្កះ)ថាៈ ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីមួយជាដាច់ខាត ហើយពួកនាងនឹងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា និងមិនសម្លាប់កូនចៅរបស់ពួកនាងដូចជាទង្វើរបស់ស្រ្តីទាំងឡាយនៅសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ហើយនិងមិនក្លែងបន្លំកូនអ្នកដទៃថាកូនប្តីរបស់ខ្លួន ព្រមទាំងពួកនាងមិនប្រព្រឹត្តល្មើសនឹងអ្នកចំពោះប្រការល្អទាំងឡាយ ក្នុងនោះ ដូចជាការហាមឃាត់មិនឲ្យយំទួញសោករៀបរាប់ ហែកសម្លៀកបំពាក់ បោចសក់ និងហែកហោប៉ៅ(នៅពេលជួបគ្រោះ)ជាដើមនោះ ចូរអ្នកទទួលយកនូវការធ្វើសច្ចាប្រណិធានរបស់ពួកនាងចុះ។ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះឱ្យពួកនាងចំពោះបាបកម្មទាំងឡាយរបស់ពួកនាងចុះ បន្ទាប់ពីពួកនាងបានសច្ចាប្រណិធាននឹងអ្នករួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Mümtehıne 60:13
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកុំយកក្រុមដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បាចំពោះពួកគេ ដែលពួកគេមិនជឿចំពោះថ្ងៃបរលោកនោះ ធ្វើជាអ្នកគាំពារឱ្យសោះ។ ជាការពិតណាស់ ពួកគេអស់សង្ឃឹមចំពោះផលបុណ្យរបស់អល់ឡោះនៅថ្ងៃបរលោក ដូចជាការអស់សង្ឃឹមរបស់ពួកគេចំពោះការវិលត្រឡប់មកវិញនៃអ្នកដែលបានស្លាប់ហើយរបស់ពួកគេមកកាន់ពួកគេវិញ ព្រោះតែការប្រឆាំង(បដិសេធ)របស់ពួកគេចំពោះការពង្រស់ឡើងវិញដូច្នោះដែរ។
Sâff 61:1
អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងអល់ឡោះជាម្ចាស់ពីរាល់ប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
Sâff 61:2
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ! ហេតុអ្វីបានជាពួកអ្នកនិយាយថាៈ “ពួកយើងបានធ្វើអ្វីមួយ” ខណៈដែលជាក់ស្តែង ពួកអ្នកមិនបានធ្វើវាសោះនោះ? ដូចជាបុគ្គលម្នាក់ក្នុងចំណោមពួកអ្នកបាននិយាយថាៈ ខ្ញុំបានសម្លាប់(គេ)នឹងផ្លែដាវរបស់ខ្ញុំ ហើយខ្ញុំបានវាយ(សម្លាប់គេ) ខណៈដែល(ការពិត)គេមិនបានសម្លាប់នឹងដាវរបស់គេនោះទេ ហើយក៏មិនបានវាយ(គេ)នោះដែរ។
Sâff 61:3
អល់ឡោះជាម្ចាស់ទ្រង់់ស្អប់ខ្ពើមបំផុតចំពោះការដែលពួកអ្នកនិយាយនូវអ្វីដែលពួកអ្នកមិនបានធ្វើបែបនេះ។ ពិតណាស់ គេមិនសាកសមជាអ្នកមានជំនឿនោះឡើយ លើកលែងតែគេជាអ្នកដែលស្មោះត្រង់ចំពោះអល់ឡោះជាម្ចាស់ ដោយស្មោះត្រង់ទាំងទង្វើ និងពាក្យសម្តីរបស់គេប៉ុណ្ណោះ។
Sâff 61:4
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកមានជំនឿដែលច្បាំងតស៊ូក្នុងផ្លូវរបស់ទ្រង់ដើម្បីស្វែងរកការពេញចិត្តពីទ្រង់ ដែលពួកគេបានតំរៀបគ្នាជាជួរ ប្រៀបដូចជាសំណង់អគារដ៏រឹងមាំដែលពង្រឹងគ្នាទៅវិញទៅមក។
Sâff 61:5
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ ខណៈដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកធ្វើទុក្ខបុកម្នេញមកចំពោះខ្ញុំ ដោយការប្រឆាំងនឹងបញ្ជារបស់ខ្ញុំ ខណៈដែលពួកអ្នកដឹងច្បាស់ថា ជាការពិតណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ និងបែរចេញពីការពិតដែលគាត់(ព្យាការីមូសា)បាននាំមកកាន់ពួកគេនោះ អល់ឡោះជាម្ចាស់ក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយពីការពិត និងការប្រតិបត្តិតាម។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញការពិតចំពោះក្រុមដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ឡើយ។
Sâff 61:6
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ បានពោលថាៈ ឱអម្បូរអ៊ីស្រាអែល! ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានតែងតាំងខ្ញុំមកកាន់ពួកអ្នក ដើម្បីបញ្ជាក់នូវអ្វីដែលទ្រង់បានបញ្ចុះមកមុនខ្ញុំនៃគម្ពីរតាវរ៉ត។ ដូចនេះ ខ្ញុំពុំមែនជាអ្នកនាំសារដែលថ្មី ដែលគ្មានពីមុនមកនោះទេ។ ហើយក៏ដើម្បីផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារម្នាក់ទៀតដែលនឹងមកដល់បន្ទាប់ពីខ្ញុំដែលគេនោះមានឈ្មោះថា អះម៉ាត់ (ពោលគឺព្យាការីមូហាំម៉ាត់)។ ក៏ប៉ុន្ដែ នៅពេលដែលព្យាការីអ៊ីសាបានមកដល់ពួកគេដោយនាំមកជាមួយនឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ពីសច្ចភាពរបស់គាត់នោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់។ ដូចនេះ ពួកយើងមិនគោរពតាមគេជាដាច់ខាត។
Sâff 61:7
ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលប្រឌិតពាក្យភូតកុហកលើអល់ឡោះជាម្ចាស់ដោយចាត់ទុកថាទ្រង់មានដៃគូ ដែលពួកគេគោរពសក្ការៈចំពោះពួកវាផ្សេងពីទ្រង់នោះឡើយ ខណៈដែលរូបគេត្រូវបានគេអំពាវនាវទៅកាន់សាសនាអ៊ីស្លាម ជាសាសនាឯកទេពនិយមដែលមានជំនឿលើអល់ឡោះជាម្ចាស់តែមួយអង្គគត់នោះ។ ហើយអល់ឡោះជាម្ចាសទ្រង់មិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរីកនិងប្រព្រឹត្តល្មើសនោះ ទៅកាន់ការចង្អុលបង្ហាញឡើយ។
Sâff 61:8
ពួកដែលបដិសេធទាំងនោះ ពួកគេមានបំណងចង់ពន្លត់នូវពន្លឺរបស់អល់ឡោះ(សាសនាឥស្លាម) តាមរយៈពាក្យឃោសនាដែលមិនត្រឹមត្រូវរបស់ពួកគេ និងការក្លែងបន្លំការពិត តែអល់ឡោះទ្រង់ជាអ្នកបំពេញឲ្យបានពេញលេញនូវពន្លឺរបស់ទ្រង់ ទោះបីជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ ដោយទ្រង់ធ្វើឲ្យសាសនាឥស្លាមរបស់ទ្រង់លេចឡើងខ្ពស់ត្រដែត មិនថានៅទិសខាងកើត ឬទិសខាងលិចឡើយ ហើយនិងលើកកម្ពស់ពាក្យបន្ទូលរបស់ទ្រង់។
Sâff 61:9
អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដោយនាំមកនូវសាសនាឥស្លាម ជាសាសនាដែលចង្អុលបង្ហាញ និងណែនាំទៅរកផ្លូវល្អ ជាសាសនានៃចំណេះដឹងដែលមានប្រយោជន៍ និងប្រព្រឹត្តទង្វើកុសល ដើម្បីធ្វើឱ្យសាសនានេះខ្ពង់ខ្ពស់លើសសាសនាដទៃទាំងឡាយ បើទោះជាពួកមុស្ហរីគីនមិនពេញចិត្តចង់ឲ្យសាសនានេះឈរជើងនៅលើផែនដីក៏ដោយ។
Sâff 61:10
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! តើពួកអ្នកចង់ឱ្យយើងបង្ហាញប្រាប់ពួកអ្នកពីជំនួញមួយដែលផ្តល់ផលចំណេញ ដោយវាអាចជួយសង្រ្គោះពួកអ្នកឱ្យរួចផុតពីទណ្ឌកម្មដ៏សែនឈឺចាប់ដែរឬទេ?
Sâff 61:11
ជំនួញដែលផ្តល់ផលចំណេញនោះគឺ ពួកអ្នកត្រូវមានជំនឿលើអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់ទ្រង់ ដោយចំណាយទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកអ្នក ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់។ ទង្វើដែលបានរៀបរាប់ទាំងនោះ គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកដឹង។ ដូចនេះ ចូរពួកអ្នករួសរាន់អនុវត្តន៍វា។
Sâff 61:12
ហើយក្នុងចំណោមផលចំណេញនៃជំនួញនេះ គឺអល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងលំនៅដ្ឋានដ៏ល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន ដោយគ្មានការផ្លាស់ប្តូរចេញអំពីវាឡើយ។ ការតបស្នងដែលបានលើកឡើងនោះ គឺជាជោគជ័យមួយដ៏ធំធេងបំផុតដែលគ្មានភាពជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
Sâff 61:13
ហើយក្នុងចំណោមផលចំណេញនៃជំនួញនេះ ដែលជាបំណងប្រាថ្នាមួយផ្សេងទៀតដែលពួកអ្នកពេញចិត្តផងដែរនោះ គឺ(ពួកអ្នក)នឹងទទួលបាន(ផលល្អភ្លាមៗ)នៅក្នុងលោកិយនេះ ដោយអល់ឡោះជាម្ចាស់នឹងជួយពួកអ្នកឲ្យទទួលបានជ័យជម្នះលើសត្រូវរបស់ពួកអ្នក និងជ័យជម្នះដ៏ឆាប់ខាងមុខ ពោលគឺការរំដោះទីក្រុងម៉ាក្កះ និងកន្លែងផ្សេងៗទៀត។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿនូវជ័យជម្នះនៅក្នុងលោកិយនេះ និងការទទួលបាននូវឋានសួគ៌នៅថ្ងៃបរលោកចុះ។
Sâff 61:14
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកក្លាយខ្លួនជាអ្នកជួយដល់អល់ឡោះ តាមរយៈការជួយសាសនារបស់ទ្រង់ដែលអ្នកនាំសាររបស់ពួកអ្នកបាននាំមក ដូចជាការជួយរបស់ពួក អាល់ហាវ៉ារីយីន(ក្រុមដែលស្ម័គ្រស្មោះនឹងព្យាការីអ៊ីសា) នៅពេលដែលព្យាការីអ៊ីសាកូនរបស់ម៉ារយ៉ាំ បានពោលទៅកាន់ពួកគេថាៈ តើអ្នកណាខ្លះដែលចូលរួមជាមួយខ្ញុំដើម្បីលើកស្ទួយ(សាសនា)អល់ឡោះនោះ? ពេលនោះ ពួកគេក៏បានឆ្លើយតបភ្លាមៗថាៈ ពួកយើង គឺជាអ្នកចូលរួមលើកស្ទួយ(សាសនា)អល់ឡោះ។ នៅពេលនោះ មួយក្រុមនៃអម្បូអ៊ីស្រាអែលបានជឿចំពោះព្យាការីអ៊ីសា ហើយមួយក្រុមផ្សេងទៀតបានប្រឆាំង(មិនជឿ)ចំពោះគាត់ឡើយ។ ហើយយើងបានពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿលើព្យាការីអ៊ីសាឱ្យមានភាពខ្លាំងក្លាជាងពួកដែលគ្មានជំនឿលើគេ(អ៊ីសា)។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលទទួលបានជ័យជម្នះ។
Cumua 62:1
អ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះពីប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់ក្នុងចំណោមលក្ខណៈសម្បត្តិដែលខ្វះខាត។ ទ្រង់ជាសេ្ដចតែមួយអង្គគត់។ ទ្រង់មហាជ្រះស្អាតបំផុតពីរាល់ភាពខ្វះខាតទាំងឡាយ មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
Cumua 62:2
ទ្រង់គឺជាអ្នកដែលបានបញ្ជូនទៅកាន់ពួកអារ៉ាប់ដែលមិនចេះអាន និងមិនចេះសរសេរនោះ នូវអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដែលចេញពីជាតិសាសន៍របស់ពួកគេ ដោយគាត់សូត្រនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដែលបានបញ្ចុះលើគាត់ ហើយជម្រះសម្អាតពួកគេពីភាពគ្មានជំនឿនិងសីលធម៌ដែលអាក្រក់ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ាព្យាការី) ខណៈដែលមុនពេល(អល់ឡោះ)បញ្ជូនអ្នកនាំសារទៅកាន់ពួកគេនោះ គឺពួកគេស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់ ដោយពួកគេគោរពសក្ការៈចំពោះរូបបដិមា បង្ហូរឈាមគ្នា និងកាត់ផ្តាច់ទំនាក់ទំនងសាច់សាលោហិត។
Cumua 62:3
ហើយទ្រង់ក៏បានចាត់តាំងអ្នកនាំសាររូបនេះទៅកាន់ក្រុមផេ្សងទៀតក្នុងចំណោមពួកអារ៉ាប់ និងក្រុមដទៃក្រៅពីពួកគេ ដែលអ្នកទាំងនោះមិនទាន់មកដល់នៅឡើយ តែពួកគេនឹងមកដល់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
Cumua 62:4
អ្វីដែលបានលើកឡើង(ពោលគឺការចាត់តាំងអ្នកនាំសារម្នាក់ទៅកាន់ពួកអារ៉ាប់ និងអ្នកដទៃទៀតក្រៅពីពួកគេ)នោះ គឺជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាទៅឱ្យជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានការប្រោសប្រទានដ៏ធំធេងបំផុត ហើយក្នុងចំណោមការប្រោសប្រទានដ៏ធំធេងរបស់ទ្រង់នោះ គឺការចាត់តាំងអ្នកនាំសារម្នាក់នៃប្រជាជាតិនេះ ទៅកាន់មនុស្សលោកទាំងអស់។
Cumua 62:5
ការប្រៀបធៀបពួកយូដាដែលពួកគេត្រូវបានគេដាក់កាតព្វកិច្ចឱ្យអនុវត្ដន៍តាមគម្ពីរតាវរ៉ត ប៉ុន្តែពួកគេបែរជាបោះបង់មិនអនុវត្ដន៍នូវកាតព្វកិច្ចនោះទៅវិញនោះ គឺប្រៀបដូចជាសត្វលាដែលដឹកគម្ពីរដ៏ធំជាច្រើន តែវាមិនដឹងថា តើវាកំពុងតែដឹកអ្វីនោះទេ ថាតើវាជាគម្ពីរ ឬជាអ្វីផ្សេងនោះឡើយ? នេះជាឧទាហរណ៍ដ៏អាក្រក់បំផុតសម្រាប់ពួកដែលបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានឲ្យទទួលបាននូវការពិតឡើយ។
Cumua 62:6
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱពួកដែលបន្តស្ថិតនៅលើសាសនាយូដា បន្ទាប់ពីវាត្រូវបានគេកែប្រែ(ឲ្យខុសពីធាតុដើម)រួច! ប្រសិនបើពួកអ្នកអះអាងថា ពួកអ្នកពិតជាសំណព្វចិត្តរបស់អល់ឡោះជាម្ចាស់ ដោយទ្រង់បានជ្រើសរើសពួកអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងដោយ(ទ្រង់)មិនបានជ្រើសយកផ្សេងនោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់មើល៍ ដើម្បីឲ្យ(ពួកអ្នក)ឆាប់ទទួលបាននូវអ្វីដែលទ្រង់បានជ្រើសរើសពួកអ្នកជាពិសេសនៃកិត្តិយសខ្ពង់ខ្ពស់(តាមការអះអាងរបស់ពួកអ្នក)នោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះការអះអាងរបស់ពួកអ្នកដែលថា ជាការពិតណាស់ ពួកអ្នកជាសំណព្វចិត្តរបស់អល់ឡោះពិសេសជាងមនុស្សដទៃទៀតមែននោះ។
Cumua 62:7
ក៏ប៉ុន្តែ ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាត។ ផ្ទុយទៅវិញ ពូកគេប្រាថ្នាចង់រស់នៅលើលោកិយនេះជាអមតៈ ព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្ត(កន្លងមក) ដូចជាការប្រឆាំង អំពើល្មើស ការបំពាន ហើយនិងការកែប្រែនិងផ្លាស់ប្តូរគម្ពីរតាវរ៉ត។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតចំពោះពួកដែលបំពាន។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។
Cumua 62:8
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកយូដាទាំងនោះថាៈ ពិតប្រាកដណាស់ សេចក្ដីស្លាប់ដែលពួកអ្នកខំរត់គេចពីវានោះ គឺវាពិតជានឹងទៅជួបពួកអ្នកជាមិនខាន ដោយចៀសមិនផុតឡើយ ទោះយូរឬឆាប់។ បន្ទាប់មក នៅថ្ងៃបរលោក គេនឹងឱ្យពួកអ្នកវិលត្រលប់ទៅកាន់ម្ចាស់ដ៏មហាដឹងបំផុតនូវប្រការអាថ៌កំបាំង និងលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ ហើយទ្រង់នឹងតបស្នងទៅតាមទង្វើដែលពួកអ្នកបានសាង។
Cumua 62:9
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! នៅពេលដែលគេ(អាហ្សាន)អំពាវនាវពួកអ្នកឱ្យទៅប្រតិបត្តិសឡាតនៅថ្ងៃសុក្រក្រោយពីខទីប(អ្នកថ្លែងសុន្ទរកថា)បានឡើងលើមិមពើរ(វេទិកាសម្រាប់ថ្លែងសុន្ទរកថា)ហើយនោះ ចូរពួកអ្នករួសរាន់ទៅកាន់ម៉ាស្ជិទដើម្បីស្តាប់ខុតហ្ពះ និងប្រតិបត្តិសឡាត(សឡាតជុមអាត់) ហើយចូរពួកអ្នកទុកម្ខាងនូវការលក់ដូរ ដើម្បីកុំឱ្យវារំខានអ្នកពីការគោរពប្រតិបត្តិ។ កិច្ចការដែលគេបង្គាប់ប្រើទាំងនោះ ដែលមានដូចជា ការរួសរាន់(ទៅសឡាតជុមអាត់) ការទុកម្ខាងនូវការលក់ដូរបន្ទាប់ពីគេអាហ្សាន(ទីពីរ)នៅថ្ងៃសុក្រនោះ គឺជាប្រការដែលល្អប្រសើរបំផុតសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ប្រសិនបើពួកអ្នកបានដឹងដូចនោះ។ ហេតុនេះ ចូរពួកអ្នកអនុវត្តន៍នូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើពួកអ្នកចុះ។
Cumua 62:10
ហើយនៅពេលណាដែលពួកអ្នកប្រតិបត្តិសឡាតជុមអាត់រួចរាល់ហើយនោះ ចូរពួកអ្នកបំបែកគ្នានៅលើផែនដីដើម្បីស្វែងរកលាភសក្ការៈដែលស្របច្បាប់(ហាឡាល់) និងដើម្បីបំពេញនូវតម្រូវការពួកអ្នក។ ហើយចូរពួកអ្នកសុំនូវការប្រោសប្រទានពីការស្វែងរកលាភសក្ការៈ និងផលចំណេញតាមផ្លូវដែលស្របច្បាប់។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះក្នុងពេលដែលពួកអ្នកស្វែងរកលាភសក្ការៈនោះ ហើយមិនត្រូវឱ្យការស្វែងរកលាភសក្ការៈរបស់ពួកអ្នកធ្វើឱ្យពួកអ្នកភ្លេចរំលឹកទៅចំពោះអល់ឡោះឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យនូវអ្វីដែលពួកអ្នកពេញចិត្ត និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។
Cumua 62:11
ហើយប្រសិនបើអ្នកមូស្លីមមួយចំនួនបានឃើញជំនួញជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវាដោយបោះបង់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឱ្យនៅឈរ(សូត្រខុតហ្ពះ)នៅលើមិមពើរតែម្នាក់ឯងនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អ្វីដែលនៅជាមួយអល់ឡោះនៃការតបស្នងចំពោះទង្វើកុសលនោះ គឺល្អប្រសើរជាងជំនួញជួញដូរ និងការកម្សាន្តសប្បាយដែលពួកគេចាកចេញទៅរកវាទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
Münafikun 63:1
នៅពេលដែលពួកពុតត្បុតដែលជាពួកដែលបង្ហាញពីភាពជាឥស្លាមតែផ្នែកខាងក្រៅ តែលាក់បាំងនូវភាពគ្មានជំនឿនៅផ្នែកខាងក្នុងនោះ បានមកចូលរួមនៅកន្លែងជួបជុំរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេបាននិយាយថាៈ ពួកយើងសូមធ្វើសាក្សីថា ពិតប្រាកដណាស់ អ្នកគឺជាអ្នកនាំសាររបស់អល់ឡោះយ៉ាងពិតប្រាកដ។ ហើយអល់ឡោះទ្រង់ដឹងច្បាស់ហើយថាៈ អ្នកគឺជាអ្នកនាំសាររបស់ទ្រង់យ៉ាងពិតប្រាកដនោះ។ ហើយអល់ឡោះទ្រង់បានធ្វើសាក្សីថាៈ ជាការពិតណាស់ ពួកពុតត្បុត គឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេបានអះអាង ដែលថា ពិតណាស់ពួកគេបានធ្វើសាក្សីដោយស្មោះចេញពីចិត្តរបស់ពួកគេ ថាអ្នកពិតជាអ្នកនាំសាររបស់អល់ឡោះ។
Münafikun 63:2
ពួកគេបានយកការស្បថបំពានរបស់ពួកគេ ដែលពួកគេបានស្បថថា ពួកគេមានជំនឿនោះ ធ្វើជាខែលបិតបាំង ការពារពួកគេអំពីការសម្លាប់ និងការចាប់ជាឈ្លើយសឹក ហើយពួកគេបានបង្វែរមនុស្សលោកចេញពីការមានជំនឿ ដោយផ្សព្វផ្សាយទៅកាន់មនុស្សនូវភាពមន្ទិលសង្ស័យ និងការភ័ន្តច្រឡំ។ ពិតណាស់ អំពើពុតត្បុត និងការស្បថកុហកដែលពួកគេបានធ្វើនោះ គឺជាទង្វើដ៏អាក្រក់ជាទីបំផុត។
Münafikun 63:3
នោះគឺដោយសារតែពួកគេមានជំនឿពុតត្បុត ហើយសេចក្តីជំនឿមិនបានទៅដល់ដួងចិត្តរបស់ពួកគេឡើយ។ បន្ទាប់មក ពួកគេបានប្រឆាំងនឹងអល់ឡោះដោយលាក់បាំង។ ដូចេ្នះ ទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដែលជាហេតុធ្វើឲ្យសេចក្តីជំនឿមិនបានចូលទៅដល់ដួងចិត្តរបស់ពួកគេឡើយ ហើយដោយសារតែការបោះត្រា(ភ្ជិតលើដួងចិត្ត)នេះ ពួកគេមិនយល់ឡើយនូវប្រការល្អ និងការចង្អុលបង្ហាញនោះ។
Münafikun 63:4
ហើយនៅពេលដែលអ្នកឃើញពួកគេ លក្ខណៈខាងក្រៅរបស់ពួកគេធ្វើឲ្យអ្នកមានការចាប់អារម្មណ៍ ដោយសារភាពត្រចេះត្រចង់ និងសមរម្យ(របស់ពួកគេ)។ ហើយបើសិនជាពួកគេនិយាយ អ្នកនឹងស្តាប់សម្តីរបស់ពួកគេ ដោយសារតែថ្វីមាត់ដ៏ប៉ិនប្រសប់(របស់ពួកគេ)។ ពួកគេអង្គុយជុំគ្នាជាមួយនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក៏ប៉ុន្តែពួកគេប្រៀបដូចជាកំណាត់ឈើដែលគេផ្អែកចោលប៉ុណ្ណោះ។ ពួកគេមិនយល់អ្វីទាំងអស់ ហើយក៏មិនទទួលបានប្រយោជន៍នោះដែរ។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយ គឺសំដៅទៅរកពួកគេ ព្រោះតែភាពកំសាករបស់ពួកគេ។ ពួកគេ គឺជាសត្រូវ(នឹងអ្នក)យ៉ាងពិតប្រាកដ។ ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រុងប្រយ័ត្នចំពោះពួកគេ ខ្លាចក្រែងពួកគេលួចស៊ើបរឿងសម្ងាត់របស់អ្នក ឬរៀបឧបាយកលប្រឆាំងនឹងអ្នក។ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្ដាសាលើពួកគេ។ តើពួកគេត្រូវបានគេបង្វែរឲ្យងាកចេញពីសេចក្តីជំនឿយ៉ាងដូចម្តេច ខណៈដែលមានភស្តុតាងជាច្រើនដ៏ច្បាស់លាស់ និងអំណះអំណាងដ៏ពិតប្រាកដហើយនោះ?
Münafikun 63:5
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកនាំគ្នាមកកាន់អ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ដើម្បីសុំការអធ្យាស្រ័យ(ពីគាត់)ចំពោះការដែលពួកអ្នកមិនបានចូលរួមក្នុងសមរភូមិហ្ពាទើរ ដើម្បីឲ្យគាត់សុំពីអល់ឡោះជាម្ចាស់ឱ្យទ្រង់អភ័យទោសដល់ពួកអ្នកចំពោះបាបកម្មរបស់ពួកអ្នកនោះ ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេសម្តែងឫកពាមើលងាយ និងចំអកឡកឡឺយទៅវិញ ហើយអ្នកនឹងឃើញពួកគេបដិសេធនូវអ្វីដែលគេបង្គាប់ប្រើពួកគេឲ្យធ្វើវា។ ហើយពួកគេ ជាពួកដែលក្រអឺតក្រទមមិនទទួលយកការពិត និងបន្ទាបខ្លួនចំពោះការពិតឡើយ។
Münafikun 63:6
វាដូចតែគ្នាទេចំពោះពួកគេ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការអភ័យទោសឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសឱ្យពួកគេចំពោះបាបកម្មរបស់ពួកគេជាដាច់ខាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ និងងប់ងល់នឹងអំពើល្មើសចំពោះទ្រង់នោះឡើយ។
Münafikun 63:7
ពួកគេនេះឯង ជាពួកដែលនិយាយថាៈ ចូរពួកអ្នកកុំបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកអ្នកឱ្យទៅអ្នកដែលនៅជាមួយអ្នកនាំសារ(មូហាំម៉ាត់)ដែលជាជនក្រីក្រនិងពួកអារ៉ាប់ជនបទដែលនៅជុំវិញក្រុងម៉ាទីណះឲ្យសោះ លុះត្រាតែពួកគេចាកចេញពីគាត់សិន។ ហើយឃ្លាំងនៃទ្រព្យសម្បត្តិដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ក៏ប៉ុន្តែពួកពុតត្បុតមិនដឹងទេថា ឃ្លាំងនៃលាភសក្ការៈ គឺស្ថិតនៅក្នុងកណា្តប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់)នោះ។
Münafikun 63:8
មេខ្លោងរបស់ពួកគេ គឺអាប់ទុលឡោះ កូនប្រុសរបស់ អ៊ូពៃ បាននិយាយថាៈ ប្រសិនបើពួកយើងបានត្រលប់ទៅកាន់ក្រុងម៉ាទីណះវិញនោះ ពួកអ្នកខ្លាំង(គឺខ្ញុំហើយនិងក្រុមរបស់ខ្ញុំ)នឹងបណ្ដេញពួកអ្នកទន់ខ្សោយ(ព្យាការីមូហាំម៉ាត់និងក្រុមរបស់គាត់)ចេញពីក្រុងម៉ាទីណះជាមិនខាន ខណៈដែលភាពខ្លាំងពូកែ គឺជាកម្មសិទិ្ធរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងជាកម្មសិទ្ធិរបស់បណ្ដាអ្នកដែលមានជំនឿសោះនោះ ហើយវាមិនមែនជាកម្មសិទ្ធិរបស់អាប់ទុលឡោះ កូនប្រុសរបស់ អ៊ូពៃ និងក្រុមរបស់គេឡើយ។ ក៏ប៉ុន្ដែ ពួកពុតត្បុតមិនបានដឹងទេថា ភាពខ្លាំងពូកែជាកម្មសិទិ្ធរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងជាកម្មសិទ្ធិរបស់បណ្ដាអ្នកដែលមានជំនឿនោះឡើយ។
Münafikun 63:9
ឱបណ្ដាអ្នកដែលមានជំនឿចំពោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ពួកអ្នក ហើយនិងកូនចៅរបស់ពួកអ្នកនោះ រំខានពួកអ្នកពីការប្រតិបត្តិសឡាត និងកាតព្វកិច្ចសាសនាផ្សេងៗទៀតឱ្យសោះ។ ជនណាហើយដែលឱ្យទ្រព្យសម្បត្ដិរបស់គេនិងកូនចៅរបស់គេរំខានរូបគេពីការបំពេញនូវកាតព្វកិច្ចដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់លើរូបគេ ដូចជាការប្រតិបត្តិសឡាត និងផ្សេងៗទៀតនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ដ៏ពិតប្រាកដ គឺពួកដែលខាតបង់ទាំងខ្លួនប្រាណរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក។
Münafikun 63:10
ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីទ្រព្យសម្បត្តិដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានជាលាភសក្ការៈឱ្យពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយទៅកាន់ម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀតនោះ ខ្ញុំពិតជានឹងបរិច្ចាគនូវទ្រព្យសម្បត្តិរបស់ខ្ញុំក្នុងមាគ៌ាអល់ឡោះ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសលជាមិនខាន។
Münafikun 63:11
ហើយអល់ឡោះជាម្ចាស់នឹងមិនពន្យារពេលឱ្យបុគ្គលណាម្នាក់ឡើយនៅពេលណាដែលសេចក្ដីស្លាប់បានមកដល់គេ និងអាយុជីវិតរបស់គេក៏បានដល់ទីបញ្ចប់ហើយនោះ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ ប្រសិនបើទង្វើល្អ នោះនឹងទទួលបានផលល្អ ហើយប្រសិនបើទង្វើអាក្រក់ នោះនឹងទទួលបានផលអាក្រក់។
Teğabün 64:1
រាល់អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដី បានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ទ្រង់ពីអ្វីដែលមិនសាកសមនឹងទ្រង់នៃលក្ខណៈដែលខ្វះខាត។ អំណាចគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់ទ្រង់មួយគត់ដោយគ្មានអ្នកគ្រប់គ្រងណាក្រៅពីទ្រង់ឡើយ ហើយរាល់ការកោតសរសើរដ៏ល្អប្រពៃ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
Teğabün 64:2
ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ ក៏ប៉ុន្តែ មួយចំនួននៃពួកអ្នក ជាអ្នកដែលគ្មានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋាននរក។ ហើយមួយចំនួនទៀត(នៃពួកគេ) ជាអ្នកដែលមានជំនឿចំពោះទ្រង់ ហើយកន្លែងវិលត្រឡប់របស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។
Teğabün 64:3
ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពិតប្រាកដ ដោយទ្រង់ពុំបានបង្កើតវាទាំងពីរ ជាការលេងសើច ទទេៗនោះទេ។ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នក(ឱមនុស្សលោក) និងបានធ្វើឱ្យរូបរាងរបស់ពួកអ្នកល្អស្អាត ដែលជាគុណបំណាច់និងជាភាពសប្បុរសអំពីទ្រង់។ ហើយប្រសិនបើទ្រង់មានចេតនានោះ ទ្រង់ពិតជាអាចធ្វើវា(រូបរាងពួកអ្នក)ឲ្យអាក្រក់បាន។ ហើយការវិលត្រឡប់នៅថ្ងៃបរលោកនោះ គឺឆ្ពោះទៅកាន់ទ្រង់តែមួយគត់។ ពេលនោះ ទ្រង់នឹងតបស្នងឱ្យពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាង។ ប្រសិនបើសាងទង្វើល្អ នោះនឹងទទួលបានផលល្អ តែប្រសិនបើសាងទង្វើអាក្រក់ នោះនឹងទទួលបានផលអាក្រក់។
Teğabün 64:4
ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះទង្វើដែលពួកអ្នកលាក់បាំង និងទង្វើដែលពួកអ្នកលាតត្រដាង។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ដនៃប្រការល្អឬអាក្រក់ដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។
Teğabün 64:5
តើដំណឹងរបស់ប្រជាជាតិដែលប្រឆាំងជំនាន់មុនពួកអ្នក(ឱពួកមុស្ហរីគីន)មិនបានមកដល់ពួកអ្នកទេឬ ដូចជា ក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ និងក្រុមផ្សេងទៀតក្រៅពីពួកគេនោះ? ជាការពិតណាស់ ពួកគេបានភ្លក្សនូវទណ្ឌកម្មចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនៃការប្រឆាំងនៅលើលោកិយនោះ។ ហើយសម្រាប់ពួកគេ នឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។ ពិតមែនហើយ ដំណឹងទាំងនោះពិតជាបានមកដល់ពួកអ្នកហើយ។ ដូច្នេះ ចូរពួកអ្នកយកជាមេរៀនចុះចំពោះអ្វីដែលបានកើតឡើងលើពួកគេ ហើយចូរពួកអ្នកសារភាពកំហុសទៅចំពោះអល់ឡោះមុនពេលដែលពួកអ្នកនឹងទទួលរងដូចអ្វីដែលពួកគេបានទទួល។
Teğabün 64:6
ទណ្ឌកម្មដែលពួកគេទទួលរងនោះ តាមពិតគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេដែលមកពីអល់ឡោះ បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់និងអំណះអំណាងដ៏ពិតប្រាកដជាច្រើនមកកាន់ពួកគេ តែពួកគេបែរជានិយាយបដិសេធ ព្រោះតែអ្នកនាំសារទាំងនោះ គឺជាមនុស្សលោកដូចពួកគេដែរថាៈ តើមនុស្សលោក(ធម្មតាដូចពួកយើង)អាចចង្អុលបង្ហាញពួកយើងទៅកាន់សេចក្តីពិតឬ? ហើយពួកគេក៏បានប្រឆាំង និងបានបែរចេញពីការមានជំនឿលើអ្នកនាំសារទាំងនោះ។ ក៏ប៉ុន្តែ ពួកគេមិនបានផ្តល់ផលប៉ះពាល់អ្វីដល់អល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះទ្រង់មិនត្រូវការសេចក្តីជំនឿ និងការគោរពប្រតិបត្តិរបស់ពួកគេនោះទេ ពីព្រោះការគោរពប្រតិបត្តិរបស់ពួកគេនោះ មិនបានបន្ថែមអ្វីដល់ទ្រង់បន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់មហាមានលើសលុប ដោយទ្រង់មិនត្រូវការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នោះឡើយ ហើយទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរបំផុត ទាំងក្នុងពាក្យសំដី និងទង្វើរបស់ទ្រង់។
Teğabün 64:7
ពួកដែលគ្មានជំនឿនឹងអល់ឡោះបានអះអាងថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងមិនពង្រស់ពួកគេឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកគេនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះចុះថាៈ មិនដូច្នោះឡើយ! សូមស្បថនឹងម្ចាស់របស់ខ្ញុំ! ទ្រង់ពិតជានឹងពង្រស់ពួកអ្នកឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដនៅក្នុងលោកិយ។ ហើយការពង្រស់(ពួកអ្នក)ឲ្យរស់ឡើងវិញនោះ គឺជាការងាយស្រួលបំផុតចំពោះអល់ឡោះ។ ជាការពិតណាស់ ទ្រង់បានបង្កើតពួកអ្នកលើកដំបូង។ ដូច្នេះ ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នករស់ឡើងវិញម្តងទៀតក្រោយពេលស្លាប់ដើម្បីជំនុំជម្រះ និងទទួលការតបស្នងដែរ។
Teğabün 64:8
ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿលើអល់ឡោះ និងមានជំនឿលើអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅកាន់អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។
Teğabün 64:9
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃបរលោក ថ្ងៃដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំពួកអ្នកដើម្បីតបស្នងចំពោះទង្វើរបស់ពួកអ្នក។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់របស់ពួកគ្មានជំនឿ ហើយនិងភាពខ្វះខាតរបស់ពួកគេ ខណៈដែលអ្នកមានជំនឿទទួលបានមត៌កគេហដ្ឋានរបស់ពួកឋាននរក(ដែលមាន)នៅក្នុងឋានសួគ៌ ហើយពួកឋាននរក ទទួលបានមត៌កគេហដ្ឋានរបស់អ្នកមានជំនឿ(ដែលមាន)នៅក្នុងឋាននរក។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេពុំចាកចេញពីឋានសួគ៌វិញឡើយ ហើយឧបការគុណទាំងឡាយក៏មិនត្រូវបានកាត់ផ្តាច់ពីពួកគេដែរ។ ហើយអ្វីដែលពួកគេទទួលបាននោះ គឺជាជោគជ័យមួយដ៏ធំបំផុត ដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
Teğabün 64:10
រីឯពួកដែលប្រឆាំងនឹងអល់ឡោះ និងបានបដិសេធនឹងវាក្យខណ្ឌទាំងឡាយរបស់យើងដែលយើងបានបញ្ចុះមកឱ្យអ្នកនាំសាររបស់យើងនោះ ពួកទាំងនោះហើយគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ហើយកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់របស់ពួកគេនេះឯង។
Teğabün 64:11
គ្មានអ្នកណាម្នាក់ទទួលរងនូវគ្រោះថ្នាក់(អ្វីមួយ) មិនថាចំពោះខ្លួនគេផ្ទាល់ ឬចំពោះទ្រព្យសម្បត្តិរបស់គេ ឬក៏ចំពោះកូនចៅរបស់គេនោះឡើយ លើកលែងតែ(វាកើតឡើង)ដោយការកំណត់របស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងជឿលើការកំណត់ព្រេងវាសនាល្អ និងអាក្រក់របស់ទ្រង់នោះ ទ្រង់នឹងចង្អុលបង្ហាញដល់ដួងចិត្ដរបស់គេឱ្យព្រមទទួលយកកិច្ចការរបស់ទ្រង់ និងពេញចិត្តនឹងការកំណត់របស់ទ្រង់។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។
Teğabün 64:12
ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់)។ តែប្រសិនបើពួកអ្នកងាកចេញពីអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមកនោះ ពិតណាស់ ពួកអ្នកនឹងទទួលបាបកម្មពីការងាកចេញនោះ។ ហើយអ្នកនាំសាររបស់យើង ពុំមានតួនាទីអ្វីក្រៅពីផ្សព្វផ្សាយនូវអ្វីដែលយើងបានប្រើឲ្យគេផ្សព្វផ្សាយប៉ុណ្ណោះ ហើយពិតណាស់ គាត់ពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលគេបានប្រើឱ្យគាត់ផ្សព្វផ្សាយវាហើយ។
Teğabün 64:13
អល់ឡោះគឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរឲ្យបណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
Teğabün 64:14
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ពិតប្រាកដណាស់ ភរិយារបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួន គឺជាសត្រូវរបស់ពួកអ្នក ព្រោះពួកគេរំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះ និងការតស៊ូក្នុងមាគ៌ារបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ កុំឲ្យពួកគេជះឥទ្ធិពល(អាក្រក់)ដល់ពួកអ្នក។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់ពួកគេ និងសណ្ដោសប្រណី ព្រមទាំងបិទបាំងនូវកំហុសឆ្គងរបស់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នកវិញ ហើយនិងអាណិតស្រឡាញ់ដល់ពួកអ្នកថែមទៀត ព្រោះថាការតបស្នង គឺអាស្រ័យទៅតាមទង្វើដែលគេបានប្រព្រឹត្ត។
Teğabün 64:15
តាមពិត ទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក គឺគ្រាន់តែជាការសាកល្បងចំពោះពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេអាចអូសទាញពួកអ្នកឲ្យប្រព្រឹត្តនូវទង្វើដែលគេហាមឃាត់ និងបោះបង់ការគោរពប្រតិបត្តិចំពោះអល់ឡោះបាន។ ហើយអល់ឡោះមានការតបស្នងដ៏ធំធេងចំពោះអ្នកដែលឲ្យតម្លៃការគោរពប្រតិបត្តិចំពោះទ្រង់ជាងកូនចៅនិងទ្រព្យសម្បត្តិរបស់ពួកគេ។ ហើយការតបស្នងដ៏ធំធេងនោះ គឺឋានសួគ៌។
Teğabün 64:16
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ ទៅតាមលទ្ធភាពរបស់ពួកអ្នកអាចធ្វើបាន។ ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងចំណាយទ្រព្យសម្បត្ដិរបស់ពួកអ្នកដែលទ្រង់បានផ្តល់វាជាលាភសក្ការៈដល់ពួកអ្នកក្នុងផ្លូវសប្បុរស។ ហើយជនណាដែលអល់ឡោះការពារខ្លួនគេពីភាពកំណាញ់នោះ ពិតប្រាកដណាស់ អ្នកទាំងនោះគឺជាអ្នកដែលទទួលបានជោគជ័យ ដោយទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេច។
Teğabün 64:17
ប្រសិនបើពួកអ្នកឱ្យអល់ឡោះទ្រង់ខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ ដោយពួកអ្នកបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកអ្នកក្នុងមាគ៌ារបស់ទ្រង់នោះ ទ្រង់នឹងបន្ថែមផលបុណ្យដល់ពួកអ្នកវិញទេ្វដង ដោយប្រការល្អមួយ នឹងកើនទ្វេទៅជាដប់ ហើយកើនទៅដល់ប្រាំពីររយ និងកាន់តែកើនឡើងទ្វេដង ហើយទ្រង់នឹងអភ័យទោសនូវបាបកម្មរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹងគុណបំផុត ដោយទ្រង់ផ្តល់ឱ្យទង្វើកុសលដែលតិចតួចនោះ នូវផលបុណ្យដ៏ច្រើន ហើយទ្រង់មហាទន់ភ្លន់បំផុត ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្ម(ដល់អ្នកដែលប្រព្រឹត្តខុស)ឡើយ។
Teğabün 64:18
អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំង និងដឹងបំផុតចំពោះប្រការដែលលាតត្រដាង ដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ទ្រង់មហាខ្លាំងពូកែបំផុតដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
Talak 65:1
ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលអ្នក ឬនរណាម្នាក់ក្នុងចំណោមប្រជាជាតិអ្នក ចង់លែងលះភរិយារបស់ខ្លួននោះ ចូរឲ្យគេលែងលះនាងនៅក្នុងអ៊ិតហ្ទះរបស់នាង ដោយត្រូវលែងលះក្នុងពេលដែលនាងជ្រះស្អាត(ពីឈាមរដូវ) និងមិនទាន់បានរួមដំណេកជាមួយនាង។ ហើយចូរពួកអ្នកចងចាំពីរយៈពេលនៃអ៊ិតហ្ទះនោះផង ដើម្បីឱ្យពួកអ្នកមានភាពច្បាស់លាស់ក្នុងការវិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ពួកអ្នកវិញ ប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងពួកនាងវិញនោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំបណេ្ដញភរិយាដែលពួកអ្នកបានលែងលះនោះ ចេញពីផ្ទះដែលពួកនាងរស់នៅឲ្យសោះ ហើយពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ រហូតទាល់តែផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាង លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ ដូចជា(នាងបានប្រព្រឹត្តអំពើ)ហ្ស៊ីណាជាដើម។ ច្បាប់ទាំងនោះ គឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហើយជនណាដែលបានបំពានព្រំដែនរបស់អល់ឡោះនោះ គឺគេពិតជាបានបំពានលើខ្លួនឯង ដោយគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ ដោយសារតែការប្រព្រឹត្តល្មើសនឹងម្ចាស់របស់គេ។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឲ្យចិត្តរបស់ប្តីទោរទន់ ដោយចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ខ្លួនវិញក៏ថាបាន។
Talak 65:2
ហើយនៅពេលដែលពួកនាងជិតផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាងហើយនោះ ចូរពួកអ្នកវិលទៅរួមរស់ជាមួយនឹងពួកនាងវិញក្នុងលក្ខណៈមួយសមរម្យ ឬមិនត្រឡប់ទៅរួមរស់នឹងពួកនាង រហូតផុតអ៊ិតហ្ទះ(រយៈពេលនៃការរង់ចាំ)របស់ពួកនាង។ ពេលនោះ ពួកនាងអាចរ៉ាប់រងកិច្ចការរបស់ពួកនាងដោយខ្លួនឯងបាន ជាមួយនឹងការផ្តល់ឲ្យពួកនាងនូវសិទ្ធិទាំងឡាយរបស់ពួកនាងវិញ។ ហើយប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងពួកនាងវិញ ឬចែកផ្លូវគ្នាជាមួយពួកនាងនោះ ចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ចំនួនពីរនាក់ក្នុងចំណោមពួកអ្នកដើម្បីបញ្ចប់ជម្លោះ។ ហើយចូរពួកអ្នក(ឱអ្នកដែលធ្វើសក្សី) ធ្វើសាក្សីក្នុងនាមជាអ្នកដែលស្វែងរកការពេញចិត្តពីអល់ឡោះ។ ហើយច្បាប់ទាំងឡាយដែលបានលើកឡើង(ខាងលើ)នោះ គឺត្រូវបានគេរំលឹកទៅចំពោះជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ពីព្រោះរូបគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីការរំលឹកនិងការទូន្មាននេះ។ ហើយជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យគេមានច្រកចេញរាល់គ្រប់បញ្ហាទាំងឡាយដែលគេបានជួបប្រទះ។
Talak 65:3
ហើយទ្រង់នឹងប្រទានលាភសក្ការៈដល់គេដោយខ្លួនគេនឹកស្មានមិនដល់។ ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះនៅក្នុងកិច្ចការទាំងឡាយរបស់គេនោះ គឺទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកសមេ្រចនូវរាល់កិច្ចការរបស់ទ្រង់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្កើតរាល់អ្វីៗទាំងអស់ គឺមានរយៈពេលកំណត់របស់វាដែលនឹងត្រូវបញ្ចប់។ ដូចនេះ រាល់ទុក្ខកង្វល់ទាំងឡាយមាន កាលកំណត់របស់វា ហើយសេចក្តីសុខក៏មានកាលកំណត់របស់វាដែរ។ គ្មាននរណាម្នាក់ស្ថិតនៅលើក្តីទុក្ខសោក ឬក្តីសុខរហូតនោះទេ។
Talak 65:4
ហើយបណ្ដាស្ដ្រីដែលត្រូវប្តីលែងលះដែលអស់ឈាមរដូវដោយសារ(ពួកនាងមាន)វ័យចំណាស់ ប្រសិនបើពួកអ្នកមានការសង្ស័យពីរយៈពេលកំណត់នៃអ៊ិតហ្ទះ(របស់ពួកនាង)នោះ គឺរយៈពេលនៃកំណត់អ៊ិតហ្ទះរបស់ពួកនាង មានរយៈពេលបីខែ។ ហើយចំពោះស្ដ្រីដែលមិនទាន់មានឈាមរដូវ ដោយសារតែនាងនៅក្មេងពេកនោះ អ៊ិតហ្ទះរបស់ពួកនាង ក៏មានរយៈពេលចំនួនបីខែដែរ។ រីឯបណ្ដាស្ដ្រីដែលមានគភ៌វិញ រយៈពេលកំណត់នៃអ៊ិតហ្ទះរបស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច បើទោះជាប្តីលែងឬប្តីស្លាប់ក៏ដោយ។ ហើយជនណាដែលកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការ និងទុក្ខលំបាកទាំងឡាយរបស់គេ។
Talak 65:5
អ្វីដែលបានលើកឡើង(ខាងលើ)ដូចជា ក្បួនច្បាប់នៃការលែងលះ ការវិលត្រឡប់ទៅរួមរស់ជាមួយគ្នា(ជានាគ្នាវិញ) និងរយៈពេលអ៊ិតហ្ទះនោះ គឺជាច្បាប់របស់អល់ឡោះដែលទ្រង់បានបញ្ចុះវាមកឲ្យពួកអ្នក(ឱអ្នកមានជំនឿ) ដើម្បីឱ្យពួកអ្នកអនុវត្តន៍តាមវា។ ហើយជនណាដែលកោតខ្លាចអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងលុបបំបាត់នូវរាល់ប្រការអាក្រក់ទាំងឡាយរបស់គេដែលគេបានប្រព្រឹត្ត ហើយទ្រង់នឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក នោះគឺការចូលឋានសួគ៌ ហើយទទួលបាននូវប្រោសប្រទានជានិរន្តន៍។
Talak 65:6
ចូរពួកអ្នក(ឱស្វាមីទាំងឡាយ)ផ្ដល់កន្លែងស្នាក់នៅឱ្យពួកនាងនៅទីកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាពរបស់ពួកអ្នក។ អល់ឡោះទ្រង់មិនដាក់កាតព្វកិច្ចអ្វីផ្សេងលើពួកអ្នកក្រៅពីនេះឡើយ។ ហើយចូរពួកអ្នកកុំបង្កភាពគ្រោះថ្នាក់ដល់ពួកនាងចំពោះការផ្គត់ផ្គង់ និងការផ្តល់ទីកន្លែងស្នាក់នៅដល់ពួកនាង និងផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យពួកនាងមានភាពចង្អៀតចិត្ដក្នុងការរស់នៅឱ្យសោះ។ ហើយប្រសិនបើភរិយាដែលពួកអ្នកលែងលះនោះមានគភ៌ ចូរពួកអ្នកបរិច្ចាគ(ផ្គត់ផ្គង់)ឱ្យពួកនាង រហូតទាល់តែពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូនឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលនៃការបំបៅដល់ពួកនាង ហើយចូរប្រឹក្សាគ្នារវាងពួកអ្នកអំពីកម្រៃឈ្នួល(នៃការបំបៅកូន)ដោយសមរម្យ។ តែប្រសិនបើប្តីកំណាញ់មិនយល់ព្រមតាមតម្លៃឈ្នួលដែលប្រពន្ធចង់បាន ហើយនាងក៏មិនឯកភាពដែរ លុះត្រាតែតាមតម្លៃដែលនាងចង់បាននោះ ចូរឱ្យឪពុកជួលអ្នកបំបៅផេ្សងទៀតមកបំបៅកូនរបស់គេចុះ។
Talak 65:7
អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេផ្គត់ផ្គង់ឱ្យបានសមរម្យអំពីទ្រព្យសម្បត្ដិរបស់ខ្លួនទៅចំពោះភរិយាដែលខ្លួនបានលែងលះ និងកូនៗរបស់គេ។ រីឯអ្នកណាដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេផ្គត់ផ្គង់ទៅតាមអ្វីដែលអល់ឡោះបានផ្ដល់ឱ្យគេ(ទៅតាមលទ្ធភាពរបស់គេ)ចុះ។ អល់ឡោះទ្រង់ពុំដាក់បន្ទុកលើបុគ្គលណាម្នាក់ក្រៅពីអ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ ដូចនេះ ទ្រង់ពុំដាក់បន្ទុកធ្ងន់ធ្ងរ(ដល់គេ)លើសពីសមត្ថភាពរបស់គេឡើយ។ ហើយអល់ឡោះនឹងធ្វើឱ្យមានភាពងាយស្រួល និងភាពមានបានវិញ បន្ទាប់ពីមានភាពលំបាក និងតានតឹង។
Talak 65:8
ហើយមានអ្នកភូមិស្រុកជាច្រើន នៅពេលដែលពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់របស់ពួកគេ និងបទបញ្ជានៃបណ្ដាអ្នកនាំសាររបស់ទ្រង់នោះ យើងបានទូទាត់ពួកគេនូវការទូទាត់មួយដ៏តឹងរ៉ឹងបំផុតចំពោះទង្វើអាក្រក់របស់ពួកគេ ហើយយើងបានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មមួយដ៏សែនរន្ធត់ជាទីបំផុត ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។
Talak 65:9
ហើយពួកគេបានភ្លក្សនូវទណ្ឌកម្មនៃទង្វើរបស់ពួកគេ។ ហើយលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេនោះ គឺមានតែការខាតបង់ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកប៉ុណ្ណោះ។
Talak 65:10
អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំឱ្យពួកគេនូវទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបញ្ញាជនទាំងឡាយដែលជាអ្នកមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ដើម្បីកុំឲ្យពួកអ្នកទទួលរងនូវអ្វីដែលពួកគេធ្លាប់បានទទួល។ ជាការពិតណាស់ អល់ឡោះបានបញ្ចុះការរំលឹកមួយមកចំពោះពួកអ្នក ដើម្បីរំលឹកពួកអ្នកពីលទ្ធផលដ៏អាក្រក់នៃការប្រឆាំងចំពោះទ្រង់ និងលទ្ធផលដ៏ល្អប្រសើរនៃការគោរពប្រតិបត្តិ(ចំពោះទ្រង់)។
Talak 65:11
ការរំលឹក(ដែលទ្រង់បានបញ្ចុះ)នោះ គឺអ្នកនាំសារមួយរូបមកពីទ្រង់(ព្យាការីមូហាំម៉ាត់) ដោយគាត់សូត្រឲ្យពួកអ្នកស្តាប់នូវវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដ៏ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវានោះឡើយ ដើម្បីឲ្យបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់ ហើយបានសាងទង្វើកុសលនោះ ចេញផុតពីភាពងងឹតនៃភាពវង្វេង ទៅកាន់ពន្លឺនៃការចង្អុលបង្ហាញ។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះទ្រង់បានប្រទាននូវលាភសក្ការៈដ៏ប្រសើរបំផុតដល់គេ ដោយទ្រង់បានបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលឧបការគុណរបស់វាមិនត្រូវបានកាត់ផ្តាច់នោះឡើយ។
Talak 65:12
អល់ឡោះជាអ្នកដែលបានបង្កើតមេឃចំនួនប្រាំពីរជាន់ និងផែនដីក៏មានចំនួនប្រាំពីរជាន់ដូចមេឃដែរ។ បទបញ្ជារបស់អល់ឡោះ ទាំងកិច្ចការនៃចក្រវាឡនិងច្បាប់បញ្ញត្តិក្នុងសាសនា ត្រូវគេបញ្ចុះមករវាងវាទាំងពីរ(មេឃនិងផែនដី) ដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។ ដូចនេះ គ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។
Tahrim 66:1
ឱអ្នកនាំសារមូហាំម៉ាត់! ហេតុអ្វីបានជាអ្នកហាមឃាត់ខ្លួនឯងនូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតឱ្យអ្នកនៃការរួមដំណេកជាមួយទាសីរបស់អ្នក(ឈ្មោះ) ម៉ារីយ៉ះ ដោយអ្នកធ្វើដូច្នោះ ព្រោះតែចង់បានការពេញចិត្ដពីភរិយាៗទាំងឡាយរបស់អ្នក ដោយសារតែពួកនាងប្រចណ្ឌនឹងនាង(ម៉ារីយ៉ះ)ឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់បំផុតចំពោះអ្នក។
Tahrim 66:2
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកអ្នកក្នុងការដោះស្រាយ(លុបលាង)ពាក្យសម្បថរបស់ពួកអ្នក ដោយការផាកពិន័យ ប្រសិនបើអ្នកយល់ឃើញថា មានប្រការផ្សេងល្អជាង ឬមានការរំលោភបំពាននៅក្នុងវា(ការស្បថ)នោះ។ អល់ឡោះគឺជាអ្នកគាំពារពួកអ្នក។ ហើយទ្រង់មហាដឹងបំផុតចំពោះស្ថានភាពរបស់ពួកអ្នក និងអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក។ ទ្រង់មហាគតិបណ្ឌិតនៅក្នុងការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
Tahrim 66:3
ហើយចូរចងចាំ នៅពេលដែលព្យាការី(មូហាំម៉ាត់)បានប្រាប់រឿងសម្ងាត់មួយដល់ភរិយារបស់គាត់ ហាហ្វសោះ ហើយក្នុងចំណោមរឿងទាំងនោះ គឺមានរឿងមួយដែលថា គាត់(ព្យាការីមូហាំម៉ាត់)នឹងមិនទៅក្បែរ(រួមដំណេក)ភរិយារបស់គាត់(ដែលមានឈ្មោះថា) ម៉ារីយ៉ះ នោះឡើយ។ ហើយនៅពេលដែលហាហ្វសោះបានប្រាប់រឿងរ៉ាវនោះដល់អាអ៊ីស្ហះ អល់ឡោះក៏បានប្រាប់ព្យាការីរបស់ទ្រង់ឲ្យបានដឹងអំពីការផ្សព្វផ្សាយរឿងសម្ងាត់នេះ រួចគាត់ក៏បានស្តីបន្ទោសហាហ្វសោះ ហើយគាត់បានប្រាប់ហាហ្វសោះឱ្យដឹងនូវរឿងមួយចំនួន និងលាក់មួយចំនួន។ ពេលនោះ នាង(ហាហ្វសោះ)ក៏បានសួរថាៈ តើអ្នកណាជាអ្នកប្រាប់រឿងនេះដល់អ្នក? គាត់(ព្យាការី)ក៏បានឆ្លើយថាៈ គឺម្ចាស់ដែលមហាដឹងជ្រួតជ្រាបបំផុតជាអ្នកដែលបានប្រាប់ខ្ញុំ។
Tahrim 66:4
ចាំបាច់លើអ្នកទាំងពីរ(អាអ៊ីស្ហះនិងហាហ្វសោះ)ត្រូវសារភាពកំហុស(ចំពោះអល់ឡោះ) ពីព្រោះក្នុងដួងចិត្តរបស់អ្នកទាំងពីរ គឺលម្អៀងទៅរកការស្រឡាញ់ប្រការដែលអ្នកនាំសាររបស់អល់ឡោះមិនពេញចិត្តហើយ ដូចជាការដែលព្យាការីគាត់ចៀសឆ្ងាយពីម៉ារីយ៉ះ និងហាមឃាត់លើខ្លួនឯង(មិនរួមដំណេកជាមួយនឹងម៉ារីយ៉ះ)។ តែប្រសិនបើអ្នកទាំងពីរ(អាអ៊ីស្ហះនិងហាហ្វសោះ)នៅតែបន្តរួមគ្នា(ប្រព្រឹត្តទុច្ចរិត)ប្រឆាំងនឹងគាត់បែបនេះទៀតនោះ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារគាត់ និងជាអ្នកជួយដល់គាត់។ ហើយក៏ដូចគ្នាដែរ ម៉ាឡាអ៊ីកាត់ជីព្រីល និងអ្នកដែលសាងអំពើល្អត្រឹមត្រូវក្នុងចំណោមបណ្ដាអ្នកមានជំនឿទាំងឡាយ ក៏ជាអ្នកគាំពារ និងជាអ្នកជួយដល់គាត់ ព្រមទាំងម៉ាឡាអ៊ីកាត់និងក្រុមរបស់គេ ក៏ជាអ្នកជួយគាត់បន្ទាប់ពីការជួយរបស់អល់ឡោះផងដែរដែរចំពោះអ្នកដែលធ្វើបាបគាត់(ព្យាការីមូហាំម៉ាត់)នោះ។
Tahrim 66:5
ប្រសិនបើព្យាការីរបស់អល់ឡោះលែងលះពួកនាង សង្ឃឹមថាម្ចាស់របស់គាត់នឹងផ្លាស់ប្ដូរឱ្យគាត់នូវភរិយាជាច្រើនផេ្សងទៀតដែលល្អជាងពួកនាង ជាស្រ្តីមូស្លីមដែលគោរពតាមបទបញ្ជាររបស់អល់ឡោះ ជាអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ជាអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះ ជាអ្នកសារភាពកំហុសពីបាបកម្មទាំងឡាយរបស់ពួកនាង ជាអ្នកដែលគោរពសក្ការៈចំពោះម្ចាស់របស់ពួកនាង ជាអ្នកដែលកាន់អំណត់បួស ដែលពួកនាងមួយចំនួនជាស្រីមេម៉ាយ និងមួយចំនួនទៀតជាស្រ្តីក្រមុំដែលមិនទាន់រៀបការ។ ក៏ប៉ុន្តែ(ជាក់ស្តែង) គាត់(ព្យាការីមូហាំម៉ាត់)មិនបានលែងលះពួកនាងឡើយ។
Tahrim 66:6
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមច្បាប់បញ្ញត្តិទាំងឡាយដែលទ្រង់បានដាក់ចំពោះពួកគេ! ចូរពួកអ្នកការពារខ្លួនប្រាណរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរកដ៏ធំធេង ដែលវត្ថុសម្រាប់ដុត(បញ្ឆេះ)វានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើឋាននរកនេះ គឺមានម៉ាឡាអ៊ីកាត់ដែលមានទឹកមុខម៉ឺងម៉ាត់ ដែលពួកគេមិនល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយនៅពេលណាដែលទ្រង់បញ្ជាពួកគេ ហើយពួកគេធ្វើនូវអ្វីដែលទ្រង់បានបង្គាប់ប្រើចំពោះពួកគេដោយគ្មានការបង្អង់ឡើយ។
Tahrim 66:7
ហើយនៅថ្ងៃបរលោក មានគេនិយាយទៅកាន់ពួកដែលគ្មានជំនឿថាៈ ឱពួកដែលគ្មានជំនឿចំពោះអល់ឡោះ! ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេនៅថ្ងៃនេះចំពោះការប្រឆាំង និងការប្រព្រឹត្តល្មើសដែលពួកអ្នកធ្លាប់បានសាង(នៅលើលោកិយ)នោះ ពីព្រោះគេមិនទទួលយកការដោះសាររបស់ពួកអ្នកឡើយ។ តាមពិត នៅក្នុងថ្ងៃនេះ ពួកអ្នកនឹងត្រូវបានគេតបស្នងឱ្យនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដនៅក្នុងលោកិយនៃការប្រឆាំងចំពោះអល់ឡោះ និងការបដិសេធចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់។
Tahrim 66:8
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមច្បាប់បញ្ញត្តិទាំងឡាយដែលទ្រង់បានដាក់ចំពោះពួកគេ! ចូរពួកអ្នកសារភាពកំហុសពីបាបកម្មទាំងឡាយរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់នូវការសារភាពមួយដ៏ស្មោះស សង្ឃឹមថាម្ចាស់របស់ពួកអ្នកនឹងលុបបំបាត់នូវប្រការអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមានរបស់វានៅថ្ងៃបរលោក គឺនៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យព្យាការី និងបណ្ដាអ្នកដែលរួមជំនឿជាមួយគាត់អាម៉ាស់ ដោយបញ្ចូលពួកគេទៅក្នុងឋាននរកនោះឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខ និងនៅខាងស្ដាំរបស់ពួកគេនៅពេល(ដែលពួកគេ)ឆ្លងស្ពានស៊ីរ៉ត។ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាបំពេញពន្លឺរបស់ពួកយើងឱ្យនៅភ្លឺចែងចាំងសម្រាប់ពួកយើង រហូតដល់ពួកយើងបានចូលឋានសួគ៌ផងចុះ ដោយកុំឱ្យពួកយើងដូចជាពួកពុតត្បុតដែលត្រូវបានគេពន្លត់ពន្លឺរបស់ពួកគេនៅលើឆ្លងស្ពានស៊ីរ៉តនោះ។ ហើយសូមទ្រង់មេត្តាអភ័យទោសឱ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ គ្មានអ្វីដែលទ្រង់មិនអាចបំពេញពន្លឺរបស់ពួកយើង និងអភ័យទោសចំពោះបាបកម្មរបស់ពួកយើងនោះឡើយ។
Tahrim 66:9
ឱអ្នកនាំសារមូហាំម៉ាត់! ចូរអ្នកតស៊ូប្រឆាំងជាមួយនឹងពួកគ្មានជំនឿដោយផ្លែដាវ និង(តស៊ូប្រឆាំងនឹង)ពួកពុតត្បុត ដោយពាក្យសំដី និងការអនុវត្តតាមច្បាប់ ហើយត្រូវធ្វើឱ្យបានតឹងរ៉ឹងបំផុតចំពោះពួកគេ រហូតដល់ពួកគេកោតខ្លាចអ្នក។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេនៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ។ កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតរបស់ពួកគេនេះឯង។
Tahrim 66:10
អល់ឡោះជាម្ចាស់ទ្រង់បានលើកជាឧទាហរណ៍សម្រាប់ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ (ថាពិតណាស់ ទំនាក់ទំនងរបស់ពួកគេជាមួយអ្នកមានជំនឿ មិនមែនសុទ្ធតែទទួលបានផលប្រយោជន៍គ្រប់ស្ថានភាពនោះឡើយ) ដោយទ្រង់បានលើកយកភរិយាពីរនាក់របស់អ្នកនាំសាររបស់អល់ឡោះ គឺភរិយារបស់ព្យាការីនួហ និងភរិយារបស់ព្យាការីលូត។ ពិតណាស់ នាងទាំងពីរ គឺជាភរិយានៃខ្ញុំបម្រើទាំងពីររបស់យើងក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់យើងដែលជាមនុស្សល្អត្រឹមត្រូវ។ ប៉ុន្តែ នាងទាំងពីរបានក្បត់នឹងស្វាមីរបស់ពួកនាង ដោយនាងទាំងពីរបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ និងជួយគាំទ្រពួកដែលប្រឆាំងនឹងស្វាមីរបស់ខ្លួនថែមទៀត។ ដូចនេះ ភាពជាភរិយារបស់នាងទាំងពីរចំពោះខ្ញុំបម្រើរបស់យើងទាំងពីរដែលជាមនុស្សល្អត្រឹមត្រូវនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីដល់គេទាំងពីរឡើយ ហើយមានគេនិយាយទៅកាន់ពួកនាងទាំងពីរថាៈ ចូរអ្នកទាំងពីរចូលទៅក្នុងឋាននរកជាមួយនឹងពួកអ្នកដែលប្រឆាំង និងពួកដែលប្រព្រឹត្តអំពើអាក្រក់ចុះ។
Tahrim 66:11
ហើយអល់ឡោះជាម្ចាស់ក៏បានលើកជាឧទាហរណ៍ផងដែរសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ថាៈ ពិតប្រាកដណាស់ ទំនាក់ទំនងរបស់ពួកគេជាមួយនឹងពួកគ្មានជំនឿនោះ គឺមិនផ្តល់ផលអាក្រក់ដល់ពួកគេឡើយ ហើយក៏មិនផ្តល់ផលប៉ះពាល់អ្វីដល់ពួកគេដែរ ដរាបណាពួកគេស្ថិតលើមាគ៌ាត្រឹមត្រូវ ដោយទ្រង់បានលើកឧទាហរណ៍ពីភរិយារបស់ហ្វៀរអោន នៅពេលដែលនាងបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាសង់លំនៅដ្ឋានមួយឱ្យខ្ញុំនៅក្បែរទ្រង់នៅក្នុងឋានសួគ៌ផងចុះ ហើយសូមទ្រង់មេត្ដាសង្គ្រោះខ្ញុំឱ្យរួចផុតពីអំណាចផ្តាច់ការរបស់ហ្វៀរអោន និងពីទង្វើអាក្រក់របស់គេផងចុះ ហើយសូមទ្រង់មេត្ដាសង្គ្រោះរូបខ្ញុំឱ្យរួចផុតពីក្រុមដែលបំពានលើខ្លួនឯង ដោយពួកគេបានដើរតាមហ្វៀរអោនដោយបំពាននោះផងចុះ។
Tahrim 66:12
ហើយអល់ឡោះក៏បានលើកជាឧទាហរណ៍សម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ផងដែរ ដោយទ្រង់បានលើកយកឧទាហរណ៍ពី ម៉ារយ៉ាំ កូនស្រីរបស់អ៊ីមរ៉ន ដែលនាងបានរក្សាភាពបរិសុទ្ធរបស់នាងពីប្រការហ្ស៊ីណា។ នៅពេលនោះ អល់ឡោះជាម្ចាស់ក៏បានប្រើឱ្យម៉ាឡាអ៊ីកាត់ជីព្រីលផ្លុំវិញ្ញាណចូលទៅក្នុងស្បូនរបស់នាង ហើយនាងក៏មានផ្ទៃពោះ ព្យការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ ដែលគ្មានឪពុក ដោយអានុភាពរបស់អល់ឡោះជាម្ចាស់។ ហើយនាងបានជឿជាក់ចំពោះច្បាប់បញ្ញត្តិទាំងឡាយរបស់អល់ឡោះ និងបណ្ដាគម្ពីររបស់ទ្រង់ដែលបានបញ្ចុះលើបណ្តាអ្នកនាំសាររបស់ទ្រង់។ ហើយនាងគឺស្ថិតក្នុងចំណោមអ្នកដែលគោរពប្រតិបត្ដិចំពោះអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបញ្ឈប់(ចៀសវាង)ពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់។
Mülk 67:1
ភាពឧត្តុង្គឧត្តម និងពោរពេញដោយភាពសប្បុរសរបស់អល់ឡោះជាម្ចាស់ ដែលកម្មសិទ្ធិគ្រប់យ៉ាងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អមសត្ថភាពនោះឡើយ។
Mülk 67:2
ទ្រង់គឺជាម្ចាស់ដែលបានបង្កើតការស្លាប់និងការរស់(មានជីវិត)ដើម្បីសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលជាអ្នកសាងអំពើល្អជាងគេ។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
Mülk 67:3
ទ្រង់គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តម្រៀបពីលើគ្នា មួយជាន់លើមួយជាន់ដោយមិនឲ្យវាជាប់គ្នាឡើយ។ អ្នកនឹងមិនឃើញការបង្កើតរបស់អល់ឡោះជាម្ចាស់នោះមានភាពឆ្គាំឆ្គង ឬមិនសាកសមនោះឡើយ។ ហេតុនេះ ចូរអ្នកសម្លឹងមើល(ទៅកាន់មេឃ)ម្តងទៀត ថាតើវាមានស្នាមប្រេះស្រាំឬបាក់បែកដែរឬទេ? អ្នកនឹងមិនឃើញដូចនោះឡើយ។ តាមពិត អ្នកនឹងឃើញការបង្កើតមួយដ៏ល្អឥតខ្ចោះ និងសុក្រឹតបំផុត។
Mülk 67:4
បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀតចុះ ការសម្លឺងមើលរបស់អ្នកនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ ដោយវាមិនឃើញមានភាពខ្វះខាត ឬខ្វះចន្លោះអ្វីឡើយក្នុងការបង្កើតមេឃនោះ។ ហើយការស្វែងរកភាពខ្វះចន្លោះ(នៃការបង្កើតមេឃនោះ) គឺមានភាពនឿយហត់បំផុត។
Mülk 67:5
ហើយជាការពិតណាស់ យើងបានតុបតែងលម្អមេឃជាន់ក្រោមដោយហ្វូងតារាជាច្រើនដែលបញ្ចេញពន្លឺ។ ហើយយើងបានបង្កើតហ្វូងតារាទាំងនោះ ជាដុំភ្លើងដើម្បីគប់ពពួកស្ហៃតនដែលមកលួចស្តាប់(ដំណឹងនៅលើមេឃ) ហើយភ្លើងនោះក៏បានឆាបឆេះពួកវា(ស្ហៃតន)។ ហើយយើងបានរៀបចំសម្រាប់ពួកវា(ស្ហៃតន)នៅថ្ងៃបរលោកនូវភ្លើងនរកដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ។
Mülk 67:6
ហើយសម្រាប់ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេនោះ នៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មនៃនរកជើហាន់ណាំ។ ហើយកន្លែងដែលពួកគេវិលត្រឡប់ទៅកាន់នោះ គឺជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Mülk 67:7
នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរក ពួកគេបានឮសម្រែកមួយដ៏អាក្រក់ និងខ្លាំងក្លាបំផុត ខណៈដែលវា(ភ្លើងនរក)កំពុងតែពុះកញ្ជ្រោលដូចទឹកពុះក្នុងឆ្នាំង។
Mülk 67:8
វា(ឋាននរក)ស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹងដ៏ខ្លាំងក្លារបស់វាលើពួកដែលបានចូលក្នុងវា។ រាល់ពេលដែលក្រុមមួយក្នុងចំណោមពួកគ្មានជំនឿត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរកនោះ ម៉ាឡាអ៊ីកាត់ដែលយាមនរកបានសួរទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ តើកាលដែលពួកអ្នកនៅលើលោកិយនោះ ពុំមានអ្នកនាំសារមកដាស់តឿនព្រមានពួកអ្នកឱ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះទេឬ?
Mülk 67:9
ពួកគ្មានជំនឿបានឆ្លើយថាៈ ពិតប្រាកដណាស់ ពិតជាមានអ្នកនាំសារម្នាក់បានមកដាស់តឿនព្រមានពួកយើងឱ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះដែរ ប៉ុន្តែពួកយើងបានបដិសេធចំពោះគាត់។ ហើយពួកយើងបាននិយាយទៅកាន់អ្នកនាំសារនោះថាៈ អល់ឡោះមិនបានបញ្ចុះវ៉ាហ៊ីអ្វីនោះឡើយ។ ពួកអ្នក(ឱបណ្តាអ្នកនាំសារទាំងឡាយ) គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយអំពីការពិតនោះឡើយ។
Mülk 67:10
ពួកគ្មានជំនឿបាននិយាយទៀតថាៈ បើសិនជាពួកយើងស្តាប់ដោយត្រិះរិះពិចារណា ឬប្រើបញ្ញាបែងចែករវាងប្រការពិតនិងប្រការមិនពិតនោះ ពួកយើងក៏មិនស្ថិតចំណោមពួកឋាននរកដែរ។ ផ្ទុយទៅវិញ ពួកយើងច្បាស់ជាមានជំនឿលើបណ្តាអ្នកនាំសារទាំងឡាយ និងជឿជាក់ចំពោះអ្វីដែលពួកគេបាននាំមក ហើយពួកយើងនឹងស្ថិតក្នុងចំណោមអ្នកដែលបានចូលឋានសួគ៌ជាមិនខាន។
Mülk 67:11
ពេលនោះ ពួកគេ(អ្នកចូលឋាននរក)បានទទួលស្គាល់ចំពោះការប្រឆាំងនិងការបដិសេធនោះដោយខ្លួនពួកគេផ្ទាល់។ ពិតណាស់ ពួកគេសក្តិសមនឹងទទួលទណ្ឌកម្មភ្លើងនរក។ ដូច្នេះ ការឃ្លាតឆ្ងាយពីក្ដីមេត្ដាករុណារបស់អល់ឡោះនោះ គឺសម្រាប់ពួកឋាននរក។
Mülk 67:12
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះក្នុងពេលស្ងាត់កំបាំងរបស់ពួកគេនោះ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោសនូវរាល់បាបកម្មទាំងឡាយរបស់ពួកគេ ហើយពួកគេនឹងទទួលបានផលបុណ្យយ៉ាងធំធេងបំផុត នោះគឺឋានសួគ៌។
Mülk 67:13
ហើយទោះបីជាពួកអ្នក(ឱមនុស្សលោក)លាក់បាំងសម្ដីរបស់ពួកអ្នក ឬបើកចំហវាក៏ដោយ ក៏អល់ឡោះដឹងអំពីវាដែរ។ ពិតណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តនៃខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។
Mülk 67:14
ម្ចាស់ដែលបានបង្កើតម៉ាខ្លូកទាំងឡាយនោះ មិនបានដឹងពីប្រការអាថ៌កំបាំងទេឬ? ហើយតើមានអ្វីដែលលាក់បាំងជាងប្រការអាថ៌កំបាំងទៀតនោះ? ហើយទ្រង់មហាទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ មហាដឹងបំផុតចំពោះកិច្ចការទាំងឡាយរបស់ពួកគេ។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។
Mülk 67:15
ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នករស់នៅ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវាចុះ ហើយចូរទទួលទានចុះនូវលាភសក្ការៈដែលទ្រង់បានរៀបចំសម្រាប់ពួកអ្នកនៅលើផែនដីនេះ។ ហើយការរស់ឡើងវិញរបស់ពួកអ្នកដើម្បីជំនុំជម្រះនិងទទួលការតបស្នងនោះ គឺឆ្ពោះទៅកាន់ទ្រង់តែមួយគត់។
Mülk 67:16
តើពួកអ្នកគិតថាមានសុវត្ថិភាពពីអល់ឡោះជាម្ចាស់ដែលនៅលើមេឃឬ ក្នុងករណីដែលទ្រង់ធ្វើឱ្យផែនដីស្រូបយកពួកអ្នក ដូចដែលបានកើតឡើងចំពោះករូន ដោយនៅពេលនោះ វាក៏រញ្ជួយញាប់ញ័របន្ទាប់ពីវាធ្លាប់តែមានភាពនឹងនរនោះឬ?
Mülk 67:17
ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីអល់ឡោះជាម្ចាស់ដែលនៅលើមេឃឬ ក្នុងករណីដែលទ្រង់បញ្ជូនព្យុះថ្មទៅលើពួកអ្នកដូចដែលទ្រង់បានបញ្ចូនវាទៅកាន់ក្រុមលូតនោះ? ពិតណាស់ ពួកអ្នកនឹងដឹងនៅពេលដែលពួកអ្នកបានឃើញទណ្ឌកម្មរបស់យើងដែលជាការព្រមានរបស់យើងចំពោះពួកអ្នក។ ក៏ប៉ុន្តែពួកអ្នកនឹងមិនទទួលបានផលពីវាឡើយបន្ទាប់ពីពួកអ្នកបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ។
Mülk 67:18
ហើយជាការពិតណាស់ ប្រជាជាតិជាច្រើនមុនពួកមុស្ហរីគីនទាំងនោះ ក៏ធ្លាប់បានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)ដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះទណ្ឌកម្មទៅលើពួកគេនៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងបដិសេធនោះ។ ដូចនេះ តើទណ្ឌកម្មរបស់យើងទៅលើពួកគេនោះយ៉ាងដូចម្តេច? ពិតណាស់ទណ្ឌកម្មនោះ គឺខ្លាំងក្លាបំផុត។
Mülk 67:19
តើពួកដែលបដិសេធទាំងនោះមិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែលហើរត្រដាងស្លាប និងក្តោបស្លាបរបស់វានៅពីលើពួកគេទេឬ? គ្មានអ្នកណាម្នាក់ដែលអាចទ្រពួកវាមិនឱ្យធ្លាក់មកលើដី ក្រៅពីអល់ឡោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Mülk 67:20
គ្មានទាហានណាអាចការពារពួកអ្នក(ឱពួកគ្មានជំនឿ)ពីទណ្ឌកម្មរបស់អល់ឡោះបានឡើយប្រសិនបើទ្រង់មានចេតនាចង់ដាក់ទណ្ឌកម្មលើពួកអ្នកនោះ។ ហើយពួកដែលគ្មានជំនឿគ្មានអ្វីក្រៅពីត្រូវបានគេបោកប្រាស់នោះទេ ដែលស្ហៃតនបានបោកប្រាស់ពួកគេ ហើយពួកគេបានធ្វើតាមការបោកប្រាស់(របស់ស្ហៃតន)នោះនោះឡើយ។
Mülk 67:21
ហើយក៏គ្មាននរណាម្នាក់អាចផ្តល់លាភសក្ការៈដល់ពួកអ្នកបានឡើយប្រសិនបើអល់ឡោះរារាំងលាភសក្ការៈមិនឱ្យមកដល់ពួកអ្នកនោះ។ ផ្ទុយទៅវិញ ជាក់ស្តែងពួកគ្មានជំនឿ គឺពួកគេនៅតែបន្តស្ថិតនៅក្នុងភាពចចេសរឹងរូស ក្រអឺតក្រទម និងមិនព្រមទទួលយកការពិតនោះឡើយ។
Mülk 67:22
ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់គេមិនដឹងទិសដៅ(ពោលគឺពួកមុស្ហរីគីន) ទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកមានជំនឿដែលដើរត្រង់លើមាគ៌ាដ៏ត្រឹមត្រូវនោះទទួលបានការចង្អុលបង្ហាញជាង?
Mülk 67:23
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលជាពួកបដិសេធទាំងនោះថាៈ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក ហើយទ្រង់បានបង្កើតត្រចៀកដើម្បីឱ្យពួកអ្នកស្ដាប់ឮ បង្កើតភ្នែកដើម្បីឲ្យពួកអ្នកមើលឃើញ និងមានដួងចិត្តដែលចេះគិតពិចារណា។ អ្វីដែលពួកអ្នកថ្លែងអំណរគុណចំពោះឧបការគុណដែលទ្រង់បានប្រទានឱ្យពួកអ្នកនោះ គឺតិចតួចបំផុត។
Mülk 67:24
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលជាពួកបដិសេធទាំងនោះថាៈ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱ្យមានជីវិត)នៅលើផែនដី និងបានធ្វើឲ្យពួកអ្នករីកសុសសាយពាសពេញផែនដី ពុំមែនរូបបដិមារបស់ពួកអ្នកដែលមិនបានបង្កើតអ្វីសោះនោះទេ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវប្រមូលផ្ដុំទៅកាន់ទ្រង់តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង មិនមែនវិលត្រឡប់ទៅកាន់រូបបដិមារបស់ពួកអ្នកនោះឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចទ្រង់ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់។
Mülk 67:25
ហើយពួកដែលបដិសេធនឹងការពង្រស់ឡើងវិញបាននិយាយដោយមិនជឿថាវាអាចកើតឡើងថាៈ តើការសន្យាដែលអ្នក(ឱមូហាំម៉ាត់)និងក្រុមរបស់អ្នកបានសន្យាចំពោះពួកយើងនោះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកពិតជាអ្នកដែលនិយាយពិតចំពោះការអះអាងរបស់ពួកអ្នកដែលថា វានឹងកើតឡើងមែននោះ?
Mülk 67:26
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ តាមពិត ពេលវេលានៃថ្ងៃបរលោកនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង។ គ្មាននរណាម្នាក់ដែលដឹងថាវានឹងកើតឡើងនៅពេលណាក្រៅពីទ្រង់នោះឡើយ។ ហើយជាការពិតណាស់ ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់ចំពោះពួកអ្នកប៉ុណ្ណោះ។
Mülk 67:27
ដូច្នេះ នៅពេលដែលការសន្យានោះបានមកដល់ ហើយពួកគេបានឃើញផ្ទាល់នឹងភ្នែកនូវទណ្ឌកម្មដែលនៅជិតពួកគេ ដែលនោះគឺជាថ្ងៃបរលោកនោះ ទឹកមុខរបស់ពួកដែលប្រឆាំងនឹងអល់ឡោះនោះប្រែជាខ្មៅ ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានទាមទារសុំឱ្យវាឆាប់កើតឡើងនៅលើលោកិយនោះ។
Mülk 67:28
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យខ្ញុំនិងអ្នកដែលរួមជំនឿជាមួយខ្ញុំស្លាប់ ឬទ្រង់អាណិតស្រឡាញ់ពួកយើងនោះ តើមានអ្នកណាដែលអាចសង្គ្រោះពួកគ្មានជំនឿឲ្យរួចផុតពីទណ្ឌកម្មដ៏សែនឈឺចាប់បាននោះ? គ្មាននរណាម្នាក់អាចសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌកម្មដ៏សែនឈឺចាប់នោះបានឡើយ។
Mülk 67:29
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ទ្រង់ជាម្ចាស់មហាសប្បុរសដែលអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ពួកយើងមានជំនឿចំពោះទ្រង់ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងប្រគល់ការទុកចិត្ដនូវរាល់កិច្ចការទាំងឡាយរបស់ពួកយើង។ ហើយពួកអ្នកនឹងដឹងថា តើអ្នកណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់ និងអ្នកណាដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនោះ?
Mülk 67:30
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកនៅលើផែនដីនេះត្រូវបានរីងស្ងួតអស់ដោយពួកអ្នកមិនអាចស្វែងរកវាបាននោះ តើមានអ្នកណាដែលអាចនាំប្រភពទឹកមកឱ្យពួកអ្នកវិញនោះ? គឺគ្មាននរណាម្នាក់អាចនាំវាមកវិញបានក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។
Kalem 68:1
នូន (បានបកស្រាយរួចមកហើយនៅខាងដើមជំពូក”អាល់ហ្ពាក៏រ៉ោះ”)។ អល់ឡោះជាម្ចាស់បានស្បថនឹងស្លាបប៉ាកកា ហើយទ្រង់ក៏បានស្បថផងដែរនឹងអ្វីដែលមនុស្សកំពុងសរសេរដោយស្លាបប៉ាការបស់ពួកគេ។
Kalem 68:2
តាមរយៈអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៃភាពជាព្យាការីនោះ អ្នកមិនមែនជាមនុស្សវិកលចរិតនោះទេ។ ផ្ទុយទៅវិញ រូបអ្នកចាកផុតពីភាពវិកលចរិត ដែលពួកមុស្ហរីគីនបានចោទប្រកាន់មកលើអ្នកនោះ។
Kalem 68:3
ពិតប្រាកដណាស់ សម្រាប់អ្នកគឺទទួលបាននូវផលបុណ្យដោយគ្មានទីបញ្ចប់នោះឡើយចំពោះអ្វីដែលអ្នកទទួលរងពីការពាំនាំសារទៅកាន់មនុស្សលោក។
Kalem 68:4
ហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើអត្ដចរិតដ៏ល្អប្រពៃបំផុតដែលបាននាំមកដោយគម្ពីរគួរអាន ពីព្រោះអ្នកបានប្រកាន់យកនូវអ្វីដែលមាននូវគម្ពីរគួរអាននោះយ៉ាងពេញលេញបំផុត។
Kalem 68:5
ដូច្នេះ អ្នកនឹងបានឃើញ ហើយពួកដែលបដិសេធទាំងនោះ ក៏នឹងបានឃើញដូចគ្នាដែរ។
Kalem 68:6
នៅពេលណាដែលការពិតបានលាតត្រដាងនោះ វានឹងបង្ហាញយ៉ាងច្បាស់ថា តើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ?
Kalem 68:7
ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ទ្រង់ដឹងបំផុតចំពោះជនណាហើយដែលប្រាសចាកពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះ។ ពិតណាស់ទ្រង់ដឹងថា ពួកគេនោះហើយគឺជាពួកដែលវង្វេង ហើយរូបអ្នក គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។
Kalem 68:8
ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើតាមពួកដែលបដិសេធនឹងអ្វីដែលអ្នកបាននាំមកឱ្យសោះ។
Kalem 68:9
ពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ និងទន់ភ្លន់ចំពោះពួកគេក្នុងកិច្ចការសាសនានោះ ពិតណាស់ ពួកគេក៏នឹងបន្ទន់ឥរិយាបថនិងទន់ភ្លន់ចំពោះអ្នកវិញដែរ។
Kalem 68:10
ហើយចូរអ្នកកុំធ្វើតាមពួកដែលចូលចិត្តស្បថបំពានដែលថោកទាបបំផុតនោះឱ្យសោះ។
Kalem 68:11
គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដមនុស្សលោក និងចូលចិត្តដើរចាក់រុកឱ្យគេឈ្លោះទាស់ទែងគ្នា ដើម្បីបំបែកបំបាក់រវាងពួកគេ។
Kalem 68:12
ជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពានលើមនុស្សចំពោះទ្រព្យសម្បត្តិ របស់គេ កេរ្តិ៍ឈ្មោះរបស់គេ និងខ្លួនប្រាណរបស់គេ ហើយនិងចូលចិត្ដប្រព្រឹត្ដបាបកម្មនិងអំពើល្មើស។
Kalem 68:13
ជាមនុស្សដែលខ្វះសីលធម៌ គ្រោតគ្រាត និងជាមនុស្សឃោរឃៅបំផុតនៅក្នុងក្រុមរបស់គេ។
Kalem 68:14
ទាំងនោះគឺដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន ទើបធ្វើឱ្យពួកគេក្អេងក្អាងមិនមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។
Kalem 68:15
នៅពេលដែលមានគេសូត្រវាក្យខណ្ឌរបស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។
Kalem 68:16
យើងនឹងដាក់សញ្ញាចំណាំនៅលើច្រមុះរបស់គេដែលធ្វើឱ្យគេមានភាពអាម៉ាស់នៅជាប់នឹងខ្លួនគេជារៀងរហូត។
Kalem 68:17
ពិតប្រាកដណាស់ យើងបានសាកល្បងពួកមុស្ហរីគីនទាំងនោះនឹងគ្រោះទុរភិក្ស ហើយនិងគ្រោះរាំងស្ងួត ដូចដែលយើងបានសាកល្បងចំពោះពួកម្ចាស់ចម្ការនោះដែរ ខណៈដែលពួកគេបានស្បថថា ពួកគេនឹងទៅប្រមូលផល(ចម្ការរបស់ពួកគេ)ទាំងព្រឹកព្រលឹម ដើម្បីកុំឲ្យអ្នកក្រីក្រអាចទទួលទានអំពីវា។
Kalem 68:18
ដោយនៅក្នុងពេលស្បថនោះ ពួកគេមិននិយាយថា អិនស្ហាអល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា)ឡើយ។
Kalem 68:19
ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ជូនភ្លើងទៅកាន់ចម្ការនោះ ហើយវាក៏បានឆាបឆេះចម្ការនោះ ខណៈដែលម្ចាស់ចម្ការកំពុងតែដេកលង់លក់មិនអាចទប់ស្កាត់ភ្លើងមិនឲ្យឆេះបានបានឡើយ។
Kalem 68:20
ដូច្នេះ ចម្ការនោះក៏បានក្លាយទៅជាពណ៌ខ្មៅដូចជាយប់ដែលងងឹតសូន្យសុង។
Kalem 68:21
ពេលនោះ ពួកគេបានស្រែកហៅគ្នានៅពេលព្រឹព្រលឹម
Kalem 68:22
ដោយពួកគេបាននិយាយថាៈ ចូរនាំគ្នាចេញដំណើរពីព្រឹកព្រលឹមទៅកាន់ចម្ការរបស់ពួកអ្នកមុននឹងពួកអ្នកក្រមកដល់ ប្រសិនបើពួកអ្នកចង់ប្រមូលផលអំពីវានោះ។
Kalem 68:23
ពេលនោះ ពួកគេក៏នាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ចម្ការ(របស់ពួកគេ)ទាំងប្រញាប់ប្រញាល់ ដោយពួកគេនិយាយគ្នាតិចៗ។
Kalem 68:24
ពួកគេនិយាយគ្នា(តិចៗ)ថាៈ ថ្ងៃនេះមិនត្រូវឱ្យអ្នកក្រចូលមកក្នុងចម្ការរបស់ពួកអ្នកជាដាច់ខាត។
Kalem 68:25
ហើយពួកគេស្រូតដំណើរតាំងពីព្រលឹម(ទៅកាន់ចម្ការនោះ) ដោយពួកគេតាំងចិត្តថា នឹងរារាំងអ្នកក្រមិនឱ្យទទួលផលពីចម្ការរបស់ពួកគេឡើយ។
Kalem 68:26
ហើយនៅពេលដែលពួកគេទៅដល់ឃើញចម្ការនោះត្រូវឆេះខ្ទេច ពួកគេនិយាយថា យើងវង្វេងផ្លូវមកខុសចម្ការរបស់យើងហើយ។
Kalem 68:27
ផ្ទុយទៅវិញ ពួកយើងទេដែលត្រូវបានគេរារាំងពីការប្រមូលផលពីចម្ការរបស់ពួកយើងនោះ ដោយសារតែការប្តេជ្ញាចិត្តរបស់ពួកយើងលើការរារាំងអ្នកក្រមិនឲ្យទទួលផលពីចម្ការ(របស់ពួកយើង)នោះ។
Kalem 68:28
អ្នកដែលមានប្រាជ្ញាល្អជាងគេក្នុងចំណោមពួកគេបាននិយាយថាៈ តើខ្ញុំមិនបានប្រាប់ពួកអ្នកទេឬនៅពេលដែលពួកអ្នកតាំងចិត្តថានឹងរារាំងពួកអ្នកក្រីក្រអំពីចម្ការនោះថាៈ ហេតុអ្វីបានជាពួកអ្នកមិននាំគ្នាសូត្រ អិនស្ហាអល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា) និងទទួលសារភាពកំហុសភ្លាមៗចំពោះទ្រង់ទៅ?
Kalem 68:29
ពួកគេបាននិយាយថាៈ ម្ចាស់របស់ពួកយើងដ៏មហាស្អាតស្អំ! ពិតណាស់ ពួកយើងគឺជាពួកដែលធ្លាប់បំពានលើខ្លួនឯង ខណៈដែលពួកយើងតាំងចិត្តរារាំងពួកអ្នកក្រអំពីផល្លានុផលនៃចម្ការរបស់ពួកយើងនោះ។
Kalem 68:30
បន្ទាប់មក ពួកគេបានដើរទៅរកគ្នាដោយស្ដីបន្ទោសគ្នាទៅវិញទៅមក។
Kalem 68:31
ពួកគេបាននិយាយទាំងសោកស្តាយថាៈ ខាតបង់ហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពានព្រំដែន(របស់អល់ឡោះ) ដោយពួកយើងរារាំងអ្នកក្រចំពោះសិទ្ធិរបស់ពួកគេ។
Kalem 68:32
សង្ឃឹមថាម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញនូវប្រការដែលល្អជាងចម្ការនោះទៅទៀត។ ពិតប្រាកដណាស់ ពួកយើងប្រាថ្នា(ទទួលបាន)ការអភ័យទោសអំពីទ្រង់ និងបួងសួងសុំប្រការល្អអំពីទ្រង់តែមួយគត់។
Kalem 68:33
ដូចដែល(យើងដាក់)ទណ្ឌកម្មដោយការរារាំង(មិនឲ្យទទួលបាន)លាភសក្ការៈដូចនេះដែរ គឺយើងនឹងដាក់ទណ្ឌកម្ម(ដូចគ្នានេះដែរ)ទៅលើអ្នកដែលបានប្រឆាំងនឹងយើង(នៅក្នុងលោកិយនេះ)។ ហើយទណ្ឌកម្មនៅថ្ងៃបរលោកវិញ ពិតជាធ្ងន់ធ្ងរជាងនេះទៅទៀតប្រសិនបើពួកគេបានដឹងភាពធ្ងន់ធ្ងរ និងភាពជានិច្ចនិរន្តរបស់វា(ទណ្ឌកម្ម)។
Kalem 68:34
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីប្រការដែលទ្រង់ហាមឃាត់នោះ គឺទទួលបានឋានសួគ៌ណាអ៊ីមពីម្ចាស់របស់ពួកគេដោយពួកគេសោយសុខនៅក្នុងវាជានិច្ចនិរន្ត គ្មានទីបញ្ចប់ឡើយ។
Kalem 68:35
តើយើងចាត់ទុកបណ្ដាជនមូស្លីមដូចគ្នានឹងពួកដែលប្រឆាំង(មិនមែនមូស្លីម)ក្នុងការផ្តល់ការតបស្នង ដូចអ្វីដែលពួកមុស្ហរីគីនម៉ាក្កះបានអះអាងនោះឬ?
Kalem 68:36
តើពួកអ្នកមានបញ្ហាអ្វី(នែពួកមុស្ហរីគីន) តើពួកអ្នកវិនិច្ឆ័យចំពោះរឿងនេះដោយមិនត្រឹមត្រូវយ៉ាងដូចមេ្ដច?
Kalem 68:37
ឬក៏ពួកអ្នកមានគម្ពីរមួយដែលបានចែងថា អ្នកដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)(ទទួលផល)ដូចគ្នានឹងអ្នកប្រព្រឹត្តល្មើសឬ?
Kalem 68:38
បើពិតជាដូច្នោះមែន ក្នុងគម្ពីរនោះពិតជាបានចែងថា ពួកអ្នកអាចជ្រើសរើសយកអ្វីតាមដែលពួកអ្នកចង់(ឋានសួគ៌ ឬឋាននរក)នៅថ្ងៃបរលោកបាន។
Kalem 68:39
ឬមួយពួកអ្នកមានកិច្ចព្រមព្រៀងដ៏ច្បាស់លាស់មួយអំពីយើងដែលថា ពួកអ្នកពិតជាអាចកាត់សេចក្ដីតាមអ្វីដែលពួកអ្នកចង់?
Kalem 68:40
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកដែលបាននិយាយពាក្យសម្តីនេះថាៈ តើនរណាជាអ្នកទទួលខុសត្រូវចំពោះរឿងនោះ?
Kalem 68:41
ឬមួយពួកគេមានព្រះនានាផ្សេងក្រៅពីអល់ឡោះដែលផ្តល់ការតបស្នងដល់ពួកគេស្មើគ្នា(ដូចគ្នា)នឹងអ្នកមានជំនឿ? បើដូចេ្នះមែន ចូរឱ្យពួកគេនាំព្រះនានារបស់ពួកគេទាំងនោះមក ប្រសិនបើពួកគេជាពួកដែលត្រឹមត្រូវលើអ្វីដែលពួកគេបានអះអាងថា (ពួកគេ)នឹងទទួលបានការតបស្នងដូចអ្នកដែលមានជំនឿមែននោះ។
Kalem 68:42
នៅក្នុងថ្ងៃបរលោកដ៏មហាទារុណ ម្ចាស់របស់ពួកយើងបានបញ្ចេញកំភួនជើងរបស់ទ្រង់ហើយមនុស្សទាំងឡាយត្រូវបានគេអំពាវនាវឲ្យស៊ូជូទទៅចំពោះទ្រង់ ពេលនោះ អ្នកមានជំនឿទាំងឡាយក៏បានស៊ូជូទ នៅសល់តែពួកគ្មានជំនឿនិងពួកពុតត្បតប៉ុណ្ណោះដែលពួកគេមិនអាចស៊ូជូទបាននោះទេ។
Kalem 68:43
កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកនិងវិប្បដិសារីបានគ្របដណ្ដប់លើពួកគេ។ ជាការពិតណាស់ កាលនៅលើលោកិយ ពួកគេ(ពួកគ្មានជំនឿ)ធ្លាប់ត្រូវបានគេអំពាវនាវឱ្យស៊ូជូទទៅចំពោះអល់ឡោះ តែពួកគេមិនបានស៊ូជូទឡើយខណៈដែលពួកគេមានសុខភាពល្អនោះ។
Kalem 68:44
ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកកិច្ចការនោះ ហើយនិងអ្នកដែលបដិសេធនឹងគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើអ្នកឱ្យយើងចុះ។ យើងនឹងទាញពួកគេទៅកាន់ទណ្ឌកម្មម្តងមួយកម្រិតៗ ដោយពួកគេមិនដឹងខ្លួនឡើយថា នោះគឺជាការបញ្ឆោតអ៊ូសទាញពួកគេប៉ុណ្ណោះ។
Kalem 68:45
ហើយយើងពន្យារពេលឱ្យពួកគេធ្វើអំពើបាបកាន់តែច្រើន។ ជាពិតណាស់ ឧបាយកលរបស់យើងចំពោះពួកគ្មានជំនឿនិងពួកដែលបដិសេធនោះ គឺខ្លាំងក្លាបំផុត។ ដូចនេះ ពួកគេមិនអាចរំលងផុតពីយើងបានឡើយ ហើយពួកគេក៏មិនអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌកម្មរបស់យើងបាននោះដែរ។
Kalem 68:46
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេលើអ្វីដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះឬ ហើយព្រោះតែមូលហេតុនោះ ធ្វើឱ្យពួកគេទទួលបន្ទុកដ៏ធ្ងន់ធ្ងរនេះ(ក្នុងការបង់កម្រៃ) ដែលជាហេតុនាំឱ្យពួកគេបដិសេធចំពោះអ្នកនោះ? ពុំមែនដូចនោះឡើយ។ តែការពិត គឺវាផ្ទុយពីនោះ។ ពិតណាស់ អ្នកមិនបានទាមទារកម្រៃពីពួកគេឡើយ។ ដូច្នេះ តើអ្វីដែលរារាំងពួកគេមិនឱ្យតាមអ្នកនោះ?
Kalem 68:47
ឬមួយពួកគេដឹងរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រាអំណះអំណាងទាំងឡាយ(ដែលពួកគេដឹង)ដើម្បីទុកប្រកែកជាមួយអ្នកឬ?
Kalem 68:48
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់របស់ម្ចាស់អ្នកចំពោះការល្បួងពួកគេដោយការពន្យារពេលឲ្យពួកគេនោះ ហើយចូរអ្នកកុំធ្វើដូចអ្នកដែលនៅក្នុងពោះត្រីហ៊ូត គឺព្យាការីយូនូស ដែលគ្មានភាពអំណត់នឹងក្រុមរបស់ខ្លួន ខណៈដែលគាត់បានបួងសួងសុំពីម្ចាស់របស់គាត់នៅក្នុងពេលដែលគាត់ពោរពេញដោយក្ដីទុក្ខព្រួយនៅក្នុងភាពងងឹតនៃសមុទ្រ និងភាពងងឹតនៅក្នុងពោះត្រីហ៊ូតនោះ។
Kalem 68:49
ប្រសិនបើគ្មានក្តីមេត្តាករុណាពីម្ចាស់របស់គាត់ទៅដល់គាត់ទេនោះ ម្លោះរូបគាត់ត្រូវត្រីហ៊ូតនោះខ្ជាក់ចោលនៅទីវាលរហោស្ថាន ខណៈដែលគាត់ត្រូវគេស្ដីបន្ទោសជាមិនខាន។
Kalem 68:50
តែម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នកនាំសារ) ព្រមទាំងធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវ។
Kalem 68:51
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះ ព្រមទាំងបានបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ ស្ទើរតែធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដោយសារតែការសម្លឹងមើលដ៏មុតស្រួចរបស់ពួកគេមកកាន់អ្នក នៅពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអានដែលបានបញ្ចុះមកឱ្យអ្នកនេះ ហើយពួកគេថែមទាំងនិយាយ(ទៅតាមចំណង់តណ្ហារបស់ពួកគេ និងការបដិសេធពីការពិតរបស់ពួកគេ)ថាៈ ពិតប្រាកដណាស់ អ្នកនាំសារដែលបាននាំគម្ពីរគួរអានមកនោះ គឺជាមនុស្សវិកលចរិត។
Kalem 68:52
ហើយគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើអ្នក(ឱមូហាំម៉ាត់)នោះ គឺគ្មានអ្វីក្រៅពីការទូន្មាន និងជាការដាស់រំលឹកដល់មនុស្សលោកនិងជិននោះឡើយ។
Hakka 69:1
អល់ឡោះជាម្ចាស់ទ្រង់រំលឹកដល់មនុស្សលោកទាំងអស់ថាៈ ថ្ងៃបរលោកជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ។
Hakka 69:2
បន្ទាប់មក ទ្រង់ក៏បានសួរដោយលើកដំកើងកិច្ចការនោះថាៈ អ្វីទៅជាថ្ងៃបរលោកនោះ?
Hakka 69:3
ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?
Hakka 69:4
ពួកសាមូតដែលជាក្រុមរបស់ព្យាការីសឡេះ និងពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ បានបដិសេធចំពោះថ្ងៃបរលោក ជាថ្ងៃដែលមនុស្សមានភាពភ័យខ្លាចដោយសារតែភាពរន្ធត់យ៉ាងក្រៃលែងរបស់វា។
Hakka 69:5
រីឯពួកសាមូត ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញពួកគេដោយសូរសម្រែកមួយយ៉ាងខ្លាំងក្លា។
Hakka 69:6
ចំណែកឯពួកអាទវិញ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញពួកគេដោយខ្យល់ដ៏ត្រជាក់បំផុតដែលបានបក់បោកមកលើពួកគេយ៉ាងខ្លាំង។
Hakka 69:7
ទ្រង់បញ្ជូនព្យុះត្រជាក់នេះមកលើពួករយៈពេលប្រាំពីរយប់ប្រាំបីថ្ងៃជាប់ៗគ្នាដើម្បីបំផ្លាញពួកគេ។ ហើយអ្នកនឹងឃើញក្រុមនោះដួលស្លាប់នៅលើដីក្នុងលំនៅឋានរបស់ពួកគេ ប្រៀបដូចជាដើមល្មើងាប់ដែលដួលរលំនៅលើដី។
Hakka 69:8
តើអ្នកឃើញពួកគេនៅមានជីវិតសេសសល់ដែរឬទេបន្ទាប់ពីពួកគេទទួលនូវទណ្ឌកម្មនេះរួចមកនោះ?
Hakka 69:9
ហើយហ្វៀរអោន និងប្រជាជាតិជាច្រើនមុនហ្វៀរអោន ហើយនិងស្រុកភូមិដែលត្រូវបានគេដាក់ទណ្ឌកម្មដោយធ្វើឲ្យដីក្រឡាប់សង្កត់លើពួកគេ ពោលគឺក្រុមរបស់ព្យាការីលូតនោះ គឺពួកគេសុទ្ធតែបានប្រព្រឹត្ដនូវអំពើខុសឆ្គង ដូចជាអំពើស្ហ៊ីរិក និងអំពើល្មើសផ្សេងៗទៀត។
Hakka 69:10
ហើយពួកទាំងអស់នោះ សុទ្ធតែបានប្រឆាំងនិងបដិសេធនឹងអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានតែងតាំង(និងចាត់បញ្ជូន)ទៅកាន់ពួកគេ។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មពួកគេយ៉ាងធ្ងន់ធ្ងរបំផុតដើម្បីបំផ្លាញពួកគេ។
Hakka 69:11
ពិតប្រាកដណាស់ នៅពេលទឹកជន់លិចឡើងហួសកំណត់របស់វា យើងបានផ្ទុកពួកអ្នកក្នុងសំពៅដែលព្យាការីនូហបានសាងវាឡើងតាមបទបញ្ជារបស់យើង។
Hakka 69:12
ដើម្បីយើងនឹងយកសំពៅនេះ ហើយនិងរឿងរ៉ាវរបស់វាធ្វើជាមេរៀនបង្ហាញឱ្យឃើញពីការបំផ្លាញពួកដែលគ្មានជំនឿ ហើយនិងការសង្គ្រោះអ្នកមានជំនឿ ហើយធ្វើឲ្យត្រចៀកចងចាំនូវអ្វីដែលបានស្តាប់លឺ។
Hakka 69:13
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែចំនួនមួយដង ដែលជាការផ្លុំត្រែលើកទីមួយ
Hakka 69:14
ហើយផែនដី និងភ្នំទាំងឡាយត្រូវបានគេលើកចេញ(ពីកន្លែងរបស់វា) ហើយយើងបានធ្វើឲ្យវារញ្ជួយយ៉ាងខ្លាំង ដោយធ្វើឲ្យទាំងផែនដី ទាំងភ្នំត្រូវបែកខ្ទេចខ្ទីនោះ
Hakka 69:15
ថ្ងៃនោះហើយជាថ្ងៃដែលថ្ងៃបរលោកកើតឡើង។
Hakka 69:16
ហើយនៅថ្ងៃនោះ មេឃបានប្រេះបែកដើម្បីឲ្យពួកម៉ាឡាអ៊ីកាត់ចុះមក ហើយនៅថ្ងៃនោះដែរ មេឃបានប្រែក្លាយជាទន់ខ្សោយខុសពីពេលមុនដែលធ្លាប់តែរឹងមាំ។
Hakka 69:17
ពួកម៉ាឡាអ៊ីកាត់ទាំងឡាយឋិតនៅគ្រប់ជ្រុងនៃមេឃ។ ហើយនៅថ្ងៃនោះ មានម៉ាឡាអ៊ីកាត់ចំនួនប្រាំបីនាក់កំពុងទ្រអារ៉ស្ហម្ចាស់របស់អ្នក(ព្យាការីមូហាំម៉ាត់)ដែលសុទ្ធតែជាអ្នកជំនិតរបស់ទ្រង់។
Hakka 69:18
ហើយនៅក្នុងថ្ងៃនោះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ត្រូវបានគេនាំមកបង្ហាញខ្លួននៅចំពោះមុខអល់ឡោះជាម្ចាស់។ គ្មានអាថ៌កំបាំងណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ផ្ទុយទៅវិញ គឺអល់ឡោះទ្រង់ដឹងជ្រួតជ្រាបទាំងអស់។
Hakka 69:19
រីឯអ្នកដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយទាំងសប្បាយរីករាយថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ត្រាទង្វើរបស់ខ្ញុំទៅអានចុះ។
Hakka 69:20
ពិតប្រាកដណាស់ ខ្ញុំដឹងតាំងពីនៅក្នុងលោកិយមកម្ល៉េះ ហើយខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹងត្រូវបានគេធ្វើឱ្យរស់ឡើងវិញ ហើយខ្ញុំពិតជានឹងទទួលបាននូវការតបស្នង។
Hakka 69:21
ជាការពិតណាស់ គេនឹងបានរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុតនូវអ្វីដែលគេបានឃើញនៃការសើយសុខដែលគ្មានទីបញ្ចប់។
Hakka 69:22
គឺស្ថិតនៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់ទាំងកន្លែង និងទាំងឋានៈ។
Hakka 69:23
ផ្លែឈើគ្រប់ប្រភេទឋិតនៅជិតបង្កើយ ចង់បរិភោគពេលណាក៏បាន។
Hakka 69:24
មានគេនិយាយទៅកាន់ពួកគេដោយការគោរពថាៈ ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយចុះ ដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយ។
Hakka 69:25
រីឯអ្នកដែលគេ(ម៉ាឡាអ៊ីកាត់)បានប្រគល់នូវសៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃឆេ្វងរបស់គេវិញ គេនឹងនិយាយទាំងមានវិប្បដិសារីយ៉ាងខ្លាំងថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ! សង្ឃឹមថាខ្ញុំមិនត្រូវបានគេប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់ខ្ញុំ ដែលក្នុងវានោះ ពោរពេញទៅដោយទង្វើអាក្រក់ដែលនាំឲ្យរូបខ្ញុំត្រូវទទួលទណ្ឌកម្មចុះ។
Hakka 69:26
ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំនោះ?
Hakka 69:27
ឱអនិច្ចា! សង្ឃឹមថាសេចក្ដីស្លាប់របស់ខ្ញុំក្នុងលោកិយបានបពា្ចប់អ្វីៗទាំងអស់ចុះ ដោយខ្ញុំមិនត្រូវបានគេពង្រស់ឲ្យររស់ឡើងវិញឡើយ។
Hakka 69:28
ទ្រព្យសម្បត្ដិរបស់ខ្ញុំមិនអាចការពារខ្ញុំពីទណ្ឌកម្មរបស់អល់ឡោះបន្តិចណាឡើយ។
Hakka 69:29
អំណះអំណាងរបស់ខ្ញុំ ហើយនិងអំណាចនិងឋានៈសក្តិរបស់ខ្ញុំដែលខ្ញុំធ្លាប់បានពឹងផ្អែកលើវានោះ ក៏បានបាត់បង់ពីខ្ញុំដែរ។
Hakka 69:30
ហើយមានគេនិយាយថាៈ ចូរពួកអ្នក(ឱម៉ាឡាអ៊ីកាត់)ចាប់ជននេះ រួចចងដៃរបស់គេភ្ជាប់ទៅនឹងករបស់គេចុះ។
Hakka 69:31
បន្ទាប់មក ចូរពួកអ្នកបោះគេចូលក្នុងភ្លើងនរកចុះ ដើម្បីឱ្យគេភ្លក់នូវកម្តៅរបស់វា។
Hakka 69:32
បន្ទាប់មកទៀត ចូរយកច្រវាក់ដែលមានប្រវែងចិតសិបហត្ថនោះចាក់ដោតគេចុះ។
Hakka 69:33
ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះដ៏មហាធំធេងឡើយ។
Hakka 69:34
ហើយគេក៏មិនដែលជម្រុញគ្នាលើការផ្ដល់អាហារដល់អ្នកក្រីក្រដែរ។
Hakka 69:35
ដូចនេះ នៅថ្ងៃបរលោកនេះ គេគ្មានសាច់ញាតិណាដែលអាចជួយសង្រ្គោះរូបគេពីទណ្ឌកម្មនោះឡើយ។
Hakka 69:36
ហើយសម្រាប់គេ គ្មានចំណីអាហារណាក្រៅពីឈាមខ្ទុះដែលហូរចេញពីខ្លួនអ្នកដែលនៅឋាននរកនោះឡើយ។
Hakka 69:37
គ្មានអ្នកណាទទួលទានអាហារទាំងនេះ ក្រៅពីពួកដែលប្រព្រឹត្តបាបកម្មនិងអំពើល្មើសនោះឡើយ។
Hakka 69:38
អល់ឡោះបានស្បថនឹងអ្វីគ្រប់យ៉ាងដែលពួកអ្នកឃើញ។
Hakka 69:39
ហើយទ្រង់ស្បថនឹងអ្វីគ្រប់យ៉ាងដែលពួកអ្នកមិនឃើញ។
Hakka 69:40
ជាការពិតណាស់ គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលសូត្រដោយអ្នកនាំសាររបស់ទ្រង់ដ៏មហាថ្កុំថ្កើងទៅកាន់មនុស្សលោក។
Hakka 69:41
ហើយវា(គម្ពីរគួរអាន)មិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ ព្រោះវាមិនមានលក្ខណៈដូចជាកំណាព្យនោះទេ។ តែអ្វីដែលពួកអ្នកជឿនោះ គឺតិចតួចបំផុត។
Hakka 69:42
ហើយវាក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ ពីព្រោះពាក្យពេចន៍របស់គ្រូទាយ វាជាកិច្ចការដែលផ្ទុយពីគម្ពីរគួរអាន។ តែអ្វីដែលពួកអ្នកនឹកឃើញនោះ គឺតិចតួចបំផុត។
Hakka 69:43
ប៉ុន្តែវា(គម្ពីរគួរអាន) គឺជាបន្ទូលដែលគេបញ្ចុះមកពីព្រះជាម្ចាស់នៃម៉ាខ្លូកទាំងអស់។
Hakka 69:44
បើសិនជាព្យាការីមូហាំម៉ាត់និយាយប្រឌិតលើពាក្យពេចន៍មួយចំនួនដែលយើងមិនបានមានបន្ទូលនោះ
Hakka 69:45
យើងនឹងផ្ដន្ទាទោសគេដោយអានុភាព និងសមត្ថភាពរបស់យើង។
Hakka 69:46
បន្ទាប់មក យើងនឹងកាត់ផ្តាច់សរសៃឈាមបេះដូងរបស់គេ។
Hakka 69:47
គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងរូបគេឱ្យរួចផុតពីយើងបានឡើយ។ វាមិនអាចឡើយដែលថារូបគេ(ព្យាការីមូហាំម៉ាត់)កុហកបោកប្រាស់មកលើយើងដើម្បីពួកអ្នកនោះ។
Hakka 69:48
ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការដាស់រំឭកដល់បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់។
Hakka 69:49
ហើយពិតប្រាកដណាស់ យើងដឹងយ៉ាងច្បាស់ថា ក្នុងចំណោមពួកអ្នក មានអ្នកដែលបដិសេធនឹងគម្ពីរគួរអាននេះ។
Hakka 69:50
ការពិតណាស់ ការបដិសេធនឹងគម្ពីរគួរអាន គឺជាវិប្បដិសារីដ៏ធំធេងបំផុតនៅថ្ងៃបរលោក។
Hakka 69:51
ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាការពិតយ៉ាងជាក់ស្តែងដែលគ្មានការមន្ទិលសង្ស័យអ្វីឡើយ ហើយក៏គ្មានការសង្ស័យដែរថា ជាការពិតណាស់ វាមកពីអល់ឡោះជាម្ចាស់នោះ។
Hakka 69:52
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃម្ចាស់របស់អ្នកនូវអ្វីដែលសាកសមចំពោះទ្រង់ ហើយចូរអ្នករំលឹកនាមម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដមចុះ។